Monday, May 6, 2024

ខេត្ត ពាម បន្ទាយមាស Kiên Giang

ដោយសារមានការកាត់ចុះឡើងៗ អាស្រ័យតាមតម្រូវការ ភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តយោធា នាំឲ្យ អាជ្ញាធរវៀតណាម គេសម្រេចចិត្តដូរ ឈ្មោះស្រុក ខេត្តមួយចំនួន បំរើតម្រូវការកងទ័ព និង ផ្នែកសង្រ្គាមចិត្តសាស្រ្ត ដូចជា ខេត្ត ខ្មែរ ខេត្តចាម ខេត្តចិន ខេត្តយួន ខេត្តថៃ ខេត្តលាវ បើគេចង់បាន ទ័ពខ្មែរ គេក៍ព្រមដូរឈ្មោះស្រុក ឬ ខេត្តនោះទៅជាខេត្តខ្មែរ ដើម្បីខ្មែរឡើងជា មេខេត្ត មេស្រុក រួចដឹកនាំទ័ពច្បាំង ពេលចប់សង្រ្គាម គេដូរទៅជា ខេត្តឈ្មោះផ្សេង !! ករណីដូចជា ខេត្ត ពាម នេះជាដើម ម្តងជា ខេត្តក្រមួន ស ម្តងជាខេត្ត ក្បែរ ហ្សាង ឬ ខេត្ត ក្បែរព្រះអង្គច័ន្ទ Kiên Giang (ភូមិសាស្រ្តខេត្ត ក្រមួន ស)  គម្រោងព្រែកជីកហ្វូណនតេជោ ២០២៤

ខេត្ត ពាម បន្ទាយមាស ខេត្ត ពាម បន្ទាយមាស Kiên Giang  or Ha Tien  ខេត្តមានឈ្មោះច្រើន រហូតមានការភ័ន្តច្រលំក្នុងប្រវត្តិសាស្រ្ត ក៍ដូចជាសំណាក់អ្នកស្រាវជ្រាវផងដែរ ដោយសារថា មានទស្សនៈខុសៗគ្នា លើឈ្មោះ បន្ទាយ មាស៖
  1. ខាងប្រទេសសៀម ចាត់ទុកថា ពាក្យដើម គឺ បាន ថៃ មាតុ Banthaimat ប្រែជា ភាសាខ្មែរថា ប្រទេសថៃ ព្រោះ តំបន់នេះគ្រប់គ្រងដោយ កងទ័ព ស្តេច ថៃ
  2. ខាង ខ្មែរថា នេះជា បន្ទាយមាស ភាសាខ្មែរ ដោយសារថា កាលណោះ ខ្មែរមាន រដ្ឋឯករាជ្យ នៅ ឧត្តុង្គ ដែលជា ទីបញ្ជាការទ័ព ព្រះរាជវាំង្គ
  3. ខាង វៀតណាម ថា នេះគឺជា ពាម បន្ទាយមាស ដោយសារ នេះជាទឹកដីរបស់ អតីតខ្មែរ អង្គច័ន្ទរាជា ( ចំណុះ រដ្ឋអណ្ណាម) 
  4. ជាលទ្ធផលចុងក្រោយនៃជំលោះ គឺ ពាម បានមកខាង អណ្ណាម ចំណែក បន្ទាយមាស បានទៅខាង ព្រះអង្គឌួង ដោយសារសន្ធិសញ្ញាមិត្តភាព សៀម​ យួន​​ ធ្វើឡើងដើម្បីចែកដីខ្មែរ ដើម្បីតែគ្រប់គ្រងទឹកដីកម្ពុជា។ នេះជា មូលហេតុដែល កម្ពុជា ត្រូវតែ យកប្រទេស ទៅដាក់ចំណុះ ឲ្យ រដ្ឋអំណាច កងទ័ព បារាំង ឆ្នាំ ១៨៦៣។
គម្រោងព្រែកជីកហ្វូណនតេជោ

ព្រែកជីកវិញតេ ( 1819 -24 ) , មុនឯករាជ្យ វិញតេ ថិតនៅក្នុងដីខ្មែរនៅឡើយ គ្រានេះ វាលោតចូលខាងយួនបាត់ទៅហើយ , ប្រវែង 87 Km ទទឹង 30 m ជំរៅ 3 m ប្រើប្រាស់មនុស្សជិត 7 ម៉ឺននាក់ក្នុងរាជ្យស្ដេចយួនយ៉ាឡុង និងមិញម៉ាង ។

ផែនទី ខេត្ត ពាម បន្ទាយមាស 

ផែនទី ឧបទ្វីប អូរកែវ ( ដូរជា ឧបទ្វីបតាខ្មៅ)

ខេត្តពាម បន្ទាយមាស Peam Banteay Meas Province ត្រូវបាន វៀតណាម ដណ្តើមយកពី កងទ័ពសៀម ឆ្នាំ ១៧០៧ - ១៧១៥


