Friday, May 3, 2024

ខេត្ត​ រោងដំរី

តាយនីញ ប្រែថាខេត្ត ជនជាតិ តាយ ដោយការដូរឈ្មោះចេញពី ខេត្ត រោងដំរី របស់ខ្មែរ ឆ្នាំ ១៧៧០។ តាមការវិភាគប្រវត្តិសាស្រ្ត ខេត្តនេះជា មជ្ឈមណ្ឌល ហ្វឹកហាត់កងទ័ពជើងគោក គឺ កងទ័ពដំរី សម្រាប់់ប្រើប្រាស់ក្នុងសង្រ្គាម ជាមួយ ចាម ជាមួយ លាវ សៀម យួន ជាពិសេស ជាមួយ ពួកម៉ុងហ្គោល ដែល កងទ័ពខ្មែរសម័យនោះ​មានទ័ពដំរីជាង ១ លានក្បាល ដើម្បី ធ្វើសង្រ្គាមជាមួយ ទ័ពម៉ុងហ្គោល ចូលឈ្លានពាន ចេញពី លាវ និង ចម្ប៉ា។

The Tày people, also known as the Thổ, T'o, Tai Tho, Ngan, Phen, Thu Lao, or Pa Di, are a Central Tai-speaking ethnic group who live in northern Vietnam. According to a 2009 census, there are 1.7 million Tày people living in Vietnam. This makes them the second largest ethnic group in Vietnam after the majority Kinh (Vietnamese) ethnic group. Most live in northern Vietnam in the Cao Bằng, Lạng Sơn, Bắc Kạn, Thái Nguyên, and Quảng Ninh provinces, along the valleys and the lower slopes of the mountains. They also live in some regions of the Bắc Ninh and Bắc Giang provinces. They inhabit fertile plains and are generally agriculturalists, mainly cultivating rice. They also cultivate maize, and sweet potato among other things.

The chhay-dăm drum dance of the Khmer in the province has been recognised as a national intangible cultural heritage. The province has 12 cultural houses for its minorities, including the Khmer, Tà Mun and Chăm.

TÂY NINH — The south-eastern province of Tây Ninh has implemented a number of policies to improve the lives of ethnic peoples. It has 21 ethnic groups with 21,410 people, who account for 1.71 per cent of its total population. The Khmer, Chăm and Hoa account for the largest numbers.

To improve the lives of the ethnic people, the province has allotted them farming and housing lands, provided jobs and helped preserve their traditions and cultures.

In Bến Cầu District, Long Phước Commune has 40 Thái ethnic families with 140 members.

Hồ Thanh Hải, chairman of the commune People’s Committee, said the province had a policy of providing each ethnic household in the commune 400sq.m of housing land and two hectares of farmland in 1994.

Hà Duy Khuyền, an ethnic Thái man living in Long Phước, moved from the central province of Thanh Hoá to Tây Ninh. He said: “When I came here, I had no land. In 1994 my family was given housing land and farmland.” He and his wife worked hard on the lands and saved up to buy more, and his family now has seven hectares, he added. Most Thái houses in the commune are built of concrete and bricks.

រោងដំរី (​យួនៈ​Tây Ninh) ជា​ខេ​ត្ក ខ្មែរ​មួយ នៅ​ដែនដី កម្ពុជា​ក្រោម ឋិត​នៅក្នុង​តំបន់​ដូន​ណៃ ឬ ភាគ​ខាងកើត ដែនដី​សណ្ត​ទន្លេមេគង្គ ។​ ( ផែនទី អតីតខេត្ត រោងដំរី សម័យ បារាំង គ្រប់គ្រង)


​ទីតាំង​ភូមិសាស្ត្រ​៖ ទិស​ខាខ​លិច និង​ខាងជើង​ជាប់ ព្រំប្រទល់ នឹង​ប្រទេស​កម្ពុជា ។ ខាងកើត​ជាប់​នឹង​ខេត្ត​ទួល តា​មោក [​ប​ច្ចុ​ប្ប​ន្នៈ ខេត្ត បិ​ន​យឿ​ង (Bình Dương និង​ខេត្ត​បិ​ន​ភឿ​ក (Bình Phước) ។ ខាងកើត​មាន ព្រំប្រទល់​ជាប់ នឹង​ទីក្រុង​ព្រៃនគរ និង​ខេត្ត​កំពង់​គោ (Long An) ។​


​ផ្ទៃដី​៖ ​បច្ចុប្បន្ន ខេត្ត​រោងដំរី​មាន​ផ្ទៃដី ៤.០២៩,៦ Km2 ។​


​ភូមិសាស្ត្រ​៖ ​ខេត្ត​រោងដំរី​ជា​តំបន់​មួយ ដែលមាន​ភ្នំ វាលទំនាប​ស្មើ និង​មាន​ទេសភាព​ដ៏​ស្រស់ត្រកាល គួរ​ជាទី​គយគន់​នៃ​ភ្ញៀវ​ទេសចរណ៍ ទាំងឡាយ ។​


​ភូមិសាស្ត្រ​៖ ខេត្ត​រោងដំរី​ជា​តំបន់​មួយ ដែលមាន​ភ្នំ​វាលទំនាប​ស្មើ និង​មាន​ទេសភាព​ដ៏​ស្រស់ត្រកាល​គួរ​ជាទី គយគន់​នៃ​ភ្ញៀវ​ទេសចរណ៍ ទាំងឡាយ ។ ព្រៃ​រោងដំរី មាន​ដើមឈើ​មានតម្លៃ​ជាង ២០០ មុខ សត្វព្រៃ ចំនួន ២៥០ ប្រ ភេទ ក្នុងនោះ​មាន​សត្វ​ពស់ អណ្តើក ជាដើម ។​


​រដ្ឋបាល​ភូមិសាស្ត្រ​៖ បច្ចុប្បន្ន ខេត្ត​រោងដំរី​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន បាន​ចែក​រដ្ឋបាល ភូមិសាស្ត្រ​ចេញ​ជា ៨ ស្រុក និង​មជ្ឈមណ្ឌល​ទី​រួម​ខេត្ត​មួយ​។ ម​ជ្ឃ​មណ្ឌល​ទី​រួម​ខេត្ត​នៃ​ខេត្ត​រោងដំរី គឺ​ទី​រួម ខេត្ត​រោងដំរី (thị Xã Tây Ninh) ។​

​ពលរដ្ឋ​៖ ​ខេត្ត​រោងដំរី មាន​ប្រជាជន​សរុប​ទាំង អស់​ចំនួន ១.០២៩.៨០០ នាក់ ។​

​វប្បធម៌​៖ ​ស្ថាបត្យកម្ម​ខ្មែរ ដូចជា​ព្រះវិហារ និង​កេរដំណែល​បុរេប្រវត្តិសាស្ត្រ បាន​ត្រូវគេ​វាយតម្លៃ​យ៉ាង ខ្ពស់​ថា ជា​ខឿនអរិយធម៌ ដ៏​រុងរឿង​មួយ ដែលមាន​វត្ត មាន​ឆាប់​បំផុត​នៅ​កម្ពុជា​ក្រោម ។​


​វត្ត​ខ្មែរក្រោម​មាន ៥ គឺ​៖1. បុញ្ញ​ចន្ទរង្សី (​បុណ្យ​)
2. សុរិយរង្សី (​ក្បាលស្ពាន​)
3. គុជ​សារ​ង្សី​គម្ពីរ​ប​ព៌​ត (​រោងដំរី​)
4. គម្ពីរ​វន​មង្គល (​ក្រអូប​)
5. សូ​ភី​វន​មង្គល​

ផែនទីខេត្ត នានា របស់ប្រទេសវៀតណាម

ខេត្ត ពល​លាវ Bạc Liêu

ខេត្ត ពល​លាវ សំដៅថា ខេត្តនេះ ជាទឹកដី ដែល ព្រះរាណាចក្រលាវ និង ព្រះរាជាណាចក្រ សៀម លើកទ័ពចូលមក គ្រប់គ្រង កាលសម័យសង្រ្គាម កាលណោះ កងទ័ព ខ្មែរ ដោយមានជំនួយ ពី កងទ័ព យួន បាន វាយកំទេច កងពលជើងទឹក និង ជើងគោករបស់ លាវ រួច ដួរឈ្មោះទៅជា បាក់លាវ មាន័យថា លាវបាក់ទ័ព។ ដោយសារ​មានសគុណ លើស្តេចខ្មែរ បានជា ស្តេច យួន ទាមទារ យកខេត្តនេះ ធ្វើជា ខេត្តសម្រាប់តាំង ហ្វឹកហាត់កងទ័ព ពីមួយជំនាន់ទៅមួយជំនាន់ ដែលគេតែងចោទថា ព្រះបាទ ជ័យជេដ្ឋាទី ២ ក្បត់ជាតិ ក៍ ព្រះអង្គ  ពឹងទ័ពយួន ប្រឆាំងទ័ពសៀម ដែលតែងតែឈ្លានពានលើ ទឹកដី កម្ពុជា។


ខេត្ត ពល​លាវ ជា​ខេត្ត​មួយ​នៃ​ដែនដី​កម្ពុជា​ក្រោម ឋិត​នៅ​តំបន់ ដែនដី​សណ្ត​ទន្លេមេគង្គ ។ ខេត្ត​ពល​លាវ សម្បូរ ដោយ ភោគផល​កសិកម្ម មាន​ចំការ ដំណាំ​ស្រែ​ស្រូវ ស្រែអំបិល ជលផល​ទឹកសាប​ទឹក ប្រៃ និង​រចនាសម្ព័ន្ធ ធារាសាស្ត្រ ធម្មជាតិ​ខ្វាត់ខ្វែង ។

ផែនទីភូមិសាស្រ្តនយោបាយ ខេត្ត បាក់លាវ ឬ ពលលាវ

​ពល​លាវ ស្ថិតនៅ​បែក​ខាងលិច​នៃ​ដែនដី​កម្ពុជា​ក្រោម មជ្ឈមណ្ឌល​នៃ​ខេត្ត​នេះ​គឺ ទី​រួម​ខេត្ត​ពល​លាវ (​យួនៈ​thị xã Bạc Liêu) ។ ពី​ទី​រួម​ខេត្ត​ពល​លាវ​ទៅ​ទីក្រុង​ព្រៃនគរ (Sài Gòn ឬ Ho Chi Minh ) មាន​ចម្ងាយ ២៨០ គ​.​ម​. តាមផ្លូវ​ជាតិ លេខ ១ A ។​



​ទីតាំង​ភូមិសាស្ត្រ៖

​ពល​លាវ មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ខេត្ត​ព្រែក​ឬ​ស្សី (Cần Thơ) ទិសឦសាន​ជាប់​នឹង​ខេត្ត​ឃាំ្ល​ង (Sóc Trăng) ពាយ័ព្យ​ជាប់​នឹង​ខេត្ត​ក្រមួនស ( Kiên Giang ) នីរ​តី​ជាប់ នឹង​ខេត្ត​ទឹកខ្មៅ ( Cà Mau ) ខាងកើត​និង​ទិស អាគ្នេយ៍​ជាប់ នឹង​ឈូង​សមុទ្រ​ចិន ដែលមាន​ឆ្នេរ​ប្រវែង ៥៦ គ​.​ម​. ។​

ផែនទី ចក្រភពចម្ប៉ា ១៤៧១ ដល់ ១៨៣០

​ផ្ទៃដី៖

​ខេត្ត​ពល​លាវ មាន​ផ្ទៃដី​ទំហំ ២៥២០,៦ គម​២ ។​

​រដ្ឋបាល​ភូមិសាស្ត្រ៖

​ខេត្ត​ពល​លាវ ( Bạc Liêu ) ត្រូវបាន​បក្សកុម្មុយនិស្ត​វៀតណាម​បែង​ចែកជា ៦ ស្រុក និង ទី​រួម​ខេត្ត ១ ។ ក្នុងនោះ​មាន ៦៤ ឃុំ / សង្កាត់ / ទីរួមស្រុក និង មាន​វត្ត​ខ្មែរ​ចំនួន ២២ វត្ត ។​

