ពាក្សថា ស្វាយ ត្រុវបានគេរកឃើញជាង ២០ ពាក្យ ទៅតាម ភាសានីមួយៗ។ ឯកសារស្តី ប្រវត្តិ ពីដំណាំ ស្វាយ បែបទំនើប និង បែបបុរាណ ដែលខ្ញុំនឹងរៀបចំឡើងនេះ នឹងសិក្សាបែបលំអិត តែងាយយល់ ព្រោះធ្វើបែបជា រូបភាព នៅប្រទេសកម្ពុជានិង ប្រទេសគេដែលនាំស្វាយដែរ។ ដំណាំស្វាយមានប្រភពចេញពី អាស៊ីអាគ្នេយ៍ ឥណ្ឌា គឺម្តុំ កម្ពុជា វៀតណាម ថៃ ភូមារ ដូច្នេះ ប្រទេសផ្សេងៗគេមាននាំពូជយកទៅដាំបន្ត ព្រមទាំងមានការសិក្សាអំពី តម្លៃដើម និង ប្រាក់ចំណេញនៅបរទេ Cost and Benefit Analysis និងនៅប្រទេសកម្ពុជាយើង។
ខាងក្រោមនេះ ជាភាសដែលគេហៅ ស្វាយ Here below is a list of some local names of mango.
- Aam (Hindi, India)
- 芒果, mángguǒ (Chinese)
- Aanp (Nepali)
- манго (Russian)
- Ambā, අඹ (Sinhalese, Sri Lanka)
- Mango (Turkish)
- xoài (Vietnamese)
- Anbe (Persian)
- Svoaix’ar (Taiwanese)
- マンゴー (Japanese)
- Amro (Mongolian)
- Svaay ស្វាយ (Cambodian)
- 망고 (Korean)
- Mamuang (Thai) มะม่วงราคา / กิโลกรัม
- Paho (Filipino)
- مانجو (Arabic)
- 芒果 (Mandarin)
- Mangga (Malay)
- કેરી (Gujarati)
- Mamidi Pandu (Telugu)
ប្រភេទពូជស្វាយដែលពេញនិយមទាំង ១០០ ប្រភេទ នៅ ចិន កម្ពុជា .... ឥណ្ឌា រួមមាន៖ ពត៍មានសំខាន់ៗ សម្រាប់ការនាំចេញទៅប្រទេសចិន។
- Amrapali ប្រទេសឥណ្ឌា
- Langra ប្រទេសឥណ្ឌា
- Chausa ប្រទេសឥណ្ឌា
- Kesar ប្រទេសឥណ្ឌា
- Totapuri ប្រទេសឥណ្ឌា
- Safeda ប្រទេសឥណ្ឌា
- Xavier ប្រទេសឥណ្ឌា
- Dussheri ប្រទេសឥណ្ឌា
- Mankurad and Musrad ប្រទេសឥណ្ឌា
- Himsagar ប្រទេសឥណ្ឌា
- Vadu Manga ប្រទេសឥណ្ឌា
- Alphonso ប្រទេសឥណ្ឌា
- Rataul ប្រទេសឥណ្ឌា
- Neelam ប្រទេសឥណ្ឌា
- Malgova ប្រទេសឥណ្ឌា
- Pairi ប្រទេសឥណ្ឌា
- Fazli Mango ប្រទេសឥណ្ឌា
- Himayat ប្រទេសឥណ្ឌា
- Mallika ប្រទេសឥណ្ឌា
- Alampur ប្រទេសឥណ្ឌា
- Alphonso ឥណ្ឌា
- Carabao ហ្វីលីពីន
- Sindhri ប៉ាគីស្ថាន
- Sein Ta Lone ភូមារ
- Ataulfo ម៉ិចស៊ីកូ
- Haden អាមេរិក
