Monday, February 19, 2024

ភូមិវិទ្យា ជនជាតិ

ឯកសារសំខាន់ៗមានដូចជា៖
  1. ភូមិវិទ្យា ជនជាតិនៅកម្ពុជា
  2. ភូមិសាស្រ្ត នយោបាយ វៀតណាម
  3. ជនជាតិ វៀតណាម នៅកម្ពុជា
  4. មហា អាណាចក្រ ចម្ប៉ា / ចាម
  5. ចាម ព្រះពុទ្ធសាសនា
  6. ហ្គាហ្វារ ពាងម៉េត អគ្គរដ្ឋទូតខ្មែរប្រចាំ UN ឆ្នាំ ១៩៧០
  7. ចលនា កុក ស Ksor Kok
  8.  ចលនាយុវជន មាតាធម្មជាតិ  អាឡិច ហ្កោនសាឡេស ដាវីតសុន Alex (Alejandro) Gonzalez
  9. ចលនា Degar ដេហ្គា និង ដ្រូន នៅ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ
  10. ចាម គ្រឹស្តិសាសនា (ចលានាបះបោនៅ ដាឡាត់ Đắk Lắk )
  11. ចាម ហិណ្ឌូ សាសនា
ភូមិវិទ្យា ជនជាតិ Geo-Ethnography និងធ្វើការ វិភាគ លើ របាយជនជាតិផ្សេង នៅកម្ពុជា និង ជុំវិញ កម្ពុជា​បំណង សិក្សាលើ ការបះបោររបស់ជនជាតិទាំងនោះ និង ដើម្បីឈានជាគំនិត ជាទស្សនាទាន ក្នុងការប្រឆាំងការបះបោរ Counter Insurgency 

នរណាគឺជាឞូន៝ង (ពូណង/ព្នង/ភ្នង)? #ឞូន៝ង[1] គឺជាក្រុមប្រជាជនជនជាតិដើមដែល រស់នៅក្នុងប្រទេស កម្ពុជា ឡាវ និងវៀតណាម។ ពួកគេត្រូវបានចាត់ថ្នាក់ជាក្រុមអំបូរមនុស្ស “មន-ខ្មែរ” ដែលមានទីដែនដីដូនតាចាប់ពីភាគឥសាន្តនៃប្រទេសកម្ពុជា ពីភូមិភាគខ្ពង់រាប កណ្តាលនៃប្រទេស​វៀតណាម រហូតដល់ជ្រោយនៃសមុទ្រចិនខាងត្បូង និងនៅភាគត្បូង នៃ ប្រទេសឡាវ។ នៅក្នុងពេលដ៏យូរលង់ណាស់មកហើយ ប្រមាណជាង៣០០០ពាន់ឆ្នាំមកនេះ ឞូន៝ង (ឬ ព្នង សុំប្រើពាក្យ “ឞូន៝ង”) ត្រូវបានចិនហៅក្រុមជនជាតិដើមនេះថា “ហ្វូណន” (ដើមឡើយកម្ពុជរដ្ឋ មាន នគរហ្វូណន ឬ នគរភ្នំនេះឯង) វៀតណាម ឬយាគណាម ហៅថា “មន៝ង” ខ្មែរហៅពួកគាត់ថា “ភ្នង” ចំណែកឯឡាវ ហៅពួកគេថា “ម៉យ” ។

 ផ្ទុយទៅវិញ ជនជាតិដើមឞូន៝ង ហៅខ្លួនឯងថា “ឞូន៝ង”។ គួរកត់សំគាល់កំហុសឆ្គងជាយូរយាណាស់មកហើយ នៃការហៅឈ្មោះជនជាតិដើម      ឞូន៝ង ថា តាមសំណេររបស់សង្ឃរាជ ជួន ណាត ថា ក្រុមជន​ជាតិដើមនេះគឺជាអំបូរមនុស្សរស់នៅតំបន់ភ្នំដូចនេះ ដូចនេះខ្មែរ ត្រូវហៅថា “ភ្នង” ។ តាមពិតជនជាតិដើមឞូន៝ងនេះ មិនមែនរស់នៅតែនៅតំបន់ភ្នំប៉ុណ្ណោះទេ ព្រោះគេក៏រស់នៅនៅតាមតំបន់វាលទំនាបផងដែរ តួយ៉ាងនៅកម្ពុជា គឺតាំងពីបុរមបុរាណមក គាត់រស់នៅតាមបណ្តា ខេត្តមួយចំនួនដូចជាកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង(ឥលូវរកមិនទាន់ឃើញថាសារគាត់បានកំឡាយជាខ្មែរ) ស្ទឹងត្រែង ក្រចេះ។

