Saturday, September 5, 2026

រដ្ឋបាលដែនដី ខេត្ត ក្រចេះ

បញ្ជីឯកសារពាក់ព័ន្ធខេត្តក្រចេះ រួមមានដួចខាងក្រោម
  1. តំបន់ព្រំដែនខេត្តក្រចេះ
  2. តំបន់រដ្ឋបាលដែនដី ខេត្តក្រចេះ
  3. បញ្ជីវត្តអារាម ខេត្តក្រចេះ
  4. លទ្ធផលបោះឆ្នោត លទ្ធផលបោះឆ្នោត ខេត្តក្រចេះ
  5. តំបន់ទេសចរណ៍ខេត្ត ក្រចេះ
ប្រវត្តិខេត្ត ក្រចេះ 
Generating​ photorealistic ទំហំ scale 900px X 1100px ចំណងជើងអក្សរឆ្លាក់ផុស "ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត ខេត្ត ក្រចេះ "៖បញ្ចូលរូបភាព នូវពត៍មានលំអិតតាមផ្នែកធំៗ ផ្នែកតូចៗ ដូចបានរៀបរាប់មកស្រាប់៖ តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ នាដើមទសវត្សឆ្នាំ១៩០០ បានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក “កំពង់ចម្លងក្របី” របស់ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ(សូមកុំច្រឡំនៅជិតកែវសីមា ភ្នងសំលាប់ Gatille ១៩៣០’s ក្រោយមកក្លាយជាពាក្យ Kratie ឬ Kratié ជាពាក្យខុស ត្រឹមត្រូវគួរសរសេរ Kracheh)។
ផែនទីបុរាណនៃ អាណាចក្រខ្មែរសម័យចេនឡាទឹក និង ចេនឡាគោក 
អំពីជនជាតិ ក្រចេះ ឬ គោខ្ចក

ក្នុងសៀវភៅប្រវត្តិសាស្រ្ដប្រទេសកម្ពុជា ចាប់ពីសតវត្សទី១ នៃគ្រឹស្ដសករាជរហូតមក របស់លោក អាដេម៉ា ឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំប្រទេសកម្ពុជា បោះពុម្ព នៅ ទីក្រុងប៉ារីស នាឆ្នាំ១៩១៤ (ប្រែសម្រួលដោយ លោកទេព ម៉េងឃាង ហៅទីឃាយុ បោះពុម្ព នៅកម្ពុជា នាឆ្នាំ២០០៦) លើលេខយោងក្នុងទំព័រទី៣៨-៣៩ លោកបាន រៀបរាប់ ឈ្មោះ ទីក្រុងបុរាណដែលមាននៅកម្ពុជា។ ក្នុងនោះមាន ឈ្មោះ ក្រុងបុរាណ មួយនៅក្នុង ស្រុក សំបូរ ខេត្តក្រចេះ គឺទីក្រុងសម្ភុបុរៈ។ លោក អាដេម៉ា ឡឺក្លែរ បានពន្យល់ ថា៖ សម្ភុបុរៈ=ទីក្រុងរបស់អ្នកប្រាជ្ញ។ ភស្ដុតាងសិលាចារិកk.125 ដែលបានសិក្សា ដោយសាស្រ្ដាចារ្យ បណ្ឌិត វង់ សុធារ៉ា បញ្ជាក់ថា នៅខេត្តក្រចេះ មានក្រុងបុរាណមួយរបស់ ខ្មែរគឺក្រុង សម្ភុបុរៈ (នៅស្រុកសំបូរ)។
ផែនទីរដ្ឋបាលដែនដី ខេត្ត ក្រចេះ

