Sunday, June 2, 2024

ក្រុង កំពត

តំបន់​ទេសចរណ៍​ ខេត្ត កំពត ជាចំណងជើងមាតិការចាស់ ដែលពេលនេះ ដូរទៅជា ក្រុង កំពត វិញ
ភ្ជាប់ទៅ ក្រុងកំពត
ភ្ជាប់ទៅ ខេត្ត កំពត

ខេត្តកំពត ​មាន​តំបន់​ទេសចរណ៍​ទាក់ទាញ​ដល់​ទៅ ២៥​កន្លែង ក្នុងនោះ​រមណីយដ្ឋាន​ចំនួន ១៧ , សហគមន៍​ទេសចរណ៍​ចំនួន ៤ និង​តំបន់​ទេសចរណ៍​គោលដៅ​ចំនួន ៤​កន្លែង​។  នេះ​បើតាម​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។    ​លោក សយ ស៊ី​ណុល បញ្ជាក់ថា​គោលដៅ​ទេសចរណ៍​ទាំងនោះ មាន៖

ផែនទី រដ្ឋបាល ក្រុងកំពត

ផែនទី រដ្ឋបាល ក្រុងកំពត

តំបន់​ទេសចរណ៍​ ខេត្ត កំពត


តំបន់​ទេសចរណ៍​ ខេត្ត កំពត

តំបន់​ទេសចរណ៍​ ខេត្ត កំពត
  1. ​រមណីយដ្ឋាន​ភ្នំ​បូកគោ​,
  2. ទឹកឈូ​,
  3. កំពង់ត្រាច់​ រមណីយដ្ឋានភ្នំកំពង់ត្រាច គឺជាកន្លែងប្រវត្តិសាស្ត្រ និងជាទីសក្ការៈបូជា ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន ហើយត្រូវបានគោរពបូជាដោយប្រជាជនកម្ពុជា ចិន និងប្រជាជនវៀតណាម។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅចម្ងាយ៣៨ km ភាគខាងកើតនៃក្រុងកំពតតាមបណ្តោយផ្លូវជាតិលេខ៣៣ ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង ក្នុងស្រុកកំពង់ត្រាច។ នៅពេលធ្វើដំណើរតាមរថភ្លើងគឺមានទេសភាពដ៏​អស្ចារ្យនៃរមណីយ​ដ្ឋាននេះ ដែលវាស្ថិតនៅជិតផ្លូវដែក។ ភ្នំនេះមានបរិមាត្រប្រហែល ៤០០០ ម៉ែត្រ និងមានកំពស់ខុសៗ​គ្នាចន្លោះពី ១៥០ ទៅ ២០០ ម៉ែត្រ មានវល្លិ និងដើមឈើក្នុងចំណោមស្នាមប្រេះនៅក្នុងថ្ម។ នៅឯជើងភ្នំ យើងអាចឃើញរូងភ្នំជាច្រើន ហើយនៅមុខល្អាងធំគឺវត្តគីរីសិលាដែលមានភាពល្បីល្បាញ។ នៅទិសខាងកើត និងខាងលិចនៃវត្តមានវត្តតូចៗជាច្រើនដែលមានកំពស់ប្រហែលពី៥ ទៅ១០ម៉ែត្រ។ ជណ្តើរមួយត្រូវបានសាងសង់ឡើងសម្រាប់ប្រើប្រាស់ដោយមនុស្សចាស់ ដូនជី និងមនុស្សទូទៅ។ នៅខាង​ជើង​វត្តនេះ​មានរូងភ្នំធំមួយដែលជាច្រកចូលទៅកាន់រូងភ្នំផ្សេងទៀតដែលមានច្រក​ចូលទៅកន្លែងបើកចំហចម្ងាយ៣០ម៉ែត្រ ហើយនៅកណ្តាលភ្នំមានអង្កត់ផ្ចិតប្រហែល២១ម៉ែត្រ។គុហាជាច្រើនត្រូវបានរកឃើញនៅ​ទីនេះ​ដូចជាល្អាងស្ការហនុមាន, គុហាជាងលុកម៉ីន, រូងភ្នំត្រីបាឡែន និងរូងភ្នំក្បាលអន្ទុង។ រូបសំណាក់​ព្រះពុទ្ធ​ដ៏ធំមួយត្រូវបានតម្លើងសម្រាប់មនុស្សគោរពបូជា។ សម្រស់ធម្មជាតិរបស់ភ្នំកំ​ពង់ត្រាច​ក៏បាន​ធ្វើឱ្យ​ទីតាំង​នេះក្លាយជាកន្លែងផលិតខ្សែភាពយន្តដែលមានប្រជាប្រិយភាព និងទាក់ទាញភ្ញៀវទេសចរផងដែរ។
  4. ភ្នំ​ឈ្ងោក​ សូមរំលឹកថា ប្រសាទភ្នំឈ្ងោកដែលស្ថិតនៅក្នុងរូងភ្នំមួយនៅចង្កេះភ្នំឈ្ងោកមានទីតាំងនៅក្នុងភូមិតរពាំងព្រីង ស្រុក កំពត ខេត្ត កំពត ។ ប្រាសាទរូងនេះត្រូវបានអ្នកប្រជ្ញខាងបុរណវិជ្ជាចាត់តទុកថាជាប្រាសាទមុនអង្គរ ដោយហេតុថាទម្រង់ទ្រង់ទ្រាយរាជប្រសាទឥដ្ឋនេះមានលក្ខណ:ស្រដៀងទៅនឹងប្រាសាទថ្មអាស្រមមហាឥសី នៅក្បែប្រាសាទភ្នំដា ក្នុងខេត្ត តាកែវ និងប្រសាទហាន់ជ័យនៅខេត្តកំពង់ចាម បច្ចុប្បន្ន ។ មួយវិញទៀតចំណាស់អស់ប្រាសាទឥដ្ឋខាងលើនេះ ក៏អាចគូសបញ្ជាក់តាមរយ:ផ្ទាំងសិលាចារិកមួយផ្ទាំង ដែលត្រូវបានសិក្សាដោយ លោក​អៃម៉ូនីញ៉េរ នៅឆ្នាំ ១៩០១ និងសំនបំណែកកុលាលភាជន៏បុរាណជាច្រើន និងស្នានទ្រោនិថ្មមួយ ដែលទើបតែត្រូវបានរកឃើញនៅពេលថ្មីៗនេះ។ស្នានទ្រោនិដេលជាយោនីរបស់ព្រះសិវសិង្គធម្មជាតិជាថ្មតំណាងអង្គជាតិព្រះនាង ឧមា ដែលត្រូវបានធ្វើឡើងក្នុងដើមសម័យ វប្បធម៌ចេនឡា ។
