- ការបោះពុម្ពលុយថ្មី
- ល្បែងទីផ្សារបំណុល
- មាឃើធីងណែតវើក Network Marketing
- ទីផ្សារភាគហ៊ុន
- ប្រវត្តិប្រាក់ឌួង
- អាជីវកម្ម បាល់ទាត់ OL Football
- មុខរបរនេះជាមុខរបរចាស់ក៍ដូចថ្មី ថ្មីក័ដូចចាស់ ព្រោះខ្ញុំបាន រងការចាញ់បោកគេ តាំងពីឆ្នាំ ១៩៩៤ ជាមួយ ក្រុមហ៊ុន UNCC រឿង រកស៊ីបណ្តាញ ក្លាយជាអ្នកមាន មិនចាំបាច់មាន សញ្ញាប័ត្រ អ្នកអត់ចេះអក្សរក៍អាចធ្វើបាន ឲ្យតែព្យាយាម !! មិត្តភ៍ក្រខ្ញំមួយចំនួន បោះបង់ការសិក្សាថ្នាក់មហាវិទ្យាល័យ ចេញរកស៊ីបណ្តាញនេះ ចុងក្រោយ ក្រុមហ៊ុនដួលរលំ...តែសព្វថ្ងៃ ឆ្នាំ ២០០០ ដល់ ២០២១ នេះ ក្រុមហ៊ុនជាច្រើនចេញមករកស៊ីដូចមុនដដែល នាំឲ្យមានការជជែកដេញដោលគ្នាថា ជាក្រុមហ៊ុនបោកប្រាស់ ឬ ត្រឹមត្រូវ? ជាទស្សនៈខ្ញុំផ្ទាល់ ក្រុមហ៊ុនចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក្រសួងនានា និងមានគោលការណ៍ត្រឹមត្រូវ ចំណែកនៅប្រទេសថៃ អាមេរិក ឥណ្ឌា ហ្វីលីពិន ក៍គេរិកស៊ីបែបនេះដែរ។ ប្រទេសថៃ គឺស្តេចថៃ ចុះមកបង្រៀនពលរដ្ឋពីរបៀបនៃការធ្វើជំនួញបែបនេះ ដល់សិស្សនិស្សិត ដែល សិស្សសិស្សគេរាប់លាននាក់ មានការងារធ្វើ ព្រោះជាការលកផលិតផល ក្រៅម៉ោងសិក្សា។ តើគេលក់បែបម៉េច? មនុស្ស ១ នាក់ ចុះទៅណែនាំផលិតផល ដល់មនុស្ស ១០០ នាក់ រួចហើយគេ ប្រមូលលុយ បាន បញ្ជូនទៅ រោងចក្រផលិត រួចគេដឹកផលិតផលមកចែកវិញ ដែលមានតម្លៃថោកជាងទីផ្សារ។ ហេតុអ្វីបានជាថោក? ដោយសារយើង បញ្ជូនលុយឲ្យរោងចក្រជាមុន។
- ដូចគ្នាដែរ កាលណាយើងចូលជាសហជីព យើងទិញរបស់បានថោក តែបើយើងមានលុយច្រើន យើងើបង់ចូលជាសមាជិកមានសិទ្ធិលក់ ឧ យើងបង់លុយ ១ ម៉ឺនដុល្លា ពេលនោះយើងក្លាយជា មេក្រុម បើបង់លុយ ៣ ម៉ឺនដុល្លា យើងក្លាយជាមេភូមិ....សុរបទៅ គឺប្រើលុយដើម្បីទិញដំណែង ព្រោះដំណែង គឺយើងចំណេញ Commission កាន់តែច្រើន។
- ចុះថាគេបោកប្រាស់ តើបោកប្រាស់បែបណា? សមាជិកចូលថ្មី ត្រូវស្និតក្រោម ការគ្រប់គ្រងរបស់ មេក្រុម បើសិនអ្នកថ្មី ចង់ឡើងទៅជា ភូមិ ឬ មេឃុំ មេខ្នង ត្រូវ បង់លុយតាមរយៈ មេរបស់ខ្លួន គឺមិនអាចបង់លុយទៅ គណកម្មាធិការនាយក បានទេ ! ដូច្នេះ មេក្រុមគាត់ប្រមូលលុយ ឧ ១ នាក់ ៥០០០ ដុល្លា ចំនួន ២០ នាក់ ជាសមាជិកគាត់ ថ្ងៃមួយគាត់រត់បាត់ទៅ អ្នកណាសងលុយហ្នឹង? មិនមែនក្រុមហ៊ុនទេ !! នេះជាការខាតបង់ ជាការបោកគ្នាឯង
