ផែនទី ខេត្ត កណ្តាល
ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេ
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកម៊ិញយី នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានការចូលរួមពី ថ្នាក់ដឹកនាំបណ្តាក្រសួង មន្ទីរ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។
ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងជាលើកទី៤ ដែលពិភាក្សាជាក់ស្តែងលើរបៀវារៈរួមមាន៖ ទី១.ពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារសាងសងច្រាំងការពារបង្គោលព្រំដែនលេខ២៤៥/៤១ និង២៤៦/២១, ទី២.រៀបចំផែនការសកម្មភាព សម្រាប់អនុវត្តការងារអនុវត្តការងារបន្ត, ទី៣.រៀបចំគម្រោងចំណាយថវិការលម្អិតសម្រាប់ការសាងសងច្រាំងទន្លេ ព្រែក, និងទី៤.ពិភាក្សាអំពីបញ្ហាប្រឈមនានា និងសំណូមពរ ដើម្បីចូលរួមជាមតិយោបល់ ប្រមូលនូវធាតុចូលយកមកពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាបាក់ច្រាំងទន្លេ និងព្រែកតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
លើសពីនេះ ឯកឧត្តម បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែធ្នូ ២០១៩ ឯកឧត្តម បានដឹកនាំសមាជិកគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងការពារបង្គោលព្រំដែនលេខ២៤៥/៤១ និង២៤៦/២១ ដែលស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល ហើយជារួមក្រុមការងារសង្កេតឃើញថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧត្តុនិយម បានសហការជាមួយរដ្ឋបាលខេត្តកណ្តាល និងគណៈកម្មការចម្រុះកិច្ចការព្រំដែន ដើម្បីសិក្សាលក្ខណៈបច្ចេកទេស និងរៀបចំសាងសង់ច្រាំងការពារព្រំដែនទាំងពីរកម្ពុជា-វៀតណាម ដែលស្ថិត ក្នុងស្ថានភាពបាក់ច្រាំងដោយបានគ្រប់គ្រងយ៉ាងល្អតាមការគ្រោងទុកនៅក្នុងដំណាក់កាលទី១នេះ។
ឯកឧត្តម បានបន្តថា ក្រោមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានពិនិត្យនូវរបាយការណ៍សង្ខេបស្តីពីការចុះសិក្សាលក្ខណៈបច្ចេកទេសរបស់គណៈកម្មការចម្រុះកិច្ចការងារព្រំដែនកាលពីថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០២០នោះរួចមក សម្តេចក្រឡាហោម ក៏បានផ្តល់អនុសាសន៍ជាគោលការណ៍មួយចំនួនដើម្បីអនុវត្តនូវការងារដែលចាំបាច់ និងបានផ្តល់ចំណារឯកភាពលើសំណើររបស់ក្រុមការងារកិច្ចការងារព្រំដែនមួយចំនួនរួមមាន៖ ទី១.ស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតគណនីធនាគារសម្រាប់គណៈកម្មការអន្តរក្រសួងទូទាត់ថវិការជូនក្រសួងជំនាញ ដើម្បីចំណាយលើការសាងសង់ច្រាំងការពារព្រំដែន និងបង្គោលព្រំដែន, ទី២.ស្នើឱ្យក្រសួងធនធានទឹក និងឧត្តុនិយម ព្រមទាំងក្រសួងសាធារណៈការ និងដឹកជញ្ជូន ផ្តល់របាយការណ៍ផ្លូវការអំពីវឌ្ឍនភាពការងារសាងសង់ច្រាំងការពារព្រំដែន ដើម្បីឱ្យគណៈកម្មការអន្តរក្រសួងវាយតម្លៃអំពីលទ្ធផលការងារឱ្យបានជាក់លាក់ និងបំពេញនីតិវិធីទូទាត់ថវិការសមមាតទៅនឹងទំហំនៃការងារដែលសម្រេចបាន, ទី៣.ស្នើឱ្យក្រសួងសួងធនធានទឹក និងឧត្តុនិយម ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងគណៈកម្មការចម្រុះកិច្ចការងារព្រំដែន រៀបចំឯកសារជំនួយស្មារតីសម្រាប់ជាមូលដ្ឋាននៃក្រុមការងារគណៈកម្មការអន្តរក្រសួងជួបប្រជុំពិភាក្សាជាមួយភាគីវៀតណាមនៅពេលខាងមុខ, និងទី៤.អញ្ជើញសមាជិកនៃគណៈកម្មការអន្តរក្រសួង ចូលរួមក្នុងកិច្ចប្រជុំដើម្បីរៀបចំផែនការសម្រាប់ការងារបន្ត និងត្រៀមសម្រាប់ពិភាក្សាជាមួយភាគីវៀតណាម។
