កៅម៉ៅ ឬ ខ្មៅ ជាទឹកដី នៃ អាណាចក្រភ្នំ ស្ថិតក្រោមការគ្រប់របស់ រដ្ឋបាល ហ្វូណន FUNAN ក្រោយមកស្ថិតក្រោមអំណាច រដ្ឋបាលរបស់ ចេន ឡា Chenla និងក្រោយមកទៀតស្ថិតក្រោមអំណាច ចក្រភពខ្មែរ Khmer Empire សំដៅសម័យ មហានគរ ។ លុះឆ្នាំ ១៧៥៧ ទឹកដីនេះ ត្រូវបាន កាត់បញ្ចូលជាទឹកដី នៃ រដ្ឋ Nguyễn lord of Đàng Trong ដូច្នេះ ពេលសួរថា ពាក្យ ទឹកខ្មៅ ឬ ដែនដីខ្មៅ មានប្រភពមកពីណា? ជាភាសាខ្មែរ ឬ ភាសាយួន ឬ ជាភាសា ចិន? យោងតាមឯកសារភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តយោធា សេដ្ឋកិច្ច ពាក្យថា ទឹកខ្មៅ នេះ មិនត្រឹមត្រូវទេ ព្រោះ តំបន់នោះជាតំបន់ អូ កែវ O KEO ឬ ទឹកដី តាកែវ ដែលពីដើម មក ទីនេះជា កំពង់ផែ នៃ ជនជាតិខ្មែរ ចាម យួន ចិន ជាពិសេស មាន រដ្ឋចិន តាំងពីដើម រហូតដល់ សម័យឧត្តុង្គ ក៍មាន ស្តេចចិន ប្រកាសឯករាជ្យ ផ្តាច់ទឹកដី ចេញពី ឧត្តុង្គ ដោយសារ គេមានទ័ព មានប្រជាជនរបស់គេផ្ទាល់ ដែល យើងនៅថា រដ្ឋចិនខ្មៅ ឬ ចិនកំពត ឬ ចិនដាំម្រេច ។
ផែនទី ឧបទ្វីប អូរកែវ ដូរជា ឧបទ្វីបតាខ្មៅ
មូលហេតុដែលនាំឲ្យមាន វត្តមានទ័ពចិន ពាណិជ្ជករ ចិន ដោយសារ ពីមុន មានវត្តមានទ័ពចាម ទ័ពលាវ ដែលកាន់សាសនាឥស្លាម ចូលមកឈ្លានពានទឹកដីខ្មែរ នាំឲ្យមាន សម្ព័ន្ធមិត្ត ខ្មែរយួន ដោយការឲ្យដី ខេត្ត ពលលាវ តំបន់កំពង់ផែទឹកជ្រៅនេះ ទៅឲ្យ យួនហ្វឹកហ្វឺនទ័ព ដីនោះ ក៍័ក្លាយជាដី យួន។ ពេលមានវត្តមាន ទ័ពចិន ពាណិជ្ជករចិន ប្រជាជនចិន ចូលមករស់នៅ ទឹកដីនោះ ក្លាយជាទឹកដី ចិនខ្មៅ ចិនកាម៉ៅៗ។
ពេលកងទ័ពបារាំង វាយឈ្នះលើកងទ័ព យូន ទឹកដីនេះ ក្លាយជាទឹកដី បារាំង ជាទឹកដីខ្មែរឡើងវិញ ពេលទ័ពបារាំងចាញ់សង្រ្គាម ប្រជាជនយួន កងទ័ពចូលមក គ្រប់គ្របកាប់សម្លាប់ប្រជាជនខ្មែរ នោះខ្មែរក៍នាំគ្នាផ្សាយថាទឹកដីកម្ពុជាក្រោមជាទឹកខ្មែរ ខ្មែរត្រូវតស៊ូ ខ្មែរត្រូវចូលបំរើទ័ព ប្រឆាំងជាមួយ ទ័ពយួនខាងជើង ដល់ឆ្នាំ ១៩៧០ ពេល ទ័ពយួនខាងត្បូងចាញ់ សង្រ្គាម ខ្មែរយើងនាំគ្នាផ្សព្វផ្សាយទៀតថា ខេត្ត ទឹកខ្មៅជាខេត្តខ្មែរៗ ទឹកខ្មៅៗជាពាក្យខ្មែរ ចុះម៉េ មិនហ៊ានថា នេះជាខេត្ត ចិន? ជាធម្មតា ខេត្តស្រុកនីមួយៗ គេដាក់ឈ្មោះទៅតាមជនជាតិ ដូចជាខេត្ត ស្ទៀង ខេត្តចាយ ខេត្តកន្ទុំ ទន្លេចាម ព្រែកជីកយួន ខេត្តពលលាវ ខេត្តកំពង់ចាម ខេត្តឆ្លូង ខេត្ត សាយហ្គន។ ជាសរុបរួមមកវិញ ទឹកខ្មៅ មកពីពាក្យថា ទឹកដីរដ្ឋចិនខ្មៅ កាម៉ៅ ខេត្តតាខ្មៅ...គឺដូនតាខ្មែរមានឈាមជ័រ ជាមួយ ចិន តាំងពីសម័យមុននគរភ្នំ ហ្វាន់ចាន់ ហ្វាន់ចេម៉ាន់ ប៉ាន់ ប៉ាន់ ហ៊ុនទៀន លីវយី...។ ពេលយួនឈ្លោះថា គេថា ខេត្តនឹងជាខ្មែរខ្មែរ ចុះខ្មែរម៉េចមិនថា ខេត្តហ្នឹងក៍ជាខេត្តចិនដែរ ចិនត្រូវការពារ ត្រូវដណ្តើមយកមកវិញ !!!
