Sunday, October 18, 2026

ទេសចរណ៍​នៅ​ សៀមរាប

ប្រាសាទ បាខែង
ប្រាសាទ បន្ទាយស្រី
ប្រាសាទ បឹងមាលា
ការផ្សាយលើកទី ១៖ Oct 18, 2016
គេអាចចំណាយពេលច្រើនខែ ច្រើនឆ្នាំសម្រាប់សិក្សាទៅលើប្រវត្តិយោធា ប្រវត្តិសាស្រ្តទូទៅនៅខេត្តសៀមរាប ម៉េចបានជាមានឈ្មោះថា សៀមរាប? ម៉េចបានសៀមគេហៅថា ស្យាមណាខន (នគរសៀម)? ម៉េចបានជាខ្ញុំហៅថាសៀម? ខុសគ្នាបែម៉េចរវាងសៀម និង ថៃ? ម៉េចចេញជារដ្ឋប្រហារឆ្នាំ ១៩៣២ ដូរឈ្មោះប្រទេសទៅជា ប្រទេសថៃ? Thai-land ម៉េចបានជាមានកិច្ចព្រមព្រៀង បារាំង សៀម ឆ្នាំ ១៩០៤? ម៉េចបានជាមានសង្រ្គាម បារាំង សៀម ឆ្នាំ ១៨៦២? ម៉េចបានជាមានសន្ធិសញ្ញាឆ្នាំ ១៨៦៣...សុទ្ធតែជារឿងប្រវត្តិយោធា ដែលពិបាកសម្រាប់អ្នកស្រាវជ្រាវធម្មតាៗៗ ខាងក្រោមនេះជា ឯកសារ ទាក់ទង 
ខេត្តសៀមរាបនៅមុនសម័យអង្គរ
អ្នកស្រាវជ្រាវខាងប្រវត្តិវិទ្យា និងបុរាណវិទ្យាជាច្រើន បានអះអាងថាប្រវត្តិសាស្រ្តនៃតំបន់សៀមរាប អង្គរបានចាប់ផ្តើមឡើងនៅ ឆ្នាំ៨០២ នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ក្រោយពី ព្រះមហាក្សត្រអង្គនេះបានយាងមកពី ប្រទេសជ្វានៅឆ្នាំ៨០០ នៃគ្រិស្តសករាជ។ តាមឯកសារខាងលើបានឲ្យដឹងថា សេ្តចជ័យវរ្ម័នទី២ កាលក្នុងដំណាក់កាលទី២ ទ្រង់គង់នៅ ទីក្រុងឥន្រ្ទបុរៈ នៅ ខេត្តកំពង់ចាម បន្ទាប់មកគង់នៅលើ ភ្នំគូលែន និង ចុងក្រោយបំផុតទ្រង់គង់នៅ ទីក្រុងហរិហរាល័យឬ ទីក្រុងរលួស ដែលជារាជធានីដើមនា សម័យអង្គរ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងថា វប្បធម៌‌អង្គរបានផ្តើមឡើង នៅក្នុងឆ្នាំ៨០២ នៃគ្រិស្តសករាជ គឺនៅពេលដែល ព្រះបាទជ័យវរ្ម័នទី២ បានអភិសេកជាព្រះមហាក្សត្រ នៅលើ ភ្នំគូលែន។ ការអភិសេករបស់ទ្រង់ គឺឈរលើមូលដ្ឋាន នៃពិធីទេវរាជ ដែលបានផ្តល់ ចំពោះ ព្រះអង្គនូវ មហិទ្ធិប្ញទ្ធិ ដើម្បីធ្វើការ បង្រួបបង្រួមជាតិ ។ ការអះអាងបានបង្អាញឲ្យដឹងទៀតថា វប្បធម៌‌សម័យបុរេអង្គរ(មុនអង្គរ)គឺ ឯកសារ មួយចំនួនបាន ផែ្អកតាមកំណត់ហេតុ ចិន។ ឯកសាររបស់គេបាន សំអាងលើកំណត់ត្រាផង និង ស្ថាបត្យកម្មប្រាង្គប្រាសាទមួយចំនួនផង ។ ឯព្រឹត្តិការណ៍ ដែលគួរឲ្យកត់សម្គាល់ ជាខ្លាំងមួយទៀត គឺក្នុងអំឡុង សម័យចេនឡា នៅលើទឹកដីបវរនៃ ខេត្តសៀមរាបអង្គរ។ កំណត់ហេតុ ចិនបានឲ្យដឹងថា ទីក្រុងដំបូងបំផុត នៅខេត្តសៀមរាបមានឈ្មោះថា "នគរគម្ពីរ" ដែលសិ្ថតនៅរវាងបារាយណ៍ខាងលិច និងបារាយណ៍ខាងកើតនៃ តំបន់សៀមរាបអង្គរ។ សេ្តចខែ្មរដែលសោយរាជ្យសម្បត្តិនៅ នគរគម្ពីរនេះគឺ ព្រះបាទចន្រ្ទវរ្ម័ន ។
បារាយណ៍ខាងលិច--បារាយណ៍ខាងលិច
ផែនទីកម្រងប្រាសាទតំបន់អង្គរ

ផែនទីកម្រងប្រាសាទតំបន់អង្គរ
បារាយណ៍ខាងលិច--បារាយណ៍ខាងលិច--ទេសចរណ៍​នៅ​ សៀមរាប 
បារាយណ៍ខាងលិច--បារាយណ៍ខាងលិច--ទេសចរណ៍​នៅ​ សៀមរាប 

លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងបនែ្ថមទៀតថា កាលពីសម័យបុរេអង្គរនាអំឡុងឆ្នា៨០២ នេះ សេដ្ឋកិច្ច និង បរិយាកា សង្គមរបស់ តំបន់សៀមរាបអង្គរ មានការវិវឌ្ឍន៍ជាវិជ្ជមាន។ គេបានឃើញមានការរៀបចំដែនដី ឬនគរូបនីយកម្មដែនដីក្នុង តំបន់នីមួយៗនៃខេត្តនេះ យ៉ាងច្បាស់លាស់ទៅហើយ ចាប់តាំងពី ចុងសតវត្សរ៍ទី៦ នៃដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ។ ជនជាតិខែ្មរក្រោមការដឹកនាំរបស់ ព្រះមហាក្សត្រ និង ពួកព្រាហ្មបុរោហិត បានចាប់ផ្តើម គម្រោងការសាងសង់ ប្រាសាទឥដ្ឋដំបូងបង្អស់ជាច្រើនមានជាអាទិ ប្រាសាទព្រៃកេ្មង ប្រាសាទពោធិ ប្រាសាទគោកតាសៀន ប្រាសាទវត្តខ្នាត និងប្រាសាទព្រៃប្រាសាទជាដើម។ រីឯវិស័យសង្គមកិច្ចវិញ គេបានដឹងថា បុព្វការីជនខែ្មរ ចូលចិត្តកសាងទីលំនៅរបស់ខ្លួននៅកែ្បរៗ ទនេ្លសាបកែ្បរអូរ ស្ទឹងធម្មជាតិជាដើម។ ការកសាងប្រាសាទក៏ដូច្នោះដែរ គឺបុព្វការីជនខែ្មរតែងតែជ្រើសរើស រកទីតាំងណាខ្ពស់មិនលិចទឹក នៅរដូវវស្សា គំនិតរបស់ខែ្មរក្នុងការជ្រើសរើសទីតាំងខ្ពស់ សម្រាប់ការកសាងសំណង់ផេ្សងៗ ជាប្រយោជន៍រួម គឺនៅតែបន្តរហូតមកទល់សព្វថៃ្ងនេះ 
ប្រវត្តិខេត្តសៀមរាប លោកគ្រូ ស៊ន សំណាង )
ប្រវត្តិខេត្តសៀមរាប ដោយបណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល

នៅថ្ងៃសុក្រ ០៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក គ.ស ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា បានដឹកនាំសិក្ខាសាលាមួយស្ដីពីបេសកកម្មស្រាវជ្រាវចងក្រងប្រវត្តិសាស្រ្ត នៃខេត្តសៀមរាប ដោយបានលើកឡើងតាមឯកសារដែលឯកឧត្តម បានស្រាវជ្រាវកន្លងមកដោយសង្ខេបដូចខាងក្រោម ៖
  • នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ សៀមត្រូវប្រគល់ខេត្តសៀមរាប បាត់ដំបង ស៊ី មកបារាំងតាមសន្តិសញ្ញាបារាំងសៀមរាប។
  • នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩០៧ បារាំងថ្វាយខេត្តសៀមរាប មកក្សត្រស៊ីសុវត្តិ។
  • នៅឆ្នាំ១៩១៧ មានខេត្តសៀមរាប និងខេត្តជីក្រែង ដែលស្ថិតនៅក្នុងខេត្តសៀមរាបបច្ចុប្បន្ននេះ។ ពេលនោះបារាំងរៀបចំជនបារាំង ជាចៅហ្វាយខេត្ត ហើយឲ្យខ្មែរ ដែលមាននាមស្មើចៅហ្វាយខេត្តនោះ ដោយបារាំង ហៅយើងថា ជាចៅហ្វាយស្រុកខេត្តជីក្រែង ចៅហ្វាយស្រុកខេត្តសៀមរាប។ល។
  • នៅឆ្នាំ១៩២១ មានកំណែទម្រង់ធំមួយ ដោយបង្កើតរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ដែលមានថ្នាក់ ស្រុក ខ័ណ្ឌក្នុងខេត្ត ដោយខេត្តមួយចំនួនចេញ ដូចជា ខេត្តជីក្រែង មកជាស្រុកជីក្រែង។
  • នៅឆ្នាំ១៩២៥ បារាំង បានបង្កើតកងក្រវែលឃុំ គឺជាប៉ូលីសជនបទនៅឃុំ រួចក៏មានបន្តមកជា បាត្រុយ បន្ទាប់ពីបាដេសបារាំងម្នាក់ស្លាប់ពេលទៅយកពន្ធនៅក្រាំងលាវ។
  • នៅឆ្នាំ១៩៣៣ បារាំង បង្កើតសុរិយោដី ដើម្បីយកពន្ធដី។
  • នៅឆ្នាំ១៩៣៤ បានលុបខ័ណ្ឌចោលវិញ ដោយសារគេបង្កើតខ័ណ្ឌ ដើម្បីងាយស្រួលប្រមូលពន្ធ ហើយនៅពេល គេគ្រប់គ្រងការយកពន្ធបានល្អហើយ ក៏លុបថ្នាក់ខ័ណ្ឌចោលវិញ។
  • នៅឆ្នាំ១៩០៣ បង្កើតក្រុមប្រឹក្សា ដោយបារាំង កាន់អំណាច ហើយឲ្យខ្មែរ ចូលក្រុមប្រឹក្សាដើម្បីផ្តល់ប្រឹក្សា។
  • នៅឆ្នាំ១៩០៤ មានខេត្តចំនួន ១២នៅកម្ពុជា។
  • មាន2ក្រុម សរសេរប្រវត្តិខេត្ត មានក្រុមទី១ ចៅហ្វាយខេត្ត និងមន្ត្រីខេត្ត និងក្រុមទី២ ក្រុមស្រាវជ្រាវឥណ្ឌូចិនវិទ្យា នៅឆ្នាំ១៩០៣។ 
  • នៅឆ្នាំ១៩៦៤ បានបង្កើតខេត្តព្រះវិហារ ដោយកាត់យកឃុំ៣ របស់ខេត្តសៀមរាប គឺឃុំអន្លង់វែង ឃុំថ្កូវ និងឃុំកោះកែ។ 
(លោកគ្រូ ស៊ន សំណាង ស្នើឲ្យខេត្ត ជួយប្រមូលឯកសារក្រោយឆ្នាំ១៩៧៩ បូករួមជាមួយឯកសារចាស់ៗមួយចំនួនដែលក្រុមលោកគ្រូមាន។)
ព័ត៌មានបន្ថែមរដ្ឋបាលខេត្តកំពុងធ្វើការស្រាវជ្រាវបន្ថែម

