Monday, October 31, 2022

អាជីវកម្ម អំបិល

បញ្ហាដែលនាំឲ្យមានការសិក្សាអំពី អំបិល នៅ ទីនេះ ដោយសារ កម្ពុជានាំអំបិលចូលពី ចិន ឥណ្ឌា វៀតណាម ថៃ ។ ក្រោយមកមានការរិះគន់ថា កម្ពុជា នាំចូលអំបិលពី ប្រទេស ចិន ដូច្នេះ សព្វថ្ងៃ កម្ពុជា នាំចូលអំបិលពី ឥណ្ឌា នឹងគ្មានការរិះគន់រឿង កម្ពុជានាំចូលអំបិលពី ឥណ្ឌា។ ទន្លឹមនេះ សមាគមអ្នកផលិត អំបិល កម្ពុជា ត្អុញត្អែអំពី ការគ្មានទីផ្សារនៃ អំបិលកម្ពុជា ។
  1. តម្លៃអំបិលនៅ កម្ពុជា  0.40 $/kg
  2. តម្លៃអំបិលនៅ វៀតណាម  0.86 $/kg
  3. តម្លៃអំបិលនៅ ថៃ  0.37 $/kg
  4. តម្លៃអំបិលនៅ ចិន   0.96 $/kg
  5. តម្លៃអំបិលនៅ សាំងហ្គាពួ  0.59 $/kg
  6. តម្លៃអំបិលនៅ ឥណ្ឌា  0.38 $/kg
  7. តម្លៃអំបិលនៅ ម៉ាឡេស៊ី  0.36 $/kg
  8. តម្លៃអំបិលនៅ ឥណ្ឌូនេស៊ី  0.65 $/kg
  9. តម្លៃអំបិលនៅ ភូាមារ  0.67 $/kg
  10. តម្លៃអំបិលនៅ ហ្វីលីពីន  0.34 $/kg
  11. តម្លៃអំបិលនៅ អគ្កេស  1.90 $/kg
ដូច្នេះជាការសន្ធិដ្ឋាន កម្ពុជា មិនអាចនាំចូល អំបិល ពី អគ្លេស ឬ អាមេរិកកាំង ដែលមនុស្សខ្មែរមួយចំនួន ចង់បានឡើយ ដោយសារតម្លៃ ស្ទើរតែ ២ ដុល្លា/ គក។ ហេតុអ្វីកម្ពុជា ខ្វះអំបិល? តាមការវិភាគ គឺ ប្រជាជនកម្ពុជា ត្រូវការអំបិល ពេញ ១២ ខែ ដែល ការផលិត អំបិល មានតែ ខែ តុលា វិច្ចិកា ធ្នូ ព្រោះជាខែប្រាំង ដូច្នេះ​ ដើម្បី ដោះស្រាយ បញ្ហាប្រឈម Challenge មន្រ្តី ពង្រឹងកិច្ចការបក្ស នៅ ខេត្ត កែប កំពត ត្រូវតែ នាំចូល ការផលិតអំបិល បែបទំនើប គឺ ជីកស្រះធំៗ ស្តុកទឹកសមុទ្រទុក ទឹកនេះ អាច លក់ជូនពលរដ្ឋអ្នកផលិតអំបិល ដើម្បី បន្ថយការចំណាយ លើការជីក បង្ហូរ ( ព្រោះគេត្រូវតម្លើង ទុយោទឹកជំនួសវិញ)។ នៅ រដូវ វស្សា គេត្រូវ យកទឹកសមុទ្រ ទៅចំហុយ ដាំឲ្យពុះ បង្កើតជាអំបិល ដូចជានៅ Iceland ដែលការផលិតអំបិល បែបនេះ មានតម្លៃ រហូតដល់ដល់ ១០ ដុល្លា/ គក ព្រោះគេផលិត ក្នុង រោងចក្រ...