​ស្រុក​ទាំង ៦ គឺ ៖​ស្រុក​វាល​ភ្លង់ Phước Long
​ស្រុក​ក្បាលក្រពើ Hồng Dân
​ស្រុក​ព្រែក​ជ្រៅ Vĩnh Lợi
​ស្រុក​យ៉ា​រ៉ា​យ Giá Rai
​ស្រុក​កោះ​ម្ហាត Đông Hải
​ស្រុក​ពុតធ្លេ Hòa Bình


(​បង្កើត​ថ្មី ខែកក្កដា ឆ្នាំ ២០០៥ )
​វត្ត​អារាម​ពុទ្ធសាសនា​ថេរវាទ​ខ្មែរ​ខេត្ត​ពល​លាវ​មាន ២២ គឺ ៖១.​វត្ត​យ៉ា​រ៉ា​យ​ចាស់​
២.​វត្ត​យ៉ា​រ៉ា​យ​ថ្មី​
៣.​វត្ត​ហូ​ផុង​ចាស់​
៤.​វត្ត​ហូ​ផុង​ថ្មី​
៥.​កាយ​ខ្វាង​
៦.​ង៉ាង​យឿ​
៧.​វត្ត​ខ្មា​រង​
៨.​វត្ត​ខ្វែង​ដង្ហិត​
៩.​វត្ត​ក្បាលក្រពើ​
១០.​វត្ត​កោះធំ​
១១.​វត្ត​កោះ​ដូង​
១២.​វត្ត​គម្ពីរ​សាគរ​សិរី (​ដើម​ពោន​)
១៣.​វត្ត​តា​ខា​
១៤.​វត្ត​ពល​លាវ​ថ្មី​
១៥.​វត្ត​គម្ពីរ​សាគរ​ព្រែក​ជ្រៅ​
១៦.​វត្ត​ឃោ​សិ​តា​រាម ( ពល​លាវ​ចាស់ )
១៧.​វត្ត​បុប្ផារាម ( ខ្វែង​បបែល​កណា្ត​ល​)
១៨.​វត្ត​ខ្វែង​បបែល​ថ្មី​
១៩.​វត្ត​កោះ​មួយ​ហ័​ត្ថ (​កោះ​ម្ហាត )
២០.​វត្ត​ពុតធ្លេ​ថ្មី​
២១.​វត្ត​ពុតធ្លេ​ចាស់​
២២.​វត្ត​អណ្តូង​ចេក​

​ប្រជាជន៖

​តាម​ជំរឿន​របស់​រដ្ឋអំណាច​វៀតណាម​ក្នុង​ឆ្នាំ ២០០៤ ខេត្ត​ពល​លាវ​មាន​ប្រជាជន​សរុប ៧៨៦. ២០០ នាក់ ៣០០,២/​គម ២ ។ ការធ្វើជំរឿន​ក្នុង​ឆ្នាំ ១៨៨៨(១) (​សម័យ​បារាំង​ត្រួតត្រា​) ប្រជាជន​ខ្មែរ នៅ​ខេត្ត​ពល​លាវ (Bac Lieu) មាន​ចំនួន ១០.៦៧៣ នាក់​។​


​ប្រ​វត្ត​សង្ខេប​៖
​ខេត្ត​ពល​លាវ សព្វថ្ងៃ​យួន​ហៅថា បាក​លីវ ( Bạc Liêu ) ។ ពាក្យ​ថា ពល​លាវ បានកើត​មាននៅ តំបន់​នេះ​តាំងពី ២០០០(២) ឆ្នាំមុន​គ្រឹស​ក​រាជ​ដែល មានរឿង​ព្រេង​និទាន​សរសេរ​ដោយ​ដៃ របស់​ព្រះ ភិក្ខុ ថាច់ ប៉ាង ដំណាល​ថា​៖

​កាលពីព្រេងនាយ​មាន​រាជ បុត្រ​មួយ​អង្គជា​បុត្ត នៃ​មហាក្សត្រ​នគរ​គោកធ្លក​បាន រៀប​អភិសេក​ជាមួយ​បុត្រី នៃ​ស្តេច​នគរ​ចម្ប៉ា​សាក់ ( លាវ ) ។​

​ចំណេរ​ក្រោយមក គូ​ស្វាមីភរិយា​ទាំងនេះ​ត្រូវបាន​មហាក្សត្រិយានី​ទី ២ នៃ​នគរ​ចម្ប៉ា​សាក់​និរទេស ចេញពី​នគរ ដោយ​បណ្តែត តាម​សំពៅ​អម ដោយ ពោងពាយ​ចំនួន ២ ដែលមាន​បរិវារ ជា​ជន សាមញ្ញ ៥០០ នាក់ និង​ជា​ទាហាន ៥០០ នាក់ ។​

​ក្បួន​និរទេស បាន​បណ្តែត​មកដល់​ជិត​កោះ​មួយ នៅ​ដែនដី​សណ្ត​ដែល​កាន់កាប់​ដោយ​អ្នកនេសាទ​ស្រាប់តែ មាន​ខ្យល់ព្យុះ បក់បោក​យ៉ាង​ខាំ្ល​ង បណ្តាល​ឲ្យ​សំពៅ និង​ពោងពាយ​ទាំងពីរ ត្រូវ​រសាត់ អណ្តែត​បែកខ្ញែក​ពីគ្នា​ហើយក៏​ទៅ ទើ​នៅលើ​កោះ​ចំនួន ៣ ដាច់ ដោយឡែក​ពីគ្នា ។​

​កោះ​អ្នកនេសាទ​ដែល​ព្រះអង្គម្ចាស់​នគរ​គោកធ្លក និង​ព្រះ​ក្ស​ត្រី​ចម្ប៉ា​សាក់ គឿង​សំពៅ​ជាប់​នៅ ។ ចំណេរ​ក្រោយមក​កោះ​នោះ ក៏បាន ក្លាយជា​ទីតាំង​នៃ​ស្រុក​បាសាក់ ( ប្រហែលជា ទីទួល​នៃ​ខ្ទម អ្នកតា បាសាក់​ជាប់​នឹង​វត្ត​ហ្លួង​ប៉ា​សាក់ ( បាយ​ឆៅ ) នៅ ស្រុក​បាយ​ឆៅ (Mỹ Xuyên) ខេត្ត​ឃ្លាំង សព្វថ្ងៃ ។​

​ចំណែក​ពោងពាយ​ទីមួយ​ផ្ទុក​ដោយ​ទាហាន​ជនជាតិ​លាវ​ចំនួន ៥០០ នាក់ ក៏បាន​រសាត់​ទៅ ទើ​នឹង​កោះ មួយទៀត​ស្ថិត នៅ​ពី​ខាងលិច កោះ អ្នកនេសាទ (​បាសាក់​) ហើយ​ចំណេរ​ក្រោយ មក​អ្នកស្រុក ក៏បាន​ហៅ​កោះ​នោះ​ថា “ កោះ​ពល​លាវ “​និង​បន្ទាប់មក​កោះ ( តំបន់ ) នោះ​នៅសល់ ត្រឹម​ពាក្យ​ថា ពល​លាវ​(៣) គឺជា​ទីតាំង​ទី​រួម ខេត្ត​ពល លាវ​សព្វថ្ងៃ ។ រីឯ​ពោងពាយ​ទី ២ ផ្ទុក​ដោយ មនុស្ស​ចំនួន ៥០០ នាក់​មាន​ទាំង​ជ​នស​ម័​ញ​និង កវី​បណ្ឌិត​ផង​នោះបាន​រសាត់ ទៅ​ទើ​ឯ​កោះ​មួយ​ផ្សេងទៀត ដែល​ស្ថិតនៅ ពី​ខាងត្បូង​កោះ​អ្នក​នេ សាទ ( កោះ​បាសាក់ ) ។​

ចំណេរ​ក្រោយមក​អ្នក ស្រុក​ហៅ​កោះ​នោះ ថា “ កោះ​គ្រូ​លាវ “ ។ កោះ​គ្រូ​លាវ សព្វថ្ងៃ​គឺ​ភូមិ ព្រែកកុយ (​គយ​) នៃ​តំបន់​ដងក្តោង​នៃ ខេត្ត​ឃ្លាំង នេះឯង ។​

​ខេត្ត​ពល​លាវ ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ច័ន្ទ​ទី ១ ក្នុងអំឡុង គ​.​ស​. ១៥៥១ ត្រូវបាន​ចាត់ ជា​មណ្ឌល រដ្ឋបាល​មួយ ដោយ​ស្និទ្ធ ភូបាល​នាម តាត ក្នុង ចំណោម​មណ្ឌលរដ្ឋបាល​ទាំង ៥ នៅ ស្រុក​បាសាក់ ដោយ​ឲ្យ​ឈ្មោះថា ខេត្ត “​ពល​លាវ​(៤)“ ដែលមាន វិសាលភាព លាតសន្ធឹង​ពី​ទន្លេបាសាក់​ទៅដល់​ជ្រោយ​ខ្មែរ ( ទឹកខ្មៅ ) ពួក​អតីត​អ្នក​ដំ ណើ​រ​ព័រ​ទុយ ហ្គេ​បានដាក់​ឈ្មោះថា “​ជ្រោយ Cambodia “ ។​

​ក្នុង​របប​អាណានិគម​បារាំង ( ១៨៦២ – ១៩៤៨ ) ការធ្វើជំរឿន​នៅ​ឆ្នាំ ១៨៨៨ ខេត្ត​ពល​លាវ មាន​ប្រជាជន​ខ្មែរ​រស់នៅ​ចំនួន ១០.៦៧៣ នាក់ ។​

​ខេត្ត​ពល​លាវ ក៏ដូចជា​ខេត្ត​ដទៃទៀត​ដែរ​នៃ ដែនដី​កម្ពុជា​ក្រោម​ត្រូវបាន​របូត​ពី​ការ​គ្រប់​គ្រង់​របស់ ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ១៩៤៩ ។​

​ខេត្ត​ពល​លាវ ត្រូវបាន​ប្តូរ​ឈ្មោះ​និង​ចាត់ជា​ខេត្ត “ Bạc Liêu “ នៅ​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ តាម​សេចក្តីសម្រេច​របស់ ទេសាភិបាល​បារាំង ចុះ​ថ្ងៃ ទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ ។​

​ឆ្នាំ​១៩០៤ ពល​លាវ មាន​ចំណុះ​ស្រុក ៣ គឺ ៖​ស្រុក​ព្រែក​ជ្រៅ Vĩnh Lợi
​ស្រុក​ជ្រោយ​ញក៍ Vĩnh Châu
​ស្រុក​ទឹកខ្មៅ Cà Mau ។​

​ឆ្នាំ ១៩១៤ បង្កើត​ថែម​មួយ​ស្រុក​ទៀត​គឺ ស្រុក​សា​រ៉ា​យ ( Gia Rai ) ។​

​ឆ្នាំ ១៩៤៧ ស្រុក​វាល​ភ្លង់ ( Phứơc Long ) ត្រូវបាន​កាត់​ពី​ខេត្ត​ក្រ មួ​នស មក​បញ្ចូល​នឹង​ខេត្ត ពល​លាវ ថែម​មួយទៀត រីឯ​ស្រុក ទឹកខ្មៅ ( Cà Mau ) ត្រូវបាន​បង្កើតជា​ខេត្ត ដោយឡែក​មួយ​ហៅថា ខេត្ត​កា​ម៉ា​វ
​ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦ ក្រោម​របប​យួន​សេរី បាន​បញ្ចូល​ខេត្ត​ទាំងពីរ គឺ​ឃ្លាំង ( Sóc Trăng ) និង​ខេត្ត​ពល​លាវ ( Bạc Liêu ) ចូល​តែ មួយ​ហៅថា បា​ស្វៀ​ង ( Ba Xuyên ) ។​

​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ១៩៦៤ ខេត្ត ពល​លាវ​ត្រូវបាន​បំបែកចេញ ជា​ខេត្ត​ពល​លាវ​ដដែល ដែល​រួមមាន ៤ ស្រុក​៖ ស្រុក​សា​រ៉ា​យ (Giá Rai )
ស្រុ​ល​វាល​ភ្លង់ (Phứơc Long )
ស្រុក​ព្រែក​ជ្រៅ (Vinh Lợi )
ស្រុក​ជ្រោយ​ញក៍ (VĩnhChâu)​។​