 ករណីខេត្តក្រចេះនេះត្រូវបាន ដាក់ឈ្មោះបែបនេះគឺដោយសារ សម្តេចសីហនុ យល់ថា ភូមិភាគនេះ មិនសូវសំបូរអ្នកចេះភាសាខ្មែរ។ បន្ថែមលើសូរស័ព្ទ ឞូន៝ង ឬ ពូណង នេះវិញ ដោយសារខ្មែរមានតែសូរ “ប” ដែលអក្សរខ្មែរមិនមាន សូរស័ព្ទ អក្សរ “ឞ” (មិនមែន “ម”ទេ នេះជាអក្សរ ឞូន៝ងថ្មី ដែលក្រសួងអប់រំ ឯកភាពបានរៀបចំឲ្យមានអក្សរជនជាតិដើមឞូន៝ងចាប់ពីឆ្នាំ២០០០[2]មក) មានសូរធ្ងន់ជាង “ប”។ ជាទូទៅ បើខ្មែរ ហៅ “ភ្នង” និងឡាវហៅ “ម៉យ” ទៅកាន់ពួកគេ អ្នកអាចនឹងមិន ត្រូវបានចម្លើយ ឬពួកគាត់នឹងមិនចង់និយាយ រក ឬ ឆ្លើយឆ្លងជាមួយនឹងអ្នកឡើយនោះទេ ដោយសារទី១ មិនចាំសូរស័ព្ទ ទី២ មានលក្ខណៈជាការរើសអើង ពីព្រោះពាក្យ “ភ្នង” និង “ម៉យ” នេះ មានអត្ថន័យបែបជាការមើលងាយ និងរើសអើងចំពោះពួកគាត់) ដូចនេះសូមអស់លោកអ្នកកុំភ្ញាក់ផ្អើល។ ចិនហៅ “ហ្វូណន” វៀតណាមហៅ “មន៝ង” បែបត្រឹមត្រូវជាងទៅវិញ។ ដូចនេះ សំណួរថាតើ យើងត្រូវហៅគាត់ឲ្យ ត្រូវ និងចំយ៉ាងណានោះ គឺយើងត្រូវហៅគាត់ថា “ឞូន៝ង” (ឬ “ពូណង” ជាពីរពាក្យ) មិនមែន “ព្នង” ឬ “ភ្នង”។

 សព្វថ្ងៃនេះ ឞូន៝ង រស់នៅបែកខ្ញែកនៅតាមផ្នែកខ្លះនៃពិភពលោក ដោយសារសង្គ្រាម បញ្ហាផ្លាស់ប្តូរសង្គមនិងនយោបាយពីអតីតកាល ជាឧទាហរណ៍នៅក្នុងសម័យសង្គ្រាមឥណ្ឌូចិន និងបញ្ហាបច្ចុប្បន្នទាក់ទងនឹងសកលភាវូបនីយកម្មពិភពលោក (តម្រូវការសេដ្ឋកិច្ចសង្គម)។ ឞូន៝ងត្រូវបានប៉ាន់ប្រមាណប្រហែលមានចំនួនជាង១លាននាក់ រស់នៅនៅក្នុងដែនដីដូនតារបស់គេបច្ចុប្បន្នមាននៅក្នុងកម្ពុជា ឡាវ និងវៀតណាម។ ជនជាតិដើមឞូន៝ងគឺជាឈ្មោះមួយហៅទូទៅ សំដៅទៅក្រុមជនជាតិដើមនេះ ដែលមានអនុអំបូរតូចៗដោយការសំគាល់តាមគ្រាមភាសា របស់ ពួកគេពីតំបន់មួយទៅតំបន់មួយនិងពីអនុអំបូរមួយទៅអនុអំបូរមួយទៀត ជាឧទាហរណ៍ អនុអំបូរ ឞូន៝ងឞូន៝រ (Bunong Bunor) ឞូន៝ងនង (Bunong Nong) ឞូន៝ងកាហ៝ោ (Bunong Kaho) ឞូន៝ងរាអូង (Bunong Ra Ong) ឞូន៝ងក្រោល (Bunong Krol) ជាដើម។ ឞូន៝ងបច្ចុប្បន្ននេះ ប្រឈមទៅនឹងបញ្ហាសេដ្ឋកិច្ចសង្គម និងនយោបាយជាច្រើន។ នៅក្នុងបញ្ហាសង្គម ពួកគេរង់នូវការហូរចូលនូវអ្នកចំណូលថ្មីមានដូចជាខ្មែរទំនាបកណ្តាល វៀតណាម និងឡាវ មកនៅក្នុងដែនដីដូនតារបស់គេដែលជាទូទៅទាញយកធនធានធម្មជាតិដែលមានកំណត់របស់ពួកគេដូចជា ទឹក ដីធ្លី និងធនធានធម្មជាតិ។

