- ប្រវត្តិខេត្ត ទឹកខ្មៅ
- រដ្ឋបាល ភូមិសាស្រ្ត ខេត្ត កណ្តាល
- ព្រំដែន ខេត្ត កណ្តាល
- ព្រែកជីក ហ្វូណនតេជោ បរិបទ នយោបាយ
- ព្រែកជីក ហ្វូណនតេជោ បរិបទ បច្ចេកទេស
- វិស្វកម្មសំណង់ព្រែកជីក ( ប៉ាណាម៉ា ព្រែកជីក ចិន ព្រែកជីក ស៊ុយអេ)
- កំពង់ផែ កំពត (ផែ ព្រះអង្គឌួង)
- ព្រលានយន្តហោះ ភ្នំពេញថ្មី
- ក្រុងតាខ្មៅ
- ក្រុងអរិយក្សត្រ
- ក្រុងសំពៅពូន
- ទេចរ ខេត្ត កណ្តាល
- ប្រវត្តិព្រែកជីក វិញតេ
- ប្រវែងសរុប ១៨០ គម ដែល ១៣៥ គម ជាផ្លូវទឹកបុរាណ មានស្រាប់
- ប្រវែង ០៧ គម ជាព្រែកជីកថ្មីសុទ្ធសាត
- ប្រវែង ៣៥ គម ជាការកែសម្រួលឲ្យត្រង់ ឬ កោងធំ ដោយសារ កប៉ាល់ មិនអាច បត់បានដោយងាយស្រួល។
- ជម្រៅទឹក ៤, ៧ មែត្រ ដែល សមត្ថភាពដឹក មានត្រឹមតែ ៣០០០ តោន ធៀបជាមួយ ការដឹកនៅ ទន្លេបាសាក់ មេគង្គ រដូចវស្សាមានដល់ ៥០០០ តោន។
- ក្រុមការងារសិក្សាគំរោងនេះ រួមមាន សមាជិកមកពីជាង ៤០ ស្ថាបនជុំវិញសកលលោក ដើម្បី វាយតម្លៃ ផលបះពាល់ បរិស្ថាន សង្គម រយ់ៈពេល ២២ ខែ ។
- កម្ពុជា ជាសមាជិក គណកម្មាធិការទន្លេមេគង្គ ដែលកម្ពុជា គ្រាន់តែជូនដំណឹងទៅ សមាជិក ដោយគ្មានតម្រូវ សុំការអនុញ្ញាតិ ពី ភាគី វៀតណាមឡើយ
- ការបារម្ភថា ផ្លូវទឹកនេះ អាចឲ្យនាវាដឹកយន្តហោះ របស់ចិន ចេញចូលកម្ពុជា គឺជារឿង មិនអាចទៅរួច ព្រោះ នាវាផ្លុកយន្តហោះ មានកម្ពស់ ៦០ មែត្រ ដែល ៣០ មែត្រ លិចចូលក្នងទឹក និង ៣០ មែត្រ នៅលើផ្ទៃទឹក ដូច្នេះ ជម្រៅ ទឹកព្រែកជីក ហ្វូណន តេជោ ៥ មែត្រ គឺមិនអាចឲ្យ នាវាទាំងនោះចេញ ចូលបានឡើយ។
- កម្ពុជាត្រូវបានសន្ធិដ្ឋានថាចំណេញ ៣០០ ដុល្លា/ កុងតើនើ ធៀបជាមួយការដឹកជញ្ជូនតាមផ្លូវគោក ( ផ្លូវរថភ្លើង ឬ ផ្លូវល្បឿនលឿន) ។ នាវា ១ គ្រឿង ដឹកបានចំណុះ ៣០០០ តោន ស្មើចំនួន ១៤០ ទៅ ១៨០ កុងតើនើ ដូច្នេះ គុណ ៣០០០ ដុល្លា X ១៨០ កុងតើនើ គឺ កម្ពុជាចំណេញប្រមាណ ៥៤,០០០ ដុល្លា/នាវា។
- សំបក កុងតើនើ អាច មានតាមទំហំ ២,៣ តោន ទៅ ៣,៨ តោន ចំណែក លទ្ធភាពផ្ទុក អាច ២៥ តោនទៅ ២៧,៦ តោន។
- តាមការសិក្សានៅ ព្រែកជីក ប៉ាណាម៉ា ដែកដឹកទំនិញទៅអាមេរិក មានតម្លៃ ១២,០០០ ដុល្លា/ កុងតើនើ តាមផ្លូវគោក តែតម្លៃនេះចុះត្រឹម ៨,០០០ ដុល្លា វិញ សម្រាប់ការដឹកតាមផ្លូវព្រែកជីក
- ការព្រួយបារម្ភថា នាវាល្បាតរបស់់កងទ័ពចិន ចេញចូលតាមផ្លូវទឹកនេះ ក៍មិនអាចដែរ ព្រោះ មូលដ្ឋានជើងទឹកធំ របស់ វៀតណាម បោះទីតាំងនៅ កោះហ្វូកុក ឬ កោះត្រល់ ជាប់ជិត ជាមួយ ក្រុងកែប ដូច្នេះ វៀតណាមអាច មានលទ្ធភាព ក្តាប់សភាពការណ៍បានគ្រប់ពេលវេលា វៀតណាម អាចរាយការណ៍ គ្រប់វិនាទី នៅ សកម្មភាពយោធារបស់កម្ពុជា ទៅឲ្យ កងទ័ពសម្ព័ន្ធមិត្តអាមេរិក ដែលបោះទីតាំងនៅ មូលដ្ឋានជើងទឹក កាំរេញ Chamrach
- តាមការសិក្សា បានបង្ហាញថា ផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក មានតម្លៃ ១.៧ពាន់លានដុល្លា។
- ផ្លូវទឹកនេះមានទទឹងមុខកាត់ ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
- អ្នកស្រាវជ្រាវ ជនជាតិ វៀតណាម បានលើកនូវ ភស្តុតាង មួយចំនួន ដើម្បីរារាំង គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ដែលក្នុងនោះរួមមាន ៖ វៀតណាម បានវិនិយោគទុន ១៨៨ គម្រោងនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ ២,៨៤៦ លានដុល្លា គ្រាដែលកម្ពុជា មានគម្រោងនៅវៀតណាមតែចំនួន ២១។
- អ្នកស្រាវជ្រាវ ជនជាតិ វៀតណាម នូវលើកថា កម្ពុជា មាន ព្រែកជីក ដល់ទៅ ០៧ ដែលកំពុង ប្រើប្រាស់ទឹកបឹងទន្លេសាប និង ទន្លេមេគង្គ ដូចជា ព្រែកជីកស្ទឹងសែន, ព្រែកជីកព្រែកព្នៅ, ព្រែកជីកជ្រោយចង្វារ, ព្រែកជីក សៀមរាប, ព្រែកជីកត្រពាំងថ្ម, ព្រែកជីកក្រាំងយ៉ុវ។ បើសិនជាមានព្រែកជីក ហ្វូណនតេជោ នោះ កម្ពុជានឹងមាន ០៨ ព្រែកជីក Canals.
