ដំណាំផ្លែទាប ផ្លែទៀប Custard Apple or Sugar Apple or Sweetsop ដើមវាអាចមានអាយុ ៣ ទៅ ៤ ឆ្នាំ ។ នៅប្រទេសគេ ឬ នៅ ខេត្តកំពង់ឆ្នាំង គេអាចប្រមូលផលបាន រាល់ ៣ ខែ ម្តង ពោលគឺ ៤ ដង/ឆ្នាំ ព្រោះវា ទុំដោយ ប្រើពេល អាច ខែសីហា ដល់ តុលា។ តាមការវិភាគ និងរៀបរាប់អំពីបទពិសោធន៍នៃការដាំ គឺទៀប ចេញផ្កា ក្តឹប អាស្រ័យលើ ទឹក និង កំដៅថ្ងៃ។ ផ្លែទៀបទុំ កាលណាត្រូវទឹក វារីកធំ កាលណាត្រូវទឹក ដូច្នេះមិនចាំបាច់ដល់ខែវស្សាទើប ទើបធំ ទុំទេ ឲ្យតែគេមានលទ្ធភាព បាញ់ទឹកដាក់ស្លឹក ដាក់ដើម វានឹង រីកធំ បែកក្រឡាបានល្អ។ នៅកម្ពុជា គេអាចដាំទៀបធំៗបានដូចបរទេសដែរ តែពិបាករកទីផ្សារលក់ ដោយសារធំពេក គេសង្ស័យប្រើជីគីមី !តម្លៃផ្លែទាប ៤ដុល្លា/គីឡូក្រាម។
ទៀបស្វិតជាប្រភេទដំណាំងាយដាំ រហ័សហុចផល អាយុវែង សំណុំដើមតូច តែចាញ់ទឹក ។ ស្លឹកវាមានក្លិនអាក្រក់ ដែលភាយក្នុង ខ្យល់ធ្វើអោយសត្វល្អិតច្រើនប្រភេទពុំហ៊ាននៅជិត ។ ដូច្នោះយើងដាំទៀបស្វិតក្នុងទិសដៅ២យ៉ាង គឺយកផលខាងសេដ្ឋកិច្ច និងបញ្ចៀសសត្វល្អិត ១ផ្នែកកុំអោយយាយីដំណាំដទៃ ។
ការរើសពូជ ទៀបស្វិតជារបស់ងាយដាំ សំណុំដើមតូច រហ័សហុចផល ដូច្នោះការរើសពូជពុំទាមទារការប្រុងប្រយ័ត្នខ្លាំងទេ ។ ទិញផ្លែទៀបស្វិតពីផ្សារយកផ្លែធំចាស់ល្អ មិនកំពិត សាច់ច្រើន លុះហូបសាច់រួចត្រូវសណ្ដិលគ្រាប់ទុកក្នុងម្លប់ ។
ការបណ្ដុះកូន
- ប្រើថង់នីឡុងចាស់ ខ្នាតច្រកដីហើយបានរង្វះមាត់ ១ចំអាម ។
- យកដីកណ្ដេង ១ភាគ លាយជីកំប៉ុស៍ ១ភាគ ច្របល់គ្នាអោយស្មើ ។
- ច្រកដីចូលថង់ បង្ហាប់អោយបានកំពស់ដីក្នុងថង់ ១ ចំអាម ។
- ដាក់គ្រាប់បណ្ដុះក្នុង ១ថង់ ៦-៧គ្រាប់ ។
- កូនដុះក្នុងថង់ ទោះច្រើនក្ដី តោងតាមដានដកកូនតូចជាងគេចោល បណ្ដើរៗ ហើយទុកតែ២ដើមក្នុងថង់ ។
- នៅរដូវប្រាំងវាត្រូវការសំរាកមិនលូតលាស់ដោយត្រូវឆ្លងកាត់ភាពក្ដៅ រាំងរិះ ១ តំណាក់រហូតដល់ជ្រុះស្លឹក ។ ដូច្នោះត្រូវដាក់វានៅ ជិតដំណាំណាដែខ្លាចទឹកដូចគ្នា និងមិនត្រូវការទឹកនារដូវប្រាំងដែរ ។
- វាចាញ់ទឹកត្រូវដាក់នៅទីខ្ពស់ស្រាប់ ឬលើកដីអោយខ្ពស់ផុតទឹក ។
