Monday, May 6, 2024

ខេត្ត​ លង់​ហោរ

ខេត្ត​ លង់​ហោរ ជាឈ្មោះ អាណាចក្រ ២ បូកចូលគ្នា គឺ ឡុង LONG និង ហ័រ​ឬ វ៉ា ឬ ហាវ HOA ដូច្នេះ ការដែល រាមច្បង មុនៗ បកស្រាយថា លង់ ហោរ គឺដោយសារ គ្រូសីល្ប៍ លង់ទឹកស្លាប់ ពេលដែលស្តេចបញ្ជាឲ្យមកចូលគាល់ នោះ គឺជារឿង ប្រឌិតសុទ្ធសាធ។

សព្វថ្ងៃនេះ​ខេត្ត  លង់ហោរ ត្រូវបាន វៀតណាមដូរមកជា ខេត្ត​វិញឡុង ដែល វៀតណាមអះអាងថា ឈ្មោះនេះជាភាសា ចិន គឺ ដូចគ្នាជាមួយ កោះហ្វូកុក ដែលប្រជាជនខ្មែរច្រឡំថា ជាឈ្មោះ ភាសាវៀតណាម តាមពិតគឺជា ភាសាចិន។
Vinh Long written in Chinese is (永隆). ( Eternal in forever , eternal , meaning "forever"; Long in solemn , meaning "prosperous, rich"). The name Vinh Long represents the wish that this place will always be prosperous forever


ស្រុកកំពប់តែអុង គឺជាខេត្តប្រវត្តិសាស្ត្រដែលជូរចត់បំផុតដែលយួន បានយកខ្មែរទៅកប់ទាំងរស់ ត្រឹមក មានរាងជាមុំចង្ក្រាន្ដ រួចលើកខ្ទះយកទៅដាក់ពីលើក្បាលខ្មែរ រួចបង្កាត់ភ្លើងឡើងដាក់អុសដុតអោយឆេះសន្ធៅឡើង អុងយួនវាលើកឡើងថា បើហ៊ានតែរង្គើរកំពប់ទឹកតែដែលកំពុងដាំ និងកាត់ក្បាលចោល។ ស្រុកនេះជាប់ទាក់ទងហ្នឹងរឿង កំពប់តែអុង និង កំពង់តែអុង


ប្រវត្តិ និង និរុត្តិសាស្ត្រ​ កែប្រែ
​ខេត្ត​ព្រះ​ត្រពាំង​ពីមុន​គឺជា​ស្រុក​មួយ នៃ​ខេត្ត​លង់​ហោរ ដែល​គេ​ហៅថា ស្រុក​ព្រះ​ត្រពាំង។ ពេលដែល​ខ្មែរក្រោម​ឋិត នៅក្រោម ការគ្រប់គ្រង​របស់​ស្តេច​យួន​ត្រកូល​ង្វៀង (Nguyễn) ខេត្ត​ព្រះ​ត្រពាំង គឺជា​ស្រុក​មួយ នៅក្នុង​ខេត្ត​លង់​ហោរ (​ត្រូវបាន​បង្កើតឡើង នា​ឆ្នាំ ១៨៣២ )​។ ឆ្នាំ ១៨៧៦ បារាំង​បាន​ចែក​ខេត្ត​លង់​ហោរ​ចេញ​ជា ៣ និគម គឺ លង់​ហោរ​, ព្រះ​ត្រពាំង និង កំពង់​ឫស្សី។​

ផែនទី របាយប្រជាជនខ្មែរនៅ ខេត្ត លង់ហោរ


រដ្ឋបាល​ភូមិសាស្ត្រ​៖ ​ខេត្ត​មានស្រុក​/​ទី​រួម​ខេត្ត​ចំនួន ៧ គឺ​៖
  1. ១.​ទី​រួម​ខេត្ត​លង់​ហោរ(thị xã Vĩnh Long)
  2. ២.​ស្រុក​លង់​ហោរ(huyện Long Hồ)
  3. ៣.​ស្រុក​កំពប់​តែ​អុង(huyện Trà Ôn)
  4. ៤.​ស្រុក​កំពង់តែ​អុង(huyên Măng Thít)
  5. ៥.​ស្រុក​កំពង់​រលីង(huyện Vũng Liêm)
  6. ៦.​ស្រុក​ផ្សារ​ថ្មី(huyện Tam Bình)
  7. ៧.​ស្រុក​អង្គុលី(huyện Bình Minh)
ផែនទី រដ្ឋបាលដែនដីបច្ចុប្បន្ន ( ខេត្ត វិញ ឡុង)

ផែនទី រដ្ឋបាលដែនដីបច្ចុប្បន្ន ( ខេត្ត វិញ ឡុង)

ផែនទី រដ្ឋបាលដែនដីបច្ចុប្បន្ន ( ខេត្ត វិញ ឡុង)
ផែនទី កាលបរិច្ឆេទនៃការវាទទីនៃ ជនជាតិ ឬ អាណាចក្រនានា មុខ វត្តមាន កងទ័ពបារាំង នៅ តំបន់ ឥណ្ឌូ ចិន

ខេត្តបាសាន នេះធ្លាប់ជារាជាធានីរបស់ខ្មែរ ដែលមានព្រះរាជាច្រើនព្រះអង្គបានគ្រងរាជ្យបន្តបន្ទាប់នៅទីនោះ៖