ពាម ជា​ដី​ខែ្មរ​មួយ​ភាគ នៃ​អាណាចក្រ​នគរ​ភ្នំ និង​ក្រោយមក​ក្លាយជា​ខេត្ត​ខ្មែរ​មួយ ក្នុងចំណោម​ខេត្ត​ទាំង ៦ នៅ​ដែនដី​កម្ពុជា​ក្រោម​, ក្នុងសម័យ​ស្តេច​យួន​ឈ្មោះ ម៉ិ​ញ ម៉ាង ( Minh Mạng ) នា​ឆ្នាំ ១៨៣៤ , និង​ក្រោយមកទៀត​ក្លាយជា​ខេត្ត​ខ្មែរ​មួយ ក្នុងចំណោម​ខេត្ត​ទាំង ១៩ នៅ​ក្នុងសម័យ​សាធារណរដ្ឋ​កូស័ងស៊ីន (​ភាសា​បារាំង​៖ République de Cochinchine), និង​ចាប់ពី​ឆ្នាំ ១៩៤៥ ដល់ ១៩៧៥ ពាម ជា​ខេត្ត​មួយ ក្នុងចំណោម​ខេត្ត​ទាំង ២១ នៅ​ដែនដី​កម្ពុជា​ក្រោម ដោយមាន​ការបែងចែក​ខេត្ត​ពីរ​បប​សាធារណរដ្ឋ​វៀតណាម ។​ បច្ចុប្បន្ន ពាម ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម ដាក់បញ្ចូល​ជាទី​រួម​ខេត្ត​របស់​ខេត្ត ក្រមួន ស (Kiên Giang) ។​


​អំពី​អក្សរ «​ពាម​» និង​ឈ្មោះ​ជា​ភាសាបរទេស ៖

​ពាម (​អក្សរ​ខ្មែរ​៖ ពាម ​​អក្សរ​យួន​៖ Hà Tiên) ពាម នៅ​ក្នុងសម័យ​គ្រប់គ្រង របស់​ឧកញ៉ា ម៉ាក គូ (​យួន​៖ Mạc Cửu, ឡាតាំង​៖ Mo Jiu) គេ​ហៅថា ខេត្ត​ខម ឬ មឿង​ខម ចំណែក​ពួក​ជនជាតិ​អណ្ណាម ឬ យួន គេ​ហៅ ពាម ថា ម៉ាង​ខាម (​អក្សរ​យួន​៖Mán Khảm) ពាក្យ​ថា Mán មានន័យថា ខ្មែរ Khảm មានន័យថា ពាម គឺជា ពាម​របស់​ខ្មែរ ។​

​អំពី​អត្ថន័យ​ពាក្យ​ថា «​ពាម​»៖

​យោងតាម​វចនា​នុ​ក្រុម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ( ជោ​ត​ញ្ញា​ណោ ) ដែល​បាន​បោះពុម្ព​នៅ​ឆ្នាំ ១៩៦៧ បាន​ពន្យល់​អំពី​ពាក្យ «​ពាម​» មានន័យ​ពីរ​យ៉ាង​ថា​៖

​ពាម ទីមួយ ជា នាម មានន័យថា មាត់​ព្រែក ឬ មាត់​ស្ទឹង​ដែល​បែក​ចេញពី​ទន្លេ​ទៅ​, មាត់ទន្លេ ដែល​ជាប់​ចូលទៅ​នឹង​សមុទ្រ ដូច​យ៉ាង​, ពាមផ្កាយម្រេច​, ពាមរ​; ឬ ពាមសែន ; ពាមកញ្ជើ ( នៅ​កម្ពុជា ក្រោម ) ជាដើម ។​

​ពាម ទី​ពីរ ជា នាម មានន័យថា ឈ្មោះ​ខែត្រ មួយ​ក្នុង​កម្ពុជរដ្ឋ​, សព្វថ្ងៃនេះ ដាក់​ជា​ស្រុក ហៅថា ស្រុក​កំពង់ត្រាច់ នៅក្នុង​អំណាច​ខេ​ត្រ​កំពត ។​

​ទីតាំង​ភូមិសាស្ត្រ​៖
​ពាម ទិស​ពាយព្យ​ជាប់​ព្រំប្រទល់​នឹង​ខេត្ត​ក្រមួនស​, ខាងកើត​និង​ខាងត្បូង​ជាប់​នឹង​ស្រុក​ភ្នំ​ម្លូ (Kiên Lương) នៃ​ខេត្ត​ក្រមួនស​, ទិសខាងកើត​ជាប់ នឹង​សមុទ្រ​, ទិស​ខាងជើង​ជាប់​ព្រំ​ប្រ ទល់នឹង ប្រទេស​កម្ពុជា ។​


​លក្ខណៈ​ធម្មជាតិ​៖
​ខេត្ត ពាម មាន​ផ្ទៃដី ៨៨.៥១៥ Km2 ក្នុងនោះ មាន​តំបន់​វាលទំនាប ភ្នំ ភ្នំ​ថ្ម រូង សមុទ្រ បឹង និង​កោះ​ជាដើម ។​


