Saturday, May 4, 2024

ខេត្ត កំពង់គោ Long An Tân An

ខេត្ត កំពង់គោ Long An យោងតាមផែនទីភូមិសាស្រ្ត និង ឯកសារយោងខ្លះៗ ខេត្តនេះ ជាខេត្ត កំពង់់ផែទន្លេ សម្រាប់ដឹកជញ្ជូនភស្តុភារកម្ម ពី អាណាចក្របាភ្នំ អាណាចក្រទួលបាសាន ចុះមក អាណាចក្រព្រៃនគរ តាមទន្លេ វៃគោ ក្នងខេត្ត ស្វាយរៀងសព្វថ្ងៃនេះ ។ ខេត្ត កំពង់គោ ត្រូវបានដូរជាខេត្ត ឈ្មោះថ្មី  ដែលដើមឡើយជាខេត្ត មេ ស ។ ខេត្ត កំពង់គោ នៅម្តុំ ស្វាយរៀង ចំណែក ខេត្ត កំពង់ក្របី ចុះទៅដល់ ជិត ព្រៃនគរ។ ខ្ញុំបាទ នឹងធ្វើការលំអិតផែនទី នៅពេលបន្ត....

ផែនទី អតីត ខេត្ត កំពង់គោ ឆ្នាំ ១៨៦៣



កាលដើមឡើយ អំឡុងឆ្នាំ ១៦២០ ស្តេច ខ្មែរ រៀបអភិសេក ជាមួយ ព្រះនាង Ngoc Van ព្រះបុត្រី នៃស្តេច Nguyen Phuc Nguyen នាំឲ្យមានការតាំងទី នៃនិគមយួន នៅ តំបន់នេះ។ គោលបំណងនៃ អាពាហ៍ពិពារហ៍នយោបាយ គឺដើម្បី យកកម្លាំង ទ័ពយួន ធ្វើសង្រ្គាម ទប់ទល់ជាមួយ កម្លាំងទ័ពខាងសៀម លាវ និង ចាម ដែលកំពុងមានឥទ្ធិពលខ្លាំង គ្រាដែលកម្ពុជរដ្ឋគ្រានោះ មានការបែងចែកទឹកដី ជា ៤ អាណាចក្រ ឬ ៨ រដ្ឋ ។
ផែនទី ខេត្ត កំពង់គោ Long An Tân An ឆ្នាំ ១៨៨៨

កំពង់គោ គឺជាខេត្តខ្មែរមួយនៅដែនដីកម្ពុជាក្រោម។ បច្ចុប្បន្ន ខេត្តនេះ ត្រូវរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ប្តូរឈ្មោះ ទៅជាភាសាយួនថា ឡុងអាង (Long An) ។

ទីតាំងភូមិសាស្រ្ត៖(១)

ខាងជើង ជាប់នឹងខេត្តរោងដំរី (Tây Ninh) និងព្រះរាជា ណាចក្រកម្ពុជា ដែលមានប្រវែងព្រំដែនប្រមាណ ១៣៧, ៥ Km2 ខាងត្បូងជានឹងខេត្តមេ-ស (Tiền Giang) ខាងលិច ជាប់ នឹងផ្សារដែក (Đồng Tháp) និងខាងត្បូងជាប់ នឹងទីក្រុងព្រៃនគរ (Thành Phố Hồ Chí Minh) ។


ទោះបីខេត្តកំពង់គោ ឋិតនៅក្នុងតំ បន់វាលទំនាប នៃដែនដី សណ្តទន្លេមេគង្គក៏ដោយ ប៉ុន្តែខេត្តមួយ នេះ ត្រូវបានផ្សាភ្ជាប់ ដោយតំបន់ទាំងពីរគឺ ដូន ណៃ និងវាលទំនាបនៃដែនដី កម្ពុជាក្រោម ។ ដូច្នេះ បានជាផ្ទៃដី មានលក្ខណៈសំយុង ទាបចុះបន្តិចម្តងៗ ពីទិសឦសាន ឆ្ពោះទៅទិស នីរតី ។ នៅភាគខាងជើង និងភាគឦសាននៃខេត្ត មានដំបូក និងភ្នំ ទាបៗ មួយចំនួនភាគកណ្តាល ជាតំបន់ខ្ពង់រាប និង នៅខាងនីរតី ជាតំបន់ខ្ពង់រាប ប្រសាទ មណ្ឌប (Đồng Tháp Mười)។