​ក្រោយរ​បបក​ម្មុយ​និ​ស្ត​យួន​បាន​ឡើងកាន់​អំណាច នៅ​ឆ្នាំ ១៩៧៦ ខេត្ត​ពល​លាវ ( Bạc Liêu ) និង​ខេត្ត​ទឹកខ្មៅ ( អាង ស្វៀ​ង An Xuyen ) ត្រូវបាន​ច្របាច់​បញ្ចូល​តែមួយ​មាន ឈ្មោះថា មិញ​ហាយ ( Minh Hai ) 
​ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ ខេត្ត​ម៉ិ​ញ​ហាយ (Minh Hải) ត្រូវបាន​ចែកជា ២ ខេត្ត​វិញ​មាន ឈ្មោះថា ពល​លាវ (Bạc Liêu) និង​ទឹកខ្មៅ (Cà Mau) ៕
ផែនទី ភូមិសាស្រ្តនយោបាយ កម្ពុជា ក្នុងសង្រ្គាម សៀម យួន

ផែនទី ភូមិសាស្រ្តនយោបាយ កម្ពុជា ក្នុងសង្រ្គាម សៀម យួន

បញ្ជីខេត្តនៃប្រទេស វៀតណាម
តំបន់ដិលតាទន្លេក្រហម
  1. ខេត្តបាកនីង
  2. ខេត្តហ៉ានាម
  3. ខេត្តហ៉ាតាយ
  4. ខេត្តហ៉ាយដួង
  5. ខេត្តហូងយ៉េណ
  6. ខេត្តណាមឌីង
  7. ខេត្តនីងពីង
  8. ខេត្តតាយពីង
  9. ខេត្តវីងផូក
  10. ទីក្រុងហាណូយ
  11. ទីក្រុងហាយផង
តំបន់បាកត្រូងបរ
  1. ខេត្តហាទីង
  2. ខេត្តងេអាន
  3. ខេត្តកូអាងពីង
  4. ខេត្តកូអាងទ្រី
  5. ខេត្តតាងហូអា
  6. ខេត្តទូអាទីអេណហូអេ
តំបន់ដងបាក
  1. ខេត្តបាកគីអាង
  2. ខេត្តបាកកាណ
  3. ខេត្តកៅបាង
  4. ខេត្តហាគីអាង
  5. ខេត្តឡាងសុណ
  6. ខេត្តឡាអូកាយ
  7. ខេត្តភូតូ
  8. ខេត្តកូអាងនីង
  9. ខេត្តតាយងូយ៉េណ
  10. ខេត្តទូយ៉េណកូអាង
  11. ខេត្តយេណបាយ
តំបន់តាយបាក
ឌីអេណពីអេណ
ហូអាពីង
ឡាយចាអូ
ខេត្តសុណ

តំបន់តាយងួយ៉េណ
  1. ខេត្តឌាកឡាក
  2. ខេត្តឌាកណូង
  3. ខេត្តគីអាឡាយ
  4. ខេត្តកុណថុំ
  5. ខេត្តឡាមដុង
តំបន់ណាមត្រូង
  1. ខេត្តពីងឌីង
  2. ខេត្តគាងួអា
  3. ខេត្តភូយ៉េណ
  4. ខេត្តកូអាងណាម
  5. ខេត្តកូអាងងាយ
  6. ទីក្រុងណាង
តំបន់ដុងណាម
  1. ខេត្តបារីអាវូង
  2. ខេត្តពីងឌូអូង
  3. ខេត្តពីងភូក
  4. ខេត្តពីងទូអាណ
  5. ខេត្តដុងណាយ
  6. ខេត្តនីងទូអាណ
  7. ខេត្តតាយនីង
  8. ទីក្រុងសសាអ៊ីកូណ
តំបន់ដីសណ្ដទន្លេមេគង្គ
  1. ខេត្តអានគៀង
  2. ខេត្តប៉ាលីវ ខ្មែរហៅ (ពលលាវ)
  3. ខេត្តបេណត្រេ
  4. ខេត្តទឹកខ្មៅ
  5. ខេត្តដុងតាព
  6. ខេត្តហៅគៀង
  7. ខេត្តគៀនគីអាង
  8. ខេត្តលូងអាន
  9. ខេត្តឃ្លាំង
  10. ខេត្តទៀនគីអាង
  11. ខេត្តព្រះត្រពាំង
  12. ខេត្តឡុងហ៊ូ
  13. ទីក្រុងព្រែកឫស្សី
http://en.wikipedia.org/wiki/Provinces_of_Vietnam

Thursday, May 2, 2024

ខេត្ត​ លង់​ហោរ

ខេត្ត​ លង់​ហោរ ជាឈ្មោះ អាណាចក្រ ២ បូកចូលគ្នា គឺ ឡុង LONG និង ហ័រ​ឬ វ៉ា ឬ ហាវ HOA ដូច្នេះ ការដែល រាមច្បង មុនៗ បកស្រាយថា លង់ ហោរ គឺដោយសារ គ្រូសីល្ប៍ លង់ទឹកស្លាប់ ពេលដែលស្តេចបញ្ជាឲ្យមកចូលគាល់ នោះ គឺជារឿង ប្រឌិតសុទ្ធសាធ។

សព្វថ្ងៃនេះ​ខេត្ត  លង់ហោរ ត្រូវបាន វៀតណាមដូរមកជា ខេត្ត​វិញឡុង ដែល វៀតណាមអះអាងថា ឈ្មោះនេះជាភាសា ចិន គឺ ដូចគ្នាជាមួយ កោះហ្វូកុក ដែលប្រជាជនខ្មែរច្រឡំថា ជាឈ្មោះ ភាសាវៀតណាម តាមពិតគឺជា ភាសាចិន។
Vinh Long written in Chinese is (永隆). ( Eternal in forever , eternal , meaning "forever"; Long in solemn , meaning "prosperous, rich"). The name Vinh Long represents the wish that this place will always be prosperous forever


ស្រុកកំពប់តែអុង គឺជាខេត្តប្រវត្តិសាស្ត្រដែលជូរចត់បំផុតដែលយួន បានយកខ្មែរទៅកប់ទាំងរស់ ត្រឹមក មានរាងជាមុំចង្ក្រាន្ដ រួចលើកខ្ទះយកទៅដាក់ពីលើក្បាលខ្មែរ រួចបង្កាត់ភ្លើងឡើងដាក់អុសដុតអោយឆេះសន្ធៅឡើង អុងយួនវាលើកឡើងថា បើហ៊ានតែរង្គើរកំពប់ទឹកតែដែលកំពុងដាំ និងកាត់ក្បាលចោល។ ស្រុកនេះជាប់ទាក់ទងហ្នឹងរឿង កំពប់តែអុង និង កំពង់តែអុង


ប្រវត្តិ និង និរុត្តិសាស្ត្រ​ កែប្រែ
​ខេត្ត​ព្រះ​ត្រពាំង​ពីមុន​គឺជា​ស្រុក​មួយ នៃ​ខេត្ត​លង់​ហោរ ដែល​គេ​ហៅថា ស្រុក​ព្រះ​ត្រពាំង។ ពេលដែល​ខ្មែរក្រោម​ឋិត នៅក្រោម ការគ្រប់គ្រង​របស់​ស្តេច​យួន​ត្រកូល​ង្វៀង (Nguyễn) ខេត្ត​ព្រះ​ត្រពាំង គឺជា​ស្រុក​មួយ នៅក្នុង​ខេត្ត​លង់​ហោរ (​ត្រូវបាន​បង្កើតឡើង នា​ឆ្នាំ ១៨៣២ )​។ ឆ្នាំ ១៨៧៦ បារាំង​បាន​ចែក​ខេត្ត​លង់​ហោរ​ចេញ​ជា ៣ និគម គឺ លង់​ហោរ​, ព្រះ​ត្រពាំង និង កំពង់​ឫស្សី។​

ផែនទី របាយប្រជាជនខ្មែរនៅ ខេត្ត លង់ហោរ


រដ្ឋបាល​ភូមិសាស្ត្រ​៖ ​ខេត្ត​មានស្រុក​/​ទី​រួម​ខេត្ត​ចំនួន ៧ គឺ​៖
  1. ១.​ទី​រួម​ខេត្ត​លង់​ហោរ(thị xã Vĩnh Long)
  2. ២.​ស្រុក​លង់​ហោរ(huyện Long Hồ)
  3. ៣.​ស្រុក​កំពប់​តែ​អុង(huyện Trà Ôn)
  4. ៤.​ស្រុក​កំពង់តែ​អុង(huyên Măng Thít)
  5. ៥.​ស្រុក​កំពង់​រលីង(huyện Vũng Liêm)
  6. ៦.​ស្រុក​ផ្សារ​ថ្មី(huyện Tam Bình)
  7. ៧.​ស្រុក​អង្គុលី(huyện Bình Minh)
ផែនទី រដ្ឋបាលដែនដីបច្ចុប្បន្ន ( ខេត្ត វិញ ឡុង)

ផែនទី រដ្ឋបាលដែនដីបច្ចុប្បន្ន ( ខេត្ត វិញ ឡុង)

ផែនទី រដ្ឋបាលដែនដីបច្ចុប្បន្ន ( ខេត្ត វិញ ឡុង)
ផែនទី កាលបរិច្ឆេទនៃការវាទទីនៃ ជនជាតិ ឬ អាណាចក្រនានា មុខ វត្តមាន កងទ័ពបារាំង នៅ តំបន់ ឥណ្ឌូ ចិន

ខេត្តបាសាន នេះធ្លាប់ជារាជាធានីរបស់ខ្មែរ ដែលមានព្រះរាជាច្រើនព្រះអង្គបានគ្រងរាជ្យបន្តបន្ទាប់នៅទីនោះ៖

១៖ ព្រះបាទចៅពញាយ៉ាត (១៣៩៤-១៤៦៣) ទ្រង់បានមកបង្កទ័ពនៅទួលបាសានអស់រយៈពេល ៥ខែ ទើបលើកទ័ពទៅវាយរំដោះក្រុងអង្គរពីអំណាចរបស់ព្រះចៅកំបង់ពិសី ដែលជាស្ដេចសៀមត្រួតត្រានៅអង្គរបន្ទាប់ពីព្រះចៅបាអាត និងព្រះចៅបាសាត។ ក្រោយមក ព្រះបាទចៅពញាយ៉ាតក៏បានទៅតាំងរាជវាំងនៅទួលបាសានមួយរយៈទៀត រួចក៏ប្ដូរមកតាំងរាជធានីនៅក្រុងចតុមុខ (ភ្នំពេញសព្វថ្ងៃ) ដែលកាលណោះភ្នំពេញត្រូវបានព្រះរាជាប្រសិទ្ធនាមថា «ក្រុងចតុមុខ មង្គលសកល កម្ពុជាធិបតី សិរីធរ បវរឥន្ទបត្តបុរី រដ្ឋរាជសីមា មហានគរ»។

២៖ ព្រះបាទស្រីសុរិយោទ័យ (១៤៧២-១៤៨៦) ជាបុត្ររបស់ព្រះបាទនរាយណ៍រាជា និងត្រូវជាចៅរបស់ព្រះបាទពញាយ៉ាត។ ដោយអាក់អន់ស្រពន់ចិត្តមិនបានស្នងរាជ្យពីព្រះបិតា (រាជ្យបល្ល័ង្កបានបន្តទៅលើព្រះបាទស្រីរាជា ដែលត្រូវជាព្រះអនុជទី២របស់ព្រះបាទនរាយណ៍រាជា) ព្រះបាទស្រីសុរិយោទ័ក៏មកតាំងអំណាចស្វយ័តនៅទួលបាសាន គ្រប់គ្រង ខេត្តបាសាន ខេត្តរោងដំរី ខេត្តព្រៃនគរ ខេត្តលង់ហោរ ខេត្តព្រៃបាក់ដែង ពោលគឺចាប់ពីតំបន់ទួលបាសានដល់ដែនដីកម្ពុជាក្រោមទៅទល់នឹងនគរចម្ប៉ា។

