ដោយសារមានការកាត់ចុះឡើងៗ អាស្រ័យតាមតម្រូវការ ភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តយោធា នាំឲ្យ អាជ្ញាធរវៀតណាម គេសម្រេចចិត្តដូរ ឈ្មោះស្រុក ខេត្តមួយចំនួន បំរើតម្រូវការកងទ័ព និង ផ្នែកសង្រ្គាមចិត្តសាស្រ្ត ដូចជា ខេត្ត ខ្មែរ ខេត្តចាម ខេត្តចិន ខេត្តយួន ខេត្តថៃ ខេត្តលាវ បើគេចង់បាន ទ័ពខ្មែរ គេក៍ព្រមដូរឈ្មោះស្រុក ឬ ខេត្តនោះទៅជាខេត្តខ្មែរ ដើម្បីខ្មែរឡើងជា មេខេត្ត មេស្រុក រួចដឹកនាំទ័ពច្បាំង ពេលចប់សង្រ្គាម គេដូរទៅជា ខេត្តឈ្មោះផ្សេង !! ករណីដូចជា ខេត្ត ពាម នេះជាដើម ម្តងជា ខេត្តក្រមួន ស ម្តងជាខេត្ត ក្បែរ ហ្សាង ឬ ខេត្ត ក្បែរព្រះអង្គច័ន្ទ Kiên Giang (ភូមិសាស្រ្តខេត្ត ក្រមួន ស) គម្រោងព្រែកជីកហ្វូណនតេជោ ២០២៤ ។
ខេត្ត ពាម បន្ទាយមាស ខេត្ត ពាម បន្ទាយមាស Kiên Giang or Ha Tien ខេត្តមានឈ្មោះច្រើន រហូតមានការភ័ន្តច្រលំក្នុងប្រវត្តិសាស្រ្ត ក៍ដូចជាសំណាក់អ្នកស្រាវជ្រាវផងដែរ ដោយសារថា មានទស្សនៈខុសៗគ្នា លើឈ្មោះ បន្ទាយ មាស៖
- ខាងប្រទេសសៀម ចាត់ទុកថា ពាក្យដើម គឺ បាន ថៃ មាតុ Banthaimat ប្រែជា ភាសាខ្មែរថា ប្រទេសថៃ ព្រោះ តំបន់នេះគ្រប់គ្រងដោយ កងទ័ព ស្តេច ថៃ
- ខាង ខ្មែរថា នេះជា បន្ទាយមាស ភាសាខ្មែរ ដោយសារថា កាលណោះ ខ្មែរមាន រដ្ឋឯករាជ្យ នៅ ឧត្តុង្គ ដែលជា ទីបញ្ជាការទ័ព ព្រះរាជវាំង្គ
- ខាង វៀតណាម ថា នេះគឺជា ពាម បន្ទាយមាស ដោយសារ នេះជាទឹកដីរបស់ អតីតខ្មែរ អង្គច័ន្ទរាជា ( ចំណុះ រដ្ឋអណ្ណាម)
- ជាលទ្ធផលចុងក្រោយនៃជំលោះ គឺ ពាម បានមកខាង អណ្ណាម ចំណែក បន្ទាយមាស បានទៅខាង ព្រះអង្គឌួង ដោយសារសន្ធិសញ្ញាមិត្តភាព សៀម យួន ធ្វើឡើងដើម្បីចែកដីខ្មែរ ដើម្បីតែគ្រប់គ្រងទឹកដីកម្ពុជា។ នេះជា មូលហេតុដែល កម្ពុជា ត្រូវតែ យកប្រទេស ទៅដាក់ចំណុះ ឲ្យ រដ្ឋអំណាច កងទ័ព បារាំង ឆ្នាំ ១៨៦៣។
គម្រោងព្រែកជីកហ្វូណនតេជោ
ព្រែកជីកវិញតេ ( 1819 -24 ) , មុនឯករាជ្យ វិញតេ ថិតនៅក្នុងដីខ្មែរនៅឡើយ គ្រានេះ វាលោតចូលខាងយួនបាត់ទៅហើយ , ប្រវែង 87 Km ទទឹង 30 m ជំរៅ 3 m ប្រើប្រាស់មនុស្សជិត 7 ម៉ឺននាក់ក្នុងរាជ្យស្ដេចយួនយ៉ាឡុង និងមិញម៉ាង ។
ផែនទី ខេត្ត ពាម បន្ទាយមាស
ផែនទី ឧបទ្វីប អូរកែវ ( ដូរជា ឧបទ្វីបតាខ្មៅ)
ខេត្តពាម បន្ទាយមាស Peam Banteay Meas Province ត្រូវបាន វៀតណាម ដណ្តើមយកពី កងទ័ពសៀម ឆ្នាំ ១៧០៧ - ១៧១៥
ពាម ជាដីខែ្មរមួយភាគ នៃអាណាចក្រនគរភ្នំ និងក្រោយមកក្លាយជាខេត្តខ្មែរមួយ ក្នុងចំណោមខេត្តទាំង ៦ នៅដែនដីកម្ពុជាក្រោម, ក្នុងសម័យស្តេចយួនឈ្មោះ ម៉ិញ ម៉ាង ( Minh Mạng ) នាឆ្នាំ ១៨៣៤ , និងក្រោយមកទៀតក្លាយជាខេត្តខ្មែរមួយ ក្នុងចំណោមខេត្តទាំង ១៩ នៅក្នុងសម័យសាធារណរដ្ឋកូស័ងស៊ីន (ភាសាបារាំង៖ République de Cochinchine), និងចាប់ពីឆ្នាំ ១៩៤៥ ដល់ ១៩៧៥ ពាម ជាខេត្តមួយ ក្នុងចំណោមខេត្តទាំង ២១ នៅដែនដីកម្ពុជាក្រោម ដោយមានការបែងចែកខេត្តពីរបបសាធារណរដ្ឋវៀតណាម ។ បច្ចុប្បន្ន ពាម ត្រូវបានរដ្ឋាភិបាលវៀតណាម ដាក់បញ្ចូលជាទីរួមខេត្តរបស់ខេត្ត ក្រមួន ស (Kiên Giang) ។
អំពីអក្សរ «ពាម» និងឈ្មោះជាភាសាបរទេស ៖
ពាម (អក្សរខ្មែរ៖ ពាម អក្សរយួន៖ Hà Tiên) ពាម នៅក្នុងសម័យគ្រប់គ្រង របស់ឧកញ៉ា ម៉ាក គូ (យួន៖ Mạc Cửu, ឡាតាំង៖ Mo Jiu) គេហៅថា ខេត្តខម ឬ មឿងខម ចំណែកពួកជនជាតិអណ្ណាម ឬ យួន គេហៅ ពាម ថា ម៉ាងខាម (អក្សរយួន៖Mán Khảm) ពាក្យថា Mán មានន័យថា ខ្មែរ Khảm មានន័យថា ពាម គឺជា ពាមរបស់ខ្មែរ ។
អំពីអត្ថន័យពាក្យថា «ពាម»៖
យោងតាមវចនានុក្រុមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ( ជោតញ្ញាណោ ) ដែលបានបោះពុម្ពនៅឆ្នាំ ១៩៦៧ បានពន្យល់អំពីពាក្យ «ពាម» មានន័យពីរយ៉ាងថា៖
ពាម ទីមួយ ជា នាម មានន័យថា មាត់ព្រែក ឬ មាត់ស្ទឹងដែលបែកចេញពីទន្លេទៅ, មាត់ទន្លេ ដែលជាប់ចូលទៅនឹងសមុទ្រ ដូចយ៉ាង, ពាមផ្កាយម្រេច, ពាមរ; ឬ ពាមសែន ; ពាមកញ្ជើ ( នៅកម្ពុជា ក្រោម ) ជាដើម ។
ពាម ទីពីរ ជា នាម មានន័យថា ឈ្មោះខែត្រ មួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះ ដាក់ជាស្រុក ហៅថា ស្រុកកំពង់ត្រាច់ នៅក្នុងអំណាចខេត្រកំពត ។
ទីតាំងភូមិសាស្ត្រ៖
ពាម ទិសពាយព្យជាប់ព្រំប្រទល់នឹងខេត្តក្រមួនស, ខាងកើតនិងខាងត្បូងជាប់នឹងស្រុកភ្នំម្លូ (Kiên Lương) នៃខេត្តក្រមួនស, ទិសខាងកើតជាប់ នឹងសមុទ្រ, ទិសខាងជើងជាប់ព្រំប្រ ទល់នឹង ប្រទេសកម្ពុជា ។
លក្ខណៈធម្មជាតិ៖
