Friday, February 19, 2021

ការចិញ្ចឹមជ្រូក

 ការចិញ្ចឹមជ្រូកនៅកម្ពុជា សឹងតែមិនចាំបាច់អានសៀវភៅ ឬ ឯកសាររបស់ ក្រសួងក៍បានដែរ ព្រោះមិនសូវមានប្រយោជន៍ ដោយសារ ៖ តម្លៃសាច់ជ្រូកនៅ ថៃ គឺ ២,៣ដុល្លា/គក ហើយរដ្ឋាភិបាលថៃចេញសេចក្តីបង្គាប់ជាច្បាប់ថា តម្លៃសាច់ជ្រូកត្រូវមានតម្លៃមិនលើស ២,៦ ដុល្លា/គក។ នៅប្រទេសវៀតណាម តម្លៃ ៤ ដុល្លា គឺភាគខាងជើង និង ៣,៩ ដុល្លា នៅវៀតណាមកណ្តាល និង ៣,៨​ដុល្លា នៅវៀតណាមខាងត្បូងជាប់កម្ពុជា។ ចំណែកនៅកម្ពុជា គឺ ២៧,០០០ រៀល ត្រូវជា ៧ ដុល្លា/គក សម្រាប់ជ្រូកនាំចូល និង ៣០,០០០ រៀល  ស្មើរ ៧,៥ដុល្លា/គក ។ ដូច្នេះ  ទោះជាខំចិញ្ចឹម ក៍មិនថោកជាង ជ្រូកនាំចូលដែរ !! ខណៈដែលតម្លៃជ្រួក រស់ នាំចូលពី ថៃ គឺ ៣៦ដុល្លា/១០០គក ដែលត្រូវជា ០,៣ ដុល្លា/គក។ នេះជាមូលហេតុថៃ ស្តីបន្ទោសរឿងជ្រូកនាំចូល កម្ពុជា តែឆ្លងទៅវៀតណាម ឬ ជ្រូកនាំចូល ឡាវ តែឆ្លងចូល វៀតណាម !! ការបង្កើនគីឡូជ្រូកនៅ បរទេសគឺ ១,៨ ទៅ ២,៣ គក/ថ្ងៃ ដូច្នេះបើកម្ពុជាចិញ្ចឹមរយៈពេលវែង ការចំណាយកាន់តែច្រើន។ កម្ពុជា គ្មានរដូវ ២ ដាច់ដោយឡែកទេ មានន័យថា ខែប្រាំង និង ខែវស្សា គឺប្រើចំណីតែមួយ បើនៅបរទេស ខែត្រជាក់ប្រើចំណីអស់ច្រើន ព្រោះជ្រូកស៊ីច្រើន ទប់ទល់អាកាសធាតុ ជម្ងឺ..។

តម្លៃជ្រូកនៃការចំណាយលើការចិញ្ចឹមជ្រូករស់ និងការផលិតចេញជា សាច់ជ្រូកមានដូចខាងក្រោម

  • Purchase Price $100 ទិញកូនជ្រូកពួជ អាចអាយុ ២ ខែ ឬ ០៣ តម្លៃ ១០០ដុល្លា (១៧%)
  • Feed Costs $115 តម្លៃការចំណាយលើចំណីជ្រូក ១១៥ ដុល្លា រយៈពេល ៣ខែ (១៩%)
  • Slaughter $60 តម្លៃការចំណាយការសម្លាប់ជ្រូក ៦០ដុល្លា  (១០%)
  • Butchering $100  តម្លៃចំណាយសម្រាប់ការពន្លះសាច់ជ្រូក កោសស្បែក ពុះជ្រូក (១៧%)
  • Labor Cost ការចំណាយសម្រាបកម្លាំងពលកម្ម ៣ខែ ស្មើរ ២២៥ ដុល្លា (៣៨%)
  • Total Cost: $ 600 សរុបការចំណាយ ៦០០ ដុល្លា
ទម្ងន់ជ្រូកចុងក្រោយពេលចាប់លក់ គឺ ៦៨ គីឡូក្រាម/រយៈពេល ០៣ ខែ (អាយុសរុបរបស់ជ្រូកគឺ ០៦ខែ) ដូច្នេះ បើគេបូកតម្លៃពលកម្ម នោះជ្រូកនឹងកាន់តែថ្លៃ។ មួយទៀត ប្រទេសថៃ ប្រទេសវៀតណាម និយមនាំជ្រូករស់ ចូលកម្ពុជា ព្រោះមិនចំណាយថ្លៃ សត្តឃាដ និងគារពន្លះសាច់ជ្រូក នេះជាមូលហេតុដែលគេនាំជ្រូករស់ចូលកម្ពុជាក្នុងតម្លៃ តែ ០,៣ ដុល្លា/គីឡូក្រាម ខណៈនៅកម្ពុជាតម្លៃជ្រូករស់ គឺ ៣ ដុល្លា/គីឡូក្រាម។ វៀតណាម នាំជ្រូករស់ចេញពីកម្ពុជា យកទៅបំប៉ន រួចនាំជ្រូកសាច់ ជ្រូកធំចូលមកវិញ ចំណែកប្រទេសថៃ ស្នើរសុំនាំជ្រួករស់ ១ លានក្បាល ចូលកម្ពុជា តែត្រូវកម្ពុជា បដិសេធ ចោល។ ជាដំណោះស្រាយភាគី កម្ពុជា ត្រូវសហការណ៍ជាមួយចិន កសាងកសិដ្ឋានផលិតពូជជ្រូក (តម្លៃដើម) រោងចក្រផលិតចំណីសត្វ និង រោងចក្រសត្តឃាដ ដើម្បី លក់ជ្រូកចេញជា Accessory ដូចជា ពោះវៀន ត្រចៀក ជើង ក្បាល....ជាជាងកម្ពុជា នាំចូលពោះវៀនជ្រូកពី វៀតណាម។ ចំណែកវៀតណាម នាំជ្រូកចូលពី ថៃ ឆ្លងកាត់កម្ពុជា តែតម្លៃសាច់ជ្រូកមានត្រឹមតែ ៤ដុល្លា/គីឡូ បានន័យថា ការចំណាយលើ សត្តឃាដ និងការពន្លះសាច់ ការដឹកជញ្ជូនរបស់វៀតណាម ថៃ គឺល្អជាងកម្ពុជា ថោកជាងកម្ពុជា Logistic System  