១៖ ព្រះបាទចៅពញាយ៉ាត (១៣៩៤-១៤៦៣) ទ្រង់បានមកបង្កទ័ពនៅទួលបាសានអស់រយៈពេល ៥ខែ ទើបលើកទ័ពទៅវាយរំដោះក្រុងអង្គរពីអំណាចរបស់ព្រះចៅកំបង់ពិសី ដែលជាស្ដេចសៀមត្រួតត្រានៅអង្គរបន្ទាប់ពីព្រះចៅបាអាត និងព្រះចៅបាសាត។ ក្រោយមក ព្រះបាទចៅពញាយ៉ាតក៏បានទៅតាំងរាជវាំងនៅទួលបាសានមួយរយៈទៀត រួចក៏ប្ដូរមកតាំងរាជធានីនៅក្រុងចតុមុខ (ភ្នំពេញសព្វថ្ងៃ) ដែលកាលណោះភ្នំពេញត្រូវបានព្រះរាជាប្រសិទ្ធនាមថា «ក្រុងចតុមុខ មង្គលសកល កម្ពុជាធិបតី សិរីធរ បវរឥន្ទបត្តបុរី រដ្ឋរាជសីមា មហានគរ»។

២៖ ព្រះបាទស្រីសុរិយោទ័យ (១៤៧២-១៤៨៦) ជាបុត្ររបស់ព្រះបាទនរាយណ៍រាជា និងត្រូវជាចៅរបស់ព្រះបាទពញាយ៉ាត។ ដោយអាក់អន់ស្រពន់ចិត្តមិនបានស្នងរាជ្យពីព្រះបិតា (រាជ្យបល្ល័ង្កបានបន្តទៅលើព្រះបាទស្រីរាជា ដែលត្រូវជាព្រះអនុជទី២របស់ព្រះបាទនរាយណ៍រាជា) ព្រះបាទស្រីសុរិយោទ័ក៏មកតាំងអំណាចស្វយ័តនៅទួលបាសាន គ្រប់គ្រង ខេត្តបាសាន ខេត្តរោងដំរី ខេត្តព្រៃនគរ ខេត្តលង់ហោរ ខេត្តព្រៃបាក់ដែង ពោលគឺចាប់ពីតំបន់ទួលបាសានដល់ដែនដីកម្ពុជាក្រោមទៅទល់នឹងនគរចម្ប៉ា។

ពេលនោះហើយដែលកម្ពុជាត្រូវបែងបាក់ជា ៣នគរ៖ មួយផ្នែកស្ថិតក្រោមការត្រួតត្រារបស់ព្រះបាទស្រីសុយោទ័យ។ មួយផ្នែកទៀត គឺចាប់ពីខាងលិចទន្លេសាបទៅទល់នឹងថៃភាគខាងកើត និងថៃភាគឦសាន ស្ថិតក្រោមការត្រួតត្រារបស់ ព្រះបាទស្រីរាជា ដែលកំពុងវាយរំដោះទឹកដីពីព្រះចៅសៀមនៅក្រុងអយុធ្យា។ មួយផ្នែកផ្សេងទៀត ដែលមានរាជធានីនៅចតុមុខ ស្ថិតក្នុងអំណាចរបស់ព្រះបាទធម្មរាជា ដែលត្រូវជាព្រះអនុជរបស់ព្រះបាទស្រីរាជា និងជាម្ចាស់មារបស់ព្រះបាទស្រីសុរិយោទ័យ។

ចុងក្រោយ រាជ្យបល្ល័ង្កបានទៅលើដៃរបស់ព្រះបាទធម្មរាជា ដែលជាកូនកាត់ខ្មែរសៀុម ដោយព្រះបិតារបស់ព្រះអង្គគឺព្រះបាទពញាយ៉ាត មាតាគឺស្នំឯកជនជាតិឈ្មោះ ស៊ីសាង៉ាម ដែលប្អូនស្រីរបស់ព្រះ​ចៅកំបង់ពិសី។ ព្រះបាទធម្មរាជាមានព្រះរាជបុត្រចំនួន ២ព្រះអង្គ គឺព្រះបាទស្រីសុគន្ធបទ និងព្រះបាទច័ន្ទរាជា។

៣៖ ព្រះបាទស្រីសុគន្ធបទ (១៥០៤-១៥១២) ជាបុត្ររបស់ព្រះបាទធម្មរាជា និងជាចៅព្រះបាទពញាយ៉ាត។ ថ្វីដ្បិតទ្រង់មានបុព្វរាជធានីនៅក្រុងចតុមុខក៏ពិតមែន ប៉ុន្តែព្រះអង្គក៏បានទៅគង់លម្ហែ និងប្រកបរាជកិច្ចនៅរាជវាំងទួលបាសានផងដែរ ដោយទុកឲ្យព្រះអនុជ គឺព្រះអង្គច័ន្ទ (អនាគតព្រះបាទច័ន្ទរាជា) ដែលជាមហាឧបរាជគង់នៅគ្រប់គ្រងរាជវាំចតុមុខជំនួស។

