មានការផ្សពផ្សាយអំពីការចិញ្ចឹម ផលិតពូជត្រីដែរ ធ្វើជា សៀវភៅ ឬ ជា PDF ដែលមហាសែនពិបាកសម្រាប់ប្រជាជនទូទៅ ទោះជាចេះបើក Internet មែន តែគាត់ពិបាក រកកម្មវិធី បើក PDF ណាស់ បើសជាការផលិតសៀវភៅ នោះកាន់តែពិបាករកលុយទិញ ររកលុយបោះពុម្ភ !! នេះជាចំណុចខ្សោយរបស់ រាជការក្នុងការផ្សព្វផ្សាយ ម៉េចមិន សរសេរ ដាក់រូបភាពក្នុង Page ណាមួយទៅ? ខ្លាចគេលួចកម្មសិទ្ធិបញ្ញា !! អាហ្នឹងជាចំណុចខ្សោយរបស់ខ្មែរ ស៊ីប្រាក់ខែរដ្ឋ តែខ្លាចគេលួចតម្រិៈ !! ចឹងបានជា គេនាំគ្នានាំពូជត្រី ពីវៀតណាម ពីប្រទេសថៃ។ ការភ្ញាស់កូនត្រី Production Small Fish ការផលិតកូនពូជត្រី Fish Breeding or Pregnancy in Fish ដែលចំណុចនេះទាមទារការយល់ដឹងអំពី វដ្តនៃការបន្តពូជត្រី Fish Life Cycle ព្រោះ ការចិញ្ចឹមមិនអាចធ្វើឡើងដោយគ្មាន កសិដ្ឋានផលិតពូជត្រីទេ ក៍មិនអាចគ្មានកសិដ្ឋានផលិតចំណីត្រី ថ្នាំព្យាបាលទឹក ព្យាបាលត្រីដែរ។
ស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីធំទី ៤ បង្កើតឡើងនៅស្ទឹងត្រែងស្ទឹងត្រែងៈ ស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជដ៏ធំទី ៤ នៅកម្ពុជា និងជាស្ថានីយធំដំបូងនៅខេត្តស្ទឹងត្រែងបានចាប់ផ្តើមសាងសង់នៅដើមសប្តាហ៍នេះលើផ្ទៃដីជាង ១០ ហិកតាដោយប្រើថវិកាហិរញ្ញប្បទានធនាគារពិភពលោក (WB) ជាង ១ លានដុល្លារ និងថវិកាបដិភាគរាជរដ្ឋាភិបាល ហើយគ្រោងបញ្ចប់នៅចុងឆ្នាំក្រោយ។
លោក ទំ នីរ៉ូ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា នេះជាស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជធំដំបូងសម្រាប់ខេត្តនៅភាគឦសានដែលអាចនឹងជួយផ្គត់ផ្គង់ដល់ពលរដ្ឋនៅគ្រប់ខេត្តជុំវិញខេត្តស្ទឹងត្រែង។
តាមលោក នីរ៉ូ ពិធីក្រុងពាលី សាងសង់ស្ថានីយនេះបានធ្វើឡើងនៅចំណុចអូរខ្លុង ភូមិ-ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងលើផ្ទៃដីជាង ១០ ហិកតាកាលពីថ្ងៃទី ២ វិច្ឆិកាដោយប្រើថវិកាហិរញ្ញប្បទាន (WB) ជាង ១ លានដុលា្លរក្រោមអធិបតីភាពលោក ឆេងផែន អគ្គនាយករងរដ្ឋបាលជលផល និងជានាយកគម្រោងមេគង្គហើយគ្រោងបញ្ចប់នៅពាក់កណ្ដាល ឬចុងឆ្នាំក្រោយ។
លោក ទំ នីរ៉ូ បញ្ជាក់ថា៖ «សម្រាប់ខេត្តក្នុងភូមិភាគឦសានមិនដែលមានស្ថានីយនេះទេ ទោះបីជាយើងសាងសង់ក្នុងខេត្តស្ទឹងត្រែង តែវិសាលភាពនឹងជួយផ្គត់ផ្គង់ទៅដល់បណ្តាខេត្តដែលនៅជុំវិញខេត្តស្ទឹងត្រែងនេះ។ ស្ថានីយនេះមានប្រយោជន៍សំខាន់ ២ គឺប្រយោជន៍ដល់ធម្មជាតិ បរិស្ថាន ដែលយើងអាចស្រាវជ្រាវពីពូជត្រីសំខាន់ៗដែលនៅមានក្នុងទឹកដីខេត្តស្ទឹងត្រែង ហើយយើងអាចបង្កាត់វារួចលែងចូលក្នុងបឹងធម្មជាតិវិញដើម្បីបង្កើនផលត្រីឡើងវិញ។ ប្រយោជន៍មួយទៀតគឺការលើកតម្កើងសេដ្ឋកិច្ចក្នុងគ្រួសារការធ្វើវារីវប្បកម្ម និងជំរុញឱ្យមានការធ្វើវារីវប្បកម្មឱ្យបានខ្លាំងក្នុងតំបន់នេះដើម្បីកាត់បន្ថយការពឹងអាស្រ័យច្រើនពេកលើធម្មជាតិ»។