ភ្នំពេញៈ បើទោះបី​តម្រូវការ​នៅលើ​ទីផ្សារ​មិនមាន​កំណើន ប៉ុន្តែ​បរិមាណ​នៃ​ការចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​នា​អំឡុងពេល​ការរីករាល​ជំងឺ​កូវីដ​ ១៩ នេះ​បាន​ស្ទុះ​កើនឡើង​ច្រើន​ជាមួយ​ក្តី​សុទិដ្ឋិនិយម​ថា ការ​នាំចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​នឹងត្រូវ​កាត់បន្ថយ​បន្ទាប់ពី​ច្រកព្រំដែន​បើកទូលាយ​ឡើងវិញ​។ នេះ​បើ​យោងតាម​អ្នក​នៅក្នុង​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​។

វិបត្តិ​ជំងឺ​កូវីដ​ ១៩ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាច្រើន ជាពិសេស​ក្នុង​វិស័យ​កសិកម្ម​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​មាន​ឯករាជ្យ​ក្នុង​ការផ្គត់ផ្គង់​ម្ហូបអាហារ តាមរយៈ​ការពង្រឹង និង​ពង្រីក​សក្តានុពល​ដាំដុះ​ដំណាំ​កសិកម្ម និង​ការចិញ្ចឹមសត្វ​។

កាលពី​ដើម​ខែកក្កដា ឆ្នាំ​ ២០២០ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សារាចរ​មួយ​ដោយ​បាន​សរសេរថា កម្ពុជា​ត្រូវខិតខំ​ជំរុញ​ការចិញ្ចឹម​សត្វ ដើម្បី​ធានា​ការផ្គត់ផ្គង់​សាច់ និង​ផលិតផល​សត្វ​សម្រាប់​បំពេញ​តម្រូវការ​ហូបចុក​របស់​ប្រជាជន​ដោយ​ត្រូវ​រៀបចំ​យុទ្ធនាការ​បំផុស​ឱ្យ​កសិករ​ដែល​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​ឱ្យ​បង្កើន​ការចិញ្ចឹម​សត្វ​ដែល​មាន​វដ្ត​ផលិតកម្ម​ខ្លី និង​ដោះស្រាយ​បាន​ទាន់​ពេលវេលា​បញ្ហា​សន្តិសុខ​ស្បៀង​។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​លោក ស្រ៊ុន ពៅ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា សម្ទុះ​ការចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ទាំង​លក្ខណៈ​ក្រុមហ៊ុន និង​គ្រួសារ កំពុង​កើនឡើង​ច្រើន ក្រោយពី​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពេល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កាលពី​ឆ្នាំ​ ២០១៩ ពិសេស​បន្ទាប់ពី​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​​កសិកម្ម​ខិតខំ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​មាន​ការបង្កើន​ការផលិត និង​ដាំ​ដុះ​ក្នុង​ស្រុក​។

ជាមួយ​នឹង​កំណើន​ការចិញ្ចឹម​ពេលនេះ កម្ពុជា​សង្ឃឹមថា ការនាំចូល​ជ្រូក​ពី​បរទេស​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​នឹងត្រូវ​កាត់បន្ថយ​កាន់តែច្រើន ខណៈ​បច្ចុប្បន្ន​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​មាន​ប្រហែល​ពី ២០-៣០ ​ភាគរយ​នៃ​តម្រូវការ​ក្នុង​ស្រុក​សរុប​។

បច្ចុប្បន្ននេះ​តម្រូវការ​សាច់ជ្រូក​នៅ​កម្ពុជា​មាន​ប្រមាណ ៧ ០០០ ​ក្បាល​ ទៅ​ ៨ ០០០​ ​ក្បាល​ ក្នុង​ ១ ​ថ្ងៃ ​ក្នុង​នោះ​ជ្រូក​ក្នុងស្រុក​មាន​ប្រមាណ ៦ ០០០ ​ក្បាល​។ តម្រូវការ​ពេលនេះ​បាន​ធ្លាក់ចុះ​បន្តិច​បើ​ធៀប​នឹង​មុនពេល​មាន​វត្តមាន​ជំងឺ​កូវីដ​ ១៩ ដោយសារ​តែ​មិនមាន​ភ្ញៀវទេសចរ និង​ការរៀបចំ​ពិធីបុណ្យ ឬ​រៀប​អាពាហ៍ពិពាហ៍​។ នេះ​បើតាម​លោក ស្រ៊ុន ពៅ​។

លោក​ថ្លែងថា​៖ «​នៅពេល​នេះ​ការនាំចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​មិនមាន​ច្រើន​ដូច​មុន​ទេ ព្រោះ​តម្រូវការ​ទីផ្សារ​ធ្លាក់ចុះ និង​ការចិញ្ចឹម​ក្នុង​ស្រុក​កើនឡើង​»​។ លោក​បន្ថែមថា​៖ «​ទោះ​យ៉ាងណា​ជាមួយ​នឹង​ស្ថានភាព​សព្វថ្ងៃ ខ្ញុំ​គិតថា​នៅពេល​តម្រូវការ​កើនឡើង​វិញ​ (​បន្ទាប់ពី​កូវីដ​១៩ បញ្ចប់​) ​ការ​នាំចូល​ជ្រូក​នឹង​មិនមាន​ច្រើន​ទៀត​ទេ​»​។

ជ្រូក​រស់​ពេលនេះ​មាន​តម្លៃ​ចន្លោះ​ពី ១០ ១០០-១២ ៥០០ ​រៀល ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំមុន​មានតម្លៃ​ប្រហែល ៨ ០០០ ​រៀល​។

យោងតាម​លោក ស្រ៊ុន ពៅ ក្នុង​ ១ ​ថ្ងៃ​ជ្រូក​ក្នុងស្រុក​ប្រមាណ ៦ ០០០ ​ក្បាល ​ត្រូវ​បានដាក់​ចូលក្នុង​ទីផ្សារ ដែល​ភាគច្រើន​បានមកពី​ក្រុមហ៊ុន​ធំៗ​ចំនួន​ ៣ រួមមាន ក្រុមហ៊ុន CP, M's Pig ACMC Cambodia និង ក្រុមហ៊ុន Betagro​។

