Wednesday, May 29, 2024

ខេត្ត បន្ទាយមានជ័យ

ប្រវត្តិ ប្រភព តំបន់នេះជាផ្នែកមួយនៃអាណាចក្រខ្មែរ ដោយសារនៅភាគខាងជើងខេត្តគេឃើញមាន ប្រាសាទបន្ទាយឆ្មារ ដែលគេជឿថាត្រូវបានសាងឡើងនៅរវាងសតវត្សទី១២ និង សតវត្សរ៍ទី១៣។ ប្រាសាទដែលគេស្គាល់តិចតួចជាងគេគឺ ប្រាសាទបន្ទាយនាង និង ប្រាសាទបន្ទាយទ័ព។ នៅសតវត្សទី១៧ សៀមបានឈ្លានពានកាន់កាប់ប្រទេសកម្ពុជា ហើយបានប្រែឈ្មោះខេត្តបន្ទាយមានជ័យជាខេត្តស៊ីសុផុន។ នៅឆ្នាំ ១៩០៧ សៀមបានប្រគល់ខេត្តនេះទៅបារាំង ដែលក្រោយមកត្រូវបានបញ្ចូល ជាដីខេត្តបាត់ដំបងវិញ។នៅឆ្នាំ ១៩៩៨ ខេត្តបន្ទាយមានជ័យត្រូវបានបំបែកចេញពីខេត្តបាត់ដំបង ដោយមានស្រុកដំបូង៥គឺ ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។ នៅឆ្នាំ ១៧៩៥ សៀមបានត្រួតត្រាលើព្រះរាជាណាចក្រកម្ពុជាភាគខាងលិច ហើយបានធ្វើឱ្យតំបន់នោះក្លាយជាខេត្តសៀមនៃកម្ពុជាភាគខាងក្នុងដែលមានទីរដ្ឋបាលនៅព្រះដំបងจังหวัดพระตะบอง។ ខេត្តនេះបានបន្តក្រោមការត្រួតត្រារបស់សៀមរហូតដល់ឆ្នាំ១៩០៧ នៅពេលនោះសៀមបានជួញប្រែនៅខាងក្នុងកម្ពុជាដើម្បីយកទំនិញត្រឡប់ទៅត្រាច និង ដានជ័យវិញ។ ក្នុងឆ្នាំដដែល ព្រះបានស៊ីសុវត្ថិបានសំរេចព្រះទ័យបំបែកខេត្តកម្ពុជាភាគខាងក្នុងដែលត្រឡប់មកវិញទៅជាខេត្តបាត់ដំបង (ដែលរួមមានសិរីសោភ័ណ) និងខេត្តសៀមរាប។ នៅគ្រាដែលថៃបានបញ្ចូលកម្ពុជាប៉ែកខាងលិចជាទឹកដីរបស់ខ្លួនឡើងវិញ នៅឆ្នាំ១៩៤១ សិរីសោភ័ណបានបំបែកចេញពីខេត្តបាត់ដំបង និងមានទីរួមខេត្តរដ្ឋបាលនៅខេត្តវិបុលសង្គ្រាមដែលបានបន្តរហូតដល់ឆ្នាំ១៩៤៦ នៅពេលដែលតំបន់នោះទាំងស្រុងបានបង្វែរត្រឡប់មកក្រោមការគ្រប់គ្រងរបស់បារាំង។ កំឡុងសង្គ្រាមរដ្ឋប្បវេណីកម្ពុជាក្នុងខេត្តបន្ទាយមានជ័យពីទសវត្សឆ្នាំ១៩៧០ និង ទសវត្ស១៩៨០គឺជាខ្សែត្រៀមជួរមុខក្នុងការប្រយុទ្ធគ្នាជាច្រើន ហើយក៏ធ្វើឱ្យវាក្លាយជាខេត្តមួយក្នុងចំណោមខេត្តទាំងបីដែលសំបូរគ្រាប់មីនច្រើនជាងគេបង្អស់ក្នុងប្រទេសកម្ពុជារួមគ្នានឹងខេត្តប៉ៃលិន និងបាត់ដំបង។[២]សីតុណ្ហភាពមធ្យមរបស់ខេត្តបន្ទាយមានជ័យគឺនៅចន្លោះពី​៣០ទៅ​៣៣អង្សា។ អាកាសធាតុមានលក្ខណៈក្ដៅសើមដូចនៅទូទាំងប្រទេសកម្ពុជាដែរ។ រដូវវស្សាចាប់ពីខែមិថុនាទៅតុលា រដូវរងារចាប់ពីខែវិច្ឆិកាដល់កុម្ភៈ និងរដូវក្ដៅចាប់ពីខែមិនាទៅខែឧសភា។