ផែនទីរដ្ឋបាលដែនដី ខេត្ត ក្រចេះ
ផែនទីរដ្ឋបាលដែនដី បណ្តាឃុំខេត្ត ក្រចេះ ឆ្នាំ ២០២២

ផែនទីរដ្ឋបាលដែនដី ខេត្ត ក្រចេះ

ផែនទីរដ្ឋបាលដែនដី ខេត្ត ក្រចេះ
ផែនទី ផ្លូវទឹកកម្ពុជា

កំពស់ទឹកខេត្ត ក្រចេះ

ផែនទី រដ្ឋបាលដែនដី ខេត្ត ក្រចេះ

ផែនទី រដ្ឋបាលដែនដី ខេត្ត ក្រចេះ







រដ្ឋបាលដែនដី
រដ្ឋបាលដែនដី
ខេត្ត ក្រចេះ ចំនួនស្រុក  ០៦
១ ស្រុកឆ្លូង
លរ
ឃុំ
ភូមិ
ភូមិ
1
6
2
8
3
4
4
3
5
4
6
5
7
5
8
5

២ ស្រុកចិត្របុរី
លរ
ឃុំ
ភូមិ
ភូមិ
9
8
10
2
11
9
12
5
13
5
14
5
15
5
16
6
17
3
18
12

៣ ក្រុងក្រចេះ
លរ
ឃុំ
ភូមិ
ភូមិ
19
2
20
2
21
5
22
5
23
2
៤ ស្រុកព្រែកប្រសព្វ
លរ
ឃុំ
ភូមិ
ភូមិ
24
6
25
7
26
4
27
3
28
10
29
4
30
7
31
7

៥ ស្រុកសំបូរ
លរ
ឃុំ
ភូមិ
ភូមិ
32
3
33
7
34
5
35
5
36
7
37
4
38
8
39
4
40
6
41
4

៦ ស្រុកស្នួល
លរ
ឃុំ
ភូមិ
ភូមិ
42
8
43
8
44
11
45
10
46
8



ផែនទីរដ្ឋបាល
បញ្ជីស្រុករដ្ឋបាល
List of district បញ្ជីស្រុករដ្ឋបាល ឆ្នាំ ២០២០
Code Khmer English Number Of Commune Number Of Village
Commune Sangkat
1 1001 ស្រុក ឆ្លូង Chhloung District 8 0 41
2 1002 ក្រុង ក្រចេះ Kracheh Municipality 0 5 16
3 1003 ស្រុក ព្រែកប្រសព្វ Prek Prasab District 8 0 48
4 1004 ស្រុក សំបូរ Sambour District 10 0 52
5 1005 ស្រុក ស្នួល Snuol District 6 0 40
6 1006 ស្រុក ចិត្របុរី Chetr Borei District 10 0 61
Total 42 5 258

ក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីចំនួន ៣៧ នៅខេត្តក្រចេះ (ភ្នំពេញ)៖ ផ្អែកលើសំណើរបស់រដ្ឋបាលខេត្តក្រចេះ ក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសម្រេចបង្កើតភូមិថ្មីចំនួន ៣៧ ស្ថិតក្នុងឃុំ សង្កាត់ ១៧ នៃស្រុក ក្រុង ០៥ ក្នុងខេត្តក្រចេះ។


មកទល់បច្ចុប្បន្ន ខេត្តក្រចេះមានស្រុក ក្រុងចំនួន ០៦ ឃុំ សង្កាត់ ៤៧ និងភូមិ ២៥៨ ដែលក្នុងចំណោមភូមិទាំងអស់នេះមាន ឧបសម្ព័ន្ធជារចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាលបណ្ដោះអាសន្ន ឬហៅថា ភូមិ ឧបសម្ព័ន្ធចំនួន ១២៤។ ក្នុងភូមិសាស្រ្ត ភូមិឧបសម្ព័ន្ធ ទាំងអស់នោះមានប្រជាពលរដ្ឋរស់នៅ ២២.៦២០គ្រួសារ ចំនួនមនុស្ស ៨៧.០៧៦នាក់ ហើយអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន ៤៦.៨៣៥នាក់ និងបាន ចុះឈ្មោះបោះឆ្នោតចំនួន ៣២.៦៣៨នាក់។

