Wednesday, May 29, 2024

ខេត្ត កំពង់ឆ្នាំង

ការស្រាវជ្រាវរបស់ម្ចាស់ប្លុក៖ កំពង់ Kampong ជាភាសាម៉ាឡេ ដែលប្រើនៅ ម៉ាឡេ ប្រុយណេ ឥណ្ឌូនេស៊ី​សាំងហ្គាពូ ស្រីលង្ការ និងនៅកម្ពុជា។ អាណាចក្រខ្មែរ តាមប្រវត្តិសាស្រ្ត គឺធ្វើសង្រ្គាម និងពេលខ្លះស្ថិតក្រោមអំណាចពួក ចាម ជ្វា ម៉ាឡេ ដូចជា តំបន់ម៉ាល័យ (តំបន់ម៉ាឡេ Malay ជ្រោយជង្វារ តាមពិតជាជ្រោយ ជ្វា Jeva កម្ពុជារីកចម្រើនខ្លាំងកាលធ្វើជំនួញជាមួយ ពួកម៉ាឡាយូ ឆ្នាំ ១៥០០ ជាង មានកំពង់ផែទឹកសាប នៅ កំពង់ធំ កំពង់ចាម កំពង់សៀម ដួច្នេះ អ្វីជា កំពង់ឆ្នាំង? កំពង់ គឺជាទីក្រុង ឬ ប្រជុំជន កំពង់ផែ Port Villages . បញ្ហា តើជា ផែ លក់ដូរ ក្អមឆ្នាំង ឬ ជាផែ របស់ជនជាតិ  អ្វីមួយ? កម្ពុជា គ្រប់គ្រងខាងលិចស្ទឹងស្វាយ ដូនកែវ ដោយសៀម ខាងកើតស្វាយដូនកែវ ដោយវៀតណាម មុនពេល បារាំងចូលធ្វើអាណានិគមន៍ ដោយដណ្តើមយក កម្ពុជា ពី វៀតណាម និង សៀម ពេលបារាំងចូលស្រុក គេសរសេរក្នុងផែនទីថា ខេត្តកំពង់ សើ ណាង Shenang មុនទៅដល់កំពង់ឆ្នាំង គឺ កំពង់ត្រឡាច ទៅដល់ពោធិសាត់ មានកំពង់ល្លួង ទៅដល់សៀមរាប មានកំពង់ឈ្នៀស...

Wikipedia សំណល់បុរាណវត្ថុពីតំបន់នេះត្រូវបានគេដឹងថាចំណោមវត្ថុបុរាណជាច្រើនដែលគេរកឃើញនោះគឺមកពីទ្វារវត្តី អតីតនគរមួយដែលបច្ចុប្បន្នស្ថិតក្នុងប្រទេសថៃសព្វថ្ងៃ ដោយចុះកាលបរិច្ឆេទពីសតវត្សទី៦ ដល់ ទី១១។[ប្រភព?]

ខេត្តកំពង់ឆ្នាំងកាលពីប៉ុន្មានសតវត្សកន្លងទៅគឺជាទីក្រុងឆ្នេរនៅតាមច្រកផ្លូវរវាង ចិន និង ឥណ្ឌា ដោយសារតែការហូរនាំដីល្បប់ពីទន្លេមេគង្គ ខ្សែឆ្នេរបានកាន់តែឃ្លាតឆ្ងាយពីសមុទ្រឆ្ងាយៗទៅ។ នៅពេលដែលទន្លេសាបបានផ្លាស់ប្ដូរខ្សែទឹកហូររបស់វា ទីក្រុងនេះក៏បានបាត់បង់ប្រភពទឹកដ៏សំខាន់របស់ខ្លួន និងដូច្នេះវាក៏បានក្លាយជារហោស្ថាន ប្រជាជនក៏រើលំនៅទៅកាន់ទីក្រុងមួយដែលគេហៅថា កំពង់ត្រឡាច។ ទីក្រុងមួយបានកកើតបន្តិចៗម្ដងជុំវិញទីនោះ ដែលនាំមកនូវជីវិតថ្មីដល់កំពង់ឆ្នាំង។ សារមន្ទីរមួយបង្ហាញនូវកំណត់ត្រាបុរាណវិទ្យាអំពីប្រវត្តិរបស់ទីក្រុងមួយនេះ។ ខេត្តកំពង់ឆ្នាំង​ស្ថិតនៅភាគកណ្ដាលប្រទេសកម្ពុជា។ ខេត្តកំពង់ឆ្នាំងមាន​ព្រំប្រទល់​ខាងជើងជាប់ខេត្តកំពង់ធំ ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខាងលិចជាប់ខេត្តពោធិ៍សាត់។ ខេត្តនេះស្ថិតនៅចម្ងាយប្រមាណ ៩១ គ.​ម. ពីរាជធានី​ភ្នំពេញ