ដោយ​:​ពៅ​និមល​/​ ភ្នំពេញ​:​ទោះបី​ការផលិត​អំបិល​នៅក្នុង​ឆ្នាំ​២០២១​ត្រូវបាន​គេ​ទស្ស​ទាយ​ថា​នឹងមាន​បរិមាណ​តិចជាង​ឆ្នាំ​២០២០​កន្លងទៅ​ក៏ដោយ ប៉ុន្តែ​តម្លៃ​អំបិល​អាចមាន​ការធ្លាក់​ចុះ​ប្រមាណ​២.០០០​រៀល ក្នុង​មួយ​បាវ មាន​បរិមាណ​៥០​គីឡូក្រាម​។​

​លោក​ប៊ុន​បារាំង​ប្រធាន​សមាគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប​បានឱ្យដឹងថា​តម្រូវការ​អំបិល​ទូទាំង​កម្ពុជា​ក្នុង​មួយឆ្នាំៗ​មាន​ចំនួន​ប្រមាណ​១០​ម៉ឺន​តោន។​រីឯ​តម្លៃ​ឆ្នាំនេះ​វិញ​ក្នុង​មួយ​បាវ​៥០​គីឡូ​មានតម្លៃ​តែ​១៣.០០០​រៀល​ខណៈដែល​ឆ្នាំ​២០២០​លក់បាន​ក្នុងតម្លៃ​១៥.០០០​រៀល នៅក្នុង​មួយ​បាវ​។
​លោក​បាន​បន្តថា “​អត់​អី​ទេ​អំបិល​ហាងឆេង​ទៅមក​វា​អ៊ី​ចឹ​ង​” ។ លោក​បាន​បន្តថា អ្នកធ្វើ​អំបិល​ទាំងអស់​មាន​ប្រមាណ ​២០០ ​ក្រុម​ផលិត លើ​ផ្ទៃដី ​៤.៥០០​ ហិក​តា ប៉ុន្តែ​ឆ្នាំនេះ​ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន​ទិន្នផល​អំបិល​ពិបាក​ទស្ស​ទាយ ។

​លោក​បាន​បន្តថា អត់​ទាន់​ហ៊ាន​សន្និដ្ឋាន​ចាំមើល ក្រែង​ខែមេសា វា​រាំងភ្លៀង​ធ្លាក់ យើង​អាច​ផលិត​បាន​ច្រើន ហើយ បើសិន​ងាក​ភ្លៀងៗ វា​នឹង​អាច​ខ្វះខាត​។​

​លោក​សុខ​គឹម​ជឿន​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ទីផ្សារ​អំបិល​ឆ្នាំនេះ​មានតម្លៃ​ចន្លោះ​១០.០០០​ទៅ​ ១១.០០០​រៀល ​ក្នុង​មួយ​បាវ ​៥០​គីឡូ​)​។​ចំណែកឯ​ការប្រមូល​ផល​វិញ​គិត​ត្រឹម​ដើមខែ​មីនា​ឆ្នាំនេះ​បរិមាណ​សរុប​ប្រមាណ​ជាង​៣២.០០០​តោន​។​អ្វីដែល​ជាការ​ព្រួយបារម្ភ​បើសិនជា​ពេលខាងមុខ​នៅតែ​បន្ត​មាន​ភ្លៀង​កក់ខែ​នោះ​ការផលិត​អំបិល​នឹង​កាន់តែ​ទាប ព្រោះ​ជិត​ផុត​រដូវ​ផលិត​ផងដែរ​។​ តម្លៃបោះដុំ ២២០ រៀល/ គក

​លោក​បន្ថែមថា​“​ការផលិត​អំបិល​អាស្រ័យទៅលើ​អាកាសធាតុ​។​បើ​ក្នុងករណី​ដែលមាន​ភ្លៀង​កក់​មេ​ច្រើនដង​អាចធ្វើឱ្យ​ការផលិត​អំបិល​វា​មិនអាច​ផ្គត់ផ្គង់​ឱ្យ​ទូទាំងប្រទេស​គ្រប់គ្រាន់​ទេ​”​។​

យោងតាម​របាយការណ៍​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​ក្នុង​ឆ្នាំ​២០២០​បានឱ្យដឹងថា​ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្តកំពត​និង​ខេត្ត​កែប​មាន​ទំហំ​សរុប​៤.៧៤៨​ហិកតា​។​ក្នុងករណី​អាកាសធាតុ​អំណោយផល​ដីស្រែ​មួយ​ហិកតា​អាច​ផលិត​អំបិល​បានជា​មធ្យម​២០​តោន​ក្នុង​មួយឆ្នាំ​។​សូមបញ្ជាក់​ទៀតថា​កាលពី​ឆ្នាំ​២០១៤២០១៥​និង​ឆ្នាំ​២០១៦​កម្ពុជា​ប្រមូល​ផល​អំបិល​ជាង​១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ​។​បរិមាណ​ផល​អំបិល​នេះ​ក៏បាន​ធ្លាក់ចុះ​នៅក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​វិញ​គឺ​ពី​២០១៧,២០១៨​និង​ឆ្នាំ​២០១៩​ដែល​កម្ពុជា​ត្រូវ​បញ្ជា​ទិញ​អំបិល​ពី​ប្រទេស​ឥណ្ឌា ចិន និង​ថៃ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​កន្លងមក​៕​.mara/សរន

អំបិល​ខ្មែរ​តែងតែ​ជួប​វិបត្តិ​ទីផ្សារ​ជា​រៀង​រាល់​ឆ្នាំ ដោយ​គ្មាន​ដំណោះស្រាយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទំាងអស់​នៅ​កម្ពុជា។ ហើយ​ការ​ប្រមូល​ទិន្នផល​អំបិល​ក្នុង​ឆ្នាំ​២០១៧ ត្រូវ​បាន​សហគមន៍ និង​កសិករ​ផលិត​អំបិល​ខេត្ត​កំពត កែប អះអាង​ថា នឹង​នៅ​តែ​អាច​លើស​ផែនការ​ដដែល ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ដដែលៗ​គឺ​ទីផ្សារ​ទៅ​វិញ​ទេ។ផលិតផល​អំបិល​កម្ពុជា នៅ​តែ​មិន​មាន​ការ​ពង្រីក​ទីផ្សារ​បន្ថែម​នៅ​ឡើយ ពិសេស​ទីផ្សារ​ក្រៅ​ប្រទេស។ បច្ចុប្បន្ន អំបិល​ខ្មែរ​បាន​ពឹង​ផ្អែក​ទាំងស្រុង​ទៅ​លើ​ទីផ្សារ​ក្នុង​ស្រុក។ ការ​ខ្វះ​ទីផ្សារ​នាំចេញ  រួមជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​ដ៏​ស្រួច​ស្រាល់ ជាមួយ​អំបិល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​និង​ថៃ នៅតែ​ជា​ក្តី​បារម្ភ​របស់​ប្រជា​កសិករ និង​សហគមន៍​ផលិត​អំបិល​ខេត្ត​កំពត កែប ដដែល។

លោក អ៊ុំ ឈុន ប្រធាន​រដ្ឋបាល​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត កែប បាន​ឲ្យ​ដឹង​ថា អំបិល​សល់​នៅ​ក្នុង​ឃ្លាំង​ពេញៗ​រាល់​ឆ្នាំ។ សហគមន៍​កំពុង​រង់ចាំចំណាត់ការ​ពី​ថ្នាក់​លើ។

លោកបន្តថា អ្នក​ផលិត​អំបិល​នៅ​ខេត្ត​កំពត និង​កែប ប្រមាណ​ជា ១៩០ ក្រុម និង ជាង ៦០០ គ្រួសារ​កំពុង​ប្រឈម​នឹង​ការ​ខាត​បង់​ដោយសារ​តែ​តម្លៃ​អំបិល​លក់​ចេញ​បាន​ធ្លាក់​ថ្លៃ ២​ពាន់​រៀល ក្នុង ១បាវ ខណៈ​ដែល​អំបិល​មក​ពី​ប្រទេស​វៀតណាម ថៃ ចិន មាន​តម្លៃ​ទាប​ជាង ហើយ​កំពុង​តែ​វាយ​លុក​ទីផ្សារ​កម្ពុជា​យ៉ាង​ខ្លាំង។

