Wednesday, June 14, 2023

ព្រំដែន ខេត្ត មណ្ឌលគីរី

ឯកសារអានបន្ថែមមានដូចជា៖
មិថុនា ២០២៣ DAP News ក្រុមអ្នកវាយប្រហារ សម្លាប់មនុស្ស៩នាក់ នៅខេត្ត ឡាក់ដាក់ ជាប់ខេត្តមណ្ឌលគិរី ប្រាប់ថា មេរបស់គេប្រាប់ឱ្យបាញ់ មនុស្សគ្រប់គ្នា ដែលគេបានឃើញ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ម្នាក់ក្នុងចំណោមពួកគេគឺឈ្មោះ ចាញ់ នី បានបង្ហាញខ្លួននៅលើទូរទស្សន៍វៀតណាម ហើយបានសារភាពថា “មេដឹកនាំ” របស់គាត់បានប្រាប់គាត់ឱ្យ “បាញ់មនុស្សគ្រប់គ្នាដែលគាត់បានឃើញ” ហើយសន្យាគាត់ថា គាត់នឹង “ក្លាយជាអ្នកមាន” ។ចំណែកពីរនាក់ទៀតត្រូវបានចាប់ខ្លួនគឺមានឈ្មោះ អី ទីម នី និង ឈ្មោះ អី ម៉ាន់ ណូ ក៏បានធ្វើការអះអាងដូចគ្នាផងដែរ។ អី ម៉ាន់នូ បាននិយាយថា៖ «មេដឹកនាំរបស់គេបាននិយាយថា ខ្ញុំត្រូវតែឈរយាម ហើយចាក់អ្នកណាម្នាក់ដែលមិនព្រមគោរពតាមបញ្ជា»។រហូតមកដល់ពេលនេះ មនុស្ស ៤៥នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ លើការិយាល័យគណៈកម្មាធិការប្រជាជនឃុំ អេទ័រ និង អេ ខ្ទ័រ ក្នុងស្រុក គូគួន ត្រូវបានចាប់ខ្លួន ។

ផែនទី ខេត្ត ដាណុង Đắk Nông នៃប្រទេស វៀតណាម 

 ជនសង្ស័យទាំងនោះបានប្រាប់ប៉ូលីសថា ពួកគេបានចូលរួមក្នុងការប្រជុំ ដែលនីមួយៗត្រូវបានផ្តល់ភារកិច្ចជាក់លាក់ និងផ្តល់កាំភ្លើង កាំបិត គ្រាប់បែកដៃ និងគ្រាប់បែកសាំង ។ក្នុងការវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ បានបណ្តាលឱ្យមន្ត្រីប៉ូលិសបួននាក់ មន្ត្រីឃុំពីរនាក់ និងជនស៊ីវិលបីនាក់បានស្លាប់ ហើយមន្ត្រីប៉ូលិសពីរនាក់បានរងរបួស។ មិនទាន់មានព័ត៌មានថាតើអ្នកវាយប្រហារណាម្នាក់រងរបួស ឬស្លាប់នោះទេ ។
ផែនទីខេត្ត នានាជាប់ព្រំដែន កម្ពុជា។


ផែនទី ជនជាតិ រស់នៅ ខេត្ត មណ្ឌលគិរី





ដា ឡាត់ វៀតណាម៖ កងទ័ព នគរបាលវៀតណាម ចល័តរថក្រោះ រថពាសដែក ថ្មើរជើង និង ទ័ពអាកាសប្រើ Helicopter ដើម្បីប្រឆាំង ការបះបោរ បាតុកម្មពី ជនជាតិ ដេហ្គា។ ខណៈ ពត៍មាន ផ្សាយថា្ មានការបិទខ្ទប់ សហគមន័គ្រឹស្តសាសនា Christian Montagnards 'under lockdown' និង  កងការពារព្រំដែន កម្ពូជា កំពុងចល័តតាមព្រំដែន តាមឃ្លាំមើល ដែរ ។ កាសែតរដ្ឋ វៀតណាម ចោទថា មានពួក ទូតបរទេសគាំទ្រ ចលនាបេះបោរនេះ ជាពិសេស លោកខាងលិច ៕


ប្រវត្តិជនជាតិ ដេហ្គា Degar នៅវៀតណាម ខ្លះហៅ ពួកម៉ុងតាញ៉ា Montagnards  អំបូរនេះមានជាង ៤០ ជនជាតិ ឬ ក្រុម។ ជនជាតិ អឺរ៉ុប មានជាង ៤០ % ដោយសារ ឆ្នាំ ១៩០៣ ពួក ជនជាតិបារាំង ដឹកកូនចៅ ជាង ១០០០ នាក់ទៅ រស់នៅទីហ្នឹង គឺជា ក្រុមស្រាវជ្រាវ ឬ ក្រុមផ្សព្វផ្សាយសាសនា ដូច្នេះ ជនជាតិ ចម្ប៉ា ចាប់ដៃ ជាមួយ បារាំង កាន់សាសនាដូចបារាំង បំរើទ័ពបារាំង ចឹងបាន ខ្មែរ ជាហៅថា បារាំង ៗ  មកពី ពាក្យ ពួក ពារាន្តសី ឬ ពារាំង ( ព្រៃវែង) ។ ដល់ ជំនាន់ អាមេរិក ចូលវៀតណាម ពួក ចម្ប៉ារហ្នឹង កាន់សាសនាអាមេរិកកាំង បំរើទ័ពអាមេរិកកាំងទៀត គឺ ពួកហ្នឹងដែល ញុះញង់ខ្មែរ បេះបោរនៅកម្ពុជាក្រោម ឈានដល់របប ខ្មែរក្រហម ស្លាប់រាប់ លាននាក់ ៕