  5. ដូង​ទេរ​ (ឆ្នេរដូង) រមណីយដ្ឋានដូងទេរ គឺជាកន្លែងកំសាន្តមួយដែលអាចឲ្យបងប្អូនគេចផុតពីភាពតាន​តឹងដោយសម្រាកលំហែរកាយនៅលើឆ្នេរធម្មជាតិដ៏ស្រស់ស្អាត ថែមទាំងមានការកំសាន្តផ្សេងៗនៅលើទឹក ដូចជាការជិះទូកកៃយ៉ាកជាដើម។ ពេលទៅដល់ទីនោះមានដើមឈើធំៗ ខៀវស្រងាត់ដែលជាម្លប់យ៉ាងត្រជាក់ចិត្តដល់ភ្ញៀវទេសចរណ៍។ ចំណែកឯទេសភាពវិញគឺមានភាពទាក់ទាញ និង អំណោយផលខ្លាំង ដោយសារស្ថិតនៅជាប់ដងព្រែកកំពត ព្រមទាំងមានទេសភាពជួរភ្នំនៅពីខាងមុខផងដែរ ។កាន់តែពិសេសជាងនេះទៅទៀតនោះគឺភ្ញៀវទេសចរណ៍អាចភ្លក្សរសជាតិអាហារក្នុងស្រុកដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ថែមទៀតផង។ ដូងទេរគឺមានចំងាយត្រឹមតែ ៧ គីឡូម៉ែតពីក្រុងកំពតតែប៉ុណ្ណោះ ។ យើងអាចធ្វើដំណើរបាន តាមបណ្តោយផ្លូវទៅរមណីយដ្ឋានទឹកឈូ ដែលមានទីតាំងស្ថិតនៅជាប់ ហ្រ្គេដកំពត​ នៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
  6. ព្រែក​ត្នោត​ រមណីយដ្ឋានព្រែកត្នោតមាន​ទីតាំងស្ថិតក្នុង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ នៅតំបន់នោះមានទឹកជ្រោះ ជាច្រើនកន្លែងដែលហូរចុះពីភ្នំបូកគោទៅទម្លាក់ក្នុងផ្ទៃសមុទ្រ ទើប​ធ្វើឱ្យទីនេះ ក្លាយទៅជាកន្លែងពេញនិយមរបស់ មន្ត្រីនានានៅខេត្តកំពត និង អ្នកទេសចរនៅ ខេត្តកំពតក៏ដូចជាទេសចរបរទេស បានចាត់ទុកថារមណីយដ្ឋាន ព្រែកត្នោតប្រៀប ប្រដូចថាជាទឹកឈូថ្មី ។
  7. ព្រែក​កំពត​,  មាត់ព្រែកកំពត បឹងហ្គាឡូព្រែកកំពត មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទៅទឹកឈូ ក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត (ហួសស្ពានរថភ្លើងចម្ងាយ 200ម៉ែត្រ) ខាងស្ដាំដៃ។ 
  8. ឧទ្យាន​ដងព្រែក​ មាន​ទី​តាំង​ស្ថិត​ក្នុងភូមិ​បត់​ក្បាលដំរី ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត (ក្បែររមណីយដ្ឋានទឹកឈូ) ​នៅ​ឆ្ងាយ​ពី​ខេត្ត​កំពត​ប្រហែល ១០គីឡូម៉ែត្រ។នៅក្នុងខេត្តកំពតម្តុំទឹកឈូ ​ក្រៅពីមានរីហ្សតស្នាក់ស្អាតៗ ក៏មានកន្លែងកម្សាន្តសប្បាយដ៏ជក់ចិត្ត​ច្រើន​កន្លែងដែរ  ដោយក្នុងនោះមានកន្លែងកម្សាន្តលេងទឹកដ៏ល្បី និងធំជាងគេ ​នោះគឺ  ​​ឧទ្យានដងព្រែក ។ ឧទ្យានដងព្រែក ​គឺជាកន្លែងកម្សាន្តថ្មី  ដែលអាចឱ្យអ្នកមកកម្សាន្តរីករាយជាមួយនឹងការលេង​ទឹក​យ៉ាងរីករាយដោយមានពោងឱ្យលោតលេងទៀតផង។ ​ជាពិសេសលោក​អ្នកក៏​អាច​កម្សាន្ត​ជាមួយ​នឹង​ការ​ជិះ​ទូក​កៃយ៉ាក់ និងជិះទាទឹកនៅ​ក្នុង​ទឹក​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់ គយ​គន់​ទេសភាព​នៅ​តាម​មាត់​ព្រែក ​ឬ​ក៏​អាច​សាក​ល្បង​ល្បែង​កម្សាន្ត​ថ្មីបែប​ព្រឺព្រួចផ្សងព្រេង នោះ​គឺ​ការ​ជិះ​ខ្សែ​រ៉ត​​​ចេញ​ពី​ដើម​ឈើ​កម្ពស់​ជាង​ ១០​ម៉ែត្រ ​ដើម្បី​ឆ្លង​​ពី​​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដែល​មាន​​ប្រវែង​​ប្រមាណ​ ២០​០​ម៉ែត្រ​​ ។
