Tuesday, December 22, 2020

ផ្លែប៉េងប៉ោះ

ផ្លែប៉េងប៉ោះ ជាភាសាសៀម มะเขือเทศ និង ភាសាវៀតណាម Cà chua  មានច្រើនប្រភេទ អ្វីដែលគួរចងចាំគឺ ការនាំចូលផ្លែប៉េងប៉ោះ ពីវៀតណាម និង ថៃ ដោយសារ គេដាំបានច្រើន តម្លៃថោកជាងកម្ពុជា និងមានទម្ងន់ធ្ងន់ ! ឧ ផ្លែប៉េងប៉ោះ ហាវ៉ៃ ជាពូជនាំចូលពី សហរដ្ឋអាមេរិក គឺរដ្ឋ ហាវ៉ៃ....ដូច្នេះទម្លាប់ដាំផ្លែប៉េងប៉ោះ បែបបុរាណ ពួជបុរាណរបស់ខ្មែរ មិនមែនជាការល្អឡើយ សម្រាប់ទីផ្សារសេរី..
ទិន្ធផលជាមធ្យម ទូទាំងសកលោកគឺ ៣,៧០ គក/ម២ ចំណែក 
  1. ចិន China ទិន្ធផល ៥,៩០ គក/ម២
  2. អេស្បាញ Spain ទិន្ធផល ៨,៥០ គក/ម២
  3. មូរូកូ Moroco ទិន្ធផល ៨,៨០ គក/ម២
  4. ដាណាម៉ាក Dutch ទិន្ធផល ៥០,៩០ គក/ម២
  5. ឥណ្ឌា India  ទិន្ធផល ២,៤៧ គក/ម២
  6. អាមេរិក USA ទិន្ធផល ៩,៧០ គក/ម២
  7. ទួរគី Turkey ទិន្ធផល ៧,៩០ គក/ម២
  8. អឺរ៉ង់ Iran  ទិន្ធផល ៤,១៤ គក/ម២
  9. អ៊ីតាលី Italy ទិន្ធផល ៥,៩៧ គក/ម២
  10. អេហ្សីប Egypt ទិន្ធផល ៤,១០ គក/ម២
ខាងក្រោមនេះជាពូជប៉េងប៉ោះ
  1. ផ្លែប៉េងប៉ោះពូជ Beefsteak ផ្លែធំៗ សំបកក្រាស់ ជាពូជដែលធំជាងគេបង្អស់
  2. ផ្លែប៉េងប៉ោះពូជ Plum Tomatoes ផ្លែតូចៗ សំបកស្តើង
  3. ផ្លែប៉េងប៉ោះពូជ Cherry Tomatoes ផ្លែតូចៗដូចផ្លែ ឈើរី
  4. ផ្លែប៉េងប៉ោះពូជ Grape Tomatoes ផ្លែតូចៗ
  5. ផ្លែប៉េងប៉ោះពូជ Campari Tomatoes ផ្លែទំហំមធ្យម ពណ៍ក្រហម
  6. ផ្លែប៉េងប៉ោះពូជ Tomberry Tomatoes ទំហំកាន់តែតួចល្អិត ដូចទំពាំងបាយជូរ
  7.  ផ្លែប៉េងប៉ោះពូជ Oxheart Tomatoesទំហំធំ ថ្លោសៗ
  8. ផ្លែប៉េងប៉ោះពូជ Pear Tomatoes ទំហំតូចៗ រាងដូចអំពូលថ្នាំ
  9. ផ្លែប៉េងប៉ោះពូជ Slicing Tomatoes ទំហំដូចប៉េងប៉ោះស្រុកខ្មែរដែរ
  10. ផ្លែប៉េងប៉ោះពូជ Salad tomatoes ទំហំតូចៗសម្រាប់ធ្វើ សាឡាដសាំងវិច
  11. ផ្លែប៉េងប៉ោះពូជ Red tomato ទំហំល្មមពណ៍ក្រហម
  12. ផ្លែប៉េងប៉ោះពូជ Pink tomato ទំហំល្មម ពណ៍ត្របែកព្រៃ
  13. ផ្លែប៉េងប៉ោះពូជ Orange Tomato ទំហំធំល្មម ពណ៍ទឹកក្រូច (ប៉េងប៉ោះ ហាវ៉ៃ )
  14. ផ្លែប៉េងប៉ោះពូជ Yellow Tomato ពណ៍លឿង
  15. ផ្លែប៉េងប៉ោះពូជ White Tomato ពណ៍ ស
  16. ផ្លែប៉េងប៉ោះពូជ Green Tomato ពណ៍ខៀវ ដូចជារបស់ខ្មែរដាំ សម្រាប់សម្លរ
  17. ផ្លែប៉េងប៉ោះពូជ Purple Tomato ពណ៍ព្រីងទុំ ឬ ពណ៍ខ្មៅ