ទីរួមខេត្តទឹកខៅ្ម គឺជាទីក្រុងមួយនៅភាគខាងត្បូងនៃប្រទេសវៀតណាម(ដែនដីកម្ពុជាក្រោម)។ វាជាទីរួមខេត្តនៃខេត្តទឹកខ្មៅ ដែលជាខេត្តមួយនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ស្ថិតនៅភាគខាងត្បូងបំផុតនៃដែនដីទឹកនៃប្រទេសវៀតណាម(ដែនដីកម្ពុជាក្រោម)។ ទីក្រុងនេះត្រូវបានកំណត់លក្ខណៈដោយប្រព័ន្ធប្រឡាយដឹកជញ្ជូន ហើយទំនិញភាគច្រើនត្រូវបានដឹកជញ្ជូនទៅទីនោះដោយទូក និងកប៉ាល់។
ចំនួនប្រជាជនគឺប្រហែល ៣១៥ ២៧០ នាក់គិតត្រឹមឆ្នាំ២០១៨ ទីរួមខេត្តទឹកខ្មៅ អាចចូលបានដោយផ្លូវ (៣៦០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងព្រៃនរគ ) តាមរយៈផ្លូវជាតិលេខ១ ឬតាមផ្លូវអាកាស ( អាកាសយានដ្ឋានទឹកខ្មៅ )។ ទីក្រុងនេះត្រូវបានបែងចែកផ្នែករដ្ឋបាលទៅជាទីក្រុងចំនួនប្រាំបី ( វួដ) និងប្រាំពីរ (ឃុំ ) ជនបទ។
ក្នុងអំឡុងសហសតវត្សរ៍ទី ១ តំបន់នៃខេត្តទឹកខ្មៅ បច្ចុប្បន្នគឺជាផ្នែកមួយនៃអាណាចក្រហ្វូណន ដែលរួមមានប្រទេសឡាវ កម្ពុជា ផ្នែកនៃប្រទេសថៃខាងកើត និងដែនដីកម្ពុជាក្រោម ។ តំបន់នេះត្រូវបានសញ្ជ័យដោយអាណាចក្រចេនឡា និងអាណាចក្រខ្មែរ ។
ផែនទីខេត្តទឹកខ្មៅ ឆ្នាំ ១៨៣៨
នៅឆ្នាំ ១៧៥៧ ដីនេះជាកម្មសិទ្ធិរបស់ខេត្តទឹកខ្មៅ ( ខ្មែរ: ទឹកខ្មៅ ) ត្រូវបានស្តេចខ្មែរប្រគល់ឱ្យព្រះអង្គម្ចាស់ង្វៀន( ដាំង ទ្រុង ) (ភាគកណ្តាលវៀតណាម) ជាមួយនឹងការតាំងទីលំនៅដំបូងរបស់ជនជាតិយួន។ ក្នុងសម័យបារាំងគ្រប់គ្រងទឹកខ្មៅ គ្រាន់តែជាទីក្រុងតូចមួយប៉ុណ្ណោះ។ ក្នុងសម័យសាធារណៈរដ្ឋវៀតណាម តំបន់ក្បែរទឹកខ្មៅ គឺជាបន្ទាយរឹងមាំ (វៀតណាម៖ Chiến khu cách mạng ,តំបន់សង្គ្រាមបដិវត្ត) សម្រាប់ក្រុមវៀតកុងដែលជាក្រុមទ័ពព្រៃគាំទ្រដោយទីក្រុងហាណូយ ដែលប្រយុទ្ធនឹងកងទ័ពសហរដ្ឋអាមេរិក និងរដ្ឋាភិបាលវៀតណាមខាងត្បូងក្នុងអំឡុងសង្គ្រាមវៀតណាម។ ក្រោយឆ្នាំ១៩៧៥ទឹកខ្មៅត្រូវបានតែងតាំងជាអាសនៈរដ្ឋបាលនិងជាមជ្ឈមណ្ឌលរដ្ឋាភិបាលនៃខេត្តមិញហាយ ដែលរួមមានខេត្តទឹកខ្មៅ និង ពលលាវ ។
នៅឆ្នាំ១៩៩៥ ខេត្តទឹកខៅ្ម បានផ្តាច់ចេញពីខេត្តមិញហាយ ដោយមានទឹកខ្មៅ ជាទីរួមខេត្ត។ នៅឆ្នាំ១៩៩៩ នាយករដ្ឋមន្ត្រីដោយក្រឹត្យមួយបានទទួលស្គាល់ ទឹកខ្មៅ ជាសង្កាត់មួយ – ទីរួមខេត្តទឹកខ្មៅ (តំបន់ទីក្រុងថ្នាក់ទី៣ តាមច្បាប់វៀតណាម)។ ក្នុងឆ្នាំ២០១០ នាយករដ្ឋមន្ត្រីបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀតទីក្រុងទឹកខ្មៅ ទៅជាទីក្រុងលំដាប់ទី២ ។