​ប្រវត្តិ​៖

​ពាម ជា​អតីត​ដែនដី​នៃ​អាណាចក្រ​នគរ​ភ្នំ ។ ក្រោយ​ឆ្នាំ ១៦៤៥ សន្តតិវង្ស ម៉េង (​អក្សរ​ចិន​៖ 明 朝 ) ដែល​បាន​ត្រួតត្រា​ប្រទេស​ចិន​ចាប់ពី​ឆ្នាំ ១៣៦៨ ដល់ ១៦៤៤ ត្រូវបាន​ដួលរលំ ម៉ាក គូ (​យួន ៖ Mạc Cửu) ( ១៦៥៥ – ១៧៣៥ ) ជា​ជន​ជាតិចិន មិន​ចង់​រស់នៅ​ក្រោម​ការត្រួត​ត្រា​របស់​រាជវង្ស ថា​ង ក៏បាន​ភៀសខ្លួន​ចេញពី​ខែត្រ​កង់​តុង នៃ​ប្រទេស​ចិន​មកសុំ​សិទ្ធិ​រស់ នៅលើ​ទឹកដី​ខ្មែរ​ត្រង់​ខេត្ត​ពាម​បច្ចុប្បន្ន ។ ក្រោយមក​ព្រះមហាក្សត្រ​ខ្មែរ បានផ្តល់​មុខងារ​ដល់ ម៉ាក គូ ជា​ឧកញ៉ា ដើម្បី​អភិបាលខេត្ត​មួយ​នេះ ។​

​ក្រោយពី​បាន​គ្រប់គ្រង​នៅ​ដំបន់​ពាម នេះ ត្រកូល ម៉ាក បាន​បើក​ឲ្យ​មាន​ផ្សារ កំពង់ផែ ផ្លូវថ្នល់ ព្រែកជីក និង ការផ្លាស់ប្តូរ​ទីផ្សារ​គ្នា​នៅក្នុង​តំបន់​ជាដើម ។​


​ឆ្នាំ ១៧១៤ ម៉ាក គូ បាន​ចូលខ្លួន​សុំ​ធ្វើជា​ចំណុះ​ស្តេច​យួន​ត្រកូល ង្វៀង វិញ ។​

​ខេត្ត​ពាម​សម័យ​ស្តេច​យួន​ឈ្មោះ ម៉ិ​ញ ម៉ាង ៖

​ឆ្នាំ ១៨៣២ ស្តេច​យួន​ឈ្មោះ ម៉ិ​ញ ម៉ាង បាន​ប្តូរ​ភូមិសាស្ត្រ​ទាំង ៦ ខេត្ត​នៅ​កម្ពុជា​ក្រោម​ឲ្យ​ទៅជា​ភាសា​យួន ក្នុងនោះ​ខេត្ត​ពាម​ត្រូវបាន​យួន​ប្តូរ​ឈ្មោះ​ទៅជា ហា តៀង (Hà Tiên) ។​

​ខេត្ត​ពាម ក្នុងសម័យ​អាណានិគមនិយម បារាំង​៖

​ថ្ងៃ ២៤ ខែមិថុនា ឆ្នាំ ១៨៦៧ បា រាំង​បាន​ចូល​ត្រួតត្រា​ដល់​ខែត្រ​ពាម ។ ឆ្នាំ ១៨៧៦ បារាំង បាន​ចែក​ភូមិសាស្ត្រ​កម្ពុជា​ក្រោម ចេញ​ជា ៤ តំបន់​រដ្ឋបាល​ធំៗ និង​នៅក្នុង​តំបន់​រដ្ឋបាល នីមួយៗ​បាន​បែង​ចែកជា​និគម​តូចៗ ក្នុងនោះ​ខេត្ត​ពាម ត្រូវបាន​ចែកចេញជា ២ និគម​គឺ និគម ពាម (Hà Tiên) និង និគម ក្រមួនស (Kiên Giang) ។​

​តំបន់​ពាម​ត្រូវបាន​គេ​ចាត់​ចូល​នៅក្នុង​តំបន់​បាសាក់ ។​

​ចាប់ពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​ពាម​ត្រូវបាន​ក្លាយជា​ខេត្ត តាម​កិច្ចព្រមព្រៀង​ចុះ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់​សហព័ន្ធ​ឥណ្ឌូចិន ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋបាល​ពី​និគម ទៅជា​ខេត្ត ។​

​ឆ្នាំ ១៩០៣ កោះត្រល់ ត្រូវបាន​ដាក់​ឲ្យ​ឋិត​នៅក្រោម​ការ​អំណាច​ប្រធាន​តំណាង​នៃ​ខេត្ត​ពាម ហើយ​ទី​រួម​ខេត្ត​របស់​ខេត្ត​ពាម គឺ​ទី​រួម​ខេត្ត​ពាម ។​

​ចាប់ពី​ឆ្នាំ​១៩១៣​ដល់ ឆ្នាំ ១៩២៤ ខេត្ត​ពាម ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ខេត្ត​មាត់ជ្រូក (Châu Đốc) ។​

​ឆ្នាំ ១៩២១ ខេត្ត​ពាម​ត្រូវបាន​បែង​ចែកចេញជា ៤ និគម និង​ដល់​ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ១៩២៤ ពាម​ត្រូវបាន​ក្លាយជា​ខេត្ត​ដាច់ដោយឡែក​មួយ ។​

​ក្នុង​របប​សាធារណរដ្ឋ​វៀតណាម​៖

​ក្នុង​របប​សាធារណរដ្ឋ​វៀតណាម (Việt Nam Cộng Hòa ) ពាម​គឺជា​ស្រុក​មួយ​ក្នុងចំណោម​ស្រុក​ទាំង ៧ នៃ​ខេត្ត​ក្រមួនស (Kiên Giang ។​ ​ខេត្ត​ពាម​នៅក្នុង​របប​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ( បក្សកុម្មុយនិស្ត ) ក្រោយ​ឆ្នាំ ១៩៧៥ ៖ ដើមឆ្នាំ ១៩៧៦ ខេត្ត​ក្រមួនស ត្រូវបាន​បក្សកុម្មុយនិស្ត​វៀតណាម ដាក់ឈ្មោះ​ជា​ភាសា​យួន​ថា Kiên Giang ។​ ​បច្ចុប្បន្ន ពាម គឺជា​ទី​រួម​ខេត្ត​របស់​ខេត្ត​ក្រមួនស (Kiên Giang) ។​