ខេត្ត ពាម មានផ្ទៃដី ៨៨.៥១៥ Km2 ក្នុងនោះ មានតំបន់វាលទំនាប ភ្នំ ភ្នំថ្ម រូង សមុទ្រ បឹង និងកោះជាដើម ។
ប្រវត្តិ៖
ពាម ជាអតីតដែនដីនៃអាណាចក្រនគរភ្នំ ។ ក្រោយឆ្នាំ ១៦៤៥ សន្តតិវង្ស ម៉េង (អក្សរចិន៖ 明 朝 ) ដែលបានត្រួតត្រាប្រទេសចិនចាប់ពីឆ្នាំ ១៣៦៨ ដល់ ១៦៤៤ ត្រូវបានដួលរលំ ម៉ាក គូ (យួន ៖ Mạc Cửu) ( ១៦៥៥ – ១៧៣៥ ) ជាជនជាតិចិន មិនចង់រស់នៅក្រោមការត្រួតត្រារបស់រាជវង្ស ថាង ក៏បានភៀសខ្លួនចេញពីខែត្រកង់តុង នៃប្រទេសចិនមកសុំសិទ្ធិរស់ នៅលើទឹកដីខ្មែរត្រង់ខេត្តពាមបច្ចុប្បន្ន ។ ក្រោយមកព្រះមហាក្សត្រខ្មែរ បានផ្តល់មុខងារដល់ ម៉ាក គូ ជាឧកញ៉ា ដើម្បីអភិបាលខេត្តមួយនេះ ។
ក្រោយពីបានគ្រប់គ្រងនៅដំបន់ពាម នេះ ត្រកូល ម៉ាក បានបើកឲ្យមានផ្សារ កំពង់ផែ ផ្លូវថ្នល់ ព្រែកជីក និង ការផ្លាស់ប្តូរទីផ្សារគ្នានៅក្នុងតំបន់ជាដើម ។
ឆ្នាំ ១៧១៤ ម៉ាក គូ បានចូលខ្លួនសុំធ្វើជាចំណុះស្តេចយួនត្រកូល ង្វៀង វិញ ។
ខេត្តពាមសម័យស្តេចយួនឈ្មោះ ម៉ិញ ម៉ាង ៖
ឆ្នាំ ១៨៣២ ស្តេចយួនឈ្មោះ ម៉ិញ ម៉ាង បានប្តូរភូមិសាស្ត្រទាំង ៦ ខេត្តនៅកម្ពុជាក្រោមឲ្យទៅជាភាសាយួន ក្នុងនោះខេត្តពាមត្រូវបានយួនប្តូរឈ្មោះទៅជា ហា តៀង (Hà Tiên) ។
ខេត្តពាម ក្នុងសម័យអាណានិគមនិយម បារាំង៖
ថ្ងៃ ២៤ ខែមិថុនា ឆ្នាំ ១៨៦៧ បា រាំងបានចូលត្រួតត្រាដល់ខែត្រពាម ។ ឆ្នាំ ១៨៧៦ បារាំង បានចែកភូមិសាស្ត្រកម្ពុជាក្រោម ចេញជា ៤ តំបន់រដ្ឋបាលធំៗ និងនៅក្នុងតំបន់រដ្ឋបាល នីមួយៗបានបែងចែកជានិគមតូចៗ ក្នុងនោះខេត្តពាម ត្រូវបានចែកចេញជា ២ និគមគឺ និគម ពាម (Hà Tiên) និង និគម ក្រមួនស (Kiên Giang) ។
តំបន់ពាមត្រូវបានគេចាត់ចូលនៅក្នុងតំបន់បាសាក់ ។
ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគមពាមត្រូវបានក្លាយជាខេត្ត តាមកិច្ចព្រមព្រៀងចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់សហព័ន្ធឥណ្ឌូចិន ដើម្បីធ្វើការផ្លាស់ប្តូររដ្ឋបាលពីនិគម ទៅជាខេត្ត ។
ឆ្នាំ ១៩០៣ កោះត្រល់ ត្រូវបានដាក់ឲ្យឋិតនៅក្រោមការអំណាចប្រធានតំណាងនៃខេត្តពាម ហើយទីរួមខេត្តរបស់ខេត្តពាម គឺទីរួមខេត្តពាម ។
ចាប់ពីឆ្នាំ១៩១៣ដល់ ឆ្នាំ ១៩២៤ ខេត្តពាម ត្រូវបានដាក់បញ្ចូលទៅក្នុងខេត្តមាត់ជ្រូក (Châu Đốc) ។
ឆ្នាំ ១៩២១ ខេត្តពាមត្រូវបានបែងចែកចេញជា ៤ និគម និងដល់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ១៩២៤ ពាមត្រូវបានក្លាយជាខេត្តដាច់ដោយឡែកមួយ ។
ក្នុងរបបសាធារណរដ្ឋវៀតណាម៖
ក្នុងរបបសាធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa ) ពាមគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង ៧ នៃខេត្តក្រមួនស (Kiên Giang ។ ខេត្តពាមនៅក្នុងរបបសាធារណរដ្ឋសង្គមនិយមវៀតណាម ( បក្សកុម្មុយនិស្ត ) ក្រោយឆ្នាំ ១៩៧៥ ៖ ដើមឆ្នាំ ១៩៧៦ ខេត្តក្រមួនស ត្រូវបានបក្សកុម្មុយនិស្តវៀតណាម ដាក់ឈ្មោះជាភាសាយួនថា Kiên Giang ។ បច្ចុប្បន្ន ពាម គឺជាទីរួមខេត្តរបស់ខេត្តក្រមួនស (Kiên Giang) ។
ភូមិសាស្ត្រនៃខេត្តពាមពីមុន គឺស្រុកភ្នំម្លូ (Kiên Lương) និងទីរួមខេត្ត ពាម បច្ចុប្បន្ន ៕
ប្រវត្តិខេត្តពាមបន្ទាយមាស
នៅដើមស.វទី១៨ និងទី១៩ ខេត្តពាមបន្ទាយមាស ត្រូវបានគ្រប់គ្រងដោយចិនភៀសខ្លួនម្នាក់ឈ្មោះ ម៉ាក់ គីវ (Mac Cuu)។ លោកគឺជាឈ្មួញម្នាក់មានឈ្មោះល្បីធ្លាប់ធ្វើសកម្មភាពជំនួញនៅប្រទេសហ្វីល្លីពីន និងនៅទីក្រុងបាតាវ្យា (ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី)។ ចន្លោះឆ្នាំ១៦៨៧-១៦៩៥ ម៉ាក់ គីវ បានសុំព្រះរាជាខ្មែរ ព្រះបាទជ័យជេដ្ឋាទី៤ អង្គស៊ូ (រជ្ជកាលទី១៖១៦៧៥-១៦៨៨) បង្កើតសហគមន៍ចិននៅស្រុកខ្មែរ។ ព្រះអង្គ បានតែងតាំងលោកជា «ឧកញ៉ា» (មន្ត្រីឈរត្រួតសហគមន៍ចិន) នៅតំបន់ឆ្នេរសមុទ្រខ្មែរ ត្រង់ពាមបន្ទាយមាស។ ប៉ុន្តែ នាដើមសតវត្សរ៍ទី១៨ ដោយប្រទេសកម្ពុជានៅតែបន្តវឹកវរ អស្ថិរភាព បង្កដោយវិបត្តិនយោបាយផ្ទៃក្នុង (ម្ខាងពឹងសៀម ម្ខាងពឹងយួន) ត្រកូលចិនភៀសខ្លួនរូបនេះ ក៏ប្ដូរភក្ដីភាព ងាកទៅរកស្ដេចង្វៀនអណ្ណាមវិញ ជាហេតុធ្វើឱ្យប្រទេសកម្ពុជាត្រូវបាត់បង់តំបន់សមុទ្រទាំងស្រុងចាប់ពីកំពង់សោម ដល់ទឹកខ្មៅ។
ចាប់ពីឆ្នាំ១៧០៧ ដល់១៨៣២ ខេត្តពាមបន្ទាយមាសបានក្លាយជាតំបន់អបគមន៍ស្វយ័តគ្រប់គ្រងដោយគ្រួសារត្រកូលម៉ាក ចំណុះស្ដេចង្វៀនអណ្ណាម។ មិនតែប៉ុណ្ណោះ កូនប្រុសរបស់ ម៉ាក គីវ ឈ្មោះ ម៉ាក់ ធៀនទឺ (Mac Thien Tu) ដែលជាស្ដេចក្រាញ់ហាទៀង (ពាមបន្ទាយមាស) បែរជាតាំងខ្លួនជាព្រះរាជាខ្មែរទៀតផង។ ជាក់ស្ដែងក្នុងចុហ្មាយទូតថ្វាយព្រះចៅអធិរាជជប៉ុន សូហ្គុន តូគូហ្គាវ៉ា (Sogunate Tokugawa) ម៉ាក់ ធៀនទឺ បានហៅខ្លួនឯងថា «អ្នកសម្តេចព្រះសោទាត្ថស្ឋិ» ស្ដេចក្រុងកម្ពុជាធិបតី។