ប្រភព ខេត្តទឹកខៅ្ម មានទីតាំងព្រំប្រទល់ទិសខាងជើង ជាប់នឹង ខេត្តក្រមួនស ( Kiên Giang ) ខាងកើតជាប់ នឹងខេត្ត ពលលាវ ( Bạc Liêu ) និងឈូងសមុទ្រចិន ខាងត្បូងជាប់ នឹងឈូងសមុទ្រចិន និង ខាង លិចជាប់ឈូងសមុទ្រថៃ ។ ខេត្តទឹកខៅ្ម មានផី្ទដី ៥.២១១ គីឡូម៉ែត្រការ៉េ ។
ខេត្តទឹកខៅ្មសព្វថៃ្ង ត្រូវបានរបបកុម្មុយនិស្តវៀតណាម បែងចែកចេញជា៖១ ទីក្រុង
៨ ស្រុក ៩៧ ខ័ណ្ឌ សងា្កត់ ឃុំ ក្នុងនោះចែកជា ៨ សងា្កត់ ៨ ទីរួមស្រុក និង ៨១ ឃុំ ។
ប្រជាជន៖ ខេត្តទឹកខៅ្ម មានប្រជាជនសរុប ១.១៦៥. ៨៧៦ នាក់ ។ ប្រជាជនរស់នៅតំបន់ទីប្រជុំជនមាន ២២០. ៦៥០ នាក់ នៅតាមជនបទមាន ៩៤៥ .២ ២២៦ នាក់ ។
ប្រវតិ្តសងេ្ខប ៖
សិលាចារឹកនៅប្រាសាទប្រាំលែ្វង (Năm Căn) នៅខេត្តទឹកខៅ្ម ដែលបានចារឡើង ដោយព្រះរាជកុមារគុណវរ្ម័ន ក្នុងសតវត្សន៍ទី ៦ នៃគ្រឹស្តសករាជរៀប រាប់អំពីប្រវតិ្តរបស់ទ្រង់ផា្ទល់ ។ ព្រះរាជ កុមារ ឬ ផាន់ តាង ចេង បើសរសេរ ជាភាសាចិនជាព្រះរាជបុត្តរបស់ ព្រះនាងកុលប្រភាវតី និងកោណិ្ឌន្យជ័យវរ្ម័ន ដែលបានសោយទីវង្គត នៅឆាំ្ន ៥១៤ នៃគ្រឹស្តសក្ករាជ ។
ព្រះអង្គជាព្រះរាជបុត្ត នៃព្រះមហាក្សត្រដែលជា ព្រះច័ន្ទ នៃរាជវង្សកោណិ្ឌន្យ ព្រះអង្គបានត្រួតត្រាកាន់កាប់តំបន់មួយ ដែលបីតា របស់ទ្រង់ បានកសាងនៅលើទីទឹកភក់ នៅស្រុកទឹកខៅ្ម ខេត្ត ព្រែកឫស្សី កម្ពុជាក្រោម ។
ស្រុកទឹកខៅ្ម សព្វថៃ្ងបានកា្លយជា ខេត្តមួយមានឈ្មោះទឹកខៅ្ម យួនហៅ កាម៉ាវ ( Cà Mau ) ។ ឈ្មោះថា ទឹកខៅ្ម ព្រោះជ្រោយ ទឹកខៅ្មប្រជុំដោយដងសឹ្ទង និងព្រែកជាច្រើនដែលទឹកនៃដង សឹ្ទង ព្រែក ទាំងនេះ គឺទឹកនៅជ្រោយ ដែលសិ្ថតចន្លោះសឹ្ទងបាយហាប់ និង ដាំកិន មានពណ៌ខៅ្ម ។
មួយវិញទៀតពាក្យថា ជ្រោយទឹកខ្មៅ មានដើមកំណើតក្នុងសម័យព្រះបាទសូរិយាវរ្ម័នទី ២ ហើយតំបន់នេះ បើតាមសៀវភៅ សរសេរដោយដៃ របស់ព្រះតេជព្រះគុណ ថាច់ ប៉ាង បានពន្យល់ថា ព្រះមហាក្សត្រសូរិយាវរ្ម័នទី ២ បានចាត់តាំង ឲ្យពញ្ញាតេជោទៅស្រុក បាសាក់ ដើម្បីបំពេញបេសកកម្មត្រួត ត្រាឆេ្នរសមុទ្រខាងត្បូង ។ ពញ្ញាតេជោ បានប្រមូលអ្នកស្រុកនៅ ជ្រោយទឹកខ្មៅ នៅកនែ្លងដែល ព្រះអង្គមា្ចស់ខែ្មរមួយអង្គ និង ព្រះអង្គមា្ចស់ក្សត្រីលាវ បានបងើ្កត នៅរាជធានីមួយរបស់ព្រះអង្គ ។ ព្រះអង្គបានប្រទានឈ្មោះថា ជ្រោយខែ្មរ។ ពាក្យ ថាជ្រោយខែ្មរ បានកា្លយទៅ ជាជ្រុងខែ្មរ។
ជ្រុងខែ្មរ សព្វថៃ្ង ជាភូមិសា្ថនប្រមូលផ្ដុំនៃជនជាតិដើមខ្មែរនៅដែនកម្ពុជា ក្រោម និងមានវត្តមួយឈ្មោះថា វត្ត ជ្រុងខែ្មរ ។