លក្ខណៈភូមិសាស្ត្រនៃខេត្តកំពង់គោ ត្រូវបានកាត់ផ្តាច់ចេញជាច្រើនចំណែក ពីគ្នាដោយព្រែកនិងស្ទឹងជាក្រឡាចក្រខ្វាត់ខ្វែង ដែល មានប្រវែងបណ្តោយ ប្រមាណ ៨.៩១២ Km ។ ព្រែកដែលមាន ទំហំធំជាងគេគឺ ទន្លេពាមស្មៅខាងកើត (Sông Vàm Cỏ Đông)គឺជាចំណែកមួយនៃទន្លេពាមស្មៅ (Sông Vàm Cỏ ) ដែលមានប្រភពចេញមកពីទន្លេពាមស្មៅចែក(SôngĐông Nai) ។

សូមបញ្ជាក់ថា ទន្លេពាមស្មៅចែក យួនហៅថា សុងដុងណាយ (Sông Đông Nai)(២) ជាទន្លេមួយ ដែលមានទំហំធំទីពីរ បន្ទាប់ ពីទន្លេមេគង្គនៅដែនដីកម្ពុជាក្រោម ។

ចំណែកទន្លេពាមស្មៅខាងកើត (Sông Vàm Cỏ Đông) ជាទន្លេមួយដែលហូរពីប្រទេសកម្ពុជាចុះ មកកម្ពុជាក្រោមឆ្លងកាត់ទឹកដី ខេត្តកំពង់គោ។ ព្រែកនេះមានប្រវែងបណ្តោយ ២២០ គីឡូម៉ែត្រ ក្នុងនោះចំណែកនៅលើទឹកដីកម្ពុជាក្រោមប្រវែងប្រមាណ ១៥០ គី ឡូម៉ែត្រ និងមានទំហំ ៨.៥០០ គីឡូ ម៉ែត្រ ការ៉េ (៣ ) ។

រដ្ឋបាលភូមិសាស្ត្រ និង ផ្ទៃដី៖

បច្ចុប្បន្ន ខេត្តកំពង់គោរដ្ឋាភិបាលបក្សកុម្មុយ និស្តយួនចែកចេញជា ១៣ ស្រុក និងទីរួមខេត្តមួយ ហើយមានផ្ទៃដីចំនួន ៤៤៩១,៩ km² ។

ប្រវត្តិ៖

ខេត្តកំពង់គោគឺជាភូមិសាស្ត្រផ្នែកមួយ នៅដែនដីកម្ពុជាក្រោមដែលមានជនជាតិដើមខ្មែរក្រោម រស់នៅជាយូរលង់មកហើយ ។ នៅភាគឦសាននៃ ខេត្តនេះ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញនូវរបស់ ធ្វើពីថ្មដែលមានអាយុកាលប្រហែល ៣០០០ ឆ្នាំ និងនៅ ភាគអាគ្នេយ៍ នៃខេត្តពួកគេបានរកឃើញនូវរបស់ធ្វើពីដែក ដែលមានអាយុកាលជាង ២.៧០០ ឆ្នាំ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ទៀតនោះ គឺនៅខេត្តកំពង់គោ មានស្ថានីយ៍វប្បធម៌អូរកែវ (Oc Eo) ដល់ទៅ ១០០ កន្លែង ក្នុងនោះមានទាំងកំណាយវត្ថុចំនួន ១២.០០០ ដែលបានរកឃើញសុទ្ធតែជាកេរដំណែលវប្បធម៌បុរាណ នៃអាណាចក្រនគរភ្នំដែល មានអាយុកាលចាប់ពីសតវត្សរ៍ទី ១ ដល់ ទី ៧ នៃគ្រឹស្តសករាជ ។ កំណាយវត្ថុទាំងអស់នេះ បាន បង្ហាញឲ្យឃើញនូវអាយុកាលដ៏បុរាណ នៃទឹកដីខេត្តកំពង់គោ សព្វថ្ងៃនិយាយ ដោយឡែក និងទូទាំងដែនកម្ពុជាក្រោមនិយាយរួម គឺជាអតីតទីតាំងនៃមជ្ឈមណ្ឌលនយោបាយវប្បធម៌ និងសាសនា របស់អាណាចក្រនគរភ្នំ និង អាណាចក្រចេនឡា ។

សម័យស្តេចយួន ឈ្មោះយ៉ាឡុង (Gia Long) សោយរាជ្យពីឆ្នាំ ១៨០២ ដល់ ១៨២០ និង ម៉ិញ ម៉ាង (Minh Mang) សោយរាជ្យ នៅទីក្រុងហ្វេពីឆ្នាំ ១៨២០ ដល់ ១៨៤០ បានចូលវាតទីទឹកដីកម្ពុជា ក្រោមបានប្តូរឈ្មោះស្រុកនៅកម្ពុជាក្រោមឲ្យទៅជាខេត្តទាំង ៦ ជាភាសាយួនគឺ៖ មេ-ស Định Tường ចង្វាត្រពាំង Biên Hòa ព្រៃនគរ Gia Định លង់ហោរ Vĩnh Long មាត់ជ្រូក An Giang ពាម Hà Tiên