សភាពការណ៍នៅ ដា ឡាត់ វៀតណាម៖ មនុស្សស្លាប់ ០៩ នាក់ ចាប់ខ្លួន ៤៥ នាក់។ កងទ៍ពព្រៃដែលចូលវាយប្រហារ ស្លៀកពាក់ឈុន ប៉ារ៉ា ខោអាវក្លែងភេទ ប្រមាណ ៤០ នាក់។ មនុស្សដែលត្រូវគេចាប់បាន ទំនងជា អ្នក យាមផ្លូវ និង អ្នកគាំទ្រ។ គួរជ្រាបថា ស្ថានការណ៍ Dak Lat ដូច  CNRP នៅកម្ពុជាដែរ គឺ ក្រុមចាម សាសនាគ្រឹស្ត មានជំលោះជាមួយ ក្រុម ចាមសាសនា តាតូលិក ដោយពួក ចោទ ពួក កាតូលិកថាជា ពួកភេរករ ចុះចូលជាមួយ រដ្ឋាភិបាលវៀតណាម រំលោភយកដី ភូមិករណ៍ របស់ពួកទៅ លក់ឲ្យ បរទេស ដូច្នេះ បានពួកគេ ចូលបាញ់សម្លាប់ ពួកគេគ្មានបំណង ប្រឆាំង រដ្ឋាភិបាល វៀតណាមឡើយ។ រូបថតនេះ ប្រព័ន្ធ អង្វរប្តីឲ្យ ចុះចូលប្រគល់ខ្លួនឲ្យ កងកម្លាងដែលកំពុង ចុះធ្វើ រដ្ឋបាល ទូទាំងខេត្ត សូម្បីក្នុង ព្រៃ ភ្នំ ។ សាសនាធំៗទាំង ២ ត្រូវបានគេ បង្កើតជា សម្ព័ន្ធសាសនា គ្រឹស្ត តែពួកគេ មិនព្រមចូលរួម...គឺដូចជា ការបែកបាក់ ក្នុង CNRP នៅ កម្ពុជា ។

ផែនទីបោន ខេត្ត មណ្ឌលគីរី
១១ កក្កដា ២០២២ ខេត្តមណ្ឌលគិរី ។លោក នួន សារ៉ន អភិបាលស្រុកកែវសីមា បា ឲ្យដឹងនៅល្ងាចថ្ងៃទី១០ កក្កដា ២០២២ ថា ក្រោយទទួលព័ត៌មាននេះ  លោកបានដឹកនាំក្រុមការងារស្រុកចុះពិនិត្យ ឃើញថា ទឹកអូរបានជន់ឡើងខ្លាំងបណ្តាលឲ្យបាក់ដីមាត់ច្រាំងខាងកម្ពុជាយើង  ហើយជិតដល់បង្គោលព្រំដែនដែលបានបោះរួច។លោកអភិបាលស្រុកបន្តថា បច្ចុប្បន្នលោកបានរាយការណ៏ជូនដល់អាជ្ញាធរខេត្តក្នុងករណីនេះរួចរាល់ ហើយជាប៉ុណ្ណោះអាសន្ន លោកបានចាត់ក្រុមការងារដើម្បីយកខ្សែទាក់ចងបង្គោលកុំឲ្យធ្លាក់ចូលទឹកអូរ។ប៉ុន្តែរហូតដល់ពេលនេះ ក្រុមការងារមិនទាន់អាចចូលទៅតំបន់នោះបានទេ ព្រោះមេឃនៅធ្លាក់ភ្លៀងខ្លាំង ម៉្យាងទីតាំងនោះស្ថិតនៅចំណោតភ្នំខ្ពស់ៗ ព្រៃ គ្មានផ្លូវចូលដល់ទេ។


សូមបញ្ជាក់ថា អភិបាលស្រុកកែវសីមា បានដឹកនាំកងកម្លាំងកាពារព្រំដែនចុះពិនិត្យភ្លាមៗចំណុចបង្គោលលេខ ៦០/៣៨(១)ចំណុច UTM 72079,1340735 ស្ថិតលើព្រំដែនគោកអូរហ៊ុច ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម។ក្រោយចុះទៅដល់ពិនិត្យឃើញថា បង្គោលលេខ៦០នេះ កំពុងរងផលប៉ះពាល់ខ្លាំង ដោយជំនន់ទឹកភ្លៀងធ្វើឲ្យ បាក់ដីហូរច្រោះខ្វះតែ ០,៤០ម៉ែត្រទៀតនិងដល់បង្គោលហើយ៕


ផែនទីខេត្ត ដាក ណង (ខេត្ត ភ្នង) និងខេត្ត បា ឡាក់


ខេត្ត ដា ឡាក់ Dak Lat

ខេត្ត ដា ឡាក់ Dak Lat

ផែនទី តាមបណ្តោយព្រំដែន សួមចុច លើឈ្មោះខេត្ត ដើម្បី មើលផែនទីលំអិត ពោធិសាត់ កោះកុង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលកីរី ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និង​តាកែវ កំពត




ព្រំដែន ខេត្ត មណ្ឌលគីរី