Thursday, October 10, 2024

តំបន់ព្រំដែន ខេត្ត ក្រចេះ

បញ្ជីឯកសារពាក់ព័ន្ធខេត្តក្រចេះ រួមមានដួចខាងក្រោម
កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ ១.០០០ នាក់​បាន​បើក​ប្រតិបត្តិការ​ចូល​បណ្តេញ​ក្រុម​អ្នកទាមទារ​ដីធ្លី​នៅ​តំបន់​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ព្រឹក​ថ្ងៃទី​ ១៦ ​ឧសភា​ ២០១២ នេះ​។ ហេតុការណ៍​នោះ សមត្ថកិច្ច​រដ្ឋាភិបាល​បាន​បាញ់​ប្រហារ បណ្ដាល​ឲ្យ​ក្មេងស្រី​ម្នាក់ អាយុ ១៤ ឆ្នាំ​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ​។ អ្នកស្រុក​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​ចាប់​ខ្លួន​។ សមត្ថកិច្ច​រដ្ឋាភិបាល អះអាង​ថា ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ១.០០០ គ្រួសារ​បាន​ចូល​ទៅ​កាន់កាប់​ដី ដោយ​ខុស​ច្បាប់ និង​មាន​បំណង​។ យ៉ាង​ហោច​ណាស់ មាន​ក្មេងស្រី​ម្នាក់ អាយុ ១៤ ឆ្នាំ ឈ្មោះ ហេង ចន្ថា បាន​ស្លាប់ ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ដើមទ្រូង ខណៈពេល​ដែល​កម្លាំង​ប្រដាប់អាវុធ​ចម្រុះ ដឹកនាំ​ដោយ​គណៈកម្មការ​រដ្ឋាភិបាល ចុះ​បង្ក្រាប និង​បណ្តេញ​ប្រជាពលរដ្ឋ ក្នុង​ជម្លោះ​ដីធ្លី នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ព្រឹក​មិញ​។

 ប្រជាពលរដ្ឋ​ប្រមាណ ៣០ នាក់​ត្រូវ​បាន​ចាប់ខ្លួន និង​មួយ​ចំនួន​ទៀត បាន​រត់​ភៀសខ្លួន​។ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដើម្បី​ការពារ​ចំពោះ​សកម្មភាព​របស់​សមត្ថកិច្ច​ចម្រុះ​រដ្ឋាភិបាល ដែល​បាន​បង្ក្រាប​លើ​ប្រជាពលរដ្ឋ ក្រោម​ហេតុផល​ថា ក្រុម​ប្រជាពលរដ្ឋ​ចង់​បង្កើត​តំបន់​អបគមន៍​។
ផែនទី តំបន់រដ្ឋបាល ខេត្ត ក្រចេះ
ផែនទី ខេត្ត ឡុង អាន

ផែនទីរដ្ឋបាល ខេត្ត Bình Phước ប៊ិញ ហ្វុក ប្រទេស វៀតណាម

ផែនទីរបាយជនជាតិ ឆ្លូង ជូ ឡុង


ផែនទីរបាយជនជាតិ ឆ្លូង ជូ ឡុង 


តាមឯកសារប្រវត្តិសាស្រ្ត រដ្ឋប្រហារ ការបះបះបោរ សង្រ្គាមបំបែកទឹកដី ច្រើនចេញមកពី ស្តេច រាមាជើងព្រៃ ឬ ខេត្តជើងព្រៃ ដែលមាន រដ្ឋបុរីចិន Chineses City State មួយឈ្មោះថា ឆ្លូង Cho Lon or Chou Long ដូចមានក្នុងផែនទី ។ សម្តេច ចក្រី ញឹក ជូរឡុង ត្រូវបានគែដឹងថា ជាជនជាតិចិន កាត់ខ្មែរ ចំណែក បញ្ជីឈ្មោះ អ្នកធ្វើរដ្ឋប្រហារនៅ ឆ្នាំ ១៩៧០ ក៍ មានឈ្មោះ ញឹកជូរឡុងនេះដែរ។


យោងតាមការវិភាគ ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និង ជនជាតិវិទ្យា ឃើញថា ក្រចេះ សរសេរជា ភាសាបារាំង  Kratie, Kratieh, Kracheh,  ដែលមិន ស៊ីសង្វាក់គ្នាទាល់តែសោះ បើទោះជាខ្ញុំជាអ្នកបកប្រែភាសាបារាំង នៅតែមិនយល់ថា ហេតុអ្វីសរសេរបែបនេះ Kratie មិនសរសេរបែបនេះ Kraches? បន្ទាប់ពីការវិភាគ ឃើញថា ក្រចេះ គឺជា នគរតូចមួយរបស់ ជនជាតិដើមភាគតិច ក្រចេះ តែនគរនេះ ឬ ហៅថា ជាកុលសម្ព័ន្ធដែលពេលខ្លះនៅក្រោម ខ្មែរ ពេលខ្លះនៅក្រោម ចាមបាសាក់ (ចម្បា សាក់) ពេលខ្លះនៅក្រោមសៀម ពេលខ្លះនៅក្រោមបារាំង។ ស្តេចខ្មែរ បានបញ្ជូនទ័ពទៅរៀបចំរដ្ឋបាលដែនដីម្តុំនេះឡើងវិញ ដោយមានជំនួយពី នគរបាលបានរាំង ២ នាក់ មានកំាភ្លើង ២ ដើម តទល់ជាមួយ យោធាសៀម មួយកងធំ ដែលមានដំរី និង សេះ ! ។ 


ផែនទី ជនជាតិ នៅ ខេត្ត ក្រចេះ


ដើម្បីជាការ បន្លែម ខ្ញុំសូមទាញរឿងមួយទៀត គឺខេត្ត ស្ទឹងត្រែង ដែលតាមពិតគឺជា នគរ ស្ទៀង ឬ ហៅថា ស្ទឹងស្ទៀង ការសរសេរច្រឡំថា Steung Treng ¿Steung Steung  រឿងឈ្មោះភូមិសាស្រ្ត ប្រវត្តិសាស្រ្ត និងជនជាតិ នេះកាន់តែច្បាស់ ពេលមានចលនាបេះបោរកាន់កាប់ដី នៅក្រចេះ ឆ្នាំ ២០១២ ដោយបក្សពួកក្រុមប្រឆាំងរដ្ឋាភិបាល និងមានការប្រើទ័ពជាង ១០០០ នាក់ដើម្បីបង្រ្កាប។ លុះឆ្នាំ ២០១៣ មានការចុះហត្ថលេខាប្រគល់ខេត្ត ៤ រួមទាំងក្រចេះផង ទៅឲ្យជនជាតិ ភាគតិច ម៉ុងតាញ៉ា/ កុក ស រប !..ជនជាតិប្រទេសសៀម, ជនជាតិនៅប្រទេសលាវ, ជនជាតិនៅប្រទេសវៀតណាម,ជនជាតិនៅ ប្រទេសកម្ពុជា។ ជនជាតិដើមភាគតិចនៅកម្ពុជារួ មាន៖​,កួយ,កូឡា,ទំពួន,ចារ៉ាយ, ព្នង, គ្រឹង, ព្រៅ, ស្ទៀង, សំរែ, ជង, កាចក់, កាវេត, ក្រោល, ព័រ, ល្មុំា, សួយ, ស្អូច, រដែ, ល្អិន, ខា, បាណា តាមន័យនេះ កាចក់ គឺអំបូរធំ ដែលមាន ជនជាតិក្រចេះនៅក្នុងអំបូរកាចក់នេះ ហើយកាចក់ គឺជា ក្រចេះ។ កាចក់ ជារដ្ឋមួយ នៅក្រោម អណាចក្រភ្នង/ពនង Kingdom of P'nong ខ្លះហៅថា រដ្ឋ ម៉ុង ដែលរដ្ឋព្នងនេះ ស្ថិតក្រោមអំណាច នគរចម្បារ។