- ដោយដាំទៀបស្វិតក្នុងយុទ្ធសាស្ត្រដេញសត្វល្អិត១ចំនួនធំកុំអោយយាយីដំណាំ ត្រូវរាយកន្លែងដាំក្នុងកសិដ្ឋាន អោយបានច្រើនកន្លែង ។
- បើដាំឆ្លាស់ជិតពុទ្រា អាចជួយកំចាត់សត្វល្អិតរបស់ពុទ្រាបាន១ផ្នែក ។
ការរៀបរណ្ដៅ
- រណ្ដៅដាំពួកឈើស៊ីផ្លែត្រូវរៀបដូចគ្នា ។ នៅលើដីមានជីដូចជាមាត់ទន្លេ ដីក្រហមចំការលើ ដីខ្មៅគ្រួសពងកន្ធរ នោះការរៀបរណ្ដៅមិនជាបញ្ហាចំបងទេ ។ ប៉ុន្តែនេះយើងនិយាយពីការកសាងកសិដ្ឋាននៅលើដីពុំសូវមានជី ដែលភាគច្រើនយើង ជួបប្រទះ ។ ហេតុផលនេះរណ្ដៅត្រូវរៀបចំល្អទើបទទួលផលល្អ ។
- ពេលនេះកណត់យករណ្ដៅដូចគ្នា និងរណ្ដៅក្នុងមេរៀនដាំឫស្សី ។ រណ្ដៅត្រូវរៀបអោយហើយស្រេចនៅក្នុងខែ២ ។
- ដាំជាជួរចំងាយពីគ្នា ៤ ម៉ែត្រ ។ កុំដាំជិតគ្នាច្រើនជួរ ព្រោះវាជាប្រភេទដើមតូច ត្រូវដាំតាមចន្លោះគេវិញ ។
ការរើសកូន
- ថង់ទាំងអស់អោយកូនពុំស្មើគ្នាទេ តោងរើសកូនធំជាងគេដាំមុន កូនតូចដាំបន្តបន្ទាប់ ហើយតូចពេកត្រូវចោល ។
ការដាំ
- យើងដាំនៅដើម ឬចុងខែ៤ ដោយពុំចាំភ្លៀងជោកជាំទេ ព្រោះទៀបជាប្រភេទឈើ ហើយពូកែទ្រាំក្ដៅ ម្យ៉ាងទៀតយើងមិនបំបែកដី ថង់ផង ។
- មុនដាំ ១ខែត្រូវព្យាយាមបង្អត់ទឹក ព្រមទាំងដាក់កូនទៀបហាលថ្ងៃ គឺប្រហែល ៥ថ្ងៃ ស្រោចម្ដង ។ លុះដល់ជិតដាំ ត្រូវតែជាពេល បង្អត់ទឹកចុងក្រោយ រហូតដល់ដីក្នុងថង់រឹងស្ងួត ។
- រណ្ដៅដែលរៀបរួច លប់ដីវិញស្មើមាត់ ត្រូវយកជីកំប៉ុស៍១បង្គីទៀត មកចាក់ច្របល់លាយដីលើរួចវែកទាញជាក្រឡុក ។
- មុនដាំ២ម៉ោង ត្រូវស្រោចទឹករណ្ដៅអោយជោក កូន១ថង់ត្រូវដាក់១រណ្ដៅ ។ ហែកថង់ចេញដាក់កូនចូល ដោយមិនបំបែកដី លប់ដីអោយជិតគល់ សង្កត់បង្ហាប់ដោយដៃ ។
- កូនដាំត្រូវអោយគល់នៅស្មើផ្ទៃដី ។ ពេលលប់ដីវិញដីរណ្ដៅត្រូវអោយកំពង់បន្តិច ។ ដាំរួចតោងស្រោចទឹកឲ្យជោក ។
- យើងដាំ២យ៉ាងខុសគ្នា គឺការដាំរាយតាមដំណាំផ្សេងៗ ជាទីទួលដោយជីករណ្ដៅធំ ។
ការថែទាំ និងការពារ
- នៅក្នុងកសិដ្ឋានជិត គ្មានគោ គ្មានជ្រូក បញ្ហាការពារកូនទៀបពុំចោទទេ ។
- ពេលដាំរួចត្រូវយកកាំបិតមុត កាត់កូនមែកក្រោមចោល ដើម្បីកុំអោយវាអន់ និងរហ័សលូតលាស់ ។
