បណ្តាខេត្តដែលត្រូវរងគ្រោះមុនគេបង្អស់ គឺខេត្ត បារៀ និង ខេត្ត ដូនណៃ។ យួនបានចូលមកលុកលុយប្រទេសកម្ពុជា ជាលេីកដំបូងក្នុង គ.ស ១៦២៣។ ចំពោះការដែលយួនលើកគ្នាចូលមកនៅលើ ទឹកដីខ្មែរនេះ មានព្រះពង្សាវតាខ្មែរខ្លះ បាននិយាយថា ស្តេចយួនបានចាត់ព្រះរាជទូតឲ្យមកសុំខ្ចីដីខ្មែរ នៅត្រង់ខេត្ត កំពង់ក្រ បី ព្រៃនគរ ដើម្បីហ្វឹកហាត់ទ័ពច្បាំងជាមួយចិន ហើយនឹងបង្វិលសងមកឲ្យខ្មែរវិញក្នុងរយៈពេលប្រាំឆ្នាំ។ តាមឯកសារខ្លះទៀតបាននិយាយថា នៅឆ្នាំ ១៦២៣ គណៈបេសកកម្មទូតយួនមួយ ត្រូវបានគេបញ្ជូន មកក្រុងឧត្តុង្ត ក្នុងគោលបំណងសុំព្រះរាជាខ្មែរ អនុញ្ញាតឲ្យយួនសង់គ្រឹះស្ថានជំនួញ នៅភាគខាងត្បូងនៃរបទេសខ្មែរ នៅត្រង់តំបន់ កំពង់ក្របីព្រៃនគរ ព្រមទាំងសូមអនុញ្ញាតឲ្យយួនមានសិទ្ធិកាន់កាប់ផ្នែកក្រសួងគយនៅតំបន់នោះទៀតផង។
វាលប្រើស ជាពាក្យដែលខ្មែរក្រោមប្រែចេញពីពាក្យយួនថា ដុងណាយ (Đồng Nai) ។ ពាក្យដើមរបស់ខ្មែរហៅថា ដូនណៃ ហើយយួនបានហៅ តាមខ្មែរភាសាខ្មែរមិនបាន ក៏ហៅផ្ដួលទៅជា ភាសាយួនថា ដុងណាយដែលមានន័យថា វាលប្រើស ទៅវិញ ។ ខេត្តនេះឈ្មោះជាភាសាខ្មែរថា ដូនណៃ ឬ តំបន់ ដូនណៃ។
ឈ្មោះ ខេត្ត ដូនណៃ មានរៀបរាប់នៅក្នុងសៀវភៅ ពង្សាវតារខ្មែរ ក្នុងសម័យ “ផែនដីព្រះស្រីសុរិយោទ័យ” ដូចខាងក្រោមនេះ៖
“ព្រះស្រីសុរិយោទ័យ ជាព្រះរាជបុត្រ នៃ ព្រះនរាយណ៍រាជាធិរាជ។ ទ្រង់ឡើងសោយរាជ្យសម្បត្តិក្នុងឆ្នាំរកានពស័ក ព.ស. ២០២១ គ.ដ ១៤៧៧ ក្នុងព្រះជន្មាយុ២៦ ព្រះវស្សា ទ្រង់ព្រះនាមជា ព្រះរាជឱង្ការ ព្រះស្រីសុរិយោទ័យរាជាធិរាជរាមា បរមបពិត្រ ។ លុះបានឡើងសោយរាជ្យស្រេចហើយ ព្រះអង្គក៏ស្ដេចតែងតាំង ចៅហ្វាយស្រុកឲ្យទៅរក្សាខេត្តតាំងពី ខេត្តសៀមបូក ខេត្តសម្បុក ខេត្តសម្បូណ៌ ខេត្តក្រចេះ ខេត្តឆ្លូង ខេត្តត្បូង ខេត្តបាសាន ខេត្តទទឹងថ្ងៃ ខេត្តព្រៃវែង ខេត្តបាភ្នំ ខេត្តរំដួល ខេត្តស្វាយទាប ខេត្តរោងដំរី ខេត្តព្រៃនគរ ខេត្តលង់ហោរ ខេត្តជើងបាដែង រៀងទៅទល់នឹងនគរចាម នោះបានទៅខាងព្រះបាទស្រីសុរិយោទ័យទាំងអស់ ។ អស់មុខមន្ត្រី ខាងនគរចតុម្មុខ ស្រុកភ្នំពេញនោះ ឃើញព្រះមហាក្សត្រទាំងពីរព្រះអង្គ ពីត្រើយខាងលិច និង ត្រើយខាងជើង សុទ្ធតែទ្រង់រាជ្យទាំងអស់ ព្រះកិត្តិយសក៏ខ្ពង់ខ្ពស់វិសេសជាងម្ចាស់ របស់ខ្លួន ក៏ចូលទៅក្រាបបង្គំទូល