  18. ផ្លែប៉េងប៉ោះពូជ Giant Belgium Tomato ទំហំធំៗ ឬ ទំហំយក្យ 
  19. ផ្លែប៉េងប៉ោះពូជ German Head Tomato ទំហំធំៗ ដាំនៅ អាល្លឺម៉ង់
  20. ផ្លែប៉េងប៉ោះពូជ Green Giant Tomato ទំហំធំ ពណ៍ខៀវ
  21. ផ្លែប៉េងប៉ោះពូជ Sanka Tomato ពូជតូចៗ ដូចស្រុកខ្មែរ 
  22. ផ្លែប៉េងប៉ោះពូជ Chio Chio tomato ពូជតូចៗ វែងៗ
  23. ផ្លែប៉េងប៉ោះពូជ Roma Tomato តូចៗ
  24. ផ្លែប៉េងប៉ោះពូជ Aunt Ruby‘s German Green Tomato អាល្លឺម៉ង់
  25. ផ្លែប៉េងប៉ោះពូជ San Marzano ប៉េងប៉ោះផ្អែម វែងៗ
  26. ផ្លែប៉េងប៉ោះពូជ Tomato Sweet Seedless ផ្អែម គ្មានគ្រាប់
  27. ផ្លែប៉េងប៉ោះពូជ Hybrid tomato តូចៗ
  28. ផ្លែប៉េងប៉ោះពូជ Golden King of Siberia tomato ប៉េងប៉ោះពណ៍មាស
  29. ផ្លែប៉េងប៉ោះពូជ Burpee Sweet Seedless Tomato គ្មានគ្រាប់
  30. ផ្លែប៉េងប៉ោះពូជ Brandywine Yellow Tomato ធំៗ
ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក គ្នា​យើង​ដឹង​ច្បាស់ហើយថា​ផ្លែ​ប៉េងប៉ោះ​អាច​​យក​ទៅ​ធ្វើ​ម្ហូប​ផ្សេងៗ ឬ​ញ៉ាំ​ស្រស់ក៏បាន​ ហើយ​ផ្លែ​ប៉េងប៉ោះក៏ចាត់ចូលថា​ជា​ផ្លែឈើ​មិន​មែន​បន្លែ​។ ផ្លែឈើ​នេះ​ជា​ប្រភព​នៃសារធាតុ​ចិញ្ចឹម​ជាច្រើន​ដែល​​ជួយ​ដល់​សុខភាពមនុស្ស​យើង​។
សារធាតុ​ចិញ្ចឹម ផ្លែ​ប៉េងប៉ោះ​ផ្ទុក​ជាតិ​ទឹក​ប្រហែល ៩៥% និង​៥%​ទៀត​ភាគច្រើន​សុទ្ធ​តែ​ជា​កាឡូរី និង​ជាតិសរសៃ។
ផ្លែ​ប៉េងប៉ោះ​ស្រស់​ ១០០ក្រាម​មាន​សារធាតុចិញ្ចឹម៖
  1. កាឡូរី៖ ១៨​កាឡូរី
  2. ទឹក៖ ៩៥%
  3. ប្រូតេអ៊ីន៖ ០,៩ក្រាម
  4. កាបូអ៊ីដ្រាត៖ ៣,៩ក្រាម
  5. ស្ករ៖ ២,៦ក្រាម
  6. ជាតិសរសៃ៖ ១,២ក្រាម
  7. ជាតិខ្លាញ់៖ ០,២ក្រាម។
គុណប្រយោជន៍នៃផ្លែប៉េងប៉ោះ មានច្រើនអាចជា បន្លែឆៅ ជាសម្លរ ឆា បង្អែម ដំណាប់ ទឹកប៉េងប៉ោះ និងមានច្រើនទៀតដូចបង្ហាញតាមរូបភាពខាងក្រោមស្រាប់៖
  1. ផ្លែ​ប៉េងប៉ោះ​ផ្ទុក​ទៅដោយ​សារធាតុ​មួយ​ឈ្មោះថា Lycopene ដែល​វា​ជា​អ្នកផ្តល់​ពណ៌​ក្រហម​ស្រស់​ដល់​ផ្លែ​មួយ​នេះ ហើយក៏​ជួយ​ការពារ​ផ្លែ​របស់​វាពី​កាំរស្មី​យូ​វី​របស់​ពន្លឺព្រះអាទិត្យ​ដែរ​។ ដូចគ្នានេះដែរ វា​អាចជួយ​ការពារ​កោសិកា​រាងកាយ​អ្នក​ពី​ការខូចខាត​បានដែរ​។ ផ្លែ​ប៉េងប៉ោះ​ក៏មាន​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន B និង E និង​ជីវជាតិ​ផ្សេងៗ​ទៀត​ដែរ​។
  2. ​ប្រព័ន្ធ​ភាពស៊ាំ​ ​សារធាតុ Lycopene គឺជា​អង់​ទី​អុកស៊ីដ​ង់​មួយ​ប្រភេទ​ដែល​អាច​ប្រឆាំងនឹង​ការ​ម៉ូលេគុល​រ៉ាឌីកាល​សេរី​បាន ដែល​ម៉ូលេគុល​មួយ​នេះ​អាច​បំផ្លាញ​ដល់​កោសិកា និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ថែមទៀត​។ ដោយសារតែ​រឿងនេះ​ហើយ អាហារ​ដែលមាន​សារធាតុ Lycopene ខ្ពស់​ដូចជា​ប៉េងប៉ោះ ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ជាមាន​ជំងឺមហារីក​សួត ក្រពះ ឬ​ក្រពេញ​ប្រូ​ស្តា​ត​ឡើយ​។ ការស្រាវជ្រាវ​ខ្លះ​បង្ហាញថា វា​ប្រហែលជា​ជួយ​បង្ការ​ជំងឺ​ជាច្រើន​ទៀត​ដែរ​។
  3. ​បេះដូង ​សារធាតុ Lycopene ក៏​ប្រហែលជា​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ព្រមទាំង​សម្ពាធ​ឈាម​ផងដែរ​។ កាលណា​រឿង​ទាំងពីរ​នេះ​ថយចុះ វា​នឹង​ល្អ​ចំពោះ​សុខភាព​បេះដូង​។ ជីវជាតិ​ផ្សេងៗ​ទៀត​ក្នុង​ប៉េងប៉ោះ​ដូចជា​វីតាមីន B និង E ក៏​ប្រហែលជា​ជួយ​បង្កើន​សុខភាព​បេះដូង​ដែរ​។
  4. សុខភាព​បេះដូង ជាតិ​សរសៃ​ ប៉ូតាស្យូម វីតាមីន C និង​ជាតិ Cholineនៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​សុទ្ធតែ​អាច​ជួយ​ទ្រទ្រង់​សុខភាព​បេះដូង។ ការ​បង្កើន​ការ​ញ៉ាំ​ប៉ូតាស្យូម និង​កាត់​បន្ថយ​ការ​ញ៉ាំ​សូដ្យូម​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។ការ​ញ៉ាំ​ប៉ូតាស្យូម​ច្រើន​មិន​ត្រឹម​តែ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ នៅ​អាច​ជួយ​ការពារ​ការ​ចុះ​ខ្សោយ​នៃ​សាច់ដុំ រក្សា​កម្រិត​ជាតិ​រ៉ែ​ក្នុង​ឆ្អឹង និង​កាត់បន្ថយ​ការ​បង្ក​គ្រួស​ក្នុង​តម្រងនោម។
  5. ​ភ្នែក​ ​ប៉េងប៉ោះ​មាន​សារធាតុ​ជាច្រើន​ទៀត​ដូចជា Lutein និង Zeaxanthin ដែល​អាចជួយ​ការពារ​ភ្នែក​ពី​ពន្លឺ​ពណ៌​ខៀវ​ចេញពី​ឧបករណ៍​ឌីជីថល​បាន​ដូចជា ទូរស័ព្ទ​ឆ្លាត​វៃ និង​កុំព្យូទ័រ​ជាដើម​។​ សុខភាព​ភ្នែក ផ្លែ​ប៉េងប៉ោះ​សម្បូរ​ដោយ​ជាតិ lycopene lutein និងbeta-carotene​ ដែល​សុទ្ធ​តែ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាច​ការពារ​ភ្នែក​ពី​ការ​ខូចខាត​ដោយ​ពន្លឺ ភ្នែក​ឡើង​បាយ និងជំងឺ age-related macular degeneration (AMD).។ ​ការសិក្សា​ពី​ជំងឺ​ភ្នែក​បាន​រកឃើញ​ថា​អ្នក​​ញ៉ាំ​អាហារ​មាន​ជាតិ lutein និង​zeaxanthin ដែល​មាន​ក្នុង​ផ្លែ​ប៉េងប៉ោះ អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺកម្សោយគំហើញដែលហៅថា neovascular AMD ៣៥%។
