ឯកសារយោងពាក់ព័ន្ធរួមមាន
- ព្រំដែន រតនគីរី
- រដ្ឋបាល ខេត្ត រតនគីរី
- តំបន់ មុំ ៣ កន្ទុយនាគ
- ភូមិសាស្រ្ត នយោបាយ វៀតណាម
- តំបន់ ដាកដាំ ដាកហ៊ូត គ្រប់គ្រងដោយ វៀតណាម
សង្ខេបខ្លឹមសារទំនាស់៖ បណ្តាប្រទេសជំនួយនានា មហាអំណាចសកលលោក រួមទាំង មហាអំណាចតំបន់ ចំណាយថវិការជាច្រើន ពាន់លានដុល្លា ដើម្បី ប្រែក្លាយទឹកដី តំបន់នេះ ទៅជា ទឹកដីគ្រឹស្តិសាសនា រួច តភ្ជាប់ ទៅ ថៃ និង ទៅ ភូមារ ក្លាយជា ខ្សែក្រវ៉ាត់ មួយ ឡោមព័ទ្ធចិន។
ចលនាប្រឆាំង តំបន់ អភិវឌ្ឍន៍ មុំបី (CLV-DTA) បង្ករ និង រៀបចំដោយ រដ្ឋាភិបាល បង្រួបបង្រួមជាតិ ចាមភ្នំ និង ចាមទឹក The Water Cham and Mountain Cham ( គំរូជោគជ័យនៃ ការបង្រួមបង្រួមជាតិ អាល្លឺម៉ង់ គំរូបរាជ័យ នៃ ការបង្រួមបង្រួមជាតិ កូរ៉េ ឆ្នាំ ២០២៤)
ផែនទី ចលនាបះបោរសំខាន់តាមបណ្តាឆ្នាំ និងការតួរនាទី កងកម្លាំងប្រដាប់អាវុធកម្ពុជា
ផែនទី ប្រព័ន្ធផ្លូវ ក្រវ៉ាត់ព្រំដែន ដើម្បីការពារ ព្រំដែន បូរណភាពព្រំដែន
ផែនទី តំបន់អភិវឌ្ឃន៍តំបន់ត្រីកោណ ៥ តំបន់មហាទន្លេមេគង្គ
- តំបន់អភិវឌ្ឃន៍ត្រីកោណ ឥណ្ឌូចិន ( CLV កម្ពុជា ឡាវ វៀតណាម)
- តំបន់អភិវឌ្ឃន៍ត្រីកោណ ឌៀន បៀនភូ (CHLV ចិន ឡាវ វៀតណាម)
- តំបន់អភិវឌ្ឃន៍ត្រីកោណ បៃតង (Green Triangle ភូមារ ថៃ ឡាវ )
- តំបន់អភិវឌ្ឃន៍ត្រីកោណ ត្រីកោណមាស (Goglden Triangle ភូមារ ថៃ ឡាវ )
- តំបន់អភិវឌ្ឃន៍ត្រីកោណ មរកត (Emerald Triangle កម្ពុជា ថៃ ឡាវ )
The Cambodia-Laos-Vietnam Development Triangle Area (CLV-DTA) initiative was launched 25 years ago in 1999. The purpose of the agreement was to benefit the economies, infrastructure, healthcare, education and security of the areas within the triangle, as well as support disaster management.
The area of cooperation includes Ratanakkiri, Stung Treng, Kratie and Mondulkiri provinces of Cambodia and Attapeu, Salavan, Sekong and Champasak in Laos, as well as Kon Tum, Gia Lai, Dak Lak, Dak Nong and Binh Phuoc in Vietnam.
ផែនទី ជនជាតិ តំបន់ CVL
During the March meeting, the committee finalised the “Master Plan for Socio-Economic Development of the CLV-DTA 2030”. The plan will be submitted for review and approval at the 12th CLV-DTA Summit, which is scheduled to be held in Cambodia at the end of 2024.
Million Times សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី គឺជាអ្នកផ្តួចផ្តើមបង្កើតតំបន់ត្រីកោណ CLV ដែលកម្ពុជាទទួលបានផលប្រយោជន៍ច្រើនជាងគេ។ ក្នុងការថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នៅរសៀលថ្ងៃនេះ សម្តេច ហ៊ុន សែន បង្ហាញផលប្រយោជន៍ដែលកម្ពុជាទទួលបានរួមមាន៖
- ទី១. ការផ្គត់ផ្គង់អគ្គិសនី ការដឹកទំនិញ ការដោះដូរផលិតផលរបស់ប្រជាពលរដ្ឋក្នុងតំបន់
- ទី២. បញ្ហាសន្តិសុខ ការពារជាតិ ទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន ការកាប់ឈើច្បាប់ និងចលនាប្រដាប់អាវុធពីវៀតណាមនិងឡាវ
- ទី៣. កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យសុខាភិបាល អាចធ្វើនៅលើទឹកកម្ពុជា ឬឡាវ ឬវៀតណាម
- ទី៤. សហការលើការគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ និងភ្លើងឆេះព្រៃនៅតាមព្រំដែន
វ៉ាន់ សារាយ Vann Saray ប៉ុន្មានថ្ងៃនេះ ឃើញមានការចាប់អារម្មណ៍ច្រើនពីកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍នៃខេត្តជាប់ព្រំដែនកម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV។ កិច្ចសហប្រតិបត្តិការ CLV ជាកិច្ចសហប្រតិបត្តិការមួយផ្តោតលើកិច្ចអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរវាងខេត្តមានព្រំដែនជាប់គ្នារវាងកម្ពុជា ឡាវ និងវៀតណាម។ ចុងឆ្នាំ២០២៤នេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល CLV នេះ។
ផែនទី អតីតតំបន់អាណានិគម ជប៉ុន និង ផលប្រយោជន៍នៃការអភិវឌ្ឃន៍តំបន់ត្រីកោណទាំង ៥ ដោយ រដ្ឋាភិបាលជប៉ុន
បញ្ហាតំបន់អភិវឌ្ឍន៍ត្រីកោណ៖ ជំលោះជប៉ុន ចិន នៅកម្ពុជា ឃើញមានសម័យ ឆ្នាំ ១៥០០ ជាង ក្នុងសម័យលង្វែក ដែល ចិនគាំទ្រ កម្ពុជា ចំណែកជប៉ុនគាំទ្រពួក ចាម ម៉ាឡេ ជ្វាដោយធ្វើរដ្ឋប្រហារ សម្លាប់ស្តេចខ្មែរជាញឹកញាប់។ នៅ ឆ្នាំ ១៩៣០ ដល់ ១៩៤៥ ជប៉ុន ក្លាយជា មហាអំណាចនៅ តំបន់អាស៊ីទាំងមូល ដោយជប៉ុន គាំទ្រ ចលនាខ្មែរសេរីនៅ កម្ពុជា ដែលគេហៅថា អាស៊ីសេរី។ ជប៉ុនមានគោលនយោបាយ អាស៊ី គ្រប់គ្របអាស៊ី ដោយលើកទ័ពវាយទ័ព បារាំង អាមេរិក កាណាដា អូស្រ្តាលី និង បំបែកទឹកដី de colonization កម្ពុជាឲ្យ ថៃ ឲ្យ លាវ និង ឲ្យវៀតណាម។ នៅវៀតណាមដូចគ្នាដែរ ជប៉ុនបំបែកជា រដ្ឋតូចៗជាង ៣០ រដ្ឋ។ នៅ ភូមារ ជប៉ុនបំបែកជារដ្ឋជាង ៦០ រដ្ឋ។ ពេលជប៉ុនចាញ់សង្រ្គាម ជប៉ុន បានចំណាយ រាប់លាន លានដុល្លា ដើម្បី អភិ. តំបន់ ត្រីកោណទាំង ៥ ដើម្បី ឡោមព័ទ្ធចិន។ ប្រទេសចិន បានតបតវិញ ដោយធ្វើ ផ្លូវ ១ ខ្សែក្រវ៉ាត់មួយ ទាំងនេះជា បញ្ហាសម្រាប់ប្រទេសក្រីក្រ ព្រោះត្រូវការលុយ ជប៉ុនផង លុយ ចិនផង ។
កិច្ចសហប្រតិបត្តិការនេះ មានតាំងពីឆ្នាំ១៩៩៩ ហើយមានកិច្ចប្រឹងប្រែងជាច្រើន ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ខេត្តចំនួន១៣ ដែលបានកំណត់ក្នុងកម្មវិធីនេះ។ តែប៉ុន្មានថ្ងៃនេះ ហាក់ផ្ទុះការចាប់អារម្មណ៍ក្នុងន័យអវិជ្ជមាន បន្ទាប់ពីមានការបំផុសក្នុងចេតនាមិនល្អពីក្រុមប្រឆាំង។
ឥឡូវនេះ ខ្ញុំសូមជូនព័ត៌មានមួយចំនួនថា តើអ្វីទៅជាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV?
តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។
ផែនទី របាយប្រជាជន តំបន់ត្រីកោណឥណ្ឌូចិន
តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)។
ផែនទី ភូមិសាស្រ្តនយោបាយ តំបន់មុំ ៣ ( ភូមិសាស្រ្តនយោបាយ វៀតណាម)
តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕
ប្រវត្តិនៃការបង្កើតតំបន់អភិ. ឥណ្ឌូចិន ឆ្នាំ ១៩០៥ ដែលមាន កម្ពុជា វៀតណាម ឡាវ ត្រូវ អភិ. រួមគ្នា នៅ តំបន់ត្រីកោណ ដោយសារ ខាង សៀម គេបាន បង្កើតជា សហរដ្ឋ សាន សៀម ឬខ្លះនៅថា សម្ព័ន្ធមិត្ត សៀម សាន ចាម។ ចាម ជាប្រទេស មួយ ដែលទាមទារឯករាជ្យ ម្តងយកប្រទេស ដាក់ក្រោម បារាំង ម្តងដាក់ក្រោម អគ្លេស ម្តងដាក់ក្រោម សៀម...។ គោលបំណងនៃការផ្សព្វផ្សាយ ដើម្បីខ្មែរស្វែងយល់ រឿង ភូមិសាស្រ្តនយោបាយ កុំឲ្យ ចាប់ដៃ តែជាន់ជើង ញញឹម តែសគ្រឹតធ្មេញ..
Vannath De-ego ក្នុងប្រវត្តិសាស្រ្តវាមិនដែលមានប្រទេសណាប្រគល់ខេត្តរបស់ខ្លួនឲ្យសាសន៍ដទៃគ្រប់គ្រងរួមគ្នានោះទេ លើកលែងតែប្រទេសស្ថិតនៅក្រោមអាណានិគមន៍៕
Chan Born កុំដើរលេងក្បែរគុកអី...តំបន់ហ្នឹង ត្រីកោណហ្នឹង វៀតណាម អាមេរិក អឺរ៉ុប ជប៉ុន គេចំណាយលុយអភីវឌ្ឈន៍ ក្រោយមក បក្ស cnrp គេចុះហត្ថលេខាជាមួយគ្នា រួចគេរំលាយបក្សនោះចោលដល់សព្វថ្ងៃ ចុះម៉េចបាន ប្អូនៗមាន វាចារទៅណាឆ្កុយ?
Khmer Hero Chan Born កុំចេះតែនិយាយការពារ អ្នកដទៃគេអត់ភ្នែកមែន គ្មានអាមេរិក អឺរ៉ូប ជប៉ុនណាទៅអភិវឌ្ឍន៍នៅហ្នឹងទេ
ផែនទី តំបន់ត្រីកោណឥណ្ឌូចិន
Phorn Phana CLV វៀតណាមបានវិនិយោគចំនួន៤៩គម្រោង នៅកម្ពុជា (៤ខេត្ត) ដែលមានទឹកប្រាក់ចំនួន ១,៦៣ពាន់លាន$ ហើយ។ អង្ករជិតក្លាយជាបាយហើយ តិចកូនខ្មែរអត់ដឹងទៅ!
Bros Sna អាណិតតែអ្នកផ្កាប់មុខគាំទ្របក្សយួនទេ ត្រូវគេប្រើនយោបាយបោកកុហករហូត នៅផ្កាប់មុខមើលមិនដឹងល្បិចនយោបាយបំរើយួនក្នុងការលេបយកប្រទេសខ្មែរ..
Love Khmer យួនយកប្រទសកម្ពុជាទាំងមូលមិនទាន់បាន សុំយកបួនខេត្តដោយស្របច្បាប់ តាមរយៈត្រកូលហ៊ុន។ គោលបំណងយួនគឺប្លន់ដីខ្មែរដោយស្របច្បាប់ដូចរុស្សីនិងអ៊ុយគ្រែនសព្វថ្ងៃអ៉ីចឹង។
សុីណា ខ្មែរ លក់ទូរស័ព្ទដៃទំនើប អានដេីម្បីឈ្វេងយល់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម (CLV) ដែលរួមមាន៖ ការទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងលើកអំពីកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយភាពប្រឈមនានាដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ កសិកម្ម និងការតភ្ជាប់រវាងប្រជាជន ស្របតាមស្មារតីនៃកិច្ចប្រជុំកំពូល CLV លើកទី១១ និងអនុស្សារណៈយោគយល់ស្តីពីការបង្កើតគោលនយោបាយអនុគ្រោះពិសេសសម្រាប់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។
គួរកត់សំគាល់ថា កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះស្តីពី “តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA JCC) ថ្នាក់រដ្ឋមន្រី្តលើកទី១៣” បានឯកភាពរៀបចំបញ្ចប់ផែនការមេសម្រាប់ការអភិវឌ្ឍន៍សេដ្ធកិច្ចសង្គម នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម រហូតដល់ឆ្នាំ២០៣០ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូល CLV-DTA លើកទី១២ ដែលគ្រោងរៀបចំនៅប្រទេសកម្ពុជា នៅចុងឆ្នាំ២០២៤ នេះ ដើម្បីពិនិត្យ និងអនុម័ត។
អតីតរដ្ឋកុលសម្ព័ន្ធភ្នំ ទាំង ៦ ឬ រដ្ឋដេហ្គា ហាក់មិនបន្ធូរដៃឡើយ ដោយពួកគេ ខ្ចីមាត់ បក្សប្រឆាំងខ្មែរ ដើម្បីប្រឆាំង តំបន់អភិវឌ្ឃន៍រួមគ្នា ៣ ប្រទេស គឺ កម្ពូជា វៀតណាម ឡាវ ឬ អតីតតំបន់អភិ.ឥណ្ឌូចិន ឆ្នាំ ១៩០៥។ រដ្ឋភ្នំទាំង ៦ នេះ ធ្លាប់បេះបោរកាលសង្រ្គាមឥណ្ឌូចិនទី ១, ទី២, ទី ៣ និង ថ្មីៗនេះ បេះបោរតំបន់ រដ្ឋ ដាឡាត់។ ពួក ម៉ុងតាញ៉ាទាំងនេះ ទទួលបាន ថវិការ អាវុធ ពី បរទេស បង្ករជាការបេះបោរ កន្លងមក ទាំងនៅ វៀតណាម និង នៅ ក្រចេះ ដោយប្រ់ើរូបភាព បង្កើតតំបន់អប្បគមន៍ ការពារសិទ្ធិជនជាតិដើមភាគតិច និង ពេលនេះ ប្រឆាំង CLV ។
RFA Khmer សមត្ថកិច្ចឃាត់ខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសលោក ស៊្រុន ស្រ៊ន និងមនុស្ស២នាក់ទៀត សមត្ថកិច្ចបានឃាត់ខ្លួនសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីស៣នាក់ រួមមានលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ នៅស្រុកវ៉ាវិន ខេត្តសៀមរាប ខណៈពួកគាត់កំពុងរៀបចំបង្រៀនពលរដ្ឋឱ្យយល់ដឹងអំពីសិទ្ធិសេរីភាពរបស់ខ្លួន។ប្រពន្ធ លោក សាន សិទ្ធិ គឺលោកស្រី ស្វាយ ពៅ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែកក្កដា ថា សមត្ថកិច្ចបានចុះមកឃាត់ខ្លួនប្ដីលោកស្រី និងសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីស២នាក់ទៀត នៅក្នុងផ្ទះលោកស្រី បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ។លោកស្រីបន្តថា លោកស្រីបានទៅសាកសួរអាជ្ញាធរឃុំ ស្រែណូយពីករណីឃាត់ខ្លួនប្ដីលោកស្រីនេះ ដោយអាជ្ញាធរឃុំបានប្រាប់លោកស្រីថា ការឃាត់ខ្លួនទាំង៣នាក់នេះ គឺដោយសារ លោក ស្រ៊ុន ស្រ៊ន បង្ហោះសារនៅលើហ្វេសប៊ុកផេករបស់លោកនិយាយប៉ះពាល់ដល់រដ្ឋាភិបាល។ លោកស្រី ស្វាយ ពៅ ចាត់ទុកការឃាត់ខ្លួនប្ដីលោកស្រី និងសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ គឺជាការគំរាមកំហែង និងបំបិទសិទ្ធិសេរីភាពពលរដ្ឋ។
EV Sambo ក្រៅពី CLV ក៏មាន CLTV ប្រទេសជាប់ព្រំគ្នា ហេីយក៏មាន CLMTV មហាអនុតំបន់មេគង្គ។ ទាំងនេះ ជាកិខ្ចសហប្រតិបត្តិការពហុភាគី រវាងរដ្ឋក្នុងបណ្តាប្រទេស អាស៊ាន។
ឥណ្ឌូចិន ជាផែនការរបស់បារាំង ហេីយវាបានងាប់បាត់តាំងពីប្រទេសទាំង៣ បានទទួលឯករា្យរៀងៗខ្លួន។ ឥណ្ឌូប៉ាសុីហ្វិច ជាផែនការរបស់អាមេរិក ហេីយកំពុងអនុវត្តមកទល់សព្វថ្ងៃ។
សិក្សាពីភូមិសាស្ត្រនយោបាយខ្លះទៅអស់លោក រៀនមានគំនិតខ្លួនឯង កុំចាំតែហៃអេីតាមគេច្បិចយកតិចៗ មកធ្វេីអោយបែកបាក់ជាតិជាថ្មី។