ចំនូយមួយទៀត គឺ ខ្មែរ ក ឆែប/ ខ្មែរ ក ឆេះ  Khmer Kcheh/ Khmer Kheh  ត្រូវបានគេសរសេរថា រស់នៅ ភាគខាងជើងនៃប្រទេសកម្ពុជាទៅវិញ គឺម្តុំ ស្រុក ឆែប ក្នុងខេត្តព្រះវិហារ ម្លូវព្រៃ ទន្លេរពៅ ចំណុចនេះដូចគ្នាជាមួយនឹង ប្រវត្តិសាស្រ្តដែលចែងថា ប្រទេស លាវដឹកជញ្ជូនប្រជាជនរស់នៅតាមទឹកដីដែលគេច្បាំង បាន លុះពេល លាវចាញ់សង្រ្គាម បែជាជនជាតិ លាវ ក្លាយជាជនជាតិភាគតិច នៅសៀម និង នៅកម្ពុជា។ មួយទៀត មានភស្តុតាងថា ប្រទេស សៀម ដឹកជញ្ជូន ជនជាតិ កួយមករស់នៅជាមួយជនជាតិខ្មែរ ដើម្បីឲ្យ បារាំង អាមេរិក មើលទៅឃើញថា ទឹកដីនោះមិនមែនជាទឹកដីខ្មែរ ព្រោះជនជាតិខ្មែរ និយាយភាសាខ្មែរតិចជាង!។ ដូច្នេះផែនទី ខេត្រ ក្រចេះ មានទាំងពីឆ្នាំ ១៨០០ ជាង មិនអាចសរសេរខុសច្រើនពេកទេ អំពី ឈ្មោះទីតាំងភូមិសាស្រ្ត៕
ខេត្ត  ក្រចេះ លទ្ធផលបោះឆ្នោតជាតិ ឆ្នាំ ២០២៣

ខេត្ត   ក្រចេះ លទ្ធផលបោះឆ្នោត ឃុំសង្កាត់  ឆ្នាំ ២០១៨


ខេត្ត ក្រចេះ

ខេត្តក្រចេះ គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តសរុប២៥ ដែលមាន ព្រំប្រទល់ ខាង​លិច​ទល់​នឹង​​ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ខាងកើតទល់នឹងខេត្តមណ្ឌលគិរី​​ និង ប្រទេសវៀតណាម ខាងជើង​ទល់​នឹង​ខេត្ត​ស្ទឹងត្រែង ​ខាង​ត្បូង​ទល់​នឹង​​ខេត្តត្បូងឃ្មុំ។ខេត្ដមានផ្ទៃដីធម្មជាតិសរុប១១.០៩៤គម២ ចែកចេញជាក្រុង១ ស្រុក៥ មាន​​​៤២ឃុំ ៥ សង្កាត់ ស្មើនឹង២៥៨ភូមិ ដែលមានប្រជាពលរដ្ឋរស់នៅ ៨៨.៦២២គ្រួសារ ​ស្មើ​នឹង​៤០៥.៦៧៦នាក់ ស្រី២០៣.៩៦០នាក់។ អាយុ១៨ឆ្នាំឡើង ចំនួន២០៥.៣៨២នាក់ ដោយ ប្រជាពលរដ្ឋជាកសិករគិតជាភាគរយ ចំនួន៨១,៥%,ជាពាណិជ្ជករ ចំនួន៥,៧%, អាជីវ ករ ចំនួន០,៧%,កម្មករ ចំនួន៤,០%,សិប្បករ ចំនួន០,៥%,អ្នកចិញ្ចឹមសត្វ ចំនួន២,១% និងប្រជានេសាទ ចំនួន១,៦% ដង់​ស៊ី​តេ​ មធ្យម ​៣៣នាក់ ក្នុង​១​គម២ ក្នុង​​​ខេត្ដ​មាន​ជនជាតិដើមភាគតិច ចំនួន ០៧ ជនជាតិរស់នៅ។ (យោងទិន្នន័យ របាយការណ៍ប្រចាំ ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តក្រចេះ)

១.សាវតាខេត្តក្រចេះ (តាម រដ្ឋបាលសាលាខេត្ត)
អ្នកស្រាវជ្រាវបារាំងបានបញ្ជាក់ថាមនុស្ស រស់នៅកម្ពុជាដំបូងៗមានភស្ដុតាងជាង៦០០.០០០ ឆ្នាំមុន មាននៅតំបន់ខ្ពង់រាបក្នុងតំបន់ស្រែស្បូវ រលួច ស្រែឫស្សី ..ខេត្តក្រចេះ រហូតដល់កំឡុងឆ្នាំ២៥០០ មុនគ្រិសសករាជ នៅតំបន់ស្នួល របស់ខេត្តក្រចេះ មាន ការ កសាងរដ្ឋរបស់សហគមនុស្សដំបូងៗ រស់នៅក្នុងជំរុំដីរាងមូល នៅស្ថានីយធួនស្នួល (មុខផ្សារស្នួល) កាំឡែក ប៉ាក់កាឡី ជើងឃ្លូ និងត្រពាំងល័ក្ស។ វចនានុក្រមខ្មែរបានពន្យល់ពាក្យ ក្រចេះ(ន.) ឈ្មោះខែត្រមួយនៃប្រទេសកម្ពុជា ខែត្រក្រចេះ។ ឈ្មោះម្សៅក្រអូប : ម្សៅក្រចេះ តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន-ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា “ក្រចេ” (ន.) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី (ក្លាយមកជា ក្រចេះ)។

តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ នាដើមទសវត្សឆ្នាំ១៩០០ បានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក “កំពង់ចម្លងក្របី” របស់ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ(សូមកុំច្រឡំនៅជិតកែវសីមា ភ្នងសំលាប់ Gatille ១៩៣០’s ក្រោយមកក្លាយជាពាក្យ Kratie ឬ Kratié ជាពាក្យខុស ត្រឹមត្រូវគួរសរសេរ Kracheh)។ ក្នុងសៀវភៅប្រវត្តិសាស្រ្ដប្រទេសកម្ពុជា ចាប់ពីសតវត្សទី១ នៃគ្រឹស្ដសករាជរហូតមក របស់លោក អាដេម៉ា ឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំប្រទេសកម្ពុជា បោះពុម្ព នៅ ទីក្រុងប៉ារីស នាឆ្នាំ១៩១៤ (ប្រែសម្រួលដោយ លោកទេព ម៉េងឃាង ហៅទីឃាយុ បោះពុម្ព នៅកម្ពុជា នាឆ្នាំ២០០៦) លើលេខយោងក្នុងទំព័រទី៣៨-៣៩ លោកបាន រៀបរាប់ ឈ្មោះ ទីក្រុងបុរាណដែលមាននៅកម្ពុជា។ ក្នុងនោះមាន ឈ្មោះ ក្រុងបុរាណ មួយនៅក្នុង ស្រុក សំបូរ ខេត្តក្រចេះ គឺទីក្រុងសម្ភុបុរៈ។ លោក អាដេម៉ា ឡឺក្លែរ បានពន្យល់ ថា៖ សម្ភុបុរៈ=ទីក្រុងរបស់អ្នកប្រាជ្ញ។ ភស្ដុតាងសិលាចារិកk.125 ដែលបានសិក្សា ដោយសាស្រ្ដាចារ្យ បណ្ឌិត វង់ សុធារ៉ា បញ្ជាក់ថា នៅខេត្តក្រចេះ មានក្រុងបុរាណមួយរបស់ ខ្មែរគឺក្រុង សម្ភុបុរៈ (នៅស្រុកសំបូរ)។