ទីតាំងភូមិសាស្រ្ត  ខេត្តបន្ទាយមានជ័យជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចុងពាយ័ព្យនៃប្រទេសដែលមានសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេសជាតិ។ ខេត្តនេះមានព្រំខេត្តជាប់ខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាបនៅខាងកើត ខេត្តបាត់ដំបងនៅខាងត្បូង និងមានព្រំដែនរួមអន្តរជាតិជាមួយប្រទេសថៃនៅខាងលិច។ ទីរួមខេត្តនិងទីក្រុងធំបង្អស់គឺក្រុងសិរីសោភ័ណ និងក្រុង[[ក្រុងប៉ោយប៉ែត] ]។ ខេត្តបន្ទាយមានជ័យគឺជាខេត្តធំបង្អស់ទី១៣ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានប្រជាជន ៦៧៨០៣៣ នាក់ វាជាប់លេខជាខេត្តធំទី ១០ ប្រចាំប្រទេស។ ខេត្តនេះមានក្រុងចំនួនពីគឺក្រុងសិរីសោភណ្ឌ និងក្រុងប៉ោយប៉ែតនៅប៉ែកខាងលិចនៃខេត្តគឺជាព្រំដែនអន្តរជាតិឆ្លងចូលទៅប្រទេសថៃ។ បន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលជាប៉ែកភាគនៃដែនជំរកជីវមណ្ឌលទន្លេសាប

លក្ខណៈទូទៅ ឋិតនៅចម្ងាយ៣៥៩គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងមានទីតាំងជាប់នឹងព្រំប្រទល់ខេត្តបាត់ដំបង ឧត្ដរមានជ័យ សៀមរាប និងព្រំប្រទល់ថៃ ខេត្តបន្ទាយមានជ័យ កំពុងទទួលបានភ្ញៀវទេសចរណ៍យ៉ាងកុះករតាម រយៈកាស៊ីណូខ្នាតអន្តរជាតិមួយ ដែលកំពុងបើកឱ្យមានការចូលលេង កំសាន្តទាំងយប់ទាំងថ្ងៃ។ តំបន់កាស៊ីណូនេះ ក៏មានរៀបចំជាផ្នែកផ្សេងទៀតដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្សារលក់ឥវ៉ាន់ផងដែរ។ ភ្ញៀវដែរទៅកំសាន្តនៅទីនោះភាគច្រើនជាជនជាតិប្រទេសថៃ ឯភ្ញៀវជនជាតិផ្សេងទៀតពុំសូវមាននោះទេ។ បើចំពោះជនជាតិខ្មែរជាអ្នកទេសចរណ៍ សាមញ្ញវិញ គឺពួកគេច្រើនទៅដើម្បីកម្សាន្តភ្នែកតែប៉ុណ្ណោះ ពុំសូវមានអ្នកដែលទៅ ដើម្បីប្រព្រឹត្តល្បែងស៊ីសងនោះ ឡើយ។ មិនមែនមានតែតំបន់កម្សាន្តច្រកព្រំដែនលក្ខណអន្តរជាតិ ប៉ោយប៉ែតប៉ុណ្ណោះ ទេដែលភ្ញៀវទេសចរណ៍ចាប់ អារម្មណ៍ លើសពីនេះទៅទៀតខេត្តបន្ទាយមានជ័យនៅមានតំបន់កម្សាន្តមួយចំនួនទៀត ដែលបានទាក់ទាញ និងកំពុង អភិវឌ្ឍន៍ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៀតផង។