៤៖ ព្រះបាទរាមាជើងព្រៃ (១៥៩៣-១៥៩៦) ថ្វីដ្បិតសៀវភៅប្រវត្តិសាស្ត្រសរសេរថា ព្រះអង្គមានប្រវត្តិវង្សាវតាមិនច្បាស់លាស់ ប៉ុន្តែព្រះអង្គជាព្រះវីរក្សត្រដែលបានដឹកនាំទ័ពវាយរំដោះក្រុងលង្វែកពីអំណាច​សៀម ក្នុងរជ្ជកាលព្រះចៅឯកទសរដ្ឋ (ព្រះអនុជរបស់ព្រះបាទសម្ដេចព្រះនរសូរមហារាជ) មកវិញផងដែរ។ មុនរជ្ជកាលព្រះបាទរាមាជើងព្រៃ គឺក្នុងរជ្ជកាលព្រះជ័យជេដ្ឋាទី១ (អាយុ១១ឆ្នាំ) និងព្រះបិតាព្រះសត្ថាទី១ ក្រុងលង្វែកត្រូវបានកងទ័ពសៀមដុតបំផ្លាញខ្ទេចអស់ ក្រោមប្រតិបត្តិការសឹករបស់ព្រះចៅនរសូរ (ថៃហៅ ព្រះចៅណារេសួន) កាលព្រះអង្គសោយរាជ្យនៅក្រុងអយុធ្យា។

ក្នុងកាលសម័យរៀបចំគម្រោងការរំដោះក្រុងលង្វែក និងក្នុងពេលឡើងសោយរាជ្យសម្បត្តិជាព្រះ​មហាក្សត្រខ្មែរ ព្រះបាទរាមាជើងព្រៃក៏បានទៅគង់នៅរាជរាំងទួលបាសាន ហើយក៏សោយទិវង្គតនៅទីនេះដែរ។

៥៖ ព្រះបាទស្រីសុរិយោពណ៌ (១៦០៣-១៦១៨) ជាក្សត្រដែលទទួលបានការគោរពស្រលាញ់ពីប្រជានុរាស្ត្រ ព្រះអង្គជាព្រះអនុជរបស់ព្រះបាទសត្ថាទី១។ នៅពេលកងទ័ពសៀមរបស់រាជមនូ ដែលជាមេទ័ពរបស់ព្រះចៅនរសូរវាយចូលក្រុងលង្វែកនោះ ព្រះបាទស្រីសុយោពណ៌ (ក្នុងឋានៈជាមេទ័ព) បានដឹកនាំទ័ពប្រយុទ្ធយ៉ាងស្វិតស្វាញទប់ទល់នឹងកងទ័ពសៀម តែចុងក្រោយក្រុងលង្វែកត្រូវសៀមវាយបែកទាល់តែបាន ហើយទ្រង់ក៏ត្រូវសៀមចាប់ជាឈ្លើយសឹកបញ្ជួនទៅក្រុងអយុធ្យា។

ក្រោយមក ក្សត្រិយ៍ព្រះមហាទេវី ដែលជាព្រះអយ្យកាបានសុំអង្វរស្ដេចសៀម ដើម្បីយាងព្រះស្រីសុរិយោពណ៌មកគ្រប់គ្រងនគរកម្ពុជាវិញ។ ស្ដេចសៀមក៏បានយល់ព្រមតាមសំណើរបស់ព្រះមហាទេវី ដោយគិតថាអាចយកនគរខ្មែរជានគរចំណុះរបស់សៀុមបាន តាមរយៈលើកព្រះបាទស្រីសុយោពណ៌ឱ្យឡើងគ្រងរាជ្យបល្ល័ង្ក។

នៅពេលដែលព្រះបាទស្រីសុរិយោពណ៌មកគ្រងរាជ្យសម្បត្តិនៅកម្ពុជាវិញ ព្រះអង្គបានប្ដូររាជធានីទៅក្រុងឧដុង្គ ហើយក៏គង់នៅរាជវាំងទួលបាសាននេះផងដែរ។ ដោយមិនចង់ឱ្យនគរកម្ពុជាស្ថិតក្រោមចំណុះរបស់សៀម ព្រះបាទស្រីសុរិយោពណ៌ក៏បានប្ដូរទៅភ្ជាប់ទំនាក់ទំនងជាមួយព្រះចៅនគរអណ្ណាម ដែលកាលណោះមានរាជធានីនៅក្រុងវ៉េ (Hue) ដោយបានស្ដីដណ្ដឹងព្រះនាងអង្គចូវ (បុត្ររបស់ព្រះចៅក្រុងវ៉េ) ឱ្យរៀបអភិសេកជាមួយព្រះបាទជ័យជេដ្ឋាទី២ ដែលជារាជបុត្ររបស់ព្រះអង្គ។

៦៖ នាគ្រិស្ដសករាជ ១៥៩៦-១៦០៣ (ក្នុងសម័យឧដុង្គ) មានក្សត្រ៣អង្គគង់នៅរាជវាំងទួលបាសាន ក្នុងនោះមានព្រះអង្គតន់ទី១ ព្រះអង្គអន និងសម្តេចកែវហ្វាពញាញោម ដែលមានតែការបង្កសង្គ្រាមដណ្ដើមរាជបល្ល័ង្ក បង្កអសន្តិភាព ហែកហួរទឹកដី និងធ្វើឱ្យបាត់បង់ទឹកដីខ្មែរជាច្រើនខេត្តខណ្ឌថែមទៀតផង។

