Monday, October 16, 2023

អំពីទឹកជំនន់

Rithy Hangmeas អ្នករស់នៅតាមដងស្ទឹងព្រែកត្នោតនិងអ្នកនៅភ្នំពេញផ្នែកជាប់មាត់ស្ទឹងត្រៀមខ្លួនឲ្យហើយទឹកជំនន់ធំពីកំពង់ស្ពឺធ្លាក់មកហើយ,,ក្នុងចន្លោះ12ម៉ោងខាងមុខនឹងមកដល់,,រដ្ឋបាលខេត្តកំពង់ស្ពឺព្រមាន,,,(17-10-2023)

រូបភាព ទឹកជំនន់ នៅ សហរដ្ឋអាមេរិក ខែ កញ្ញា ឆ្នាំ ២០២៤​ មិនពាក់ព័ន្ធការលុបបឹង ការកាប់ព្រៃឈើឡើយ


មូលហេតុនៃខ្យល់ព្យុះ ភ្លៀង ផ្គរ រន្ទះ កើតចេញពី បាតុភូត កំដៅនៅលើផ្ទៃដី ឬ ឆ្នេរ ដែលក្តៅខាងនៅលើទឹកសមុទ្រ ឬ ទឹកទន្លេ ( រូបភាពទី១) ដោយសារមានកំដៅខ្ពស់ជាងគ្នា នាំឲ្យកំដៅក្តៅនេះ ហោះឡើងទៅលើខ្ពស់ ព្រោះវាស្រាល ក្នុងល្បឿនមួយលឿន (រូបភាពទី២) ពេលខ្យល់ឡើងដល់លើ វាចុះត្រជាក់វិញ ព្រោះវាឆ្ងាយ ពី ផែនដី ឆ្ងាយពី ធាតុដែលស្រូបកំដៅ វាក្លាយជា ដុំទឹកកក ឬ ដុំព្រិល ឬ ទឹកភ្លៀង (រូបភាពទី៣) ដោយសារវាជាធាតុទឹក ត្រជាក់ វាមានទំងន់ធ្ងន់ វាធ្លាក់ចុះមកផែនដីវិញ ក្នុងល្បឿនមួយលឿនដូចគ្នា ( រូបភាពទី ៤) ។​ ចលនាខ្យល់វិលបែបនេះ កួចខ្លាំងបែបនេះ នាំឲ្យខ្យល់ ឬ ភ្លៀង បក់ទៅ បុកជាមួយ ឆ្នេរ ឬ ភ្នំ ធ្វើឲ្យវាមិនអាចទំលុះភ្នំ ឬ ឆ្នេរ ឬ ដើមឈើបាន នាំឲ្យខ្យល់ទៅវិល កួច ដែលយើងហៅថា ខ្យល់កួច ខ្យល់ព្យុះ..៕

ទឹកជំនន់ ខេត្តក្រចេះ ថ្ងៃទី ១៧ កញ្ញា ឆ្នាំ ២០២៤

ដោយមើលឃើញបញ្ហាកង្វះខាតធនធានមនុស្សផ្នែក ការគ្រប់គ្រងទឹកជំនន់ ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព ទំព័រនេះសម្រេចថា ចងក្រងបញ្ហា Problem Identification និង ប្រាប់អំពី ដំណោះស្រាយ Problem Coping Strategy ព្រោះរឿង កើតមានដដែលជាដដែល ឆ្នាំ ជារៀងរាល់ឆ្នាំ !!ការមិនបែងចែក ផ្សព្វផ្សាយផែនទីទឹក ការខ្វះផែនទឹក  គឺជាការអភិវឌ្ឈន៍ដោយ ងងឹតងងល់...សម័យខ្មែរក្រហម ការគ្រប់គ្រងទឹក គឺ Zero ខណៈបច្ចុប្បន្ននេះ មានដំណើរការដោយ ពិបាក !!!

តាមផែនទីខាងលើនេះ​យើងអាច គិតបានថា ហេតុអ្វី កម្ពុជាមិនអាចធ្វើស្រែ ដាំដំណាំ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ..ដោយសារកង្វះទឹក !! តែផែនទីនេះ ជាផែនទី ប្រភពទឹកដ៍សំបូរហូរហៀរ...
ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology  យុទ្ធនាការអន្តរាគមន៍បិទផ្ចិតទំនប់-ផ្លូវបន្ត នៃព្រឹត្តិការណ៍ទឹកជំនន់ស្ទឹងព្រែកត្នោត ក្រោមការដឹកនាំ  និងបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការល្អពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចំរុះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅត្រង់សំណង់ទ្វារទឹកចាស់ដែលគេបានលប់ជាច្រើនឆ្នាំមកហើយកសាងឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ស្ថិតភូមិកន្ទុយទឹក លើសណ្តរស្ទឹងព្រែកត្នោត  ត្រូវបានក្រុមការងារខិតខំជួសជុលយ៉ាងសកម្ម បានបិទផ្ចិតតួទំនប់តាំងពីថ្ងៃម្សិលមិញទី២៨ ខែតុលា ឆ្នាំ២០២១ និងបានចាក់បំពេញដីតួផ្លូវទំនប់សម្រេចដោយជោគជ័យតាមផែនការកំណត់នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ។
ផែនទី អាងទន្លេនានា និងភូមិសាស្រ្តនយោបាយ ប្រទេស ថៃ វៀតណាម លាវ ចំណោះកម្ពុជា


ពេលនេះក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តជួសជុលកែលម្អផ្លូវបន្ថែម ដើម្បីបើកបម្រើដល់ការធ្វើចរាចរណ៍ជាប្រក្រតីភាពឡើងវិញ ទុកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកន្ទុយទឹក  ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសកម្មភាពការងារនឹងបញ្ចប់រួចរាល់នៅល្ងាចថ្ងៃនេះ ៕ ទន្ទឹមនេះ ជំនន់ទឹកស្ទឹងព្រែកត្នោតក្នុងឆ្នាំ២០២១នេះ ត្រូវបានបញ្ចប់ជាស្ថាពរនៅវេលាម៉ោង  ១៤:០០ រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។ ចំពោះស្ថានភាពនៃជំនន់ទឹកស្ទឹងព្រែកត្នោត មានដូចខាងក្រោម ៖
  1.     នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ជំនន់ចាប់គំរាមកំហែងខ្លាំង
  2.     នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ជំនន់ឡើងដល់ចំណុចកំពូល កម្ពស់អតិបរមា ៦,៥៨ម៉ែត្រ (កម្ពស់ហានិភ័យ ៥,១០ម៉ែត្រ)
  3.    នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១  ទឹកចាប់ផ្តើមស្រកចុះ
  4.    នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ វេលាម៉ោង១៤:០០នាទីរសៀល កម្ពស់ទឹកស្ទឹងព្រែកត្នោតមានត្រឹម ៥,០៨ម៉ែត្រ បានឆ្លងផុតនូវហានិភ័យជាស្ថាពរ ៕