ពេលនោះហើយដែលកម្ពុជាត្រូវបែងបាក់ជា ៣នគរ៖ មួយផ្នែកស្ថិតក្រោមការត្រួតត្រារបស់ព្រះបាទស្រីសុយោទ័យ។ មួយផ្នែកទៀត គឺចាប់ពីខាងលិចទន្លេសាបទៅទល់នឹងថៃភាគខាងកើត និងថៃភាគឦសាន ស្ថិតក្រោមការត្រួតត្រារបស់ ព្រះបាទស្រីរាជា ដែលកំពុងវាយរំដោះទឹកដីពីព្រះចៅសៀមនៅក្រុងអយុធ្យា។ មួយផ្នែកផ្សេងទៀត ដែលមានរាជធានីនៅចតុមុខ ស្ថិតក្នុងអំណាចរបស់ព្រះបាទធម្មរាជា ដែលត្រូវជាព្រះអនុជរបស់ព្រះបាទស្រីរាជា និងជាម្ចាស់មារបស់ព្រះបាទស្រីសុរិយោទ័យ។

ចុងក្រោយ រាជ្យបល្ល័ង្កបានទៅលើដៃរបស់ព្រះបាទធម្មរាជា ដែលជាកូនកាត់ខ្មែរសៀុម ដោយព្រះបិតារបស់ព្រះអង្គគឺព្រះបាទពញាយ៉ាត មាតាគឺស្នំឯកជនជាតិឈ្មោះ ស៊ីសាង៉ាម ដែលប្អូនស្រីរបស់ព្រះ​ចៅកំបង់ពិសី។ ព្រះបាទធម្មរាជាមានព្រះរាជបុត្រចំនួន ២ព្រះអង្គ គឺព្រះបាទស្រីសុគន្ធបទ និងព្រះបាទច័ន្ទរាជា។

៣៖ ព្រះបាទស្រីសុគន្ធបទ (១៥០៤-១៥១២) ជាបុត្ររបស់ព្រះបាទធម្មរាជា និងជាចៅព្រះបាទពញាយ៉ាត។ ថ្វីដ្បិតទ្រង់មានបុព្វរាជធានីនៅក្រុងចតុមុខក៏ពិតមែន ប៉ុន្តែព្រះអង្គក៏បានទៅគង់លម្ហែ និងប្រកបរាជកិច្ចនៅរាជវាំងទួលបាសានផងដែរ ដោយទុកឲ្យព្រះអនុជ គឺព្រះអង្គច័ន្ទ (អនាគតព្រះបាទច័ន្ទរាជា) ដែលជាមហាឧបរាជគង់នៅគ្រប់គ្រងរាជវាំចតុមុខជំនួស។

៤៖ ព្រះបាទរាមាជើងព្រៃ (១៥៩៣-១៥៩៦) ថ្វីដ្បិតសៀវភៅប្រវត្តិសាស្ត្រសរសេរថា ព្រះអង្គមានប្រវត្តិវង្សាវតាមិនច្បាស់លាស់ ប៉ុន្តែព្រះអង្គជាព្រះវីរក្សត្រដែលបានដឹកនាំទ័ពវាយរំដោះក្រុងលង្វែកពីអំណាច​សៀម ក្នុងរជ្ជកាលព្រះចៅឯកទសរដ្ឋ (ព្រះអនុជរបស់ព្រះបាទសម្ដេចព្រះនរសូរមហារាជ) មកវិញផងដែរ។ មុនរជ្ជកាលព្រះបាទរាមាជើងព្រៃ គឺក្នុងរជ្ជកាលព្រះជ័យជេដ្ឋាទី១ (អាយុ១១ឆ្នាំ) និងព្រះបិតាព្រះសត្ថាទី១ ក្រុងលង្វែកត្រូវបានកងទ័ពសៀមដុតបំផ្លាញខ្ទេចអស់ ក្រោមប្រតិបត្តិការសឹករបស់ព្រះចៅនរសូរ (ថៃហៅ ព្រះចៅណារេសួន) កាលព្រះអង្គសោយរាជ្យនៅក្រុងអយុធ្យា។

ក្នុងកាលសម័យរៀបចំគម្រោងការរំដោះក្រុងលង្វែក និងក្នុងពេលឡើងសោយរាជ្យសម្បត្តិជាព្រះ​មហាក្សត្រខ្មែរ ព្រះបាទរាមាជើងព្រៃក៏បានទៅគង់នៅរាជរាំងទួលបាសាន ហើយក៏សោយទិវង្គតនៅទីនេះដែរ។

៥៖ ព្រះបាទស្រីសុរិយោពណ៌ (១៦០៣-១៦១៨) ជាក្សត្រដែលទទួលបានការគោរពស្រលាញ់ពីប្រជានុរាស្ត្រ ព្រះអង្គជាព្រះអនុជរបស់ព្រះបាទសត្ថាទី១។ នៅពេលកងទ័ពសៀមរបស់រាជមនូ ដែលជាមេទ័ពរបស់ព្រះចៅនរសូរវាយចូលក្រុងលង្វែកនោះ ព្រះបាទស្រីសុយោពណ៌ (ក្នុងឋានៈជាមេទ័ព) បានដឹកនាំទ័ពប្រយុទ្ធយ៉ាងស្វិតស្វាញទប់ទល់នឹងកងទ័ពសៀម តែចុងក្រោយក្រុងលង្វែកត្រូវសៀមវាយបែកទាល់តែបាន ហើយទ្រង់ក៏ត្រូវសៀមចាប់ជាឈ្លើយសឹកបញ្ជួនទៅក្រុងអយុធ្យា។

ក្រោយមក ក្សត្រិយ៍ព្រះមហាទេវី ដែលជាព្រះអយ្យកាបានសុំអង្វរស្ដេចសៀម ដើម្បីយាងព្រះស្រីសុរិយោពណ៌មកគ្រប់គ្រងនគរកម្ពុជាវិញ។ ស្ដេចសៀមក៏បានយល់ព្រមតាមសំណើរបស់ព្រះមហាទេវី ដោយគិតថាអាចយកនគរខ្មែរជានគរចំណុះរបស់សៀុមបាន តាមរយៈលើកព្រះបាទស្រីសុយោពណ៌ឱ្យឡើងគ្រងរាជ្យបល្ល័ង្ក។

នៅពេលដែលព្រះបាទស្រីសុរិយោពណ៌មកគ្រងរាជ្យសម្បត្តិនៅកម្ពុជាវិញ ព្រះអង្គបានប្ដូររាជធានីទៅក្រុងឧដុង្គ ហើយក៏គង់នៅរាជវាំងទួលបាសាននេះផងដែរ។ ដោយមិនចង់ឱ្យនគរកម្ពុជាស្ថិតក្រោមចំណុះរបស់សៀម ព្រះបាទស្រីសុរិយោពណ៌ក៏បានប្ដូរទៅភ្ជាប់ទំនាក់ទំនងជាមួយព្រះចៅនគរអណ្ណាម ដែលកាលណោះមានរាជធានីនៅក្រុងវ៉េ (Hue) ដោយបានស្ដីដណ្ដឹងព្រះនាងអង្គចូវ (បុត្ររបស់ព្រះចៅក្រុងវ៉េ) ឱ្យរៀបអភិសេកជាមួយព្រះបាទជ័យជេដ្ឋាទី២ ដែលជារាជបុត្ររបស់ព្រះអង្គ។

៦៖ នាគ្រិស្ដសករាជ ១៥៩៦-១៦០៣ (ក្នុងសម័យឧដុង្គ) មានក្សត្រ៣អង្គគង់នៅរាជវាំងទួលបាសាន ក្នុងនោះមានព្រះអង្គតន់ទី១ ព្រះអង្គអន និងសម្តេចកែវហ្វាពញាញោម ដែលមានតែការបង្កសង្គ្រាមដណ្ដើមរាជបល្ល័ង្ក បង្កអសន្តិភាព ហែកហួរទឹកដី និងធ្វើឱ្យបាត់បង់ទឹកដីខ្មែរជាច្រើនខេត្តខណ្ឌថែមទៀតផង។

សូមបញ្ជាក់ថា ខេត្តបាសានមានទីតាំងភូមិសាស្ត្រ៖ នៅទិសខាងកើតមានបឹង នៅទិសអាគ្នេយ៍មានទន្លេមេគង្គ នៅទិសខាងត្បូងមានព្រៃធំ ដែលសុទ្ធតែជាសក្ដានុពលទេសចរណ៍ថ្មីសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តដំណើរទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ៕

ខេត្តបាសាន ស្ថិតនៅតំបន់ទួលបាសានបច្ចុប្បន្ន នៅក្នុង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដែលមានប្រាសាទនៅទីតាំងនោះគឺ ប្រាសាទព្រះធាតុទួលបាសាន។ ខេត្តនេះធ្លាប់ជារាជាធានីរបស់ខ្មែរ ដែលមានព្រះរាជាគ្រងរាជ្យនៅទីនោះគឺ

១- ព្រះបាទពញាយ៉ាត ១៣៩៤-១៤៦៣ ទ្រង់បានមកករទ័ពនៅទីនេះរយៈពេល៥ខែ ទើបលើកទ័ពទៅវាយរំដោះក្រុងអង្គរពីសៀម ក្រោយមកក៍មកតាំងរាជវាំងនៅទីនេះ១រយៈ រួចក៍មកតាំងរាជវាំងនៅចតុមុខភ្នំពេញសព្វថ្ងៃ។

២- ព្រះបាទស្រីសុរិយោទ័យ ១៤៧២-១៤៨៦ ជាបុត្រព្រះបាទនរាយណ៍រាជាត្រូវជាចៅព្រះព្រះបាទ​ពញាយ៉ាត ដោយអាក់អន់ស្រពន់ចិត្តមិនបានស្នងរាជពីបីតាក៍មកតាំងតំបន់ស្វ័យយ័ត្ននៅទីនេះគ្រប់គ្រងតំបន់ រាជធានីទួលបាសាន រោងដំរី ព្រៃនគរ លង្ហោ ព្រៃបាក់ដែង ទៅទល់នគរចម្ប៉ា។

៣- ព្រះបាទស្រីសុគន្ធបទ ១៥០៤-១៥១២ ជាបុត្រព្រះបាទធម្មោរាជា និងជាចៅព្រះបាទពញាយ៉ាត ក៏មកគង់នៅរាជវាំងទួលបាសាន ប្រកបកិច្ចការផែនដី ដោយទុកឲ្យព្រះអនុចមហាឧបរាជ អង្គចន្ទគង់នៅគ្រប់គ្រងរាជវាំចតុមុខ

៤- ព្រះបាទរាមាជើងព្រៃ ១៥៩៣-១៥៩៦ ជាក្សត្រដែលបានដឹកនាំទ័ពវាយរំដោះក្រុងលង្វែកពីសៀមមកវិញ ដោយក្រុងលង្វែកត្រូវសៀមដុតបំផ្លាញខ្ទេចអស់ ទ្រងក៍មកគង់នៅរាជរាំងទួលបាសាន ហើយក៍សុគតនៅទីនេះដែរ។

