Sunday, June 2, 2024

ក្រុង បូកគោ

Chan Born 23 September 2017 ភ្នំ តាអូន នៅភ្នំបូកគោហ្នឹង តែប្រវត្តិសាស្រ្តប្រែប្រួលខ្លាំង ខាង វៀត គេ ហៅមិនច្បាស់ទៅជា ហៅថា ភ្នំ តា លន់ Núi Tà Lơn ។ ជៀសវាងការភ័ន្តច្រឡំ ដូនតាយើង កែទៅជា ភ្នំយាយ ម៉ៅ៕

ទីតាំងភូមិសាស្រ្ត រូបភាពតូច|រូបភាពផ្លូវឡើងភ្នំបូកគោ ភ្នំបូកគោគឺជាឧទ្យានជាតិ នៅខេត្តកំពតភាគខាងត្បូងនៃប្រទេសកម្ពុជា។ វាត្រូវបានគេស្គាល់ផងដែរថាជា ឧទ្យានជាតិភ្នំបូកគោ។ ភ្នំបូកគោស្ថិតនៅក្នុងតំបន់ខ្ពង់រាប ដែលបង្កើតជាតំបន់ភាគអាគ្នេយ៍នៃ ជួរភ្នំក្រវាញ ។ ភាគច្រើននៃឧទ្យាននេះមានកម្ពស់ប្រហែល ១០០០ ម៉ែត្រពីលើផ្ទៃសមុទ្រហើយកំពូលភ្នំបូកគោមានកំពស់ ១១០១ម៉ែត្រដែលគេហៅថាភ្នំបូកគោ។ ភ្នំបូគោគឺជាភ្នំមួយដែលស្ថិតនៅក្នុងខេត្តកំពត ភ្នំបូគោមានចម្ងាយ ៣២គីឡូម៉ែត្រគិតចាប់ពីផ្លូវជាតិលេខ៣ ដល់កំពូលភ្នំបូកគោហើយភ្នំបូកគោមានកំពស់ ១១០១ម និងមានផ្ទៃដីសរុប១៤០០០ហិចតាយោងតាម គណៈគ្រប់គ្រងភ្នំបូកគោ។

ភ្ជាប់ទៅ ក្រុងកំពត
ភ្ជាប់ទៅ ខេត្ត កំពត

ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ត្រូវបានគេស្គាល់ថាជា រមណីយដ្ឋានភ្នំបូកគោដែល ត្រូវបានបោះបង់ចោល ដែលជាសំណង់ដាច់ស្រយាលមួយដែលកសាងដោយពួកអាណានិគមនិយមបារាំងនៅឆ្នាំ១៩២១ ពួកគេក៏បានកសាងព្រះវិហារកាតូលិកនៅក្បែរនោះនៅឆ្នាំ១៩២៨ ដែលជាកន្លែងដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជា។ ឧទ្យាននេះត្រូវបានគេដាក់ឈ្មោះតាមព្រះមហាក្សត្រ ព្រះបាទស៊ីសុវត្ថិមុនីវង្ស ដែលធ្លាប់ទៅទស្សនាតំបន់នោះហើយបានស្លាប់នៅទីនេះក្នុងឆ្នាំ១៩៤១ ។ ព្រះបាទមុនីវង្សបានបញ្ជាឱ្យសាងសង់ព្រះវិហារព្រះពុទ្ធសាសនានៅតំបន់នេះក្នុងឆ្នាំ១៩២៤ ។ [១] ក្នុងពេលថ្មីៗនេះសួនឧទ្យានជាតិបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយហើយបច្ចុប្បន្ននេះមាន រមណីយដ្ឋានឋានសួគ៌បូកគោ ដែលជាសណ្ឋាគារប្រណីតដ៏ធំមួយដែលបានកសាងនៅឆ្នាំ២០១២។ នៅឆ្នាំ២០១០ រូបសំណាកធំមួយរបស់ លោកឡូកយាយម៉ៅ ត្រូវបានសាងសង់នៅតំបន់នោះ។ លោកយាយម៉ៅគឺជាវីរៈបុរសដ៏អាថ៌កំបាំងពីព្រះពុទ្ធសាសនាកម្ពុជាហើយត្រូវបានគេនិយាយថាដើម្បីការពារអ្នកធ្វើដំណើរអ្នកប្រមាញ់និងបុរសនេសាទ។ នៅកម្ពស់២៩ ម៉ែត្រវាជារូបសំណាក់យាយម៉ៅខ្ពស់ជាងគេនៅក្នុងប្រទេស។ឧទ្យានជាតិមុនីវង្យបូកគោមានចម្ងាយពីក្រុងកំពតប្រមាណ ៤៦ គីឡូម៉ែត្ររហូតដល់កំពូលភ្នំ ។ រមណីយដ្ឋាននេះ បានរកឃើញដោយជនជាតិបារាំងម្នាក់ឈ្មោះ រូលួស ហើយត្រូវបានរៀបចំឡើងនាថ្ងៃទី ១៣ ខែមេសា ឆ្នាំ ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ។

