Thursday, May 15, 2025

តំបន់ទេសចរ ភ្នំត្បែង

បញ្ហាទេសចរនិង បញ្ហាសង្គមនៅខេត្តព្រះវិហារ ខែ ឧសភា​ ឆ្នាំ ២០២៥

ក្រសួងធម្មការនិងសាសនា 20 March  · 2025 ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញពិនិត្យទីតាំងនិងប្រជុំពិភាក្សាលើការសាងសង់អាស្រម វង្ស ចក្រាយុត្តិ ដែលស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

នៅក្នុងកិច្ចប្រជុំនេះ មានការនិមន្តនិងអញ្ជើញចូលរួមដោយ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភាពុទ្ធសាសនា គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះមន្រ្តីសង្ឃ ឯកឧត្តម តំណាងក្រសួងមហាផ្ទៃ ឯកឧត្តម តំណាងក្រសួងយុត្តិធម៌ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ថ្នាក់ដឹកនាំជំនាញក្រសួងធម្មការនិងសាសនា, ឯកឧត្តម ក្រសួង-ស្ថាប័នពាក់ព័ន្ធ អជ្ញាធរដែនដី មន្រ្តីរាជការមន្ទីរ-ស្ថាប័នពាក់ព័ន្ធ និងតំណាងអាស្រមវង្ស ចក្រាយុត្តិ ។
ផែនទី ទីតាំងទេសចរ ភ្នំត្បែង ខេត្តព្រះវិហារ
ផែនទី ទីតាំងទេសចរ ភ្នំត្បែង ខេត្តព្រះវិហារ
Sopheak Sorn កំណត់ហេតុរបស់ក្រសួងធម្មការ នៃការដោះស្រាយករណីបុរសម្នាក់តាំងខ្លួនជាឥសី នៅជើងភ្នំត្បែង ខេត្តព្រះវិហារ ដែលតារាចម្រៀង មាស សុខសោភា ធ្លាប់ឧបត្ថម្ភលុយរាប់ម៉ឺនដុល្លារ

(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានបង្ហាញកំណត់ហេតុមួយ ដែលបានដោះស្រាយកាលពីអំឡុងខែមីនា ឆ្នាំ២០២៥កន្លងទៅ ពាក់ព័ន្ធជាមួយបុគ្គល ឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី គ្រោងសាងសង់អាស្រម វង្ស ចក្រាយុត្តិ នៅ ជើងភ្នំត្រែង ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
កំណត់ហេតុដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោយផ្ទុះរឿងឡើងវិញនៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋឲ្យជឿនូវជំនឿ ដែលមិនសមហេតុផលពីសំណាក់បុគ្គលឈ្មោះ ហន ភា ដើម្បីទទួលបាននូវលាភសក្ការៈអ្វីមួយ ពិសេសពាក់ព័ន្ធជាមួយតារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា។
ផែនទីរដ្ឋបាលស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ
ផែនទីរដ្ឋបាលស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ
ផ្អែកតាមកំណត់ហេតុដែលបានជជែកដោះស្រាយគ្នាក្រោមព្រះវត្តមាន សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភា នៃព្រះពុទ្ធសាសនាកម្ពុជា និងមានការចូលរួមពីលោក ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត បានសម្រេចឲ្យបុគ្គលឈ្មោះ ហន ភា លុបរាល់នូវវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនានា។ លោក ហួត គា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារ បានអះអាងថា ករណីបុគ្គលឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី នៅជើងភ្នំត្រែង គឺក្រសួង និងស្ថាប័នពាក់ព័ន្ធធ្លាប់បានកោះហៅមកធ្វើកិច្ចសន្យារួចមកហើយ ពិសេសការធ្វើសកម្មភាពនានាដែលនាំឲ្យមានការយល់ច្រឡំ ពាក់ព័ន្ធជំនឿសាសនា ក្នុងចេតនាដើម្បីកេងចំណេញលើផលប្រយោជន៍អ្វីមួយ។ លោកបានគូសបញ្ជាក់ថា បុគ្គល ហន ភា មានគម្រោងបង្កើតអាស្រម វង្ស ចក្រាយុត្តិ ដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលវិបស្សនា តែមិនទាន់មានថវិកាគ្រប់គ្រាន់ ហើយពេលនេះគ្រាន់តែធ្វើតូបស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះ។ យោងតាមការសួរនាំ កន្លងទៅតារាចម្រៀង មាស សុខសោភា ធ្លាប់បានឧបត្ថម្ភថវិកាខ្ទង់ម៉ឺនដុល្លារ ទៅកាន់បុគ្គលនេះ ដើម្បីទិញដីប្រមាណ៥ហិកតា នៅជើងភ្នំត្រែង។
ផែនទី តំបន់ទេសចរ លើភ្នំត្បែង ខេត្តព្រះវិហារ
ផែនទី តំបន់ទេសចរ លើភ្នំត្បែង ខេត្តព្រះវិហារ
សូមជម្រាបថា ដើមហេតុដែលនាំឲ្យរឿងរ៉ាវនេះផ្ទុះឡើងវិញ ក្រោយតារាចម្រៀង មាស សុខសោភា រៀបរាប់នៅលើបណ្ដាញសង្គមចំពោះអ្វីដែលខ្លួនបានជឿជាក់លើបុគ្គលឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី។ ការជឿលង់របស់តារាចម្រៀងល្បីឈ្មោះរូបនេះ ដោយសារតែនាងធ្លាប់មានវិបត្តិផ្លូវចិត្ត ហើយបុគ្គលតាំងខ្លួនជាឥសី ជាអ្នកជួយផ្សះផ្សាព្យាបាលជំងឺផ្លូវរបស់នាង។
តាមការរៀបរាប់នៅលើបណ្ដាញសង្គម តារាចម្រៀង មាស សុខសោភា បានឧបត្ថម្ភថវិការហូតដល់២០ម៉ឺនដុល្លារឯណោះ ទៅកាន់តាឥសីវ័យកណ្ដាលរូបនេះ។ ជំនឿរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ បានធ្វើឲ្យនាងមានបញ្ហាជាមួយក្រុមគ្រួសារ ពិសេសស្វាមីរហូតចង់លែងលះ ក្រោមហេតុផលថា ស្វាមីមិនយល់ចិត្តនាង ហើយមិនអាចជួយដោះស្រាយបញ្ហាអ្វីបាន ខុសពីឥសី ហន ភា ដែលតែងជួយដោះស្រាយបញ្ហា៕
ផែនទី តំបន់ទេសចរ លើភ្នំត្បែង ខេត្តព្រះវិហារ
ផែនទី តំបន់ទេសចរ លើភ្នំត្បែង ខេត្តព្រះវិហារ
Chan Born វិបត្តិសង្គមខ្មែរ៖ មនុស្សចាស់ធ្វើការបំរើជាតិ អស់ ៤០ ឆ្នាំ ទៅ ៦០ ឆ្នាំ អត់បានល្បីឈ្មោះសោះ មិនស្មើរនឹង ក្មេងៗ តារាៗ គេចំណាយពេល ថតវិដេអូ ផ្សាយ ឬ ថតរួបផ្សាយកាច់រាង បែរជាល្បី ទូទាំងប្រទេស ល្បីរហូតដល់អាមេរិក បារាំង អូស្រា្តលី កាណាដា ជប៉ុន កូរ៉េ ថៃ ធ្វើឲ្យខ្មែរយើងទាំងនោះ ផ្ញើរលុយជា ដុល្លា ១ ០០០ ដុល្លា ឬ ២ ០០០ ដុល្លាឲ្យ ទៅ តារាហ្វេសប៊ុក ទីកុក យកទៅទិញ អំណោយ ចែកទាន អស់តែ ៥០% នៅសល់ ៥០%ទៀតសម្រាប់ ស៊ីចុកធ្វើដំណើរ ថតរូប ជិះឡាន...មុខរបរស្រួលបែបនេះ អ្នកណាមិនចង់ !!!? -- ក្រោយពី មើលវិដេអូរួច យើងធ្វើតាមដែរ ក្រែងមានបានដូចគេ អីចឹង ម្នាក់ៗនាំគ្នា សុំលុយប្តី សុំលុយកូន សុំលុយចៅ ឬ ចងការលុយគេ ទៅធ្វើបុណ្យដូចគ្នា ថតរូបដូចគ្នា ចំណែកព្រះសង្ឃ តាអាចារ្យ ចេះតែ រៃអង្គាសលុយ យកទៅទិញ ស៊ីម៉៉ង ទិញដែក ទិញចម្លាក់ ព្រោះ អ្នកលក់គេឲ្យ Commission ដូច្នេះ លោកសង្ឃចេះតែ មានបានឡើងៗ សង្ឃខ្លះមានលុយ ទិញវីឡា មានលុយទិញពេជ្ជ ទីញដី ទិញមាស ចំណែក គ្រួសារអ្នកធ្វើបុណ្យ ចែកទាន វិញ ឈ្លោះគ្នាពេញផ្ទះ ម៉ែឪ បង្គាប់កូនលែងប្តី ឬ លែងប្រពន្ធចោលទៅ ព្រោះកូនតិរច្ចានមិនព្រម ជួយចេញថ្លៃ ដែក ១០ តោន  ! ឬ ស៊ីម៉ង់ ១០ តោន  ! ប្រពន្ធខឹងប្តី ព្រោះប្តីសង្ស័យថា ប្រពន្ធម៉េចៗ ជាមួយ លោកតា ខិខិ..