៥- គ.ស ១៥៩៦-១៦០៣ មានស្តេច៣អង្គគង់នៅរាជវាំងទួលបាសាន គឺទី១ អង្គតន់ទី១ -ទី២ អង្គអន និងទី៣សម្តេចកែវាពញាញោម (អន+ញោម)ជាស្តេចចោម្សៀត។
៦-​ ព្រះបាទស្រីសុរិយោពណ៌ ១៦០៣-១៦១៨ជាក្សត្រដែលទទួលការគោរពស្រឡាញចូលចិត្តពីប្រជារាស្គ្រ នៅពេលសៀមវាយចូលក្រុងលង្វែកព្រះអង្គបានប្រយុទ្ធយ៉ាងស្វិតស្វាញទល់នឹងចោសៀម តែចុងក្រោយក្រុងលង្វែកត្រូវសៀមវាយបែកទ្រង់ក៍ត្រូវសៀមចាប់ជាឈ្លើយសឹកហើយបញ្ជូលទៅប្រទេសវា។ក្រោយមកព្រះមហាទេវីក្សត្រីជាព្រះអយ្យកាបានសូមអង្វរព្រះចៅក្រុងសៀមសូមយាងព្រះស្រីសុរិយោពណ៌មកគ្រប់គ្រងនគរវិញ ព្រះចៅក្រុងសៀមក៍យល់ព្រមដោយគឹតថាអាចប្រើក្សត្រអង្គនេះជាកូនអុក តែខុសបំនងស្រឡះ។ព្រះបាទស្រីសុរិយោបណ៍បានមកគ្រងរាជដោយគង់នៅរាជវាំងទួលបាសាន ហើ្យក៍បានភ្ជាប់ទំនាក់ទំនងនឹងក្រុងវ៉េនគរអណ្ណាមដើម្បីសងសឹកនឹងនគរសៀមដែលបានវាយកំទេចក្រុងលង្វែក។ឧញ៉ាពិជ័យនាគ ជាមន្ត្រីនៅខេត្តបាសាននេះ។

ខែត្រខ្មែរនៅសម័យស្រីសន្ធរ÷
  1. ខេត្តបាសាន
  2. ខេត្តស្ទោង
  3. ខេត្តអាសន្ទុក
  4. ខេត្តជីក្រែង
  5. ខេត្តរលួស
  6. ខេត្តមហានគរ
  7. ខេត្តជាំខ្សាន្ដ
  8. ខេត្តជើងព្រៃ
  9. ខេត្តស្ទឹងត្រែង
  10. ខេត្តកំពង់សៀម
  11. ខេត្តមង្គលបុរី
  12. ខេត្តបាត់ដំបង
  13. ខេត្តក្រគរ
  14. ខេត្តពោធិសាត់
  15. ខេត្តអម្រាគគិរីបូរណ៍
  16. ខេត្តរលាប្អៀរ
  17. ខេត្តក្រង
  18. ខេត្តឫស្សីសាញ
  19. ខេត្តតាមសីមា
  20. ខេត្តរយ៉ង
  21. ខេត្តសុរិន្ទ
  22. ខេត្តសិង្គារ
  23. ខេត្តគោកសេះ
  24. ខេត្តអន្លង់រាជ
  25. ខេត្តព្រហ្មទេព
  26. ខេត្តព្រែកក្ដី
  27. ខេត្តម្លូព្រៃ
  28. ខេត្តត្នោត
  29. ខេត្តទឹកជោរ

កំពង់ចាម​: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​ថ្នាក់​ដឹក​នាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញចុះ​ពិនិត្យ​ប្រសាទ​បុរាណ​ទួលបាសាន ដែលជា​រាជធានី​បុរាណ​ប្រវត្តិសាស្រ្តមួយ ស្ថិតនៅ​​ក្នុង​ភូមិកំផ្លាក​ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដេីម្បី​សិក្សា​ស្វែងយល់​ ក្នុង​ការ​កែប្រែតំបន់នេះ​ឲ្យ​ក្លាយ​ទៅ​ជារមណីយដ្ឋាន ទេសចរណ៍។

លោក​ ស៊ីម គង់​ អភិបាល​ស្រុក​ស្រីសន្ធរ​ បានឲ្យដឹងថា​ កាលពីសម័យបុរាណតំបន់ទួលបាសាន ធ្លាប់ជា​រាជធានី​បាសាន ស្ថិតនៅ​ក្នុង​ស្រុក​ស្រីសឈរ​ ដែលបច្ចប្បន្ន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយ​មានប្រាសាទនៅទីតាំងនោះគឺ ប្រាសាទព្រះធាតុទួលបាសាន​ តំបន់​នេះធ្លាប់ជារាជាធានីរបស់ខ្មែរ ដែលមានព្រះរាជាគ្រងរាជ្យនៅទីនោះគឺ៖​ ១- ព្រះបាទពញាយ៉ាត ១៣៩៤-១៤៦៣ ទ្រង់បានមកករទ័ពនៅទីនេះរយៈពេល៥ខែ ទើបលើកទ័ពទៅវាយរំដោះក្រុងអង្គរពីសៀម ក្រោយមកក៏មកតាំងរាជវាំងនៅទីនេះមួយ​រយៈ​ រួចក៏មកតាំងរាជវាំងនៅចតុមុខភ្នំពេញសព្វថ្ងៃ។

២- ព្រះបាទស្រីសុរិយោទ័យ ១៤៧២-១៤៨៦ ជាបុត្រព្រះបាទនរាយណ៍រាជាត្រូវជាចៅព្រះព្រះបាទពញាយ៉ាត ដោយអាក់អន់ស្រពន់ចិត្តមិនបានស្នងរាជពីបីតាក៏មកតាំងតំបន់ស្វ័យយ័ត្ននៅទីនេះគ្រប់គ្រងតំបន់ រាជធានីទួលបាសាន រោងដំរី ព្រៃនគរ លង្ហោ ព្រៃបាក់ដែង ទៅទល់នគរចម្ប៉ា។

៣- ព្រះបាទស្រីសុគន្ធបទ ១៥០៤-១៥១២ ជាបុត្រព្រះបាទធម្មោរាជា និងជាចៅព្រះបាទពញាយ៉ាត ក៏មកគង់នៅរាជវាំងទួលបាសាន ប្រកបកិច្ចការផែនដី ដោយទុកឲ្យព្រះអនុចមហាឧបរាជ អង្គចន្ទគង់នៅគ្រប់គ្រងរាជវាំចតុមុខ។

៤- ព្រះបាទរាមាជើងព្រៃ ១៥៩៣-១៥៩៦ ជាក្សត្រដែលបានដឹកនាំទ័ពវាយរំដោះក្រុងលង្វែកពីសៀមមកវិញ ដោយក្រុងលង្វែកត្រូវសៀមដុតបំផ្លាញខ្ទេចអស់ ទ្រងក៏មកគង់នៅរាជរាំងទួលបាសាន ហើយក៏សុគតនៅទីនេះដែរ។

៥- គ.ស ១៥៩៦-១៦០៣ មានស្តេច៣អង្គគង់នៅរាជវាំងទួលបាសាន គឺទី១ អង្គតន់ទី១ -ទី២ អង្គអន និងទី៣សម្តេចកែវាពញាញោម (អន+ញោម)ជាស្តេចចោម្សៀត។

៦-​ ព្រះបាទស្រីសុរិយោពណ៌ ១៦០៣-១៦១៨ជាក្សត្រដែលទទួលការគោរពស្រឡាញចូលចិត្តពីប្រជារាស្គ្រ នៅពេលសៀមវាយចូលក្រុងលង្វែកព្រះអង្គបានប្រយុទ្ធយ៉ាងស្វិតស្វាញទល់នឹងចោសៀម តែចុងក្រោយក្រុងលង្វែកត្រូវសៀមវាយបែកទ្រង់ក៏ត្រូវសៀមចាប់ជាឈ្លើយសឹកហើយបញ្ជូលទៅប្រទេសវា។ក្រោយមកព្រះមហាទេវីក្សត្រីជាព្រះអយ្យកាបានសូមអង្វរព្រះចៅក្រុងសៀមសូមយាងព្រះស្រីសុរិយោពណ៌មកគ្រប់គ្រងនគរវិញ ព្រះចៅក្រុងសៀមក៏យល់ព្រមដោយគឹតថាអាចប្រើក្សត្រអង្គនេះជាកូនអុក តែខុសបំនងស្រឡះ។ព្រះបាទស្រីសុរិយោបណ៍បានមកគ្រងរាជដោយគង់នៅរាជវាំងទួលបាសាន ហើយក៏បានភ្ជាប់ទំនាក់ទំនងនឹងក្រុងវ៉េនគរអណ្ណាម​ ដើម្បីសងសឹកនឹងនគរសៀម​ដែលបានវាយកំទេចក្រុង​លង្វែក។

ខេត្តបាសាន មានលក្ខណៈភូមិសាស្ត្រ÷ទិសខាងកើត មានបឹង​ ទិសអាគ្នេយ៍ មានទន្លេមេគង្គ​ ទិសទក្សិណ និងមានព្រៃធំផងដែរ​

“ស្រីសន្ធរ​​​” មិនមែន​​​មក​​​ពី​​ “ស្រីសឈរ” ​​​ទេ​​​ ​​​គឺ​​​មក​​​ពី​ ​ស្រីយសោធរ
«ស្រីសន្ធរ​​​»មិនមែន​​​មក​​​ពី​​«​ស្រីសឈរ»​​​ទេ​​​ ​​​គឺ​​​មក​​​ពី​«​​ស្រីយសោធរ» ដែល​​​ជាឈ្មោះរាជធានី​​​អង្គរ​​​ដ៏​​​ល្បីល្បាញ​​​ និង​​​ជា​​​ប្រពៃណី​​​របស់​​​ចក្រភព​​​កម្ពុជទេស​​​​​​។ អ្នកគ្រូ​​​ពៅសោវរស​​​ពន្យល់​​​រឿង​​​នេះ​​​ថា​​​ ​​​មក​​​ពី​​​ខ្មែរ​​​មិន​​​ចេះ​​​ហៅ​​​ពាក្យ បី​​​បួន​​​ព្យាង្គ​​​ ​​​ទេីប​​​ហៅសង្កត់​​​យក​​​តែ​​​ព្យាង្គដេីម​ «ស្រី»​​ និង​​​ចុង​​​«ធរ»​​​ទុក​​​។ ​ឈ្មោះនេះក្រោយមក​​​បន្សល់​​​ទុក​​​នៅ​​​បួន​​​ទីតាំង​​​ទី១​​​ ស្រុក​​​ស្រីសន្ធរ, ​​​ទី​​​២​​​ ស្រុក​​​សុីធរ​​​ពារាំង​​​ ដែល​​​នៅសល់ត្រឹម​​​ឃុំសុីធរ​​​ វត្ត​​​សុីធរ, ​​​ទី៣ ស្រុក​​​សុីធរ​​​កណ្តាល និង​​​ទី៤​​​ នៅ​​​ខេត្ត​​​ស្រីយសោធរ​​​ នា​​​ភាគ​​​ឥសាន​​​ប្រទេស​​​ថៃ​​​សព្វ​​​ថ្ងៃ​​​។ ​តាម​​​ភស្តុតាង​​​ទាំង​​​នេះ​​​ ​​​រាជធានី​​​ស្រី​​​យសោធរ(បុរៈ)​​​នៅ​​​អង្គរ​​​ ​​មាន​​​ជេីង​​​ដេីរតាម​​​មនុស្ស​​​ទៅ​​​ប្រតិស្ថាន​​​នៅ​​​ទីតាំង​​​ថ្មី​​​ពីរ​​​កន្លែង​​​ផ្សេងគ្នា​​​ ​​​គឺនៅ​​​ខាងត្បូង​​​និង​​​ខាង​​​កេីត​​​ទន្លេមេគង្គ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​សព្វថ្ងៃ​​​ និង​​​នៅ​​​ខាង​​​ជេីង​​​ជួរ​​​ភ្នំ​​​ដងរែក​​​​​​ក្នុង​​​ភាគ​​​ឥសាន​​​ថៃ​​​សព្វថ្ងៃ​​​។ ​អ្នក​​​ខ្លះ​​​យល់​​​ថា​​​ រាជធានីទួលបា​​​សាន​​​ស្រីសន្ធរ​​​​​​នៅ​​​វត្ត​​​ព្រះធាតុបារាយណ៍​​​ ​​​តែ​​​ខ្ញុំ​​​ពិបាក​​​ជឿ​​​បាន​​​ ​​​ដោយសារ​​​ទីនោះ​​​គ្មានស្ថាននាម​​​​​​«ទួលបាសាន»​​​ ​​​ឬ​​​ «ប៉ាសាន»​​​ដែល​​​ចិន​​​បាន​​​កត់ត្រា​​​នៅ​​​ទសវត្សរ៍​​​១៣៧០​​​។ ​​​ផ្ទុយ​​​ទៅ​​​វិញ​​​ ​​​នៅ​​​តំបន់​​​វត្ត​​​សុីធរ​​​ ​​​ទេីប​​​មាន​​​ទួល​​​បាសាន​​​ ​​​ព្រម​​​ទាំង​​​អនុវិទ្យាល័យ​​​ទួលបាសាន​​​ផង​​​។ ​​​ហេតុនេះ​​​រាជធានី​​​ស្រីសន្ធរ​​​​​​ទួលប៉ាសាន​​​ គួរ​​​តែ​​​តាំង​​​នៅ​​​តំបន់​​​វត្តសុីធរ ​​​ក្នុង​​​ឃុំសុីធរ​​​ស្រុក​​​ខ្សាច់កណ្តាល​​​ខេត្ត​​​កណ្តាល​​​សព្វ​​​ថ្ងៃ​​​នេះ​​​។​​​