ខេត្តកំពង់ឆ្នាំង​មានអាកាសធាតុក្ដៅហើយសើមដូចបណ្ដាខេត្តទូទាំង​ប្រទេសកម្ពុជាដទៃទៀតដែរ។ រដូវវស្សា​ចាប់ពីខែ ឧសភា ដល់ខែ តុលា (សីតុណ្ហភាពពី ២៧ ទៅ ៣៥អង្សា សំណើម ៩០ % ) រដូវរងារពីខែ វិច្ឆិកា​ ដល់ខែ មីនា (សីតុណ្ហភាពពី ១៨ ទៅ ២៨ អង្សា) និងរដូវក្ដៅពីខែ មីនា ដល់ ខែ ឧសភា (សីតុណ្ហភាពពី ២៨ ទៅ ៣៦ អង្សា)។

វាគឺស្ថិតក្នុងវាលល្បប់ចំកណ្ដាលប្រទេសកម្ពុជានិងត្រូវនាំមកដោយទន្លេសាប ដៃនៃទន្លេមេគង្គ។ ទីក្រុងរាជធានីភ្នំពេញច្បាស់ជាលូតរហូតដល់វាព័ទ្ធជុំវិញដោយព្រំដែនខេត្តកំពង់ឆ្នាំងជាមិនខាន។

ប្រវត្តិខេត្តកំពង់ឆ្នាំង សាលាខេត្ត រដ្ឋបាលខេត្តកំពង់ឆ្នាំង
ដោយ Adminចំនួនទស្សនា (1.4K)
កំពង់ឆ្នាំង គឺជាឈ្មោះកំពង់ទឹកមួយដ៏សំខាន់ ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីព្រេងនាយមក ហើយដែលជាកន្លែងលក់ដូរ ដ៏ធំមួយនូវឧបករណ៍ប្រើប្រាស់ធ្វើអំពី ដីដុត មានចង្ក្រាន ក្អម ឆ្នាំង និងវត្ថុប្រើប្រាស់អំពីដីផ្សេងៗ ទៀតជាដើម ។ កំពង់ នេះនៅជាប់ដៃទន្លេសាប ដែល​មាន​ចម្ងាយប្រមាណ ៩១ គ.ម ពីរាជធានីភ្នំពេញហើយក្លាយជាខេត្តមួយរបស់ប្រទេសកម្ពុជា គឺខេត្តកំពង់ឆ្នាំងនេះឯង។ បានជាមានឈ្មោះយ៉ាងដូច្នេះដោយមានមូលហេតុថា៖ កាល​ដើមឡើយ មនុស្សសម័យបុព្វកាលមិនទាន់រកឃើញនូវជាតិលោហធាតុ ដើម្បី​យក​មក​កែច្នៃ​ជាឧបករណ៍ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដូចសម័យនេះទេ ដូច្នេះ​មាន​តែការច្នៃ​ប្រឌិត​ផលិតផលវត្ថុប្រើប្រាស់ដែលធ្វើអំពីដីតែប៉ុណ្ណោះដូចជា ចង្ក្រាន,ក្អម,ឆ្នាំង និងវត្ថុផ្សេងៗ​ទៀតជាច្រើន ព្រោះ​ឧបករណ៍​ទាំងនេះ​ជាវត្ថុចាំបាច់​បំផុត​សម្រាប់ប្រើប្រាស់​ក្នុងជីវភាព​ប្រចាំថ្ងៃ ។ យ៉ាងណាមិញ ប្រជាពលរដ្ឋកម្ពុជា​ក៏ដូចជាប្រជាជន​ទាំងឡាយ​ក្នុងលោក​ទាំងមូល​សុទ្ធតែបានផលិតនូវវត្ថុប្រើប្រស់ធ្វើអំពីដីដុតនេះ។ មានប្រជាជនជាច្រើនក្នុងភូមិ/ឃុំ/ស្រុក នៃតំបន់ទំនាបជុំវិញបឹងទន្លេសាបបាននាំគ្នាធ្វើសិប្បកម្មស្មូនដី ពិសេសគឺពួកស្រីៗ ហើយក្នុងនោះគឺមានខេត្តកំពង់ឆ្នាំងដែលលេចធ្លោជាងគេក្នុងសកម្មភាព។ ពេលផលិតរួច​ស្រេចបាច់អស់ហើយ គេក៏បាននាំចេញទៅលក់ចែកចាយពាស​ពេញប្រទេស​ដោយ​ប្រើប្រាស់គ្រប់មធ្យោបាយទាំងផ្លូវគោក និងផ្លូវទឹក។ ផ្លូវគោកគេប្រើរទេះគោ​ជាមធ្យោបាយដឹកជញ្ជូន តែបើផ្លូវទឹកគេប្រើទូកតូចធំ គ្រប់ប្រភេទសម្រាប់ដឹកជញ្ជូន​ក៏ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវទឹកគឺជាមធ្យោបាយមួយដ៏ប្រសើរបំផុត ព្រោះមិនបណ្តាល​ឲ្យបាក់បែកខូចខាត និងជាមធ្យោបាយអាចផ្ទុកច្រើនទៀតផង។ ម្យ៉ាងវិញទៀត ដោយផ្លូវទឹក​មានលក្ខណៈងាយស្រួលផងនោះ ប្រជាជនដែលផលិត ចង្ក្រាន,ក្អម,ឆ្នាំង បានរួចរាល់ហើយក៏តែងតែនាំគ្នាយកមកដាក់លក់នៅមាត់កំពង់មួយកន្លែងជាប់នឹងដងទន្លេសាបតែម្តង (ត្រង់ម្តុំចុងកោះផ្សារក្រោម)។

ដូច្នេះហើយ បានជាកំពង់នេះគេតែងហៅថា កំពង់ឆ្នាំង ជាប់រហូតមក។ ប៉ុន្តែកំពង់ដែល​ដាក់លក់ឆ្នាំងនេះ គឺគេអាចដាក់លក់បានតែក្នុងរដូវប្រាំងប៉ុណ្ណោះ រីឯរដូវវស្សាវិញត្រូវទឹក​លិចអស់មិនអាចលក់ដូរបានទេ ទើបក្នុងសម័យអាណានិគមបារាំងគេបានកេណ្ឌ​ប្រជាជន​លើកដីបំពេញមាត់ទន្លេប្រហែជា ៤០០ម៉ែត្រ ទំហំប្រហែលជា ១០០ម៉ែត្រ បួនជ្រុងពីខាង​ជើងវត្តទេពធីតារាម ហៅ វត្តយាយទេព ដែលគេអាចដាក់លក់ ចង្ក្រាន,ក្អម,ឆ្នាំងបានទាំងរដូវប្រាំង និងរដូវវស្សា។ ទីកន្លែង ដីលើក សម្រាប់លក់ឆ្នាំងនេះគេក៏ហៅថាលក់ឆ្នាំង​ហើយដែល​ដំណតមកខាងក្រោយទៀត គេក៏ហៅកាត់ខ្លីថា ផ្សារឆ្នាំង ទៅវិញ ហើយជាប់​ឈ្មោះរហូត​មកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះទីកន្លែងផ្សារឆ្នាំងបានក្លាយ​ទៅជាអាគារលក់ទំនិញ​សម័យ​ទំនើបទៅហើយ ប៉ុន្តែ នៅរក្សាឈ្មោះថា ផ្សារឆ្នាំងដដែល។ ម្យ៉ាងវិញទៀតពាក្យថា ផ្សារឆ្នាំង នេះ​ក៏បានក្លាយទៅជាឈ្មោះភូមិផ្សារឆ្នាំង និងជាឈ្មោះតំបន់រដ្ឋបាលសង្កាត់គឺ សង្កាត់ផ្សារឆ្នាំង តែម្តង។

គេក៏បាននាំចេញទៅលក់ចែកចាយពាសពេញប្រទេសដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងផ្លូវគោក និងផ្លូវទឹក។ ផ្លូវគោកគេប្រើរទេះគោជាមធ្យោបាយដឹកជញ្ជូន តែបើផ្លូវទឹកគេប្រើទូកតូចធំ គ្រប់ប្រភេទសម្រាប់ដឹកជញ្ជូនក៏ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវទឹកគឺជាមធ្យោបាយមួយដ៏ប្រសើរបំផុត ព្រោះមិនបណ្តាលឲ្យបាក់បែកខូចខាត និងជាមធ្យោបាយអាចផ្ទុកច្រើនទៀតផង។ ម្យ៉ាងវិញទៀត ដោយផ្លូវទឹកមានលក្ខណៈងាយស្រួលផងនោះ ប្រជាជនដែលផលិត ចង្ក្រាន,ក្អម,ឆ្នាំង បានរួចរាល់ហើយក៏តែងតែនាំគ្នាយកមកដាក់លក់នៅមាត់កំពង់មួយកន្លែងជាប់នឹងដងទន្លេសាបតែម្តង (ត្រង់ម្តុំចុងកោះផ្សារក្រោម)។

ដូច្នេះហើយ បានជាកំពង់នេះគេតែងហៅថា កំពង់ឆ្នាំង ជាប់រហូតមក។ ប៉ុន្តែកំពង់ដែល​ដាក់លក់ឆ្នាំងនេះ គឺគេអាចដាក់លក់បានតែក្នុងរដូវប្រាំងប៉ុណ្ណោះ រីឯរដូវវស្សា​វិញត្រូវទឹក​លិចអស់មិនអាចលក់ដូរបានទេ ទើបក្នុងសម័យអាណានិគមបារាំង​គេបានកេណ្ឌ​ប្រជាជន​លើកដីបំពេញមាត់ទន្លេប្រហែជា ៤០០ម៉ែត្រ ទំហំប្រហែលជា ១០០ម៉ែត្រ បួនជ្រុងពីខាងជើង​វត្តទេពធីតារាម ហៅ វត្តយាយទេព ដែលគេអាចដាក់លក់ ចង្ក្រាន,ក្អម,ឆ្នាំងបានទាំងរដូវប្រាំង និងរដូវវស្សា។ ទីកន្លែង ដីលើក សម្រាប់លក់ឆ្នាំងនេះគេក៏ហៅថាលក់​ឆ្នាំងហើយដែលដំណ​តមកខាងក្រោយទៀត គេក៏ហៅកាត់ខ្លីថា ផ្សារឆ្នាំង ទៅវិញ ហើយជាប់ឈ្មោះរហូតមកដល់​សព្វថ្ងៃនេះ។

បច្ចុប្បន្ននេះទីកន្លែងផ្សារឆ្នាំងបានក្លាយទៅជាអាគារលក់ទំនិញសម័យទំនើបទៅហើយ ប៉ុន្តែ នៅរក្សាឈ្មោះថា ផ្សារឆ្នាំងដដែល។ ម្យ៉ាងវិញទៀតពាក្យថា ផ្សារឆ្នាំង នេះក៏បានក្លាយទៅជាឈ្មោះភូមិផ្សារឆ្នាំង និងជាឈ្មោះតំបន់រដ្ឋបាលសង្កាត់គឺ សង្កាត់ផ្សារឆ្នាំង តែម្តង។
ខេត្ត កំពង់ឆ្នាំង លទ្ធផលបោះឆ្នោតជាតិ ឆ្នាំ ២០២៣





ខេត្ត កំពង់ឆ្នាំង លទ្ធផលបោះឆ្នោតជាតិ ឆ្នាំ ២០១៨

ការគ្រប់គ្រងរដ្ឋបាល
ខេត្តកំពង់ឆ្នាំង ចំនួនស្រុក ០៨
១ ស្រុកបរិបូណ៌
លរ
ឃុំ
ភូមិ
ភូមិ
1
6
2
3
3
5
4
9
5
4
6
5
7
7
8
6
9
8
10
6
11
4
២ ស្រុកជលគិរី
លរ
ឃុំ
ភូមិ
ភូមិ
12
5
13
10
14
5
15
4
16
3
៣ ក្រុងកំពង់ឆ្នាំង
លរ
ឃុំ
ភូមិ
ភូមិ
17
8
18
7
19
4
20
8
៤ ស្រុកកំពង់លែង
លរ
ឃុំ
ភូមិ
ភូមិ
21
4
22
5
23
6
24
3
25
6
26
6
27
2
28
5
29
7
៥ ស្រុកកំពង់ត្រឡាច
លរ
ឃុំ
ភូមិ
ភូមិ
30
11
31
14
32
13
33
7
34
8
35
8
36
9
37
12
38
15
39
5
៦ ស្រុករលាប្អៀរ
លរ
ឃុំ
ភូមិ
ភូមិ
40
7
41
10
42
11
43
16
44
8
45
8
46
12
47
7
48
7
49
6
50
12
51
22
52
9
៧ ស្រុកសាមគ្គីមានជ័យ
លរ
ឃុំ
ភូមិ
ភូមិ
53
8
54
7
55
10
56
12
57
9
58
13
59
10
60
9
61
7
៩ ស្រុកទឹកផុស
លរ
ឃុំ
ភូមិ
ភូមិ
62
9
63
11
64
10
65
10
66
7
67
13
68
12
69
7
ផែនទីខេត្ត កំពង់ឆ្នាំង



បញ្ជីឈ្មោះស្រុក


បញ្ជីស្រុក ក្នុងខេត្ត កំពង់ឆ្នាំង ឆ្នាំ ២០២០
CodeKhmerEnglishNumber Of CommuneNumber Of Village
CommuneSangkat
1401ស្រុកបរិបូណ៌Baribour District11064
2402ស្រុកជលគីរីChol Kiri District5029
3403ក្រុងកំពង់ឆ្នាំងKampong Chhnang Municipality0426
4404ស្រុកកំពង់លែងKampong Leaeng District9044
5405ស្រុកកំពង់ត្រឡាចKampong Tralach District100103
6406ស្រុករលាប្អៀរRolea B'ier District130135
7407ស្រុកសាមគ្គីមានជ័យSameakki Mean Chey District9090
8408ស្រុកទឹកផុសTuek Phos District9078
Total664569
ពត៍មានទាក់ទងខេត្តកំពង់ឆស្នាំង
ដីព្រៃលិចទឹកជាប់បឹងអភិរក្សឆ្អឹងដំរី ក្នុងឃុំទឹកហូត ខេត្តកំពង់ឆ្នាំង ត្រូវបានលក់ទៅឲ្យក្រុមហ៊ុនជីកកកាយយកអាចម៍ដីអស់ជាង ៣ហិកតា ខណៈមន្ត្រីបកស្រាយខុសៗគ្នា (Video inside)2021-02-16 08:34pm

(កំពង់ឆ្នាំង)៖ មានការបកស្រាយខុសៗគ្នាពីមន្ត្រីជំនាញជលផលពាក់ព័ន្ធទៅនឹងដីព្រៃលិចទឹកមួយកន្លែង ជាដីអភិរក្សទុកសម្រាប់ជាជម្រកត្រីពងកូន ដែលគ្រប់គ្រងដោយសហគមន៍នេសាទភូមិព្រែកសាលា និងមន្ត្រីជំនាញជលផល ស្ថិតនៅមាត់បឹងឆ្អឹងដំរី ដែលជាបឹងអភិរក្ស ក្នុងភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទំហំជាង ៤ហិចតា ដែលបានប្រគល់ឲ្យសហគមន៍ថែរក្សាតាំងពីឆ្នាំ២០០៧ មកនោះ ដោយបច្ចុប្បន្នត្រូវបានគេលក់ទៅឲ្យក្រុមហ៊ុនជីកកកាយយកអាចម៍ដី។

មន្ត្រីជំនាញបានអះអាងថា ដីនេះជាដីរបស់ប្រជាពលរដ្ឋដែលគេមានបង្កាន់ដៃ ទទួលស្គាល់ដោយលោក ទុន អ៉ីម មេឃុំទឹកហូត។ ការអនុញ្ញាតឲ្យក្រុមហ៊ុន ជីកយកអាចម៍ដីខាងលើនេះ ដោយសារតែសហគមន៍បានស្នើសុំជីកស្រះយកទឹកប្រើប្រាស់ តែអាចម៍ដីត្រូវគេលក់ឲ្យក្រុមហ៊ុន ចំណែកធនធានធម្មជាតិត្រូវបានវិនាសបាត់បង់។

ដីនៅចំណុចខាងលើនេះ យោងតាមឯកសារផែនទីរបស់សហគមន៍ គឺជាតំបន់អភិរក្សត្រូវបានប្រគល់មកឱ្យសហគមន៍នេសាទគ្រប់គ្រង ដែលមានទំហំសរុបចំនួន ៦៧៥ ហិកតា ដោយឡែកផ្ទៃដីគោកនៅរដូវប្រាំងដែលគ្រប់គ្រងដោយសហគមន៍នេសាទភូមិព្រែកសាលា មានចំនួនជាង ៤ហិកតាដែលបានការពារ និងគ្រប់គ្រង តាំងពីឆ្នាំ ២០០៧មក ដែលកាលណោះមានការចុះហត្ថលេខាទទួលស្គាល់ និងដឹងឮពីលោក ម៉ៅ នោ មេភូមិព្រែកសាលា, លោក ទុន អ៉ីម មេឃុំទឹកហូត, លោក ពេជ្រ សម្បត្តិ អភិបាលស្រុករលារប្អៀរ, លោក ង៉ាន ណានី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង, លោក អ៉ឹង គឹមលាង ប្រធានការិយាល័យជលផល ខេត្តកំពង់ឆ្នាំង, និងលោក ប៉ាវ ហមហាន អភិបាលរងខេត្តកំពង់ឆ្នាំងផងដែរ។

ប្រធានសហគមន៍នេសាទភូមិព្រែកសាលា បានឲ្យដឹងថា កាលពីឆ្នាំ២០២០ កន្លងទៅនេះ មន្ត្រីជំនាញជលផលក៏ធ្លាប់បានឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុន ១គ្រឿង និងមនុស្សម្នាក់ម្ដងរួចមកហើយដែរ ដោយសារតែគ្រឿងចក្ររបស់ក្រុមហ៊ុន បានចូលមកឈូសឆាយ និងជីកកកាយដីព្រៃក្នុងតំបន់អភិរក្សរបស់សហគមន៍នៅចំណុចខាងលើនេះដោយគ្មានច្បាប់អនុញ្ញាត។

ទាក់ទងនឹងរឿងខាងលើនេះលោក ឃឹម ឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទថា ពីមុនមកដីចំណុចខាងលើនេះ គឺជាដីសហគមន៍នេសាទព្រែកសាលាពិតមែន ដែលជំនាញបានចុចនិយាមការប្រគល់ឲ្យសហគមន៍គ្រប់គ្រងតាំងពីឆ្នាំ២០០ ៧។ ប៉ុន្តែនៅឆ្នាំ២០២០ ពេលមានគ្រឿងចក្រមកជីកកកាយដីនេះ ខាងជំនាញជលផលក៏បានហាមឃាត់ដើម្បីឆែករកច្បាប់ ដោយពេលនោះម្ចាស់ដី និងអាជ្ញាធរបានបង្ហាញថា ដីនេះគេមានប័ណ្ណកាន់កាប់ដែលមានការទទួលស្គាល់របស់លោក ទុន អ៉ីម មេឃុំទឹកហូត។

ក្រោយមកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលក៏បានឲ្យគេសុំច្បាប់ទើបអនុញ្ញាតឱ្យធ្វើ។ ដោយឡែក លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងវិញ លោកក៏ធ្លាប់បានប្រាប់នៅពេលដែលលោកឃាត់គ្រឿងចក្រអំឡុងឆ្នាំ២០២០ កន្លងទៅថា ការឃាត់គ្រឿងចក្រនេះដោយសារតែក្រុមហ៊ុនបានយកគ្រឿងចក្រចូលឈូសឆាយដីសហគមន៍អស់ចំនួន ៧០អា ហើយកាលណោះក៏បានតម្រូវឲ្យក្រុមហ៊ុនលុបដីនោះឲ្យរាបស្មើឡើងវិញផងដែរ។

នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក លី ឡា ក៏បានប្រាប់តាមទូរស័ព្ទថា ចំពោះក្រុមហ៊ុនដែលបានយកគ្រឿងចក្រចូលកាប់កកាយដីអភិរក្សម្ដងខាងលើនេះទៀតនេះ ដោយសារតែកាលពីឆ្នាំមុនសហគមន៍គេស្នើសុំមកខាងមន្ទីរ ដើម្បីសុំជីកស្រះចិញ្ចឹមត្រី។ ប៉ុន្តែមិនដឹងពេលនេះគេធ្វើដោយបន្តច្បាប់ពីឆ្នាំចាស់ ឬក៏ធ្វើថ្មីទៀត ដូច្នេះលោកសុំឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើលសិន។ លោកបន្ថែមថា ចំណែកឆ្នាំមុនពេលលោកឃាត់ ដោយសារតែគេមិនមានច្បាប់ ហើយជីកកកាយក្នុងដីសហគមន៍ ហើយពេលមានច្បាប់ទើបអនុញ្ញាត។ ដូច្នេះបើពេលនេះគេធ្វើថ្មីទៀត ត្រូវតែមានច្បាប់។

ចំណែក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មវិញ លោកក៏បានឆ្លើយប្រាប់តាមទូរស័ព្ទបញ្ជាក់ឲ្យដឹងដែរថា កាលពីឆ្នាំមុន គឺឃាត់ផ្អាកម្ដងហើយ។ ដូច្នេះបើផ្អាកហើយ គឺមិនអនុញ្ញាតឲ្យធ្វើទៀតទេ តែបើគេធ្វើទៀត តើមានច្បាប់ពីណាមកព្រោះជាដីរបស់សហគមន៍ និងជាដីតំបន់អភិរក្សតើអ្នកណាហ៊ានអនុញ្ញាតច្បាប់ឲ្យ។

ចំណែកលោក ជ័យ ម៉ូត ជំទប់ឃុំទឹកហូតបានបញ្ជាក់ឲ្យដឹងថា ដីនេះគឺជាដីរបស់ប្រជាពលរដ្ឋដែលមានប័ណ្ណកាន់កាប់ ចុះហត្ថលេខាទទួលស្គាល់ដោយលោក ទុន អីម មេឃុំទឹកហូត ដូច្នេះទើបប្រជាពលរដ្ឋអាចលក់ដូរឲ្យក្រុមហ៊ុនបាន។ ប៉ុន្តែចំពោះការជីកយកអាចម៍ដីនេះវិញ គឺគេមិនបានសុំច្បាប់ពីអាជ្ញាធរឡើយ ដូច្នេះរឿងនេះទុកឲ្យជំនាញធ្វើការចុះ។

ដោយឡែក ម្ចាស់គ្រឿងចក្ររបស់ក្រុមហ៊ុនដែលកំពុងជីកកកាយនៅលើដីអភិរក្សខាងលើនេះ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យអង្គភាពដឹងថា រឿងដែលក្រុមហ៊ុនហ៊ានយកគ្រឿងចក្រមកជីកយកអាចម៍ដីនៅទីនេះ ដោយសារតែគេមានច្បាប់ដល់ថ្នាក់ខេត្តរួចហើយ ស្របពេលដែលខាងខេត្តបានសុំឱ្យជួយស្ដារបឹងអភិរក្សឆ្អឹងដំរីឲ្យបានជ្រៅផង។

ពាក់ព័ន្ធទៅនឹងការឆ្លើយ ពីតៃកុងគ្រឿងចក្ររបស់ក្រុមហ៊ុនខាងលើនេះ ដែលបានប្រាប់ថាខាងអាជ្ញាធរខេត្ត បានស្នើសុំឲ្យខាងក្រុមហ៊ុនជួយស្ដារបាតបឹងអភិរក្សនេះផងនោះ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះដែរ អង្គភាពព័ត៌មាន Fresh News បានទូរស័ព្ទសួរលោក យ៉ុង អនុប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង ដោយលោកបានបញ្ជាក់ឲ្យដឹងថា ខាងមន្ទីររបស់លោកមិនមានការអនុញ្ញាតឱ្យអ្នកណា ឬក៏ក្រុមហ៊ុនណាមួយទៅស្ដារបឹងអភិរក្សឆ្អឹងដំរីដែលស្ថិតនៅក្នុងឃុំទឹកហូតនោះទេ។ ហេតុនេះប្រសិនបើមានការយកគ្រឿងចក្រចូលជីកក កាយនៅក្នុងដីបឹងអភិរក្សពិតមែននោះ គួរតែឃាត់គ្រឿង ចក្រដើម្បីយកមកចាត់ការទៅតាមផ្លូវច្បាប់។

ទាក់ទងនិងដីព្រៃលិចទឹកក្នុងតំបន់អភិរក្សដែលគេកំពុងជីកកកាយនេះលោក សុខ ផាត ប្រធានសហគមន៍នេសាទព្រែកសាលាបានប្រាប់ឲ្យដឹងថា ដីតំបន់អភិរក្សបឹងឆ្អឹងដំរី ខាងលើនេះអាជ្ញាធរនិងជំនាញជលផល បានប្រគល់ឱ្យសហគមន៍កាន់កាប់គ្រប់គ្រងការពារនៅក្នុងឆ្នាំ២០០៧ ហើយមានមេឃុំទឹក ហូត លោក ទុន អ៉ីម ចុះហត្ថលេខាទទួលស្គាល់ជាមួយ អាជ្ញាធរស្រុកខេត្ត និងមន្ត្រីជំនាញផងដែរ។ ហេតុអី្វនៅក្នុងឆ្នាំ២០២០ បែរជាមានលិខិតកាន់កាប់ដីធ្លីទទួលស្គាល់ ដោយលោកមេឃុំទឹកហូរទៅវិញ។

លោកបានឲ្យដឹងទៀតថា ក្នុងរឿងរ៉ាវនេះដែរនៅក្នុងឆ្នាំ២០២០ លោក ជ័យ ម៉ូត ជំទប់ទី១ឃុំទឹកហូត និងមន្ត្រីជំនាញជលផលបានកាន់លិខិតសំណើមួយច្បាប់ ដែលគេបានរៀបចំឡើងរួចជាស្រេច មកឲ្យលោកចុះហត្ថលេខា ដែលលិខិតនោះគឺជាសំណើស្នើសុំជីកស្រះលើដីតំបន់អភិរក្សចំណុចជាប់មាត់បឹងឆ្អឹងដំរី ដើម្បីយកទឹកសម្រាប់សហគមន៍ប្រើប្រាស់។ ក្នុងពេលនោះដែរ ដោយមានការពន្យល់ណែនាំពីមន្ត្រីជលផល និងអាជ្ញាធរឃុំ ម្យ៉ាងដោយលោកខ្លាចគេចោទប្រកាន់ថាលោកធ្វើឲ្យមានការរាំងស្ទះដល់ការអភិវឌ្ឍរបស់អាជ្ញាធរទើបលោកក៏ព្រមចុះហត្ថលេខាលើលិខិតនោះទៅ៕

ដោយ Dy Bunnara នៅ ថ្ងៃអាទិត្យ ២៨ វិច្ឆិកា ២០២១ ចុច​ឈ្មោះ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង ជាប់​ពាក់ព័ន្ធ​​​ការ​កាប់​ទន្រ្ទាន​​ព្រៃ​លិចទឹក

ប្រមុខ​រដ្ឋាភិបាល​មាន​ការ​សោកស្តាយ និង​ព្រម​ទទួលការ​តិះទៀន​ពី​មជ្ឍដ្ឋាន​នានាលើ​ការ​ចន្លោះ​ប្រហោង ការ​បង្ក្រាប​អ្នក​ដែលពាក់ព័ន្ធ​ការ​កាប់​រាន​នៅ​តំបន់​ព្រៃ​លិចទឹក​នៅ​តំបន់​បឹង​ទន្លេសាប​​ពី​មន្រ្តី​ថ្នាក់​ខេត្ត និង​ពលរដ្ឋ​មួយ​ចំនួន។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សារសម្លេង​នៅ​រសៀល​នេះ សម្តេច​តេជោ​ ហ៊ុន​ សែន បាន​​បញ្ជា​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ ឯកឧត្តម​ ជា​ សុផារ៉ា ដឹកនាំ​កិច្ច​​ប្រជុំ​ជា​បន្ទាន់​ជាមួយ​ក្រងសួងពាក់ព័ន្ធ​មាន​ក្រសួង​ធនធាន​ទឹក ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន អាជ្ញាធរ​ទន្លេ​សាប និង​ផ្នែកពាក់​ព័ន្ធ​នានា​មាន​ក្រសួង​ទំនាក់​រដ្ឋសភា និងព្រិទ្ធសភា ស្រាវជ្រាវ​រកអ្នក​ដែលពាក់ព័ន្ធ និង​ចាត់​វិធានការ​ជា​បន្ទាន់​ដោយ​គ្មានការពន្យាពេល​នោះទេ។

សម្តេ​ច​បាន​​ចេញ​បញ្ជា​ដក​យក​ត្រឡប់​មក​វិញ​ទាំង​អស់​ដី​ទាំង​ឡាយ​ដែល​កាប់​រួច​ទៅ​ហើយ។ ឮ​ថា​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង ដែល​ទើប​ផុត​អណ្ណតិបាន​កាន់កាប់​ប្រហែល ២០០០ ហិកតា ទោះ​បី​ថ្នាក់​ណា​ក៏​ដោយ ត្រូវ​ប្រមូល​ដី​នោះ​មក​វិញ​ទាំងអស់។

សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​​ថា អ្នក​ប្រព្រឹត្តិ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ផ្លូវ​ច្បាប់ ដោយ​ខាន​មិន​បាន។ មន្រ្តី​ពាក់ព័ន្ធ​ចេញ​សារភាព​ជា​បន្ទាន់ បើ​មិន​អីចឹង​ទេ​នឹង​ប្រឈម​ការ​ចាប់​ខ្លួន​និង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ដីធ្លី ដែលពាក់ព័ន្ធ​បទ​ល្មើស។

សម្តេច​បាន​ព្រមាន​ថា ការទន្រ្ទាន​កាន់​កាប់​ព្រៃ​លិចទឹកយ៉ាង​អនាធិបេត្យនេះ​ មិនអាច​អត់អោន​បានទេ សម្រាប់​មន្រ្តី​ដែល​គ្រប់គ្រង​ដែនដី​ជា​ខេត្ត ជា​ស្រុក​ដែល​ចូលពាក់ព័ន្ធ​កាប់ទន្រ្ទាន​នៅ​ទី​នោះ។ ពលរដ្ឋ​ក៏​ដូចគ្នា​មិន​អាច​កាត់​ទន្រ្ទាន​ដីលិចទឹក។ ដូច្នេះ​ដើម្បី​ការពារ​បឹង​ទន្លេសាប​ដែល​កំពុង​រងគ្រោះ​ស្រាប់​ដោយសារ​គោករាក់ និង​ការកាប់​បំផ្លាញដោយ​ជន​ល្មើស​​ទៅ​ហើយ​នោះ។

សម្តេច​ណែនាំ​​ឲ្យ​នាយ​ឧត្ដមសេនីយ៍​​សៅ សុខា ត្រូវ​ធ្វើ​សកម្មភាព​បន្ទាន់​ដឹកនាំ​កម្លាំង​ទាំង​ថ្មើរជើង ផ្លូវទឹក និង​ឧទ្ធម្ភាគចក្រ ទៅលើ​ប្រតិបត្តិដើម្បី​​រក្សា​ការពារ​តំបន់​ព្រៃ​លិចទឹក​នេះ។ ជាមួយគ្នា​នេះ​​ក៏​បាន​ដាក់​​បទ​បញ្ជា​ឲ្យ​លោក​ឱម យិនទៀង ដឹកនាំ​កម្លាំង​ភេរវកម្ម​ ដើម្បី​ស្រាវជ្រាវ​រក​មន្រ្តី​ណា​ពាក់ព័ន្ធ ដើម្បី​នាំ​ទៅ​កាត់ទោស​។

សម្តេច​បាន​បញ្ជាក់​ថា ​គ្មាន​ពេល​វេលា​អប់រំ​ច្រើន​សម្រាប់​អ្នក​បំពាន​ទៀត​ទេ ដោយ​ត្រូវ​ធ្វើការ​ភ្លាមៗ​ដោយ​គ្មាន​ការ​ពន្យារ​ពេល​។ ត្រូវ​រៀបចំ​ក្រុម​គ្រប់​ខេត្ត ដើម្បី​ចុះ​ទៅ​តាម​ខេត្ត​តំបន់​បឹងទន្លេ​សាប មាន​ខេត្ត​កំពង់​ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និង​ខេត្ត​ដែល​មាន​ផ្ទៃរង​ពាក់ព័ន្ធ​ទន្លេ​សាប​មាន​កំពង់ចាម កណ្តាល។

សម្តេ​ច​បាន​បញ្ជា​ឲ្យ​​អភិបាល​ខេត្ត​តាម​ដង​ទន្លេ​សាប​ទាំងអស់ ទប់ស្កាត់​ការ​កាប់​រាន​ព្រៃលិចទឹក ហើយ​ត្រូវ​គ្រប់គ្រង​ដី​ដែល​បាន​កាប់​រួច​ហើយ។ អាជ្ញាធរ​ខេត្ត​ត្រូវ​ប្រើ​ឲ្យ​អស់​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ជាមួយ​គ្នា​នេះ អភិបាល​ខេត្ត​ត្រូវ​ទទួល​ខុស​ត្រូវ រួមជាមួយ​មន្រ្តី​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​បង្រ្កាប​ ដោយ​គ្មាន​ពេល​វេលា​ធ្វើការ​អប់រំ​បន្ថែម​នោះទេ។

ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​ក៏​ដាក់​បទ​បញ្ជា​មិន​អនុញ្ញាត​ឲ្យ​បង្ក​បង្កើន​ផល​ដី​ដែល​ដក​ហូត​នោះ​ទេ។ ត្រូវ​ដក​មក​វិញ​ទាំង​អស់ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្ក​បង្កើន​ផល។ ព្រៃទាំង​នេះ​ត្រូវ​បង្កើត​ការ​ដាំ​កូនឈើ ដើម្បី​រក្សា​ទុក​ជា​តំបន់​ត្រីពង​៕
ខេត្ត កំពង់ឆ្នាំង