លោកតា តាំង ហើស ដែលគាត់ទើបតែអនិច្ចធម្មក្នុងជនា្មយុ ៩២ ឆ្នាំ កាលពីឆ្នាំ ២០០៥ និង លោកយាយ តាំង តូយ លិន បានអនិច្ចធម្មកាល ពីឆ្នាំ ២០០៩ ក្នុងជនា្មយុ ៧៩ ឆ្នាំ ព្រឹទា្ធចារ្យទាំងពីរនេះ មានស្រុកកំណើតនៅស្រុកភូមិរាជគុយ (រាជត្រកូល) ឃុំវាលស្រីស្រណោះ ស្រុកព្រះបាទជាន់ទុក ( Trần Văn Thời ) នៃខេត្តទឹកខ្មៅនិងចាស់ទុំជាច្រើនទៀតបានឲ្យដឹងថា មុនសង្គ្រាម លោកទី ១ ( សង្រា្គមលោក លើកទី ២ ឆ្នាំ ១៩៤៥ ) គឺមុនការកាប់ សមា្លប់ខែ្មរដោយរបបយួនយៀកមិញ ។ តំបន់ជ្រោយខែ្មរ ឬ ជ្រោយទឹកខៅ្ម ) គឺមានសុទ្ធតែជនជាតិដើមខែ្មរក្រោម រស់នៅ ។ ខែ្មរ ក្រោមទាំងនេះភាគច្រើនបានចំណាកស្រុក មានពីស្រុក ព្រះត្រពាំង (Trà Vinh) មករស់នៅ ។ ខែ្មរក្រោមទាំងនេះមានជីវភាពធូរធារណាស់ ក្នុង មួយគ្រួសារៗមានដីស្រែរាប់រយហិតតា មានផ្ទះ ក្បឿង ជញ្ជាំងកា្ដរ សសរផ្ចិតសា្មច់ធំៗ សត្វក្រ បីរាប់សិបនឹម ។ ឯជនជាតិយួននិងចិនមានមករស់ នៅលាយឡំតិចតួច ជនយួនទាំងនេះមួយចំនួន មកស៊ីឈ្នួលខែ្មរក្រោមនិងបានសុំទិញ សុំចែក ស្រែចំការរបស់ខែ្មរក្រោមតាំងជាលំនៅជាបណើ្ដរៗ ។
ក្រោយការកាប់សមា្លប់ខែ្មរនៅឆាំ្ន១៩៤៥ ជនជាតិយួនបានមករស់នៅច្រើនឡើងៗ ជាលំដាប់នៅខេត្តទឹកខ្មៅ ។ ពួកជនជាតិយួនមក តាំងទីលំនៅក្រោយឆាំ្ន ១៩៤៥ សុទ្ធតែជាខ្សែ ស្រឡាយនឹង ក្រុម យួនយៀកមិញ (Việt Minh) ពួកគេចូលមកទន្រា្ទន កាន់កាប់ដី ស្រែចំការខែ្មរក្រោម ដោយស្រស់ៗ ។
ឯជនជាតិដើមខែ្មរក្រោម ដែលបានរួចខ្លួន ពីការកាប់សមា្លប់របស់យួនយៀកមិញនោះ គឺភាគច្រើនបានរួចខ្លួនដោយការរត់គេចទៅប្រ មូលផ្ដុំគ្នាត្រង់ម្ដុំ ស្រុកយ៉ារ៉ាយ ស្រុកហូផុងនៃខេត្តពលលាវ និងហួសទៅនៅតំបន់ដែលមានខែ្មរក្រោមរស់នៅច្រើនឯខេត្តឃាំ្លងជាច្រើនទៀតផង។
បនា្ទប់ពីការកាប់សមា្លម់បានផុតរលត់ទៅខែ្មរក្រោម បានវិលមករស់នៅក្នុងភូមិសា្ថនរបស់ខ្លួនវិញ មានតិចតួចណាស់ ព្រោះពួកគាត់ នៅតែដក់ជាប់ ការភ័យខា្លចរអាអំពើកាប់ សមា្លប់ពីរបប យួន យៀកមិញ ។
ការកែប្រែឈ្មោះខេត្ត ៖
ក្នុងសម័យស្តេចយួនឈ្មោះ យ៉ាឡុង (Gia Long ) មិញ ម៉ាង (Minh Mạng ) ១៨០៨ ទឹកខៅ្មត្រូវបានរបបនេះ ចាត់ជាស្រុកមួយ ហៅថា ស្រុកឡុង សៀង (Long Xuyên ) សិ្ថតក្នុងខេត្តពាម ( Hà Tiên ) ។
- ឆាំ្ន ១៨៨២ តំបន់ទឹកខៅ្ម និងតំ បន់ពលលាវ ត្រូវបានចាត់ជាខេត្តមួយមានឈ្មោះថាខេត្តពលលាវ (Bạc Liêu ) ។
- ឆាំ្ន ១៩៥៦ – ១៩៧៥ របបសាធារណរដ្ឋវៀតណាម តំបន់ទឹកខៅ្មត្រូវបានចាត់ជាខេត្តមួយឈ្មោះថា អាងស្វៀង (An Xuyên ) រីឯប្រជុំជនទឹកខ្មៅ ត្រូវបានដាក់ឈ្មោះថា កា្វងឡុង ។