២.ឥស្សរៈជនដែលធ្លាប់ជាចៅហ្វាយ ឬអភិបាលខេត្តបាត់ដំបងក្រោយ១៩០៧
បើយោង​តាម​ឯកសារ​ដែល​បាន​ដក​ស្រង់​ពី​សៀវ​ភៅ​រាជកិច្ច​ដែល​តម្កល់​ទុក​នៅ​បណ្ណាល័យ​ជាតិ​ភ្នំពេញ​ ឃើញ​ថា​មាន​ចៅហ្វាយ​ ឬ​ភិបាលខេត្ត​ជា​ច្រើន​រូប​បាន​ដឹកនាំ​នៅ​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង​ បន្ទាប់​ពី​លោក​ម្ចាស់​ កថាថន ឈំ វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ រួម​មាន ៖
  1. ១. ឧកញ៉ា​អភិបតីសេនា​ អែម អរុណ ឆ្នាំ១៩០៨ ដល់ឆ្នាំ​១៩២២
  2. ២. លោក ជា ឆ្នាំ​១៩២២ ដល់ឆ្នាំ​១៩២៧
  3. ៣. លោក នួន ឆ្នាំ​១៩២៧ ដល់ឆ្នាំ​១៩៣៤
  4. ៤. ឧកញ៉ា ចុង ទួន ឆ្នាំ​១៩៣៤ ដល់ឆ្នាំ១៩៣៩
  5. ៥. លោក មាស ណាល់ ឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤១ (​ឆ្នាំ​១៩៤១-​១៩៤៦ សៀម​គ្រប់គ្រង​ម្តងទៀត​)
  6. ៦. លោកសេនាប្រមុខ លន់ នល់ ឆ្នាំ​១៩៤៦ ដល់​ឆ្នាំ​១៩៤៧
  7. ៧. លោក ស៊ីន ឈយ ឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៤៨
  8. ៨. លោក​សេនា​ប្រមុខ លន់ នល់​ ឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៤៩
  9. ៩. ឯកឧត្តម ទេព ផន ឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥១
  10. ១០. ឯកឧត្តម ផូ ព្រឿង ឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៤
  11. ១១. លោក ចាយ ធុល ឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៥៦
  12. ១២. ឯកឧត្តម ទេព ផន ឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៥៩
  13. ១៣. ឯកឧត្តម ទឹម ងួន ឆ្នាំ១៩៥៩ ដល់​ឆ្នាំ១៩៦៦
  14. ១៤. លោក យ៉ែម មុនីរ័ត្ន ឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៦៧
  15. ១៥. លោក អ៊ិន តាំ ឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨
  16. ១៦. ឯកឧត្តម ទឹម ងួន ខែមេសា ដល់ខែ​តុលា ឆ្នាំ១៩៦៨
  17. ១៧. ឧត្តមសេនីយ៍ សេក សំអៀត ឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៤
  18. ១៨. ឧត្តមសេនីយ៍ទោ សារ ហោ ខែវិច្ចិកា ឆ្នាំ១៩៧៤ ដល់​​ខែមករា ឆ្នាំ១៩៧៥
  19. ១៩. ឧត្តមសេនីយ៍ សេក សំអៀត ខែមករា ដល់ខែ​មេសា ឆ្នាំ១៩៧៥
  20. ២០. សមមិត្ត រស់ ញឹម ហៅតាកៅ ឆ្នាំ១៩៧៥ ដល់ឆ្នាំ​១៩៧៨
  21. ២១. សមមិត្ត ឈិត ជឿន ហៅតាម៉ុក ឬ​តា​១៥ ឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៧៩
  22. ២២. សមមិត្ត កែវ ធី ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០
  23. ២៣. សមមិត្ត ឡាយ សាម៉ុន ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២
  24. ២៤. សមមិត្ត ស៊ុំ សាត ឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៤
  25. ២៥. សមមិត្ត កែ គឹមយ៉ាន ឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៦
  26. ២៦. សមមិត្ត សុក សារ៉ាន់ ឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩១
  27. ២៧. សមមិត្ត អ៊ុង សាមី ឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣
  28. ២៨. ឯកឧត្តម អ៊ុង សាមី ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩
  29. ២៩. ឯកឧត្តម នៅ សំ ឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០១
  30. ៣០. ឯកឧត្តម ប្រាជ្ញ ចន្ទ ឆ្នាំ២០០១ ដល់ឆ្នាំ២០១៤
  31. ៣១. ឯកឧត្តម ច័ន្ទ សុផល ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧
  32. ៣២. ឯកឧត្តម ងួន រតនៈ ថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០១៧ ដល់​បច្ចុប្បន្ន ។
យោងតាម Wikipedia ក្រចេះ (អ.ស.អ.: [krɑˈceh]) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ ក្រុងរបស់ខេត្តមានឈ្មោះថា ក្រចេះដែលជាទីរួមខេត្ត។ ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃ រាជធានី ភំ្នពេញ។ វាមានព្រំប្រទល់ជាប់នឹងស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគីរីនៅខាងកើត កំពង់ធំ និង កំពង់ចាមនៅខាងលិច ហើយត្បូងឃ្មុំ និងវៀតណាមនៅខាងត្បូង។ មានផ្លូវគមនាគមន៍តភ្ជាប់ ៣ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ-ស្រុកឆ្លូង មួយខែ្ស និងតាមមាត់ទនេ្លមួយខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើដំណើរ ទោះបីតាមរថយន្តកី្ត តាមកាណូតលឿនកី្ត មិនលើសពី ៥ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាព ដ៏ស្រស់សោភ័ណ ថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរឱ្យចង់ទស្សនាទៀតផង។ ទាំងអស់ដែលបានបរិយាយចោះៗ ខាងលើ ធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរណ៍ទេ្វដងក្នុង មួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ ជាង ២៨ ម៉ឺននាក់ នៅខេត្តក្រចេះ។[២]

យោងតាម Wikipedia  ប្រវត្តិសាស្ត្រ តាមចាស់ព្រឹទ្ធាចារ្យក្នុងតំបន់នេះបានអោយដឹងថា ក្រចេះ គឺជាពាក្សក្លាយពីភាសាបារាំងថា GATILLE ដោយអ្នកបកប្រែ អោយអាជ្ញាធរបារាំងពេលនោះ និយាយពុំត្រឹមត្រូវតាមភាសាបារាំង។ ពាក្យ GATILLE ក្លាយមកជា ក្រចេះ។ ដោយមានការបះបោរពីជនជាតិដើមភាគតិច "ព្នង" ប្រឆាំងនឹងការត្រួតត្រារបស់បារាំង អាណា ព្យាបាលបារាំងពេលនោះបានបញ្ជូនទ័ព និងចាត់លោក GATILLE ឲ្យផ្គត់ផ្គង់សម្ភារៈសឹក ភស្តុភារ និងបោះទីតាំងក្នុងទីក្រុង ក្រចេះសព្វថៃ្ងដោយ តាំងនាមមូលដ្ឋាននោះថា CAMP LOGISTIQUE DE GATILLE មានន័យថា ជំរុំភស្តុភារ Gatille។ ដូចនេះអ្នកខ្លះយល់ថា ក្រចេះ គឺជាពាក្យក្លាយមក ពីឈ្មោះនាយទាហានបារាំងរូបនេះ។

តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន-ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា "ក្រចេ" (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី (ក្លាយមកជា ក្រចេះ)។ តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ បានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក "កំពង់ចម្លងក្របី" របស់ ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ។ ផែ្អកតាមឯកសារយោង របស់លោក ជួប-ឃាន កំណើត និងប្រវតិ្តនាមខេត្តក្រចេះ ចុះថៃ្ងទី ១៨ មេសា ២០០១ បព្ជាក់ថាសម័យកាល ក្រុងសម្ភុបុរៈ (សំបូរ) សេ្តចលាវតែងតែនាំសួយសារ ផេ្សងៗ មកថ្វាយសេ្តចខែ្មរ តាមរយៈកំពង់ចម្លងនេះដែរ។

ភូមិសាស្ត្រ

ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវជាតិ និងអន្តរជាតិអោយមក ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបាន ឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិតនៃ សម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពី លទ្ធភាពខាងផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌‌ និងអរិយធម៌‌ ដែលជាកេរ្តិ៍ដំណែលពីដូនតារបស់ខែ្មរបានបន្សល់ទុកអោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូនចៅជំនាន់ក្រោយផងដែរ។ ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុនែ្តស្អាតលំអទៅដោយអាគារស្ថាបនាតាំងពីទសវត្ស ១៩៤០-១៩៥០ និង១៩៦០ ដែលមាន រចនាបថល្អប្រណិត។ នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះនៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមានអារម្មណ៏ សប្បាយរីករាយ នឹងបានគយគន់ទេសភាព ហើយនិងស្រូបខ្យល់រំភើយៗនាពេលរសៀលថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏កម្រក្នុងពិភពលោកក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្រ្តនិងធម្មជាតិដ៏ប្រពៃ ដែលមានការទាក់ទាញការចាប់អារម្មណ៏ពី គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស និងមាន សារៈសំខាន់សំរាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។ លើសពីនេះខេត្តក្រចេះមានជនជាតិដើម ភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល ក្រោល ថ្មូន។ ខេត្តមានរមណីយដ្ឋានចំនួន ១៣ កនែ្លង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌‌ប្រវត្តិសាស្រ្តចំនួន ៦ កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន ៧ កនែ្លង។ ការធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមានចម្ងាយ ៣៤០ គ.ម. មានភាពងាយស្រួលគ្រប់រដូវកាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវបានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរ មកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ី រថយន្តក្រុង អ្នកទេសចរណ៍ក៏អាចធ្វើដំណើរតាមទនេ្លមេគង្គដែលមានចម្ងាយ ២២០ គម. ដោយប្រើមធ្យោបាយនាវាលឿន អ្នកធ្វើដំណើរអាចគយគន់ទេសភាពតាមដងទនេ្ល។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់អាចប្រព្រឹត្ត ទៅបាននៅឡើយដោយសារ អាកាសយាន្តដ្ឋានពុំទាន់បានកែលំអនិងពុំទាន់មានជើងហោះហើរនៅឡើយ។ លើសពីនេះភ្ញៀវទេសចរណ៍អាចបន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងទៅប្រទេសជិតខាងដូចជា ប្រទេសលាវ និង វៀតណាម[៩]
ថ្ងៃអស្ដង្គតតាមបណ្ដោយទន្លេ

