ឯកសារពាក់ព័ន្ធរួមមាន៖
- ភ្ជាប់ទៅ ក្រុងកំពត
- ភ្ជាប់ទៅ ក្រុង បូកគោ
- ភ្ជាប់ទៅ ខេត្ត កំពត
- កំពង់ផែ អន្តរជាតិ កំពត
- ព្រំដែនខេត្ត កំពត
- តំបន់ទេសចរ ខេត្ត កំពត
- ព្រែក ហ្វូណនតេជោ
តើពាក្យថា កំពតមានន័យដូចម្តេច ? ហេតុអ្វីបានជាគេដាក់ឈ្មោះខេត្តថា កំពត ?
ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា ខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់ និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ នាក់។ ខេត្តកំពតមានសំណង់ប្រវត្តិសាស្រ្តជាច្រើនដូចជាផ្ទះ ផ្សារលក់ទំនិញ រោងភាពយន្ត មន្ទីរពេទ្យជាដើម សុទ្ធសឹងជាភស្ដុតាងបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំងទៅលើទឹកដីខេត្តមួយនេះ។ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។
ផែនទី រដ្ឋបាល ដែនដី ខេត្ត កំពត
ផែនទី ប្រវត្តិសាស្រ្ត តំបន់ ខេត្ត កំពត
ផែនទី ប្រវត្តិសាស្រ្ត តំបន់ ខេត្ត កំពត
នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់អាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ទីក្រុងទូកមាសបានតាំងទីនៅខេត្តកំពត។ទេសភាពនៃព្រែកកំពត មើលពីក្រុងកំពត ក្បែរសាលាខេត្ត ចំពីមុខភ្នំបូកគោ។
ផែនទីរដ្ឋបាលដែនដីស្រុក ក្រុងកំពត នៃខេត្ត កំពត
បញ្ជីសរុបខេត្ត ក្រុង
1. កំពត ជាភាសាខ្មែរ ។ ភាសាវៀតណាមគេហៅថា “ទិញ លី” បើភាសាសៀម គេហៅ កាំផូត។ ខ្ញុំលើកពីប្រវត្តិមុនឈានដល់ការសន្ធិដ្ឋានជាក្រោយ។ តំបន់នោះ តាមឯកសារ មានខ្មែររស់នៅម្តុំ ចាមរស់នៅវាលវិញ ចិនរស់នៅ កំពត ស្អួចរស់នៅតំបន់ភ្នំ ចំណែកក្នុងសមុទ្រ គេសរសេរថា កោះចោរសមុទ្រ ហើយនៅខាងជើងគឺជាជួរភ្នំដែល គេហៅថា ជូរភ្នំក្រុង(អាណាចក្រខ្មែរ)។ កំពត ជារដ្ឋបាលចោរសមុទ្រ--កំពង់ផែអន្តរជាតិរវាង សៀម អណ្ណាម និង សាំងហ្គាពួ ហៅបែបនេះ ព្រោះមិនស្ថិតក្រោមអំណាចខ្មែរទេ។ ក្នុងន័យនេះ ខ្មែរមិនបានដឹង ឬ ទាន់ចេះប្រើ ពាក្យបច្ចេកទេសនៅឡើយទេ។ ពាក្យបច្ចេកទេស គេហៅថា ឆក (Bay) ឈូង (Gulf)។
រចនាសម្ព័ន្ធខេត្តកំពត
ផែនទី ខេត្ត កំពត
ឆក ដូចជាក្បាល ឆក គឺលយចូល ចំណែក ឈូងគឺចេញក្រៅ ឯឈូងឆក គឺជាចំណុចពិសេសដូចជា តំបន់កំពង់់ផែកំពតនេះ។ ដូច្នេះ កំពត គឺមកពីពាក្យថា ក ផត(កំផត--លយចូល) ឯ កំពក គឺរបៀបដុះសាច់ជា ដុំពក=ដូច្នេះខ្មែរហៅថា កពក ក៍បាន ក ផត ក៍បានដែរ ស្មើរនឹងពាក្យបច្ចេកទេសថា ឆកឈូងសមុទ្រ។ ឯពាក្យថា រាម គឺតំបន់ដែលគ្មានភ្នំខ្ពស់ នៅតាមច្រាំង ឆ្នេរសមុទ្រ.Strait គឺជាច្រក។ Gulf ឈូងសមុទ្រ។ Bay ឆកសមុទ្រ Beach ឆ្នេរសមុទ្រ Rim ខ្មែរហៅថាតំបន់រាម ឬ តំបន់ឆ្នេរក៍បាន ដូចជាគេហៅ Rim of Pacific ឯ Cape ខ្មែរហៅថា កែប ដែរ គ្រាខ្មែរ ហៅ កំពង់បាយ Port of Bay មិនត្រូវបកថា កំពង់ស៊ីបាយទេ !!(តាមទស្សនៈវិភាគខ្ញុំបាទ បឿន ចាន់ប៊ន)
2. កំពត ជាចំនុចក្តៅក្នុងសង្រ្គាមនឹងជំនួញ ដោយសារសៀមប្រើ កំពង់ផែកំពតសម្រាប់វាយលង្វែក ឧង្គុង និង ធ្វើជំនួញជាមួយ កំពង់ផែនៅ អូកែវ ហាទៀង ច័ន្ទបុរី សាំងហ្គាពូ។
