ថ្ងៃទី ២៧/ ០៦/ ២០២៤ VOA Khmer នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋខេត្តកណ្តាលជាង ២០០ នាក់ បានប្រមូលផ្តុំគ្នាលើកបដានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបន្តជំរុញលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងមួយនេះ ពន្លឿនការអន្តរាគមន៍ផ្តល់ប្លង់កម្មសិទ្ធិដីធ្លី ដើម្បីពួកគេអាចបន្តរស់នៅ ដោយមិនមានការបណ្តេញចេញ។ កញ្ញា មាស ដា រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ--- បាតុករថា ដីនោះជាដីរដ្ឋ ចុះហេតុអ្វី ក្រុមហ៊ុន អាច យកដីរដ្ឋមក សាងសង់ព្រលានយន្តហោះបាន !! ??? ទីតាំង ទំនប ៩៤ ភូមិ អំពៅព្រៃ ឃុំ កណ្តោក ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល ។
ចុះផ្សាយនៅថ្ងៃ៖ 08/02/2023 - 07:08 ពលរដ្ឋរស់នៅទំនប់៩៤ ក្បែរព្រលានយន្តហោះថ្មី ទាមទារឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិដីធ្លី ក្រោយបារម្ភការបណ្តេញចេញ --ប្រជាពលរដ្ឋរស់នៅទំនប់៩៤ស្ថិតក្បែរគម្រោង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្នើឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិដីធ្លី និងផ្តល់ការអភិវឌ្ឍន៍នៅនឹងកន្លែង ជាជាងការបណ្តេញពលរដ្ឋចេញដោយបង្ខំ។ ក្នុងសេចក្តីថ្លែងការណ៍របស់ពលរដ្ឋរស់នៅទំនប់៩៤ ប្រជាពលរដ្ឋជិត ៥០០គ្រួសារនឹងមិនព្រមចាកចេញពីទីតាំងលំនៅឋានបច្ចុប្បន្នឡើយ ដោយពួកគេអះអាងថា មិនបានតាំងទីលំនៅខុសច្បាប់ដូចការចោទប្រកាន់របស់អាជ្ញាធរ។
ពលរដ្ឋប្រមាណ ៤៧៣ គ្រួសាររស់នៅលើទំនប់៩៤ ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៧ ខែកុម្ភៈបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយព្រួយបារម្ភទៅនឹងបញ្ហាបណ្តេញចេញដោយបង្ខំនាពេលអនាគត ពីអាជ្ញាធរ ទាក់ទិននឹងវិវាទដីធ្លីក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ សេចក្តីថ្លែងការណ៍នោះបានរៀបរាប់ថា ពលរដ្ឋរងផលប៉ះពាល់ទាំងអស់ចង់បានការអភិវឌ្ឍន៍នៅនឹងកន្លែង និងស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីដែលអាជ្ញាធរធ្លាប់បដិសេធមិនជូន។
អ្នកស្រី ឃន ស្រី ពលរដ្ឋរស់នៅក្នុងលើទំនប់៩៤បានថ្លែងមកវិទ្យុបារាំងអន្តរជាតិRFIថា ពលរដ្ឋជិត៥០០គ្រួសារដែលរងផលប៉ះពាល់ពីការបណ្តេញចេញនេះ មិនបានរស់នៅលើទីតាំងខុសច្បាប់ដូចការចោទប្រកាន់របស់រដ្ឋបាលខេត្តកណ្តាលថា ពលរដ្ឋទាំងអស់ នៅរស់ដោយអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ។ មិនដូចការចោទប្រកាន់ត្រង់ថា ពលរដ្ឋមានការដឹងលឺពីអាជ្ញាធរ មានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ប័ណ្ណបោះឆ្នោត និងឯកសារបញ្ជាក់ការកាន់កាប់ដីធ្លី។
តំណាងពលរដ្ឋរូបនេះបន្តថា រដ្ឋបាលខេត្តហាក់គ្មានឆន្ទៈក្នុងការដោះស្រាយជូនពលរដ្ឋឡើយ ព្រោះការបណ្តេញពលរដ្ឋចេញដោយបង្ខំនេះ អាចដោយសារតែឥទ្ធិពលនៃគម្រោងសាងសង់របស់អ្នកមានអំណាច។ ហើយអ្នកស្រីរៀបរាប់ទៀតថា សកម្មភាពសាងសង់ព្រលានយន្តហោះបន្តជាប្រចាំ ខណៈបុគ្គលិកក្រុមហ៊ុនព្រលានយន្តហោះវិញ មកល្បាតទាំងយប់ទាំងថ្ងៃ និងថតផ្ទះពលរដ្ឋស្ទើតែរាល់ថ្ងៃ ហើយថែមទាំងហាមមិនឱ្យពលរដ្ឋសាងសង់សំណង់ថ្មី ឬជួសជុលសំណង់ចាស់អ្វីឡើយ។
តែយ៉ាងណា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលអះអាងថាលោកមិនបានចាត់ទុកប្រជាពលរដ្ឋរស់នៅលើទំនប់៩៤ខុសច្បាប់នោះទេ ប្រសិនបើលក្ខខណ្ឌណាខុសច្បាប់ លោកក៏មិនឱ្យពលរដ្ឋរស់នៅទីតាំងនោះរហូតមកទល់សព្វថ្ងៃនេះដែរ។ លោក គង់ សោភ័ណ្ឌបន្តថា អាជ្ញាធរមិនមានការគំរាមកំហែង រឺមានបំណងបណ្តេញពលរដ្ឋណាមួយចេញនោះឡើយ។
បើតាម អភិបាលខេត្តរូបនេះ អាជ្ញាធរគ្រាន់តែមិនអនុញ្ញាតឱ្យពលរដ្ឋសាងសង់សំណង់ថ្មី ដើម្បីផ្តល់ពេលវេលាឱ្យរដ្ឋបាលខេត្តស្តារប្រព័ន្ធធារាសាស្ត្រឡើងវិញ និងកំពុងរកដំណោះស្រាយសមស្របជូនពលរដ្ឋ ពីព្រោះទីតាំងនេះ នៅក្បែរនឹងគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីពេក។
ក៏ប៉ុន្តែ អ្នកស្រី សុខ ចិន្តា ពលរដ្ឋរងផលប៉ះពាល់មួយរូបទៀតបានលើកឡើងថា ពលរដ្ឋមិនហាមឃាត់ការអភិវឌ្ឍរបស់រដ្ឋាភិបាលឡើយ។ ប៉ុន្តែការអភិវឌ្ឍក្រោមទឹកភ្នែកពលរដ្ឋ និងគ្មានតម្លាភាព អ្នកស្រីមិនចង់បាននោះទេ។ អ្នកស្រី ចិន្តាថា ប្រសិនបើរដ្ឋបាលខេត្តគ្មានបំណងបណ្តេញពលរដ្ឋចេញ ហេតុអ្វីបានជារដ្ឋបាលខេត្តមិនព្រមផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ដោយនៅបន្តចោទពលរដ្ឋថា កំពុងរស់នៅខុសច្បាប់យ៉ាងដូច្នេះ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី បានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០១៩ លើផ្ទៃដីចំនួន២៦០០ហិកតា ស្ថិតនៅក្នុងឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល និងផ្នែកមួយចំនួនទៀតលយដល់ឃុំ ពត់សរ នៃស្រុកបាទី ខេត្តតាកែវ។ គម្រោងសាងសង់របស់ក្រុមហ៊ុនOCIC របស់អ្នកឧកញ្ញា ពុង ឃាវសែនេះ តែងតែមានវិវាទជាពលរដ្ឋ ករណីភាគច្រើនគឺការរំលោភបំពានដីធ្លីរបស់ពលរដ្ឋ និងការផ្តល់តម្លៃមិនស្របតាមទីផ្សារ៕
ផែនទីព្រលានយន្តហោះ ភ្នំពេញថ្មី
បញ្ហា តម្លៃដី សាលាខេត្តទិញ ៨ ដុល្លា/ ម២ ដូច្នេះ ៤០០ ហិចតា ឬ ៤,០០០,០០០ ម២ = ៣២,០០០,០០០ ដុល្លាចំណែកពលរដ្ឋទាមទារ ប្រមាណ ១២០ ដុល្លា/ម២ = ៤៨,០០០,០០០ ដុល្លា ! ។ រដ្ឋបាលខេត្ត ទិញដីពលរដ្ឋថោក តែមានដីសម្រាប់ពលរដ្ឋរស់នៅសាងសងលំនៅដ្ឋាន បើពលរដ្ឋលក់ផ្ទាល់ឲ្យ ក្រុមហ៊ុន ពលរដ្ឋគ្មានដីសម្រាប់លំនៅដ្ឋាន និង ប្រកបមុខរបរ!។ នេះជាប្រភេទដីស្រែ ក្រោយពីមានគម្រោងអភិ. វាក្លាយជាដីពាណិជ្ជកម្ម ដីលំនៅដ្ឋាន ដីឧហ្សាហកម្ម ដែលឈានដល់កម្រិតដីឡើងថ្លៃ និងការធ្វើ បាតុកម្មទាមទារសំណងដ៍ខ្ពស់ ! ដែលស្ថិតក្នុងបរិបទ ទីផ្សារអចលនទ្រព្យ៕