ទន្លេមេគង្គហូរចាប់ពីខាងជើងទៅខាងត្បូងខេត្ត មានប្រវែងប្រហែល ១៤០ គ.ម.ដែលហូរឆ្លងកាត់ក្នុងខេត្តក្រចេះ។[១០] ទន្លេនេះគឺជាទីលំនៅរបស់ផ្សោត មច្ឆា និង បក្សាបក្សី។[១០] លំហូរនៃទន្លេមេគង្គនៅក្រុងក្រចេះប្រែប្រួលយ៉ាងខ្លាំង។[១១][១២] មានកោះរាប់រយលិចទឹកនៅរដូវវស្សាជាច្រើននៅក្នុងទន្លេនេះ។[១០][១៣] នៅឆ្នាំ ២០០៧ ដដែលនោះ រដ្ឋាភិបាលកម្ពុជាបានគ្រោងសាងសង់ទំនប់នៅក្នុងទន្លេមេគង្គក្បែរក្រុងក្រចេះ។[១៤] ខេត្តនេះក៏មានព្រៃឈើជាច្រើន ជួរភ្នំព្រះពាន់ ភ្នំព្រិច និងចម្ការកៅស៊ូ។[១០] ភាគខាងកើតក្រចេះគឺជាតំបន់សត្វបក្សីដ៏សំខាន់មួយ។[១៥]

ខេត្តនេះបានគ្របដណ្ដប់ភាគច្រើនបំផុតដោយព្រៃយ៉ាងក្រាស់។[១៦] រណ្ដៅជាច្រើនកើតចេញពីការទម្លាក់គ្រាប់បែកប្រតិបត្តិការបញ្ជីកំឡុងសង្គ្រាមវៀតណាម រណ្ដៅខ្លះត្រូវបានពេញប្រៀបដោយទឹក ដែលនៅតែមានឃើញនៅជនបទ។[១៦] ដែនដីភាគខ្លះនៅខេត្តក្រចេះគឺត្រូវបានប្រើសម្រាប់កសិកម្ម ទោះបីជាភាគរយរបស់ដីកសិកម្មទាំងនេះតូចជាងកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាក៏ពិតមែនក្ដី។[១៦]

ខេត្តនេះមានអាកាសធាតុខ្យល់រដូវ ដែលមានរដូវរងារចាប់ពីខែ វិច្ឆិកា ទៅដល់ មីនា រដូវក្ដៅចាប់ពីខែ មីនា ទៅដល់ ខែឧសភា និងរដូវវស្សាចាប់ពីខែ ឧសភា ដល់ តុលា។[១៧] មានទឹកជំនន់ជានិច្ចជាកាលនៅខេត្តក្រចេះ ទន្លេមេគង្គអាចមានទឹកហូរកាត់លើសលប់ខ្លាំងស្មើនឹង ៤ ម កំឡុងរដូវវស្សា។[១៨]

ក្រចេះត្រូវបានគេស្គាល់ដោយទស្សនីយភាពមាត់ទន្លេគួរឱ្យទាក់ទាញ និង ភូមិស្រុក ហើយនិងវាលស្រែដ៏ខៀវស្រងាត់។[១៩]

នេសាទដ្ឋានជាច្រើនជាផ្នែកនៃភូមភាគិទន្លេមេគង្គលើ ដែលមានសារៈសំខាន់ទ្រទ្រង់ដល់ប្រភេទសត្វបំលាស់ទី និងការនេសាទចិញ្ចឹមពោះ ប៉ុន្តែមិនបានដើរតួនាទីសំខាន់ខាងការនេសាទបែបពាណិជ្ជកម្មទេ។[២០]

ព្រៃឈើនៅក្រចេះប្រែទៅជាស្រឡះ និងមានកម្រាស់តិចជាងទីកន្លែងផ្សេងទៀតនៅក្នុងប្រទេស កម្ពុជា ដែលព្រៃទាំងនោះបានក្លាយជាដើមឈើរុះរោយ ជ្រុះស្លឹកកំឡុងរដូវប្រាំង។[២០]

ចំពោះ​ប្រវត្តិ​ឈ្មោះ​ខេត្តក្រចេះ គឺ​នៅ​មិន​ទាន់​មាន​ឯកសារ​ណាមួយ​បង្ហាញ​ឲ្យ​ច្បាស់​នៅឡើយ​ទេ ។ តែបើ​តាម​ការ​ដកស្រង់​ចេញពី​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​បង្ហាញ ផ្សេង​ៗ​គ្នា​ជុំវិញ​ឈ្មោះ និង​ប្រវត្តិ​នៃ «​ខេត្តក្រចេះ​» ។

បើ​តាម​ឯកសារ​មួយ​បាន​បង្ហាញ​ថា «​ខេត្តក្រចេះ​» ជា​ដែនដី​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​កម្ពុជរដ្ឋ​នៃ​យើង តាំងពី​សម័យ​ចេ​ន​ឡា​មក​ម្ល៉េះ ដោយហេតុ​ថា «​ស្រុក​សំបូរ​» ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ​គឺជា​អតីត​រាជធានី​នៃ «​ចេ​ន​ឡា​ទឹក​លិច​» មានឈ្មោះ​ថា «​ក្រុង​ស​ម្ភុ​បុ​រៈ​» ។

តាម​ពាក្យ​របស់​ព្រឹទ្ធាចារ្យ​នៅ​តំបន់​នោះ ក៏​ដូច​ជា​តាម​ឯកសារ​មួយ​ចំនួន​បាន​បង្ហាញ ថា​«​ក្រចេះ​»​គឺជា​ពាក្យ​ក្លាយ​ពី​ភាសា​បារាំង​ថា GATILLE (​ហ្គា​ទី​ឡេ​) ដោយ​អ្នកបកប្រែ​ឱ្យ​អាជ្ញាធរ​បារាំង​ពេល​នោះ​និយាយ​ពុំ​ត្រូវ​តាម​ភាសា​បារាំង​នាំ​ឱ្យ​ពាក្យ GATILLE(​ហ្គា​ទី​ឡេ​) នោះ ក៏​ក្លាយជា​ពាក្យ​«​ក្រចេះ​» ។

ឯកសារ​ប្រវត្តិសាស្ត្រ​នោះ​បញ្ជាក់​ថា ដោយ​មានការ​បះបោរ​ប្រឆាំង​នៃ​ជនជាតិ​ព្នង ចំពោះ​បារាំង​នា​សម័យ​នោះ ពួក​បារាំង​បាន​ចាត់​កងកម្លាំង​បញ្ជូន​ទ័ព និង​ចាត់​លោក GATILLE ឱ្យ​ផ្គត់ផ្គង់​សម្ភារ​សឹក​ភ័ស្តុភារ និង​បោះទីតាំង​មូលដ្ឋានទ័ព​នៅ​ចំ​ក្រុង​ក្រចេះ​សព្វ​ថ្ងៃនេះ ។ មូលដ្ឋានទ័ព​នោះ​គេ​ឱ្យឈ្មោះ​ថា CAMP LOGISTIQUE DE GATILLE មាន​ន័យ​ជា​ខេមរភាសា​ថា ជំរំ GATILLE ។ ដូច្នេះ​ហើយ ទើប​មាន​អ្នកខ្លះ​យល់​ថា​ពាក្យ​ក្រចេះ​នេះ​យក​តាម​ឈ្មោះ​មេទ័ព​បារាំង GATILLE នេះ ។

