ឧបករណ៍វ៉ាស់ ជាតិពុល Nitrate Detector តាមពិត ជាតិពុល ឬ នីត្រាតនេះ មាននៅគ្រប់ទីកន្លែង ក្នងទឹក ក្នុងខ្យល់ ក្នុងដី ក្នុងបន្លែ គ្រាន់តែ កាលណានីត្រាត មានកម្រិតខ្ពស់ពេល វានាំឲ្យមនុស្សមាន បញ្ហាសុខភាពធ្ងន់ធ្ងរ ពេលខ្លះទៀត នីត្រាត មិនមែនជាជាតិពុលទេ តែមកពី ផ្លែឈើ បន្លៃទុំរលួយ ដូចជាផ្លែឪឡឹកទុំខ្លាំងរលួយ គេពិនិត្យឃើញមាន នីត្រាតខ្ពស់ដែរ។ ដោយសារ មានការរកស៊ី បោក កេងបន្លំ ដូចជា វៀតណាម និង ថៃ នាំបន្លែចូលទៅទីផ្សារអឺរ៉ុប ជាបន្លែផ្លែឈើមានជាតិពុលខ្ពស់ ខាង EU គេចេញច្បាប់ហាមឃាត់ តើគេធ្វ់ម៉េចដឹង? នោះគឺជា ឧបករណ៍វ៉ាស់ ជាតិពុល Nitrate Detector នេះឯង សូម្បី កម្ពុជា ក៍រកឃើញមានទំនិញ ០៦ មុខ នាំចូលមកពី វៀតណាម ចំណោម បន្លែ ២២ មុខ ដែលមានជាតិ ពុលខ្ពស់ បំផ្លាញសុខភាព។
ប្រភព កម្ពុជានាំចូលបន្លែពី ប្រទេសថៃ និង វៀតណាម ប្រមាណ ២០០-៤០០តោន/ឆ្នាំ សម្រាប់ឆ្នាំ ២០១៨ ដែលគិតជាទឹកប្រាក់ប្រមាណជា ១៥០-២០០ លានដុល្លា/ឆ្នាំ។ លុះឆ្នាំ ២០២០ នេះ កម្ពុជានាំចូល ៣៣០,០០០ តោន (៣២%) ផលិតក្នុងខ្លួនឯងបាន ៧២០,០០០ តោន (៦៩%) ការដាំមិនពេញ១ឆ្នាំដូច វៀតណាម ដូចថៃ និងទិន្ធផលទាបជាង ដោយសារមិនប្រើ ដំបូល តង់សម្រាប់ការពារសត្វល្អិត ដូចប្រទេសគេ ជាមួលហេតុចំណង ដែលកម្ពូជានាំបន្លែចូល។ បន្លែនាំចូលមកបាន ដោយសារតម្លៃថោកជាង កម្ពុជា ! ហេតុអ្វីបាន ថោក? ដោយសារ បរទេស គេមានទឹក ភ្លើងអគ្គីសនី និង ជីគីមីពុល និង បច្ចេកទេសហាមឃាត់ដូចជា ការអ័រម៉ូនឲ្យបន្លែរីកធំក្នុងពេល ២៤ម៉ោង, ការប្រើថ្មស្អុយដើម្បីឲ្យបន្លែ ផ្លែឈើឆាប់ទុំ..កម្ពុជារកឃើញមានបន្លែ ០៦ មុខ ចំណោមបន្លែ ២២ មុខ (ពណ៍លឿងៗ) នាំចូលពី វៀតណាម មានជាតិពុលខ្ពស់ គឺ
- ស្ពៃបូកគោ
- ត្រសក់
- ស្ពៃក្ដោប,
- ត្របវែង,
- ប៉េងប៉ោះ,
- ផ្កាខាត់ណា,
- ពោតបារាំង,
- ផ្កាស្នោរ,
- ក្រូចឆ្មារ,
- ឃ្លោក,
- ម្រះ,
- ម្ទេស,
- ត្របស្រួយ,
- ល្ពៅ,
- ននោង,
- សណ្ដែកបារាំង,
- ក្រូចឆ្មារ (តែជ្រក់),
- ស្លឹកខ្ទឹម,
- ម្ទេសប្លោក,
- ប៉េង ប៉ោះខៀវ,
- ផ្កាគូឆាយ និង
- ផ្កាឡៃហៀង។
ឆ្នាំ ២០១៧៖ ការនាំចូលបន្លែ២០០លានដុល្លារក្នុងមួយឆ្នាំ រំពឹងទុកថានឹងថយចុះ.កម្ពុជានាំបន្លែចូលពីបរទេសចំណាយជាង២០០លានដុល្លារក្នុង១ឆ្នាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានបង្ហាញរបាយការណ៍នៅថ្ងៃនេះថា កម្ពុជាបច្ចុប្បន្នបានចំណាយថវិកាអស់ជាង ២០០លានដុល្លារអាមេរិ ក្នុង១ឆ្នាំៗ ក្នុងការនាំចូលបន្លែពីបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ។ ក្នុងពិធីសម្ពោធគម្រោងកសិកម្មជាមួយ អង្គការ USAID នៅថ្ងៃនេះ ក្រសួងកសិកម្មបានបង្ហាញរបាយការណ៍ថា បន្លែដែលនាំចូលមកបំពេញតម្រូវនៅកម្ពុជាភាគច្រើនគឺនាំចូលពីប្រទេសវៀតណាម និង ប្រទេសចិន។ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម លោកស្រី ចាន់ ផលលឿន មានប្រសាសន៍ក្នុងពិធីនោះថា បន្លែដែលកសិករកម្ពុជាដាំមិនបានគ្រប់គ្រាន់តាមតម្រូវការ ហើយនាំចូលពីប្រទេសវៀតណាម និង ចិននោះរួមមាន ខ្ទឹមបារាំង ការ៉ុត ស្ពៃបូកគោ និង ស្ពៃក្តោបជាដើម។ លោកស្រីបញ្ជាក់ពីមូលហេតុដែលកសិករខ្មែរដាំមិនបាន ចំពោះដំណាំទាំងនេះ ដោយសារ បញ្ហាអាកាសធាតុ និង ខ្វះចំណេះដឹងបច្ចេកទេស។