ការសម្រេចបង្កើតភូមិថ្មីជាផ្លូវការជំនួសឲ្យភូមិឧបសម្ព័ន្ធបណ្ដោះអាសន្ន មិនត្រឹមតែបានបង្កលក្ខណៈ ងាយស្រួលដល់ ការគ្រប់គ្រងរដ្ឋបាលរបស់អាជ្ញាធរមូលដ្ឋានខេត្តក្រចេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កលទ្ធភាព ធំធេងសម្រាប់ការអភិវឌ្ឍមូលដ្ឋាននៅតំបន់ដាច់ស្រយាលនេះទៀតផង។

ក្រុមការងារ និង រដ្ឋបាល ខេត្តក្រចេះសូមសម្ដែងអំណរគុណដ៏ជ្រាលជ្រៅជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលលោកបានឆ្លើយតបទាន់ពេលវេលាចំពោះសំណូមពរដ៏ទទូចរបស់អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ហើយសង្ឃឹម យ៉ាង មុតមាំថា ភូមិឧបសម្ព័ន្ធដែលនៅសេសសល់ចំនួនប្រមាណ ៨០ទៀត នឹងបានប្រែក្លាយទៅជា ភូមិថ្មីជាផ្លូវការ បន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខ៕ខេត្ត ក្រចេះ


RFA Khmer ថ្ងៃទី ៤មិថុនា ២០២៤
·ពលរដ្ឋ​​នៅ​ក្រចេះ​អះអាង​ថា ក្រុមហ៊ុន​វៀតណាម​រំលោភ​បំពាន​ដីធ្លី​និង​ហាមឃាត់​ពួកគេ​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ
---
ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ​អះអាង​ថា មាន​ក្រុមហ៊ុន​ចំនួន​២ បាន​រំលោភបំពាន​យក​ដីធ្លី​និង​ហាមឃាត់​ពួកគេ​មិន​ឲ្យ​ធ្វើស្រែ​ចម្ការ ដោយ​សំអាង​ថា ដី​ទាំងនោះ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុមហ៊ុន​ទទួល​បាន​ពី​រដ្ឋាភិបាល។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ អះអាង​ថា ក្រុមហ៊ុន​វៀតណាម កាមាដេនូវេឈ័រ (Kamadenouvechuoa) ដែល​សហការ​ជាមួយ​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បាន​ឈូស​ឆាយ​និង​ហ៊ុមព័ទ្ធ យក​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ និង​ដី​ព្រៃ​សហគមន៍​ជាច្រើន​ហិកតារ ដោយ​តំណាង​ក្រុមហ៊ុន​អះអាង​ថា ពួកគេ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ​វិនិយោគ​ដាំ​ដំណាំ​អំពៅ។

ពលរដ្ឋ​រស់នៅ​ឃុំ​កោះខ្ញែរ លោក ហ៊ី សេងហោ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៣ ខែ​មិថុនា ថា រយៈពេល​២​ថ្ងៃ​មក​ហើយ ដែល​ក្រុមហ៊ុន​វៀតណាម​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ធ្វើស្រែ​ចម្ការ​នៅ​លើ​ដី​របស់​ពួកគេ លើស​ពី​នោះ ថែមទាំង​ចោទ​ប្រជាពលរដ្ឋ​ថា បាន​ចូល​ទៅ​ទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន​ទៅវិញ ខណៈ​ដី​ស្រែចម្ការ​ពលរដ្ឋ​ទាំងនោះ​មិន​ស្ថិត​នៅ​ក្នុង​ផែនទី​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​កាមាដេនូវេឈ័រ និង​ក្រុមហ៊ុន​កសិកម្ម យុវជន ស្វាយរៀង នោះ​ឡើយ​។ លោក​ចាត់ទុក​ករណី​នេះ ជា​ការ​រំលោភបំពាន​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​រំលោភសិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ពលរដ្ឋ​ស្របច្បាប់។