សង្គ្រាមសៀម-អណ្ណាមឆ្នាំ១៨៣២-១៨៣៥ ធ្វើឱ្យតំបន់នេះស្ថិតក្នុងភាពមិនច្បាស់លាស់។ នៅឆ្នាំ១៨៣៥ ស្ដេចមិងម៉ាងបញ្ជារឱ្យកែនរាស្ត្រខ្មែរជីកព្រែកវិញតេ ពីទន្លេបាសាក់ទៅពាម ពុះចែកតំបន់នេះជាពីរ។ សង្គ្រាមសៀម-អណ្ណាមឆ្នាំ១៨៤១-១៨៤៥ ក្នុងការនាំព្រះអង្គដួងមកសោយរាជ្យ សៀមបានគ្រប់គ្រងតំបន់ផ្នែកខាងជើងព្រែកវិញតេ។ តាមរយៈកិច្ចចរចា សៀមនិងយួនឯកភាពគ្នាលើកព្រះអង្គដួងឱ្យសោយរាជ្យនៅឆ្នាំ១៨៤៧។ ចាប់ពីពេលនោះមក ផ្នែកខាងត្បូងចាប់ពីពាម(ហាទៀង) ដល់ទឹកខ្មៅត្រូវបានទៅអណ្ណាមជាស្ថាពរ ហើយភាគខាងជើងពាមហាទៀងសៀមប្រគល់ថ្វាយព្រះអង្គដួង។ ភ្លាមៗនោះ ព្រះអង្គក៏ប្រញាប់បញ្ជាឱ្យសង់ផ្លូវពីរាជធានីឧដុង្គទៅកំពតដែលជាកំពង់ផែសមុទ្រថ្មី។ ប្រវត្តិសាស្ត្រខ្មែរជាច្រើនបានសរសេរថាពេលឡើងសោយរាជ្យ ព្រះអង្គដួងនឹកតូចព្រះទ័យ ឈឺចាប់ស្ដាយស្រណោះនឹងការបាត់បង់ទឹកដី។
ប្រវត្តិនៃការអភិវឌ្ឍគមានគមន៍ និងផ្លូវនាវាចរណ៍របស់កម្ពុជា ទាំងបីដំណាក់កាល៖
ដំណាក់កាលទី១ (ពាក់កណ្ដាលស.វទី១៩)៖ ក្នុងរជ្ជកាលព្រះអង្គដួង (១៨៤១-១៨៦០) ក្រោយបាត់បង់កំពង់ផែសមុទ្រអូរកែវទៅក្នុងដៃយួន ព្រះអង្គខិតខំរំដោះខ្លួនចេញពីការហ៊ុមព័ទ្ធរបស់យួននិងសៀម ដោយងាកទៅទាក់ទងនឹងពួកអឺរ៉ុប។ ព្រះអង្គបានបញ្ជាឱ្យកសាងកំពង់ផែសមុទ្រកំពត និងផ្លូវមួយខ្សែដែលមានប្រវែង ១៦០ គីឡូម៉ែត្រ នោះគឺផ្លូវអង្គដួង ពីឆ្នាំ១៨៥១-១៨៥៧ (បច្ចុប្បន្នផ្លូវជាតិលេខ៤១ និង ៥១) ដែលជាផ្លូវមួយដ៏សំខាន់ សម្រាប់តភ្ជាប់ពីរាជធានីឧដុង្គ ឆ្ពោះទៅកំពង់ផែនេះ។ នៅឆ្នាំ១៨៥២ ព្រះអង្គក៏បានបញ្ជាឱ្យកសាងផ្លូវមួយខ្សែទៀតភ្ជាប់ពីឧដុង្គទៅកំពង់ហ្លួង ដែលជាកំពង់ផែសំខាន់មួយទៀតនាម័យនោះ។ មិនតែប៉ុណ្ណោះ ព្រះអង្គគ្រោងពឹងបារាំងវាយយកទឹកដីព្រៃនគរមកវិញ ដោយជួលក្នុងតម្លៃ ៥០០ ណែនប្រាក់ តែមិនបានសម្រេច។
ដំណាក់កាលទី២ (ពាក់កណ្ដាលស.វទី២០)៖ ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៥-១៩៧០) សម្ដេចព្រះនរោត្តមសីហនុបានកសាងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ (ឆ្នាំ១៩៥៤) ក្រោមជំនួយរបស់សាធារណរដ្ឋបារាំង និងកសាងផ្លូវថ្មីមួយខ្សែ ក្រោមជំនួយរបស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក នោះគឺផ្លូវជាតិលេខ៤ ប្រវែង ២៤០ គម. (ឆ្នាំ១៩៥៦) ព្រមទាំងផ្លូវដែកមួយខ្សែប្រវែង ២៦៦គម. (ឆ្នាំ១៩៦០) ដើម្បីតភ្ជាប់រាជធានីភ្នំពេញទៅកំពង់ផែថ្មីនេះ។
ដំណាក់កាលទី៣ (ដើមស.វទី២១ ឬពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន) ៖រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន (បន្តដល់សម្ដេច ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន) បានពង្រីកកំពង់ផែព្រះសីហនុ កសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែង ១៨៤ គម. និង គ្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ ប្រវែង ១៨០ គម.។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាការរំដោះខ្លួន និងឯករាជ្យផ្លូវនាវាចរណ៍ ហើយរំលឹកគុណដល់អ្នកផ្តើមសង្គ្រោះប្រទេសកម្ពុជា។
ខេត្តពាម បន្ទាយមាស សម័យ ណាមគី Nam Ky
ខេត្តពាម បន្ទាយមាស សម័យ ណាម ថាញ់ Trấn Tây Thành (鎮西城) ត្រាន តាយ ថាញ់ Thành province
Why did Vietnam not reclaim its former province, Tran Tay Thanh, or the Eastern part of Cambodia back?
Because Vietnamese are not like Khmer. They know that their lands are lost and they accept it. Vietnamese conquered those lands in the 19th century but lost it when the French colonize Vietnam and gave Trấn Tây Thành to Cambodia since most of population is Khmer.
Vietnamese accept the reality of their situation and work to make Vietnam good instead of worrying about lost land like Khmer do. This is why Vietnam is more developed than Cambodia. Vietnamese do not care about lost land. Vietnamese spend time on improving their country instead of crying on internet about lost lands and historical misdeed.