អញ្ជើញព្រះធម្មរាជាឲ្យស្ដេចឡើងសោយរាជសម្បត្តិ។ ព្រះធម្មរាជា ព្រះអង្គពុំព្រមទទួល អញ្ជើញតាមសេចក្ដីសុំ របស់មុខមន្ត្រីនោះទេ។ ស្ដេចគ្រាន់តែរក្សា អាណាខេត្ត តាំងពីខេត្ត ខេត្តសំរោងទង ខេត្តបាទី ខេត្តលើកដែក ខេត្តទ្រាំង ខេត្តបន្ទាយមាស ខេត្តថ្ពង ខេត្តបាសាក់ ខេត្តបាវៀ ខេត្តពាម ខេត្តកោះស្លាកែត (គឺស្រុកលើកដែកសព្វថ្ងៃនេះ) ខេត្តកំពត ខេត្តកំពង់សោម ខេត្តព្រះត្រពាំង ខេត្តក្រមួនស ខេត្តដូនណៃ រៀងទៅទល់ នឹងសមុទ្រនេះត្រូវបានមកព្រះធម្មរាជាទាំងអស់។
Đồng Nai (listen ) is a province in the Southeast region of Vietnam, located east and northeast of Ho Chi Minh City (Saigon). The largest city in Đồng Nai is Biên Hòa. Prior to Vietnamese colonization, the area was part of Cambodia up until 1627. The area was known as Kâmpéap Srêkatrey or កំពង់ស្រកាត្រី in Khmer.
ខេត្ត ដុងណាយ ឬ ដូនណៃ គឺជាខេត្តមួយនៅភូមិភាគអាគ្នេយ៍នៃប្រទេសវៀតណាម ដែលមានទីតាំងនៅខាងកើតនិងឦសាននៃទីក្រុងព្រៃនរគ ។ ទីរួមខេត្តធំជាងគេនៅដូនណៃគឺ ចង្វាត្រពាំង ។តំបន់នៃខេត្តនេះធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រភ្នំ ចេនឡា និងអាណាចក្រខ្មែរ រហូតដល់ឆ្នាំ១៦២៧។ តំបន់នេះត្រូវបានគេស្គាល់ជាភាសាខ្មែរថា កំពប់ស្រកាត្រី Đồng Nai provinceTỉnh Đồng Nai
ខេត្តចង្វាត្រពាំង
ចង្វាត្រពាំង គឺជាខេត្តមួយស្ថិតនៅភាគខាងជើងនៃកម្ពុជា ក្រោម ដែលនៅលើ វាលទំនាបដូនណៃ ដែលមានខ្មែរខ្លះ បានហៅថា ខេត្តដូនណៃ ឬកំពប់ស្រកាត្រី ដែលស្ថិតក្នុង ចំណោមខេត្តទាំង3 ដែលយួនចូលឈ្លានពានដែលមាន ឈ្មោះថា បៀងវ៉ា ជាភាសាយួន នៅក្នុងសៀវភៅសិក្សា របស់រដ្ឋរបស់ខ្មែរ។
ផ្ទៃក្រឡា • សរុប៥៩០៧,២ គម២
ប្រជាជន (2011)សរុប២,៦៦៥,១០០ ។
មិនសូវមានឯកសារច្រើនទេ ដែលទាក់ទងជាមួយខេត្ត ចង្វាត្រពាំងនេះ សូមបងប្អូនជនជាតិខ្មែរអ្នកស្នេហាជាតិ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ក្នុងប្រវត្តិសាស្ត្រ មេត្តា ជួយចងក្រងជាសៀវភៅប្រវត្តិសាស្ត្រ ដើម្បីចែករំលែក ឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងជ្រួតជ្រាបផង៕