លោក លី ឡាវីល ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន M's Pig ACMC Cambodia co., Ltd បាន​និយាយថា ក្នុង​ពេលនេះ​ការចិញ្ចឹម​ជ្រូក​កំពុង​មាន​កំណើន​ច្រើន ព្រោះ​វា​ត្រូវបាន​អាជ្ញាធរ​យកចិត្ត​ទុកដាក់​ខ្លាំង ប៉ុន្តែ​អ្វីដែល​លោក​បារម្ភ​គឺ​នៅពេល​កូវីដ​ ១៩ បញ្ចប់​ទៅ​វិស័យ​នេះ​មិនត្រូវ​បាន​គេ​យកចិត្ត​ទុកដាក់​ខ្លាំង​ដូច​ពេលនេះ​។ លោក​បន្ថែមថា អ្នក​ចិញ្ចឹម​កំពុង​មាន​ភាពរីករាយ​ដែល​ជ្រូក​ក្នុងស្រុក​មាន​ទីផ្សារ​ល្អ និង​តម្លៃ​សមរម្យ​។

លោក​ប្រាប់ថា​៖ «​នៅ​អំឡុង​មាន​ការឆ្លង​រាលដាល​កូវីដ​ ១៩ គេ​ (​អាជ្ញាធរ​) ​បាន​ជួយ​ទប់ស្កាត់​ការនាំ​ចូល និង​ជំរុញ​ការចិញ្ចឹម​ក្នុងស្រុក ប៉ុន្តែ​នៅពេល​ជំងឺ​នេះ​អាច​គ្រប់គ្រង​បាន វា​អាច​នឹង​មាន​ការនាំចូល​កើនឡើង​វិញ ព្រោះ​មិនមាន​ការបិទ​ប្រទេស​ទៀត​ទេ​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​បង្កើន​ការយកចិត្ត​ទុកដាក់​ឱ្យ​បាន​កាន់តែខ្លាំង​បន្ថែមទៀត​ផងដែរ​។

យោងតាម​លោក ឡាវីល ជា​មធ្យម​ក្នុង ១ ​ថ្ងៃ ​ក្រុមហ៊ុន​ក្នុងស្រុក​ធំៗ​ទាំង ៣ អាច​ផ្គត់ផ្គង់​ជ្រូក​ប្រមាណ​ជាង ៥ ០០០ ​ក្បាល​ទៅក្នុង​ទីផ្សារ​។

លោក ចាន់ សុធា អ្នកគ្រប់គ្រង​ក្រុមហ៊ុន ហុក ហៀង ដែល​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ប្រមាណ ៧០០ ​ក្បាល​បាន​ប្រាប់ថា បើទោះបី​កសិដ្ឋាន​របស់លោក​មិនបាន​បង្កើន​ការចិញ្ចឹម ប៉ុន្តែ​លោក​សង្កេតឃើញ​ថា ការចិញ្ចឹម​ជ្រូក​ពេលនេះ​ពិតជា​មាន​សម្ទុះ​កើនឡើង ហើយ​តម្លៃ​ក៏មាន​ស្ថិរភាព​ល្អ​ផងដែរ​។ លោក​បន្តថា​៖ «​បើ​មិនមាន​ជ្រូក​នាំចូល​ច្រើន និង​មិនមាន​ការផ្ទុះ​ជំងឺ​ដូច​មុន ខ្ញុំ​គិតថា ការចិញ្ចឹម​នឹងមាន​ចំនួន​កាន់តែ​ខ្លាំង​នៅពេល​ខាងមុខ​»​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេង សាខុន កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា ការចិញ្ចឹម​សត្វ​ទាំង​លក្ខណៈ​គ្រួសារ និង​ឧស្សាហកម្ម កំពុងមាន​សម្ទុះ​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជិត ១ ​ឆ្នាំ​នេះ​ដោយ​គិតពី​ខែមករា ដល់​ដើម​ខែ​ធ្នូ ឆ្នាំ​ ២០២០ ការចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ និង​ឧស្សាហកម្ម ដូចជា គោ ក្របី ជ្រូក និង​បក្សី​បាន​កើន​ពី ៤២ ០២២ ១៣៧ ក្បាល ដល់ ៤៩ ៤២៣ ៥៥៨ ក្បាល​ដោយ​កើន ១៧,៦០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩​។ ដោយឡែក​គិត​មកដល់ពេលនេះ​នៅ​កម្ពុជា​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ៥៤៧ កន្លែង​ដែលមាន​ជ្រូក​សរុប​ជាង ១,៣៣ ​លាន​ក្បាល កើន ១៥,៩ ភាគរយ​ធៀប​ឆ្នាំ​ ២០១៩៕ LA

លោក ហ៊ុន សែន ថា ការនាំចូលជ្រូកពីក្រៅ ជាការសម្លាប់អ្នកចិញ្ចឹមក្នុងស្រុក
Byឌឹ ខេមបូឌា ដេលី
-July 16, 2020

លោក ហ៊ុន សែន លើកឡើងថាការបណ្តោយឱ្យមានការនាំសាច់ ជ្រូកពីក្រៅប្រទេសចូលមកកម្ពុជាជាការសម្លាប់អ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុកតែម្តង។

ថ្លែងក្នុងពិធីពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី ចិញ្ចឹមត្រីនិងកង្កែបជាក់ស្តែង ព្រមទាំងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែងនៅថ្ងៃទី១៤ ខែកក្កដានេះ លោកហ៊ុន សែន អះអាងថា លោកបានច្រានចោលសំណើរនាំជូ្រករស់ចូលពីប្រទេសថៃ មកកម្ពុជាចំនួន១លានក្បាល ពីសំណាក់ក្រុមហ៊ុនមួយដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងសម្រាប់នាំចេញបន្តទៅកាន់ប្រទេសវៀតណាម ។

លោកបញ្ជាក់ថា ការច្រានចោលនេះដើម្បីការពារកសិករចិញ្ចឹមក្នុងស្រុក ព្រោះប្រសិនបើយល់ព្រមឲ្យមានការនាំចូលជ្រូក១លានក្បាលនោះមកកម្ពុជាមែន ស្មើនឹង សម្លាប់កសិកររបស់ខ្មែរ ដែលកំពុងតែខិតខំចិញ្ចឹមជ្រូកនាពេលបច្ចុប្បន្ន។ លោកបន្ថែមថា ប្រសិនជាកម្ពុជាត្រូវការនាំចូលជ្រូក គឺអនុញ្ញាតឱ្យនាំចូលនៅពេលកម្ពុជាមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់តែប៉ុណ្ណោះ។ ប៉ុន្តែបើការផ្គត់ផ្គង់តម្រូវការក្នុងស្រុកគ្រប់គ្រាន់ហើយ គឺមិនចាំបាច់នាំចូលពីគេទៀតឡើយ។ លោក ហ៊ុន សែន អះអាងថាកម្ពុជានៅមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ក្នុងនោះដីជាង ៤លានហិកតា សម្រាប់ដាំដុះដំណាំស្រូវ និងដំណាំផ្សេងទៀត នៅតែមានតម្រូវការខ្ពស់។