ខេត្ត ក្រមួន ស Kiên Giang

ភាសា វៀតណាម ក្រមួន = Sáp សាប ចំណែក ស = Trắng ច័ន្ទ ដែល ក្រមួន ស = Sáp trắng បើតាម ភាសាអគ្លេស គេហៅថា Wax Candle ត្រូវជាមួយ ទៀន និង ក្រមួន ប្រើសម្រាប់ដុតបំភ្លើ។ ការសិក្សាអំពី ការផលិត ក្រមួនទៀន beeswax candles ត្រូវបានគេធ្វើឡើង និងបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅ គ. ស ១៥០០ ដោយអាចបំបែកទៅជា ពណ៍ ស beeswax candles@White ដែលនេះ មានន័យថា ខេត្ត ក្រមួន ស ជាខេត្តជំនាញខាងនាំចេញ ក្រមួន ស ឬ ទៀន នាសម័យនោះ ។

ឆក ឈូង ញោច និង កៀន «ឆក និង​ឈូង» ជា​ញោច​សមុទ្រ ទន្លេ ស្ទឹង ដែល​ជា​ញក ជា​កៀនចូល​ក្នុង​ច្រាំង ។ ឧ. ឆក​កំពង់សោម ឈូង​សមុទ្ទ​ថៃ ។ «ញោច» សម្គាល់​របត់​នៅ​តាម​ទន្លេ ព្រែក ស្ទឹង ។ «កៀន» សម្គាល់​ញោច​តូច ។ ឧ. ស្រុក​កៀនស្វាយ (កណ្ដាល) កៀនឃ្លាំង (ភ្នំពេញ) ។

ជាការសង្ខេបអំពី ឈ្មោះក្រមួន ស យើងកំណត់ថា ជាខេត្តផលិត ទៀនចេញពី ក្រមួន សត្វឃ្មុំ។ ចំណែក រឿង វៀតណាមដូរទៅជា កៀនយ៉ាង ឬ កៀនហ្សាង តាមពិតជា ដែនដីរបស់ខ្មែរ១ ចំណែកគ្រប់គ្រងដោយព្រះអង្គច័ន្ទ រាជា ហើយដីដែលនៅក្បែរនោះ គេហៅថា ក្បែរច័ន្ទ ឬ ក្បែរអង្គច័ន្ទ ន័យនេះ វាដូចនឹង កៀនសួយ គឺ ក្បែរស្រុកសួយ វាក្លាយជា កៀនស្វាយៗ Soui. Suy, Svuai . 


(ចន្ទរាជា ឬ ចៅពញ្ញាចន្ទ (អង់គ្លេស: Chan Reachea or Chao Ponhea Chan) (ប្រ.ស|គ.ស ០០០០ -១៥៦៦) រជ្ជកាលគ្រងរាជ (គ.ស ១៥១៦-១៥៦៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២នៅ រាជធានីលង្វែក ក្នុងឆ្នាំកុរ ឯកស័ក ព.សករាជ ២០៨៣ ត្រូវនិង គ.សករាជ ១៥៣៩ ត្រូវនិង មហាសករាជ ១៤៦២ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះបរមរាជា ចន្ទរាជា" ដែលពិធីរាជាភិសេកលើកទី២នេះ បានធ្វើឡើងអំឡុងពេលដែល ឥសីភ័ត្តសួស បានរកឃើញព្រះខ័នរាជ ក្នុងដើមចម្បក់មួយ នាស្រុកអាសន្ទុក (បច្ចុប្បន្ន: កំពង់ធំ) ដែលព្រះខ័នរាជនេះ ត្រូវបានលាក់ទុក ក្នុងរាជ ស្រីសុគន្ធបទ អំឡុងពេលទ្រង់ភៀសខ្លួនពីរាជធានីទួលបាសាន ។[)

ក្រមួនស គឺជា​ខេត្ត​មួយ នៅ​ដែនដី​ ត្រូវបាន រដ្ឋាភិបាល​យួន​ប្តូរ ឈ្មោះ​ទៅជា​ភាសា​យួន​ថា ខេត្ត កៀង យ៉ាង ឬ កៀន ហ្សាង ( Kiên Giang ) ។ មជ្ឈមណ្ឌល​របស់​ខេត្ត​គឺ​ទីក្រុង ក្រមួនស (Thanh Pho Rach Gia) ឆ្ងាយ​ពី​ទីក្រុង​ព្រៃនគរ ប្រមាណ ២៥០ គីឡូម៉ែត្រ​ឆ្ពោះទៅ​ទិស​ខាងជើង​។ ទិស​ឦ​- សាន នៃ​ខេត្ត​ក្រមួនស ជាប់​នឹង​ខេត្តមាត់ជ្រូក​ ទិស​ខា កើត ជាប់ នឹង​ទីក្រុង​ព្រែក​ឫស្សី​ ទិសអាគ្នេយ៍​ជាប់​នឹង​ខេត្តពលលាវ, ទិស​ខាងត្បូង​ជាប់​នឹង​ខេត្ត​ទឹកខ្មៅ​, ទិស​ខាងជើង​ជាប់​ព្រំដែន ប្រទេស​កម្ពុជា ដែលមាន​បន្ទាត់​ព្រំដែន​ប្រវែង ៥៤​គីឡូម៉ែត្រ ទិស​ខាងលិច​ជាប់​នឹង​ឈូង​សមុទ្រថៃ ដែលមាន​បន្ទាត់ ព្រំដែន ប្រវែង ២០០ គីឡូម៉ែត្រ។ ខេត្ត​ក្រមួន​សមាន​កោះ​តូចធំ​ជាង ១០០ នៅក្នុង​សមុទ្រ។ ខេត្ត​ក្រមួន​សមាន​ផ្ទៃដី ៦ ២៩៩ គីឡូម៉ែត្រ ក្រឡា។​

បច្ចុប្បន្ននៅកម្ពុជានៅសល់វិថីមួយដែលមានឈ្មោះថា វិថីក្រមួនស ដែលគិតចាប់ពី មហាវិថីព្រះមុនីវង្ស មកដល់ មហាវិថីព្រះនរោត្តម ខាងជើង មន្ទីរពេទ្យព្រះអង្គឌួង

ខេត្ត ក្រមួនស គឺជា​ខេត្ត​មួយ នៅ​ដែនដី​កម្ពុជា​ក្រោម ត្រូវបាន រដ្ឋាភិបាល​យួន​ប្តូរ ឈ្មោះ​ទៅជា​ភាសា​យួន​ថា ខេត្ត កៀង យ៉ាង ( Kiên Giang ) ។ មជ្ឈមណ្ឌល​របស់​ខេត្ត​គឺ​ទីក្រុង ក្រមួនស (Thanh Pho Rach Gia) ឆ្ងាយ​ពី​ទីក្រុង​ព្រៃនគរ ប្រមាណ ២៥០ គីឡូម៉ែត្រ​ឆ្ពោះទៅ​ទិស​ខាងជើង​។ ទិស​ឦ​- សាន នៃ​ខេត្ត​ក្រមួនស ជាប់​នឹង​ខេត្ត​មាត់ជ្រូក​, ទិស​ខា កើត ជាប់ នឹង​ទីក្រុង​ព្រែក​ឫស្សី​, ទិសអាគ្នេយ៍​ជាប់​នឹង​ខេត្ត​ពលាវ​, ទិស​ខាងត្បូង​ជាប់​នឹង​ខេត្ត​ទឹកខ្មៅ​, ទិស​ខាងជើង​ជាប់​ព្រំដែន ប្រទេស​កម្ពុជា ដែលមាន​បន្ទាត់​ព្រំដែន​ប្រវែង ៥៤​គីឡូម៉ែត្រ ទិស​ខាងលិច​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ ដែលមាន​បន្ទាត់ ព្រំដែន ប្រវែង ២០០ គីឡូម៉ែត្រ ។ ខេត្ត​ក្រមួន​សមាន​កោះ​តូចធំ​ជាង ១០០ នៅក្នុង​សមុទ្រ ។ ខេត្ត​ក្រមួន​សមាន​ផ្ទៃដី ៦.២៩៩ គីឡូម៉ែត្រ ក្រឡា ។​

អំពី​ពាក្យ ក្រមួនស​៖
​ពាក្យ​ថា ក្រមួនស មកពី ក្រមួន និង ស​។​

​ក្រមួន (​នាម​) វត្ថុ​មាន​ព៌​ណ​លឿង​, ​លឿងចាស់​, លឿងខ្ចី​ឬ​ព៌​ណស​ក៏មាន ជា​វត្ថុ​មាន​អាកា​រៈទ​ន់​ល្អិត ធ្វើជា​ទៀន​អុជ​បាន​, កើត​ពី​ទឹក ឃ្មុំ ។ ក្រមួនមាត់ គឺ​ក្រមួន​ស្ល​លាយ​នឹង​ប្រេង និង​គ្រឿង​ក្រ អូ​ប​ឯទៀត​សម្រាប់​លាប​បបូរមាត់ ។​សាច់​ខ្យង ដែលមាន​ពណ៌​លឿង​ដូច​ក្រ មួន​ក៏​ហៅថា ក្រមួន ដែរ ។​

​ស​៖ ( គុណនាម ) ដែលមាន​ពណ៌​សម្បុរ​ដូច​សំឡីកប្បាស​, ពណ៌​ស​,​សំពត់​ស​, សក្បុស​, ស​ណាស់ ។ សរុបមក ខេត្ត​ក្រមួនស មានន័យថា ខេត្ត​ដែលមាន ក្រមួន ពណ៌ ស ។​

​ប្រវត្តិ​៖
​ឆ្នាំ ១៨៣២ ក្រមួនស​ឋិត​នៅក្នុង​ខេត្ត​ពាម ( Hà Tiên ) ដែលជា​អតីត​ខេត្ត​ខ្មែរ​មួយ ក្នុងចំណោម​ខេត្ត​ទាំង ៦ នៅ​កម្ពុជា​ក្រោម នា​សម័យ​នោះ ។​

​ឆ្នាំ ១៨៧៦ បារាំង​បាន​ចែក​ភូមិ សាស្ត្រ​នៅ​កម្ពុជា​ក្រោម ជា ៥ តំបន់​រដ្ឋបាល​ធំៗ ហើយ​នៅក្នុង​តំបន់​នីមួយ គេ​ចែកចេញជា និគម​តូចៗ មួយទៀត បានជា​ខេត្ត​ពាម (Hà Tiên ) ពី​ដើម​ត្រូវបាន​ចែកជា ២ គឺ ៖

១.​ពាម ( Hà Tiên )
២.​ក្រមួនស ( Rach Gia )

នៅ​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​ទាំងពីរ​គឺ ពាម និង ក្រមួនស ត្រូវបាន​ក្លាយជា​ខេត្ត​ទាំង ២ គឺ ខេត្ត​ពាម និង​ខេត្ត​ក្រមួនស ។​