 ពេលគេខ្លះ ការទាញយកផល និងអនុផលពីដែនដីដូនតារបស់ពួកគេនេះ មិនបាន ទាំងសុំការឯកភាព ឬផ្តល់ប្រយោជន៍ត្រលប់ទៅជនជាតិដើមឞូន៝ងនោះទេ ជារឿយៗពួកគេ ត្រូវបាន បណ្តេញចេញ ជាដើម។ ជាងនេះទៅទៀត ជនជាតិដើមឞូន៝ងកំពុងរង់ឥទ្ធិពលពីសាសនា សំខាន់ពីរ គឺសាសនាគ្រឹះ និង សាសនាព្រះពុទ្ធ (ជនជាតិដើមមានសាសានបូរាណដើមរបស់ខ្លួន តាំងពីយូរលង់ណាស់មកហើយ)។ បើប្រៀបធៀបថាតើសាសនាទាំងពីរធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់ជនជាតិដើមឞូន៝ង គឺមានដូចគ្នា នៅក្នុងទំនៀមទំលាប់ និងភាសាដើម។ តាមអ្នកជំនាញខាងភាសាសាស្រ្ត និងអ្នកអភិរក្សនិយមខ្លះថា ព្រះពុទ្ធសាសនាធ្វើឲ្យបាត់បង់ធ្ងន់ធ្ងរជាងដោយសារសាសនានេះ មិនអនុញ្ញាតឲ្យជនជាតិដើមឞូន៝ងប្រើប្រាស់ភាសាខ្លួនឯង ឧទាហរណ៍ គ្មានអាចារ្យ ឬព្រះសង្ឃណាជាឞូន៝ង ឬ បើមាន(តំបន់ខេត្តក្រចេះ)ពេលសូត្យធម៌ជាខ្មែរ និងបាលីតែម្តងៗ យូរនឹងធ្វើឲ្យភាសាដើមឞូន៝ងលែងប្រតិបត្តិនៅក្នុងវត្តអារាម និងឈានដល់ភូមិដ្ឋាន និងកូនចៅជំនាន់ក្រោយ ហើយលែងលើកទឹកចិត្តឲ្យប្រតិបត្តិជំនឿអារុកអារក្ស ព្រៃភ្នំក្រំថ្ម និងបែបសមូហភាព បានន័យថា យកជាបុគ្គលនិយម ឧទាហរណ៍អ្នកណាធ្វើបុណ្យ បានបុណ អ្នកណាធ្វើបាបបានបាបជាដើម។

 ផ្ទុយពីសាសនាគ្រឹះ ដែលមានព្រះគម្ពីរ និងគ្រូគង្វាល ឬអ្នកបង្ហាត់បង្ហាញ ជាភាសាដើមឞូន៝ង ហើយជាងនោះទៀតសោត មានកម្មវិធីបង្ហាត់បង្ហាញ កូនចៅតូចៗជំនាន់ក្រោយអំពីជំនឿ និងភាសាដើមយ៉ាងល្អប្រសើរ តែទាស់តែឲ្យបំបាត់ទាំងស្រុងនូវវត្ថុបូរាណដែលមានអាយុកាលរាប់រយ រាប់ពាន់ឆ្នាំដូចជា ពាង និងសម្ភារៈសីល្បៈដូចជាគង់ ឃ្មោះជាដើម។ ដូចនេះ បើធ្វើការសរុបនៃការប្រៀបធៀប ក្រុមអ្នកអភិរក្ស និងក្រុមអ្នកភាសាសាស្រ្តយល់ថា ព្រះពុទ្ធសាសនា មានផលប៉ះពាល់ដល់អត្តសញ្ញាណ វប្បធម៌ និងសាសនាឞូន៝ងច្រើនជាង ជាងនេះទៀតមិនអនុញ្ញាតឲ្យមានប្រើប្រាស់ភាសាដើម ពេលខ្លះពួកគាត់សូត្យមិនទាំងយល់អន្ថន័យនិងអន្ថរសជាភាសាដើមទៅទៀត។ ជាងនេះទៀង អ្នកប្រជាសាស្រ្តនិយមខ្លះបានប្រមើលមើលថា បើជនជាតិឞូន៝ងបន្តកាន់សាសនាព្រះពុទ្ធដោយគ្មានការអភិរក្សអត្តសញ្ញាណដើម និងកែលំអរឲ្យមានការថែរក្សាភាសាដើមឞូន៝ងនោះទេ ក្រុមឞូន៝ងអ្នកកាន់សាសនាទាំងនោះងាយនឹងត្រូវបានរំលាយខ្លួនឯង លែងក្លាយជាឞូន៝ងតែម្តង។