3. ខ្មែរយើងបានសរសេរនិងអានពាក្យប្រជុំជន កំពត ថា គុម្ពត ឬ កំពោត ដែលពាក្យនេះ បានក្លាយទៅជាឈ្មោះខេត្ត ហើយឈ្មោះនេះត្រូវបានគេហៅដោយសំដៅទៅលើភូមិមួយ ដែលអ្នកស្រុកស្គាល់ពីយូរលង់មកហើយ ស្ថិតនៅព្រែកកំពត ដែលមានប្រភពមកពីភ្នំដំរី។ហើយនៅខាងលើដៃព្រែកកំពតបន្តិច ដែលជាទីប្រជុំជនចិនរស់នៅ ហៅភូមិព្រៃស្តុក(ម្តុំអណ្ដូងខ្មែរ) យ៉ាងក៏ដោយ ពាក្យថា គុម្ពត និងកំពោត គេពុំដែលយល់ស្របទៅលើដើមកំណើត និង ឫសគល់នៃពាក្យនេះឡើយ។
4. តាមសម្ដីអ្នកខ្លះតំណាលថា មានស្ត្រីអ្នកមានធនធានចតុស្តម្ភម្នាក់ឈ្មោះ នាង ពត ដែលបានរស់នៅទីនោះជាអ្នកមានឥទ្ធិពល និងទទួលការលើកតម្កើងយ៉ាងខ្លាំងពីអ្នកស្រុកភូមិផងរបងជាមួយ ដោយសារភោគទ្រព្យមហាសាលរបស់នាង ហើយអ្នកស្រុកបានប្រមូលផ្តុំគ្នាមករស់នៅជុំវិញស្ត្រីនោះ តាមបែបសាជីវកម្ម គឺរបៀបជាក្រុមមួយ។ តំណក្រោយមក ពាក្យថា “ក្រុម” នេះក្លាយមកជាពាក្យ “កុម” ដូចនេះនៅជាប់ភូមិឋាននៃក្រុមរបស់នាង ពត មានឈ្មោះជាបន្តបន្ទាប់ថា ក្រុមនាងពត រួចក្រុមពត។
5. ងាកមក រឿងនិទានមួយប្រហាក់ប្រហែលគ្នានេះដែរ បានតំណាលពីស្ដេចព្រះរាម នាសម័យបែកបាក់លង្វែក ដែលបានរត់គេចចេញពីការបះបោរក្នុងរាជវាំង ហើយភៀសព្រះកាយមកគង់នៅជាមួយមហេសីម្នាក់ រួមទាំងពួកអាមាត្យស្មោះត្រង់មួយចំនួន។បន្ទាប់មកទៀត មហេសីដែលមាននាមថា អ្នកម្នាង ពត មានជំងឺរួចក៏ស្លាប់នៅទីនោះ ក្រោយមក ដើម្បីជាអនុស្សាវរីយ៍យូរលង់តទៅ ចំពោះស្ត្រីដែលព្រះអង្គសព្វព្រះទ័យជាងគេ ជាពិសេសព្រះអង្គក៏ប្រទានឈ្មោះកន្លែងនោះថា កំពត។
6. តាមសម្ដីអ្នកចេះដឹងមួយចំនួនបានអះអាងថា ឈ្មោះ កំពត បានមកពីផែនសិលាចារឹកមួយផ្ទាំងដែលគេប្រទះឃើញក្នុងខ្ទមស្លឹកមួយ ដែលគេបោះបង់ចោលស្ថិតនៅក្រោយភូមិកំពត ហើយផែនថ្មនោះ មានកម្ពស់៣០សង់ទីម៉ែត្រ ដោយមានអមពីចំហៀងនូវផ្ទាំងសិលា តូចៗ២ទៀត។ អ្នកស្រុកឲ្យឈ្មោះផ្ទាំងសិលាចារឹកនោះថា កំពត ហើយក្លាយជាវត្ថុសក្ការបូជា។
7. នៅខាងត្បូងបឹងកំពត គេបានប្រទះឃើញសិលាចារឹកមួយផ្ទាំងទៀត ដែលមានទំហំធំ ហើយមានសណ្ឋានរូបរាងដូចត្រីក្រពត ស្ថិតក្នុងព្រៃគុម្ពោតមួយ។ ប៉ុន្តែទីកន្លែងនោះ នៅជ្រៅពោរពេញទៅដោយវាលភក់ ព្រមទាំងទឹកជំនន់លិចពិបាកចូលទៅដល់ ។ ដូចនេះតំណតក្រោយមកពាក្យក្រពត ក៏ក្លាយទៅជាកំពត។ ដោយយើងមានទំនោរទៅលើមតិមួយ នៃការបកស្រាយទាំងពីរចុងក្រោយ ដែលសមស្របអាចទទួលយកពីបណ្ដាជនអ្នកចេះដឹង ដែលរស់នៅលើទឹកដីនោះពីយូរលង់ណាស់មកហើយ
8. ជាចុងក្រោយគេបានពន្យល់មួយបែបផ្សេងទៀត តែមិនសូវជាពិតប្រាកដប៉ុន្មានទេ គឺពាក្យកំពត បានចេញពីពាក្យថា កម្ពុជា ដែលមានសំឡេង “កំៗ” ដូចគ្នា ដែលជាឈ្មោះពីដើមមកនៃប្រទេសកម្ពុជា។ ការបង្ហាញពន្យល់បែបសាមញ្ញនូវពាក្យ “កំៗ” ខាងលើនេះ ក៏គេមិនអាចទទួលយកបានដែរដោយហេតុផលថា៖
9. តាមឯកសាររបស់លោក ឌឿ វ៉ាន់ បានសរសេរជូនមកក្រុមទំនៀមទម្លាប់ខ្មែរនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៥៣ថា ក្រុងកំពត ពីដើមដុះសុទ្ធតែកូនស្មាច់ កូនផ្អាវនៅតាមមាត់សមុទ្រ ដែលសម្រាប់ឲ្យអ្នកជំនួញចតទូក និងសំពៅ ។ តក្រោយមកទៀត មានចិន យួន ចាម ខ្មែរទៅសង់ខ្ទមនៅជា កំប៉ូតៗទទឹងថ្ងៃនៅតាមបណ្ដោយមាត់ព្រែកកំពង់បាយ ភ្ជាប់ទៅកោះធំ ដើម្បីរកស៊ីលក់ដូរ។ កន្លែងដែលចាម ចិន ខ្មែរ យួន សង់ខ្ទមរស់នៅ គេសង្កេតឃើញមានផ្ទះជាកំប៉េតកំប៉ូត