ប្រវត្តិខេត្តពាមបន្ទាយមាស ខេត្តពាម បន្ទាយមាស (ហាទៀង)
——————————
នៅដើមស.វទី១៨ និងទី១៩ ខេត្តពាមបន្ទាយមាស ត្រូវបានគ្រប់គ្រងដោយ ចិនភៀសខ្លួនម្នាក់ឈ្មោះ ម៉ាក់ គីវ (Mac Cuu)។ លោកគឺជាឈ្មួញម្នាក់មានឈ្មោះល្បីធ្លាប់ធ្វើសកម្មភាពជំនួញនៅប្រទេសហ្វីល្លីពីន និងនៅទីក្រុងបាតាវ្យា (ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី)។
ចន្លោះឆ្នាំ១៦៨៧-១៦៩៥ ម៉ាក់ គីវ បានសុំព្រះរាជាខ្មែរ ព្រះបាទជ័យជេដ្ឋាទី៤ អង្គស៊ូ (រជ្ជកាលទី១៖១៦៧៥-១៦៨៨) បង្កើតសហគមន៍ចិននៅស្រុកខ្មែរ។ ព្រះអង្គ បានតែងតាំងលោកជា «ឧកញ៉ា» (មន្ត្រីឈរត្រួតសហគមន៍ចិន) នៅតំបន់ឆ្នេរសមុទ្រខ្មែរ ត្រង់ពាមបន្ទាយមាស។ ប៉ុន្តែ នាដើមសតវត្សរ៍ទី១៨ ដោយប្រទេសកម្ពុជានៅតែបន្តវឹកវរ អស្ថិរភាព បង្កដោយវិបត្តិនយោបាយផ្ទៃក្នុង (ម្ខាងពឹងសៀម ម្ខាងពឹងយួន) ត្រកូលចិនភៀសខ្លួនរូបនេះ ក៏ប្ដូរភក្ដីភាព ងាកទៅរកស្ដេចង្វៀនអណ្ណាមវិញ ជាហេតុធ្វើឱ្យប្រទេសកម្ពុជាត្រូវបាត់បង់តំបន់សមុទ្រទាំងស្រុងចាប់ពីកំពង់សោម ដល់ទឹកខ្មៅ។
ចាប់ពីឆ្នាំ១៧០៧ ដល់១៨៣២ ខេត្តពាមបន្ទាយមាសបានក្លាយជាតំបន់អបគមន៍ស្វយ័តគ្រប់គ្រងដោយគ្រួសារត្រកូលម៉ាក ចំណុះស្ដេចង្វៀនអណ្ណាម។ មិនតែប៉ុណ្ណោះ កូនប្រុសរបស់ ម៉ាក គីវ ឈ្មោះ ម៉ាក់ ធៀនទឺ (Mac Thien Tu) ដែលជាស្ដេចក្រាញ់ហាទៀង (ពាមបន្ទាយមាស) បែរជាតាំងខ្លួនជាព្រះរាជាខ្មែរទៀតផង។ ជាក់ស្ដែងក្នុងចុហ្មាយទូតថ្វាយព្រះចៅអធិរាជជប៉ុន សូហ្គុន តូគូហ្គាវ៉ា (Sogunate Tokugawa) ម៉ាក់ ធៀនទឺ បានហៅខ្លួនឯងថា «អ្នកសម្តេចព្រះសោទាត្ថស្ឋិ» ស្ដេចក្រុងកម្ពុជាធិបតី។
សង្គ្រាម សៀម-អណ្ណាម ឆ្នាំ១៨៣២-១៨៣៥ ធ្វើឱ្យតំបន់នេះស្ថិតក្នុងភាពមិនច្បាស់លាស់។ នៅឆ្នាំ១៨៣៥ ស្ដេចមិងម៉ាងបញ្ជារឱ្យកែនរាស្ត្រខ្មែរ ជីកព្រែកវិញតេ ពីទន្លេបាសាក់ទៅពាម ពុះចែកតំបន់នេះជាពីរ។ សង្គ្រាមសៀម-អណ្ណាមឆ្នាំ១៨៤១-១៨៤៥ ក្នុងការនាំព្រះអង្គដួងមកសោយរាជ្យ សៀមបានគ្រប់គ្រងតំបន់ផ្នែកខាងជើងព្រែកវិញតេ។ តាមរយៈកិច្ចចរចា សៀមនិងយួនឯកភាពគ្នាលើកព្រះអង្គដួងឱ្យសោយរាជ្យនៅឆ្នាំ១៨៤៧។ ចាប់ពីពេលនោះមក ផ្នែកខាងត្បូងចាប់ពីពាម(ហាទៀង) ដល់ទឹកខ្មៅត្រូវបានទៅ អណ្ណាម ជាស្ថាពរ ហើយភាគខាងជើងពាមហាទៀងសៀមប្រគល់ថ្វាយព្រះអង្គដួង។ ភ្លាមៗនោះ ព្រះអង្គក៏ប្រញាប់បញ្ជាឱ្យសង់ផ្លូវពីរាជធានីឧដុង្គទៅកំពត ដែលជាកំពង់ផែសមុទ្រថ្មី។ ប្រវត្តិសាស្ត្រខ្មែរជាច្រើនបានសរសេរថាពេលឡើងសោយរាជ្យ ព្រះអង្គដួងនឹកតូចព្រះទ័យ ឈឺចាប់ស្ដាយស្រណោះនឹងការបាត់បង់ទឹកដី។
ខេត្ត ពាម បន្ទាយមាស Kiên Giang
ខេត្ត ពាម បន្ទាយមាស Kiên Giang
ខេត្ត ពាម បន្ទាយមាស Kiên Giang
ខេត្ត ពាម បន្ទាយមាស Kiên Giang
ខេត្ត ពាម បន្ទាយមាស Kiên Giang
ការបាក់បែក ជាចតុអាណាចក្រ នៅ ក្រុងមហាអង្គរ ជាសញ្ញា ឈានទៅរកការ បាក់បែកជា អាណាចក្រ ៤ នៅ សម័យ ចតុមុខ និង ជាចុងក្រោយ គឺការ បាត់បង់ តំបន់ ចេនឡា ទឹក (កម្ពុជាក្រោម)
ខេត្ត ពាម បន្ទាយមាស Kiên Giang
បណ្តាក្រុមជនជាតិភាគតិច ៤ ក្រុម នៅប្រទេសវៀតណាម ៖
ក្រុមជនជាតិ ចិន មាន ៩ ក្រុម រួមមាន
- Cống ចំនួន 2,729 ខេត្ត Lai Chau, Dien Bien ក្រុមតូចៗ៖ Phunoi, Cong, Khong
- Hà Nhì ចំនួន 25,539 ខេត្ត Lai Chau, Lao Cai, Dien Bien ក្រុមតូចៗ៖ Ha Nhi, Hani
- Hoa ចំនួន 749,466 ខេត្ត Across Vietnam ក្រុមតូចៗ៖ Chinese/Han
- La Hủ ចំនួន 12,113 ខេត្ត Lai Chau ក្រុមតូចៗ៖ Phunoi, La Hu
- Lô Lô ចំនួន 4,827 ខេត្ត Cao Bang, Ha Giang, Lai Chau ក្រុមតូចៗ៖ Lo Lo, Yi
- Ngái ចំនួន 1,649 ខេត្ត Thai Nguyen, Binh Thuan, Ho Chi Minh City ក្រុមតូចៗ៖ Ngai
- Phù Lá ចំនួន 12,471 ខេត្ត Lao Cai, Yen Bai, Ha Giang, Dien Bien ក្រុមតូចៗ៖ Phu La, Phula
- Sán Dìu ចំនួន 183,004 ខេត្ត Thai Nguyen, Vinh Phuc, Bac Giang, Quang Ninh, Tuyen Quang ក្រុមតូចៗ៖ San Diu
- Si La ចំនួន 909 ខេត្ត Lai Chau, Dien Bi en ក្រុមតូចៗ៖ Si La