តារាញូស៍-Dara News   តារាចម្រៀង​ មាស សុខសោភា បញ្ជាក់​រឿងលុយ២៣មុឺនដុល្លារជាមួយលោកតាសក់សភ្នំត្បែង និងសុំឱ្យអតីតស្វាមីបញ្ចប់រឿង
ផែនទី មហាវិថីអង្គរបុរាណ
តំបន់​ទេសចរណ៍​​ ព្រះវិហារ
(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានបង្ហាញកំណត់ហេតុមួយ ដែលបានដោះស្រាយកាលពីអំឡុងខែមីនា ឆ្នាំ២០២៥កន្លងទៅ ពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី គ្រោងសាងសង់អាស្រម វង្ស ចក្រាយុត្តិ នៅ ជើងភ្នំត្រែង ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
«​ភ្នំ​ត្បែង​» ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​មួយ ស្ថិតក្នុង​ទឹកដី​នៃ​ខេត្តព្រះវិហារ​។ តំបន់​បេតិកភណ្ឌ​ធម្មជាតិ «​ភ្នំ​ត្បែង​» ពោរពេញ​ទៅដោយ​ធម្មជាតិ​ស្រស់បំព្រង និង​មាន​ទឹកជ្រោះ​ដ៌​ត្រជាក់ រួមទាំង​ទេសភាព​ចម្ការចេក​រាប់រយ​ហិកតា​របស់​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​ឆ្ពោះទៅកាន់​ភ្នំ​ត្បែង​។​
ការជួញដូរ អ្នកតា​ ព្រះពុទ្ធរូប ការ ជួញដូរ សំរិត និង ស្ពាន នៅកម្ពុជា
ការជួញដូរ អ្នកតា​ ព្រះពុទ្ធរូប ការជួញដូរ សំរិត និង ស្ពាន នៅកម្ពុជា-- សង្កេតឃើញមានការជួញដូរក្បាលអ្នក ព្រះពុទ្ធរូប ស្ពាន់ និង សំរិត នៅកម្ពុជា ដែលកន្លងមក ក្រសួងធម្មការកិច្ចការសាសនា បានផ្សាយហាមឃាត់ ប្រជាពលរដ្ឋ កុំយក ផ្តិលស្ពាន ដាវ..ទៅរំលាយធ្វើជា រូបព្រះ ព្រោះនេះជាការបំផ្លាញនូវ វត្ថបុរាណរបស់ ខ្មែរយើង ។ បន្ទាប់មក ឮសូរមានការ អំពាវនាវ ឲ្យ លោកយាយ លោកតា ជាវ សំរិត តម្លៃ ៤០ ដុល្លា/ គក ដើម្បី ចាក់ពុម្ព ធ្វើជាព្រះពុទ្ធរូប ដ៍ធំមួយអង្គរ ដែលត្រូវប្រើសំរិត រាប់តោន !!-- ក្រោយមកទៀត ឃើញមាន ការរកស៊ី វិនិយោគទុនដ៍ច្រើន ក្នុងតម្លៃ រាប់លានដុល្លា គឺ កោលរលប់ បានន័យថា ការជួញដូរសំរិតនេះ ដែលគេថា​ មានតម្លៃដល់ទៅ ១ លានដុល្លា/ គក ដូច្នេះ នេះដូចនឹងការ​រកស៊ី ទិញទឹកឃ្មុំអីចឹងដែរ ដែល ថ្ងៃដំបូង មានគេដើរទិញទឹកឃ្មុំ ៥០០ លីត្រ តម្លៃ ២០ ម៉ឺនរៀល គេកក់លុយឲ្យយើងមុន ១ លានរៀល លុះ២ ថ្ងៃក្រោម មានគេយកទឹកឃ្មុំ មកលក់ តម្លៃ ៥ ម៉ឺនរៀល មកលក់ ដល់មុខផ្ទះយើងតែម្តង យើងក៍ទិញយកទាំងអស់ ដើម្បីលក់បន្ត ២០ ម៉ឺនរៀល/លីត្រ។ ហេតុនេះ តម្លៃសំរឹត នៅកម្ពុជា ក៍មិនខុសគ្នាដែរ គេថា តម្លៃ ១ លានដុល្លា/ គក ....
