Thursday, October 10, 2024

តំបន់​ទេសចរណ៍​ ក្រចេះ

បញ្ជីឯកសារពាក់ព័ន្ធខេត្តក្រចេះ រួមមានដួចខាងក្រោម
ក្រចេះ មុនមានការវិភាគរចំណុច ឡូហ្សុក យើងត្រូវសួរថា ម៉េចបានជាគេសរសេរថា Kratie ម៉េចបានជាបារាំងវាសរសេរចឹង? ក្រែងបារាំងជាអ្នកជំនាញ រឿងប្រវត្តិសាស្រ្ត? ទាំងនេះជាអ្វីដែលខ្ញុំបាន បានស្រាវជ្រាវ វិភាគ ជាប្រយោជន៍សម្រាប់អ្នក ភូមិសាស្រ្តជំនាន់ក្រោយ - ខ្ញុំបានចប់​បរិញ្ញាភូមិវិទ្យាជំនាន់ទី១៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ ១៩៩៧ នឹងចេញធ្វើការតាមខេត្តក្រុងនានាក្នុងនាមជា អ្នកស្រាវជ្រាវ។
 អំពី ឈ្មោះខេត្ត ក្រចេះ

ក្រចេះ និយាយដោយខ្លី គឺជា ឈ្មោះអាណាចក្រមួយរបស់ជនជាតិ ក្រចេះ Kratie ដែលនៅជាប់ជាមួយ អាណាចក្រនៃជនជាតិ ស្ទៀង ក្រោយមកក្លាយជាខេត្តមួយរបស់ខ្មែរ ហៅថា ខេត្ត ស្ទឹងត្រែង--វាលែងជាស្ទឹងស្ទៀង អាណាចក្រស្ទៀង។ ក្រចេះក៍ដូចគ្នាដែរ គឺអាណាចក្រក្រចេះនេះ ស្ថិតចំណុះឲ្យ អាណាចក្រលាវ ដែល លាវខ្លួនវាចំណុះរដ្ឋបាលឲ្យ អាណាចក្រសៀម ហើយអាណាចក្រសៀមមានចំបាំងជាមួយ មហាអំណាចបារាំង Franco-Siam War ឆ្នាំ ១៨៦២ ពេលចាញ់បារាំង សៀមត្រូវកាត់ទឹកដីនោះមកឲ្យខ្មែរ ស្តេចខ្មែរ ព្រះអង្គឌួង ទ្រង់បញ្ជាឲ្យមានការបញ្ជូនទ័ពទៅរៀបចំរដ្ឋបាលនៅតំបន់ជនជាតិទាំងនោះ.ដែលមានទាហានបារាំង មានកំភ្លើង!! មានប្រៀបលើទាហានសៀម លាវ ដែលមានតែ ដាវ លំពែង!! ជាសរុប ក្រចេះ គឺជា ក្រុងឬប្រទេសរបស់ជនជាតិ ក្រចេះ។ ខ្មែរយើងមានជាង ៤០ជនជាតិដើម នៅវៀតណាមមានជាង ១៦០ជនជាតិដើម នៅថៃ មានជាង ១៥០ជនជាតិដើម មានន័យថា ជនជាតិណាខ្លាំង ជនជាតិនោះជាម្ចាស់ប្រទេស ដូចជា ប្រទេសខ្មែរ!!!

ស្ថានភាព​ភូមិសាស្ត្រ
បញ្ជីប្រសាទ នៅ ខេត្ត ក្រចេះ
  1. ប្រាសាទព្រះធាតុខ្វាន់ពីរ (ខេត្តក្រចេះ)
  2. ប្រាសាទល្បើកស្រុត (ខេត្តក្រចេះ)
«​ខេត្តក្រចេះ​» គឺជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​ប្រទេស​កម្ពុជា ។ ក្រុង​របស់​ខេត្ត​មានឈ្មោះ​ថា ក្រុង​ក្រចេះ ។ ក្រចេះ​គឺជា​ខេត្ត​តូច​មួយ តែ​គួរ​ឲ្យ​ចាប់ចិត្ត សិ្ថ​ត​នៅ​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​រាជធានី​ភ្នំពេញ គឺ​មាន​ទីតាំង​លាតសន្ធឹង​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​។ ខេត្ត​នេះ​មាន​ព្រំប្រទល់​ជាប់​នឹង​ស្ទឹង​ត្រែង​នៅ​ភាគ​ខាងជើង មណ្ឌលគិរី នៅ​ខាងកើត​ជាប់​នឹង​ខេត្តកំពង់ធំ និង​កំពង់ចាម នៅ​ខាងលិច​ជាប់​នឹង​ខេត្ត​ត្បូងឃ្មុំ និង​ប្រទេស​វៀតណាម ។

ផែនទីស្តេចត្រាញ់នៅកម្ពុជា តាមប្រវត្តិសាស្រ្ត

ខេត្តក្រចេះ​មាន​ផ្លូវ​គមនាគមន៍​ត​ភ្ជាប់​៣​ខ្សែ គឺ​ផ្លូវជាតិ​លេខ​៧A ចម្ងាយ​៣៤0​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ និង​ផ្លូវ​កៅស៊ូ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ មួយ​ខ្សែ​កាត់​ស្រុក​តំបែ ខេត្ត​ត្បូងឃ្មុំ​មក​ទល់​នឹង​ស្រុក​ឆ្លូង និង​មាន​ផ្លូវ​តាម​ជួរ​មាត់​ទ​នេ្ល​មួយ​ខ្សែ​ទៀត​មាន​ចម្ងាយ​ប្រហាក់ប្រហែល​នឹង​ផ្លូវទឹក​ទ​នេ្ល​មេគង្គ​២២០​គីឡូម៉ែត្រ ។ ការ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​រថយន្ត​គឺ​មិន​លើស​ពី​៥​ម៉ោង​ទេ ពិតជា​បាន​ដល់​ក្រុង​ក្រចេះ ។

ប្រ​វត្តិខេត្តក្រចេះ
ចំពោះ​ប្រវត្តិ​ឈ្មោះ​ខេត្តក្រចេះ គឺ​នៅ​មិន​ទាន់​មាន​ឯកសារ​ណាមួយ​បង្ហាញ​ឲ្យ​ច្បាស់​នៅឡើយ​ទេ ។ តែបើ​តាម​ការ​ដកស្រង់​ចេញពី​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​បង្ហាញ ផ្សេង​ៗ​គ្នា​ជុំវិញ​ឈ្មោះ និង​ប្រវត្តិ​នៃ «​ខេត្តក្រចេះ​» 
ផែនទី ប្រ​វត្តិខេត្តក្រចេះ

បើ​តាម​ឯកសារ​មួយ​បាន​បង្ហាញ​ថា «​ខេត្តក្រចេះ​» ជា​ដែនដី​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​កម្ពុជរដ្ឋ​នៃ​យើង តាំងពី​សម័យ​ចេ​ន​ឡា​មក​ម្ល៉េះ ដោយហេតុ​ថា «​ស្រុក​សំបូរ​» ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ​គឺជា​អតីត​រាជធានី​នៃ «​ចេ​ន​ឡា​ទឹក​លិច​» មានឈ្មោះ​ថា «​ក្រុង​ស​ម្ភុ​បុ​រៈ​»

តាម​ពាក្យ​របស់​ព្រឹទ្ធាចារ្យ​នៅ​តំបន់​នោះ ក៏​ដូច​ជា​តាម​ឯកសារ​មួយ​ចំនួន​បាន​បង្ហាញ ថា​«​ក្រចេះ​»​គឺជា​ពាក្យ​ក្លាយ​ពី​ភាសា​បារាំង​ថា GATILLE (​ហ្គា​ទី​ឡេ​) ដោយ​អ្នកបកប្រែ​ឱ្យ​អាជ្ញាធរ​បារាំង​ពេល​នោះ​និយាយ​ពុំ​ត្រូវ​តាម​ភាសា​បារាំង​នាំ​ឱ្យ​ពាក្យ GATILLE(​ហ្គា​ទី​ឡេ​) នោះ ក៏​ក្លាយជា​ពាក្យ​«​ក្រចេះ​» ។

ឯកសារ​ប្រវត្តិសាស្ត្រ​នោះ​បញ្ជាក់​ថា ដោយ​មានការ​បះបោរ​ប្រឆាំង​នៃ​ជនជាតិ​ព្នង ចំពោះ​បារាំង​នា​សម័យ​នោះ ពួក​បារាំង​បាន​ចាត់​កងកម្លាំង​បញ្ជូន​ទ័ព និង​ចាត់​លោក GATILLE ឱ្យ​ផ្គត់ផ្គង់​សម្ភារ​សឹក​ភ័ស្តុភារ និង​បោះទីតាំង​មូលដ្ឋានទ័ព​នៅ​ចំ​ក្រុង​ក្រចេះ​សព្វ​ថ្ងៃនេះ ។ មូលដ្ឋានទ័ព​នោះ​គេ​ឱ្យឈ្មោះ​ថា CAMP LOGISTIQUE DE GATILLE មាន​ន័យ​ជា​ខេមរភាសា​ថា ជំរំ GATILLE ។ ដូច្នេះ​ហើយ ទើប​មាន​អ្នកខ្លះ​យល់​ថា​ពាក្យ​ក្រចេះ​នេះ​យក​តាម​ឈ្មោះ​មេទ័ព​បារាំង GATILLE នេះ ។
ផែនទី ប្រវត្តិសាស្រ្ត ការគ្រប់គ្រងដោយ ចាម មកលើទឹកដីខ្មែរ