 ចំណែក នៅក្នុងគ្រឹះសាសនា បើមិនកែលំអរនៅក្នុងការការពារលែងឲ្យមានការបំផ្លាញវត្ថុបូរាណ និងសម្ភារៈភ្លេង និងសម្ភារៈប្រពៃណីនោះ ងាយនឹងបាត់បង់អត្តសញ្ញាណកម្មនៃសម្ភារៈឬវត្ថុដែលមានតម្លៃជាប្រវត្តិសាស្រ្ត ណាស់។ នៅក្នុងបញ្ហាការចូលរួមនៅក្នុងសិទ្ធិនយោបាយ ការដឹកនាំលក្ខណៈប្រពៃណីលែងលើកទឹកចិត្តឲ្យ មានទៀតហើយ ដូចនេះជនជាតិដើមឞូន៝ងបានបង្ខំចិត្តចូលរួមនៅក្នុងបែបផែនសិល្បៈ នយោបាយបែបថ្មីទាំងស្រុង នៅកម្ពុជាត្រូវធ្វើតាមការបោះឆ្នោត នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈរដ្ឋប្រជាមិនិត្តឡាវ មាន “កូតា”សម្រាប់ភាពជាតំណាងជនជាតិដើមឞូន៝ងនៅថ្នាក់ជាតិ និងមានកាន់ការ រដ្ឋបាលថ្នាក់ក្រោមជាតិ (ខេត្ត ស្រុក ឃុំ ភូមិ)ទាំងផ្នែករដ្ឋបាល និងគោលនយោបាយ។ 

នៅកម្ពុជា ជនជាតិដើមឞូន៝ងត្រូវបង្ខំចិត្តចូលរួមនៅក្នុងនយោបាយប្រកួតប្រជែងបែបថ្មីនៅក្នុងការបោះឆ្នោត និងយុទ្ធនាការឃោសនាសម្លេងឆ្នោត ដែលជាទូទៅបានធ្វើឲ្យមានការប្រះឆាសង្គមក្នុងចំណោមឞូន៝ងដោយសារពួកគេមានទស្សនៈនយោបាយផ្សេងគ្នាចំពោះគណបក្សដែលខ្លួនស្រលាញ់។ ដើម្បីបានអ្នកតំណាងជនជាតិដើមឞូន៝ងថ្នាក់ជាតិ ជនជាតិដើមឞូន៝ងលែងមាន “កូតា”ទៀតហើយ នៅក្នុងគណបក្សនយោបាយនានា ខុសពីសម័យក្រោយរំដោះ៧មករាឆ្នាំ១៩៧៩ ដែលឥស្សារៈជននយោបាយតស៊ូនៅក្នុងសម័យនោះ មានលទ្ធភាពច្រើននៅក្នុងគណបក្សនយោបាយដើម្បីត្រូវបានជ្រើសរើសឲ្យក្លាយអ្នកតំណាងជនជាតិដើមឞូន៝ងនៅក្នុងដែនដីដូនតារបស់ខ្លួន ដូចជាមណ្ឌលគិរីជាដើម។

 ដូចនេះ មានន័យថាជនជាតិដើមឞូន៝ងត្រូវធ្វើការព្យាយាមប្រកួតប្រជែងនៅក្នុងការធ្វើឲ្យគណបក្សនយោបាយនីមួយៗពេញចិត្តថ្លើមដើម្បីត្រូវបានជ្រើសរើសជាបេក្ខជនបក្ខនារី អ្នកតំណាងជនជាតិដើមឞូន៝ងនៅក្នុងជួរគណបក្សនយោបាយ។ នៅថ្នាក់ក្រោមជាតិ មានជនជាតិដើមឞូន៝ងច្រើនដែរ ដែលកាន់ការនៅថ្នាក់ខេត្ត ស្រុក ឃុំ ភូមិផ្នែករដ្ឋបាល មិនសូវមានទេផ្នែកគោលនយោបាយ។ ជាមួយនឹងកត្តាប្រឈមដ៏ច្រើន ទាំងសេដ្ឋកិច្ចសង្គម វប្បធម៌ និងនយោបាយនេះ ចាស់ទំជនជាតិដើមឞូន៝ង អំពាវនាវឲ្យមានការគាំទ្រដើម្បីបន្តភាពរស់រាននៃវប្បធម៌ចំណាស់ (បូរាណ)នេះ ពីរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម និងប្រទេសសប្បុរសជនឬធម៌នានាលើពិភពលោកក្នុងការជួយគាំទ្រ ការពារ អភិរក្ស និងអភិវឌ្ឍន៍ នូវអ្វីដែលស្វ័យសមស្របចំពោះសេដ្ឋកិច្ចសង្គម និងវប្បធម៌ជនជាតិដើមឞូន៝ងនេះ។