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលរាជរដ្ឋាភិបាលកំពុងរៀបចំសាងសង់ នៅលើកទឹកដីខេត្តកណ្តាល និងតាកែវនោះ អាចនឹងត្រូវចំណាយពេលវេលាពី៤ ទៅ៦ឆ្នាំ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ថ្មីៗនេះ គណៈកម្មការអន្តរក្រសួងដែលមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាននោះ ដើម្បីរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្តាល និងតាកែវ មានភារកិច្ច, ក្នុងការពិនិត្យ, សិក្សាវាយតម្លៃដី, ការដោះស្រាយដីធ្លី, ការរៀបចំដីធ្លី, រួមទាំងការពិនិត្យ, ផ្តល់យោបល់លើផែនការមេ, តាមដាន និងត្រួតពិនិត្យការសាងសង់ ជាពិសេសការសិក្សាវាយតម្លៃដី, ការដោះស្រាយដីធ្លី, ការរៀបចំដីធ្លី គឺត្រូវការពេលវេលាមួយ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
លោក ស៊ីន ចាន់សិរីវុត្ថា យល់ឃើញថា សម្រាប់គម្រោងអាកាសយានដ្ឋានថ្មីមិនទាន់ដឹងទេថា នឹងចាប់ផ្តើមនៅពេលណាទេ អាស្រ័យទៅលើគណៈកម្មការដោះស្រាយផ្នែកសង្គម និងបរិស្ថានពិសេសពាក់ព័ន្ធនឹង ដំណោះស្រាយដីធ្លី តែលោកយល់អាចនឹងត្រូវការពេលប្រហែល១ ឬ២ឆ្នាំ ទើបដោះស្រាយចប់។
ថ្លែងក្នុងកិច្ចសម្ភាសន៍ ភ្ញៀវពិសេសប្រចាំសប្ដាហ៍របស់ទូរទូស្សន៍ Fresh News លោកបណ្ឌិត ស៊ីន ចាន់សិរីវុត្ថា ឲ្យដឹងថា «កង្វល់ដែលពាក់ព័ន្ធដល់បញ្ហាបរិស្ថាន គឺត្រូវសិក្សាពិនិត្យឱ្យអស់គ្រប់ជ្រុងជ្រោយ ទើបបានចាប់ផ្តើមការដ្ឋានបាន អីចឹងខ្ញុំមិនអាចជំរាបជូនថា ពេលណាត្រូវធ្វើនោះទេ។ ប៉ុន្តែបើរាប់ពីថ្ងៃចាប់ផ្តើមទៅ បើតាមបទពិសោធន៍លក្ខណៈអន្តរជាតិ អាកាសយានដ្ឋានទំហំប៉ុណ្ណឹង ត្រូវការពេលវេលាធ្វើការសាងសង់ចាប់ពី៤-៦ឆ្នាំ»។
លោកឲ្យដឹងថា ការកសាងអាកាសយានដ្ឋានថ្មីនេះ យើងបានគិតគូរយ៉ាងវែងឆ្ងាយ ដោយប្រើប្រាស់ទស្សនៈយូរអង្វែង ដើម្បីធានាថាអាកាសយានដ្ឋានពុំមានកង្វល់ និងបញ្ហាផ្សេងៗក្នុងការពង្រីក។
លោកបន្ថែមថា កន្លងមកមានពាក្យចចាមរាមថា អាកាសយានដ្ឋាននេះអាចផ្លាស់ប្ដូរទីតាំង តែតាមពិតទៅបើតាមរយៈការសហការជាដៃគូរវាងក្រុមហ៊ុន OCIC និងគណៈកម្មការរួចមកឃើញថា មិនមានសភាពណាមួយដែលអាចសនិដ្ឋានថា នឹងផ្លាស់ប្ដូរទីតាំងនោះឡើយ។ អ្វីដែលនឹងត្រូវដោះស្រាយ គឺដោះស្រាយផលប៉ះពាល់លើផ្នែកសង្គម និងបរិស្ថានតែប៉ុណ្ណោះ គឺទីតាំងព្រលានយន្ត គឺនៅដដែលមិនផ្លាល់ប្តូរទៅណានោះទេ។
គួររំឮកថា គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC លោក ពុង ខៀវសែ និងក្រុមហ៊ុនចិនផងដែរ។
ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។
ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។
ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
ព្រលានយន្តហោះភ្នំពេញថ្មីនេះ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ជាព្រលានយន្តហោះធំ និងទំនើបជាងគេនៅតំបន់អាស៊ី ឲ្យទំនើបជាងព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ និងព្រលានយន្តហោះរបស់សិង្ហបុរី៕
រាជរដ្ឋាភិបាលកម្ពុជាបាន បង្ហាញផែនការសាងសង់ព្រលានយន្តហោះដ៏ធំថ្មីមួយនៅក្នុងខេត្តកណ្តាលភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ។ ព្រលានយន្តហោះថ្មីនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយអស់ថវិកាប្រមាណ ១.៥ប៊ីលានដុល្លារ ហើយប្រសិនបើត្រូវបានសាងសង់រួចនោះ ព្រលានយន្តហោះនេះនឹងក្លាយជាព្រលានយន្តហោះធំបំផុតមួយក្នុងចំណោមព្រលានយន្តហោះធំៗក្នុងពិភពលោកផងដែរ។
ឯកសារពីទីស្ដីការគណៈរដ្ឋមន្ត្រីដែលបានផ្ញើទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានលើកឡើងពីការអនុម័តលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. ដើម្បីអភិវឌ្ឍ៍ព្រលានយន្តហោះអន្តរជាតិ។
ឯកសារបានបង្ហាញថា ការអនុម័តយល់ព្រមត្រូវបានធ្វើឡើងនៅដើមខែមករា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៩ រវាងមន្រ្តីកម្ពុជា និងមន្រ្តីចិន ព្រមទាំងមេដឹកនាំជំនួញធំៗក្នុងអំឡុងពេលទស្សនកិច្ចមកកាន់ប្រទេសកម្ពុជារបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិន។
គម្រោងព្រលានយន្តហោះខ្នាតធំនេះជាគម្រោងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំង១៩នោះ ហើយត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍និងសាងសង់ក្នុងស្រុកឈានមុខគេ របស់ឧកញ៉ា ពុង ឃាវសែ និងធនាគារអភិវឌ្ឍន៍ចិន (China Development Bank) ។
ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) របស់រាជរដ្ឋាភិបាលកម្ពុជានេះ នឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ យោងតាមឯកសារខាងលើ ក្រុមហ៊ុន OCIC នឹងកាន់កាប់ភាគហ៊ុនចំនួន ៩០ភាគរយ នៅក្នុងព្រលានយន្តហោះដែលសាងសង់រួចរាល់ ហើយនៅសល់គឺជាភាគហ៊ុនរបស់ SSCA ។
ព្រលានយន្តហោះទំហំ ២.៦០០ហិកតា នឹងក្លាយជាព្រលានយន្តហោះធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare (ទំហំ២,៦១០ហិកតា) និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន (ទំហំ២,៣៣០ហិកតា)។ ទំហំនៃព្រលានយន្តហោះភ្នំពេញបច្ចុប្បន្នគឺ ៤០០ហិកតា។ ព្រលានយន្តហោះថ្មីដែលស្ថិតក្នុងលំដាប់ថ្នាក់ 4F នេះនឹងមានសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ។
ព្រលានយន្តហោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទទួលអ្នកដំណើរដែលត្រូវបានព្យាករណ៍ថានឹងមានចំនួនកើនឡើងនោះទេ ហើយព្រលានយន្តហោះទាំងនោះនៅខ្វះខាតទីកន្លែងដែលត្រូវពង្រីកបន្ថែមទៀត នេះបើតាមលោក តឹករ៉េត សំរេច រដ្ឋលេខាធិការនៅទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ចាប់តាំងពីឆ្នាំ១៩៩៥មក អាកាសយានដ្ឋានកម្ពុជាដែលកម្មសិទ្ធិភាគច្រើនជារបស់ក្រុមហ៊ុន Vinci Group របស់បារាំង គឺត្រូវបានផ្តល់សម្បទានរយៈពេល ៤៥ឆ្នាំ ដើម្បីគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិចំនួន៣នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺអាកាសយានដ្ឋាននៅភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ តាមលោក ខែក ណូរីនដា ប្រធានផ្នែកទំនាក់ទំនងនៃ Societe Concessionnaire de l’Aeroport បានឲ្យដឹងថា ក្រុមហ៊ុននេះបានដាក់ស្នើផែនការទៅកាន់រដ្ឋាភិបាលកាលពីឆ្នាំមុនដើម្បីពង្រីកព្រលានយន្តហោះនៅភ្នំពេញ និងសៀមរាប ដើម្បីឆ្លើយតបនឹងកំណើនចរាចរណ៍នាពេលអនាគត។