- កាត់ធាងដូងគ្របរណ្ដៅដើម្បីអោយដីសើមយូរ ។
ការធ្វើដីអោយមានជី
- ការរាយកំទេចពុកៗ កាប់ច្របល់ចូលក្នុងដី និងរក្សាជន្លេនទ្រកអោយសំបូរ ជាវិធានការលេខ១ ។ ព្រោះបើកាលណាសំបូរជន្លេន ក្នុងដី ដំណាំអ្វីក៏លូតលាស់ល្អ ផ្លែល្អ ។
- បាចសំបកលាស ឬខ្ចៅក្រោមដើម ដូចយើងព្រួសស្រូវ ២ឆ្នាំម្ដង ។
ការចេញផ្កា
- នៅឆ្នាំទី២ មានផ្កាចោល នៅឆ្នាំទី៣ អាចមានជាប់ផ្លែខ្លះ ។
- ទៀបត្រូវការភាពរាំងរិះពេញ ១រដូវប្រាំង រហូតដល់ជ្រុះស្លឹកអស់ដើម្បីសំរាក ។
- មែកតូចៗញឹកពេក តោងកាត់ចេញខ្លះនៅមុនចេញផ្កា ល្អជាងចាំប្រលេះក្ដឹប ។ ការកាត់មែកតូចចោលខ្លះ កំលាំងវាផ្ដុំទៅមែកដទៃ អោយជាប់ផ្លែល្អ ។
- ខែ៤ក្រោយភ្លៀងធ្លាក់ ទៀបចាប់ចេញត្រួយចេញផ្កា ។
- កាលបើដីសំបូរជន្លេនហើយ នោះវាកាន់ផ្លែល្អហើយ ។
- បណ្ដោយអោយអង្ក្រងរស់នៅច្រើន ទើបការពារចៃ សបាន ។
ការថែផ្លែ
- ផ្លែឃ្វាគ និងល្អិតពេកត្រូវបេះចោល មែកណាជាប់ក្ដិបច្រើនពេក ក៏ត្រូវបេះខ្លះ ។
- ផ្លែនៅទាបៗ គួរធ្វើថង់ក្រដាសច្រកផ្លែ ការពារចៃសស្រម៉ូវតោង ។
ការហូតផល/ការប្រមូលផល
- ផ្លែឡើងក្រឡាខ្លាំង ជាផ្លែចាស់ ត្រូវបេះលាងទឹករូសដោយច្រាសទន់បើមានចៃស រួចស៊ឹមបន្ទំ ។
- កុំទុកអោយទំដើម ព្រោះវាសាបជាងបេះបន្ទំ ។
- ពេលបេះ បើទងនេះអស់ផ្លែ ត្រូវកាត់យកទាំងទងប្រវែង១ហត្ថ ទើបរក្សាកំលាំងដើមបានល្អ។
- ការកាត់តែងមែកក្រោយប្រមូលផល
- បេះផ្លែអស់ត្រូវកាត់មែកចុងចោលខ្លះ ។ កាត់មែកតូចៗដែលស្តុកជិតគ្នា ទើបរក្សាភាពរឹងប៉ឹងរបស់វាបានល្អ សំរាប់ផ្លែផ្កាឆ្នាំក្រោយ ។
- រក្សាកំពស់ដើមកុំអោយហួស២ម៉ែត្រ ។
- ទៀបជាប្រភេទដំណាំដាំចោល ចាំតែយកផល ព្រោះយើងមានជន្លេនជាអ្នកជួយធ្វើដីអោយមានជីហើយ ។ ទៀបមិនដូចឈើដទៃ ដែលមិនត្រូវដាំច្រើនពេកនោះទេ ព្រោះវាជាប្រភេទឈើតូចរហ័សអោយផល និងដាំក្នុងយុទ្ធសាស្ត្របណ្ដេញសត្វល្អិត១ចំនួនធំ ទោះ១ដើមផ្លែល្អតែ២០ ក៏ល្អសំរាប់យើងហើយ ។ កាលណាដាំទៀបបានច្រើន យើងហាក់ដូចជាមានគ្នាច្រើន ចាំជួយប្រមូលលុយ អោយយើងរាល់ឆ្នាំ ហើយមានគ្នាជួយដេញសត្វល្អិតច្រើនប្រភេទ មិនអោយចូលបំផ្លាញដំណាំយើង ៕ ប្រភព រស្មីកម្ពុជា
