Thursday, October 6, 2022

តំបន់ អង្គរវត្ត

មិនទាន់មានផែនការរើភូមិនៅព្រះដាក់នៅឡើយទេ។ សូមបងប្អូនស្ងប់ស្ងាត់។
ង្គរវត្ត ជាពាក្យបន្សំ រវាង អង្គរ និង វត្ត ដែល អង្គរ ឬ នគរ មានន័យដូចគ្នា គ្រាន់តែ មួយជាភាសាបាលី មួយជាភាសាសំស្រ្តឹត គឺស្មើរភាសា អគ្លេសថា Nagar ដែលជា ខេមរភាសា ហៅថា នាគ។ ខ្ញុំវិភាគបែបនេះ ដោយសារ បានអានឯកសាររបស់ ឥណ្ឌា ដែលគេចម្លង ប្រាសាទអង្គរ ទៅដាក់នៅ ឥណ្ឌា ដោយសារ ពួកឥណ្ឌា គេវិភាគអីចឹង ដែលខ្ញុំគិតថា ជារឿង ពិត ព្រោះភសាដើម គេហៅថា បរមវិស្ណុលោក ចំណែក ខ្មែរណាដូចខ្មែរណា ហៅតែ អង្គរ ៗៗ។​ឯ ពាក្យ វត្ត គឺជា ភាសាប្រើក្នុង ពុទ្ធសាសនា ដូច្នេះ សំដៅថា ខ្មែរ ដូរពី សាសនាព្រាមញ្ញ ទៅជា ពុទ្ធសាសនា ដោយថែមពាក្យ វត្ត ទៅជា អង្គរវត្ត។
មូលហេតុនៃការ រៀបចំឯកសារនេះ ឡើង ដើម្បី គាំទ្រ រដ្ឋាភិបាលកម្ពុជា និង​អង្គការ UNESCO ក្នុងការ អភិ. និង អភិ. តំបន់អង្គរ ចេញពី សំណង់អាណាធិប្បតេយ្យ ពេស្យាចារ ជួញដូរមនុស្ស គ្រឿងញៀន ដែលរីកដុះដាលនៅ តំបន់ ប្រវត្តិសាស្រ្តអង្គរវត្ត។ បើកម្ពជា មិនជំលៀសប្រជាជនចេញពី តំបន់ការអង្គរ នោះ កម្ពុជានឹងដួលរំលំផ្នែក វប្បធម៍ បើ UNESCO ដក់ អង្គរវត្តចេញពី បញ្ជី ក៍កម្ពុជានឹងដួលរំលំផ្នែក វប្បធម៍  ដូច្នេះ គឺមាន តំណែទម្រង់ ទោះជាឈឺចាប់់ ប្រជាជនស្អប់រដ្ឋាភិបាល ក៍ ដាច់ខាតត្រូវតែធ្វើ ជាកាតព្វកិច្ច ។

ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូចមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប។ ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានី[[យសោធរបុរៈ។ ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរ។ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រម៉ាណជាង 30មុឺននាក់ និង ដំរី ជាង 6ពាន់ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10លានតោន។នៅក្នុងប្រាសាទមានចម្លាក់អប្សរាយ៉ាងស្អាត ចំណែកឯទីធ្លាខាងក្រៅមានដើមត្នោតរួមទាំងទេសភាពដ៏ស្រស់បំព្រង ហើយនៅជុំវិញប្រាសាទប្រាសាទអង្គរវត្តត្រូវបានរចនាដើម្បីតំណាងភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ ដែលមានកសិ្សណ ឬគូទឹកព័ទ្ធជុំវិញប្រហែលជា ១៦គីឡូម៉ែត្រ ចំណែកកសិ្សណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង ១៥០០ម៉ែត្រ x ទទឹង១៣០០ម៉ែត្រ លើ២០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង ២៥០ម៉ែត្រ ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅវែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅតំបន់អង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច តាមការស្រាវជ្រាវរបស់អ្នកសិក្សាបានវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើម និងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារស្ថាបត្យកម្មខ្មែរមានរូបអប្សរា និងទេវតា ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទ។

អាជ្ញាធរជាតិអប្សរា៖ ការទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ គឺខុសច្បាប់
សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថា ការទិញ ឬលក់ដីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ គឺខុសច្បាប់។ ជាងនេះទៅទៀត អាជ្ញាធរជាតិអប្សរាបានធ្វើការអំពាវនាវដល់បុគ្គលដែលកំពុងតែប្រព្រឹត្តសកម្មភាពទិញ-លក់ដីធ្លី​ក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអវិជ្ជមានរបស់ខ្លួន និង​អំពាវនាវឱ្យចូលរួមបំពេញតួនាទីជាអ្នកទប់ស្កាត់ ថែរក្សា ការពារ និងអនុវត្តច្បាប់យ៉ាងដាច់ខាតចំពោះការទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនាមជាម្ចាស់អង្គរ ជាម្ចាស់បេតិកភណ្ឌពិភពលោក និងអង្គរជាដួងព្រលឹងជាតិខ្មែរ។

សេចក្តីប្រកាសព័ត៌មាននេះ គឺក្រោយពីអាជ្ញាធរជាតិអប្សរាសង្កេតឃើញថា ការប្រកាសលក់-ដូរដីធ្លីក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ កំពុងតែបានប្រព្រឹត្តទៅយ៉ាងសកម្មតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម ដែលការប្រកាសលក់-ដូរដីធ្លីនេះផ្ទុយនឹងច្បាប់ដូចមានចែងក្នុងព្រះរាជក្រឹត្យលេខ​០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។

ដើម្បីទប់ស្កាត់សកម្មភាពផ្ទុយពីគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍ​រមណីយដ្ឋានអង្គរ​ប្រកបដោយ​ចីរភាព ព្រមទាំង​បញ្ចៀសការខូចខាត​ផលប្រយោជន៍​របស់សាធារណជន​ដែលកើតឡើងពីការបោកបញ្ឆោត​របស់​បុគ្គលមួយ​ចំនួនអំពីការទិញ-លក់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអាជ្ញាធរភូមិ ឃុំ-សង្កាត់នៃរដ្ឋបាលសាលាខេត្តសៀមរាប ដំឡើងផ្ទាំងព័ត៌មានហាមទិញ-លក់ដីធ្លីក្នុងតំបន់​រមណីយដ្ឋានអង្គរ​ក្នុងភូមិសាស្ត្រ​រដ្ឋបាលក្រុងសៀមរាបដូចជា ភូមិអញ្ចាញ ភូមិអារក្សស្វាយ សង្កាត់នគរធំ ចំនួន ៣ផ្ទាំង ភូមិខ្វៀន សង្កាត់គោកចក ចំនួន១ផ្ទាំង ភូមិជ្រៃ សង្កាត់ទឹកវិល ចំនួន១ផ្ទាំង ភូមិថ្នល់ សង្កាត់ស្រង៉ែ ចំនួន១ផ្ទាំង។ ក្រៅពីទីតាំងខាងលើ អាជ្ញាធរជាតិអប្សរា​នឹងដំឡើង​ផ្ទាំងព័ត៌មាននេះនៅតាមទីតាំងភូមិសាស្ត្រ​មួយចំនួនទៀត​ដែល​សកម្មភាពទិញ-លក់ដីធ្លីកំពុងតែកើតឡើង។

សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្នុងជំពូក១ មាត្រា៣ និង​មាត្រា៤ នៃព្រះរាជក្រឹត្យខាងលើបញ្ជាក់ថា តំបន់១ ជាតំបន់​ដែលមានស្ថានីយ៍បុរាណវត្ថុសំខាន់ៗ​ ហើយត្រូវទទួលកិច្ចការពារ​ខ្ពស់បំផុត។ តំបន់២ ជាតំបន់ដែលសម្បូរសំណល់បុរាណវត្ថុ ដែលត្រូវការពារទប់ទល់ នឹងការប្រើប្រាស់ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍមិនសមស្រប។ តំបន់២ មានសារៈសំខាន់ចម្បង ដោយសារជាតំបន់ទ្រនាប់សម្រាប់ការពារតំបន់១។

 រីឯក្នុងជំពូក២ មាត្រា៨ បញ្ជាក់ថា ទិសដៅសម្រាប់តំបន់ត្រូវការពារក្នុងរមណីយដ្ឋានអង្គរ ត្រូវប្រកាន់ទិសដៅ​អភិវឌ្ឍន៍ដូចតទៅ តំបន់១ និងតំបន់២ ហាមឃាត់ការអភិវឌ្ឍក្នុងរមណីយដ្ឋានមានប្រាសាទ លើកលែងតែ​ការអភិវឌ្ឍណាដែលមានសារប្រយោជន៍សម្រាប់កិច្ចការពារ និងការលើកស្ទួយតម្លៃរមណីយដ្ឋានឬបុរាណវត្ថុនោះ ឬសម្រាប់ការថែរក្សារបៀបរស់នៅរបស់មនុស្សនៅតំបន់នោះ។
ចំណែករាជរដ្ឋាភិបាលកម្ពុជាក៏បានចេញសេចក្តីសម្រេចលេខ៧០.សសរ ដោយកំណត់​ដីធ្លីស្ថិតក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរជាដីទ្រព្យសាធារណរបស់រដ្ឋ ដែលអាជ្ញាធរជាតិអប្សរាមានភារកិច្ច កាតព្វកិច្ចត្រូវគ្រប់គ្រង ថែរក្សានិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ រីឯការប្រើប្រាស់ដីធ្លីក្នុង​តំបន់១ និងតំបន់២ ត្រូវបានកំណត់ដូចតទៅ៖
  1. ១) ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននិងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅ​តទៅទៀតបាន​ដោយមិនមានការដេញឱ្យចាកចេញពីភូមិដ្ឋានឡើយ។
  2. ២) ប្រជាពលរដ្ឋអាចរុះរើជួសជុលផ្ទួះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាត​ពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា។
  3. ៣) ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រងនិងចាត់ចែងដីធ្លីតាមរូបភាពដូចជា ផ្ទេរមរតកទៅឱ្យញាតិ​សន្តានពីឪពុកម្តាយទៅកូនក្មួយ ឬលក់ដូរឱ្យអ្នកភូមិផងជាមួយគ្នាដើម្បីដោះស្រាយជីវភាព។ ប៉ុន្តែ​ហាមឃាត់លើសកម្មភាពទិញ-លក់ដីរបស់ឈ្មួញ ក្នុងគោលដៅធ្វើអាជីវកម្មយកចំណេញសម្រាប់ក្រុមហ៊ុនឬបុគ្គល ឬការទិញ-លក់សម្រាប់យកទៅសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេ ជាដើម៕