​ពេលដែល​កម្ពុជា​ក្រោម នៅក្រោម​ការកាន់កាប់ នៃ​របប​សាធារណរដ្ឋ​វៀតណាម (Việt Nam Cộng Hoà) ខេត្ត​ពាម និង ខេត្ត​ក្រមួនស រដ្ឋាភិបាល​វៀតណាម​មួយ​នេះ បាន​ច្របាច់​បញ្ចូល ខេត្ត​ទាំងពីរ​នេះ​ឲ្យ​ចូលគ្នា​ទៅជា​ខេត្ត​មួយ ហើយ​ផ្លាស់​ឈ្មោះ​ថ្មី ទៅជា​ភាសា​យួន​មួយ​ទៀតថា ខេត្ត​កៀង​យ៉ាង (Kiên Giang ) ចំណែក​ខ្មែរក្រោម​វិញ នៅតែ​ហៅថា​ខេត្ត​ក្រមួនស តាម​ភាសាជាតិ របស់ខ្លួន ។​

រដ្ឋបាល​ភូមិសាស្ត្រ​៖

​បច្ចុប្បន្ន រដ្ឋាភិបាល​វៀតណាម បាន​កែប្រែ​ឈ្មោះ​ភូមិ ឃុំ ស្រុក នៃ​ខេត្ត​ក្រមួនស​ទៅ​ភាសា​យួន និង​បាន​បែងចែក​រដ្ឋ​ភូមិសាស្ត្រ ចេញ​ជាច្រើន​ភូមិ ឃុំ​និង​ស្រុក ។​

​ភូមិសាស្ត្រ​ខេត្ត​ក្រមួនស ពេលនេះ ត្រូវបាន​បែង​ចែកចេញជា ១២ ស្រុក (Huyện) និង​មាន​ទីក្រុង ១ គឺ​ទីក្រុង ក្រមួនស (Rạch Giá) និង​ទី​រួម​ខេត្ត ១ គឺ​ទី​រួម​ខេត្ត​ពាម (Hà Tiên) ។ ខេត្ត​ក្រមួន​សមាន ១០ ទីរួមស្រុក​, ៩៧ ឃុំ និង ១៣ សង្កាត់ ។​

​ឈ្មោះ​ស្រុក​ទាំង ១២ និង​ទី​រួម​ខេត្ត​ទាំង ២ ដែល​រដ្ឋាភិបាល​វៀតណាម បាន​ប្តូរ​ឈ្មោះ​ទៅជា​ភាសា​យួន​៖១.​ទី​រួម​ខេត្ត​ពាម (Hà Tiên)
២.​ទីក្រុង ក្រមួនស (RạchGiá)
៣.​ស្រុក ភ្នំ​ម្លូ (Kiên Lương)
៤.​ស្រុក ភ្នំ​ដី (Hòn Đất)
៥.​ស្រុក ឃ្លាំងមឿង (Châu Thành)
៦.​ស្រុក ក្រសាំង (Tân Hiệp)
៧.​ស្រុក ព្រៃ​រំដេង (Giồng Riềng)
៨.​ស្រុក អំពាច​វែង (Gò Quao)
៩.​ស្រុក ព្រែក​បី (An Biên)
១០.​ស្រុក អូរ​មិញ (An Minh)
១១.​ស្រុក កោះត្រល់ (Phú Quốc)
១២.​ស្រុក ប្រជុំ​កោះ (Kiên Hải)
១៣.​ស្រុក ខ្វែង​ទទឹង (Vĩnh Thuận)
១៤.​ស្រុក ទួល​អូរ​មិញ (U MinhThượng)

​ទីតាំង​ប្រវត្តិសាស្ត្រ​៖
​ក្រមួនស ជា​ខេត្ត​មួយ​សម្បូរ​ទៅដោយ​ទីតាំង​ប្រវត្តិសាស្ត្រ ដែល​ទាក់ទិន​នឹង​រឿងរ៉ាវ​ខ្មែរក្រោម ដូចជា ជំនីក​ព្រែក​តែង (Kênh Đào Vĩnh Tế) កំពង់ផែ​អន្តរជាតិ​អូរ​កែវ (Oc Eo) នៃ​មហា​ណា​ចក្រ​នគរ​ភ្នំ ( ភាសា​យួនៈ Phù Nam) និង​វត្ត​អារាម​ព្រះពុទ្ធសាសនា ថេរវាទ​ខ្មែរ​មាន​ចំនួន ៧៦ វត្ត ក្នុងនោះ​មាន វត្តរតនរង្សី ហៅ វត្ត​ចំការ​ត្រើយ​ត្បូង បានកកើតឡើង​ក្នុង គ​. ស​. ១៤១២ ៕

Wednesday, May 1, 2024

ខេត្ត មាត់ជ្រូក

ខេត្ត មាត់ជ្រូក ជាខេត្តជាប់ព្រំដែនកម្ពុជាសព្វថ្ងៃ ដែលឯកសារភាគច្រើន មិនមាននិយាយអ្វី វែងឆ្ងាយ បានត្រឹមតែអះអាងថា ជា អតីតខេត្តខ្មែរ ដល់ពេលសួរថា ម៉េចបានជា​ បាត់បង់ទៅ វៀតណាម? នោះ គេរកមិនឃើញមានការសរសេរអ្វីធំដុំទេ ក្រៅតែពី CCP ( Copy Cut Past) តៗគ្នា ដូច្នេះ បានជា ខ្ញុំបាទ ចងក្រងជា ផែនទី ដូចមានខាងក្រោមនេះឡើងមក ងាយក្នុងការវិភាគ ភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តយោធា ភូមិសាស្រ្តជនជាតិ។

ខេត្ត មាត់ជ្រូក ជាភាសាខ្មែរ ដោយសារ មានរាងដូច មាត់ជ្រួក តែ នៅ សម័យបារាំង គេដូរទៅជា ខេត្ត ចូវដុក Chau Doc  នោះគឺជា ភាសា​ចាម ដែលមានន័យថា កំពង់ផែ Port ឬ កំពង់ចាម នេះឯង។


មាត់ជ្រូក ជា​ខេត្ត​ខ្មែរ​មួយ​នៅ​កម្ពុជា​ក្រោម ឋិត​ក្នុង​តំបន់ វាលទំនាប​នៃ​ដែនដី​សណ្ត​ទន្លេមេគង្គ បច្ចុប្បន្ន ត្រូវបាន រដ្ឋាភិបាល​បក្សកុម្មុយនិស្ត យួន​ប្តូរ​ឈ្មោះ​ទៅជា​ភាសា​យួន ថា ខេត្ត​អាងយ៉ាង ( យួនៈ​An Giang ) ។​

ផែនទី ស្រុកកោះធំ

​អត្ថន័យ ពាក្យ​ថា មាត់ជ្រូក​៖
​យោងតាម​វចនានុក្រម​ខ្មែរ​របស់ សម្តេចព្រះសង្ឃរាជ ជួន ណាត (​ជោ​ត​ញ្ញា​ណោ​) បោះពុម្ព​ឆ្នាំ ១៩៦៧ បាន ពន្យល់​ត្រង់​ពាក្យ​ថា « មាត់ជ្រូក » មានន័យ​យ៉ាងនេះ​៖ មាត់ជ្រូក ន​. ឈ្មោះ​ខែត្រ​មួយ​ក្នុង​ដែនកម្ពុជា​ក្រោម (​យួន ហៅ ចូ​វ​ដុក​) ពី​ដើម​ជា​ខែត្រ​របស់​កម្ពុជរដ្ឋ​ហៅថា ខែត្រ ទ្រាំង​ត្រើយ​ត្បូង ឋិត​នៅ​ទល់​គ្នា​នឹង ខែត្រ​ទ្រាំង​ត្រើយ​ជើង (​ខែត្រ​តាកែវ​សព្វថ្ងៃនេះ​) ។​

​ទីតាំង​ភូមិសាស្ត្រ​៖
​ខេត្ត​មាត់ជ្រូក ទិស​ពាយព្យ​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​កម្ពុជា​ប្រវែង​ប្រមាណ ១០៤ Km ទិសនិរតី​ជាប់​នឹង​ខេត្ត​ក្រមួនស (Kiên Giang) ប្រវែង ប្រមាណ ៦៩,៧៨៩ Km ខាងត្បូង​ជាប់​ទីក្រុង ព្រែក​ឬ​ស្សី (Cần Thơ) ប្រវែង​ប្រមាណ ៤៤,៧៣៤ Km ខាងកើត​ជាប់​នឹង​ខេត្ត ផ្សារ​ដែក (Sa Đéc បច្ចុប្បន្ន Đồng Tháp) ប្រវែង​ប្រមាណ ១០៧,២៦៨ Km ។ ពី​ខេត្ត​មាត់ជ្រូក​ទៅ​ទីក្រុង​ព្រៃនគរ មាន​ប្រវែង ប្រមាណ ២៥០ Km ឆ្ពោះទៅ​ទិសនិរតី និង​ត្រូវធ្វើ ដំណើរ​ដោយ​រថយន្តក្រុង​អស់​រយៈពេល ៦ ម៉ោង ។​

​រដ្ឋបាល​ភូមិសាស្ត្រ​៖


​ខេត្ត​មាត់ជ្រូក មាន​ទីក្រុង​មួយ​គឺ ទីក្រុង បា​រាជ (Long Xuyên) និង​ទី​រួម​ខេត្ត​មួយ គឺ​ទី​រួម​ខេត្ត​មាត់ជ្រូក (Châu Đốc) និង​មានស្រុក ៩ គឺ​៖
  1. ស្រុក​បុរី​ជលសា An Phú
  2. ស្រុក​បែក​ថ្លាង Châu Phú
  3. ស្រុក​បា​រាជ Châu Thành
  4. ស្រុក​ផ្សារ​ថ្មី Chợ Mới
  5. ស្រុក​ស្នែង​ព្រះ​គោ Phú Tân
  6. ស្រុក​ក្អម​សំណ Tân Châu
  7. ស្រុក​បា​ថេរ Thoại Sơn
  8. ស្រុក​ក្របៅ Tịnh Biên
  9. ស្រុក​ស្វាយ​ទង Tri Tôn
​ចំនួន​ប្រជាជន​ និង​ផ្ទៃដី​៖ ​ស្ថិតិ​និង​ជំរឿន​ឆ្នាំ ២០០៤ របស់​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត​យួន​៖ផ្ទៃដី​: 3.406,2 km² និង មាន ប្រជាជន​ចំនួន​:2.170.100 នាក់​

​ប្រវត្តិ​៖

​ខេត្ត​មាត់ជ្រូក​ជា​ដី​មួយ​ភាគ​របស់​អាណាចក្រ​នគរ​ភ្នំ ឬ ខេត្ត​មួយ​ដែនកម្ពុជា​ក្រោម ។ ពីមុន​ខេត្ត នេះ​ខ្មែរ​ហៅថា​កំពង់ហ្លួង​(Tầm Phong Long) ។​

​ឆ្នាំ ១៨៣៤ ស្តេច​យួន​ឈ្មោះ ម៉ិ​ញ ម៉ាង (Minh Mạng) ដែល​សោយរាជ្យ នៅ​ទីក្រុង​ហ្វេ (Huế) បាន​ប្តូរ​ឈ្មោះ​ខេត្ត​ខ្មែរ នៅ​កម្ពុជា​ក្រោម ទាំង ៦ ឲ្យ​ទៅជា​ភាសា​យួន​ដែល​ភាសា​យួន ហៅថា ណា​ម​គី​ឡុ​ក​តិ​ញ ( Nam Kỳ Lục Tỉnh ) ។ ពេលនោះ ខេត្ត​មាត់ជ្រូក ត្រូវបាន​ប្តូរ ឈ្មោះ ទៅជា​ភាសា​យួន​ថា ខេត្ត​អាងយ៉ាង (An Giang) និង ទី​រួម​ខេត្ត​មាត់ជ្រូក ត្រូវបាន​ដាក់ឈ្មោះ ជា​ភាសា​យួន​ថា ចូ​វ​ដុក (Châu Đốc) ។​