- ពីខែកុម្ភៈ ឆ្នាំ ១៩៧៦ ដល់ ឆ្នាំ ១៩៩៦ ក្នុងរបបយួនកុម្មុយនិស្ដ ខេត្តអាងស្វៀង ( An Xuyên ) និងផ្នែកមួយទៀតរបស់ខេត្តពលលាវ ត្រូវបានរួមបញ្ចូលជាខេត្តមួយ ដែលមានឈ្មោះជា ភាសាយួន ថាមិញហាយ ។
- ឆាំ្ន ១៩៩៧ ខេត្តមិញហាយ (Minh Hải) ត្រូវ បានចែកជា ២ ខេត្តវិញដដែលគឺ៖ ខេត្តពលលាវ ( Bạc Liêu )
ខេត្តទឹកខ្មៅ ( Cà Mau )
តាមសេចកី្ដសម្រេចរបស់សមាជលើកទី IX នាសម័យប្រជុំទី ១០ កាលពីថៃ្ងទី ០៦ ខែវិច្ឆិកា ឆាំ្ន ១៩៩៦ នៃរដ្ឋាភិបាលបក្ស កុម្មុយនិស្តវៀតណាម ដែលក្នុងពេលនោះ ខេត្តទឹកខ្មៅមានស្រុកទាំងអស់ចំនួន ៦ ។
វត្តនៅខេត្តទឹកខៅ្មមាន ៧ គឺ៖១.វត្តសិរីមង្គល
២.វត្តជ្រុងខែ្មរ
៣.វង្សស្រង់ក្របីឃ្លៀច
៤.សិរីវង្សាបុបា្ផរាម
៥.មុនីវង្សាបុបា្ផរាម (ទឹកខៅ្ម )
៦.រាជគូយ (រាជត្រកូល )
៧.សតា្ថបូជនីយារាម(ញ៉ាមៃថី្ម) ៕
ទឹកខៅ្ម ជាខេត្តមួយនៅដែនដីកម្ពុជាក្រោមដែលភាសាសាម័ញ្ញតែងនិយមហៅថាជ្រោយទឹកខៅ្មព្រោះជាជ្រោយនៅចុងកាត់មាត់ញកសិ្ថតនៅបែកខាងលិចនៃប្រទេសគឺដែនដីកម្ពុជាក្រោម ។ ទីប្រជុំជនដ៏សំខាន់នៃតំបន់នេះគឺ ទីក្រុងទឹកខៅ្ម ដែលជាដែនដីកោះហ៊ុំព័ទ្ធដោយដងសឹ្ទង ដូចក្រឡាច័ក្រ ។
ទីក្រុងទឹកខ្មៅ ត្រូវបានតភា្ជប់ដោយផ្លូវជាតិ លេខ ១ A និងផ្លូវជាតិលេខ ៦៣ ដែលមានរយៈចមា្ងយពីទីក្រុងព្រៃនគរ (Sài Gòn) ប្រវែង ៣៨០ គ.ម និងពីទីក្រុងព្រែកឫស្សី (Cần Thơ) ប្រវែង ១៨០ គ.ម គេមិនត្រឹមតែអាចធើ្វដំណើរ ទៅកាន់ទីក្រុងទឹកខៅ្មតាមផ្លូវគោកតែគេ អាចទៅបានតាមផ្លូវទឹកដោយស្រួលទៀតផង ។
អំពីពាក្យថា ទឹកខ្មៅ និង ពាក្យថា កាម៉ាវ ក្នុងភាសាយួន
ពាក្យថា «ទឹកខ្មៅ» កើតឡើងដំណាលគ្នានឹង ពេលដែលជនជាតិដើមខ្មែរក្រោមបានចូលទៅកាប់ខ្លាឆ្ការព្រៃដើម្បីតាំងទីលំនៅក្នុងតំបន់នេះមុនគេបង្អស់ ។
ហេតុដែលនាំជនជាតិដើមខ្មែរក្រោម ហៅខេត្តនេះថា «ទឹកខ្មៅ» នោះ គឺដោយពេលដែលជនជាតិដើមខ្មែរក្រោមបានមកតាំងទីលំនៅក្នុងតំបន់នេះមុនដំបូង គឺជាតំបន់ព្រៃក្រាស់ និងមានស្លឹកឈើជ្រុះគរនៅនឹងទឹកបណ្តាលឲ្យទឹកក្នុងតំបន់នេះទៅ ជាខ្មៅមានសត្វឈ្លើងច្រើន ។ ក្រោយពីកាប់ឆ្ការនិងបានតាំងទីលំនៅក្នុងតំបន់នេះ ពលរដ្ឋជនជាតិដើមខ្មែរក្រោមបានហៅខេត្តនេះថា «ទឹកខ្មៅ» ជា រៀងរហូតមកដល់សព្វថ្ងៃ ។
ចំណែកជនជាតិយួនវិញ ពេលបានចូលដល់ទឹកដីកម្ពុជាក្រោមនៅសតវត្សរ៍ទី ១៧ តាមរយ:ព្រះបាទជ័យជេដ្ឋាទី ២ (១៦១៨-១៦២៨) ដែលវង្វេងនឹងសម្រស់ស្រីយួននោះ បានឮជនជាតិដើមខ្មែរក្រោមហៅតំបន់ខេត្តនេះ ថា«ទឹកខ្មៅ» យ៉ាងនេះ ក៏នាំគ្នាហៅតាមសំនៀងខ្មែរក្រោមម្ចាស់ស្រុកមិនច្បាស់ថា «កាម៉ាវ» (Ca Mau) ទៅវិញ រហូតដល់សព្វថ្ងៃ ។
បើយើងប្រៀបធៀបរវាងពាក្យខ្មែរថា«ទឹកខ្មៅ» និងពាក្យយួនថា «កាម៉ាវ» ថាតើពាក្យមួយដែល មានអត្ថន័យនោះ គឺយើងសង្កេតឃើញដូច្នេះពាក្យថា «ទឹកខ្មៅ» មកពីពាក្យ «ទឹក” បូកនឹង ពាក្យ «ខ្មៅ» ។
ពាក្យថា «ទឹក» បើយោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជគណ:មហានិកាយជោតញ្ញាណោ (ជ.ណ បោះពុម្ភឆ្នាំ១៩៦៨) បានពន្យល់ថា ទឹក ន.(បា ទក) ធាតុរាវ តាមកំណើត ដើមឥត ព័ណ៌ ឥតក្លិន ជារបស់មានប្រយោជន៍ដ៏សំខាន់ សម្រាបើពួកមនុស្សសត្វ មានត្រូវផឹក ងូត ជាដើម ។
ពាក្យថា «ខ្មៅ» បើបើយោងតាមវចនានុក្រមខាង លើដដែលបានពន្យល់ថា ខ្មៅ គុ. ដែលមានព័ណ៌ងងឹតឬព័ណ៌យ៉ាងធ្យូង ។ ពាក្យផ្ទុយ ស ។
រួមស័ព្ទ(ពាក្យទាំងពីរនេះចូលគ្នាបានទៅជា «ទឹកខ្មៅ» ដែលមានន័យថា«ទឹកដែលមានព័ណ៌ខ្មៅ» គឺសំដៅទៅលើ «ស្លឹកឈើដែលធ្លាក់គរទៅនឹងទឹកយូរថ្ងៃបណ្តាលឲ្យទឹកខ្មៅ» មិនមែនទឹកខ្មៅសម្រាប់សរសេរឡើយ ។ ចំណែកពាក្យ កាម៉ាវ ក្នុងភាសាយួនដែលសរសេរថា Cà Mau នេះគឺគ្មានន័យទេអក្សរសាស្ត្ររបស់យួន ។ ពាក្យថា Cà Mau នេះ គឺជាអក្សរយួនសរសេរតាមសំនៀងខ្មែរ ។
ទីតាំងភូមិសាស្ត្រ
ខេត្តទឹកខៅ្ម មានទីតាំងព្រំប្រទល់ទិសខាង ជើងជាប់នឹងខេត្តក្រមួនស(Kiên Giang)ខាងកើត ជាប់នឹងខេត្តពលលាវ (Bạc Liêu) និងសមុទ្រខាងកើតខាងត្បូងជាប់នឹងសមុទ្រខាងកើតនិងព្រំប្រទល់ខាងលិចជាប់ឈូងសមុទ្រថៃ ។
ខេត្តទឹកខៅ្មមានផី្ទដីសរុប ៥.២១១ គីឡូម៉ែត្រការ៉េ ក្នុងនោះ
- ដីព្រៃមាន ១០០.៦០០ ហិចតា
- ដីស្រែមាន ១៣០.៥១៣ ហិចតា
- ព្រៃឈើកសិកម្មមាន ៣៣.៥៩១ ហិចតា
- ដីចម្ការមាន ៨.៣៣៤ ហិចតា
- ផ្ទៃដីជលផលមាន ២០៤.៣៨១ ហិចតា
- ឆេ្នរសមុទ្រខាងលិចមានប្រវែង ៤៥ គ.ម ជាប់និងឈូងសមុទ្រថៃ
- ឯឆេ្នរខាងកើតមានប្រវែង ១០៤ គ.ម ជាប់និងសមុទ្រខាងកើត ។
រដា្ធបាលភូមិសាស្ត្រ
ខេត្តទឹកខៅ្មសព្វថៃ្ង ត្រូវបានរបបកុម្មុយនិស្ត យួន បែងចែកជាទីក្រុងចំនួន ១ និង ៨ ស្រុក មាន ៩៧ ចំនួនខណ្ឌ សងា្កត់ ឃុំ ក្នុងនោះចែកជា៨ សងា្កត់ ៨ ទីរួមស្រុក និង ៨១ ឃុំ ។
ប្រជាជន
ខេត្តទឹកខៅ្ម មានប្រជាជនសរុប ១.១៦៥. ៨៧៦ នាក់ ។ ប្រជាជនរស់នៅតំបន់ទីប្រជុំជនមាន ២២០. ៦៥០ នាក់ នៅតាមជនបទមាន ៩៤៥ .២ ២២៦ នាក់ ។
ប្រវតិ្តសងេ្ខប