វចនានុក្រម​ខែ្ម​រ​របស់​ស​មេ្ត​ច​ព្រះ​សង្ឃរាជ ជួន ណាត ភាគ​ទី​១​និង​ភាគ​ទី​២ ត្រង់​ទំព័រ ៩៣០​បោះពុម្ព​ឆ្នាំ​១៩៦៧ សរសេរ​ថា «​ក្រចេះ​» (​ន​) (​ពាក្យ​ជនជាតិ​ស្ទៀង​) ក្របី កំពង់​ក្រចេ កំពង់ចម្លង​ក្របី ក្លា​យមក​ជា​ពាក្យ​ក្រចេះ ។ ដូច​គ្នា​នេះ​តាម​ការ​រៀបរាប់​របស់​ចាស់ទុំ​រស់នៅ ក្នុង​តំបន់​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​សម័យ​ដើម​ខេត្តក្រចេះ​មាន​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​រស់នៅ ។ មានការ​ទាក់ទង​ពាណិជ្ជកម្ម ផ្សេង​ៗ​នៅ​ភូមិភាគ​ឦសាន​ទាំងមូល​តាម​ច្រក «​កំពង់ចម្លង​ក្របី​» របស់​ជនជាតិ​ស្ទៀង​ឆ្លង​ពី​ក្រចេះ​ទៅ​តំបន់​ខាងលើ និង​ក្រចេះ​មក​តំបន់ ខាងក្រោម ហើយ​តែងតែ​មក​ផ្លាស់​ប្តូរ​ទំនិញ​ទៅ​វិញ​ទៅ​មក​នៅ​កំពង់ចម្លង​នេះ ។ ផែ្អ​ក​ទៅ​តាម​ឯកសារយោង​របស់​លោក​ជួប ឃាន ស្តី​ពី​ដើម​កំណើត និង​ប្រ​វ​តិ្ត​នាម​ខេត្តក្រចេះ​ចុះ​ថៃ្ង​ទី​១៨ មេ​សា​២០០១ បញ្ជាក់​ថា សម័យកាល​ក្រុង​ស​ម្ភុ​បុ​រៈ (​ស្តេច​លាវ​) តែងតែ​នាំ​សួយ​សារ ផ្សេង​ៗ មក​ថ្វាយ​សេ្ត​ច​ខែ្ម​រ​តាម​រយៈ​កំពង់ចម្លង​នេះ​ដែរ ។ នេះ​ជា​ប្រវត្តិ ខ្លះ​ៗ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ខេត្តក្រចេះ ។

របប​សង្គ្រាម

បើ​តាម​ឯកសារ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ខេត្តក្រចេះ​ឲ្យ​ដឹង​ថា «​ខេត្តក្រចេះ​» ក៏​ជា​សមរភូមិ​ដ៏​ក្ដៅ​គគុក​កាលពី​អំឡុង​ទសវត្សរ៍​ទី​៧០ ហើយ​ត្រូវ​រង​ការ​ទម្លាក់​គ្រាប់បែក​ជា​អនេក​ពី​ទ័ព​អា​មេ​រិ​ក ។ ដោយ​កាលនោះ​កងទ័ព​វៀតណាម ដែល​យកឈ្នះ​លើ​ទ័ព​ខ្មែរក្រហម​បាន​ចូល​មក​កាន់កាប់​ខេត្តក្រចេះ​ក្នុង​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​១៩៧៨ ។

នៅ​សម័យ​បារាំង​បាន​ចាត់​ឱ្យ​ចៅហ្វាយខេត្ត មួយ​រូប​មក​កាន់កាប់​ដែន​ឦសាន​ទាំងមូល​មាន​ងារ​ជា «​ឧកញ៉ា​មហាជន​បទ រដ្ឋ​រុក្ខា​មហារ​ន្ត​គ្រាម សេនា​ធិ​បតី សិរី​អនុរក្ស​ឧត្តម​ក្រម ពាហុ​» ឯ​រដ្ឋបាល​ខេត្ត​មាន​ងារ​ជា «​ព្រះ​ពិ​ភក្តិ​ជនបទ » ។

ឯកសារ​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា លោក​លន់ ន​ល់ ធ្លាប់​ជា​អភិបាល​នៃ​ខេត្តក្រចេះ​នៅ​ឆ្នាំ​១៩៥៤ ។ អំឡុង​ការ​លុកលុយ​របស់​បរទេស និង​សង្គ្រាម​រដ្ឋប្បវេណី​ជា​ច្រើន លើក​ច្រើន​សា​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្តក្រចេះ​បាន​ត្រូវ​គេ​មើល ឃើញ​ថា​រង​នូវ​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា ។ អំឡុង​ប្រតិបត្តិការ​បញ្ជី ក្រចេះ​បាន​រង​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ធ្ងន់​ដោយ​សហរដ្ឋអាមេរិក ។ ការ​ប្រមូល​យក​អាវុធយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការ​ដោះ​មីន គឺជា​កិច្ចការ ថ្មី​ៗ​នៅ​ពេល​បច្ចុប្បន្ន​ដ៏​សំខាន់ ។

សម្បត្តិ​បេ​តក​ភណ្ឌ

ខេត្ត​នេះ​ក៏​ធ្លាប់​ជា​អតីត​រាជធានី​ស​ម្ភុ​បុ​រៈ​អំឡុង​សម័យ​ចេ​ន​ឡា ដែល​រាជធានី​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​សំបូរ 

ខេត្តក្រចេះ​ក៏​បាន​បន្សល់​ប្រាសាទបុរាណ​មួយ​ចំនួន​ដែល​បាន​កសាង​ឡើង​នៅ​សតវត្ស​ទី​៨ ដូច​ជា ប្រាសាទ​នាង​ពៅ ស្ថិត​នៅ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ប្រាសាទព្រះធាតុ ខ្វាន់​ពីរ ស្ថិត​នៅ​ស្រុក​ចិត្រ​បុរី ប្រាសាទ​ទួល​ត្រពាំង​ថ្ម ស្ថិត​នៅ​ស្រុក​សំបូរ​នៅ​ខាងកើត ប្រាសាទប្រាំ ប្រាសាទ​កោះ​គ្រី​ង ដែល​មាន​រូប​ទេវៈ​ដ៏​ល្អ វិចិត្រ​ជា​ច្រើន ។ ព្រះ​វិហារ​សសរ​មួយ​រយ​ដែល​បាន​កសាង​នៅ​សតវត្ស​ទី​១៦។ វត្ត​នេះ​មាន​ជាប់​ទាក់ទង​នឹង​រឿងព្រេង​ខ្មែរ គឺ​រឿង​ក្រពើ​នេន​ធន ។ ផ្ទះ បុរាណ​ៗ​របស់​ខ្មែរ អគារ​រចនាបថ​បារាំង និង​ប្រាសាទ​ជា​ច្រើន​ទៀត ដែល​គេ​មិន អាច​ស្គាល់់ឈ្មោះ ព្រោះ​បាន​បែកបាក់​អស់ហើយ​។ ក្រៅពី​ប្រាសាទ​មាន​ផ្ទាំង​សិលាចារឹក​ដែល​ជា ស្នាដៃ​របស់​បុព្វបុរស​ខែ្ម​រ​មាននៅ​សេសសល់​រហូត​ដល់​សព្វ​ថៃ្ង ទាំង​អស់នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ខេត្តក្រចេះ​ពិតជា មានសម្បត្តិ​វប្ប​ធ​ម៌‌​ប្រវត្តិសាស្ត្រ សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ ដើម្បី​ឈ្វេងយល់​បាន​កាន់តែ​ច្រើន ។

ស្ថានភាព​បច្ចុប្បន្ន

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ទទួល​បាន​ស្ថិរភាព​នយោបាយ​ពេញលេញ ទន្ទឹម​និង​កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ទៅ​កាន់​ឆាក​អន្តជាតិ ទាំង​ការ​អភិវឌ្ឍ និង​ស្ថិរភាព​នយោបាយ​ក្រោម​មាគ៌​៌ា​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ធ្វើ​ឲ្យ​ខេត្តក្រចេះ​ក៏​បោះ​ជំហាន​លើ​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មិន ចាញ់​បណ្តា​ខេត្ត​ដទៃ​ទៀត ទាំង​ហេ​ដ្ឋា​រចនា​សម្ព័​ន ស្ពាន ថ្នល់ ក៏​ដូច​ជា អគារ គ្រឹះស្ថាន តូច​ធំ រហូត​ធ្វើ​ឲ្យ​ខេត្ត​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ជាប់​ចំណាត់ថ្នាក់​ទទួល​បាន​ជ័យ​លា​ភី​កុលាប​២​ទង​លើ​វិស័យ​ទេសចរណ៍ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ។

សក្តានុពល​ធនធានធម្មជាតិ

ក្រៅពី​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប ទាំង​នៅ​លើ​ដី​មានព្រៃ​ព្រឹក្សា រ៉ែ​មាស ប្រាសាទ មាន​អំណោយផល​ល្អ​សម្រាប់​វិស័យ​កសិកម្ម ដោយ​វាលស្រែ​ដី​មាន ជីជាតិ​នៅ​ក្នុង​ទឹក​សម្បូរ​ដោយ​ត្រី ពិសេស​មេ​ពូជ​ត្រី ធំ​ៗ​នៅ​តាម​អន្លង់​មេគង្គ​ក្នុងស្រុក​សំបូរ និង​មាន​សត្វ​ផ្សោត​ទឹកសាប​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ។

