Sunday, February 28, 2021

ការប្រើប្រាស់ផ្លែស្វាយ

ខ្ញុំបានសិក្សារួចអំពី ការដាំដំណាស្វាយ ថ្ងៃនេះ ផ្សាយរឿង ការប្រើប្រាស់ផ្លែស្វាយកម្ពុជា ក៍ដូចជាបណ្តាប្រទេសនានាដែរ សុទ្ធតែមានរដូវផ្លែស្វាយ និង រដូវគ្មានផ្លែស្វាយ ដូច្នេះ បានជា ដុះគំនិតថា នៅរដូវគ្មានផ្លែស្វាយ គេត្រូវ រក្សា និង កែច្នៃផ្លែស្វាយសម្រាប់ប្រើប្រាស់។ តាមទស្សនៈនេះ នៅកម្ពុជា ក៍អាចផលិតបាន ផលិតផលទឹកផ្លែស្វាយ ដូចនៅប្រទេសគេដែរ គឺផលិតបែប សិប្បកម្ម តែសួរថាលក់ដាច់ឬទេ? មិនជាលក់ដាច់ខ្លាំងទេ ព្រោះកម្ពុជាមានផ្លែស្វាយ ចាប់ពីខែ មករា ដល់ខែ ឧសភា និងមានស្វាយ ខុសរដូវ ឬគេធ្វើស្វាយឲ្យផ្លែពេញ ១ ឆ្នាំ ហៅថា ស្វាយខុសរដូវ។ ទោះជាយ៉ាងណាក្តិ អត្ថបទស្រាវជ្រាវនេះ នឹងជួយ អ្នកដាំស្វាយ សាធារណជន យល់ដឹង ថែមទៀតអំពី ផលប្រយោជន៍ និង ការកែច្នៃផ្ឡែស្វាយ។

 ការប្រើប្រាស់ផ្លែស្វាយ សំដៅលើថា ផ្លែស្វាយ រាប់តាំងពី ក្តិប, ចាស់ ទុំ តើគេយកទៅធ្វើអ្វីខ្លះ? នៅប្រទេស ចិន ឬ ទីផ្សារនៅអាមេរិក អឺរ៉ុប សាច់ស្វាយ ១ តោន តម្លៃ ៣,០០០ ទៅ ៦,០០០ ដុល្លា/តោន តើគេធ្វើម៉េចបានជា សាច់ស្វាយថ្លៃបែបនេះ? តាមការស្រាវជ្រាវ ផ្លែស្វាយត្រូវបានគេផលិតចេញជា៖

  1. ស្រាបៀ Mango Beer
  2. ទឹកភេសជ្ជៈ Mango Juice 
  3. ម្ស៉ៅស្វាយ Mango Powder 
  4. អាហារស្វាយ Mango Food
  5. ស្វាយក្រៀម Mango Dried 
  6. ស្វាយព្យាបាល Mango Poultice 
  7. ស្វាយក្រឡុក Mango Freeze 
  8. មេទឹកស្វាយ Mango Pulping សម្រាប់ផលិតទឹកស្វាយដប កំប៉ុង..
  9. ដំណាប់ស្វាយ mango chunks
  10. ទឹកជ្រលក់ Sliced Mango
  11. ស្វាយកំប៉ុង  Canned Mango/Sliced Mango
  12. ស្វាយផ្អក Mango pickles
  13. ស្រាស្វាយ Mango Wine
  14. សំណាប់ស្វាយកូ/ស្វាយបន្ទៈ Mango Leather
  15. ស្វាយជ្រក់ 
  16. ស្វាយស្រស់ Fresh Mango