Vichet Yong សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV) នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នេះ។ សូមជម្រាបជូនថា តំបន់ CLV មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មាន ៥ខេត្ត, ប្រទេសឡាវ មាន ៤ខេត្ត និងកម្ពុជា មាន ៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)។
ហ៊ុល ម៉ារ៉ា អាចេកអេីយឈប់បានឈប់ទៅជិតងាប់ហេីយកុំពង្វក់ក្មេង រឿងCLVវាខុសពីកាលដែលហែងចុះកិច្ចព្រមព្រៀងជាមួយកុកស
ខាន់ ភូមិន្ទ មិនគាំទ្រទេ ដាច់ខាត ទោះលំបាកស្រណុកបែបណាតែគ្រោះថ្នាក់ណាស់ទៅថ្ងៃមុខដូចគេផ្ញេីរសាច់គោ មាត់ក្រពេី អុីចឹង។ អានហេីយ CVL development triangle គឺវាមានប្រយោជន៍ វាត្រូវហេីយតែគេធ្វេីអីមួយគឺគេផ្តល់ប្រយោជន៍ ការរកសុី សណ្តាប់ធ្នាប់ផលចំណេញទៅវិញទៅមក។ រឿងនេះរដ្ឋាភិបាលនឹងចេញប្រកាសពីអត្ថប្រយោជន៍ ពីការអភិឌ្ឍន៍ និងផលចំណេញទាំងសងខាង មានច្រេីនទៀត……។ ជាពលរដ្ឋម្នាក់មិនគាំទ្រដាច់ខាត សូមឈរលេីស្មារតីមិនបាច់មានល្អជាង ។ កាលសម័យឧដុង្គ គេមកចង់ស្ពានមេត្រី ដោយលេីកកូនស្រីមួយក្បាលមកធ្វេីមហេសីស្តេចជ័យជេដ្ឋាទី២ ហេីយយេីងជួលដីគេតែប្រាំឆ្នាំទេ តាមពិតក្រោយខ្នងមានរឿងច្រេីនណាស់ គឺគេអាចនឹងឲ្យប្រយោជន៍យេីងមិនខុសគ្នាទេ បានយេីងជួលគេនៅ ដេីម្បីប្រយោជន៍សងខាង តែមិនចឹងទេ យូរទៅ តកូនចៅ រហូត04 មិថុនា 1949 យេីងបានអស់សិទ្ធទាំងស្រុងក្រោយពួកបារាំងប្រកាសប្រគល់ទឹកដីនេះឱ្យស្តេចបៅដាយហេីយឃុបឃិតជាមួយខ្មោចហូជីមិញគ្រប់គ្រងទាំងស្រុង។ ប្រវត្តិសាស្ត្រមិនអាចជាន់ដានបានទេ សុំចិត្តទៅចុះជាពលរដ្ឋម្នាក់ ប្រទេសនេះចិញ្ចឹមចិត្តចង់បានដីខ្មែរណាស់ បេីអាចត្រឹមភូមិផងរបងជាមួយតែមិនអាចមិត្តភាពដល់ដាក់រួមគ្នាចឹងទេ។ គួរធ្វេីរបងដាក់បន្លាឬរបងព្រំដែនវិញ កូនក្រមុំបួននាក់ដូចលេីកគេ សង្ឃឹមបានប្រយោជន៍ តែហុតទឹកសំឡឹងកាកច្រេីនជាង ។ អ្វីក៏ដោយមានផលវិបាកថ្ងៃមុខ សូមរដ្ឋាភិបាលដកចេញវិញ តែមិនដកទេ ប្រវត្តិសាស្ត្របែបណាខ្ញុំជាពលរដ្ឋខ្មែរម្នាក់មិនបានរួមចំណែកទេ ទោះស្លាប់ឬរស់ ក្រឬមាន ។
Niv Chamroeun II ខេត្តធំៗទាំងបួន ដែលគ្រោងនឹងដាក់បញ្ចូលតំបន់CLV កម្ពុជា ឡាវ វៀតណាម ហានិភ័យណាស់
Sopheak Sorn សម្តេចតេជោ ហ៊ុន សែន បន្តស្នើសមត្ថកិច្ចតាមវែកមុខជនគ្រប់គ្រងហ្វេសប៊ុកឈ្មោះ «អរគុណ សន្តិភាព» ដែលចុះផ្សាយថាសម្តេចរបួសស្មា។
កាអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV)
• តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) បានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ពីកិច្ចប្រជុំកំពូលនៅទីក្រុងវៀងចន្ទន៍ ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
• CLV-DTA អភិវឌ្ឍលើខេត្តចំនួន ១៣ ក្នុងប្រទេសទាំង ៣។ នៅប្រទេសវៀតណាម ការផ្តោតសំខាន់គឺទៅលើខេត្ត៥ នៃតំបន់ខ្ពង់រាបភាគកណ្តាលដូចជា ខេត្ត កង់ទុំ (Kon Tum), ខេត្តយ៉ាឡាយ (Gia Lai), ខេត្តដាក់ឡាក់ (Dak Lak), ខេត្តដាក់ណុង (Dak Nong) និង ខេត្តប៊ិញភឿក (Binh Phuoc)។
• នៅក្នុងប្រទេសកម្ពុជាមានចំនួន៤ខេត្ត ខេត្តភាគឦសានមានខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ។
• នៅប្រទេសឡាវមានចំនួន៤ ខេត្ត ខេត្តភាគខាងត្បូងរួមមាន ខេត្តអាត់តាពឺ (Attapu) ខេត្តសាឡាវ៉ាន់ (Salavan) ខេត្តសេកុង (Sekong) និង ខេត្តចម្ប៉ាសាក់ (Champasak)។
គោលបំណងនៃ CLV-DTA
1. ការសម្របសម្រួលសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
2. ការធ្វើអាជីវកម្មលើសក្តានុពលកសិកម្ម ព្រៃឈើ និងទេសចរណ៍
3. កសាងធនធានមនុស្សសម្រាប់កសិកម្ម ទេសចរណ៍ ឧស្សាហកម្មពាក់ព័ន្ធ និងឧស្សាហកម្មតូច និងសិប្បកម្ម
4. ការសម្រួលដល់លំហូរទំនិញឆ្លងកាត់ព្រំដែន ប្រជាជន និងការវិនិយោគ
វិស័យកិច្ចសហប្រតិបត្តិការទាំងប្រាំពីរ
1. ការលើកតម្កើងការវិនិយោគ
2. ការសម្របសម្រួលពាណិជ្ជកម្ម
3. កិច្ចសហប្រតិបត្តិការជាមួយសហគ្រាស
4. ផែនការសំខាន់ៗសម្រាប់ឧស្សាហកម្ម
5. ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម
6. ការអភិវឌ្ឍធនធានមនុស្ស
7. ការអភិវឌ្ឍជនបទ
Tara Om ខ្ញុំមើលឃើញចំណុចខ្សោយមួយរបស់រដ្ឋាភិបាលរឿងឆ្លើយតបជាមួយព័ត៌មានមិនពិត។ ជារឿយៗ ពេលមានព័ត៌មានរសើបទាក់ទងនិងសកម្មភាពរបស់រដ្ឋាភិបាល
ខ្ញុំសង្កេតឃើញខាងរដ្ឋាភិបាលកម្រឆ្លើយតបរឿងហ្នឹងភ្លាមៗ តាមរយៈការបកស្រាយលំអិត ឬបង្ហាញឯកសារដែលធ្វើឱ្យពលរដ្ឋស្ងប់អារម្មណ៍។
ជាធម្មតាអ្នកបង្កើតព័ត៌មានរសើបភាគច្រើនជាអ្នកនៅក្រៅប្រទេស ដែលតែងតែឆ្កឹះចំណុចណាមួយពាក់ព័ន្ធនិងអធិបតេយ្យភាពជាតិ វាជាឈ្នួនដែលងាយដុតកំហឹងពលរដ្ឋ។
កាលណាគេឆ្កឹះរឿងមួយមិនបានសម្រេច គេឆ្កឹះរឿងមួយទៀត។ រីឯខាងរដ្ឋាភិបាលវិញទុករឿងហ្នឹងទាល់តែរញ្ជួយហ្វេសប៑ុកបានចេញមកតតាំង ដោយមិនលើកយកចំណុចបច្ចេកទេសមកបង្ហាញួទេ ឬបកស្រាយលំអិតទេ បែជាចោទរឿងនយោបាយ។
ខ្ញុំឧទាហរណ៍មួយរឿងព្រែកជីកហ្វូណន ខាងក្រៅចាក់អ្នកខាងក្នុងឱ្យលោត ដោយលើកហេតុផលថាវាខាតបង់ចេះ វាប៉ះពាល់បរិស្ថានចុះ
ចុងក្រោយគេលើកថាវាអាចក្លាយជាព្រំដែនកម្ពុជាវៀតណាមដូចព្រែកជីកវិញតេ។ ព័ត៌មានអស់នេះត្បិតតែវាជាការវិភាគបែបបុគ្គល តែវាជាឈ្នួនដុតពលរដ្ឋឱ្យព្រួយបារម្មណ៍រឿងបូរណភាពទឹកដី
ឯខាងរដ្ឋាភិបាលមិនព្រមបកស្រាយចំណុចបច្ចេកទេស ឬចំណុចរសើបនោះភ្លាមៗទេ ទុកទាល់តែរង្គើដល់ឋានព្រះឥន្ទ។
រឿងសូឡាក៏ចឹងពេលពលរដ្ឋមានចម្ងល់មិនឱ្យអ្នកមានទេពកោសល្យមកពន្យល់ពលរដ្ឋទេ បើកសន្និសិតកាសែតតែពន្យល់ពលរដ្ឋអត់យល់ ទាល់តែមេក្រសួងខ្លួនឯងមកធ្វើវីឌីអូខ្លីពន្យល់បានពលរដ្ឋស្ងប់ ចាយពេលមួយអាទិត្យជ្រួលច្របល់។
ឥឡូវចូលរឿង CLV វាជារឿងកើតមក25ឆ្នាំមកហើយ តែពេលលេចឡើងរឿងហ្នឹងជាថ្មី ខាងរដ្ឋាភិបាលមិនលើកការងារបច្ចេកទេសមកពន្យល់ពលរដ្ឋទេ
ទុកឱ្យមនុស្សផ្សេងដែលនៅក្រៅដើរបកស្រាយវិភាគតាមគំនិតរបស់គេរហូតដុតអារម្មណ៍ពលរដ្ឋឱ្យឆេះឆួលជាថ្មី មិនមែនអស់លោកតាមក្រសួងនិមួយៗមិនដែលចូលរួមប្រជុំCLV នោះឯណា
ឬមួយអស់លោកទៅប្រជុំគ្រាន់តែបង្រ្គប់កិច្ចយកលុយបេសកកម្ម ?