ខេត្តក្រចេះ​ស្ថិត​នៅ​តំបន់​ខ្ពង់រាប​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា សំបូរ​ទៅ​ដោយ​សម្បត្តិ​វប្ប​ធ​ម៌‌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ជា​ច្រើន ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យទៅ​ទស្សនា​កម្សាន្ត និង​សិក្សា​ស្រាវជ្រាវ​ដើម្បី​បានឃើញ​បាន​យល់ និង​បាន​ស្គាល់​ពី​ទិដ្ឋភាព​ពិត​នៃ​ស​ម្ប​តិ្ត​ទាំងនោះ​ដោយ​ខាន​ពុំ​បាន ។

ក្រៅ​អំពី​លទ្ធភាព​ខាង​ផែ្ន​ក​ទេសចរណ៍​ខេត្តក្រចេះ​អាច​ផ្តល់​លទ្ធភាព​លើ​វិស័យ ផ្សេង​ៗ​ទៀត​ជា​ច្រើន ដូច​ជា​វិស័យ សេដ្ឋកិច្ច សង្គមកិច្ច វប្ប​ធ​ម៌‌ និង​អរិយ​ធ​ម៌‌ ដែល​ជា​កេរដំណែល​ពី​ដូនតា​របស់​ខែ្ម​រ​បាន​បន្សល់​ទុក​ឱ្យ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​កូនចៅ​ជំនាន់​ក្រោយ​ផង​ដែរ ។

ក្រចេះ​ក្រុង ជាទី​ប្រជុំជន​តូច ប៉ុ​នែ្ត​ស្អាត​លម្អ​ទៅ​ដោយ​អគារ​ស្ថាបនា​តាំងពី​ទស​វត្ស​១៩៤០-១៩៥០​និង​ដែល​មាន​រចនាបថ​ល្អ​ប្រណីត ។ នៅ​គ្រប់​ទី​ក​នែ្ល​ង​ក្នុង​ខេត្ត​ប្រកបដោយ​ធម្មជាតិ​ពិត​ដ៏​សែន​មនោ​រម្យ នៅ​ខាង​មុខ​មាន​ដង​ទ​នេ្ល និង​កោះ នៅ​ខាងក្រោយ​មាន​បឹង​ដ៏​ធំ ដែល​មាន​ជំនោរ បរិសុទ្ធ ។ អ្នក​ដែល​បាន​ទៅ​ដល់​ខេត្តក្រចេះ ជា​លើក​ដំបូង​ប្រាកដជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​និង​បាន​គយគន់​ទេសភាព និង​ស្រូបខ្យល់ រំភើយ​ៗ​នា​ពេល​ថៃ្ង​រៀប​លិច​ដ៏​ស្រស់​ត្រកាល ។

ក្រៅពី​នេះ​នៅ​មាន​ទេសភាព​ដ៏​ស្រស់​សោ ភ័​ណ ថៃ្ង​លិច​គង​ព្រៃ​កោះ​ទ្រង់​ដ៏​ស្អាត​គួរ ឱ្យ​ចង់​ទស្សនា​ទៀត​ផង ។ ខេត្តក្រចេះ មាន​កំណើន​ភ្ញៀវ​ទេសចរ​ទេ្វ​ដង​ក្នុង មួយ​ឆ្នាំ​ៗ ។ កត្តា​ទាំងនេះ​បាន​ចង្អុល​ឲ្យ​ខេត្តក្រចេះ​ជ្រើសរើស​យក​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​ក្នុង​កិច្ចការ​ស្តារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច ទោះ​តាម​រយៈ​ចំណូល​ដោយ​ផ្ទាល់​កី្ត ដោយ​ប្រយោល​កី្ត ក៏​វិស័យ​ទេសចរណ៍​បាន​និង​កំពុង​ជំរុញ​យ៉ាង​ស្វាហាប់​ដើម្បី​ធ្វើ​ជា​ឧបករណ៍​វិជ្ជមាន​មួយ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ បង្កើន​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ជាង​២៨​ម៉ឺន​នាក់​នៅ​ខេត្តក្រចេះ ។

ស្ថានភាព​ប្រជាពលរដ្ឋ

សព្វថ្ងៃ​ខេត្តក្រចេះ មាន​ដង់ស៊ីតេ​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​ជាង​២៨​ម៉ឺន​នាក់ បែងចែក​ជា​ស្រុក​៥ និង​ក្រុង​១ ចែក​ចេញ​ជា​៤១​ឃុំ​-​សង្កាត់ និង​២៥៣​ភូមិ ។ ពលរដ្ឋ​ដែល​រស់នៅ អចិន្ត្រៃយ៍​នៅ​ខេត្ត​ក្រចេះ​ភាគច្រើន​គឺជា​កសិករ ឬ​អ្នកនេសាទ ។ ៧៨%​ពួក​គាត់​ជា​អ្នកមាន ការងារ​ក្នុង​វិស័យ​កសិកម្ម ។ ៣០%​នៃ​គ្រួសារ​ដែល​នៅ​ខេត្តក្រចេះ​រកបាន​តិច​ជាង​១​ដុល្លារ ក្នុង​មួយ​ថ្ងៃ ។ អត្រា​ភាព​ក្រីក្រ​របស់​ខេត្ត គឺ​នៅ​មាន​តិចតួច ។ ការ​ជីក​រក​រ៉ែ​មាស​មួយ​ភាគ​មាននៅ​ក្នុង​ខេត្តក្រចេះ ។ ដី​ភាគច្រើន​នៅ​ខេត្តក្រចេះ​មិនសូវ​មាន​ជីជាតិ​ទេ ខេត្ត​នេះ​កាលពី​ដំបូង ដាំ​ដំណាំ​ឧស្សាហកម្ម​ដែលរ​ស់បាន​យូរ​ឆ្នាំ​ដូច​ជា​កៅស៊ូ ។ ខេត្តក្រចេះ​មាន​សក្ដានុពល ជា​គោលដៅ​បរិស្ថាន និង​អេកូ​ទេសចរណ៍ ។ ក៏​ព្រោះតែ​ខេត្តក្រចេះ​ជា​ខេត្ត​មួយ​ដែល​មាន ទីតាំង​នៅ​ស្រប​នឹង​ដង​ទន្លេ​មេ​គ​ង្ក ទឹកទន្លេ​មេគង្គ​ហូរ​ចាប់ពី​ខាងជើង​ទៅ​ខាងត្បូង​ខេត្ត មាន​ប្រវែង​ប្រហែល​១៤០​គីឡូ​មែ​ត្រ ។

ខេត្តក្រចេះ​មាន​កន្លែង​ទេសចរណ៍ គួរ​ឲ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មាន​ដូច​ជា រមណីយដ្ឋាន​ព្រែក​កាំ​ពី​ដែល​មាន​សត្វ​ផ្សោត​ទឹកសាប​ដ៏​កម្រ​នៅ​លើ​ព​ភព​លោក ។ វិស័យ​ទេសចរណ៍ ត្រូវ​បាន​ពលរដ្ឋ​ចាត់ទុកជា​ប្រភព​ចំណូល​ដ៏​ចម្បង​បន្ទាប់​ពី​របរ​កសិកម្ម ។ ចំណូល​បាន​មក​ពី​ទេសចរណ៍ គឺ​ពលរដ្ឋ​ខ្លះ​ទទួល​បាន​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រ​យា​ល ៕

ប្រវត្តិទឹកដីក្រចេះ
ក្រចេះដែនដី ធ្លាប់មានឈ្មោះល្បី នៅក្នុងសាវតា ប្រវត្តិព្រេងនាយ អ្នកប្រាជ្ញបានចារ ចាំក្នុងចិន្តា
ខេមរាប្រុសស្រី។ សម្ភះបុរ ក្រុងបូរាណជាក់ ស្ថិតក្នុងទឹកដី នៃស្រុកសំបូរ ប្តូរមកសព្វថ្ងៃ កាលក្នុងសម័យដែននគរភ្នំ។ សំបូរជាស្រុក ជាដែនជង្រុង ពូជត្រីតូចធំ គល់រាំងក្របី ទីពោប្រាគ្រុំ រស់សែនមនោរម្យត្រីផ្សោតកម្រ។​ព្រះចន្ទរាជា បានសាងវិហារ មួយរយសសរ ជារមណីយដ្ឋាន ថ្កើនថ្កានបវរ ទាកទាញទេសចរណ៏ ជិតឆ្ងាយទស្សនា។ ដីស្នួលទួលភ្នំ កន្លែងជួបជុំ បង្កើតអង្គការ រណសិរ្សសង្រ្គោះ ជាតិកម្ពុជា រាស្រ្តផុតមរណា ពីពតចង្រៃ ។ ដីភូមិជើងឃ្លូ ក្នុងឃុំ២ធ្នូ ស្រុកស្នួលល្បាញល្បី ជាតិខ្មែរបានរស់ និងប្រពៃណី ដោយគុណស្នាដៃ បក្សប្រជាជន ។ ស្រុកចិត្របូរី ទើបបង្កើតថ្មី មានន័យពេកពន់ រាស្រ្តរស់សុខសាន្ត មិនដូចគ្រាមុន មិនភ្លេចទេគុណ ទេវតារំដោះ ។ ឆ្លូងមានប្រវត្តិ កាលគ្រាដេញព័ទ្ឋ ចាប់ក្រពើរស់ ក្រពើនេនធន់ តាមជួយសង្គ្រោះ បុត្រស្តេចមានឈ្មោះ នាងកែវ វរភក្រ្ត ។
ខាងលិចទន្លេ មានស្រុកមួយដែរ ព្រែកប្រសប់ជាក់ ព្រែក២ជួបគ្នា មុននឹងហូរធ្លាក់ មេគង្គស្មោះស្ម័គ្រ
រាស្រ្តមិនស្មុគស្មាញ ។ រីក្រុងក្រចេះ មានឈ្មោះពិសេស បានចារចែងទុក ឈ្មោះឈើក្រអូប ជនជាតិទំនុក ថ្វាយស្តេចសោយសុខក្នុងគ្រាបុរាណ ។ ខ្ញុំបាទចងក្រង ទុកជូនប្អូនបង គ្រាន់កែកំសាន្ត ទោះខ្វះសេចក្តី ប្រុសស្រីគ្រប់ប្រាណ អាចនឹងយល់បានប្រវត្តិខេត្តយើង ។
ដោយ សុ វិឆ័យ ខេត្តក្រចេះ…….០១. ១២ .២០១១