លោក ឆេង ផែន អគ្គនាយករងរដ្ឋបាលជលផល និងជានាយកគម្រោងមេគង្គ បានថ្លែងក្នុងពិធីក្រុងពាលីសាងសង់ស្ថានីយនោះថា នៅពេលបង្កើតបានស្ថានីយនេះរួច [យើង] អាចផ្ទេរបច្ចេកទេសឱ្យដល់កសិករទាំងការផលិតកូនត្រី និងការចិញ្ចឹមដោយផ្តោតសំខាន់លើកសិករឱ្យក្លាយជាគ្រូ និងជាភ្នាក់ងារផ្សព្វផ្សាយវារីវប្បកម្មទៅកាន់មូលដ្ឋាន។
លោកបន្តថា ទាំងការផលិតកូនត្រីការផលិតត្រីសាច់ ការរៀបចំកន្លែងភ្ញាស់ពូជត្រីសំខាន់ៗនៅស្ថានីយនេះ ក៏អាចបំពេញតម្រូវការ និងផ្គត់ផ្គង់កូនត្រីសម្រាប់ខេត្តនៅភូមិភាគឦសាននេះផងដែរ។
នៅកម្ពុជាមានស្ថានីយបែបនេះចំនួន ៤ (ទឹកសាប ៣ និងទឹកប្រៃ ១) រួមមាន ក្នុងខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តព្រះសីហនុ និងកំពុងសង់ក្នុងខេត្តស្ទឹងត្រែងនេះ៕
ដើម្បីពន្លឿនវិស័យកសិកម្មឱ្យមានការរីកចម្រើនប្រសើរជាងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រឹងប្រែងខ្នះខ្នែងនិងបង្កើតយុទ្ធនាការផ្សេងៗសម្រាប់ការគាំទ្រលើវិស័យមួយនេះឱ្យមានភាពថ្កុំថ្កើងរីកសាយភាយទូទាំងប្រទេសស្របជាមួយផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មរួមមានចតុកោណយុទ្ធសាស្រ្តសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិគឺ៖ ១.ការលើកស្ទួយវិស័យកសិកម្ម ២.ការអភិវឌ្ឍន៍ផ្នែកឯកជននិងការងារ ៣.ការបន្តស្ដារនិងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ៤.ការកសាងសមត្ថភាពនិងអភិវឌ្ឍន៍ធនធានមនុស្ស ដែលនេះក៏ជាចក្ខុវិស័យរបស់ក្រសួងកសិកម្មគឺដើម្បីធានា៖ «ភាពមានស្បៀងគ្រប់គ្រាន់ និងប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប រួមចំណែកការកាត់បន្ថយភាពក្រីក្រដោយជំរុញការរីកលូតលាស់សេដ្ឋកិច្ចកសិកម្ម រួមនឹងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព»។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះសារក្នុងបណ្ដាញសង្គមរបស់ឯកឧត្តមថា គោលបំណងចូលរួមចំណែកក្នុងយុទ្ធនាការ បង្កើនការផលិតស្បៀងក្នុងស្រុក កាត់បន្ថយការនាំចូល ដោយផ្តល់លទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋរស់នៅជនបទអាចទទួលបានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយការធ្វើចំណាកស្រុក ហើយនិងកាត់បន្ថយសម្ពាធការចាប់ត្រីពីធម្មជាតិ ស្របតាមអនុសាសន៍ដ៏ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងតំណាក់កាលនៃការរីករាលដាលមេរោគកូវីដ -១៩ស្ថានីយផលិតកូនត្រីពូជនៅខេត្តសៀមរាប រួមជាមួយនិងកសិដ្ឋានផលិតកូនត្រីពូជរបស់កសិករនៅតាមបណ្តាស្រុកចំនួន ០៨ កន្លែង កសិករចិញ្ចឹមនិងផលិតកូនកង្កែបចំនួន ៦៦ គ្រួសារ និងកសិករចិញ្ចឹមនិងផលិតកូនកន្ធាយចំនួន ១៧ គ្រួសារ បានចូលរួមផលិតកូនត្រី កង្កែប និងកន្ធាយ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ សម្រេចបានចំនួន ១០,៥ លានក្បាល ដែលក្នុងនេះមាន៖ ១) ត្រីទីឡាព្យាចំនួន ៣,៣ លានក្បាល, ២) ត្រីឆ្ពិនចំនួន ៥,២ លានក្បាល, ៣) ត្រីអណ្តែងចំនួន ២,១ លានក្បាល, ៤) ត្រីកាបសាមញ្ញចំនួន ០,១៤ លានក្បាល, ៥) ត្រីក្រាញ់ចំនួន ៤០ ០០០ ក្បាល, ៦) កង្កែបចំនួន ០,៧ លានក្បាល និង ៧) កន្ធាយចំនួន ២០ ០០០ ក្បាល ។
ជាថ្មីម្ដងទៀត ប្រសិនបើបងប្អូនចង់ចាប់ផ្ដើមចិញ្ចឹមត្រីនេះ សូមបងប្អូនទំនាក់ទំនងទៅកាន់មន្ទីរកសិកម្មនៅទូទាំងបណ្ដាខេត្តដើម្បីទទួលការបណ្ដុះបណ្ដាលនិងទទួលព័ត៌មានពីទីកន្លែងដែលត្រូវទទួលកូនត្រីបង្កាត់ពូជនេះ៕
របរចិញ្ចឹមកូនត្រីប្រានិងភ្ញាស់កង្កែបអាចរកចំណូលបានជាង១២លានរៀល លើផ្ទៃដីជាងកន្លះហិតា គ្រូសារអ្នកស្រី សឹង្ហ រ៉ង អាយុ៥៩ឆ្នាំនិងស្វាមីអ្នកស្រី លោក ហ៊ឹម វន អាយុ៥៨ឆ្នាំអាចរកបានប្រាក់ចំណូលរហូតដល់ទៅជាង១២លានទៅ១៣លានរៀលជារៀងរាល់ប្រមាណពីរខែម្តងតាមរយៈការប្រកបរបរចិញ្ចឹមកូនត្រីប្រានិងការភ្ញាស់កង្កែបលក់។
គ្រួសាររបស់អ្នកស្រីដែលមានកូនក្នុងបន្ទុកចំនួន២នាក់គឺរស់នៅក្នុងភូមិរមេញ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ហើយក្រៅពីរបរសំខាន់ទាំងពីរខាងលើ គ្រួសារអ្នកស្រីក៏មានចឹញ្ចឹមមាន់ ធ្វើស្រែ និងដាំបន្លែផងដែរ។
អ្នកស្រី សឹង្ហ រ៉ង បានបញ្ជាក់ថាពីដំបូងគ្រួសារគាត់ប្រកបរបរកាប់ជ្រូកលក់នៅផ្សារកោះអណ្តែតតែក្រោយពីកូនស្រីៗមានគ្រួសាររាងខ្លួនមកគាត់ក៏ផ្ទេររបរនេះទៅអោយពួកគេតែម្តងទៅហើយពួកគាត់ពីរនាក់ប្តីប្រពន្ធក៏សម្រេចប្តូររបរងាកមកចិញ្ចឹមកូនត្រីប្រានិងកង្កែបវិញ។
អ្នកស្រីបានឲ្យដឹងថា «ខ្ញុំលក់ដូរនៅទីផ្សារស្រាប់តាំងពីឆ្នាំ២០១១មក ហើយខ្ញុំអង្កេតឃើញថាទីផ្សារត្រីប្រា និងកង្កែបគឺត្រូវប៉ាន់ព្រោះតម្រូវការច្រើន ដូចនេះខ្ញុំក៏ចាប់ផ្តើមរករបរនេះ»។
ដោយមើលឃើញភាពឧស្សាហ៍ព្យាមរបស់ក្រុមគ្រួសារអ្នកស្រីរ៉ង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ក៏បានជ្រើសគ្រួសារអ្នកស្រីអោយបានចូលរួមទទូលបានការបណ្តុះបណ្តាលពីបច្ចេកទេសផ្សេងៗដូចជាស្តីពីការចិញ្ចឹមនឹងការដាំដុះបណ្តុះបន្លែបង្កាហើយក្នុងកំឡុងឆ្នាំ២០១៤ និង២០១៥ ក៏បានជ្រើសរើសក្លាយជាកសិករគំរូ និងចូលរួមប្រលងស្តីពីប្រព័ន្ធកសិកម្មចម្រុះដោយទទួលបានចំណាត់ថ្នាក់លេខ៤ និងចំណាត់ថ្នាក់លេខ២ថែមទៀតផង។