​ភូមិសាស្ត្រ​នៃ​ខេត្ត​ពាម​ពីមុន គឺ​ស្រុក​ភ្នំ​ម្លូ (Kiên Lương) និង​ទី​រួម​ខេត្ត ពាម បច្ចុប្បន្ន ៕
ប្រវត្តិខេត្តពាមបន្ទាយមាស

នៅដើមស.វទី១៨ និងទី១៩ ខេត្តពាមបន្ទាយមាស ត្រូវបានគ្រប់គ្រងដោយចិនភៀសខ្លួនម្នាក់ឈ្មោះ ម៉ាក់ គីវ (Mac Cuu)។ លោកគឺជាឈ្មួញម្នាក់មានឈ្មោះល្បីធ្លាប់ធ្វើសកម្មភាពជំនួញនៅប្រទេសហ្វីល្លីពីន និងនៅទីក្រុងបាតាវ្យា (ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី)។ ចន្លោះឆ្នាំ១៦៨៧-១៦៩៥ ម៉ាក់ គីវ បានសុំព្រះរាជាខ្មែរ ព្រះបាទជ័យជេដ្ឋាទី៤ អង្គស៊ូ (រជ្ជកាលទី១៖១៦៧៥-១៦៨៨) បង្កើតសហគមន៍ចិននៅស្រុកខ្មែរ។ ព្រះអង្គ បានតែងតាំងលោកជា «ឧកញ៉ា» (មន្ត្រីឈរត្រួតសហគមន៍ចិន) នៅតំបន់ឆ្នេរសមុទ្រខ្មែរ ត្រង់ពាមបន្ទាយមាស។ ប៉ុន្តែ នាដើមសតវត្សរ៍ទី១៨ ដោយប្រទេសកម្ពុជានៅតែបន្តវឹកវរ អស្ថិរភាព បង្កដោយវិបត្តិនយោបាយផ្ទៃក្នុង (ម្ខាងពឹងសៀម ម្ខាងពឹងយួន) ត្រកូលចិនភៀសខ្លួនរូបនេះ ក៏ប្ដូរភក្ដីភាព ងាកទៅរកស្ដេចង្វៀនអណ្ណាមវិញ ជាហេតុធ្វើឱ្យប្រទេសកម្ពុជាត្រូវបាត់បង់តំបន់សមុទ្រទាំងស្រុងចាប់ពីកំពង់សោម ដល់ទឹកខ្មៅ។

 ចាប់ពីឆ្នាំ១៧០៧ ដល់១៨៣២ ខេត្តពាមបន្ទាយមាសបានក្លាយជាតំបន់អបគមន៍ស្វយ័តគ្រប់គ្រងដោយគ្រួសារត្រកូលម៉ាក ចំណុះស្ដេចង្វៀនអណ្ណាម។ មិនតែប៉ុណ្ណោះ កូនប្រុសរបស់ ម៉ាក គីវ ឈ្មោះ ម៉ាក់ ធៀនទឺ (Mac Thien Tu) ដែលជាស្ដេចក្រាញ់ហាទៀង (ពាមបន្ទាយមាស) បែរជាតាំងខ្លួនជាព្រះរាជាខ្មែរទៀតផង។ ជាក់ស្ដែងក្នុងចុហ្មាយទូតថ្វាយព្រះចៅអធិរាជជប៉ុន សូហ្គុន តូគូហ្គាវ៉ា (Sogunate Tokugawa) ម៉ាក់ ធៀនទឺ បានហៅខ្លួនឯងថា «អ្នកសម្តេចព្រះសោទាត្ថស្ឋិ» ស្ដេចក្រុងកម្ពុជាធិបតី។


សង្គ្រាមសៀម-អណ្ណាមឆ្នាំ១៨៣២-១៨៣៥ ធ្វើឱ្យតំបន់នេះស្ថិតក្នុងភាពមិនច្បាស់លាស់។ នៅឆ្នាំ១៨៣៥ ស្ដេចមិងម៉ាងបញ្ជារឱ្យកែនរាស្ត្រខ្មែរជីកព្រែកវិញតេ ពីទន្លេបាសាក់ទៅពាម ពុះចែកតំបន់នេះជាពីរ។ សង្គ្រាមសៀម-អណ្ណាមឆ្នាំ១៨៤១-១៨៤៥ ក្នុងការនាំព្រះអង្គដួងមកសោយរាជ្យ សៀមបានគ្រប់គ្រងតំបន់ផ្នែកខាងជើងព្រែកវិញតេ។ តាមរយៈកិច្ចចរចា សៀមនិងយួនឯកភាពគ្នាលើកព្រះអង្គដួងឱ្យសោយរាជ្យនៅឆ្នាំ១៨៤៧។ ចាប់ពីពេលនោះមក ផ្នែកខាងត្បូងចាប់ពីពាម(ហាទៀង) ដល់ទឹកខ្មៅត្រូវបានទៅអណ្ណាមជាស្ថាពរ ហើយភាគខាងជើងពាមហាទៀងសៀមប្រគល់ថ្វាយព្រះអង្គដួង។ ភ្លាមៗនោះ ព្រះអង្គក៏ប្រញាប់បញ្ជាឱ្យសង់ផ្លូវពីរាជធានីឧដុង្គទៅកំពតដែលជាកំពង់ផែសមុទ្រថ្មី។ ប្រវត្តិសាស្ត្រខ្មែរជាច្រើនបានសរសេរថាពេលឡើងសោយរាជ្យ ព្រះអង្គដួងនឹកតូចព្រះទ័យ ឈឺចាប់ស្ដាយស្រណោះនឹងការបាត់បង់ទឹកដី។