  9. ​ ​ទឹកធ្លាក់​តា​ដា មាន​ទីតាំង​ស្ថិតនៅ ឃុំ​ស្នំ​ប្រាំពីរ ស្រុក​ទឹកឈូរ ខេត្តកំពត ដែលមាន​ចម្ងាយ ១៧​គីឡូរ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ តាមផ្លូវ​ទៅកាន់​រមណីយដ្ឋាន​នេះ ភ្ញៀវទេសចរ​អាច​លំហែ​អារម្មណ៍ គយគន់​សម្រស់​ព្រៃភ្នំ​ក្រាស់ ចម្ការ​ទុរេន ចម្ការចេក ចម្ការ​ទឹកដោះគោ រួមទាំង​ដំណាំ​ជាច្រើន​មុខ​ទៀត​។ ភ្ញៀវទេសចរ​ត្រូវ​ចំណាយពេល ប្រមាណ​១៥​នាទី ទៅ ២០​នាទី ដើម្បី​ឡើងទៅ​ដល់​ទឹកធ្លាក់​តា​ដា ដែលមាន​ទេសភាព​ធម្មជាតិ​ព្រៃភ្នំ​យ៉ាង​ស្រស់ត្រកាល លាយឡំ​ជាមួយ​សំឡេង​ទឹកធ្លាក់​ពីលើ​ភ្នំ មក​ប៉ះ​ជាមួយ​ផ្ទាំង​ថ្ម គួរ​ឲ្យ​ចង់​ងូត​ទឹ​ិ​ក​លេង​កម្សាន្ត​។​
  10. ទំនប់​ម្លិ​ច​ រមណីយដ្ឋានទំនប់ម្លេច ជា​រមណីយដ្ឋានធម្មជាតិ​មួយ​ស្ថិត​នៅព្រំប្រទល់​រវាង​ខេត្ត​កំពត និងតាកែវ ​ចម្ងាយ​ប្រមាណ ៦២ គីឡូម៉ែត្រ​ពី​ខេត្តកំពត​ ប្រមាណ ១ម៉ោង ៣០នាទី ឬប្រមាណ ១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ប្រមាណ ២ម៉ោង ៣០នាទី។ អ្នក​ស្រុក​រស់នៅ​តំបន់​នោះ​និយម​ហៅ​ថា ភ្នំ​មេអំបៅ ឬ​ភ្នំ​នារាយណ៍ និង​ចុះ​ពី​ថ្នល់​ជាតិ​ប្រមាណ​ជា ២​ពាន់​ម៉ែត្រ ឆ្ពោះ​ទៅ​តំបន់​ជួរ​ភ្នំ។ ទំនប់ម្លេច មានទីតាំងស្ថិតនៅ ព្រំប្រទល់​រវាង​ខេត្ត​កំពត​ និងតាកែវ ក្នុង​ឃុំ​ជ្រេស ស្រុក​ជុំ​គិរី ខេត្តកំពត .
  11. សហគមន៍​ត្រពាំង​សង្កែ​ សហគមន៍នេសាទត្រពាំងសង្កែនេះ​ ​ស្ថិតនៅ​ក្នុង​ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ សហគមន៍នេសាទត្រពាំងសង្កែ ជាកន្លែងកំសាន្ត​មួយកន្លែងដែលអភិរក្ស ហ៊ុមព័ទ្ធដោយព្រៃកោងកាង ​ចម្ងាយ​ប្រមាណ ១២ គីឡូម៉ែត្រ​ពីខេត្ត​កំពត ​ ប្រមាណ ២០-២៥នាទី។បន្ទប់ស្នាក់ ១បន្ទប់មានតម្លៃ ១០ដុល្លារ និង ១២ដុល្លារ​ក្នុងមួយយប់។ ចំណតឡាន ១គ្រឿង=៣,០០០រៀល ចំណតម៉ូតូ ១គ្រឿង=១,០០០រៀល ការជិះទូកមើលកោងកាងជាប់មាត់សមុទ្រ ទូក១=៦០,០០០រៀល ដែលអាចជិះបាន ១២នាក់។
  12. ក​សិ​-​ទេសចរណ៍​ចម្ការ​ម្រេច រសជាតិល្អឯករបស់ម្រេចកំពតបានមកពីដីដ៏មានជីវជាតិនៃភ្នំដំរីគួបផ្សំនឹងបច្ចេកទេសដាំដុះរបស់ប្រជាកសិករដែលយកចិត្តទុកដាក់លើគ្រប់ដំណាក់កាល ដោយប្រើជីកំប៉ុស្តិ៍លាមកគោ និងប្រជៀវ គ្មានការប្រើជីគីមី  ហើយប្រមូលផលដោយដៃ សម្រាំងយកតែគ្រាប់ម្រេចដែលមានគុណភាព។ ចម្ការម្រេចកំពតមានទីតាំងស្ថិតក្នុង ឃុំកូនសត្វ ស្រុកទឹកឈូ ភាគខាងកើតនៃទីរួមខេត្តកំពត មានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីរមណីយដ្ឋានទំនប់ប្រឡាក់ក្រឡា។ ភ្ញៀវទេសចរអាចទៅលេងនៅទីនោះបានគ្រប់រដូវកាលតាមរយៈការជួលម៉ូតូកង់បី ជួលម៉ូតូ និងជួលរថយន្ត ។ ប៉ុន្តែភ្ញៀវទេសចរគួរត្រៀមនូវម៉ាស ទឹកផឹក មួក និងកន្សែងដោយសារផ្លូវចូលមានលក្ខណៈហុយហើយអាចរអិលពេលមានភ្លៀងធ្លាក់។
  13. សេះសមុទ្របាញ់ទឹក ខេត្តកំពត កំពត៖ រូបសំណាក «សេះសមុទ្រ»បាញ់ទឹក ក្នុងខេត្តកំពត មានកម្ពស់ ៨ម៉ែត្រ ស្ថិតនៅមុខសាលាខេត្តចាស់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។ រូបសំណាកនេះ នឹងសាងសង់ឱ្យរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីបង្កើនសោភណ្ឌភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តខេត្តកំពតកាន់តែច្រើន។ក្រៅពីរូបសំណាកសេះសមុទ្របាញ់ទឹក ដែលមានកម្ពស់ ៨ម៉ែត្រនេះ រដ្ឋបាលខេត្តកំពតក៏រៀបចំ ពង្រីកសួនកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងមើលថ្ងៃលិច ហើយចំពោះហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ គឺក្រុម ជាង កំពុងតែពន្លឿនការរៀបចំ និង សាងសង់ឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្តលេងនាឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
