ស្ពៃបូកគោ ដាំជុំវិញសកលលោក សូម្បីសហរដ្ឋអាមេរិក ក៍មានដាំស្ពៃនេះដែរ។ ការដាំតាមបែបខុសៗគ្នា ទិន្ធផលខុសៗគ្នា ដូចជា នៅស្រុកចិន គេគិតជា ធុង ឬកញ្រ្ចែង មាន ១៤ ទៅ ២២ ដើម ខ្លះដាំក្នុងធុង ហៅថា កុងតើទ័រ...រូបភាពខាងក្រោម នឹងជួយពន្យល់បន្ថែម។ ស្ពៃបូកៅ ដាំនៅវៀតណាម ឬ ថៃ ប្រើប្រាស់ជីគីមីខ្លាំង។ ជីគីមី នីត្រាត គឺដូចជា ទឹកនោមមនុស្ស ឬ គំរង់សាកសពសត្វ ដែលស្អុយរលួយ សំបូរជាតិពុល គឺស្ពៃបូកគោ បឺតយកជីជាតី ចំណែកការប្រើជីគីមី សំបូរជាតិពុលដែរ តែមិនរលូយដូចជា ធម្មជាតិ បានន័យថា បង្ករគ្រោះថ្នាក់ដល់សុខភាពមនុស្ស ។
Bok choy. Suggested variety: Joi Choy. 55-70 days seeding to maturity. Average seasonal yield 300-500+13 /4 crates/A (50 lb/crate, 14-22 heads per crate). Typical average price, $6-9/crate. Cut and laid on bed for a short time before packing so petioles will wilt and not be broken when packed. Possible Problems: Beet and fall armyworm especially in the fall, sporadic aphid infestations in winter and early spring, DBM in spring, and bacterial soft rot with excess soil moisture or flooding. Physiological: occasional black spot (pepper spot) and premature bolting.
Baby bok choy and Shanghai bok choy. 45-55 days seeding to maturity. Average seasonal yield 250-400+ 13 /4 bu crates/A (45 lb/crate, 30-50 heads per crate). One to two harvests. Typical average price, $8-12/crate. Possible Problems: Beet and fall armyworm especially in the fall, sporadic aphid infestations in winter, DBM in spring, bacterial soft rot with excessive soil moisture or flooding. Pest infestations are usually not as severe as on napa and bok choy. Physiological: premature bolting.
