កម្ពុជានាំចូលក្រូចឆ្មា ពីប្រទេស វៀតណាម ចំនួន ១០ តោន/ថ្ងៃ។ តម្លៃក្រូចឆ្មានៅកម្ពុជា មានប្រមាណ ៧០០០ រៀល/គក ខ្លះបើមានការនាំចូលថែម នោះតម្លៃអាចចុះមកត្រឹម ៥០០០ រៀល ឬ ២០០០ រៀល នៅខែសំបូរ។ ដូច្នេះការនាំចូល ពិតជាចាំបាច់ តែការដាំខ្លួនឯងក្នងស្រុកក៍ជាការចាបាច់។ ទំព៏រនេះ ខ្ញុំនិងនិយាយអំពី ការប្រើជី លើក្រូចឆ្មា ដែលនាំខូចសុខភាពប្រជាជន ! ក្រូចដែលមាននៅលើលោកនេះ រួមមាន៖
- ក្រូច Lemon
- ក្រូច Limes ក្រូចឆ្មាគ្មានគ្រាប់? lime seedless ក្រូចឆ្មាគ្មានគ្រាប់
- ក្រូច Australian Desert Limes
- ក្រូច Australian Finger Limes
- ក្រូច Blood Limes
- ក្រូច Ginger Limes សម្លរ
- ក្រូច Kaffir Limes ក្រូចសើច
- ក្រូច Kalamansi Limes ក្រូចតែជ្រក់
- ក្រូច Key Limes
- ក្រូច Kusaie Lime
- ក្រូច Limequats ក្រូចតែជ្រក់
- ក្រូច Limetta (Palestinian Sweet Lime) ក្រូចឆ្មាផ្អែម
- ក្រូច Mandarin Limes
- ក្រូច Mary Ellen Sweet Limes ក្រូចឆ្មាផ្អែម
- ក្រូច Merdeka Limes ក្រូចសើច
- ក្រូច Millsweet Limetta
- ក្រូច Omani Limes
- ក្រូច Rangpur Limes
- ក្រូច Spanish Limes
- ក្រូច Tahiti Limes
- ក្រូច Kamquat
- ក្រូច Grapefruit ក្រូចខ្លុង
- ក្រូច Tangelo ក្រូចខ្វិច/ទឹកក្រូចកំប៉ុង
- ក្រូច Murcott Mandarin
- ក្រូច Blood Orange
- ក្រូច Golden Nugget Mandarin ក្រូចតាំង
- ក្រូច Florida grapefruit
- ក្រូច Seville Soar Orange
- ក្រូច Clementine orange
- ក្រូច Cara Cara Orange
- ក្រូច Pink Grapefruit
- ក្រូច Mandarin Orange
- ក្រូច Heirloom Navel
- ក្រូច Tangerine
- ក្រូច Juice Orange
ក្រូចឆ្មានាំចូលពីវៀតណាម ១០តោនក្នុងមួយថ្ងៃ កសិករមិនគួរមើលរំលងបច្ចេកទេសដាំក្រូចឆ្មាមួយនេះឡើយប្រទេសកម្ពុជាជាប្រទេសកសិកម្មក៏ពិតមែន ប៉ុន្ដែបន្លែដែលមានលក់ទីផ្សារបច្ចុប្បន្នគឺនាំចូលពីប្រទេសជិតខាងរហូតដល់ ៨០ ភាគរយឯណោះ ហើយកសិករខ្មែរយើងដាំដំណាំសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសបានត្រឹមតែ ២០ ភាគរយប៉ុណ្ណោះ។
ទាំងនេះគឺដោយសារតែការខ្វះបច្ចេកទេសគឺជាកត្ដាចម្បងមួយ ដូច្នេះដើម្បីចូលរួមកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងបង្កើតប្រមូលចំណូលបន្ថែមទៀត លោកអ្នកមិនគួរមើលរំលងរបរដាំក្រូចឆ្មានេះឡើយ។ ខាងក្រោមនេះជាបច្ចេកទេសដាំក្នុងលូស៊ីម៉ង៍៖១.ការជ្រើសរើសពូជ៖ ជ្រើសរើសកូនពូជល្អដែលគេផ្សាំរួចយកមកដាំ២.ការលាយដីសម្រាប់ដាំ៖ ដីស្រែស្រទាប់លើ ៧០% អង្កាមដុតរោលៗកុំឲ្យខ្លោចប្រមាណ ១០% ស្លឹកឈើ ឬស្លឹកដំឡូង ឬដើមសណ្តែកបាយក្រៀមចិញ្ច្រាំឲ្យខ្លីៗប្រមាណ ១០% ដាក់ជីលាមកប្រចៀវ ១គីឡូក្រាម ក្នុងមួយគុម្ព ចុងក្រោយត្រូវលាយល្បាយខាងលើឲ្យសព្វ។
៣.របៀបរៀបចំលូសម្រាប់ដាំ៖ ជ្រើសរើសលូដែលមានកម្ពស់ប្រមាណ ៨០ សង់ទីម៉ែត្រ ទៅ ១ ម៉ែត្រ និងអង្កត់ផ្ចិតប្រមាណ ១ ម៉ែត្រ។ បាតលូត្រូវបិត និងទុកប្រលោះប្រមាណ ២០ សង់ទីម៉ែត្រ បួនជ្រុង ហើយត្រូវចោះរន្ធនៅសងខាងមួយចំនួនផងដែរ។ត្រូវដាក់លូក្នុងគំលាតពីមួយទៅមួយប្រមាណ ៤ ទៅ ៥ ម៉ែត្រ ត្រូវដាក់ល្បាយដែលបានលាយស្រាប់ចូលក្នុងលូប្រមាណ ៨០%។៤.របៀបដាំ៖ ដាក់ដាំកូនត្រូវឲ្យដីនៅត្រឹមគល់របស់វា ពេលដាំរួចត្រូវយកកំប្លោកមកគ្រប់ឲ្យពេញផ្ទៃខាងលើ ពេលដាក់កូនដាំគួរយកឈើដោតហើយចងដើម វាឲ្យនែនល្មមរួចយកអ្វីក៏បានមកចងបាំងកំដៅថ្ងៃ។
៥.របៀបដាក់ជី៖ ក្រោយពីដាក់ដីដែលលាយជាមួយនិងជីធម្មជាតិរួចហើយ ត្រូវស្រោចទឹកថ្មាំសំលាប់មេរោគមុនសិន ត្រូវរៀបចំប្រព័ន្ធឲ្យទឹកឲ្យបានគ្រប់គ្រាន់គ្រប់រណ្ដៅ រយះពេល ១ ខែដំបូង មិនចាំបាច់ឲ្យជីវាទេ គ្រាន់តែស្រោចទឹកវា ២ ដងក្នុង១ថ្ងៃ។ ការដាក់ជីក្នុងរយះខែទី.២.៣.៤ គួដាក់ជី លេខ.១៦.៨.៨.ដើម្បីជំនួយដើម គួរធ្វើចន្លោះគ្នាចន្លោះប្រមាណ ២០ថ្ងៃ ទៅ ២៥ថ្ងៃម្ដង បរិមាណឲ្យជី.គឺជី១ក្ដាប់ដៃលាយទឹក ៤ ផ្តិលស្រោច ដើមក្រូចឆ្មា៤ដើម។ ការដាក់ជីក្នុងខែទី ៥ និងទី៦ ប្រើជី.១៦.៨.៨ ដ៏ដែលបរិមាណឲ្យជី ១ក្ដាប់ដៃលាយទឹក២ផ្តិលស្រោចក្រូចឆ្មា ២ដើម។ ការដាក់ជីក្នុងខែទី ៧ តទៅយើងដាក់ជីលេខ ១៦.៨.៨.បរិមាណឲ្យជី.ជី១ក្ដាប់ដៃលាយទឹក ១ ផ្តិលប្រើស្រោចដើមក្រូចឆ្មា ១ ដើម។ ក្រោពីក្រូចឆ្មាចាប់ផ្ដើចេញផ្កាចេញក្ដិបនៅក្នុងខែទី ៩ ដល់ចុងខែទី ១០ ត្រូវដាក់ជីលេខ ១៥.១៥.១៥ .ដើម្បីជំនួយឲ្យវាជាប់ផ្កាជាប់ផ្លែច្រើន បរិមាណប្រើជី១ក្ដាប់ដៃលាយទឹក១ផកតិល ប្រើស្រោចដើមក្រូឆ្មា១ដើម។៦.ការប្រមូលផល៖រយៈពេលប្រមាណជិត ១ ឆ្នាំ គឺជាពេលដែលលោកអ្នកអាចប្រមូលបានហើយ។business-cambodia
តម្លៃពូជក្រូចឆ្មា 1. ពូជក្រូចឆ្មាថៃ 1 ដើម 3 $ 2. ពូជក្រូចឆ្មា វៀតណាម 1 ដើម 3 $ 3. ពូជក្រូចឆ្មាខ្មែរ 1 ដើម 4 $ បងប្អូនអាចកម្មង់ទិញបាន តាមរយះលេខទូរស័ព្ទ Tel: 078 221887នេះជាវីដីអូខ្លះៗដែលពាក់ព័ន្ធនឹងការដាំក្រូចឆ្នាបងប្អូនអាចមើលទុកជាចំណេះដឹងខ្លះៗបានប្រើសិនបើចង់ដាំក្រូចឆ្នាឲ្យបានជោគជ័យនោះ
ធ្លាប់តែឭក្រូចឆ្មារមានគ្រាប់ ឥឡូវស្រាប់តែលេចចេញពូជក្រូចឆ្មារគ្មានគ្រាប់ដាំដោយអ្នកឯកទេសកសិកម្មខ្មែរទៀតបើិនិយាយពីក្រូចឆ្មាយើងធ្លាប់ដឹងមកហើយថា នៅប្រទេសខ្មែររបស់យើងមានពុំសូវច្រើននោះទេហើយសូម្បីតែការផ្គត់ផ្គង់ក្នុងស្រុកក៏យើងមិនទាន់អាចផ្គត់ផ្គង់បានផង។ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រូចឆ្មារដែលយើងធ្លាប់ឭមកគឺជាក្រូចឆ្មារមានគ្រាប់ទៀតនៅក្នុងស្រុកយើង ប៉ុន្តែកាលពីពេលថ្មីៗនេះ ក្រូចឆ្មារគ្មានគ្រាប់បានមានវត្តមាននៅលើទឹកដីយើងហើយ។
យោងតាមបទសម្ភាសន៍ទាំងញញឹមញញែម លោក ហ៊ូ សុខសាន្ត ដែលជាអ្នកឯកទេសដាំក្រូចឆ្មារគ្មានគ្រាប់ និងធ្លាប់បានទៅសិក្សានៅក្រៅប្រទេសពីផ្នែកកសិកម្ម បានរៀបរាប់ប្រាប់ Business Cambodia ថា លោកបានចាប់ផ្ដើមដំណើរការកសាងចំការក្រូចឆ្មារគ្មានគ្រាប់នេះមានរយៈកាល២ឆ្នាំមកហើយនៅលើទឹកដីនៃខេត្តកំពង់ធំនាស្រុកប្រាសាទបល្ល័ង្ក។ មូលហេតុធំមួយដែលបានជំរុញចិត្តរបស់លោកឱ្យបានចាប់ផ្ដើមដាំក្រូចឆ្មារគ្មានគ្រាប់នេះគឺដោយសារតែក្រូចឆ្មារភាគច្រើនត្រូវបានយកមកពីទីផ្សារក្រៅប្រទេសខណៈការដាំដុះក្នុងស្រុកនៅមិនទាន់អាចផ្គត់ផ្គង់ទីផ្សារបាន។
អ្នកឯកទេសកសិកម្មវ័យ ៤២ឆ្នាំរូបនេះបានបន្តទៀតថា លោករៀនកសិកម្មហេតុអ្វីមិនធ្វើកសិកម្មហេតុអ្វីចាំតែទិញក្រូចឆ្មារមកពីក្រៅប្រទេស ខ្មែរយើងក៏អាចដាំក្រូចឆ្មារគ្មានគ្រាប់នេះបានដែរ។ ដោយហេតុទាំងនេះហើយទើបធ្វើឱ្យលោកសម្រេចចិត្តលាលែងពីសាស្រ្តាចារ្យនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងដើម្បីមកចាប់ការដាំក្រូចឆ្មារគ្មានគ្រាប់នៅស្រុក ប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ ហើយបានទទួលជោគជ័យជាដ៏រាបមកទល់និងពេលឥឡូវនេះ។
នាពេលបច្ចុប្បន្ននេះ លោក ហ៊ូ សុខសាន្តបានប្រសិទ្ធនាមឱ្យចំការរបស់លោកថា «ចំការក្រូចឆ្មារគ្មានគ្រាប់ស្រុកប្រាសាទបល្ល័ង្ក» ក្នុងចំការក្រូចឆ្មារគ្មានគ្រាប់នេះ មានដើមក្រូចឆ្មាសរុប ១០,០០០ដើម លើផ្ទៃដី ១៦ហិចតា។ សូមជម្រាបផងដែរថា ក្រូចឆ្មាទាំង១ម៉ឺនដើមនោះមិនទាន់ឱ្យផលគ្រប់ដើមនោះទេ សព្វថ្ងៃនេះលោកអាចប្រមូលផលបានត្រឹមតែ១០០គីឡូក្នុងមួយថ្ងៃតែប៉ុណ្ណោះ ទៅថ្ងៃអនាគតលោកមានគម្រោងផលិតឱ្យបានពេញមួយឆ្នាំនិងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានមួយថ្ងៃ១ពាន់គីឡូ។
គួរបញ្ជាក់ផងដែរថា ក្នុងចំការក្រូចឆ្មារគ្មានគ្រាប់របស់លោកអាចផ្គត់ផ្គង់ពូជក្រូចបានរហូតដល់ ១០,០០០ដើមក្នុង១ខែសម្រាប់អ្នកចង់យកពូជក្រូចឆ្មារគ្មានគ្រាប់នេះទៅដាំបន្ត។ លើសពីនេះទៀត ប្រភេទក្រូចឆ្មារគ្មានគ្រាប់នេះគឺមិនចេះខ្វះទីផ្សារឡើយ។ ដូច្នេះហើយ នេះគឺជាឱកាសដ៏ល្អពិសេសសម្រាប់អ្នកដែលមានសមត្ថភាពហើយមានដីទំនេរទុកចោលគួរសាកដាំក្រូចឆ្មារគ្មានគ្រាប់នេះដើម្បីគាំទ្រដល់វិស័យកសិកម្មខ្មែរអាចនាំចេញទៅក្រៅប្រទេសបាន។ បើលោកអ្នកបានពូជក្រូចឆ្មារគ្មានគ្រាប់ដែលល្អនិងឆាប់លូតលាស់ហើយមានអ្នកឯកទេសកសិកម្មចាំជួយប្រឹក្សាដោយមិនគិតថ្លៃ សូមទំនាក់ទំនងមកហ្វេសប៊ុករបស់ចំការក្រូចឆ្មារគ្មានគ្រាប់ដែលមានឈ្មោះថា Oknha Krouch ឬតាមប្រព័ន្ធលេខទូរស័ព្ទលេខ៖ ០១០៥២៦៥៩៥/០១២៥២៦៥៩៥/០៦៦៥២៦៥៩៥៕
ចេញផ្សាយ ថ្ងៃទី 08/02/2018 ក្រូចឆ្មាកំពុងត្រូវប៉ាន់លើទីផ្សារក្នុងស្រុកនឹងការផ្គត់ផ្គង់ចេញទៅក្រៅប្រទេស ខេត្តបាត់ដំបង ៖ ផ្លែក្រូចឆ្មាពូជទឹកច្រើន និងអត់គ្រាប់កំពុងពេញនិយម ទាំងលើទីផ្សារក្នុងស្រុក ពិសេសទីផ្សារប្រទេសចិននិងសាំងហ្គាពួ ។ លោក ឈ ម៉ារឹទ្ធ ម្ចាស់ក្រុមហ៊ុនចំការក្រូចឆ្មាលើផ្ទៃដី ទំហំ៥០ហិកតា នៅក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក និងស្រុកកំរៀង បានបញ្ជាក់ប្រាប់នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨នេះ ថា ឆ្លងតាមការផ្គត់ផ្គង់និងចែកចាយតាមការបញ្ជាទិញកន្លងមក ផ្លែក្រូចឆ្មាកំពុងក្លាយជាតម្រូវការដ៍ចាំបាច់មិនអាចខ្វះបាន ទាំងទីផ្សារនៅក្នុងស្រុកនិងក្រៅប្រទេសដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ក្រូចឆ្មាដើម្បីកែច្នៃជាម្ហូបអាហារឬភេសជ្ជ:ផ្សេងៗ វាជាប្រភេទដំណាំងាយស្រួលថែទាំ ហុចផលច្រើនមិនប្រកាន់រដូវ ផ្តល់នូវប្រាក់ចំណូលខ្ពស់ប្រចាំថ្ងៃ ដោយគ្រាន់តែផ្តល់ទឹកអោយបានគ្រប់គ្រាន់ជាមួយកត្តាអាកាសធាតុអំណោយផលតែប៉ុណ្ណោះ។
អាស្រ័យលើតម្រូវការខ្ពស់របស់ផ្លែក្រូចឆ្មាក្រុមហ៊ុនGoodWay Industryរបស់លោកបានពង្រីកផ្ទៃដីដាំដុះបន្ថែមពី១៥ហិកតាក្នុងទីតាំងស្រុកកំរៀងនិង៣៥ហិកតាទៀតក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលសរុបទាំងអស់ចំនួន ៣១៥០០ដើម ហើយក្រុមហ៊ុនរបស់លោកក៍មានគម្រោងបង្កើនផ្ទៃដីដាំដុះបន្ថែមទៀតដែរនៅជំហានបន្ទាប់ដើម្បីឆ្លើយតបអោយស្របតាមទីផ្សារធំទូលាយរបស់ក្រូចឆ្មា។
ម្ចាស់ចំការក្រូចឆ្មាលើតំបន់ទល់ដែនភូមិភាគខាងលិចរូបនេះបន្តអោយដឹងថា ការសម្រេចជ្រើសរើសដាំក្រូចឆ្មាលើផ្ទៃដីច្រើនហិកតានេះដោយសារលោកសំឡឹងឃើញទីផ្សារវាធំទូលាយ ងាយស្រួលដាំ រយះពេលត្រឹម១ឆ្នាំហុចផល ផ្លែមិនប្រកាន់រដូវ មានតម្លៃសមរម្យដោយក្នុង១គីឡូក្រាមលក់បានចាប់ពីតម្លៃ ២៥០០រៀល ទៅដល់ ៤០០០រៀល ។
បច្ចុប្បន្នក្រូចឆ្មារបស់លោកក្នុង១ហិកតាស្មើនិង៦៣០ដើមផ្តល់ផលបានចំនួន១៨០០ដុល្លានឹងក្នុងរយះពេល១ឆ្នាំក្រូចឆ្មាបានហុចផលរហូតដល់ជាង២ម៉ឺនដុល្លាអាមេរិក ក្រូចឆ្មាពូជថ្មីខាងលើនេះដំបូងឡើយលោកនាំចូលពីប្រទេសវៀតណាមនិងប្រទេសថៃ ប៉ុន្តែបច្ចុប្បន្ននេះលោកមានលទ្ធភាពផលិតពូជខ្លួនឯងបានគ្រប់គ្រាន់និងមានកូនពូជចែកចាយដុំនិងរាយជាច្រើនផងដែរក្នុង១ដើមលក់បានតម្លៃ៥ដុល្លាសហរដ្ឋអាមេរិក។
ចំណែកលោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានលើកឡើងថា បច្ចុប្បន្នខេត្តបាត់ដំបង ក្រៅពីសក្តានុពលលើវិស័យសំខាន់ៗជាច្រើន វិស័យកសិកម្មផ្នែកដំណាំរួមផ្សំបន្លែផ្លែឈើក៍មានសក្តានុពលធំធេងផងដែរក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្តនឹងមួយចំនួនទៀតបានផ្គត់ផ្គង់ទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ៕
ក្រូចឆ្មារជាអាហារតម្រូវការប្រចាំថ្ងៃ ងាយស្រួលដាំ តែផ្លែក្រូចឆ្មារភាគច្រើនលើសលប់នាំចូលពីប្រទេសជិតខាង!2016-07-17 01:33pm (ភ្នំពេញ)៖ ក្រូចឆ្មារត្រូវបានគេចាត់ទុកជាអាហារចាំបាច់សម្រាប់ការប្រើប្រាស់ស្ទើរប្រចាំថ្ងៃ ជាពិសេសធ្វើជាម្ជូរផ្សំគ្រឿងជាមួយអាហារផ្សេងៗទៀតដើម្បីឲ្យមានឱជារស។ ក្រូចឆ្មារត្រូវបានគេចាត់ទុកថាជារុក្ខជាតិងាយស្រួលដាំ និងងាយស្រួលទទួលផល តែបច្ចុប្បន្នគេសង្កេតឃើញថា សកម្មភាពដាំក្រូចឆ្មារទាំងលក្ខណៈគ្រួសារសំរាប់ផ្គត់ផ្គង់ការហូបចុកផ្ទាល់ខ្លួន ក៏ដូចជាការដាំលក្ខណៈធ្វើអាជីវកម្ម គឺនៅមានចំនួនតិចតួចនៅឡើយ ថ្វីត្បិតប៉ុន្មានឆ្នាំនេះគេបានឃើញសកម្មភាពដាំក្រូចឆ្មារតាមបែបវិទ្យាសាស្ត្រ ដើម្បីធ្វើការលក់ដូរនៅលើទីផ្សារមានការកើនឡើងមែន តែផ្លែក្រូចឆ្មារដែលផ្គត់ផ្គង់នៅលើទីផ្សារបច្ចុប្បន្ន ភាគច្រើនលើសលប់គឺនាំចូលពីប្រទេសជិតខាង ជាពិសេសនាំចូលពីប្រទេសវៀតណាមតែម្ដង។
បងប្រុស សុផល ជាអាជីវករនៅផ្សារនាគមាស ក្បែរផ្សារដើមគរ ក្រុងភ្នំពេញ បានឲ្យដឹងថា បន្លែក្រូចឆ្មារដែលដាក់លក់នៅក្នុងស្តង់របស់ខ្លួន គឺត្រូវបាននាំចូលពីប្រទេសវៀតណាមទាំងស្រុង។ កត្តាដែលនាំឲ្យបងប្រុសនាំផ្លែក្រូចឆ្មារចូលពីប្រទេសវៀតណាម ព្រោះដោយសារក្រូចឆ្មារដែលដាំនៅក្នុងស្រុក មិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារគ្រប់គ្រាន់ និងមានតម្លៃថ្លៃទៀតផង។ បងប្រុសសុផល បានបន្ដថា ក្នុងមួយថ្ងៃបងត្រូវនាំចូលក្រូចឆ្មារពីប្រទេសវៀតណាមពី ៤០០ ទៅ ៥០០គីឡូក្រាម និងធ្វើការលក់បន្តទៅឲ្យប្រជាពលរដ្ឋខ្មែរសម្រាប់តម្រូវការប្រើប្រាស់ហូបចុកប្រចាំថ្ងៃ រីឯតំលៃវិញគឺខាងបងប្រុសលក់ទៅតាមរដូវរបស់ក្រូចឆ្មារសំបូរ ឬមិនសំបូរ។ បងប្រុសបន្តទៀតថា សម្រាប់រដូវដែលសម្បូរក្រូចឆ្មារ គឺលក់ចេញក្នុងតម្លៃពី ១,៨០០ - ២,០០០រៀល ក្នុងមួយគីឡូក្រាម និងសម្រាប់ខែដែលមិនសូវសម្បូរគឺ លក់ចេញក្នុងតម្លៃចាប់ពី ៤០,០០ - ៥,០០០រៀលក្នុងមួយគីឡូក្រាម ដោយនេះជាតំលៃបោះដុំ តែអ្នកដែលគេទិញយកទៅលក់រាយគឺអាចថ្លៃជាងនេះ។
បច្ចុប្បន្នគេមិនបានដឹងថាតើក្នុងមួយថ្ងៃៗមានផ្លែក្រូចឆ្មារប៉ុន្មានតោន ត្រូវបានឈ្មួញនាំចូលពីប្រទេសវៀតណាម និងថៃ យកមកលក់នៅស្រុកខ្មែរនោះទេ រួមទាំងការនាំចូលទឹកក្រូចឆ្មារដែលគេឆ្នៃច្រកក្នុងដបផងដែរ។ នៅក្នុងវេបសាយរបស់ក្រសួងកសិកម្ម ក៏ដូចវេបសាយរបស់ក្រសួងពាណិជ្ជកម្ម ខណៈបើកចូលមើល គឺមិនមានការផ្សព្វផ្សាយពីតួលេខនៃការនាំចូលនេះឡើយ តែគេគ្រាន់តែដឹងថា បច្ចុប្បន្នទាំងនៅទីក្រុង និងនៅទីប្រជុំជន ខេត្ត ក្រុងនានានៅទូទាំងប្រទេស កុំថាឡើយតែផ្លែក្រូចឆ្មារ សូម្បីតែបន្លែដែលតម្រូវការហូបចុកប្រចាំថ្ងៃ ភាគច្រើនគឺនាំចូលពីប្រទេសវៀតណាម បន្ទាប់មកនាំចូលពីប្រទេសថៃ ដូចជាស្ពៃ ត្រសក់ ប៉េងប៉ោះ...ជាដើម។
លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មនៅពេលដែល Fresh News ធ្វើការទាក់ទងដើម្បីសាកសួរព័ត៌មានស្ដីពីតួលេខនាំចូលផ្លែក្រូចឆ្មារ និងតួលេខនៃចំនួនកសិដ្ឋានដាំក្រូចឆ្មារនៅកម្ពុជា ត្រូវបានលោកប្រាប់ឲ្យទៅសួរ លោក ឡោ រស្មី ដែលគេស្គាល់ថាជាមន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្មមួយរូបវិញ។ ប៉ុន្តែលោក ឡោ រស្មី ខាង Fresh News យើងខ្ញុំមិនអាចធ្វើការទាក់ទងសួរនាំបានឡើយ។
តាមការអះអាងពីអ្នកដាំក្រូចឆ្មារធ្វើអាជីវកម្ម គឺលោក សំ ឧត្តម បានលើកឡើងថា ការដាំក្រូចឆ្មារតាមបែបបុរាណគឺពិបាកថែទាំ មានអាយុខ្លី ក្រឲ្យផល និងទទួលបានផលតិច។ បច្ចុប្បន្នគេដាំក្រូចឆ្មាតាមបែបវិទ្យាសាស្ត្រ គឺប្ដូរពីដាំដោយបណ្ដុះកូន ងាកមកដាំដោយបំបៅមែកវិញ គឺងាយស្រួលដាំ និងថែទាំ ឆាប់ឲ្យផលគឺរយៈពេលតែ ៨ខែទៅ១ឆ្នាំ ចេញផ្កាផ្លែហើយ និងឲ្យផលច្រើនទៀតផង។ ដូច្នេះអ្នកដែលមានដីទំនេរ និងមានលទ្ធភាពគួរតែនាំគ្នាដាំក្រូចឆ្មារតាមបែបវិទ្យាសាស្ត្រផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលផ្លែក្រូចឆ្មារពីក្រៅប្រទេស ព្រោះផ្លែក្រូចឆ្មារក្រៅពីច្របាច់យកទឹកធ្វើម្ជូរសំរាប់លាយជាមួយអាហាររួមមានបង្អែម និងចំអាប គេក៏អាចយកផ្លែវាទៅធ្វើជាដំណាប់ និងណាំង៉ូវទុកសំរាប់ស្ល ឆាបានទៀតផង។
ខាងក្រោមនេះជាវីដេអូឃ្លីបចែករំលែកពីវិធីដាំដើមក្រូចឆ្មារតាមបែបវិទ្យាសាស្ត្រ ដែលរៀបរាប់ដោយអ្នកធ្លាប់ដាំ និងគេអាចឆែករកឃើញពីវិធីដាំផ្សេងៗទៀតនៅក្នុង Youtube ឬ Facebook ដោយគ្រាន់តែវាយអក្សរខ្មែរ «ក្រូចឆ្មារ ឬវិធីដាំក្រូចឆ្មារ» គឺនឹងបានព័ត៌មានហើយ ប្រសិនបើយើងពិបាកស្វែងរកសៀវភៅស្ដីពីរបៀបដាំ៕
ប្រសិនបើយើងចង់ដាំក្រូចឆ្មារជាលក្ខណៈចំការ មុនដំបូងយើងត្រូវភ្ជួរដីអោយរាបស្មើរល្អ រួចកាប់រណ្តៅទំហំប្រហែលន្លះម៉ែត្របួនជ្រុង ដោយទុកគន្លាតពីគ្នាចន្លោះពីដើមមួយទៅដើមមួយប្រវែងពី ៥ – ៦ ម៉ែត្រ ទៅតាមស្ថានភាពដីល្អនិង មិនសូវល្អបន្ទាប់មកត្រូវដាក់ជីធម្មជាតិ គឺជីកំប៉ុស្តិ៍ ឫ ជីលាមកសត្វផ្សេងៗទៀត។
២. ការជ្រើសរើសពួជ
ពួជក្រូចឆ្មាររបស់លោកគឺពួជក្រូចឆ្មារក្នុងស្រុក ពីព្រោះពួជក្នុងស្រុកមានអតិថិជនទទួលស្គាល់ពីគុណភាពរបស់វារួចទៅហើយ ណាមួយមានវាលក្ខណៈធន់ទៅនឹងអាកាសធាតុក្នុងប្រទេសយើងផង។ វិធីជ្រើសរើសពួជក្នុងស្រុកគឺត្រូវយកក្រូចឆ្មារណាដែលមានផ្លែធំ សំបកស្តើង គ្រាប់តិច ទឹកច្រើន ធន់នឹងជម្ងឺ លក្ខណៈពិសេសរបស់លោកនោះគឺ លោកបាននាំយកពួជក្រូចឆ្មារពីប្រទេសជប៉ុនមកធ្វើជាជើងទំរពួជក្នុងស្រុក ដោយសារពួជក្រូចឆ្មារដែលនាំមកពីប្រទេសជប៉ុនមានការលួតលាស់ឆាប់រហ័ស និង ធន់ទៅនឹងអាកាសធាតុ ប៉ុន្តែផ្លែរបស់វាមានរសជាតិមិនសូវឆ្ងាញ់ដូចក្រូចឆ្មារពួជក្នុងស្រុកយើងទេទើបលោកជ្រើសរើសវិធីបែបនេះដើម្បីបង្កាត់ពួជដើម្បីអោយទទួលបានទិន្នផលខ្ពស់។
៣. ការថែរទាំ
បន្ទាប់ពីការកាត់ដើមក្រូចឆ្មារក្នុងស្រុកមកបង្កាត់ជាមួយពួជក្រូចឆ្មារដែលនាំមកពីប្រទេសជប៉ុនបានរយះពេលពី ៦ ទៅ ៧ ខែ ទើបយើងអាចយកវាមកដាក់ដាំក្នុងរណ្តៅដែលយើងបានត្រៀមរួចជាស្រេចសម្រាប់ដាំ ពេលដែលដាំយើងត្រូវកប់គល់របស់វាត្រឹមមួយតឹករួចលុបដីវិញ ហើយស្រោចទឹកជាប្រចាំ។ ក្នុងការដាំពេលដំបូងដូចនេះយើងត្រូវស្រោចទឹកវាជាប្រចាំក្នុងមួយថ្ងៃស្រោចទឹកវាពីរដងគឺព្រឹក និង ល្ងាចស្របពេលនោះក៏ត្រូវដាក់ជីសរីរាង្គដើម្បីអោយដើម និង ស្លឹករបស់វាលូតលាស់បានល្អ បន្ទាប់ពីថែរក្សាររយះពេលពីរឆ្នាំ ទើបយើងអាចទទួលផលពីវាបាន។
ការដាំក្រូចឆ្មារតាមវិធីបង្កាត់បែបនេះចេញផ្កាផ្លែមិនប្រកាន់រដូវនោះទេ គឺបន្ទាប់ពីប្រមូលផលរួចវានឹងចេញផ្កាបន្តបន្ទាប់រៀងរាល់ពេល។បន្ទាប់ពីប្រមូលផលរួចយើងត្រូវដើរមើលតាមដើម រកមែកដែលងាប់ ឫ មែកដែលធ្វើអោយចង្អៀតដើមយើងត្រូវកាត់វាចោល និង មែកផ្សេងៗទៀតដែលយើងគិតថាគ្មានប្រយោជន៍ក៏ត្រូវកាត់ចោលដែរ។ ទន្ទឹមនឹងនោះក៏ត្រូវមានវិធានការការពារជំងឺ និង សត្វល្អិតដែលមកយាយីដែលអាចបណ្តាលអោយដើមក្រូចឆ្មារងាយឆ្លងជម្ងឺ។ការងារប្រចាំថ្ងៃនោះគឺត្រូវសម្អាតស្មៅ ជីករណ្តៅក្បែគល់វាសម្រាប់អោយវាដក់ទឹក និង ដាក់ជីផ្សេងៗផងដែរ។ បន្ទាប់ពីប្រមួលលើកទីមួយរួចយើងត្រូវដាក់ជីសរីរាង្គដែលមានសមាសធាតុប៉ូតាស្យូមខ្ពស់ដើម្បីអោយវាចេញផ្កាបានល្អ និងទឹកវាមានរសជាតិឆ្ងាញ់។
៤. ទីផ្សារ
ចំពោះទីផ្សារវិញលោកថាមិនពិបាកទេដោយសារក្រូចឆ្មារលោកមានតម្រូវការពីអតិថិជនច្រើនដូចនេះមានឈ្មួញមកប្រមូលផលដល់ចម្ការក្រូចឆ្មាររបស់តែម្តង ដោយអោយតម្លៃក្នុងមួយគីឡូក្រាមពី ៥០០០ ទៅ ៦០០០ រៀល ជូនកាលថោកជាងនេះបន្តិចនៅពេលដែលឈ្មួញនាំចូលក្រូចឆ្មារពីប្រទេសជិតខាងយើងច្រើនពេក។បច្ចុប្បន្នលោកមានផ្ទៃដីដាំដំណាំក្រូចឆ្មារទំហំជាង ១០ហិកតាដោយក្នុងមួយហិកតាអាចដាំក្រូចឆ្មារបានចំនួនពី ៤០០ ទៅ ៦០០ ដើម៕