- ការផ្សាយអំពីព្រែកជីកហ្វូណន នៅតែមិនច្បាស់រឿងទីតាំងពិតប្រាកដ នេះជាអ្វីដែលភាគី វៀតណាមគេចាប់មិនបាន គេមិនយល់ គេចង់បាន ពត៍មានថែមទៀត ព្រោះយើងក៍លាក់ការណ៍ វៀតណាមក៍គេសើបមិនចេញ!! ឧ ដូចជា ផែនទីមួយនេះ ពិត ឬ មិនពិត? ព្រោះ រដ្ឋាភិបាលយើងផ្សាយថា ជីកថ្មី ៧ គម ប៉ុណ្ណោះ ក្រៅពីហ្នឹងស្តារផ្លូវទឹកថ្មី ។ ជាថ្មីម្តងទៀត ខ្ញុំបាទសុំថា ពិចារណាឡើងវិញ កុំច្រឡោត ព្រោះថា បើមានជំលោះវៀតណាម កម្ពុជា សួរថា ជនជាតិណា ទទួលផលចំណេញ? ចម្ប៉ា? ឬ វៀតណាម? ព្រោះនេះជា ល្បិចក្នុងល្បិច tactic inside tactic
- ព្រែកជីកហ្វូណនតេជោ ប្រវែង ១៨០គីឡូម៉ែត្រ _ ប៉ះពាល់ផ្ទះប្រជាជន ១៥៨៥ ខ្នង និងរោងចក្រ ១ កន្លែង _ ដីភូមិ ១៤៩៨ ហត្ថា _ ដីស្រែ និង ដីចម្ការ ២,៩០០០ ហត្ថា ក្នុងនោះ មានស្ពាន ៣ កន្លែង ផ្លូវលំ ៨០ ខ្សែ ប្រលាយ ១៣ ខ្សែរ ផ្លូវជាតិ ១៨ខ្សែរ បឹង ១៥ ។ មានកំពង់ផែរចំនួន ៥ មាន កំពង់ផែរក្រុងភ្នំពេញ កំពង់ផែរក្រុងហ្វូណន( ស្រុកអង្គរបុរី ) កំពង់ផែស្វយ័តក្រុងដូនកែវ កំពង់ផែររណប ស្រុកអង្គរជ័យ និង កំពង់ផែរកំពង់ត្រាច ។ បូករួមទាំងទីក្រុងរណបស្រុកអង្គរបុរី ដែលជាតំបន់សេដ្ឋកិច្ចពិសេស នៃគម្រោងព្រែកជីកមួយនេះ ។ សូមអរគុណ !
- ខ្សែរបន្ទាត់ទាំងអស់ នៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែងសរុប ១៨១ គីឡូម៉ែត្រ ក្នុងនោះ មាន ផ្ទះប្រជាជន ១៥៨៥ រោងចក្រ ១ កន្លែង ស្ពាន ៣កន្លែង ដីស្រែចម្កា ២,៩ មុឺនហត្ថា ដីភូមិ ១៤៩,៥ ហត្ថា បឹង ១៥ ប្រលាយ ១៣ ខ្សែ ផ្លូវកៅស៊ូ ១៨ ខ្សែ ( ៤គីឡូម៉ែត្រ ) ផ្លូវតាមភូមិ ៧០ខ្សែ ( ៤៥ គីឡូ ) ទំនប់ទឹក ២កន្លែង ។ ដែលមានប្រជាជន ១,៦ លានគ្រួសាររស់តាមតំបន់នេះ ប៉ុន្តែ ប៉ះពាល់ តែ ១៥៨៥ គ្រួសារប៉ុណ្ណោះ ។ ក្នុងនោះ មានផ្លូវ ម្ខាង ៦០ ម៉ែត្រ ប្រវែង ២០៨ គីឡូម៉ែត្រ មាន ផែរស្វយ័តមួយ ផែររណប ៤ ក្រុងរណប ៣ ។ សូមអរគុណ ♥️♥️♥️
- ក្នុងគម្រោងព្រែកជីកហ្វូណនតេជោ លោកពូក្រុមការងារបានដើរវាស់វែងដីតាម ព្រែក បឹង អូរ ប្រលាយ ... ដើម្បីកំណត់ និងធ្វើប្លងអោយបានត្រឹមត្រូវភ្លាមៗ ។ ចំពោះដីដែលមិនបានធ្វើប្លង់កម្មសិទ្ធិ ដីទាំងនោះ គ្មានសំណងនោះឡើយ ដែលរាប់បញ្ចូលជាដីរបស់រដ្ឋ ។ សូមអរគុណ
- + ផ្ទះបងប្អូនប្រជាពលរដ្ឋ ១៥៨៥ ខ្នង
- + ស្ពាន ៣កន្លែង
- + រោងចក្រ ១កន្លែង
- + ដីលំនៅឋាន ១៤៩,៥ ហត្ថា
- + ផ្លូវជាតិ១៨ ខ្សែ ( ៤គីឡូ )
- + ផ្លូវលំ ៧០ ខ្សែ ( ៤៥,៤ គីឡូម៉ែត )
- + ប្រលាយ១៣ ខ្សែរ ប្រវែង ៦១ គីឡូម៉ែត្រ
- + បឹង ១៤ ១៣,៥ ហត្ថា
- + ដីស្រែ ចម្ការ ២,៩ ០០០ ហត្ថា
ព្រែកជីក ទេន្លេបាសាក់ កែប ព្រែកជីក ពត៌មានយោធា - Military News: គម្រោងប្រវត្តិសាស្រ្តបង្កើតច្រមុះទិព្វដកដង្ហើមដោយខ្លួនឯង អាចនឹងប្ដូរទីតាំងជីកទម្លុះនៅតំបន់ ព្រែកអំបិល នៃ ស្រុកស្អាង ទៅជីកយកមុខទឹកនៅចំណុច ព្រែកតាហុីង ខាងត្បូងផ្សារកោះធំ ក្នុងស្រុកកោះធំ ឆ្ពោះត្រង់ទៅសមុទ្រកែប! សូមអរគុណ! ២០ឧសភា២០២៣.
Ta Lun បញ្ហានៅត្រង់ព្រៃកជីកនឹង មានប្រយោជន៍សេដ្ឋកិច្ចឬទេ !! តើមានកុប៉ាល់ណាខ្លះ និងប៉ុន្មានដែលគេប្រើប្រាស់ព្រែកជីកនឹង !!តើនៅភ្នំពេញមានកំពុងផែថ្មីសម្រាប់ទទួលចំណតកុប៉ាល់ទាងនឹងទេ !! បើមិនចឹងទេ វាគ្រាន់តែជាកន្លែងទាក់ទាញទេសចរ ទៅថតបង្ហោះតាមហ្វេសប៊ុកហើយ !! ដូចច្នេះតើមានប្រាក់ចំណូលយកពីអជីវកម្មព្រែកជីកនេះ គ្រាប់គ្រាន់ដើម្បីសងប្រាក់កម្ចីពីបរទេសទេ !!