យុវជន​ខ្មែរ ក្នុងសម័យ​សព្វថ្ងៃនេះ​ពុំបាន​ជ្រាប​អំពី​ប្រវត្តិ​នៃ​ខេត្តសៀមរាប​នេះ​ទេ ដោយហេតុថា កង្វះ​ឯកសារ​និយាយ​ដល់​។ ជាការ​ពិតណាស់ ឈ្មោះ​ភូមិ ស្រុក ខេត្ត​នៃ​មាតុភូមិ​ខ្មែរ មិន​ថា​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន ឬ​នៅក្នុង​អតីត​ទឹកដី​ខ្មែរ ដែល​សព្វថ្ងៃ​ស្ថិតក្នុង​បង្គោល​ខណ្ឌសីមា​នៃ​ប្រទេសជិតខាង​មួយចំនួន សុទ្ធសឹងតែ​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​កន្លងផុត​ទៅហើយ​។​

​គឺជា​បរិបទ​នេះហើយ បានជា​ក្រោយពី​ទ័ព​ខ្មែរ​របស់​ព្រះបាទ​ពញ្ញា​អង្គ​ច័​ន្ធ ឬ​ព្រះ​បរម​រាជា​ធិ​រាជ​បានទទួល​ជ័យជំនះ​លើ​កងទ័ព​សៀម​ឈ្លានពាន​ជា​ស្ថាពរ នៅ​ព្រះរាជ​នគរ គឺ​អង្គរធំ ពោលគឺ បាន​វាយកំទេច​ទ័ព​សៀម​រាបស្មើ​និង​ដី បានជា​ខ្មែរ​ដាក់ឈ្មោះថា ខេត្តសៀមរាប​។ ស្ថានការណ៍​បែបនេះ ធ្វើ​ឲ្យ​យើង​យល់បាន​ថា ជាដើម​កំណើត​នៃ​ការតាំង​ឈ្មោះ​ខេត្តសៀមរាប តាំងពី​រជ្ជកាល​របស់​ព្រះអង្គ​ច័ន្ទ​ទល់​និង​សព្វថ្ងៃ ទោះបីជា ព្រះរាជ​ពង្សាវតារ​ខ្មែរ ច្បាប់​ឧក​ញ្ញា​ព្រះ​ឃ្លាំង (​នង​) មិនបាន​និយាយ​ដោយ​ចំហ​ក៏ដោយ​។​
ទីតាំង​ទីក្រុង​សៀមរាប​បច្ចុប្បន្ន ក្នុងចំណោម​បណ្តារ​ខេត្ត​ផ្សេងៗ​ទៀត​នៃ​ប្រទេស​កម្ពុជា​
​ ​បើសិនជា​យើង​បើក​ច្បាប់​ព្រះរាជ​ពង្សាវតារ​ខាងលើ​មក​មើល យើង​ពិតជា​ស្លុតចិត្ត កងទ័ព​សៀម​ឈ្លានពាន បាន​រុករាន​ប្រទេស​កម្ពុជា​មិន​ឈប់ឈរ​ជាច្រើនលើក​ច្រើនគ្រា​។ ពួកគេ ក្រោយពី​ដណ្តើមបាន​អាណាខេត្ត​ខ្មែរ​មួយចំនួន ដែល​សព្វថ្ងៃ​បានក្លាយ​ទៅជា​ទឹកដី​ថៃ​រួចទៅហើយ​នោះ ក៏បាន​នាំ​សង្គ្រាម​ចូលទៅ​យ៉ាងជ្រៅ​ទៅ ចំ​កណ្តាល​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែម្តង គឺ​ទីក្រុង​មហានគរ​ដែល​សព្វថ្ងៃ​ស្ថិតក្នុង​ខេត្តសៀមរាប តែ​ពីមុន​ហៅថា ស្រុក​នគរវត្ត ដែល​ធ្លាប់ជា​សមរភូមិ​ក្តៅ​ពីមុនមក​។ ក៏ប៉ុន្តែ​លើក​នេះ ពួកគេ​ត្រូវ​បង្ខំចិត្ត​រត់​ត្រឡប់​ទៅ​ក្រុង​អយុធ្យា​វិញ ក្រោយពី​ត្រូវ​ចាញ់​សង្គ្រាម​នៅ​ចុល្លសករាជ ៩០២ ត្រូវ​និង​ឆ្នាំ ១៥៤១​នៃ​គ​.​ស​។​ ​ ​កាលបើ​ពិនិត្យ​ទំព័រ​ប្រវត្តិសាស្ត្រ​ចាស់ ដែល​បាន​កើតឡើង​នៅលើ​ទឹកដី​បវរ ដែលជា​ទីតាំង​នៃ​ព្រះរាជ​នគរ យើង​ដឹងថា ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​
ផែនទីតំបន់បារាយណ៍ខាងលិច និងសណ្ឋានដីភ្នំព័ទ្ធជុំវិញ​បារាយណ៍
ផែនទីតំបន់បារាយណ៍ខាងលិច និងសណ្ឋានដីភ្នំព័ទ្ធជុំវិញ​បារាយណ៍
​ ​ប្រវត្តិនៃឈ្មោះ
ដើម​រាជ្យ​របស់​ព្រះបាទ​ស្រី​ឥន្ទ្រ​វរ្ម័ន រវាង​ឆ្នាំ ១២៩៦ សៀម​បាន​បើក​ការវាយលុក​មួយ​ដ៏​ធំ​សម្បើម នៅ​ខេត្តសៀមរាប ក្នុង​បំណង​យក​ប្រទេស​កម្ពុជា​ធ្វើជា​ស្រុក ឬ​នគរ​ចំណុះ​របស់ខ្លួន​។ ហើយ​ម​ហិ​ច្ឆិ​តា​នេះ ពួកគេ​បានសម្រេច​ជា​ស្ថាពរ ព្រោះថា​អាណាខេត្ត​មួយចំនួន ដែល​ស្ថិតក្នុង​ភូមិភាគ​កណ្តាល ដូចជា​ខេត្ត​សុខោទ័យ កំផែង​ផេ​ត (​កំពែង​ពេជ្រ​) និង​ខេត្ត​រណប​នៃ​ខេត្ត​ទាំងនោះ ព្រមទាំង​អាណាខេត្ត​ដទៃៗ​ឯទៀត ដែល​ស្ថិតនៅ​ជ្រលង​នៃ​ដង​ទន្លេ​មេ​ណា​ម ដូចជា​ខេត្ត​អយុធ្យា សុផាន់​បុរី​។ បន្ទាប់ពី​បានទទួល​ជោគជ័យ​លើ​ខេត្ត​ទាំងឡាយ​នោះ ពួកគេ​ក៏បាន​ពង្រឹង​បណ្តាញ​អំណាច​របស់ខ្លួន​។​ ​ ​សង្គ្រាម​ឈ្លានពាន​មួយ ដែល​គេ​ត្រូវ​កត់សម្គាល់ ដែល​បានកើត​ឡើងជា​លើកដំបូង​បង្អស់ នៅលើ​ទឹកដី​ខ្មែរ​ត្រូវបាន​ធ្វើឡើង​ក្នុង​រាជ្យ​របស់​ព្រះបាទ​លំ​ពង្ស​រាជា នៅ​ឆ្នាំ ១៣៥២​។ ចំពោះ​ចម្បាំង​នេះ ច្បាប់​ពង្សាវតារ​បានបញ្ជាក់​ថា គឺ​ភាគី​ឈ្លានពាន​ថៃ​បានទទួល​ជ័យជំនះ​លើ​ទ័ព​ខ្មែរ ដោយ​ពួកគេ​បាន​កាន់​បាប់​ទីក្រុង​អង្គរធំ នៅ​ឆ្នាំ ១៤៣១​។ មុននឹង​ដកថយ​ចេញ ពួកគេ​បាន​កេណ្ឌ​ឈ្លើយសឹក​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់ នាំទៅ​កាន់​ប្រទេស​សៀម​។ ក្នុងឱកាស​នោះដែរ ពួកគេ​ក៏បាន​លួច ប្លន់ ទ្រព្យសម្បត្តិ​របស់​ជាតិខ្មែរ​គ្រប់​ប្រភេទ នៅ​ឆ្នាំ ១៤៣១ គឺជា​ឆ្នាំ​ដែល​កំណត់​នូវ​អោនភាព​ខ្មែរ ដែល​ប្រឈម​និង​ការ​វាតទី​និយម​របស់​សៀម ដែល​គ្មាន​ទីបញ្ចប់​។​ ​ ​ជាការ​ពិត ភ្លើងសង្គ្រាម​ឈ្លានពាន​បាន​កន្លងផុត​ជាច្រើន​សតវត្សរ៍​មកហើយ​ក្តី ក៏ប៉ុន្តែ​បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​ក្នុង​ផ្នត់គំនិត​ខ្មែរ​។ បើតាម​ច្បាប់​ព្រះរាជ​ពង្សាវតារ​ខ្មែរ គឺ​ក្នុង​រាជ្យ​របស់​ព្រះបាទ​អង្គ​ច័ន្ទ​រាជា (១៥១៦-១៥៥៥​នៃ​គ​.​ស​) ដែល​កងទ័ព​សៀម​មក​ឈ្លានពាន​ខ្មែរ ត្រូវបាន​បង្ក្រាប​រាបស្មើ​ទល់​និង​ដី នៅត្រង់​ស្ទឹង​អង្គរ នៅ​ឆ្នាំ ១៥៤១ ដោយហេតុ​នេះហើយ បានជា​ព្រះអង្គ​ត្រាស់បង្គាប់​ឲ្យ​គេ​ហៅ​តំបន់​នេះ​ជា តំបន់​សៀមរាប ដើម្បី​ទុកជា​ការចងចាំ​រួម​របស់​ជាតិខ្មែរ អំពី​ជ័យជំនះ​ដ៏​ត្រចះត្រចង់​នេះ មុន​ទីតាំង​នេះ​បានក្លាយ​ទៅជា​ស្រុក ហើយ​បន្ទាប់មកទៀត​ជា​ខេត្ត​នា​សម័យ​អាណាព្យាបាល​បារាំង​។ ព្រឹត្តិការណ៍​មួយ​គួរ​ឲ្យ​កត់សម្គាល់ គឺ​ស្តេច​អង្គ​នេះ​បាន​ឆ្លាក់​បង្ហើយ​នូវ​ចម្លាក់​មួយចំនួន ដែល​ព្រះបាទ​សុរិយា​វរ្ម័នទី​២ មិនទាន់​ឆ្លាក់​រួច​។​ ​ ​ទោះបីជា​បានទទួល​បរាជ័យ​ដ៏​អាម៉ាស់មុខ​នេះ​ក្តី ទ័ព​សៀម​ក៏​នៅតែ​ទន្ទ្រាន​មាតុភូមិ​ខ្មែរ​មិន​ស្រាកស្រាន្ត​ឡើយ ហើយ​ទង្វើ​នេះ​ត្រូវបាន​បន្ត​រហូតដល់​ស​ម័​យ​លង្វែក​។ នៅ​ឆ្នាំ ១៥៩៤ ទីក្រុង​លង្វែក​ត្រូវ​ដណ្តើមបាន​ពី​ខ្មែរ​ដោយ​ស្តេច​សៀម ព្រះបាទ​នរិន្ទ​សួន​។ ចំពោះ​បរាជ័យ​នៃ​កងទ័ព​សៀម ដែល​ដឹកនាំ​ដោយ​ស្តេច​សៀម ដែល​បាន​យក​លែស​ថា ដោយសារ​ព្រះបាទ​អង្គ​ច័ន្ទ​រាជា​មិនបាន​ប្រគល់​ដី​រី​ស​មួយ​ក្បាល បានជា​មក​វាយលុក​ទីក្រុង​អង្គរធំ​។​ ​ ​ជា​អវសាន សូម​រំឭក​ផងដែរ​ថា បើតាម​ប្រសាសន៍​របស់លោក​ហ្គ្រោ​រី​យេ ព្រះបាទ​អង្គ​ច័ន្ទ​រាជា គឺជា​ព្រះមហាក្សត្រ​ខ្មែរ ដ៏​ខ្លាំងពូកែ​ជាងគេ​បំផុត​នា​សម័យ​ក្រោយ​អង្គរ ដោយហេតុថា ស្តេច​អង្គ​នេះ​មិន​គ្រាន់តែ​បាន​ខិតខំ​ស្តារ​ប្រទេសជាតិ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ទ្រង់​ថែមទាំង​មាន​ម​ហិ​ច្ឆិ​តា​វាយ​ដណ្តើមយក​ខេត្ត​ខ្មែរ​មួយចំនួន​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន ដូចជា​ខេត្ត​នគររាជ​សីមា ខេត្ត​បុរីរម្យ សុ​រិ​ន្ទ្រ ស៊ីសាកេត​ជាដើម ដែល​ជនជាតិ​បាន​ដណ្តើមបាន​ពីមុនមក​។​