ស្វាយជាផ្លែឈើដ៏ពេញនិយមមួយប្រភេទរបស់ប្រជាជនខ្មែរ ដោយសារតែវាមានរសជាតិឆ្ងាញ់ ហើយអាចទទួលទានបានទាំងនៅខ្ចី និងពេលទុំ។ ប៉ុន្តែក្រៅពីរសជាតិឆ្ងាញ់ពិសា ស្វាយនៅមានអត្ថបទប្រយោជន៍ចំពោះសុខភាពជាច្រើនទៀត ហួសពីការស្មាន។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ជាច្រើនរបស់ផ្លែស្វាយ៖
  1. ១. ប្រយុទ្ធនឹងជំងឺមហារីក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជាសារជាតិ quercetin, isoquercitrin, astragalin, fisetin, methygallat និងអាស៊ីដ gallic ដែលមាននៅក្នុងស្វាយ អាចជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ មហារីកសុដន់ មហារីកឈាម និងមហារីកក្រពេញប្រូស្តាត។
  2. ២. ជួយគ្រប់គ្រងជាតិកូឡេស្ទេរ៉ូល ស្វាយមានជាតិវីតាមីន C ខ្ពស់ សារជាតិ pectin និងជាតិសរសៃដែលអាចការកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។ ស្វាយស្រស់ជាប្រភពសម្បូរបែបនៃប៉ូតាស្យូមដែលជាសមាសភាគដ៏សំខាន់មួយរបស់កោសិកាដែលជួយគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម។
  3. ៣. សម្អាតស្បែក ផ្លែស្វាយជួយផ្ចិតរន្ធញើស និងបន្ថែមភាពស្រស់ស្អាតទៅលើមុខ។ ស្វាយអាចយកទៅប្រើចំពោះស្បែកបានច្រើនប្រភេទ។ ចិតស្វាយទុំជាចំណិតស្ដើងៗបិតលើមុខពី ១០ទៅ១៥ នាទី និងបន្ទាប់មកលាងសំអាតមុខអ្នកនឹងមើលឃើញលទ្ធផលភ្លាមៗ។
  4. ៤. កាត់បន្ថយជាតិប្រៃ បើយោងតាមគេហំទព័រ Health School បានឲ្យដឹងថាស្វាយ សម្បូរជាតិអាស៊ីដ tartaric អាស៊ីត malic អាចជួយកាត់បន្ថយជាតិប្រៃក្នុងរាងកាយ។
  5. ៥. ជួយសម្រកទម្ងន់ ស្វាយមានជាតិវីតាមីនយ៉ាងច្រើន និងសារធាតុចិញ្ចឹមរាងកាយដែលជួយឲ្យរាងកាយមានអារម្មណ៍ឆ្អែត ដែលជួយមិនឲ្យអ្នកញ៉ាំហារច្រើន។ ដូចគ្នានេះផងដែរផ្លែឈើមានជាតិសរសៃបានបង្កើនមុខងាររំលាយអាហាររបស់រាងកាយ និងដុតបំផ្លាញកាឡូរី ជួយសម្រកទម្ងន់បាន។
  6. ៦. ជួយបង្កើនថាមពលផ្លូវភេទ ស្វាយមានសមត្ថភាពបង្កើនចំណង់ផ្លូវភេទបាន ដូច្នេះហើយបានជាវាត្រូវបានគេហៅថាជា “ផ្លែឈើនៃក្ដីស្រឡាញ់” ឬ love fruit។ វីតាមីន E ដែលមានវត្តមានច្រើនក្នុងផ្លែស្វាយ ជួយគ្រប់គ្រងអ័រម៉ូនផ្លូវភេទ និងបង្កើនចំណង់ និងថាមពលផ្លូវភេទ។
  7. ៧. ថែរក្សាភ្នែក ស្វាយ សម្បូរវីតាមីន A។ ផ្លែស្វាយមួយចំណិតស្មើនឹង ២៥% នៃការទទួលទានថ្នាំវីតាមីនប្រចាំថ្ងៃ។ ស្វាយជួយឲ្យភ្នែកមើលឃើញច្បាស់ ជួយប្រយុទ្ធប្រឆាំងនឹងភ្នែកស្ងួត និងបង្ការខ្វាក់មាន់។
  8. ៨. សម្រួលការរំលាយអាហារ ស្វាយមានអង់ស៊ីមដែលជួយក្នុងការបំបែកប្រូតេអ៊ីន។ ជាតិសរសៃធម្មជាតិរបស់ស្វាយ ជួយរំលាយអាហារ និងការបញ្ចេញចោល។ វាសម្បូរទៅដោយជាតិសរសៃ វីតាមីន និង សារធាតុរ៉ែ។
  9. ៩. ពង្រឹងប្រព័ន្ធភាពស៊ាំ ការរួមបញ្ចូលគ្នាដ៏សាហាវនៃវីតាមីន C វីតាមីន A និងសារធាតុ carotenoids២៥ប្រភេទផ្សេងទៀត អាចជួយរក្សាប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យនៅល្អប្រសើរ។
  10. ១០. ដុសលាងសម្អាតរាងកាយ កិនស្វាយលាយជាមួយទឹកឃ្មុំ និង ទឹកដោះគោ ដើម្បីដុសសម្អាតរាងកាយ អ្នកនឹងមានអារម្មណ៍ថាស្បែករបស់អ្នកដេញដោយពន្លឺ និង រលើបរលោង។
  11. ១១. ធ្វើឲ្យក្រពះរឹងមាំ មុនពេលចូលគេងត្រាំស្លឹកស្វាយ ១០ទៅ១៥សន្លឹកនៅក្នុងទឹកក្ដៅ និងបិទវាឲ្យជិត។ នៅព្រឹកឡើងត្រងទឹក ហើយផឹកវាពេលក្រពះទទេ។
  12. ១២. មានជាតិដែកខ្ពស់សម្រាប់ស្ត្រី ស្វាយសម្បូរជាតិដែក ហេតុនេះវាជាដំណោះស្រាយដ៏ល្អអស្ចារ្យចំពោះមនុស្សដែលទទួលរងជំងឺស្លេកស្លាំង។ ពេលស្ត្រីអស់រដូវ ស្ត្រីមានផ្ទៃពោះអាចបណ្ដោយខ្លួនជាមួយផ្លែស្វាយនឹងបង្កើនកម្រិតជាតិដែក និង កាល់ស្យូមបានឡើងវិញ។
មិនមែនមានតែប្រយោជន៍១២ចំណុចខាងលើនោះទេ ស្វាយនៅមានប្រយោជន៍ជាច្រើនទៀត ដូចជាប្រឆាំងជំងឺទឹកនោមផ្អែម ការពារជំងឺដាច់សរសៃឈាមខួរក្បាល និងបង្កើនការចងចាំជាដើម៕