ទន្ទឹមនេះ ឯកឧត្តម ក៏បានស្នើឱ្យក្រសួងទាំងពីរ គឺក្រសួងធនធានទឹក និងឧត្តុនិយម និងក្រសួងសាធារណៈការ និងដឹកជញ្ជូន រៀបចំផែនការសកម្មភាព និងគម្រោងថវិការចំណាយលើឥដ្ឋសម្រាប់ការសាងសង់ច្រាំងទន្លេ ព្រែកទៅតាមស្ថានភាពជាក់ស្តែង ដើម្បីគណៈកម្មការអន្តរក្រសួង ស្នើសុំរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចផងដែរ៕ រតនា ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
ផែនទី ខេត្ត កណ្តាល
ផែនទី រដ្ឋបាលដែនដី ខេត្ត កណ្តាល
រូបភាព នគរបាលការពារព្រំដែន ខេត្ត កណ្តាល
ផែនទី ប្រវែងខ្សែព្រំដែនតាម ខេត្តផែនទី ប្រវែងខ្សែព្រំដែនតាម ខេត្ត
ផែនទី ខេត្ត កណ្តាលចាស់
ផែនទី ខ្សែព្រំដែន តំបន់ មាត់ជ្រូក ( ចូវដុក) និង ខេត្តកណ្តាលរបស់ កម្ពុជា
ផែនទី ខ្សែព្រំដែន តំបន់ មាត់ជ្រូក ( ចូវដុក) និង ខេត្តកណ្តាលរបស់ កម្ពុជា
ផែនទី ប្រវែងខ្សែព្រំដែនតាម ខេត្ត
ប្រយុទ្ធ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសួរសុខទុក្ខមន្រ្តីព្រំដែន និងពិនិត្យស្ថានភាពច្រាំងទន្លេជាប់ព្រំដែនវៀតណាម នៅក្រុងសំពៅពូន ខេត្តកណ្ដាល!
បន្ទាប់ពីបញ្ចប់ការចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដំណើរពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ ក្រុងសំពៅពូន ដើម្បីសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិ និងពិនិត្យស្ថានភាពច្រាំងទន្លេ ជាប់ព្រំដែនប្រទេសវៀតណាម។
បេសកកម្មនៅក្រុងសំពៅពូន របស់ឯកឧត្តមអភិសន្តិបណ្ឌិត មានការអញ្ជើញចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមអភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។
អញ្ជើញទៅដល់ ក្រុងសំពៅពូន ឯកឧត្តមអភិសន្តិបណ្ឌិត បានចូលសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកព្រែកស្បូវ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងបន្តឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិជ្រៃធំ ដើម្បីសួរសុខទុក្ខមន្រ្តីដែលប្រចាំការនៅទីនោះ មុននឹងចូលទៅពិនិត្យស្ថានភាពច្រាំងទន្លេដែលនៅមិនឆ្ងាយប៉ុន្មានពីស្ពានជ្រៃធំ ស្ថិតក្នុងសង្កាត់សំពៅពូន ជាប់ព្រំដែនប្រទេសវៀតណាម។
បន្ទាប់មក ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានបន្តដំណើរឆ្ពោះទៅកាន់ភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ដើម្បីពិនិត្យដំណើរការស្ថាបនាច្រាំងទន្លេបាសាក់ដែលរងការបាក់ស្រុតដីប្រវែងជាង១,២០០ម៉ែត្រ៕
កណ្តាល៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុង «ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្ដី ឃុំជ្រោយតាកែវ និងឃុំសំពៅពូន។ បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ឃុំចំនួន ៥ នៃស្រុកកោះធំ នឹងកាត់យកដើម្បីបង្កើត «ក្រុងសំពៅពូន» ថ្មីដែលឃុំទាំង៥នោះនឹងក្លាយជាសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី សង្កាត់ ជ្រោយតាកែវ និងសង្កាត់សំពៅពូន។
សម្រាប់ទីតាំងរដ្ឋបាល ក្រុងសំពៅពូន ត្រូវស្ថិតនៅក្នុងសង្កាត់សំពៅពូន។ ក្នុងអនុក្រឹត្យបានបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងសំពៅពូន ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ជាមួយគ្នានេះការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងសំពៅពូន និងក្រុមប្រឹក្សាស្រុកកោះធំ ត្រូវអនុលោមតាម មាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ គូសបញ្ជាក់ថា ខេត្តកណ្តាលគឺមានក្រុងចំនួន ៣ គឺក្រុងសំពៅពូន ក្រុងអរិយក្សត្រ និង ក្រុងតាខ្មៅ ៕