ព្រែកជីក ទេន្លេបាសាក់ កែប |
ព្រែកជីក ទេន្លេបាសាក់ កែប
Vuthea Tan Ta Lun រដ្ឋប្រឹងរាល់ថ្ងៃ ដើម្បីរុញកំណើនចំណូលប្រជាជាននឹងហើយ។ ពូ យល់ពីផ្លូវយុទ្ធសាស្រ្តប្រេងទេ? តើពី១០ ទៅ៥០ ឆ្នាំ ខាងមុខ តម្រូវការប្រេងកើនប៉ុន្ឦានភាគរយ? ហើយត្រូវដឹកតាមផ្លូវណាខ្លះ? បើតាមមេគង្គតាមណា? អាចដឹកបានម្តងប៉ន្មានតោន? បើតាមកំពង់សោម និងកំពតតាមណា ដើម្បីបែងចែកទៅតំបន់ដង់ស៉ីតេខ្ពស់របៀបម៉េច?Heng Nara is with ពេជ្រ វណ្ណសំអន and មកមើលគម្រោងព្រែកជីក ពីព្រែកអំបិល តាមតាកែវមក កំពតទូកមាស កំពង់ត្រាច ដល់កែប@ព្រែតាកុយ ពងទឹក..ដីចាប់ហើមបណ្ដើរៗ
Sotheayuth Heang #ព្រែកជីកទន្លេបាសាក់ វាពិតជាលេីសពីអ្វីដែល ប្រជាពលរដ្ឋ ធ្លាប់ដឹងពីផ្លូវល្បឿនលឿន។ សូម្បីតែខ្ញុំក៏កាលណោះ គឺមិនទាន់យល់ថា ផ្លូវល្បឿនលឿននោះ ប្រយោជន៍ខ្លាំងប៉ុណ្ណា។ ធ្លាប់ជិះភ្នំពេញ កំពង់សោម ៥ម៉ោង គិតថយមកនៅ ជិត២ម៉ោង វាម៉ិចនឹងទៅរួច! តែនៅចុងឆ្នាំ២០២២ ប្រជាពលរដ្ឋ មួយនគរ រួមទាំងខ្លួនខ្ញុំ គឺទទួលស្គាល់ពីគុណតម្លៃ នៃការតភ្ជាប់ផ្លូវល្បឿនលឿនមួយនេះ យ៉ាងពិតប្រាកដមែន។ មជ្ឈមណ្ឌលភស្តុភាកម្ម និងព្រែកជីទន្លេបាសាក់ ជាគម្រោងដែល ជំរុញកំណេីនសេដ្ឋកិច្ចជាតិ បង្កេីតការងារ ធ្វេីឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូធា កាត់បន្ថយពេលវេលា និងចំណាយដឹកជញ្ជូន។
បច្ចុុប្បន្ន ការដឹកតាមផ្លូវទឹក គឺត្រូវចេញីភ្នំពេញ ទៅវៀតណាម តាមកំពុងផែ Cai Mep ឆ្លងនីតិវិធីរបស់អ្នកជិតខាង (ដកដង្ហេីមតាមច្រមុះគេ) រួចបានត្រឡប់មក កែប កំពតកំពង់សោម កោះកុង តាមផ្លូវទឹកបច្ចុប្បន្ន។ តាមគម្រោងនេះយេីងនឹងមានលទ្ធភាពដូរមកដកដង្ហេីមតាមច្រមុះខ្លួនឯងគឺ ចេញពីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល តាកែវ រួចដល់កែប តែម្តង កាន់បន្ថយចំណាយ និងពេលវេលា ក្នុងការដឹកជញ្ជូនយ៉ាងពិតប្រាកដ។ គម្រោងនេះ នឹងនាំមកនូវផលចំណេញ សេដ្ឋកិច្ចជាតិខ្ពស់ បង្កេីតការងារជាច្រេីន រំដោះទឹកជំនន់និងគ្រោះរាំងស្ងួតយ៉ាងមានប្រសិទ្ធភាព។
អ្នកជិតខាងយេីង មានវៀតណាម រួមទាំងចិន ផងដែរ សុទ្ធតែបានកសាងព្រែកជីកនេះ ដេីម្បីសម្រួលដល់ការបេីកទូលាយការដឹកជញ្ជូនតាមផ្លូវទឹក។ ម្យ៉ាងវិញទៀត ដូនតាយេីងតាំងពីសម័យហ្វូណន មានគំនិតធ្វេីព្រែកជីក កាលពីរាប់ពាន់ឆ្នាំមុនមកម្លេះ។ គម្រោងដែលបានសិក្សា អស់រយៈពេល ២ឆ្នាំយ៉ាងល្អិតល្អន់នេះ គឺពិតជាមិនមែនជាការយល់សប្តិឡេីយ។ សូមចូលរួមគាំទ្រនូវការបង្កេីតប្រវត្តិសាស្ត្រថ្មី នៃវិស័យដឹកជញ្ជូនផ្លូវទឹកកម្ពុជាទាំងអស់គ្នា៕
Chhengsorn Yin កាលខ្ញុំធ្វ់ើការនៅក្នុងគម្រោង យុទ្ធសាស្ត្រអភិវឌ្ឍបឹងទន្លេសាប ដែលគាំទ្រដោយUNDP និង MRC (ឆ្នាំ១៩៩៦-១៩៩៨) លោក ឃិតាំងលឹមអតីតរដ្ឋមន្ត្រីនៃ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បានប្រាប់យើងខ្ញុំថា រដ្ឋាភិបាល សង្គមរាស្ត្រនិយមបានសិក្សា តាំងពីឆ្នាំ១៩៦៨ នូវព្រែកជីក សិប្បនិមិត្ត ពីទន្លេបាសាក់ ទៅកាន់ដំណាក់ចង្អើរ ដើម្បី គេចចេញពីការចំណុះទៅ នឹងចរាចរកាត់តាមវៀតណាម ខាងត្បូង។
Piseth Hang បេីជិកមែន ដូចឲ្យទូកពួកបរទេស មកនៅរស់ខុស កាន់តែច្រេី ជាមិនខាន់ តេី ការជិកព្រៃនេះវាចំណិចស្អីដល់ខ្មែរ បេីនាំចូលច្រេីនជាងនាំចេញនោះ
Veun Visalជីកហើយដីយកទៅណាលក់ឬចំផ្ទះគេចាប់ដាក់គុកទៀតឬព្រេកនឹងយួនដាក់ព្រុំដែនមែនហើយប្រាប់គេឯងថាព្រេកនឹងមានតាំងពីយូយាងណះមកហើយមែនឬ....៘លេងល្ខោនអោយមានលិអូបិតផង។
Justin Ven ធ្វើទៅជាប្រយោជន៍ជាតិកុំអោយតែបូមខ្សាច់ពីទន្លេរអស់អាចបណ្តាលអោយបាក់ច្រាំងទន្លេរបាក់ផ្ទះបជាពលរដ្ឋបានហើយខ្ញុំជួយត្រេកអរចំពោះលោក
គន្ធា គន្ធា -- ចិនរៀបចំគម្រោងអោយខ្មែរដើម្បីអោយខ្មែរខ្ចីលុយចិនដែលមានអត្រាការប្រាក់ខ្ពស់ធ្វើឱ្យលុយចិនមានចរាចរណ៍យ៉ាងសកម្មក្នុងកម្ពុជា
រឿងកម្ពុជាធ្វើទៅខាតឡុងចុងមិនចំណេញចិនអត់ដឹងសំខាន់សងបំណុលតាមកិច្ចសន្យា
Jeu Vinlong ឆ្លៀតរំលឹកប្រវត្តិដ៏ឈឺចាប់នៅសម័យឧដុង្គ ដែលប្រជាជនខ្មែរត្រូវបានកេណ្ឌទៅជីកព្រែក (វិញទេ) តភ្ជាប់ទៅហាទៀង ហើយទទួលនូវសោកនាដកម្មយ៉ាងឈឺចាប់។នឹកដល់សម័យនេះក៏រំលេចនូវប្រវត្តិនៃ(តែអុង)ផងដែរ។ មកដល់បច្ចុប្បន្ន យើងត្រៀមស្វាគមន៍នូវគម្រោងដ៏រសើបសម្រាប់កែប្រែប្រព័ន្ធដឹកជញ្ជូនគឺ គម្រោងព្រែកជីកថ្មីភ្ជាប់ពីទន្លេបាសាក់ទៅខេត្តកែប។
រដ្ឋនឹងជីកព្រែក ១ ដែលមានប្រវែង ៧ គីឡូម៉ែត្រ ដើម្បីបើកផ្លូវទឹកទន្លេបាសាក់ ភ្ជាប់ទៅកំពង់ផែសមុទ្រកែប
ភ្នំពេញៈ កម្ពុជា អាចនឹងជីកព្រែក១ ដែលមានប្រវែង ៧គីឡូម៉ែត្រដើម្បីបើកផ្លូវទឹកសម្រាប់ការធ្វើចរាចរណ៍និងដឹកជញ្ជូនទំនិញតាមកប៉ាល់ពីទន្លេបាសាក់ ទៅកំពង់ផែសមុទ្រក្នុងខេត្តកែប ដោយមិនចាំបាច់ឆ្លងកាត់តាមផ្លូវទឹកប្រទេសជិតខាងទៀតទេ។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន។
ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និង លើកទិសដៅការងារ ឆ្នាំ ២០២៣ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពីថ្ងៃទី ១៥ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការសិក្សាលើគម្រោងផ្លូវនាវាចរណ៍ពីទន្លេបាសាក់ ទៅកំពង់ផែសមុទ្រនេះ ក្រុមការងាររបស់ក្រសួង និង ផ្នែកពាក់ព័ន្ធបានធ្វើឡើងរយៈពេល ២ ឆ្នាំ មកហើយ គឺលទ្ធផលនៃការសិក្សាដែលស្ទើរបញ្ចប់ ១០០ភាគរយនោះ បង្ហាញថា សម្រាប់លក្ខណៈបច្ចេកទេស (ការខួងដីធ្វើតេស្ត, ជីវចម្រុះ, បរិស្ថាន, បរិមាណទឹកទន្លេ, ការជួយរំដោះគ្រោះទឹកជំនន់-រាំងស្ងួតជាដើម) និងផ្លូវច្បាប់គឺមិនមានបញ្ហាទេ។
លោកបន្តថា គម្រោងបើកផ្លូវទឹកភ្ជាប់ពីទន្លេបាសាក់ទៅសមុទ្រក្នុងខេត្តកែបគឺនឹងប្រើប្រាស់ផ្លូវទឹកមួយចំនួនដែលមានស្រាប់ ដោយគ្រាន់តែជីកជម្រៅចុះបន្ថែមនិងជីកព្រែកថ្មីដែលមានប្រវែង ប្រហែល ៧ គីឡូម៉ែត្រទៀតនឹងទៅដល់សមុទ្រក្នុងខេត្តកែប។
លោកថ្លែងថា៖«បើធ្វើបានគម្រោងនេះនឹងប្តូរមុខមាត់ក៏ដូចជាប្តូរការដឹកជញ្ជូនតាមផ្លូវទឹកទៅសមុទ្ររបស់យើង គឺការរៀបចំឱ្យមានផ្លូវដឹកទំនិញមួយទៀតដោយប្រើទន្លេមេគង្គដោយឥឡូវនេះយើងចង់ប្រើទន្លេបាសាក់ ១ ថែមទៀតដើម្បីកាត់បន្ថយចំណាយនៃការដឹកជញ្ជូនកាត់បន្ថយតម្លៃនិងកាត់បន្ថយនីតិវិធីពេលកប៉ាល់ចេញពីកំពង់ផែផ្លូវទឹករបស់យើងទៅសមុទ្រ»។