លោក Touch Samang អនុប្រធានក្រុមហ៊ុន OCIC មិនអាចធ្វើអត្ថាធិប្បាយដល់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ស្តីពីគម្រោងនេះបានទេកាលពីដើមខែមករា ដោយបញ្ជាក់ថាលោកមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់នៅក្នុងដៃទាក់ទងនឹងដំណើរការគម្រោងនោះទេ។
ព័ត៌មានក្នុងស្រុកមួយបានដកស្រង់សម្តីអ្នកនាំពាក្យរបស់ SSCA លោក ស៊ិន ចាន់សិរីវុត្ថា កាលពីដើមខែមករា ដោយបានលើកឡើងថា មិនមានផែនការលម្អិតឬកិច្ចព្រមព្រៀងនៅឡើយទេ ហើយអាជ្ញាធរអាកាសចរណ៍ក៏មិនទាន់បានជួបជាមួយក្រុមហ៊ុន OCIC ដើម្បីពិភាក្សាអំពីគម្រោងនេះនៅឡើយ។ លោកបានមានប្រសាសន៍ថា “គម្រោងនេះនឹងត្រូវការពេលវេលាយូរដើម្បីសម្រេចបានដោយសារតែយើងត្រូវការការចរចាលើលក្ខណៈវិនិច្ឆ័យជាច្រើនលើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង” ។
កន្លែងព្រលានយន្តហោះនេះត្រូវបានគេព្យាករណ៍ថានឹងគ្របដណ្តប់លើផ្ទៃដី ៧០០ហិកតា ហើយទីតាំងដែលនៅសេសសល់នឹងត្រូវអភិវឌ្ឍន៍ទៅជាទីក្រុងព្រលានយន្តហោះ ដែលរួមមាន ការអភិវឌ្ឍចម្រុះរួមបញ្ចូលទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាន។ លោក ចាន់ សិរីវុត្ថា បានពន្យល់ថា ការវិនិយោគតែលើវាលយន្តហោះមួយមុខ មិនបង្កើតប្រាក់ចំណេញនោះទេ ដូច្នេះហើយការអភិវឌ្ឍត្រូវតែមានមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងសេវាផ្សេងៗទៀតនៅក្បែរនោះដើម្បីទាក់ទាញអតិថិជន។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងសុទិដ្ឋិនិយមរបស់លោកក្នុងពេលជួបជុំជាមួយកម្មករនៅពាក់កណ្តាលខែមករា អំពីការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីចំនួនពីរនៅក្នុងប្រទេស។ លោកបានមានប្រសាសន៍ថា “កំណើនទេសចរណ៍ពិតជាបង្ហាញពីទស្សនៈត្រឹមត្រូវរបស់ប្រទេសក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីពីរ”។
កាលពីឆ្នាំមុន ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៥.៦លាននាក់។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “នេះត្រូវបានចាត់ទុកថាជាមោទនភាពមួយដើម្បីធ្វើឲ្យបានល្អបំផុតដើម្បីលើកកម្ពស់វិស័យនេះ”។ លោកក៏បានចង្អុលបង្ហាញថា “យើងនឹងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំមួយរបស់ប្រទេស។”
ឆ្នាំ២០២៣ កម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិខ្នាតធំ២ដែលចំណាយលុយសាងសង់ជាង២ពាន់លានដុល្លារ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃទី ២៤ ខែមិថុនា ម្សិលមិញនេះ បានចុះហត្ថលេខាលើផែនការមេសាងសង់ចុងក្រោយនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI)។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣។ ឆ្នាំ២០២៣នេះ ក៏ជាឆ្នាំនៃការបញ្ចប់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅក្នុងខេតកណ្តាលផងដែរ។ ព្រលានយន្តហោះអន្តរជាតិទាំងពីរនេះ គ្រោងនឹងចំណាយថវិកាសាងសង់ជាង២ពាន់លានដុល្លារអាមេរិក។ បើគ្មានអ្វីប្រែប្រួលទេ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិខា្នតធំថ្មីចំនួនពីរ គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) និង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិនេះ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AIAI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ នៅលើផ្ទៃដី១,៧០០ហិកតា។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដែលមានរយៈពេលសាងសង់៣៦ខែ។
ចំណែក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីវិញ មានទីតាំងនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។អាកាសយានដ្ឋានអន្តរជាតិថ្មីនេះគ្រោងវិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់លោកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ ខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចនឹងទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣, ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង ៥០លាននាក់នៅក្នុងឆ្នាំ២០៥០។
ដោយឡែក អាកាសយានដ្ឋានអន្តរជាតិកងកេងក្នុងខេត្តព្រះសីហនុវិញ ក៏កំពុងត្រូវបានពង្រីកបន្ថែមផងដែរ។ អាកាសយានដ្ឋានអន្តរជាតិនេះកំពុងត្រូវបានសាងសង់ពង្រីកបន្ថែមដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានSCA ដោយគ្រោងពង្រីកអាចឱ្យយន្តហោះចុះចតបានច្រើនជាង១៣គ្រឿង និង អាចស្វាគមន៍វត្តមានប្រភេទយន្ដហោះធុនធំបាន។ អាកាសយានដ្ឋានអន្តរជាតិនេះនឹងបញ្ចប់ការសាងសង់ពង្រីកបន្ថែមនៅក្នុងឆ្នាំ២០២២។ តាមគម្រោង អាកាសយានដ្ឋានអន្តរជាតិកងកេងក្នុងខេត្តព្រះសីហនុអាចទទួលអ្នកដំណើរបាន៣,៦ លាននាក់ក្នុងចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ និងពីឆ្នាំ២០៣០ ដល់ឆ្នាំ ២០៤០ អាចទទួលអ្នកដំណើរបាន៥ លាននាក់។
ក្រៅពីព្រលានយន្តហោះអន្តរជាតិទាំងបីនេះ កម្ពុជាក៏កំពុងអភិវឌ្ឍ និងគ្រោងអភិវឌ្ឍលើព្រលានយន្តហោះក្នុងស្រុកផ្សេងៗទៀតផងដែរ ដូចយ៉ាង ព្រលានយន្តហោះនៅក្នុងខេត្តកោះកុង ព្រលានយន្តហោះខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តមណ្ឌលគិរីជាដើម។ ចំពោះការអភិវឌ្ឍលើព្រលានយន្តហោះជាតិ និងអន្តរជាតិទាំងនេះ រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណ៣,៥៦០លានដុល្លារអាមេរិក។ នេះបើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា៕