អំពីឈ្មោះ៖ មានការសន្ធិដ្ឋានថា ភ្នំនេះមានរាងដូចជា បូកគោឡើងក តែបើតាមការវិភាគប្រវត្តិសាស្រ្តខ្មែរ ភ្នំនេះ យកលំនាំ ទីក្រុង បូកគោ Borgor City  របស រដ្ឋជ្វា នៃ ឥណ្ឌូនេស៊ី ដោយសារកម្ពុជា ត្រូវទាមទារសិទ្ធិឯករាជ្យពីបារាំងមកវិញ ដែលត្រូវ ឥណ្ឌូនេស៊ីគាំទ្រខាង  សេដ្ឋកិច្ច នយោបាយ ជាពិសេស ថវិការអភិវឌ្ឍន៍តំបន់ភ្នំបូកគោ។ ដោយសារ ឥណ្ឌូនេស៊ី សព្វថ្ងៃ ដូរមកកាន់ ឥស្លាមផង និង ហិណ្ឌូផង ដូច្នេះ ជនជាតិ ចាម ក៍ប្រកួតប្រជែងគ្នាចូលមកអភិវឌ្ឍន៍តំបន់នេះជាទីក្រុង ទេសចរ បង្ករជាចលាចលសង្គម ដោយមានការចោទថា នាំជនជាតិយួន ចូលមកតាំងសមាធិ ឬ នាំជនជាតិយួន ចូលមកទិញផ្ទះវីឡាតម្លៃរាប់លានដុល្លា ចំណែក រដ្ឋាភិបាលវៀតណាម រារាំង ការមកទិញ លំនៅដ្ឋានទាំងនោះ ដូច្នេះ យើងសន្ធិដ្ឋានថា ក្រុមហ៊ុនវិនិយោគតំបន់នេះជា ជនជាតិ ចាមវៀតណាម

២០១៧ (ភ្នំពេញ)៖ ក្នុងអំឡុងពេលធ្វើដំណើរទៅលេងកម្សាន្តនៅរមណីយដ្ឋានភ្នំបូកគោនាអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញស្លាកសញ្ញាស្វាគមន៍នៅខ្លោងទ្វារចូលទៅកាន់ «រមណីយដ្ឋានភ្នំបូកគោ» ដែលប្រជាពលរដ្ឋខ្មែរបានស្គាល់យ៉ាងច្បាស់ ត្រូវបានគេប្តូរទៅជា «រមណីយដ្ឋានសុខា» ជាកម្មសិទ្ធិផ្តាច់មុខក្រុមហ៊ុនសុខា របស់អ្នកឧកញ៉ា សុខ គង់។

តំបន់រមណីយដ្ឋានភ្នំបូកគោ ត្រូវបានក្រុមហ៊ុនសុខា សម្រេចផ្លាស់ប្តូរឈ្មោះពី «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ។ នេះបើតាមការជូនដំណឹងរបស់ក្រុមហ៊ុន។ តែក្នុងសេចក្តីជូនដំណឹងនោះ ក្រុមហ៊ុនមិនបានបង្ហាញពីមូលហេតុ នៃការផ្លាស់ប្តូរឈ្មោះនេះឡើយ។

ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃកម្ពស់ ១០៨ ម៉ែត្រនឹងផុសទ្បើងនៅលើកំពូលភ្នំបូកគោខេត្តកំពត ដែលមានកម្ពស់ ១០៧៥ ម៉ែត្រ ក្រោមគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា សុខ គង់ ។

ចលនា ចាម ព្រះពុទ្ធសាសនា ក្រោម រូបភាព ជា វៀតណាមព្រះពុទ្ធសាសនា ដែលតាមពិត គឺជា ជនជាតិ ចាម កាន់ព្រះពុទ្ធសាសនា