សូមបញ្ជាក់ថា ខេត្តបាសានមានទីតាំងភូមិសាស្ត្រ៖ នៅទិសខាងកើតមានបឹង នៅទិសអាគ្នេយ៍មានទន្លេមេគង្គ នៅទិសខាងត្បូងមានព្រៃធំ ដែលសុទ្ធតែជាសក្ដានុពលទេសចរណ៍ថ្មីសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តដំណើរទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ៕

ខេត្តបាសាន ស្ថិតនៅតំបន់ទួលបាសានបច្ចុប្បន្ន នៅក្នុង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដែលមានប្រាសាទនៅទីតាំងនោះគឺ ប្រាសាទព្រះធាតុទួលបាសាន។ ខេត្តនេះធ្លាប់ជារាជាធានីរបស់ខ្មែរ ដែលមានព្រះរាជាគ្រងរាជ្យនៅទីនោះគឺ

១- ព្រះបាទពញាយ៉ាត ១៣៩៤-១៤៦៣ ទ្រង់បានមកករទ័ពនៅទីនេះរយៈពេល៥ខែ ទើបលើកទ័ពទៅវាយរំដោះក្រុងអង្គរពីសៀម ក្រោយមកក៍មកតាំងរាជវាំងនៅទីនេះ១រយៈ រួចក៍មកតាំងរាជវាំងនៅចតុមុខភ្នំពេញសព្វថ្ងៃ។

២- ព្រះបាទស្រីសុរិយោទ័យ ១៤៧២-១៤៨៦ ជាបុត្រព្រះបាទនរាយណ៍រាជាត្រូវជាចៅព្រះព្រះបាទ​ពញាយ៉ាត ដោយអាក់អន់ស្រពន់ចិត្តមិនបានស្នងរាជពីបីតាក៍មកតាំងតំបន់ស្វ័យយ័ត្ននៅទីនេះគ្រប់គ្រងតំបន់ រាជធានីទួលបាសាន រោងដំរី ព្រៃនគរ លង្ហោ ព្រៃបាក់ដែង ទៅទល់នគរចម្ប៉ា។

៣- ព្រះបាទស្រីសុគន្ធបទ ១៥០៤-១៥១២ ជាបុត្រព្រះបាទធម្មោរាជា និងជាចៅព្រះបាទពញាយ៉ាត ក៏មកគង់នៅរាជវាំងទួលបាសាន ប្រកបកិច្ចការផែនដី ដោយទុកឲ្យព្រះអនុចមហាឧបរាជ អង្គចន្ទគង់នៅគ្រប់គ្រងរាជវាំចតុមុខ

៤- ព្រះបាទរាមាជើងព្រៃ ១៥៩៣-១៥៩៦ ជាក្សត្រដែលបានដឹកនាំទ័ពវាយរំដោះក្រុងលង្វែកពីសៀមមកវិញ ដោយក្រុងលង្វែកត្រូវសៀមដុតបំផ្លាញខ្ទេចអស់ ទ្រងក៍មកគង់នៅរាជរាំងទួលបាសាន ហើយក៍សុគតនៅទីនេះដែរ។

៥- គ.ស ១៥៩៦-១៦០៣ មានស្តេច៣អង្គគង់នៅរាជវាំងទួលបាសាន គឺទី១ អង្គតន់ទី១ -ទី២ អង្គអន និងទី៣សម្តេចកែវាពញាញោម (អន+ញោម)ជាស្តេចចោម្សៀត។
៦-​ ព្រះបាទស្រីសុរិយោពណ៌ ១៦០៣-១៦១៨ជាក្សត្រដែលទទួលការគោរពស្រឡាញចូលចិត្តពីប្រជារាស្គ្រ នៅពេលសៀមវាយចូលក្រុងលង្វែកព្រះអង្គបានប្រយុទ្ធយ៉ាងស្វិតស្វាញទល់នឹងចោសៀម តែចុងក្រោយក្រុងលង្វែកត្រូវសៀមវាយបែកទ្រង់ក៍ត្រូវសៀមចាប់ជាឈ្លើយសឹកហើយបញ្ជូលទៅប្រទេសវា។ក្រោយមកព្រះមហាទេវីក្សត្រីជាព្រះអយ្យកាបានសូមអង្វរព្រះចៅក្រុងសៀមសូមយាងព្រះស្រីសុរិយោពណ៌មកគ្រប់គ្រងនគរវិញ ព្រះចៅក្រុងសៀមក៍យល់ព្រមដោយគឹតថាអាចប្រើក្សត្រអង្គនេះជាកូនអុក តែខុសបំនងស្រឡះ។ព្រះបាទស្រីសុរិយោបណ៍បានមកគ្រងរាជដោយគង់នៅរាជវាំងទួលបាសាន ហើ្យក៍បានភ្ជាប់ទំនាក់ទំនងនឹងក្រុងវ៉េនគរអណ្ណាមដើម្បីសងសឹកនឹងនគរសៀមដែលបានវាយកំទេចក្រុងលង្វែក។ឧញ៉ាពិជ័យនាគ ជាមន្ត្រីនៅខេត្តបាសាននេះ។

