Saturday, May 4, 2024

ខេត្ត កំពង់ឫស្សី Bến Tre

ខេត្ត កំពង់ឫស្សី ភាសាខ្មែរ ៖ (យួនៈ​ Bến Tre) គឺជាខេត្តមួយដែលស្ថិតនៅដែនដី កម្ពុជាក្រោម ។ ខេត្តកំពង់ឫស្សី វា​គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ភាគ​ខាង​ត្បូង​របស់ដែនដីនេះហើយ​ស្ថិត​នៅ​ក្នុងតំបន់​ដីសណ្ត​ទន្លេ​មេគង្គ ។ ខេត្តនេះមានផ្ទៃដីសរុប២ ៣៧៩.៧គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណ ១ ២៩៥ ៧០០នាក់ក្នុងនោះមានជនជាតិវៀតណាម ជនជាតិចិន និង ជនជាតិខ្មែរ (គិតត្រឹមឆ្នាំ២០២១) ហើយខេត្តកំពង់ឫស្សីមានក្រុងកំពង់ឫស្សីជាទីរួមខេត្ត។ ចំណែកឯរដ្ឋបាលនៃខេត្តមានក្រុង១ និងស្រុក៨ ។


ទីក្រុងព្រែកឬស្សី

ព្រែក​ឫស្សី ជាទី​ក្រុង​មួយ​នៅ​ដែនដី​កម្ពុជា​ក្រោម បច្ចុប្បន្ន​ត្រួវបាន​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្តូរ ឈ្មោះ​ទៅជា​ភាសា​យួន ថា ទីក្រុង​កឹង​ធើ (tp Cần Thơ) ។​
ទីតាំង​ភូមិសាស្ត្រ​៖

​ព្រែក​ឫស្សី ជាទី​ក្រុង​មួយ នៅ​ដែនដី​កម្ពុជា​ក្រោម ឋិត​នៅ ក្នុង​តំបន់​វាលទំនាប​នៃ​ដង​ទន្លេមេគង្គ មាន​ទីតាំង​លាតសន្ធឹង ខាងស្តាំ មាត់​ទ​នេ្ល​បាសាក់ (​យួន​:Sông Hậu) ចម្ងាយ ពី​ទីក្រុង​ព្រៃនគរ ប្រមាណ ១៦៩ គីឡូម៉ែត្រ ឆ្ពោះទៅ​ទិស និរតី ។ ទីក្រុង​ព្រែក​ឫស្សី មាន​ផ្ទៃដី ១.៣៨៩,៥៩ គីឡូ ម៉ែត្រការ៉េ ។​

​ធាតុអាកាស​៖

​ទីក្រុង​ព្រែក​ឫស្សី គឺជា​តំបន់ ដែលមាន​ធាតុអាកាស​ក្តៅ​៖ រដូវភ្លៀង (​ពី​ខែឧសភា ដល់ ខែ វិច្ឆិកា​) ។​
រដូវប្រាំង​(​ពី​ខែធ្នូ​ដល់ ខែ មេសា ) ។​
កម្រិត​សំណើ​មធ្យមភាគ ៨៣% ។​
កម្រិត​ភ្លៀង​មធ្យមៈ ១.៦៣៥ mm, អង្សា​មធ្យម ២៧o C ។​

​ប្រជាជន​៖

​ទីក្រុង​ព្រែក​ឫស្សី​មាន​ប្រជាជន​ចំនួន​១.១២១.១៤១ នាក់ ក្នុងនោះ ប្រុស​មាន ៥៥០.៣៣៤ ស្រី មាន ៥៧០.៨០៧ នាក់ ។​

​ប្រវត្តិសាស្ត្រ​៖

​ព្រែក​ឫស្សី មុន​សម័យ​បារាំង​ចូលធ្វើ​អាណា និគម​លើទឹក​ដី​កម្ពុជា​ក្រោម គឺជា​ដី​មួយ​ភាគ​នៃ​ទឹក ដី​ខេត្ត​មាត់ជ្រូក (An Giang) ដែលជា​ខេត្ត​មួយ​ក្នុង​ចំ ណោម​ខេត្ត​ទាំង ៦ នៅ​កម្ពុជា​ក្រោម ។ ពេល​បារាំង ចូលធ្វើ​អាណានិគម​នៅ​កម្ពុជា​ក្រោម​នា​ឆ្នាំ ១៨៦៧ ខេត្ត​មាត់ជ្រូក (An Giang) ត្រូវ​ចែកចេញ​ញ​ជា ៦ ខេត្ត​តូចៗ គឺ​៖ 
 ខេត្ត​មាត់ជ្រូក (Châu Đốc)
ខេត្ត​បា​រាជ (Long Xuyên)
ខេត្ត​ផ្សា​ដែក (Sa Đéc)
ខេត្ត​ព្រែក​ឫស្សី​(Cần Thơ)
ខេត្ត​ឃ្លាំង (Sóc Trăng)
ខេត្ត​ពល​លាវ (Bạc Liêu)