បញ្ជីសរុបខេត្ត ក្រុង

បញ្ជីសរុបខេត្ត ក្រុង

ប្រវត្តិភ្នំបូកគោ ភ្នំបូកគោ ជាតំបន់ដែលគ្រប់គ្រងដោយ ខ្មែរក្រហម ប៉ុន្តែនៅឆ្នាំ១៩៩៣ ឧទ្យានជាតិព្រះមុនីវង្សត្រូវបានសម្ពោធជាមួយនិងឧទ្យានជាតិដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ វាគឺជាផ្នែកមួយនៃ ឧទ្យានបេតិកភណ្ឌអាស៊ាន តែមួយគត់ នៅក្នុងប្រទេស។ ឧទ្យានជាតិព្រះមុនីវង្សត្រូវបានគេស្គាល់ថាជា ស្ថានីយ៍បូកគោដែល ត្រូវបានបោះបង់ចោល ដែលជាសំណង់ដាច់ស្រយាលមួយដែលកសាងដោយពួកអាណានិគមនិយមបារាំងនៅឆ្នាំ១៩២១ ពួកគេក៏បានកសាងព្រះវិហារកាតូលិកនៅក្បែរនោះនៅឆ្នាំ១៩២៨ ដែលជាកន្លែងដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជា។ ឧទ្យាននេះត្រូវបានគេដាក់ឈ្មោះតាមព្រះមហាក្សត្រ ស៊ីសុវត្ថិមុនីវង្ស ដែលធ្លាប់ទៅទស្សនាតំបន់នោះហើយបានស្លាប់នៅទីនេះក្នុងឆ្នាំ១៩៤១ ។ ព្រះបាទមុនីវង្សបានបញ្ជាឱ្យសាងសង់ព្រះវិហារព្រះពុទ្ធសាសនានៅតំបន់នេះក្នុងឆ្នាំ១៩២៤ ។ ក្នុងពេលថ្មីៗនេះសួនឧទ្យានជាតិបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយហើយបច្ចុប្បន្ននេះមាន រមណីយដ្ឋានឋានសួគ៌បូកគោ ដែលជាសណ្ឋាគារប្រណីតដ៏ធំមួយដែលបានកសាងនៅឆ្នាំ២០១២ ។ នៅឆ្នាំ២០១០ រូបសំណាកធំមួយរបស់ លោកឡូកយាយម៉ៅ ត្រូវបានសាងសង់នៅតំបន់នោះ។ ឡុកយាយម៉ៅគឺជាវីរៈបុរសដ៏អាថ៌កំបាំងពីព្រះពុទ្ធសាសនាកម្ពុជាហើយត្រូវបានគេនិយាយថាដើម្បីការពារអ្នកធ្វើដំណើរអ្នកប្រមាញ់និងបុរសនេសាទ។ នៅកម្ពស់២៩ ម៉ែត្រវាជារូបសំណាកយាយម៉ៅខ្ពស់ជាងគេនៅក្នុងប្រទេស។

ដោយសលី វិទ្យា ​​| ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១  រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពត

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ស្ដីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យក ឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ត្រូវបានបង្កើត ក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន០៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ព្រំប្រទល់រដ្ឋបាល ក្រុងបូកគោ ត្រូវបានកំណត់ដូចមាន ក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ»។ក្រុងបូកគោនេះ មានសង្កាត់ចំនួន០៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក។ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ដោយឡែកការកំណត់ចំនួន សមាជិកក្រុមប្រឹក្សាក្រុងបូកគោ និងក្រុមប្រឹក្សាស្រុកទឹកឈូ ត្រូវអនុលោមតាម មាត្រា១៨ថ្មី នៃច្បាប់ស្តីពី ការគ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕

រដ្ឋាភិបាលសម្រេចបង្កើតក្រុង «បូកគោ» ដោយកាត់ឃុំចំនួន៣ពីស្រុកទឹកឈូ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបង្កើតក្រុង«បូកគោ​»មួយបន្ថែមទៀត ដោយកាត់ឃុំចំនួន៣ចេញពីស្រុកទឹកឈូ។ នេះបើយោងតាមអនុក្រឹត្យ ដែល សម្តេច បានចុះហត្ថលេខាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានចែកចាយនៅថ្ងៃទី៣០ ខែមីនា។