ខែត្រខ្មែរនៅសម័យស្រីសន្ធរ÷
  1. ខេត្តបាសាន
  2. ខេត្តស្ទោង
  3. ខេត្តអាសន្ទុក
  4. ខេត្តជីក្រែង
  5. ខេត្តរលួស
  6. ខេត្តមហានគរ
  7. ខេត្តជាំខ្សាន្ដ
  8. ខេត្តជើងព្រៃ
  9. ខេត្តស្ទឹងត្រែង
  10. ខេត្តកំពង់សៀម
  11. ខេត្តមង្គលបុរី
  12. ខេត្តបាត់ដំបង
  13. ខេត្តក្រគរ
  14. ខេត្តពោធិសាត់
  15. ខេត្តអម្រាគគិរីបូរណ៍
  16. ខេត្តរលាប្អៀរ
  17. ខេត្តក្រង
  18. ខេត្តឫស្សីសាញ
  19. ខេត្តតាមសីមា
  20. ខេត្តរយ៉ង
  21. ខេត្តសុរិន្ទ
  22. ខេត្តសិង្គារ
  23. ខេត្តគោកសេះ
  24. ខេត្តអន្លង់រាជ
  25. ខេត្តព្រហ្មទេព
  26. ខេត្តព្រែកក្ដី
  27. ខេត្តម្លូព្រៃ
  28. ខេត្តត្នោត
  29. ខេត្តទឹកជោរ

កំពង់ចាម​: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​ថ្នាក់​ដឹក​នាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញចុះ​ពិនិត្យ​ប្រសាទ​បុរាណ​ទួលបាសាន ដែលជា​រាជធានី​បុរាណ​ប្រវត្តិសាស្រ្តមួយ ស្ថិតនៅ​​ក្នុង​ភូមិកំផ្លាក​ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដេីម្បី​សិក្សា​ស្វែងយល់​ ក្នុង​ការ​កែប្រែតំបន់នេះ​ឲ្យ​ក្លាយ​ទៅ​ជារមណីយដ្ឋាន ទេសចរណ៍។

លោក​ ស៊ីម គង់​ អភិបាល​ស្រុក​ស្រីសន្ធរ​ បានឲ្យដឹងថា​ កាលពីសម័យបុរាណតំបន់ទួលបាសាន ធ្លាប់ជា​រាជធានី​បាសាន ស្ថិតនៅ​ក្នុង​ស្រុក​ស្រីសឈរ​ ដែលបច្ចប្បន្ន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយ​មានប្រាសាទនៅទីតាំងនោះគឺ ប្រាសាទព្រះធាតុទួលបាសាន​ តំបន់​នេះធ្លាប់ជារាជាធានីរបស់ខ្មែរ ដែលមានព្រះរាជាគ្រងរាជ្យនៅទីនោះគឺ៖​ ១- ព្រះបាទពញាយ៉ាត ១៣៩៤-១៤៦៣ ទ្រង់បានមកករទ័ពនៅទីនេះរយៈពេល៥ខែ ទើបលើកទ័ពទៅវាយរំដោះក្រុងអង្គរពីសៀម ក្រោយមកក៏មកតាំងរាជវាំងនៅទីនេះមួយ​រយៈ​ រួចក៏មកតាំងរាជវាំងនៅចតុមុខភ្នំពេញសព្វថ្ងៃ។

២- ព្រះបាទស្រីសុរិយោទ័យ ១៤៧២-១៤៨៦ ជាបុត្រព្រះបាទនរាយណ៍រាជាត្រូវជាចៅព្រះព្រះបាទពញាយ៉ាត ដោយអាក់អន់ស្រពន់ចិត្តមិនបានស្នងរាជពីបីតាក៏មកតាំងតំបន់ស្វ័យយ័ត្ននៅទីនេះគ្រប់គ្រងតំបន់ រាជធានីទួលបាសាន រោងដំរី ព្រៃនគរ លង្ហោ ព្រៃបាក់ដែង ទៅទល់នគរចម្ប៉ា។

៣- ព្រះបាទស្រីសុគន្ធបទ ១៥០៤-១៥១២ ជាបុត្រព្រះបាទធម្មោរាជា និងជាចៅព្រះបាទពញាយ៉ាត ក៏មកគង់នៅរាជវាំងទួលបាសាន ប្រកបកិច្ចការផែនដី ដោយទុកឲ្យព្រះអនុចមហាឧបរាជ អង្គចន្ទគង់នៅគ្រប់គ្រងរាជវាំចតុមុខ។

៤- ព្រះបាទរាមាជើងព្រៃ ១៥៩៣-១៥៩៦ ជាក្សត្រដែលបានដឹកនាំទ័ពវាយរំដោះក្រុងលង្វែកពីសៀមមកវិញ ដោយក្រុងលង្វែកត្រូវសៀមដុតបំផ្លាញខ្ទេចអស់ ទ្រងក៏មកគង់នៅរាជរាំងទួលបាសាន ហើយក៏សុគតនៅទីនេះដែរ។

៥- គ.ស ១៥៩៦-១៦០៣ មានស្តេច៣អង្គគង់នៅរាជវាំងទួលបាសាន គឺទី១ អង្គតន់ទី១ -ទី២ អង្គអន និងទី៣សម្តេចកែវាពញាញោម (អន+ញោម)ជាស្តេចចោម្សៀត។

