Monday, December 14, 2020

ដំណាំដំឡូងមី

ដំឡូងមី នៅកម្ពុជា មាន ២ ប្រភេទ គឺដំឡូង ផ្អែម Sweet ឬ ដំឡូង គ ឬ ដំឡូងមី គេអាចទទួលទាន ឆៅផ្ទាល់បាន ចំណែក ដំឡូង ចត់ bitter គេដាំតែសម្រាប់ ឧស្សាហកម្ម ដូចជាដំានៅកំពង់ចាម មាន ៨៥% និង ដាំនៅបៃលិនមាន ៨០% ហៅថាដំឡូង ម៉ាឡេ ឬ KU 90 or KM 94 ។ អាចរកចំណូលសម្រាប់កម្ពុជាប្រមាណជា ៧០០ លានដុល្លា/ឆ្នាំ។ ដំឡូងមី គេអាចនាំចេញជា មើម Tapioca Roots,  អាចនាំចេញជាម្ស៉ៅ Tapioca Starch, អាចនាំចេញជា ដំឡូងឆាប Tapioca Chips និងអាចនាំចេញជាចំណីសត្វ Tapioca Hard Pellets។ ប្រជាជនកម្ពុជាចេះដាំដំឡូងមី ស្រាប់ ដូច្នេះ មិនជាចាំបាច់សម្រាប់ បង្ហាញពីវីដាំច្រើនពេកទេ ខ្ញុំគ្រាន់តែរកមូលហេតុអ្វី បានជាគេអាចដាំបាន ២៥ តោន/ហិចតា ខ្លះ អ្នកខ្លះដាំបានតែ ១០ តោន/ហិចតា? ហេតុអ្វីកម្ពុជាពឹងអាស្រ័យឈ្មួញថៃ និង វៀតណាម ជាអ្នកទិញដំឡូងមី ស្រស់ ឬ ដំឡូងមីក្រៀម? ហេតុអ្វីសូម្បី ចិន ក៍តម្លើងរោងចក្រកែច្នៃ នៅវៀតណាម មិនតម្លើងនៅកម្ពុជា? ដំឡូងមី ប្រើពេលវេលាយូរជាងបណ្តាដំណាំផ្សេងៗ ព្រោះវាស៊ីពេលជួលកាល ១២​ខែ ជួលកាល ២៤ ខែ ទើបអាចប្រមូលផល។ ដំឡូងមី មានសំណើម ៦០% ដូច្នេះ ការលក់ចេញ ដំឡូងមីស្ងួត ក្រៀម គឺជាការខាតបង់ !។

The price of fresh cassava roots decreased slightly despite the low supply of new crop From the beginning of October 2022 until now, the price of fresh cassava roots in some provinces in the Central region and the Central Highlands has decreased slightly, the supply of new crops is low, and it will take until November to have more goods on the market. In Son La, the price of cassava chips traded around 6,000 VND/kg for bulk cargo and 6,100-6,150 VND/kg for bags. The price of Vietnam's cassava starch exports is temporarily stagnant, currently fluctuating around 450 USD/ton, FOB.

ដំឡូងមី ស្រស់ នៅកម្ពុ់ជា អាចមានតម្លៃប្រែប្រួលតាមលំដាប់ដូចតទៅ
  1. ២៨០ រៀល/ គក ដំឡូងមីស្រល់
  2. ៣០០ រៀល/ គក ដំឡូងមីស្រល់
  3. ៣២០ រៀល/ គក ដំឡូងមីស្រល់
  4. ៣៥០ រៀល/ គក ដំឡូងមីស្រល់
  5. ៤០០ រៀល/ គក ដំឡូងមីស្រល់
 ឯ តម្លៃ ដំឡូងមី ស្ថួត ឬ ក្រៀម មានតម្លៃដូចតទៅ់
  1. ៦៨០ រៀល/ គក ដំឡូងមី ស្ងួត
  2. ៧០០ រៀល/ គក ដំឡូងមី ស្ងួត
ចំណែក ប្រទេស វៀតណាម គេទទួលទិញ ដំឡូងមី ស្រស់ ដល់ទៅ ៦០០០ ដុង/គក ឬ ០,២៥ ដុល្លា ឬ ៨៥០ រៀល/ គក នេះ ជាមួលហេតុដែលខាង កម្ពុជានាំដំឡូងមី ចេញទៅ​វៀតណាម។ តម្លៃនេះ គឺស្មើរ ២៥០ ដុល្លា/ តោន។ វៀតណាម នាំចេញ ដំឡូងមីស្ងួត ក្នុងតម្លៃ ៤៥០ ដុល្លា/ តោន ដូច្នេះ ចំណុចខ្សោយរបស់កម្ពុជា គឺដូច រឿង ស្រូវដែរ គឺ គ្មានឡសម្ងួត គ្មានរោងចក្រធំៗ បកសំបក....

Giá củ sắn tươi giảm nhẹ dù nguồn cung hàng vụ mới thấp Từ đầu tháng 10/2022 đến nay, giá củ sắn tươi tại một số tỉnh khu vực miền Trung, Tây Nguyên giảm nhẹ, nguồn cung hàng vụ mới thấp, phải sang tháng 11 mới có hàng đưa ra thị trường nhiều hơn. Tại Sơn La, giá sắn lát giao dịch quanh mức 6.000 đồng/kg với hàng rời và 6.100-6.150 đồng/kg với hàng bao. Giá tinh bột sắn xuất khẩu của Việt Nam tạm chũng lại, hiện dao động quanh mức 450 USD/tấn, FOB.