ប្រវត្តិនៃការអភិវឌ្ឍគមានគមន៍ និងផ្លូវនាវាចរណ៍របស់កម្ពុជា ទាំងបីដំណាក់កាល៖
ដំណាក់កាលទី១ (ពាក់កណ្ដាលស.វទី១៩)៖ ក្នុងរជ្ជកាលព្រះអង្គដួង (១៨៤១-១៨៦០) ក្រោយបាត់បង់កំពង់ផែសមុទ្រអូរកែវទៅក្នុងដៃយួន ព្រះអង្គខិតខំរំដោះខ្លួនចេញពីការហ៊ុមព័ទ្ធរបស់យួននិងសៀម ដោយងាកទៅទាក់ទងនឹងពួកអឺរ៉ុប។ ព្រះអង្គបានបញ្ជាឱ្យកសាងកំពង់ផែសមុទ្រកំពត និងផ្លូវមួយខ្សែដែលមានប្រវែង ១៦០ គីឡូម៉ែត្រ នោះគឺផ្លូវអង្គដួង ពីឆ្នាំ១៨៥១-១៨៥៧ (បច្ចុប្បន្នផ្លូវជាតិលេខ៤១ និង ៥១) ដែលជាផ្លូវមួយដ៏សំខាន់ សម្រាប់តភ្ជាប់ពីរាជធានីឧដុង្គ ឆ្ពោះទៅកំពង់ផែនេះ។ នៅឆ្នាំ១៨៥២ ព្រះអង្គក៏បានបញ្ជាឱ្យកសាងផ្លូវមួយខ្សែទៀតភ្ជាប់ពីឧដុង្គទៅកំពង់ហ្លួង ដែលជាកំពង់ផែសំខាន់មួយទៀតនាម័យនោះ។ មិនតែប៉ុណ្ណោះ ព្រះអង្គគ្រោងពឹងបារាំងវាយយកទឹកដីព្រៃនគរមកវិញ ដោយជួលក្នុងតម្លៃ ៥០០ ណែនប្រាក់ តែមិនបានសម្រេច។

ដំណាក់កាលទី២ (ពាក់កណ្ដាលស.វទី២០)៖ ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៥-១៩៧០) សម្ដេចព្រះនរោត្តមសីហនុបានកសាងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ (ឆ្នាំ១៩៥៤) ក្រោមជំនួយរបស់សាធារណរដ្ឋបារាំង និងកសាងផ្លូវថ្មីមួយខ្សែ ក្រោមជំនួយរបស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក នោះគឺផ្លូវជាតិលេខ៤ ប្រវែង ២៤០ គម. (ឆ្នាំ១៩៥៦) ព្រមទាំងផ្លូវដែកមួយខ្សែប្រវែង ២៦៦គម. (ឆ្នាំ១៩៦០) ដើម្បីតភ្ជាប់រាជធានីភ្នំពេញទៅកំពង់ផែថ្មីនេះ។


ដំណាក់កាលទី៣ (ដើមស.វទី២១ ឬពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន) ៖រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន (បន្តដល់សម្ដេច ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន) បានពង្រីកកំពង់ផែព្រះសីហនុ កសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែង ១៨៤ គម. និង គ្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ ប្រវែង ១៨០ គម.។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាការរំដោះខ្លួន និងឯករាជ្យផ្លូវនាវាចរណ៍ ហើយរំលឹកគុណដល់អ្នកផ្តើមសង្គ្រោះប្រទេសកម្ពុជា។

ខេត្តពាម បន្ទាយមាស សម័យ ណាមគី Nam Ky

ខេត្តពាម បន្ទាយមាស សម័យ ណាម ​ថាញ់ Trấn Tây Thành (鎮西城) ត្រាន តាយ ថាញ់ Thành province

Why did Vietnam not reclaim its former province, Tran Tay Thanh, or the Eastern part of Cambodia back?

Because Vietnamese are not like Khmer. They know that their lands are lost and they accept it. Vietnamese conquered those lands in the 19th century but lost it when the French colonize Vietnam and gave Trấn Tây Thành to Cambodia since most of population is Khmer.

Vietnamese accept the reality of their situation and work to make Vietnam good instead of worrying about lost land like Khmer do. This is why Vietnam is more developed than Cambodia. Vietnamese do not care about lost land. Vietnamese spend time on improving their country instead of crying on internet about lost lands and historical misdeed.