៦-​ ព្រះបាទស្រីសុរិយោពណ៌ ១៦០៣-១៦១៨ជាក្សត្រដែលទទួលការគោរពស្រឡាញចូលចិត្តពីប្រជារាស្គ្រ នៅពេលសៀមវាយចូលក្រុងលង្វែកព្រះអង្គបានប្រយុទ្ធយ៉ាងស្វិតស្វាញទល់នឹងចោសៀម តែចុងក្រោយក្រុងលង្វែកត្រូវសៀមវាយបែកទ្រង់ក៏ត្រូវសៀមចាប់ជាឈ្លើយសឹកហើយបញ្ជូលទៅប្រទេសវា។ក្រោយមកព្រះមហាទេវីក្សត្រីជាព្រះអយ្យកាបានសូមអង្វរព្រះចៅក្រុងសៀមសូមយាងព្រះស្រីសុរិយោពណ៌មកគ្រប់គ្រងនគរវិញ ព្រះចៅក្រុងសៀមក៏យល់ព្រមដោយគឹតថាអាចប្រើក្សត្រអង្គនេះជាកូនអុក តែខុសបំនងស្រឡះ។ព្រះបាទស្រីសុរិយោបណ៍បានមកគ្រងរាជដោយគង់នៅរាជវាំងទួលបាសាន ហើយក៏បានភ្ជាប់ទំនាក់ទំនងនឹងក្រុងវ៉េនគរអណ្ណាម​ ដើម្បីសងសឹកនឹងនគរសៀម​ដែលបានវាយកំទេចក្រុង​លង្វែក។

ខេត្តបាសាន មានលក្ខណៈភូមិសាស្ត្រ÷ទិសខាងកើត មានបឹង​ ទិសអាគ្នេយ៍ មានទន្លេមេគង្គ​ ទិសទក្សិណ និងមានព្រៃធំផងដែរ​

“ស្រីសន្ធរ​​​” មិនមែន​​​មក​​​ពី​​ “ស្រីសឈរ” ​​​ទេ​​​ ​​​គឺ​​​មក​​​ពី​ ​ស្រីយសោធរ
«ស្រីសន្ធរ​​​»មិនមែន​​​មក​​​ពី​​«​ស្រីសឈរ»​​​ទេ​​​ ​​​គឺ​​​មក​​​ពី​«​​ស្រីយសោធរ» ដែល​​​ជាឈ្មោះរាជធានី​​​អង្គរ​​​ដ៏​​​ល្បីល្បាញ​​​ និង​​​ជា​​​ប្រពៃណី​​​របស់​​​ចក្រភព​​​កម្ពុជទេស​​​​​​។ អ្នកគ្រូ​​​ពៅសោវរស​​​ពន្យល់​​​រឿង​​​នេះ​​​ថា​​​ ​​​មក​​​ពី​​​ខ្មែរ​​​មិន​​​ចេះ​​​ហៅ​​​ពាក្យ បី​​​បួន​​​ព្យាង្គ​​​ ​​​ទេីប​​​ហៅសង្កត់​​​យក​​​តែ​​​ព្យាង្គដេីម​ «ស្រី»​​ និង​​​ចុង​​​«ធរ»​​​ទុក​​​។ ​ឈ្មោះនេះក្រោយមក​​​បន្សល់​​​ទុក​​​នៅ​​​បួន​​​ទីតាំង​​​ទី១​​​ ស្រុក​​​ស្រីសន្ធរ, ​​​ទី​​​២​​​ ស្រុក​​​សុីធរ​​​ពារាំង​​​ ដែល​​​នៅសល់ត្រឹម​​​ឃុំសុីធរ​​​ វត្ត​​​សុីធរ, ​​​ទី៣ ស្រុក​​​សុីធរ​​​កណ្តាល និង​​​ទី៤​​​ នៅ​​​ខេត្ត​​​ស្រីយសោធរ​​​ នា​​​ភាគ​​​ឥសាន​​​ប្រទេស​​​ថៃ​​​សព្វ​​​ថ្ងៃ​​​។ ​តាម​​​ភស្តុតាង​​​ទាំង​​​នេះ​​​ ​​​រាជធានី​​​ស្រី​​​យសោធរ(បុរៈ)​​​នៅ​​​អង្គរ​​​ ​​មាន​​​ជេីង​​​ដេីរតាម​​​មនុស្ស​​​ទៅ​​​ប្រតិស្ថាន​​​នៅ​​​ទីតាំង​​​ថ្មី​​​ពីរ​​​កន្លែង​​​ផ្សេងគ្នា​​​ ​​​គឺនៅ​​​ខាងត្បូង​​​និង​​​ខាង​​​កេីត​​​ទន្លេមេគង្គ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​សព្វថ្ងៃ​​​ និង​​​នៅ​​​ខាង​​​ជេីង​​​ជួរ​​​ភ្នំ​​​ដងរែក​​​​​​ក្នុង​​​ភាគ​​​ឥសាន​​​ថៃ​​​សព្វថ្ងៃ​​​។ ​អ្នក​​​ខ្លះ​​​យល់​​​ថា​​​ រាជធានីទួលបា​​​សាន​​​ស្រីសន្ធរ​​​​​​នៅ​​​វត្ត​​​ព្រះធាតុបារាយណ៍​​​ ​​​តែ​​​ខ្ញុំ​​​ពិបាក​​​ជឿ​​​បាន​​​ ​​​ដោយសារ​​​ទីនោះ​​​គ្មានស្ថាននាម​​​​​​«ទួលបាសាន»​​​ ​​​ឬ​​​ «ប៉ាសាន»​​​ដែល​​​ចិន​​​បាន​​​កត់ត្រា​​​នៅ​​​ទសវត្សរ៍​​​១៣៧០​​​។ ​​​ផ្ទុយ​​​ទៅ​​​វិញ​​​ ​​​នៅ​​​តំបន់​​​វត្ត​​​សុីធរ​​​ ​​​ទេីប​​​មាន​​​ទួល​​​បាសាន​​​ ​​​ព្រម​​​ទាំង​​​អនុវិទ្យាល័យ​​​ទួលបាសាន​​​ផង​​​។ ​​​ហេតុនេះ​​​រាជធានី​​​ស្រីសន្ធរ​​​​​​ទួលប៉ាសាន​​​ គួរ​​​តែ​​​តាំង​​​នៅ​​​តំបន់​​​វត្តសុីធរ ​​​ក្នុង​​​ឃុំសុីធរ​​​ស្រុក​​​ខ្សាច់កណ្តាល​​​ខេត្ត​​​កណ្តាល​​​សព្វ​​​ថ្ងៃ​​​នេះ​​​។​​​