ភូមិសាស្រ្ត
        ខេត្ដសៀមរាប ជាខេត្ដមួយក្នុងចំណោមរាជធានី ខេត្ដទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើង ជាប់នឹងខេត្ដឧត្ដរមានជ័យនិងព្រះវិហារ ខាងត្បូងជាប់នឹងខេត្ដបាត់ដំបងនិងបឹងទន្លេសាប ខាងលិចជាប់នឹង ខេត្ដបន្ទាយមានជ័យ និងខាងកើតជាប់នឹងខេត្ដកំពង់ធំនិងព្រះវិហារ មានចំងាយប្រមាណ ៣១៤គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ។ ខេត្ដសៀមរាបមានផ្ទៃដីសរុបប្រមាណ១០.២៩៩,៤៣ គីឡូម៉ែត្រក្រឡា ចែកចេញជា ១ក្រុង ១៣សង្កាត់ និង១១ស្រុក ៨៧ឃុំ និង៨៧៦ភូមិ ដោយមានប្រជាជនសរុប ៩៩៥.០៥៧នាក់ មានស្ដ្រី ៥០៤.៥៩៦នាក់ ។ គ្រួសារប្រមាណ៨១,៥២% ជាកសិករ រស់នៅពឹងផ្នែកលើវិស័យកសិកម្ម ដែលជាវិស័យចម្បង ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយគ្រួសារ ប្រមាណ ៧,៩៦%ប្រកបរបរលើសេវាទេសចរណ៍ ។

តំបន់​ទេសចរណ៍ខេត្តសៀមរាប
តាម​ប្រវត្តិសាស្ដ្រ ទឹកដី​ខេត្ត​សៀមរាប​ជា​តំបន់​រាជធានី​របស់​ចក្រភពខ្មែរ​អំឡុង​ពីសតវត្ស​ទី​ ១២ ដល់​ ១៣។ ដោយសារ​​មូលហេតុ​ខាងលើនេះហើយទើប​រហូត​មក​ទល់​បច្ចុប្បន្ននេះ​គេនៅឃើញ​មាន ​ប្រាសាទយ៉ាង​ច្រើន​ស្អេក​ស្កះ​តំរៀប​គ្នា​នៅ​ក្នុងទឺក​ដី​ដ៏​ប​វរ​នៃ​ខេត្តសៀមរាប។ ប្រាសាទ​ទាំងឡាយ​នៅតំបន់អង្គរ ដែល​មាន​ឈ្មោះល្បី​ទូទាំងពិភពលោក​គឺ ​ស្ថិត​នៅ​ប៉ែកពាយ័ព្យ​នៃ​ ប្រទេស​កម្ពុជា​ក្នុង​ខេត្តសៀមរាប ដែល​គ្រប​ដណ្តប់​ដោយ​ផ្ទៃ​ក្រលា​ ៦០០ គ.ម២។​​ សព្វ​ថ្ងៃ​ប្រាសាទ​ចំនួន​ជាង​១០០​ត្រូវ​បាន​រកឃើញ​។​ ប្រាសាទទាំង​ឡាយ​ ត្រូវ​បាន​កសាង​ឡើង​រវាង​សតវត្ស​ទី​៩​ និង​ទី​១៣។​ កម្ម​វិធី​កសាង​ឥតឈប់ឈរ​ត្រូវ​បាន​ប្រកាន់​ដោយ​ព្រះ​រាជាខ្មែរ​ជា​បន្ត​បន្ទាប់ អាច​ប្រៀបធៀប​បាន​ទៅ​នឹង​សំនង់​ពីរ៉ាមីតដោយ​ព្រះចៅ​​ផារ៉ាអុង​ក្នុង ​ប្រទេស​អេហ្សីប។ ព្រះ​រាជា​ខ្មែរ​បាន​សាង​សង់​ប្រាសាទ​ទាំង​នេះ​ ដោយ​ប្រើ​កំលាំង​ទាសករ​យ៉ាង​ច្រើន តាម​ការ​ប៉ាន់​ស្មាន​ ការ​ធ្វើ​សំនង់​ថ្មី​នីមួយៗ​អាច​ប្រើ​មនុស្ស​​ប្រហែល​ ៧៥០.០០០នាក់ ក្នុងអំឡុង​សតវត្ស​ទី​ ១២ និង​១៣។ ទោះបី​ជា​បន្សល់​ទុក​នូវ​ ប្រាសាទ​ជា​ច្រើន​ក៏ដោយ សព្វថ្ងៃនេះគឺ​មាន​ភស្តុតាង​បន្តិចបន្តួច​ចំពោះ​មនុស្ស​ដែល​រស់​នៅ​ថា​ប្រាកដ​ជា​ទី​ក្រុង​មួយ​ដែល​ធំ​ជាង​គេ​នៅ​លើផែន​ដី​នា​ពេល​នោះ។ អ្នក​ដំនើរ​ព័រទុយហ្គាល់​ត្រូវ​បាន​គេ​ជឿថា​ជា​ជន​បស្ចឹម​ប្រទេស​ដំបូង​គេ​ដែល​បាន​សំលឹង​មិន​ដាក់​ភ្នែក​ទៅ​លើភាព​អស្ចារ្យ​នៃ​ប្រាសាទ​អង្គរ​ នា​ពេល​ទស្សនា​ក្នុង​អំឡុង​សតវត្ស​ទី​១៦។​ ទោះបីយ៉ាង​ណា​ក៏​ដោយ កិត្តិយស​ធំ​បំផុត​ចំពោះ​ការ​រក​ឃើញ​អង្គរ​បាន​ធ្លាក់ទៅ​អ្នក​ភូមិសាស្ដ្រ​ជន​ជាតិ​បារាំង​ឈ្មោះ ហង់រី​ មូហូត (Henri Mouhot) ដែល​បាន​មក​ទស្សនា​អង្គរ​ឆ្នាំ​១៨៦០ ដែល​បាន​តំកល់ទុក​នូវ​ឯកសារ​នា​ទីក្រុង​ប៉ារីស​ក្រាយ​មរណភាព​ក្នុង​ឆ្នាំ១៨៦៨។ ក្នុង​សតវត្ស​ទី ១៩​និង​២០ បេសកកម្ម​របស់​បារាំង​ជា​ច្រើន​បាន​មក​ទស្សនា​ប្រាសាទ​ និង​ ធ្វើ​ការ​កាប់​ឆ្ការ​សំអាត​ព្រៃពី​ប្រាសាទ ហើយ​ដែល​បាន​ប្រមូល​នូវ​ឯកសារ​យ៉ាង​ច្រើន​បំផុត។ ក្នុង​ឆ្នាំ ១៩០៧ ប្រទេស​ថៃ​បាន​ប្រគល់ទឹកដី​អង្គរ​មក​អោយ​ខ្មែរ​គ្រប់​គ្រង​វិញ​ ហើយ​នៅ​ក្នុង​ឆ្នាំនោះហើយដែល​​​ភ្ញៀវទេសចរ​បាន​មក​ទស្សនា​​ជា​លើក​ដំបូង។ ប្រសិន​បើ​ពេល​មា​ន​កំនត់​អ្នកទស្សនា​អាច​ជ្រើសរើស​តាម​វង់​តូច​ដែល​រួម​មា​ន​ទីក្រុង​របស់​ស្តេច គឺ​អង្គរធំ​ដែល​មា​ន​ប្រាសាទ​ជា​ច្រើន អង្គរវត្ត ស្រះស្រង់ និង​រមណីយដ្ឋាន​ជាច្រើន​ទៀត។ ការបន្តដំនើរទស្សនា​ទៅវង់ធំ​គេ​នឹង​បាន​ឃើញប្រាសាទមួយ​ចំនួន​ផ្សេង​ទៀត​និង​បារាយនៅ​សម័យ​អង្គរ។ ប្រសិន​បើ​ពេល​វេលា​អនុញ្ញាតិ ភ្ញៀវទេសចរ​អាច​ទស្សនា​ប្រាសាទ​ល្បីឈ្មោះ​ដូចជា​បន្ទាយស្រី ឬ​​បន្ទាយសំរ៉ែ ដែល​ស្ថិត​នៅឆ្ងាយ​ពីប្រាសាទ​នៅ​តំបន់អង្គរ​បន្តិច។
ដោយ​សារ​មូល​ហេតុ​ដូច​ខាង​លើ​នេះហើយ​ធ្វើអោយ​ទឹក​ដី​ខេត្ត​សៀម​រាប​មាន​រមណីយដ្ឋាន​វប្បធម៌ និង​​ធម្មជាតិ​មួយ​ចំនួន​ដូច​ជា​ខាង​ក្រោម៖

ប្រាសាទអង្គរវត្ត
នៅលើផែនដី​មាន​​កន្លែង​មិន​ច្រើន​ទេ​ដែល​អាច​ប្រកួត​ប្រជែង​នឹង​ភាព​ត្រចះ​ត្រចង់​នៃ​ប្រាសាទ​អង្គរវត្ត។ អង្គរវត្ត​គឺ​ជា​សំនង់​ខាង​សាសនា​ធំជាង​គេ​នៅលើពិភពលោក។​ ពិត​ហើយ​នេះ​ជា​អច្ឆរិយវត្ថុ​មួយ​នៃ​ ពិភពលោក។ ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ជឿថា​ប្រើ​ជា​ប្រាសាទ និង​ជា​ផ្នូរសំរាប់​ព្រះបាទសូរ្យវរ្ម័នទី២ នៅ​ចំ​កណ្តាលចក្រភព​ខ្មែរ​នៅ​ពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្ស​ទី​១២។ អង្គរវត្ត​ត្រូវបាន​ថែ​រក្សា​ល្អ​បំផុត​នៅក្នុង​ចំនោម​​ប្រាសាទ​នៅ​សម័យអង្គរ។ ប្រាសាទ​ផ្សេងៗ​ទៀត​និង​ទីក្រុង​ដែល​មាន​កំពែង​ព័ទ្ធ​ជុំវិញ​អង្គរធំ មាន​ន័យ​ថា​ស្ថាបត្យកម្ម​ខ្មែរ​ទាក់ទង​នឹង​គំនិត​នៃ​ប្រាសាទ​ភ្នំ។ ពេល​កសាង​ប្រាសាទ​អង្គរវត្ត​នៅ​ដើម​សតវត្ស​ទី​ ១២​ រឿងនេះ​ត្រូវ​បាន​គេគិត​យ៉ាង​ល្អិត​ល្អន់ តួ​ប៉ម​កណ្តាល​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​កំពូល​ ៤។ កំពូល​កណ្តាល​តំនាង​អោយ​ភ្នំ​ព្រះ​សុមេរុ​ក្នុង​រឿង​ទេវកថា ជា​ភ្នំ​ពិសិទ្ធ​នៅ​ចំ​កណ្តាល​ចក្រវាឡ ដែល​ជា​លំនៅដ្ឋាន​នៃ​ព្រះ​នរាយណ៍ (វិស្ណុ) ក្នុង​សាសនា​ហិណ្ឌូ។ កំពូល​ទាំង​៥​ជា​​និមិត្តរូប​នៃ​​កំពូល​ទាំង​៥​របស់​ភ្នំ​សុមេរុ។ វា​ពិបាក​នឹង​អធិប្បាយតាម​ពាក្យ​សំដី​ចំពោះ​ភាព​សំបើម​នៃ​អង្គរវត្ត ប៉ុន្តែ​វាអាច​ពន្យល់​ជា​ផ្នែក​ដោយ​​​ការ​មើល​ទៅ​លើ​ទំហំ​រួម។ ប្រាសាទ​ត្រូវ​ព័ទ្ធ​ដោយ​​ទក្សិណទឹក ដែល​ដូច​គ្នា​ទៅ​នឹង​ប៉ម​នៃ​ទីក្រុង​ឡុង ដែល​បាន​​កសាង​ឡើង​ក្នុង​ពេល​ប្រហាក់​ប្រហែល​គ្នា​ មើល​ទៅ​មិន​ខុស​គ្នា​ច្រើន​ទេ​ទៅ​នឹង​ប្រលាយ​ចំការ។​ ទក្សិណ​ទឹក​មាន​ទទឹង ១៩០ម និង បង្កើត​បាន​ជា​រាង​ចតុកោណ​កែង ១,៥គ.មx១,៣គ.ម។ គិត​មើលទៅថា​​វា​ពិបាក​ចំពោះ​កំលាំង​វាយ​​ប្រហារផ្សេងៗ​ដែល​មាន​ការ​ការពារ​ដ៏​មាំ​មួន។ ប៉ុន្តែ​ទក្សិណ​គ្រាន់​តែ​ជា​និមិត្តរូប​នៃ​មហា​សមុទ្រ​ព័ទ្ធ​ជុំវិញ​ពិភពលោក​នៃ​ប្រាសាទ​ក្នុង​សាសនា​ហិណ្ឌូ​ជា​ជាង​ប្រើ​ជា​កំពែង​ការ​ពារ។​ របង​ព័ទ្ធ​ជុំវិញ​នៅ​មាត់​ទក្សិណ​ខាង​ក្នុង​​ចតុកោណ​ដែង​មាន​ទំហំ​១០២៥មx៨០០ម មាន​ក្លោង​ទ្វារ​មួយ​នៅ​ផ្នែក​ជ្រុង​និមួយៗ។​ ប៉ុន្តែ​វា​​ខុស​ប្រក្រតី​​ចំពោះ​ឥទ្ធិពល​សំខាន់​នៃ​សាសនា​ហិណ្ឌូ​នៃ​ប្រាសាទ​សម័យ​អង្គរ។​ ច្រក​ចូល​សំខាន់​បែរ​មុខ​ទៅ​ទិស​ខាង​លិច។ ក្លោង​ទ្វារ​ចូល​នេះ​គឺ​តុប​តែង​ដោយ​រោង​ទងគឺ​ទទឹ​ង​២៣៥ម​ដែល​មាន​ទ្វារ​៣។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ រតនសម្បត្តិ​ដ៏​ឆ្នើម​បំផុត​របស់​ប្រាសាទ​គឺ​មាន​ក្បាច់​ចំលាក់​រាប​២គម​នៅជុំវិញ​ជញ្ជាំង​រោង​ថែវ​ខាង​ក្រៅ​ដែល​មាន​ចំលាក់​ទេវតា​និង​អប្សរា​រាប់​រយ។​ ចំលាក់​សាំញ៉ាំ​នៅ​តាម​រោង​ថែវ​ប្រាប់​នូវ​រឿង​ផ្សេងៗ​ដូចជា​ ព្រះ​នរាយណ៍ ជ័យជំនះ​របស់​ព្រះបាទសូរ្យវរ្ម័នទី២នៅ​លើ​សមរភូមិ។​ បរិវេណ​គ្រប​ដណ្តប់​ដោយ​ផ្ទៃ​ដី​៨១​ហិចតា។

​ប្រាសាទបាយ័ន
ប្រាសាទ​ភ្នំ​មួយ​នេះ​មាន​ទី​តាំង​នៅ​កណ្តាល​ទីក្រុង​អង្គរធំ​ ហើយ​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ ព្រះបាទជ័យវរ្ម័នទី៧​ដែល​សាង​សង់​ប្រកប​ទៅ​ដោយ​ក្បាច់​រំលេច​ឡើង​ជា​រាង​សាជី​ជ្រុង​​ មាន​ផ្លូវ​ចូល​ពី​ខាង​កើត​ និង​មា​ន​ចំនួន៣ជាន់​ទៀត​ផង។​ ចេតិយ​ធំ​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​តួ​ប្រាសាទ​ទាំង​មូល​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​កំពូល​ប្រាសាទ​តូចៗ​ចំនួន​ ៥៤​ប្រាសាទ​ ដែល​មាន​មុខ​ធំៗ​តំនាងអោយ​មុខ​របស់​ លោកេស្វរៈ តែ​រូប​ចំលាក់​ទាំង​អស់​នោះ​មាន​លក្ខណៈ​ពិសេស​ដូច​ទៅ​នឹង​មុខ​របស់​ព្រះបាទជ័យវរ្ម័នទី៧ ដែរ។ រូប​ចំលាក់​ទាំង​អស់​បែរ​មុខ​ទៅ​គ្រប់​ទិស​ធំៗ​ទាំង​បួ​ន ទោះ​បី​ជា​អ្នក​ស្ថិត​នៅ​កន្លែង​ណា​នៃ​តួ​ប្រាសាទ​ក៏​ដោយ​ ក៏​អ្នក​ស្ថិត​នៅ​ក្រោម​ក្រសែ​ភ្នែក​ និង​ទឹក​មុខ​ញញឹម​ប៉ប្រឹម​មិន​ចេះ​រីង​ស្ងួត​របស់​អ្នក​ទាំង​នោះ​ដែរ។ ព្រះបាទជ័យវរ្ម័នទី៧​គឺ​ផ្ទុយ​ពី​បុព្វការី​ជន​របស់​ព្រះ​អង្គ​ ដែល​គោរព​អាទិទេព​នៃ​សាសនា​ហិណ្ឌូ គឺ​ព្រះ​សេវៈ និង​ព្រះ​វិស្ណុ។​ ព្រះ​អង្គ​បាន​ជ្រើស​យក​ពុទ្ធ​សាសនា​មហាយាន​ធ្វើ​ជា​សាសនា​របស់​ព្រះ​នគរ។ ប្រាសាទបាយ័ន​មាន​ទីតាំង​នៅ​ដាច់​ចេញ​ពី​ប្រាសាទ​នានា​​នៃ​បរិវេណ​អង្គរ។

​ប្រាសាទតាកែវ
ប្រាសាទ​នេះ​គឺ​ជា​លទ្ធផល​ផ្លែ​ផ្កា​មួយ​ ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​១ នា​សតវត្ស​ទី​១០​ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ។​ ប្រាសាទ​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ជា​រាង​សាជី​ដែល​មា​ន​៥​ដំនាក់​ និង​មាន​កំពស់​២០ម៉ែត្រ​ប៉ុន្តែ​ជា​អកុសល​ប្រាសាទ​តាកែវ​មួយ​នេះ​មិន​បាន​សាង​សង់​រួច​រាល់​ជា​ស្ថាពរ​នោះ​ទេ។

​ស្រះស្រង់
ស្រះ​ស្រង់​គឺ​ជា ​ស្រះ​មួយ​ដែលសាង​សង់​សំរាប់​ព្រះ​រាជា​ និង​មាន​ទីតាំង​នៅ​ទល់​មុខ​ខ្លោង​ទ្វារ​ខាង​កើត​នៃ​ប្រាសាទ​បន្ទាយ​ក្តី​។ បើ​តាម​ដឹង ស្រះ​នេះ​​គឺ​ជា​កន្លែង​សំរាប់​ព្រះ​រាជា​ស្រង់​ទឹក។

​ប្រាសាទ​បាពួន
ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ព្រះ​បាទ​ឧទយា​ទិត្យវរ្ម័ន​​ទី២​ និង​ជា​ស្ថាបត្យកម្ម​ដែល​​ទ្រុឌ​ទ្រោម​ជាង​គេ​ក្នុង​ចំនោម​ប្រាសាទ​នៅ​បរិវេណ​អង្គរ។ វា​គឺ​ជា​ប្រាសាទ​ដែល​បង្ហាញ​ពី​ភាព​ដ៏​សម្បើម​អស្ចារ្យ​មួយ​ក្នុង​ចំនោម​ប្រាសាទ​ចាស់ៗ​ដែល​នៅ​សេស​សល់។​ ប្រាសាទ​ភ្នំ​មួយ​នេះ​គឺ​សាង​សង់​ឡើង ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ តែ​​ចំពោះ​រូប​ចំលាក់​ជាច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​បង្ហាញ​ពីហេតុ​ការណ៍​ចម្បាំង​របស់​ព្រះ​វិស្ណុ។​ ហើយ​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​កំពុង​ស្ថាបនា​អោយ​ដូច​ដើម​ឡើង​វិញ​ផង​ដែរ។

​ប្រាសាទប្រែរូប
ប្រាសាទ​នេះ​សាង​សង់​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១០​ដោយ​ព្រះ​បាទ​រាជេន្ទ្រវរ្ម័នទី​២។ នៅ​ក្នុង​ការ​ស្ថាបនា​នេះ​យើង​អាច​ឃើញ​បន្ទប់​ធំ​វែងៗ ដែល​ជា​បន្ទប់​យ៉ាង​សាមញ្ញ​បំផុត​ជាមួយ​នឹង​ច្រក​ចូល​តូចៗ​បន្តបន្ទាប់​ជា​ច្រើន។ ប្រែរូប​គឺ​មាន​ន័យ​ថា​ក្រលា​ខ្លួន​ហើយ​ប្រជាជន​ខ្មែរ​មាន​ជំ​នឿ​ថា​ ប្រាសាទ​នេះ​គឺ​ជា​បូជនីយដ្ឋាន​សំរាប់​បញ្ចុះ​សព។

​ប្រាសាទ​មេបុណ្យ​ខាងកើត
បាន​​សាង​សង់​ឡើង​នៅ​សតវត្ស​ទី​១០​ផង​ដែរ​ដោយ​​ព្រះ​បាទ​រាជេន្ទ្រវរ្ម័នទី​២។ ប្រាសាទ​នេះ​ស្ថិត​នៅ​លើ​កូន​កោះ​តូច​មួយ​នៅ​ចំ​កណ្តាល​ភាគ​ខាង​កើត​បារាយណ៍។​ ហើយ​មាន​លក្ខណៈ​ជា​ប្រាសាទ​ភ្នំ តែ​យើង​អាច​​ទៅ​កាន់​កោះ​នោះ​បាន​តែ​ដោយ​សារ​ទូក​ប៉ុណ្ណោះ។ ដោយ​យោង​ទៅ​លើ​សិលា​ចារឹក​ដែល​នៅ​ជិតៗ​នោះ យើង​អាច​សន្និដ្ឋាន​បាន​ថា​​ព្រះ​បាទ​រាជេន្ទ្រវរ្ម័នទី​២សាង​សង់​ប្រាសាទ​នេះ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​មាតាបិតា​របស់​ព្រះ​អង្គ។