ខណៈព្រលានយន្ដហោះភ្នំពេញថ្មី កំពុងដំណើរការសាងសង់ ក៏លេចលឺមានគម្រោងថ្មីមួយ ជាផ្លូវល្បឿនលឿន ភ្ជាប់ទៅដល់ទីតាំងព្រលានផ្ទាល់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ឱ្យកាន់តែងាយស្រួល និងទាន់សភាពការ នៅពេលដាក់ដំណើរការសមិទ្ធផលថ្មីរបស់កម្ពុជានេះ។ ស្របពេលនេះ អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ក៏បានបង្ហើបពីព័ត៌មានលម្អិតនៃគម្រោងផ្លូវល្បឿនលឿនពីអាកាសយានដ្ឋានភ្នំពេញថ្មីនៅខេត្តកណ្តាលមករាជធានីភ្នំពេញ ដោយដំណាក់កាលទី១ គឺគ្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ ខាងមុខនេះ។ អ្នកឧកញ៉ាពុង ឃាវសែ ក៏បានបញ្ជាក់ថា៖ «គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជាHighway ដូចផ្លូវទៅកំពង់សោមទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន ២ ដំណាក់កាល»។នេះបើយោងតាម ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ។ ប្រភពដដែលបានបញ្ជាក់ថា ដំណាក់ទី ១ ប្រវែង ១០ គីឡូម៉ែត្រ សាងសង់តាមផ្លូវសម្ដេចហ៊ុន សែន និងផ្លូវ ២៧១ ហើយចាប់ពីផ្ដុំស្ពានអាកាសក្បាលថ្នល់ឡើងរហូតទៅដល់ផ្លូវជាតិលេខ ២។ ដោយឡែកដំណាក់កាលទី ២ គឺប្រមាណ ១១ គីឡូម៉ែត្រ សាងសង់ចេញពីផ្លូវជាតិលេខ ២ ទៅកាន់អាកាសយានដ្ឋានភ្នំពេញថ្មីផ្ទាល់តែម្ដង។ គួរបញ្ជាក់ផងដែរថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំ ប្រមាណ ២ ៦០០ ហិកតា ស្មើនឹង ២៦គីឡូម៉ែត្រការ៉េ ដែលខណ្ឌដូនពេញ មានផ្ទៃដីជាង៧គីឡូម៉ែត្រការ៉េ ដែលព្រលានយន្ដហោះនេះមានបណ្ដោយ ៦.២គីឡូម៉ែត្រ និងទទឹងប្រមាណ ៤.២គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុក កណ្តាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាល និងក្នុងភូមិសាស្ត្រស្រុក បាទី ខេត្តតាកែវ។ តាមរយៈការសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងជួយបណ្តុះបណ្តាលការងារបច្ចេកទេស ដល់វិស្វករខ្មែរ បានច្រើន និងផ្តល់កម្លាំងបន្ថែមសម្រាប់ការអភិវឌ្ឍន៍ ប្រទេសនាពេលអនាគតផងដែរ។គម្រោងមួយនេះ ក៏បានលើកស្ទួយ ការវិនោយោគអចលនទ្រព្យជុំវិញតំបន់ផងដែរ កាលណាបើនិយាយការលក់ដូរអចលនទ្រព្យ ជុំវិញគម្រោង គេប្រាកដជាទាញព្រលានយន្ដហោះនេះភ្ជាប់ជាមួយ៕
ទីស្តីការគណៈរដ្ឋមន្ត្រី និងអ្នកដឹងនាំនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានសម្រេចជ្រើសរើសទីតាំងសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដោយកំណត់យកទីតាំងនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលមានផ្ទៃដីរហូតដល់២,៦០០ហិកតា។ ព្រលានយន្តហោះថ្មីនេះនឹងត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ១,៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក។
យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីគម្រោងព្រលានយន្តហោះថ្មីនេះ នឹងត្រូវទទួលខុសត្រូវ សាងសង់ដោយក្រុមហ៊ុន “ខេមបូឌា អ៊ែរផត អ៉ិនវេសមិន”។
ទោះបីជាយ៉ាងណា ព័ត៌មានពីកាលបរិច្ឆេទនៃការសាងសង់ និងបញ្ចប់គម្រោងមិនទាន់បានបង្ហាញជាសាធារណៈនៅឡើយ។ខណៈពេលមានចំនួនអ្នកដំណើរតាមជើងយន្តហោះចេញ និងចូលទីក្រុងភ្នំពេញបានកើនឡើងយ៉ាងខ្លាំងក្លាក្នុងរយៈពេល៥ឆ្នាំចុងក្រោយអាជ្ញាធរព្រលានយន្តហោះបានស្នើទៅសាលាក្រុងភ្នំពេញឲ្យពិចារណាលើគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដើម្បីសម្រួលដល់ជើងហោះហើរ។
កន្លងមកដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរអាជ្ញាធរបានពង្រីកបន្ថែមព្រលានយន្តហោះបច្ចុប្បន្ននៅពោចិ៍ចិនតុងភ្នំពេញដើម្បីដោះស្រាយលើតម្រូវការនៃការកើនឡើងនៅក្នុងឆ្នាំបន្ទាប់ដែលមានន័យថាជាការជម្រុញពង្រីកទំហំព្រលានយន្តហោះឲ្យកាន់តែធំជាងមុន។ ប៉ុន្តែការអនុវត្តន៍គម្រោងនេះនឹងធ្វើឲ្យប៉ះពាល់លំនៅដ្ឋានរបស់ពលរដ្ឋកំពុងរស់នៅតាមបណ្តោយរបងព្រលានយន្តហោះពេលបច្ចុប្បន្ននេះ។
ទោះបីជាយ៉ាងណាបច្ចុប្បន្នរាល់មន្ទិសសង្ស័យថាតើព្រលាន្តថ្មីនឹងធ្វើនៅឯណាក៏ត្រូវបានដោះស្រាយ។ កត្តាពិសេសមួយសម្រាប់គម្រោងនេះគឺក៏នឹងជម្រុញឲ្យតំបន់នោះទទួលបានលំហូរនៃការវិនិយោគផ្សេងៗក៏នឹងកើនឡើងក្នុងពេលបន្តបន្ទាប់។
ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យវិញជឿថាវិស័យដីធ្លីនឹងកាន់តែកើនឡើងតម្លៃដីក៏កើនឡើងទ្វេដង។ ឆ្លើយបតទៅនឹងសារព័ត៌មានក្នុងស្រុកលោកបណ្ឌិត គីម ហ៊ាង ដែលជាប្រធានសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថាដីនៅតំបន់នោះពេលនេះឡើងថ្លៃខ្លាំងក្រោយប្រកាសពីគម្រោងព្រលានយន្តហោះនេះ។ លោកថាពីមុនតម្លៃមួយម៉ែត្រការ៉េ មានចាប់ពី១ដុល្លារដល់៥ដុល្លារ ឬមួយហិកតា១ម៉ឺនដុល្លារទៅ៥ម៉ឺនដុល្លារបានឡើងថ្លៃដល់មួយម៉ែត្រការ៉េ១០ដុល្លារ ទៅដល់៦០ ដុល្លារក៏មាន៕ ឆ្នាំ ២០២១ នេះ តម្លៃដីឡើងដល់ ១៥០ ដុល្លា/ម២៕
ក្រុមប្រជាពលរដ្ឋប្រមាណ៣០០នាក់ នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រមូលផ្ដុំគ្នានៅក្បែរដីមានជម្លោះ ដើម្បីទាមទាររកដំណោះស្រាយជាថ្មីទៀត ករណីក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) រំលោភយកដីធ្លីនិងផ្ទះសម្បែងពួកគាត់ ទៅធ្វើព្រលានយន្តហោះថ្មី ដោយមិនបានផ្ដល់សំណងសមរម្យជាមុន។ ពួកគាត់ អះអាងថា ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍មានជិត៤០០គ្រួសារ មិនមែនមានតែ១៥គ្រួសារ ដូចរបាយការណ៍អាជ្ញាធរខេត្តដាក់ទៅថ្នាក់លើនោះទេ។