អ្នកអាចយកផ្លែទាបទៅធ្វើជាការ៉េម, ទឹកដោះគោ, ទឹកផ្លែឈើ… ព្រោះវារសជាតិដ៏ឈ្ងុយឆ្ងាញ់ ហើយបាននូវផ្តល់អត្ថប្រយោជន៏យ៉ាងច្រើនចំពោះសុខភាព។ វាមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា៖ សារធាតុខនិជ, វីតាមីន, ជាតិសរសៃ និងប្រូតេអ៊ីន។
ខាងក្រោមនេះនឹងបង្ហាញអំពីបរិមាណសារធាតុចិញ្ចឹមនៅក្នុងផ្លែទាប១ផ្លែ៖
– ជាតិម៉ាញ៉េស្យូម ៥២.៥០ក្រាម (១៣%)
– ទីមីន ០.២៧៥ក្រាម (១៨%)
– ហ្វូឡេត (Folate) ៣៥.០០ក្រាម (៩%)
– ជាតិសរសៃ ១១ក្រាម (៤៤%)
– ជាតិដែក ១.៥០mg (៨%)
– ជាតិប៉ូតាស្យូម ៦១៧.៥០mg (១៣%)
– នីស៊ីន(Niacin) ២.២០៨mg (១១%)
– វីតាមីន B6 ០.៥mg (២៥%)
– វីតាមីន C ៩០.៨mg (១៥១%)
– ទង់ដែង ០.២១៥mg (១១%)
អត្ថប្រយោជន៏សុខភាពទាំង ១៣យ៉ាងដែលបានពីផ្លែទាប
- ជួយរក្សាកម្រិតជាតិស្ករ
- អាហារ និងឱសថនៅសហរដ្ឋអាមេរិចចម្រាញ់ចេញពីផ្លែទាប ៣៨ក្រាមសម្រាប់មនុស្សប្រុសពេញវ័យ និង ២៥ក្រាមសម្រាប់មនុស្ស
- ស្រីពេញវ័យ។ ដោយសារអាហារនេះសំបូរទៅដោយជាតិសរសៃ ដូច្នេះវាអាចជួយកាត់បន្ថយជាតិស្ករជួយកាត់បន្ថយភាពគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែមទាំង ២ប្រភេទ។ ហេតុនេះហើយអ្នកអាចាប់ផ្តើមពិសារផ្លែទាប ដើម្បីការពារសុខភាពរបស់អ្នក។
- សុខភាពបេះដូង ជាការពិតណាស់ ផ្លែទាបសំបូរទៅដោយវីតាមីន B6 អាចជួយការពារការកើនឡើងនៃ homocysteine ដែលទាក់ទងនឹងជំងឺបេះ ដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
- ជួយរក្សាកម្រិតវីតាមីន Bផ្សេងទៀតនៅក្នុងរាងកាយ ផ្លែទាបនេះក៏សំបូរទៅដោយវីតាមីន B2 ដែលមានតួនាទីជួយរក្សាកម្រិតវីតាមីនជាច្រើននៅក្នុងរាងកាយ ព្រោះវាមានសារៈសំខាន់ ជួយឲ្យមុខងារក្នុងរាងកាយមានភាពរីកចម្រើន លូតលាស់បានល្អ។
- ជួយកាត់បន្ថយកម្រិតសម្ពាធឈាម ផ្លែទាបក៏មានផ្ទុកនូវសារធាតុប៉ូតាស្យូមដែលអាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាម ព្រោះវារក្សាកម្រិតជាតិសូដ្យូមនៅក្នុងសរីរាង្គ។