កំពង់ធំ៖ លោក គង់ វិមាន បានបញ្ជាក់ថា ជនជាតិដើមភាគតិច ( កួយ) រស់នៅខេត្តកំពង់ធំមាន៥ស្រុក ១២ឃុំ និង៣២ភូមិ ស្មើនិង៣០៨៧គ្រួសារ និងមានមនុស្សសរុបចំនួន ១៤ ៤០៤នាក់ ក្នុងនោះស្រី៧៦០២នាក់ ដែលពួកគាត់ បានថែរក្សានូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសារបស់ខ្លួនផងដែរ៕

ផែនទី ខេត្ត បង្កើតឆ្នាំ ១៩១៧
ផែនទី ជនជាតិ ដើមភាគតិចកំពុងរស់នៅ ខេត្ត ស្ទឹងត្រែង

ផែនទី របាយប្រជាជនតាមបណ្តាខេត្ត ឆ្នាំ ២០២៣


 ផែនទី ជនជាតិដើមភាគតិច តាមបណ្តាខេត្ត

តើប្រជាជនខ្មែរ មានចំនួនប្រហែលប៉ុន្មានលាននាក់? កំពុងរស់នៅទីណាខ្លះ? នីយកម្ម គឺជារឿងគួរបារម្ភសម្រាប់សន្តិសុខ និងការបេះបោរនៅកម្ពុជាពេលអនាគត ដូចជា ចាមនីយកម្ម ដោយសារ ចាមនៃនគរចម្ប៉ា ដែលភៀសខ្លួនចេញពីចម្ប៉ាមក កម្ពុជាមាន ៣ ក្រុម គឺចាមឥស្លាម ចាមហិណ្ឌូ និង ចាមពុទ្ធសាសនា-- គេថា ចាមចម្ប៉ាមាន ៣១០,០០០ នាក់ ក្រោយមកគេមាន ជាង ៦០០,០០០ នាក់ បន្ទាប់គេថា មានចាម ១៥% នៃប្រជាជនកម្ពុជា។ នេះបានន័យថា គេបូកជនជាតិដើមភាគតិចទាំងអស់ ដែលកាន់សាសនាឥស្ថាមថាជា ចាម ចុះឯណាខ្មែរ ឥស្លាម? ខ្មែរឥស្លាម សំដៅ ជនជាតិមូស្លាមមកពី  ម៉ាឡេ ជ្វា ឥណ្ឌូនេស៊ី នៅសតវត្សទី ១៦ ដូច្នេះការបូក បែបនេះ ជារបបៀបធ្វិ ចាមនីយកម្ម ពេលខ្លះគេថាមាន ១៥% ស្មើរ ២,៤ លាននាក់ បែបនេះ រិតតែជា ចាមនីយកម្ម Islamization/Chamization អានបន្តទីនេះ



ភាសាខ្មែរភាសាអគ្លេសEthnic groups in CamboNumber/ចំនួន
ព្រូវBroaចាម​Cham                600,000
ជង Chhongចិន Chinese/Chen                700,000
ចារាយJaraiខ្មែរ Khmerខ្មែរកណ្តាល
កាចក់ Kachakខ្មែរក្រោមនៅកម្ពុជា             1,200,000
កាវែត Kavetខ្មែរក្រោមនៅកម្ពុជាក្រោម             1,300,000
ក្រែលKelខ្មែរក្រោមនៅ វៀតណាមខាងត្បូង8-10,000,000
កោងKoangខ្មែរសុរិន្ធ/ខ្មែរលើនៅ ថៃ             1,400,000
កួយ Kouyខ្មែរលើ (ខ្មែរ មន)កាចក់
គ្រឹង KreungKhmer Leurគ្រុង
ក្រោល Krolព្រូវ
ព្នង Phnnongកាវែត
ឡាអុន La’Eunក្រោល
លុន Lunមិល
មិល Milកួយ
ព័រ Porព្នង
រ៉ាដេ Radeiទំពូន
សម្រែ Sam Reiស្ទៀង
សួយ Souyរ៉ាអុង
ស្ពុង Spongម៉ុង
ស្ទៀង Stiengសម្រែ
ទ្មុន Thmoun and ជង
ទំពួនTumpoun.ស្អួច
សំរ៉ាយ
ចារាយ
Ethnic groupPopulation% of total*រាដែ
Khmer13,684,98590%ជនជាតិ តៃ Taiតៃ
Vietnamese800,0008.00%ថៃ 
Chinese152,0551%ឡាវ
Other608,2223%សាន                800,000
កូឡា
វៀតណាម
មីមុងមៀន
ម៉ាវ
មីម៉ុង
យ៉ាវ
ភូមារ
ជប៉ុន
កូរ៉េ