តាមរូបភាពខាងលើនេះ កម្ពុជា មានអាចមានបញ្ហាតែបន្តិចត្រង់ថា តើកសិករ ឬ អ្នកឧកញ៉ា រកស៊ីដាំដំឡូងមី គាត់ដាំ ពូជ ៣ខែ ឬ ០៦ ឬ ០៩​ ខែ ឬ ១២ខែ ឬ ១៨ខែ ឬ ២៤ ខែ ព្រោះការដាំកាន់តែយូរ ការចំណាយកាន់តែខ្ពស់ ! នៅប្រទេសឥណ្ឌា គេដាំ ៣ ខែ។

យោងតាមការវិភាគខ្សែចង្វាក់ផលិតកម្ម ឃើញថា កម្ពុជាខាតបង់ច្រើនបំផុត ព្រោះនាំចេញជា ដំឡូងស្រស់ និង ដំឡូងក្រៀម។ អ្វីជាការខាតបង៉? ដំឡួងមី ក៍ដូចជា ស្រូវដែរ គឺមានសំណើម ដំឡូងមីមានសំណើមជាង ៦០% ដូច្នេះការនាំដំឡូងមី គ្រៀម គឺកម្ពុជាខាត ៦០% វាដូចជា ហ្វីលីពីន យកស្រូវទៅកិន ចេញជាអង្ករ ខាតបង់ ៥០% ទៅលើអង្កាមនិង កន្គក់ ទំរា គេរកឃើញ រោងម៉ាស៊ីនទំនើប និងការរក្សាសំណើម ទើបហ្វីលីពិន និងកម្ពុជា បានចំណេញមកវិញ។ ដូចគ្នានេះដែរ កម្ពុជា នាំដំឡូងស្រល់ចេញទៅ វៀតណាម និង ថៃ គឺខាតបង់ច្រើនណាស់ដែរ ព្រោះតម្លៃសើម បានថោក បើមិនលក់វានឹងស្រកគីឡូ ឬ​ខូចខាត ចំណែកខាងរោងចក្រ គេមិន ចូលសំបកទេ ការបកសំបក គឺជាការខាតបង់ធ្ងន់ធ្ងរណាស់ រោងចក្រ គេមានម៉ាស៊ីន វាយក្រម៉ ខ្មៅៗជាប់ដី រួចលាងទឹកជាការស្រេច !!។

 នៅខេត្តកំពង់ចាម ខ្ញុំឃើញប្រជាជនពេញមួយភូមិៗ រវល់ទាំងចាស់ទាំងក្មេង ទាំងស្រីទាំងប្រុស ក្នុងការអង្គុយចិញ្ច្រាំដំឡូងមីស្រល់ជាចំណីតៗដើម្បីហាលឲ្យស្ងួត ក្រៀម នេះជាការខាតបង់កម្លាំងពលកម្ម ពេលវេលា និង ថវិការជួលមនុស្សចិញ្ច្រាំ គេអាចប្រើម៉ាស៊ីន កិន !!

ប្រភេទដំឡូងមី ផ្តល់់ទិន្ធផលខ្ពស់នៅកម្ពុជា ធៀបកម្រិតស្តង់ដាអន្តរជាតិ គឺ ប្រូតេអ៊ីន ៥, ៣%  ម្ស៉ៅ Starch មាន ៥៦% កម្រិតធាត់ ០,១% កម្រិត Ash មាន ២,៧% និងកម្រិត Fiber ៣៦% បើធៀបកម្ពុជាប្រើពូជមានដូចជា៖
  1. ដំឡូងមី Kasetsatr 50 (KU50)៖ ផ្តល់ទិន្ធផល ២៦តោន ទៅ ៣០ តោន/ហិចតា ម្ស៉ៅ ២៦%
  2. ដំឡូងមី Rayong I ៖ ផ្តល់ទិន្ធផល ២៦តោន ហិចតា ម្ស៉ៅ ២៤%
  3. ដំឡូងមី Hauy Bong 60  ៖ ផ្តល់ទិន្ធផល ៣០ តោន/ហិចតា ម្ស៉ៅ ៣០%
  4. ដំឡូងមី Rayong 72 ៖ ផ្តល់ទិន្ធផល ៣២ តោន /ហិចតា ម្ស៉ៅ ២៥%
តម្លៃដំឡូងមីឆ្នាំនេះកើនឡើងទ្វេដង ខណៈកសិករសម្រុក​ដក​លក់យ៉ាងគគ្រឹកគគ្រេង
លោក ពុយ សេន ឈ្មួញដំឡូងមីនៅខេត្តបាត់ដំបង បានប្រាប់ ខេមបូណូមីស ថា ដំឡូងមីនៅឆ្នាំនេះ មានតម្លៃកើនឡើងខ្ពស់ជាងឆ្នាំមុនរហូតដល់ពីរដងឯនោះ។ កាលពីឆ្នាំមុន ដំឡូងមីស្រស់មានតម្លៃត្រឹមតែ ១,៣ បាតក្នុងមួយគីឡូក្រាម ខណៈឆ្នាំនេះ លោកទិញដំឡូងមីស្រស់ពីពលរដ្ឋក្នុងមួយគីឡូក្រាម តម្លៃ ២,១ បាត ស្មើ ២៨០រៀល និង លក់ចេញដំឡូងមីស្ងួតបានរហូត ៦៧០ ទៅ ៦៨០រៀលក្នុងមួយគីឡូក្រាម។

លោក ពុយ សេន ដែលជាឈ្មួញប្រមូលទិញដំឡូមីនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំឡូងមីឆ្នាំនេះ ឡើងថ្លៃ​១គុណ​២ ព្រោះ ឆ្នាំទៅ ខ្ញុំទិញធ្លាក់ថ្លៃដល់១០០រៀលក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងស្រស់។ ឆ្នាំនេះ ថៃ និងយួន វាលិចទឹក ហើយយួនឥឡូវ វាក៏ស៊ីដំឡូងស្រស់ច្រើនដែរ។ ទីផ្សារដំឡូងយើង តែងតែពឹងថៃច្រើនជាងគេ ព្រោះ ថៃវាយកទៅចិនផង»។ 

បើតាមឈ្មួញរូបនេះ ពលរដ្ឋនៅខេត្តបាត់ដំបងកំពុងសប្បាយចិត្តក្នុងការប្រមូលផល ខណៈដែលពលរដ្ឋខ្លះទៀត ក៏មានអារម្មណ៍ស្តាយក្រោយដែលយកដីដាំពោតអស់ ព្រោះតែ ឆ្នាំមុនតម្លៃដំឡូងមីចុះថោកខ្លាំងពេក។ ហេតុនេះហើយទើប ពលរដ្ឋមួយចំនួនធំ បានទុកដំឡូងមីកាលពីឆ្នាំមុន ដើម្បីគាល់លក់នៅឆ្នាំនេះវិញ។

របាយការពីអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថា គិតចាប់ពីខែមេសា ដល់ខែកញ្ញាឆ្នាំ២០១៧ ការនាំចេញផលិតចំណិតដំឡូងមីក្រៀមទៅទីផ្សារ​​បរទេស មានប្រមាណ ២,៣លានតោន ខណៈការនាំចេញដំឡូងមីស្រស់ស្រស់វិញ មានរហូតដល់ជាង៧៥ម៉ឺនតោន។ ក្នុងនោះ ប្រទេសថៃ និង វៀតណាម ត្រូវបានចាត់ទុកថា ជាទីផ្សារធំបំផុតក្នុងនាំចេញផលិតផលដំឡូងមីកម្ពុជា ខណៈការនាំចេញទៅទីផ្សារចិនផ្ទាល់ ហាក់មានចំនួនតិចតួចនៅឡើយ។ 

យ៉ាងណាក៏ដោយ ទីផ្សារចិន គឺជាអ្នកបញ្ជាទិញកសិផលដំឡូងមីច្រើនជាងគេបង្អស់នៅក្នុងពីភពលោក។ ជាមួយគ្នានេះ ដំឡូងមី ដែលជាផលិតផល​សំខាន់ជាងគេទី២បន្ទាប់ពីស្រូវ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ផងដែរនៅមួយរយៈពេលចុងក្រោយនេះ។ ជាក់ស្ដែងនៅពេលកន្លងទៅថ្មីៗនេះ វេទិកាផ្សព្វផ្សាយផលិតផលដំឡូងមី ក៏ត្រូវបានបង្កើតឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ។ ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏ធ្លាប់មានប្រសាសន៍ថា នៅឆ្នាំ២០១៧កន្លងទៅ ផ្ទៃដីដាំដុះដំឡូងមីមានប្រមាណ​៦០​ម៉ឺនហិចតា ហើយកសិផលដំឡូងមី ជាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ និងកំពុងមានតម្រូវការច្រើននៅលើទីផ្សារពិភពលោក។ 

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ដំឡូងមី អាចយកទៅផលិតសម្រាប់ធ្វើអាហារសម្រាប់មនុស្ស ចំណីសត្វ អេតាណុល និង សម្ភារប្រើប្រាស់ផ្សេងទៀត ដែលមិនប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះ ផលិតផលនេះ មិនងាយខូច ដូចកសិផលដទៃទៀតនោះទេ។

ជុំវិញបញ្ហានេះ លោក ច័ន្ទ សុផល បានលើកឡើងថា លោកគាំទ្រចំពោះគោលនយោបាយរបស់រដ្ឋាភិបាលរបស់ក្រសួងពាណិជ្ជកម្ម ដែលជំរុញទីផ្សារដំឡូងមីនេះ ព្រោះ ដំណាំដំឡូងមីនេះ ជាឧស្សាហកម្មយុទ្ធសាស្រ្តមួយ ដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតតម្លៃបន្ថែម ក៏ដូចជាការផលិតបន្ថែមទៀត។ យ៉ាងណាក៏ដោយ លោកអះអាងថា ទីផ្សារផលិតផលកសិកម្ម តែងមានការប្រែប្រួលទៅតាមរលកនៃទីផ្សារសាកល ដូច្នេះ កសិករត្រូវមានត្រៀមខ្លួនឲ្យមុនឈានទៅរកការដាំដុះ ដូចជា ប្រភពទុន និងព័ត៌មានទីផ្សារជាដើម។ 

ការដាំដុះដំឡូងមីមាននៅគ្រប់២៥ខេត្តក្រុង ខណៈខេត្តដែលមានការដាំដុះច្រើនជាងគេ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ក្រចេះ និងកំពង់ធំជាដើម។ 

ជាមួយគ្នានេះដែរ កាលពីពេល​ថ្មីៗនេះ ក៏មាន​ក្រុមហ៊ុន​ចិន Green Leader Holdings Group Limited ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង បានចុះអនុស្សារណៈ​យោគយល់គ្​នាជាមួយ​នឹងក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសន្យាថា នឹងសាងសង់​រោងចក្រ​កែច្នៃ​ដំឡូងមី​ ឲ្យបានយ៉ាងតិច​ ៣កន្លែង​នៅកម្ពុជា ក្នុង​ឆ្នាំ ២០១៨នេះ និងគ្រោង​ពង្រីក​រោងចក្របន្ថែម ឲ្យ​បាន​រហូតដល់ ២០កន្លែង​នៅក្នុង​រយៈពេល ៥ឆ្នាំ​ខាងមុខ។ 

បើតាមការ​អះអាង​ពីតំណាង​ក្រុមហ៊ុនចិន​ហុងកុង​មួយនេះ រោងចក្រទី១ នឹងត្រូវ​​សាងសង់​​ឡើង​ឆាប់ៗ​នេះ នៅលើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ខណៈដែល​រោងចក្រ​ទី២​​បន្ទាប់​ទៀត អាចនឹង​ត្រូវ​សាងសង់ឡើង​នៅខេត្ត​ត្បូងឃ្មុំ​ដដែល និងអាច​បន្តសាងសង់​នៅស្រុក​ស្នួលខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ពោធិ៍សាត់ និងមណ្ឌលគីរី​ ជាដើម ក្រោមជាការ​ចង្អុល​បង្ហាញ​ពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមជម្រាបថា បើតាម​ការអះអាង​ពីរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ឯកឧត្តម វេង សាខុន បច្ចុប្បន្ន ការដាំដុះ​ដំឡូងមី​របស់​កម្ពុជា មានប្រមាណ ១៤ លានតោន ក្នុងមួយឆ្នាំ លើផ្ទៃដី​ជាង៧០ម៉ឺនហិកតា ខណៈដែល​បច្ចុប្បន្ន រោងចក្រ​រកែច្នៃ​ដំឡូងមី​មានប្រមាណ​តែ ៤រោងចក្រ​ប៉ុណ្ណោះ ក្នុងនោះ ក៏មានរោង​ចក្រខ្លះ​ក៏កំពុង​ប្រឈម​នឹងការ​ក្ស័យធន​ផងដែរ។ ដូច្នេះ កម្ពុជា​ត្រូវការ​រោងចក្រ​កែច្នៃជាច្រើន​ទៀត​ដើម្បី​កែច្នៃ និងនាំចេញ៕តា