Chan Born Shared with Public ព្រឹកនេះចូលរួមពន្យល់រឿងរកស៊ីបណ្តាញ Networking ឬជាមាឃើធីងណែតវើក Network Marketing មុខរបរនេះ យើងអាចក្លាយ ជាអ្នកមានបាន លុះណាមានលុយ ១០ ទៅ ២០ ម៉ីនដុល្លា ឬ មានផ្សារ មានហាងដេប៉ូទំនិញ--មូលហេតុគឺថា យើងយកលុយ ៦០០០ ឬ ១ ម៉ឺន ឬ ៣ម៉ិន ដុល្លា ទៅទិញជា កាក់/ក្រដាស រួចយក កាក់នេះទៅ ដូរជាទំនិញ ដែលមានតម្លៃថោកនិងមាន ក្បាច់ ឧ.ទិញ មី ទឹកដោះគោ ១០០០ កេះ គេហ្វី Free ឲ្យ ៣០ កេះ ដូច្នេះទំនិញយើងយកដាច់់ខ្លាំងណាស់ ចំណេញណាស់ តែបើយើងគ្មាន ហាង គ្មានផ្សារ យើងលក់ឲ្យអ្នកណា? សូម្បី ថ្នាំកសិកម្ម យើងដើរលក់តាមចំការស្វាយ មៀន តែម្ចាស់ចំការ កសិដ្ឋាន ក៍គេលេង ឬ រកស៊ីបណ្តាញដូចយើងដែរ !!! ឯខាងក្រុមហ៊ុន គេនឹងតម្លើងតំលៃ កាក់ និង ចំនួលសមាជិកបណ្តាញ ឧ. លុះណាយើងមាន បណ្តាញសមាជិក ១០០០ នាក់ ដែល ១នាក់ត្រូវបង់លុយ ១០០០ ដុល្លា គ្រានោះហើយ ដែលយើងត្រូវ ជំរិតមែឪ ឬ ប្លន់សម្លាប់គេ ដើម្បីយកលុយ បង្កើនសមាជិក (ទិញកូនខ្មោច) ។ កាលណាក្លាយជាសមាជិក ឬ មេបណ្តាញ យើងអាចជិះយន្តហោះទៅទស្សន់កិច្ចនៅថៃ កូរ៉េ តៃវ៉ាន់ ទៅមើលហាងទំនិញ ឬ រោងចក្រ ដូច្នេះ មនុស្សកាន់តែ ប្រឹងកេងប្រវញ្ចសាច់ញាត់ មែឪដើម្បីបានលុយ វិនិយោគ។ សរុបទៅ បើកើតមក ក្រ អ្នកស្រែទេ កុំប្រឹងពេក !! បើលុយជារបស់យើង ប្រឹងល្មមៗ គង់បានលុយហ្នឹង!!
(ភ្នំពេញ)៖ ម្ចាស់អាខោន facebook ឈ្មោះ(Vann Saray)និងជានិពន្ធនាយករង អង្គភាព(fresh News)ផង បានសរសេរថា.ក្រុមហ៊ុន_Unicity_បុគ្គលិករបស់អ្នកកំពុងសាងភាពឈឺចាប់ជូនគ្រួសារខ្ញុំហើយ!
លោកបន្តថា.កូនប្រុសពីរនាក់ឈ្មោះ វ៉ាន់ សុខរ៉េត និង វ៉ាន់ សុខរី ក្នុងគ្រួសារកសិករមួយពីភូមិធំ ឃុំសណ្តាន ស្រុកសំបូរ ខេត្តក្រចេះ ។ បាននិងកំពុងរំអុកគ្រួសាររបស់គាត់ឱ្យខ្ចីបុលលុយធនាគាររហូតដល់ជាង ៣ម៉ឺនដុល្លារ ដើម្បីដាក់ទុនវិនិយោគទិញថ្នាំបំប៉នសុខភាព Unicity Unicity Cambodia យកទៅចែកចាយបន្ត។
លោកបានលើកឡើងថា៖ ការរំអុករបស់យុវជនទាំងពីររូបឱ្យគ្រួសារទៅខ្ចីបុលលុយធនាគារនេះ បន្ទាប់ពីក្រុមអ្នកលក់ថ្នាំ Unicity មួយរូបមានគណនីហ្វេសប៊ុក «Sum Nary Sum Nary» Sum Nary Sum Nary បានបញ្ចុះបញ្ចូលពួកគាត់ដោយអះអាងថា ការវិនិយោគនេះទទួលបានការចំណេញក្នុងរយៈពេលខ្លី។
ស្ត្រីរូបនេះអះអាងជូនពួកគាត់ថា ក្នុងទំហំទឹកប្រាក់ជាង ៣ម៉ឺនដុល្លារនេះកុមមីសសិន (commission) មកវិញប្រមាណ ៧៥០០ដុល្លារ ក្នុងរយៈពេល២០ថ្ងៃ ក្រោយការវិនិយោគ។ ស្ត្រីរូបនេះ អះអាងទៀតថា បើពួកគេមិនបានប្រាក់ commission ក្នុងរយៈពេល ២០ថ្ងៃក្រោយ ការវិនិយោគទេ។ រូបគេនិងទទួលខុសត្រូវដោយជួយលក់ឱសថ និងចំនួន៨ខែ ហើយបើមិនអស់ស្រីរូបនេះ នឹងទិញយកទាំងអស់វិញ ហើយសង់លុយជាង ៣ម៉ឺនដុល្លារហ្នឹងមកវិញ។