ចំនួនប្រជាជនជុំវិញកម្ពុជា និង ប្រជាជនខ្មែរនៅលើសកលោក។ ខាងក្រោមជាតួរលេខប្រជាជនឆ្នាំនានាមានដូចខាងក្រោម ចំណែកបញ្ហាគោលនយោបាយជនអន្តោរប្រទេស គឺជារឿងរសើបបំផុត ដោយសារ ជនជាតិខ្មែររស់នៅ វៀតណាមចំនួន ១,៣ លាននាក់ ឯវៀតណាមរស់នៅកម្ពុជាមាន ៨០០,០០០ នាក់។ ជនជាតិខ្មែររស់នៅ ប្រទេសថៃមាន ៤,៣ លាននាក់ (ឆ្នាំ ២០២០ ប្រជាជនថៃមាន ៧០ លាននាក់ ខណៈ ជនជាតិខ្មែរ និង ខ្មែរមន មាន ៦%) តែសព្វថ្ងៃ មានតែ ១,៤ លាននាក់រក្សានិយាយភាសាខ្មែរ កំណត់ខ្លួនថាជាខ្មែរ ) ឯ ជនជាតិ ថៃ កំពុងរស់នៅកម្ពុជាមាន ២០,០០០ នាក់? ជនជាតិខ្មែរ កំពុងងរស់នៅប្រទេស លាវមាន ៧,១៤១ នាក់ ខណៈលាវ កំពុងរស់នៅកម្ពុជាមាន ២៣,០០០ នាក់។
ភូមិវិទ្យា ជនជាតិ


ផែនទី ជនជាតិរបាយជនជាតិ ចាម និង ជនជាតិភាគតិច នៅកម្ពុជា

householdsMaleFemaleTotal
Total 3,341,770 7,418,577       7,869,912 15,288,489
កណ្តាលKandal         273,111       580,129              615,418       1,195,547
កែបKep            9,347          20,615                 21,183            41,798
កោះកុងKoh Kong          26,716         62,304                 61,314           123,618
កំពង់ចាមKampong Cham       215,923       428,481             467,282         895,763
កំពង់ឆ្នាំងKampong Chhnang       122,925       251,895             274,037         525,932
កំពង់ធំKampong Thom       154,458       327,013             350,247         677,260
កំពង់ស្ពឺKampong Speu       187,835       424,039              448,180          872,219
កំពតKampot       138,374       280,537              312,308         592,845
ក្រចេះKratie          86,137       185,429              187,396         372,825
តាកែវTakeo       199,362       432,649             466,836         899,485
ត្បូងឃ្មុំTbong Khmum        169,281       377,205              398,091         775,296
បន្ទាយមានជ័យBanteay Meanchey       177,526       426,104              433,441         859,545
បាត់ដំបងBattambang       218,584       458,902             528,498         987,400
ប៉ៃលិនPailin          16,833          36,151                35,449            71,600
ពោធិ៍សាត់Pursat       102,253       200,392              211,367           411,759
ព្រៃវែងPrey Veng       227,008       501,346             556,082       1,057,428
ព្រះវិហារPreah Vihear          56,331       126,624              124,728          251,352
ព្រះសីហនុPreah Sihanouk          51,983       153,255              149,632         302,887
ភ្នំពេញPhnom Penh       399,203     1,039,192           1,090,179       2,129,371
មណ្ឌលគីរីMondul Kiri          19,609         45,533                 43,116            88,649
រតនគីរីRatanak Kiri          47,417       102,325              101,702         204,027
សៀមរាបSiem Reap       218,659       491,568              514,944       1,006,512
ស្ទឹងត្រែងStung Treng         34,627         83,093                76,472          159,565
ស្វាយរៀងSvay Rieng        131,937       249,446              275,108         524,554