រាងតម្លៃទីផ្សារ/ឯកក្តា លីត្រ និងគីឡូក្រាម ថ្ងៃ​សុក្រ, 19 ខែ​កក្កដា, 2019ដោយ Sotheavyចំនួនទស្សនា (364) សូមជម្រាបថា ម្ស៉ៅដំឡូងមី នៅលើផ្សារអន្តរជាតិតម្លៃប្រមាណ ៣០០-៤៥០ ដុល្លា/តោន
  1. ប្រេងសាំង SUKIMEX ៣.៧៥០៛
  2. ប្រេងម៉ាស៊ូ SUKIMEX ៣.៥៥០៛
  3. អង្ករផ្កាម្លិះ ផ្សារណាត់ ៣.៦០០៛
  4. អង្ករសែនក្រអូម ផ្សារណាត់ ៣.៣០០៛
  5. ពោតក្រហមគ្រាប់ ផ្សារទួលឯកតាទួល ១.៣០០៛
  6. ពោតសគ្រាប់ ផ្សារទួលឯក ២.០០០៛
  7. ពោតក្រហមស្នូល សាយឡូដ៏ សំពៅលូន ៥៩៦៛
  8. ដំឡូមីក្រៀម សាយឡូដ៏ សំពៅលូន ៦៦៣៛ (១តោន =៦៦៣,០០០ រៀល)
  9. ដំឡូមីស្រស់ សាយឡូដ៏ សំពៅលូន ២១២៛
  10. ម្សៅមី ផ្សារទួលតាឯក ២.៧០០៛
ប្រជាកសិករដង្ហោយហៅរកតម្លៃហាងឆេង ដំឡូងមីក្រៀមកំពុងតែចុះថោក មិនស្មើនឹងកម្លាំងពលកម្ម ខេត្តស្ទឹងត្រែង៖ តម្លៃដំឡូងមីនៅតែចុះថោក កសិករដង្ហោយរកក្រសួងនិងអាជ្ញាធរពាក់ព័ន្ធជួយរកឈ្មួញ និងទីផ្សារឲ្យមានតម្លៃសមរម្យណាមួយ ជូនដល់ពួកគាត់ ដើម្បីឲ្យស័ក្តិសមទៅនឹងកម្លាំងពលកម្មរបស់ពួកគាត់ផង ។ សព្វថ្ងៃនេះទីផ្សារនាំដំឡូងមីចេញទៅប្រទេសក្រៅកំពុងតែធ្លាក់ចុះ ធ្វើឲ្យទាំងអ្នកលក់ និងអ្នកទិញ កំពុងតែត្អួញត្អែរគ្រប់គ្នា ។ អ្នកលក់ត្អួញត្អែរថា មិនរួចថ្លៃជួលកម្មករ តាំងពីដាំ រហូតដល់ប្រមូលផល ឯអ្នកទិញដែលជាឈ្មួញកណ្តាលត្អួញត្អែរថា មិនចង់រួចថ្លៃរត់ការតាមផ្លូវឲ្យសមត្ថកិច្ច ជាពិសេសជញ្ជីងដាក់ស្មើ មិនចំណេញ ដាក់លើសវិញ ឲ្យបាយទឹកជញ្ចីងទើបទៅបាន បើមិនដូច្នេះទេ ត្រូវស្ថានីយជញ្ចីងឃាត់ទុក និងទម្លាក់ចុះ រួចផាក់ពិន័យ ធ្វើឲ្យស្ទះការកស៊ីដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាមមិនទាន់គេ ហើយទៅដល់កន្លែងលក់ មានការត្រួតពិនិត្យដំឡូង បើមិនស្អាត មិនស្ងួតល្អ គេនឹងឲ្យតំលៃថោក អាចមិនស្មើដើមក៏ថាបាន ឬត្រូវ មិនត្រូវ គេអត់យកទៀតផង ធ្វើឲ្យឈ្មួញកណ្តាលខាតចុងខាតដើមក៏មានដែរ ។

ស្ត្រីដែលជាអ្នកធ្វើដំឡូងផ្ទាល់បានឲ្យដឹងថា គាត់បានជួលដីគេធ្វើចំការ ដើម្បីបានផលចំណេញបន្តិចបន្តួច ដើម្បីចិញ្ចឹមគ្រួសារ ដោយគាត់ឃើញថា ទីផ្សារដំឡូងមី មានតំលៃគួរសមកាលពីឆ្នាំកន្លងទៅ ។ តែមកដល់ឆ្នាំនេះ បែរជាធ្លាក់ថ្លៃចុះទៅវិញ ពេលដែលពួកគាត់ដាំបានផលច្រើន ធ្វើឲ្យគាត់មានបញ្ហាប្រឈមនឹងថ្លៃជួលដីផង ឈ្នួលកម្មករតាំងពីដាំរហូតដល់ប្រមូលផលផង ព្រោះតែទីផ្សារធ្លាក់ចុះខ្លាំងក្នុងឆ្នាំនេះ ធ្វើឲ្យគាត់អាចនឹងឈានដល់ជំពាក់ប្រាក់ធនាគារទៀត ដើម្បីយកមកសងថ្លៃដី និងកម្មករ ព្រោះតម្លៃដំឡូមីក្រៀមឆ្នាំនេះ នៅតែ ១តោន=៤៧ម៉ីនរៀល ទៅ៤៨ម៉ីនរៀលតែប៉ុណ្ណោះ មិនអាចទប់ទល់នឹងថ្លៃឈ្នួលកម្មករបានទេ។

ស្ត្រីរូបនេះសូមសំណូមពរដល់ក្រសួងកសិកម្ម និងមន្ទីកសិកម្មខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ ជួយរកទីផ្សារណាមួយ ឲ្យមានតម្លៃខ្ពស់ ឬសមរម្យជូនដល់ពួគគាត់ផង ព្រោះសព្វថ្ងៃនេះ កំពុងប្រឈមនឹងតម្លៃធ្លាក់ចុះយ៉ាងខ្លាំង ។

លោក លៀង សេង ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងកាលពីព្រឹកថ្ងៃទី៥ ខែមីនាថា បញ្ហាទីផ្សារតំឡូងមី លោកថា មិនពាក់ព័ន្ធនឹងលោកទេ ឲ្យសួរទៅប្រធានមន្ទីរពាណិច្ចកម្មទៅ ចំជំនាញរបស់គេ ។ តែលោកបានបញ្ជាក់ថា លោកអាចជួយផ្សព្វផ្សាយរកទីផ្សារជួនពួកគាត់បាន ។