តំបន់ទេសចរណ៍សក្តានុពល
ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយឆ្មារមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦៩អា ចម្ងាយប្រមាណ៤គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យក្នុងស្រុកថ្មពួក តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទបន្ទាយឆ្មារបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងចន្លោះ សតវត្សទី១២ និង១។ តំបន់នេះត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបណ្ដាលឱ្យប្រាសាទមួយចំនួនធំត្រូវ បាក់បែកខ្ទេចខ្ទី នៅសល់តែថ្មរាយប៉ាយពាសពេញដី មិនតែប៉ុណ្ណោះនៅមានពួកចោរបានលួចយករូបចម្លាក់ផ្សេងៗ ពីប្រាសាទទៅលក់ឱ្យឈ្មួញជនជាតិប្រទេសថៃទៀតផង។ ភាពល្បីល្បាញនៃប្រាសាទនេះបានធ្វើឱ្យពីមួយថ្ងៃទៅមួយថ្ងៃមានអ្នក ទេសចរបរទេសចូលទស្សនាកាន់តែច្រើនឡើងៗ ដែលសក្ដានុពលនេះបានធ្វើឱ្យអជ្ញាធរគ្រប់គ្រងប្រាសាទមានការចាប់ អារម្មណ៍ ហើយព្យាយាមរៀបចំបណ្ដាប្រាសាទដទៃទៀតនៅក្នុងខេត្តឱ្យកាន់តែគួរឱ្យទាក់ទាញ ជាមួយនឹងការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទេសចរក្នុងការទៅកម្សាន្ត។ ប្រាសាទដែលខេត្តនេះមាន គម្រោងរៀបចំជួសជុលលម្អឡើងវិញមានដូចជា ប្រាសាទបន្ទាយទ័ព ប្រាសាទព្រះឈរ ប្រាសាទប្រាំជាដើម[១]
ការគ្រប់គ្រងរដ្ឋបាល ២០១៣
ខេត្តបន្ទាយមានជ័យ (ចំនួន ស្រុក ០៩)
១ ស្រុកមង្គលបុរី
លរ
ឃុំ
ភូមិ
ភូមិ
1
19
2
11
3
19
4
8
5
8
6
14
7
10
8
13
9
17
10
11
11
13
12
9
13
8
២ ស្រុកភ្នំស្រុក
លរ
ឃុំ
ភូមិ
ភូមិ
14
18
15
9
16
6
17
6
18
9
19
10
៣ ស្រុកព្រះនេត្រព្រះ
លរ
ឃុំ
ភូមិ
ភូមិ
20
12
21
11
22
16
23
14
24
14
25
11
26
6
27
18
28
17
លរ
ឃុំ
ភូមិ
ភូមិ
29
6
30
11
31
4
32
10
33
6
34
9
35
11
៥ ក្រុងប៉ោយប៉ែត
លរ
ឃុំ
ភូមិ
ភូមិ
36
15
37
13
38
10
៦ ក្រុងសិរីសោភ័ណ
លរ
ឃុំ
ភូមិ
ភូមិ
39
5
40
5
41
7
42
5
43
7
44
7
45
6
៧ ស្រុកថ្មពួក
លរ
ឃុំ
ភូមិ
ភូមិ
46
15
47
21
48
7
49
9
50
7
51
7
៨ ស្រុកស្វាយចេក
លរ
ឃុំ
ភូមិ
ភូមិ
52
11
53
6
54
10
55
14
56
5
57
11
58
10
59
7
៩ ស្រុកម៉ាឡៃ
លរ
ឃុំ
ភូមិ
ភូមិ
60
7
61
8
62
8
63
4
64
11
65
11

ការគ្រប់គ្រងរដ្ឋបាល ២០២០
List of district បញ្ជីស្រុករដ្ឋបាល
CodeKhmerEnglishNumber Of CommuneNumber Of Village
CommuneSangkat
1102ស្រុក មង្គលបូរីMongkol Borei District130159
2103ស្រុក ភ្នំស្រុកPhnum Srok District6056
3104ស្រុក ព្រះនេត្រព្រះPreah Netr Preah District90118
4105ស្រុក អូរជ្រៅOu Chrov District7056
5106ក្រុង សិរីសោភ័ណSerei Saophoan Municipality0746
6107ស្រុក ថ្មពួកThma Puok District6065
7108ស្រុក ស្វាយចេកSvay Chek District8071
8109ស្រុក ម៉ាឡៃMalai District6043
9110ក្រុង ប៉ោយប៉ែតPaoy Paet Municipality0338
Total5510652

ខេត្ត បន្ទាយមានជ័យ
ផែនទី ខេត្ត បន្ទាយមានជ័យ