  14. ភ្នំកំពង់ត្រាច គឹជាភ្នំមួយដែលស្ថិតនៅតាមផ្លូវជាតិលេខ៣៦ ក្នុង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨គីឡូម៉ែត្រ ប៉ែកខាងកើតខេត្តកំពត។ មានទីតាំងនៅស្រុកកំពង់ត្រាច វាគឹជារមណីយដ្ឌានដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និង ជាកន្លែងដែលគួអោយចាប់អារម្មណ៍បំផុត របស់ប្រជាពលរដ្ឌ នៅស្រុកកំពង់ត្រាច ហើយក៍បានដឹងឡឹគ្រប់ខេត្ត គ្រប់ស្រុក ព្រមទាំងមានភ្ញៀវទេសចរណ៍បរទេសជាច្រើន បានមកទស្សនាភ្នំកំពង់ត្រាច យ៉ាងច្រើនកុះករពីរមួយឆ្នាំទៅមួយឆ្នាំ។
  15.  ក្តាតឡាតង់ KDARD LA TENTE ជាកន្លែងមួយចម្ងាយ ប្រមាណ ២០ គីឡូម៉ែត្រ ពី ខេត្តកំពត ប្រមាណ ២៥-៣០នាទី ស្ថិតនៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្តាតឡាតង់ ពុំមែនត្រឹមជារមណីយដ្ឋាន ឬជាកន្លែងកម្សាន្តនោះឡើយ លើសពីនេះ ក្តាតឡាតង់ គឺជាទីស្នាក់បែបបោះតង់ និងបឹងកាឡូនៅក្នុងពិភពធម្មជាតិ ក្បែរមាត់សមុទ្រ និងជើងភ្នំបូកគោ។ នៅក្នុងបរិវេណនៃក្តាតឡាតង់ ភ្ញៀវទេសចរស្នាក់នៅទីនោះ ក៏អាចបង្កើនភាពរីករាយដោយការបង្កើតកម្មវិធីផ្សេងៗដូចជា លេងវាយសី បាល់ទះបាល់ទាត់ ល្បែងប្រជាប្រិយ ល្បែងជាក្រុម និងការរាំលេងកំសាន្តផងដែរ។ គេងបោះតង់ ទទួលទានអាហារឆ្ងាញ់ៗក្នុងតម្លៃសមរម្យ សម្រាកលំហែកាយ គេងចងអង្រឹងស្រូបខ្យល់សមុទ្រ ជាមួយភាពស្ងប់ស្ងាត់បែបធម្មជាតិ ព្រមទាំងអង្គុយលើស្ពានដែលមើលឃើញកោះត្រល់ដែលមិនអាចបំភ្លេចបាន។ ស្នាក់នៅតង់តម្លៃ ១២ដុល្លារប៉ុណ្ណោះសម្រាប់តង់មួយគេងបាន ២នាក់ បន្ទប់បឹងកាឡូ ៣៥ដុល្លារ គេងបាន៤នាក់ និងផ្ទះកុងទីន័រតម្លៃ ៥០ដុល្លារ គេងបាន ៤នាក់។  ប្រសិនបើលោកអ្នកមិនមានបំណងស្នាក់នៅទីនៅះទេ លោកអ្នកគ្រាន់តែចំណាយប្រាក់បន្តិចបន្តួចប៉ុណ្ណោះ ក្នុងការចូលលេងកំសាន្ត ទទួលអារម្មណ៍ស្រស់ស្រាយពោរពេញដោយសមុទ្រ ភ្នំ ព្រៃឈើ មិនអាចបំភ្លេចបានដូចគ្នា។
  16. ផ្លូវរថភ្លើង ស្ថានីយ៍រថភ្លើងកំពត គឺជាទីតាំងប្រវត្តិសាស្ត្រមួយនៅក្នុងក្រុងកំពត ប្រទេសកម្ពុជា។ វាមានទីតាំងនៅកណ្តាលទីក្រុង ហើយត្រូវបានសាងសង់ឡើងក្នុងអំឡុងសម័យអាណានិគមបារាំងនៅដើមទសវត្សរ៍ឆ្នាំ 1900 ។ ស្ថានីយ៍នេះបានបម្រើការជាមជ្ឈមណ្ឌលសម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្ម ដោយតភ្ជាប់ខេត្តកំពតទៅកាន់ផ្នែកផ្សេងទៀតនៃប្រទេសកម្ពុជា និងប្រទេសជិតខាង។ សម្រាប់ការធ្វើដំណើររយៈពេលខ្លី ដូចជាទីក្រុងភ្នំពេញ ទៅកំពត ឬក្រុងព្រះសីហនុ តម្លៃសំបុត្រមួយជើងចាប់ផ្តើមប្រហែល 6 ដុល្លារសម្រាប់កៅអីស្តង់ដារ ខណៈកៅអី VIP អាចឡើងដល់ 15 ដុល្លារ។ កៅអី VIP កាន់តែមានផាសុកភាព និងធំទូលាយ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងគ្រឿងបរិក្ខារផ្សេងៗទៀត។សម្រាប់ការធ្វើដំណើរឆ្ងាយ ដូចជាពីភ្នំពេញទៅបាត់ដំបង ឬប៉ោយប៉ែត តម្លៃសំបុត្រមួយជើងចាប់ផ្តើមប្រហែល ៨ ដុល្លារសម្រាប់កៅអីស្តង់ដារ ខណៈកៅអី VIP អាចឡើងដល់ ២២ ដុល្លារ។ ការធ្វើដំណើរយូរជាងនេះជាធម្មតាចំណាយពេលច្រើនម៉ោង ហើយកៅអី VIP ផ្តល់នូវផាសុកភាព និងភាពងាយស្រួលបន្ថែមទៀតដើម្បីធ្វើឱ្យការធ្វើដំណើរកាន់តែរីករាយ។