2021-08-10ព័ត៌មានថ្មីៗ ក្រុងបូកគោនឹងត្រូវដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ

នៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ រដ្ឋបាលខេត្តកំពតនឹងរៀបចំពិធីប្រកាស ដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការ ដើម្បីបម្រើសេវារដ្ឋបាល សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋានជូនតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះឲ្យកាន់តែល្អប្រសើរថែមទៀត។ បើយោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពតចេញផ្សាយកាលពីដើមខែសីហាថ្មីៗនេះ។

ក្រុងបូកគោគឺជារដ្ឋបាលក្រុងមួយត្រូវបានរាជរដ្ឋាភិបាល ទើបបានសម្រេចបង្កើតថ្មីកាលពីខែមីនាកន្លងទៅ​ ដែលក្នុងនោះមានឃុំ៣ដែលបានកាត់ចេញពីស្រុកឈូកនឹងជាសង្កាត់នៃក្រុងមួយនេះរួមមានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។

យោងតាមប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥ ផ្ទៃដីជិត៣ម៉ឺនហិកតា ដែលមានទីតាំងស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ នៃភូមិសាស្រ្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ នឹងត្រូវយកមកអភិវឌ្ឍន៍ ក្នុងគោលដៅធានាការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងបូកគោប្រកបដោយចីរភាព។ ផ្ទៃដីនេះស្មើនឹង១៨%​ នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្សបូកគោ​ទំហំជាង​ ១៥ ម៉ឺនហិកតា។​គោលបំណងក្នុងការបង្កើតទីក្រុងថ្មីនេះ គឺដើម្បីអភិវឌ្ឍទីក្រុងបូកគោ ឱ្យក្លាយទៅជាទីក្រុងវៃឆ្លាត តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងធម្មជាតិដ៏ពិសិដ្ឋគ្មានពីរ រួមទាំងការអភិវឌ្ឍន៍អចលទ្រព្យធំៗ​​មួយចំនួនដូចជាលំនៅឋាន ពាណិជ្ជកម្ម សេវាកម្មសាធារណៈ និងតំបន់ទេសចរណ៍ធម្មជាតិ​បៃតង​ជាដើម។ អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ Telegram ឬខលមកកាន់​ 855 967876902/ 855 66886633

គម្រោងសង់ផ្លូវថ្មីភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោសម្រេចបាន៣០% ក្រោយឈូសឆាយចប់១០០% គិតរហូតមកទល់នឹងពេលនេះ គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ សម្រេចបានប្រមាណ ៣០%​ ហើយ ក្រោយបានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅថ្មីៗនេះ។ (អានបន្ថែម)

នេះបើយោងតាមលោក ស្វាយ វុឌ្ឍី​ តំណាងក្រុមហ៊ុន សុខា អូតែល បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយ​ក្នុងឱកាសឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវនេះ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា ដល់ពេលនេះ ការសាងសង់ផ្លូវថ្មីមួយខ្សែនេះសម្រេចបានប្រមាណ ៣០% ហើយនឹងត្រូវបន្តធ្វើជាជំហានៗបន្តទៀត។ ផ្លូវនេះនឹងត្រូវសាងសង់ជាផ្លូវម៉ាកាដាំជាមុនសិន អាស្រ័យតាមស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍទីផ្សារបច្ចុប្បន្ន ដោយធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវនេះបានតភ្ជាប់ និងអាចធ្វើចរាចរណ៍បានបណ្តោះអាសន្នជាមុនសិន។

«ក្រោយឈូសឆាយចប់ ផ្លូវនេះអាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន ដោយរថយន្តប្រភេទខ្ពស់ និងម៉ូតូ ក្នុងល្បឿន១៥ ទៅ ២០គីឡូម៉ែត្រក្នុងមួយម៉ោង» លោកបន្ថែម។

លោកបានឱ្យដឹងទៀតថា តាមគម្រោងប្លង់ ដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទទឹង ៣,៥ម៉ែត្រ ចំនួន ២គន្លង ផ្លូវម៉ូតូទទឹង៣ម៉ែត្រ សងខាងចំនួន ២គន្លង និងចិញ្ចើមផ្លូវទទឹង ៣,៥ម៉ែត្រសងខាង ដែលសាងសង់ជាផ្លូវក្រាលកៅស៊ូ (AC)។