គួរបញ្ចាក់ផងដែរថា ទីផ្សារដំឡូងមីធ្លាក់ចុះយ៉ាងខ្លាំង នៅតែជាបញ្ហាប្រឈមដដែល សំរាប់ប្រជាកសិករប្រកបរបរកសកម្មដាំដំឡូងមីឆ្នាំនេះ បើក្រសួងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមិនគិតគូរ រកទីផ្សារជូនពួគគាត់ទេនោះ ព្រោះបញ្ហាធំពួកគាត់ភាគច្រើនចងការប្រាក់ធនាគាយកមកប្រកបរបរដាំដំឡូងមីនេះ ដើម្បីបានផលចំណេញកម្រៃពីដំឡូងមី អាចសងការប្រាក់ធនាគារ និងសល់ចំណេញប្រាក់បន្តិចបន្តួច គ្រាន់ចិញ្ចឹមគ្រួសារបស់ពួកគាត់ ៕ មាស សុផាត

ការ​នាំ​ចេញ​ដំឡូមី​កើន​១១១​ភាគរយ ភ្នំពេញៈ ការ​នាំ​ចេញ​ដំឡូងមី​នៅ​ឆ្នាំ​២០១១​ កើន​ឡើង​ជាង​១០០​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១០។​ នេះ​បើ​យោង​តាម​តួលេខ​ពី ក្រសួង​ពាណិជ្ជ​កម្ម​មន្ត្រី ​និង​ឈ្មួញ​អះអាង​ថា ការ​កើន​ឡើង​នេះ មក​ពី​កសិករ​បាន​បង្កើន​ការ​ដាំដុះ​យ៉ាង​គំហុក​កាល​ពី​ដើម​ ឆ្នាំ​២០១១ ខណៈ​តម្លៃ​អំឡុង​ពេល​នោះ​ ឡើង​ខ្ពស់។

ស្ថិតិ​ពី​ក្រសួង​ពាណិជ្ជ​កម្ម​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ដំឡូងមី​ស្រស់​ និង​ កែច្នៃ​កាល​ពី​២០១១ មាន​ប្រមាណ ២៧៧ ២៩១​តោន​ និង​មាន​តម្លៃ​ ១២,៤៤​លាន​ដុល្លារ​។ បរិមាណ​នេះ​បាន​កើន​ឡើង ១១១,១៦ ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១០ ​ដែល​កាល​នោះ​មាន​ត្រឹម​តែ​១៣១ ៣១២​តោន​ និង​មាន​តម្លៃ​ប្រមាណ​៤​លាន​ដុល្លារ។

លោក ច័ន្ទ នរ៉ា ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ដំឡូងមី​កើន​ដោយសារ​កសិករ​បង្កើន​ការ​ដំា​ដុះ ខណៈ​តម្លៃ​ពី​ឆ្នាំ​មុន​មាន​តម្លៃ​ខ្ពស់​។ លោក​បាន​បន្ត​ថា៖ «​កសិករ​គាត់​ឃើញ​ដំឡូងមី​បាន​ថ្លៃ​គាត់​ក៏​នាំ​គ្នា​បង្កើន​ការ​ដាំ​របស់​ គាត់​»។

លោក​ សំ ​យ៉ិន ​ប្រធាន​ក្រុមហ៊ុន ម៉ាឡៃ​ត្រេដ​ឌីង នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​ ២០១១ ក្រុមហ៊ុន​លោក​បាន​នាំ​ចេញ​ដំឡូង​មី​ស្ងួត និង​ស្រស់​ទៅ​ប្រទេស​ថៃ​បាន​ប្រមាណ​៣​ម៉ឺន​តោន​ កើន​ឡើង​ប្រហែល ៥០​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១០។​ទោះបី​យ៉ាង​នេះក្តី លោក​អះអាង​ថា ទីផ្សារ​​ដំឡូង​មី​កម្ពុជា​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព យ៉ាប់​យ៉ឺន បន្ទាប់​ពី​អាជ្ញាធរ​ថៃ​បាន​ហាម​ការ​នាំ​ចូល​ពី​កម្ពុជា។​ លោក​បន្ត​ថា៖«ឥឡូវ​នេះ​កសិករ​កំពុង​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង»៕

ខេត្តមណ្ឌលគិរី៖ ប្រជាកសិករមួយចំនួន រស់នៅខេត្តមណ្ឌលគិរី បានឱ្យដឹងថា ឆ្នាំនេះតម្លៃដំឡូងមីនៅលើទីផ្សារ បានកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែប្រជាកសិករបែរជាត្អូញត្អែរថា ដំឡូងមីឆ្នាំនេះមិនសូវមានមើមទៅវិញ។ នេះបើយោងទៅតាមសំដី របស់ប្រជាពលរដ្ឋដែលជាប្រជាកសិករ ប្រកបរបរដាំដំឡូងមី ឈ្មោះ ញ៉ ញ៉ាញ់ រស់នៅក្នុងភូមអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ កសិករម្នាក់ទៀត រស់នៅក្នុងភូមអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា បានឱ្យដឹងដែរថា ពួកគាត់បានដាំដំឡូមីប្រមាណជា ១០ហិកតា ប៉ុន្តែពេលប្រមូលផល គឺទិន្នផលដំឡូងមីឆ្នាំនេះ បានថយចុះជាងឆ្នាំមុន តែចំពោះតម្លៃនៅលើទីផ្សារលោកថា អាចទទួលយកបាន។

លោកបន្តថាឆ្នាំមុនៗដំឡូង របស់គាត់ទទួលផលបានក្នុងមួយហិតា អាចទទួលបានផលបានដល់ ១៥តោនទៅ២៥តោន តែផ្ទុយទៅវិញឆ្នាំនេះ គឺពុំសូវមានមើមទេ។ ពោលគឺខុសគ្នាដាច់ពីឆ្នាំមុនតែម្តង ដោយក្នុងមួយហិតាបានផលត្រឹមតែ ៨ទៅ ១០តោនប៉ុណ្ណោះ ប៉ុន្តែលោកបញ្ជាក់ថា តម្លៃវិញ បើអ្នកប្រមូលផលមុនអាចលក់បានរហូតទៅដល់ ៣៩០រៀល ដល់៤១៥រៀល ដែលតំលៃនេះអាចចំនេញខ្លះបន្ទាប់ពីចំណាយទៅលើដើមទុន និងថ្លៃឈ្នួលកម្មករ។ លោកសង្ឃឹមថា តំលៃដំឡូងមីឆ្នាំនេះ នឹងមិនធ្លាក់ចុះវិញនៅពេល ដែលដំឡូងមីដល់រដូវប្រមូលផលពេញលេញនោះទេ។