ខៀវ បូរី
19 October 2017 · 
ប្រវត្តិនៃឈ្មោះខេត្តក្រចេះ៖

ទីកន្លែងជាច្រើន​នៅក្នុងប្រទេសកម្ពុជា មានឈ្មោះប្លែកៗទៅតាមប្រវត្តិនៃតំបន់នោះ យ៉ាងណាមិញការដាក់​ឈ្មោះ​​ខេត្ត​​ក្រចេះ​ក៏មានប្រវត្តិ ដែលគួរអោយចាប់អារម្មណ៍ដែរ។ ដើម្បីជ្រាបច្បាស់ថា តើឈ្មោះខេត្តក្រចេះ នេះ​មានប្រភពមកពីណា តាំងពីឆ្នាំណា ក្នុងសម័យណា? មាន​តែ​យើង​ទាំង​អស់​គ្នា​អាន​ប្រវត្តិ​នេះ​ទាំង​អស់​គ្នា។

​អំពីពាក្យថាក្រចេះ តាម​ចាស់​ព្រឹទ្ធា​ចារ្យ​ក្នុង​តំបន់​នេះ​បាន​អោយ​ដឹង​ថា ក្រចេះ គឺ​ជា​ពាក្យ​ក្លាយ​ពី​ភាសា​បារាំង​ថា GATILLE ដោយ​អ្នក​បក​ប្រែ អោយ​អាជ្ញា​ធរ​បារាំង​ពេល​​នោះ និយាយ​ពុំ​ត្រឹម​ត្រូវ​តាម​ភាសា​បា​រាំង​។ ពាក្យ GATILLE ក្លាយ​មក​ជា ក្រចេះ​។ ដោយ​មាន​ការ​បះ​បោរ​ពី​ជនជាតិ​ដើម​ភាគ​តិច​ "ព្នង" ប្រឆាំង​នឹង​ការ​ត្រួត​ត្រា​របស់​បារាំង​ អាណា ព្យា​បាល​បារាំង​ពេល​នោះ​បាន​បញ្ជូន​ទ័ព និង​ចាត់​លោក​ GATILLE ឲ្យ​ផ្គត់​ផ្គង់​សំភារៈ​សឹក​ ភស្តុ​ភារ​ និង​បោះ​ទី​តាំង​ក្នុង​ទីក្រុង​ ក្រចេះ​សព្វ​ថៃ្ងដោ​យ តាំង​នាម​មូល​ដ្ឋាន​នោះថា CAMP LOGISTIQUE DE GATILLE ។ ដូចនេះ​អ្នក​ខ្លះ​យល់​ថា ក្រចេះ គឺ​ជា​ពាក្យ​ក្លាយ​មក ពីឈ្មោះ​នាយ​ទាហាន​បារាំង​រូប​នេះ។ តាម​វចនានុ​ក្រម​ខែ្មរ របស់​សមេ្តច​សង្ឃរាជ ជួន ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរ​ថា "ក្រចេ" (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់​ចម្លង​ក្របី (ក្លាយមកជា ក្រចេះ)។ តាម​ការ​រៀប​រាប់​របស់​ចា​ស់ទុំ​​រស់​នៅ​ក្នុង​តំបន់​នេះ បាន​ឲ្យ​ដឺង​ថា​នៅ​សម័យ​ដើម​ខេត្ត​ក្រចេះ មាន​ជន​ជាតិ​ដើម​ភាគ​តិច ជា​ច្រើន​រស់​នៅ ហើយ​មាន​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ផេ្សងៗ នៅ​ភូមិ​ភាគឦសាន្ត​ទាំង​មូល​តាម​ច្រក​ "កំពង់​ចម្លង​ក្របី" របស់ ជន​ជាតិ​ស្ទៀង​ឆ្លង​​ពី​ក្រចេះ​ទៅ​​តំបន់ ខាង​លើ និង​ក្រចេះ​មក​តំបន់​ខាង​ក្រោម ហើយ​តែង​តែ​ម​​ក​ផ្លាស់​ប្តូរ​ទំនិញ​ទៅ​វិញ​ទៅ​មក​នៅ កំពង់​ចំម្លង​នេះ។ ផែ្អក​តាម​ឯកសារ​យោង របស់​លោក ជួប ឃាន កំណើត និង​ប្រវតិ្ត​នាម​ខេត្ត​ក្រចេះ ​ចុះ​ថៃ្ង​ទី​១៨ មេសា ២០០១ បញ្ជាក់​​ថា​ស​ម័យ​កាល ក្រុង​សម្ភបុរៈ (សំបូរ) សេ្តច​លាវ​តែង​តែ​នាំ​សួយសារ ផេ្សងៗ មក​ថ្វាយ​សេ្តច​ខែ្មរ​ តាម​រយៈ​កំពង់ចម្លង​នេះ​ដែរ។

ប្រវត្តិសាស្ត្រ
តាមចាស់ព្រឹទ្ធាចារ្យក្នុងតំបន់នេះបានអោយដឹងថា ក្រចេះ គឺជាពាក្សក្លាយពីភាសាបារាំងថា GATILLE ដោយអ្នកបកប្រែ អោយអាជ្ញាធរបារាំងពេលនោះ និយាយពុំត្រឹមត្រូវតាមភាសាបារាំង។ ពាក្យ GATILLE ក្លាយមកជា ក្រចេះ។ ដោយមានការបះបោរពីជនជាតិដើមភាគតិច "ព្នង" ប្រឆាំងនឹងការត្រួតត្រារបស់បារាំង អាណា ព្យាបាលបារាំងពេលនោះបានបញ្ជូនទ័ព និងចាត់លោក GATILLE ឲ្យផ្គត់ផ្គង់សម្ភារៈសឹក ភស្តុភារ និងបោះទីតាំងក្នុងទីក្រុង ក្រចេះសព្វថៃ្ងដោយ តាំងនាមមូលដ្ឋាននោះថា CAMP LOGISTIQUE DE GATILLE មានន័យថា ជំរុំភស្តុភារ Gatille។ ដូចនេះអ្នកខ្លះយល់ថា ក្រចេះ គឺជាពាក្យក្លាយមក ពីឈ្មោះនាយទាហានបារាំងរូបនេះ។

តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន-ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា "ក្រចេ" (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី (ក្លាយមកជា ក្រចេះ)។ តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ បានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក "កំពង់ចម្លងក្របី" របស់ ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ។ ផែ្អកតាមឯកសារយោង របស់លោក ជួប-ឃាន កំណើត និងប្រវតិ្តនាមខេត្តក្រចេះ ចុះថៃ្ងទី ១៨ មេសា ២០០១ បព្ជាក់ថាសម័យកាល ក្រុងសម្ភុបុរៈ (សំបូរ) សេ្តចលាវតែងតែនាំសួយសារ ផេ្សងៗ មកថ្វាយសេ្តចខែ្មរ តាមរយៈកំពង់ចម្លងនេះដែរ។

ប្រវត្តិពី Wikipedia

ធ្លាប់ជាអតីតរាជធានីសម្ភុបុរៈកំឡុងសម័យចេនឡាដែលរាជធានីនោះមានទីតាំងស្ថិតនៅស្រុកសំបូរ។ ខេត្តក្រចេះក៏បាន បន្សល់នូវប្រាសាទបុរាណមួយចំនួនដែលបានកសាងឡើងនៅសតវត្សទី៨ ផងដែរ ដូចជា ប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ប្រាសាទទួល ត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរនៅខាងកើត ប្រាសាទប្រាំ ប្រាសាទកោះគ្រីង ដែលមានរូបទេវៈដ៏ល្អវិចិត្រៗជាច្រើន សាលបុរាណៗ ព្រះវិហារសសរមួយរយដែលបានកសាងនៅសតវត្សទី១៦ វត្តនេះមានជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ រឿងក្រពើនេនធន ផ្ទះបុរាណៗរបស់ខ្មែរ អគាររចនាបថបារាំង និងប្រាសាទជាច្រើនទៀត ដែលគេមិន អាចស្គាល់់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ ក្រៅពីប្រាសាទមានផ្ទាំងសិលាចារឹកដែលជា ស្នាដៃរបស់បុព្វបុរសខែ្មរ មាននៅសេសសល់រហូតដល់សព្វថៃ្ង ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាខេត្តក្រចេះពិតជា មានសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត សម្រាប់អ្នកសិក្សា ស្រាវជ្រាវជាតិ និង អន្តរជាតិ ដើម្បីសែ្វងយល់បានកាន់តែច្រើន។[៣]

តំបន់នៅក្បែរៗក្រចេះតាមបណ្ដោយទន្លេមេគង្គធ្លាប់ជាតំបន់មួយដែលមានមនុស្សរស់នៅច្រើនក្រាស់ក្រែលក្នុងសម័យបុរេអង្គរក្នុងប្រទេសកម្ពុជា។