វចនានុក្រម​ខែ្ម​រ​របស់​ស​មេ្ត​ច​ព្រះ​សង្ឃរាជ ជួន ណាត ភាគ​ទី​១​និង​ភាគ​ទី​២ ត្រង់​ទំព័រ ៩៣០​បោះពុម្ព​ឆ្នាំ​១៩៦៧ សរសេរ​ថា «​ក្រចេះ​» (​ន​) (​ពាក្យ​ជនជាតិ​ស្ទៀង​) ក្របី កំពង់​ក្រចេ កំពង់ចម្លង​ក្របី ក្លា​យមក​ជា​ពាក្យ​ក្រចេះ ។ ដូច​គ្នា​នេះ​តាម​ការ​រៀបរាប់​របស់​ចាស់ទុំ​រស់នៅ ក្នុង​តំបន់​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​សម័យ​ដើម​ខេត្តក្រចេះ​មាន​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​រស់នៅ ។ មានការ​ទាក់ទង​ពាណិជ្ជកម្ម ផ្សេង​ៗ​នៅ​ភូមិភាគ​ឦសាន​ទាំងមូល​តាម​ច្រក «​កំពង់ចម្លង​ក្របី​» របស់​ជនជាតិ​ស្ទៀង​ឆ្លង​ពី​ក្រចេះ​ទៅ​តំបន់​ខាងលើ និង​ក្រចេះ​មក​តំបន់ ខាងក្រោម ហើយ​តែងតែ​មក​ផ្លាស់​ប្តូរ​ទំនិញ​ទៅ​វិញ​ទៅ​មក​នៅ​កំពង់ចម្លង​នេះ ។ ផែ្អ​ក​ទៅ​តាម​ឯកសារយោង​របស់​លោក​ជួប ឃាន ស្តី​ពី​ដើម​កំណើត និង​ប្រ​វ​តិ្ត​នាម​ខេត្តក្រចេះ​ចុះ​ថៃ្ង​ទី​១៨ មេ​សា​២០០១ បញ្ជាក់​ថា សម័យកាល​ក្រុង​ស​ម្ភុ​បុ​រៈ (​ស្តេច​លាវ​) តែងតែ​នាំ​សួយ​សារ ផ្សេង​ៗ មក​ថ្វាយ​សេ្ត​ច​ខែ្ម​រ​តាម​រយៈ​កំពង់ចម្លង​នេះ​ដែរ ។ នេះ​ជា​ប្រវត្តិ ខ្លះ​ៗ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ខេត្តក្រចេះ ។

របប​សង្គ្រាម
បើ​តាម​ឯកសារ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ខេត្តក្រចេះ​ឲ្យ​ដឹង​ថា «​ខេត្តក្រចេះ​» ក៏​ជា​សមរភូមិ​ដ៏​ក្ដៅ​គគុក​កាលពី​អំឡុង​ទសវត្សរ៍​ទី​៧០ ហើយ​ត្រូវ​រង​ការ​ទម្លាក់​គ្រាប់បែក​ជា​អនេក​ពី​ទ័ព​អា​មេ​រិ​ក ។ ដោយ​កាលនោះ​កងទ័ព​វៀតណាម ដែល​យកឈ្នះ​លើ​ទ័ព​ខ្មែរក្រហម​បាន​ចូល​មក​កាន់កាប់​ខេត្តក្រចេះ​ក្នុង​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​១៩៧៨ ។

នៅ​សម័យ​បារាំង​បាន​ចាត់​ឱ្យ​ចៅហ្វាយខេត្ត មួយ​រូប​មក​កាន់កាប់​ដែន​ឦសាន​ទាំងមូល​មាន​ងារ​ជា «​ឧកញ៉ា​មហាជន​បទ រដ្ឋ​រុក្ខា​មហារ​ន្ត​គ្រាម សេនា​ធិ​បតី សិរី​អនុរក្ស​ឧត្តម​ក្រម ពាហុ​» ឯ​រដ្ឋបាល​ខេត្ត​មាន​ងារ​ជា «​ព្រះ​ពិ​ភក្តិ​ជនបទ » ។

ឯកសារ​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា លោក​លន់ ន​ល់ ធ្លាប់​ជា​អភិបាល​នៃ​ខេត្តក្រចេះ​នៅ​ឆ្នាំ​១៩៥៤ ។ អំឡុង​ការ​លុកលុយ​របស់​បរទេស និង​សង្គ្រាម​រដ្ឋប្បវេណី​ជា​ច្រើន លើក​ច្រើន​សា​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្តក្រចេះ​បាន​ត្រូវ​គេ​មើល ឃើញ​ថា​រង​នូវ​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា ។ អំឡុង​ប្រតិបត្តិការ​បញ្ជី ក្រចេះ​បាន​រង​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ធ្ងន់​ដោយ​សហរដ្ឋអាមេរិក ។ ការ​ប្រមូល​យក​អាវុធយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការ​ដោះ​មីន គឺជា​កិច្ចការ ថ្មី​ៗ​នៅ​ពេល​បច្ចុប្បន្ន​ដ៏​សំខាន់ ។
សម្បត្តិ​បេ​តក​ភណ្ឌ
ខេត្ត​នេះ​ក៏​ធ្លាប់​ជា​អតីត​រាជធានី​ស​ម្ភុ​បុ​រៈ​អំឡុង​សម័យ​ចេ​ន​ឡា ដែល​រាជធានី​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​សំបូរ ។

ខេត្តក្រចេះ​ក៏​បាន​បន្សល់​ប្រាសាទបុរាណ​មួយ​ចំនួន​ដែល​បាន​កសាង​ឡើង​នៅ​សតវត្ស​ទី​៨ ដូច​ជា ប្រាសាទ​នាង​ពៅ ស្ថិត​នៅ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ប្រាសាទព្រះធាតុ ខ្វាន់​ពីរ ស្ថិត​នៅ​ស្រុក​ចិត្រ​បុរី ប្រាសាទ​ទួល​ត្រពាំង​ថ្ម ស្ថិត​នៅ​ស្រុក​សំបូរ​នៅ​ខាងកើត ប្រាសាទប្រាំ ប្រាសាទ​កោះ​គ្រី​ង ដែល​មាន​រូប​ទេវៈ​ដ៏​ល្អ វិចិត្រ​ជា​ច្រើន ។ ព្រះ​វិហារ​សសរ​មួយ​រយ​ដែល​បាន​កសាង​នៅ​សតវត្ស​ទី​១៦។ វត្ត​នេះ​មាន​ជាប់​ទាក់ទង​នឹង​រឿងព្រេង​ខ្មែរ គឺ​រឿង​ក្រពើ​នេន​ធន ។ ផ្ទះ បុរាណ​ៗ​របស់​ខ្មែរ អគារ​រចនាបថ​បារាំង និង​ប្រាសាទ​ជា​ច្រើន​ទៀត ដែល​គេ​មិន អាច​ស្គាល់់ឈ្មោះ ព្រោះ​បាន​បែកបាក់​អស់ហើយ​។ ក្រៅពី​ប្រាសាទ​មាន​ផ្ទាំង​សិលាចារឹក​ដែល​ជា ស្នាដៃ​របស់​បុព្វបុរស​ខែ្ម​រ​មាននៅ​សេសសល់​រហូត​ដល់​សព្វ​ថៃ្ង ទាំង​អស់នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ខេត្តក្រចេះ​ពិតជា មានសម្បត្តិ​វប្ប​ធ​ម៌‌​ប្រវត្តិសាស្ត្រ សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ ដើម្បី​ឈ្វេងយល់​បាន​កាន់តែ​ច្រើន ។