ពេលបារាំងចូលត្រួតត្រាដែនដី កម្ពុជាក្រោមខេត្តទាំង ៦ ខាងលើត្រួវបានបែងចែកចេញជា ២១ ខេត្ត ។

ខែធ្នូ ឆ្នាំ ១៨៨៩ ព្រៃនគរ (Gia Định) ត្រួវ បានបែងចែកចេញជា ៣ ខេត្តគឺ៖ 
  1.  កំពង់គោ Tân An 
  2.  ផ្សារធំ Chợ Lớn
  3.  រោងដំរី Tây Ninh
ចំណែកខេត្តមេ-ស (Định Tường) ត្រូវបានបែងចែកចេញជា ៣ ខេត្តគឺ៖

មេ-ស Mỹ Tho
ដំបូកកោង Gò Công
ផ្សារដែក Sa Đéc

ខែតុលា ឆ្នាំ ១៩៥៦ ខេត្តកំពង់គោ បានត្រូវរដ្ឋាភិបាលសារធារណរដ្ឋយួនបូកបញ្ជូលដីមួយភាគធំនៃ និគមផ្សារធំ (Chợ Lớn) ហើយប្តូរឈ្មោះពីខេត្តតឹងអាង(Tân An) ទៅជាខេត្តឡុងអាង (Long An) វិញ(៤)។

បច្ចុប្បន្ន ខេត្តកំពង់គោត្រូវបានរដ្ឋាភិបាលនិងជនជាតិយួនហៅថា ខេត្តឡុងអាង (Long An)។

ចំនួនប្រជាជន៖

ឆ្នាំ ២០០៤ ខេត្តកំពង់គោ មានប្រ ជាជន សរុបជិត ១.៣៧៦.៦០២ នាក់ ។ នេះបើយោងតាមស្ថិតិជំរឿន ដោយរដ្ឋាភិបាល បក្សកុម្មុយនិស្តយួន។

ជនជាតិ និង សាសនា៖

ខេត្តកំពង់គោ បច្ចុប្បន្នមានប្រជាជនតែពីរជនជាតិរស់នៅប៉ុណ្ណោះ គឺជនជាតិដើមខ្មែរក្រោម និងជនជាតិយួន ។ ជនជាតិដើមខ្មែរ ក្រោម ទូទៅជាអ្នកកាន់ព្រះពុទ្ធសាសនា។ចំណែកជនជាតិយួនជាអ្នកខ្លះ កាន់សាសនាគ្រឹស្ត ខ្លះព្រះពុទ្ធសាសនា ខ្លះដំណឹងល្អ (Tin Lành) និងខ្លះទៀតកាន់សាសនាកាវ ដាយ (Cao Đài) ៕


ឈ្មោះភូមិសាស្ត្រកម្ពុជាក្រោមមួយចំនួនដែលបានប្តូរទៅជាភាសាយួន
នេះ​ជា​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយនៅ​លើ​គេហទំព័រ​យួន​មួយ​ឈ្មោះ http://www.soctrang-online.net/ អំពី​ឈ្មោះ​ភូមិ​ស្រុក​ខ្មែរក្រោម​មួយ​ចំនួន​នៅ​ខេត្ត​ឃ្លាំង​ត្រូវ​បាន​ប្តូរ​ទៅ​ជា​ភាសា​យួន ដោយ​រាជវង្ស​យួន និងរដ្ឋាភិបាល​យួន​ពី​សម័យ​មុន​រហូត​ដល់​បច្ចុប្បន្ន ។

សារព័ត៌មាន​ព្រៃនគរ​បាន​បកប្រែ​មក​ជា​ភាសា​ខ្មែរ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជនរួមជាតិ​យើង​បាន​ជ្រាប​ដូច​តទៅ ។ ជិត​បី​សត​វត​វត្ស​បាន​រស់នៅ​ជាមួយ​គ្នា​ជនជាតិ​យួន​នៅ​តែ​ប្រើ​ឈ្មោះ​ភូមិសាស្ត្រ​ជា​ភាសា​ខ្មែរ​នៅឡើយ ព្រោះ​ឈ្មោះ​ទាំងនោះ​ត្រូវ​បាន​ជនជាតិ​ដើម​ខ្មែរក្រោម​ដាក់​និង​និយម​ហៅ​ជា​ភាសា​ខ្មែរ​តាំងពី​បុរាណកាល​មក​ម្ល៉េះ ។ មានឈ្មោះ​ជា​ច្រើន​ត្រូវ​បាន​អាន​ក្លាយទៅជា​ភាសា​យួន និង​សរសេរ​ដូច​ជា​អក្សរ​យួន​ទៀត​ផង ប៉ុន្តែ​វា​គ្មាន​ន័យ​ទេ​បើសិនជា​អ្នក​អាន​មិន​ចេះ​ភាសា​ខ្មែរ​នោះ ឧទាហរណ៍​ដូច​ជា​ពាក្យ​ថា​ខ្សាច់​ យួន​អាន​និង​សរសេរ​ថា​ កែ​សាច់​ កេសាច់ ឬ កាយ​សាច់ (Kẻ Sách Kế Sách Cải Sách )ពាក្យ​ថា​ស្រឡូង យួន​អាន​និង​សរសេរ​ទៅ​ជា ត្រា​តឹម (Trà Tâm) ពាក្យ​ថា​បាសាក់ យួន​អាន​និង​សរសេរ​ទៅ​ជា បាថាក់ (Ba Thắc) និង​ពាក្យ​ស្រុក​ឃ្លាំង យួន​អាន​និង​សរសេរ​ថា សុក​ត្រាំង (Sóc Trăng) ជាដើម ។