លន់-ណុលធ្លាប់ជាអភិបាលនៃខេត្តនេះនៅឆ្នាំ ១៩៥៤។ [៥] កំឡុងការលុកលុយរបស់បរទេស និង សង្គ្រាមរដ្ឋប្បវេណីជាច្រើនលើកច្រើនសាចូលមកក្នុងប្រទេសកម្ពុជា ជាពិសេស ខេត្តក្រចេះបានត្រូវគេមើលឃើញថារងនូវការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។[៦] កំឡុងប្រតិបត្តិការបញ្ជី ក្រចេះបានរងនូវការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរដោយសហរដ្ឋ។[៦][៧] ការប្រមូលយកអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និង ការដោះមីនគឺជាកិច្ចការថ្មីៗនៅពេលបច្ចុប្បន្នដ៏សំខាន់។[៦]

នៅថ្ងៃទី ៣០ ធ្នូ ១៩៧៨ កងកម្លាំងរបស់វៀតណាមបានកាន់កាប់ខេត្តក្រចេះ។

ប្រវត្តិឈ្មោះខេត្ត ក្រចេះ
តាមចាស់ព្រឹទ្ធាចារ្យក្នុងតំបន់នេះបានអោយដឹងថា ក្រចេះ គឺជាពាក្សក្លាយពីភាសាបារាំងថា GATILLE ដោយអ្នកបកប្រែ អោយអាជ្ញាធរបារាំងពេលនោះ និយាយពុំត្រឹមត្រូវតាមភាសាបារាំង។ ពាក្យ GATILLE ក្លាយមកជា ក្រចេះ។ ដោយមានការបះបោរពីជនជាតិដើមភាគតិច “ព្នង” ប្រឆាំងនឹងការត្រួតត្រារបស់បារាំង អាណា ព្យាបាលបារាំងពេលនោះបានបញ្ជូនទ័ព និងចាត់លោក GATILLE ឲ្យផ្គត់ផ្គង់សម្ភារៈសឹក ភស្តុភារ និងបោះទីតាំងក្នុងទីក្រុង ក្រចេះសព្វថៃ្ងដោយ តាំងនាមមូលដ្ឋាននោះថា CAMP LOGISTIQUE DE GATILLE មានន័យថា ជំរុំភស្តុភារ Gatille។ ដូចនេះអ្នកខ្លះយល់ថា ក្រចេះ គឺជាពាក្យក្លាយមក ពីឈ្មោះនាយទាហានSunset_Krachehបារាំងរូបនេះ។

តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន-ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា “ក្រចេ” (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី (ក្លាយមកជា ក្រចេះ)។ តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ បានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក “កំពង់ចម្លងក្របី” របស់ ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ។ ផែ្អកតាមឯកសារយោង របស់លោក ជួប-ឃាន កំណើត និងប្រវតិ្តនាមខេត្តក្រចេះ ចុះថៃ្ងទី ១៨ មេសា ២០០១ បព្ជាក់ថាសម័យកាល ក្រុងសម្ភុបុរៈ (សំបូរ) សេ្តចលាវតែងតែនាំសួយសារ ផេ្សងៗ មកថ្វាយសេ្តចខែ្មរ តាមរយៈកំពង់ចម្លងនេះដែរ។

តោះអ្នកក្រចេះ-ហេតុអ្វីខេត្ត ដាក់ឈ្មោះថា ក្រចេះ?
ទីកន្លែងជាច្រើន​នៅក្នុងប្រទេសកម្ពុជា មានឈ្មោះប្លែកៗទៅតាមប្រវត្តិនៃតំបន់នោះ យ៉ាងណាមិញការដាក់​ឈ្មោះ​​ខេត្ត​​ក្រចេះ​ក៏មានប្រវត្តិ ដែលគួរអោយចាប់អារម្មណ៍ដែរ។ ដើម្បីជ្រាបច្បាស់ថា តើឈ្មោះខេត្តក្រចេះ នេះ​មានប្រភពមកពីណា តាំងពីឆ្នាំណា ក្នុងសម័យណា? មាន​តែ​យើង​ទាំង​អស់​គ្នា​អាន​ប្រវត្តិ​នេះ​ទាំង​អស់​គ្នា។

​អំពីពាក្យថាក្រចេះ តាម​ចាស់​ព្រឹទ្ធា​ចារ្យ​ក្នុង​តំបន់​នេះ​បាន​អោយ​ដឹង​ថា ក្រចេះ គឺ​ជា​ពាក្យ​ក្លាយ​ពី​ភាសា​បារាំង​ថា GATILLE ដោយ​អ្នក​បក​ប្រែ អោយ​អាជ្ញា​ធរ​បារាំង​ពេល​​នោះ និយាយ​ពុំ​ត្រឹម​ត្រូវ​តាម​ភាសា​បា​រាំង​។ ពាក្យ GATILLE ក្លាយ​មក​ជា ក្រចេះ​។ ដោយ​មាន​ការ​បះ​បោរ​ពី​ជនជាតិ​ដើម​ភាគ​តិច​ “ព្នង” ប្រឆាំង​នឹង​ការ​ត្រួត​ត្រា​របស់​បារាំង​ អាណា ព្យា​បាល​បារាំង​ពេល​នោះ​បាន​បញ្ជូន​ទ័ព និង​ចាត់​លោក​ GATILLE ឲ្យ​ផ្គត់​ផ្គង់​សំភារៈ​សឹក​ ភស្តុ​ភារ​ និង​បោះ​ទី​តាំង​ក្នុង​ទីក្រុង​ ក្រចេះ​សព្វ​ថៃ្ងដោ​យ តាំង​នាម​មូល​ដ្ឋាន​នោះថា CAMP LOGISTIQUE DE GATILLE ។

ដូចនេះ​អ្នក​ខ្លះ​យល់​ថា ក្រចេះ គឺ​ជា​ពាក្យ​ក្លាយ​មក ពីឈ្មោះ​នាយ​ទាហាន​បារាំង​រូប​នេះ។ តាម​វចនានុ​ក្រម​ខែ្មរ របស់​សមេ្តច​សង្ឃរាជ ជួន ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរ​ថា “ក្រចេ” (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់​ចម្លង​ក្របី (ក្លាយមកជា ក្រចេះ)។ តាម​ការ​រៀប​រាប់​របស់​ចា​ស់ទុំ​​រស់​នៅ​ក្នុង​តំបន់​នេះ បាន​ឲ្យ​ដឺង​ថា​នៅ​សម័យ​ដើម​ខេត្ត​ក្រចេះ មាន​ជន​ជាតិ​ដើម​ភាគ​តិច ជា​ច្រើន​រស់​នៅ ហើយ​មាន​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ផេ្សងៗ នៅ​ភូមិ​ភាគឦសាន្ត​ទាំង​មូល​តាម​ច្រក​ “កំពង់​ចម្លង​ក្របី” របស់ ជន​ជាតិ​ស្ទៀង​ឆ្លង​​ពី​ក្រចេះ​ទៅ​​តំបន់ ខាង​លើ និង​ក្រចេះ​មក​តំបន់​ខាង​ក្រោម ហើយ​តែង​តែ​ម​​ក​ផ្លាស់​ប្តូរ​ទំនិញ​ទៅ​វិញ​ទៅ​មក​នៅ កំពង់​ចំម្លង​នេះ។ ផែ្អក​តាម​ឯកសារ​យោង របស់​លោក ជួប ឃាន កំណើត និង​ប្រវតិ្ត​នាម​ខេត្ត​ក្រចេះ ​ចុះ​ថៃ្ង​ទី​១៨ មេសា ២០០១ បញ្ជាក់​​ថា​ស​ម័យ​កាល ក្រុង​សម្ភបុរៈ (សំបូរ) សេ្តច​លាវ​តែង​តែ​នាំ​សួយសារ ផេ្សងៗ មក​ថ្វាយ​សេ្តច​ខែ្មរ​ តាម​រយៈ​កំពង់ចម្លង​នេះ​ដែរ។

ប្រភពឯកសារ៖ វីគឺភីឌា ភាសាខ្មែរ

ក្រចេះ (អ.ស.អ.: [krɑˈceh]) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ ក្រុងរបស់ខេត្តមានឈ្មោះថា ក្រចេះដែលជាទីរួមខេត្ត។ ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃ រាជធានី ភំ្នពេញ។ វាមានព្រំប្រទល់ជាប់នឹងស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគីរីនៅខាងកើត កំពង់ធំ និង កំពង់ចាមនៅខាងលិច ហើយត្បូងឃ្មុំ និងវៀតណាមនៅខាងត្បូង។ មានផ្លូវគមនាគមន៍តភ្ជាប់ ៣ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ-ស្រុកឆ្លូង មួយខែ្ស និងតាមមាត់ទនេ្លមួយខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើដំណើរ ទោះបីតាមរថយន្តកី្ត តាមកាណូតលឿនកី្ត មិនលើសពី ៥ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព។

ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាព ដ៏ស្រស់សោភ័ណ ថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរឱ្យចង់ទស្សនាទៀតផង។ ទាំងអស់ដែលបានបរិយាយចោះៗ ខាងលើ ធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរណ៍ទេ្វដងក្នុង មួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ ជាង ២៨ ម៉ឺននាក់ នៅខេត្តក្រចេះ។