ភាពខុសគ្នានៃ អ្នកបួសក្នុងព្រះពុទ្ធសាសនា និង ព្រាហ្មណ៍សាសនា មានចំណុចធំៗមួយចំនួនដូចជា៖
  1. អ្នកបួសជាព្រះសង្ឃព្រះពុទ្ធសាសនា ត្រូវតែមានសុខភាពល្អ គ្មានជំងឺដង្កាត់ អាចនិមន្តបិណ្ឌបាត
  2. អ្នកបួសជា តាបស តាឥសី អាចជាជនពិការក៍អាចបួសបាន អាចរកចំណូល ដោយមិនបិណ្ឌបាត អាចមានប្រពន្ធ មានកូន  មានគ្រួសារ...
ប្រវត្តិ នៃវត្តមាន តាបស តាឥសី នៅកម្ពុជា៖ កាលសម័យអង្គរ ព្រះរាជាណាចក្រកម្ពុជា មានសង្រ្គាមផ្ទៃក្នុងរវាង សាសនាព្រះពុទ្ធ និង សាសនាព្រាហ្មណ៍ បង្ករជាជំលោះសាសនា សង្រ្គាមបំបែករដ្ឋ ផ្តាចទឹកដី ទាមទារឯករាជ្យ ដោយសារ ព្រះមហាក្សត្រកំណត់យក ព្រះពុទ្ធសាសនាជាយាន្ត ដោយការកសាងវត្តអារាម សម្រាប់តំកល់ លើកតម្កើង ព្រះពុទ្ធ ព្រះធម៍ និង ព្រះសង្ឃ តាមរយៈការកសាងវត្ត អារាម ដើម្បីជាជម្រកនៃ ព្រះពុទ្ធ ព្រះធម៍ និង ព្រះសង្ឃ​ ចំណែក អ្នកគាំទ្រ អ្នកកាន់សាសនាព្រាហ្មណ៍ មួយចំនួន បានចុះចូលជាមួយ រដ្ឋាភិបាល ក្លាយជាព្រះសង្ឃនៅតាមវត្តអារាម ឯ អ្នកបះបោរប្រឆាំង បានរត់ចូលព្រៃភ្នំ តាមតំបន់ស្រុកស្រែចំការ តាមរូងភ្នំ តាមប្រាសាទនានា ធ្វើជា តាឥសី ស្តោះផ្លុំ ប្រើបារមី សិល្ប៍ មន្តអាគម ដើម្បីគៀងគរកម្លាំងមហាជន។ 
ព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ គោរពតាម រដ្ឋធម្មនុញ្ញដែលចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ តែ នៅ រក្សាឲ្យមាន គណធម្មយុត្តិនិកាយ ដែលជា សាសនាព្រាហ្មណ៍នេះ សម្រាប់ប្រជាជនខ្មែរ គោរពប្រតិបត្តិតាម​ជំនឿ ទំនៀមទំលាប់ពីបុរាណកាលតាមរយៈ របាយការណ៍ តួរលេខស្ថិតិប្រចាំឆ្នាំ តាមខេត្តក្រុងនានាដូចជា តួរលេខវត្តអារាម និង តួរលេខ អាស្រម ដែលអាស្រម គឺសម្រាប់ តាបស តាឥសីនេះ។ តាបស តាឥសី ត្រូវគោរពតាម គោលការណ៍របស់ ក្រសួងធម្មការ កិច្ចការសាសនា និង អាជ្ញាធរមូលដ្ឋាន ដែនដី ដែលតម្រូវឲ្យមានការចុះឈ្មោះ មានអ្នកធានា ពីក្រុមគ្រួសារ។