  17. ក្តាតសាណាកា ​ក្តាតសាណាការីស៊ត នេះ​ ​ស្ថិតនៅ​ក្នុង​ភូមិ​ក្តាត​ ​ឃុំកោះតូច​ ​ស្រុក​ទឹកឈូ​ ​ខេត្តកំពត​។ ក្តាតសាណាការីស៊ត ជាទីកន្លែងលំហែអារម្មណ៍លោកអ្នកបែបធម្មជាតិសចម្ងាយប្រមាណ ១៨គីឡូម៉ែត្រខេត្តកំពត ប្រមាណ ២០-២៥នាទី។ នៅ​ទីនោះមាន ការស្នាក់នៅជុំវិញដោយធម្មជាតិ ជាប់ចិត្តនិងការញាំុភេសជ្ជៈ និងម្ហូបអាហារដ៏ឆ្ងាញ់ពិសារ ព្រមទាំងគយគន់ទេសភាពដ៏ស្រស់ស្អាត។
  18. ទឹកធ្លាក់អន្លង់ខៀវ គឺជារមណីយដ្ឋានមួយកន្លែងដែលមានអាងទឹក​ធម្មជាតិ ដ៏​ថ្លាឈ្វង់ ពណ៌​ខៀវ​ស្រងាត់ អាចអោយយើងលោតទឹកលេង និងហែលទឹកបាន។ វាស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ព្រែកត្នោត ឬ​អន្លង់​ធំ ដោយ​ធ្វើ​ដំណើរ​ចេញពី​ទី​រួម​ខេត្ត​កំពត ឆ្ពោះ​ទៅ​កាន់វាលរេញ ក្នុង​ចម្ងាយ​ប្រមាណ​ជិត ៣០ គីឡូម៉ែត្រ ប្រមាណ ៣៥ នាទី។ ភ្ញៀវទេសចរ ត្រូវ​មក​ដល់​សហគមន៍​ទេសចរណ៍​ព្រែក​ត្នោត ឬ អន្លង់​ធំ នេះ​សិន មុន​នឹង​បន្ត​ធ្វើ​ដំណើរ​ឡើង​ភ្នំ កាត់​ព្រៃ​លើ​ផ្លូវ​មាន​ថ្ម​រដិប​រដុប​បន្តិច​ប្រមាណ​ជា ១៥ នាទី ទើប​បាន​ទៅ​ដល់​ទីឋាន​រមនា​នោះ។ គួរបញ្ជាក់ដែរថា​ វាមិន​មាន​ការ​ដាក់​ស្លាក​សញ្ញា​សម្គាល់​ឡើយ ហើយ​វាក៏​ទាមទារ​អ្នក​ប្រាថ្នា​បទពិសោធ​ដើរ​ព្រៃ​។ ទេសភាព​ទាក់​ទាញ​បំផុត​នៅ​រមណីយដ្ឋាន​​នេះ​គឺ​យើង​អាច​មើល​ឃើញ​ទេសភាពព្រៃដ៏ខៀវស្រងាត់នៅតាមបណ្តោយទឹក​ជ្រោះ​ដែល​ហូរ​ធ្លាក់​មក​ពី​លើ​កំពូល​ភ្នំបូកគោ ហើយទឹក​បាន​ហូរ​ចុះមកគេច​ផ្ទាំង​ថ្ម​តូច​ធំ ដែល​មើល​ទៅ​ថ្លា​ឈ្វេង​ដូច​កញ្ចក់​ ​អមដោយហ្វូវមច្ឆា​តូច​ធំ ហែល​ប្រដេញ​គ្នា​គួរអោយ​គយគន់​ក្រៃលែង ហូរចុះដល់ដៃសមុទ្រ។ លើសពីនេះទៅទៀត ក៏មានកញ្ចុះសម្រាប់អង្គុយញាំអាហារ និងអាចទស្សនាហ្វូងសត្វស្វាដែលជាសត្វបានអភិរក្សនៅក្នុង តំបន់មួយនេះ។ទឹកធ្លាក់អន្លង់ខៀវនេះ ស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
  19. ស្រែអំបិល វាលស្រែអំបិលមួយនៅខេត្តកំពត នឹង​ក្លាយជាតំបន់ទេសចរណ៍ថ្មី ដោយ​ស្ថិតនៅ​ក្បែរក្រុង និងជាប់តំបន់​ឆ្នេរកម្សាន្តកោះស្មៅ លោកជឿជាក់ថា តំបន់វាលស្រែអំបិលឃុំជុំគ្រៀល  ស្រែអំបិលអ្នកកំពត ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ទៅថ្ងៃមុខ នឹងត្រូវបានរៀបចំឱ្យក្លាយជាតំបន់កសិ-ទេសចរណ៍ដ៏ទាញថ្មីមួយទៀត ព្រោះទីតាំងនេះនៅក្បែរក្រុង ហើយជាប់តំបន់ឆ្នេរកម្សាន្តកោះស្មៅ ពិសេសនៅពេលកំពង់ផែទេសចរណ៍អន្តរជាតិបើកឱ្យដំណើរការ តំបន់ស្រែអំបិលជុំគ្រៀល ពិតជាកាន់តែមានភាពទាក់ទាញថែមទៀត។
  20. ឆ្នេរកោះស្មៅ ជាតំបន់ទេសចរណ៍ដែលទើបតែបង្កើតថ្មី និងជាដងផ្លូវដ៏សំខាន់ដែលតភ្ជាប់ពីក្រុងកំពតឆ្ពោះទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិ។  ឆ្នេរនេះមានប្រវែងជាង ២គីឡូម៉ែត្រ លាតសន្ធឹងនៅតាមបណ្តោយមាត់ព្រែកកំពត ដែលយើងអាចអង្គុយញុំាអាហារបណ្តើរ មើលថ្ងៃលិចបណ្តើរ ពិតជាស្រស់ស្រាយណាស់។