និរុត្តិសាស្ត្រ
តាមចាស់ព្រឹទ្ធាចារ្យក្នុងតំបន់នេះបានអោយដឹងថា ក្រចេះ គឺជាពាក្សក្លាយពីភាសាបារាំងថា GATILLE ដោយអ្នកបកប្រែ អោយអាជ្ញាធរបារាំងពេលនោះ និយាយពុំត្រឹមត្រូវតាមភាសាបារាំង។ ពាក្យ GATILLE ក្លាយមកជា ក្រចេះ។ ដោយមានការបះបោរពីជនជាតិដើមភាគតិច “ព្នង” ប្រឆាំងនឹងការត្រួតត្រារបស់បារាំង អាណា ព្យាបាលបារាំងពេលនោះបានបញ្ជូនទ័ព និងចាត់លោក GATILLE ឲ្យផ្គត់ផ្គង់សម្ភារៈសឹក ភស្តុភារ និងបោះទីតាំងក្នុងទីក្រុង ក្រចេះសព្វថៃ្ងដោយ តាំងនាមមូលដ្ឋាននោះថា CAMP LOGISTIQUE DE GATILLE មានន័យថា ជំរុំភស្តុភារ Gatille។ ដូចនេះអ្នកខ្លះយល់ថា ក្រចេះ គឺជាពាក្យក្លាយមក ពីឈ្មោះនាយទាហានបារាំងរូបនេះ។

តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន-ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា “ក្រចេ” (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី (ក្លាយមកជា ក្រចេះ)។ តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ បានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក “កំពង់ចម្លងក្របី” របស់ ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ។ ផែ្អកតាមឯកសារយោង របស់លោក ជួប-ឃាន កំណើត និងប្រវតិ្តនាមខេត្តក្រចេះ ចុះថៃ្ងទី ១៨ មេសា ២០០១ បព្ជាក់ថាសម័យកាល ក្រុងសម្ភុបុរៈ (សំបូរ) សេ្តចលាវតែងតែនាំសួយសារ ផេ្សងៗ មកថ្វាយសេ្តចខែ្មរ តាមរយៈកំពង់ចម្លងនេះដែរ។

ធ្លាប់ជាអតីតរាជធានីសម្ភុបុរៈកំឡុងសម័យចេនឡាដែលរាជធានីនោះមានទីតាំងស្ថិតនៅស្រុកសំបូរ។ ខេត្តក្រចេះក៏បាន បន្សល់នូវប្រាសាទបុរាណមួយចំនួនដែលបានកសាងឡើងនៅសតវត្សទី៨ ផងដែរ ដូចជា ប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ប្រាសាទទួល ត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរនៅខាងកើត ប្រាសាទប្រាំ ប្រាសាទកោះគ្រីង ដែលមានរូបទេវៈដ៏ល្អវិចិត្រៗជាច្រើន សាលបុរាណៗ ព្រះវិហារសសរមួយរយដែលបានកសាងនៅសតវត្សទី១៦ វត្តនេះមានជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ រឿងក្រពើនេនធន ផ្ទះបុរាណៗរបស់ខ្មែរ អគាររចនាបថបារាំង និងប្រាសាទជាច្រើនទៀត ដែលគេមិន អាចស្គាល់់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ ក្រៅពីប្រាសាទមានផ្ទាំងសិលាចារឹកដែលជា ស្នាដៃរបស់បុព្វបុរសខែ្មរ មាននៅសេសសល់រហូតដល់សព្វថៃ្ង ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាខេត្តក្រចេះពិតជា មានសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត សម្រាប់អ្នកសិក្សា ស្រាវជ្រាវជាតិ និង អន្តរជាតិ ដើម្បីសែ្វងយល់បានកាន់តែច្រើន។

តំបន់នៅក្បែរៗក្រចេះតាមបណ្ដោយទន្លេមេគង្គធ្លាប់ជាតំបន់មួយដែលមានមនុស្សរស់នៅច្រើនក្រាស់ក្រែលក្នុងសម័យបុរេអង្គរក្នុងប្រទេសកម្ពុជា។[៤] លន់-ណុលធ្លាប់ជាអភិបាលនៃខេត្តនេះនៅឆ្នាំ ១៩៥៤។ [៥] កំឡុងការលុកលុយរបស់បរទេស និង សង្គ្រាមរដ្ឋប្បវេណីជាច្រើនលើកច្រើនសាចូលមកក្នុងប្រទេសកម្ពុជា ជាពិសេស ខេត្តក្រចេះបានត្រូវគេមើលឃើញថារងនូវការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។[៦] កំឡុងប្រតិបត្តិការបញ្ជី ក្រចេះបានរងនូវការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរដោយសហរដ្ឋ។ការប្រមូលយកអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និង ការដោះមីនគឺជាកិច្ចការថ្មីៗនៅពេលបច្ចុប្បន្នដ៏សំខាន់។

ងារចៅហ្វាយខេត្ត
ដើម្បីគ្រប់គ្រង និងត្រួតត្រាភូមិភាគឦសានទាំងមូល ពេលនោះអាជ្ញាធរបារាំងបានចាត់តាំង ចៅហ្វាយខេត្តម្នាក់ បើតាមសៀវភៅពង្សាវតារសងេ្ខបរបស់កម្ពុជាទំព័រ ១៥៤ និពន្ធដោយ? មានងារជា “ឧកញ៉ាមហាជនបទ រដ្ឋរុក្ខាមហាបុរន្តគ្រាម សេនាធិបតីសិរី អនុរក្សឧត្តមក្រម ពាហុ” រដ្ឋបាលខេត្តមានងារជា “ព្រះពិភក្តិជនបទ” ។ល។

ភូមិសាស្ត្រ
ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវជាតិ និងអន្តរជាតិអោយមក ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបាន ឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិតនៃ សម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពី លទ្ធភាពខាងផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌‌ និងអរិយធម៌‌ ដែលជាកេរ្តិ៍ដំណែលពីដូនតារបស់ខែ្មរបានបន្សល់ទុកអោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូនចៅជំនាន់ក្រោយផងដែរ។ ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុនែ្តស្អាតលំអទៅដោយអាគារស្ថាបនាតាំងពីទសវត្ស ១៩៤០-​១៩៥០ និង១៩៦០ ដែលមាន រចនាបថល្អប្រណិត។

នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះនៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមានអារម្មណ៏ សប្បាយរីករាយ នឹងបានគយគន់ទេសភាព ហើយនិងស្រូបខ្យល់រំភើយៗនាពេលរសៀលថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏កម្រក្នុងពិភពលោកក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្រ្តនិងធម្មជាតិដ៏ប្រពៃ ដែលមានការទាក់ទាញការចាប់អារម្មណ៏ពី គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស និងមាន សារៈសំខាន់សំរាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។ លើសពីនេះខេត្តក្រចេះមានជនជាតិដើម ភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល ក្រោល ថ្មូន។

ខេត្តមានរមណីយដ្ឋានចំនួន ១៣ កនែ្លង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌‌ប្រវត្តិសាស្រ្តចំនួន ៦ កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន ៧ កនែ្លង។ ការធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមានចម្ងាយ ៣៤០ គ.ម. មានភាពងាយស្រួលគ្រប់រដូវកាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវបានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរ មកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ី រថយន្តក្រុង អ្នកទេសចរណ៍ក៏អាចធ្វើដំណើរតាមទនេ្លមេគង្គដែលមានចម្ងាយ ២២០ គម. ដោយប្រើមធ្យោបាយនាវាលឿន អ្នកធ្វើដំណើរអាចគយគន់ទេសភាពតាមដងទនេ្ល។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់អាចប្រព្រឹត្ត ទៅបាននៅឡើយដោយសារ អាកាសយាន្តដ្ឋានពុំទាន់បានកែលំអនិងពុំទាន់មានជើងហោះហើរនៅឡើយ។ លើសពីនេះភ្ញៀវទេសចរណ៍អាចបន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី និងទៅប្រទេសជិតខាងដូចជា ប្រទេសលាវ និង វៀតណាម។[៩]

ទន្លេមេគង្គហូរចាប់ពីខាងជើងទៅខាងត្បូងខេត្ត មានប្រវែងប្រហែល ១៤០ គ.ម.ដែលហូរឆ្លងកាត់ក្នុងខេត្តក្រចេះ។[១០] ទន្លេនេះគឺជាទីលំនៅរបស់ផ្សោត មច្ឆា និង បក្សាបក្សី។[១០] លំហូរនៃទន្លេមេគង្គនៅក្រុងក្រចេះប្រែប្រួលយ៉ាងខ្លាំង។[១១][១២] មានកោះរាប់រយលិចទឹកនៅរដូវវស្សាជាច្រើននៅក្នុងទន្លេនេះ។[១០][១៣] នៅឆ្នាំ ២០០៧ ដដែលនោះ រដ្ឋាភិបាលកម្ពុជាបានគ្រោងសាងសង់ទំនប់នៅក្នុងទន្លេមេគង្គក្បែរក្រុងក្រចេះ។[១៤] ខេត្តនេះក៏មានព្រៃឈើជាច្រើន ជួរភ្នំព្រះពាន់ ភ្នំព្រិច និងចម្ការកៅស៊ូ។[១០] ភាគខាងកើតក្រចេះគឺជាតំបន់សត្វបក្សីដ៏សំខាន់មួយ។[១៥]