- Julie ការ៉ាប៊ីន
- Madame Francis អាស៊ីត្បូង
- Ivory Mango ថៃ/ចិន
- Kensington Pride អូស្រ្តាលី
- Tainoung No.1 ចិន ខេត្ត Guangxi
- ,Guire No.82,ចិន ខេត្ត Guangxi
- Red Ivory,ចិន ខេត្ត Guangxi
- Guifei, ចិន ខេត្ត Guangxi
- Jinhwang, ចិន ខេត្ត Guangxi
- Guire No.10,ចិន ខេត្ត Guangxi
- Renong No.1,ចិន ខេត្ត Guangxi
- Keitt, Guifei,ចិន ខេត្ត Yunan
- Sannian,ចិន ខេត្ត Yunan
- Nang Klangwan,ចិន ខេត្ត Yunan
- JinHwang,ចិន ខេត្ត Yunan
- Guifei, ចិន ខេត្ត Hainan
- Jinhwang,ចិន ខេត្ត Hainan
- Tainoung No.1,ចិន ខេត្ត Hainan
- Nang Klangwan, ចិន ខេត្ត Hainan
- Taiya, ចិន ខេត្ត Hainan
- Sensation ចិន ខេត្ត Hainan
- Keitt, ចិន ខេត្ត Sichun
- Sensation,ចិន ខេត្ត Sichun
- Renong No.1ចិន ខេត្ត Sichun
- Irwin, ចិន ខេត្ត Taiwan
- Local Mango, ចិន ខេត្ត Taiwan
- Jinhwang, ចិន ខេត្ត Taiwan
- Tainoung No.1 ចិន ខេត្ត Taiwan
- Tainoung No.1, ចិន ខេត្ត Guangdong
- Dashehari, ចិន ខេត្ត Guangdong
- Jinhwang ចិន ខេត្ត Guangdong
- Guire No.82, ចិន ខេត្ត Guizhou
- Keitt, ចិន ខេត្ត Guizhou
- Red Ivory, ចិន ខេត្ត Guizhou
- Guifei, ចិន ខេត្ត Guizhou
- Jinhwang, ចិន ខេត្ត Guizhou
- Hongyu,ចិន ខេត្ត Guizhou
- Sensation ចិន ខេត្ត Guizhou
- Jinhwang, ចិន ខេត្ត Fujian
- Honghua, ចិន ខេត្ត Fujian
- Irwin ចិន ខេត្ត Fujian
- :ស្វាយកែវ
- ស្វាយក្បាលដំរី
- ស្វាយចេក
- ស្វាយទុរេន
- ស្វាយពងត្រង
- ស្វាយពុំសែន
- ស្វាយមាស
- ស្វាយមីង
- ស្វាយស
- ស្វាយកែវចិន
- ស្វាយកែវត្រឡោក
- ស្វាយកែវថ្លុង
- ស្វាយកែវពងមាន់
- ស្វាយកែវភូមិសែន
- ស្វាយកែវមួង
- ស្វាយកែវយក្ស
- ស្វាយកែវល្មៀត/កែវរមៀត
- ស្វាយកែវល្ហុង
- ស្វាយកែវល័ក្ខ
- ស្វាយកែវស្រួច
- ស្វាយក្រហម
- ស្វាយក្លែប
- ស្វាយខុសរដូវ
- ស្វាយខៀវសង្វេរ
- ស្វាយខ្ទិះ
- ស្វាយខ្ទិះដូង
- ស្វាយខ្មៅ
- ស្វាយចេក
- ស្វាយដងទែង
- ស្វាយបង្កួយ
- ស្វាយប៉ម