ជាមួយគ្នានោះលោកបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ខិតខំជួយដល់កសិករ ដោយថា ការផ្តល់ចំណេះជំនាញកសិកម្ម ជារឿងសំខាន់ណាស់សម្រាប់ពលរដ្ឋ ពោលគឺសំខាន់ជាងការផ្តល់អំណោយផ្សេងៗទៅទៀត ខណៈដែលវប្បធម៌ផ្តល់អំណោយឱ្យពលរដ្ឋនេះ មន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីរដ្ឋាភិបាលរបស់លោកហ៊ុន សែន តែងនិយមប្រើពិសេសនៅក្នុងរដូវកាលជិតបោះឆ្នោតមកដល់។

កាលពីថ្ងៃទី២ ខែមិថុនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណែនាំថ្មីមួយ ស្ដីពីការបង្កើនយុទ្ធនាការជំរុញផលិតកម្មកសិកម្មនៅកម្ពុជា។

ក្រសួងកសិកម្មបញ្ជាក់ថា វិស័យកសិកម្មពិត ជាត្រូវឈរនៅក្នុងអាទិភាពមួយខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាវិបត្តិកូវីដ១៩ ពិសេសពាក់ព័ន្ធនឹងការបង្កើនផលិតកម្មស្បៀង អាហារ អង្ករ ត្រី សាច់ ឱ្យបានគ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន សាទរចំពោះវិធានការយកចិត្តទុកដាក់លើវិស័យកសិកម្មពីសំណាក់រដ្ឋាភិបាល ប៉ុន្តែលោកយល់ឃើញថាដើម្បីឱ្យផែនការនេះអាចសម្រេចទៅបាន ស្ថាប័នពាក់ព័ន្ធត្រូវមានយន្តការច្បាស់លាស់និងតាមដានជាប្រចាំចំពោះមន្ត្រីចុះអនុវត្ត ព្រមទាំងបើកឱកាសក្នុងការចូលរួមឱ្យបានកាន់តែទូលំទូលាយ ទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការសង្គមស៊ីវិលជាដើម។

បន្ថែមពីនេះ ក្រសួងកសិកម្មផ្ទាល់គប្បីមានការពិភាក្សាជាមួយកសិករផ្ទាល់ អំពីបញ្ហាប្រឈមក្តី ពីតម្រូវការចាំបាច់ក្តី ដោយមានទាំងការបណ្តុះបណ្តាលបច្ចេកទេសជូនពួកគាត់ ផ្តល់ទុន រៀបចំប្រព័ន្ធធារាសាស្ត្រឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់។

មន្រ្តីសង្គមស៊ីវិលរូបនេះ ក៏ចង់ឃើញយន្តការជួយដល់កសិករជំរុញលើវិស័យកសិកម្មនេះធ្វើឡើងជាប់ជាប្រចាំ ដើម្បីធានាដល់ការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋកាន់តែប្រសើរ មិនមែនធ្វើឡើងតែពេលមានបញ្ហាកូវីដ១៩នោះឡើយ ៕

លោក ស្រ៊ុន ពៅ៖ ការនាំចេញជ្រូករស់ទៅលក់នៅវៀតណាមទើបតម្លៃជ្រូករស់ក្នុងស្រុកឡើងថ្លៃ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះតម្លៃជ្រូករស់មានតម្លៃ ១ម៉ឺន ៣ពាន់​២០០រៀល ក្នុងមួយគីឡូក្រាម បន្ទាប់ពីតម្លៃ១២០០០រៀល ហក់ឡើងមកដល់១ម៉ឺន៤ពាន់២០០រៀលក្នុងមួយគីឡូក្រាម នៅគ្រាកន្លង។ ការធ្លាក់ថ្លៃបន្តិចនៅពេលនេះបន្ទាប់ពីមាន សំណូមពររបស់ក្រសួងកសិកម្ម ឲ្យសមាគមអ្នកចិញ្ចឹមសត្វអន្តរាគមន៍ ធ្វើយ៉ាងណាកុំឲ្យមានការតម្លើងតម្លៃជ្រូករស់ខ្ពស់ពេក ព្រោះធ្វើឲ្យប៉ះពាល់ដល់អ្នកបរិភោគ។ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានថ្លែប្រាប់វិទ្យុបារាំងអន្តរជាតិថា តម្លៃជ្រូករស់ ១២០០០រៀល ក្នុងមួយគីឡូក្រាមនឹងវិលមកវិញក្នុងពេលដ៏ឆាប់។ បើតាម លោក ស្រ៊ុន ពៅ មូលហេតុនាំឲ្យតម្លៃជ្រូករស់ឡើងថ្លៃដោយសារ កសិករអ្នកចិញ្ចឹមជ្រូក លួចនាំចេញជ្រូករស់ទៅលក់នៅវៀតណាម ទើបធ្វើឲ្យតម្លៃជ្រូករស់ក្នុងស្រុកឡើងថ្លៃ។ នេះព្រោះតែកសិករយល់ថា ជ្រូករស់នាំពីកម្ពុជាទៅលក់នៅវៀតណាមមានតម្លៃដងក្នុងមួយគីឡូនៃជ្រូករស់មានតម្លៃ១ម៉ឺន៧ពាន់រៀល។

ភ្នំពេញៈ សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ស្នើឲ្យ​ប្រជាជន​ខិតខំ​ពង្រឹង​ការចិញ្ចឹម​សត្វ​ជ្រូក​ឡើងវិញ​ ដើម្បី​កាត់បន្ថយ​ការនាំចូល ខណៈ​បច្ចុប្បន្ន​ជ្រូក​កំពុង​មាន​តម្រូវការ​ច្រើន និង​មាន​តម្លៃ​ខ្ពស់​។ នេះ​បើតាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​។ ទោះបី​ជា​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កន្លង​មក​មាន​គោលនយោបាយ​ចំពោះ​ការពង្រឹង​ការចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ក៏ដោយ ប៉ុន្តែ​សកម្មភាព​នៃ​ការចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​គឺ​មិនមាន​ទំហំ​ធំ​ដែល​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​គ្រប់គ្រាន់​ទេ ពិសេស​បន្ទាប់ពី​មាន​ការរីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កាលពី​ឆ្នាំ​ ២០១៩​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា មុនពេល​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ការចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន​ប្រមាណ​ជិត ៨០ ​ភាគរយ ខណៈ​ប្រមាណ ២០ ​ភាគរយ​ទៀត​ត្រូវបាន​នាំចូល​មកពី​ប្រទេស​វៀតណាម និង​ថៃ​។