ការបកស្រាយចម្ងល់ពលរដ្ឋ ការបំភ្លឺដោយបង្ហាញការពិតវាជាអាវុទ្ធដ៏មានប្រសិទ្ធតតាំងជាមួយព័ត៌មានចចាមអារាម យើងមិនអាចចាប់ឃុំមនុស្សពីរបីនាក់ហើយបង្ខំពលរដ្ឋមួយប្រទេស
ឱ្យគាត់លែងមានការសង្ស័យលើរឿងអស់នោះបានទេ លុះត្រាយើងចេះពន្យល់គាត់ឱ្យគាត់យល់ពីរឿងដែលកើតឡើង។ ពលរដ្ឋទាំងអស់មានចំណេះដឹងផ្សេងៗគ្នា
ហើយក៏មិនមែនពួកគាត់តាមដានការងាររាជការដឹងរឿងគ្រប់សព្វដូចអ្នកកាន់ការងារនោះដែរ ចឹងត្រូវពន្យល់ប្រាប់គាត់ថាវាបានស្អីជាផលចំណេញ ហើយតើផលប៉ះពាល់ដែលគេចោទនោះវាម៉េច
និយាយត្រង់ទៅត្រង់មកកុំបកស្រាយវាង។។ ហេតុនេះការតបតពាក្យចចាមអារាមវិញដោយសន្តិវិធីជាវិធីទទួលបានការសាទរ ហើយស្ងប់អារម្មណ៍គាស់លែងកក្រើក។
ឯងខំសរសេរប្រាប់ថាស្អីគេតំបន់ត្រីកោណ CLV បែជាអាខ្លះមកចោទថាឯងកាន់ជើងរដ្ឋាភិបាល។
ចឹងបានខ្មែរមិនអាចបញ្ចប់ជម្លោះគ្នា។
Tara Om អ្នកខ្លះក្នុងហ្វេសប៊ុកស្នេហាជាតិណាស់ តែខាងក្រៅហ្វេសប៊ុក ច្រាស់បន្លែយួន ចូលហាងយួន ទិញទំនិញពីយួន យកលុយខ្មែរដើរលេងស្រុកយួន
Tara Om តាមពិតទៅរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV វាកើតឡើងមក ២៥ឆ្នាំមកហើយ ចាប់ផ្តើមតាំង១៩៩៩ មកម្លេះ ហើយម៉េចបានទើបមកផ្អើលពេលនេះ គេមានកិច្ចប្រជុំថ្នាក់កំពូល
កិច្ចប្រជុំថ្នាក់តំបន់ កិច្ចប្រជុំកំរឹតបច្ចេកទេស ពីរឆ្នាំម្តងមកជាហូរហែតើ គ្រាន់តែប្រជាជនយើងភាគច្រើនមិនយល់
ហើយប្រព័ន្ធផ្សព្វផ្សាយជាតិក៏មិនបានពន្យល់លំអិតពីអ្វីទៅតំបន់អភិវឌ្ឍន៍ត្រីកោណឱ្យប្រជាជនលោកយល់ ស្របគ្នាប្រជាជនយើងលោកយល់មិនច្បាស់ផងវាក៏ក្លាយជារឿងថ្មី នៅពេលមានគេឆ្កឹះ។
ខាងក្រោមនេះជាអត្ថបទដែលនិយាយសង្ខេបពីតំបន់អភិវឌ្ឍន៍ត្រីកោណ CLV និងសកម្មភាពហូរហែមក។
យើងទាំងអស់គ្នាសុទ្ធតែមានទឹកចិត្តស្នេហាជាតិនិងជាតិនិយម តែយើងក៏ត្រូវសិក្សាស្វែងយល់ឱ្យស៊ីជម្រៅពីសាច់រឿងនិមួយៗថាវាមានឫសគល់យ៉ាងម៉េច កុំផ្អើលតាមគ្នាដូចទន្សាយផ្អើលផ្លែព្នៅ។
ហ៊ុល ម៉ារ៉ា សម រង្សុីបេីមិនបានកូនចៅចូលគុកមិនអស់ចិត្ត និយាយរួមអាណាថាកាត់ដី៤ខេត្តអោយយួនចាប់ទៅមិនមែនជាសិទ្ធបព្ចេាញមតិទេ
ផែនទី តំបន់ត្រីកោណឥណ្ឌូចិន
ផែនទី តំបន់ត្រីកោណឥណ្ឌូចិន
ផែនទី តំបន់ត្រីកោណឥណ្ឌូចិន
នាគ ទេព is with នាគ ទេព សន្តិភាព.
ដំណឹងទេីបទទួលបាន ភាគី(យួនម៉ុងតាញ៉ា) កំពុងតាមរករឿង សម រង្សុី ដែលបានចុះហត្ថលេខាសន្យាកាត់ខេត្ត ៤ (ខេត្តស្ទឹងត្រែង, ក្រចេះ, រតនគីរី និងមណ្ឌលគីរី) ឱយទៅ(យួន)នៅពេលខ្លួនបានកាន់អំណាច ត្រូវរលាយខ្សុល ក្រោយឮដំណឹងថារដ្ឋាភិបាល នឹងដាក់៤ខេត្តនោះ ទៅជាតំបន់ត្រីកោណអភិវឌ្ឍន៍ដែលមានជប៉ុនចូលរួមជួយផងនោះ ។ នេះជាហេតុផល សម រង្សុី គាស់កកាយ ដើម្បីស្អំចិត្ត(យួន)ម៉ុងតាញ៉ា..
Sopheak Sorn សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្ស៣នាក់ហើយ ត្រូវបានចាប់ខ្លួន ក្រោយលើកឡើងបំភ្លៃលើកិច្ចសហប្រតិបត្តិការ CLVនេះ។
សីហា សុវណ្ណភូមិ #សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ លោកស្រុ៊ន ស្រ៊ន កញ្ញាភឹងសោភា និងម្ចាស់ផ្ទះឈ្មោះ លោកសាន សិទ្ធិ ពួកគាត់ត្រូវបានអាជ្ញាធរ ខេត្តសៀមរាប នាំខ្លួនទៅស្នងការដ្ឋានខេត្តសៀមរាប ប្រភពបន្ថែមបងប្អូនជា សកម្មជន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលារ ១៩៩១ បច្ចុប្បន្នកំពុងតែបញ្ជូនទៅ ស្នងការរាជធានីភ្នំពេញ។
ពត៌មានយោធា - Military News មានតែយោធាទេដែលយល់ច្បាស់ពីការធ្វើផ្លូវតភ្ជាប់ទៅតំបន់កន្ទុយនាគនាគ អ្នកមួយចំនួនទោះគេខំពន្យល់យ៉ាងណាដូចចាក់ទឹកលើក្បាលទាអញ្ចឹង ហ្ចឹងមិនបាច់ពន្យល់ច្រើនទេ។ មាត់អួតថាស្រលាញ់ទឹកដីតែបែរជាមិនយល់ពីយុទ្ធសាស្រ្តការពារជាតិការពារទឹកដី មិនមែនសុខៗសម្តេចតេជោលើកបង្ហាញពីផែនទីធ្វើផ្លូវជាតិតភ្ជាប់ទៅតំបន់កន្ទុយនាគនោះទេ រៀនគិតអោយយល់ផង គេធ្វើដល់ថ្នាក់ដឹកនាំគេមិនល្ងង់ដូចយើងគិតទេគេក៏ចេះស្រលាញ់ជាតិស្រលាញ់ទឹកដីដែរមិនមែនមានតែយើងទេ។
Sopheak Sorn
ទោះបីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បញ្ជាក់ច្បាស់ៗពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ( CLV) ក៏ដោយ តែនៅមានមនុស្សមួយចំនួនតូច តែបន្តលើកឡើងដោយបំភាន់ ឬដោយភាន់ច្រឡំដដែល។ ឆ្លើយតបជាមួយការលើកឡើងដោយគ្មានមូលដ្ឋាន និងបំភាន់ទាំងស្រុងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗតាមរយៈសេចក្តីថ្លែងការណ៍មាន៤ចំណុចសំខាន់ៗ រួមមាន៖
*ទី១៖ គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាម ដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។
*ទី២៖ គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។
*ទី៣៖ គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។
*ទី៤៖ គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ៕
Ouk Marady ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ និងថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងយោធភូមិភាគទី៥ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត។
Koh Santepheap Daily កងយោធពលខេមរៈភូមិន្ទបន្តរុករកទាំងយប់ទាំងថ្ងៃ តាមជួរភ្នំក្រវាញ ជួរភ្នំសំកុស ភ្នំខ្មោច តំបន់យាយម៉ៅភ្នំ១៥០០ និងអូរជាំស្លាឃុំថ្មដា ស្រុកវាលវែងងជាប់ព្រំប្រទល់ខេត្តកោះកុង
ព័ត៌មានយេីង ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី មានឧបាយកលពិសពុលណាស់ វាបានប្រែក្រឡះពីវាបានចុះកិច្ចព្រមព្រៀងឲ្យខេត្ត៤ទៅយួនសេរីមកមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាថាបញ្ចូលខេត្ត៤ក្នុងផែនការអភិវឌ្ឈន៍តំបន់ត្រីកោណទៅឲ្យវៀតណាមទៅវិញ? ហេីយការអភិវឌ្ឍន៍តំបន់ត្រីកោណត្រូវបានជប៉ុនជួយជាហិរញ្ញវត្ថុយ៉ាងច្រើនរាប់ពាន់លានដុល្លា បើសិនជាមិនត្រឹមត្រូវទេជប៉ុននឹងមិនផ្តល់ជំនួយហិរញ្ញវត្ថុជួយទេ?