បើតាមកសិករ ពូ សេង ប្រាប់សារព័ត៌តាមThmeyThmey25 តាមទូរសព្ទ ស្ពៃដាំត្រឹម ៣ ខែប៉ុណ្ណោះទទួលបានផល ម្យ៉ាងមិនមានការព្រួយបារម្ភចំពោះទីផ្សារនោះទេ ព្រោះបានធ្វើកិច្ចសន្យាទិញ-លក់ ជាមួយអាស្ប៉ាយរួចហើយ។ លោកប្រាប់ថា៖«អត់ភ័យលើតម្លៃនោះទេ ព្រោះបានធ្វើកិច្ចសន្យារួចហើយជាមួយអាស្ប៉ាយ ដល់ពេលប្រមូលផលគេមកទិញដល់កន្លែង ហើយតម្លៃក៏បានព្រមព្រៀងគ្នារួចដែរ»។ សម្រាប់តម្លៃស្ពៃក្ដោប និងស្ពៃបូកគោ ក្នុងកិច្ចសន្យាមិនខុសគ្នានោះទេ ក្នុងមួយគីឡូមានតម្លៃ ៥,៥០០រៀល។
ដោយមានការណែនាំពីគម្រោងអាស្ប៉ាយ ការដាំបន្លែរបស់កសិករមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ទើបធ្វើឲ្យទិន្នផលស្ពៃបានខ្ពស់។ នៅលើផ្ទៃដីត្រឹមកន្លះហិកតា គាត់ទទួលបានស្ពៃប្រមាណ ២ ០០០គុម្ព ទាំងស្ពៃបូកគោ រួមជាមួយស្ពៃក្ដោប ដោយក្នុងមួយគុម្ពមានទម្ងន់ប្រមាណ ០,៥-០,៨ គីឡូក្រាម។
បើតាមការបញ្ជាក់របស់កសិករ ពូ សេង កន្លះខែទៀតបន្លែរបស់លោកនឹងប្រមូលផល ដើម្បីនាំមកកាន់ទីផ្សារនៅភ្នំពេញ។ ហើយលោកសប្បាយចិត្ត ដ្បិតនេះជាលើកដំបូងដែលសហការជាមួយគម្រោងអាស្ប៉ាយ តែមិនបាច់ព្រួយបារម្ភពេលប្រមូលផលបែរគ្មានទីផ្សារ។
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាកម្មវិធីថ្នាក់ជាតិមួយដែលកំពុងតែចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ក្នុងបទសម្ភាសជាមួយ AKP លោក មាស ពិសិដ្ឋ នាយកកម្មវិធីអាស្ប៉ាយ មានគោលដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បង្កើនសមត្ថភាពកសិករឲ្យមានភាពកាន់តែធន់ទ្រាំជាមួយនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងរៀបចំឲ្យមានគំរូសេវាកម្មកសិកម្មដ៏មានប្រសិទ្ធភាពក្នុងការគាំទ្រកសិករ៕
- ស្ពៃក្តោបធំ ក្រោម ១០០ គីឡូ តម្លៃ៤២០០ រៀល និងលើ១០០ គីឡូ តម្លៃ៤០០០ រៀល
- ស្ពៃក្តោបតូច ក្រោម ១០០ គីឡូ តម្លៃ៤២០០ រៀល និងលើ១០០ គីឡូ តម្លៃ៤០០០ រៀល
- ស្បៃបូកគោ ក្រោម ១០០ គីឡូ តម្លៃ៤២០០ រៀល និងលើ១០០ គីឡូ តម្លៃ៤០០០ រៀល
- ខាន់ណាផ្កាស ក្រោម ១០០ គីឡូ តម្លៃ៤៥០០ រៀល និងលើ១០០ គីឡូ តម្លៃ៤៣០០ រៀល
- ខាត់ណាផ្កាខៀវ ក្រោម ១០០ គីឡូ តម្លៃ៤៥០០ រៀល និងលើ១០០ គីឡូ តម្លៃ៤៣០០ រៀល
- ខាត់ណាធម្មតាឬចិន(កំប៉ុង) ក្រោម ១០០ គីឡូ តម្លៃ៤០០០ រៀល និងលើ១០០គីឡូ តម្លៃ៣៨០០ រៀល ។