ប៉ុន្តែ​បន្ទាប់ពី​ការផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​ធ្វើឲ្យ​ជ្រូក​ងាប់​ជាច្រើន​នោះ ធ្វើ​ឲ្យ​សមត្ថភាព​នៃ​ការផ្គត់ផ្គង់​ក្នុង​ស្រុក​ធ្លាក់​មក​នៅត្រឹម​ប្រហែល ៦០ ភាគរយ​ប៉ុណ្ណោះ​មកទល់​ពេល​នេះ​។ លោក​បន្តថា ការធ្លាក់ចុះ​នេះ​បាន​ធ្វើឲ្យ​កម្ពុជា​ត្រូវ​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​ប្រហែល ២ ០០០ ទៅ ៣ ០០០ ​ក្បាល​ ជា​រៀងរាល់​ថ្ងៃ​មក​បំពេញ​តម្រូវការ​ក្នុងស្រុក​។

លោក​ថ្លែងថា​៖ «​យើង​កំពុងមាន​កង្វះខាត​ច្រើន ហេតុនេះ​ខ្ញុំ​ស្នើ​ឲ្យ​កសិដ្ឋាន ឬ​ប្រជាជន​គួរតែ​នាំ​គ្នា​ចាប់ផ្តើម​ការចិញ្ចឹម​ជ្រូក​ឡើងវិញ​ឲ្យ​បាន​ច្រើន​។ ម្យ៉ាងទៀត​តម្លៃ​ជ្រូក​នៅពេល​នេះ​ក៏​ខ្ពស់​ដែល​អាច​ឲ្យ​អ្នក​ចិញ្ចឹម​ទទួល​បាន​ផលចំណេញ​ច្រើន​ដែរ​»​។ តាម​លោក ស្រ៊ុន ពៅ បច្ចុប្បន្ន​ជ្រូក​រស់មាន​តម្លៃ​ប្រមាណ ១៣ ០០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម  (៤,៣ ដុល្លា) ខណៈ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​មាន​តម្លៃ​ប្រហែល ៨ ០០០ ​រៀល​។ លោក​ប្រាប់​ទៀត​ថា​បច្ចុប្បន្ន​នៅ​កម្ពុជា​តម្រូវការ​ជ្រូក​សម្រាប់​បរិភោគ មាន​ប្រមាណ​ចន្លោះ​ពី ៦ ០០០-៧ ០០០ ​ក្បាល​ក្នុង​ ១ ​ថ្ងៃ​។ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​ផ្ទុះឡើង​កាលពី​ឆ្នាំ​មុន​ធ្វើឲ្យ​សត្វ​ជ្រូក​រាប់លាន​ក្បាល​ត្រូវ​ងាប់ និង​សម្លាប់​ក្នុង​ន័យ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​នេះ​ទៅកាន់​សត្វ​ជ្រូក​ដទៃ​។

ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ដើម​ខែ​កក្កដា​ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា នៅ​កម្ពុជា​មាន​សត្វ​ជ្រូក​ជាង ៣ ០០០ ​ក្បាល​បាន​ងាប់ នៅក្នុង​ខេត្ត​ចំនួន​ ៥ រួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​ខេត្តកណ្ដាល​។

ការផ្ទុះ​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​ឆ្នាំមុន​ក៏​បាន​ធ្វើឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​មួយចំនួន​ខ្លាចរអា​មិន​ទាន់​ហ៊ាន​ចិញ្ចឹម​ឡើងវិញ​នោះទេ​។

លោក ចន ហេង អ្នក​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​ក្នុងស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​ដែល​មាន​បទពិសោធ​ជាង ១៥ ឆ្នាំ​បាន​និយាយថា ក្រោយពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ឆ្លង​ចូលមក​កម្ពុជា​កាលពី​ឆ្នាំមុន លោក​មិនទាន់​បាន​ចាប់ផ្តើម​ចិញ្ចឹម​ជ្រូក​ឡើង​វិញ​ទៀត​ទេ ព្រោះ​មិន​ទុកចិត្ត​ថា មាន​សុវត្ថិភាព​។

លោក​បន្ត​ថា​ ការចិញ្ចឹម​ត្រូវការ​រយៈពេល ៤-៥ ​ខែ​ទើប​អាច​លក់​បាន តែ​បើ​សិន​ជាមាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​កើតឡើង​គឺ​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ជ្រូក​នឹង​ត្រូវ​ងាប់​ទាំងអស់​។ លោក​និយាយថា​៖ «​ខ្ញុំ​មិន​ទាន់​ហ៊ាន​ចិញ្ចឹម​វិញ​ទេ ព្រោះ​នៅពេល​នេះ​មិនទាន់​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​នេះ​»​។

លោក​បន្តថា ការផ្ទុះ​ឡើង​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កាលពី​ឆ្នាំមុន កសិដ្ឋាន​ចិញ្ចឹម​របស់​លោក​មិនបាន​ទទួលរង​ផលប៉ះពាល់​ទេ ព្រោះ​ជ្រូក​ប្រមាណ​ជាង ១ ៥០០ ​ក្បាល​ត្រូវ​បាន​លក់​ចេញ​ទាំងអស់​មុន​ពេល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក រាលដាល​មកដល់​ជិត​កសិដ្ឋាន​របស់​លោក​។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់ថា​ក្រសួង​មាន​គោលនយោបាយ​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រជាជន​ចិញ្ចឹម​ជ្រូក​ឲ្យ​បាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​។ លោក​បន្តថា ការរាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មួយរយៈ​នៅ​កម្ពុជា​បាន​ធ្វើឲ្យ​ទឹកចិត្ត​អ្នក​ចិញ្ចឹម​មាន​ការរារែក​ក្នុង​ការចាប់ផ្តើម​ម្តងទៀត​។ លោក​បន្តថា​ការចិញ្ចឹម​ជ្រូក​បាន​ធ្លាក់ចុះ​យ៉ាងច្រើន​កាលពី​ឆ្នាំ​ ២០១៩​។

ទោះ​យ៉ាងណា​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ការចិញ្ចឹម​ជ្រូក​នឹង​មាន​កំណើន​ឡើងវិញ​នៅក្នុង​ឆ្នាំនេះ ព្រោះ​ជ្រូក​កំពុង​មាន​ទីផ្សារ​ល្អ​»​។