ខេត្តនេះបានគ្របដណ្ដប់ភាគច្រើនបំផុតដោយព្រៃយ៉ាងក្រាស់។ រណ្ដៅជាច្រើនកើតចេញពីការទម្លាក់គ្រាប់បែកប្រតិបត្តិការបញ្ជីកំឡុងសង្គ្រាមវៀតណាម រណ្ដៅខ្លះត្រូវបានពេញប្រៀបដោយទឹក ដែលនៅតែមានឃើញនៅជនបទ។[១៦] ដែនដីភាគខ្លះនៅខេត្តក្រចេះគឺត្រូវបានប្រើសម្រាប់កសិកម្ម ទោះបីជាភាគរយរបស់ដីកសិកម្មទាំងនេះតូចជាងកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាក៏ពិតមែនក្ដី។ ខេត្តនេះមានអាកាសធាតុខ្យល់រដូវ ដែលមានរដូវរងារចាប់ពីខែ វិច្ឆិកា ទៅដល់ មីនា រដូវក្ដៅចាប់ពីខែ មីនា ទៅដល់ ខែឧសភា និងរដូវវស្សាចាប់ពីខែ ឧសភា ដល់ តុលា។[១៧] មានទឹកជំនន់ជានិច្ចជាកាលនៅខេត្តក្រចេះ ទន្លេមេគង្គអាចមានទឹកហូរកាត់លើសលប់ខ្លាំងស្មើនឹង ៤ ម កំឡុងរដូវវស្សា។

ក្រចេះត្រូវបានគេស្គាល់ដោយទស្សនីយភាពមាត់ទន្លេគួរឱ្យទាក់ទាញ និង ភូមិស្រុក ហើយនិងវាលស្រែដ៏ខៀវស្រងាត់។[១៩] នេសាទដ្ឋានជាច្រើនជាផ្នែកនៃភូមភាគិទន្លេមេគង្គលើ ដែលមានសារៈសំខាន់ទ្រទ្រង់ដល់ប្រភេទសត្វបំលាស់ទី និងការនេសាទចិញ្ចឹមពោះ ប៉ុន្តែមិនបានដើរតួនាទីសំខាន់ខាងការនេសាទបែបពាណិជ្ជកម្មទេ។[២០]ព្រៃឈើនៅក្រចេះប្រែទៅជាស្រឡះ និងមានកម្រាស់តិចជាងទីកន្លែងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលព្រៃទាំងនោះបានក្លាយជាដើមឈើរុះរោយ ជ្រុះស្លឹកកំឡុងរដូវប្រាំង។

រដ្ឋាភិបាល
លោកខាំ-ភឿនគឺជាអភិបាលខេត្តក្រចេះ និង[២១] វ៉ែន-សុឃយគឺជាអភិបាលរង។[១៣] នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ២០០៧ អាសនៈភាគច្រើនបានធ្លាក់ទៅលើសមាជិកគណបក្សប្រជាជនកម្ពុជា។[២២] ស្ត្រីបានជាប់ឈ្មោះ ១៧,៤ % ក្នុងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។[២៣] នៅឆ្នាំ ២០០៥ ក្រចេះបានទទួល ១,៦ អរពៈរៀលពីមូលនិធិឃុំ/សង្កាត់ ក្នុងមូលនិធិអភិវឌ្ឍន៍មាន ១,២ អរពៈរៀល និងមូលនិធិសំរាប់រដ្ឋបាលមានចំនួន ០,៤៩ អរពៈ (អរពៈ=១ពាន់លាន) រៀល។

សេដ្ឋកិច្ចនិងដំណឹកជញ្ជូន
ដំណាំស្រូវមានតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចប្រចាំខេត្ត អ្នករស់នៅអចិន្ត្រៃយ៍នៅខេត្តក្រចេះភាគច្រើនគឺជាកសិករ រឺ អ្នកនេសាទចិញ្ចឹមពោះ។[២៥] ៧៨ % នៃពួកគាត់ជាអ្នកមានការងារក្នុងវិស័យកសិកម្ម។[២៦] សាមសិបភាគរយនៃគ្រួសារដែលនៅខេត្តក្រចេះរកបានតិចជាង ១ $ ស.រ ក្នុងមួយថ្ងៃ អត្រាភាពក្រីក្ររបស់ខេត្តគឺ ៣២ % យ៉ាងណាក៏វានៅតែទាបជាងមធ្យមភាគជាតិដែលមានកំរិត ៣៩ %។[២៥][២៧] ការជីករករ៉ែមាសមួយភាគមាននៅក្នុងខេត្តក្រចេះ។[២៨][២៩] ដីភាគច្រើននៅខេត្តក្រចេះមិនសូវមានជីជាតិទេ ខេត្តនេះកាលពីដំបូងដាំដំណាំឧស្សាហកម្មដែលរស់បានយូរឆ្នាំដូចជាកៅស៊ូ។[៣០] ការកាប់ព្រៃឈើខុសច្បាប់បានត្រួតពិនិត្យដោយអ្នករដ្ឋការខេត្តគឺជាបញ្ហាមួយ។[៣១] ក្រចេះមានសក្ដានុពលជាគោលដៅបរិស្ថានទេសចរណ៍ (អេកូទេសចរណ៍)។[៣២] ប្រព័ន្ធផ្លូវគមនាគមន៍ក្រចេះមានការអភិវឌ្ឍតិចតួច។[២៥] កាលពីឆ្នាំ ១៩៩៨ គ្រួសារជាមធ្យមមានផ្ទៃដីកសិកម្ម ០,៤៨ ហិកតា និង ៣៧ % ទៀតគ្មានដីប្រើប្រាស់ឡើយ។

កសិកម្ម
ខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន ខាងកើតឈៀងខាងជើងនៃប្រទេសកម្ពុជា ដែលមានចំងាយពីរាជធានីភ្នំពេញ ប្រមាណ ៣៤០ គ.ម តាមផ្លូវគោក និងចំងាយ ២២០ គ.ម.តាមផ្លូវទឹក។ ខេត្តក្រចេះ មានផៃ្ទដីធម្មជាតិសរុបចំនួន ១១០៩៤ គ.ម២ ក្នុងនោះមានផៃ្ទដីសំរាប់កសិកម្ម ៨៥ ទនេ្ល បឹងបួរ ព្រែក សំរាប់នេសាទ ៨៥ ដីក្រហម ០,៥៥ និង ព្រៃឈើ ៨៣,៥៥។ ផែ្អកតាមឋានលេខន៍ ផែ្នកខាងកើត និងខាងលិចទនេ្លមេគង្គខេត្តក្រចេះ ចែកចេញជា ៥ ប្រព័ន្ធកេ្សត្រ-បរិស្ថាន ដែលមានជាអាទិ៏
  1. តំបន់ខ្ពង់រាបដីក្រហម (ស្រុកស្នួល ចំនួន ៥៥៤៧ ហ.ត.)
  2. តំបន់ខ្ពង់រាបដីខ្មៅ និងល្បាយខ្សាច់ស (ស្រុកសំបូរ)
  3. តំបន់ចំការល្បាប់ តាមដងទនេ្លមេគង្គ (ស្រុកសំបូរ ស្រុកឆ្លូង ស្រុកក្រចេះនិងស្រុកព្រែកប្រសព្វ)
  4. តំបន់ដាំដុះស្រូវទំនាប (ស្រុកទាំង ៥)
  5. តំបន់ដាំដុះដំណាំរួមផ្សំ (បនែ្លគ្រប់ប្រភេទ) បន្ទាប់ពីដំណាំស្រូវ ពេលរដូវទឹកសំរក
ក្នុងឆ្នាំ ២០០៦ នេះ ខេត្តក្រចេះទទួលបានបរិមាណទឹកភ្លៀងកំពស់ ១៧១៨៦ ម.ម បៀ្របធៀបឆ្នាំ ២០០៥ កើនទើ្បង ៣៤៨៥០ ម.ម និងទឹកជំនន់ទនេ្លមេគង្គមានកំពស់អតិបរិមា ២១១៩ ម ធ្វើអោយ យើងជួបការលំបាកដល់ការងារបង្កបង្កើនផលដូចជា ការរាំងស្ងួតដោយកនែ្លងក្នុងរដូវ ស្ថានភាពទឹកជំនន់បានជន់ទើ្បង ២ លើកផ្ទួនៗគ្នា និងនៅចុងរដូវមានទឹកជំនន់ទឹកភ្លៀង សត្វល្អិតបំផ្លាញ។[៣៣]

តំបន់ឧស្សាហកម្ម
ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍រីកចំរើនលើ វិស័យសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ដោយ ឡែកខេត្តក្រចេះ សំដៅ ស្រូបយកសក្តានុពលនេះបានទាន់ពេលវេលា ក្នុងការធ្វើអោយមាន កំណើនការងារ កំណើនចំណូលគ្រួសារ និងខេត្តទាំងមូល ខេត្តក្រចេះបានរៀបចំតំបន់ឧស្សាហកម្ម ដែលមានផៃ្ទដីប្រមាណ ១៦០០ ហិកតាមានទីតាំងស្ថិតនៅ ឃុំ២ធ្នូ ស្រុកស្នួល ជាប់ព្រំដែនខេត្តប៊ិញភឿក សាធារណរដ្ឋសង្គមនិយមវៀតណាម។ តំបន់នេះចែកចេញជាពីរនៅអមផ្លូវលេខ ៧៤ ឆ្ពោះទៅ កាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ។ សព្វថៃ្ងកំពុងបោះបង្គោលកំណត់ព្រំប្រទល់ដីតាមការណែនាំរបស់ក្រសួងរៀចំដែនដី នគរូបនីយកម្ម និង សំណង់។[៣៤]