ទើបគេសន្មតហៅថា “ភូមិកំប៉ូត”។ លុះក្រោយមកទៀត ពេលមានផ្ទះទៅហើយ អ្នកលក់ដូរធ្វើតៀមលក់បាយសម្រាប់ឈ្មួញអម្រែក ចិន យួន ចាម ជ្វា និងពួកឈ្មួញដែលចតទូក ឬអ្នកធ្វើដំណើរឈប់ ដើម្បីបរិភោគបាយនៅកន្លែងនោះ។ ក្រោយមក អ្នកដំណើរឲ្យឈ្មោះទីនោះថា “ផ្សារកំប៉ូត” ឬភូមិកំប៉ូត ថា “ផ្សារកំពង់បាយ” ។ នាមបញ្ញត្តិទាំងពីរនោះប្រើច្របូកច្របល់គ្នា ខ្លះហៅថា ផ្សារកំប៉ូត ខ្លះទៀតហៅថា ផ្សារកំពង់បាយ តែសព្វថ្ងៃគេហៅថា ខេត្តកំពត។
10. តាមលោកម៉ាដ្រូល (Madrolle) បាននិយាយថា ទីប្រជុំជននៅតាមឆ្នេរសមុទ្រ មានដុះសុទ្ធតែដើមផ្អាវ តែកន្លែងដែលឈ្មោះថា កំពត សព្វថ្ងៃហៅថាកំពង់បាយ។ លោកទាំងពីរថា កំពង់បាយដូចគ្នា ខុសត្រង់លោក ឌឿ វ៉ាន់ ថាផ្សារកំប៉ូត រីឯលោក ម៉ាដ្រូល បានអះអាងថា កំពត ប្រហែលមកពីពាក្យកម្ពុជា គេអាចសរសេរទៅជាកម្ពុជារដ្ឋ ដល់គេកាត់រដ្ឋចេញទៅនៅសល់តែកម្ពុជា។ នៅពេលដែលក្រុងកំពត កំពុងកកើតមានឈ្មួញជនជាតិសៀមធ្វើដំណើរតាមសមុទ្រ មកឈប់អាស្រ័យបាយនៅត្រង់កន្លែងនោះ ហើយដោយភាសាសៀម ពាក្យថា កម្ពុជា អានថា “កម្ពុត” ដល់ យូរៗទៅដោយធ្វេសប្រហែសបាត់ស្រៈអ៊ុ ( ុ) នៅសល់តែ “កំពត”។ ប្រភព: ខ្មែរអប្សរា
11. មួយទៀត សៀម ហៅថា កំពត ចំណែក កាំពី សៀមសំដៅថា កាពិ-- ជាកូនកំពិសតូចៗ សម្រាប់តែធ្វើកាពិ ព្រែកកំពឹស ព្រែកកាពិ ស្ទឹងព្រែកកំពត...ដែលមានន័យថា សប្បូរត្រីកំពត។ កំពត កាលនោះគឺជា កំពង់ផែ សមុទ្រ Kampot was seaport របស់ស្តេច អង្គឌួង ក្រោយមកមានពាក្យ ថា កំពង់សុំ (កំពុងសោម) ដែលសំដៅថា ខ្មែរសុំ ពីសៀមមកវិញ ព្រោះទីតាំងតំបន់នោះគ្រប់គ្រងដោយសៀម។
ប្រវត្តិខេត្តកំពត យោងតាមឯកសារបារាំងឆ្នាំ ១៩២៤
1. ចាប់ពីសតវត្សទី ៩ ដល់ទី ១៣ តំបន់កំពតមិនស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាទេ ដោយសារបញ្ហាអន្តិសុខ ចោរសមុទ្រ ស្ថិតនៅឆ្ងាយពី រាជរាំង្គ ដោយសារមានការឃ្លានពានពី ពួកសៀម អាណ្ណាម
2. លុះដល់ពាក់កណ្តាលសតវត្សទី ១៥ ទើបគេប្រទះឃើញពាក្យ “ កំពត “ ជាលើកដំបូងគ្រាដែលមេទ័ពសៀម រាយការណ៍ទៅស្តេចគេថា គេបានលើកទ័ព ចូលតាម តំបន់កំពង់ផែកំពត ដើម្បីទៅវាយ ស្តេចខ្មែរនៅក្រុងឧង្គុង។
3. ឆ្នាំ ១៤៧៤ គ្រាដែលកម្ពុជាគ្រប់គ្រងរបៀបស្តេចត្រាញ់ កាលណោះស្តេចត្រាញ់គាគខាងត្បូង បានសុំជំនួយពីស្តេចសៀម នូវទ័ពចំនួន ៣០,០០០ មក ចូលតាមផ្លូវពី កំពត ដល់ តំបន់រាម ចំណែកទ័ពជើងគោកសៀម ចូលតាមផ្លូវពី បាត់ដំបង ដើម្បីវាយក្រុងឧង្តុង។
4. ឆ្នាំ១៥១៨ ទ័ពស្តេចអង្គច័ន្ទ វាយយកតំបន់ កំពតមកគ្រប់គ្រងវិញ។
5. ឆ្នាំ១៥៣១ ទ័ពស្តេចសៀម ឡើងគោកជា លើកទី២ តាមកំពង់ផែ កំពតដដែល ដែលទ៍ពជើងទឹក ៥០,០០០ នាក់ ហើយត្រូវស្តេចខ្មែរ អង្គច័ន្ទ វាយបណ្តេញទៅវិញ និងបានកសាងវត្តមួយជា ការរំលឹកគុណដល់មហាជ័យ ជំនះ គឺវត្តពោធិមានបុណ្យ។
6. ឆ្នាំ ១៥៥៦ ស្តេចខ្មែរព្រះនាម ព្រះបរមរាជា បានពង្រាយទ័ពឈជើងនៅតំបន់ កំពត ច័ន្ទបុន និង រ៉ាក់យ៉ង ដោយកាលណោះ ទ័ពរដ្ឋបាកាន នៃប្រទេសភូមារសព្វថ្ងៃ ចូលឈ្លានពានប្រទេសសៀម
7. ឆ្នាំ ១៥៩៣ មានការឈ្លានពានជាថ្មីពីទ័ពសៀម ១០,០០០ នាក់ជាទ័ពជើងគោក និងជើងទឹក ចូលវាយនៅខេត្តបន្ទាយមាស ដែលវាយរហូតដល់ខេត្ត ស្រីសន្ធរ និង លង្វែក ដោយជើងគោកចូលតាមផ្លូវ បាត់ដំបង។