·អាជ្ញាធរ​វៀតណាម​​​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដាក់​ទង់​ខ្មែរ​ក្រោម​នៅ​សាលាឆទាន​ដែល​​​អាជ្ញាធរ​កម្ទេច

អាជ្ញាធរ​វៀតណាម​មួយ​ក្រុម​បាន​ហាម​ឃាត់​ និង​គំរាម​កំហែង​​​មិន​ឱ្យ​​ពលរដ្ឋ​ខ្មែរ​ក្រោម​​​លើក​ទង់​ជាតិ​ខ្មែរ​ក្រោម​នៅ​លើ​​ទីតាំង​ដីសាលាឆទាន​ដែល​​ខ្លួន​បាន​​ឈូស​កម្ទេច។ ពលរដ្ឋ​ខ្មែរ​ក្រោម​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​ទាំង​នេះ​ថា ជា​​សកម្មភាព​​​រំលោភ​លើ​សិទ្ធិ​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម។
អាជ្ញាធរ​វៀតណាម​​ខេត្ត​លង់ហោរ​ដែល​វៀតណាម​ហៅ​ថា ខេត្ត​វិញឡុង (Vinh Long ) ចំនួន​៦នាក់​ ​​​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា បាន​បង្ក​ការ​រំខាន​ និង​គំរាម​កំហែង​ដល់​ការ​ជួបជុំ​របស់​ព្រះសង្ឃ​ និង​ពលរដ្ឋខ្មែរ​ក្រោម​ទៅ​ពិនិត្យ​មើល​ទីតាំង​សាលាឆទាន​នៅ​ភូមិ​កន្រែង ដែល​ត្រូវ​បាន​អាជ្ញាធរ​ឈូស​កម្ទេច​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា។

ពលរដ្ឋ​ខ្មែរ​ក្រោម​​មក​ពី​ខេត្ត​​​ព្រះត្រពាំង​ លោក ថាច់ គឹមចេង ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​លោក​ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​​ជិត ១០នាក់ផ្សេង​ទៀត​​នាំ​គ្នា​​យក​ទង់​ខ្មែរ​ក្រោម​ទៅ​ដោត​នៅ​ទីតាំង​ដី​សាលាឆទាន​​គឺ​ដើម្បី​​បង្ហាញ​ការ​សោក​ស្ដាយ​​​​​​​ចំពោះ​​ធនធាន​​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ចូលរួម​​កសាង​សាលាឆទាន​ តែ​បែរ​ជា​ត្រូវ​បំផ្លាញ​​​​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។
លោក ថាច់ គឹមចេង៖ «អាជ្ញាធរ​វៀតណាម​គេ​មក​គំរាម​កំហែង​យើង​ខ្ញុំ​ថា ខ្ញុំ​គ្មាន​សិទ្ធិ​ទៅ​ថត​រូប​​ដាក់​ទង់​បី​ពណ៌​នៅ​លើ​សាលាឆទាន​ទេ​ ព្រោះ​ថា​កន្លែង​ហ្នឹង​គេ​កំពុង​ទំនាស់​ដី​ធ្លី​ គេ​​មក​ចោទ​​យើង​​ខ្ញុំ​ថា​​​​​ទៅ​ឆ្លង​​មិន​សុំ​ច្បាប់​គេ​ ប៉ុន្តែ​សាលាឆទាន​សាធារណៈ​ទេ​ យើង​ខ្ញុំ​ទៅ​តែ​គេ​រារាំង​ គេ​​ថា​ហេតុ​ផល​អី​មិន​ផ្ដល់​ដំណឹង​ឱ្យ​គេ​ដឹង»។