  6. សួត ​ការសិក្សា​មួយចំនួន​បាន​បង្ហាញថា ប៉េងប៉ោះ​ប្រហែល​ជាមាន​ប្រយោជន៍​សម្រាប់​អ្នក​ដែលមាន​ជំងឺហឺត និង​ជួយ​បង្ការ​ជំងឺ​ខ្យល់​ក្នុង​ទងសួត​ទៀតផង​។ រឿងនេះ​អាច​ដោយ​សារតែ​សារធាតុ Lycopene, Lutein, និង Zeaxanthin​។
  7. សរសៃឈាម​ ​ការដែល​ញ៉ាំ​ប៉េងប៉ោះ​កាន់តែច្រើន​ពី​របប​អាហារ​ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​មិនសូវមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទេ​។ ការសិក្សា​បានបញ្ជាក់​ថា វា​ប្រហែលជា​ជួយ​លុបបំបាត់​ការ​រលាក បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល និង​ការពារ​កុំ​ឲ្យ​មាន​កំណក​ឈាម ដែល​វា​សុទ្ធសឹងតែ​ជួយ​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ទាំងអស់​។
  8. សុខភាព​មាត់​ ​ការសិក្សា​បានបង្ហាញ​ថា សារធាតុ Lycopene ប្រហែលជា​ជួយ​ដល់​ជំងឺ​អញ្ចាញធ្មេញ រលាក​អញ្ចាញធ្មេញ និង​រលាក​ជុំវិញ​ធ្មេញ ដូចគ្នា​នឹង​ការបង្ការ​ជំងឺមហារីក​ដែរ​។ ប៉ុន្តែ​ការដែល​ញ៉ាំ​ប៉េងប៉ោះ​ឆៅ​ច្រើន​អាច​បំផ្លាញ​ដល់​ស្រទាប់​ការពារ​ធ្មេញ​បាន​។
  9. ​ស្បែក​ ​អ្នក​ស្គា​ល់ហើយ​ថា មួក និង​ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ​អាចជួយ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​បាន​។ មែនហើយ​សារធាតុ Lycopene ក្នុង​ប៉េងប៉ោះ​ប្រហែលជា​ធ្វើការ​ដូចគ្នា​អញ្ចឹង​ដែរ​។ ប៉ុន្តែ​មិនបាច់​យក​វា​មក​លាប​ស្បែក​ទេ គឺ​វា​ជួយ​កោសិកា​ពី​ខាងក្នុង​ទៅវិញ​៕
  10. ក្រៅ​ពី​នេះ​ផ្លែ​ប៉េងប៉ោះ​ក៏​ជា​ប្រភព​នៃ​ពពួក​វីតាមីន ​រ៉ែ​ និង​សមាសធាតុ​ផ្សេងៗ​ដូចជា វីតាមីនC ប៉ូតាស្យូម កាល់ស្យូម ផូស្វ័រ ជាតិlycopene ជាតិcholine អាស៊ីត​ហ្វូលិក ជាតិbeta-carotene និង​ជាតិ lutein។
  11. ផ្លែ​ប៉េងប៉ោះ​ក៏​មាន​ផ្ទុក​អាស៊ីត Folate ​ជួយ​រក្សា​លំនឹង​កម្រិត homocysteine ដែល​ជា​អាស៊ីត​អាមីណូ​បាន​ពី​ការ​បំបែក​ប្រូតេអ៊ីន។ Homocysteine ត្រូវ​​គេ​ជឿ​ថា​អាច​បង្កើន​ហានិភ័យ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ការ​គ្រប់គ្រង​កម្រិត​ homocysteine ដោយ​អាស៊ីត folate អាច​កាត់​បន្ថយ​កត្តា​មួយ​នៃ​កត្តា​បង្ក​ជំងឺ​បេះដូង។