វិវាទដីធ្លីដែលអូសបន្លាយជាង៣ឆ្នាំមកនេះ កើតមានរវាងពលរដ្ឋចំនួន៣ឃុំ ក្នុងខេត្តកណ្ដាល និង១ឃុំក្នុងខេត្តតាកែវ ជាមួយក្រុមហ៊ុនOCIC របស់ឧកញ៉ា ពុង ឃាវសែ នៅមិនទាន់បញ្ចប់នៅឡើយ ដោយសារតែការចរចារកដំណោះស្រាយរវាងពលរដ្ឋនិងអាជ្ញាធរ មិនត្រូវរ៉ូវគ្នារឿងតម្លៃដី។
តំណាងប្រជាពលរដ្ឋ លោក ទួន វណ្ណៈ ឲ្យដឹងថា ពលរដ្ឋជាង៣រយនាក់ ដែលមកពីឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និង ឃុំពត់សរ នៃស្រុកបាទី ខេត្តតាកែវ បានជួបជុំគ្នាក្បែរទីតាំងដីមានជម្លោះ នៅថ្ងៃទី៤ ខែកក្កដា ដោយមិនមានការរារាំងពីអាជ្ញាធរនិងក្រុមសន្តិសុខក្រុមហ៊ុននោះទេ។
លោកបន្តថា ការជួបជុំគ្នានេះ ដើម្បីរៀបចំញត្តិ និងធ្វើដំណើរទៅរាជធានីភ្នំពេញ នៅសប្ដាហ៍ក្រោយ ដើម្បីស្នើសុំអន្តរាគមន៍ពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងដែនដី និងក្រសួងយុត្តិធម៌ ក្រោយពីអាជ្ញាធរខេត្តកណ្តាលនៅតែផ្ដល់ជម្រើសជូនពលរដ្ឋ ឲ្យលក់ដីឲ្យក្រុមហ៊ុន១ម៉ែត្រការ៉េ តម្លៃ៨ដុល្លារ ឬដោះដូរដីទៅទីតាំងថ្មី។ លោក បញ្ជាក់ថា តម្លៃដីដែលពលរដ្ឋព្រមលក់ឲ្យក្រុមហ៊ុនពេលបច្ចុប្បន្ននេះ ក្នុង១ម៉ែត្រការ៉េ គឺចន្លោះពី១០០ដុល្លារទៅ១៥០ដុល្លារ។
តំណាងពលរដ្ឋនេះ រំពឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងពាក់ព័ន្ធទាំងអស់ ចេញមុខដោះស្រាយជូនប្រជាពលរដ្ឋជិត៤០០គ្រួសារ ឲ្យទទួលសំណងសមរម្យ ដែលអាចទទួលយកបាន ដើម្បីផ្លាស់ទីទៅរស់នៅទីតាំងថ្មី ដែលមានមុខរបរត្រឹមត្រូវអាចចិញ្ចឹមគ្រួសារបាន៖ «ខ្ញុំសូមអំពាវនាវឲ្យសម្ដេចជួយដោះស្រាយដីធ្លីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារព្រលានយន្តហោះហ្នឹង មាន៤០០គ្រួសារ។ ហើយសូមឲ្យសម្ដេចដោះស្រាយឲ្យពួកខ្ញុំតាមតម្លៃទីផ្សារដែលទទួលយកបាន ឬក៏ខ្ញុំលក់ពីកន្លែងហ្នឹងហើយ ខ្ញុំទៅទិញកន្លែងផ្សេងបាន»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងពី អភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សៅវឿន និងអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បាននៅឡើយទេ នៅថ្ងៃទី៤ កក្កដា ដោយហៅទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទោះបីជាយ៉ាងណា លោក គង់ សោភ័ណ្ឌ ធ្លាប់ប្រាប់អាស៊ីសេរី កាលពីពេលកន្លងទៅថា តម្លៃដី ដែលបានដាក់ជូនប្រជាពលរដ្ឋនោះ គឺជាតម្លៃទិញលក់សមរម្យហើយ។ អភិបាលខេត្តរូបនេះ បញ្ជាក់ថា នឹងដោះស្រាយជូនពលរដ្ឋបន្តទៀត ដោយស្នើឱ្យពលរដ្ឋបន្តចូលរួមពិភាក្សាជាមួយអាជ្ញាធរ។
ទាក់ទងរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត សង្កេតឃើញថា ករណីជម្លោះដីធ្លីនេះ មិនមែនមានតែនៅខេត្តកណ្ដាលមួយទេ សឹងតែទូទាំងប្រទេសទៅហើយ ដែលប្រជាពលរដ្ឋនាំគ្នាចេញមុខតវ៉ាទាមទារសំណងសមរម្យពីអាជ្ញាធរនិងក្រុមហ៊ុន ព្រោះថាសំណងដែលក្រុមហ៊ុនទាំងនោះបង្ខំឱ្យពលរដ្ឋទទួលយក គឺមានចំនួនតិចតួច ដែលពលរដ្ឋមិនអាចទៅរកទិញដី និងធ្វើផ្ទះនៅទីតាំងថ្មីបានទេ ក្រោយចាកចេញពីទីតាំងចាស់។
លោកបន្តថា ខាងអាជ្ញាធរខេត្តកណ្ដាលនិងក្រសួងពាក់ព័ន្ធ គួរធ្វើរបាយការណ៍វាយតម្លៃអំពីហេតុ និងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នោះ ដោយបើកចំហ ឲ្យអង្គការសង្គមស៊ីវិលចូលរួមតាមដាន ឲ្យបានច្បាស់លាស់ ដើម្បីបង្ហាញអំពីតម្លាភាព និងភាពជឿជាក់បានក្នុងការដោះស្រាយវិវាទនេះជូនប្រជាពលរដ្ឋ។
លោកយល់ថា អាជ្ញាធរខេត្ត ក្រសួងពាក់ព័ន្ធរួមទាំងភាគីក្រុមហ៊ុន គួរផ្ដល់ដំណោះស្រាយឲ្យបានល្អប្រសើរជូនពលរដ្ឋ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់ បើមិនដូច្នោះទេ ការតវ៉ាពីពលរដ្ឋនឹងកើតមានជាបន្តបន្ទាប់៖ «បើស្ដាប់ទៅ ឮថានឹងយកញត្តិទៅមកខុទ្ទកាល័យសម្ដេចអ៊ីចឹង អាហ្នឹងជាបញ្ហាមួយ។ ឃើញទេវាកើតឡើងហើយ។ ជាបទពិសោធន៍តើហ្នឹងជាដំណោះស្រាយសមរម្យ ដែលចប់ទេ គឺថាអត់ទេ។ ជាពិសេសគឺអាជ្ញាធរខេត្តគួរតែពិចារណាមើល បើមិនអ៊ីចឹងមានការតវ៉ាជាទ្រង់ទ្រាយធំក្នុងកំឡុងពេលមានកូវីដ១៩ហ្នឹង វាធ្វើឲ្យបន្ទុកហ្នឹងធ្លាក់ទៅរដ្ឋវិញទេ។ បើសិនជាមានការឆ្លង មានការអីដែលធ្វើឲ្យមានសភាពធ្ងន់ធ្ងរឡើងទៅ»។
គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី លើផ្ទៃដី ជិតបីពាន់ហិកតារ (២.៦០០)នេះ មានភាពចម្រូងចម្រាស់តាំងពីដើមមក ដោយសារ អាជ្ញាធរ បានកំណត់តម្លៃដី ក្នុងមួយម៉ែត្រការ៉េចន្លោះ ពី៣ដុល្លារ ដល់៨ដុល្លារ។ គម្រោងនេះ លាតសន្ធឹង ឬគ្របដណ្ដប់លើឃុំ៤ គឺឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៃស្រុកបាទី ខេត្តតាកែវ។
ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ លោក ពុង ឃាវសែ ដែលជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិមួយនេះ។ តាមគម្រោង ក្រុមហ៊ុននឹងសាងសង់រួចរាល់នៅ ឆ្នាំ២០២៣។ ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណជាងមួយពាន់លានដុល្លារ (១.៥០០លាន)។
ព្រលានយន្តហោះថ្មីនេះ ជាប្រភេទព្រលានសម្រាប់ចុះចតយន្តហោះធំៗ ដែលអាចហោះហើរឆ្លងទ្វីប ដូចជា ប្រភេទយន្តហោះធុនយក្ស អ៊ែរ.បើស (Airbus A380-800) និង ប៊ូអ៊ីង (Boeing 747-800) ជាដើម។ ប៉ុន្តែ គម្រោងអភិវឌ្ឍន៍ខ្នាតយក្សនេះ បានបង្កប់នូវទឹកភ្នែករបស់កសិករជាច្រើនគ្រួសារ ដោយសារការកាត់ដីតាមអនុក្រឹត្យថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋាភិបាល ក្នុងទំហំប្រហែលជិតបីពាន់ហិកតារនោះ (២.៦០០)នោះ ជាន់លើដីស្រែ របស់ពលរដ្ឋ យ៉ាងហោចណាស់ បួនរយគ្រួសារ (៤០០)។
ក្រុមតំណាងពលរដ្ឋទាំង៤ឃុំ ប្រកាន់ជំហរថា បើក្រុមហ៊ុនឯកជន និងអាជ្ញាធរ មិនព្រមផ្ដល់សំណងសមរម្យទេ ពួកគាត់មិនព្រមប្រគល់ដីស្រែ និងដីលំនៅឋាន ឲ្យអភិវឌ្ឍន៍ជាដាច់ខាត។ ពួកគាត់បញ្ជាក់ថា នឹងបន្តការតវ៉ា និងនៅការពារដីរបស់ខ្លួន រហូតដល់ទីបញ្ចប់៕
វិវាទដីធ្លីដែលអូសបន្លាយជាង៣ឆ្នាំមកនេះ កើតមានរវាងពលរដ្ឋចំនួន៣ឃុំ ក្នុងខេត្តកណ្ដាល និង១ឃុំក្នុងខេត្តតាកែវ ជាមួយក្រុមហ៊ុនOCIC របស់ឧកញ៉ា ពុង ឃាវសែ នៅមិនទាន់បញ្ចប់នៅឡើយ ដោយសារតែការចរចារកដំណោះស្រាយរវាងពលរដ្ឋនិងអាជ្ញាធរ មិនត្រូវរ៉ូវគ្នារឿងតម្លៃដី។