លោកបានបន្ថែមថា ក្រុមហ៊ុនក៏មានគម្រោងចាក់បន្ថែមនូវកម្រាលបេតុងកម្រាស់ ២០០មីលីម៉ែត្រ ហើយអ៊ុតកៅស៊ូពីលើផងដែរ ដោយសារស្ថានភាពដីបត់បែនឡើងចុះនៅទីនោះ និងដើម្បីធានាភាពរឹងមាំយូរអង្វែងផង។

គួរបញ្ជាក់ថា ផ្លូវថ្មីមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២៩១ ក្នុងឃុំកំពង់សិលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្ពោះទៅលើភ្នំបូកគោ ភ្ជាប់ជាមួយកំណាត់ផ្លូវវាលស្រែ ៥០០ ដែលមានប្រវែងប្រមាណ ៦១ គីឡូម៉ែត្រ។ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតិឱ្យសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ដោយសាងសង់ដោយក្រុមហ៊ុន សុខា រៀល អ៊ីស្តេត ឯ.ក។ ក្រុមហ៊ុនបានធ្វើការវាស់ស្ទង់ ឈូសឆាយ សម្អាត ចេញជាគន្លងតួផ្លូវសម្រេចបាន ១០០ភាគរយហើយ៕

 FEB 7, 2022 គម្រោង​ស្ថាបនា​ផ្លូវ​ថ្មី​ពី​ផ្លូវជាតិ​លេខ​៤ទៅ​ភ្នំ​បូកគោ​បានចាប់ផ្តើម​ពី​ផ្នែក​ម្ខាង​ហើយ​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ គម្រោង​ស្ថាបនា​ផ្លូវ​ត​ភ្ជាប់​ពី​ឧទ្យាន​ជាតិ ព្រះមុនីវង្ស (​បូកគោ​) មក​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ប៉េ​កា​១៥៨+២០០ សម្រេចការ​ឈូសឆាយ​បាន ៦,៥​គីឡូម៉ែត្រ សម្រាប់​មុខព្រួញ​អ្នកឧកញ៉ា​សុខ គង់ ធើ្វ​ពី​ខ្នងភ្នំ​ចុះក្រោម​។ ឯខាង​អ្នកឧកញ៉ា​ម៉ុង ឬ​ទ្ធី មិនទាន់បាន​ចាប់ផ្តើម​នៅឡើយ​ទេ ដោយសារ​មិនទាន់មាន​ប្លង់​ផ្លូវ​តែ​អភិបាលខេត្ត​ព្រះសីហនុ បញ្ជាក់ថា នឹង​ជម្រុញ​បញ្ហា​នេះ​ទៅខាង​សាធារណ​ការឱ្យ​ធ្វើបាន​លឿន​បំផុត​។​

​លោក​ឧ​ប​នាយ​រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​ន​គូប​នីយកម្ម​និង​សំណង់​បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ អម​ជាមួយ​រូបភាព​នៃ​ការដ្ឋាន​ឈូសឆាយ​ផ្លូវ​ថ្មី​ចុះ​ពី​ភ្នំ​បូកគោ​ជាមួយនឹង​អ្នកឧកញ៉ា​សុខ គង់​ថា​រហូតមក​ដល់ពេលនេះ (៦ កុម្ភៈ​) គម្រោង​ស្ថាបនា​ផ្លូវ​ត​ភ្ជាប់​ពី​ឧទ្យាន​ជាតិ ព្រះមុនីវង្ស (​បូកគោ​) មក​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ប៉េ​កា​១៥៨+២០០ អនុវត្ត បាន​៤៥​ថ្ងៃ និង​សម្រេចបាន ៦,៥​គីឡូម៉ែត្រ ហើយ​សម្រាប់​មុខព្រួញ​អ្នកឧកញ៉ា​សុខ គង់ ធើ្វ​ពី​ខ្នងភ្នំ​ចុះក្រោម​។ ឧកញ៉ា​ម៉ុង ឬ​ទ្ធី អនុវត្ត​ការដ្ឋាន​បើកផ្លូវ​ពី​ផ្លូវជាតិ​លេខ​៤​ទៅ​ត​ភ្ជាប់​គ្នា​ដែលមាន​ប្រវែង​សរុប​៦១ គីឡូម៉ែត្រ ។ នេះ​ជាការ​សម្រួល​ដល់​ការ​ធើ្វ​ដំណើរ​និង​ការគាំទ្រ​ដល់​ការវិនិយោគ​។