លោក ស៊ុំ ជីវ័ន្ត ដែលជាម្ចាស់ដេប៉ូទទួលទិញដំឡូងមី ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា បានឲ្យដឹងថា ឆ្នាំនេះដំឡូងមី មានដំខ្ពស់គួរសម និងងាយស្រួលទិញ ប៉ុន្តែដោយឡែកនៅស្រុកកែវសីមា មានជញ្ជីងថ្លឹងដំឡូងច្រើនទើបលោកពិបាកទិញដែរ ប៉ុន្តែតម្លៃវិញ ល្អជាងឆ្នាំមុនៗ បច្ចុប្បន្នកន្លែងទទួលទិញដំឡូងមី ក្នុងតម្លៃចន្លោះពី ៣៩០រៀល ទៅ៤១៥រៀលក្នុង១គីឡូក្រាម។

ទាក់ទិនបញ្ហានេះដែរ លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានឱ្យដឹងថា ផ្ទៃដីដាំដុះដំឡូងមីទូទាំខេត្តមណ្ឌលគិរី មានប្រមាណជា ១ម៉ឺន២ពានហិតា បើឆៀបទៅឆ្នាំមុន គឺប្រហាក់ប្រហែលគ្នានៅខេត្តមណ្ឌលគិរីក្នុងចំណោមស្រុក-ក្រុងទាំង៥ស្រុក ដែលសំបូរប្រជាពលរដ្ឋដាំដំឡូងមីជាគេ រួមមាន៖ ស្រុកកែវសីមា និងបន្ទាប់មកគឺស្រុកពេជ្រាដា។ ហើយថា ពាក់ព័ន្ធកត្តាដែលនាំឱ្យដំឡូងឆ្នាំនេះ មិនសូវមានមើមនេះ គឺមកពីកត្តាដីខ្វះជីជាតិព្រោះដោយសារតែបងប្អូនកសិករដាំដំណាំដដែលៗ លើដីចាស់ដែលរិចរិលអស់ជីវជាតិ។ ហើយករណីនេះ ខាងមន្ទីរជំនាញ ក៏ធ្លាប់បានចុះណែនាំប្រជាកសិករ ឱ្យផ្លាស់ប្តូរមុខរបរដាំដំណាំ ដើម្បីប្រែក្លាយដីឲឱ្យមានជីវជាតិឡើវិញជាបន្តបន្ទាប់ផងដែរ៕

ឯកឧត្តមប៉ាន សូរស័ក្តិ បង្ហាញដំណោះស្រាយបញ្ហាទីផ្សារ និងតម្លៃដំឡូងមីនៅកម្ពុជា ដំណាំដំឡូមីនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយ បានជួយបញ្ហាប្រឈមលើទីផ្សារ តម្លៃធ្លាក់ចុះខ្លាំង បង្ខំឲ្យកសិករខ្មែរមួយចំនួនធំបោះបង់ចោលដីទុកឲ្យទំនេរ។ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីចង្វាក់ផលិតកម្មម្សៅដំឡូងមី និងបញ្ហាប្រឈមនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍចង្វាក់តម្លៃ និងការនាំចេញម្សៅដំឡូងមីកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យសហគ្រាសផលិតម្សៅដំឡូងមី សញ្ញាហង្សពីរ ស្ថិតនៅភូមិកៀនរូង សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ លោក សុង ហេង បន្តពង្រឹងចង្វាក់ផលិតកម្មរបស់ខ្លួន និងបានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញ និងអភិវឌ្ឍឧស្សហកម្មដំឡូងមី តាមរយៈការចរចារស្វែងរកទីផ្សារថ្មីៗ, ការចងក្រងគោលនយោបាយដំឡូងមី, ការរៀបចំទិវាដំឡូងមីប្រចាំឆ្នាំ និងការអនុវត្តគម្រោងពង្រីក និងធ្វើពិពិធកម្មការនាំចេញរបស់កម្ពុជា ដំណាក់កាលទី ២ (CEDEP II) ព្រមទាំងគម្រោងជំរុញទីផ្សារខ្នាតតូច ដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាពប្រជាកសិករ និងការស្វែងទីផ្សារថ្មីៗសម្រាប់ផលិតផលកសិកម្ម រួមទាំងដំឡូងមីផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការពិនិត្យមើលដំឡូងមីស្រស់ ដែលសហគ្រាសប្រមូលទិញពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងតាមបណ្តាខេត្តនានា ព្រមទាំងទស្សនាខ្សែសង្វាក់ផលិតកម្មម្សៅដំឡូងមី តាំងពីដើមរហូតដល់ផលិតផលសម្រេច ក្រោមការបង្ហាញពីលោក សុង ហេង ប្រធានសហគ្រាសផលិតម្សៅដំឡូងមី សញ្ញាហង្សពីរ។

សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសផលិតដំឡូងមីលំដាប់ទី៨ នៅលើពិភពលោក និងលំដាប់ទី៤ នៅក្នុងតំបន់។ ការនាំចេញផលិតផលដំឡូងមីរបស់កម្ពុជា (ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម និងម្សៅដំឡូងមី) បានកើនឡើងពី ០,២២លានតោន ក្នុងឆ្នាំ២០១២ ដល់ជាង ៣,៦លានតោន ក្នុងឆ្នាំ២០១៦។ គិតត្រឹមរយៈពេល ៩ខែដើមឆ្នាំ២០១៧ ការនាំចេញផលិតផលដំឡូងមីកម្ពុជា សម្រេចបានជាង ១,៨លានតោន៕