បញ្ហាទឹកដីជាបញ្ហារសើបសម្រាប់ប្រជាជនខ្មែរគ្រប់រូប ដូច្នេះការយកបញ្ហា ទឹកដីមកញុះញង់ គឺជាការគ្រោះថ្នាក់ខ្លាំងបំផុត ដែលចាំបាច់ ត្រូវចាត់វិធានការណីក្តៅនិងម៉ឺងម៉ាត់ជាទីបំផុត។
ក្នុងការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជាមិនបានលុបចោលខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងទេ ការអភិវឌ្ឈន៍បានដំណើរការរាប់ឆ្នាំមកហើយ ខេត្តទាំង៤នៅតែត្រូវគ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជាដដែល អត់មានជនបរទេសណាមកកាន់កាប់ទេ ការចោទថាកម្ពុជាបាត់បង់ខេត្ត៤នៅភូមិភាគឦសានផ្ទុយពីការពិតទាំងស្រុង។
ដែលចោទថាវៀតណាមនឹងបញ្ជូនជនជាតិយួនចូលមករស់នៅក្នុងបណ្តាខេត្តទាំង៤របស់កម្ពុជា ឥឡូវតើឃើញមានយួនប៉ុន្មាននាក់ហើយមករស់នៅក្នុងបណ្តាខេត្តទាំងនេះ? CLV បានដំណើរការអភិវឌ្ឍន៍រាប់សិបឆ្នាំមកហើយ តើឥឡូវនេះអភិបាលខេត្តទាំង៤របស់កម្ពុជាជាខ្មែរឬក៏ជនជាតិយួនធ្វើអភិបាលខេត្ត?
ការនិយាយថាយួននឹងទន្ទ្រានយកបណ្តាខេត្តខ្មែរផ្សេងៗទៀតជារបស់ខ្លួន សំដីរបស់ស្រ៊ុន ស្រ៊ន ពិសពុលណាស់ក្នុងការញុះញង់ប្រជាជនខ្មែរឲ្យ ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ ស្រ៊ុន ស្រ៊ន ដែលតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះគឺជាមេក្លោងញុះញង់ឲ្យមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជា ស្រ៊ុន ស្រ៊ន សមនឹងចូលដេកគុកមែនហើយ។
ផែនទី របាយប្រជាជន តាមបណ្តាខេត្ត ឆ្នាំ ២០១៩ ( ទិន្ធន័យជំនរឿន ២០១៩)
Chan Born កម្ពុជាមាន ៥ អាណាចក្រ គឺ អាណាចក្រលិច កើត ជើង ត្បូង និងមានអាណាចកណ្តាលមួយ ហៅថា ចតុមុខ ដូច្នេះ ក្រុមអ្នកបំភ្លៃប្រវត្តិសាស្រ្តគេថា បាត់បង់កម្ពុជាក្រោម ដោយសារ ឲ្យយួន ខ្ចីដី ! គឺគេវាយប្រហារ អាណាចក្ររបស់ ជ័យជេដ្ឋាទី ២ ដោយសារ ត្រកូល ជ័យជេដ្ឋានេះ មកពី អាណាចក្រខាងលិច ទ្រង់ពឹង វៀតណាម ដើម្បី កំចាត់ពូក ចាម និង ជ្វា ។
Chan Born ប្រវត្តិសាស្រ្តនេះ ដែលខ្ញុំតែងតែផ្សព្វផ្សាយសព្វថ្ងៃ ទ័ពចាមវាយគ្រប់គ្រងទឹកដី ធំមហាសាល ដោយសារចាម ចងសម្ព័ន្ធជាមួយ រាជវង្ស សុង ។ តែ ត្រូវចាំថា ប្រទេសចិនកាលនោះ មាន ៥ រាជវង្ស ឬ ៥ រដ្ឋធំៗ។ ពេលចាម ឈ្នះសង្រ្គាម លើ រាជវង្ស ជិន ឬ ចិន Jing or Chen ស្តេច សុង ប្រទាន បុត្រី ២ អង្គរឲ្យ ចម្បារ រួច កាត់ដី ២ ខេត្ត គឺ អាន់ និង ណាម ដូច្នេះបានជា អណ្ណាម Annam គឺជាទឹកដី ចិន ព្រោះប្រជាជនចិន វប្បធម៍ ចិន។ ចុះម៉េចបានជា សព្វថ្ងៃ ខ្មែរខ្លះ ពង្វក់ខ្មែរឲ្យ ប្រឆាំង ចិន ? ឬ មួយពួកគេ ជាសម្ព័ន្ធ Champa?
Chan Born សភាពការណ៍នៅ បឹងក្លាដែស៖ មនុស្ស ១៧៤ នាក់ត្រូវបានសម្លាប់ ប្រមាណ ២៥០០ នាក់ត្រូវបានឃាត់ខ្លួន ក្នុងព្រឹត្តិការណ៍បដិវត្តពណ៍ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ កំហឹងរបស់ និស្សិត មហាវិទ្យាល័យទូទាំងប្រទេស គឺ រំលឹក ព្រឹត្តិការណ៍ឆ្នាំ ១៩៧៥ ដែលកាលណោះ និស្សិតម្នាក់ ត្រូវបាន ពួកយោធាបាញ់សម្លាប់ក្នុងសង្រ្គាម បឹងក្លាដែស បាគីស្ថាន។ តាំងពី ឆ្នាំ ១៩៧៥ មក កូនចៅទាហាន ត្រូវបានគេផ្តល់ កូតា សម្រាប់រាជការ។ ដល់ឆ្នាំ ២០២៤ នេះ ពួកនិស្សិត យុវជនទាំងនេះ ធ្វើបាតុកម្មប្រឆាំង កូតា នាំឲ្យមាន បាតុកម្ម ដុតបំផ្លាញពាសពេញប្រទេស។ នៅកម្ពុជា ក្រុមប្រឆាំង ជាយុវជនដូចគ្នា កំពុង បេះបោរប្រឆាំង CVL ដោយចោទថា រដ្ឋាភិបាលកាត់ដីឲ្យវៀតណាម ទោះជា រដ្ឋាភិបាលពន្យល់បែបម៉េច ក៍ពួកគេស្តាប់មិនចូលដែរ គឺថែមទាំង យក វីដេអូ បាតុកម្មពី បឹងក្លាដែស មកចាក់ផ្សាយតាម page ពួកគេ។ ដល់ថ្ងៃនេះ យុវជនសេ្នហារជាតិងងឹតងងល់ ៤ នាក់ត្រូវបាន កាត់ទោស និង ដាក់គុករួចហើយ ។
Chan Born គេប្រឆាំងគម្រោង CLV ដោយសារពួកគេខាត៖ គេខាងត្រង់ ប្រទេសមានតែ ៣ ប្រទេស ដូច្នេះ អត់មាន សាធារណះចម្ប៉ាទេ អត់មាន ប្រទេស កម្ពុជាក្រោមទេ។ វាដូច គេប្រឆាំង ការបោះបង្គោលព្រំដែន តាំងឆ្នាំ ១៩៨២ គឺ អត់មាន ប្រទេសចម្ប៉ា អត់មានប្រទេសកម្ពុជាក្រោម។
ផែនទី
តំបន់អភិវឌ្ឃន៍ត្រីកោណ ឥណ្ឌូចិន ( CLV កម្ពុជា ឡាវ វៀតណាម)ផែនទី
តំបន់អភិវឌ្ឃន៍ត្រីកោណ ឌៀន បៀនភូ (CHLV ចិន ឡាវ វៀតណាម)
តំបន់អភិវឌ្ឃន៍ត្រីកោណ ឌៀន បៀនភូ (CHLV ចិន ឡាវ វៀតណាម)
ផែនទី
តំបន់អភិវឌ្ឃន៍ត្រីកោណ បៃតង (Green Triangle ភូមារ ថៃ ឡាវ )
តំបន់អភិវឌ្ឃន៍ត្រីកោណ បៃតង (Green Triangle ភូមារ ថៃ ឡាវ )
ផែនទី
តំបន់អភិវឌ្ឃន៍ត្រីកោណ ត្រីកោណមាស (Goglden Triangle ភូមារ ថៃ ឡាវ )
តំបន់អភិវឌ្ឃន៍ត្រីកោណ ត្រីកោណមាស (Goglden Triangle ភូមារ ថៃ ឡាវ )
ផែនទី តំបន់អភិវឌ្ឃន៍ត្រីកោណ មរកត (Emerald Triangle កម្ពុជា ថៃ ឡាវ )
ផែនទី តំបន់អភិវឌ្ឍន៍ត្រីកោណមរកត The Emeral Triangle Development Area
ផែនទី តំបន់អភិវឌ្ឍន៍ត្រីកោណមរកត The Emeral Triangle Development Area
ផែនទី តំបន់អភិវឌ្ឃន៍ត្រីកោណ មរកត (Emerald Triangle កម្ពុជា ថៃ ឡាវ )
Sopheak Sorn មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិបានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២៧ កក្កដា មិនទាន់រកឃើញឧទ្ធម្ភាគចក្រនៅឡើយទេ។ ការបង្ហោះថារកឃើញនោះជាព័ត៌មានបំពុល និងជារូបភាពធ្លាក់នៅថៃកាលពីឆ្នាំ២០១១។
ខេត្តរតនៈគិរីជួបគ្រោះរញ្ជួយដីកម្រិត៥.១ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។ ហេតុការណ៍នេះតើចង់បង្ហាញពីប្រផ្នូលអី?