  1. Peou Sari រាជរដ្ឋាភិបាលគួរចរចា កែសម្រួលភូមិសាស្រ្តបេតិកភណ្ឌជាមួយអង្គការ UNESCO ឡើងវិញ ព្រោះបរិបទភូមិសាស្រ្តជុំវិញតំបន់អង្គររបស់ប្រទេសកម្ពុជា ជាអតីតសមរភូមិ ពីឆ្នាំ ១៩៧២ ដល់ ១៩៩៣ ! ហើយតំបន់ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលជាបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ ១៩៩២ ក្នុងខណៈដែលតំបន់នេះពុំទាន់មានសន្តិសុខច្បាស់លាស់នៅឡើយ ដោយមានការវាយប្រយុទ្ធគ្នាមិនឆ្ងាយប៉ុន្មានពីតំបន់អង្គរ ញឹកញាប់រវាងកងទ័ពភាគីរដ្ឋកម្ពុជា និងភាគីខ្មែរក្រហម ដូចជាភាគីខ្មែរក្រហម បានបើកការវាយប្រហារចូលខេត្តសៀមរាប ថ្ងៃទី ៣ ឧសភា ឆ្នាំ ១៩៩៣ ទើបធ្វើអោយអ្នកតាំងទីលំនៅមួយចំនួននៅជុំវិញទីនោះជាអតីតគ្រួសារយុទ្ធជន និងអ្នកការពារបុរាណស្ថាន ទោះបីជានៅឆ្នាំ ១៩៩២ ដែលតំបន់អង្គរពុំទាន់មានសន្តិសុខ និងសុវត្ថភាពជាក់លាក់នោះ ប្រទេសកម្ពុជាអាចដាក់បញ្ចូលប្រាសាទអង្គរវត្តចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវបានជំទាន់ដោយភាគីថៃក៏ដោយ តាមរយៈរដ្ឋាភិបាលឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលតំណាងដោយប្រតិភូ ៣ រូប ៖ ~ នរោត្តម សីហមុនីតំណាងអចិន្រ្តៃយ៍របស់កម្ពុជាប្រចាំនៅអង្គការ UNESCO ~ លោក វណ្ណ ម៉ូលីវណ្ណ ប្រធានអជ្ញាធរជាតិរៀបចំដែនដីនគររូបនីយកម្ម លោក មីសែល ត្រាណេ បុរាណវិទូជាតិកម្ពុជា កត្តាបត់បែនប្រជាប្រិយភាពផ្នែកនយោបាយ និងផលប្រយោជន៍មូលដ្ឋាន បានធ្វើតំបន់អង្គរស្ថិតក្នុងភាពស្មុគស្មាញនៃការដោះស្រាយ នៃការរួមបញ្ចូលគ្នារវាងប្រជាជនដែលរស់នៅដើមតាំងពីជីដូនជីតា និងអ្នកបង្កើនការតាំងទីលំនៅថ្មីបន្ថែមនៅទីនោះ ។
  2. Hen Phearakមតិបងតូចសារូអ្នកសៀមរាបខ្ញុំរស់ខេត្តសៀមរាប ជិត50ឆ្នាំ ហើយបានសង្កេតមើលកិច្ចការងារអភិរក្សតំបន់តាំងពីការដាក់ចូលក្នុងបេតិកភណ្ឌពិភពលោកម្លេះ ក្នុងសម័យសង្គមរាស្រនិយម តំបន់អង្គស្ថិតក្រោមកិច្ចការពាររបស់អង្គរអភិរក្ស ក្រោមកិច្ចសហ្រការសិក្សាស្រាវជ្រាវ នឹងការពារជាមួយសាលាបារាំងចុងបូព៌ា គេបានកំណត់ព្រំប្រទល់បរិវេណអង្គរច្បាស់លាស់ណាស់ ក្រោយមកក្នុងអំឡុងឆ្នាំ1992 កាលណោះជាសម័យរដ្ឋាភិបាលបណ្ដោះអាសន្ន(SNC) ដែលមានសម្ដេចព្រះ នរោត្ដម សីហនុ ជាព្រះប្រធាន