ប្រវត្តិខេត្តពាមបន្ទាយមាស ខេត្តពាម បន្ទាយមាស (ហាទៀង)
——————————
នៅដើមស.វទី១៨ និងទី១៩ ខេត្តពាមបន្ទាយមាស ត្រូវបានគ្រប់គ្រងដោយ ចិនភៀសខ្លួនម្នាក់ឈ្មោះ ម៉ាក់ គីវ (Mac Cuu)។ លោកគឺជាឈ្មួញម្នាក់មានឈ្មោះល្បីធ្លាប់ធ្វើសកម្មភាពជំនួញនៅប្រទេសហ្វីល្លីពីន និងនៅទីក្រុងបាតាវ្យា (ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី)។

ចន្លោះឆ្នាំ១៦៨៧-១៦៩៥ ម៉ាក់ គីវ បានសុំព្រះរាជាខ្មែរ ព្រះបាទជ័យជេដ្ឋាទី៤ អង្គស៊ូ (រជ្ជកាលទី១៖១៦៧៥-១៦៨៨) បង្កើតសហគមន៍ចិននៅស្រុកខ្មែរ។ ព្រះអង្គ បានតែងតាំងលោកជា «ឧកញ៉ា» (មន្ត្រីឈរត្រួតសហគមន៍ចិន) នៅតំបន់ឆ្នេរសមុទ្រខ្មែរ ត្រង់ពាមបន្ទាយមាស។ ប៉ុន្តែ នាដើមសតវត្សរ៍ទី១៨ ដោយប្រទេសកម្ពុជានៅតែបន្តវឹកវរ អស្ថិរភាព បង្កដោយវិបត្តិនយោបាយផ្ទៃក្នុង (ម្ខាងពឹងសៀម ម្ខាងពឹងយួន) ត្រកូលចិនភៀសខ្លួនរូបនេះ ក៏ប្ដូរភក្ដីភាព ងាកទៅរកស្ដេច​ង្វៀនអណ្ណាមវិញ ជាហេតុធ្វើឱ្យប្រទេសកម្ពុជាត្រូវបាត់បង់តំបន់សមុទ្រទាំងស្រុងចាប់ពីកំពង់សោម ដល់ទឹកខ្មៅ។

ចាប់ពីឆ្នាំ១៧០៧ ដល់១៨៣២ ខេត្តពាមបន្ទាយមាសបានក្លាយជាតំបន់អបគមន៍ស្វយ័តគ្រប់គ្រងដោយគ្រួសារត្រកូលម៉ាក ចំណុះស្ដេចង្វៀនអណ្ណាម។ មិនតែប៉ុណ្ណោះ កូនប្រុសរបស់ ម៉ាក គីវ ឈ្មោះ ម៉ាក់ ធៀនទឺ (Mac Thien Tu) ដែលជាស្ដេចក្រាញ់ហាទៀង (ពាមបន្ទាយមាស) បែរជាតាំងខ្លួនជាព្រះរាជាខ្មែរទៀតផង។ ជាក់ស្ដែងក្នុងចុហ្មាយទូតថ្វាយព្រះចៅអធិរាជជប៉ុន សូហ្គុន តូគូហ្គាវ៉ា (Sogunate Tokugawa) ម៉ាក់ ធៀនទឺ បានហៅខ្លួនឯងថា «អ្នកសម្តេចព្រះសោទាត្ថស្ឋិ» ស្ដេចក្រុងកម្ពុជាធិបតី។

សង្គ្រាម សៀម-អណ្ណាម ឆ្នាំ១៨៣២-១៨៣៥ ធ្វើឱ្យតំបន់នេះស្ថិតក្នុងភាពមិនច្បាស់លាស់។ នៅឆ្នាំ១៨៣៥ ស្ដេចមិងម៉ាងបញ្ជារឱ្យកែនរាស្ត្រខ្មែរ ជីកព្រែកវិញតេ ពីទន្លេបាសាក់ទៅពាម ពុះចែកតំបន់នេះជាពីរ។ សង្គ្រាមសៀម-អណ្ណាមឆ្នាំ១៨៤១-១៨៤៥ ក្នុងការនាំព្រះអង្គដួងមកសោយរាជ្យ សៀមបានគ្រប់គ្រងតំបន់ផ្នែកខាងជើងព្រែកវិញតេ។ តាមរយៈកិច្ចចរចា សៀមនិងយួនឯកភាពគ្នាលើកព្រះអង្គដួងឱ្យសោយរាជ្យនៅឆ្នាំ១៨៤៧។ ចាប់ពីពេលនោះមក ផ្នែកខាងត្បូងចាប់ពីពាម(ហាទៀង) ដល់ទឹកខ្មៅត្រូវបានទៅ អណ្ណាម ជាស្ថាពរ ហើយភាគខាងជើងពាមហាទៀងសៀមប្រគល់ថ្វាយព្រះអង្គដួង។ ភ្លាមៗនោះ ព្រះអង្គក៏ប្រញាប់បញ្ជាឱ្យសង់ផ្លូវពីរាជធានីឧដុង្គទៅកំពត ដែលជាកំពង់ផែសមុទ្រថ្មី។ ប្រវត្តិសាស្ត្រខ្មែរជាច្រើនបានសរសេរថាពេលឡើងសោយរាជ្យ ព្រះអង្គដួងនឹកតូចព្រះទ័យ ឈឺចាប់ស្ដាយស្រណោះនឹងការបាត់បង់ទឹកដី។