តម្លៃអំបិល​ប្រភេទ​លេខ១ លក់​ចេញ​ជា​មធ្យម ១​ម៉ឺន ២៦០០​រៀល ពោល​មិន​មាន​ការ​ប្រែប្រួល​ទេ បើ​ធៀប​នឹង​តម្លៃ​ឆ្នាំ​មុន ប៉ុន្តែ សម្រាប់​អំបិល​លេខ​២ មានតម្លៃ​១​ម៉ឺន​៦០០​រៀល និង​អំបិល​លេខ​៣ ថ្លៃ ៨៦០០​រៀល ពោល​គឺ​ធ្លាក់ចុះ ២០០០​រៀល ក្នុង​១​បាវ។ ការធ្លាក់ចុះតម្លៃនេះ ត្រូវបានសហគមន៍ផលិតអំបិលខេត្តកំពត កែប អះអាងថា ដោយសារតែវត្តមានអំបិលពីប្រទេសជិតខាង ថៃ វៀតណាម នាំ​ចូលយ៉ាងច្រើនមកទីផ្សារកម្ពុជា។

លោក អ៊ុំ ឈុន បានឲ្យដឹងទៀតថា តម្រូវកាអំបិលមិនខុសពីឆ្នាំមុនៗនោះទេ គឺមានតម្រូវការចន្លោះពី ៩ម៉ឺនតោន ទៅ១០ម៉ឺនតោន ខណៈឆ្នាំ២០១៦ តម្រូវការមានជិត ១០ម៉ឺនតោនដែរ។ 

លោក អ៊ុំ ឈុន អះអាងថា សហគមន៍ និងកសិករផលិតអំបិលនៅឆ្នាំ២០១៧នេះ នឹងនៅតែជួបបញ្ហាច្រើន ដោយសារអំបិលនៅសល់ពេញៗឃ្លាំងរកតែកន្លែងរក្សាទុកគ្មាន។ ហើយមានអ្នកខ្លះ រក្សាទុកក្នុងឃ្លាំងបានតិចតួច និងអ្នកខ្លះទៀតទុកចោលកណ្តាលវាលក៏មាន ដោយសារតែទីផ្សារអំបិលនៅតូច ប្រើប្រាស់សម្រាប់តែទីផ្សារក្នុងស្រុកប៉ុណ្ណោះ។

លោកបន្តថា កសិករផលិតអំបិលមានការខាតបង់ច្រើន អ្នកខ្លះទៀតសម្រេចចិត្តបោះបង់ការផលិត ដោយសារគ្មានកន្លែងទុកដាក់។ ហើយដើម្បីជំរុញលើកស្ទួយវិស័យអំបិលនេះ សហគមន៍ស្នើឲ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ប្រើប្រាស់អំបិលក្នុងស្រុកជាជាងប្រើប្រាស់អំបិលនាំ​ចូល។

ខេត្តកំពត និង កែបគឺជាទីតាំងផលិតអំបិលតែមួយគត់សម្រាប់ការផ្គត់ផ្គង់ទូទាំងប្រទេសដែលមានផ្ទៃដីផលិតអំបិលជាង ៤ពាន់ ៥០០ ហិកតារ។ ក្នុងមួយឆ្នាំ កម្ពុជាផលិតអំបិលជុំវិញប្រមាណជាង ១២ ម៉ឺនតោន ហើយ កាលពីឆ្នាំ២០១៦ កម្ពុជាបានលក់អំបិលបាន ប្រមាណ ៩ ម៉ឺនតោន ខណៈអំបិលសល់ក្នុងឃ្លាំងមានការកើនឡើងរហូត២៧ម៉ឺនតោន។ 

រហូតមកដល់ពេលនេះ អំបិលរបស់កម្ពុជានៅតែមិនអាចមានលទ្ធភាពនាំចេញទៅលក់នៅទីផ្សារក្រៅប្រទេសបានទេ ដោយសារតែការចំណាយផលិតខ្ពស់៕