រហូតដល់ឆ្នាំ២០១៨ នៅពេលដែលកម្មវិធីASPIRE បានពង្រីកខេត្តគោលដៅរបស់ខ្លួនដល់ខេត្តតាកែវគ្រួសារអ្នកស្រី សឹង្ហរ៉ង ក៏ត្រូវបានជ្រើសរើសអោយចូលជាសមាជិកបណ្តុំធុរកិច្ចនៃប្រព័ន្ធកសិកម្មចម្រុះរបស់កម្មវិធីASPIREនៅខែកញ្ញាឆ្នាំ២០១៩ផងដែរ។ កម្មវិធី ASPIRE ថែមទាំងបានផ្តល់ការគាំទ្រផ្នែកសម្ភារៈកសិកម្មលើប្រព័ន្ធកសិកម្មចម្រុះ មានជាអាទិ៍ កូនមាន់ពូជ ទ្រុងបំបែកកូនមាន់ និងគ្រាប់ពូជបន្លែមួយចំនួនផងដែរ។
លោក ជា កុសល ទីប្រឹក្សាសម្របសម្រួលទីផ្សាររបស់កម្មវិធីASPIRE បានមានប្រសាសន៍ថា គ្រួសាររបស់កសិករសឹង្ហ រ៉ង គឺបានទទួលការប្រឹក្សាយោបល់ជាញឹកញ៉ាប់ទៅលើរបរចិញ្ចឹមកូនត្រីប្រានិងភ្ញាស់កង្កែបរបស់គាត់ហើយពិសេសពួកគេគឺចាប់ផ្តើមចេះគិតគូរពីការស្វែងរកឱកាសពង្រីកទីផ្សារតាមរយៈការបង្កើតទំព័រហ្វេសប៊ុកសម្រាប់ផ្សព្វផ្សាយ ការដាក់ស្លាកយីហោ ការធ្វើនាមប័ណ្ណសម្រាប់ចែកចាយជាដើម។លោក ជា កុសលបានបន្ថែមថា នៅពេលនេះបន្ទាប់ពីទទួលបានការណែនាំពីភ្នាក់ងារផ្សព្វផ្សាយឃុំ និងមន្ត្រីជំនាញនៃការិយាល័យកសិកម្មស្រុកនៃកម្មវិធីASPIRE អ្នកស្រី រ៉ង ក៏ចេះរៀបចំផែនការនៃការចិញ្ចឹមនិងរៀបចំចងក្រងបញ្ជីរស្នាមនៃការចំណាយនិងចំណូលរួមទាំងលេខទំនាក់ទំនងរបស់អតិថិជនរបស់ពួកគាត់ថែមទៀតផង។
ក្នុងផ្ទៃដីជាងកន្លះហិតា អ្នកស្រីបានជីកនិងស្តារស្រះសម្រាប់ចិញ្ចឹមកូនត្រីប្រាចំនួន៤ស្រះ ដែលមានស្រះធំៗចំនួន២ មានប្រវែងបណ្តោយទំហំ៣២ និង៤០ម៉ែត្រ និងទទឹងប្រហែលជា១៥ និង ២២ម៉ែត្រជាមួយនឹងជម្រៅ២,៥ ម៉ែត្រ និងស្រះតូចៗចំនួន២ សម្រាប់ធ្វើជាស្រះជំនួយផងដែរ ហើយក្នុងរយៈពេល១ខែនិង២៤ថ្ងៃគាត់អាចទទួលបានកូនត្រីប្រមាណ៨ម៉ឺនក្បាលដោយមួយក្បាលលក់ចេញក្នុងតំលៃ៨០រៀល។
សម្រាប់កង្កែបវិញគឺគ្រួសារគាត់មានមេចំនួន៥០ក្បាលនិងឈ្មោល៥០ក្បាលនិងបង្កើតជាកូនបានប្រមាណជា៥ម៉ឺនក្បាលក្នុងរយៈពេលជាង១ខែហើយគាត់លក់ចេញវិញគឺមួយក្បាលចន្លោះពី១៨០រៀលទៅ៣០០រៀលទៅតាមទំហំនៃកង្កែប។
អ្នកស្រី រ៉ង បានមានប្រសាសន៍ថា គាត់លក់តែកូនត្រីនិងកូនកង្កែបទេ ព្រោះថាការលក់កូនបែបនេះគឺគាត់មិនចាំបាច់ចំណាយច្រើនលើការបំប៉នចំណីនិងប្រើពេលវេលាតិច ដើម្បីលក់ចេញជាងការរងចាំដល់វាធំទើបលក់នោះ។
អ្នកស្រីបានបញ្ជាក់ទៀតថាគ្រួសារគាត់មានផែនការពង្រីកទំហំដីនិងស្រះដើម្បីចិញ្ចឹមត្រីនិងកង្កែបបន្ថែមទៀតដើម្បីបំពេញតាមតម្រូវការដែលចេះតែកើនឡើងហើយប្រាក់ដែលចំណេញខ្លះគឺគ្រួសារគាត់បានយកទៅទិញដីបានមួយចំនួនរួចហើយ។