ខេត្ត ពាម បន្ទាយមាស Kiên Giang 

ខេត្ត ពាម បន្ទាយមាស Kiên Giang 

ខេត្ត ពាម បន្ទាយមាស Kiên Giang 

ខេត្ត ពាម បន្ទាយមាស Kiên Giang 
ខេត្ត ពាម បន្ទាយមាស Kiên Giang 

ការបាក់បែក ជាចតុអាណាចក្រ នៅ ក្រុងមហាអង្គរ ជាសញ្ញា ឈានទៅរកការ បាក់បែកជា អាណាចក្រ ៤ នៅ សម័យ ចតុមុខ និង ជាចុងក្រោយ គឺការ បាត់បង់ តំបន់ ចេនឡា ទឹក (កម្ពុជាក្រោម)
ខេត្ត ពាម បន្ទាយមាស Kiên Giang 


បណ្តាក្រុមជនជាតិភាគតិច ៤ ក្រុម នៅប្រទេសវៀតណាម ៖
ក្រុមជនជាតិ ចិន មាន ៩ ក្រុម រួមមាន
  1. Cống ចំនួន 2,729 ខេត្ត Lai Chau, Dien Bien ក្រុមតូចៗ៖ Phunoi, Cong, Khong
  2. Hà Nhì ចំនួន  25,539 ខេត្ត Lai Chau, Lao Cai, Dien Bien ក្រុមតូចៗ៖ Ha Nhi, Hani
  3. Hoa ចំនួន  749,466 ខេត្ត Across Vietnam ក្រុមតូចៗ៖ Chinese/Han
  4. La Hủ ចំនួន  12,113 ខេត្ត Lai Chau ក្រុមតូចៗ៖ Phunoi, La Hu
  5. Lô Lô ចំនួន  4,827 ខេត្ត Cao Bang, Ha Giang, Lai Chau ក្រុមតូចៗ៖ Lo Lo, Yi
  6. Ngái ចំនួន  1,649 ខេត្ត Thai Nguyen, Binh Thuan, Ho Chi Minh City ក្រុមតូចៗ៖ Ngai
  7. Phù Lá ចំនួន  12,471 ខេត្ត Lao Cai, Yen Bai, Ha Giang, Dien Bien ក្រុមតូចៗ៖ Phu La, Phula
  8. Sán Dìu ចំនួន   183,004 ខេត្ត Thai Nguyen, Vinh Phuc, Bac Giang, Quang Ninh, Tuyen Quang ក្រុមតូចៗ៖ San Diu
  9. Si La  ចំនួន  909 ខេត្ត Lai Chau, Dien Bi en ក្រុមតូចៗ៖ Si La
ក្រុមជនជាតិ ចាម ជ្វា ( ម៉ាឡេ) មាន ៥ ក្រុម  ( សរុបរួម ប្រមាណ ១, ៣ លាន ឆ្នាំ ២០១៩)
  1. Chăm  ចំនួន   178,948 ខេត្ត  Ninh, Thuan, Binh Thuan, Phu Yen, An Giang @ក្រុមតូចៗ៖  Cham
  2. Chu Ru  ចំនួន   23,242 ខេត្ត  Lam Dong @ ក្រុមតូចៗ៖ Cho-ru (Chru)
  3. Gia Rai  ចំនួន   513,930 ខេត្ត  Gia Lai, Kon Tum, Dak Lak @ ក្រុមតូចៗ៖ Jarai, J’rai, Jrai, Giarai
  4. Ê Đê  ចំនួន   398,671 ខេត្ត  Dak Lak, Phu Yen @ក្រុមតូចៗ៖ E De, Rade, Ra de
  5. Ra Glai  ចំនួន   146,613 ខេត្ត  Ninh Thuan, Khanh Hoa, Binh Thuan ក្រុមតូចៗ៖ @Roglai
ក្រុមជនជាតិ អំបូរ ខ្មែរ មន រួមមាន ២១ ក្រុម រួមមាន ប្រមាណ ៣ លាននាក់ ឆ្នាំ ២០១៩
  1. Ba Na   ចំនួន 286,910 ខេត្ត : Kon Tum, Gia Lai, Phu Yen @ ក្រុមតូចៗ៖  Bahnar, Ba Na, Bana
  2. Brâu   ចំនួន  525 ខេត្ត  : Kon Tum @ ក្រុមតូចៗ៖  Brao, Brau
  3. Bru-Vân Kiều   ចំនួន  94,598 ខេត្ត : Quang Tri, Quang Binh, Dak Lak@ ក្រុមតូចៗ៖  Bru-Van Kieu
  4. Chơ Ro   ចំនួន 29,520 ខេត្ត : Dong Nai, Ba Ria, Vung Tau, Binh Thuan @ ក្រុមតូចៗ៖ Cho Ro, Chơ-ro
  5. Co   ចំនួន 40,442 ខេត្ត : Quang Ngai, Quang Nam @ ក្រុមតូចៗ៖ Co
  6. Cờ Ho   ចំនួន 200,800 ខេត្ត  Lam Dong@ ក្រុមតូចៗ៖  Co Ho
  7. Cơ Tu   ចំនួន 74,173 ខេត្ត  Quang Nam, Thua Thien-Hue @ ក្រុមតូចៗ៖  Co Tu, Katu, Cotu, Ca-tu, Ka-tu
  8. Giẻ Triêng   ចំនួន 63,322 ខេត្ត : Kon Tum, Quang Nam @ ក្រុមតូចៗ៖  Gie Trieng