Context 1

... results of the field study showed that tra- ditional salt production used some ponds to evap- orate the sea water. In general, the ponds involve (i) stabilization, reservoir of feed sea water as raw material and 
settling to remove large particle from sea water (ii) evaporation (iii) concentration, and (iv) crystallization ( Susanto et al., 2015). Tradi- tional salt production ponds can be illustrated in Figure 3. The pond preparation stages were re- ported in the following reviews. At the rainy sea- son, some of salt ponds are utilized for fish pond or are allowed to be filled by rain water. Sea wa- ter flowed to the ponds through sea water channel called caren 
  1. (A). Water was distributed in several ponds using a windmill that utilized wind as an energy source
  2.  (B). In some cases, when wind is not available or insufficient to move windmill, the water distribution in salt ponds is performed using a long bamboo scoop 
  3. (C). The preparation phase for salt production processing is started by draining water and cleaning up the plants grown during the rainy season from the pond 
  4. (D). If there are holes in the pond, they will be closed manually
  5.  (E). The land surface of a pond is flat- tened using a wooden tool called serkot, i.e. short serkot 
  6. (F); long serkot 
  7. (G). After flattening the pond surface, pond is dried by sun evaporation
  8.  (H). Surface dried pond is then smoothed by a traditional cylinder called guluk 
  9. (I). After being smoothed 
  10. (J), the pond is filled with sea water and allowed stagnant for approximately two days. If the pond surface become cracked 
  11. (K) or a foot- print is left when tread on
  12.  (L), the farmer has to repeat stages F to I until the surface pond is flat, as well as no cracking and or footprints are visible when tread on (J). The preparation stages can be illustrated in Figure 4. After all of the ponds have been prepared for use, the next step involves processing sea water to produce the salt. Sea water constituted the raw material distributed by gravity in the ponds and exposed to sunlight. The density of sea water in every pond has to be monitored regularly dur- ing the salt production process using the Baume (°BE) degree hydrometer. Densities of seawater every pond in the salt production process will be regularly monitored during the process flow of water in a salt pond. The success of salt pro- duction process depends on the density. Initially, the stabilization pond was filled with sea water (0°BE), after rising up to 5°BE, it flowed to the evaporation pond. In the evaporation pond, evap- orated sea water became 11°BE and flowed to the concentration pond. After sea water reached 22°BE, it was poured to the crystallization pond until 29°BE was achieved. The sea water in the crystallization pond became sodium chloride crystal salt and was ready to harvest. The sea wa- ter is poured into the pond in the sequence start- ing from stabilization-evaporation-concentration- crystallization. Salt harvesting was conducted in crystallization ponds. The salt deposit on the crystallization pond floor is piled up next to pond and left to dry. Some salt farmers discharge con- centrated liquid remains of salt harvesting back to the sea. Others recycled the bittern in salt plot for mixing with sea water as raw ..  


០៨ មិថុនា ២០២១ | សេដ្ឋកិច្ច ដំណើរការផលិតអំបិលបញ្ចប់ការប្រមូលអំបិលបានជាង ៧ម៉ឺនតោនឆ្នាំនេះ ក្រុមអ្នកផលិតអំបិលខេត្តកំពតបានឲ្យដឹងថា ការផលិតអំបិលឆ្នាំនេះ បានបញ្ចប់ការប្រមូល បានជាង ៧ម៉ឺនតោន តិចជាងឆ្នាំមុន ប៉ុន្តែបរិមាណនេះ គឺអាចធានាតម្រូវការប្រើប្រាស់ក្នុងស្រុកបានគ្រប់ចំនួន ខណៈអំបិលដែលបាននាំចូលនៅសល់ក្នុងស្តុក ប្រមាណ៣ពាន់តោន រួមទាំងអំបិលនាំចូល ពីថៃ និងវៀតណាមផងនោះ។