ព្រះបានគិតគូរកិច្ខការពារតំបន់អង្គរនេះជាបឋម នឹងដាក់សំណើរទៅ អង្គការ UNESCO ដើម្បីដាក់អង្គរ ជាបេតិកភណ្ឌពិភពលោក តាមព្រះរាជក្រិត្យ លេខ តរសនណ ០១ ចុះក្នុងឆ្នាំ១៩៩២ តាមកំណត់តំបន់ការពារយ៉ាងច្បាស់លាស់ នឹងមានអនុក្រិត្យមូយចំនួនជាឧបករណ៍ សម្រាប់អនុវត្តកិច្ចការពារនឹងអភិរក្សតំបន់អង្គរច្បាស់ណាស់ នឹងបង្កើតអង្គភាពជំនាញមួយគឹ អាជ្ញាធរអប្សារា សម្រាប់អនុវត្តការងារខាងលើនេះច្បាស់លាស់ ក្រោយមកក៏មានផែនការរៀបជន្លាស បង ប្អូនប្រជាពលរដ្ឋរស់ នៅជុំវិញអង្គរវត្តឲ្យទៅបង្កើតសង្កាត់មួយថ្មី ឈ្មោះសង្កាត់គោកចក ដែលឈ្មោះភូមិទាំងអស់ក្នងសង្កាត់គោកចក ជាឈ្មោះភូមិជុំវិញអង្គរទាំងអស់ (ភូមិត្រពាំងសេះ ភូមិទក្សិនត្បូង ភូមិទក្សិនជើង ភូមិវាល ភូមិមុខនាគ )នេះជាសារបានខ្លះៗរឿងបង ប្អូនក្នុងតំបន់អង្គរ ដោយចំពោះរឿងបង ប្អូនរស់នៅក្នងតំបន់អង្គរយើងអាចញែកចេញជា២ ផ្នែកធំៗ ទី១អ្នកដែលបានរស់ក្នុងតំបន់អង្គរតាំងពីយូរលង់ច្រើនជំនាន់មកហើយ ក្រុមនេះក្រៅពីអ្នករស់នៅជុំអង្គវត្តពុំមានការជន្លាស់ចេញទេ គ្រាន់តែមានការគ្រប់មិនឲ្យមានការបង្កើតខ្នងផ្ទះថ្មី បើមានកូនចៅរៀបការហើយត្រូវត្រូវសង់ផ្ទះបង្កើតគ្រួសារថ្មីរដ្ឋបានគ្រោងដីបំរុងទុកឲ្យនៅភូមិអភិវឌ្ឍន៍រុនតាឯក នេះសម្រាប់បង ប្អូនរស់នៅតំបន់អង្គរពីដូនតាមក។ទី២ អ្នកចូលមករស់ក្រុងតំបន់អង្គរថ្មីៗ ក្រោយឆ្នាំ1992 បានន័យថាជាអ្មករស់ដោយខុសច្បាប់ស្ដីពីកិច្ចការពារអង្គរ បង ប្អូនខាងក្រោយនេះហើយជាអ្នកស៊ុំគ្រលំជាមួយពួកមន្ត្រីអាជ្ញាធរ ដែនដី អាជ្ញាធរអប្សារា មួយចំនួនប្រព្រឹត្តរឿងខុសច្បាប់ពុករលួយ សូកប៉ាន់ ដើម្បីបានសាងសង់ផ្ទះសម្បែង រំលោភបំពាន ល្នុងតំបន់ហាមឃាត់ដោយច្បាប់ បំផ្លាញ់តំបន់អង្គរយើងដល់បច្ចុប្បន្ន នឹងគួបផ្សំការយកកិច្ចនយោបាយគណបក្សទៅលាយឡំនឹងកិច្ចការបច្ចេកទេស រឿងតំបន់ការពារអង្គរនេះ ត្បិតទាំងបក្សក្នុងរដ្ឋាភិបាល ទាំងបក្សក្រៅរដ្ឋាភិបាល យករឿងតំបន់អាជ្ញាធរអប្សារានេះធ្វើជាភិថុតដើម្បីសន្លឹកឆ្នោតតែរៀងៗខ្លួន គ្រប់អណ្តិតនៃការបោះឆ្នោតម្ដងៗ សំណង់ខុសច្បាប់ បានសាងសង់ក្នុងអង្គររាប់ពាន់ករណី ទាំងសំណង់លំនៅដ្ឋាន ទាំងសំណង់របងវាតយកដីក្មុងតំបន់អង្គរ ព្រោះនយោបាយប្រជាភិថុតដើម្បីសន្លឹកឆ្នោត។