​គួរ​រំលឹក​ឱ្យដឹងថា​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បានរៀបចំ​ឱ្យមាន​ការ ជួបគ្នា​រវាង​អ្នកឧកញ៉ា សុខ គង់ និង​អ្នកឧកញ៉ា​ម៉ុង ឬ​ទ្ធី ដើម្បី​ពិភាក្សា​លើ​គម្រោង​ធ្វើ​ផ្លូវ​ថ្មី​មួយ​ខ្សែ​ប្រវែង​២៧​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​ម្តុំ​គីឡូម៉ែត្រ​លេខ​១៥៨ និង​២០០ ទៅ​ភ្នំ​បូកគោ​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​គម្រោង​សាងសង់​ផ្លូវ​ថ្មី​នេះ​ត្រូវ​ឆ្លងកាត់​តាម​ដី​សម្បទាន​សេដ្ឋកិច្ច​ចំការ​ដូងប្រេង​របស់​ក្រុមហ៊ុន​ម៉ុង​ឬ​រិទ្ធី​គ្រុប​។ អ្នកឧកញ៉ា សុខ គង់​ជា​អ្នកទទួល​រ៉ាប់រង​ការចំណាយ​ការស្ថាបនា​ផ្លូវ ចាក់​ក្រាល កៅស៊ូ​អា​សេ ( AC) ឯ​អ្នកឧកញ៉ា ម៉ុង ឬ​ទ្ធី ជា​អ្នក​ជួយ​ឈូសឆាយ​ដើម​ដូងប្រេង​ដើម្បី​បើកផ្លូវ​៕​

សេដ្ឋកិច្ចផ្លូវតភ្ជាប់ពីភ្នំបូកគោទៅផ្លូវជាតិលេខ៤ឈូសឆាយសម្រេចបាន ៤០ភាគរយហើយបានផុស ៣ ខែ មុន នៅ ថ្ងៃពុធ ១១ មករា ២០២៣ដោយ Sophal Tuon

បច្ចុប្បន្នភាពនៃដំណើរការស្ថាបនាផ្លូវ១ខ្សែ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប៦១គីឡូម៉ែត្រ រហូតមកដល់ពេលនេះឈូសឆាយសម្រេចបានប្រមាណជា៤០គីឡូម៉ែត្រហើយ គិតត្រឹមខែមករាឆ្នាំ២០២៣​នេះ។ នេះបើតាមក្រុមហ៊ុនសុខាអចលនទ្រព្យ។

ថ្លែងនៅក្នុង​ពិធី​សម្ពោធ​សៀវភៅ​លើក​​ដំបូងចំណង​ជើង​ថា ​«​អាថ៌កំបាំង​ពីក្រោយ​ភាពជោគជ័យ​របស់​អ្នកឧកញ៉ា​បណ្ឌិត សុខ គង់​» កាលពីថ្ងៃទី ០៣ មករា អ្នកឧកញ៉ា ​សុខ គង់ ​អគ្គនាយក​ក្រុមហ៊ុន​សុខា​អូ​តែ​ល និង​សូគីម៉ិច​គ្រុប​ បានឱ្យដឹងថា​៖ «​យើង​មានការ​អភិវឌ្ឍ​ច្រើន​នៅលើ​ភ្នំ​បូកគោ ដូចជា ផ្លូវ​កាត់​ពី​ស្រែ​ ៥០០ ទៅ​កំពង់សោម​»​។

​អ្នកឧកញ៉ាបាន​បន្ដថា​៖ «​ប្រហែលជា​ខែ ​៤ ទៀត យើង​អាច​ភ្ជាប់​គ្នា​បាន​ហើយ ចំពោះផ្លូវ​ ១ ​ខ្សែ​នោះ​។ វា​មិនទាន់​ជា​ផ្លូវ​កៅស៊ូ​ល្អ​អ្វី​នោះទេ គ្រាន់តែ​អាចធ្វើ​ដំណើរ​បាន​​»​។​

