Tuesday, December 8, 2020

ប្រព័ន្ធស្រោចស្រព

 ប្រព័ន្ធស្រោចស្រព  Irrigation system នៅកម្ពុជា ឃើញមានសេវាកម្មឯកជន អង្គការក្រៅរដ្ឋាភិបាល រកស៊ីក្នុងវិស័យស្រោចស្រពនេះដែរ អ្វីដែលជាបញ្ហា គឺថា នៅប្រទេសគេផ្សេងៗ គេប្រើប្រព័ន្ធទឹកបែបណា? ពេលយើងនិយាយពីប្រព៍ន្ធស្រោចស្រពស្រូវ អ្នកដែលគ្មានជំនាញកសិកម្ម ពិបាកយល់ ឬ យល់ខុស ! ដើម្បីជាប្រយោជន៍ទីនេះ ខ្ញុំធ្លាប់ជាកូនអ្នកស្រែ និងជាអ្នកស្រាវជ្រាវ សរសេរឯកសារផ្នែកដំណាំស្រូវ សូមបញ្ជាក់ថា ប្រព៍ន្ធស្រោចស្រព គេចែកជា ០២ គឺ (១) ប្រឡាយមេ ដែលទាមទារថវិការច្រើន សុំច្បាប់រញ៉ែរញ៉ៃ ចំណាយខ្ពស់ផ្នែករដ្ឋបាល និង បច្ចេកទេស  (២) គឺ ទរបង្ហូរទឹក ដែលជា កសិករគាត់មានលទ្ធភាព។ ការរៃលុយពីកសិករដើម្បីជីកប្រឡាយទទឹង ២ មែត្រ ឬ ០១ គឺជារឿងពិបាក ដោយសារពួកគាត់បាត់បង់ដី សម្រាប់ជីកប្រឡាយ ណាមួយការចំណាយលើថ្លៃទិញទឹក។ កសិករមានលទ្ធភាពត្រឹម ម៉ាស៊ីនបូមទឹក តែបើសូម្បីទឹកទិញគេដែរ ពួកគាត់មិនអាចធ្វើបាន ! ។

បច្ចេកទេស ជីកកូនប្រឡាយ ឬ ទ បង្ហូរទឹក នៅប្រទេសគេ កំពុងមាន តែនៅកម្ពុជា  ហាក់មិនទាន់ឃើញមាននៅឡើយ ដែលទាមទារឲ្យមានការ​សាកល្បង។ នៅប្រទេសចិន មានលក់ ម៉ាស៊ីនជីកប្រឡាយ។ ម៉ាស៊ីនសម្រាប់ជីកខ្សែភ្លើង ទុយោទឹក ប្រឡាយ ក៍មានផងដែរនៅទីនេះ Youtube ឬ នៅទីនេះ Youtube.