បណ្តាឆ្នាំ Year  Popolation  
ខេត្ត ក្រុងឆ្នាំ 1998 ឆ្នាំ 20081876         890,000
Banteay Meanchey                   577,772       678,0331900       1,103,000
Battambang                    793,129    1,024,6631901       1,103,000
Kampong Cham                 1,608,914    1,680,6941911       1,487,900
Kampong Chhnang                    417,693        471,6161921      2,402,600
Kampong Speu                   598,882        716,5171931      2,806,000
Kampong Thom                   569,060       630,8031947      3,296,000
Kampot                   528,405        585,1101950      4,346,000
Kandal                 1,075,125    1,265,0851951       4,261,000
Koh Kong                     132,106       139,7221955      4,840,000
Kratie                    263,175       318,5231960      5,433,000
Mondul Kiri                      32,407          60,8111961       5,510,000
Phnom Penh                   999,804     1,325,6811965       6,141,000
Preah Vihear                     119,261       170,8521970      6,938,000
Prey Veng                   946,042       947,3571971      7,270,000
Pursat                   360,445       397,1071975      7,098,000
Ratanak Kiri                      94,243       149,9971980      6,506,000
Siemreap                    696,164       896,3091981      6,682,000
Sihanoukville                    155,690       199,9021985      7,920,000
Stung Treng                      81,074         111,7341990      9,532,000
Svay Rieng                   478,252       482,7851991       8,810,000
Takeo                    790,168       843,9311995     11,169,000
Oddar Meanchey                      68,279       185,4431998     11,437,656
Kep                      28,660         35,7532000    12,447,000
Pailin                      22,906         70,4822001    12,353,000
               11,437,656  13,388,9102004     13,124,764
ប្រជាជនខ្មែរ សរុប ទូទាំងពិភពលោក2005    13,636,398
១៤ ៣០៥ ១៨៣ នាក់ (ប៉ាន់ប្រ.២០១១)​ [១]2006     13,881,427
ប្រទេសដែលមានប្រជាជនខ្មែរ រស់នៅ 2007    13,995,904
 កម្ពុជា១៤,២ លាននាក់[២]2008     14,241,640
 ថៃ៤,៣ លាននាក់2009    14,494,293
 វៀតណាម១,៣ លាននាក់2010    14,453,680
ប្រទេស ស.រ.អា.២៤១.០២៥ នាក់[៣]2011     14,701,717
 បារាំង៦៨.០០០ នាក់2015     15,521,000
 អូស្ត្រាលី២៥.៧១០ នាក់[៤]2019    15,288,489
 កាណាដា២៥.០០០ នាក់2020     16,719,000
 ម៉ាឡេស៊ី១១.៣៨១ នាក់ខ្មែរលើ Khmer Leur ស្អូច សំរ៉ែ ទំពូន គ្រឹង ខា
 កូរ៉េខាងត្បូង១០.០០០ នាក់ចំនួនប្រជាជន ​៥៤៧.៧៨៥ នាក់ (តាម​ការ​ប្រមាណ)
 នូវែលសេឡង់៦៩១៨ នាក់[៥]ជ្រាយ ២០០.០០០ នាក់ (នៅ​ក្នុង​ប្រទេស​នានា)
 តៃវ៉ាន់៥២១៩ នាក់[៦]កួយ ១៦០.០០០ នាក់ (នៅ​ក្នុង​ប្រទេស​នានា)
 លាវ៥២០០ នាក់​រដែ ១២០.០០០ នាក់ (នៅ​ក្នុង​ប្រទេស​នានា)
 បែលស៊ិក៣៥០០ នាក់ទំពួន ២៥.០០០ នាក់
 អាល្លឺម៉ង់៣០០០ នាក់ព្នង ២៣.០០០ នាក់
 ជប៉ុន៣៣១ នាក់[៧]ស្ទៀង ២០.០០០ នាក់
 រុស្ស៊ី១១០ នាក់[៨]ព័រ ១០.០០០​នាក់
ភាសាព្រៅ ៣០០០ នាក់
ផែនទីជនជាតិដើមភាគតិច និង ជនជាតិភាគតិចនៅកម្ពុជា An ethnic and Indigenous Map population of Cambodia បោះពុម្ពឆ្នាំ ១៩៧០


ផែនទី រដ្ឋចំណុះ រដ្ឋចម្ប៉ា ឬ ម៉ុងតាញ៉ា ឬ សម្ព័ន្ធកងទ័ពរំដោះ ប្រទេសចម្ប៉ា


ផែនទី រដ្ឋាភិបាល ស្រម៉ោល ប្រទេស ចម្បារ ឆ្នាំ ១៩៧០ និង ទំនាក់ទំនង គណបក្សសង្រ្គោះជាតិ ឆ្នាំ ២០១៣ ឃុបឃិត ជាមួយ រដ្ឋភិបាលវៀតណាម កាត់ផ្តាច់ ខេត្ត ៤ ចូលជាទឹកដី ចម្ប៉ា។
្គាម

ផែនទី ជនជាតិ ចាម បំបែគរដ្ឋ នៅកម្ពុជា សង្រ្គាម ស្តេច កន


ផែនទី កាលបរិច្ឆេទ បាត់បង់ រដ្ឋ ចម្បារ និង ខេត្តនានា របស់ កម្ពុជាក្រោម

ផែនទី សម្ព័ន្ធ យោធា បារាំង ចម្ប៉ា ១៧៧៥ ដើម្បី ចម្ប៉ា ប្រឆាំង កម្ពុជា ​វៀតណាម (​ ពឹងអ្នកឆ្ងាយ វាយអ្នកជិត) 