លោក ប៊ុន ណារិន អ្នកផលិតអំបិលនៅខេត្តកំពតបានឲ្យដឹងថា ដំណើរការផលិតអំបិលនៅខេត្តកំពតឆ្នាំនេះបានបញ្ចប់ការប្រមូលផលហើយ ហើយទិន្នផលអំបិលឆ្នាំនេះប្រមូលបានជាង ៧ម៉ឺនតោនប៉ុណ្ណោះ តែយ៉ាងគឺកម្ពុជានៅរក្សាតល្យភាពទីផ្សារបានមិនមានការខ្វះខាតអំបិលនោះទេ។

លោកប៊ុន ណារិន បានឲ្យដឹងទៀតថា ដំណើរការផលិតអំបិលឆ្នាំនេះមានភាពរអាក់រអួលបន្តិច ដោយសារតែការប្រែប្រួលធាតុអាកាសពោលគឺមានភ្លៀងធ្លាក់ច្រើននៅដើមខែមេសាធ្វើឲ្យដំណើរការផលិតអំបិលជួបឧបសគ្គដោយប្រមូលផលអំបិលបានតិចតួចបំផុត។

លោកបន្តអះអាងថា ក្នុងចំណោមបរិមាណអំបិលកំពតប្រមូលបាន ៧ម៉ឺនតោន នេះ គឺបានបញ្ចេញលក់នៅក្នុងទីផ្សារ ចន្លោះពី ២ទៅ៣ម៉ឺនតោនហើយដែរ។ ហើយនឹងបើគិតរហូតមកដល់ថ្ងៃបញ្ចប់ការប្រមូលផលអំបិលកំពតនេះតម្លៃអំបិលចាប់ហក់ឡើងថ្លៃបន្តិចវិញបន្ទាប់ពីបានធ្លាក់ថ្លៃខ្លះចន្លោះ ពី២ ទៅ៣ ៣ពាន់រៀល សម្រាប់អំបិល១បាវទម្ងន់ ៥០ គីឡូក្រាម នៅដើមរដូវប្រមូលផល។

លោកបញ្ជាក់ថា តម្លៃអំបិលបានងើបឡើងថ្លៃវិញចម្លោះពី ១ម៉ឺន២ពាន់ ទៅ១ម៉ឺន៣ពាន់រៀលសម្រាប់អំបិល ១បាវទម្ងន់៥០គីឡូគ្រាម ខណៈនៅដើមរដូវប្រមូលផល អំបិលមានតម្លៃចន្លោះ ៨ពាន់ទៅ៩ពាន់រៀលសម្រាប់អំបិល ១បាវទម្ងន់៥០គីឡូគ្រាម។

យ៉ាងណាបើតាមលោកប៊ុន ណារិន ក្នុងឆ្នាំ ២០២១ នេះផ្ទៃដីធ្វើស្រែអំបិលនៅខេត្តកំពតមិនប្រែប្រួលទេបើធៀបនឹងឆ្នាំ ២០២០ ដោយមានទំហំជាង ៣ពាន់ ហិកតា ជាមួយក្រុមផលិតជាង ១៣៩ ក្រុមនៅបន្តផលិតដដែល។ និងបើយោងតាមរបាយការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីឆ្នាំ ២០២០ ខេត្តកំពតផលិតអំបិលបានប្រមាណ ៨ម៉ឺន៥ពាន់តោន និងខេត្តកែបផលិតបានជាង ២ម៉ឺនតោន និងបើគិតពីតម្រូវការប្រើប្រាស់អំបិលក្នុង១ឆ្នាំ ក្នុងរង្វង់១០ម៉ឺនតោន។

របាយការណ៍បានឱ្យដឹងថា ក្នុងឆ្នាំ ២០២០កន្លងមក ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តកំពត និងខេត្តកែបមានទំហំសរុប ៤ពាន់ ៧៤៨ ហិកតា និងបើអាកាសធាតុអំណោយផលក្នុង ១ ហិកតាគេអាចផលិតអំបិលបានជាមធ្យម ២០ តោន ក្នុងរយៈពេល ១ ឆ្នាំ៕