បញ្ជីប្រសាទ នៅ ខេត្ត សៀមរាប
  1. ប្រាសាទកណ្ដាលដុំខាងជើង (ខេត្តសៀមរាប)
  2. ប្រាសាទកន្សែង (ខេត្តសៀមរាប)
  3. ប្រាសាទកី (ខេត្តសៀមរាប)
  4. ប្រាសាទកុដិគូរ (ខេត្តសៀមរាប)
  5. ប្រាសាទកុដ្តិស្វរៈ (ខេត្តសៀមរាប)
  6. ប្រាសាទកំពង់ក្ដី (ខេត្តសៀមរាប)
  7. ប្រាសាទកំពង់ព្រះ (ខេត្តសៀមរាប)
  8. ប្រាសាទក្ដីតាគម (ខេត្តសៀមរាប)
  9. ប្រាសាទក្ដីតាគមធំ (ខេត្តសៀមរាប)
  10. ប្រាសាទក្ដឿង (ខេត្តសៀមរាប)
  11. ប្រាសាទក្បាលរមាស (ខេត្តសៀមរាប)
  12. ប្រាសាទក្រវាន់ (ខេត្តសៀមរាប)
  13. ប្រាសាទក្រហម (ខេត្តសៀមរាប)
  14. ប្រាសាទក្រឡាញ់ (ខេត្តសៀមរាប)
  15. ប្រាសាទក្រឡោងសង្កែ (ខេត្តសៀមរាប)
  16. ប្រាសាទក្រោលគោ (ខេត្តសៀមរាប)
  17. ប្រាសាទក្អែកទុំ (ខេត្តសៀមរាប)
  18. ប្រាសាទខ្នារ (ខេត្តសៀមរាប)
  19. ប្រាសាទខ្ពប (ខេត្តសៀមរាប)
  20. ប្រាសាទខ្លាគ្រហឹម (ខេត្តសៀមរាប)
  21. ប្រាសាទគងភ្លុក (ខេត្តសៀមរាប)
  22. ប្រាសាទគុកត្រពាំងល្ពៅ (ខេត្តសៀមរាប)
  23. ប្រាសាទគោកចក (ខេត្តសៀមរាប)
  24. ប្រាសាទគោកចាន់ (ខេត្តសៀមរាប)
  25. ប្រាសាទគោកប្រាសាទ (ខេត្តសៀមរាប)
  26. ប្រាសាទគោកពោធិ៍ (ខេត្តសៀមរាប)
  27. ប្រាសាទគោកព្រៃគូ (ខេត្តសៀមរាប)
  28. ប្រាសាទគោកសំរោង (ខេត្តសៀមរាប)
  29. ប្រាសាទគោកស្លាកែត (ខេត្តសៀមរាប)
  30. ប្រាសាទគោកអូរជ្រុង (ខេត្តសៀមរាប)
  31. ប្រាសាទគោកឯត្បូង (ខេត្តសៀមរាប)
  32. ប្រាសាទចារ (ខេត្តសៀមរាប)
  33. ប្រាសាទចេតីយ៍ (ខេត្តសៀមរាប)
  34. ប្រាសាទចៅសាយទេវតា (ខេត្តសៀមរាប)
  35. ប្រាសាទ​ចៅស្រី​វិបុល (ខេត្តសៀមរាប)
  36. ប្រាសាទ​ជីក្រែងខាងកើត (ខេត្តសៀមរាប)
  37. ប្រាសាទ​ជីក្រែងខាងលិច (ខេត្តសៀមរាប)
  38. ប្រាសាទ​ជ្រៃ (ខេត្តសៀមរាប)
  39. ប្រាសាទ​ជ្រៃខ្ញៀន (ខេត្តសៀមរាប)
  40. ប្រាសាទដុតស្ដេចគំលង់ (ខេត្តសៀមរាប)
  41. ប្រាសាទដូនចាន់ (ខេត្តសៀមរាប)
  42. ប្រាសាទដូនដៀវ (ខេត្តសៀមរាប)
  43. ប្រាសាទដំបងដែក (ខេត្តសៀមរាប)
  44. ប្រាសាទដំបូកខ្ពស់ (ខេត្តសៀមរាប)
  45. ប្រាសាទដំរីក្រាប (ខេត្តសៀមរាប)
  46. ប្រាសាទតាកៀវ (ខេត្តសៀមរាប)
  47. ប្រាសាទតាកែវ (ខេត្តសៀមរាប)
  48. ប្រាសាទតានៃ (ខេត្តសៀមរាប)
  49. ប្រាសាទតាព្រហ្ម (ខេត្តសៀមរាប)
  50. ប្រាសាទតាព្រួច (ខេត្តសៀមរាប)
  51. ប្រាសាទតាមា (ខេត្តសៀមរាប)
  52. ប្រាសាទតាមឿន (ខេត្តសៀមរាប)
  53. ប្រាសាទតាសោម (ខេត្តសៀមរាប)
  54. ប្រាសាទតាស្រី (ខេត្តសៀមរាប)
  55. ប្រាសាទតាអាន (ខេត្តសៀមរាប)
  56. ប្រាសាទតាអុង (ខេត្តសៀមរាប)
  57. ប្រាសាទតាឥន្ទ (ខេត្តសៀមរាប)
  58. ប្រាសាទតុប (ខេត្តសៀមរាប)
  59. ប្រាសាទត្រពាំងក្រសាំង (ខេត្តសៀមរាប)
  60. ប្រាសាទត្រពាំងខ្យង (ខេត្តសៀមរាប)
  61. ប្រាសាទត្រពាំងចំបក់ (ខេត្តសៀមរាប)
  62. ប្រាសាទត្រពាំងទទឹងថ្ងៃ (ខេត្តសៀមរាប)
  63. ប្រាសាទត្រពាំងផុង (ខេត្តសៀមរាប)
  64. ប្រាសាទត្រមែង (ខេត្តសៀមរាប)
  65. ប្រាសាទត្រាវ (ខេត្តសៀមរាប)
  66. ប្រាសាទត្រាំខ្នារ (ខេត្តសៀមរាប)
  67. ប្រាសាទថ្នល់ដាច់ (ខេត្តសៀមរាប)
  68. ប្រាសាទថ្មបាយក្អែក (ខេត្តសៀមរាប)
  69. ប្រាសាទទ (ខេត្តសៀមរាប)
  70. ប្រាសាទទន្លេស្ងួត (ខេត្តសៀមរាប)
  71. ប្រាសាទទម្រោប (ខេត្តសៀមរាប)
  72. ប្រាសាទទ័ពជ័យ (ខេត្តសៀមរាប)
  73. ប្រាសាទទេពប្រណម្យ (ខេត្តសៀមរាប)
  74. ប្រាសាទធម្មនន្ត (ខេត្តសៀមរាប)
  75. ប្រាសាទធ្នូ (ខេត្តសៀមរាប)
  76. ប្រាសាទនាគព័ន្ធ (ខេត្តសៀមរាប)
  77. ប្រាសាទបក្សីចាំក្រុង (ខេត្តសៀមរាប)
  78. ប្រាសាទបង្កោង (ខេត្តសៀមរាប)
  79. ប្រាសាទបង្គួយខាងកើត (ខេត្តសៀមរាប)
  80. ប្រាសាទបន្ទាយក្តី (ខេត្តសៀមរាប)
  81. ប្រាសាទបន្ទាយធំ (ខេត្តសៀមរាប)
  82. ប្រាសាទបន្ទាយព្រៃ ឬប្រាសាទបន្ទាយប្រី (ខេត្តសៀមរាប)
  83. ប្រាសាទបន្ទាយសំរែ (ខេត្តសៀមរាប)
  84. ប្រាសាទបន្ទាយស្រី (ខេត្តសៀមរាប)
  85. ប្រាសាទបន្ទាយអំពិល (ខេត្តសៀមរាប)
  86. ប្រាសាទបាក់រួង (ខេត្តសៀមរាប)
  87. ប្រាសាទបាគង់ (ខេត្តសៀមរាប)
  88. ប្រាសាទបាតជុំ (ខេត្តសៀមរាប)
  89. ប្រាសាទបាពួន ឬ ប្រាសាទបាភួន(ខេត្តសៀមរាប)
  90. ប្រាសាទបាយក្អែក (ខេត្តសៀមរាប)
  91. ប្រាសាទបាយ័ន (ខេត្តសៀមរាប)
  92. ប្រាសាទប៉ាទ្រី (ខេត្តសៀមរាប)
  93. ប្រាសាទបី (ខេត្តសៀមរាប)
  94. ប្រាសាទបឹងមាលា ឬប្រាសាទបេងមាលា(ខេត្តសៀមរាប)
  95. ប្រាសាទបេងខាងជើង (ខេត្តសៀមរាប)
  96. ប្រាសាទបេងខាងត្បូង (ខេត្តសៀមរាប)
  97. ប្រាសាទប្រពីស (ខេត្តសៀមរាប)
  98. ប្រាសាទប្រែរូប (ខេត្តសៀមរាប)
  99. ប្រាសាទប្រាំ (ខេត្តសៀមរាប)
  100. ប្រាសាទផូងផាង (ខេត្តសៀមរាប)
  101. ប្រាសាទផ្លាង (ខេត្តសៀមរាប)
  102. ប្រាសាទពង្រ (ខេត្តសៀមរាប)
  103. ប្រាសាទព្រៃ (ខេត្តសៀមរាប)
  104. ប្រាសាទព្រៃក្មេង (ខេត្តសៀមរាប)
  105. ប្រាសាទព្រៃប្រាសាទ (ខេត្តសៀមរាប)
  106. ប្រាសាទព្រៃផ្ដៅ (ខេត្តសៀមរាប)
  107. ប្រាសាទព្រៃមន្ទីរ (ខេត្តសៀមរាប)
  108. ប្រាសាទព្រះខ័ន (ខេត្តសៀមរាប)
  109. ប្រាសាទព្រះធាតុខ្វាយ (ខេត្តសៀមរាប)
  110. ប្រាសាទព្រះប៉ាលីឡៃ ឬប្រាសាទព្រះប៉ាលិល័យ (ខេត្តសៀមរាប)
  111. ប្រាសាទព្រះផ្ទោរ (ខេត្តសៀមរាប)
  112. ប្រាសាទព្រះពិធូ (ខេត្តសៀមរាប)
  113. ប្រាសាទព្រះលាន (ខេត្តសៀមរាប)
  114. ប្រាសាទព្រះឥន្ទកោសីយ៍ (ខេត្តសៀមរាប)
  115. ប្រាសាទភូមិពោធិ៍ (ខេត្តសៀមរាប)
  116. ប្រាសាទភ្នំកំបុត (ខេត្តសៀមរាប)
  117. ប្រាសាទភ្នំក្រវាន់ (ខេត្តសៀមរាប)
  118. ប្រាសាទភ្នំក្រោម (ខេត្តសៀមរាប)
  119. ប្រាសាទភ្នំបាខែង (ខេត្តសៀមរាប)
  120. ប្រាសាទភ្នំបាសិទ្ឋ (ខេត្តសៀមរាប)
  121. ប្រាសាទភ្នំបូក (ខេត្តសៀមរាប)
  122. ប្រាសាទមានជ័យ (ខេត្តសៀមរាប)
  123. ប្រាសាទមេបុណ្យខាងកើត (ខេត្តសៀមរាប)
  124. ប្រាសាទមេបុណ្យខាងលិច (ខេត្តសៀមរាប)
  125. ប្រាសាទរុន (ខេត្តសៀមរាប)
  126. ប្រាសាទរោងចិន (ខេត្តសៀមរាប)
  127. ប្រាសាទរោងរមុង (ខេត្តសៀមរាប)
  128. ប្រាសាទលាក់នាង (ខេត្តសៀមរាប)
  129. ប្រាសាទលិច (ខេត្តសៀមរាប)
  130. ប្រាសាទល្បើក (ខេត្តសៀមរាប)
  131. ប្រាសាទល្បើកព្រៃ (ខេត្តសៀមរាប)
  132. ប្រាសាទល្បើករុន (ខេត្តសៀមរាប)
  133. ប្រាសាទវត្តខ្នារ (ខេត្តសៀមរាប)
  134. ប្រាសាទវិមានអាកាស (ខេត្តសៀមរាប)
  135. ប្រាសាទវៀន (ខេត្តសៀមរាប)
  136. ប្រាសាទសង្កែក្បាលក្របី (ខេត្តសៀមរាប)
  137. ប្រាសាទសំពៅ (ខេត្តសៀមរាប)
  138. ប្រាសាទស្នាយល្អ (ខេត្តសៀមរាប)
  139. ប្រាសាទស្នួល (ខេត្តសៀមរាប)
  140. ប្រាសាទស្ពានទ្រុង (ខេត្តសៀមរាប)
  141. ប្រាសាទស្មានតេង (ខេត្តសៀមរាប)
  142. ប្រាសាទស្រឡៅ (ខេត្តសៀមរាប)
  143. ប្រាសាទស្វាយព្រាហ្មណ៍ (ខេត្តសៀមរាប)
  144. ប្រាសាទស្វាយលើ (ខេត្តសៀមរាប)
  145. ប្រាសាទអកយំ (ខេត្តសៀមរាប)
  146. ប្រាសាទអង្គរវត្ត (ខេត្តសៀមរាប)
  147. ប្រាសាទអូរផ្អុង (ខេត្តសៀមរាប)
  148. ប្រាសាទអូរយាង (ខេត្តសៀមរាប)
  149. ប្រាសាទអ្នកតា (ខេត្តសៀមរាប)
  150. លានជល់ដំរី (ខេត្តសៀមរាប)
  151. លានស្ដេចគម្លង់ (ខេត្តសៀមរាប)
  152. ស្ពានថ្ម (ខេត្តសៀមរាប)
  153. ស្រះស្រង់ (ខេត្តសៀមរាប)
ប្រៀបធៀប
  1. ប្រាសាទកណ្ដាលដុំខាងជើង
  2. ប្រាសាទកន្សែង
  3. ប្រាសាទកី
  4. ប្រាសាទកុដិគូរ
  5. ប្រាសាទកុដ្តិស្វរៈ
  6. ប្រាសាទកំពង់ក្ដី
  7. ប្រាសាទកំពង់ព្រះ
  8. ប្រាសាទក្ដីតាគម
  9. ប្រាសាទក្ដីតាគមធំ
  10. ប្រាសាទក្បាលរមាស
  11. ប្រាសាទក្ដឿង
  12. ប្រាសាទក្រវាន់
  13. ប្រាសាទក្រហម
  14. ប្រាសាទក្រឡាញ់
  15. ប្រាសាទក្រឡោងសង្កែ
  16. ប្រាសាទក្រោលគោ
  17. ប្រាសាទក្អែកទុំ
  18. ប្រាសាទខ្ពប
  19. ប្រាសាទខ្លាគ្រហឹម
  20. ប្រាសាទគងភ្លុក
  21. ប្រាសាទគុកត្រពាំងល្ពៅ
  22. ប្រាសាទគោកចក
  23. ប្រាសាទគោកចាន់
  24. ប្រាសាទគោកប្រាសាទ
  25. ប្រាសាទគោកពោធិ៍
  26. ប្រាសាទគោកព្រៃគូ
  27. ប្រាសាទគោកស្លាកែត
  28. ប្រាសាទគោកអូរជ្រុង
  29. ប្រាសាទគោកឯត្បូង
  30. ប្រាសាទចៅសាយទេវតា
  31. ប្រាសាទចៅស្រីវិបុល
  32. ប្រាសាទដូនចាន់
  33. ប្រាសាទដូនដៀវ
  34. ប្រាសាទបាពួន
  35. ប្រាសាទបាយក្អែក
  36. ប្រាសាទបាយ័ន
  37. ប្រាសាទតាស្រី
  38. ប្រាសាទតាអាន
  39. ប្រាសាទតាអុង
  40. ប្រាសាទតាឥន្ទ
  41. ប្រាសាទដំរីក្រាប
  42. ប្រាសាទណងឃូ
  43. ប្រាសាទតាកៀវ
  44. ប្រាសាទតាកែវ
  45. ប្រាសាទទន្លេស្ងួត
  46. ប្រាសាទទម្រោប
  47. ប្រាសាទទ័ពជ័យ
  48. ប្រាសាទភ្នំកំបុត
  49. ប្រាសាទភ្នំក្រវាន់
  50. ប្រាសាទភ្នំក្រោម
  51. ប្រាសាទខ្នារ
  52. ប្រាសាទអ្នកតា
  53. ប្រាសាទធម្មនន្ត
  54. ប្រាសាទធ្នូ
  55. ប្រាសាទគោកសំរោង
  56. ប្រាសាទគោករមៀត
  57. ប្រាសាទគោកសេះ
  58. ប្រាសាទបាគង់
  59. ប្រាសាទបាតជុំ
  60. ប្រាសាទជីក្រែងខាងកើត
  61. ប្រាសាទជីក្រែងខាងលិច
  62. ប្រាសាទជ្រៃ
  63. ប្រាសាទជ្រៃខ្ញៀន
  64. ប្រាសាទដុតស្ដេចគំលង់
  65. ប្រាសាទត្រពាំងចំបក់
  66. ប្រាសាទត្រពាំងទទឹងថ្ងៃ
  67. ប្រាសាទតាព្រួច
  68. ប្រាសាទតាមា
  69. ប្រាសាទតាមឿន
  70. ប្រាសាទបន្ទាយស្រី
  71. ប្រាសាទបន្ទាយអំពិល
  72. ប្រាសាទតាសោម
  73. ប្រាសាទបន្ទាយក្តី
  74. ប្រាសាទបក្សីចាំក្រុង
  75. ប្រាសាទបង្កោង
  76. ប្រាសាទបង្គួយខាងកើត
  77. ប្រាសាទចារ
  78. ប្រាសាទចេតីយ៍
  79. ប្រាសាទតាព្រហ្ម
  80. ប្រាសាទអូរផ្អុង
  81. ប្រាសាទអូរយាង
  82. ប្រាសាទស្នាយល្អ
  83. ប្រាសាទស្នួល
  84. ប្រាសាទស្ពានទ្រុង
  85. ប្រាសាទស្មានតេង
  86. ប្រាសាទស្រឡៅ
  87. ប្រាសាទត្រពាំងផុង
  88. ប្រាសាទត្រមែង
  89. ប្រាសាទត្រាវ
  90. ប្រាសាទត្រាំខ្នារ
  91. ប្រាសាទប្រាំ
  92. ប្រាសាទផូងផាង
  93. ប្រាសាទផ្លាង
  94. ប្រាសាទពង្រ
  95. ប្រាសាទព្រៃ
  96. ប្រាសាទព្រៃក្មេង
  97. ប្រាសាទព្រៃប្រាសាទ
  98. ប្រាសាទព្រៃផ្ដៅ
  99. ប្រាសាទព្រៃមន្ទីរ
  100. ប្រាសាទព្រះខ័ន
  101. ប្រាសាទព្រះធាតុខ្វាយ
  102. ប្រាសាទព្រះប៉ាលីឡៃ
  103. ប្រាសាទព្រះផ្ទោរ
  104. ប្រាសាទព្រះពល
  105. ប្រាសាទព្រះពិធូ
  106. ប្រាសាទព្រះលាន
  107. ប្រាសាទព្រះវិហារ
  108. ប្រាសាទបេងខាងជើង
  109. ប្រាសាទបេងខាងត្បូង
  110. ប្រាសាទប្រពីស
  111. ប្រាសាទប្រែរូប
  112. ប្រាសាទមានជ័យ
  113. ប្រាសាទមេបុណ្យខាងកើត
  114. ប្រាសាទមេបុណ្យខាងលិច
  115. ប្រាសាទតានៃ
  116. ប្រាសាទតុប
  117. ប្រាសាទត្រពាំងក្រសាំង
  118. ប្រាសាទត្រពាំងខ្យង
  119. ប្រាសាទថ្នល់ដាច់
  120. ប្រាសាទថ្មបាយក្អែក
  121. ប្រាសាទទ
  122. ប្រាសាទទេពប្រណម្យ
  123. ប្រាសាទនាគព័ន្ធ
  124. ប្រាសាទបន្ទាយសំរែ
  125. ប្រាសាទបន្ទាយធំ
  126. ប្រាសាទបាក់រួង
  127. ប្រាសាទភូមិពោធិ៍
  128. ប្រាសាទបាគង
  129. ប្រាសាទបន្ទាយព្រៃ
  130. ប្រាសាទព្រះឥន្ទកោសីយ៍
  131. ប្រាសាទបី
  132. ប្រាសាទប៉ាទ្រី
  133. ប្រាសាទបឹងមាលា
  134. ប្រាសាទព្រះគោ
  135. ប្រាសាទភ្នំបាខែង
  136. ប្រាសាទភ្នំបូក
  137. ប្រាសាទរុន
  138. ប្រាសាទរោងចិន
  139. ប្រាសាទរោងរមុង
  140. ប្រាសាទលលៃ
  141. ប្រាសាទលាក់នាង
  142. ប្រាសាទលិច
  143. ប្រាសាទល្បើក
  144. ប្រាសាទល្បើកព្រៃ
  145. ប្រាសាទល្បើករុន
  146. ប្រាសាទវត្តខ្នារ
  147. ប្រាសាទវិមានអាកាស
  148. ប្រាសាទវៀន
  149. ប្រាសាទសង្កែក្បាលក្របី
  150. ប្រាសាទសំពៅ
  151. ប្រាសាទស្វាយព្រាហ្មណ៍
  152. ប្រាសាទស្វាយលើ
  153. ប្រាសាទអកយំ
  154. ប្រាសាទអង្គរវត្ត
  155. ប្រាសាទព្រះគោ
រូបថតនានា តំបន់​ទេសចរណ៍​នៅ​ សៀមរាប