នៅ​ក្រោម​របប​ស្តេច​ម៉ិញ ម៉ាង (Minh Mạng) ព្រះមហាក្សត្រ​យួន​មាន​បំណង​ផ្លាស់​ប្តូរ​ឈ្មោះ​ភូមិសាស្ត្រ​ជា​ភាសា​ខ្មែរ​នៅ​កម្ពុជា​ក្រោម (Nam Kỳ) ឲ្យ​ទៅ​ជា​ពាក្យ​កម្លាយ ចិន​-យួន (Chữ Nho) ដើម្បី​ធ្វើ​ឲ្យ​ឈ្មោះ​ភូមិសាស្ត្រ​មាន​លក្ខណៈ​វប្បធម៌​ជាង ។ ដូច​ជា​ពាក្យ​ថា​ស្រុក​ឃ្លាំង​យួន​ធ្លាប់​ហៅ​ថា​សុក​ត្រាំ​ង (Soc Trang )នោះ ស្តេច​យួន​បញ្ជា​ឲ្យ​ប្រែ​ទៅ​ជា​ភាសា​យួន​ថា សុង​ត្រាំ​ង (Sông Trăng និង​ទៅ​ជា​ពាក្យ​កម្លា​យ​ចិន​-យួន ថា ង្វៀក​យ៉ាង (Nguyêt Giang) ប្រែ​ថា ព្រែក​ដួង​ច័ន្ទ និង​ខេត្ត​ព្រះត្រពាំង យួន​ធ្លាប់​ហៅ​ថា ត្រា​វិញ (Trà Vinh )នោះ​បញ្ជា​ឲ្យ​ហៅ​ថា​ត្រាវ៉ាំង (Trà Văn) វិញ មាន​ន័យ​ថា តែ​កំណាព្យ ។ ប៉ុន្តែ​ឈ្មោះ​ទាំង​នេះ​ដែល​បាន​ប្តូរ​និង​បម្រែ​ទៅ​ជា​ភាសា​យួន​នោះ​ប្រជាជន​ខ្មែរ​ក្រោម​មិន​បាន​ហៅ​តាម​ទេ ។

ពេល​នៅ​ក្រោម​របប​អាណានិគមនិយម​បារាំង​ ឈ្មោះ​ភូមិសាស្ត្រ​ទាំងនេះ​ត្រូវ​បាន​រក្សា​ដូច​ដើម ប៉ុន្តែ​សម្លេង​វិញ​បែរជា​ប្រែ​ក្លាយទៅជា​សំនៀង​យួន​មួយ​គួរ​ឲ្យ​អស់​សំណើច ឧទាហរណ៍​ដូច​ជា​កោះ​ទុង នៅ​ខេត្ត​ឃ្លាំង​ជា​ឈ្មោះ​របស់​ខ្មែរ​យួន​ហៅ​ថា កូវ​ឡាវ​យ៉ុ​ង (Cù Lao Dung និង Cù Lao Giung) បន្ទាប់​មក​ប្តូរ​ទៅ​ជា Cù Lao Hùinh Giun Châu ទៅ​វិញ ។

នៅ​ក្រោម​របប ង៉ូ ដិញ យ៉េម (Ngo Dinh Diem) រដ្ឋាភិបាល​បាន​ប្តូរ​ឈ្មោះ​ភូមិសាស្ត្រ​ទាំង​អស់នេះ​ទៅ​ជា​ភាសា​យួន ប៉ុន្តែ​ចំពោះ​ជនជាតិ​ដើម​ខ្មែរក្រោម​ពួក​គេ​នៅ​តែ​ហៅ​ឈ្មោះ​ជា​ភាសា​ខ្មែរ ដែល​មាន​មក​តាំងពី​យូរលង់​ហើយ​នោះ​ជា​ដរាប ។

ឆ្លងកាត់​ការ​បម្រែ​ឈ្មោះ​ជា​ច្រើន​លើក​ច្រើន​សារ​មក និង​ភូមិសាស្ត្រ​ខ្មែរក្រោម​ត្រូវ​បាន​ធ្វើ​យួនូបនីយកម្ម​ស្ទើរតែ​ទាំង​អស់ហើយ​ក៏​ដោយ​ប៉ុន្តែ​ជនជាតិ​ដើម​ខ្មែរក្រោម​នៅ​តែ​រក្សា​ឈ្មោះ​ភូមិសាស្ត្រ តាម​រយៈ​ភាសាជាតិ​របស់​ខ្លួន ក្នុង​ការ​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​ហើយ​បានជា​ឈ្មោះ​ទាំង​អស់នោះ​ត្រូវ​បាន​ឋិត​នៅ​ជានិច្ច ។ ចំពោះ​ឈ្មោះ​ភូមិសាស្ត្រ​មួយៗ តែងតែ​មាន​រឿងនិទាន​និង​បំណកស្រាយ​មួយ​ឬ​ពីរ​ផ្សេងៗ​ពី​គ្នា ។

ក្រៅពី​ឈ្មោះ​ភូមិ​ឃុំ ស្រុក ខេត្ត ជាដើម​ត្រូវ​បាន​អាណានិគម​យួន​ប្តូរ​ឈ្មោះ​ទៅ​ជា​ភាសា​យួន ​នៅ​មាន​ឈ្មោះ​ភ្នំ ព្រែក ទន្លេ និង​កោះ​ជាដើម​ក៏​ត្រូវ​បាន​អាណានិគម​យួន​ប្តូរ​និង​ហៅ​ទៅ​ជា​ភាសា​យួន​ផង​ដែរ​។ ខាងក្រោម​នេះ​គឺជា​ឈ្មោះ​ភ្នំ​នៅ​កម្ពុជា​ក្រោម​ត្រូវ​បាន​យួន​ប្តូរ​ទៅ​ជា​ភាសា​យួន ហើយ​ប្រវត្តិវិទូ​ជនជាតិ​យួន​ឈ្មោះ ឡេ ហឿង បាន​ស្រាវជ្រាវ​និង​សរសេរ​នៅ​ក្នុង​សៀវភៅ ​«ប្រជាពលរដ្ឋ​យួន​កំណើត​កម្ពុជា» (Người Việt Gốc Miên) បោះ​ពុម្ព​ឆ្នាំ១៩៦៩ យើង​សូម​យក​មក​ចុះ​ផ្សាយ​នៅ​ក្នុង​ទី​នេះ ដើម្បី​ចែក​ជូន​ដល់​ជន​រួម​បាន​ជ្រាប​ដូច​តទៅ ។

ឈ្មោះ​របស់​ខ្មែរ​ឈ្មោះ​ជា​ភាសា​យួន ៖
​ភ្នំ​ស​ថ្ម​រលីង Núi Bạch Thạch Sơn​
ភ្នំ​ថ្ម​ភ្លើង Hòn Đá Lửa​
ភ្នំ​ដង​ដាវ Núi Đào Cang​
ភ្នំ​ដូនជី Núi Bà Vãi​
ភ្នំ​ស្វាយ​កំព្រា Núi Mô Xòai​
ភ្នំ​រលាំង Núi Mai​
ភ្នំ​ចារ Núi Bà Rịa​
ភ្នំ​ដងរែក Núi Gành Rái​
ភ្នំ​សេក Núi Bà Kéc​

ភ្នំ​នៅ​ខេត្ត​មាត់ជ្រូក​ភ្នំ​ធំ Núi Sập​
ភ្នំ​ច្រក់ NÚi Tà Chiếu​
ភ្នំ​តា​សូរ Núi Trà Nghinh​
ភ្នំ​ដី Núi Hòn Đất​
ភ្នំ​ដិន Núi Ca Âm​
ភ្នំ​ត្រាស់ Núi Nam Sư​
ភ្នំ​ក្រាំង​ចាយ Núi Tượng Sơn​
ភ្នំ​ច្រក់​ជើង​កង Khê Lập Sơn​
ភ្នំ​ឈូក Chút Sơn​
ភ្នំ​ត្របែក Tà Bét Sơn​
ភ្នំ​ពពាល Bà Xôi Sơn​
ភ្នំ​អកយំ Ất Gium Sơn​
ភ្នំ​ពីរ Nam Vi Sơn​
ភ្នំ​ខ្ទ័រ Đại Tố Sơn​
ភ្នំ​ព្រេង​ធំ ThôngĐăng Sơn​
ភ្នំ​ច្រក់​រមាល​ធំ Đại Bà Đê Sơn​
ភ្នំ​ច្រក់​រមាល​តូច Tiể Bà Đê Sơn​
ភ្នំ​បាត់​ព្រះ​ថេរ​ឬ ភ្នំ​បាថេរ Núi Bà Thê​

ឈ្មោះ​ពាម និង ព្រែក ត្រូវ​បាន​ប្តូរ​ទៅ​ជា​ភាសា​យួន​មាន ៖​
ឧកញ៉ា​ដិន (Gia Định)
ពាមកញ្ជើ Cần Giờ​
ពាម​ព្រែក​ជ្រោយ​ផ្គាំ Lôi Rạp​

ខេត្ត​មេស (Mỹ Tho)
ពាម​ព្រែក​តូច Cửa Tiểu​
ម​ព្រែក​កំពង់ធំ Cửa Đại​
ម​ព្រែក​កំពង់​ស្នាយ Cửa Balai​

ខេត្ត​លង់ហោរ (Vĩnh Long)
​ព្រែក​អន្លង់​កន Cửa Cổ Chiên​
ពាម​ព្រែក​បារាយណ៍ Cửa Bà Rai​
ពាម​ព្រែក​ខ្សាច់ Cửa Cái Cát​
ពាម​ព្រែក​បារាជ Cửa Thủy Cồn​

ខេត្ត​មាត់ជ្រូក (An Giang)
ពាមសែន (Cửa Trấn Gi)
ពាម Hà Tiên​
ពាម​ព្រែក​ព្រហូត Gành Hào​
ពាម​ព្រែក​កំពង់​ពុតធ្លេ Bồ Đề​
ពាម​ព្រែក​គល់ Rạch Gốc​
ពាម​ព្រែក​កំពង់​រាប Cưả Bãi Vọp​
ពាម​ព្រែក​ក្រមួន ស Cửa Rạch Giá​
ពាម​ព្រែក​ជំនីក Cửa Mương Đào​
ពាម​ព្រែក​កំពង់​ក្តា Cửa Bé​
ពាម​ព្រែក​គ្រួ​ស Cửa Rạch Sỏi​
ពាម​ព្រែក​បាស់ Cửa Rạch Đống​
ពាម​ព្រែក​បែក Cửa Cà Ba​
ពាម​ព្រែក​ស្នោ Cửa Tân Dương​

ឈ្មោះ​ព្រែក​កំពង់​ស្រកាត្រី (Biên Hòa)
ទន្លេ​ព្រែក​ស្មៅ​ចែក Sông Đồng Nai​
ទន្លេ​ព្រែក​កំពង់​ជ្រែ Sông La Buôn​
ទន្លេ​ព្រែក​កំពង់​ទុង Sông Bé​
ទន្លេ​ព្រែក​កំពង់​ផ្ទឺ Sông Là Ngà​
ទន្លេ​ព្រែក​កំពង់​ខ្សាច់ ស Sông Rạch Cát​
ទន្លេ​ព្រែក​កំពង់​តា​តាវ Sông An Hòa​
ទន្លេ​កំពង់​ខ្មាំង Sông Choai​
ទន្លេ​កំពង់​ឈើខ្មៅ Sông Đồng Môn​
ទន្លេ​ព្រែក​កំពង់​គគីរ Sông Bà Ký​
ទន្លេ​ព្រែក​កំពង់ទឹក​សាង Chùa Nước Lộn​
ទន្លេ​ព្រែក​បី​ផ្ទះ​ក្បូន Ngã Ba Nhà Bè​
ទន្លេ​កំពូល​មាស​លង់ Ngã Thủy Vọt​
ទន្លេ​ប្រាំពីរ​មុខ Ngã Bảy​
ទន្លេ​ស្វាយ​កំព្រា Sông Mô Xòai​

ព្រៃនគរ (Sài Gòn)
ទន្លេ​កំពង់ក្របី Sông Bến Nghé​

ឈ្មោះ​កោះ​

ឈ្មោះ​របស់​ខ្មែរ ​ឈ្មោះ​ប្រែជា​ភាសា​យួន​កោះត្រល់ Phú Quốc​​ ??  តាមពិត នេះជាភាសា ចិន 
កោះ​ក្អែក Cù lao Quạ​
កោះ​ត្រឡោក Cù Lao Trà Luộc​
កោះ​នាគ Cù Lao Rồng​

ខេត្ត​មាត់ជ្រូក An Giang​
កោះ​ផ្ងារ Cù Lao Nga​
កោះ​ឫស្សីព្រៃ Cù Lao Giêng​
កោះក្របី Cù Lao Trâu​
កោះ​ក្រោល Cù Lao Tùng Sơn​
កោះ​រមាស Cù Lao Mây​
កោះ​ប្រើស Cù Lao Nai​
កោះ​ទិន Cù Lao Tân Dinh​
កោះជ្រូក Cù Lao Heo​
កោះ​ភ្លើង Cù Lao Dao Lửa​
កោះ​ឆត្រ Cù Lao Táng Dù​
កោះ​ជ្វា Cù Lao Chà Và​
កោះ​ស្នែងគោ Cù Lao Năng Gù​
កោះ​ល្ពៅ Cù Lao Bí​
កោះ​ទុង Cù Lao Giung​
កោះ​ព្រះ​ស្ទឹង Cù Lao Mặc Cần Dưng​
កោះ​ក្អាត​ធំ Cù Lao Cồng Cộc Lớn​
កោះ​ក្អាត​តូច Cù Lao Cồng Cộc Nhỏ​
កោះ​ប្បាល​ខ្លា Cù Lao Tròn​
កោះ​ពាក់​កន្ទេល Cù Lao Giày​
កោះ​ថ្លង់ Bãi Bà Lúa​

ឧកញ៉ា​ដិន Gia Định​
កោះ​ត្រឡាច Đảo Côn Nôn ឬ Đảo Côn Sơn​
កំពង់​ស្រកាត្រី Biên Hòa​
កោះ​គ្រេច Cù Lao Tân Cហតnh​
កោះ​ក្នុង Cù Lao Cái Tắt​

ឈ្មោះ​ទាំង​ប៉ុន្មាន​ខាងលើ​ដែល សារព័ត៌មាន​ព្រៃនគរ បាន​ចុះ​ផ្សាយ​នោះ មិន​ទាន់​អស់​ឈ្មោះ​ភូមិសាស្ត្រ​ខ្មែរ ដែល​យួន​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ភាសា​យួន​នៅឡើយ​ទេ យើង​គ្រាន់តែ​លើកយក​ឈ្មោះ​មួយ​ចំនួន​នេះ​ជា​ឧទាហរណ៍​តែ​ប៉ុណ្ណោះ ។

សព្វថ្ងៃ​ឈ្មោះ​ភូមិសាស្ត្រ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​ចាប់ពី​ឈ្មោះ​ភូមិ​ឃុំ ស្រុក ខេត្ត កោះ ព្រែក ទន្លេ និង ឈ្មោះ វត្ត​អារាម ជាដើម​ត្រូវ​បាន​រដ្ឋាភិបាល​អាណានិគម​យួន​ប្តូរ​ទៅ​ជា​ភាសា​យួន​អស់ហើយ​។ ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ខ្មែរ​ភូមិសាស្ត្រ​ខ្មែរ​ទៅ​ជា​ភាសា​យួន​យ៉ាងនេះ និង​ការ​ទម្លាប់ ហៅ​ផ្តេកផ្តួល​របស់​ខ្មែរ​ទៅ​តាម​យួន​នោះ គឺ​គ្រោះ​មហន្តរាយ​មួយ​យ៉ាង​ធំ​សម្រាប់​ជាតិ​យើង​ក្នុង​ពេល​អនាគត​ក្មេងៗ​មិន​បានដឹង​ឈ្មោះ​ភូមិសាស្ត្រ​របស់​ខ្មែរ​ទៀត​ទេ ។ការដែលមិនដឹងមូលដ្ឋានរបស់ខ្លួនជានរណានិងការបាត់បង់នូវអត្តសញ្ញាណ គឺជា​ជំហាន​ធ្វើ​ឲ្យ​ជាតិ​សាសន៍​មួយ​ក្លាយទៅជា​តិ​សាសន៍​មួយ​ផ្សេង​ទៀត​។​

ដូច្នេះ ការ​រក្សា​ឈ្មោះ​ភូមិសាស្ត្រ​របស់​ខ្មែរ​ឲ្យ​បាន​គង់វង្ស​គឺជា​ប្រការ​សំខាន់​ណាស់​សម្រាប់​ជា​សក្ខីភាព​ឲ្យ​សាធារណជន​បាន​ជ្រាប​ថា ខ្មែរក្រោម​គឺជា​ម្ចាស់​ទឹក​ម្ចាស់​ដី​នៃ​ដែនដី​កម្ពុជា​ក្រោម ហើយ​យួន​គឺជា​អាណា​និគមជន​មក​ត្រួតត្រា​លើ​យើង ៕