កម្ពុជាទទួលបានចំណូលប្រមាណជាង៧០០លានដុល្លារក្នុងមួយឆ្នាំៗ ពីការនាំចេញដំឡូងមីរាជធានីភ្នំពេញ ៖ កម្ពុជាទទួលបានចំណូលពីការនាំចេញដំឡូងមីទៅកាន់ទីផ្សារក្រៅប្រទេស មានតម្លៃប្រហែល ៧២៨លានដុល្លារ ក្នុងមួយឆ្នាំៗ ដែលវិស័យនេះ បានស្រូបយកការចូលរួមរបស់អ្នកជនបទច្រើនជាង ៩ម៉ឺនគ្រួសារ នៅក្នុងខេត្តចំនួន ១៣ ក្នុងការដាំដុះដំឡូងមី និងបានបង្កើតការងារតាមរដូវកាល ជាច្រើនសម្រាប់កម្លាំងពលកម្មក្នុងស្រុក ។ នេះបើយោងតាមរបាយការណ៍គោលនយោបាយដំឡូងមីសម្រាប់ឆ្នាំ២០១៨-២០២០។តាមរបាយការណ៍ការនាំចេញដំឡូងមីភាគច្រើនទៅកាន់ទីផ្សារប្រទេសថៃ និងវៀតណាម ខណៈដែលការនាំចេញដោយផ្ទាល់ទៅប្រទេសចិន ដែលជាទីផ្សារមានតម្រូវការដំឡូងមីដ៏ ធំរបស់ពិភពលោក គឺមានប្រមាណជាង ៨ម៉ឺនតោន សម្រាប់ចំណិតដំឡូងមីក្រៀម ក្នុងតម្លៃ ១៥,៥ លានដុល្លារ និងម្ស៉ៅដំឡូងមីប្រមាណជាង ៣ម៉ឺនតោន ក្នុងតម្លៃ ១០,៥លានដុល្លារ ក្នុងឆ្នាំ ២០១៦។

ការរីកចម្រើនយ៉ាងឆាប់រហ័សនៃតំបន់ដាំដុះដំឡូងមី ក្នុងទសវត្សរ៍ចុងក្រោយនេះ បានធ្វើឲ្យដំ ឡូងមីក្លាយជាដំណាំសក្តានុពលធំបំផុតទីពីរនៅក្នុងប្រទេស ដែលបានដាំដុះនៅលើផ្ទៃដីប្រមាណ ៥០ម៉ឺនហិកតា ហើយវាត្រូវបានប៉ាន់ប្រមាណថា នឹងរួមចំណែករវាង ៣%ទៅ ៤% នៃផលិត ផលក្នុងស្រុកសរុប។

ប៉ុន្តែវានៅមានបញ្ហាប្រឈមនៅឡើយ ដោយសារតែការនាំចេញផលដំឡូមីភាគច្រើននៅក្នុងទម្រង់ជាផលិតផល មិនទាន់កែច្នៃ និងជាចំណិតដំឡូងមីក្រៀម ។ ចំណែកការចំណាយលើការដាំដុះដំឡូងមីមានបរិមាណច្រើន ហើយមានប្រ ហែល ៣០០លានដុល្លារ ជារៀងរាល់ឆ្នាំ ៕

ក្រសួងពាណិជ្ជកម្មផ្តើមកសាងគោលនយោបាយដំឡូងមី ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រំពឹងថា កម្ពុជានឹងមានផលិតផលថ្មីៗទៀតសម្រាប់លក់ចែកចាយទីផ្សារក្នុងស្រុក និង នាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងថ្ងៃអនាគត ដោយផ្តើមចេញពីការប្រើប្រាស់វត្ថុធាតុដើមពីម្សៅដំឡូងមី ដែលក្រុមហ៊ុនរបស់ប្រទេសចិនចាប់ផ្តើមវិនិយោគលើការអភិវឌ្ឍកែច្នៃម្សៅដំឡូមី។

ក្រោយពីពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Green Leader និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ សម្រាប់អនុវត្តគម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា ដែលបានធ្វើឡើងនៅក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់អ្នកយកព័ត៌មានថា ដំឡូងមីគឺជាវត្ថុធាតុដើមដ៏សំខាន់ក្នុងការផលិតចេញជាផលិតផលផ្សេងៗទៀត មានទាំងឥន្ធនៈ និង ម្ហូបអាហារ ដូចនេះការអភិវឌ្ឍន៍ដំឡុងមីផ្តល់នូវភាពចាំបាច់សម្រាប់បង្កើនចំណូលដល់ប្រជាកសិករដែលពឹងផ្អែកលើការដាំដុះដំឡូងមី។

ប្រសាសន៍ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និង កម្មវិធីអង្គការសហប្រជាជាតិ UNDP និង ក្រុមហ៊ុន Green Leader រួមគ្នាអភិវឌ្ឍដំឡូងមី តាមរយៈភាពជាដៃគូរវាងឯកជននិងសាធារណៈ ដោយមានរយៈពេល៣ឆ្នាំចាប់ពីខែសីហាឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១ ដោយមានទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក សម្រាប់កសាងគោលនយោបាយអភិវឌ្ឍន៍ដំឡូងមីនៅកម្ពុជា។

ការដាំដុះដំឡូងមីនៅកម្ពុជាត្រូវគេរាយការណ៍ បានគ្របដណ្តប់លើផ្ទៃដី៦សែនហិកតា និង ផ្តល់ទិន្នផលប្រចាំឆ្នាំប្រមាណពី១៤ទៅ១៥លានតោនក្នុង១ឆ្នាំ។ ដំឡូងមីស្រស់ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេស​ថៃ៦០% ហើយ ទីផ្សារវៀតណាមស្រូបយកប្រមាណ៤០%។(អត្ថបទ រ៉ាន់ រើយ)