លោក ថាច់ គឹមចេង​ យល់​ថា សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​នេះ​ គឺ​ដូច​គ្នា​នឹង​សកម្មភាព​របស់​ពួកគេ​កន្លង​មក ដែល​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​បំបាត់​​សំឡេង​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម។
លោក ថាច់ គឹមចេង៖ «គេ​មិន​ចង់​ឱ្យ​កូន​ខ្មែរ​​ដឹង ​យល់​​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ​ គេ​តែង​តែ​កៀប​សង្កត់​ ហើយ​ខ្លាច​​ខ្មែរ​ដឹង​ឮ​ច្រើន​ ហើយ​កៀប​សង្កត់​ខ្មែរ​ ជា​ការ​មួយ​ដែល​អាជ្ញាធរ​វៀតណាម​កំពុង​ព្យាយាមៗ​កំពុង​វាយ​បំបាក់​ស្មារតី​ខ្មែរ​ ហើយ​មិន​ឱ្យ​ខ្មែរ​ងើប​ឡើង​បាន​ ហ្នឹង​ហើយ​ជា​ការ​មួយ​ដែល​អាជ្ញាធរ​វៀតណាម​កំពុង​ភ័យ​ខ្លាច​ យើង​ខ្ញុំ​ធ្វើ​ហ្នឹង​តាម​ច្បាប់​អង្គការ​សហប្រជាជាតិ​​​សិទ្ធិ​ជនជាតិ​ដើម​ ពួក​ខ្ញុំ​ខំប្រឹង​ប្រែង»។

សាលាឆទាន​ខ្មែរ​ ក្រោម​នៅ​ភូមិ​កន្រែង ត្រូវ​បាន​សាងសង់ ផ្ដួចផ្ដើម​គំនិត ​​ដោយ​ ព្រះចៅ​អធិការ​វត្ត​ប្រជុំ​ពល​មង្គល​បូរី ហៅ​វត្ត​ទ្រនំសេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា នៅ​លើ​ដី​ឯកជន​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​គ្រួសារ ដែល​ផ្ដល់​ដី​នេះ សម្រាប់​ផល​ប្រយោជន៍​រួម​។ ចាប់​តាំង​ពី​ពេល​សាងសង់ អាជ្ញាធរ​វៀតណាម​ បាន​​បញ្ជូន​កម្លាំង​មក​រារាំង​ដំណើរការ​សាងសង់ និង​ព្យាយាម​ដឹក​ព្រះពុទ្ធ​រូប​ចេញ​ពី​សាលាឆទាន ជា​ច្រើន​ដង​ ប៉ុន្តែ​​ ​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​​ ជម្នះ​​ សាងសង់​រហូត​បាន​សម្រេច​ជា​ស្ថាពរ ដោយ​ហេតុ​ថា ក្នុង​តំបន់​នោះ គ្មាន​វត្ត​ខ្មែរ​ក្រោម​នៅ​ជិត​នោះ​ទេ។

វិទ្យុ​អាស៊ី​សេរី ​មិន​ទាន់​អាច​ទាក់ទង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ឆ្លើយ​តប​ ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ឧសភា។

អនុប្រធាន​​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​ លោក​បណ្ឌិត សឺន ជុំជួន មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​មាន​សិទ្ធិ​ពេញ​លេញ​តាម​ច្បាប់​អន្តរជាតិ​ជាតិ​ក្នុង​ការ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ ឬ​សោក​ស្ដាយ​​​​សាលា​ឆទាន​របស់​ពួកគាត់​ ហើយ​អាជ្ញាធរ​វៀតណាម​​មិន​ត្រូវ​គំរាមកំហែង​នោះ​ទេ។

លោក​បណ្ឌិត សឺន ជុំជួន ៖«គ្រាន់​តែ​ជា​ការ​សម្ដែង​ ការ​ផ្ដុំ​គ្នា​មួយ​​បង្ហាញ​សិទ្ធិ​របស់​ខ្លួន​ដោយ​អហិង្សា​តែ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​ឃ្លាំ​មើល​ ការ​តាម​ដាន​អី​ជា​ដើម​ នេះ​ជា​រឿង​មួយ​បង្ហាញ​អាកប្បកិរិយា​ជា​ការ​គំរាម​កំហែង»។

ការ​ឈូស​ឆាយ​​ សាលាឆទាន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម​ ខេត្ត​លង់ហោរ កាល​ពី​ចុង​ ខែ​មីនា បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​ គង់​នៅ​វត្ត​ប្រជុំ​ពល​មង្គល បូរី ឬ​ហៅ​ ថា វត្ត ទ្រនំ​សេក ចំនួន​៥អង្គ និង​ចាប់​ឃុំ ខ្លួន​ពលរដ្ឋ​ខ្មែរ​ ក្រោម​ចំនួន​ ៤​នាក់​ក្រោម​បទ​ចោទ ប្រកាន់«កេង​ចំណេញ លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ» តាម​មាត្រា ៣៣១ និង​ ពី​បទ «ការ​ចាប់​ខ្លួន​ ឃាត់ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ ដោយ​ខុស​ច្បាប់» តាម​ មាត្រា ១៥៧ នៃ​ក្រម ព្រហ្មទណ្ឌ វៀតណាម។

ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​មក​នេះ ​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ឃុំ​ខ្លួន​ព្រះសង្ឃ សកម្មជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដាក់​គុក​ចំនួន ១៣​ ​អង្គ​/​នាក់ ដោយសារ​សកម្មភាព​ទាមទារ​សិទ្ធិ​សេរីភាព​ក្នុង​នាម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក។ រីឯ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) កាល​ពី​ថ្ងៃទី២៩ ខែ​មីនា បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​វៀតណាម ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម ដែល​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ជា​ជន​ជាតិ​ដើម​នៅ​កម្ពុជា​ក្រោម៕