​ការអភិវឌ្ឍ​ផ្លូវ​ថ្មី​នេះ មានការ​​ចូលរួម​ពី​អ្នកឧកញ៉ា​ល្បី​ ២ ​រូប​គឺ​អ្នកឧកញ៉ា​ ម៉ុង រិទ្ធី ជា​អ្នកផ្ដល់​ដី​សម្បទាន​ដូងប្រេង រីឯ​អ្នកឧកញ៉ា ​សុខ គង់ ជា​អ្នកចំណាយ​ថ្លៃ​ការសាងសង់ ក្រោមកិច្ចសម្របសម្រួល​រប​ស់លោក​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយ​សម្តេចតេជោ ហ៊ុន សែន ​រដ្ឋមន្ដ្រី កាលពី​ថ្ងៃទី ​១៨ ធ្នូ ឆ្នាំ​ ២០២១​។

លោក កែវ សិទ្ធិ ប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនសុខា អូតែល បានប្រាប់កម្ពុជាថ្មីថា ក្រុមការងារការដ្ឋាន កំពុងសម្រុកធ្វើយ៉ាងខ្លាំងក្នុងការឈូសឆាយបើកផ្លូវនេះ។ លោកបន្ថែមថា នៅក្នុងកិច្ចការងារនេះ មានផលលំបាកច្រើន ដោយសារស្ថានភាពផ្លូវលើភ្នំសម្បូរព្រៃ និងជ្រលង កន្លែងខ្លះត្រូវចាក់​បំពេញដី និងថ្ម ហើយកន្លែងខ្លះទៀត ត្រូវបំផ្ទុះដើម្បីកាយថ្មបើកផ្លូវ។ ទោះយ៉ាងណា លោកថា ក្រុមការងារនឹង​ពន្លឿនការស្ថាបនាផ្លូវនេះ។

លោក​ ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងនៅក្នុងពិធី​បញ្ចុះបឋមសិលា​កសាង ព្រះពុទ្ធ​ប្បដិមា​កម្ពស់ ​១០៨​ ម៉ែត្រ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា និង​ស្ថិត​ក្នុងចំណោម​ព្រះពុទ្ធ​ប្បដិមា​ខ្ពស់ៗ​លើ​ពិភពលោក​ កាលពីថ្ងៃទី ០៤ មករា បានលើកឡើងថា​ «​​រាជ​រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ស្ថាបនាផ្លូវ​ថ្មី​ ១​ ខ្សែ​ទៀត ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៤ ត្រង់​គីឡូម៉ែត្រ​១៥៨+២០០ ឆ្ពោះទៅ​ភ្នំ​បូកគោ ឆ្លងកាត់​តាម​ដី​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​ដូងប្រេង​ប្រមាណ​ ២៧ ​គីឡូម៉ែត្រ​ទទឹងផ្លូវ ១៨​ ម៉ែត្រ​»​។

​លោក​រដ្ឋមន្រ្តីបានបន្តថា «​ជា​ទិសដៅ រាជរដ្ឋាភិបាល​គាំទ្រ និង​លើកទឹកចិត្ដដ​ល់​ការអភិវឌ្ឍ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ស្របតាម​ប្លង់គោល ការប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ ចក្ខុវិស័យ​ឆ្នាំ​ ២០៣៥ និង​ត្រូវ​អភិរក្ស​តំបន់ ដែល​មានគុណ​តម្លៃ​ជីវចម្រុះ តំបន់​ទី​ជម្រាល ផ្ទៃ​រង​ទឹកភ្លៀង អាង​ស្ដុក​ទឹក ទីតាំង​ប្រ​វ​ត្ដិ​សាស្ដ្រ ទីសក្ការៈ និង​តំបន់​រដ្ឋបាល​សាធារណៈ​»​។

បន្ថែមលើនេះ លោក ជា សុផារ៉ា បានគូសបញ្ជាក់ថា ក្រុមហ៊ុន​សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់ ​បាននិងកំពុង​អភិវឌ្ឍ​គម្រោង​ ៤​ ទីតាំង រួមមាន សាងសង់​ភូមិគ្រឹះ ៧ ៦១៣​ខ្នង និង​ផ្ទះ​ ២ ១៩២ ​ល្វែង ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ៧ មីនា ឆ្នាំ​ ២០២០​។

​សូមបញ្ជាក់ថា ក្រុមហ៊ុន​សុខាអូតែល ​ទទួលបាន​សិទ្ធិ​សម្បទាន​វិនិយោគ​អភិវឌ្ឍនៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” ។ ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យជាដើម៕

ផែនទី ក្រុង បូកគោ