  21. រង្វង់មូលទុរេន គឺជារង្វង់មូលមួយក្នុងចំណោមរង្វង់មូលផ្សេងទៀតដែលមានដូចជារង្វង់មូលមនុស្សរែកអំបិល រង្វង់មូល៨មីនា និងរង្វង់មូលទឹករលក ប៉ុន្តែរង្វង់មូលទុរេននេះគឺជារង្វង់មូលធំជាងគេ ហើយស្ថិតនៅចំកណ្តាលក្រុងកំពត មិនត្រឹមតែប៉ុណ្ណោះវាត្រូវបានគេចាត់ទុកជាកន្លែងដែលតំណាងអោយខេត្តកំពតផងដែរ។ គេសង្កេតឃើញថាបងប្អូនភ្ញៀវទេសចរដែលបានមកលេងខេត្តកំពតហើយគឺកម្រនឹងមើលរំលងទីនេះណាស់។ កាលពីដើមឡើយទីនេះពុំមែនជារង្វង់មូលរូបផ្លែទុរេនទេ វាមានរូបរាងតំណាងផ្សេង តែវាត្រូវបានគេសាងសង់មកជារង្វង់មូលទុរេនវិញក្នុងឆ្នាំ២០១២។
  22. រមណីយដ្ឋានភ្នំឈ្ងោក គឺជាភ្នំដែលមានប្រាសាទបុរាណក្នុងរូងភ្នំ សាងសង់ពីឥដ្ឋនាអំឡុងសតវត្សរ៍ទី៦។ នៅលើកំពូលភ្នំមានរូងជាច្រើន ដែលភ្ញៀវទេសចរអាចដើរចូលសម្លឹងមើលផ្ទាំងថ្ម មានលំនាំដូចសត្វដំរី ឥន្ទ្រី អណ្តើក ក្រពើ ពស់ជាដើម។ ប្រាសាទភ្នំឈ្ងោក មានមហិទ្ធិឫទ្ធិ និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញក្នុងអតីតកាល និងជាបូជនីយដ្ឋានយ៉ាងសំខាន់ក្នុងសម័យដែលជនជាតិខ្មែរកាន់ព្រហ្មញ្ញសាសនា។ ការស្ថាបនាប្រាសាទក្នុងរូងភ្នំ ជាការបង្ហាញនូវទស្សនៈសំយោគ នៃមនោគមន៍វិជ្ជារវាងជំនឿខ្មែរ ក្នុងភូមិភាគនេះ និងជំនឿបែបឥណ្ឌានិយមផ្សេងៗ។ ជាមធ្យមក្នុងមួយថ្ងៃមានជនបរទេសពី២០ទៅ៣០នាក់បានធ្វើដំណើរមកកាន់រមណីយដ្ឋានភ្នំឈ្ងោក។ ដោយឡែកភ្ញៀវទេសចរខ្មែរដែលមកលេងទីនេះគឺច្រើនតែពេលមានបុណ្យទានធំៗតែប៉ុណ្ណោះ។  ពេលឡើងដល់លើភ្នំ ភ្ញៀវទេសចរនឹងបានគយគន់ទេសភាពល្អស្រស់ត្រកាលនៃភូមិឋានអ្នកស្រុក និងចម្ការដំណាំនាៗ។  រមណីយដ្ឋានប្រាសាទភ្នំឈ្ងោកមានទីតាំងស្ថិតនៅ ភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ដើម្បីបានទៅដល់រមណីយដ្ឋាននេះ យើងអាចធ្វើដំណើរដោយទោចក្រយានយន្តគ្រប់ប្រភេទ តាមផ្លូវជាតិលេខ៣៣ ដល់ចំណុចខ្លោងទ្វារសាលាស្រុកទឹកឈូ ត្រូវបត់ចុះតាមផ្លូវលំអភិវឌ្ឍន៍ ឆ្ពោះទៅផ្នែកខាងជើងក្នុងចម្ងាយ៦គីឡូម៉ែត្រនឹងប្រទះឃើញភ្នំមួយកម្ពស់ប្រហែល៤០ម៉ែត្រ ហើយមានឈ្មោះថា ”ភ្នំឈ្ងោក” ដែលជារមណីយដ្ឋានមានប្រាសាទសាងសង់នាសតវត្សរ៍ទី៦ ក្នុងរូងភ្នំតែម្តង។
  23. បឹងម្លេច គឺជាទីកន្លែងបែបធម្មជាតិដ៏ស្រស់ស្អាតមួយនៅស្រុកជុំគិរី ខេត្តកំពតដែលមានចំងាយប្រហែល៩៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ បើបងប្អូនជិះតាមផ្លូវជាតិលេខ៣​ត្រឹមគីឡូម៉ែត្រលេខ៩៦ មានផ្លូវបត់ស្តាំនឹងចូលដល់រមណីយដ្ឋាននោះហើយ។ នៅតំបន់នោះគេសង្កេតឃើញមានកន្លែងកំសាន្ត កញ្ចុះស្បូវសម្រាប់សម្រាក ភ្លក្សរសជាតិអាហារល្បីប្រចាំតំបន់​ និងមានតង់សម្រាប់គេងយប់ដែលមានតម្លៃសមរម្យ និងមានទឹកបឹងនៅខាងមុខដែលមើលទៅពិតជាគួរឲ្យទាក់ទាញមែនទែន។ រមណីយដ្ឋាននេះស្ថិតក្នុងភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ បងប្អូនអាចសាកល្បងទទួលយកបទពិសោធន៍នៃការដើរលេងបែបធម្មជាតិនៅទីនោះបាន។  