8. ឆ្នាំ ១៥៩៣៖ ឯទង់រូបដំរីស ដែលធ្លាក់មកលើ មហាប្រាសាទនេះ ទំនាយថាព្រះអង្គនឹងមានជ័យជំនះ។ លុះដល់មកឆ្នាំម្សាញ់ បញ្ចស័ក ពស.២១៣៧, គស.១៥៩៣, មស.១៥១៥, ចស.៩៥៥ ព្រះចៅនរេឝ្វរឱ្យកេណ្ឌទ័ពនាំទាហានរេហ៍ពល ១៥០០០០ ដំរី ១០០០ សេះ ១៤០០។ លុះបានជួបជុំហើយទ្រង់ត្រាស់បង្គាប់ឱ្យពញាកោសាធិរាជឃុំពលទាហាន ៥០០០ នាក់ឱ្យចំណាយពាក្យថាពល ៥០០០០ នាក់លើកទៅបោះនៅស្រុកចន្ទបុរី ឱ្យព្យូហសំដីថា នឹងលើកទ័ពទៅ វាយស្រុកខ្មែរតាមផ្លូវកំពត កំពង់សោម។ ស្ដេចឱ្យពញាធិរាជសង្គ្រាម ឃុំពល ៥០០០ នាក់ទៅនៅទល់ដែនស្រុកលាវ ហើយឱ្យចំណាយពាក្យថាពល ៥០០០០ នាក់ដែរ ហើយថាទ័ពនេះនឹងត្រូវលើទៅវាយស្រុកខ្មែរនគរវត្ត ហើយទ្រង់ផ្ដាំបន្ថែមថា បើមេទ័ពទាំងនោះដឹងថាទ័ពខ្មែរទៅបោះខាងកំពត កំពង់សោម និងស្រុកមហានគរហើយ ឱ្យលើកទ័ពទាំងពីរផ្លូវទៅសន្ធប់និងទ័ពហ្លួងនៅស្រុកបស្ចឹមបុរី រួចរុករុលចូលវាយយកស្រុកខ្មែរដើម្បីកុំឱ្យខ្មែររួបរួមប្រមូលកងទ័ព ទាន់ឱ្យសោះ។ នាយកងទ័ពទាំងពីរ ទទួលព្រះរាជបញ្ជាហើយ ក៏ថ្វាយបង្គំលានាំកងទ័ពទាំងពីរផ្លូវ ទៅធ្វើតាមព្រះរាជបញ្ជាការ។
9. ឆ្នាំ ១៦០០ ស្តេច សុរោពណ៍ ប្រកាសខ្លួនឯងជាស្តេច ឯករាជ្យ គ្រប់គ្រងតំបន់ ខេត្តស្លាកែត កំពត កំពង់នុង និង កំពង់ត្រាច។
10. ព្រះបាទស្រីសុរិយោពណ៌ យាងមកពីសៀម តាមច្រកកំពតនៅឆ្នាំ ១៦០០ ហើយគង់ នៅរាជវាំង កោះស្លាកែត ដែលនៅក្នុងខេត្តកណ្តាលសព្វថ្ងៃ។ ទ្រង់បានតែងតាំង តេជោយ៉ត អោយធ្វើជា ចៅហ្វាយខេត្តសំរោងទង ជំនួសតេជោមាស ដែលបានស្លាប់ ហើយទ្រង់បានមក គង់នៅ ល្វាឯម។ ទ្រង់នៅស្រុកសៀមយូរ បានទម្លាប់ព្រះកាយទ្រង់ទៅតាមបែបសៀម ដោយនិយមប្រើព្រះពស្ត្រលឿង និយាយភាសាសៀមច្បាស់ជាងភាសាខ្មែរ ។
11. ឆ្នាំ ១៦០១ ព្រះស្រីសុរិយោពណ៌បានត្រឡប់ពីប្រទេសសៀម ស្របតាមបំណងប្រាថ្នា របស់ប្រជារាស្ត្រខ្មែរ ដែលបានសុំយាងព្រះអង្គពីទីក្រុងអយុធ្យា ចូលមកតាម ច្រកកំពត មកគង់នៅកោះស្លាកែត ជិតភូមិកៀនស្វាយសព្វថ្ងៃ។ ភាពស្ងប់ស្ងាត់ហាក់កើតមាននៅតាមកន្លែងខ្លះនៅក្នុងប្រទេស ប៉ុន្តែកន្លែងខ្លះទៀតមានកើតចលនាបះបោរ ធ្វើឲ្យប្រជារាស្ត្រភិតភ័យនៅឡើយ។
12. ឆ្នាំ ១៦២១ ស្ដេចសៀមឈ្មោះសុងថាម បានលើកទ័ពដោយផ្ទាល់ជាពីរផ្នែក មួយផ្នែកចូលតាមខេត្តបាត់ដំបង និងពោធិ៍សាត់ ប៉ុន្តែត្រូវទ័ពខ្មែរវាយឲ្យខ្ចាត់ខ្ចាយរត់ចេញតាមខេត្តចន្ទបុរី។ មួយផ្នែកទៀតជាទ័ពជើងទឹក ចូលមកតាម ខេត្តកំពត និងបន្ទាយមាសក្នុងបំណងវាយយកខេត្តទ្រាំង ប៉ុន្តែទ័ពសៀមត្រូវបរាជ័យម្ដងទៀត ដោយសារខ្មែរបំពុល។ មួយឆ្នាំក្រោយមក គឺឆ្នាំ ១៦២២ សៀមបានសាកល្បងលើកទ័ពមកម្ដងទៀត ប៉ុន្តែត្រូវបរាជ័យ។
13. ឆ្នាំ ១៦៣៣ ព្រះអង្គបានលើកទ័ពទៅវាយសៀម ក្នុងបំណងដណ្ដើមយកខេត្តនគររាជសីមាមកវិញ ប៉ុន្តែមិនបានសម្រេច ព្រោះសៀមបាន លើកទ័ពជើងទឹកចូលតាមកំពត ក្នុងបំណងវាយយកខេត្តភាគខាងត្បូងនៃប្រទេសកម្ពុជា។
