Friday, February 5, 2021

អាជីវកម្មទឹកម្ទេស

ទឹកម្ទេសមាន ៣ កម្រិត គឺហិរតិចៗ ហិរមធ្យម និង ហិរខ្លាំង។ កម្រិតខុសគ្នា គេហៅថាកម្រិតហិរ  Scoville Scale or   level of Pungency ដែលនិយាយជាភាសាខ្មែរ គឺ ម្ទេសសំបូរគ្រាប់ កាលណាគ្រាប់តិច មិនសូវហិរ កាលណាគ្រប់ច្រើន ផ្លែធំៗ គឺហិរខ្លាំង ដែលមានសញ្ញាពី ខៀវ លឿង ដល់ក្រហម បានន័យ ក្តៅ Hot ឬសញ្ញាភ្លើងឆេះ !! ដូច្នេះ ការផលិត គឹគេ ញែកគ្រាប់ម្ទេសចេញ បន្ទាប់ទើបគេលាយ គ្រាប់ម្ទេសវិញ ទៅតាមកម្រិតនៃការហិរ បើចង់បានហិរខ្លាំង គេលាយគ្រាប់ច្រើន។ ដើម្បីរក្សាសម្រស់ទឹកម្ទេស គេតែងតែ ដកគ្រាប់ចេញ ព្រោះគ្រាប់ម្ទេសអាចទៅជា គ្រើមៗ មិនស្អាត មិនម៉ត់។ ចំណែកពួក ម៉ាហ្វីយ៉ា គេ មិនប្រើផ្លែម្ទេស ឬ ផ្លែឈើ ឬ ម្ស៉ៅធុញ្ញជាតិលាយឡើយ គេប្រើម្ស៉ៅដីឥដ្ឋ ម្ស៉ៅដីខ្សាច់ ឬ ថ្មឥដ្ឋការូសម្រាប់ជាការ យកពណ៍ឲ្យស្អាត មានទម្ងន់ នេះហៅថាការបំផ្លាញសុខភាពប្រជាជន !

ជំហាននៃការផលិតមានលក្ខណៈជាទូទៅគឺ៖

  1. ១.ប្រមូលផលផ្លែម្ទេសពីចំការ
  2. ២. យកម្ទេសទៅហាលថ្ងៃឲ្យស្រពាប់ៗ កំដៅប្រមាណ ៤០ អង្សារជាង
  3. ច្រកចូលម៉ាស៊ីន ផ្នែក លាងសម្អាត ដោយការបាញ់ទឹក
  4. វិលចូលម៉ាស៊ីន ផ្នែកបញ្ឈរផ្លែម្ទេស
  5. វិលចូលម៉ាស៊ីន ផ្នែក ពុះផ្លែម្ទេសជា ២ ចំណិត
  6. វិលចូលម៉ាស៊ីន ផ្នែកលាងផ្លែម្ទេសជម្រះគ្រាប់ម្ទេសចេញ
  7. វិលចូលម៉ាស៊ីន ផ្នែកលាងសម្អាតជាលើកទី ២
  8. វិលចូលម៉ាស៊ីន ផ្នែកស្ងោរចំណិនសាច់ម្ទេស
  9. វិលចូលម៉ាស៊ីន ផ្នែកកិនសាច់ម្ទេសឲ្យម៉ត់ (នោះគេនឹងបានទឹកម្ទេស)
  10. កាលណាគេ លាយគ្រឿងផ្សំ គឺជាការលាក់ការសម្ងាត់ មិនឪ្យបុក្គលិកទូទៅដឹងឡើយ
  11. បន្ទាប់់ពីលាយគ្រឿង មានខ្ទឹម ស្ករ ប្រេងឆា...គេនឹងបញ្ជូន ផ្នែកចំណិតម្តងទៀត
  12. វិលចូលម៉ាស៊ីនផ្នែក ធុងស្តុក សម្រាប់ 
  13. ចូលផ្នែក ច្របាច់ច្រកដប ឬ ថង់
  14. វិលចូលផ្នែកបិទ ស្លាកសញ្ញា
  15. វិលចូលផ្នែក ច្រក កេះ ជាចុងបញ្ជប់់នៃដំណើរផលិតទឹកម្ទេស !