ខេត្ត​ខ្មែរ​ដែល​បារាំង​កាត់​ឲ្យ​យួន

ខេត្ត​ខ្មែរ​ដែល​បារាំង​បាន​កាត់​ឲ្យ​យួន​នៅ​ ថ្ងៃ​៤ មិថុនា ១៩៤៩ ត្រូវ​បាន​យួន​​ប្ដូរ​ឈ្មោះ​ជា​បន្ត​បន្ទាប់​នៅ​ពេល​ពួក​វា​កាន់កាប់ ។ ​ចាប់​ពី​ឆ្នាំ​១៩៥៦​មក យួន​បាន​ប្ដូរ​ឈ្មោះ​ពី​ឈ្មោះ​ខ្មែរ​ទៅ​ឈ្មោះ​យួន ដែល​មាន​បី​ដំណាក់ ។ ទី​មួយ​នៅ​ឆ្នាំ​១៩៥៦ ដល់ ១៩៧៥ ទី​ពីរ ១៩៧៨ ដល់ ១៩៨៩ និង​ដូរ​ម្ដង​ទៀត​ ជា​ឈ្មោះ​ដែល​ប្រើ​មក​ដល់​សព្វ​ថ្ងៃ ប៉ុន្តែ​ខ្មែរ​​យើង​ដែល​នៅ​ទីនោះ​នៅ​តែ​ហៅ​ឈ្មោះ​ខ្មែរ​ដដែល ហើយ​ពួក​គាត់​នៅ​តែ​រក្សា​ទំនៀមទម្លាប់​ប្រពៃណី អក្សរសាស្ត្រ ពុទ្ធ​សាសនា​ បើ​ទោះ​បី​ជា​មាន​ការ​កៀបសង្កត់ ជិះជាន់​​បំបិទ​សិទ្ធិ​យ៉ាង​ណា​ក្ដី និង​មាន​អ្នក​​តស៊ូ​ពលី​ជីវិត​​ដើម្បី​ជាតិ សាសនា និង​អក្សរសាស្ត្រ​ជា​បន្ត​បន្ទាប់​លុះ​បច្ចុប្បន្ន ។
ខេត្ត​ខ្មែរ​ពី​ដើម​មាន​ចំនួន​១៧ លុះ​ពេល​បារាំង​គ្រប់គ្រង វា​បាន​បែងចែក​ជា​២១​ខេត្ត​វិញ ។

ឈ្មោះ​ខេត្ត​ខ្មែរ​ពីដើម
  1. ខេត្ត​ក្រមួន ស
  2. ខេត្ត​កំពង់ឫស្សី
  3. ខេត្ត​ឃ្លាំង
  4. ខេត្ត​ដំបូកកោង
  5. ខេត្ត​ទឹកខ្មៅ
  6. ខេត្ត​បារាជ្ញ
  7. ខេត្ត​ផ្សារដែក
  8. ខេត្ត​ពលលាវ
  9. ខេត្ត​ពាម
  10. ខេត្ត​ព្រែក​ឫស្សី
  11. ខេត្ត​ព្រៃនគរ
  12. ខេត្ត​ព្រះត្រពាំង
  13. ខេត្ត​ព្រះសួគ៌
  14. ខេត្ត​មាត់ជ្រូក
  15. ខេត្ត​មេ ស
  16. ខេត្ត​រោងដំរី
  17. ខេត្ត​លង់ហោរ
ឈ្មោះ​ខេត្ត​​ខ្មែរ​​ពេល​បារាំង​កាន់កាប់ និង​ប្ដូរ​ទៅ​ឈ្មោះ​យួន​ក្រោយ​ពេល​ប្រគល់​ឲ្យ​យួន​កាន់កាប់
  1. ខេត្ត​ កោះគង(ដំបូក​កោង) > Go Cong
  2. ខេត្ត​ក្រមួន​ស(រាជា) > Kien Giang
  3. ខេត្ត​កំពង់​ឫស្សី > Ben Tre
  4. ខេត្ត​ឈ្មោះ​ថ្មី(កំពង់គោ) > Tan An
  5. ខេត្ត​ឃ្លាំង(បាសាក់) > Soc Trang
  6. ខេត្ត​ចង្វា​ត្រពាំង(កំពប់​ស្រការ​ត្រី) > Bien Hoa
  7. ខេត្ត​ទឹកខ្មៅ > Ca Mau
  8. ខេត្ត​ទួល​តាមោក(ឈើ​ទាល​មួយ) > Thu Dau Mot
  9. ខេត្ត​ផ្សារដែក > Sa Dec
  10. ខេត្ត​ពលលាវ(ពោធិលើ) > Bac Lieu
  11. ខេត្ត​ពាម > Ha Tien
  12. ខេត្ត​ពាម​បារ៉ាជ្ញ > Long Xuyen
  13. ខេត្ត​ព្រែក​ឫស្សី > Can Tho
  14. ខេត្ត​ព្រៃនរគរ > Ho Chi Minh City
  15. ខេត្ត​ព្រះ​ត្រពាំង > Tra Vinh
  16. ខេត្ត​ព្រះ​បារៀ(ព្រះ​សួគ៌) > Ba Ria
  17. ខេត្ត​មាត់​ជ្រូក > Chau Doc
  18. ខេត្ត​មេ ស > Tien Giang
  19. ខេត្ត​រោង​ដំរី > Tay Ninh
  20. ខេត្ត​លង់ហោរ > Vinh Long
  21. ខេត្ត​អូរកាប់ > Vung Tau
កោះកោះ​ណាម​ឌូ
កោះ​ត្រល់ > Phu Quoc
កោះ​ត្រឡាច > Dao Con Son
កោះ​ត្រី
កោះ​ទន្សាយ
កោះ​ធំ
កោះ​វៃ