យោងតាមលោកចាន់ថុលក្នុងការសិក្សារយៈពេល២ឆ្នាំកន្លងមកនេះគឺអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកផ្លូវសមុទ្រនិងកំពង់ផែ នៃក្រសួងសាធារណការនិងដឹកជញ្ជូនបានសហការជាមួយក្រុមហ៊ុនចំនួន២គឺក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនCRBC និងក្រុមហ៊ុនCCCC water Transportation Consultants Co., Ltd។
លោកលើកឡើងថា៖«នេះគឺជាគម្រោងប្រវត្តិសាស្ត្រហើយខ្ញុំសង្ឃឹមថាក្នុងខែនេះ(កុម្ភៈ) យើងនឹងបានតួលេខទាំងអស់ដើម្បីយកមកពិភាក្សាគ្នាជាមួយអន្តរក្រសួងដើម្បីរាយការណ៍ទៅគណៈរដ្ឋមន្ត្រីពិនិត្យថាតើយើងធ្វើឬមិនធ្វើ»។
បើតាម លោក ស៊ុន ចាន់ថុល គម្រោងជីកព្រែកខាងលើក៏នឹងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរឱ្យធ្វើដំណើរទៅកម្សាន្តផងដែរ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងថ្ងៃទី ១៩ ខែកុម្ ភៈថា បើតាមព័ត៌មានដែលលោកទទួលបានគឺផ្លូវទឹកថ្មីនេះនឹងចេញពីទន្លេបាសាក់ត្រង់ ឃុំព្រែកអំបិល (ស្រុកស្អាង ខេត្តកណ្តាល) ភ្ជាប់ទៅសមុទ្រក្នុងខេត្តកែប។ផ្លូវទឹកនេះនឹងដើរតួនាទីសំខាន់ក្នុងការដឹកជញ្ជូនទំនិញពីតាមបណ្តាខេត្តពិសេសខេត្តនៅជាប់ទន្លេសាបនិងមេគង្គទៅកាន់កំពង់ផែសមុទ្រផ្ទាល់តែម្តងដែលនឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាកសិករនិងអ្នកនាំចេញបានយ៉ាងច្រើន។
លោកប្រាប់ទៀតថាបច្ចុប្បន្ននៅតាមបណ្តាខេត្តជាប់ទន្លេសាបក៏មានការសាងសង់កំពង់ផែពហុបំណងសម្រាប់ដឹកទំនិញតាមផ្លូវទឹកផងដែរ។ការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃទាបជាមធ្យោបាយផ្សេងៗទៀត។
លោកលើកឡើងថា៖«ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំឃើញមានគម្រោងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ព្រលានយន្តហោះនិងកំពង់ផែជាបន្តបន្ទាប់កើតឡើង។ សកម្មភាពទាំងអស់នេះនឹងក្លាយជាកម្លាំងទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាក៏ដូចជាលើកកម្ពស់សមត្ថភាពនាំចេញរបស់កម្ពុជាឱ្យបានកាន់តែខ្លាំង»។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា នៅពេលដែលប្រទេសមួយមានមធ្យោបាយដឹកជញ្ជូនកាន់តែសម្បូរបែបនិងចម្រុះវានឹងធ្វើឱ្យសមត្ថភាពនៃការប្រកួតប្រជែងផលិតផលរបស់ខ្លួនលើទីផ្សារអន្តរជាតិមានកាន់តែខ្លាំង។ ផ្លូវទឹកគឺមានភាពចាំបាច់ព្រោះក្រៅពីជួយកាត់បន្ថយការប្រើប្រាស់និងកកស្ទះតាមផ្លូវថ្នល់គឺ វាមានតម្លៃទាបជាងគេទៀតផង។លោកបន្តថាអ្វីដែលពិសេសនោះគឺគម្រោងនេះនឹងធ្វើឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីភ្នំពេញទៅសមុទ្រមិនចាំបាច់ឆ្លងកាត់ប្រទេសគេ (វៀតណាម) ដូចពីមុនឡើយ។
លោកលើកឡើងថា៖«គម្រោងនេះនឹងផ្តល់ផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ ចដូច្នេះបើសាងសង់កាន់តែឆាប់គឺកាន់តែល្អ»។
ពាណិជ្ជកម្មអន្តរជាតិសរុបក្នុងឆ្នាំ ២០២២ មានប្រមាណ ៥២,៤២ ពាន់លានដុល្លារកើនឡើង ៩,២ភាគរយ បើធៀបនឹងឆ្នាំ ២០២១។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានចំនួន ២២,៤៨ ពាន់លានដុល្លារកើនឡើង ១៦,៤ភាគរយ និងការនាំចូលមានចំនួន ២៩,៩៤ ពាន់លានដុល្លារ កើនឡើង ៤,៣ភាគរយ។ នេះបើតាមទិន្នន័យអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា៕
គម្រោងជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ទៅកំពង់ផែសមុទ្រ ខេត្តកំពត នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់សេដ្ឋកិច្ច
ភ្នំពេញៈ អ្នកនៅក្នុងវិស័យដឹកជញ្ជូន បានអះអាងថា គម្រោងជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដែលរាជរដ្ឋាភិបាលទើបបញ្ចប់ការសិក្សាលម្អិត និងអាចចាប់ផ្តើមអភិវឌ្ឍនាពេលខាងមុខ នឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា ក្នុងជំនួបជាមួយលោក Rajeev Kannan នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ Sumitomo Mitsui Banking Corporation (SMBC)កាលពីថ្ងៃទី ៣០ ខែមករា រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានប្រាប់ដៃគូសន្ទនាថា ពេលនេះគម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ទៅកំពង់ផែសមុទ្រខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក គឺបានសិក្សាលម្អិតរួចហើយ ដោយការជីកព្រែកនោះនឹងមិនមានផលប៉ះពាល់ច្រើនឡើយ។
លោក ចាន់ថុល បាននិយាយថា៖ «គម្រោងការជីកព្រែកភ្ជាប់ទន្លេបាសាក់ទៅកំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ បានសិក្សាលម្អិតរួចហើយទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់។ បើយើងរកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យចេញជារូបរាងនោះ វានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូលក្នុងវិស័យនាវាចរណ៍»។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែកុម្ភៈថា គម្រោងជីកព្រែកបើកផ្លូវនាវាចរណ៍តភ្ជាប់ពីទន្លេបាសាក់ (ខេត្តកណ្តាល) ទៅកំពង់ផែសមុទ្រក្នុងខេត្តកំពត នឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពនៃវិស័យឡូជីស្ទិកកម្ពុជា។ វានឹងក្លាយជាចំណែកសំខាន់ក្នុងការបង្កើនសក្តានុពលពាណិជ្ជកម្មអន្តរជាតិ ពិសេសការនាំចេញទំនិញរបស់កម្ពុជា។
លោកបន្តថា គ្រប់វិនិយោគិនទាំងអស់ គឺមុននឹងសម្រេចចិត្តបណ្តាក់ទុននៅកន្លែងណាគេតែងតែសិក្សាយ៉ាងលម្អិតទៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ព្រោះការដឹកជញ្ជូនគឺជាចំណែកមួយដែលធ្វើឱ្យមានបម្រែបម្រួលទៅលើថ្លៃដើមផលិត។
លោកបញ្ជាក់ថា៖ «នៅពេលគម្រោងនេះដាក់ឱ្យប្រើប្រាស់ វានឹងក្លាយជាចំណែកដ៏សំខាន់ដែលចូលរួមលើកកម្ពស់សមត្ថភាពនាំចេញទំនិញកម្ពុជាទៅក្រៅប្រទេស។ ជាធម្មតាការដឹកជញ្ជូនតាមផ្លូវទឹក តែងមានតម្លៃទាបជាងការដឹកជញ្ជូនតាមផ្លូវគោកអាកាស ហើយបរិមាណទំនិញដឹកតាមផ្លូវទឹកក៏បានច្រើន និងមិនបង្កការខូចខាតដល់ផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ផងដែរ»។