  3. ជាមួយហ្នឹងក៏មានពួកមន្ត្រីធំៗមួយចំនួនជាអ្មកនៅកាងពីក្រោយពួកលួចលុកលុយយកដីក្នុងតំបន់អង្គរនេះមិនតិចទេ ។ នេះប្រសិនបើគ្មានប្រតិកម្មប្រឆាំងនឹងការទន្ទ្រានរំលោភលើតំបន់អង្គរ ដោយអង្គការ UNESCO ទេម្លេះតំបន់អង្គរអាចក្លាយជាដីកម្មសិទ្ឋិឯកជនរបស់ពួកមន្ត្រី ឧកញ៉ា នឹងជនខឹលខូចអស់បាត់ហើយ នៅរឿងជាច្រើនទៀតដែលៗនស្មុកស្មាញរឿងដីតំបន់អប្សារានេះ បើសរសរឲ្យពិស្ដារប្រហែលចំណាយពេលច្រើនទៀតទើវអស់រឿង
  4. Chan Born រឿងសំណង់មិនរៀបរយនៅ តំបន់អង្គរ ត្រូវតែធ្វើតាមផែនការសម្តេចអគ្គ ដដែល ដោយសារ ទី ១ ប្រជាជនមិនត្រូវឲ្យមេដឹកនាំ ផ្លាស់សំដី នាំគ្មាន សច្ចះ ទី ២ ជំនាន់ អ៊ុន តាក់ គេចែកលុយឲ្យ សមរម្យ សម្រាប់ប្រជាជន ទិញដី សាងសង់ផ្ទះ សម្បែង តែ ពួកគាត់ ចូលចាប់ដី យកតាម ទំនើងចិត្ត សូម្បី ដី នៅ ភ្នំពេញ ក័ពួកគាត់ចូលចាប់នៅដែរ រួចដៀល ខ្មែរខ្លះថា ភ្លើនាំគ្នានៅស្រែ មិនព្រមទៅចាប់ដី នៅ សៀមរាប ភ្នំពេញអីនឹងគេ?
  5. សិលា ថ្ម ខ្ញុំចាំបានថាមួយរយះមុនគឺមានបងប្អូនម្នាក់គាត់បានធ្វើការផុសដោយអមពាក្យអបអរសាទរចំពោះអ្នកនៅតំបន់១និងតំបន់២ថា៖ សូមចូលរួមអបអរសាទរតំបន់អប្សរា១និងតំបន់អប្សរា២ សរុបមាន៥ស្រុក ២៤ឃុំ/សង្កាត់ ១១៧ភូមិ ត្រូវបានលើកលេងនិងអាចសាងសង់លំនៅដ្ឋានបាន!​ ទាំងខ្ញុំទាំងគេគឺសប្បាយចិត្តណាស់ព្រោះបានកម្មសិទ្ធិ ក៏ប៉ុន្តែពេលគេចុះមកធ្វើការគឺគេបានសម្រេចរើអ្នកនៅតំបន់មុខអង្គរ អូខេខ្ញុំយល់ព្រោះអ្នកនៅតំបន់នោះគឺធ្លាប់បានគេផ្តល់ដីម្តងជាពីរដងមកហើយតាំងពីដីថ្មី(កាលនោះគេចែកដីអោយអ្នកនៅមុខអង្គរទៅនៅម្តុំផ្លូវ30m តែបែរជារាលដាលមកដល់ភូមិបុរាណប៉ែកខាងផ្សារភូមិភាគ-ខ្វៀន គោកតាចាន់
  6. អ្នកនៅតំបន់ហ្នឹងគ្មានប្រវត្តិបានដីអ្វីទេ រស់នៅតកូនតចៅជាភូមិបុរាណការពារកេរដូនតា ម៉្យាងគឺឆ្ងាយពីអង្គរមិនបានសាងសង់ផ្ទះធំៗបុកគ្រឹះឡើយ ការសាងសង់គឺបែបម៉ូដផ្ទះដែលអប្សរាអោយធ្វើទាំងអស់ អស់លុយរាប់ម៉ឺនដុល្លារបែបផ្ទះខ្មែរ សូមធ្វើការផ្តល់សេចក្តីច្បាស់ការណ៍ជូនពលរដ្ឋផង ខ្ញុំជឿរថាសម្តេចតេជោមានប្រសាសន៍តែអ្នកនៅតំបន់មុខអង្គរទេ ខ្ញុំស្តាប់ហើយស្តាប់ទៀតម៉េចមករាលដាលដល់តំបន់ដែលធ្វើផ្ទះបែបខ្មែរតាមលំនាំអប្សរាផ្តល់អោយសំនេរទាំងនេះគឺសូមទ្រង់យោគយល់នូវខ្លឹមសារកូនចៅដូនតាការពាររស់នៅតំបន់អង្គរផងអ្នកនៅតំបន់ខាងខ្ញុំពុំបានធ្វើអីប៉ះពាល់ដល់ប្រាង្គប្រាសាទឡើយខ្ញុំស្រលាញ់ទឹកដីកំណើតខ្ញុំ មិនមែនប្រឆាំងឡើយតែសូមរក្សាព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនឹងសម្តេចតេជោផងបើពួកខ្ញុំទៅបាត់តើតំបន់នេះក្លាយជាតំបន់អ្វីវិញ? តើទុកភូមិទំនេរចោលឬធ្វើការសាងសង់អ្វី?​ ពួកខ្ញុំជាកូនខ្មែរជាមនុស្សជាតិរូបីប្រចាំតំបន់អង្គរតាំងពីដូនតាមកម៉្លេះ
តាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ ប្រាសាទអង្គរ ប្រើកម្លាំងពលកម្មប្រម៉ាណជាង 300 000នាក់ និង ដំរី ជាង 6000ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10លានតោនតាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ ប្រាសាទអង្គរ ប្រើកម្លាំងពលកម្មប្រម៉ាណជាង 300 000នាក់ និង ដំរី ជាង 6000ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10លានតោន នៅក្នុងទំហំ ខ្នាត , និង ភាពស៊ីមេទ្រី ឡើងដល់កំពូល ដែលត្រូវបាន គេជឿថាជាប្រាសាទសាសនា ដ៏ធំបំផុត របស់ពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​– អង្គរវត្តជាប់ជាស្ថាបត្យកម្មកំពូលក្នុងលោក *លក្ខណៈពិសេសរបស់អង្គរវត្ត គឺជា – ប្រាសាទដែលបង្រួមឧបទ្វីបទាំងអស់បញ្ជូលគ្នា។ -រៀងរាល់ថ្ងៃទី21ខែមីនាគឺព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេល យប់ និង ថ្ងៃ ស្មើគ្នា (សមរាត្រី) – គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែល តំណាងឲ្យហ្វូងតារា ត្រាគោ (Draco) កញ្ជុំសកលដែលមានអាយុកាល ប្រមាណជា 2លានឆ្នាំពន្លឺ ។​
– ប្រាសាទអង្គរវត្តមាន រាងឆ្លុះអ័ក្ស 3 ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹកបារាយ (បច្ចុប្បន្ន​បារាយខាងកើតត្រូវបានរីងស្ងួត) អ័ក្សទាំង3 ប្រៀបដូច រាងផ្កាយរណបដែលបង្ហោះនៅពេលបច្ចុប្បន្ន។​ – គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើចរន្តខ្សែទឹករបស់ភ្នំគូលែនទាំងស្រុង។ – អង្គរវត្ត ស្ថិតនឹងខ្សែអ័ក្សទី7 នៃរយៈទទឹងរបស់ផែនដីដែលខ្សែរនោះជាន់គ្នាជាមួយនឹង ប្រាសាទពីរ៉ាមីត ជីហ្សា របស់អេសុីប ប្រាង្គឆីកឈេនអុីតសា របស់មុិចសុិច និងចុងក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិ របស់ឈីលី ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​– ប្រាសាទមួយនេះមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។ – អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា ប្រាសាទអង្គរវត្ត មានតម្លៃទាំងផ្នែកបញ្ញា ផ្នែកស្ថាបត្យកម្មនិងសម្បត្តិវប្បធម៌។ -អង្គរវត្តជាស្ថាបត្យកម្មបានទទួលការគណនានិងធ្វើឡើងយ៉ាងសុក្រឹត្យបំផុតនៅលើពិភពលោក។ – ក្រុមអ្នកស្រាវជ្រាវនៅតែចោទជាសំនួរទៅកាន់ប្រាសាទដ៏អស្ចារ្យក្នុងលោកនេះ។​