- ស្វាយមាស
- ស្វាយមីង
- ស្វាយម្កាក់
- ស្វាយល្មុត
- ស្វាយល្ហុង
- ស្វាយសារី
- ស្វាយស្រាល
- ស្វាយដោះក្រមុំ
- ស្វាយរោគ
- เขียวเสวย เป็นพันธุ์พื้นเมืองของนครปฐม ผลยาว ด้านหลังผลโค้งนูนออก ปลายแหลม ผิวเรียบ สีเขียวเข้ม เปลือกหนา เหนียว ผลแก่รสมัน
- น้ำดอกไม้ เป็นพันธุ์ที่กินผลสุก รูปร่างยาวเรียว ผลดิบเนื้อขาว รสเปรี้ยวจัด ผลสุกสีเหลืองนวล รสหวาน
- อกร่องทอง เป็นพันธุ์เก่าแก่ นิยมรับประทานกับข้าวเหนียวมูน ผลค่อนข้างเล็ก มีร่องเป็นแนวยาวที่ด้านท้อง ผลสุก เนื้อละเอียด มีเสี้ยนน้อย
- ฟ้าลั่น ผลกลม ท้ายแหลม ลูกขนาดกลาง นิยมรับประทานผลแก่ มีรสมัน เมื่อปอกเปลือก เนื้อมะม่วงจะปริแตก
- หนังกลางวัน ผลยาวคล้ายงาช้าง แก่จัดรสมันอมเปรี้ยว สุกรสหวาน
- แก้ว นิยมกินดิบ ผลอ้วนป้อม เปลือกเหนียว เมื่อเกือบสุกเปลือกจะมีสีอมส้มหรืออมแดง
- โชคอนันต์ รูปร่างยาว ปลายมน กลายพันธุ์มาจากมะม่วงป่า นิยมนำไปทำมะม่วงดอง
- มหาชนก เป็นลูกผสมของมะม่วงพันธุ์หนังกลางวันกับพันธุ์ซันเซ็ตจากอินเดีย ผลยาวรี สุกสีเหลืองเข้ม มีริ้วสีแดง เนื้อไม่เละ กลิ่นหอม จะสุกในช่วงที่มะม่วงพันธุ์อื่นวายแล้ว
Mango with Khun Sri | 30.00 | kg |
Green Mango | 30.00 | kg |
Mango Choke Anan | 8.00 | kg |
Mango, it's ninth month | 6.00 | kg |
Raw Nam Dok Mai Mango | 10.00 | kg |
Ripe Nam Dok Mai Mango | 15.00 | kg |
Mango | 12.00 | kg |
ស្វាយកែវរមៀត ជាដំណាំឈើហូបផ្លែ ដែលមានអាយុច្រើនឆ្នាំ គេអាចប្រមូលផលចាប់ពីអាយុ៣ឆ្នាំឡើងទៅ ។ អ្នកមីង វ៉ាន់ យ៉េត រស់នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានបទពិសោធន៍ដាំស្វាយកែវរមៀតបានផ្លែច្រើន ដោយមិនប្រើជីគីមី និងថ្នាំបំប៉នឡើយ ។ គាត់ប្រមូលផល២ដង ក្នុងមួយរដូវ សរុបស្វាយ១៥០ដើម បេះបាន១.២០០គីឡូក្រាម នៅឆ្នាំដំបូង ។ តាមរយៈចំណូលពីការលក់ស្វាយនេះ ធ្វើឱ្យជីវភាពរបស់គាត់បានធូរស្រាលមួយកម្រិតបន្ថែមលើចំណូលផ្សេងៗ ។