អាជីវកម្មទឹកម្ទេស ជាអាជីវកម្មមួយដែល កម្ពុជានាំចូលច្រើនណាស់ និងមានការលួចផលិត ខុសបទដ្ឋានបច្ចេកទេស ជាស្តង់បញ្ជាដាច់ខាតរបស់ វិទ្យាស្ថានស្តង់ដាជាតិកម្ពុជា។ ហេតអ្វីមានការលួចផលិត ឬ លួចនាំចូលទឹកម្ទេស? ដោយសារតម្លៃទឹកម្ទេសនៅកម្ពុជាថ្លៃ បានជាគេនាំចូល?  ចុះម៉េចបានជាគេលួចផលិតដែរ ដោយសារគ្មានច្បាប់ គ្មានស្តង់ដា? ដោយសារគេប្រើសារធាតុខុសច្បាប់ ដូច្នេះ ទំព័រនេះ ខ្ញុំនឹងវិភាគថា តើទឹកម្ទេសសុទ្ធ ១០០% និង ទឹកម្ទេសក្លែងក្លាយវាខុសគ្នាបែបណា? ដែលទាមទារវិភាគលើចំនុចមួយចំនួនតាម លេខរៀងដូចតទៅ៖ (វីធីឆែកមើលចំណីអាហារសុទ្ធ ឬ មិនសុទ្ធ?)

  1. វិភាគញែកដោយប្រើទឹក៖ ដួសទឹកម្ទេស ឬ ម្ស៉ៅម្ទេសដាក់ចូលក្នុងទឹកបន្តិច បើសិនជាពណ៍ធម្មជាតិរបស់ម្ទេសវានឹងមិនប្រែប្រួលឡើយ បើសិនជា គេប្រើម្ស៉ៅថ្ម ឬ ម្ស៉ៅឥដ្ឋការ៉ូ ពេលនោះវាអណ្តែងត្រានៅលើទឹក ឬ ពាក់កណ្តាលកែវ។
  2. ឆែកមើលម្ស៉ៅដុំឥដ្ឋ៖ ជាធម្មតាដុំឥដ្ឋមានពណ៍ក្រម៉ៅស្អាត ដូច្នេះគេយកដុំឥដ្ឋទៅកិនបំបែកជាម្ស៉ៅម៉ត់ លាយជាមួយចំណីអាហារ ធ្វើបានពណ៍ស្អាតផង បាន ទម្ងន់ បរិមាណផង បើសិនជា មាន កក ដីធ្លាក់ចុះមកបាតកែង ឬ ដប មានន័យថា ជា ម្ស៉ៅដីឥដ្ឋ Brick Powder ម្ស៉ៅដីខ្សាច់់ដី sand Powder ដែលគេប្រើសម្រាប់ជាម្ស៉ៅលាបមុខ !។
  3. ធ្វើតេស្តពណ៍សិប្បនិម្មិត៖ បើសិនជាប្រើពណ៍ចម្រុះចូលគ្នា នោះក្នុងទឹកនឹងឃើញមាន ពណ៍អណ្តែតខុសៗគ្នា ។
  4. ឆែកពណ៍៖ នេះជាការប្រើសារធាតុគីមី ដូចជាទឹក អ៊ីយ៉ុត លាយជាមួយទឹកម្ទេស កាលណាមានពណ៍ ខៀវ បានន័យថា មានភាពមិនប្រក្រតី។ ការធ្វើតេស្តបែបសាមញ្ញ គឺគេចិតផ្លែឈើដូចជាផ្លែ ស៊ីរី ផ្លែប៉មជា ២ ចំណិត រួចដាក់ទឹកម្ទេសចូល ពេលនោះវានឹងប្រែពណ៍បែបម៉េច លឿង ឬ ពណ៍ដួចផ្លែឈើនោះ ឬ ចេញពណ៍ខៀវ? 

 
រូបភាព