  24. ស្រែអំបិល គឺជាផលិតផលមួយដែលមនុស្សត្រូវការជាចាំបាច់ក្នុងរបបអាហារប្រចាំថ្ងៃ។ ហើយផ្ទៃដីដែលអំណោយផលដល់ការផលិតអំបិល គឺមានតែនៅតំបន់ជិតសមុទ្រតែប៉ុណ្ណោះ ជាពិសេស គឺខេត្តកំពត និងខេត្តកែប។ គេបែងចែកស្រែអំបិលជា ៣ផ្នែក ដោយផ្ទៃខាងលើគេហៅគេស្រែស្ដុកទឹក ផ្ទៃទំនាបបន្ទាប់ទៀតគេហៅថា ស្រែហាលទឹក និងថ្នាលនៅខាងក្រោមគេហៅថាស្រែបណ្ដុះ។ ជាទូទៅ គេអាចផលិតអំបិលបានចន្លោះពីខែតុលា ដល់ខែឧសភា ទៅតាមអាកាសធាតុជាក់ស្តែង។ ក្នុងករណីដែលអាកាសធាតុក្តៅខ្លាំង ទឹកកាន់តែហួត អំបិលក៏ចាប់ផ្តើមដុះកាន់​តែលឿន។ រីឯរបៀបផលិតអំបិលវិញ ជាដំបូងគេត្រូវបង្ហូរទឹកប្រៃចូលវាលស្រែជាមុនសិន។ បន្ទាប់មកគេបង្ហូរទឹកប្រៃនោះចេញពីស្រែវិញ រួចចាប់ផ្តើមកិនដីអោយស្មើ ហើយបង្ហូរទឹកប្រៃចូលម្តងទៀត។  បន្ទាប់មកទៀត ពេលឡើងក្រាមអំបិល គេត្រូវព្យួរអំបិលអោយផុសចេញពីដី រួចគេប្រមូលអំបិលពូនជាពំនូកៗ ហើយរែកដាក់ក្នុងឃ្លាំងដែលធ្វើឡើងពីឈើឬឬស្សី ដើម្បីកុំអោយអំបិលសើម
  25. ភ្នំទឹក ជាតំបន់ធម្មជាតិដ៏ស្រស់បំព្រងមួយកន្លែងដែលមានទីតាំងស្ថិតនៅលើទឹកដីភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត មានចម្ងាយប្រហែល ៤៦គីឡូម៉ែត្រពីទីរួមខេត្ត។ដើម្បីទៅដល់ភ្នំទឹក យើងត្រូវធ្វើដំណើរនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ដល់ត្រង់ចំណុចរង្វង់មូលជិត “ប៉ុស្ដិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិ ​ព្រែកចាក” យើងត្រូវបត់ឆ្វេងចូលតាមផ្លូវលំដែលអមសងខាងដោយវាលស្រែប្រហែល ១១គីឡូម៉ែត្រទៀត។ បើតាមអ្នកស្រុកនៅតំបន់នោះបានរៀបរាប់ថា នៅទីនេះមានភ្នំថ្មចំនួន២ រួមមានភ្នំទឹកធំ និងភ្នំទឹកតូចដែលជាភ្នំថ្មព័ទ្ធជុំវិញដោយទឹកបឹងដ៏ធំល្វឹងល្វើយ សម្បូរដោយរុក្ខជាតិ ព្រលិត រំចង់ ដុះត្រៀបត្រាពាសពេញផ្ទៃបឹង និងជាជម្រករបស់សត្វប្រជៀវរាប់ពាន់ក្បាល។ជាពិសេស ទីនេះមានល្អាងភ្នំដែលពោរពេញដោយរូងជាច្រើនខ្វាត់ខ្វែង មានទឹកថ្លា ត្រជាក់ អាចជិះទូកលេងកម្សាន្តបាន។ សម្រាប់ការជិះទូកនេះ ពុំទាន់មានការកំណត់តម្លៃនៅឡើយទេ ព្រោះជាទូករបស់អ្នកស្រុកនៅតំបន់នេះផ្ទាល់ ជួយចម្លងភ្ញៀវចូលទៅក្នុងល្អាង ដូច្នេះយើងអាចជូនកម្រៃដល់គាត់ទៅតាមលទ្ធភាពជាក់ស្តែង។ តាមរយៈការជិះទូកនេះ យើងនឹងបានចូលដល់ក្នុងល្អាង គយគន់ទិដ្ឋភាពក្នុងរូងភ្នំតាមគន្លាតថ្មយ៉ាងប្លែកអារម្មណ៍ ជាពិសេសមានជណ្តើរដែលធ្វើពីឈើ និងឬស្សី សម្រាប់បន្តដំណើរដោយថ្មើរជើងចូលទៅក្នុងល្អាងខាងក្នុង១ដំណាក់កាលទៀត ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៅទីនោះ។ ភ្នំទឹក គឺជាទីតាំងដ៏សាកសមសម្រាប់អ្នកចូលចិត្តដើរផ្សងព្រេងលក្ខណៈបែបរូងភ្នំ។ 
  26. ចំការម្រេចកំពត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ម្រេចកំពតត្រូវបានគេចាត់ទុកជាផលិតផលដ៏មានតម្លៃតំណាងឲខេត្តកំពតព្រោះគុណភាពរបស់ម្រេចល្អដាច់គេដោយមានរសជាតិហិរឆ្ងាញ់ប្លែកពីម្រេចដទៃទៀតហើយត្រូវបានទទួលស្គាល់ជាលក្ខណៈពិភពលោក និងពីសំណាក់មេចុងភៅដ៏ល្បីល្បាញរបស់បារាំង ព្រមទាំងបានចុះក្នុងបញ្ជីផលិតផលកសិកម្មដើមរបស់តំបន់ភូមិសាស្រ្ត (PGI)ផងដែរ។រសជាតិល្អឯករបស់ម្រេចកំពតបានមកពីដីដ៏មានជីវជាតិនៃភ្នំដំរីគួបផ្សំនឹងបច្ចេកទេសដាំដុះរបស់ប្រជាកសិករដែលយកចិត្តទុកដាក់លើគ្រប់ដំណាក់កល ដោយប្រើជីកំប៉ុស្តិ៍លាមកគោ និងប្រជៀវ គ្មានការប្រើជីគីមី  