តំណាងប្រជាពលរដ្ឋ លោក ទួន វណ្ណៈ ឲ្យដឹងថា ពលរដ្ឋជាង៣រយនាក់ ដែលមកពីឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និង ឃុំពត់សរ នៃស្រុកបាទី ខេត្តតាកែវ បានជួបជុំគ្នាក្បែរទីតាំងដីមានជម្លោះ នៅថ្ងៃទី៤ ខែកក្កដា ដោយមិនមានការរារាំងពីអាជ្ញាធរនិងក្រុមសន្តិសុខក្រុមហ៊ុននោះទេ។
លោកបន្តថា ការជួបជុំគ្នានេះ ដើម្បីរៀបចំញត្តិ និងធ្វើដំណើរទៅរាជធានីភ្នំពេញ នៅសប្ដាហ៍ក្រោយ ដើម្បីស្នើសុំអន្តរាគមន៍ពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងដែនដី និងក្រសួងយុត្តិធម៌ ក្រោយពីអាជ្ញាធរខេត្តកណ្តាលនៅតែផ្ដល់ជម្រើសជូនពលរដ្ឋ ឲ្យលក់ដីឲ្យក្រុមហ៊ុន១ម៉ែត្រការ៉េ តម្លៃ៨ដុល្លារ ឬដោះដូរដីទៅទីតាំងថ្មី។ លោក បញ្ជាក់ថា តម្លៃដីដែលពលរដ្ឋព្រមលក់ឲ្យក្រុមហ៊ុនពេលបច្ចុប្បន្ននេះ ក្នុង១ម៉ែត្រការ៉េ គឺចន្លោះពី១០០ដុល្លារទៅ១៥០ដុល្លារ។
តំណាងពលរដ្ឋនេះ រំពឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងពាក់ព័ន្ធទាំងអស់ ចេញមុខដោះស្រាយជូនប្រជាពលរដ្ឋជិត៤០០គ្រួសារ ឲ្យទទួលសំណងសមរម្យ ដែលអាចទទួលយកបាន ដើម្បីផ្លាស់ទីទៅរស់នៅទីតាំងថ្មី ដែលមានមុខរបរត្រឹមត្រូវអាចចិញ្ចឹមគ្រួសារបាន៖ «ខ្ញុំសូមអំពាវនាវឲ្យសម្ដេចជួយដោះស្រាយដីធ្លីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារព្រលានយន្តហោះហ្នឹង មាន៤០០គ្រួសារ។ ហើយសូមឲ្យសម្ដេចដោះស្រាយឲ្យពួកខ្ញុំតាមតម្លៃទីផ្សារដែលទទួលយកបាន ឬក៏ខ្ញុំលក់ពីកន្លែងហ្នឹងហើយ ខ្ញុំទៅទិញកន្លែងផ្សេងបាន»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងពី អភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សៅវឿន និងអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បាននៅឡើយទេ នៅថ្ងៃទី៤ កក្កដា ដោយហៅទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទោះបីជាយ៉ាងណា លោក គង់ សោភ័ណ្ឌ ធ្លាប់ប្រាប់អាស៊ីសេរី កាលពីពេលកន្លងទៅថា តម្លៃដី ដែលបានដាក់ជូនប្រជាពលរដ្ឋនោះ គឺជាតម្លៃទិញលក់សមរម្យហើយ។ អភិបាលខេត្តរូបនេះ បញ្ជាក់ថា នឹងដោះស្រាយជូនពលរដ្ឋបន្តទៀត ដោយស្នើឱ្យពលរដ្ឋបន្តចូលរួមពិភាក្សាជាមួយអាជ្ញាធរ។
ទាក់ទងរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត សង្កេតឃើញថា ករណីជម្លោះដីធ្លីនេះ មិនមែនមានតែនៅខេត្តកណ្ដាលមួយទេ សឹងតែទូទាំងប្រទេសទៅហើយ ដែលប្រជាពលរដ្ឋនាំគ្នាចេញមុខតវ៉ាទាមទារសំណងសមរម្យពីអាជ្ញាធរនិងក្រុមហ៊ុន ព្រោះថាសំណងដែលក្រុមហ៊ុនទាំងនោះបង្ខំឱ្យពលរដ្ឋទទួលយក គឺមានចំនួនតិចតួច ដែលពលរដ្ឋមិនអាចទៅរកទិញដី និងធ្វើផ្ទះនៅទីតាំងថ្មីបានទេ ក្រោយចាកចេញពីទីតាំងចាស់។
លោកបន្តថា ខាងអាជ្ញាធរខេត្តកណ្ដាលនិងក្រសួងពាក់ព័ន្ធ គួរធ្វើរបាយការណ៍វាយតម្លៃអំពីហេតុ និងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នោះ ដោយបើកចំហ ឲ្យអង្គការសង្គមស៊ីវិលចូលរួមតាមដាន ឲ្យបានច្បាស់លាស់ ដើម្បីបង្ហាញអំពីតម្លាភាព និងភាពជឿជាក់បានក្នុងការដោះស្រាយវិវាទនេះជូនប្រជាពលរដ្ឋ។
លោកយល់ថា អាជ្ញាធរខេត្ត ក្រសួងពាក់ព័ន្ធរួមទាំងភាគីក្រុមហ៊ុន គួរផ្ដល់ដំណោះស្រាយឲ្យបានល្អប្រសើរជូនពលរដ្ឋ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់ បើមិនដូច្នោះទេ ការតវ៉ាពីពលរដ្ឋនឹងកើតមានជាបន្តបន្ទាប់៖ «បើស្ដាប់ទៅ ឮថានឹងយកញត្តិទៅមកខុទ្ទកាល័យសម្ដេចអ៊ីចឹង អាហ្នឹងជាបញ្ហាមួយ។ ឃើញទេវាកើតឡើងហើយ។ ជាបទពិសោធន៍តើហ្នឹងជាដំណោះស្រាយសមរម្យ ដែលចប់ទេ គឺថាអត់ទេ។ ជាពិសេសគឺអាជ្ញាធរខេត្តគួរតែពិចារណាមើល បើមិនអ៊ីចឹងមានការតវ៉ាជាទ្រង់ទ្រាយធំក្នុងកំឡុងពេលមានកូវីដ១៩ហ្នឹង វាធ្វើឲ្យបន្ទុកហ្នឹងធ្លាក់ទៅរដ្ឋវិញទេ។ បើសិនជាមានការឆ្លង មានការអីដែលធ្វើឲ្យមានសភាពធ្ងន់ធ្ងរឡើងទៅ»។
គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី លើផ្ទៃដី ជិតបីពាន់ហិកតារ (២.៦០០)នេះ មានភាពចម្រូងចម្រាស់តាំងពីដើមមក ដោយសារ អាជ្ញាធរ បានកំណត់តម្លៃដី ក្នុងមួយម៉ែត្រការ៉េចន្លោះ ពី៣ដុល្លារ ដល់៨ដុល្លារ។ គម្រោងនេះ លាតសន្ធឹង ឬគ្របដណ្ដប់លើឃុំ៤ គឺឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៃស្រុកបាទី ខេត្តតាកែវ។
ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ លោក ពុង ឃាវសែ ដែលជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិមួយនេះ។ តាមគម្រោង ក្រុមហ៊ុននឹងសាងសង់រួចរាល់នៅ ឆ្នាំ២០២៣។ ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណជាងមួយពាន់លានដុល្លារ (១.៥០០លាន)។
ព្រលានយន្តហោះថ្មីនេះ ជាប្រភេទព្រលានសម្រាប់ចុះចតយន្តហោះធំៗ ដែលអាចហោះហើរឆ្លងទ្វីប ដូចជា ប្រភេទយន្តហោះធុនយក្ស អ៊ែរ.បើស (Airbus A380-800) និង ប៊ូអ៊ីង (Boeing 747-800) ជាដើម។ ប៉ុន្តែ គម្រោងអភិវឌ្ឍន៍ខ្នាតយក្សនេះ បានបង្កប់នូវទឹកភ្នែករបស់កសិករជាច្រើនគ្រួសារ ដោយសារការកាត់ដីតាមអនុក្រឹត្យថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋាភិបាល ក្នុងទំហំប្រហែលជិតបីពាន់ហិកតារនោះ (២.៦០០)នោះ ជាន់លើដីស្រែ របស់ពលរដ្ឋ យ៉ាងហោចណាស់ បួនរយគ្រួសារ (៤០០)។
ក្រុមតំណាងពលរដ្ឋទាំង៤ឃុំ ប្រកាន់ជំហរថា បើក្រុមហ៊ុនឯកជន និងអាជ្ញាធរ មិនព្រមផ្ដល់សំណងសមរម្យទេ ពួកគាត់មិនព្រមប្រគល់ដីស្រែ និងដីលំនៅឋាន ឲ្យអភិវឌ្ឍន៍ជាដាច់ខាត។ ពួកគាត់បញ្ជាក់ថា នឹងបន្តការតវ៉ា និងនៅការពារដីរបស់ខ្លួន រហូតដល់ទីបញ្ចប់៕