ស្ពៃបូកគោ ឬស្ពៃចិន(Chinese cabbage)ជាបន្លែដែលមានរសជាតិឆ្ងាញ់ដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះផងដែរ ស្ពៃបូកគោដែលមានប្រភពមកពីប្រទេសចិនមួយនេះ ត្រូវបានគេដឹងថាវាអាចជួយដល់សុខភាពរាងកាយបានយ៉ាងល្អប្រសិនបើអ្នកបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ដូច្នេះអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់ស្ពៃបូកគោនៅពេលនេះគឺវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយរបស់អ្នករួមមាន៖
- ១/ ជួយពង្រឹងឆ្អឹង ហេតុផលពីរយ៉ាងដែលធ្វើឲ្យស្ពៃបូកគោក្លាយជាអាហារដ៏ល្អនៅក្នុងការពង្រឹងឆ្អឹងឲ្យរឹងមាំ។ ហេតុផលទីមួយគឺស្ពៃបូកគោគឺជាប្រភពនៃជាតិកាល់ស្យូមដ៏ល្អដែលមានសារៈសំខាន់ឆ្អឹង។ ចំណែកហេតុផលមួយវិញទៀតនោះគឺវាមានផ្ទុកនូវវីតាមីន K ដែលជួយរក្សាជាតិកាល់ស្យូមឲ្យនៅក្នុងឆ្អឹង ដើម្បីការពារឆ្អឹងឲ្យរឹងមាំ។
- ២/ មានផ្ទុកនូវវីតាមីន K ដ៏សំខាន់សម្រាប់រាងកាយ វីតាមីន K ដែលមានផ្ទុកនៅក្នុងស្ពៃបូកគោគឺមានសារៈសំខាន់ក្នុងការធ្វើឲ្យឈាមកក ហើយប្រសិនបើមិនមានវីតាមីន K នោះវានឹងធ្វើឲ្យអ្នកមានការហូរឈាមឥតឈប់។ លើសពីនេះទៅទៀតអ្នកជំនាញវេជ្ជសាស្ត្របាននិយាយផងដែរថាវីតាមីន K ក៏ល្អសម្រាប់ការពារជំងឺបេះដូង និងមហារីកផងដែរ។ ស្ពៃបូកគោជាដំណាំមួយប្រភេទ ដែលមានតំលៃថ្លៃជាងស្ពៃដទៃទៀត ហើយប្រជាជនកម្ពុជាមិនសូវនិយមដាំប៉ុន្មានទេ ដោយសារតែកត្ដាខ្វះខាតបច្ចេកទេសក្នុងការដាំ។ ជាក់ស្ដែង ស្ពៃបូកគោដែលចរាចរណ៍លក់នៅលើទីផ្សារប្រទេសកម្ពុជាយើងសព្វថ្ងៃស្ទើរតែ ១០០ ភាគរយទៅហើយដែលនាំចូលពីបណ្ដាលប្រទេសជិតខាង។ អាស្រ័យហេតុនេះ លោកអ្នកដែលមានបំណងចង់ចេញរកស៊ីផ្នែកកសិកម្ម គួរពិចារណាទៅលើដំណាំសក្ដានុពលមួយនេះ ព្រោះវាមិនត្រឹមតែជាតម្រូវការក្នុងស្រុកនោះទេ ដំណាំស្ពៃបូកគោនេះជាដំណាំមានទីផ្សារនាំចេញធំខ្លាំងណាស់។ ខាងក្រោយនេះគឺជាបច្ចេកទេសនៃការដាំដំណាំស្ពៃបូកគោ៖
១.ការកំណត់កាសធាតុដាំ ស្ពៃក្ដោបបូកគោលូតលាស់ល្អនៅ អាកាសធាតុត្រជាក់បង្គួរ ជាពិសេសសីតុណ្ហ ភាពដែលសមស្របសំរាប់វា គឺពី១២ ទៅ ២២ អង្សាសេ ។ ចំណែកដីដែលល្អសំរាប់ដាំ គឺដី ដែលសំបូរដោយជីជាតិសរីរាង្គ ដីឥដ្ឋមានជី ជាតិ ជាពិសេសដីដែលគ្មានជាតិជូរ និងប្រៃ។