Phorn Phanaកពុងតែផ្ទុះរឿងCLV ថ្ងៃនេះមានករណី រញ្ជួយដី នៅខេត្ត រតនគីរី និង មណ្ឌលគីរី មុននេះតាមប្រភពអ្នកនៅទីនោះផ្ទាល់ប្រាប់នេះជាប្រថ្នូលមិនល្អហើយ
មុននេះមានការរញ្ជួយដីមួយ នៅវៀតណាម កម្រិត ៥.១ រិចទ័រ ដែលបង្ករការរំជួយតិចៗ នៅ រតនគីរី បើសិន ជាកម្រិតរញ្ចួយមាន ៧.៥ ឡ់់ើងទៅ គេហៅថា កម្រិតខ្លាំង។ ការរញ្ចយយដីនេះ ចេញពីក្នុងដី ជម្រៅ ៤.៥ គម។ សមាគមអាស៊ាន បានបពាក់ sensoir សម្រាប់តាមដាន តាំងពីជំនាន់ ស៊ូណាមិក ដូច្នេះ បងប្អុន កុំភ័យ តាមការបំប៉ោងថា ប្រថ្នូលមិនល្អនៅ តំបន់ CLV ខិខិខិ
THY News ដំណឹងក្តៅៗ រសៀលថ្ងៃនេះ មានករណី រញ្ជួយដីកម្រិតស្រាល ក្នុងប្រទេសវៀតណាម នៅក្បែរខេត្តរតនគិរីប្រទេសកម្ពុជាយើង.
Phorn Phana កំពុងតែផ្ទុះរឿងCLV ថ្ងៃនេះ មានករណី រញ្ជួយដី នៅខេត្ត រតនគីរី និង មណ្ឌលគីរី មុននេះ តាមប្រភពអ្នកនៅទីនោះផ្ទាល់ប្រាប់ នេះជាប្រថ្នូលមិនល្អហើយ
មយូរា ទឹកកក ខ្មែរស្គាល់រញ្ជួយដីលើកដំបូង(រតនគីរី )សូម្បីធរណីក៏មិនព្រមឱ្យបង្កើតតំបន់សេដ្ឋកិច្ចនេះដែរ
អាត្មាគាំទ្រឲ្យធ្វើរបងការពារព្រំដែន ជាជាងចូលគម្រោង CLV
Kuoy Pheap បើខ្វះលុយធ្វើរបងអាត្មាជួយ 2000$ រាស្រ្តអាចជួយបាន។
Angrut អង្រុត ព័ត៌មាន ខេត្តរតនគិរីជួបគ្រោះរញ្ជួយដីកម្រិតស្រាលលើកដំបូងក្នុងប្រវត្តិសាស្រ្ត ។ បើតាមភ្នាក់ងារភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា រញ្ជួយដីដែលកើតមាននៅខេត្ត គុន តុន វៀតណាមផងនោះ មានកម្លាំង៥.១រីស្ទ័រ
RFA Khmer វិទ្យុអាស៊ីសេរី មិនជាផ្ទះខ្ញុំមិនជាខេត្តខ្ញុំ តែជាជនរួមជាតិខ្ញុំ ខ្ញុំសូមមិនចូលរួមមិនគាំទ្រ គម្រោងCLV នោះទេ
Rin Panhaបឹងយក្សឡោមគេថាជាសំណល់ភ្នំភ្លើងចាស់ ឥឡូវរញ្ជួយដីនៅយួនក្បែរហ្នឹង តែតិចទៀតអាចថាបន្ទុះភ្នំភ្លើងចេញពីបឹងយក្សឡោមហ្នឹងក៏ថាបាន ។ Good luck
មណ្ឌលវប្បធម៌ តាមរបាយការអាដហុក2023 តំបន់ត្រីកោនCLV វៀតណាមទទួលបានដីសម្បទាន 24ម៉ឺនហិចតា ក្នងរយះពេល99ឆ្នាំ ពីកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៌
ការប្រឆាំងតំបន់ ទន្លេមេគង្គ CVL គឺជាសេណារីយោបរទេសក្បែរៗយើង ដែលដើរស្របជាមួយ ការប្រឆាំងគម្រោងព្រែកជីកហ្វូណនដែរ។ គួរជម្រាបមិត្តៗថា នៅ មហាតំបន់ទន្លេមេគង្គ មាន ៥ តំបន់ត្រីកោណ ដូចមានក្នុងផែនទីនេះស្រាប់។ ឪពុកម្តាយគួរ កេះកូនៗ មកខ្សិបប្រាប់ថា កុំដើរលេងក្បែរគុក កុំជឿខាង ប្រឆាំងពេក ត្រូវ អានពត៍មាន ខាង គាំទ្ររដ្ឋាភិបាលខ្លះផង។ មានសកម្មជនប្រឆាំងម្នាក់នៅ បារាំង គេថា កម្ពុជាជិតបញ្ចូល ខេត្ត ព្រះវិហារក្នុងតំបន់អភិវឌ្ឍន៍រួមគ្នាទៀតហើយ ខិខិខិ
THY News មិញៗ នៅក្បែរខេត្តរតនគិរី! មានករណីរញ្ជួយដីកម្រិតស្រាល ៥ រ៉ិចទ័រ ដែលស្ថិតនៅស្រុក Kon Plong ខេត្ត Kon Tum ក្នុងប្រទេសវៀតណាម នៅវេលាម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ញ័រដីប្រហែល ជិត១នាទី។
ឡៃលី ប៉ោយប៉ែត រញ្ជួយដីកម្រិត ៥,១ រ៉ិចទ័រ បានអង្រួនទីក្រុង កន្ទុំ របស់វៀតណាម និងរំញ័រតិចតួចផងដែរ នៅខេត្តរតនគិរី ម៉ោង ១១:៣៥ នាទី ថ្ងៃទី ២៨ កក្កដា ២០២៤
Khu vực Tam giác phát triển Campuchia-Lào-Việt Nam
Nokor Borei ម៉ែន ណាត តាមរបាយការណ៍អង្គការ Licadho ឲ្យដឹងថា ក្រុមហ៊ុនវៀតណាម ទទួលបានដីសម្បទានសេដ្ឋកិច្ច ចំនួន ២៤៥.៣០៤ ហិចតា នៅតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា វៀតណាម និង ឡាវ (CLV) ដែលមានកុងត្រា៩៩ ឆ្នាំ។ ក្រុមហ៊ុនវៀតណាម ទទួលបានដីសម្បទានសេដ្ឋកិច្ច ៣៦២.៥១៥ ហិចតា នៅទូទាំងប្រទេសកម្ពុជា។ របាយការណ៍ ចេញផ្សាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
ដីសម្បទានសេដ្ឋកិច្ច ១ ហិចតា ជាមធ្យមត្រូវការកម្មករ ៣ នាក់ ហើយដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាម ចំនួន ២៤៥.៣០៤ ហិចតានៅតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ត្រូវការកម្មករជាង ៧ សែននាក់ (៧៣៥.៩១២ នាក់)។
ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាម ចំនួន ៣៦២.៥១៥ ហិចតា នៅទូទាំងប្រទេសកម្ពុជា ត្រូវការកម្មករ ជាង ១ លាននាក់ (១.០៨៧.៥៤៥ នាក់)។ កម្មករជាង ៩០% ជាជនជាតិវៀតណាម នៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាម។
ប្រវត្តិសាស្ត្រ ៖ វៀតណាម ធ្លាប់ខ្ចីទឹកដីកម្ពុជាក្រោម តែរយៈពេល ៥ ឆ្នាំ ដើម្បីហាត់ទាហាន នៅសម័យស្តេច ជ័យជេដ្ឋាទី២ ដែលមានព្រះរាជនីជាជនជាតិយួន កាលនោះមិនសងទឹកដីឲ្យវិញ រហូតលេបទឹកដីខ្មែរក្រោមទាំងមូល នៅពេលសព្វថ្ងៃ។
សំណួរពីក្តីបារម្ភ ៖ ចុះទំរាំវៀតណាមខ្ចីដីខ្មែរ ៩៩ ឆ្នាំ នៅតំបន់ CLV ក្នុងរូបភាពអភិវឌ្ឃន៍ ដូចជាដាំកៅស៊ូ ដូងព្រេង ចេក ហើយមានការសង់ផ្ទះសម្បែង និងកើតកូនចៅនៅក្នុងដីសម្បទានសេដ្ឋកិច្ចនោះ តើជនជាតិវៀតណាមត្រឡប់ទៅវិញឬទេ?
ផែនទី យុទ្ធសាស្រ្តសង្រ្គាមតំបន់ត្រីកោណ ឬ សង្រ្គាម នគរ ៣ ជាយុទ្ធសាស្រ្តសង្រ្គាម របស់ចិន ដើម្បីគ្រប់គ្រងប្រទេសឲ្យមាន ចិន តែ ១។ សព្វថ្ងៃ អ្នកជំនាញខាង យុទ្ធសាស្រសង្រ្គាម ចេញពី សកលវិទ្យាល័យសង្រ្គាម ឬ សកលវិទ្យាល័យការពារជាតិ ហៅថា សង្រ្គាម " ទ្រឹស្តីសង្រ្គាមផ្កាយ Star War " ។ សង្រ្គាមផ្កាយ ត្រូវបានអ្នកជំនាញខាង យុទ្ធសាស្រ្តយោធា បកស្រាយ អំពី ការប្រកួត ប៉ូល ៣ គឺ យោធា សេដ្ឋកិច្ច និង បច្ចេកវិជ្ជា។ ប៉ូលទាំង ៣ ប្រៀបបាននឹង លំពែង មុតស្រួច អាច វិល បានតាម សភាពការណ៍ជាក់ស្តែង ដូចជា ឆ្នានេះ វេលានេះ ទីតាំងនេះ តម្រូវឲ្យប្រើ សង្រ្គាម បច្ចេកវិជ្ជា ឬ សង្រ្គាមសេដ្ឋកិច្ច ឬ សង្រ្គាមយោធា ?។
ចំណែក ក្រសួងការបរទេស ឬ ក្រសួងកិច្ចការនយោបាយ គេប្រើសង្រ្គាម ត្រីកោណ គឺ ការអភិវឌ្ឍន៍តំបន់ ៣ ប្រទេស ដើម្បី ឲ្យ មានសេដ្ឋកិច្ច មានទ័ព មានបច្ចេកវិជ្ជា ត្រដុំ ត្រសងគ្នា វាយប្រយុទ្ធ ធ្វើសង្រ្គាមជាមួយគ្នា ឬ មួយ រួបរួមគ្នា ដើម្បី បង្កើតរដ្ឋមួយឯករាជ្យ ។
ផែនទី តំបន់អភិវឌ្ឍន៍ត្រីកោណមរកត The Emeral Triangle Development Area
តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) មាន ១៣ ខេត្ត ក្នុងនោះ ខេត្តទាំង ៤ របស់កម្ពុជា មានខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង មានគម្រោងវិនិយោគចំនួន ១០៥ គម្រោង គិតជាទឹកប្រាក់ប្រមាណ ៣,៧៤៥ ពាន់លានដុល្លារ ដែលបានបង្កើតការងារជូនប្រជាពលរដ្ឋជាង ១៦ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងចំណោមគម្រោងទាំងអស់ មានគម្រោងវិនិយោគលើវិស័យ
- កសិកម្មចំនួន ៨០ គម្រោង ដែលមានទឹកប្រាក់ ២,៧៤០ ពាន់លានដុល្លារ;
- ឧស្សាហកម្មមាន ៥ គម្រោង;
- ហេដ្ឋរចនាសម្ព័ន្ធមាន ១៩ គម្រោង;
- និងទេសចរណ៍ ១ គម្រោង។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បណ្ដាប្រទេសជាច្រើនបានបោះទុនវិនិយោគនៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV របស់កម្ពុជា ក្នុងនោះ
- ប្រទេសវៀតណាម ៣២,៣៨ ភាគរយ;
- ចិន ២១,៩០ ភាគរយ;
- សិង្ហបុរីជិត ៤ ភាគរយ;
- អង់គ្លេស ៣,៨១ ភាគរយ;
- កម្ពុជាខ្លួនឯង ២៦ ភាគរយ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា៖ «បរទេសទាំងអស់វិនិយោគនៅទីនេះ ដែលមានក្រុមហ៊ុនអាមេរិក អង់គ្លេស និងអូស្ត្រាលី បើវាស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា គ្មានក្រុមហ៊ុនណាមកបាតុកម្មទេ»។
សូមជំរាបថា គម្រោងទាំង ១០៥ បែងចែក្នុងខេត្តទាំង ៤ រួមមាន ខេត្តក្រចេះ មាន ៤២ គម្រោង ខេត្តស្ទឹងត្រែង ១៦ គម្រោង ខេត្តរតនគិរី ២៨ គម្រោង ខេត្តមណ្ឌលគិរី ១៩ គម្រោង៕
អត្ថបទ៖ ឡេង ដេត
បញ្ហាតំបន់អភិ. CLV ពេលនេះកំពុងមានការផ្សព្វផ្សាយពត៍មានក្លែងក្លាយ ពត៍មានបន្លំ និង ពត៍មានខុស ដោយពួកគេ ផ្សាយថា ប្រទេសចម្ប៉ា បាត់បង់ពីផែនទីសកលលោក ដូច្នេះ សូមប្រជាជនកម្ពុជា ប្រយ័ត្នដូចចម្ប៉ា ! តាមពិត សព្វថ្ងៃ ប្រជាជន ចម្ប៉ារាប់សិបលាននាក់ កំពុង ដឹកនាំប្រទេស វៀតណាម ដោយពួកគេ ដូរឈ្មោះ ទៅជា វៀតណាមខាងត្បូង ឬ វៀតណាមសេរី....។ ខាងប្រឆាំង គេមានយុទ្ធសាស្រ្ត ដុតសំបុកមាន់ គឺ ដុតនៅកម្ពុជា ដុតនៅវៀតណាម ដើម្បី ជនជាតិជាតិ រត់ចូលសំបុក ចម្ប៉ា ( វៀតណាមសេរី)
វ៉ាន់ សារាយ Vann Saray
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយករឿង CLV ទៅបង្កើតព្រឹត្តិការណ៍ដូចបង់ក្លាដេសនោះឡើយ។
Khemrin Kim
រឿងមួយៗមានបុព្វហេតុ តើករណី CLV នរណាជាអ្នកបញ្ចេញពត៍មានរួមទាំងបំផុសគំនិត? ចលនាមួយតែមានអ្នករៀបចំ ក្នុងនាមជាប្រជាពលរដ្ឋ យើងគួរតែបកស្រាយ ឬបង្ហាញអ្វីជាចម្ងល់ ជាសជាងការបំបិទចម្ងល់! គ្រាន់តែជាការយល់ឃើញប៉ុណ្ណោះ អរគុណ😊
ប្រយុទ្ធអ្នកវិភាគចៅចាក់ស្មុក ៖ ក្រុមប្រឆាំងក្បត់ជាតិបង្កើតការញុះញង់ជុំវិញបញ្ហាព្រំដែន និងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV គឺដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ រហូតមកដល់ពេលនេះ, តាមរយៈភស្តុតាងនិងការវាយតម្លៃគ្រប់ជ្រុងជ្រោយបានបង្ហាញយ៉ាងច្បាស់ថា ក្រុមប្រឆាំងក្បត់ជាតិដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ ៣ជំនាន់ រួមនឹងបរិវារនៅក្រៅប្រទេស និងវិទ្យុបរទេសជាខេមរភាសា បានបង្កើតការញុះញង់បញ្ហាព្រំដែន បញ្ហានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV) ដើម្បីដុតបញ្ឆេះកំហឹង ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ ស្របពេលដែល សម រង្ស៊ី ប្រកាសបង្កើតរដ្ឋាភិបាលខុសច្បាប់នៅក្រៅប្រទេស និងបានគំរាមកំហែងវិលត្រឡប់មកដឹកនាំផ្តួលរំលំរដ្ឋាភិបាល ដូចអ្វីដែលពួកគេធ្លាប់បានគំរាមកំហែង និងធ្វើជាបន្តបន្ទាប់នៅខែវិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវបានកាត់ទោសពីបទល្មើស «ឧបឃាត»រួចទៅហើយ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសបានធ្វើសកម្មភាពទាំងងងើល បំភ័ន្តសាធារណមតិ និងអូសទាញបុគ្គលមួយចំនួននៅក្នុងប្រទេសដែលមិនបានពិចារណាវែងឆ្ងាយចូលរួមសកម្មភាពខុសច្បាប់ ដែលអាចប្រឈមចំពោះមុខច្បាប់។ ការញុះញង់ បញ្ឆេះកំហឹងជាតិសាសន៍ និងគំនិតជ្រុលនិយ បំភ្លៃ បំផ្លើស បំភ័ន្ត និងបំភ័យពលរដ្ឋនៅក្នុងស្រុកអំពីការបាត់បង់ទឹកដី៤ខេត្ត រួមមានខេត្តក្រចេះ មណ្ឌលគីរី រតនគិរី ស្ទឹងត្រែង ទៅវៀតណាមជាអ្វីដែលពួកក្បត់ជាតិបានបង្កើតឡើង។ ពួកគេបានបំភ្លៃការពិតនិងបំភ័ន្តពលរដ្ឋខុសពីអ្វីដែលបានកើតឡើងពិតប្រាកដ ហើយអ្នកដែលបំភ្លៃនោះ មិនដែលបានចុះទៅកាន់តំបន់ព្រំដែនផ្ទាល់ផង ហើយការពិតនៅតែជាការពិតខ្មែរនៅតែរក្សាបាននូវបូរណភាពទឹកដីរបស់ខ្លួន។
រយៈពេល២៥ឆ្នាំមកនេះនិងបន្តទៅអនាគត, កម្ពុជារក្សាបាននូវបូរណភាពទឹកដី, មាការបោះបង្គោលកំណត់បន្ទាត់ព្រំដែនយ៉ាងច្បាស់លាស់រវាងប្រទេសទាំង៣, បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង, មានការអភិវឌ្ឍនៅនឹងកន្លែង, ពលរដ្ឋខ្មែរកាន់តែមានចំនួនច្រើនទៅរស់នៅនិងបានប្រកបរបបចិញ្ចឹមជីវិតនៅតាមបណ្តោយព្រំដែន ហើយការចេញចូលរបស់ប្រជាជននៃប្រទេសទាំង៣ ត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់ដោយរនាំងច្បាប់។ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលជាអ្នកផ្តួចផ្តើមគំនិតនៃគម្រោងសហប្រតិបត្តិការ CLV និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេនព្រមទាំងអ្នកសិក្សាស្រាវជ្រាវ និងប្រជាពលរដ្ឋនៅទីតាំងផ្ទាល់បានបញ្ជាក់ថាគម្រោង CLV មិនបានធ្វើឱ្យបាត់បង់ទឹកដី អធិបតេយ្យភាពជាតិនិងបូរណភាពដែនដីឡើយ ហើយគ្មានប្រទេសណាត្រូវកាត់ដីឱ្យប្រទេសណាមួយឡើយ។
ប៉ុន្តែហេតុអ្វីបានជាក្រុមប្រឆាំងក្បត់ជាតិខិតខំបំភ្លៃខុសពីការពិត បើអ្វីៗត្រូវបានធានានិងបានបញ្ជាក់រួចទៅហើយនោះ?