​ឆ្នាំ ១៩៥៧ ក្រោម​របប​សាធារណរដ្ឋ​វៀតណាម ទីក្រុង​ព្រែក​ឫស្សី​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​ភាសា​យួន​ថា​ផុង​យិន​(Phong Dinh)​។​

​ក្រោយពី​ទីក្រុង​ព្រៃនគរ​ត្រួវបាន​ដួលរលំ​នា​ថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ ពួក​យួន​កុ​ម្មុយ​និ​ស្ត បាន​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​ក្រោម ជំនួស​យួន​សេរី​។​ឆ្នាំ​១៩៧៦ រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម វៀតណាម​បាន បូករួម​ខេត្ត​ទាំងបី​គឺ ខេត្ត​ព្រែក​ឫស្សី (Phong Dinh) ខេត្ត​ជឿ​ង​ទៀង (Chương Thiện) និង ខេត្ត​ឃ្លាំង (Ba Xuyên) នៃ​សាធារណរដ្ឋ​វៀតណាម ទៅជា​ខេត្ត​បាសាក់ ដែល​ភាសា យួន​ហៅថា ហូ​វ យ៉ាង (Hậu Giang) ។​

​ចុងឆ្នាំ ១៩៩១ ខេត្ត​បាសាក់ (Hậu Giang) ត្រូវបាន​ចែកចេញជា ២ ខេត្ត គឺ ខេត្ត​ព្រែក​ឫស្សី (Cần Thơ) និង ឃ្លាំង (Sóc Trăng) ។​

​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៤ ខេត្ត​ព្រែក​ឫស្សី បាន​ចែកចេញជា​ពីរ​គឺ ទីក្រុង​ព្រែក​ឫស្សី ដែលមាន​ផ្ទៃដី​ធម្មជាតិ​ចំនួន ១៣៨.៩៥៩,៩៩ha និង​ប្រជាជន ១.១១២. ១២១ នាក់ និង ខេត្ត​បាសាក់ (Hậu Giang) ។​

​រដ្ឋបាល​ភូមិសាស្ត្រ​៖

​ទីក្រុង​ព្រែក​ឫស្សី (Cần Thơ) ចែកចេញជា ៩ ទីចាត់ការ​រដ្ឋបាល​គឺ ៥ សង្កាត់ និង ៤ ខ័​ណ្ឌ ។ សារុប​ទីរួមស្រុក ឃុំ ខ័​ណ្ឌ ទាំងអស់​មាន ៦៨ ក្នុង នោះ​មាន ៤ ទីរួមស្រុក ៣០ ខ័​ណ្ឌ និង ៣៤ ឃុំ ៕​

ការកែប្រែ​ឈ្មោះ​ខេត្ត​ខ្មែរ​ទៅ​ជា​ភាសា​យួន​នៅក្នុង​ជំនាន់​បារាំង​
១- ព្រះ​ត្រពាំង​(Tra Vinh=​ត្រា​វិញ​)​
២-​ស្រុក​ឃ្លាំង​(Soc Trang=​សុក​ត្រាំ​ង​)​
៣-​មាត់​ជ្រូក(Chau doc=​ចូ​វ​ដុក​)
៤-​ក្រមួន​ស​​(Rach Gia=​រ៉ា​ច​យ៉ា​)
៥-​ពល​លាវ(Bac Lieu=​បាក់​លៀវ​)
៦-​ទឹកខ្មៅ
(Ca Mau=​កា​ម៉ា​វ​)
៧-​ពាម(Ha Tien=​ហា​ទៀន​)
៨-​ព្រែក​ឫស្សី​(Can Tho=​កឺ​ន​ថឹ​)
៩-​លង់​ហោរ​(Vinh Long=​វិញ​ឡុង​)
១០-​ពាម​បា​រ៉ា​ជ្ញ​(Long Xuyen=​ឡុង​ស្វៀន​)
១១-​រោងដំរី(Tay Ninh=​តីនីញ​)
១២-​ព្រៃនគរ​(Sai Gon=​សាយ​យ្គ​ន​)
១៣-​ទួល​តា​មោក(THu Dau Mot=​ធូ​យ៉ូវ​ម៉ូត​)
១៤-​ផ្សារ​ដែក​​(Sa Dec=​សា​ដេក​)
១៥-​ចង្វារ​ត្រពាំង​-​ស្រកា​ត្រី(Bien Hoa​បៀ​ន​វ៉ា​)
១៦-​មេ​ស​​(My Tho=​មី​ថរ​)
១៧-​កោះគង​(Go Cong=​ហ្ក​កុង​)
១៨-​ព្រះ​សួគ៌ា​(Ba Ria=​បារៀ​)
១៩-​ផ្សំ​អំបើស(Ben Tre=​បេន​ត្រែ​)
២០-​ឈ្មោះ​ថ្មី​(Tan An=​តឹន​អាន​)
២១-​អូ​រកាប់​(Cap. St. Jacques=​កាប​សាំង​ហ្សាក់​)