  9. Hrê   ចំនួន 149,460 ខេត្ត : Quang Ngai @ ក្រុមតូចៗ៖  H’re, Hre
  10. Kháng   ចំនួន 16,180 ខេត្ត : Lai Chau, Son La, Dien Bien @ ក្រុមតូចៗ៖  Khang
  11. Khmer   ចំនួន 1,319,652 ខេត្ត  Soc Trang, Tra Vinh, Kien Giang, An Giang, Ca Mua @ ក្រុមតូចៗ៖  Kho-me, Khmer Krom
  12. Khơ Mú   ចំនួន 90,612 ខេត្ត  : Nghe An, Dien Bien, Son La, Lai Chau @ ក្រុមតូចៗ៖ Kho Mu, Khmu
  13. Mạ   ចំនួន 50,322 ខេត្ត  Lam Dong, Dak Nong, Dong Nai @ ក្រុមតូចៗ៖  Ma
  14. Mảng   ចំនួន  4,650 ខេត្ត : Lai Chau, @ ក្រុមតូចៗ៖  Mang
  15. Mnông  ចំនួន  127,334 ខេត្ត  Dak Lak, Dak Nong @ ក្រុមតូចៗ៖  Mnong
  16. Ơ Đu   ចំនួន 428 ខេត្ត  Nghe An @ ក្រុមតូចៗ៖  O Du, odu
  17. Rơ Măm   ចំនួន 639 ខេត្ត  Kon Tum @ ក្រុមតូចៗ៖  Ro Mam, Romam
  18. Tà Ôi   ចំនួន  52,356 ខេត្ត : Thua Thien Hue @ ក្រុមតូចៗ៖  Ta Oi
  19. Xinh Mun   ចំនួន 29,503 ខេត្ត : Son La, Dien Bien @ ក្រុមតូចៗ៖  Xinh-mun
  20. Xơ Đăng   ចំនួន 212,277Central Vietnam: Kon Tum, Quang Nam, Quang Ngai@ ក្រុមតូចៗ៖  Sedang, Xo Dang
  21. Xtiêng   ចំនួន 100,752 ខេត្ត : Binh Phuoc @ ក្រុមតូចៗ៖  Xtieng, Stieng
ក្រុមជនជាតិ អំបូរ ថៃ Thai រួមមាន ០៤ ក្រុម រួមមាន  ( សរុប ប្រមាណ ៣,៧ លាន ឆ្នាំ ២០១៩)
  1. Ngái   ចំនួន 1,649 ខេត្ត : Thai Nguyen, Binh Thuan, Ho Chi Minh City ក្រុមតូចៗ៖ HanNgai
  2. Sán Chay   ចំនួន 201,398 ខេត្ត : Tuyen Quang, Thai Nguyen, Bac Giang ក្រុមតូចៗ៖  TaiSan Chay
  3. Sán Dìu   ចំនួន  183,004 ខេត្ត : Thai Nguyen, Vinh Phuc, Bac Giang, Quang Ninh, Tuyen Quang ក្រុមតូចៗ៖  San Diu
  4. Thái1,   ចំនួន  820,950 ខេត្ត :ក្រុមតូចៗ៖ Tai
ក្រុមជនជាតិ អំបូរ តៃ Tai  (Northern Vietnam) រួមមាន ១២ ក្រុម រួមមាន
  1. Bố Y ចំនួន 3,232 ខេត្ត  Lao Cai, Ha Giang ក្រុមតូចៗ៖  TaiBo Y
  2. Cờ Lao ចំនួន 4,003 ខេត្ត  Ha Giang ក្រុមតូចៗ៖ KraCo Lao
  3. Giáy ចំនួន 67,858 ខេត្ត  Lao Cai, Ha Giang, Lai Chau, Cao Bang ក្រុមតូចៗ៖  TaiGiay
  4. La Chí ចំនួន 15,126 ខេត្ត  Ha Giang ក្រុមតូចៗ៖ KraLa Chi, Lachi
  5. La Ha1 ចំនួន 0,157 ខេត្ត  Son La ក្រុមតូចៗ៖ Kra
  6. Lao ចំនួន 17,532 ខេត្ត  Lai Chau, Dien Bien, Son La ក្រុមតូចៗ៖ : Tai
  7. Lự ចំនួន 6,757 ខេត្ត Lai Chau ក្រុមតូចៗ៖  TaiLu
  8. Nùng ចំនួន 1,083,298 ខេត្ត  Lang Son, Cao Bang, Bac Giang ក្រុមតូចៗ៖  TaiNung
  9. Pu Péo903 ខេត្ត  Ha Giang, Tuyen Quang ក្រុមតូចៗ៖  Kra
  10. Sán Chay ចំនួន 201,398 ខេត្ត  Tuyen Quang, Thai Nguyen, Bac Giang ក្រុមតូចៗ៖  Tai San Chay
  11. Tày ចំនួន 1,845,492 ខេត្ត :ក្រុមតូចៗ៖  TaiTay
  12. Thái ចំនួន 1,820,950 ខេត្ត :ក្រុមតូចៗ៖  Tai
ផែនទី សង្រ្គាម ប្រជាជន នៅកម្ពុជា