បន្ទាប់​ពី​មាន​ការ​លេច​ឡើង​នូវ​ជំងឺ​ម៉ូសាអ៊ិក​លើ​ដំណាំ​ដំឡូង​មី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ពិសេស បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ឥណ្ឌា និង​ស្រីលង្កា កាល​ពី​ឆ្នាំ​២០១៥ និង​បាន​រីក​រាល​ដាល​នៅ​ប្រទេស​វៀតណាម និង កម្ពុជា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​កម្រិត​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ ក្រសួង​កសិកម្ម​កម្ពុជា​បាន​ប្រកាស​ដាក់​ចេញ​វិធានការ​ការពារ ទប់ស្កាត់​ការ​រីករាល​ដាល​ឆ្លង​នៃ​ជំងឺ​ម៉ូសាអ៊ិក ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​កម្ពុជា។ជំងឺ​ម៉ូសាអ៊ិក ជា​ប្រភេទ​វីរុស ឬ​មេរោគ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ស្លឹក​ដំឡូង​ស្វិត ស្លឹក​ងាប់ ស្លឹក​ដំឡូងមី​ក្តោប​ចុង ជំងឺ​​នេះ​គឺ​ឆ្លង​តាមរយៈ​ពូជ​ដំឡូង។ ដំណោះ​ស្រាយ នៅ​​ពេល​ដឹង​ថា​ដំឡូង​​មាន​មេរោគ​ហើយ គឺ​ត្រូវតែ​កាប់​ចោល ពោល​គឺ​មិន​មាន​ថ្នាំ​ព្យាបាល​ឡើយ។ បច្ចុប្បន្ន នៅ​កម្ពុជា វា​បាន​កើត​ឡើង​នៅ​ខេត្ត​ចំនួន ៥​ហើយ មាន​ដូចជា ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ព្រះវិហារ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើកឡើង​ពី​ការ​ការពារ​និង​ទប់ស្កាត់​នូវ​ជំងឺ​ឆ្លង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​បើក​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី​ផែនការ​គ្រប់គ្រង​ជំងឺ​ម៉ូសាអ៊ិក ដំឡូងមី នៅ​អាស៊ី​អាគ្នេយ៍ ដែល​​ត្រូវ​​បាន​សហការ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​កសិកម្ម​តំបន់​ត្រូពិក និង​ភាព​ជា​ដៃគូ​ដំណា​ដំឡូង​មី​សកល​សម្រាប់​សតវត្សរ៍ ទី​២១។

ឯកឧត្តម​ថ្លែង​បញ្ជាក់​ថា ការ​លេច​ឡើង​នូវ​ជំងឺ​ម៉ូសាអ៊ិក​ដ៏​គ្រោះថ្នាក់​លើ​ដំណាំ​ដំឡូង​មី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ពិត​ជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែល​បង្ក​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ខ្សែ​សង្វាក់​ផលិតកម្ម​ទាំង​មូល ទាំង​​ការ​ផលិត ការ​កែច្នៃ និង​ការ​នាំ​​ចេញ ហើយ​អាច​ឈាន​ទៅ​ប៉ះពាល់​ដល់​សុខភាព​សេដ្ឋកិច្ច​ជាតិ​នៃ​បណ្តា​ប្រទេស​នីមួយៗ​ផង​ដែរ។ ឯកឧត្តម​បន្ថែម​ថា ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ឥណ្ឌា និង​ស្រីលង្កា និង​ជា​លើក​ដំបូង នៅ​អាស៊ី​អាគ្នេយ៍ នៅក្នុង​ឆ្នាំ​២០១៥ និង​ចុង​ក្រោយ ជំងឺ​នេះ​បាន​រីករាល​ដាល​នៅ​ប្រទេស​វៀតណាម និង​កម្ពុជា។ ដូច្នេះ ទាមទារ​ឲ្យ​មាន​ការសិក្សា​និង​វាយ​តម្លៃ​អំពី​ស្ថានភាព​រាតត្បាត​ជំងឺ រួច​ដាក់​ចេញ​ជា​វិធានការ​ការពារ ទប់ស្កាត់​ការ​​ឆ្លង​ជំងឺ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។ 

យោង​តាម​របាយការណ៍​ក្រសួង​កសិកម្ម​បង្ហាញ​ថា កម្ពុជា​បាន​ចាត់ទុក​ដំណាំ​ដំឡូង​មី​ជា​ដំណាំ​អាទិភាព​ទី២ បន្ទាប់​ពី​ដំណា​ស្រូវ ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​ជាង​កន្លះ​លាន​ហិកតា និង​ទទួល​បាន​ទិន្នផល​ជាង ១៣,៨​លាន​តោន។ 

ជាមួយ​គ្នា​នេះ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​ផលិត​ផល​ដំឡូងមី ទាំង​វត្ថុ​ធាតុ​ដើម និង​ផលិតផល​សម្រេច​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ជាក់ស្តែង កាល​ពី​ក្នុង​ឆ្នាំ​២០១៧ ផលិត​ផល​ដំឡូងមី​ពី​កម្ពុជា​ ជាង ៣,៨​លាន​តោន ត្រូវ​​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់​និង​ពិភពលោក៕

Partnership with US university for better cassava Agriculture Minister Veng Sakhon met on Monday with visiting US professors W. Ronnie Coffman and Max J. Pfeffer from Cornell University to discuss cooperation in a new project whose purpose is to yield disease-resilient, high yielding cassava.Professor Pfeffer said he has researched extensively the new variety of cassava, and that he has work with the crop in Africa and the US.“I would like to cooperate with the Ministry of Agriculture in Cambodia and researchers to understand other cassava varieties as well as to study the issues encountered when growing cassava in Cambodia,” the US professor said.

Mr Sakhon said that he will ask the Cambodian Agricultural Research and Development Institute (CARDI), the Royal University of Agriculture in Cambodia (RUA) and the general directorate of agriculture to continue their work with the US university and the visiting scholars.

The Cambodian official also told his guests that his ministry’s goal is to strengthen the agriculture sector in the country by coming up with new growing techniques that can yield disease-resilient, high-yielding crops that generate more revenue for local farmers.

He also told the professors that Cambodia has huge potential in agriculture and that cassava is already the second biggest crop in the country, after rice.

He said there are 670,000 hectares of cassava plantations in Cambodia, able to produce 14 million tonnes of the tuber per year.CARDI director Ouk Makara, who also joined the meeting, told Khmer Times that the team of US professors use biotechnology to cultivate their cassava variety.

“The next generation cassava yields 10 percent more than our cassava,” he said, adding that, on average, Cambodian cassava yields 24 to 25 tonnes per hectare.

Cassava plantations in the kingdom have increased from 30,000 hectares in 2005 to 684,070 in 2016, with total production amounting to 14.8 million tonnes last year, according to data from the Ministry of Agriculture.

The provinces in which the crop is grown are Battambang, Banteay Meanchey, Pailin, Kratie, Kampong Thom, Tboung Khmom and Oddar Meanchey.

Cambodia exported 2.3 million tonnes of cassava chips during the first nine months of 2017. Cassava chip exports in 2016 amounted to 2.9 million tonnes, which mostly went to China, Thailand and Vietnam.