ពលរដ្ឋប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីបោះតង់ដេកយាមដីស្រែ ដោយបារម្ភខ្លាចក្រុមហ៊ុនឈូសឆាយ ពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននាំគ្នាបោះតង់ដេកយាមដីស្រែ និងបិទកំណាត់ផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ដោយបារម្ភខ្លាចក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយដីស្រែរបស់ពួកគាត់ ទាំងមិនទាន់បានដោះស្រាយសំណងសមរម្យ។
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រុមពលរដ្ឋទាំងនោះអះអាងថា ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះរបស់លោកឧកញ៉ា ពុង ឃាវសែ បានដាក់គ្រឿងចក្រ២គ្រឿង និងឡានបាញ់ទឹក៣គ្រឿង អមដោយកម្លាំងសមត្ថកិច្ចប្រហែល២០នាក់ បានធ្វើសកម្មភាពឈូសឆាយដីស្រែរបស់ពួកគាត់អស់១ហិកតាកន្លះ ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ប៉ុន្តែត្រូវបានរារាំងដោយក្រុមអ្នកភូមិពេលនោះ។
លោក គឹម សុជាតិ ដែលអះអាងថារងផលប៉ះពាល់ដីស្រែ៤ហិកតា នៅឃុំបឹងខ្យាង ដោយគម្រោងអភិវឌ្ឍន៍នេះ ប្រាប់ វីអូឌី កន្លែងបោះតង់ នៅថ្ងៃចន្ទនេះថា អ្នកភូមិបាននាំគ្នាបោះតង់ដាក់វេនគ្នាដេកយាមដីស្រែរយៈពេល៤ថ្ងៃមកហើយ។
លោកថា អ្នកភូមិសម្រេចដេកយាមដីស្រែបែបនេះ ដោយសារពួកគាត់បារម្ភខ្លាចក្រុមហ៊ុនលួចដាក់គ្រឿងចក្រឈូសឆាយដីស្រែរបស់ពួកគាត់ទៀត ខណៈដែលក្រុមហ៊ុននិងរដ្ឋាភិបាលមិនទាន់បានដោះស្រាយសំណងលើផលប៉ះពាល់ជូនពលរដ្ឋសមរម្យនៅឡើយ។
លោកបន្ថែមថា៖ «ប្រជាជនមកបោះតង់នេះ ដោយសារមានការតវ៉ារឿងដីធ្លី ដែលមានការឈូសឆាយពីក្រុមហ៊ុន OCIC។ ហើយការឈូសឆាយនេះ គឺបានឈូសឆាយលើដីស្រែស្រូវពង្រោះប្រជាពលរដ្ឋបាន ព្រោះរួចជាង១ខែហើយ និងស្រូវដុះបានមួយចំអាមហើយដែរ។ គាត់បានដាក់ទឹករួច និងបាចជីរួចថែមទៀត ហើយ[ក្រុមហ៊ុន]បានឈូសដីស្រែគាត់កម្ទេចតែម្តង»។
បើតាមលោក គឹម សុជាតិ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានធ្វើឱ្យដីប្រជាពលរដ្ឋចំនួន៣ឃុំ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង ១ឃុំស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ រងផលប៉ះពាល់ ដែលមានចំនួន៧៨១ក្បាលដី ហើយបើគិតជាហិកតាមានចំនួនជាង ៤០០ ហិកតាដែលមិនទាន់បានដោះស្រាយ ប៉ុន្តែលោកមិនចាំចំនួនពលរដ្ឋប៉ុន្មានគ្រួសាររងផលប៉ះពាល់នោះទេ។
ពលរដ្ឋម្នាក់ទៀតនៅឃុំបឹងខ្យាង អ្នកស្រី ដុស សារឿន អាយុ៦៧ឆ្នាំ បានឱ្យដឹងថា គ្រួសារអ្នកស្រីបានរងផលប៉ះពាល់ស្រែ១ហិកតា និងដីលំនៅឋាន២ឡូត៍។ អ្នកស្រីបន្តថា ការដោះស្រាយកន្លងមក ភាគីក្រុមហ៊ុននិងរដ្ឋាភិបាលបានដោះស្រាយជាគោលនយោបាយ ដោយផ្តល់សំណងចន្លោះពី៣ដុល្លារ ទៅ៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែអ្នកស្រីមិនអាចទទួលយកបានទេ ដោយថា តម្លៃនេះមិនអាចយកទៅទិញដីកន្លែងផ្សេងបានទេ។
អ្នកស្រីបន្ថែមថា អ្នកស្រីក៏ដូចអ្នកភូមិផ្សេងទៀតដែលកំពុងរងផលប៉ះពាល់ គឺទាមទារសំណងទៅតាមតម្លៃទីផ្សារ។ អ្នកស្រីថា ដីនៅតំបន់នោះ បច្ចុប្បន្នមានតម្លៃចន្លោះពី ៩០ដុល្លារ ទៅជាង១២០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
គ្រឿងចក្របម្រើការក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សាងសង់ដោយក្រុមហ៊ុន CAIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ នៅថ្ងៃចន្ទនេះ កំពុងធ្វើការឈូសឆាយដីស្រែដែលកំពុងមានទំនាស់ជាមួយពលរដ្ឋនៅឡើយ ដោយពលរដ្ឋអះអាងថា ពួកគេមិនទាន់ទទួលបានការដោះស្រាយនិងសំណងសមរម្យនៅឡើយ។ (ហ៊ី ឆាយ) ស្ត្រីវ័យ៦៧ឆ្នាំរូបនេះបន្តថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅភូមិកំពង់តាឡុងមួយចំនួនជួបបញ្ហាជីវភាពគ្រួសារ ដោយសារក្រុមហ៊ុនឈូសឆាយ បិទប្រព័ន្ធទឹក ហើយប្រជាកសិករមិនអាចធ្វើស្រែបង្កបង្កើនផលបាន ខណៈពលរដ្ឋមួយចំនួនកំពុងពិបាកចិត្តដោយបារម្ភខ្លាចមិនទទួលបានការដោះស្រាយសំណងសមរម្យ។
អ្នកស្រីបន្ថែមថា៖ «បើសម្តេច [ហ៊ុន សែន] អាណិតប្រជាជនទាំង៤ឃុំនេះ សូមសម្តេចជួយដោះស្រាយឱ្យបានឆាប់ ព្រោះប្រជាជននៅទីនេះវេទនាខ្លាំងណាស់»។
វីអូឌី មិនអាចសុំការបញ្ជាក់ពីតំណាងក្រុមហ៊ុន CAIC របស់លោក ពុង ឃាវសែ ដើម្បីបញ្ជាក់ជុំវិញករណីនេះបាននៅឡើយទេ នៅថ្ងៃចន្ទនេះ។
អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ មានប្រសាសន៍ថា ការដាក់តម្លៃដើម្បីដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋនោះ គឺបានកំណត់ដោយក្រសួងពាក់ព័ន្ធ។ លោកថា តម្លៃនេះគឺមានប្រជាពលរដ្ឋមួយចំនួនបានទទួលយករួចហើយដែរ ខណៈមួយចំនួនទៀតមិនព្រមទទួលយក ដោយចង់បានខ្ពស់ជាងនោះ។
ប៉ុន្តែយ៉ាងណា លោកថា រដ្ឋបាលខេត្តនឹងជួបប្រជុំជាមួយតំណាងក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ ឬអាចចរចាបានតម្លៃខ្ពស់ជាងនេះបន្ថែមទៀត។
លោកបន្ថែមថា៖ «ខ្ញុំកំពុងតែប្រឹងប្រែងជួយឱ្យអស់លទ្ធភាព ជំរុញដំណើរការនេះឱ្យបានទៅមុខ ព្រោះបងប្អូនមួយចំនួនគាត់បានទន់ភ្លន់សម្របសម្រួលមួយចំនួនហើយ។ អ៊ីចឹងយើងនឹងខិតខំសម្របសម្រួលបន្ថែមទៀត ដើម្បីឱ្យការអភិវឌ្ឍព្រលានយន្តហោះនេះ ជាការអភិវឌ្ឍមួយពិតប្រាកដសម្រាប់បម្រើប្រទេសជាតិទាំងមូល»។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងមនុស្ស នៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា តាមច្បាប់ជាតិនិងអន្តរជាតិ រាល់ផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នានា រដ្ឋត្រូវដោះស្រាយសំណងជូនពលរដ្ឋឱ្យបានសមរម្យដែលអាចទទួលយកបានទាំងអស់គ្នា។
ពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លីជុំវិញគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាលនេះ លោក វណ្ណ សុផាត បានស្នើឱ្យរដ្ឋាភិបាលកំណត់ឱ្យបានច្បាស់អំពីទំហំនៃការផ្តល់សំណងសមរម្យដល់ពលរដ្ឋ និងត្រូវមានការចូលរួមពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងតំបន់នីមួយៗ ដើម្បីឱ្យពួកគាត់អាចទទួលយកបានទាំងអស់គ្នា និងគ្មានការរំលោភសិទ្ធិមនុស្ស។