- ការពារពីជំងឺហឺត ផ្លែទាបមិនត្រឹមតែសំបូរជាតិប៉ូតាស្យូមតែមួយមុខប៉ុណ្ណោះទេ តែវាក៏សំបូរទៅដោយសារធាតុម៉ាញ៉េស្យូម, វីតាមីន C និងB6។ វីតា មីន Cអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺហឺត ព្រោះវាជួយប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងជាសារធាតុប្រឆាំងនឹងការ រលាក។ ម្យ៉ាងវិញទៀត វីតាមីនB6 អាចជួយការពារការរលាកបំពង់ទងសួត។
- ជួយរក្សាសុខភាពក្រពេញទីរ៉ូអ៊ីត អរម៉ូនទីរ៉ូអ៊ីតមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយការពារសុខភាពក្រពេញទីរ៉ូអ៊ីត។
- ជួយផ្តល់ថាមពលឲ្យរាងកាយ ស្ករត្រូវបានបំលែងទៅជាថាមពល ដោយសារជំនួយពីសារធាតុ Thiamin ដ៏សំខាន់។ នេះជាមូលហេតុដែលរាល់ពេលអ្នកអស់ កម្លាំង អ្នកគួរតែពិសារផ្លែទាប ព្រោះវាសំបូរទៅដោយសារធាតុ Thiamin។
- ជួយឲ្យឆ្អឹងរឹងមាំ ប្រសិនបើអ្នកចង់ឲ្យសុខភាពឆ្អឹងរឹងមាំល្អ អ្នកត្រូវទទួលទានជាតិកាល់ស្យូម និងម៉ាញ៉េស្យូម។ ហើយផ្លែទាបនេះសំបូរទៅដោយសារ ធាតុខនិជទាំងនេះ។
- ជួយកាត់បន្ថយកម្រិតជាតិកូឡេស្តេរ៉ុល ផ្លែទាបក៏សំបូរទៅដោយសារធាតុ niacin ដែលជាធម្មតាជាវីតាមីន B ហើយវាជួយបង្កើនសារធាតុកូឡេស្តេរ៉ុលល្អៗឡើងមក។
- ការពារពីបញ្ហាកើតមានចំពោះទារកក្នុងផ្ទៃ សារធាតុ Folate ឬវីតាមីន B9 ផ្តល់អត្ថប្រយោជន៏ដល់គភ៌ ក៏ដូចជាជួយការពារបញ្ហាបំពង់ប្រសាទរបស់ទារក។
- ជួយរក្សាសុខភាពសក់ និងស្បែក ប្រសិនបើអ្នកចង់មានសម្រស់ស្បែក និងសក់ស្រស់ស្អាត អ្នកគួរតែទទួលទានផ្លែទាបឲ្យបានច្រើន ព្រោះវាសំបូរទៅដោយវីតាមីន A។ ហើយអ្នកក៏អាចប្រើក្រែមចម្រាញ់ពីផ្លែទាបលាបលើបញ្ហាស្បែក ដើម្បីព្យាបាល។ ជំនួយភ្នែក វីតាមីន A ក៏អាចជួយការពារភ្នែករបស់អ្នកបានផងដែរ ព្រោះវាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ ហើយវាក៏អាចជួយការពារ គ្រាប់ភ្នែកពីវិទ្យុសកម្មផងដែរ។
- ជួយការពារពីជំងឺខ្វះឈាម ផ្លែទាបនេះផងដែរក៏សំបូរទៅដោយជាតិដែក ដែលជាសារធាតុខនិជដ៏សំខាន់សម្រាប់បង្កើតកោសិកាឈាមក្រហម។ ដូច្នេះប្រសិន បើអ្នកពិសារវាឲ្យបានទៀងទាត់ នោះអ្នកនឹងមិនអាចប្រឈមមុខនឹងបញ្ហាខ្វះឈាមទៀតឡើយ៕