សិលាចារឹកនៅប្រាសាទប្រាំលែ្វង (Năm Căn) នៅខេត្តទឹកខៅ្ម ដែលបានចារឡើង ដោយ ព្រះរាជកុមារគុណវរ្ម័ន ក្នុងសតវត្សន៍ទី ៦ នៃគ្រឹស្តសករាជបានរៀបរាប់អំពីប្រវតិ្តរបស់ទ្រង់ផា្ទល់ ។ ព្រះរាជកុមារ ឬ ផាន់តាង ចេង បើសរសេរជាភាសាចិនជាព្រះរាជបុត្តរបស់ព្រះនាងកុលប្រភាវតី និងកោណិ្ឌន្យជ័យវរ្ម័នដែលបានសោយទីវង្គត នៅឆាំ្ន ៥១៤ នៃគ្រឹស្តសក្ករាជ ។
ព្រះអង្គជាព្រះរាជបុត្តនៃព្រះមហាក្សត្រដែលជាព្រះច័ន្ទនៃរាជវង្សកោណិ្ឌន្យព្រះអង្គបានត្រួតត្រាកាន់កាប់តំបន់មួយ ដែលបីតារបស់ទ្រង់បានកសាងនៅលើទីទឹកភក់ នៅស្រុកទឹកខៅ្ម ខេត្ត ព្រែកឫស្សីកម្ពុជាក្រោម ។
ស្រុកទឹកខៅ្ម សព្វថៃ្ងបានកា្លយជា ខេត្តមួយមានឈ្មោះ ទឹកខៅ្មយួនហៅ កាម៉ាវ (Cà Mau) ។ ឈ្មោះថា ទឹកខៅ្ម ព្រោះជ្រោយទឹកខៅ្មប្រជុំដោយដងសឹ្ទងនិងព្រែកជាច្រើនដែលទឹកនៃដង សឹ្ទងព្រែកទាំងនេះគឺទឹកនៅជ្រោយដែលសិ្ថតចន្លោះសឹ្ទងបាយហាប់និង ដាំកិន មានពណ៍ខៅ្ម ។
មួយវិញទៀតពាក្យថា ជ្រោយទឹកខ្មៅមានដើមកំណើតក្នុងសម័យព្រះបាទសូរិយាវរ្ម័នទី២ ហើយតំបន់នេះ បើតាមសៀវភៅសរសេរដោយដៃរបស់ព្រះតេជព្រះគុណ ថាច់ ប៉ាង បានពន្យល់ថា ព្រះមហាក្សត្រសូរិយាវរ្ម័នទី ២ បានចាត់តាំងឲ្យពញ្ញាតេជោទៅស្រុកបាសាក់ដើម្បីបំពេញបេសកកម្មត្រួតត្រាឆេ្នរសមុទ្រ ខាងត្បូង ។ ពញ្ញាតេជោបានប្រមូលអ្នកស្រុកនៅ ជ្រោយទឹកខ្មៅនៅកនែ្លងដែលព្រះអង្គមា្ចស់ខ្មែរមួយអង្គ និងព្រះអង្គមា្ចស់ក្សត្រីលាវបានបងើ្កតនៅរាជ ធានីមួយរបស់ព្រះអង្គ ។ ព្រះអង្គបានប្រទានឈ្មោះថា ជ្រោយខ្មែរ ។ ពាក្យថា ជ្រោយខ្មែរ បានកា្លយទៅជាជ្រុងខ្មែរ ។ ជ្រុងខ្មែរ សព្វថៃ្ង ជាភូមិសា្ថនប្រមូលផ្ដុំនៃជនជាតិដើមខ្មែរក្រោម និងមានវត្តមួយឈ្មោះថា វត្តជ្រុងខ្មែរ ។
លោកតា តាំង ហើស ដែលគាត់ទើបតែអនិច្ចធម្មក្នុងជនា្មយុ ៩២ ឆ្នាំ កាលពីឆ្នាំ ២០០៥ និង លោកយាយ តាំង តូយ លិន បានអនិច្ចធម្មកាលពីឆ្នាំ២០០៩ ក្នុងជនា្មយុ ៧៩ ព្រឹទា្ធចារ្យទាំងពីរនេះ មានស្រុកកំណើតនៅស្រុកភូមិរាជគុយ (រាជត្រកូល) ឃុំវាលស្រីស្រណោះស្រុកព្រះបាទ ជាន់ទុក (Trần Văn Thời) នៃខេត្តទឹកខ្មៅនិងចាស់ទុំជាច្រើនទៀត បានឲ្យដឹងថា មុនសង្គ្រាមលោកទី១ (សង្រា្គមលោកលើកទី២ ១៩៤៥) គឺមុនការកាប់សម្លាប់ខ្មែរដោយរបបយួនយៀកមិញ ។ តំបន់ជ្រោយខ្មែរឬ ជ្រោយទឹកខៅ្ម គឺមានសុទ្ធតែជនជាតិដើមខ្មែរក្រោម រស់នៅ ។ ខ្មែរក្រោមទាំងនេះភាគច្រើនបានចំណាក ស្រុកមានពីស្រុកព្រះត្រពាំង (Trà Vinh) មករស់នៅ ។ ខ្មែរក្រោមទាំងនេះមានជីវភាពធូរធារណាស់ក្នុងមួយគ្រួសារៗមានដីស្រែរាប់រយហិតតា មានផ្ទះ ក្បឿង ជញ្ជាំងកា្ដរ សសរផ្ចិក សា្មច់ធំៗ សត្វក្របីរាប់សិបនឹម ។ ឯជនជាតិយួននិងចិនមានមករស់នៅលាយលាំតិចតួចជនយួនទាំងនេះមួយចំនួនមកស៊ីឈ្នួលខ្មែរក្រោមនិងបានសុំទិញសុំចែកស្រែចម្ការស្រែរបស់ខ្មែរក្រោមតាំងជាលំនៅជាបណើ្ដរៗ។