លោក​ ស្រ៊ុន សុខុម អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​កាលពី​ដើម​ខែ​កុម្ភៈ​នេះ​បាន​ឲ្យ​ដឹងថា តម្រូវការ​បរិភោគ​សាច់​នៅ​កម្ពុជា​ពី​ឆ្នាំ​ ២០១៩ មាន​បរិមាណ​ប្រហែល ២៩០ ០០០ តោន ខណៈ​ការផ្គត់ផ្គង់​មាន​ចំនួន ២៤០ ០០០ តោន​។ លោក​បន្តថា​៖ «​យើង​គ្រោង​នឹង​ផលិត​សាច់​ពាហនៈ​ ៣៣៥ ០០០ តោន ​ក្នុង​ឆ្នាំ ២០៣០ ដើម្បី​បំពេញ​កង្វះខាត និង​កាត់បន្ថយ​ការនាំ​ចូល​»​។ លោក សុខុម បាន​ឲ្យ​ដឹងថា​ជាមួយ​នឹង​ផលិតកម្ម​សាច់​សរុប​នេះ​ក្នុង​នោះ​សាច់មាន់ ទា មាន​ចំណែក ២០ ​ភាគរយ សាច់គោ ២៧ ​ភាគរយ និង​ជ្រូក ៥៧ ​ភាគរយ​។

តាម​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ ប្រជាជន​កម្ពុជា​បរិភោគ​សាច់​ជា​មធ្យម ១៧,៦ គីឡូក្រាម ​ម្នាក់​ក្នុង​ ១ ​ឆ្នាំ ​ដែល​រួមមាន​សាច់គោ ៥ ​គីឡូក្រាម សាច់ជ្រូក​ ៩,២៩ ​គីឡូក្រាម មាន់​ទា​ ៣,៣ គីឡូក្រាម និង​សាច់​ផ្សេងទៀត ០,០១ គីឡូក្រាម​៕

ភ្នំពេញៈ​ សមា​គម​អ្នក​ចិញ្ចឹម​​ជ្រូក​​កម្ពុជា​​បាន​បញ្ជាក់​ថា ​វិ​ស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​នៅ​តែ​​​ប្រឈម​នឹង​​ភាព​រ៉ាំរ៉ៃ​ដោយ​គ្មាន​អន្ត​រាគ​មន៍​ពី​ស្ថា​ប័ន​ណា​មួយ​ពី​រដ្ឋាភិ​បាល​នោះ​ទេ ​ខណៈ​កា​រ​នាំ​ចូល​ជ្រូក​ទាំង​ស្រប​ច្បាប់ និង​គេច​ពន្ធ​ពី​ប្រ​ទេស​វៀត​ណាម​នៅ​តែ​បន្ត​​កើន​ឡើង​យ៉ាង​អ​នា​ធិ​ប​តេយ្យ។
ការ​លើក​ឡើង​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ស្តីពី «​វិបត្តិ​ក្នុង​វិស័យ​ចិញ្ចឹ​ម​ជ្រូក​ក្នុងស្រុក» កាល​ពី​ព្រឹក​មិញ​នេះ។

លោក​ស្រ៊ុន ​ពៅ ​ប្រ​ធាន​​សមាគម​អ្នក​ចិញ្ចឹម​​សត្វ​កម្ពុជា ដែល​មាន​សមា​ជិក​ជា​អ្នក​ចិញ្ចឹម​ជ្រូក​ប្រ​មាណ ៤ ០០​០ នាក់​បាន​ឲ្យ​ដឹង​ថា​ សមា​ជិក​ចិញ្ចឹម​ជ្រូក​ជាង​ពាក់​កណ្តាល​បាន​សម្រេច​បោះបង់​ការ​ចិញ្ចឹម​ ដោយ​មិន​អាច​បន្ត​រ៉ាប់​​រង​ការ​ខាត​បង់​ទៀត​បាន ខណៈ​ភាគ​ច្រើន​កំ​ពុង​ប្រ​ឈម​នឹង​វិបត្តិ​បំ​ណុល​​ពី​អាជីវ​កម្ម​នេះ។

ទិន្ន​ន័យ​ពី​ខាង​សមា​គម​បង្ហាញ​ថា​ តម្លៃ​ជ្រូក​រស់​នា​ពេល​បច្ចុប្បន្ន​ចេញ​ពី​កសិករ​​គឺ​ប្រ​ហែល​​​ ៥ ៥០០​ រៀល គឺ​ទាប​ជាង​ថ្លៃដើម​ដែល​មាន​រហូត​ដល់​ ៨​ ០០០​រៀល​ ​ក្នុង​មួយ​គី​ឡូ​ក្រាម។

តំ​ណាង​សមា​គម​​អ្នក​ចិញ្ចឹម​​សត្វ​កម្ពុជា​ បាន​បញ្ជាក់​​​ថា បច្ចុប្បន្ន​​​ការ​នាំ​ចូល​ជ្រូក​ពី​វៀត​ណាមតាម​ច្រក​​ធំ​ៗ​ បូក​បញ្ចូល​គ្នា​មាន​យ៉ាង​ហោច​ណាស់ ១​៨០០ ក្បាល​ក្នុង​មួយ​ថ្ងៃ​ ហើយ​បើ​បូក​បញ្ចូល​នឹង​ការ​នាំ​ចូល​គេ​ច​ពន្ធ​តាម​​​ច្រ​ក​របៀង​តាម​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន​ផ្សេងៗទៀត ​ចំ​នួ​ន​ជ្រូក​ដែល​​នាំ​ចូលជាក់​ស្តែង​​ពីប្រ​ទេស​​វៀត​ណាម​អាចកើន​ឡើង​ឡើង​​ជិត ៣៦ ០០០ ក្បាល​ក្នុង​មួយ​ថ្ងៃ​​។

រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​ធ្លាប់​បាន​សន្យា​កាល​ពី​ដើម​ឆ្នាំ​នេះ​ថា​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ដើម្បី​ជួយ​កសិក​រចិញ្ចឹ​ម​ជ្រូក​ក្នុង​​ស្រុក ពិសេស​ការ​ទប់ស្កាត់ការនាំចូល​ជ្រូកពីវៀតណាម។
ទីក្រុង​ណាន​នីងៈ តំណាង​ក្រសួង​កសិកម្ម​កម្ពុជា និង​ក្រុមហ៊ុន​ជំនាញ​ផ្នែក​កសិកម្ម​ចិន​ប្រចាំ​ខេត្ត​ក្វាងស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​យល់​ព្រម​ជា​គោលការណ៍​ក្នុង​ការ​សហការ​រួម​គ្នា​ដើម្បី​ពង្រឹង​ការ​ស្រាវជ្រាវ​ផ្នែក​បច្ចេកទេស និង​អភិវឌ្ឍន៍​ផលិតកម្ម​ជ្រូក​នៅ​កម្ពុជា​។

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ធ្វើ​ឡើង​រវាង​លោក​សេន សុវណ្ណ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម​កម្ពុជា និង អ្នក​ស្រី Luo Wen Wen នាយក​ក្រុមហ៊ុន Guangxi Forward Agricultural Technology International Cooperation ជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួម​ក្នុង​ពិធី​ពិព័រណ៍​ពាណិជ្ជកម្ម ចិន​អាស៊ាន លើក​ទី​ ១៤ ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ ណាន​នីង នៃ​ខេត្ត​ ក្វាង​ស៊ី​។

លោក សេន សុវណ្ណ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា​ថា កិច្ច​ព្រម​ព្រៀង​ដែល​បាន​ធ្វើ​ឡើង​ជា​មួយ​ក្រុម​ហ៊ុន​ជំនាញ​ផ្នែក​កសិកម្ម​របស់​ចិន​នេះ​នឹង​បើក​ផ្លូវ​ឲ្យ​មន្ត្រី​ជំនាញ​នៃ​ស្ថាប័ន​ទាំង​ពីរ​ធ្វើ​ការ​ពិភាក្សា​ពី​ស្ថានភាព​នៃ​ផលិតកម្ម​ជ្រូក​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន និង​ធ្វើ​ផែន​ការ​បន្ទាប់​សម្រាប់​ការ​អភិវឌ្ឍ​រយៈពេល​វែង​។ លោក​ថ្លែង​ថា​៖«​ភាគី​ចិន​បាន​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​ផលិតកម្ម​ជ្រូក​នៅ​កម្ពុជា​»​។

លោក​បន្ត​ថា​៖ «​កិច្ច​សន្យា​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​គោលការណ៍​សំខាន់ៗ​ដូច​ជា ការ​ស្រាវជ្រាវ​ពូជ​ជ្រូក វិធីសាស្ត្រ​នៃ​ការ​ចិញ្ចឹម​ជ្រូក​ឲ្យ​បាន​ធំ​ធាត់​លឿន ហើយ​មាន​សក្តានុពល​»។

កិច្ច​ព្រម​ព្រៀង​នេះ​មិន​ទាន់​បាន​កំណត់​ទឹក​ប្រាក់​ដែល​ត្រូវ​ចាយ​វាយ​នោះ​ទេ តែ​បើ​យោង​តាម​ការ​អះអាង​របស់​លោក សុវណ្ណ ភាគី​ក្រុមហ៊ុន Guangxi Forward Agricultural Technology International Cooperation នឹង​បញ្ជូន​ក្រុម​អ្នក​បច្ចេកទេស​ដើម្បី​ធ្វើការ​ជាមួយ​មន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​។

កិច្ច​ព្រម​ព្រៀង​នេះ​ក៏​បាន​កំណត់​គោលដៅ​ក្នុង​ការ​រៀបចំ​សហ​ស្ថានីយ​បង្កាត់​ពូជ​ជ្រូក កម្ពុជា-ចិន ដោយ​ក្រុមហ៊ុន​នឹង​ផ្ទេរ​នូវ​បច្ចេកវិទ្យា​ថ្មី​ក្នុង​ផលិតកម្ម​ជ្រូក វិធីសាស្ត្រ​ស្រាវជ្រាវ​បង្កាត់​ពូជ ដែល​សមស្រប​នឹង​តម្រូវ​ការ​ជ្រូក​នៅ​ទីផ្សារ​ក្រៅ​ប្រទេស​។

អ្នកជំនាញ៖ តម្លៃជ្រូករស់បន្តឡើងថ្លៃខ្ពស់ជាង ១សប្តាហ៍ហើយបើទោះបីការផ្គង់ផ្គង់សាច់សត្វនៅលើទីផ្សារក្នុងស្រុកមានចំនួនកើនឡើង ដែលជាសញ្ញាបង្ហាញឲ្យឃើញពីការកើនឡើងនៃមុខរបរចិញ្ចឹមសត្វក្នុងស្រុកនៅតាមកសិដ្ឋាននានាក៏ដោយចុះ ក៏ប៉ុន្តែតម្លៃជ្រូករស់នៅកម្ពុជាក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះបានចាប់ផ្តើមហក់ឡើងថ្លៃខ្ពស់ឡើងវិញគួរឲ្យកត់សម្គាល់។ នេះបើតាមការបញ្ជាក់អះអាងរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។លោក ស្រ៊ុន ពៅ ប្រធានសមាគម​អ្នកចិញ្ចឹម​សត្វកម្ពុជា បានគូសបញ្ជាក់ថា ការកើនឡើង​តម្លៃសាច់ជ្រូករស់​ក្នុងទីផ្សារ​ពេលនេះ ដោយសារតែ​តម្លៃសាច់ជ្រូក​រស់ នៅប្រទេស​វៀតណាម​មានតម្លៃ​ថ្លៃខ្ពស់ និងកំពុងតែ​មានតម្រូវការ​នាំចូល​ជ្រូកពីថៃ រួមទាំង​កម្ពុជាដែរ។ លោកបន្តថា តម្លៃជ្រូក​រស់នៅវៀតណាម ១គីឡូក្រាមថ្លៃ ១៨.០០០​រៀល ខណៈតម្លៃ​ជ្រូករស់​នៅកម្ពុជា ១គីឡូក្រាម ថ្លៃត្រឹម ១៣.០០០ រៀល។ ដូច្នេះ ចង់ឬមិនចង់​វៀតណាម​ត្រូវតែទិញ​ជ្រូកពី​ប្រទេស​ជិតខាង ខណៈតម្រូវការ​សាច់ជ្រូក​ក្នុងប្រទេស​វៀតណាម​ច្រើន​ជាង​ការផ្គត់ផ្គង់។