ការកាត់មែកឈើទាំងស្រុង ឬស្ទើរតែទាំងស្រុង គឺជាបច្ចេកវិធីម្យ៉ាងដែលកសិករនៃប្រទេសមួយចំនួនបានយកទៅប្រើ ដើម្បីរក្សាគុណភាពផ្លែឈើ ជាពិសេសផ្លែទៀប និងផ្លែស្វាយ។
ទៀបជាផ្លែឈើដែលមានដើមកំណើតពីតំបន់ក្តៅនៃទ្វីបអាមេរិក ជាភាសាអង់គ្លេសគេហៅថា Sugar Apple ឬ Custard Apple។ ផ្លែឈើនេះមានរស់ជាតិផ្អែមឆ្ងាញ់ ហើយមានគុណប្រយោជន៍ផ្នែកឱសថខ្លះៗដែរ គឺគេប្រើទៀបជាថ្នាំបញ្ចុះទម្ងន់ ហើយជួយឲ្យត្រជាក់កទៀតផង។ ខ្ញុំលើកយកផ្លែទៀបមកជម្រាប ព្រោះទៀបអាចជាផ្លែឈើនាំចេញបានបើកសិករអាចរក្សាគុណភាពនិងទំហំរបស់វាឲ្យបានគត់មត់ គឺផ្លែធំ សាច់ច្រើន និងគ្រាប់តិច។
ស្តីពីវិធីរក្សាទំហំផ្លែទៀបឲ្យនៅតាមខ្នាតអន្តរជាតិមិនក្រិនតូចនោះ ខ្ញុំសុំអញ្ជើញសម្តីលោកកសិករកិត្តិយស នូវ កាស៊ី ស្តីពីបច្ចេកទេសងាយៗម្យ៉ាងមកជម្រាបមិត្តអ្នកស្តាប់។
លោកអតីតអ្នកនយោបាយដែលមានបទពិសោធន៍ច្រើនពីការដាំដុះ និងចិញ្ចឹមសត្វរូបនេះមានប្រសាសន៍ថា ៖ «ដំណាំទៀបនេះខ្ញុំបានសង្កេត ១០ឆ្នាំ ជាពិសេសដំណាំទៀបនៅតាមផ្លូវជាតិ ជិតកំពង់ចាម និងហួសកំពង់ចាមទៅម្ដុំជិតចម្ការកៅស៊ូជាដើម គឺបងប្អូនយើងមួយចំនួនដាំទៀប ហើយដាំជាលក្ខណៈទម្លាប់។ ឃើញគាត់ដាំល្អដោយសារដីល្អដែរ ប៉ុន្តែមួយឆ្នាំឃើញផ្លែទៀប ផ្លែកាន់តែច្រើន ប៉ុន្តែកាន់តែល្អិត ឆ្នាំក្រោយទៀត ផ្លែងច្រើនទៀត ប៉ុន្តែកាន់តែល្អិតថែមទៀត ដល់យូរៗទៅ ទៀបហ្នឹងលែងត្រូវខ្នាតអីទាំងអស់...»។
ការនេះធ្វើឲ្យកើតជាចម្ងល់ និងការស្វែងរកចម្លើយទៅនឹងចម្ងល់ទាំងនោះ ៖ «ដីល្អហើយ ដាំត្រូវតាមចន្លោះអីល្អហើយ ហើយគាត់ទៅត្រាយព្រៃអីល្អដែរហើយ ហេតុអីក៏នៅតែផ្លែល្អិត? ខ្ញុំឆ្ងល់ដែរ ហើយខ្ញុំបានសង្កេតរហូតដល់ពេលមួយ ទៅខេត្តមួយនៃប្រទេសខាងលិច គេដាំទៀបដែរ។ ទៅដល់ចំពេលដែលគេកំពុងតែកាប់មែកទៀបចោលអស់។ ខ្ញុំភ្ញាក់តែម្ដង ខ្ញុំក៏សួរគេថា អ្នកឯងកាត់មែកចោលអស់នៅសល់តែដើម និងប្រគាប ៣-៤ហ្នឹង អ្នកឯងធ្វើម៉េចបានផ្លែ? គាត់ថា