ក្រោយការកាប់សម្លាប់ខ្មែរនៅឆាំ្ន១៩៤៥ ជនជាតិបានយួនមករស់នៅ ច្រើនឡើងៗជាលំដាប់នៅខេត្តទឹកខ្មៅ ។ ពួកជនជាតិយួនមកតាំងទីលំនៅក្រោយឆាំ្ន១៩៤៥ សុទ្ធតែជាខ្សែស្រឡាយនឹងក្រុមយួនយៀកមិញ (Việt Minh) ពួកគេចូលមកទន្រា្ទនកាន់កាប់ដី ស្រែចម្ការខ្មែរក្រោមដោយស្រស់ៗ ។
ឯជនជាតិដើមខ្មែរក្រោម ដែលបានរួចខ្លួនពី ការកាប់សម្លាប់របស់យួនយៀកមិញនោះ គឺភាគច្រើនបានរួចខ្លួនដោយការរត់គេចទៅប្រមូលផ្ដុំនៅគ្នាត្រង់ម្ដុំស្រុកយ៉ារ៉ាយ ស្រុកហូផុង នៃខេត្តពលលាវ និងហួសទៅនៅតំបន់ដែលមានខ្មែរក្រោមរស់ នៅច្រើន ឯខេត្តឃាំ្លងជាច្រើនទៀតផង ។
បនា្ទប់ពីការកាប់សមា្លម់បានផុតរលត់ទៅខ្មែរក្រោមបានវិលមករស់នៅក្នុងភូមិសា្ថនរបស់ខ្លួនវិញ មានតិចតួចណាស់ ព្រោះពួកគាត់នៅតែដក់ជាប់ការភ័យខា្លចរអាអំពើកាប់សម្លាប់ពីរបបយួនយៀក មិញ ។
ការកែប្រែឈ្មោះខេត្ត
ក្នុងរបបអាណានិគមយួនសម័យយ៉ាឡុង (Gia Long) មិញម៉ាង (Minh Mạng) ១៨០៨ ទឹក ខៅ្មត្រូវបានរបបនេះចាត់ជាស្រុកមួយហៅថាស្រុក ឡុងសៀង (Long xuyen) សិ្ថតក្នុង ខេត្តពាម (Hà Tiên) ។ ឆាំ្ន ១៨៨២ តំបន់ទឹកខៅ្ម និង តំបន់ពលលាវ ត្រូវបានចាត់ជាខេត្តមួយមានឈ្មោះថាខេត្តពលលាវ (Bạc Liêu)។ ឆាំ្ន ១៩៥៦-១៩៧៥ របបសាធារណរដ្ឋវៀតណាមតំបន់ទឹកខៅ្មត្រូវបានចាត់ជាខេត្តមួយឈ្មោះថា អាងស្វៀង (An Xuyên) រីឯប្រជំជន់ទឹកខ្មៅ ត្រូវបានដាក់ឈ្មោះថា កា្វង ឡុង (Quan Long)។ ពីខែកុម្ភៈ ឆ្នាំ១៩៧៦ ដល់ ឆ្នាំ១៩៩៦ ក្នុង របបយួនកុម្មុយនិស្ដយួនខេត្តខេត្តអាង ស្វៀង (An Xuyên) និងផ្នែកមួយទៀតរបស់ខេត្តពលលាវត្រូវបានរួមបញ្ចូលជាខេត្តមួយដែលមានឈ្មោះជាភាសា យួនថា មិញហាយ(Minh Hải) ។ ឆាំ្ន១៩៩៧ ខេត្តមិញហាយ (Minh Hải) ត្រូវ បានចែកជា ២ ខេត្តវិញដដែលគឺ ៖ខេត្តពលលាវ (Bạc Liêu)
ខេត្តទឹកខ្មៅ (Cà Mau)
តាមសេចកី្ដសម្រេចរបស់សមាជលើកទី៩ នាសម័យប្រជុំទី១០ កាលថៃ្ងទី០៦ ខែវិច្ឆិកា ឆាំ្ន១៩៩៦ ដែលក្នុងពេលនោះ ខេត្តទឹកខ្មៅមានស្រុកទាំងអស់ចំនួន ៦ ។
វត្តនៅខេត្តទឹកខៅ្មមាន ៧ គឺ
- វត្តសិរីមង្គល (ដូវណាយ) Đầu Nai
- វត្តជ្រុងខ្មែរ (ជ្រោយខ្មែរ) Rạch Giồng
- វង្សស្រង់ក្របីឃ្លៀច Cao Văn
- សិរីវង្សាបុបា្ផរាម Tâm Hiệp
- មុនីវង្សាបុបា្ផរាម (ទឹកខៅ្ម) Cà Mau
- រាជគូយ (រាជត្រកូល) Rạch Cụi
- សតា្ថបូជនីយារាម (ញ៉ាមៃថី្ម) Công Đức Lâm