- Chăm ចំនួន 178,948 ខេត្ត Ninh, Thuan, Binh Thuan, Phu Yen, An Giang @ក្រុមតូចៗ៖ Cham
- Chu Ru ចំនួន 23,242 ខេត្ត Lam Dong @ ក្រុមតូចៗ៖ Cho-ru (Chru)
- Gia Rai ចំនួន 513,930 ខេត្ត Gia Lai, Kon Tum, Dak Lak @ ក្រុមតូចៗ៖ Jarai, J’rai, Jrai, Giarai
- Ê Đê ចំនួន 398,671 ខេត្ត Dak Lak, Phu Yen @ក្រុមតូចៗ៖ E De, Rade, Ra de
- Ra Glai ចំនួន 146,613 ខេត្ត Ninh Thuan, Khanh Hoa, Binh Thuan ក្រុមតូចៗ៖ @Roglai
ក្រុមជនជាតិ អំបូរ ខ្មែរ មន រួមមាន ២១ ក្រុម រួមមាន ប្រមាណ ៣ លាននាក់ ឆ្នាំ ២០១៩
- Ba Na ចំនួន 286,910 ខេត្ត : Kon Tum, Gia Lai, Phu Yen @ ក្រុមតូចៗ៖ Bahnar, Ba Na, Bana
- Brâu ចំនួន 525 ខេត្ត : Kon Tum @ ក្រុមតូចៗ៖ Brao, Brau
- Bru-Vân Kiều ចំនួន 94,598 ខេត្ត : Quang Tri, Quang Binh, Dak Lak@ ក្រុមតូចៗ៖ Bru-Van Kieu
- Chơ Ro ចំនួន 29,520 ខេត្ត : Dong Nai, Ba Ria, Vung Tau, Binh Thuan @ ក្រុមតូចៗ៖ Cho Ro, Chơ-ro
- Co ចំនួន 40,442 ខេត្ត : Quang Ngai, Quang Nam @ ក្រុមតូចៗ៖ Co
- Cờ Ho ចំនួន 200,800 ខេត្ត Lam Dong@ ក្រុមតូចៗ៖ Co Ho
- Cơ Tu ចំនួន 74,173 ខេត្ត Quang Nam, Thua Thien-Hue @ ក្រុមតូចៗ៖ Co Tu, Katu, Cotu, Ca-tu, Ka-tu
- Giẻ Triêng ចំនួន 63,322 ខេត្ត : Kon Tum, Quang Nam @ ក្រុមតូចៗ៖ Gie Trieng
- Hrê ចំនួន 149,460 ខេត្ត : Quang Ngai @ ក្រុមតូចៗ៖ H’re, Hre
- Kháng ចំនួន 16,180 ខេត្ត : Lai Chau, Son La, Dien Bien @ ក្រុមតូចៗ៖ Khang
- Khmer ចំនួន 1,319,652 ខេត្ត Soc Trang, Tra Vinh, Kien Giang, An Giang, Ca Mua @ ក្រុមតូចៗ៖ Kho-me, Khmer Krom
- Khơ Mú ចំនួន 90,612 ខេត្ត : Nghe An, Dien Bien, Son La, Lai Chau @ ក្រុមតូចៗ៖ Kho Mu, Khmu
- Mạ ចំនួន 50,322 ខេត្ត Lam Dong, Dak Nong, Dong Nai @ ក្រុមតូចៗ៖ Ma
- Mảng ចំនួន 4,650 ខេត្ត : Lai Chau, @ ក្រុមតូចៗ៖ Mang
- Mnông ចំនួន 127,334 ខេត្ត Dak Lak, Dak Nong @ ក្រុមតូចៗ៖ Mnong
- Ơ Đu ចំនួន 428 ខេត្ត Nghe An @ ក្រុមតូចៗ៖ O Du, odu
- Rơ Măm ចំនួន 639 ខេត្ត Kon Tum @ ក្រុមតូចៗ៖ Ro Mam, Romam
- Tà Ôi ចំនួន 52,356 ខេត្ត : Thua Thien Hue @ ក្រុមតូចៗ៖ Ta Oi
- Xinh Mun ចំនួន 29,503 ខេត្ត : Son La, Dien Bien @ ក្រុមតូចៗ៖ Xinh-mun
- Xơ Đăng ចំនួន 212,277Central Vietnam: Kon Tum, Quang Nam, Quang Ngai@ ក្រុមតូចៗ៖ Sedang, Xo Dang
- Xtiêng ចំនួន 100,752 ខេត្ត : Binh Phuoc @ ក្រុមតូចៗ៖ Xtieng, Stieng
ក្រុមជនជាតិ អំបូរ ថៃ Thai រួមមាន ០៤ ក្រុម រួមមាន ( សរុប ប្រមាណ ៣,៧ លាន ឆ្នាំ ២០១៩)
- Ngái ចំនួន 1,649 ខេត្ត : Thai Nguyen, Binh Thuan, Ho Chi Minh City ក្រុមតូចៗ៖ HanNgai
- Sán Chay ចំនួន 201,398 ខេត្ត : Tuyen Quang, Thai Nguyen, Bac Giang ក្រុមតូចៗ៖ TaiSan Chay
- Sán Dìu ចំនួន 183,004 ខេត្ត : Thai Nguyen, Vinh Phuc, Bac Giang, Quang Ninh, Tuyen Quang ក្រុមតូចៗ៖ San Diu
- Thái1, ចំនួន 820,950 ខេត្ត :ក្រុមតូចៗ៖ Tai
ក្រុមជនជាតិ អំបូរ តៃ Tai (Northern Vietnam) រួមមាន ១២ ក្រុម រួមមាន
- Bố Y ចំនួន 3,232 ខេត្ត Lao Cai, Ha Giang ក្រុមតូចៗ៖ TaiBo Y
- Cờ Lao ចំនួន 4,003 ខេត្ត Ha Giang ក្រុមតូចៗ៖ KraCo Lao
- Giáy ចំនួន 67,858 ខេត្ត Lao Cai, Ha Giang, Lai Chau, Cao Bang ក្រុមតូចៗ៖ TaiGiay
- La Chí ចំនួន 15,126 ខេត្ត Ha Giang ក្រុមតូចៗ៖ KraLa Chi, Lachi
- La Ha1 ចំនួន 0,157 ខេត្ត Son La ក្រុមតូចៗ៖ Kra
- Lao ចំនួន 17,532 ខេត្ត Lai Chau, Dien Bien, Son La ក្រុមតូចៗ៖ : Tai
- Lự ចំនួន 6,757 ខេត្ត Lai Chau ក្រុមតូចៗ៖ TaiLu
- Nùng ចំនួន 1,083,298 ខេត្ត Lang Son, Cao Bang, Bac Giang ក្រុមតូចៗ៖ TaiNung