មួយឆ្នាំហ្នឹង គាត់អត់ផ្លែមែន ប៉ុន្តែឆ្នាំក្រោយគាត់នឹងបានផ្លែ ហើយផ្លែធំៗខ្នាតអន្តរជាតិ គាត់អាចយកទៅលក់បានថ្លៃមួយជាពីរ មួយជាបី។ ហើយសម្ដីគេឆ្លើយធ្វើឲ្យខ្ញុំនឹកឃើញដល់ដើមទៀបនៅកំពង់ចាម ដែលមិនដែលកាត់មែកទាល់តែសោះ ទុកឲ្យមែកហ្នឹងចាស់ទៅៗ បែកកាន់តែច្រើនទៅ កាន់តែចង្អៀតទៅ បែកផ្លែគ្រប់ខ្នែងមែន ប៉ុន្តែប៉ុនកដៃ ប៉ុនកដៃកូនក្មេង មានខ្លះប៉ុនមេជើងអី តាំងបែកក្រឡាទុំហើយ»។
លោក នូវ កាស៊ី ស្នើឲ្យកសិករដាំទៀបយកវិធីដាំដោយកាត់មែកនេះមកសាកល្បងប្រើដោយធ្វើបន្តិចម្តងៗ ព្រោះនេះជាវិធីដាំដុះដែលមានប្រសិទ្ធភាព ដែលបានឆ្លងកាត់ការសាកល្បងហើយ ៖ «បើសិនបងប្អូនយើងនៅកំពង់ចាម លោកចង់ឲ្យទៀបលោកផ្លែធំៗខ្នាតអន្តរជាតិល្អ ខ្ញុំស្នើឲ្យសាកល្បងមួយជ្រុងចុះ ក្នុងចម្ការទៀបមួយចម្ការ លោកសាកល្បងតែ១ភាគ៣ទៅចុះ កាត់ត្រឹមប្រគាប ប៉ុន្តែកុំឲ្យស្មើប្រគាប ឲ្យលើប្រគាប ៣តឹក ប្រគាបដែលចែកជាពីរ បែកជាបីហ្នឹង សុំលោកកាប់លើហ្នឹង ៣តឹក។ កាត់ហើយសុំលោកយកខ្លាញ់គោទៅលាបភ្ជិតទៅ កុំឲ្យវាឆ្លងរោគ។ កាត់នៅពេលធាតុអាកាសត្រជាក់ ឬពេលល្ងាច។ ហើយមួយចំនួនដែលលោកកាត់ មួយឆ្នាំហ្នឹងអត់បានផ្លែមែន ទៀបដែលលោកមិនកាត់លោកបានផ្លែ ផ្លែល្អិតៗលក់មិនដាច់ហ្នឹង ប៉ុន្តែមួយចំនួនដែលលោកកាត់នេះ ឆ្នាំនេះលោកមិនបានផ្លែទេ ប៉ុន្តែវានឹងលាស់មែកបំពង់ថ្មី លោកអ្នកម្ចាស់មេត្តាថែគាត់ បើកន្លែងកាត់ហ្នឹងចេញបំពង់ថ្មី ៥-៦ច្រើនពេក សូមទុកយ៉ាងច្រើន៣ ហើយបើទុកតែ២ កាន់តែល្អ។ លាស់មកឃើញបំពង់ណាល្អៗ ២ឬ៣ ទុកទៅ បំពង់ណាដែលតូចៗ ៤-៥កន្លែងទៀត ក្ដិចវាចេញឲ្យស្អាតទៅ ហើយព្យាយាមក្ដិចវាកុំឲ្យដុះមកទៀត។ ថែបំពង់បីហ្នឹង ក្នុងមួយខ្នែងមានបំពង់៣ មួយមែកបំពង់៣ៗ បើលោកកាត់ដើមវានៅសល់មែក៤ លោកបានបំពង់ថ្មី១២។ ១២ហ្នឹងបើថែវាឲ្យធំ ក្នុងមួយបំពង់មិនមែនផ្លែមួយទេ មួយបំពង់អាចផ្លែ ២-៣ ដូច្នេះមួយដើមហ្នឹងលោកបានបំពង់ថ្មី ១២ ឬក៏អាចដល់ទៅ១៦ លោកបានដល់ទៅផ្លែ៤ ក្នុងមួយដើម លោកបានខ្នាតអន្តរជាតិដល់ទៅ៦០ផ្លែ»។