ការកែប្រែ​ឈ្មោះ​ខេត្ត​ខ្មែរ​ទៅ​ជា​ភាសា​យួន​នៅក្នុង​ជំនាន់​ ង៉ូ​ ឌី​ញ​ យៀម

  1. ព្រះ​ត្រពាំង ​(Vinh Binh=​វិញ​ប៊ិញ​)​ ​ ​
  2. ​ស្រុក​ឃ្លាំង​ (Soc Trang=​សុក​ត្រាំ​ង​, Bac Lieu=​បាក់​លៀវ​)
  3. មាត់​ជ្រូក ​(An Giang=​អាង​យ៉ាង​, Chau Doc=​ចូ​វ​ដុក​, Long Xuyen=​ឡុង​ស្វៀន​)
  4. ក្រមួន​ស ​(Choung Thien=​ជួង​ធៀន​, Rach Gia=​រ៉ាច់យ៉ា​, Can Tho=​កឹន​ថឹ​, Ba Xuyen=​បា​ស្វៀន​, An Xuyen=​អាន​ស្វៀន​)
  5. ​ពល​លាវ ​(Ba Xuyen=​បា​ស្វៀន​, An Xuyen=​អាន​ស្វៀន​)​ ​ ​
  6. ​ទឹកខ្មៅ​ (An Xuyen=​អាន​ស្វៀន​, [Ca Mau-Bac Lieu=​កា​ម៉ា​វ​-​បាក់​លៀវ​])
  7. ពាម​ (Kien Giang=​គៀន​យ៉ាង​[Ha Tien-Rah Gia=​ហា​ទៀន​-​រ៉ាច់យ៉ា​])​ ​ ​ ​
  8. ​ព្រែក​ឫស្សី ​(Phong Dinh=​ហ្វុង​យិញ​)
  9. លង់​ហោរ ​(Vinh Long=​វិញ​ឡុង​[Vinh Long-Sa Dec=​វិញ​ឡុង​-​សា​ដេន​]​ ​ ​
  10. ពាម​បា​រ៉ា​ជ្ញ ​(Long Xuyen=​ឡុង​ស្វៀន​)
  11. រោងដំរី​(Tay Ninh=​តីនីញ​)
  12. ព្រៃនគរ​ (Sai Gon=​សាយ​ហ្គ​ន​,[Gia Dinh-Cho lon=​យ៉ាឌី​ញ​-​ចឺ​ឡឺន​])
  13. ទួល​តា​មោក ​(Binh Duong=​ប៊ិញ​យឿង​[Binh Long=​ប៊ិញឡុង​])​ ​ ​
  14. ផ្សារ​ដែក​ (Kien Phong=​គៀន​ហ្វុង​)
  15. ​ចង្វារ​ត្រពាំង​ (Phuoc Thanh=​ហ្វឿក​ថាញ់​, Phuoc Long=​ហ្វឿក​ឡុង​)
  16. មេ​ស ​(Dinh Tuong=​យិញ​ទឿង​)
  17. ​កោះគង ​(Dinh Tuong=​យិញ​ទឿង​, Long An=​ឡុង​អាន​)​ ​ ​
  18. ព្រះ​សួគ៌ា​(Phuoc Tuy=​ហ្វឿក​ធ្វី​, Binh Tuy=​ប៊ីញ​ធ្វី​)
  19. ផ្សំ​អំបើស ​(Kien Hoa=​គឿន​ហ្វា​)​ ​ ​
  20. ​ឈ្មោះ​ថ្មី ​(Long An=​ឡុង​អាន​)
  21. អូ​រកាប់ ​(Vung Tau=​វុង​តា​វ​)