ហើយប្រមូលផលដោយដៃ សម្រាំងយកតែគ្រាប់ម្រេចដែលមានគុណភាព។ ចម្ការម្រេចកំពតមានទីតាំងស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ភាគខាងកើតនៃទីរួមខេត្តកំពត មានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីរមណីយដ្ឋានទំនប់ប្រឡាក់ក្រឡា។ ភ្ញៀវទេសចរអាចទៅលេងនៅទីនោះបានគ្រប់រដូវកាលតាមរយៈការជួលម៉ូតូកង់បី ជួលម៉ូតូ និងជួលរថយន្ត ។ ប៉ុន្តែភ្ញៀវទេសចរគួរត្រៀមនូវម៉ាស ទឹកផឹក មួក និងកន្សែងដោយសារផ្លូវចូលមានលក្ខណៈហុយហើយអាចរអិលពេលមានភ្លៀងធ្លាក់។នៅទីនោះយើងនឹងទទួលបានការណែនាំនូវដំណាំម្រេចពីមគ្គុទេសក៏ដ៏ចំណានជាបីភាសារួមមានភាសាខ្មែរ អង់គ្លេស និងបារាំងរួមទាំងការភ្លក្សរសជាតិម្រេចដោយឥតគិតថ្លៃ ការជិះរទេះក្របីទៅលេងទំនប់ប្រទាក់ក្រឡា បរិភោគអាហារដែលផ្សំជាមួយម្រេច ទស្សនាចម្ការ និងដំណាំផ្លែឈើដ៏សម្បូរបែប រៀនធ្វើម្ហូបព្រមទាំងទិញផលិតផលធម្មជាតិដូចជាម្រេច ដំណាប់ ទឹកឃ្មុំទៅផ្ញើមនុស្សជាទីស្រឡាញ់ទៀតផង។
និង​កន្លែង​ជាច្រើន​ទៀត សុទ្ធសឹង​ជា​តំបន់​ទេសចរណ៍​ដែល​ស្ថិតនៅ​ខេត្តកំពត​។ ភ្នំ​បូកគោ និង​ទឹកឈូ ជា​គោលដៅ​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើនជាងគេ​។ នេះ​បើតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​។​ ឯកសារខ្លះថាមាន តំបន់​ទេសចរណ៍​នៅ​ កំពតត្រឹមតែ  ១៦ គោលដៅ Destination
ផែនទី ខេត្ត កំពត

ផែនទី ខេត្ត កំពត

ផែនទី ខេត្ត កំពត

ផែនទី ក្រុង  កំពត
(កំពត)៖ គម្រោងកសាងព្រះពុទ្ធបដិមា នៅលើកំពូលភ្នំបូកគោ ដែលជាព្រះពុទ្ធបដិមាខ្ពស់ជាងគេនៅអាស៊ី នាបច្ចុប្បន្ននេះបានសាងសង់សម្រេច៣០ ភាគរយហើយ។ ព្រះពុទ្ធបដិមាមានកម្ពស់១០៨ម៉ែត្រ ដោយបានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣។ បើយើងនិយាយពីក្រុងបូកគោ ឬ ឧទ្យានជាតិព្រះមុនីវង្ស គេនឹងនឹកដល់អាកាសធាតុដ៏សែនត្រជាក់ និងជាទីមនោរម្យសម្រាប់សម្រាកលម្ហែអារម្មណ៍បានយ៉ាងល្អប្រសើរ។ ក្រៅតែពីភាពអំណោយផលពីធម្មជាតិ នៅលើកំពូលភ្នំបូកគោ ក៏មានដែរអគារកេរដំណែលប្រវត្តិសាស្រ្ត ដែលបានបន្សល់ទុកតាំងពីសម័យព្រះបាទ ស៊ីសុវត្ថិមុន្នីវង្ស, សម័យអាណានិគមន៍បារាំង និងសម័យសង្គមរាស្រ្តនិយម។

នៅពេលបច្ចុប្បន្ននេះ អ្នកឧកញ្ញ៉ា សុខ គង់ ក៏កំពុងកសាងនូវព្រះពុទ្ធបដិមារដែលមានកម្ពស់រហូតដល់ទៅ ១០៨ម៉ែត្រ ដែលនឹងក្លាយជាព្រះពុទ្ធរូបដែលមានកម្ពស់ខ្ពស់ជាគេនៅអាស៊ី ព្រមជាមួយព្រះពុទ្ធបដិមាតូចៗ ចំនួន ៨,៤០០០ព្រះអង្គថែមទៀត ដែលតំណាងឲ្យព្រះត្រៃបិដក ដែលមានចំនួន ៨,៤០០០ព្រះធម្មក្ខន្ធ។ អ្នកឧកញ្ញ៉ា សុខ គង់ បានបញ្ជាក់ដូច្នេះថា៖ «ការសម្រេចកសាងព្រះពុទ្ធបដិមានេះ ក៏ព្រោះតែប្រទេសកម្ពុជា ជាប្រទេសគោរពនូវព្រះពុទ្ធសាស ហើយព្រះពុទ្ធសាសនាក៏ជាសាសនាមួយ ដែលមនុស្សជាច្រើននៅលើពិភពលោកបានគោរព និងប្រតិបត្តិផងដែរ»។ គម្រោងកសាងបដិមានេះមានតម្លៃ ៣០ លានដុល្លារ ដែលបច្ចុប្បន្នសាងសង់បាន ៣០ ភាគរយ បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣ ជាមួយនឹងពិធីបើកការដ្ឋានដឹកនាំដោយលោក ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី សុខ ចន្ថា នៃក្រុមហ៊ុន Sokha Hotel Group។

ផែនទី ក្រុង  កំពត