វិស័យទេសចរណ៍
ក្រចេះជាខេត្តមួយដែលមានកន្លែងទេសចរណ៍កួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍មានដូចជា រម្នីយដ្ឋានព្រែកកាំពី ដែលមានសត្វផ្សោតទឹកសាបដ៍កម្រនៅលើពីភពលោក ​ទោះបីជាកំណាត់​ផ្លូវ​ក្រាល​​កៅស៊ូ​មួយ​ខ្សែ​ ឆ្ពោះ​​ទៅ​រមណីយដ្ឋា​ន​អន្លង់​ផ្សោត ​​រមណីយដ្ឋាន​​កាំពី​ និងវត្ត​​សសរ​​មួួយ​រយ​​​​ មាន​លក្ខណៈ​​តូច​ចង្អៀត​​ក្តី​ ក៏ប្រជាពលរដ្ឋ​ ភ្ញៀវ​​ទេ​ស​ចរ​​ជាតិ​ និងអន្តរជាតិ​ នៅតែព្យាយាម​​ធ្វើ​​ដំណើរ​ទៅទស្សនា​កំសាន្ត​ តាម​​​មធ្យោ​បាយ ​​រៀងៗ​ខ្លួន​ដែរ​ ព្រោះ​ថា​ជាផ្លូវសំខាន់​​ហើយ​តែង​មាន​សភាព​កុះករ​ក្នុង​ពេល​​មានបុណ្យទាន​ម្តងៗ។

នាឱកាស​បុណ្យ​ចូលឆ្នាំ​​ គេ​ឃើញ​​ភ្ញៀវ​ទេសចរ​ជាតិ​និងអន្តរជាតិ​​ធ្វើដំណើរ លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​​នេះ​ឆ្ពោះ​ទៅ​កាន់​​រមណីយ​ដ្ឋាន​អន្លង់​ផ្សោត ​រមណីយ​ដ្ឋាន​​កាំពី​ និង​វត្ត​សសរ​១០០​​ វត្តភ្នំសំបុក ភ្នំសុពណ៌កាឡី សួនស្នេហ៍ថ្មបាំង ព្រមទាំងទិញ ក្រូចកោះទ្រង់ ក្រឡានថ្មគ្រែ និង វត្ថុអនុស្សារីយន៍ ជាច្រើនទៀត ថ្វីដ្បិត​សភាព​​ផ្លូវ​​មាន​លក្ខណៈ​​តូច​ចង្អៀតនិង​​​ជិះ​ប្រជ្រៀត​គ្នា​យ៉ាងណា​ក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនធ្វើដំណើរទៅលេងកំសាន្តយ៉ាងច្រើនគ្មានពេល

បញ្ហាសង្គម
ការសម្បទានដីជារឿយគ្របដណ្ដប់លើដីដែលមានម្ចាស់ រឺ ប្រើប្រាស់ដោយប្រជាជននៅខេត្តក្រចេះតាំងពីយូរមកហើយ។[៣៥][៣៦] នៅឆ្នាំ ២០០៤ អ្នករៀបចំដីសហគមន៍ត្រូវបានគំរាមកំហែងដោយកងទ័ពបន្ទាប់ពីពួកគេបានរឹបអូសរណាយន្តដែលបានប្រើប្រាស់សំរាប់ការកាប់ព្រៃឈើខុសច្បាប់។[៣៧] អង្គការរបស់ជនជាតិដើមមួយមានសកម្មភាពនៅខេត្តក្រចេះនេះ។[៣៨]

សុខភាព អប់រំ និង អភិវឌ្ឍន៍
គ្រុនខ្យងហៀនគឺជាបញ្ហាមួយនៅខេត្តក្រចេះ។[៣៩] ការកើតជំងឺគ្រុនចាញ់ និង គ្រុនឈាមបានកើនឡើងយ៉ាងរហ័សក្នុងពាក់កណ្ដាលទសវត្សឆ្នាំ ២០០០ កំណើននេះត្រូវបានគេសន្និដ្ឋានថាមកពីការប្រែប្រួលអាកាសធាតុ។[៤០]គ្រុនចាញ់មានក្នុងចំណោមមនុស្សជាច្រើន (អភេកន្តោប្រជា) ដែលនៅក្នុងព្រៃខេត្តក្រចេះ។[២៥] អត្រាមរណៈទារកក្នុងខេត្ត ៩៧/១០០០ និង អត្រាមរណៈកុមារ ៨០/១០០០ គួរអោយកត់សំគាល់មានខ្ពស់ជាង មធ្យមភាគថ្នាក់ជាតិទៅទៀត (៦៨/១០០០ និង ៥៣/១០០០ រៀងគ្នា)។[២៥]

មន្ទីរពេទ្យ
រដ្ឋ
មន្ទីរពេទ្យបង្អែកខេត្តក្រចេះ
មន្ទីរពេទ្យបង្អែកឈ្លូង
មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល

ឯកជន
វិស័យដឹកជញ្ជូន
ក្នុងខេត្តរថយន្តក្រុង០៣ ក្រុមហ៊ុន គឺក្រុមហ៊ុន សូរិយា, ក្រុមហ៊ុន រិទ្ធិមុន្នី និងក្រុមហ៊ុន ហ៊ួរលាន ក្រៅពីនេះ នៅមានរថយន្តឈ្នួលតូច និងមធ្យមជាច្រើនទៀត សំរាប់ដឹកជញ្ជូនអ្នក ដំណើរក្នុងខេត្ត និងក្រៅខេត្ត ។ នៅក្នុងខេត្តមាន ម៉ូតូឌុបភ្ញៀវទេសចរ ៥៧ គឿ្រង និងមគ្គុទេសន៍ទេសចរណ៍ ២៣នាក់។

ចំងាយផ្លូវ

ក្រចេះ-ភ្នំពេញ ៣៤០ គម
ក្រចេះ-ស្ទឹងត្រែង ១៤២ គម
ក្រចេះ-រតនៈគីរី ១៤៣ គម
ក្រចេះ-មណ្ឌលគីរី ២១១ គម
ក្រចេះ-កំពង់ចាម ២១៦ គម
ក្រចេះ-ព្រុំដែនវៀតណាម ១០១ គម
ផ្លូវទឹក

ក្រចេះ-ភ្នំពេញ ២២១ គ,ម
ក្រចេះ-កំពង់ចាម ១១៦ គ,ម
ក្រចេះ-ស្ទឹងត្រែង ១២៨ គ,ម
ផ្លូវអាកាសមានព្រលានយន្តហោះមួយនៅវាលវង់ បច្ចុប្បន្នពុំទាន់ដំណើរការ។

ការដឹកជញ្ជូនក្នុងខេត្ត

ក្រចេះ-ចំបក់ ៥២ គម តាមរថយន្តប្រភេទទេសចរណ៍ ១២ កៅអីមាន២គ្រឿង
ក្រចេះ-ឆ្លូង ៣៦ គ,ម តាមរថយន្តប្រភេទទេសចរណ៍ ៤ កៅអី មាន ៤ គ្រឿង, រថយន្តប្រភេទ ទេសចរណ៍ ១២ កៅអីមាន ២ គ្រឿងនិងរថយន្តប្រភេទដឹកទំនិញ ២,៥ តោនមាន ៤គ្រឿង
ក្រចេះ-សំបូរ ៣៦ គ.ម តាមរថយន្តប្រភេទទេសចរណ៍ ៤ កៅអីមាន ៦ គ្រឿង និងប្រភេទដឹកទំនិញ ១តោន និង ២,៥ តោនមាន ៩ គ្រឿង
ក្រចេះ-កន្ទួត ២២ គ.ម តាមរថយន្តប្រភេទដឹកទំនិញ ១ តោនមាន ៨ គ្រឿង
ក្រចេះ-ស្វាយជ្រះ តាមរថយន្តប្រភេទដឹកទំនិញ ១តោន និង ២,៥ តោនមាន ៥ គ្រឿង
ក្រចេះ-ស្នួល ៨៣ គ.ម តាមរថយន្តប្រភេទទេសចរណ៍ ១២ កៅអីមាន ៤ គឿ្រង រថយន្តក្រុង និងរថយន្ត ប្រភេទដឹកទំនិញមួយបាំងកន្លះមាន ៦ គ្រឿង
ការដឹកជញ្ជូនក្រៅខេត្ត

ក្រចេះ-ស្ទឹងត្រែង តាមរថយន្តទេសចរណ៍ ១៥ កៅអី មាន២ គ្រឿងរថយន្ត ៤ កៅអី មាន៦គ្រឿង និងរថយន្តក្រុង មាន៣ គ្រឿង
ក្រចេះ-រតនៈគិរី តាមរថយន្ត៤ កៅអី មាន ១២ គ្រឿង
ក្រចេះ-ភ្នំពេញ តាមរថយន្ត ៤កៅអីមាន ១២គ្រឿង រថយន្តទេសចរណ៍ ១២ ទៅ ១៥ កៅអី មាន ៣២ គ្រឿងនិងរថយន្តក្រុងមាន៣ក្រុមហ៊ុន ៕

មានជនជាតិភាគតិចយួនច្រើនគួរសមក្នុងខេត្តក្រចេះ។ ក្រចេះគឺជាស្រុកកំណើតនៃក្រុមជនជាតិដើមទាំងប្រាំពីរ: ព្នង កួយ មិល ខោញ ក្រោល ស្ទៀង និង ថ្មូន។[ ប្រហែល ៧០% អ្នករស់នៅអចិន្ត្រៃយ៍នៃខេត្តនេះរស់នៅតាមបណ្ដោយដងទន្លេមេគង្គ តំបន់ក្រៅពីទន្លេនេះមានការតាំងនៅនៃប្រជាជនរប៉ាត់រប៉ាយ។[៤៤] ប្រហែល ៨% នៃប្រជាជនខេត្តក្រចេះគឺជាអ្នកស្រុកដើម ខេត្តនេះជាខេត្តមួយក្នុងចំណោមខេត្តបួនដែលមានអត្រាប្រជាជនដើមច្រើនគួរសមដែរ។ ៧០% នៃប្រជាជនទាំងនេះគឺនៅជនបទ។