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយផ្តល់ដីរដ្ឋទំហំប្រមាណ២ ៦០០ហិកតា ដែលលាតសន្ធឹងលើស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ទៅឱ្យក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) វិនិយោគរួមគ្នាជាមួយសាជីវកម្មក្រៅប្រទេស និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមួយនេះ៕
៩ មិថុនា ២០២៣ ម៉ោង ១១:១០ ប្រជាពលរដ្ឋខេត្តកណ្ដាលតវ៉ានឹងការចាក់ដីនៅក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះ ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាលបានចេញតវ៉ានៅថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងការចាក់ដីក្បែរផ្ទះរបស់ពួកគាត់ក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីតម្លៃ១,៥ពាន់លានដុល្លារ ខណៈដែលបុគ្គលិកក្រុមហ៊ុនអះអាងថាពួកខ្លួនចាក់បំពេញដីតែផ្ទះប្រជាពលរដ្ឋចំនួនបីគ្រួសារដែលយល់ព្រមចាកចេញប៉ុណ្ណោះ។
ប្រជាពលរដ្ឋចំនួនបួនឃុំក្នុងខេត្តកណ្ដាលកំពុងជាប់គាំងក្នុងជម្លោះជាមួយនឹងក្រុមហ៊ុនដែលកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ដែលអភិវឌ្ឍដោយលោក ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុន OCCI សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ។
ប្រជាពលរដ្ឋប្រហែលជា៣០នាក់រស់នៅក្នុងភូមិអំពៅព្រៃ ឃុំកណ្ដក់ ស្រុកកណ្ដាលស្ទឹងបាននិយាយថាពួកខ្លួនបានឃើញមន្ត្រីមូលដ្ឋាន និងកម្មករសាងសង់បានចាក់បំពេញដីនៅក្បែរប្រឡាយ ដែលគេស្គាល់ថាប្រឡាយ៩៤ នៅព្រឹកថ្ងៃព្រហស្បតិ៍។
តាមរយៈរូបថត និងវីដេអូរបស់ប្រជាពលរដ្ឋចូលរួមតវ៉ា បានបង្ហាញឱ្យឃើញពីសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន និងសន្តិសុខរបស់ក្រុមហ៊ុនឈររាំងប្រជាពលរដ្ឋ ហើយគ្រឿងចក្រចំនួនបីបានបន្តរុញដី។
ដោយឃើញពីការបន្តចាក់បំពេញដីនៅក្នុងប្រឡាយ ប្រជាពលរដ្ឋបង្ហាញក្ដីបារម្ភថាផ្ទះរបស់ខ្លួនដែលនៅក្បែរប្រឡាយនោះអាចនឹងត្រូវវាយកម្ទេច និងចាក់ដីបំពេញដែរ។
អ្នកស្រី យួន ស្រីមុំ វ័យ៤៩ឆ្នាំ ជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិផ្សេងទៀតឱ្យដឹងថា អ្នកស្រីបារម្ភថាផ្ទះរបស់ខ្លួននឹងត្រូវវាយកម្ទេច បើសិនជាប្រជាពលរដ្ឋទាំងអស់មិនចូលរួមជួយ។
អ្នកស្រីឱ្យដឹងថា៖ «ខ្ញុំបារម្ភថាពួកគេនឹងឈូសផ្ទះខ្ញុំស្ងាត់ៗនៅព្រឹកនេះ»។ អ្នកស្រីបន្តថា៖ «ជាសំណាងល្អអ្នកភូមិផ្សេងទៀតចេញមកជួយឃាត់ បើមិនអីចឹងទេផ្ទះរបស់ខ្ញុំប្រហែលត្រូវកម្ទេចបាត់ហើយ»។
អ្នកស្រីនៅតែមិនយល់ថាហេតុអ្វីបានជាកម្មករសាងសង់ទាំងនោះមកចាក់បំពេញដីក្នុងប្រឡាយដើម្បីអ្វីនោះទេ ដោយថាភូមិរបស់អ្នកស្រីមានចម្ងាយដល់ទៅប្រាំមួយគីឡូម៉ែត្រពីគម្រោងព្រលានយន្តហោះថ្មី។
អ្នកភូមិម្នាក់ទៀតឈ្មោះ សុំ ចាន់ធី ក៏បានឱ្យដឹងដែរថា វត្តមានរបស់ក្រុមសន្តិសុខ និងរថយន្ត ពន្លត់អគ្គីភ័យពីរគ្រឿង គឺធ្វើឱ្យពួកគាត់កាន់តែបារម្ភ។
ចាន់ធី ឱ្យដឹងទៀតថា៖ «ពួកគេបានយកឡានទឹកមកពីរគ្រឿងដើម្បីបាញ់ទឹកដាក់ប្រជាពលរដ្ឋដែលតាមឃ្លាំមើលពូកគេដោយអហិង្សា»។ ចាន់ធី បន្តថា៖ «វាឈឺចាប់ណាស់ដែលគេធ្វើដូចនេះ វាមិនយុត្តិធម៌ទេសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ដូចពួកយើង»។
អាជ្ញាធរមូលដ្ឋានបានថតរូបអ្នកសារព័ត៌មានខេមបូចា និងបណ្ណសារព័ត៌មានរបស់ពួកគេនៅក្បែរកន្លែងប្រជាពលរដ្ឋកំពុងតវ៉ានោះ។ មន្ត្រីទាំងនោះនិយាយថា «មេ» របស់ពួកគេចង់និយាយជាមួយអ្នកកាសែត ហើយពេលនោះអ្នកសារព័ត៌មានខេមបូចាក៏បង្ខំចិត្តចាកចេញពីកន្លែងតវ៉ា។ ដោយឡែក អ្នកសារព័ត៌មានពីរនាក់ទៀតមិនអាចទៅដល់កន្លែងដែលប្រជាពលរដ្ឋតវ៉ាដោយសារតែលឺដូច្នេះ។
លោក ឈីវ កុកសាយ អ្នកទទួលបន្ទុកទិញដីសម្រាប់គម្រោងព្រលានយន្តហោះថ្មីឱ្យដឹងតាមទូរសព្ទថា ក្រុមហ៊ុនគ្រាន់តែចាក់បំពេញដីលើផ្ទះប្រជាពលរដ្ឋចំនួនបីគ្រួសារដែលបានយល់ព្រមចាកចេញក្រោយទទួលបានប្រាក់មួយគ្រួសារ២០០០ដុល្លារ។
លោកថ្លែងប្រាប់តាមទូរសព្ទបន្ថែមថា៖ «យើងមិនបានឈូសផ្ទះអ្នកភូមិ [ផ្សេង]ទេ។ យើងចាក់ដីនៅតែផ្ទះដែលគ្រួសារបានយល់ព្រមចាកចេញក្រោយទទួលបានសំណង»។
លោក កុកសាយ បន្តថា មានប្រជាពលរដ្ឋចំនួន១៤គ្រួសារកំពុងរស់នៅក្បែរប្រឡាយ៩៤ ដែលដីពួកគាត់រស់នៅគឺស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។
លោកលើកឡើងថា៖ «យើងចាក់ដីលើផ្ទៃដីរបស់យើងផ្ទាល់ វាមិនប៉ះពាល់ដល់ដីរបស់អ្នកភូមិទេ»។ លោកបន្ថែមថា៖ «យើងមិនដឹងថាហេតុអ្វីបានជាពួកគាត់ចេញមកតវ៉ាទេ»។
ពេលសួរថាហេតុអ្វីសកម្មភាពសាងសង់ធ្វើឡើងនៅឆ្ងាយពីព្រលានយន្តហោះ លោក កុកសាយ មានប្រសាសន៍ថា ពួកគេកំពុងសាងសង់ប្រព័ន្ធរំដោះទឹកនៅជុំវិញព្រលានយន្តហោះដើម្បីការពារទឹកជំនន់។អភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ួច សារឿន មានប្រសាសន៍ថា មិនមាននរគបាល ឬសន្តិសុខរបស់សាលាស្រុកនៅកន្លែងតវ៉ានោះទេ ហើយថាលោកក៏មិនបានដឹងថាមានប្រជាពលរដ្ឋប៉ុន្មានដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នេះដែរ។
ការអភិវឌ្ឍន៍នេះបានបង្កឱ្យមានការតវ៉ា និងបានឈានដល់មានអំពើហិង្សាទៀតផងកាលពីឆ្នាំកន្លងទៅ ដែលនាំឱ្យមានការចាប់ខ្លួនប្រជាពលរដ្ឋយ៉ាងតិច៣០នាក់។ អ្នកត្រូវចាប់ខ្លួនទាំងនោះភាគច្រើនអះអាងថាត្រូវប៉ូលិសវាយដំ និងខ្លះថាត្រូវឃុំខ្លួនទាំងដែលមិនទាំងបានជាប់ពាក់ព័ន្ធនឹងការតវ៉ានោះផង។
មន្ត្រីបានចោទប្រកាន់ប្រជាពលរដ្ឋទាំងនោះថា បានប្រើដំបង ដំថ្ម និងជំពាមកៅស៊ូ និងថាប្រជាពលរដ្ឋទាំងនោះបានគប់ដបសាំង និងដុតកង់ឡានទៀតផង។ រូបភាពនៃសកម្មភាពទាំងនេះជាច្រើនត្រូវបានចុះផ្សាយក្នុងសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News។ អ្នកតវ៉ាចំនួនប្រាំបួននាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនករណី ប៉ុន្តែត្រូវតុលាការខេត្តកណ្ដាលឱ្យរួចទោសវិញកាលពីខែវិច្ឆិកា ឆ្នាំមុន។