លោកបន្ថែមថា មធ្យោបាយដឹកជញ្ជូនសម្បូរបែប និងចម្រុះ គឺជាមេដែកមួយក្នុងការស្រូបទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលក៏កំពុងធ្វើកិច្ចការជាច្រើនដូចជា ការធ្វើបច្ចុប្បន្នភាពច្បាប់វិនិយោគ ការកាត់បន្ថយនីតិវិធីស្មុគស្មាញផ្នែកពាណិជ្ជកម្ម និងការបើកទីផ្សារនាំចេញឱ្យបានកាន់តែធំ។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានឱ្យដឹងថា គម្រោងនេះនឹងផ្តល់ផលវិជ្ជមានច្រើនដល់កម្ពុជា ពិសេសគេអាចប្រើប្រាស់ផ្លូវទឹកខាងលើសម្រាប់ដឹកជញ្ជូនទំនិញដោយផ្ទាល់ទៅកំពង់ផែសមុទ្រ។ នៅពេលប្រព័ន្ធដឹកជញ្ជូនកាន់តែសម្បូរ មានភាពងាយស្រួល និងឆាប់រហ័ស វានឹងធ្វើឱ្យតម្លៃកាន់តែទាប និងសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។
លោកអះអាងថា៖ «នៅពេលមានផ្លូវទឹកនេះ ការដឹកជញ្ជូនទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិ ពិសេសផលិតផលកសិកម្ម នឹងកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស»។
បច្ចុប្បន្នបើគេចង់ដឹកទំនិញតាមផ្លូវទឹកចេញពីកំពង់ផែភ្នំពេញ ទៅកំពង់ផែសមុទ្រក្នុងខេត្តកំពត ឬខេត្តព្រះសីហនុ គឺត្រូវឆ្លងកាត់តាមប្រទេសវៀតណាម។ នេះបើយោងតាមលោក ស៊ិន ចន្ធី៕
ក្រសួង នឹងជីកព្រែកថ្មីតភ្ជាប់ពីទន្លេទៅសមុទ្រកែប ៧គីឡូ ដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងនឹងជីកព្រែកថ្មីសុទ្ធសាធប្រវែងចន្លោះ ៥-៧ គីឡូម៉ែត្រ តភ្ជាប់គ្នារវាងទន្លេ និងសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេទៅកំពង់ផែសមុទ្រកែប។
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាមួយជំហានហើយ ជុំវិញដំណើរការនេះ ដោយលទ្ធផលបញ្ជាក់ថា ក្នុងចម្ងាយផ្លូវទឹក ១៦៨គីឡូម៉ែត្រ ពីព្រែកអំបិលទៅ តាកែវ និងភ្ជាប់ទៅកំពង់ផែកែប ស្មើនឹង ៦៨ភាគរយ គឺជាទន្លេដែលមានស្រាប់ និងជាង ២០ភាគរយ គឺជាប្រព័ន្ធធារាសាស្រ្ត ដែលត្រូវស្តារ និងពង្រីកបន្ថែម។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ក្រោយពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគមជ្ឈមណ្ឌល ភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក នៅក្រុងបូកគោ ថ្ងៃទី ០៥ ខែ ឧសភា។
លោករដ្ឋមន្រ្តីបានលើកឡើងថា វិស័យដឹកជញ្ជូនតាមផ្លូវទឹកនេះចំណេញច្រើន ពោលគឺមិនធ្វើឱ្យឆាប់ខូចផ្លូវ សម្រួលការកកស្ទះចរាចរណ៍ និងចំណេញពេលជាដើម។ ជាក់ស្តែង ក្រសួងកំពុងសិក្សាតភ្ជាប់ពីកំពង់ផែស្វ័យតភ្នំពេញ ទៅកំពង់ផែរណបផ្សេងៗ ដែលគ្រោងនឹងសាង់សង ដូចជា ផែរណបគីឡូលេខ៦ ផែទន្លេបិត ផែព្រែកតាមាក ផែកោះរកា និងផែកំពង់ឆ្នាំងជាដើម តាមលទ្ធភាពដែលអាចធ្វើបាន។ លោកបន្តដូច្នេះថា « យើងកំពុងតែសិក្សា តើអស់ថវិកាប៉ុន្មាន តើចំណេញលើសេដ្ឋកិច្ចប៉ុន្មាន បើសិក្សាទៅខាតមិនចំណេញ ក៏យើងមិនធ្វើដែរ»។
បច្ចុប្បន្ននេះ កម្ពុជា កំពុងមានការរីកម្រើនជាលំដាប់លើវិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកសក្តានុពលវិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិ៕
ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការជីកព្រែកពីទន្លេបាសាក់ តភ្ជាប់ទៅកាន់ខេត្តកែប ដែលវានឹងជាខ្សែទឹកប្រវត្តិសាស្រ្តមួយសំរាប់កម្ពុជា ដើម្បីសម្រួលការដឹកជញ្ជូនផង និងកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាងផង។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសូងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពីពេលថ្មីៗនេះថា កម្ពុជាកំពុងជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក កាន់តែច្រើនតាមដែលអាចធ្វើបាន ខណៈដែលបណ្តាប្រទេសនៅជិតខាងកម្ពុជា ក៏បានប្រើប្រាស់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសគេ។
លោកបន្តថា “ការសិក្សាពីផែនការជីកព្រែក ពីទន្លេបាសាក់ទៅកាន់ខេត្តកែបនឹងបញ្ចប់នៅចុងឆ្នាំនេះហើយ”។
លោកស៊ុន ចាន់ថុលបានបង្ហើបឲ្យដឹងថា ក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងពីផែនការស្ដារផ្លូវទឹកនៅតាមទន្លេបាសាក់ពីព្រែកអំបិលទៅខេត្តតាកែវ កំពត និងខេត្តកែប មានចម្ងាយ១៦៨គីឡូម៉ែត្រ។ តាមការសិក្សាជំហានដំបូង ក្នុងប្រវែង១៦៨គីឡូម៉ែត្រនេះ មានប្រហែល ១១៥គីឡូម៉ែត្រ ជាផ្លូវទឹកដែលអាចធ្វើដំណើរបានទាំងខែប្រាំង និងវស្សា៕
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងជីកព្រែកពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រខេត្តកំពត សិក្សាលម្អិតរួចរាល់ មិនមានអ្វីជាការប៉ះពាល់ឡើយ
(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ បានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា នៅពេលនេះក្រសួងកំពុងតែរកដៃគូក្នុងការអភិវឌ្ឍន៍គម្រោងនេះ ហើយបើសិនជារកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាងនោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ Sumitomo Mitsui Banking Corporation (SMBC) ដឹកនាំដោយលោក Rajeev Kannan នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
នាជំនួបនេះដែរឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជម្រាបឱ្យដឹងថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន និងភស្តុភារកម្ម គឺនៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាខ្លាំង។ ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបញ្ចប់ការសិក្សា ហើយគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលនឹងរៀបចំធ្វើការសិក្សា ព្រមទាំងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការសិក្សាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពី ការអភិវឌ្ឍវិស័យកំពង់ផែក្នុងនោះរួមមាន ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែពហុបំណងខេត្តកំពត និងបានបន្ថែមថារាជរដ្ឋាភិបាលមានគម្រោងនឹងកែប្រែមុខមាត់ខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចពិសេស ដោយរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន កំពង់ផែ ភស្តុភារកម្ម រោងចក្រថាមពល ទេសចរណ៍ បដិសណ្ឋារកិច្ច នឹងប្រមូលផ្តុំនៅទីនោះ។
ចំពោះការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ក្រសួងក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកៀរគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីថែរក្សាបរិស្ថានឱ្យបានគង់វង្សយូរអង្វែង ជាមួយយុទ្ធនាការអព្យាក្រឹតកាបូន និងបានជម្រាបពីទីតាំងស្ថានីយបញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើននៅពាសពេញផ្ទៃប្រទេស ពីសំណាក់ក្រុមហ៊ុនឯកជននានា។
នាឱកាសនោះដែរប្រតិភូ SMBC បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់លើគម្រោងអភិវឌ្ឍន៍នានាដែលឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកយកមកជម្រាបជូន និងបានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កម្ពុជា ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោក Rajeev Kannan ក៏បានជម្រាបជូនដែរថា ទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍ SMBC គឺមានបទពិសោធន៍ជាច្រើន និងរយៈពេលជាយូរឆ្នាំ ទាំងក្នុង និងក្រៅតំបន់ ជាមួយគ្នានេះដែរក្នុងប្រទេសកម្ពុជា SMBC កំពុងសហការជាមួយធនាគារអេស៊ីលីដា អនុវត្តនូវគម្រោងក្នុងការលើកម្ពស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របគ្នាជាមួយការជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី របស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ SMBC កំពុងសម្លឹងមើលឱកាសក្នុងការសហការជាមួយរាជរដ្ឋាភិបាល និងបានស្នើសុំការណែនាំពីសំណាក់លោកទេសរដ្ឋមន្ត្រី ក្នុងការស្វែងរកឱកាសក្នុងការវិនិយោគ ចំពោះបណ្ដាគម្រោងថ្មីៗរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសគឺនៅក្នុងវិស័យភស្តុភារកម្ម និងវិស័យកំពង់ផែ។ ជាងនេះទៅទៀតមានគម្រោងធំៗចំនួន២ ដែល SMBC ផ្ដោតការចាប់អារម្មណ៍ជាខ្លាំងក្នុងការផ្តល់ហិរញ្ញប្បទាន រួមមាន៖ គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត និងគម្រោងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្មនៅរកម្ពុជា ដែលក្នុងផែនការមេនេះមានគម្រោងជាង ៣៣២គម្រោង ជាមួយនឹងទឹកប្រាក់ជាង ៤៨ពាន់លានដុល្លារ៕
គម្រោងព្រែកជីកពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រខេត្តកំពត បង្ហាញថា គ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់
ភ្នំពេញ៖ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បង្ហាញថា គ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់ ខណៈដែលគម្រោងនេះត្រូវបានព្យាករថា នឹងក្លាយជាកម្លាំងចលករ កែប្រែមុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា លើឆាកអន្តរជាតិ និងផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចជាតិ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ក្រោយមានកិច្ចប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) អំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។
នៅក្នងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ជាមួយគ្នានេះ លទ្ធផលនៃការសិក្សាផ្នែកជលសាស្រ្ត ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ចប់សព្វគ្រប់ និងលើកយកមកបង្ហាញជូនអង្គប្រជុំនាឱកាសនេះផងដែរ។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត បើតាមលទ្ធផលសិក្សាសមិទ្ធិលទ្ធភាពទាំងដំណាក់កាលទី១ និងទី២ បានបង្ហាញឱ្យឃើញថា មិនមានចោទជាបញ្ហាឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ ទន្ទឹមនឹងនេះដែរ គម្រោងត្រូវបានអ្នកជំនាញព្យាករថា នឹងផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកហិរញ្ញវត្ថុ (Financial Internal Rate of Return – FIRR) និង អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ឃើញថាមានកម្រិតខ្ពស់ជាងគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនផ្សេងៗ តាមរយៈផ្លូវគោក និងផ្លូវដែក។ ភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិលទ្ធភាពនេះ ដោយមានរួមបញ្ចូលនូវផែនការមេ ផែនការសកម្មភាព និងផែនការអាទិភាព ដើម្បីដាក់ពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី មុននឹងរៀបចំដាក់ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី នាពេលបន្ទាប់។
សូមជម្រាបជូនថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត។ ទន្ទឹមគ្នានេះដែរ គម្រោងនេះត្រូវបានរំពឹងទុកថា នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន។ លើសពីនេះទៅទៀត ប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងផ្តល់ភាពងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕
កម្ពុជា បោះ១ជំហានទៅមុខទៀតហើយក្នុងគម្រោងព្រែកជីកពីទន្លេបាសាក់ ទៅកំពង់ផែសមុទ្រខេត្តកំពត
ការសិក្សាពីគម្រោងផ្លូវនាវាចរណ៍ ឬព្រែកជីក ដែលមានប្រវែងសរុប ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត បានបង្ហាញថា គម្រោងនេះគឺមិនមានចោទជាបញ្ហាអ្វីឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់ ពោលគឺការឆ្ពោះទៅមុខមួយជំហានទៀតក្នុងការឈានដល់ការអនុវត្តគម្រោងនេះ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) អំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។
មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ នៅក្នងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ជាមួយគ្នានេះ លទ្ធផលនៃការសិក្សាផ្នែកជលសាស្រ្ត ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ចប់សព្វគ្រប់ និងលើកយកមកបង្ហាញជូនអង្គប្រជុំនាឱកាសនេះផងដែរ។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត បើតាមលទ្ធផលសិក្សាសមិទ្ធិលទ្ធភាពទាំងដំណាក់កាលទី១ និងទី២ បានបង្ហាញឱ្យឃើញថា មិនមានចោទជាបញ្ហាឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ ទន្ទឹមនឹងនេះដែរ គម្រោងត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកហិរញ្ញវត្ថុ (Financial Internal Rate of Return – FIRR) និង អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ឃើញថាមានកម្រិតខ្ពស់ជាងគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនផ្សេងៗ តាមរយៈផ្លូវគោក និងផ្លូវដែក។
ភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិលទ្ធភាពនេះ ដោយមានរួមបញ្ចូលនូវផែនការមេ ផែនការសកម្មភាព និងផែនការអាទិភាព ដើម្បីដាក់ពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី មុននឹងរៀបចំដាក់ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី នាពេលបន្ទាប់។
សូមជម្រាបជូនថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត។ ទន្ទឹមគ្នានេះដែរ គម្រោងនេះត្រូវបានរំពឹងទុកថា នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន។ លើសពីនេះទៅទៀត ប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងផ្តល់ភាពងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕
លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ រយៈពេល២ឆ្នាំ ត្រូវបានអង្គប្រជុំគណកម្មការអន្តរក្រសួងពិនិត្យ និងផ្តល់ការគាំទ្រពេញទំហឹង ដែលគម្រោងនេះនឹងផ្តល់ផលប្រយោជន៍មហិមាសម្រាប់សេដ្ឋកិច្ចជាតិ ជាទីកត់សម្គាល់ និងមិនបណ្តាលឱ្យមានផលអវិជ្ជមានលើផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់
ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណកម្មការអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីសមាជិកគណកម្មការអន្តរក្រសួង និងមានការចូលរួមពីក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consutlant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា និងមន្ត្រីជំនាញបច្ចេកទេសរបស់អន្តរក្រសួងជាច្រើនរូប។
លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពអស់រយៈពេល ២ឆ្នាំ យ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយនេះ បានបង្ហាញឱ្យឃើញថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមាននោះឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥។ អ្វីដែលជាទីកត់សម្គាល់ គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់ធំធេងសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ក្នុងកម្រិតមួយខ្ពស់ជាងលើសពី អត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។
អង្គប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសលើគ្រប់ទិដ្ឋភាពនៃការសិក្សារួមមាន បច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥ តាមរយៈការលើកជាសំណួរ និងសំណូមពរ សំដៅធ្វើឱ្យគម្រោងនេះមានភាពកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាពិសេស អង្គប្រជុំបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អាចចាប់ផ្តើមអនុវត្តជាក់ស្តែងឱ្យបានលឿន។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអង្គប្រជុំ ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមកាងារ ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សាគម្រោងជាប្រវត្តិសាស្រ្តមួយនេះឱ្យបានចេញជារូបរាង និងគ្របដណ្តប់គ្រប់ទិដ្ឋភាពសំខាន់ៗទាំងអស់ និងបានណែនាំឱ្យក្រុមការងាររៀបចំធ្វើបច្ចុប្បន្នភាពរបាយការណ៍សិក្សានេះស្របតាមសំណូមពរ និង តាមស្មារតីនៃអង្គប្រជុំ និងត្រូវរៀបចំរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះដើម្បីជម្រាបជូនសម្តេចតេជោ និងរៀបចំរបាយការណ៍នៃការសិក្សានេះជូនទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័តផងដែរ៕
2023-05-19 02:09pm Vanthy Hort
Vanthy Hort គម្រោងជីកផ្លូវទឹកតភ្ជាប់ទន្លេ ទៅសមុទ្រ ត្រូវបានរាជរដ្ឋាភិបាលអនុម័តហើយ គ្រោងចំណាយថវិកា ១,៧០០ លានដុល្លារ និងចំណាយពេល ៤ឆ្នាំ (ភ្នំពេញ)៖ ទីបំផុតគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដែលជាគម្រោងដ៏មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញនោះ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យរៀបចំជីកហើយ ដោយគ្រោងចំណាយថវិកាប្រមាណ ១,៧០០ លានដុល្លារ និងចំណាយពេល៤ឆ្នាំ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី ១៩ ខែឧសភា ឆ្នាំ២០២៣នេះ។
មុននឹងការអនុម័តលើគម្រោងនេះ សម្តេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានបើកការជជែកដេញដោលគ្នាយ៉ាងយកចិត្តទុកដាក់បំផុត។ ជាពិសេសស្តាប់ការពន្យល់នានាពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអ្នកសិក្សា និងអនុវត្តន៍គម្រោងនេះ។
កិច្ចពិភាក្សាបានធ្វើឡើងតាំងពីម៉ោង ១០ព្រឹក រហូតដល់ម៉ោងជាង ១ រសៀល។ ជាមួយនឹងការអនុម័តនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធផលប៉ះពាល់បរិស្ថាន ដែលបណ្ដាលមកពីទឹកសមុទ្រ និងបន្តពិភាក្សាជាមួយគណៈកម្មាធិការចម្រុះ នៃគណៈកម្មការទន្លេមេគង្គបន្ថែមទៀត។
គម្រោងនេះ ត្រូវបានដាក់ឈ្មោះថា «គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់»។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ មានគោលបំណងពង្រីកនូវវិសាលភាពនៃការប្រើប្រាស់សក្ដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមួយកម្រិតថែមទៀត និងផ្ដល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលបាននិងកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន។
បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ ត្រូវបានបែងចែកជាពីរដំណាក់កាល ដែលប្រើប្រាស់រយៈពេលសរុប ២៦ ខែ រួមមាន៖ ដំណាក់កាលទី១ ការសិក្សាបឋម ប្រើរយៈពេល ១៤ ខែ និងដំណាក់កាលទី២ ការសិក្សាសមិទ្ធិលទ្ធភាព ប្រើរយៈពេល ១២ ខែ។
ក្រុមការងារបច្ចេកទេស បានកំណត់គោលដៅនៃការសិក្សានេះ ដើម្បីបង្កើនអធិបតេយ្យភាពការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយពេលវេលា ចម្ងាយ និងថវិកា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវថ្នល់។
តាមរយៈការសិក្សារបស់ក្រុមការងារបច្ចេកទេស បានបង្ហាញឱ្យឃើញផងដែរថា តម្រាយផ្លូវទឹកដែលតភ្ជាប់ទៅពីទន្លេ ទៅសមុទ្រ ស្រដៀងគ្នានេះ ក៏ធ្លាប់បានជីកតាំងពីអាណាចក្រហ្វូណនមកម្ល៉េះ ហើយផ្លូវទឹកនេះ នឹងត្រូវកសាងលើតម្រាយខ្សែផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់។