លោក ហ៊ី សេងហោ៖ «និយាយ​ពី​កាយ​ក្រវាត់​មួយ​សារ​ហើយ​លើ​ដី​ខ្ញុំ​ខាងកើត​ឥឡូវ​គេ​ថា ប៉ះពាល់ ហើយ​ក្រវាត់​នឹង​នៅ​ខាងលិច​ចម្ការ​ខ្ញុំ​ហើយ​បង្គោលព្រំ​នៅ​ខាងលិច​ចម្ការ​ខ្ញុំ​ប្រហែល​១០០​ម៉ែត្រ ដល់​ឥឡូវ​គេ​ដើរមក​ថា ដី​ពួក​ខ្ញុំ​សុទ្ធតែ​ជាប់​ក្នុង​ផែនទី​ក្រុមហ៊ុន​និយាយ​ទៅ​យួន​ជា​មេការ​ក្រុមហ៊ុន​ដើរ​ចុះ​ដើរ​ឡើង ពេល​ឃើញ​អាត្រាក់​ចូល គឺ​មិន​ឲ្យ​ចូល​អ៊ីចឹង​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នឹង ឥឡូវ​ជួបប្រទះ​ការ​លំបាក ក្នុង​ការ​បង្ក​បង្កើន​ផល ខ្លះ​ក៏​បាន​ធ្វើ​ខ្លះ​ក៏​អត់»។

ចំណែក​ប្រធាន​សហគមន៍​សំពុង លោក យ៉ប ចាន់ធំ ឲ្យ​ដឹង​ថា ក្រៅពី​ដីស្រែ​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ក្រុមហ៊ុន​មួយ​នេះ ក៏បាន​ជីក​ប្រឡាយ​ព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍​ជាង ១​គីឡូម៉ែត្រ ៤​ជ្រុង​ថែម​ទៀត។ លោក​បន្ថែម​ថា ដីព្រៃ​សហគមន៍​មាន​ទំហំ​ជាង ១​ពាន់​(១.៣៩៨)​ហិកតារ ដែល​ជា​ជម្រក​សត្វព្រៃ​គ្រប់​ប្រភេទ និង​ជា​កន្លែង​ពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ។


លោក យ៉ប ចាន់ធំ៖ «ធ្វើ​អ៊ីចឹង​អយុត្តិធម៌ ហើយ​ប្រជាពលរដ្ឋ​ខ្ញុំ​គាត់​អត់​ព្រម គាត់​អត់​ព្រម​ឲ្យ​ធ្វើ​អ៊ីចឹង ដោយសារ​អត់​ឯកភាព​ពី​សហគមន៍ និង​អាជ្ញាធរ សូម​ឲ្យ​គាត់​ដោះស្រាយ​ឲ្យ​បាន​ហើយ​លុប​ប្រទ្បាយ​កាយ​ឲ្យ​បាន​ដូចដើម​វិញ»។

ប្រជាពលរដ្ឋ​ទទូច​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​រក​ដំណោះស្រាយ និង​ត្រូវ​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​ប្រជាពលរដ្ឋ​ទុក​អាស្រ័យ​ផល​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ពីព្រោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បច្ចុប្បន្ន​រស់នៅ​ពឹងផ្អែក​ទៅលើ​របរ​ដាំ​ដំណាំ​កសិកម្ម គ្រាន់​បាន​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ និង​សងបំណុល​ធនាគារ​។ ពលរដ្ឋ​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ជួយ​ដោះស្រាយ​នោះ​ទេ ពលរដ្ឋ​នៅ​តំបន់​នោះ​នឹង​នាំគ្នា​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ។


ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អភិបាល​ខេត្តក្រចេះ លោក វ៉ា ថន បានទេ​នៅ​ថ្ងៃទី៣ ខែ​មិថុនា។ ចំណែក​តំណាង​ក្រុមហ៊ុន​ទាំងពីរ​ក៏​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទៅជា​យ៉ាងណា សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​កាលពី​ឆ្នាំ​២០២១ ដោយ​ដកស្រង់​សម្ដី​អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន ថា ក្រុមហ៊ុន​វៀតណាម​ឈ្មោះ កាមាដេនូវេឈ័រ បាន​ក្ស័យធន​ម្ដង​រួច​មក​ហើយ កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០២១​ក្រុមហ៊ុន​មួយ​នេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ដើម្បី​វិនិយោគ​ផលិត​ស្ករអំពៅ សម្រាប់​ផ្គត់ផ្គង់​រវាង​វៀតណាម​និង​កម្ពុជា។
មេឃុំ​កោះខ្ញែរ លោក អ៊ុក សាវី បញ្ជាក់​យ៉ាង​ខ្លី​ថា ពលរដ្ឋ​ពិតជា​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ប្រាកដ​មែន។

លោក អ៊ុក សាវី៖ «បាទៗ​ករណី​នឹង​មាន​មែន ខ្ញុំ​កំពុង​រវល់​ចុះបញ្ជី​ក្បាល​ឲ្យ​ប្រជាពលរដ្ឋ»។
ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​គួរតែ​យក​យន្តការ​ស្បែក​ខ្លា​ដែល​រដ្ឋាភិបាល​ធ្លាក់​ដាក់​ចេញ​មក​អនុវត្ត​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវតែ​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន​សិន មុន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​រងគ្រោះ​បន្ត​ទៀត។

លោក យិន ម៉េងលី៖ «រដ្ឋាភិបាល​គប្បី​តែ​ធ្វើការ​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់​ដើម្បី​បញ្ចៀស​បញ្ហា​ទាំងអស់​នឹង ហើយ​ការ​ណា​ធ្វើការ​សិក្សា​មិនបាន​ច្បាស់លាស់​ទេ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ»។

ពលរដ្ឋ​លើកឡើង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​នៅ​មិនទាន់​ទទួល​បាន​ដំណឹង​ពី​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​កាមាដេនូវេឈ័រ និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង នៅ​ឡើយ ហើយ​ទំហំ​ផ្ទៃដី​ដែល​ក្រុមហ៊ុន​ទទួល​បាន​ក៏​អាជ្ញាធរ​មិនបាន​ប្រកាស​ជា​សាធារណៈ​នោះ​ដែរ។ ពួកគេ​ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ជា​មុន​សិន មុន​ធ្វើការ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ណាមួយ៕ផែនទី រដ្ឋបាលឃុំ ខេត្ត ក្រចេះ
​ប្រកាស​លេខ​ ១២២​ ស្ដី​ពី​ ការ​ទទួលស្គាល់​សហគមន៍​តំបន់ការពារធម្មជាតិ​ «កំពង់​ដំរី​» នៃ​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ ស្ថិត​នៅ​ភូមិ​កំពង់​ដំរី​ ឃុំ​បឹង​ចារ​ ស្រុក​សំបូរ​ ខេត្តក្រចេះ​បោះពុម្ពផ្សាយដោយ៖ Open Development Cambodia សហគមន៍​តំបន់ការពារធម្មជាតិ​ កំពង់​ដំរី​ នៃ​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ ស្ថិត​នៅ​ភូមិ​កំពង់​ដំរី​ ឃុំ​បឹង​ចារ​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ ដែល​មាន​ផ្ទៃដី​សរុប​ ១៣០២​ ហិ​កតា​ (​មួយ​ពាន់​បី​រយ​ពី​រហិក​តា​)​ ត្រូវ​បាន​រៀបចំ​បង្កើត​ឡើង​ក្នុង​គោលបំណង​បង្កើន​ការ​ចូលរួម​គ្រប់គ្រង​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​ និង​រួមចំណែក​លើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន​ស្រប​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​។​​បុរស​៨​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​ការ​បង្ក្រាប​មួយ​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ខេត្ត​ក្រចេះ​ក្នុង​បញ្ហា​ដីធ្លី​នោះ បាន​ទទួល​មេធាវី​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​លោក​មេធាវី​ហុក ​ផល្លា​ដែល​មក​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក។ លោក​មេធាវី​ហុក ផល្លា​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថាលោក​កំពុង​ចាប់​ផ្តើម​នីតិ​វិធី​​ច្បាប់​ដើម្បី​ដោះស្រាយ​សំណុំរឿង​កូនក្តី​របស់​លោក​ទាំង​៨​នាក់​ហើយ។

