ដំណាំ ផ្លែម្ទេស៖ (JICA) សម្រាប់ប្រជាជនខ្មែរ រួមទាំងខ្ញុំដែរ មិនដែលចាប់អារម្មណ៍រឿង ម្ទេសនេះ ពីមុនៗមកទេ ខ្ញុំបានទើបតែចាប់អារម្មណ៍ពេលដែលត្រូវការសរសេរឯកសារស្តីពី ដំណាំ និង ម្ហូបអាហារ ដូចជា ទឹកម្ទេស ពេលនោះ ក៍ប្រទៈឃើញថា ភាសាអគ្លេស គេចែកជា ម្ទេសទូទៅ Pepper លុះម្ទេសដែល ហិល គេហៅ Chilli .ម្ទេស ហិរ ឬ មិនហិរ អាស្រ័យលើគ្រាប់របស់ម្ទេស ដូចជា មេផ្ទះ គាត់យកម្ទេសប្រឡៈគ្រាប់់ចេញខ្លះដើម្បីកុំឲ្យហិរខ្លាំងពេក ម្ទេសប្លោកមិនសូវហិរ ព្រោះគ្រាប់តិច...។ ការយល់ដឹងអំពីម្ទេសបែបនេះ នាំឲ្យយើងដឹងថា ហេតុអ្វី កម្ពុជានាំទឹកម្ទេសចូលពីបរទេស? ម៉េចបានជាទឹកម្ទេសខ្លះមិនហិរ ខ្លះទៀតហិរ? ម៉េចបានជាមានការលួចផលិតទឹកម្ទេស??
មុនពេលដាំម្ទេស អ្នកដាំត្រូវសិក្សាថា នៅស្រុកគេដែលរកស៊ីដាំម្ទេស គេដាំបានផលពី ២៥ ទៅ ៥០ តោន/ហិច ឬ ២,៥ គីឡូក្រាម/ម២ ទៅ ៥ គីឡូក្រាម/ម២/ក្នុងការប្រមូលផលម្តង ដូច្នេះ បើ ៣ដងក្នុង ១ឆ្នាំ ឬ ៤ ដងក្នុង ១ ឆ្នាំ គឺបើនៅកម្ពុជា គេអាចដាំបាន ផល ជិត ៧ គក/ម២ ក្នុង ម្តង។ ផលទាំងនេះ ដោយសារគេដាំប្រមាណ ១៨,០០០ ដើម ទៅ ៤៥,០០០ ដើម/ហិចតា។ បើសិនយើងគិតថា ពូជម្ទេសយើងប្រុងដាំ នឹងមិនបានផលដូចការសង្ឈឹម ដូច្នេះត្រូវដូរ ពូជម្ទេស។ តម្លៃម្ទេស ប្រែប្រួលតាមប្រភេទម្ទេស។ ម្ទេសហាវ៉ៃតម្លៃ ៧៥០០ ទៅជាង ២០,០០០ រៀល/គីឡួក្រាម។
ម្ទេស១ ដើម តាំងពីដាំរហូតផបានផល គឺ ប្រែប្រួលពី ៦០ថ្ងៃ ដល់ ៩០ថ្ងៃ ដូចជា៖
- Long, tapering hot pepper: Anaheim Chili (80 days); Cayenne Long Red Slim (70 days); Crimson Hot (60 days); Diablo Grande (65 days); Espanola Ristra (65 days); Golden Prolific (65 days); Hot Portugal (64 days); Hungarian Yellow Wax (60 days); Inferno (65 days); Mirasol (75 days); Mulato Isleno (85 days); Surefire (65 days).
- • Cylindrical hot peppers: Ancho (65-100 days); Czechoslovakian Black (65 days); Hot Stuff (60 days); Jalapa (65 days); Jalapeno (72 days); Louisiana Hots (69 days); Pretty Hot Purple (80 days); Serrano (70 days); Tam Jalapeno (65 days).
- • Medium to small tapering hot peppers: Tabasco (80-120 days); Thai Hot (75 days).
- • Yellow hot peppers: Casabella (75 days); Santa Fe Grande (75 days); Szentesi Semi-Hot (60 days).
កសិករ និងអាជីវករ អះអាងថា តម្លៃម្ទេសហក់ឡើងដល់ទៅ ៣ដង ដោយមួយគីឡូក្រាម ឡើងដល់ជាង ២ម៉ឺនរៀល អាជីវករលក់បោះដុំម្ទេស នៅផ្សារដើមគរបានត្អូញត្អែរពីតម្លៃម្ទេស ដែលឡើងថ្លៃខ្លាំង ដល់ទៅជាង៣ដង ដោយពីមុនតម្លៃពី៥ទៅ៦ពាន់រៀល ក្នុងមួយគីឡូក្រាម តែបច្ចុប្បន្នតម្លៃជាង ២ម៉ឺនរៀល ដែលបានធ្វើឲ្យអ្នកទិញយកទៅលក់បន្តថា ពិបាកលក់ ខណៈអ្នកទិញបរិភោគរអ៊ូរទាំថាថ្លៃ។ បងស្រី ច័ន្ទមល អាជីវករបោះដុំនិងរាយ នូវប្រភេទម្ទេសដៃនាង អស់រយៈពេលជិត ២ទសវត្សរ៍មកហើយនោះ បានប្រាប់ក្រុមការងារខេមបូណូមីសថា ផ្លែម្ទេស បានឡើងថ្លៃជាងមួយខែមកហើយ គឺឡើងពីអ្នកបោះដុំមកពីប្រទេសវៀតណាមតែម្តង។នកស្រី ចាន់មល បានបន្ថែមថា «ម្ទេសហ្នឹង បើតាមម៉ូយៗខាងវៀតណាម គេប្រាប់ខ្ញុំគេថា នាំចេញទៅប្រទេសថៃដែរ ព្រោះក្រៅប្រទេសគេតម្រូវការច្រើនដែរ បានវាអាចឡើងថ្លៃអញ្ចឹងនោះ ហើយចំពោះម្ទេសដែលឡើងហ្នឹងកាលមុនតម្លៃ ៦ទៅ ៧ពាន់រៀលអីទេ ក្នុងមួយគីឡូ តែតម្លៃឡើងជាង២ម៉ឺន»។
ជាមួយគ្នានេះដែរ អ្នកស្រី ផាន់ ស្រីមុំ អាជីវករលក់ម្ទេសនៅផ្សារដើមគរ បានប្រាប់ក្រុមការងារខេមបូណូមីសថា អ្នកស្រីមិនបានដឹងពីមូលហេតុច្បាស់លាស់នៃការឡើងថ្លៃម្ទេសនេះទេ ។ អ្នកស្រីបានបន្ថែមថា «ខ្ញុំមិនដឹងមូលហេតុអីដែរ ដឹងតែគេដឹកមកដល់យើងហ្នឹង គេទារថ្លៃ គិតតាមហ្នឹងទៅ ប៉ុន្តែដល់ពេលឡើងថ្លៃពេកចឹងខ្ញុំពិបាកលក់ដែរ ព្រោះអ្នកទិញគេរអ៊ូគ្រប់គ្នាហ្នឹង»។
នៅគ្រា អាជីវករ និងអ្នកបរិភោគ ត្អូញត្អែរពីការឡើងថ្លៃម្ទេស ប៉ុន្តែកសិករដាំម្ទេសនៅខេត្តបាត់ដំបងឯណេះ ហាក់សប្បាយចិត្ត ដ្បិតតម្លៃម្ទេសកើនឡើងនៅលើទីផ្សារ ជំរុញឲ្យពួកគាត់មានទឹកចិត្តក្នុងការដាំ។ជាក់ស្តែង អ្នកមីង គន្ធា ជាកសិករដាំម្ទេស រស់ភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថា តម្លៃម្ទេសបច្ចុប្បន្ន គឺក្រុមកសិករលក់បានថ្លៃណាស់ ដោយបោះដុំតម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
អ្នកមីង គន្ធា បានបន្ថែមថា «ម្ទេសហ្នឹងខ្ញុំដាំលើផ្ទៃដីតែ ២រ៉ៃទេ (៣.២០០ ម៉ែត្រការ៉េ) ហើយឥឡូវហ្នឹងលក់បានថ្លៃគ្រាន់បើ ហើយមានទីផ្សារទៀត ភាគច្រើនខ្ញុំយកទៅបោះឲ្យម៉ូយនៅផ្សារព្រែកច្រែង និងផ្សារភូពុយ»។
ជាមួយគ្នាដែរ កសិករដាំម្ទេសម្នាក់ទៀត ឈ្មោះ អ្នកមីង រ័ត្ន ផូរ បានឲ្យដឹងដែរថា គ្រាន់ដាំម្ទេសបានកាក់កបល្អណាស់ ទាំងតម្លៃនិងសម្បូរទីផ្សារថែមទៀតផង។
អ្នកមីង រ័ត្ន ផូរ បញ្ជាក់ថា «ខ្ញុំបានសងបំណុលគេជិតរួចអស់ហើយ បន្ទាប់ពីដាំម្ទេសបានប៉ុន្មានរដូវនេះ ហើយឆ្នាំក្រោយខ្ញុំប្រហែលដាំឲ្យច្រើនជាងនេះទៀត »។
បែបនេះក្តី បើតាមកសិករទាំងពីរនាក់នេះ ម្ទេសដែលដាំនៅក្នុងតំបន់របស់ពួកគាត់ គឺមិនសូវនាំចូលមកកាន់រាជធានីភ្នំពេញទេ ភាគច្រើននាំទៅប្រទេសថៃ និងតាមបណ្តាខេត្តផ្សេងៗទៀត៕
អ្នកស្រី ណាង ស្រី កសិករម្នាក់រស់នៅក្នុងភូមិស្វាយតានី បាននិយាយថា គាត់បានដាំម្ទេសរយៈពេលជាង10ឆ្នាំមកហើយ នៅលើផ្ទៃដីទំហំប្រមាណ6,600ម៉ែត្រការ៉េ។ បច្ចុប្បន្ននេះម្ទេសកំពុងមានតម្រូវការច្រើនគួរសមនៅលើទីផ្សារ ហើយបើនិយាយពីតម្លៃវិញក្នុង1គីឡូក្រាមអាចលក់បានចន្លោះពី 9,000ទៅ18,000រៀលទៅតាមរដូវ និងបរិមាណម្ទេសសម្បូរ ឬមិនសម្បូរ។ អ្នកស្រីបានប្រាប់ទៀតថា បន្ទាប់ពីប្រមូលផលហើយ ជាធម្មតាអ្នកស្រីតែងតែដឹកយកទៅបោះឱ្យម៉ូយដោយផ្ទាល់នៅផ្សារដើមគ រាជធានីភ្នំពេញ។ ចំពោះចំណូលពីការដាំម្ទេសគឺអាចនិយាយថា មានភាពសមរម្យ។
អ្នកស្រីបានប្រាប់ពីរបៀបដាំដើមម្ទេសថា មុនពេលដាំគេត្រូវភ្ជួររាស់ និងហាលដីប្រមាណពី7ទៅ10ថ្ងៃសិន ទើបលើកជារង ដោយយកកូនម្ទេសដែលបណ្តុះរួចមានអាយុចន្លោះពី7ទៅ10ថ្ងៃ ឬប្រវែងប្រហែល1ចង្អុលដៃមកដាំ(ស្ទូង)នៅលើរង និងត្រូវដាំឱ្យមានគម្លាតពីគ្នា1ម៉ែត្រ ដោយត្រូវស្រោចទឹក1ថ្ងៃ2ដង( ព្រឹក-ល្ងាច )ជាប្រចាំ។
ពេលដើមម្ទេសនៅតូច គឺទាមទារការថែទាំច្រើន ពិសេសត្រូវធ្វើស្មៅចេញពីរងដើម្បីឱ្យម្ទេសអាចលូតលាស់បានល្អ ហើយរយៈពេល3ខែទើបម្ទេសឱ្យផល។ ចាប់ពីម្ទេសឱ្យផលរហូតដល់ងាប់ទៅវិញគឺមានរយៈពេលពី 5ទៅ6ខែ ហើយរយៈពេល3ថ្ងៃគេអាចបេះបានម្តង និងបានទិន្នផលជាង 200គីឡូក្រាមសម្រាប់ផ្ទៃ 6,600ម៉ែត្រការ៉េ។
បើតាមកសិករខាងលើ នៅពេលម្ទេសមិនសូវសម្បូរគេអាចលក់បានក្នុងតម្លៃប្រមាណ20,000រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែនៅពេលដែលមានការនាំចូលម្ទេសពីប្រទេសវៀតណាមច្រើន តម្លៃអាចស្ថិតនៅចន្លោះពី9,000ទៅ10,000រៀលប៉ុណ្ណោះ។ ទាក់ទងនឹងបញ្ហាតម្លៃ អ្នកស្រី ណាង ស្រី បានសំណូមពរថា សូមឱ្យមានការទប់ស្កាត់ខ្លះ ដោយកុំបណ្តោយឱ្យចូលស្រេចតែចិត្ត ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ដែលជាកសិករ។
លោក ទេព សូត្រ មេឃុំព្រែកគយ បានប្រាប់ថា នៅឃុំព្រែកគយ មានភូមិចំនួន10 និងមានប្រជាពលរដ្ឋ 3,152គ្រួសារ (17,458នាក់) ក្នុងនោះជាង 80%ជាកសិករ។ ដំណាំម្ទេសមានដាំភាគច្រើនតែនៅក្នុងភូមិស្វាយតានីប៉ុណ្ណោះ។ លោកមេឃុំបានបញ្ជាក់ថា ដំណាំម្ទេសពិតជាបានជួយសម្រួលដល់ជីវភាពប្រជាកសិករឱ្យមានជីវភាពធូរធារបានច្រើនប្រាកដមែន ដោយវាមិនត្រឹមតែផ្តល់ប្រាក់ចំណូលទៅដល់អ្នកដាំនោះទេ វាថែមទាំងផ្តល់ការងារ និងប្រាក់កម្រៃទៅដល់កម្មករស៊ីឈ្នួលបេះផងដែរ។
លោក កន ធី ជាកម្មករស៊ីឈ្នួលបេះម្ទេសបានប្រាប់ថា ម្ទេសគឺគេបេះតែផ្លែណាទុំៗប៉ុណ្ណោះ ហើយក្នុង1ព្រឹកលោកទទួលបានប្រាក់ឈ្នួលចំនួន 20,000រៀល គឺបេះពីម៉ោង7ដល់ម៉ោង11ថ្ងៃត្រង់ និងបេះជារៀងរាល់ថ្ងៃគ្រាន់តែផ្លាស់ប្តូរចម្ការតែប៉ុណ្ណោះ។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល លោក ប៊ុនទួន ស៊ីមូណា បានមានប្រសាសន៍ថា បញ្ហាតម្លៃ និងការនាំចូលគឺជារឿងធម្មតាទេសម្រាប់ទីផ្សារសេរី ប៉ុន្តែអ្វីដែលយើងអាចដណ្តើមទីផ្សារពីប្រទេសជិតខាងបានមកវិញ និង អាចប្រកួតប្រជែងជាមួយគេនោះ គឺកសិកររបស់យើងគួរតែនាំគ្នាងាកមកដាំដំណាំបែបសរីរាង្គ ព្រោះបានតម្លៃខ្ពស់ និងមានទីផ្សារធំផងដែរ ខណៈដែលការផ្គត់ផ្គង់បច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ ទន្ទឹមនឹងនោះកសិករក៏គួរចេះសង្កេតមើលពីតម្រូវការទីផ្សារ និងគួរបង្កើតនូវផលិតផលប្រចាំភូមិស្រុក ប្រសើរជាជាងដាំនេះបន្តិចដាំនោះបន្តិច៕
កោះសន្តិភាព ម្ទេសជាប្រភពនៃវីតាមីន A B C និង E និងសារធាតុរ៉ែជាច្រើនមានដូចជា molybdenum ម៉ង់ហ្គាណែស អាស៊ីតហ្វូលីក ប៉ូតាស្យូម Thiamine និងទង់ដែង ។ ម្ទេសមានបរិមាណវីតាមីន C ច្រើនជាងក្រូចចំនួនប្រាំពីរដង។ម្ទេសជាប្រភពនៃវីតាមីន A B C និង E និងសារធាតុរ៉ែជាច្រើនមានដូចជា molybdenum ម៉ង់ហ្គាណែស អាស៊ីតហ្វូលីក ប៉ូតាស្យូម Thiamine និងទង់ដែង ។ ម្ទេសមានបរិមាណវីតាមីន C ច្រើនជាងក្រូចចំនួនប្រាំពីរដង។ ម្ទេសក៏ត្រូវបានគេប្រើតាមការព្យាបាលបែប Ayurvedic និងប្រើជាថ្នាំក្នុងការព្យាបាលជំងឺជាច្រើនមុខផងដែរ ។ ខាងក្រោមនេះគឺជាមុខងារដ៏គួរឲ្យភ្ញាក់ផ្អើលនៃផ្លែម្ទេសគឺ៖
- ១-បន្សាបជាតិពុល ៖ ម្ទេសដើរតួនាទីជាអ្នកបន្សាបជាតិពុលដោយបណ្តេញកាកសំណល់និងជាតិពុលចេញពីរាងកាយរបស់យើង និងបង្កើនការផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅឲ្យជាលិកា។ វាក៏មានតួនាទីក្នុងការសំអាតក្រពះពោះវៀនផងដែរដោយជួយក្នុងការរំលាយអាហារ ។
- ២-បំបាត់ការឈឺចាប់ ៖ ម្ទេសភ្ញោចការបញ្ចេញអ៊័រម៉ូន endorphins ដែលជាអ៊័រម៉ូនបំបាត់ការឈឺចាប់ពីធម្មជាតិ ។ វាជួយបំបាត់ការឈឺចាប់ដែលបង្កឡើងដោយសារជំងឺរើម (វីរុសរើម) ការរលាកឆ្អឹងខ្ចី ជម្ងឺសរសៃប្រសាទដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម និងការរោយសាច់ដុំនៅស្មា និងចុងដៃចុងជើង ។ វាក៏ជួយបន្ថយការឈឺចាប់ដែលបណ្តាលមពីការរលាកសន្លាក់ផងដែរ ។
- ៣-ថ្នាំអង់ទីប៊ីយូទិច ៖ ម្ទេសជំរុញលំហូរនៃឈាមស្រស់ទៅកាន់តំបន់ឆ្លងមេរោគ ។ ឈាមស្រស់មានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ កោសិកាឈាមស និងពពួកកោសិកា leukocytes ដែលវត្តមានក្នុងឈាមស្រស់អាចប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគដោយសារវីរុស ។
- ៤-ខួរក្បាល ៖ សារធាតុសកម្ម Capsaicin ដែលមានក្នុងម្ទេសភ្ញោចខួរក្បាលក្នុងការបញ្ចេញអ៊័រម៉ូន endorphins ហើយផ្តល់នូវអារម្មណ៍រីករាយដល់យើងនៅពេលដែលយើងបរិភោគវា ។ នេះជាហេតុផលដែលមនុស្សមួយចំនួនធំញៀននឹងការបរិភោគម្ទេស ។
- ៥-ជំងឺមហារីក ៖ វាត្រូវបានគេកត់សម្គាល់ឃើញថាវីតាមីន C សារធាតុ Beta-carotene និងអាស៊ីតហ្វូលិកដែលមានក្នុងម្ទេសអាចបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបាន។ ចំណែកឯម្ទេសពណ៌ក្រហមមានសារធាតុ cartonoid lycopene ដែលជួយទប់ស្កាត់ការកើតជំងឺមហារីកជាច្រើន
- ៦-ជំងឺគាំងបេះដូង ៖ ម្ទេសសម្បូរទៅដោយវីតាមីន B6 និងអាស៊ីតហ្វូលិក ។ វីតាមីន B ជួយកាត់បន្ថយកម្រិតខ្ពស់នៃសារធាតុ homocysteine ។ កម្រិត homocysteine ខ្ពស់ត្រូវបានគេបង្ហាញថា អាចបង្កឱ្យមានការខូចខាតទៅនឹងសរសៃឈាម និងមានការទាក់ទងជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនូវហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ។ ម្ទេសបានបំលែងសារធាតុ homocysteine ទៅជាម៉ូលេគុលផ្សេងទៀតដែលមានប្រយោជន៍ក្នុងការបញ្ចុះកម្រិតកូឡេស្តេរ៉ូល ៕
ម្ទេស គឺជាប្រភេទដំណាំមានក្លិនឈួល ឬ ហើរហើយម្ទេសខ្លះផ្លែ រាងមូលស្រួច កន្ទុយប្រវែងផ្លែខ្លី មេ្ទសផ្លែចង្កោម និងម្ទេសខ្លះ ផ្លែមូលសំម៉ែតផ្លែខ្លះតូចៗក្នងប្រទេស កម្ពជា ដែលគេនិយមចូលចិត្តដាំគ្រប់រដូវ ដោយសារតែម្ទេស វាមានភាព ងាយស្រួល ក្នុងការដាំដុះព្រមទាំងាយស្រួលក្នុង ការលក់នៅលើទីផ្សារ ។ ដំណាំម្ទេសងាយស្រួលថែ ទាំហើយវាធន់ទ្រាំនឹង សីតុណ្ហ ភាព ។ ចំពោះសីតុណ្ហភាពដែលម្ទេសអាចលូតលាស់ បានល្អ នូវចន្លោះ ២៥-៣០ អង្សាសេ ។ ប៉ុន្តែម្ទេសជាប្រភេទ រុក្ខជាតិមិនត្រូវ ការសំនើម ខ្ពស់ពេកទេ។ ម្ទេសមានអត្ថប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់ជីវភាពប្រចាំថ្ងៃដូចជាយកទៅកែច្នៃ ធ្វើជាម្ទេសក្រៀម ម្ទេសឆ្អើរ ជ្រក់ម្ទេស និងបរិភោគស្រស់។ដូច្នេះដើម្បីជួយដល់ប្រជា កសិករបង្កើនទិន្នផលបន្លែ និងជួយបង្កើនសេដ្ឋកិច្ចគ្រួសារកសិករតាមជនបទតាមរយៈ ការផ្តល់នូវបទពិសោធន៍ និងបច្ចេកទេស មួយចំនួន ដូចជា របៀបដាំដុះ ស្រោចស្រព ថែរក្សាដំណាំ ដោយខ្លួនឯង និងបច្ចេកទេសសាមញ្ញៗនូវចំណេះដឹងទូលំទូលាយខាង ផ្នែកកសិកម្ម។
RFA ដំណាំម្ទេសហាវ៉ៃ ដំណាំម្ទេស ត្រូវបានគេទទួលស្គាល់ និងពេញនិយមប្រើប្រាស់ទូទាំងពិភពលោកជាយូរយារណាស់មកហើយ។ ម្ទេសមានលក្ខណៈពិសេស គឺរសជាតិហឹរ ក្លិនឆួល។ ដំណាំម្ទេសជាប្រភេទរុក្ខជាតិបែកមែកច្រើន ហើយដើមវាមានថ្នាំង មានផ្លែក៏ច្រើន ព្រមទាំងមានពណ៌ប្រែប្រួល ចាប់ពីខ្ចីរហូតដល់ទុំ។
ម្ទេសមានច្រើនពូជដែលឃើញមានដាំនៅក្នុងប្រទេសកម្ពុជា ដូចជាម្ទេសអាចម៍សត្វ ឬម្ទេសខ្មាំង ម្ទេសស ម្ទេសឡេវអាវ ម្ទេសដៃនាង ម្ទេសប្លោក ម្ទេសលក្ខណ៍ ម្ទេសហាវ៉ៃ ជាដើម។
នៅក្នុងនាទីកសិកម្ម នៅពេលនេះ កសិករ មឿក គីមអេង ជាអនុប្រធានភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងជាបណ្ដាញផ្សព្វផ្សាយកសិកម្មស្រុកផង លោកប្រាប់ពីបច្ចេកទេសដាំម្ទេសហាវ៉ៃ ដែលបានទទួលផលច្រើនក្នុងដីល្បាយដីឥដ្ឋ ឬហៅថា ដីបន្ទះឡាង។
លោក មឿក គីមអេង ឲ្យដឹងថា ម្ទេសហាវ៉ៃ ដែលគាត់ដាំយកគ្រាប់ពូជមកពីប្រទេសថៃ ជាពូជផ្លែធំពណ៌បៃតង។ មុនដាំគាត់យកគ្រាប់ពូជទៅដាស់ដំណេកដោយប្រើវិធីយកទឹកដាំពុះ ១កែវ លាយទឹកត្រជាក់ ២កែវ ហើយយកគ្រាប់ពូជទៅដាក់ត្រាំក្នុងទឹកល្បាយនោះឲ្យបាន ២៤ម៉ោង។ នៅពេលត្រាំគ្រាប់ពូជរួច គាត់យកគ្រាប់ពូជនោះទៅហាលថ្ងៃ ២ម៉ោងទៀត។ បន្ទាប់មកគាត់ស្រង់គ្រាប់ពូជដាក់ក្នុងក្រណាត់ចងមាត់ជាប់ យកទៅផ្អាប់ទុកក្នុងធុងទឹកកកស្ងួត (គ្មានទឹក) ទុកវានៅក្នុងនោះចំនួន ៣យប់ឲ្យវាដុះពន្លក។
លោក មឿក គីមអេង៖ «បណ្ដុះដាក់ក្នុងធុងទឹកកកស្ងួត ហើយមើលរយៈពេល ២ ទៅ ៣ថ្ងៃ អាហ្នឹងវាអាចនឹងដុះពន្លកហើយ ប៉ុន្តែយើងដាក់ហ្នឹង យើងត្រូវមើលរាល់ថ្ងៃ បើវាស្ងួតយើងជ្រលក់ទឹកវាឲ្យថែម ដើម្បីឲ្យគ្រាប់វាសើម កាលណាសើមជាប់ពេក អាចនឹងដុះផ្សិត ឬក៏វាខូចគ្រាប់។ រយៈពេល ៣ថ្ងៃហ្នឹង វាដុះពន្លកតិចៗ នៅចុងគ្រាប់ បានខ្ញុំចាប់ផ្ដើមធ្វើថ្នាលសម្រាប់សាបគ្រាប់»។
លោក មឿក គីមអេង បន្តថា គ្រាប់ពូជបណ្ដុះនោះត្រូវយកទៅសាបលើថ្នាលដែលមានទទឹង ១ម៉ែត្រ និងបណ្ដោយ ២ម៉ែត្រ។ គាត់យកជីកំប៉ុសទៅលាយជាមួយដីថ្នាលសាបឲ្យសព្វចូលគ្នាជាល្បាយស្មើសាច់ ទើបយកគ្រាប់ពូជដែលមានដុះពន្លកបន្តិចទៅរោយពីលើថ្នាលសាបនោះ ឲ្យស្តើងៗ ទុកឲ្យវាដុះជាកូនម្ទេស។ ក្រោយពីកូនម្ទេសដុះលើថ្នាលសាបបាន ២០ថ្ងៃ គាត់លាយដី និងជីកំប៉ុសបញ្ចូលគ្នាយកទៅដាក់ក្នុងកូនថង់តូចៗ ហើយដកកូនម្ទេសមួយដើមទៅកប់ក្នុងកូនថង់មួយ។ គាត់ផ្សាំវាបន្តក្នុងថង់ប្លាស្ទិកនោះ ២សប្ដាហ៍ទៀត ទើបយកកូនម្ទេសទៅដាំក្នុងរង។
លោក មឿក គីមអេង៖ «ខ្ញុំផ្សាំក្នុង១ដើមៗ ដែលធ្វើអំពីកន្ទោងផលិតពីថង់ប្លាស្ទិក យើងច្រកជីកំប៉ុសក្នុងថង់ប្លាស្ទិក ហើយយើងដកមួយដើមៗទៅផ្សាំ។ ផ្សាំវារយៈពេល ២០ថ្ងៃ ទើបយើងយកកូនម្ទេសទៅដាំ»។
លោក មឿក គីមអេង ឲ្យដឹងថា ដំណាំម្ទេសហាវ៉ៃ ដើម្បីឲ្យផ្លែវាល្អ សត្វមិនទិច ឬដង្កូវមិនអាចស៊ី គួរដាំវានៅក្នុងខែវិច្ឆិកា ព្រោះជាពេលដែលអាកាសធាតុសើមស្ងួត ហើយទឹកភ្លៀងឈប់ធ្លាក់ដែរ៖ «ហើយដល់ពេលខ្ញុំដាំបានរយៈពេល ៧ ទៅ ១០ថ្ងៃ ទើបយើងយកជីទៅដាក់តាមគល់ម្ទេស និងប្រើជីកំប៉ុសផង ឬក៏ស្រោចលាយជាមួយជីអ៊ុយរ៉េបន្ថែមទៀត។ ហេតុអីបានប្រើជីអ៊ុយរ៉េបន្ថែម? ដោយសារទី១ ជីកំប៉ុសយើងគ្មានសារធាតុអាហ្សូតច្រើនទេ ដូច្នេះយើងត្រូវបន្ថែមអាហ្នឹងដើម្បីបន្តភ្ជាប់ជាមួយនឹងអាហ្សូត ដែលវាឲ្យការលូតលាស់កូនម្ទេសបានល្អ ហើយអាចប្រើលាយជី ១៥.១៥.១៥ ដើម្បីបន្ថែមឲ្យបន្លែយើងឲ្យវាកាន់ផ្លែ កាន់ផ្កា»។
ឯកសារកសិកម្មផ្សព្វផ្សាយឆ្នាំ២០០៥ ពីបច្ចេកទេសដាំម្ទេសហាវ៉ៃ បង្ហាញថា ដីដែលម្ទេសហាវ៉ៃដុះលូតលាស់ គឺដីឥដ្ឋស្រាល ដែលសំបូរដោយសារធាតុចិញ្ចឹមគ្រប់មុខ ជាពិសេសដីមានជាតិកំបោរ ដីជ្រាបទឹករហ័ស ព្រមទាំងសំបូរដោយសារធាតុខនិជ។ បើដីល្បាយខ្សាច់ ម្ទេសហាវ៉ៃ វាចាក់ឫសបានជ្រៅ ប៉ុន្តែវាត្រូវការទឹក និងជីបំប៉នច្រើន ទើបបានទទួលទិន្នផលខ្ពស់។ បើដាំលើដីខ្មៅ ហើយស្អិតល្មមនៅពេលភ្លៀង ត្រូវមានប្រព័ន្ធប្រឡាយបញ្ចេញទឹកនៅជិតរងដាំទើបល្អ។ ការដាំលើដីមិនមានសំណើម វានឹងធ្វើឲ្យក្ដឹបជ្រុះច្រើន ឬមិនអាចកាន់ផ្លែតែម្ដង។ តែបើដីមានសំណើមចន្លោះពីជាង ៥៥% ទៅជាង ៥៧% ក្ដឹបវាជ្រុះ តែ ២០ ទៅ ៣០% ទេ។
ម្ទេសហាវ៉ៃអាចធន់ទ្រាំនឹងដីមានអាស៊ីដខ្សោយ និងប្រភេទដីល្បាយខ្សាច់ដែលមានប៉េហាស់ចន្លោះពី ៦ ទៅ ៦,៥ ប៉ុន្តែត្រូវបន្ថែមសារធាតុសរីរាង្គ បន្ថយភាពស្អិត និងងាយស្រួលរក្សាសំណើម។ ដំណាំម្ទេសហាវ៉ៃ លូតលាស់ក្នុងអាកាសធាតុចន្លោះពី ២០ ទៅ ២៥ អង្សាសេ ផ្លែវានឹងទុំក្រហម ព្រមទាំងឲ្យក្លិនឆួលខ្លាំង។ បើដីដាំម្ទេសហាវ៉ៃ ក្នុងសីតុណ្ហភាពកើនដល់ ៣០អង្សាសេ ម្ទេសហាវ៉ៃ មានទម្ងន់ធ្ងន់ ហើយទំហំនិងប្រវែងលូតក៏ល្អ។ បើសីតុណ្ហភាពដីដាំម្ទេសហាវ៉ៃ កើនដល់ ៣៦អង្សាសេ ធ្វើឲ្យផ្លែម្ទេសរួញខ្លី ទីផ្សារមិនសូវត្រូវការ។ ដំណាំម្ទេសក៏ត្រូវការពន្លឺថ្ងៃដែរ កាលណាមានពន្លឺថ្ងៃល្អ ធ្វើឲ្យស្លឹកម្ទេសលាតត្រង់ ហើយផ្លែមានពណ៌បៃតងច្បាស់លាស់។ ប៉ុន្តែបើពន្លឺព្រះអាទិត្យ ចាំងលើដំណាំម្ទេសហាវ៉ៃ បានតែ ៥០% វាធ្វើឲ្យទងផ្កា គ្រាប់ពូជ និងផ្លែ មានទម្ងន់ ហើយវាបណ្ដុំវីតាមីននៅក្នុងផ្លែបានល្អ។