ស្ថានភាព​បច្ចុប្បន្ន
ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ទទួល​បាន​ស្ថិរភាព​នយោបាយ​ពេញលេញ ទន្ទឹម​និង​កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ទៅ​កាន់​ឆាក​អន្តជាតិ ទាំង​ការ​អភិវឌ្ឍ និង​ស្ថិរភាព​នយោបាយ​ក្រោម​មាគ៌​៌ា​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ធ្វើ​ឲ្យ​ខេត្តក្រចេះ​ក៏​បោះ​ជំហាន​លើ​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មិន ចាញ់​បណ្តា​ខេត្ត​ដទៃ​ទៀត ទាំង​ហេ​ដ្ឋា​រចនា​សម្ព័​ន ស្ពាន ថ្នល់ ក៏​ដូច​ជា អគារ គ្រឹះស្ថាន តូច​ធំ រហូត​ធ្វើ​ឲ្យ​ខេត្ត​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ជាប់​ចំណាត់ថ្នាក់​ទទួល​បាន​ជ័យ​លា​ភី​កុលាប​២​ទង​លើ​វិស័យ​ទេសចរណ៍ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ។

សក្តានុពល​ធនធានធម្មជាតិ
ក្រៅពី​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប ទាំង​នៅ​លើ​ដី​មានព្រៃ​ព្រឹក្សា រ៉ែ​មាស ប្រាសាទ មាន​អំណោយផល​ល្អ​សម្រាប់​វិស័យ​កសិកម្ម ដោយ​វាលស្រែ​ដី​មាន ជីជាតិ​នៅ​ក្នុង​ទឹក​សម្បូរ​ដោយ​ត្រី ពិសេស​មេ​ពូជ​ត្រី ធំ​ៗ​នៅ​តាម​អន្លង់​មេគង្គ​ក្នុងស្រុក​សំបូរ និង​មាន​សត្វ​ផ្សោត​ទឹកសាប​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ។

ខេត្តក្រចេះ​ស្ថិត​នៅ​តំបន់​ខ្ពង់រាប​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា សំបូរ​ទៅ​ដោយ​សម្បត្តិ​វប្ប​ធ​ម៌‌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ជា​ច្រើន ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យទៅ​ទស្សនា​កម្សាន្ត និង​សិក្សា​ស្រាវជ្រាវ​ដើម្បី​បានឃើញ​បាន​យល់ និង​បាន​ស្គាល់​ពី​ទិដ្ឋភាព​ពិត​នៃ​ស​ម្ប​តិ្ត​ទាំងនោះ​ដោយ​ខាន​ពុំ​បាន ។

ក្រៅ​អំពី​លទ្ធភាព​ខាង​ផែ្ន​ក​ទេសចរណ៍​ខេត្តក្រចេះ​អាច​ផ្តល់​លទ្ធភាព​លើ​វិស័យ ផ្សេង​ៗ​ទៀត​ជា​ច្រើន ដូច​ជា​វិស័យ សេដ្ឋកិច្ច សង្គមកិច្ច វប្ប​ធ​ម៌‌ និង​អរិយ​ធ​ម៌‌ ដែល​ជា​កេរដំណែល​ពី​ដូនតា​របស់​ខែ្ម​រ​បាន​បន្សល់​ទុក​ឱ្យ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​កូនចៅ​ជំនាន់​ក្រោយ​ផង​ដែរ ។

ក្រចេះ​ក្រុង ជាទី​ប្រជុំជន​តូច ប៉ុ​នែ្ត​ស្អាត​លម្អ​ទៅ​ដោយ​អគារ​ស្ថាបនា​តាំងពី​ទស​វត្ស​១៩៤០-១៩៥០​និង​ដែល​មាន​រចនាបថ​ល្អ​ប្រណីត ។ នៅ​គ្រប់​ទី​ក​នែ្ល​ង​ក្នុង​ខេត្ត​ប្រកបដោយ​ធម្មជាតិ​ពិត​ដ៏​សែន​មនោ​រម្យ នៅ​ខាង​មុខ​មាន​ដង​ទ​នេ្ល និង​កោះ នៅ​ខាងក្រោយ​មាន​បឹង​ដ៏​ធំ ដែល​មាន​ជំនោរ បរិសុទ្ធ ។ អ្នក​ដែល​បាន​ទៅ​ដល់​ខេត្តក្រចេះ ជា​លើក​ដំបូង​ប្រាកដជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​និង​បាន​គយគន់​ទេសភាព និង​ស្រូបខ្យល់ រំភើយ​ៗ​នា​ពេល​ថៃ្ង​រៀប​លិច​ដ៏​ស្រស់​ត្រកាល ។

ក្រៅពី​នេះ​នៅ​មាន​ទេសភាព​ដ៏​ស្រស់​សោ ភ័​ណ ថៃ្ង​លិច​គង​ព្រៃ​កោះ​ទ្រង់​ដ៏​ស្អាត​គួរ ឱ្យ​ចង់​ទស្សនា​ទៀត​ផង ។ ខេត្តក្រចេះ មាន​កំណើន​ភ្ញៀវ​ទេសចរ​ទេ្វ​ដង​ក្នុង មួយ​ឆ្នាំ​ៗ ។ កត្តា​ទាំងនេះ​បាន​ចង្អុល​ឲ្យ​ខេត្តក្រចេះ​ជ្រើសរើស​យក​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​ក្នុង​កិច្ចការ​ស្តារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច ទោះ​តាម​រយៈ​ចំណូល​ដោយ​ផ្ទាល់​កី្ត ដោយ​ប្រយោល​កី្ត ក៏​វិស័យ​ទេសចរណ៍​បាន​និង​កំពុង​ជំរុញ​យ៉ាង​ស្វាហាប់​ដើម្បី​ធ្វើ​ជា​ឧបករណ៍​វិជ្ជមាន​មួយ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ បង្កើន​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ជាង​២៨​ម៉ឺន​នាក់​នៅ​ខេត្តក្រចេះ ។

ស្ថានភាព​ប្រជាពលរដ្ឋ
សព្វថ្ងៃ​ខេត្តក្រចេះ មាន​ដង់ស៊ីតេ​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​ជាង​២៨​ម៉ឺន​នាក់ បែងចែក​ជា​ស្រុក​៥ និង​ក្រុង​១ ចែក​ចេញ​ជា​៤១​ឃុំ​-​សង្កាត់ និង​២៥៣​ភូមិ ។ ពលរដ្ឋ​ដែល​រស់នៅ អចិន្ត្រៃយ៍​នៅ​ខេត្ត​ក្រចេះ​ភាគច្រើន​គឺជា​កសិករ ឬ​អ្នកនេសាទ ។ ៧៨%​ពួក​គាត់​ជា​អ្នកមាន ការងារ​ក្នុង​វិស័យ​កសិកម្ម ។ ៣០%​នៃ​គ្រួសារ​ដែល​នៅ​ខេត្តក្រចេះ​រកបាន​តិច​ជាង​១​ដុល្លារ ក្នុង​មួយ​ថ្ងៃ ។ អត្រា​ភាព​ក្រីក្រ​របស់​ខេត្ត គឺ​នៅ​មាន​តិចតួច ។ ការ​ជីក​រក​រ៉ែ​មាស​មួយ​ភាគ​មាននៅ​ក្នុង​ខេត្តក្រចេះ ។ ដី​ភាគច្រើន​នៅ​ខេត្តក្រចេះ​មិនសូវ​មាន​ជីជាតិ​ទេ ខេត្ត​នេះ​កាលពី​ដំបូង ដាំ​ដំណាំ​ឧស្សាហកម្ម​ដែលរ​ស់បាន​យូរ​ឆ្នាំ​ដូច​ជា​កៅស៊ូ ។ ខេត្តក្រចេះ​មាន​សក្ដានុពល ជា​គោលដៅ​បរិស្ថាន និង​អេកូ​ទេសចរណ៍ ។ ក៏​ព្រោះតែ​ខេត្តក្រចេះ​ជា​ខេត្ត​មួយ​ដែល​មាន ទីតាំង​នៅ​ស្រប​នឹង​ដង​ទន្លេ​មេ​គ​ង្ក ទឹកទន្លេ​មេគង្គ​ហូរ​ចាប់ពី​ខាងជើង​ទៅ​ខាងត្បូង​ខេត្ត មាន​ប្រវែង​ប្រហែល​១៤០​គីឡូ​មែ​ត្រ ។