ទេសចរណ៍​នៅ​ សៀមរាប 
សម័យបុរាណ តើមានក្រុងណាខ្លះព័ទ្ធជុំវិញក្រុង បាយន្ត?
នៅក្នុងសម័យបុរាណ ប្រាសាទបាយ័ន្ត មិនស្ថិតនៅโดดเดี่ยวទេ គឺស្ថិតនៅ ចំកណ្តាលនៃរាជធានីអង្គរធំ (ដែលកាលនោះចាត់ទុកជាមហាក្រុង ឬរាជធានីដ៏ធំសម្បើមសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧)។
ជុំវិញក្រុងអង្គរធំ ដែលព័ទ្ធជុំវិញប្រាសាទបាយ័ន្តនេះ មានលក្ខណៈភូមិសាស្ត្រ និងរចនាសម្ព័ន្ធទីក្រុងដូចខាងក្រោម៖
កំពែងក្រុង និងគូទឹកព័ទ្ធជុំវិញ៖
ក្រុងអង្គរធំមានរាងជាចតុកោណកែងស្មើ មានផ្ទៃក្រឡាប្រហែល ៩ គីឡូម៉ែត្រការ៉េ។
មានកំពែងថ្មបាយក្រៀម និងដីកម្ពស់ប្រហែល ៨ម៉ែត្រ ព័ទ្ធជុំវិញ ដែលជ្រុងនីមួយៗមានប្រវែងប្រហែល ៣គីឡូម៉ែត្រ។
ក្រៅកំពែងមាន គូទឹកធំទូលាយ ព័ទ្ធជុំវិញជាសសរស្បែកមុខការពាររាជធានី។
ក្លោងទ្វារធំៗទាំងប្រាំ (ច្រកចូលក្រុង)៖ ការចូលទៅកាន់តំបន់កណ្តាលដែលមានប្រាសាទបាយ័ន្ត ត្រូវឆ្លងកាត់ក្លោងទ្វារធំៗចំនួន ៥ ដែលមានចម្លាក់ព្រហ្មមុខបួន និងស្ពាននាគអសេក្រា (ទេវតាទាញនាគអសេក្រា) នៅមុខទ្វារនីមួយៗ៖
ទ្វារខាងត្បូង (ជាទ្វារដែលភ្ញៀវភាគច្រើនចូលជាងគេ និងរក្សាទុកបានល្អជាងគេ)
ទ្វារខាងជើង
ទ្វារខាងលិច
ទ្វារដីឆ្នាំង (ឬទ្វារខាងកើត)
ទ្វារជ័យ (ស្ថិតនៅ侧ខាងកើត ឆ្ពោះទៅកាន់តំបន់ព្រះខ័ន និងជារෝហាយយាត្រា)
សំណង់ និងប្រាសាទសំខាន់ៗដែលនៅជុំវិញប្រាសាទបាយ័ន្តក្នុងរាជធានីអង្គរធំ៖ ក្នុងរង្វង់ក្រុងអង្គរធំដែលព័ទ្ធជុំវិញបាយ័ន្ត គឺមានតំបន់រដ្ឋបាល និងប្រាសាទសំខាន់ៗជាច្រើនទៀត ដូចជា៖
ព្រះបរមราชวัง និងប្រាសាទពិមានអាកាស (ស្ថិតនៅទិសពាយព្យបាយ័ន្ត)
ប្រាសាទបាពួន (ស្ថិតនៅភាគខាងលិចបាយ័ន្តបន្តិច)
លានជល់ដំរី និងលានស្តេចកន្ធាយ (ជាទីលានពិធីព្រះរាជពិធីផ្សេងៗ)
ប្រាសាទសួព្រ័ត (ប៉មទាំង១២ តម្រៀបគ្នានៅមុខលានជល់ដំរី)
ប្រាសាទព្រះពិធូរ និងប្រាសាទតូចៗជាច្រើនទៀត
ដូចនេះ ប្រសិនបើសំដៅលើក្រុង ឬរាជធានីដែលព័ទ្ធជុំវិញប្រាសាទបាយ័ន្តផ្ទាល់ គឺ «រាជធានីអង្គរធំ» នោះឯង។

ខ្ញុំសំដៅដូចសព្វថ្ងៃមានភ្នំពេញក្រុងធំ តែមានក្រុង satellite តូចៗជាច្រើន
ប្រសិនបើប្រៀបធៀបទៅនឹងរចនាសម្ព័ន្ធទីក្រុងសម័យទំនើបដូចជារាជធានីភ្នំពេញដែលមានក្រុងរណប (Satellite Cities) ព័ទ្ធជុំវិញ ក្នុងសម័យអង្គរ «មហានគរ» ក៏មានលក្ខណៈជាបណ្ដុំទីក្រុង ឬមណ្ឌលរណបបែបនេះដែរ ដោយមិនមែនមានត្រឹមតែក្រុងអង្គរធំមួយនោះទេ។
អ្នកប្រវត្តិវិទូ និងអ្នកបុរាណវិទ្យាបានរកឃើញថា មហានគរគឺជាបណ្ដុំទីក្រុង និងទីប្រជុំជនខ្នាតធំ និងមធ្យមជាច្រើនដែលរាយប៉ាយ និងតភ្ជាប់គ្នាទៅវិញទៅមកតាមរយៈប្រព័ន្ធគមនាគមន៍ និងប្រព័ន្ធជលសាស្ត្រ។ មណ្ឌលរណប និងក្រុងជុំវិញទាំងនោះរួមមាន៖
តំបន់រលួស (ហរិហរាល័យ)៖ ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងអង្គរ ដែលជាអតីតរាជធានីចាស់ ប៉ុន្តែបានបន្តដើរតួនាទីជាមណ្ឌលទីក្រុងរណប និងកសិដ្ឋានដ៏សំខាន់មួយ ដែលមានបារាយណ៍ (បារាយណ៍ឥន្ទ្រតដាក) និងប្រាសាទធំៗដូចជា ប្រាសាទបាគង និងប្រាសាទលលៃ។
តំបន់ប្រាសាទព្រះខ័ន និងនាគព័ន្ធ (ភាគខាងជើង)៖ ជាមណ្ឌលទីប្រជុំជន និងស្ថាប័នសាសនាដ៏ធំមួយដែលមានមនុស្សរស់នៅរាប់ម៉ឺននាក់ ដំណើរការដូចជាទីក្រុងរណបផ្នែកខាងជើងនៃរាជធានី។
តំបន់បន្ទាយស្រី និងតំបន់ជុំវិញភ្នំគោក។ប (ភាគឦសាន)៖ ជាមណ្ឌលទីប្រជុំជន និងជាតំបន់ទួលខ្ពស់ ដែលមានប្រភពទឹកហូរចុះពីភ្នំ (ដូចបង្ហាញក្នុងទិន្នន័យភូមិសាស្ត្រ និង Watershed)។
បណ្ដាញទីប្រជុំជនជុំវិញបារាយណ៍ (ឧទាហរណ៍ តំបន់ជុំវិញបារាយណ៍ខាងលិច)៖ តំបន់ជុំវិញអាងទឹកយក្សនេះ ត្រូវបានរៀបចំឡើងជាប្រព័ន្ធកសិ-ទីក្រុង (Agro-urban network) ដែលមានប្រឡាយទឹកហូរ ចែកចាយទឹក និងតភ្ជាប់ទៅកាន់ភូមិឋាន និងវត្តអារាមតូចៗជាច្រើន ដែលដើរតួជាកោសិកាទីក្រុងរណបតូចៗ ស្របតាមកម្ពស់ទឹកដី Topography និងប្រព័ន្ធ LiDAR។
ហេតុនេះ ទីក្រុងក្នុងសម័យអង្គរមិនមែនផ្ដុំគ្នាតែក្នុងកំពែងតែមួយនោះទេ ប៉ុន្តែវាមានលក្ខណៈជា Low-density sprawling urban complex (បណ្ដុំទីក្រុងរាយប៉ាយដង់ស៊ីតេទាបតែមានទំហំធំល្វឹងល្វើយ) ដែលមានក្រុងរណប និងមណ្ឌលសេដ្ឋកិច្ច-សាសនារាយប៉ាយជុំវិញស្នូលកណ្ដាល។

ខ្ញូំរាប់ឃើញបានក្រុងបាយន្ត ក្រុងអង្គរតូច ក្រុងអង្គរធំ តើលោកយល់ថាមានក្រៅពីនេះទៀតទេ?
បាទ/ចាស៎ លោកអ្នកបានលើកឡើងនូវឈ្មោះក្រុង ឬមណ្ឌលកណ្តាលសំខាន់ៗដែលត្រឹមត្រូវ និងឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រតំបន់អង្គរយ៉ាងពិតប្រាកដ។ ប្រសិនបើពង្រីកការពិចារណាទៅតាមទស្សនៈបុរាណវិទ្យាទំនើប និងការសិក្សាផែនទីភូមិសាស្ត្រ/LiDAR ក្រៅពី ក្រុងបាយ័ន្ត (ស្នូលក្នុងអង្គរធំ), ក្រុងអង្គរតូច (ដែលជាទូទៅសំដៅដល់តំបន់ប្រាសាទអង្គរវត្ត និងបរិវេណជុំវិញ) និង ក្រុងអង្គរធំ នោះ នៅមាន