លោកស្រ៊ុន ពៅបន្តថា ក្នុងពេលចាំបាច់​នេះ វៀតណាម​មិនត្រឹមតែ​មានតម្រូវការ​ជ្រូកពី​ថៃ ប៉ុណ្ណោះទេ ជ្រូកពីកម្ពុជា​ក៏មាន​តម្រូវការដែរ ស្របពេល​ដែលកម្ពុជាខ្លួនឯង​ក៏កំពុង​មានតម្រូវការ​សាច់ជ្រូក​ខ្លាំងដែរនោះ។ ត្រង់នេះហើយ​បានជា​ធ្វើឲ្យតម្លៃជ្រូក​នៅកម្ពុជា​ហក់ឡើង​ថ្លៃខ្ពស់​បែបនេះ ក្នុងតម្លៃ​ជ្រូករស់ ១គីឡូក្រាមថ្លៃ ១៣.០០០​រៀល បើធៀបកាល​ពីពេលមុន ជ្រូករស់ ១គីឡូក្រាម ថ្លៃ ១២.០០០​រៀល​ប៉ុណ្ណោះ។លោកស្រ៊ុន ពៅអះអាងទៀតថា បើទោះបី​បច្ចុប្បន្ន​ការចិញ្ចឹម​ជ្រូកនៅកម្ពុជា​មានការកើន​ឡើង​ពេលនេះ​ក៏ដោយចុះ ក៏ប៉ុន្តែ​ការចិញ្ចឹម​របស់យើង​ចិញ្ចឹមថ្ងៃនេះមិនមាន​ន័យថា យើងអាច​លក់ស្អែក​វិញបាន​នោះឡើយ ពោលគឺត្រូវ​ការពេលវេលា​យ៉ាងតិច​ណាស់ ២ទៅ៣ខែ​ទៅមុខ​ទៀតដែរ។សូមជ្រាបថា កាលពី​ពេលថ្មីនេះ ក្រសួងកសិកម្ម​បានឲ្យដឹងថា គិតត្រឹមខែ​ឧសភា ​ការផ្គង់ផ្គង់​សាច់សត្វ​ដល់ទីផ្សារ​ក្នុងស្រុក​មានចំនួនជាង ៤៣ លានក្បាល ដែលចិញ្ចឹម​តាមកសិដ្ឋាន​នានា និងជាសញ្ញា​បង្ហាញឲ្យ​ឃើញ​ពីការកើន​ឡើងនៃ​មុខរបរ​ចិញ្ចឹមសត្វ​ក្នុងស្រុក​កាត់បន្ថយ​ការនាំចូល។របាយការណ៍បង្ហាញថា គិតត្រឹមខែឧសភា កម្ពុជាអាច​មានលទ្ធភាព​ផ្គត់ផ្គង់សាច់​សត្វ​ចំនួនជាង ៤៣លាន ក្បាល ស្មើនឹង ២៤ម៉ឺន តោន​ក្នុងនោះ​សត្វគោ និងក្របី​មានចំនួនជា ៩ម៉ឺន តោន ស្មើនឹងជាង ៨២ម៉ឺន ក្បាល ដែលចិញ្ចឹម​ក្នុង​កសិដ្ឋាន ៣៧ កន្លែង ​ខណៈការផ្គត់ផ្គង់​ជ្រូក​ចំនួនជាង ១០ម៉ឺនតោន​ ស្មើនឹង ២ លានក្បាល ដែលចិញ្ចឹ​មក្នុង​កសិដ្ឋាន​ចំនួន ៥៣០ កន្លែង និងការចិញ្ចឹម​លក្ខណៈគ្រួសារ​ចំនួន​ជាង ១ លានក្បាល។ រីឯ​ សាច់បក្សី​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​ក្នុងស្រុក​ចំនួន​ជិត ៥ម៉ឺនតោន ស្មើនឹង ៤០ លានក្បាល ដែលចិញ្ចឹម​ក្នុង​កសិដ្ឋាន ៨២៤ កន្លែង និង កសិករ​ចិញ្ចឹម​ចំនួន ២៧ លានក្បាល។យ៉ាងណាក៏ដោយចុះ បើតាម​លោកស្រ៊ុន ពៅ អ្វីដែលធ្វើឲ្យ​កម្ពុជាព្រួយបារម្ភ គឺបារម្ភ​ខ្លាច​តែតម្លៃ​សាច់ជ្រូក​នៅប្រទេសថៃ​ឡើងថ្លៃ ហើយក្នុង​ពេលជាមួយគ្នានេះ ថៃឈប់ អនុញ្ញាតឲ្យ​មានការនាំចូល​ជ្រូកមក​កម្ពុជា​ដែរនោះ ពិតណាស់នឹង​ធ្វើឲ្យតម្លៃ​សាច់ជ្រូក​នៅកម្ពុជា​បន្តឡើងថ្លៃ​ខ្ពស់​កាន់តែខ្លាំង ដូច្នេះពលរដ្ឋ​កម្ពុជា​ត្រូវបន្ត​ខិតខំចិញ្ចឹម​ជ្រូក​បន្ថែម ដើម្បីកុំឲ្យ​កម្ពុជា​ជួបវិបត្តិ​សាច់ជ្រូក​បានទៀត​នោះឡើយ។លោក ស្រ៊ុន ពៅ បានឲ្យដឹងថា វៀតណាមមាន​តម្រូវការ​ជ្រូកនាំចូលពី ក្នុងមួយថ្ងៃ​មានរហូត ២ពាន់ ទៅ៣ពាន់​ក្បាល៕

អ្នក​ស្រី Luo Wen Wen នាយក​ក្រុមហ៊ុន Guangxi Forward Agricultural Technology International Cooperation បាន​លើក​ឡើង​ថា ផលិតកម្ម​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ដែល​ភាគ​ច្រើន​ធ្វើ​ឡើង​ជា​លក្ខណៈ​គ្រួសារ ដោយ​មិន​មាន​ការ​សិក្សា​ពី​សក្តានុពល​ពូជ និង​ការ​អនុវត្តតាម​ស្តង់ដារ​ផលិតកម្ម​បាន​ត្រឹមត្រូវ​នៅ​ឡើយ​។

អ្នក​ស្រី​បន្ត​ថា ក្រុមហ៊ុន​អ្នក​ស្រី​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ចិន ក្នុង​ការ​ជួយ​លើក​ដំកើន​ផលិតកម្ម​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​តាម​រយៈ​ការ​ផ្តោត​លើ​ផលិតកម្ម​ជ្រូក​ជាមុន​។

អ្នកស្រី​ថ្លែង​ថា​៖ «​យើង​នឹង​បង្កើត​ឲ្យ​មាន​ប្រភេទ​ពូជ​ជ្រូក​ជាច្រើន​សម្រាប់​ជា​ជម្រើស​ដល់​អ្នក​ចិញ្ចឹម​។ យើង​ចង់ ចែក​រំលែក​ចំណេះ​ដឹង​បច្ចេកទេស​ដែល​យើង​មាន​ទាក់ទង​នឹង​ផលិតកម្ម​ចិញ្ចឹម​សត្វ​ដល់​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​»៕