លោក​មេធាវី​បន្ត​ថា កូនក្តី​របស់​លោក​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ពី​បទកុបកម្ម​ប្រឆាំង​រាជការ​សាធារណៈ និង​ការ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។ មេធាវី​រូប​នេះ​បន្ត​ថា លោក​នឹង​សម្ភាស​កូនក្តី​របស់​លោក​ឡើងវិញ។ កាល​ពី​ថ្ងៃ​ទី​១៦​ឧសភា ក្រោយ​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​មួយ​ពី​សំណាក់​កម្លាំង​​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​នៅក្នុង​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ពិពណ៌នា​ថា កម្លាំង​​រដ្ឋាភិបាល​ត្រូវ​បង្ក្រាប​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​ឈ្មោះ ប៊ុន រដ្ឋា ដែល​មាន​ចេតនា​ចង់​បង្កើត​តំបន់​អបគមន៍។

សេចក្តីថ្លែងការណ៍​ដដែល​បាន​រៀបរាប់ថា ក្រុម​មនុស្ស​មួយ​ក្រុម​នេះ​បាន​តាំងខ្លួន​ជំនួស​អាជ្ញាធរ​បែងចែក​ដី​អោយ​អ្នកភូមិ ហើយ​បិទផ្លូវ​មិន​អោយ​អាជ្ញាធរ​ចេញ​ចូល និង​បាន​ចាប់​ខ្លួន​យោធា​រដ្ឋាភិបាល​២​នាក់​ទៀតផង។ មូលហេតុ​ទាំងនេះ ដែល​តម្រូវ​អោយ​សមត្ថកិច្ច​ត្រូវចាត់​វិធានការ​បង្ក្រាប ហើយ​បាន​ចាប់​ខ្លួន​បុរស​ទាំង​៨​នាក់​នេះ។ ក្រុម​សង្គម​ស៊ីវិល​បាន​រិះគន់​ការ​បង្ក្រាប​នេះ​ដែល​បាន​ធ្វើ​អោយ​ក្មេង​ស្រី​ម្នាក់​ស្លាប់៕ បុរស​ជាប់​ចោទ​រឿង​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​ចេញ​មុខ​សារភាព​បុរស​៤​នាក់​ ក្នុង​ចំណោម​៥​​នាក់​ ដែល​តុលាការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ក្នុង​​រឿង​ចាប់​ដី​បង្កើត​​​តំបន់​អបគមន៍​នៅ​​ឃុំ​​កំពង់​​ដំរី​ស្រុក​​ឆ្លូង​ខេត្ត​ក្រចេះ ​​បាន​ចេញ​មុខ​សារភាព។​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​មិថុនា​នេះ ​តុលាការ​ខេត្ត​ក្រចេះ ​បាន​សម្រេច​ឲ្យ​បុរស​ជាប់​ចោទ​ម្នាក់​​​នៅ​ក្រៅ​​ឃុំ​​​ជា​​បណ្តោះ​អាសន្ន​។