ផែនទីរដ្ឋបាល ខេត្ត មាត់ជ្រូក ឆ្នាំ ១៩០៩

សម័យ​អាណានិគមនិយម​បារាំង​៖
​ក្រោយពី​បាន​ចូល​ត្រួតត្រា​ដែនដី​កម្ពុជា​ក្រោម បារាំង​បាន​លុបចោល​នូវ​រដ្ឋបាល​ភូមិសាស្ត្រ​ចាស់​ទាំង ៦ ខេត្ត ហើយ​បាន​ចែក​រដ្ឋបាល ភូមិសាស្ត្រ នៅ​កម្ពុជា​ក្រោម​ចេញ​ជា​តំបន់​ធំៗ ៤ ហើយ​ក្នុង​តំបន់​នីមួយៗ ត្រូវបាន​ចែកចេញជា​និគម​ឬ​ស្រុក​តូចៗ​ទៀត ដើម្បី ងាយស្រួល ក្នុងការ​គ្រប់គ្រង ។​

​ពេលនោះ ខេត្ត​មាត់ជ្រូក (Châu Đốc) គឺជា និគម ឬ ស្រុក​មួយ​ក្នុងចំណោម​និគម​ទាំង ៦ របស់ តំបន់​បាសាក់ (​យួនៈ Bát Sắc) នៅ​កម្ពុជា​ក្រោម ។ និគម​ទាំង ៦ នោះ​រួមមាន ៖

​ឈ្មោះ​និគម​ជា​ភាសា​ខ្មែរ និង​ភាសា​យួន៖​និគម មាត់ជ្រូក Châu Đốc
និគម ពាម Hà Tiên
និគម បា​រាជ Long Xuyên
និគម ក្រមួនស Rạch Giá
និគម ព្រែក​ឬ​ស្សី​ Cần Thơ
និគម ឃ្លាំង Sóc Trăng

​ចាប់ពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​មាត់ ជ្រូក (Châu Đốc) ត្រូវបាន​ក្លាយជា​ខេត្ត តាម កិច្ចព្រមព្រៀង ចុះ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់​សហព័ន្ធ​ឥណ្ឌូចិន ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋបាល​ពី និគម​ទៅជា​ខេត្ត ។​

ផែនទី ជនជាតិ ចាម នៅ ខេត្ត ចូវដុក ( មាត់ជ្រូក)


​ឆ្នាំ ១៩០៣ ខេត្ត​មាត់ជ្រូក មាន ៣ ស្រុក​គឺ​៖ស្រុក​ក្អម​សំណ Tân Châu
ស្រុក​ស្វាយ​ទង Tri Tôn
ស្រុក​ក្របៅ Tịnh Biên

ដល់​ឆ្នាំ ១៩១៩ មានស្រុក​បែក​ថ្លាង Châu Phú មួយទៀត ។​

​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៥៦ រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម (Việt Nam Cộng Hòa ) បាន ផ្លាស់​ឈ្មោះ​ខេត្ត​មាត់ជ្រូក (Châu Đốc) និង​ខេត្ត បា​រាជ (Long Xuyên) ឲ្យ​ទៅ​ភាសា​យួន​ថា ខេត្ត​អាង យ៉ាង គឺ​ទៅជា​ខេត្ត​មាត់ជ្រូក​តែមួយ ។​

​ចំនួន​វត្ត​ខ្មែរក្រោម​៖
​ខេត្ត​មាត់ជ្រូក​មាន​វត្ត​ព្រះពុទ្ធ​សាស នា​ថេរវាទ​ខ្មែរក្រោម ចំនួន ៦៤ វត្ត ។​

ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន

ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន

ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន

ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន

ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន

ផែនទី ខេត្ត គៀង យ៉ាន ( កៀន ហ្សាង)

ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន
ផែនទី ខេត្ត អាន យ៉ាង ( អង្គ ច័ន្ទ)

អំពីឈ្មោះ ផ្សេងៗសំដៅថា ជនជាតិ ចាម

ផែនទី ជនជាតិ ខ្មែរ កំពង់រស់នៅ កម្ពុជាក្រោម
ផែនទី ព្រំដែន បាណាម ( បាភ្នំ) ជាមួយ បាក់ដៃ ( បា ដាយ) 

ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន
ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន

ខេត្តផ្សារ​ដែក គឺជា​ខេត្ត​ខ្មែរ​មួយ​នៅ​ដែនដី​កម្ពុជា​ក្រោម​មុន​សម័យ​ស្តេច​យួន​ចូល​ឈ្លានពាន​កម្ពុជា​ក្រោម​ខេត្ត​មួយ​នេះ​ឋិត​នៅ ក្នុង​ទឹកដី​កំពង់ហ្លួង (​ខេត្ត មាត់ជ្រូក​បច្ចុប្បន្ន​) នៃ​អាណាចក្រ​ចេ​ន ឡា​ទឹក​លិច ។ សម័យ​អាណានិគមនិយម​បារាំង ផ្សារ​ដែក​គឺជា​និគម​មួយ​ក្នុងចំណោម​និគម​ទាំងបី នៃ​ខេត្ត​មាត់ ជ្រូក (An Giang) និង​ក្រោយមក​បានក្លាយ​ជា​ខេត្ត តាម​កិច្ចព្រមព្រៀង​របស់​សហ​ព័ន្ធឥណ្ឌូចិន ដើម្បី​សម្រេច​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋបាល ភូមិសាស្ត្រ​ពី​និគម​ទៅជា​ខេត្ត ។ បច្ចុប្បន្ន ផ្សារ​ដែក គឺជា​ទី​រួម​ខេត្ត​នៃ ខេត្ត​ដុង​ថាប (Đồng Tháp) ។​

​ជនជាតិ​យួន ហៅ​ឈ្មោះ ខេត្ត​ផ្សារ​ដែក ទៅតាម​ភាសា​ខ្មែរ​មិន​ច្បាស់​ថា ខេត្ត​សា​ដែក ដែល​អក្សរ យួន​សរសេរថា «Sa Đéc» ។​

​ទីតាំង​ភូមិសាស្ត្រ​៖

​ខេត្ត​ផ្សារ​ដែក ខាងជើង​មាន​ព្រំ​ប្រ ទល់​ជាប់ នឹង​ប្រទេស​កម្ពុជា ។​ខាងកើត​ជាប់​នឹង​ខេ​ត្ក​កំពង់​គោ (Long An) និង​ខេត្ត មេ​-​ស (​បច្ចុប្បន្ន Tiền Giang) ។ ខាងត្បូង​ជាប់​ខាង​ខេត្ត​លង់​ហោរ (Vĩnh Long) និង​ទីក្រុង​ព្រែក​ឬ​ស្សី (Cần Thơ) និង​ខាងលិច​ជាប់​នឹង មាត់ជ្រូក (An Giang) ។ ពី​ទី​រួម​ខេត្ត​ផ្សារ​ដែក​ទៅ​ទីក្រុង​ព្រៃនគរ​មាន​ចម្ងាយ ១៤០ គីឡូ ម៉ែត្រ​ឆ្ពោះ ទៅ​ទិស​ខាងត្បូង ។​

​ផ្ទៃដី​៖

​ខេត្ត​ផ្សារ​ដែក (Đồng Tháp) មាន​ផ្ទៃដី​ចំនួន ៣.២៨៣ គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​រួមមាន​ផ្ទៃដី​សំរាប់​ធ្វើស្រែ 408. 294 ha ផ្ទៃដី​សំរាប់​ឧស្សាហកម្ម 245.044 ha ផ្ទៃដី​សម្រាប់​ឈើ​ឧស្សាហកម្ម រៀង រាល់​ឆ្នាំ 7.062ha ផ្ទៃដី​ចម្ការ 17.521ha ផ្ទៃដី​សម្រាប់​ដាំ​ដុះ និង ជលផល 2.330ha ។​

​ប្រជាជន​៖

​ខេត្ត​ផ្សារ​ដែក មាន​ប្រជាជន​សរុប​1.604.822 នាក់ ក្នុងនោះ​ប្រុស​មាន 779.896 នាក់ ស្រី​មាន 824.926 នាក់ អ្នក​ដែក​រស់នៅ​ទីប្រជុំជន មាន​ចំនួន 237.044 នាក់ តំបន់​ជនបទ​មាន 1.367.778 នាក់ ។​
​រដ្ឋបាល​ភូមិសាស្ត្រ​៖
​ខេត្ត​ផ្សារ​ដែក បច្ចុប្បន្ន ត្រូវបាន​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម បែង​ចែកចេញជា​ភូមិ ឃុំ​/​សង្កាត់ ស្រុក​/​ទី​រួម ស្រុក ជាច្រើន​ក្នុងនោះ​រួមមាន ទីក្រុង ១ ទី​រួម​ខេត្ត ១ និង​ស្រុក​ទាំង ៩ ។​

​ប្រវត្តិ​៖

​ផ្សារ​ដែក គឺជា​ខេត្ត​ខ្មែរ​មួយ​នៅ​ដែនដី​កម្ពុជា ក្រោម មុន​សម័យ​ស្តេច​យួន​ចូល​ឈ្លានពាន​កម្ពុជា ក្រោម ខេត្ត​មួយ​នេះ​ឋិត​នៅក្នុង​ទឹកដី​កំពង់ហ្លួង (​ខេត្ត មាត់ជ្រូក​បច្ចុប្បន្ន​) នៃ​អាណាចក្រ​ចេ​ន ឡា ទឹក លិច ។ សម័យ​អាណានិគមនិយម​បារាំង ផ្សារ​ដែក​គឺជា​និគម មួយ​ក្នុងចំណោម​និគម​ទាំងបី នៃ​ខេត្ត​មាត់ជ្រូក (An Giang) និង​ក្រោយមក​បានក្លាយ​ជា​ខេត្ត​តាម​កិច្ច​ព្រម ព្រៀង​របស់​សហព័ន្ធ ឥណ្ឌូ ចិន ដើម្បី​សម្រេច​ធ្វើការ ផ្លាស់ប្តូរ​រដ្ឋបាល​ភូមិសាស្ត្រ​ពី​និគម​ទៅជា​ខេត្ត ។​

​សម័យ​អាណានិគមនិយម​បារាំង​ឬ សម័យ​កូស័ងស៊ីន (Cochin China)៖

​ក្រោយពេល​បារាំង​បាន​ចូលធ្វើ​អាណានិគម​បាន ៣ ខេត្ត​នៅ​ដែនដី កម្ពុជា​ក្រោម​ឆ្នាំ ១៨៦៧ គឺ នៅ​ឆ្នាំ ១៨៦៨ ទឹកដី​ខេត្ត​ផ្សារ​ដែក​គឺជា​និគម​មួយ ក្នុងចំណោម​និគម​ទាំងបី​នៃ​ខេត្ត​មាត់ជ្រូក (An Giang) ។​

​និគម​ទាំងបី​នៃ​ខេត្ត​មាត់ជ្រូក​មុន​សម័យ​បារាំង​ចូល ត្រួតត្រា​រួមមាន ៖

​និគម​មាត់ជ្រូក (Châu Đốc)
​និគម​ផ្សារ​ដែក (Sa Đéc)
​និគម​ឃ្លាំង (Ba Xuyên)

​ឆ្នាំ ១៨៧៦ ផ្សារ​ដែក បានក្លាយ​ទៅជា​និគម​(arrondissement ) ឋិត​នៅក្នុង​ចំណោះ​ខេត្ត​លង់ ហោរ (Vĩnh Long) ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​បារាំង ។​
​ក្នុងអំឡុង​ឆ្នាំ ១៨៧៦ ដល់ ១៨៨៩ ផ្សារ​ដែក​មាន​ប្រជាជន​សរុប 102.421 នាក់ ។​

​យោងតាម​កិច្ចព្រមព្រៀង​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់​សហភាព​ឥណ្ឌូចិន ដើម្បី​ធ្វើការ​ប្តូរ​រដ្ឋបាល​ភូមិសាស្ត្រ គឺ​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​ផ្សារ​ដែក ត្រូវបាន​ក្លាយទៅជា​ខេត្ត​ផ្សារ​ដែក ដោយមាន​ទី​រួម​ខេត្ត​មួយ​ឈ្មោះថា​រួម​ខេត្ត​ផ្សារ​ដែក ។​

​ចំនួន​ប្រជាជន​ខេត្ត​ផ្សារ​ដែក កាលពី​ឆ្នាំ ១៩០១ មាន 182.924 នាក់ និង ឆ្នាំ ១៩២០ មាន 203.588 នាក់ ។​