14. ឆ្នាំ ១៦៧៥ អង្គស៊ូដែលមានព្រះជន្ម ១៩វស្សា បានឡើងសោយរាជ្យ ដោយមាននាមសម្រាប់រាជ្យថា សម្តេចព្រះជ័យជេដ្ឋាបរមសុរិន្ទ្រធិរាជ ។ នៅឆ្នាំ ១៦៧៦ ទ្រង់បានយាងមកគង់នៅរាជវាំងទ្រនំជ្រឹង ខេត្តសំរោងទង។ឆ្នាំ ១៦៧៩ នៅប្រទេសចិន ពួកម៉ាន់ជូ បានវាយកម្ទេច រាជវង្ស មីង ។ មន្ត្រីចិនពីររូបដែលបម្រើការនៅក្នុងរាជវង្ស មីង គឺ យឿងង៉ាន់ឌិច និង ត្រឹងធឿងស្វៀង ពុំព្រមចុះចូលនិងពួកម៉ាន់ជូទេ ក៏នាំគ្នា បីពាន់នាក់ និង សំពៅចំនួន ហាសិប មកជ្រកកោននិងស្តេចយួន។ ស្តេច យួន ថៃតុង បានបញ្ជូនជនទាំងនោះអោយទៅនៅក្នុង តំបន់យ៉ាឌិញ ។ ក្រោយមកពួកនេះបាន បំបែកគ្នាទៅរស់នៅក្នុង ខេត្តដូនណៃ និង មេសរ ប្រកបរបរស្រែចម្ការ បង្កើតជាក្រុង មានឈ្មួញបរទេសចូលមករកស៊ីជាមួយដូចជាពួកអឺរ៉ុប ជប៉ុន និង ជ្វា ជាដើម ។ ក្នុងពេលដំណាលគ្នានោះដែរ មានចិនម្នាក់ឈ្មោះ ម៉ាកគីវ បានភៀសខ្លួនពីខេត្តក្វាង ទុង មករស់នៅស្រុកខ្មែរដែរ ព្រោះពុំពេញចិត្តនិងទម្លាប់ពួកម៉ាន់ជូ។ គាត់ជាអ្នកជំនួញម្នាក់ដែលធ្លាប់ចេញចូល នៅហ្វីលីពីន និង ក្រុងបាតាវ្យា ដោយមើលឃើញផ្ទៃក្នុងខ្មែរមានភាពច្របូកច្របល់ និង ដោយឃើញមានឈ្មួញបរទេសចេញចូលច្រើន គាត់បានបើកក្បាលបៀយកតុង ។ ម្យ៉ាងទៀត ដោយសារជីកបានកំណប់មួយ គាត់បានក្លាយជាអ្នកមានស្តុកស្តម្ភ ហើយសង់បន្ទាយមួយនៅជាប់សមុទ្រ ហើយប្រមូលមនុស្សទៅរស់នៅត្រង់ ខេត្តពាម កោះត្រល់ កំពត កំពង់សោម ក្រមួនស ទឹកខ្មៅ ហើយត្រូវបានព្រះអង្គស៊ូតែងតាំងជាមន្ត្រីអោយឈរត្រួតត្រាតំបន់តាមឆ្នេរសមុទ្រសៀម ។ នៅឆ្នាំ ១៦៨៧ សៀមលើកទ័ពចូលវាយលុកតំបន់ពាម ចាប់ខ្លួនគាត់ ប៉ុន្តែគាត់បានលួចរត់ត្រឡប់មកវិញ នៅឆ្នាំ ១៧០០ ។
15. ចុងសតវត្សទី ១៧ ជនជាតិចិនមកពី ម៉ាក់កាវ (ខ្មែរហៅខេត្តទឹកកាម៉ៅ ទឹកខ្មៅ Chinoire Mac Muu) ប្រកាសតំបន់កំពត ជារដ្ឋស្វ័យត មិនចំណុះស្តេចអណ្ណាម ស្តេចខ្មែរ និងស្តេចសៀម។
16. ឆ្នាំ ១៧៣៨ ស្តេចខ្មែរមួយអង្គ ព្រះនាម ព្រះស្រីធម្មោ នាំទ័ព ៣,០០០ ធ្វើដំណើរតាមខេត្ត កំពត និងបន្តមកក្រុងឧង្តុង រួចប្រកាសខ្លួនឯងជា ស្តេចព្រះបរមបរពិត។
17. ឆ្នាំ ១៧៥៨ ស្តេច អង្គទង់ ប្រកាសដាក់ តំបន់កំពត តំបន់វង់ធំ (កំពង់សោម) ក្រោយអំណាចស្តេចអណ្ណាម ។
18. ឆ្នាំ ១៧៧២ ស្តេចត្រាញ់តំបន់កំពត ចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយ អណ្ណាម ខ្មែរ និង សៀម។
19. ដោយពុំចង់អោយ អាណ្ណាម មានអធិរាជភាពលើកម្ពុជាខ្លាំងពេក ព្រះរាជាក្រុងបាងកកបានបញ្ជូនទ័ពមកលុកលុយកម្ពុជា យោងតាមសំណើរចៅហ្វាយខេត្តពោធិ៍សាត់នៅឆ្នាំ ១៨២០ ។ ព្រះអង្គចន្ទ ដកព្រះកាយទៅ ខេត្តលង់ហោ ។ មួយថ្ងៃបន្ទាប់ពីព្រះអង្គចន្ទចេញផុតពីឧដុង្គ ទ័ពសៀមបានចូលមកគ្រប់គ្រងឧដុង្គ មានអង្គអឹម និង អង្គដួង មកជាមួយផង។ ទ័ពចម្រុះខ្មែរ-សៀម បានបន្តវាយ ចូវដុក នៅមាត់ព្រែកវិញតេ, វាយយកក្រុង ហាទៀង រួចទៅ ដល់ លង់ហោ ជាកន្លែងដែលព្រះអង្គចន្ទ គង់នៅ ដោយវាយយកបាននៅខែធ្នូ ១៨៣១ ។ ទ័ពអាណ្ណាម បានធ្វើការវាយបកវិញ រហូតទ័ពខ្មែរ-សៀមដកថយចុះសំពៅនៅ កំពត រួចត្រឡប់ទៅបាងកកវិញ នាំយកទាំងអង្គអឹម និង អង្គដួងទៅផង ។ អស់ទ័ពសៀម អាណ្ណាមបានក្លាយជាម្ចាស់លើកម្ពុជាម្តងទៀត ។ ស្តេចអាណ្ណាម បានផ្ញើសម្លៀកបំពាក់បែបអាណ្ណាម រួមមានទាំងមួកផង មកថ្វាយព្រះរអង្គចន្ទ ដោយមានមន្ត្រីមួយចំនួនស្លៀកពាក់តាមទ្រង់ដែរ ដើម្បីជាការអែបអប និង ដោយការភ័យខ្លាចផង ព្រោះពួកគេក៏បានទទួលសម្លៀកបំពាក់នេះពី ស្តេចអាណ្ណាមដូចគ្នា ។ ម្តងនេះគេឃើញថា អាណ្ណាមមានប្រៀបខ្លាំងជាងពួកសៀម