ដោយទទួលស្តាប់ការបញ្ចុះបញ្ចូល និងអួតអាងរបស់ស្ត្រីរូបនេះ យុវជនជនបទគ្មានជំនាញវិជ្ជាជីវៈទាំងពីររូប ជឿស្លុង ដោយរំពឹងថា នឹងទទួលបានផលចំណេញ ឆាប់ក្លាយជាអ្នកមានកប់ក្តោងដូចសម្តីអួតអាងរបស់ស្ត្រីរូបនេះ។
យុវជនទាំងពីររូបបានទៅរំអុកឪពុកម្តាយដែលមានវ័យចំណាស់ចូល៦០ឆ្នាំ និងជំងឺប្រចាំកាយផងនោះ ឱ្យយកប្លង់ដី និងផ្ទះទៅដាក់បញ្ចាំនៅធនាគារយកលុយជូនពួកគេធ្វើការវិនិយោគ។
សម្បត្តិជាកសិករធ្លាប់កាន់តែលុយរៀលឮតែកូនតម្រូវឱ្យខ្ចីលុយដុល្លាររាប់ម៉ឺនស្ទើរគាំងបេះដូង ដោយបារម្ភខ្លាចចាញ់បោកគេមិនអាចស្វែងលុយសងធនាគារត្រូវអស់ផ្ទះអស់ជម្រក។ ចិត្តមួយទៀត បើមិនខ្ចីលុយឱ្យកូន បារម្ភខ្លាចកូនប្រុសជាទីស្រឡាញ់របស់ខ្លួនគិតខ្លីធ្វើអ្វីមួយមិនគួរគប្បី។ម្តាយ និងឪពុក បានត្រឹមសម្រក់ទឹកភ្នែកស្វែងរកការប្រឹក្សាយោបល់ ពីបងប្អូនកូនក្មួយប៉ុណ្ណោះ។
ដោយសារជាអ្នករស់នៅ និងប្រឡូកក្នុងសង្គមបានច្រើនជាងពួកគាត់បន្តិច ខ្ញុំបានផ្តល់យោបល់ដោយមិនគួរដាក់ទុនវិនិយោគទាំងប្រថុយប្រថានលើការងារនេះនោះឡើយ។
ការផ្តល់យោបល់របស់ខ្ញុំ ត្រូវយុវជនទាំងពីរគេបកមកវិញថា ខ្ញុំមិនចេះរកស៊ីទើបនៅតែក្រ បើខ្ញុំចេះរកស៊ីមិនមែនគ្រួសារខ្ញុំ បងប្អូនខ្ញុំនៅក្រនោះទេ។ ខ្ញុំចង់ផ្តាំទៅអាប្អូនទាំងពីរថា ទោះបីបងក្រ បងប្អូនបងក្រ ក៏មិនបណ្តោយខ្លួនឱ្យចាញ់បោកក្រុមជនខិលខូចនោះឡើយ។ ទោះបីបងក្រ គ្រួសារបងក្រ ក៏មិនទៅរកស៊ីបោកប្រាស់គេ ដូចក្រុមអ្នកចង់មានខុសក្បួនខ្នាតនោះដែរ។
ស្រ្តីឈ្មោះ Sumnary នេះ បានធ្វើដំណើរទៅដល់ផ្ទះពូមីរបស់ខ្ញុំ ដែលត្រូវជាឪពុកម្តាយរបស់ វ៉ាន់ សុខរ៉េត និង វ៉ាន់ សុខរី ដោយបញ្ចុះបញ្ចូល និងបង្ខំឱ្យពួកគាត់ខ្ចីលុយពីធនាគារ ហើយទម្លាក់ចូលទៅក្នុងគណនីធនាគាររបស់គេថែមទៀតផង។
តាមរយៈសារនេះ ខ្ញុំចង់សួរទៅក្រុមហ៊ុន Unicity តើអ្នកបានបង្រៀន ឬចែងគោលការណ៍ឱ្យបុគ្គលិករបស់អ្នកទៅប្រព្រឹត្តរឿងបែបនេះដែរ? តើអ្នកយល់ថា វាជាការរកស៊ីមួយដោយសុច្ចរិតដែរឬទេ? តើអ្នកយល់ថា គារធ្វើបែបនេះ វាគប្បីដែរឬទេ?
ខ្ញុំស្នើសុំអាជ្ញាធរជួយចាត់វិធានការលើជនខាងលើនេះ ព្រោះខ្ញុំយល់ថា ជាទង្វើមួយមិនសុច្ចរិត ជាទង្វើមួយឆបោក នាំដល់ការខាតបង់របស់ក្រុមគ្រួសារសាច់ញាតិរបស់ខ្ញុំ៕ប្រភព:facebook