ផែនទី ប្រទេស វៀតណាម ឆ្នាំ ១៨៣៤ ដោយគ្រប់កម្ពជា ដល់ កំពងឆ្នាំង

ផែនទី តំបន់ រដ្ឋបាល ប្រទេស វៀតណាម ឆ្នាំ ១៥៦០

ផែនទី តំបន់ រដ្ឋបាល ប្រទេស វៀតណាម ឆ្នាំ ១៥៦០


ផែនទី សម្ព័ន្ធយោធា ក្នុងសង្រ្គាម សៀម យួនអណ្ណាម ឆ្នាំ ១៨៤១ ដល់ ១៨៤៥


ផែនទី សម្ព័ន្ធយោធា ខ្មែរ សៀម លាវ ចាម វាយឈ្លានពានសម្ព័ន្ធយោធា ខ្មែរ យួន ក្នុងសង្រ្គាម សៀម យួន ឆ្នាំ ១៨៣១ ដល់ ១៨៣៤
ផែនទី សម្ព័ន្ធយោធា ក្នុងសង្រ្គាម បារាំង សៀម ឆ្នាំ ១៨៩៣ ដើម្បី ទាមទារយក លាវ និង កម្ពុជា ចូលជាទឹកកដី បារាំង 

ភូមិវិទ្យា ជនជាតិ -ផែនទី ចំនួន ៩៩ ភាសានៃ ប្រទេស វៀតណា ជាប់ព្រំដែន កម្ពុជា


ភូមិវិទ្យា ជនជាតិ -ផែនទី ផ្សព្វផ្សាយវប្បធម៍ ចម្ប៉ា


ភូមិវិទ្យា ជនជាតិ -ផែនទី ការចោទប្រកាន់របស់ជនជាតិ ចាម ថា កម្ពុជា ឈ្លានពាន យកទឹកដី ប្រទេស ចម្ប៉ា

ផែនទី ទឹកដី សៀម បាត់បង់  និងការរំដោះ បានវិញ នៃទឹកដី ឡាវ ដែលនៅក្រោម ចំណុះ ចម្ប៉ា សាក់

ភូមិវិទ្យា ជនជាតិ -ផែនទី ចំនួន ៩៩ ភាសានៃ ប្រទេស វៀតណា ជាប់ព្រំដែន កម្ពុជា
Table with 6 columns and 21 rows. Currently displaying rows 1 to 21.
1ព្នង14012,14855,70420.12%
2កួយ13516,26570,30225.39%
3ស្ទៀង393,35815,4895.59%
4មិល48644,0111.45%
5ក្រោល171,0125,4041.95%
6ល្មូន72421,3780.50%
7ខោញ22011,0610.38%
8ទំពួង1078,09537,39513.51%
9ចារាយ676,03125,2629.12%
10គ្រឹង816,28326,2209.47%
11កាវ៉ែត201,4737,4632.70%
12ស្អូច31437540.27%
13លុន92691,2130.44%
14កាចក់168504,4011.59%
15ព្រៅ392,65210,7323.88%
16រដែ1130.00%
17ចាអុង106142,3300.84%
18ព័រ134641,5170.55%
19សួយ215252,2530.81%
20ផ្សេងទៀត229123,9861.44%
សរុប75362,402276,878100.00%
  លោក លៀង ឆឺត មានអាយុ ៨៣ឆ្នាំ ជាតាខ្វាយជំនាន់ទី៥ (ឆ្នាំ១៩៩០ ដល់បច្ចុប្បន្ន) នៃសហគមន៍ជនជាតិដើមភាគតិច ព័រ នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ លោក ជាបុគ្គលត្រូវបានជ្រើសរើសជា មេកន្រ្ទាញ/ក្រាក់ស្រុក តែសម្រាប់ជនជាតិដើមភាគតិចព័រ គេហៅថា តាខ្វាយ ឪខ្វាយ ឬម្ចាស់ស្រុក។ លោកមានតួនាទីសំខាន់ណាស់នៅក្នុងសហគមន៍ ជាបង្គោលដឹកនាំការសែនព្រេន និងជាបុគ្គលដែលអ្នកភូមិគោរព និងមានទំនាក់ទំនងទៅនឹងព្រលឹង វិញ្ញាណដូនតា ដែលអាចអោយអ្នកភូមិសុំសេចក្តីសុខ ចៀសផុតពីគ្រោះចង្រៃ សុំការណែនាំ និងលាបំណន់ពីការធ្វើខុសប្រពៃណី។  បំរាមចំពោះតាខ្វាយ គឺហាមនិយាយកុហក ហាមផឹកស្រា ហាមសម្លាប់សត្វ ងូតទឹកមិនអោយអ្នកដទៃឃើញ និងមិនអោយចាកចេញពីភូមិលើសពី២ថ្ងៃ និងតមអាហារ ដូចជាសាច់គោ ទឹកដោះគោ ផ្លែទឹកដោះគោ។ តាខ្វាយ តម្រូវអោយទុកសក់វែង និងស្លៀកក្បិនជារៀងរាល់ថ្ងៃ។ ប្រភព៖ នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច