ណាំងសាមឿន បញ្ញា ឃុំខ្សែត្រ គឺជាឃុំមួយដែលស្ថិតនៅក្នុង ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង លក្ខណៈពិសេសរបស់ឃុំនេះគឺ ពោរពេញទៅដោយជនជាតិលាវរស់នៅ។គ្រប់គ្នាប្រហែលជាឆ្ងល់ហើយថា ខេត្តស្វាយរៀងគឺជាខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ចុះហេតុអ្វីបានជាមានជនជាតិលាវរស់នៅទៅវិញ ទាំងដែលប្រទេសឡាវ គឺមានចម្ងាយយ៉ាងឆ្ងាយពីខេត្តស្វាយរៀង។ តោះមកស្វែងយល់អំពីប្រវត្តិរបស់ជនជាតិលាវដែលមាននៅក្នុងខេត្តស្វាយរៀងទាំងអស់គ្នា!
- កាលពីអំឡុងឆ្នាំ ១៥៦០ ក្នុងរជ្ជកាលព្រះចៅក្រុង កម្ពុជា ព្រះបាទ បរមមិន្ទររាជា ដែលមានឈ្មោះល្បាញល្បីខាងមន្តគាថា និងខាងទាក់ដំរីយ៉ាងស្ទាត់ជំនាញ ហើយភាពល្បីរន្ទឺនេះបានលេចឮដល់ព្រះចៅនគរលាវ ដោយក្នុងពេលនោះនគរលាវមាននូវដំរីភ្លុកសមួយក្បាលខ្លាំងពូកែ ទើបព្រះចៅលាវ បានចាត់នាម៉ឺន ២ នាក់ ឱ្យកេណ្ឌពលសេនាចំនួន ១២០០ នាក់ ដើម្បីនាំដំរីនោះមកភ្នាល់ជល់ដំរី ជាមួយព្រះចៅខ្មែរ ព្រមទាំងស្នើដាក់នគរជាមួយផង។ក្នុងគ្រានោះព្រះមហាក្សត្រខ្មែរ បានជំនុំជាមួយនឹងព្រាហ្មណ៍បុរោហិត និងព្រះរាជគ្រូនៅរាជវាំង លង្វែក ក៏សម្រេចព្រះទ័យថា ប្រសិនបើដំរីខ្មែរជល់ចាញ់ដំរីលាវ ព្រះអង្គនឹងដាក់នគរខ្មែរជាចំណុះនគរលាវ ព្រមលើកសួយសារ ទៅថ្វាយព្រះចៅលាវ ហើយព្រះចៅលាវក៏យល់ព្រមតាម និងធ្វើតាមលក្ខខណ្ឌដូចគ្នា។ក្រោយពីសម្រេចរួចរាល់ នៅរដូវប្រមូលផលរួចពិធីប្រជល់ដំរីប្រចាំប្រទេសក៏ចាប់ផ្ដើមឡើង ដែលដំរីប្រជល់គ្នាអស់រយៈពេល២ថ្ងៃ ដំរីខ្មែរបានទទួលជ័យជំនះ។នាម៉ឺនលាវទាំង២នាក់ បាននាំដំណឹងនេះទៅថ្វាយព្រះចៅលាវ គ្រានោះព្រះចៅលាវ ទ្រង់ខ្ញាល់ជាខ្លាំង ព្រោះថាដំរីមួយនេះខ្លាំងពូកែណាស់មិនដែលជល់ចាញ់អ្នកណាឡើយ ទាំងសៀម ចិន ម៉ុងហ្គោលី អាណ្ណាមជាដើម ចុះហេតុដូចម្ដេចទើបមកចាញ់ដំរីខ្មែរទៅវិញ? ដោយព្រះទ័យខ្ញាល់ឥតឧបមាទើបទ្រង់រៀបចំប្រជុំអស់នាម៉ឺនសព្វមុខមន្រ្តី ថានឹងលើកទ័ពមកវាយនគរខ្មែរដើម្បីយកធ្វើជាចំណុះឱ្យខានតែបាន។នារដូវប្រាំង ក្នុងឆ្នាំ១៥៦០ ដដែលព្រះចៅលាវ បានលើកទ័ពចូលមកទាំងផ្លូវគោក ទាំងផ្លូវទឹក(តាមទន្លេរមេគង្គលើ) ឆ្ពោះទៅនគរខ្មែរ និងបានវាយបង្រ្កាបទ័ពនរគខ្មែរឱ្យបាក់ទ័ពជាបន្តបន្ទាប់ រហូតដល់ទ័ពទាំងពីរបានតទល់គ្នាយ៉ាងខ្លាំងក្លានៅឯខេត្តសន្ទុក(ខេត្តកំពង់ធំសព្វថ្ងៃ)។ដោយឃើញថាទ័ពលាវមានប្រៀបលើទព័ខ្មែរ ទើបព្រះចៅក្រុងកម្ពុជា ដឹកនាំទ័ពដើម្បីទៅទតសឹកដោយផ្ទាល់ព្រះអង្គ រហូតដល់ទ័ពលាវចាញ់ខ្មែរ។ខ្មែរបានចាប់ឈ្លើយសឹកលាវបានជាច្រើនម៉ឺននាក់ រីឯស្ដេចលាវបានដកទ័ពដែលនៅសេសសល់រត់ទៅនគរវិញ ទ័ពខ្មែរបានដេញតាមរហូតដល់ខេត្ត ចំប៉ាសាក់ ហើយបានកៀងយកប្រជាជនលាវ និងទ័ពលាវបញ្ជូនមកនគរខ្មែរជាច្រើន ព្រមទាំងបានបែងចែកជាតំបន់រស់នៅឆ្ងាយៗពីគ្នាដូចជា៖ នៅបារាយណ៍កំពង់ធំជាង ១.០០០នាក់ នៅស្រុកជើងព្រៃខេត្តកំពង់ចាមជាង ២.០០០នាក់ និងនៅខេត្តស្វាយទាប(បច្ចុប្បន្នបានបញ្ចូលជាខេត្តស្វាយរៀង) ចំនួនជាង ៥.០០០នាក់ កាលនោះភូមិរបស់ជនជាតិលាវពុំទាន់មានឈ្មោះនៅឡើយទេ ដោយគ្រាន់តែចាត់ឱ្យមេក្រុមម្នាក់ឈ្មោះ សែត ជាអ្នកគ្រប់គ្រង ដោយគ្មានឈ្មោះសម្រាប់សម្គាល់ភូមិ អ្នកភូមិជនជាតិលាវក៏បានហៅភូមិនេះថា ភូមិខ្សែត្រ ហើយបានរស់នៅតៗគ្នារហូតដល់សម័យអាណានិគមបារាំង រាជការបារាំងបានរៀបចំប្រពន្ធ័រដ្ឋបាលខ្មែរ ព្រមទាំងបានបង្កើតឱ្យមានខេត្តស្វាយរៀងឡើង ហើយខ្សែត្រ បានក្លាយជាឃុំមួយដែលជាចំណុះរបស់ស្រុកកំពង់រោទិ៍លុះដល់បច្ចុប្បន្ន។
ទោះបីជាជនជាតិលាវទាំងអស់នោះបានមករស់នៅលើទឹកដីខ្មែរជាច្រើនឆ្នាំហើយក្ដី ក៏ពួកគាត់បានរក្សាភាសា ប្រពៃណីទំនៀមទម្លាប់របស់ជានជាតិលាវ បានយ៉ាងខ្ជាប់ខ្ជួន សព្វថ្ងៃនេះយើងសង្កេតឃើញថា ពួកគាត់នៅតែនិយាយភាលាលាវ ដែលជាភាសាដើមរបស់គាត់ទូទាំងឃុំ៕៚
ដកស្រង់ចេញពីសៀវភៅ៖ប្រវត្តិខេត្តស្វាយរៀងដោយ៖ណាំងសាមឿន បញ្ញា
ផែនទី លេខបង្គោលព្រំដែន ខេត្ត ស្វាយរៀង
ផែនទី ជនជាតិនានា ក្នុង ខេត្ត ស្វាយរៀង
ផែនទី រដ្ឋបាល ខេត្ត ឡុង អាន ប្រទេស វៀតណាម
ផែនទី ច្រកទ្វារព្រំដែន កម្ពុជា (១)
ផែនទី ច្រកទ្វារព្រំដែន កម្ពុជា (២)
ផែនទីបោន ខេត្តស្វាយរៀង
ផែនទីបង្គោលព្រំដែន ខេត្តស្វាយរៀង
ង
ផែនទីខេត្ត ឡុង អាន និង ខេត្ត តាយនិញ
រូបភាពបង្គោលព្រំដែន
ផែនទីបង្គោលព្រំដែន ខេត្តស្វាយរៀង
ង
ផែនទីខេត្ត ឡុង អាន និង ខេត្ត តាយនិញ
ផែនទី តាមបណ្តោយព្រំដែន សួមចុច លើឈ្មោះខេត្ត ដើម្បី មើលផែនទីលំអិត