នាយឧត្តមសេនីយ៍ សៅ សុខា៖ អដ្ឋិធាតុយុទ្ធជនកម្ពុជា ៤៩ នាក់ ត្រូវបានគាស់ចេញពីបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា នៅខេត្ត ដុងណាយ ខណៈក្រុមការងារកំពុងលាងសម្អាត ដើម្បីនាំត្រឡប់មកកម្ពុជាវិញ2022-11-28 03:37pm
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា អដ្ឋិធាតុយុទ្ធជនកម្ពុជា៤៩នាក់ របស់កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលរក្សាទុកនៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅ ភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ (ដូនណៃ) ប្រទេសវៀតណាម ត្រូវបានគាស់ចេញរួចរាល់ហើយ។
នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា សម្រាប់នៅថ្ងៃនេះ ដែលក្រុមការងារបាននិងកំពុងតែលាងសម្អាតអដ្ឋិធាតុយុទ្ធជនកម្ពុជា៤៩នាក់ទាំងនោះ ហាលឱ្យស្ងួត ព្រមទាំងរុំសីមា ដើម្បីដាក់ចូលក្នុងប្រអប់អដ្ឋិធាតុ និងធ្វើការផ្ទេរ-ប្រគល់ ដើម្បីរៀបចំពិធីបូជាតាមប្រពៃណី ព្រះពុទ្ធសាសនារបស់កម្ពុជា។
នាយឧត្តមសេនីយ៍ សៅ សុខា បានយ៉ាងដូច្នេះថា៖ «មកដល់ថ្ងៃម្សិលមិញនេះ ក្រុមការងារគាស់រៀបចំបានចប់សព្វគ្រប់ហើយចាប់ពីថ្ងៃនេះតទៅ គឺការលាងសម្អាតរួចហើយ គឺយើងហាលឱ្យស្ងួត យើងរុំសីមា ដាក់បញ្ចូលទៅក្នុងប្រអប់អដ្ឋិធាតុ ដឹកជញ្ជូន និងការផ្ទេរ-ប្រគល់ ហើយរៀបចំពិធីបូជា តាមប្រពៃណីសាសនា របស់យើង រើសធាតុដាក់ចូលក្នុងកោដ្ឋ ក្រោយការកសាងចេតិយរួច នៅក្នុងខែមេសា យើងនឹងដង្ហែអដ្ឋិធាតុទៅតម្កល់ នៅក្នុងចេតិយជាការស្រេច»។
គួរជម្រាបថា អដ្ឋិធាតុយុទ្ធជនកម្ពុជាទាំងនោះត្រូវបានរក្សាទុកនៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ (ដូនណៃ) ប្រទេសវៀតណាម។ ខេត្តដុងណាយនេះ គឺជាប់ខាងកើតទីក្រុងហូជីមិញ (ព្រៃនគរ)។ គេហៅពិធីនេះថា «ពិធីបើកផ្នូរយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា» ដែលបានធ្វើឡើងព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២២។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ក្នុងនាមក្រុមការងារបច្ចេកទេសមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា គណៈកម្មការអន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ជូនចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់ចលនាឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ និងដោយផ្ទាល់។