កសិករនឹងពុំខាតបង់អ្វីទេក្រៅពីបានផ្លែទៀបដែលធំខ្នាតអន្តរជាតិទុកបរិភោគ និងដោះដូរ ៖ «លោកយកទៅលក់បានថ្លៃជាងផ្លែល្អិតៗ មួយផ្លូនទៅទៀត ២-៣ផ្លូនទៅទៀត ហើយសាច់ក៏ល្អ សាច់ច្រើន គ្រាប់តូចឆ្ងាញ់។ ខ្ញុំបានសាកល្បងខ្លះទៅហើយ ហើយបានផល ហើយបើបងប្អូនមិនទុកចិត្តទេ សាកល្បងខ្លួនឯងមួយជ្រុង ១ភាគ៣លមើល។ ទៀបគេធ្វើអ៊ីចឹង!»។
វិធីដាំឈើហូបផ្លែដោយការក្រីក្រៀវមែកវានេះ អាចយកទៅអនុវត្តនឹងដំណាំស្វាយក៏បាន។
លោក នូវ កាស៊ី មានប្រសាសន៍អធិប្បាយដូច្នេះ ៖ «រីឯស្វាយក៏អ៊ីចឹងដែរ ជាពិសេសស្វាយខៀវសាវើយ ស្វាយថៃនេះ បើលោកមិនកាត់មែកវាចោលទេ វាអត់ផ្លែតែរហូតហ្នឹង។ ជាស្វាយមួយដែលពិបាកដាំ ប៉ុន្តែបើធ្វើកើតបានផលច្រើន ហើយលក់បានថ្លៃជាងគេ ព្រោះអីខ្ចី ផ្អែម ហើយឆ្ងុយ។ នៅប្រទេសខាងលិច គេធ្វើបានហើយ គេលក់ទៅដល់ផ្សារអន្តរជាតិ ហើយគេកាត់រាល់ឆ្នាំ មិនមែន៣ឆ្នាំម្ដងទេ គេកាត់រាល់ឆ្នាំ។ ស្វាយនេះចូលចិត្តលេងខ្លួន បានន័យថា បែកមែកច្រើន ស្លឹកទ្រុបទ្រុល ហើយយើងម្ចាស់ថាស្វាយខ្ញុំល្អណាស់។ មិនមែនទេ ផ្ទុយទៅវិញស្វាយហ្នឹងមិនល្អទេ កាលណាទុកឲ្យស្លឹកទ្រុបទ្រុល គាត់លេងតែស្លឹកហ្នឹងរហូត គាត់អត់ផ្កាទេ។ ផ្ទុយទៅវិញបើសិនជាកាត់គាត់ ហើយកាត់នេះ មិនមែនកាត់ធម្មតាទេ កាត់ខ្លាំងណាស់។ ស្វាយខៀវសាវើយ គឺកាត់យ៉ាងតិច ៤០% ចោល កាត់កុំស្ដាយ កុំអាណិត»។
វិធីនេះ លោក នូវ កាស៊ី បានសាកល្បងដោយខ្លួនឯងបានទទួលជោគជ័យល្អរួចហើយ ទើបហ៊ានយកមកផ្សព្វផ្សាយជូនបងប្អូនកសិករខ្មែរឲ្យបានជ្រាប ៖ «ខ្ញុំសាកល្បង ស្វាយខ្ញុំ ៦០០ដើម ពេញវ័យផ្លែ១ ផ្លែ២ មួយដើម អត់រួចថ្លៃថែទាំទេ ប៉ុន្តែពេលមួយនោះ មានអ្នកជំនាញម្នាក់គេមកមើល ថា លោកកុំអាណិតវា កាត់វា៤០% កាត់ចោលទៅ រួចបានយើងដាក់ជីបំប៉នខាងគល់ ដាក់ជីលាមកគោ។ ខ្ញុំធ្វើអ៊ីចឹងទៅ ឆ្នាំហ្នឹងគឺផ្លែពេញ ផ្កាពេញមែនទាំងអស់ ហើយជ្រុះអស់ពាក់កណ្ដាលទៅ ក្ដិចចោលខ្លះទៅ ទុកតែផ្កាល្អៗទៅ ហើយដល់មកផ្លែទៀត ក្ដឹបណាដែលវៀច ផ្លែក្ងិចក្ងក់អី ក្ដិចចោលទាំងអស់ ទុកតែអាមូលល្អៗ ប៉ុណ្ណឹងនៅសល់មួយដើមចង់ ៦០ផ្លែអី ហើយមួយដើម ៦០ផ្លែ ផ្លែប៉ុនៗកំភួនដៃ ធ្ងន់ណាស់...»៕