20. នៅក្នុងជួររាជវង្ស យួនបានកម្ចាត់ព្រះអង្គម្ចាស់ណា ដែលយួនគិតថា មានទំនោរទៅរកសៀម ។ នៅឆ្នាំ ១៨៣៤ ព្រះអង្គចន្ទ ចូលទីវង្គត ។ គ្មានអ្នកអង្គម្ចាស់ណា សម្រាប់ធ្វើជាទីជម្រើសសម្រាប់អោយស្នងរាជ្យទេ ។ បើនិយាយពី អនុជរបស់ព្រះអង្គចន្ទ គឺ អង្គអឹម និង អង្គដួង វិញ អាណ្ណាម មិនព្រមអោយសោយរាជ្យឡើយ ព្រោះអ្នកទាំងពីរចូលដៃនិងសៀម ហើយកំពុងរស់នៅក្នុងប្រទេសសៀម ។ ដោយព្រះអង្គចន្ទមានតែបុត្រី គ្មានបុត្រាសម្រាប់ស្នងរាជ្យ យួនបានតែងតាំងក្សត្រីអង្គម៉ី អោយសោយរាជ្យៈ
21. ឆ្នាំ ១៨៤០ ស្តេចអណ្ណាម បញ្ជូលប្រជាជន មករស់នៅតំបន់កំពត ស្រែអំបិល វង់ធំ (កំពង់សោម) និង ស្លាកែត
22. ឆ្នាំ ១៨៤១ ទ័ពសៀមចូលវាយទ័ព អណ្ណាម តាមច្រក កំពង់់បាយ
23. ឆ្នាំ ១៨៤៧៖ សង់កំពង់ផែនៅ កំពត ១៨៤៧ ផ្លូវមួយខ្សែពីឧដុង្គទៅកំពត ប្រវែង ១៤០គ.ម ដើម្បីបើកមុខកម្ពុជាឆ្ពោះទៅរកសមុទ្រ ព្រោះច្រកចេញតាមទន្លេមេគង្គ និង ទន្លេបាសាក់ ដែលកាត់ទឹកដីកម្ពុជាក្រោម ពួកយួនបង្កការលំបាកជាខ្លាំង។
24. ឆ្នាំ ១៨៤៧ ស្តេច មិញ ម៉ាង របស់ អណ្ណាម បានប្រគល់មកឲ្យ កម្ពុជាវិញនៅទឹកដីតំបន់កំពតនោះ។
25. ចាប់ពីឆ្នាំ ១៨៤៧ ពួកយួនបានគាបសង្កត់មកលើសេដ្ឋកិច្ចតាមផ្លូវទន្លេមេគង្គ ដោយយកពន្ធដារលើទំនិញឆ្លងកាត់ ទើបព្រះអង្គបានសម្រេចព្រះទ័យសាងកំពង់ផែមួយនៅខេត្តកំពត ដើម្បីរំដោះសេដ្ឋកិច្ចប្រទេសជាតិឲ្យផុតពីការហ៊ុមព័ទ្ធរបស់សត្រូវ។ ជាមួយគ្នានេះដែរ ព្រះអង្គក៏បានកសាងផ្លូវមួយខ្សែភ្ជាប់ពីឧដុង្គទៅកំពង់ផែកំពត ដើម្បីសម្រួលទំនាក់ទំនងជាមួយកំពង់ផែ និងសម្រាប់ប្រជារាស្ត្រខ្មែរធ្វើដំណើរទៅមក។
26. ឆ្នាំ ១៨៥១ ស្តេច អង្គឌូង ទ្រង់កសាងផ្លូវផ្នល់ពី ក្រុងឧង្តុង ទៅកំពត កំំពង់សោម ជាផ្លូវចូលតំបន់ឈូងសមុទ្រ សៀម។
27. នៅចុង ខែកញ្ញាឆ្នាំ១៨៥៦ អ្នកការទូតបារាំងបានជិះនាវាឆ្ពោះមកកាន់ប្រទេសកម្ពុជា ហើយចេញដំណើរពីតំបន់ បាក់ណាម(Paknam) គាត់មកសំចតនៅចន្ទបុរី ពីថ្ងៃទី២៩កញ្ញាដល់ថ្ងៃទី០១តុលា ដើម្បីផ្ទុកអុសសម្រាប់ដុតលើនាវាម៉ារសូ (Marceau) ។ លោកសាលដឺម៉ុងទីញី មកដល់ដែន សមុទ្រកំពត នៅថ្ងៃ៥តុលាឆ្នាំ១៨៥៦ ។
28. ឆ្នាំ ១៩០៧ បានព្រះរាជក្រិត បង្កើតខេត្តកំពត។
29. ក្រុងកំពតចាប់ផ្ដើមមានហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ១៩០១ គឺជាទីប្រជុំជនកំពត ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨២ មានឈ្មោះថា ស្រុកកំពត ហើយនៅឆ្នាំ១៩៨២ត្រូវបានកាត់ចេញពីស្រុកកំពត ចំនួន ៥ឃុំ បង្កើតបានជាស្រុកថ្មីមួយមានឈ្មោះថា ស្រុកទីរួមខេត្ត ក្រោយមកនៅឆ្នាំ១៩៩៥ ដល់ ឆ្នាំ២០០៨ មាន ឈ្មោះថា ស្រុកកំពង់បាយ នៅឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ន បានកើតជាក្រុង ដែល មានឈ្មោះថា “ ក្រុងកំពត ” ។
ផែនទីខេត្តកំពត
ខេត្ត កំពត ចំនួនស្រុក ០៨
១ ស្រុកអង្គរជ័យ
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
1
|
5
| ||
2
|
6
| ||
3
|
8
| ||
4
|
11
| ||
5
|
6
| ||
6
|
4
| ||
7
|
6
| ||
8
|
10
| ||
9
|
9
| ||
10
|
7
| ||
11
|
7
|
២ ស្រុកបន្ទាយមាស