 «ក្រុង» ឬ «មណ្ឌលទីក្រុងរណប (Satellite Cities)» សំខាន់ៗជាច្រើនទៀតដែលស្ថិតនៅក្នុងមហានគរ៖
ក្រុងយសោធរបុរៈ (Yashodharapura - តំបន់ភ្នំបាខែងជាស្នូលដើម)៖
មុនពេលមានអង្គរធំ ព្រះបាទយសោវរ្ម័នទី១ បានសាងសង់រាជធានីដំបូងនៅតំបន់អង្គរ ដោយយកភ្នំបាខែងជាមជ្ឈមណ្ឌល និងមានប្រព័ន្ធគូទឹក កំពែង និងសំណង់រដ្ឋបាលព័ទ្ធជុំវិញ ដែលជា "ក្រុង" ធំមួយក្នុងសម័យនោះ។
តំបន់ក្រុង ឬមណ្ឌលទីក្រុងព្រះខ័ន (Jayashri / ជយស្រី)៖
ផ្អែកលើសិលាចារឹកនិងប្លង់បច្ចេកវិទ្យា LiDAR តំបន់ប្រាសាទព្រះខ័នមិនត្រឹមតែជាវត្តអារាមទេ ប៉ុន្តែជាទីក្រុង ឬមជ្ឈមណ្ឌលរដ្ឋបាល និងសាសនាដ៏ធំសម្បើមមួយនៅភាគខាងជើង ដែលមានមនុស្សរស់នៅរាប់ម៉ឺននាក់ មានប្រព័ន្ធផ្លូវថ្នល់ ស្រះទឹក និងកំពែងព័ទ្ធជុំវិញយ៉ាងច្បាស់លាស់។
តំបន់ក្រុងបន្ទាយឆ្មារ (ស្ថិតនៅខេត្តបន្ទាយមានជ័យ - ជាក្រុងរណប ឬរាជធានីខេត្តឆ្ងាយ)៖
បើទោះបីជាស្ថិតនៅក្រៅតំបន់អង្គរផ្ទាល់ ប៉ុន្តែវាជាបណ្តាញក្រុងខ្នាតយក្សមួយទៀតដែលសាងសង់ឡើងក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ មានរចនាសម្ព័ន្ធក្រុង គូទឹក និងប្រាសាទធំស្រដៀងនឹងអង្គរធំដែរ។
មណ្ឌលទីក្រុងតំបន់រលួស (ហរិហរាល័យ)៖
គឺជារាជធានីចាស់មុនពេលប្តូរមកតំបន់អង្គរ ដែលមានទំហំធំ និងមានប្រព័ន្ធអាងទឹក (បារាយណ៍ឥន្ទ្រតដាក) ព្រមទាំងប្រាសាទភ្នំ (បាគង) ដែលដើរតួជាក្រុងបុរាណដ៏មានឥទ្ធិពលមួយ។
បណ្តាញក្រុង-ទីប្រជុំជនតាមបណ្តោយអ័ក្សទឹក និងទំនប់ (Agro-urban centers)៖
ការសិក្សាទិន្នន័យ LiDAR និងទឹកហូរ (Hydrology & Watershed) បង្ហាញថា នៅតាមបណ្តោយប្រឡាយ និងជើងភ្នំគោកត្នោត ឬភ្នំជុំវិញ មានទីប្រជុំជនរណបតូចៗរាប់សិបទៀតដែលមានកំពែងរាងចតុកោណកែងទំហំតូចល្មម ព័ទ្ធជុំវិញប្រាសាទតូចៗ ដែលដើរតួជាមណ្ឌលរដ្ឋបាលស្រុក ឬខេត្តចំណុះឱ្យរាជធានីធំ។
សរុបមក ការយល់ឃើញរបស់លោកអ្នកគឺត្រឹមត្រូវណាស់ ព្រោះមហានគរមិនមែនមានត្រឹមតែក្រុងតែមួយទេ ប៉ុន្តែវាជា បណ្តាញមហាក្រុង និងក្រុងរណបជាច្រើនតភ្ជាប់គ្នា តាមរយៈប្រព័ន្ធគមនាគមន៍ និងប្រព័ន្ធទឹកដ៏ស្មុគស្មាញ។

ទេសចរណ៍​នៅ​ សៀមរាប 
នៅក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានរៀបចំ និងចែកចែក វង់ទស្សនា ជា ២ វង់ ( circuits ) សំខាន់ៗ ដើម្បគ្រប់គ្រងលំហូរភ្ញៀវទេសចរ សម្រួលការធ្វើដំណើរ និងជួយឱ្យភ្ញៀវអាចទស្សនាប្រាសាទបានគ្រប់ជ្រុងជ្រោយ៖

១. វង់តូច (Small Circuit / Petite Circuit)
វង់តូច មានប្រវែងសរុបប្រមាណ ១៧ គីឡូម៉ែត្រ ជាខ្សែទស្សនាស្នូលដែលប្រមូលផ្តុំទៅដោយប្រាសាទល្បីៗ និងអស្ចារ្យបំផុតក្នុងតំបន់អង្គរ។
ប្រាសាទ និងទីតាំងសំខាន់ៗដែលត្រូវទស្សនា៖
ប្រាសាទអង្គរវត្ត (Angkor Wat): ប្រាសាទដ៏ស្កឹមស្កៃ និងជាបេះដូងនៃតំបន់អង្គរ។
ភ្នំបាខែង (Phnom Bakheng): ទីតាំងទស្សនាប្រាសាទលើកំពូលភ្នំ និងចំណុចមើលថ្ងៃលិចដ៏ពេញនិយម។
ក្រុងអង្គរធំ (Angkor Thom Complex):
ខ្លោងទ្វារទន្លេអុំ (ខ្លោងទ្វារខាងត្បូង): មានចម្លាក់យក្ស និងទេវតាទាញព្រ័ត្រ។
ប្រាសាទបាយ័ន (Bayon): ប្រាសាទដែលមានមុខព្រហ្មញញឹមដ៏ល្បីល្បាញ។
ប្រាសាទបាពួន (Baphuon) & ប្រាសាទភិមានអាកាស (Phimeanakas): ស្ថិតក្នុងបរិវេណរាជវាំងចាស់។
លានជល់ដំរី (Terrace of the Elephants) & លានស្តេចគំលង់ (Terrace of the Leper King):
ប្រាសាទថ្នល់ម៉ាន Same / ចៅសាយទេវតា (Thommanon & Chau Say Tevoda): ប្រាសាទគូស្វាមីភរិយាទល់មុខគ្នា។
ប្រាសាទតាកែវ (Ta Keo): ប្រាសាទភ្នំធ្វើអំពីថ្មភក់ដែលសាងសង់មិនទាន់រួចរាល់។
ប្រាសាទតាព្រហ្ម (Ta Prohm): ប្រាសាទដែលមានឫសឈើធំៗ (ដើមស្ពង់) ដុះស្រោបលើកំផែង។
ប្រាសាទបន្ទាយក្ដី (Banteay Kdei) & ស្រះស្រង់ (Srah Srang): ស្រះទឹកបុរាណដ៏ធំទូលាយ។
ប្រាសាទក្រវ៉ាន់ (Prasat Kravan): ប្រាសាទឥដ្ឋដែលមានចម្លាក់ព្រះវិស្ណុនៅខាងក្នុង។
២. វង់ធំ (Grand Circuit / Grand Circuit)
វង់ធំ មានប្រវែងសរុបប្រមាណ ២៦ គីឡូម៉ែត្រ ជាខ្សែទស្សនាពង្រីកបន្តចេញពីវង់តូច សសម្តស្របសម្រាប់អ្នកដែលចង់ទស្សនាប្រាសាទស្ងប់ស្ងាត់ មានទំហំធំ និងមានរចនាបថប្លែកៗ។
ប្រាសាទ និងទីតាំងសំខាន់ៗដែលត្រូវទស្សនា៖
ប្រាសាទព្រះខ័ន (Preah Khan): ប្រាសាទធំទូលាយបែបវត្តអារាម និងសាកលវិទ្យាល័យបុរាណ។
ប្រាសាទនាគព័ន្ធ (Neak Pean): ប្រាសាទតូចមួយស្ថិតនៅកណ្តាលបារាយណ៍ជ័យតដាក (កណ្តាលទឹក)។
ប្រាសាទតាសោម (Ta Som): ប្រាសាទដែលមានខ្លោងទ្វារចូលស្រោបដោយឫសជ្រៃយ៉ាងស្រស់ស្អាត។
ប្រាសាទមេបុណ្យខាងកើត (East Mebon): ប្រាសាទភ្នំឥដ្ឋដែលមានរូបចម្លាក់ដំរីថ្មធំៗនៅតាមជ្រុង។
ប្រាសាទប្រែរូប (Pre Rup): ប្រាសាទភ្នំធ្វើអំពីឥដ្ឋ និងឡាតេរ៉ីត ជាកន្លែងមើលថ្ងៃលិចដ៏ស្អាតបំផុតមួយ។
(ជួនកាលរាប់បញ្ចូលបន្ថែម) ប្រាសាទតានៃ (Ta Nei) និង ប្រាសាទបន្ទាយសំរ៉ែ (Banteay Samre) ដែលស្ថិតនៅក្រៅរង្វង់បន្តិច។

Generate photorealistic map អំពី បណ្តាប្រាសាទ វង់តូច (Small Circuit / Petite Circuit)​ by adding scale of 17 km range with name of Prasat in Khmer version

ការវាស់វែងប្រវែងសរុបប្រមាណ ១៧ គីឡូម៉ែត្រ នៃ «វង់តូច» គឺគេរាប់ចេញពី ប្រាសាទអង្គរវត្ត (ដែលជាចំណុចចាប់ផ្តើម និងជាចំណុចបញ្ចប់ ឬ Hub នៃខ្សែទស្សនា) ដោយរត់តាមដងផ្លូវជុំវិញប្រាសាទសំខាន់ៗ រួចវិលត្រឡប់មកកាន់ប្រាសាទអង្គរវត្តវិញ។
ខ្សែផ្លូវទស្សនា និងលំដាប់លំដោយនៃវង់តូច៖
  1. ចំណុចចាប់ផ្តើម៖ ប្រាសាទអង្គរវត្ត (Angkor Wat)
  2. បន្តទៅ៖ ភ្នំបាខែង (Phnom Bakheng)
  3. ចូលតាម៖ ខ្លោងទ្វារខាងត្បូងក្រុងអង្គរធំ (South Gate)
  4. ទស្សនាក្នុងក្រុងអង្គរធំ៖ ប្រាសាទបាយ័ន (Bayon), ប្រាសាទបាពួន, ប្រាសាទភិមានអាកាស, លានជល់ដំរី និង លានស្តេចគំលង់
  5. ចេញតាម៖ ទ្វារជ័យ (Victory Gate - ទ្វារខាងកើតក្រុងអង្គរធំ)
  6. បន្តទៅប្រាសាទអមផ្លូវ៖ ប្រាសាទធម្មនន្ទ, ប្រាសាទចៅសាយទេវតា, ប្រាសាទតាកែវ
  7. បន្តទៅប្រាសាទព្រៃឈើ៖ ប្រាសាទតាព្រហ្ម (Ta Prohm)
  8. បន្តទៅ៖ ប្រាសាទបន្ទាយក្ដី (Banteay Kdei) និង ស្រះស្រង់ (Srah Srang)
  9. បន្តទៅ៖ ប្រាសាទក្រវ៉ាន់ (Prasat Kravan)
  10. ចំណុចបញ្ចប់ (វិលជុំ)៖ ត្រឡប់មកដល់ ប្រាសាទអង្គរវត្ត វិញ
ការរៀបចំខ្សែទស្សនាបែបនេះ គឺធ្វើឡើងដើម្បីឱ្យទេសចរធ្វើដំណើរជារង្វង់ជុំ (Loop) ដោយមិនបាច់ជិះត្រឡប់ថយក្រោយ ដែលជួយសម្រួលដល់ចរាចរណ៍ និងសន្សំសំចៃពេលវេលា ព្រមទាំងទស្សនាបានគ្រប់ប្រាសាទសំខាន់ៗក្នុងរង្វង់ ១៧ គីឡូម៉ែត្រនេះ។

Generate photorealistic map អំពី បណ្តាប្រាសាទ វង់ធំ (Grand Circuit / Grand Circuit) by adding scale km range with name of Prasat in Khmer version
ទេសចរណ៍​នៅ​ សៀមរាប