២. របៀបបណ្ដុះកូនស្ពៃ រៀបចំរានសម្រាប់សាបគ្រាប់ពូជកំពស់ ១ម៉ែត្រ បណ្ដោយ ១ ម៉ែត្រ និងទទឹង ១,៨ម៉ែត្រ។ ការសាបនៅលើរាននេះ ដើម្បីការពារកុំឲ្យស្រមោចពាំគ្រាប់។ នៅលើរាន ត្រូវរៀបចំដីដោយមានលាយខ្សាច់ ១ បង្គី ដីដំបូក ១ បង្គី ជីកំប៉ុស្ត១បង្គី លាមកសត្វពុកផុយ១ បង្គី លាយចូលគ្នាឲ្យសព្វ ចាក់ក្រាលនៅលើរានកំរាស់ដី១៥ សង់ទីមែ៉ត្រ ហាលដីទុករយៈពេល ២ថ្ងៃ ទើបយកគ្រាប់ទៅសាប។
មុនសាប គ្រាប់គួរត្រាំទឹកក្ដៅឧណ្ឌៗ រយៈពេល ២៥នាទី ដើម្បីជួយបង្កើននូវដំណុះគ្រាប់ឱ្យឆាប់ដុះ។
ចំពោះការដាំផ្ទាល់ដោយមិនដក ស្ទូង គ្រាប់ត្រូវដាំក្នុងរណ្ដៅ ហើយរោយដី ស្ដើងៗ គ្របពីលើគ្រាប់ បន្ទាប់មកយកចំបើង គ្របពីលើ១សាទៀត។ បន្ទាប់មកយកគ្រាប់ច្របល់លាយជាមួយផេះដើម្បីសាបឲ្យបានស្មើល្អ។ ក្រោយសាបហើយត្រូវស្រោចទឹករៀងរាល់ថ្ងៃ (១ថ្ងៃម្ដង) ស្រោចទឹកជីកំប៉ុស្ត ៣ថ្ងៃម្ដង។
ក្រោយពីសាបបានរយៈពេល១៦ទៅ២០ថ្ងៃ នៅពេលដែលស្ពៃ ដុះចេញស្លឹកច្បាស់លាស់ចំនួន២ ទៅ៣ គឺជាពេលដែលអាចដកកូនយកទៅដាំនៅលើរងបានហើយ។ ពេលវេលាស្ទូងកូន គួរស្ទូងនៅពេលល្ងាច ត្រជាក់ ដើម្បីកុំឱ្យអន់ដើមនៅពេលត្រូវកំដៅ ថ្ងៃ ។ ការស្ទូងត្រូវទុកចន្លោះរង៥០ សង់ទីម៉ែត្រ និង ចន្លោះជួរ៣០ សង់ទីម៉ែត្រ ។
៣.ការរៀបចំដីសម្រាប់ដាំ
- ភ្ជួរដីហាលចោលរយៈពេល៣ថ្ងៃ ដើម្បីឲ្យដីឆ្អិននិងស្រស់ទឹកល្អ។
- រងដាំត្រូវឱ្យមានទទឹង ១,៥ម៉ែត្រ និងបណ្ដោយទៅតាមស្ថានភាពដី ។
- នៅលើរងនីមួយៗ ត្រូវដាក់ជីកំប៉ុស្តចំនួន ៥ បង្គី ។
- បន្ទាប់មក ស្រោចទឹកលើរងឲ្យជោគទើបដកកូនស្ពៃមកដាំ។
- នៅក្នុងការដាំ ត្រូវរើសតែកូនស្ពៃណាដែលថ្លោសល្អយកមកដាំ។
- ក្រោយពីដាំកូនរួច ត្រូវយកចំបើងមកក្រាលចន្លោះគុម្ព ដើម្បីការពារកុំឲ្យខ្ទាតដីប៉ះដើមព្រមទាំងគ្របធាងដូងកុំឲ្យស្ពៃស្វិតស្រពោននៅពេលត្រូវពន្លឺថ្ងៃ (គ្របចាប់ពីម៉ោង៩ព្រឹក-៤ល្ងាច)។
៤. របៀបនៃការថែទាំ
លោកអ្នកត្រូវយកចិត្តទុកដាក់ទៅលើការធ្វើស្មៅ បំផុសដី ការស្រោចទឹកនិងការស្រោចជីបំប៉ន។
ត្រូវស្រោចទឹក ១ ថ្ងៃ ២ ដង (ព្រឹកនិងល្ងាច) និងធ្វើស្មៅបំផុសដីនៅពេលសង្កេតឃើញមានស្មៅដុះច្រើន
ត្រូវស្រោចជីបំប៉នរយៈពេល ៣ ថ្ងៃម្តង និងស្រោចទឹកថ្នាំពុលធម្មជាតិ ៣ ថ្ងៃម្តងដែរ ដើម្បីការពារសត្វល្អិតបំផ្លាញ។
៥. ការប្រមូលផល
ស្ពៃក្ដោបបូកគោអាចប្រមូលផលបានក្នុង រយៈពេលពី៥០ទៅ១០០ថ្ងៃ បន្ទាប់ពីថ្ងៃដាំ ទៅតាមប្រភេទពូជ៕ អត្ថបទដោយ៖ សារ ធូរ៉ា