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
12
|
8
| ||
13
|
9
| ||
14
|
5
| ||
15
|
6
| ||
16
|
5
| ||
17
|
4
| ||
18
|
5
| ||
19
|
4
| ||
20
|
8
| ||
21
|
5
| ||
22
|
5
| ||
23
|
6
| ||
24
|
8
| ||
25
|
5
| ||
26
|
5
|
៣ ស្រុកឈូក
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
27
|
5
| ||
28
|
4
| ||
29
|
4
| ||
30
|
5
| ||
31
|
5
| ||
32
|
6
| ||
33
|
5
| ||
34
|
5
| ||
35
|
4
| ||
36
|
4
| ||
37
|
4
| ||
38
|
5
| ||
39
|
12
| ||
40
|
6
| ||
41
|
6
|
៤ ស្រុកជុំគីរី
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
42
|
4
| ||
43
|
7
| ||
44
|
5
| ||
45
|
5
| ||
46
|
6
| ||
47
|
5
| ||
48
|
6
|
៥ ស្រុកដងទង់
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
49
|
5
| ||
50
|
11
| ||
51
|
5
| ||
52
|
4
| ||
53
|
4
| ||
54
|
4
| ||
55
|
3
| ||
56
|
9
| ||
57
|
5
| ||
58
|
4
|
៦ ស្រុកកំពង់ត្រាច
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
59
|
4
| ||
60
|
3
| ||
61
|
4
| ||
62
|
5
| ||
63
|
4
| ||
64
|
7
| ||
65
|
3
| ||
66
|
7
| ||
67
|
6
| ||
68
|
7
| ||
69
|
4
| ||
70
|
6
| ||
71
|
4
| ||
72
|
5
|
៧ ស្រុកទឹកឈូ
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
73
|
3
| ||
74
|
4
| ||
75
|
5
| ||
76
|
3
| ||
77
|
5
| ||
78
|
4
| ||
79
|
4
| ||
80
|
3
| ||
81
|
4
| ||
82
|
4
| ||
83
|
5
| ||
84
|
6
| ||
85
|
6
| ||
86
|
4
| ||
87
|
3
| ||
88
|
4
|
៨ ក្រុងកំពត
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
89
|
2
| ||
90
|
2
| ||
91
|
2
| ||
92
|
5
| ||
93
|
4 |
ផែនទី រដ្ឋបាលខេត្ត កំពត
ផែនទី រដ្ឋបាលស្រុក ដងទង់
ផែនទី រដ្ឋបាលស្រុក ដងទង់
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army តំបន់ប្រតិបត្តិការសឹករងកំពត ចំណុះ យោធភូមិភាគទី ៣ បន្តចាត់តាំងកម្លាំងចេញយាមតាមប៉ុស្ដិ៍សង្កេតការណ៍ និងល្បាតត្រួតពិនិត្យ បង្គោលសីមា លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព
ខេត្តកំពត៖ ថ្ងៃទី៤ ខែតុលាឆ្នាំ២០២៣ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានបន្តចាត់តាំង គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ ល្បាតពិនិត្យក្នុងភូមិសាស្ត្រទទួលខុសត្រូវ ។
ក្នុងនោះកងវរសេនាតូចលេខ ២ ដឹកនាំដោយលោកវរសេនីយ៍ទោ យឿង រតនា មេបញ្ជាការកងវរសេនាតូចលេខ២ និងលោកអនុសេនីយ៍ឯក អ៊ួង សិទ្ធ មេបញ្ជាការកងអនុសេនាធំទី៣ បានដឹកនាំកម្លាំងសហការជាមួយអង្គភាពជាមិត្តចេញ ល្បាតត្រួតពិនិត្យបង្គោលសីមា លេខ៣០៣/៥vs(៥២៣៤-៦០១៧៨) មកដល់ បង្គោលលេខ៣០៤ VS (៥១៨៣-៥៩៩៥៥)ស្ថិតនៅភូមិព្រះទ្រហឹង ឃុំព្រែកក្រឹសស្រុកកំពង់ត្រាច ខេត្តកំពតនិងបណ្ដាចំណុចគោលដៅផ្សេងៗទៀតជាប្រចាំ ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។
ដោយអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ ដែលបានដាក់ចេញដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ត្រៀមកម្លាំងជួយសង្គ្រោះក្នុងករណីគ្រោះទឹកជំនន់ឲ្យបានទាន់ពេលវេលា ក៏ដូចជាអនុវត្តយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ដោយប្រឹងប្រែងប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ។
List of district បញ្ជីរដ្ឋបាលស្រុក ឆ្នាំ២០២០ | ||||||
No | Code | Khmer | English | Number Of Commune | Number Of Village | |
Commune | Sangkat | |||||
1 | 701 | ស្រុក អង្គរជ័យ | Angkor Chey District | 11 | 0 | 79 |
2 | 702 | ស្រុក បន្ទាយមាស | Banteay Meas District | 15 | 0 | 88 |
3 | 703 | ស្រុក ឈូក | Chhuk District | 15 | 0 | 80 |
4 | 704 | ស្រុក ជុំគិរី | Chum Kiri District | 7 | 0 | 37 |
5 | 705 | ស្រុក ដងទង់ | Dang Tong District | 10 | 0 | 54 |
6 | 706 | ស្រុក កំពង់ត្រាច | Kampong Trach District | 14 | 0 | 69 |
7 | 707 | ស្រុក ទឹកឈូ | Tuek Chhou District | 16 | 0 | 66 |
8 | 708 | ក្រុង កំពត | Kampot Municipality | 0 | 5 | 15 |
Total | 88 | 5 | 488 |
ផែនទីរដ្ឋបាលស្រុក ឈូក
ផែនទីរដ្ឋបាលស្រុក ដងទង់
ផែនទីរដ្ឋបាលស្រុក ជុំគីរី
ផែនទីរដ្ឋបាលស្រុក កំពង់ត្រាច
ផែនទីរដ្ឋបាល ក្រុង កំពត
ផែនទីរដ្ឋបាលស្រុក បន្ទាយមាស
ផែនទីរដ្ឋបាលស្រុក កំពង់ត្រាច
ផែនទីរដ្ឋបាលស្រុក បន្ទាយមាស
(កំពត)៖ គម្រោងកសាងព្រះពុទ្ធបដិមា នៅលើកំពូលភ្នំបូកគោ ដែលជាព្រះពុទ្ធបដិមាខ្ពស់ជាងគេនៅអាស៊ី នាបច្ចុប្បន្ននេះបានសាងសង់សម្រេច៣០ ភាគរយហើយ។ ព្រះពុទ្ធបដិមាមានកម្ពស់១០៨ម៉ែត្រ ដោយបានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣។ បើយើងនិយាយពីក្រុងបូកគោ ឬ ឧទ្យានជាតិព្រះមុនីវង្ស គេនឹងនឹកដល់អាកាសធាតុដ៏សែនត្រជាក់ និងជាទីមនោរម្យសម្រាប់សម្រាកលម្ហែអារម្មណ៍បានយ៉ាងល្អប្រសើរ។ ក្រៅតែពីភាពអំណោយផលពីធម្មជាតិ នៅលើកំពូលភ្នំបូកគោ ក៏មានដែរអគារកេរដំណែលប្រវត្តិសាស្រ្ត ដែលបានបន្សល់ទុកតាំងពីសម័យព្រះបាទ ស៊ីសុវត្ថិមុន្នីវង្ស, សម័យអាណានិគមន៍បារាំង និងសម័យសង្គមរាស្រ្តនិយម។
នៅពេលបច្ចុប្បន្ននេះ អ្នកឧកញ្ញ៉ា សុខ គង់ ក៏កំពុងកសាងនូវព្រះពុទ្ធបដិមារដែលមានកម្ពស់រហូតដល់ទៅ ១០៨ម៉ែត្រ ដែលនឹងក្លាយជាព្រះពុទ្ធរូបដែលមានកម្ពស់ខ្ពស់ជាគេនៅអាស៊ី ព្រមជាមួយព្រះពុទ្ធបដិមាតូចៗ ចំនួន ៨,៤០០០ព្រះអង្គថែមទៀត ដែលតំណាងឲ្យព្រះត្រៃបិដក ដែលមានចំនួន ៨,៤០០០ព្រះធម្មក្ខន្ធ។ អ្នកឧកញ្ញ៉ា សុខ គង់ បានបញ្ជាក់ដូច្នេះថា៖ «ការសម្រេចកសាងព្រះពុទ្ធបដិមានេះ ក៏ព្រោះតែប្រទេសកម្ពុជា ជាប្រទេសគោរពនូវព្រះពុទ្ធសាស ហើយព្រះពុទ្ធសាសនាក៏ជាសាសនាមួយ ដែលមនុស្សជាច្រើននៅលើពិភពលោកបានគោរព និងប្រតិបត្តិផងដែរ»។ គម្រោងកសាងបដិមានេះមានតម្លៃ ៣០ លានដុល្លារ ដែលបច្ចុប្បន្នសាងសង់បាន ៣០ ភាគរយ បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣ ជាមួយនឹងពិធីបើកការដ្ឋានដឹកនាំដោយលោក ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី សុខ ចន្ថា នៃក្រុមហ៊ុន Sokha Hotel Group។