ខេត្តក្រចេះ​មាន​កន្លែង​ទេសចរណ៍ គួរ​ឲ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មាន​ដូច​ជា រមណីយដ្ឋាន​ព្រែក​កាំ​ពី​ដែល​មាន​សត្វ​ផ្សោត​ទឹកសាប​ដ៏​កម្រ​នៅ​លើ​ព​ភព​លោក ។ វិស័យ​ទេសចរណ៍ ត្រូវ​បាន​ពលរដ្ឋ​ចាត់ទុកជា​ប្រភព​ចំណូល​ដ៏​ចម្បង​បន្ទាប់​ពី​របរ​កសិកម្ម ។ ចំណូល​បាន​មក​ពី​ទេសចរណ៍ គឺ​ពលរដ្ឋ​ខ្លះ​ទទួល​បាន​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រ​យា​ល ៕

វ៉ាស៊ីនតោន៖ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន​សែន​បាន​បង្ហើប​ឲ្យដឹង​ជាសាធារណៈ​ថា​ នឹង មាន​ក្រុមមន្ត្រី​សង្គម​ស៊ីវិលខ្លះ​ត្រូវហៅ​មក​សាកសួរ​អំពីរឿង​ជួយការពារ​សកម្មជន​ដីធ្លី​ម្នាក់​ដែល​រដ្ឋាភិបាល​ចោទ​ថា​ ប៉ុនប៉ង​ធ្វើអបគមន៍​នោះ​ អ្នក​វិភាគ​និង​មន្ត្រី​សង្គមស៊ីវិល​ចាត់ទុក​ថា​ អាត្ថាធិប្បាយ​នេះ​ធ្វើឲ្យ​ភ័យខ្លាច​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​របស់​សង្គម​ស៊ីវិល​ក្នុង​ការជួយ​ពលរដ្ឋ​ដែល​ទទួលរង​ការ​រំលោភ​សិទ្ធិ​សេរីភាព​ ការ​រំលោភ​បំពាន​ដីធ្លី​ និង​ផ្ទះ​សម្បែង​ជាដើម។​ លោក​ អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បានអះអាង​ថា​ ការ​ភ័យខ្លាច​កាន់តែ​កើន​ឡើង​ជាង​មុន​ ដោយ​មិនមែន​ត្រឹមតែ​អង្គការ​ ឬអ្នក​ដែល​ត្រូវ​បាន​ តុលាការ​ចោទ​ប្រកាន់ទេ។​ លោក​បន្ថែមថា​ លោក​មើលទៅ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​នឹង​អត់ហ៊ាន​ធ្វើកិច្ចការ​របស់​ខ្លួន​ ការពារ​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លីទេ​ ដោយ​ភ័យខ្លាច​ថា ​មាន​ការ​ចោទប្រកាន់​ទោស។​ «នឹង​មាន​ការ​ពិរុទ្ធ​ខ្លួន​ឯង​និងការ​ព្យាយាម​ប្រុង​ប្រយ័ត្ន​ច្រើន។​ នៅ​ពេល​ណា ដែល​អង្គការ​មាន​ការ​ប្រុងប្រយ័ត្ន​នេះ​បានន័យ​ថា​ ការភ័យ​ខ្លាច​នេះ​នឹង​ប៉ះពាល់ ទៅ​លើ​ប្រសិទ្ធិភាព​ការងារ​របស់​អង្គការ​នោះ»។​ លោក​អ៊ូ វីរៈ​បាន​បន្ថែម​ថា​ សង្គមស៊ីវិល​នឹង​លែង​ហ៊ាន​ចេញ​មុខការពារ​ឬ​តតាំង​ ដើម្បី​ភាព​យុត្តិធម៌​ដូចមុនហើយ​ នៅពេល​មាន​ការ​រំលោភបំពាន​សិទ្ធិ​សេរីភាព​ ប្រជា​ពលរដ្ឋ​ និង​ការកៀប​សង្កត់​ក្នុង​សង្គម​ផ្សេងៗ​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី រដ្ឋាភិបាល​ណា​មួយ​នោះ។​ លោក​ ម៉ម ​សូណង់ដូ​ ប្រធាន​ស្ថានីយ៍​វិទ្យុសំបុកឃ្មុំ​អេហ្វអ៊ឹម​១០៥ ​មេហ្គាហឺត​ ត្រូវ​ចាប់ខ្លួន​តាម​ការ​ឆ្លើយ​ដាក់​ថា​ ពាក់ព័ន្ធ​រឿង​ធ្វើ​អបគមន៍​នៅស្រុក​ឆ្លូង​ខេត្ត ក្រចេះ​ដែល​ក្រុមអង្គការ​សង្គមស៊ីវិល​ចាត់ទុក​ថា​ ជា​ដំណើរការ​បំបិត​សំឡេង​ សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា។​ ក្រុម​សកម្មជន​ដីធ្លី​យ៉ាង​តិច​៥នាក់​ត្រូវតុលាការ​ចេញ​ដីការ​ចោទ​ប្រកាន់​ពីបទ​ធ្វើ អបគមន៍​ ដោយភ្ជាប់ការ​ពាក់ព័ន្ធ​នេះ​ជាមួយ​លោក​ម៉ម សូណង់ដូ។​ ក្នុង​ចំណោម នោះ​មាន​៤នាក់​ហើយ​ដែល​បានចេញ​មក​សារភាព​ ដែល​គេដឹង​ថា ​មានមួយ​ ចំនួន​បាន​ឆ្លើយ​ដាក់​លោក​ម៉ម សូណង់ដូ។​ ដោយ​ឡែក​មាន​តែម្នាក់​ប៉ុណ្ណោះ ឈ្មោះ ​ប៊ុន រដ្ឋា​ ដែល​មិនទាន់​មក​សារភាព។​ ​តាម​ដំណឹង​ តុលាការ​ក្រុងភ្នំពេញ​ គ្រោង​នឹង​កោះ​ហៅ​សាកសួរ​មន្ត្រីអង្គការ​ដែល​លាក់​ប៊ុន រដ្ឋា។​ ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជាសាធារណៈ​មួយ​ក្នុង​ពេល​ប្រគល់​សញ្ញាប័ត្រ​នៅ​សាកល​វិទ្យាល័យ​រដ្ឋមួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃពុធ​ លោក ហ៊ុន សែន​បាន​បង្ហើប​ឲ្យដឹង​ពីការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្នុង​ការ​កោះហៅ​សាកសួរ​ មន្ត្រី​អង្គការ​សង្គមស៊ីវិល​មួយ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ពី​បទ​ពាក់ព័ន្ធ​ នឹង​រឿង​ជួយ​ផ្តល់ការ​ស្នាក់​អាស្រ័យ​ និង​គាំពារលោក​ប៊ុន រដ្ឋា​ ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ​ជា​មេចលនា​ធ្វើ​អបគមន៍ដីធ្លី​ខុសច្បាប់​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​រស់​នៅក្នុង​ប្រទេស​ថៃ។​ «ហើយ​អ្នក​ដែល​មុន​ចេញ​ទៅថៃ ​មក​នៅ​ដូច​ដែលខ្ញុំ​ប៉ាន់ស្មាន​អញ្ចឹង​ មក​នៅ ដេក​ផ្ទះ​មន្ត្រីអង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ភ្នំពេញ​អស់​ពីរយប់ ​ហើយ​បាន​លុយ​៣០ម៉ឺន​រៀល​ចេញ​តាមឡាវ ​ចូល​ប្រទេស​ថៃ»។​ លោកហ៊ុន សែន​ងាកទៅសួរ​មន្ត្រី​របស់លោក​នៅខាងក្រោយខ្នង ហើយបានបន្តថា៖ «ដូចហៅ​សួរនៅ?​ អត់ទាន់ហៅសួរទេ? អត់ទាន់​ហៅសួរ។​ ដឹងខ្លួន​ហើយ​អ្នក​ហ្នឹង​ដឹង​ខ្លួន​ហើយ»។​ លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ​អ្នកវិភាគ​ឯករាជ្យ​ បានអះអាង​ថា ​លោក​នាយក រដ្ឋមន្ត្រី​ហ៊ុន សែន​គួរទុក​រឿង​ការ​ហៅ​សាកសួរ​មន្ត្រី​សង្គមស៊ីវិល​នេះ​ឲ្យ​ក្រុម​ អ្នក​ជំនាញ​ធ្វើ​កិច្ចការនេះជាជាង​ការ​ប្រកាស​ដោយ​ខ្លួន​លោក​ ដែលនាំ​ឲ្យ​មាន​ ការ​ចោទ​ប្រកាន់​ថា​ ពាក់ព័ន្ធ​នឹង​នយោបាយ​ ឬ​កាន់តែ​ធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ទេ។​ «ធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។​ ហើយ​ដល់ខ្លាំង​ទៅ​វា​មាន​ទិដ្ឋភាព​នយោ បាយ ​ដូចជា​ថា​ ធ្វើឲ្យ​មាន​ការ​កៀប​សង្កត់​ ធ្វើឲ្យ​មាន​ការ​ភ័យ​ខ្លាច​អញ្ចឹង​ទៅ»។​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ដែរ​ថា​ អ្នក​ចេញ​មក​សារភាព​បាន​ បញ្ជាក់​ពីការ​ទទួល​បទ​បញ្ជា​ពីអ្នក​នៅ​ពីក្រោយ​ខ្នង​ដែល​លោក​មិនបាន​ចេញ​ ឈ្មោះ​នោះ។ ​ ទោះជាយ៉ាងណា​ក៏​ដោយ​ ថ្លែងប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពី​កន្លែង​ដែល​លោក​លាក់ ខ្លួន​កាល​ពីដើម​សប្តាហ៍​ ​លោក​ប៊ុន រដ្ឋា​បាន​អះអាង​ពីការ​មិន​ពាក់ព័ន្ធ​ជាមួយ​ លោក​ម៉ម សូណង់ដូ​ ហើយ​នឹង​អង្គការ​សង្គម​ស៊ីវិល​ទេ។​ «អត់ទេ​ តាំង​ពីដើម​មក​ ខ្ញុំធ្វើកិច្ចការ​ដោយ​ឆន្ទៈ​ ដោយ​ឧត្តមគតិ​របស់​ខ្ញុំ។​ ខ្ញុំអត់​មានការ​ពាក់ព័ន្ធ​ជាមួយ​អង្គការ​ ឬស្ថាប័ន​ណា​ដើម្បី​ជា​ខ្នង​បង្អែក ​ឬ​ដើម្បី​ជា​ជម្រក​អី​ទាំងអស់»។​ លោក​ថ្លែង​ថា​ លោក​ចូលចិត្ត​សហការ​តែ​ប៉ុណ្ណោះ ​ពេល​លោក​ធ្វើការ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​រាប់រយគ្រួសារ​នៅ​ស្រុកឆ្លូង​ខេត្តក្រ​ចេះ​នោះ។ ចំណាត់​វិធាន​ការ​លើ​ក្រុម​អង្គការ​សង្គមស៊ីវិល​និង​ការ​ចាប់​ខ្លួន​លោក​ម៉ម​ សូណង់ដូ​បាន​កើតឡើង​ក្រោយ​ពី​មាន​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ទន្ទា្រន​ចាប់​យក​ដី​ធ្លី​ក្នុង​ភូមិ​ប្រម៉ា​ ឃុំ​កំពុង​ដំរី​ ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​ កាល​ពី​ខែ​ឧសភា​ ដែល​រដ្ឋាភិបាល​ត្រូវ​គេ​ដឹង​ថា​ បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ​ជម្លោះ​ដីធ្លី​ ហើយ​នាំឲ្យ​ពលរដ្ឋ​មាន​ការ​មិន​សប្បាយចិត្ត៕​ មន្ត្រីសិទ្ធមនុស្ស​និងអ្នកវិភាគ​នៅកម្ពុជា​បានអះអាងថា​ចំណាត់វិធានការ​លើ អង្គការ​សង្គមស៊ីវិល​នឹងធ្វើឲ្យមានការ​ភ័យខ្លាច​ហើយប៉ះពាល់​ដល់កិច្ចការ​របស់ សង្គមស៊ីវិល។​ លោក ខេមរា​ នៃ វីអូអេ​ ពីរដ្ឋធានី​វ៉ាស៊ីនតោន​រាយការណ៍ ជូនពិស្តារ។

សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា ក្រុម​ប្រជាពលរដ្ឋ​នោះ ជា​ក្រុម​អនាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​ឈ្មោះ ប៊ុន រដ្ឋា ជា​មេក្លោង​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​ជា​ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រោម​ស្លាក សមាគម​អ្នក​ប្រជាធិបតេយ្យ​។ ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​ក៏​ធ្លាប់​បាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវជាតិ​ជា​ច្រើន​លើក និង​ចាប់​ខ្លួន​យោធា ២ នាក់ បង្ខាំង​ទុក និង​បាន​ដក​ហូត​កាំភ្លើង​ពី​យោធា​នោះ ព្រមទាំង​កេណ្ឌ​ប្រជាពលរដ្ឋ​ដើម្បី​បង្កើត​ភូមិ​ថ្មី ជា​ដើម​។

សេចក្ដីថ្លែងការណ៍​បាន​លើក​ឡើង​ថា រាល់​ទង្វើ​ល្មើស​ច្បាប់​ដែល​ពួក​មេក្លោង​អនាធិបតេយ្យ​បាន​និង​កំពុង​ប្រព្រឹត្ត គឺ​ជា​ការ​ប្រឆាំង​នឹង​តួនាទី​អាជ្ញាធរ​រដ្ឋ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​នេះ គឺ​ជា​ការ​ប៉ុនប៉ង​ដើម្បី​ឈាន​ទៅ​បង្កើត​តំបន់​អបគមន៍​។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា ស្ថានភាព​ខាង​លើ​នេះ​បាន​ចាប់​បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​ប្រើប្រាស់​វិធានការ​ស្របច្បាប់ ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​រដ្ឋបាល​នៅ​តំបន់​នោះ​ឡើង​វិញ​។ សេចក្ដីថ្លែងការណ៍​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​បើក​ប្រតិបត្តិការ​ចូល​ទៅ​គ្រប់គ្រង​តំបន់​នោះ​ដោយ​ជោគជ័យ ហើយ​កំពុង​បន្ត​ស្វែង​រក​ចាប់ខ្លួន​មេក្លោង​អនាធិបតេយ្យ​ចំនួន ៥​នាក់​ដែល​មក​ពី​ខេត្ត​កំពង់ចាម រួម​ទាំង​ឈ្មោះ ប៊ុន​រដ្ឋា​។​

យ៉ាង​ណា​ក៏​ដោយ ក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​នៅ​ខេត្ត​ក្រចេះ​បាន​លើក​ឡើង​ថា ការ​បង្ក្រាប​របស់​សមត្ថកិច្ច​លើ​ប្រជាពលរដ្ឋ​នោះ កើត​ឡើង​ដោយសារ​តែ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​។

លោក អំ សំអាត សកម្មជន​សិទ្ធិមនុស្ស​លីកាដូ​បាន​ច្រានចោល​នូវ​ហេតុផល​របស់​អាជ្ញាធរ​ដែល​ថា ប្រជាពលរដ្ឋ​ចូល​កាន់កាប់​ដី​ជម្លោះ ហើយ​បង្កើត​ជា​តំបន់​អបគមន៍​ក្នុង​សម័យ​នេះ​។ ហេតុផល​ដូច​គ្នា​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បណ្តេញ​​ប្រជាពលរដ្ឋ​នៅ​ឯ​ខេត្ត​កំពត កាល​ពី​ប៉ុន្មាន​ឆ្នាំមុន​។ លោក អំ សំអាត បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី ដោយ​សន្តិវិធី និង​ស្វែង​រក​មុខ​ជន​ដៃដល់​ដែល​បាន​បាញ់​សម្លាប់​ក្មេង​ស្រី​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ប្រជាពលរដ្ឋ​នៅ​ព្រឹក​មិញ​។​

គណបក្ស​សមរង្ស៊ី​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ការ​បាញ់​ប្រហារ​យ៉ាង​ឃោរឃៅ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​រាប់រយ​នាក់ និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា ព្រម​ទាំង​ចាប់​ជន​ដៃដល់ និង​អ្នកបញ្ជា​ពី​ក្រោយ​ខ្នង​មក​ផ្តន្ទាទោស តាម​ច្បាប់​ជា​បន្ទាន់​។​

អ្នក​នាំពាក្យ​នគរបាលជាតិ លោក​ឧត្តមសេនីយ៍ឯក គៀត ចន្ទថារិទ្ធ បាន​បង្វែរ​សំណួរ​ទៅ​កាន់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័ក្ត្រ ដែល​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ជុំវិញ​ព្រឹត្តិការណ៍​នៅ​ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃ​នេះ៕