ឯកសារដដែលបានណែនាំពីការលើករងដាំដោយភ្ជួរដីឲ្យបានជ្រៅធ្វើឲ្យដីធូរ បន្សល់អុកស៊ីហ្សែន និងហាលដីឲ្យបានស្ងួត ដើម្បីបន្ថយស្មៅដុះ និងសត្វចង្រៃក្នុងដី រួចភ្ជួរត្រឡប់ និងកៀរដីឲ្យស្មើ បន្ទាប់មកលើករងយកទទឹង ១២០ស.ម កម្ពស់ ២០ ទៅ ២៥ស.ម បណ្ដោយតាមលទ្ធភាពដី។ លើករងរួចយកជីកំប៉ុស ឬជីលាមកសត្វពុកផុយពី ១៥ ទៅ ២០តោន ឬជីលាមកមាន់ ១០តោន ចាក់ក្នុងរងលើដី ១ហិកតារ។ បន្ទាប់មករោយជី ១៥.១៥.១៥ បន្តិច ហើយយកថ្នាំប្រឆាំងនឹងគ្រាប់ស្មៅ ៥០សេសេ លាយទឹក ១៨ ទៅ ២០លីត្រ បាញ់ឲ្យជោកលើរង ទើបដាំកូនម្ទេសតាមក្រោយ។
ការដាំម្ទេសហាវ៉ៃ គឺបណ្ដុះគ្រាប់តាមវិធីសាបគ្រាប់ ដូចលោក មឿក គីមអេង បានអនុវត្តដែរ គ្រាន់តែមុនផ្អាប់គ្រាប់ពូជត្រូវលាងសំអាតវានឹងទឹកស្អាត ២ ទៅ ៣ដង។ ក្រោយពីគ្រាប់ពូជដុះបានបន្តិច ត្រូវយកវាទៅត្រាំនឹងថ្នាំការពារផ្សិត Captan ២ក្រាម ក្នុងគ្រាប់ពូជ ១គីឡូក្រាម គឺត្រាំគ្រាប់ពូជរយៈពេល ៦ម៉ោង ទើបយកទៅផ្សាំ នៅក្នុងឡាំងដីខ្សាច់ ក្នុងកន្ទោងស្លឹកចេក ឬកញ្ច្រែងផ្សាំ។ មុនយកកូនម្ទេសទៅដាំក្នុងរង គឺ ៥ ទៅ ៧ថ្ងៃមុនដកកូន មិនត្រូវស្រោចជីបំប៉នកូនម្ទេសឡើយ គឺស្រោចទឹកធម្មតា។ ទឹកត្រូវស្រោចទឹកឲ្យជោក នៅពេលមេឃត្រជាក់ ហើយដកភ្លាមយកទៅដាំភ្លាម។ ការដាំគឺ ១ដើម ក្នុង១គុម្ព គម្លាតពីមួយទៅមួយគឺ ៦០ស.ម។
ចំណែកការដាំកូនម្ទេសហាវ៉ៃ របស់លោក មឿក គីមអេង គឺដាំចន្លោះ ៥កន្លះម៉ែត្របួនជ្រុង។ ការដាំទុកគម្លាតឆ្ងាយនេះ លោកប្រាប់ថា ងាយស្រួលថែទាំ និងដាក់ជី៖ «បើផលប៉ះពាល់នៅតែមាន គឺពពួកដង្កូវកូនជ្រូក ហើយនិងពួកដង្កូវចោះផ្លែ។ សំខាន់បំផុត ការប៉ះទង្គិចខ្លាំង គឺពពួកវីរុស ហើយនិងពពួកផ្សិត ច្រើនតែកើតនូវជំងឺហ្នឹងលើម្ទេស ហើយការដាំហ្នឹងយើងដាំនៅខែនេះ វាអត់សូវមានការប៉ះពាល់សត្វល្អិតប៉ុន្មានទេ ព្រោះខែ ១១ ១២ ហ្នឹងវាអត់មានសត្វល្អិតទេ»។
លោក មឿក គីមអេង ឲ្យដឹងថា ម្ទេសហាវ៉ៃ គិតពីថ្ងៃដាក់កូនដាំទៅដល់ប្រមូលផល គឺ ១ខែ ២០ថ្ងៃ។ លោកអះអាងថា ក្នុងមួយគុម្ពនៃដើមម្ទេស គាត់បេះបានផ្លែម្ទេសយ៉ាងទាប ពី ១គីឡូក្រាមឡើងទៅ។ ម្ទេសអាចបេះផ្លែរហូតដល់ ៣ខែ ទើបដើមម្ទេសអន់ផ្លែ។ លោកថា ម្ទេសហាវ៉ៃ គាត់លក់នៅក្នុងចម្ការបានតម្លៃតែ ៣.៥០០រៀលទេ ក្នុង ១គីឡូក្រាម៕