ការដាំស្វាយកែវរមៀតនេះ អ្នកមីងបានចេះពីដូនតារបស់គាត់តៗមក ដោយមិននិយមប្រើជីគីមី និងថ្នាំពុលអ្វីឡើយ ។ គាត់បានដាំស្វាយ១៥០ដើម ដែលបច្ចេកទេសដាំដុះរបស់គាត់បង្ហាញជូនដូចខាងក្រោម ៖
- ១-ការរៀបចំរណ្តៅដាំ ៖ គាត់ចាប់ផ្តើមកាប់រណ្តៅដាំនៅដើមរដូវភ្លៀង ក្នុងកំឡុងខែឧសភា-មិថុនា ។ រណ្តៅមានទំហំ១ម៉ែត្របួនជ្រុង និងជម្រៅកន្លះម៉ែត្រ ។ នៅបាតរណ្តៅនីមួយៗ គាត់ដាក់ស្លឹកឈើស្រស់ដូចជាទន្ទ្រានខែត្រ ជាន់ឱ្យណែនកម្រាស់៣តឹក អាចម៍គោស្ងួត២តឹក ដី១តឹកនៅខាងលើបង្អស់ ។ ក្រោយពីដាក់ជីហើយ ទុកចោលរយៈពេល១អាទិត្យ ដើម្បីឱ្យស្លឹកទន្ទ្រានខែត្ររលួយ ។ បន្ទាប់មក ជ្រំជ្រោយដីក្នុងរណ្តៅឱ្យសព្វ ទើបដាក់កូនស្វាយដាំ ។ ចម្ងាយពីរណ្តៅមួយទៅមួយ គឺ៥ម៉ែត្រ ។
- ២-ការដាំ ៖ កូនស្វាយដែលគាត់បណ្តុះទុកមានអាយុពី៦ទៅ៧ខែ ។ គាត់យកកូនស្វាយទៅកប់ដាំក្នុងរណ្តៅដែលបានត្រៀមទុក ។ ក្រោយពីដាំហើយ ស្រោចទឹកឱ្យជោក បន្ទាប់មក យកកម្ទេចកម្ទីស្លឹកឈើស្ងួតគ្របគល់ស្វាយ កុំឱ្យហួតសំណើម ។
- ៣-ការថែទាំ ៖ ក្រោយពីដាំហើយ គាត់ចាប់ផ្តើមស្រោចទឹកមួយដងក្នុងមួយថ្ងៃ រហូតដល់ស្វាយលាស់ត្រួយថ្មី ទើបគាត់បន្ថយការស្រោចទឹក មកនៅត្រឹមមួយអាទិត្យម្តង ។ នៅពេលស្វាយអាយុបាន១-២ឆ្នាំ គាត់ជីកចង្អូរជារង្វង់នៅជំុវិញដើម ចម្ងាយពីដើមប្រហែលមួយម៉ែត្រទៅមួយម៉ែត្រកន្លះ ។ ជម្រៅចង្អូរ២តឹក រួចដាក់ស្លឹកឈើស្រស់ និងអាចម៍គោក្នុងចង្អូរ រួចលុបដី និងស្រោចទឹក ។ ក្រៅពីការដាក់ជីស្រោចទឹក គាត់បានជម្រះស្មៅនៅក្បែរគល់ និងនៅចន្លោះរង ។ ការបន្ថែមជីធ្វើឡើងរៀងរាល់ឆ្នាំ ហើយជីកចង្អូរនៅជុំវិញដើម ហើយដាក់ជីនៅក្នុងចង្អូរនោះ ។
- ៤-ការប្រមូលផល ៖ ក្រោយពីដាំបានរយៈពេល៣ឆ្នាំ ស្វាយមានផ្លែ ។ គាត់ចាប់ប្រមូលផលបាន២ដងក្នុងមួយឆ្នាំ ។ នៅលើផ្ទៃដី០,៥ហិកតា ដាំបាន១៥០ដើម និងប្រមូលផលបាន១.២០០គីឡូក្រាម នៅឆ្នាំដំបូង ។ ចំពោះការលក់ដូរវិញគាត់លក់បាន១.៥០០រៀលក្នុង១គីឡូក្រាម(តម្លៃនៅឆ្នាំ២០០៦) សរុបនៅឆ្នាំដំបូងគាត់រកចំណូលបាន១.៨០០.០០០រៀល ។ ចំណាយអស់៤៥០.០០០រៀល លើការជីករណ្តៅ ទិញពូជបន្ថែម ។ល។ សរុបចំណេញដុលនៅឆ្នាំដំបូង គាត់ទទួលបាន ១.៣៥០.០០០រៀល ។