- Pu Péo903 ខេត្ត Ha Giang, Tuyen Quang ក្រុមតូចៗ៖ Kra
- Sán Chay ចំនួន 201,398 ខេត្ត Tuyen Quang, Thai Nguyen, Bac Giang ក្រុមតូចៗ៖ Tai San Chay
- Tày ចំនួន 1,845,492 ខេត្ត :ក្រុមតូចៗ៖ TaiTay
- Thái ចំនួន 1,820,950 ខេត្ត :ក្រុមតូចៗ៖ Tai
ផែនទី សង្រ្គាម ប្រជាជន នៅកម្ពុជា
វិជ័យ ភិរម្យ ជនជាតិចិន(ម៉ាកហ្គូ) ធ្លាប់បានមកបង្កើតនគរនៅក្នុងទឹកដីកម្ពុជាចន្លោះសតវត្សទី១៨
-ពាម គឺជាទីតាំងដីសណ្តនៅឈូងសមុទ្រ ព្រះសោទ័តរបស់ខ្មែរ ជាឈ្មោះស្រុកមួយ ដែលជាទីប្រជុំជនចំណុះឲ្យខេត្តក្រមួន-ស និងពេលខ្លះ ព្រះរាជាខ្មែរបានបង្កើតទៅជាអាណាខេត្ត”ពាមព្រះសោទ័ត” ហើយចៅ ហ្វាយខេត្តណាដែលមកកាន់កាប់ទីនេះ ត្រូវមាននាមថា “ឧកញ៉ារាជាសេដ្ឋី (....) ។
នៅក្នុងកំណាព្យសាស្ត្រាស្លឹករឹតវត្តទ្រៀល ដែលនិពន្ធដោយ ព្រះមហាបទុមបារមី ពេជ្ញ រៀបរាប់ពីការលាតសន្ធឹងរបស់ព្រែកជីកវិញតេ ក្នុងល្បះទី២៩៦ ក៏មានឈ្មោះថា”ពាមព្រះសោទ័ត”ដែរ។
ឯលោក អាដេម៉ាដ ឡឺគ្លែរ ថាជាទីប្រជុំជនខម ឬមឿងខម និងក្រោយមកហៅថា ហាទៀន។ រីឯពួកអាណ្ណាមហៅថា “ភួនថាញ់” ហើយវៀតណាមសព្វថ្ងៃ ហៅថា ខេត្តហាទៀង។
-ជាទីតាំងស្ថានីយ៍និយាមការនៃការកំណត់នីវ៉ូទឹកសមុទ្រ សម្រាប់អ្នកសិក្សាផ្នែកផែនទី និងសឹកសង្គ្រាម តាំងពីសម័យបារាំងគ្រប់គ្រង ហើយបន្តរហូតដល់បច្ចុប្បន្ន។
ខាងក្រោមនេះ ខ្ញុំបាទនឹងរៀបរាប់អំពីជនចំណាកស្រុកមកសុំសិទ្ធិជ្រកកោន ទៅជាការព្យាយាមចង់បង្កើតជានគរថ្មីនៅក្នុងទឹកដីកម្ពុជា របស់សែស្រឡាយចិនដែលគ្រប់គ្រងខេត្តពាម និងវាសនាទីរួមខេត្តនេះ ដោយយោងតាមឯកសារប្រវត្តិសាស្ត្រជាច្រើនដែលប្រមូលបាន។
យោងព្រះរាជពង្សាវតារមហាបុរសខ្មែរ បានបញ្ជាក់ថា នៅគ.ស.១៧០៦ ព្រះរាជឱង្ការព្រះស្រីធម្មរាជារាមាធិបតី ទ្រង់ឡើងសោយរាជ្យជាលើកទី២ នៅរាជធានីឧដុង្គឮជ័យ បន្តពីព្រះជ័យចេស្ដាអង្គស៊ូ ជាព្រះបិតា ដែលកាលណោះដាក់រាជ្យ ហើយទ្រង់គង់នៅជាឧបយោរាជវិញ។
ក្នុងរាជ្យទី២ របស់ព្រះអង្គនេះ ទ្រង់បញ្ជាឲ្យចៅហ្វាយស្រុកខេត្តពាម ឧកញ៉ារាជាសេដ្ឋី កៀរពួកលាវដែលនៅក្នុងស្រុកបាទី ឲ្យទៅនៅជ្រោយរាពណ៍(រាម) កំពង់សោម។ ប៉ុន្តែពួកលាវទាំងនោះដែលមានព្រះញាតិវង្សម្នាក់ឈ្មោះ សុគន្ធបទ បានសមគំនិតផង មិនព្រមទៅតាមបញ្ជា ក៏នាំគ្នាក្រោកបះបោរឡើង។ តែទីបំផុត ពួកលាវបះបោរទាំងនោះ ច្បាំងចាញ់ចៅហ្វាយស្រុកខេត្តពាម ដែលជាមេទ័ពរបស់ព្រះរាជា ហើយត្រូវបែកខ្ចាត់ខ្ចាយជាបីក្រុម។ គឺមួយក្រុមរត់ទៅរស់នៅព្រៃលើ មួយក្រុមទៀតរត់ទៅពឹងយួន និងមួយក្រុមទៀត រត់ទៅពឹងព្រះកែវហ្វាអង្គអឹម ដែលតាំងពីដាក់រាជ្យមកមិនសប្បាយព្រះទ័យ ដោយឃើញព្រះស្រីធម្មរាជារាមាធិបតី ជាប្អូនថ្លៃឡើងសោយរាជ្យជាលើកទី២ ហើយមានបំណងចង់វាយដណ្ដើមរាជ្យពីព្រះស្រីធម្មរាជារាមាធិបតី នោះផង។
ឆ្លៀតឱកាសដែលផ្ទៃក្នុងរបស់ខ្មែរនៅមានភាពច្របូកច្របល់ ចិនម្នាក់ឈ្មោះ “ម៉ាកគីវ” ឬ"ម៉ាកហ្គូ" ឯកសារខ្លះហៅថា"ម៉ាកហ្គូ" ដែលជាអតីតបក្សពួករបស់សន្ដតិវង្សមិញ/ម៉េង បានភៀសខ្លួនមកនៅប្រទេសខ្មែរភាគខាងក្រោម ហើយត្រូវបានព្រះរាជាខ្មែរតែងតាំងជាមន្ត្រី ឈរត្រួតត្រា និងទារថ្លៃភាស៊ីទូកសំពៅ ទុកថ្វាយព្រះរាជាខ្មែរ នៅតំបន់ឆ្នេរសមុទ្ររបស់ខ្មែរតាំងពីរាជ្យអងស៊ូ បានក្រឡាស់ចិត្តក្បត់ស្ដេចខ្មែរ ប្រែជាលើកដង្វាយទៅថ្វាយស្ដេចង្វៀន ប្រទេសយួន សុំចុះចូលខាងយួនវិញ។ ស្របបំណងស្ដេចយួន ដែលមានគំនិតទន្ទ្រានលេបទឹកដីខ្មែរផង ស្ដេចយួនក៏ឆ្លៀតជំរុញឲ្យប្រជារាស្ត្រយួន ចូលមកនៅទាំងបំពានក្នុងតំបន់ពាម ដែលស្ថិតក្រោមការត្រួតត្រារបស់ចិនឈ្មោះ ម៉ាកហ្គូ នោះជាច្រើន។ ចាប់ពីពេលនោះមក បើតាមឯកសារនោះបញ្ជាក់ថា ឆ្នាំ១៧០៧ នៃគ.ស ដីខ្មែរត្រង់ភូមិភាគពាម នោះបានក្លាយទៅជានគរចិនមួយ ដែលលែងចំណុះឲ្យព្រះរាជាខ្មែរទៀតហើយ។
បើយោងសៀវភៅប្រវត្តិសាស្ត្រកម្ពុជា របស់ អាដេម៉ា ឡឺក្លែរ បានសរសេរថា ម៉ាកហ្គូ កើតនៅក្នុងភូមិឡេក្វាត សង្កាត់ហៃគឿង ស្រុកឡយចៅ ខែត្រកង់តុង។ នៅពេលក្លាយជាអ្នកមាន ចិននេះ កើតគំនិតចង់ធ្វើឱ្យជីវិតខ្លួនកាន់តែប្រសើរ និងថ្កុំថ្កើងឡើង ក៏ទៅតាំងទី លំនៅឯពាម ប្រមែប្រមូលពួកចោរសមុទ្រ ជាតិចិន និងយួនជាច្រើននាក់ ព្រមទាំងពួកអាវាសែផេ្សងៗ ដែលរង់ចាំតែពេលបម្រើចៅហ្វាយខ្លាំងពូកែណាម្នាក់ ឱ្យមករស់នៅជាមួយខ្លួន។