គម្រោងនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាទីបំផុតទាំងលើបច្ចេក ទិដ្ឋភាពច្បាប់ ផលប៉ះពាល់ និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។ ការសិក្សា ត្រូវបានបញ្ជាក់លំអិតដូចខាងក្រោម៖
* លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក៖ តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០ គីឡូម៉ែត្រ ចាប់ផ្តើមពី ព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែបដែលមានប្រជាជនសរុបប្រមាណ ១.៦ លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
* ការរចនាប្លង់វិស្វកម្ម និងស្ថាបត្យកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក សំណង់ផ្លូវទឹក និងសន្ទះផ្លូវនាវាចរណ៍៖ ការស្ថាបនាច្រាំងនៃផ្លូវនាវាចរណ៍នេះ នឹងប្រើប្រាស់វិធីសាស្ត្រចំនួនពីរប្រភេទដែលសមស្រប គឺការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និងការរៀបចំច្រាំងទន្លេបាសាក់ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៉ីង ដោយប្រើប្រាស់ Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣ កន្លែង ដែលស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប សាងសង់ស្ពានចំនួន ១១ កន្លែង។
* លទ្ធផលនៃការសិក្សាវិភាគផ្នែកជលសាស្ត្រ និងរំហូរទឹក កករទឹក និងការជ្រៀតចូលនៃទឹកប្រៃ៖ គម្រោងនេះនឹងត្រូវការប្រើប្រាស់ទឹកជាមធ្យមតិចជាង ២ភាគរយ ប៉ុណ្ណោះពីទន្លេ និងព្រែកធម្មជាតិ ក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។
ក្នុងករណីមានបម្រែបម្រួលអាកាសធាតុ ដែលបណ្ដាលឱ្យកម្ពស់ទឹកសមុទ្រកើនឡើងលើសពី ០.៥ម៉ែត្រ លើកម្រិតធម្មតាហើយទ្វារនៃសន្ទះផ្លូវទឹកត្រូវបានបើកចំហ ៩០ ភាគរយក្នុងមួយថ្ងៃ នោះអាចបណ្តាលឱ្យមានការជ្រៀតចូលទឹកប្រៃពីសមុទ្រក្នុងកម្រិតអតិបរមាប្រមាណត្រឹមតែ ១.២៣ ភាគរយប៉ុណ្ណោះ ដែលបរិមាណនេះ ជាចំនួនតិចតួច និងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីនោះទេ។ ក្នុងករណីដែលបិទសន្ទះផ្លូវនាវាចរណ៍ ១០០ ភាគរយក្នុងមួយថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាលឱ្យបាត់បង់ ឬប្រែប្រួលរំហូរទឹកនោះទេ។
* លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី៖ ក្នុងអំឡុងពេលអនុវត្តគម្រោងសាងសង់ អាចនឹងមានផលប៉ះពាល់បរិស្ថានតិចតួច ប៉ុន្តែអាចគ្រប់គ្រងបានតាមរយៈការប្រើប្រាស់វិធានគ្រប់គ្រងបរិស្ថាន និងសំណល់តាមស្ដង់ដារជាតិ និងអន្តរជាតិដែលមានស្រាប់ និងធ្លាប់បានអនុវត្តរួចមកហើយលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់ក្រសួងប្រកបដោយប្រសិទ្ធភាព។
* លទ្ធផលនៃការសិក្សា និងពិនិត្យលើទិដ្ឋភាពច្បាប់ និងកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥៖ គម្រោងនេះ ជាគម្រោងដែលមានលក្ខណៈជាការប្រើប្រាស់ និងបង្វែរទឹកចេញពីទន្លេបាសាក់ ដែលជាដៃមួយនៃទន្លេមេ (ក្នុងអាងទន្លេមេគង្គ) ទៅអាងទន្លេដទៃផ្សេងទៀត (ក្រៅពីអាងទន្លេមេគង្គ)។
យោងតាមខ្លឹមសារនៃមាត្រា៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្ដីពីការប្រើប្រាស់ទឹកដោយសមហេតុផល និងសមធម៌នៅក្នុងដែនដីរៀងៗខ្លួន គម្រោងនេះ អាចអនុវត្តបាន ដោយភាគីកម្ពុជា គ្រាន់តែអនុវត្តធ្វើការជូនដំណឹងជាមុន ទៅគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គ ដោយភ្ជាប់ជាមួយនូវរបាយការណ៍នៃការសិក្សាលម្អិត មុនពេលចាប់ផ្ដើមការងារសាងសង់ប៉ុណ្ណោះ ដោយមិនចាំបាច់ស្នើសុំការយល់ព្រមណាមួយពីប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គនោះឡើយ។
* លទ្ធផលនៃការវាយតម្លៃលើផលប៉ះពាល់ផ្នែកសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាតិ៖ លទ្ធផលនៃការសិក្សាបានបង្ហាញថា តំបន់ដែលផ្លូវទឹកឆ្លងកាត់សុទ្ធសឹងតែជាតំបន់វាលស្រែ ព្រែក ឬស្ទឹងធម្មជាតិ និងជាតំបន់វាលទំនាបលិចទឹកស្រាប់ ហើយជាតំបន់មានដង់ស៊ីតេប្រជាពលរដ្ឋរស់នៅតិចតួច និងមិនមានហេដ្ឋារចនាសម្ព័ន្ធជាតិធំៗនោះទេ។ តាមរយៈការវាយតម្លៃលើផលប៉ះពាល់លម្អិត និងបទពិសោធន៍ដែលបានជួបប្រទះកន្លងមកបង្ហាញថា ទំហំនៃផលប៉ះពាល់ គឺស្ថិតក្នុងកម្រិតតិចតួច ដែលងាយស្រួលក្នុងការគ្រប់គ្រង និងដោះស្រាយ។
* លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនាផលប្រយោជន៍សេដ្ឋកិច្ច៖ គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១,៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។
គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។
គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃដឹកជញ្ជូនប្រមាណ ១៧០លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញប្រមាណ ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្នប្រមាណ ១៦ភាគរយ។
គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមានដូចជា ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕
- ១. តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី?
- ២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ។
- ៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
- ៤. តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?។
- ៥. ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។
- ៦. ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។
- ដ់ើម្បីបំរើផលប្រយោជន៍ភូមិសាស្រ្តនយោបាយបុរាណ គឺសម្ព័ន្ធមិត្ត វៀតណាម សៀម ក្នុងការចែក កម្ពុជា ត្រឹមទន្លេមេគង្គ ដោយម្ខាង គ្រប់គ្រងដោយវៀតណាម និង ម្ខាងទន្លេគ្រប់គ្រងដោយ សៀម
- ដើម្បីជាការលួងលោម ប្រជាជន ចម្ប៉ា កុំមានការបះបោរ ប្រឆាំង ផ្តាច់ទឹកដី បំបែករដ្ឋនៅ វៀតណាម បច្ចុប្បន្ន ដោយវៀតណាម ប្រឹងប្រែងរក ទឹកដីថ្មី សម្រាប់ជនជាតិ ចាម គឺ ទឹកដីប្រទេសកម្ពុជាសព្វថ្ងៃ !
យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ៕
Kim Sophea អ្នកខ្លះធ្វើភ្លើ អ្នកខ្លះយល់ស្ទើរ ល្ងីល្ងើធ្វើចេះ !
សុវណ្ណារុន្ទ្រ ងន is with ងន សុវណ្ណារុន្ទ្រ in Phumĭ Ângkôr Borei.
·