- ៥-វិធីកែច្នៃធ្វើផែនស្វាយ ៖ ចំពោះស្វាយដែលទុំជោរលក់មិនអស់ គាត់យកទៅធ្វើផែនស្វាយ ដោយច្របាច់យកសាច់ទៅដាំកូរឱ្យដាច់ទឹក បន្ទាប់មកយកទៅវាសលើកន្ទេលស្លឹកត្នោត រួចហាលឱ្យស្ងួតជាការស្រេច ។ ផែនស្វាយនេះ គាត់ធ្វើសម្រាប់បរិភោគក្នុងគ្រួសារ ។
សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំស្វាយកែវរមៀតមាន ៖
– កាប់រណ្តៅដាំ មានទំហំ១ម៉ែត្របួនជ្រុង ជម្រៅកន្លះម៉ែត្រ ចម្ងាយពីគ្នា៥ម៉ែត្រ ។
– ដាក់ជីធម្មជាតិទ្រាប់បាតរណ្តៅ និងទុកឱ្យជីស្លឹកឈើស្រស់រលួយ ទើបដាក់កូនដាំ ។
– ថែទាំគ្របគល់ស្វាយ និងស្រោចទឹក ធ្វើស្មៅ ក្រោយពីដាំហើយ ។
– យកស្លឹកឈើងាប់គ្របគល់ស្វាយ ។
– ដាក់ជីបំប៉ននៅជុំវិញដើម ដោយជីកជាចង្អូរចម្ងាយពីមួយម៉ែត្រទៅមួយម៉ែត្រកន្លះ ពីដើម ។
– ការដាក់ជីបំប៉ន ធ្វើឡើងនៅពេលស្វាយមានអាយុ២ឆ្នាំឡើងទៅ ក្រោយពីដាំ និងដាក់រយៈពេល១ឆ្នាំម្តង ៕
រដ្ឋាភិបាលកម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងលើពិធីសារក្នុងការនាំស្វាយស្រស់ដែលមានគុណភាពទៅកាន់ទីផ្សារប្រទេសចិន ដោយរដ្ឋាភិបាលកម្ពុជាអះអាងពីអត្ថប្រយោជន៍ជាច្រើនបានពីកិច្ចព្រមព្រៀងនេះ សម្រាប់កសិករ ម្ចាស់ចម្ការ និងអាជីវករ។
ការលើកឡើងនេះ បន្ទាប់ពីមានការចុះហត្ថលេខាលើពិធីសារស្តីពី«លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន» រវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentain នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃម្សិលមិញ។
នាយករងខុទ្ទកាល័យក្រសួងកសិកម្ម លោក ចាន់ ហេង មានប្រសាសន៍ថា តាមរយៈពិធីសារនេះ នឹងផ្តល់ប្រយោជន៍ដល់ពលរដ្ឋខ្មែរជាទូទៅ ពិសេសប្រជាកសិករដែលដាំដំណាំស្វាយនេះ។
មន្ត្រីក្រសួងកសិកម្មរូបនេះ ប្រាប់បន្តថា កិច្ចព្រមព្រៀងនេះ មិនបានកំណត់ស្វាយអ្វីនោះទេ តែជាប្រភេទស្វាយទូទៅ ដោយគ្រាន់តែគោរពតាមលក្ខខណ្ឌស្តង់ដារគុណភាពរបស់គេ ហើយខាងក្រសួងកសិកម្មនឹងចុះផ្សព្វផ្សាយដល់ពលរដ្ឋខ្មែរអំពីវិធីដាំដុះ ថែរក្សាផ្លែផ្កា និងរបៀបវេចខ្ចប់ ដើម្បីនាំចេញទៅប្រទេសចិន។
លោក ចាន់ ហេង មានប្រសាសន៍ថា៖ «ជាផលប្រយោជន៍ទូទៅទាំងអស់ សំខាន់ប្រជាពលរដ្ឋយើងដែលមានចម្ការមានអី ដែលគាត់ចង់ចូលរួម គឺគាត់ត្រូវរៀបចំជាបណ្តុំកសិករ ជាបណ្តុំអ្នកដាំស្វាយ ហើយខាងជំនាញយើង ខាងអគ្គនាយកដ្ឋានកសិកម្ម នឹងចុះទៅជួយការងារហ្នឹង រួមទាំងខាងមន្ទីរកសិកម្មតាមខេត្ត គាត់នឹងចុះទៅជួយការងារហ្នឹង។ រហូតដល់យើងដាំដុះ ស្របតាមលក្ខខណ្ឌតម្រូវរបស់គេហើយ យើងនឹងបញ្ចូលពួកគាត់ ហើយដើម្បីជំរុញការនាំចេញ»។
ក្រសួងកសិកម្ម អះអាងថា គិតត្រឹមថ្ងៃទី០៥ ខែមិថុនា អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន២០ ដែលមានផ្ទៃដីទំហំជាង ២ម៉ឺនហិកតា(២១ ២៨៦)។
ក្រសួងកសិកម្មថា បន្ទាប់ពីពិធីសារនេះចូលជាធរមាន អគ្គនាយកដ្ឋានកសិកម្មនឹងចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការស្វាយ និងទីតាំងវេចខ្ចប់ រួចផ្ញើជូនភាគីចិន ដើម្បីចុះមកវាយតម្លៃបញ្ចប់នីតិវិធី មុនឈានដល់ការនាំចេញស្វាយស្រស់ទៅកាន់ចិនជាផ្លូវការ។
លោក ចាន់ ហេង បញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនឹងនាំស្វាយស្រស់មានគុណភាពទៅកាន់ប្រទេសចិនប្រមាណ ៥០ម៉ឺនតោន ក្នុង១ឆ្នាំៗ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺជាដំណឹងល្អសម្រាប់ប្រជាកសិករ ម្ចាស់ចម្ការ និងពាណិជ្ជករដែលកំពុងវិនិយោគលើដំណាំស្វាយ ហើយដែលកំពុងមានក្តីកង្វល់ ដោយសារមានចម្ការជាច្រើនមានស្វាយទុំជ្រុះចោល ហើយតម្លៃស្វាយធ្លាក់ចុះយ៉ាងខ្លាំង។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បន្ថែមថា៖ «តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិន នឹងផ្តល់ការងារ និងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩»។
យ៉ាងនេះក្តី មានវ័យ ៥៧ឆ្នាំ ជាកសិករដាំស្វាយកែវរមៀត នៅស្រុកស្អាង ខេត្តកណ្តាល មួយរូប លោក ហេង លី មានប្រសាសន៍ថា កិច្ចព្រមព្រៀងនាំស្វាយស្រស់ទៅកាន់ទីផ្សារចិនជារឿងល្អ ត្បិតកន្លងមក ទីផ្សារស្វាយនៅខាងលោក ពឹងអាស្រ័យតែទៅលើទីផ្សារប្រទេសវៀតណាម ហើយកន្លងមក តម្លៃស្វាយកែវរមៀត ក៏បានធ្លាក់ចុះខ្លាំងមិនធ្លាប់មានពីមុនមក។
ប៉ុន្តែ កសិកររូបនេះនៅតែព្រួយបារម្ភថា កិច្ចព្រមព្រៀងនាំស្វាយស្រស់ទៅកាន់ទីផ្សារចិននេះ នឹងផ្តល់ប្រយោជន៍តែចំពោះម្ចាស់អាជីវកម្ម ឬម្ចាស់ចម្ការធំៗ ពិសេសចម្ការស្វាយនៅតំបន់ដីសម្បទានសេដ្ឋកិច្ចជាដើម។
លោក ហេង លី ប្រាប់ថា៖ «អាហ្នឹងបើវាអីចឹងមែន [កិច្ចព្រមព្រៀងនាំស្វាយស្រស់ទៅចិន] ជាការល្អសម្រាប់កសិករ បានតិច ឬច្រើនអី លក់ទៅ [លក់ស្វាយ] វាបានថ្លៃ ហើយវាសមាមាត្រជាមួយកម្លាំងពលកម្មយើង។ ប៉ុន្តែ ខ្ញុំវិភាគមើលទៅប្រហែលជាខ្លាចតែមិនបាន [ប្រយោជន៍] ធ្លាក់មកដល់យើង គេទិញស្វាយតែចម្ការគេធំៗ នៅប៉ែកខាងរតនគិរី មណ្ឌលគិរី និយាយចំ ខាងដីសម្បទាន គេដាំស្វាយដែរហ្នឹង»។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា ដើម្បីធានាបាននូវការផ្តល់ប្រយោជន៍ដល់ពលរដ្ឋជាទូទៅពិតប្រាកដ ពិសេសកសិករតូចតាចផងនោះ រដ្ឋាភិបាលត្រូវមានយន្តការជាក់លាក់ ដោយចុះណែនាំដល់កសិករដោយផ្ទាល់ពីរបៀបផលិតស្វាយប្រកបដោយគុណភាព។
លើសពីនេះ រដ្ឋត្រូវមានការសម្របសម្រួលរវាងអ្នកទិញ និងកសិករផ្ទាល់ ចៀសវាងប្រើយន្តការឈ្មួញកណ្តាល ដែលធ្វើឱ្យកសិករទទួលបានប្រយោជន៍មិនពេញលេញពីកិច្ចព្រមព្រៀងនេះ។
លោក ថេង សាវឿន បន្តថា៖ «យើងចង់ឱ្យមានការណែនាំ នីតិវិធី ឬរបៀបនៃការដាំដុះ សម្រាប់ការនាំចេញហ្នឹង ឱ្យមានភាពសមរម្យមួយ ដែលកសិករអាចធ្វើបានទៅតាមលក្ខខណ្ឌតម្រូវហ្នឹងឱ្យបានច្បាស់លាស់។ អីចឹង ទាមទារឱ្យក្រសួងហ្នឹង ចុះធ្វើការសម្របសម្រួល និងផ្សព្វផ្សាយឱ្យបានច្បាស់លាស់ ពិសេសអាចរៀបចំជាសិក្ខាសាលា ឬក៏បង្កើតក្រុមសហគមន៍នៃការផលិតស្វាយ ឬផលិតផលអ្វីៗដែលនៅជិតៗគ្នា ក្នុងតំបន់នៃប្រទេសកម្ពុជា» ។
ក្នុងពេលចុះហត្ថលេខាលើពិធីសារកាលពីថ្ងៃម្សិលមិញនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានលើកឡើងពីស្ថិតិចុងក្រោយឆ្នាំ២០១៩ បង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយមានចំនួនជាង ១២ម៉ឺនហិកតា (១២៤ ៣១៩) ហើយផ្ទៃដីដែលអាចប្រមូលផលមានចំនួនជិត ១០ម៉ឺនហិកតា (៩១៣៩៨)។
ប្រភពដដែលបញ្ជាក់ថា ទិន្នផលស្វាយជាមធ្យមទទួលបានជាង ១៥តោនក្នុងមួយហិកតានៅរដូវប្រមូលផលម្តង ហើយជាមធ្យម កម្ពុជាអាចមានផលិតផលស្វាយស្រស់ជាង ១លាន ៤៤ម៉ឺនតោន (១ ៤៤៨ ៦៧៧) ក្នុងមួយរដូវផងដែរ៕