លោកថា «យោធភូមិភាគទី៧ អាជ្ញាធរ និងប្រជាជនវៀតណាមខេត្តដុងណាយ បានផ្តល់ការគាំទ្រជួយឧបត្ថម្ភចែករំលែកក្នុងស្ថានភាពដែលប្រទេសនេះទើបរំដោះខ្លួន ឯកភាពជាតិ និងទឹកដី ដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គោះជាតិកម្ពុជា តាមសំណូមពររបស់សម្ដេចតេជោ ហ៊ុន សែន កាលនៅជាយុទ្ធជនដូចគ្នា»។
នាយឧត្តមសេនីយ៍បានបន្តថា ជាង៤៤ឆ្នាំបានកន្លងផុតទៅ យុទ្ធមិត្តចំនួន៤៩នាក់ ដែលបានពលី និងមរណៈក្នុងកាលៈទេសៈដ៏លំបាកនោះ គឺបានបញ្ចុះនៅក្នុងខេត្តដុងណាយនេះ ហើយមិត្តវៀតណាម បានប្រមូលផ្តុំរៀបចំ ជាបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ដោយបានការយកចិត្តទុកដាក់ផ្តល់ដី ផ្តល់ប័ណ្ណទទួលស្គាល់ពីក្រសួងវប្បធម៌ ដោយទុកតំបន់នោះជាតំបន់ប្រវត្តិសាស្ត្រ។
អាជ្ញាធរដែនដី និងប្រជាជនវៀតណាមខេត្តដុងណាយ និងកងទ័ពវៀតណាម ពិសេសយោធភូមិភាគទី៧ កងពលធំលេខ៣០២ បានយកចិត្តទុកដាក់ថែទាំយ៉ាងល្អ។ ពេលនេះ កម្ពុជាមានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ នៅក្នុងឱកាសកាសប្រារព្ធខួបលើកទី៤៥ នៃដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្តេចតេជោបានមានប្រសាសន៍ថ្លែងអំណរគុណមិត្តវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់ចលនាតស៊ូបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា និងបានបញ្ជូនកូនចៅ ប្តីសី ក្នុងនាមកងទ័ព និងជំនាញការស្ម័គ្រចិត្តគាំទ្រ ចូលរួមប្រយុទ្ធដោយផ្ទាល់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្រ្គោះអាយុជីវិតប្រជាជន រំដោះមាតុភូមិ ស្តារនិងកសាងឡើងវិញ ប្រទេសកម្ពុជាពីលេខសូន្យរហូតមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ កងទ័ពនិងជំនាញការវៀតណាមរាប់សែននាក់បានពលី ពិការនៅពេញផ្ទៃប្រទេសកម្ពុជា មួយចំនួនស្ថិតក្នុងការរុករកអដ្ឋិធាតុយុទ្ធជនទាំងនោះ ដើម្បីធ្វើមាតុភូមិនិវត្តន៍មកប្រទេសវៀតណាមវិញនៅឡើយ។
ដូចខ្លឹមសារបទចម្រៀងដែលបានពោលថា មាតុភូមិអើយខ្ញុំនឹកអ្នកជានិច្ច ថ្ងៃនេះបងប្អូនទាំង៤៩នាក់នឹងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ភារកិច្ចឱ្យក្រុមការងារបច្ចេកទេស សហការជាមួយភាគីមិត្តវៀតណាម ដើម្បីនាំបងប្អូនត្រលប់ទៅកាន់មាតុភូមិកំណើតវិញ ដើម្បីបានជួបជុំគ្រួសារ ញ្ញាតិសន្តាន និងជនរួមជាតិរបស់បងប្អូន។
ឆ្លៀតឱកាសដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណជូនចំពោះក្រុមការងារបច្ចេកទេសនៃក្រសួងការពារប្រទេសវៀតណាម យោធភូមិភាគទី៧ កងពលធំលេខ៣០២ អាជ្ញាធរនិងប្រជាជនខេត្តដុងណាយ ដែលបានផ្តល់នូវការសហការដ៏ល្អសម្រាប់ដំណើរការរៀបចំធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា តាមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំដោយផ្ទាល់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម។
ទោះបីអដ្ឋិធាតុយុទ្ធជនទាំង៤៩នាក់បា នធ្វើមាតុភូមិនិវត្តន៍ តែដើម្បីថែរក្សាតំបន់ប្រវត្តិសាស្ត្រ និងគុណតម្លៃមិត្តភាពវៀតណាម-កម្ពុជា តាមសំណូមពររបស់ភាគីកម្ពុជា មិត្តវៀតណាមនឹងបន្តរៀបចំសិលាចារិក ដោយរក្សាទុកតំបន់នេះជាកេរដំណែលប្រវត្តិសាស្ត្រ ជាភស្ភុតាងនៃសច្ចធម៌ប្រវត្តិសាស្ត្រសម្រាប់អ្នកសិក្សាស្រាវជ្រាវ ទេសចរណ៍ និងជាការរំលឹកចងចាំអំពីមិត្តភាពកម្ពុជា-វៀតណាម។
នាយកឧត្តមសេនីយ៍ សៅ សុខា បានស្នើដល់ក្រុមការងារលោកអាចារ្យខិតខំរៀបចំឱ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងសហការល្អជាមួយភាគីមិត្តវៀតណាម៕
ផែនដីព្រះស្រីសុរិយោទ័យ គ.ស.១៤៧១
ព្រះស្រីសុរិយោទ័យ ជាព្រះរាជបុត្រ នៃ ព្រះនារាយណ៍រាជាធិរាជ។ ទ្រង់ឡើងសោយរាជ្យសម្បត្តិក្នុងឆ្នាំរកា នពស័ក ព.ស. ២០២១-គ.ស. ១៤៧៧ ក្នុងព្រះជន្មាយុ២៦ ព្រះវស្សា ទ្រង់ព្រះនាមជាព្រះរាជឱង្ការ ព្រះស្រីសុរិយោទ័យរាជាធិរាជរាមា បរមបពិត្រ។ លុះបានឡើងសោយរាជ្យស្រេចហើយ ព្រះអង្គក៏ស្ដេចតែងតាំង ចៅហ្វាយស្រុកឲ្យទៅរក្សាខេត្ត តាំងពីខេត្តសៀមបូក សម្បុកសម្បូណ៌ ក្រចេះ ឆ្លូង ត្បូង បាសាន ទទឹងថ្ងៃ ព្រៃវែង បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោ ជើងបាដែង រៀងទៅទល់នឹងនគរចាម នោះបានទៅខាងព្រះបាទស្រីសុរិយោទ័យទាំងអស់។
អស់មុខមន្ត្រី ខាង នគរចតុម្មុខ ស្រុកភ្នំពេញនោះ ឃើញព្រះមហាក្សត្រទាំងពីរព្រះអង្គ ពីត្រើយខាងលិច និង ត្រើយខាងជើង សុទ្ធតែទ្រង់រាជ្យទាំងអស់ ព្រះកិត្តិយសក៏ខ្ពង់ខ្ពស់ វិសេសជាងម្ចាស់របស់ខ្លួន ក៏ចូលទៅក្រាបបង្គំទូល អញ្ជើញព្រះធម្មរាជាឲ្យស្ដេចឡើងសោយរាជសម្បត្តិ។ ព្រះធម្មរាជា ព្រះអង្គពុំព្រមទទួល អញ្ជើញតាមសេចក្ដីសុំរបស់មុខមន្ត្រីនោះទេ។ ស្ដេចគ្រាន់តែរក្សាអាណាខេត្ត តាំងពីខេត្តសំរោងទង បាទី លើកដែក ទ្រាំង បន្ទាយមាស ថ្ពង បាសាក់ បាវៀ ពាម កោះស្លាកែត (គឺស្រុកលើកដែកសព្វថ្ងៃនេះ) កំពត កំពង់សោម ព្រះត្រពាំង ក្រមួនស ដូនណៃ រៀងទៅទល់នឹងសមុទ្រនេះត្រូវបានមកព្រះធម្មរាជាទាំងអស់។
នេះនឹងស្រដី អំពីស្រុក ជាងរីកជាងរាង ជាស្រុកយួនវិញ។
ចាម និង យួន កើតចម្បាំងនឹងគ្នា រៀងមកជាច្រើនឆ្នាំ ច្រើនហើយ ទើបក្រោយមក ចាមក៏ចាញ់យួនទៅ។ យួនតាំងកូនស្ដេចចាម ឲ្យសោយរាជ្យ ហើយឲ្យឡើងស្រុកយួនរៀងមក។ វេលានោះ មានស្ដេចចាមមួយព្រះអង្គ ឈ្មោះចៅរាំងឡាក់ក្រាទ្រុត (ព្រះនាមស្ដេចចាមនេះខុស ឬត្រូវយ៉ាងណា យើងខ្ញុំមិនដឹងទេ ពីព្រោះយើងខ្ញុំសរសេរព្រះនាម តាមតែសាស្ត្រាដើមប៉ុណ្ណោះ មិនទាន់បានស្រាវជ្រាវឲ្យច្បាស់លាស់ប្រាកដយ៉ាងណានៅឡើយទេ។) ខ្លះហៅថា ប៉ោធុន ពុំសព្វព្រះទ័យនិងឡើងស្រុកយួន ទើបលើកពល ១០សែននាក់ គឺ ១០០០០០០ ទៅវាយស្រុកយួនបានពីរខែត្រ។ កាលនោះ ស្ដេចយួនឈ្មោះ ឡេ ចាញ់តុង (ព្រះនាមស្ដេចយួននេះ ក៏មិនច្បាស់ដែរ) ស្ដេចលើកទ័ពជាបីផ្លូវ ដេញច្បាំងនឹងស្ដេចចាម ច្បាំងឈ្នះស្ដេចចាម ហើយចាមរត់មកស្រុកវិញ។ យួនក៏កៀរគ្រួចាម អស់ជាច្រើន ក្នុង ព.ស. ២០១៦ គ.ស. ១៤៧២ ម.ស. ១៣៩៤ ច.ស. ៨៣៤ ឆ្នាំរោង ចត្វាស័ក ពេលនោះទ័ពយួន លើកមកដល់ព្រំនគរចាម រួចស្ដេចចាមមានសុភអក្សរ (សំបុត្ររបស់ស្ដេចផ្ញើរទៅ ថ្វាយស្ដេចមួយអង្គទៀត) សុំកងទ័ពក្រុងកម្ពុជាធិបតី។ លុះរាជទូតចាមមកដល់ គយខែត្របារៀ ដូនណៃ ចៅហ្វាយស្រុកទល់ដែន ក៏បកសំបុត្រមកសេនាបតី, សេនាបតី នាំឡើងក្រាបបង្គំទូលសម្ដេចព្រះសុរិយោទ័យ។ សម្ដេចព្រះសុរិយោទ័យ បានទ្រង់ជ្រាបហើយទ្រង់ត្រាស់ថា : ស្រុកយើងកំពុងមានទ័ព ច្បាំងរាំងជល់ មិនទាន់រាបទាប ដូច្នេះឃើញថា យើងនឹងទៅជួយគេមិនទាន់បាន។ ទើបទ្រង់ឲ្យបកសំបុត្រ ប្រាប់ទៅចៅហ្វាយស្រុកទល់ដែនប្រាប់ទៅបម្រើស្ដេចចាម ឲ្យត្រឡប់ទៅនគរវិញទៅ។ ក្រោយមក ទ័ពយួន ក៏វាយបែកបាននគរចាម ហើយចាប់ស្ដេចចាម នាំយកទៅស្រុកយួនបាត់ទៅ។ យួនបំបែកនគរចាមនោះ ទៅជាខែត្រតូចធំ ហើយបញ្ចូលទៅជានគរយួន។ ខែត្រសល់ខ្លះ ក៏បានតាំងស្ដេចចាមថ្មី ហើយឲ្យនាម៉ឺនយួន នៅត្រួតត្រារក្សាមាំមួនរៀងមក។ កាលនោះ រាស្ត្រ និង ព្រះវង្សចាមរត់មកនៅស្រុកខ្មែរជាច្រើន។ ខ្លះខ្លាចយួនដេញតាម ក៏ហួសទៅ ស្រុកស្ទៀង រដែ ជាច្រើន។