ម៉ាកហ្គូ បានដណ្ដើមយកទីប្រជុំជនធំៗ ចំនួន៧ ដាក់មកក្នុងអំណាចរបស់ខ្លួន គឺ៖
- ១-ពាម ដែលក្រោយមកមានឈ្មោះថា ហាទៀង
- ២-កោះត្រល់ ដែលក្រោយមកមានឈ្មោះថា ភូកុក
- ៣-ស្រែអំបិល ហៅថា លួងកៃ
- ៤-កំពង់សោម ហៅថា វឿងធំ
- ៥-ក្រមួនស
- ៦-កំពត ហៅថា កានវត និង
- ៧-ទឹកខ្មៅ ហៅថា កាម៉ៅ នៅភាគខាងត្បូង។
ការប្រមូលបានទីប្រជុំជនទាំង៧ ដាក់មកក្នុងអំណាចរបស់ខ្លួន មានន័យថា អតីតមេចោរសមុទ្រនេះ បានបង្កើត«ក្សត្រប្រទេសមួយ» នៅលើទឹកដីកម្ពុជាតែម្តង។
ដើម្បីធានាអនាគតរបស់ខ្លួន ម៉ាកហ្គូ បានបញ្ជូនទូត ទៅចូលគាល់សេ្ដចអាណ្ណាម ទូលថាទឹកដីអាណាខេត្តភាគអាគេ្នយ៍នេះ ខ្លួនសូមលើកថ្វាយសេ្ដចអាណ្ណាម ហើយសុំការអនុញ្ញាតគ្រប់គ្រងជំនួស។
នៅ គ.ស.១៧១៥ សេ្ដចយួន បានចាត់តាំងលើក ម៉ាហ្គូ ជាអភិបាល ហើយជាឧត្ដមសេនីយ៍ លើទឹកដីមាត់ឈូងសមុទ្រព្រះសោទ័តទាំងមូល បើទោះបីសេ្ដចយួនដឹងថា ម៉ាកហ្គូ ម្នាក់នេះ គ្មានសិទ្ធិអ្វីបន្ដិចបន្ដួចសោះលើទឹកដីទាំងអស់នោះក៏ដោយ។ ព្រោះថា ទ័ពរបស់គេមិនដែលវាយដណ្ដើមបានម្ដងណាទេ ហើយក៏គ្មានការធ្វើសម្បទានឱ្យ ឬក៏មានការប្រទូសរ៉ាយអ្វីដែរ។ គឺដោយបែបនេះហើយដែល ម៉ាកហ្គូ បានក្លាយខ្លួនទៅជាមន្ដ្រីដ៏មហិមាម្នាក់។ តែ ក៏ជាមេចោរសមុទ្រដ៏សាហាវម្នាក់ សម្រាប់រាជវាំងក្រុងហ្វេ ក៏ដូចជារាជវាំងកម្ពុជា ផងដែរ។
នៅពេលដែលពួកសៀមចង់ដឹកនាំទ័ពមកចុះនៅខេត្តពាម ដើម្បីបន្ដដំណើរឡើងទៅវាយអ្នក អង្គអឹម ពួកសៀម បានមកជួប ឧបសគ្គមួយ គឺ ម៉ាកហ្គូ នេះឯង ដែលគាំទ្រសេ្ដចកំពុងសោយរាជ្យ (គឺអ្នក អង្គឯម) ហើយបានកេណ្ឌទ័ព ចេញពីពួកមនុស្សយង់ឃ្នង ចម្រុះជាតិសាសន៍ ត្រៀមប្រយុទ្ធរួចជាសេ្រច។ ម៉ាកហ្គូ បានវាយទ័ពជើងទឹកសៀម ដែលដឹកនាំដោយ ពញាកាសា និងតេជោ ឱ្យបរាជ័យ រត់បែកខ្ចាត់ខ្ចាយ ទាំងស្រុង។
រហូតមកដល់ គ.ស.១៧៣៦ ម៉ាកហ្គូ បានស្លាប់ក្នុងអាយុ ៧៨ឆ្នាំ នៅខេត្តពាម(ឯកសារយួនថាស្លាប់នៅកោះត្រល់ តែយកមកបញ្ចុះនៅខេត្តពាម)។
កូនប្រុសគាត់ឈ្មោះ ម៉ាកតុង បានឡើងកាន់អំណាចបន្តពីគាត់ មានឋានៈជាបេសកជនរបស់ព្រះចៅអធិរាជចិន ហើយមានសិទ្ធិបោះពុម្ពកាក់ស័ង្កសី។ គេនិយាយថា ម៉ាកតុង នេះបានកសាងផ្លូវជាច្រើន ហើយក៏បានជីកព្រែក ជីកប្រឡាយ ជាច្រើនផងដែរ តែអ្នកក្រោយៗ មិនបានថែរក្សាឱ្យល្អទេ។ គាត់បានឱ្យគេសាងសង់ផ្សារមួយ ហើយបានចាត់ឱ្យពង្រឹងប្រព័ន្ធការពារទីក្រុង ដែលឪពុករបស់គាត់បានសាងសង់ឡើងនៅត្រង់ច្រកចូលកំពង់ផែពាម។ ម៉ាកតុង ល្បីល្បាញពូកែ ខាងការការពារទីក្រុង ប្រឆាំងនឹងមេចោរសមុទ្រ ជាតិចិនឈ្មោះ ហួកញាន នៅក្នុងគ.ស.១៧៧០ និងប្រឆាំងអ្នកផ្សងពេ្រងចិនម្នាក់ទៀតឈ្មោះ ត្រាន់ថាយ ដែលត្រូវរ៉ូវគ្នា ជាមួយបងប្អូនជីដូនមួយគាត់២នាក់ ចង់ផ្តួលរំលំគាត់ ហើយក៏ធ្លាប់ប្រឆាំងនឹង ឧកញ៉ាខែ នៅខេត្តក្រមួន-ស ដោយសហការជាមួយជនជាតិម៉ាឡេម្នាក់ឈ្មោះ លីម៉ាលូ ដែលបានដឹកនាំកម្លាំង ១ពាន់នាក់ មកវាយប្រហារលើគាត់។
មានតែពួកសៀមទេ ដែលអាចដណ្ដើមយកខេត្តពាម បាននៅក្នុងឆ្នាំ១៧៧២ ក្រោយពីឡោមព័ទ្ធអស់ពេល៣ថ្ងៃ។ ប៉ុន្ដែ ម៉ាកតុង បានទទួលអំណាចគ្រប់គ្រងលើខេត្តពាម វិញនៅឆ្នាំ១៧៧៥ ក្រោយពីបានចុះសន្ធិសញ្ញាមួយ ជាមួយព្រះចៅ តាក់ ស៊ីន ស្តេចសៀម(១៧៦៩-៨២)។
នៅចុងឆ្នាំ១៧៧៩ ពេលដែលគាត់ធ្វើដំណើរទៅកាន់រាជធានីធនបុរីរបស់ព្រះចៅតាកស៊ីន ដើម្បីចូលគាល់សេ្ដចសៀម ម៉ាកតុង បានត្រូវសេ្ដចសៀមឃាត់មិនឱ្យវិលត្រលប់មកពាមវិញទេ។ សេ្ដចសៀមបានឱ្យគេកាត់ក កូនច្បងរបស់គាត់ ជាមួយនឹងរាជវង្សយួនម្នាក់ ដែលបានធ្វើដំណើរទៅជាមួយគ្នា និងបរិពារហែហម ៥០នាក់ទៀតផង។ ម៉ាកតុង ត្រូវគេធ្វើទារុណកម្មយ៉ាងខ្លាំង។
ដោយទ្រាំមើលទារុណកម្មនោះមិនបាន ជនជាតិសៀមម្នាក់ ក៏បានលួចប្រគល់ថ្នាំពុលឱ្យត្រកូលចិនបំបែករដ្ឋនេះ ផឹកសម្លាប់ខ្លួនតែម្តងទៅ នាឆ្នាំ១៧៨១ ដោយបានសន្យាថាជួយជីវិតកូនគេ ៣នាក់ និងចៅ ៤នាក់។