ចុះផ្សាយ​នៅ​ថ្ងៃ៖ 27/06/2012 - 15:37 កែប្រែថ្ងៃទី៖ 27/06/2012 - 15:42 ការ​សម្រេច​​​របស់​តុលាការ​​បែប​នេះ ​ធ្វើឡើង​តាម​សេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ដែល​​ថា​អ្នក​​ដែល​​ចូលមក​​សារភាពគឺ​ប្រែក្លាយពី​អ្នកទោសទៅជា​សាក្សី​។ បុរស​នោះ​​ឈ្មោះ ​ខាត់ សារឿន​អាយុ ​៤២​​ឆ្នាំ។​ ​ចំណែក​បុរស​៣​នាក់​ទៀត ​ក៏ត្រូវ​បាន​​គេ​រាយ​ការណ៍​ថា បាន​ចូលខ្លួន​សារភាព នៅក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនានេះ ប៉ុន្តែ​មិន​ទាន់​​បញ្ជូនទៅកាន់តុលាការខេត្ត​ក្រចេះ​នៅឡើយ​។ ដោយឡែកបុរសជាប់ចោទម្នាក់ទៀត ឈ្មោះ ប៊ុន រដ្ឋា នៅបន្តលាក់ខ្លួន ខណៈដែលលោក​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ចាត់​វិធានការ​ផ្លូ​វ​ច្បាប់​ប្រឆាំង​ នឹង​ប្រធាន​សមាគម​អ្នក​​ប្រជាធិប​​តេយ្យ​ លោក​ ម៉ម ​សូណង់ដូ​ប្រធាន​វិទ្យុ​សំបុកឃ្មុំ ​ពាក់ព័ន្ធ​នឹង​ការ​បំផុស​ឲ្យ​ប្រជាជន​ចាប់​ដី​​ខុស​​ច្បាប់​នៅខេត្ត​ក្រចេះ៕​

ប្រទេសកម្ពុជាគឺជាប្រទេសដែលមានភាពចម្រុះផ្នែកជាតិសាសន៍ ប៉ុន្តែមានភាពដូចគ្នាច្រើន (Homogenous) ដោយសារប្រជាជនភាគច្រើនដាច់ខាតគឺជាជនជាតិខ្មែរ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះជនជាតិដើមភាគច្រើន ជនអន្តោប្រវេសន៍ និងជនជាតិដើមភាគតិចនៅកម្ពុជា រៀបចំតាមលំដាប់ទំហំប្រជាជនប៉ាន់ស្ទាន់ពីច្រើនទៅតិច៖

១. ជនជាតិដើមភាគច្រើន (Majority Population)
ជនជាតិខ្មែរ (Khmer): គឺជាជនជាតិភាគច្រើនដាច់ខាត ដោយមានប្រហែល ៩៥% ទៅ ៩៧% នៃចំនួនប្រជាជនសរុប រស់នៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ទំនាប តំបន់ទន្លេសាប និងរាជធានី-ខេត្តនានា។

២. ជនអន្តោប្រវេសន៍ និងជនជាតិភាគតិចដែលមានប្រជាជនច្រើន (Immigrants & Major Ethnic Minorities)
ជនជាតិចាម (Cham / Khmer Islam): មានប្រហែល ១.២% ដល់ ២% នៃប្រជាជនសរុប។ ពួកគេគឺជាក្រុមជនជាតិភាគតិចធំជាងគេលំដាប់ទីពីរ កាន់សាសនាឥស្លាម និងរស់នៅតាមដងទន្លេ ក៏ដូចជារាជធានី-ខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ និងពោធិ៍សាត់។
ជនជាតិវៀតណាម (Vietnamese): មានប្រហែល ១% ដល់ ៣% នៃប្រជាជនសរុប (ការប៉ាន់ប្រមាណមានភាពខុសគ្នារវាងទិន្នន័យផ្លូវការនិងក្រៅផ្លូវការ)។ ភាគច្រើនរស់នៅតាមតំបន់អាគ្នេយ៍ ជុំវិញបឹងទន្លេសាប និងតំបន់ទីប្រជុំជន។
ជនជាតិចិន (Chinese): មានប្រហែល ១% នៃប្រជាជនសរុប។ ទោះបីជាមានប្រភពដើមជាជនអន្តោប្រវេសន៍ចិន (ភាគច្រើនមកពីក្រុមភាសា ទែចូវ កន្តាំង ហុកគៀន ហាកា និងហៃណាន់) តែកូនចៅជំនាន់ក្រោយភាគច្រើនបានធ្វើសមាហរណកម្មចូលក្នុងសង្គម និងវប្បធម៌ខ្មែរយ៉ាងជ្រាលជ្រៅ។