ក្នុងពេលដែល ម៉ាកតុង ជាប់ឃុំឃាំងនៅឯស្រុកសៀម កូនគាត់ឈ្មោះ ម៉ាក់ទឺសាញ បានឡើងកាន់អំណាចបន្តពីគាត់ នៅឯខេត្តពាម ហើយបានក្លាយខ្លួនជាអ្នកគាំទ្រសេ្ដច ង្វៀន ផាក់ អាញ់(Nguyễn Phúc Ánh) (ជារឿយៗហៅថា ង្វៀន អាញ់ = Nguyễn Ánh ) (ក្រោយមកហៅថា យ៉ាឡុង) យ៉ាងដាច់ខាតម្នាក់ ដែលកំពុងតស៊ូដណ្ដើមអំណាច ពីពួកតៃសឺននៅយួនកណ្តាល ឲ្យជ្រកកោនគេចខ្លួន នៅលើកោះត្រល់ រយៈពេលជិត៣០ឆ្នាំ។
ស្តេច យ៉ាឡុង នេះហើយ ដែលដែលក្រោយមកទៀត បញ្ជាឲ្យមានការជីកព្រែកវិញតេ ពីខេត្តមាត់ជ្រូកទៅខេត្តពាម បង្កសោកនាដកម្មដល់រាស្ត្រខ្មែរដែលមិនអាចបំភ្លេចបាន នាគ្រានោះ។
គ.ស. ១៧៩០ ក្រោយពី ម៉ាកទឺសាញ បានស្លាប់ទៅ ប្អូនប្រុសរបស់គាត់ឈ្មោះ ម៉ាក់កុងប៊ិញ បានឡើងកាន់អំណាចបន្ដ។ គឺ ម៉ាកកុងប៊ិញ នេះឯង ដែលបានទទួលសព ម៉ាក់តុង ពីសេ្ដចសៀម(ព្រះពុទ្ធយ៉តហ្វា ចូឡាលោក ហៅរាមាទី១) ដែលបានផ្ញើមកឱ្យ នៅក្នុងឆ្នាំដដែលនោះ។ ម៉ាក់កុងប៊ិញ បានរៀបចំបញ្ចុះសពជីតានៅលើភ្នំ ប៊ិញសឺន ក្បែរផ្នូររបស់ ម៉ាកហ្គូ ជាឪពុក។
បច្ចុប្បន្នសែស្រឡាយចិនបន្តក្រោយៗមក(អំឡុងទសវត្ស៨០) គេបាន សាងរូបសំណាក ម៉ាកហ្គូ មួយយ៉ាងធំ ប៉ែកខាងកើតស្ពានថ្ម ដែលមានភ្ជាប់រូបនៅខាងក្រោមអត្ថបទនេះ។
នៅក្នុង គ.ស.១៨០៩ ម៉ាក់កុងប៊ិញ ក៏បានស្លាប់ ដោយបន្សល់ទុកតែកូនតូចៗ មិនអាចកាន់អំណាចបន្ដពីគាត់បាន។ ក៏ប៉ុន្ដែ មកដល់ ឆ្នាំ១៨១៦ មានកូនប្រុសគាត់ម្នាក់ឈ្មោះ ម៉ាក់ឌិន បានឡើងធ្វើជាអ្នកគ្រប់គ្រងខេត្តពាម រួចជាចៅហ្វាយក្រុង នៅក្នុង គ.ស.១៨១៨។
នៅក្នុងរាជរបស់អធិរាជ យ៉ាឡុង (១៨០២-១៨២០) ស្តេចនេះមិនបានពង្វាតទឹកដីវៀតណាមមកដល់ពាមទេ ព្រោះដោយសារសាគុណដ៏ធំរបស់ ម៉ាតុង ដែលបានផ្តល់ទីតាំងលាក់ខ្លួនពីការកាប់សម្លាប់របស់ពួកតៃសឺន និងបានជួយច្បាំងយកទឹកដីវិញផងដែរ ទើបនៅគ.ស.១៨១៥ នៅពេលដែលស្តេច យ៉ាឡុង គូសព្រំដែន ដោយជីក”ព្រែកជីកវិញតេ”នោះ គេបានទុកពីកំពង់ផែពាមប្រហែលជាង ១០គីឡូម៉ែត្រ នៅប៉ែកខាងកើតផងដែរ។
បើតាមសៀវភៅប្រវត្តិសាស្ត្រមហាបុសខ្មែរ បណ្តាទំព័រចុងភាគទី៦ បានរៀបរាប់ថា៖ ខេត្តពាម ត្រូវបានខ្មែរដណ្តើមបានវិញនៅគ.ស.១៨៤០ គឺក្នុងអំឡុងឆ្នាំ ដែលយួនចាប់អ្នកអង្គម្ចាស់”ប៉ែន” យកទៅជ្រមុជទឹកនៅខេត្ត លង់ហោរ និងចាប់ក្សត្រអង្គ ម៉ី យកទៅក្រុងវ៉េបាត់ទៅហើយនោះ (អំឡុងឆ្នាំ១៨៤០ដល់៤១) ដែលប្រជារាស្ត្រខ្មែរនាំគ្នាធ្វើការបះបោរ ដេញកាប់យួន ស្ទើររាបពេញផ្ទៃប្រទេស ហើយដណ្តើមបានអាណាខេត្តនានាស្ទើរគ្រប់ទាំងអស់ ដោយនៅសល់តែបន្ទាយធំៗប៉ុណ្ណោះដែលមិនទាន់បំបែកបាន។ ពេលនោះកងទ័ពខ្មែរបានគ្រប់់គ្រងខេត្តពាមវិញ ហើយក្រោមក ព្រះអង្គដួង ទ្រង់បានចាត់តាំងឲ្យ“ឧកញ៉ារាជាសេដ្ឋី កែប” ធ្វើជាចៅហ្វាយខេត្តនៅទីនោះ។
បើយោងលើនិក្ខេបបទថ្នាក់បណ្ដិតរបស់លោក សារិន ឆាក នៅម្តុំទំព័រ១៨០ ដែលរៀបរាប់យ៉ាងពិស្តា នូវការរៀបចំអនុក្រឹត្យរបស់អគ្គទេសាភិបាលឥណ្ឌូចិនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩១៤ បានបញ្ជាក់ថា មានព្រះរាជប្រកាសមួយចុះថ្ងៃទី១២ ខែមីនា ឆ្នាំ១៩០៤ របស់ព្រះបាទនរោត្តម ថា «នឹង”សង”ទៅកូសាំងស៊ីនវិញ នូវចម្រៀកដីដែលលាតសន្ធឹងចន្លោះពីខេត្តកំពតដល់ហាទៀន(ពាម) នូវឃុំសាគី(ឃុំទីរួមខេត្តពាម) និងភូមិកោះចន្លុះ ជាថ្នូរទៅនឹងចម្រៀកដីនៅមាត់ទន្លេកាកៃ រវាងខេត្តតៃនីញ និងខេត្តព្រៃវែង»។ វាគឺជាចម្រៀងដីដ៏តូចនៅប្របមាត់ទន្លកាកៃ បើប្រៀបធៀបជាមួយឃុំទាំងពីរនៅពាម វាមិនបានពាក់កណ្តាលឃុំមួយផង ហើយបារាំងយកមកធ្វើជាលេសឲ្យ"សង" ថាបានធ្វើអនុប្បទានមកឲ្យកម្ពុជាកន្លងមក។
ទឡ្ហីករណ៍នេះហើយ ដែលយើងឃើញព្រំប្រទល់ប្រទេសកម្ពុជាសព្វថ្ងៃ ឃ្វាងមកទិសខាងលិច ឆៀងចូលដីខ្មែរ ដោយព័ទ្ធយក ២ឃុំនេះឯង។
ដូច្នេះ ទីប្រជុំជននៅឈូងព្រះសោទ័ត ឬហៅថាអាណាខេត្តពាម របស់ខ្មែរ ដែលខ្មែរបានមកគ្រប់គ្រងវិញចំនួន ៧៤ឆ្នាំ(១៨៤០-១៩១៤) ក៏ត្រូវធ្លាក់ចូលដៃបារាំង បន្តទៅទៀត។ ក្រោយពីបារាំងប្រគល់ឲ្យស្តេច បាវដាយ នៅឆ្នាំ១៩៤៩ ដីនេះក៏ក្លាយជាដីរបស់វៀតណាមរហូតមក។
នៅឆ្នាំ២០០០ វៀតណាមបានរៀបចំប្តូរតំបន់នេះ ពីទីប្រជុំជនស្រុក មកជាទីប្រជុំជនខេត្ត ហាទៀង រហូតដល់បច្ចុប្បន្ន៕
ដោយ៖ Ny Watthanak