៣. ក្រុមជនជាតិដើមភាគតិច (Indigenous Minorities / Khmer Loeu)
ជនជាតិដើមភាគតិចនៅកម្ពុជាមានប្រមាណជាង ២០ ក្រុមផ្សេងទៀត សរុបបញ្ចូលគ្នាតំណាងឱ្យប្រហែល ១% ទៅ ១.៥% នៃប្រជាជនសរុប ដោយភាគច្រើនរស់នៅតាមតំបន់ខ្ពង់រាបភាគឦសាន (ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង)។ បើគិតតាមទំហំប្រជាជនពីច្រើនទៅតិចក្នុងចំណោមក្រុមនេះ រួមមាន៖
  1. ជនជាតិកួយ (Kuy): រស់នៅច្រើននៅខេត្តព្រះវិហារ កំពង់ធំ និងស្ទឹងត្រែង។
  2. ជនជាតិភ្នង (Phnong / Mnong): រស់នៅច្រើនជាងគេក្នុងខេត្តមណ្ឌលគិរី។
  3. ជនជាតិចារាយ (Jarai): រស់នៅខេត្តរតនគិរី។
  4. ជនជាតិទំពូន (Tampuan): រស់នៅខេត្តរតនគិរី។
  5. ជនជាតិក្រឹង (Krung): រស់នៅខេត្តរតនគិរី និងស្ទឹងត្រែង។
  6. ជនជាតិស្ទៀង (Stieng): រស់នៅខេត្តក្រចេះ និងមណ្ឌលគិរី។
  7. ក្រុមជនជាតិដើមភាគតិចតូចៗផ្សេងទៀត: ព្រៅ (Brao), កាចក់ (Kachok), កាវ៉ែត (Kavet), ស្អូច (Sa'och), សំរែ (Samre), ខោល (Kraol), និងមែល (Mel) ដែលមានចំនួនប្រជាជនតិចតួច (ខ្លះមានត្រឹមតែរាប់រយនាក់ប៉ុណ្ណោះ)។
៤. ក្រុមជនជាតិភាគតិចផ្សេងទៀត
ជនជាតិឡាវ និងថៃ/កុឡា (Lao, Thai, Kula): មានចំនួនតិចតួចណាស់ ដោយភាគច្រើនរស់នៅតាមតំបន់ព្រំដែនភាគខាងជើង និងឦសានប្រទេស។

Generating​ an imagination map ទំហំ scale 900px X 1100px ចំណងជើងអក្សរឆ្លាក់ផុស "ទីក្រុងបុរាណសម័យចេនឡាគឺ ក្រុងសម្ភុបុរៈ (ស្រុកសំបូរ)"៖បញ្ចូលរូបភាព នូវពត៍មានលំអិតតាមផ្នែកធំៗ ផ្នែកតូចៗ ដូចបានរៀបរាប់មកស្រាប់៖ បញ្ចូលរូបភាពផែនទី សម័យ ចេនឡាទឹក ចេនឡា គោក តាមឯកសារប្រវត្តិសាស្ត្រ និងភូមិសាស្ត្រតំបន់ គឺសម្បូរទៅដោយប្រវត្តិទាក់ទងនឹងជនជាតិដើមភាគតិច មាន ជនជាតិខ្មែរ មន ជនជាតិស្ទៀង កួយ ក្រចេះ ព័រ ចារាយ សំរ៉ែ... ដែលរស់នៅតាមច្រកកំពង់ចម្លងក្របី និងមាន ទីក្រុងបុរាណសម័យចេនឡាគឺ ក្រុងសម្ភុបុរៈ (ស្រុកសំបូរ) ដែលសុទ្ធសទ្ធាជាបណ្តុំវប្បធម៌ខ្មែរ និងជនជាតិដើមក្នុងស្រុកផ្ទាល់។