គោលបំណងធំរបស់ពួកគេគឺឆ្លៀតឱកាសនៃព្រឹត្តិការណ៍ផ្តួលរំលំរបបដឹកនាំនៅប្រទេសស្រីលង្កា ដើម្បីញុះញង់ដុតកំហឹងប្រជាពលរដ្ឋ ជាពិសេសក្រុមប្រឆាំងពួកគេដើម្បីបម្រើមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ជនក្បត់ជាតិ ៣ជំនាន់។ នេះមិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ ហើយក៏មិនមែនជាការបង្ហាញពីការព្រួយបារម្ភពិតប្រាកដទេ ប៉ុន្តែជាកលល្បិចរបស់ជនក្បត់ជាតិនិងចៅហ្វាយនាយបរទេសរបស់ពួកគេក្នុងការដុតបំផ្លាញសន្តិភាពប្រទេសកម្ពុជា, បំបែកបំបាក់សាមគ្គីភាពជាតិ និងបំផ្លាញជាតិដើម្បីផលប្រយោជន៍បក្ខពួកខ្លួននិងចៅហ្វាយនាយពួកគេ។ នេះជាសន្តាននៃជនក្បត់ជាតិ ៣ជំនាន់។
ចំពោះមុខនេះ, ដើម្បីការពារឱ្យបាននូវសុខសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍជាតិ ទោះក្នុងតម្លៃណាក៏ដោយ ចាំបាច់ណាស់កម្លាំងសមត្ថកិច្ចត្រូវចាត់វិធានការច្បាប់ដើម្បីបង្ការនិងទប់ស្កាត់កម្លាំងជ្រុលនិយមក្រោមខ្សែញាក់របស់ជនក្បត់ជាតិ ៣ជំនាន់។ ពលរដ្ឋខ្មែរគាំទ្រការអនុវត្តច្បាប់ហ្មឺងម៉ាត់របស់អាជ្ញាធរមានសមត្ថកិច្ចប្រឆាំងក្រុមជនក្បត់ជាតិពីបទឧបឃាតដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ។ ជាមួយគ្នានេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរសូមកុំបន្តចាញ់បោកការញូះញង់របស់ក្រុមប្រឆាំង និងសូមជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានធានាអះអាងចំពោះមុខប្រជាជាតិនិងប្រជាជនកម្ពុជា«មិនឱ្យបាត់បង់ទឹកដីកម្ពុជាមួយមិល្លិម៉ែត្រណាឡើយ»៕
ធ្វើនៅរាជធានីភ្នំពេញ
Kin Phea នៅគ្រប់ការសម្ភាសរបស់ខ្ញុំជាមួយប្រព័ន្ធផ្សព្វផ្សាយនិងការពិភាក្សាផ្សេងៗជាមួយមិត្តភក្តិ សហការី និងនិស្សិតរបស់ខ្ញុំ, ខ្ញុំតែងប្រាថ្នាចង់ឃើញព្រែកជីកហ្វូណនតេជោ ត្រូវបានកសាងឡើងដោយការវិនិយោគទាំងស្រុងពីឧកញ៉ាមហាសេដ្ឋីខ្មែរឬថវិកាជាតិទាំងស្រុង ដើម្បីជាគម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប ដែលជាចលនាជាតិដ៏ខ្លាំងក្លា ចងបាច់សាមគ្គីនិងមនសិការជាតិខ្មែរទាំងមូលដ៏រឹងមាំ ជាប្រភពនៃមោទនភាពជាតិដ៏យូរអង្វែង និងជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនខ្មែររាប់ពាន់ឆ្នាំ។
ខ្ញុំមិនចង់ឃើញការវិនិយោគរបស់បរទេសលើគម្រោងព្រែកជីកនេះទេ ទោះបរទេសណាក៏ដោយ ដើម្បីកុំឱ្យគេមានលេស និងនាំឱ្យបាត់មោទនភាពជាតិយើង។
៤ សីហា ២០២៤
កម្ពុជាថ្ងៃនេះ-- ក្រុមអំបូរជនជាតិភាគតិច បាន នឹង កំពុង បង្ករការអុកឡុក ពេញ ៣ ខែ រឿង ព្រែកជីកហ្វូណនតេជោ និងរឿង តំបន់អភិ.រួមគ្នានៅ មុំ ៣។ ក្រុមជនជាតិទាំងនេះ បេះបោរតាំងពី ជំនាន់ សម ញៀន សមសារី ញឹក ជូឡុង ដោយសារ ពួកគេយល់ថា ទឹកដីពួកគេបាត់បង់មកខាង កម្ពុជា ដែលពួកគេ ពីមុន មានប្រទេសផ្ទាល់ខ្លួន គឺ មហារដ្ឋចម្ប៉ាសាក់ ( ឬ ចាម បាសាក់)។ សព្វថ្ងៃ ទឹកដីនេះ ១ ផ្នែក ក្លាយជា ស្រុក ដូចជា ស្រុក កោះ ញែក ពី មុន គឺ ខេត្ត ញឹក ឬ ញែក ,ខែត្រ ជូរ ខេត្ត ម៉ា ដែល ពេលនេះ ក្លាយជា ក្រូចឆ្មារ ! ខេត្ត ជូ ឡុង ពេលនេះដូរទៅជា ស្រុក ឆ្លូង...
ខាងជនជាតិ គេនឹងប្រារពទិវាអបអរសាទរទិវាជនជាតិដើម នៅថ្ងៃទី ៩ សីហា ២០២៤ ទៅចឹង ដឹកនាំដោយជនជាតិ ស្ទៀង នៅស្ទឹងត្រែង
ស្អែកថ្ងៃទី ៥ សីហា ២០២៤ ជាទិវាអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ..ឃើញនៅមានចលនាប្រឆាំង នៅទិសខាងជើង ព្រំដែនកម្ពុជា វៀតណាម ឡាវផង និងទិសខាងត្បូងផង។ អ្នកប្រឆាំងទាំងនោះ ភាគច្រើនលើសលប់ មិនមែនជា ខ្មែរទេ !! ដោយសារសាសន៍ គេ ក៍គេ ស្រលាញ់ ពូជ អប្បូរ ការពារ ឈាម គេដូច ខ្មែរការពារឈាមខ្មែរ ៕
នេះជាផែនទីចាស់នៃគម្រោងព្រែកជីកហ្វូណនតេជោ--ចលនាខ្មែរជាតិនិយម កំពុងត្រូវបានលើកស្ទួយជាបន្តបន្ទាប់ គឺដូរ ពីមុន អង្គរវត្តរបស់ សូគីមិច ដូរមកជា អង្គរវត្តអាជ្ញាធរអប្បរា ដូរពី ស្អានលីយ៉ុងផាត់ មកជា ស្ពានព្រែកព្នៅ ដូរពីផ្លូវ លេខ ៤៨ ថៃ ស្រែអំបិល កោះកុង មកជា ផ្លូវជាតិរបស់ខ្មែរ...គម្រោងព្រែកជីកហ្វូណនតេជោ ដូរពី BOT មកជា គម្រោងខ្មែរ..ខ្មែរធ្វើបាន !! ពីមុនខ្ញុំដើរធ្វើការជាមួយ ជនបរទេស ច្រើនជាតិសាសន៍ណាស់ ខ្ញុំអត់និយាយខ្មែរទេ ដោយខ្លាចបរទេសគេចោទថាខ្ញុំលួច ផ្តល់ពត៍មាន...បរទេសូរខ្ញុំថា ជនជាតិអី ! ខ្ញំថា ខ្មែរ ខ្លះគេថាខ្ញុំថៃ ខ្លះថាខ្ញុំ ម៉ាឡេស៊ី...ដល់ពេលខ្ញុំនិយាយភាសាខ្មែរ បែរជា ពួកថៃ គេថា សោកស្តាយ អ្នកឯងកើតកន្លែង !!! តែពេលនេះ ខ្ញុំពេញចិត្តជាមួយ សាសនខ្មែរ ...
បញ្ហាតំបន់ CLV គឺដោយសារ ពីដើមមក នៅវៀតណាម មេដឹកនាំប្រទេសវៀតណាម ទាំង ប្រធានាធិបតី ទាំងនាយករដ្ឋមន្រ្តី គឺជាជនជាតិ ចម្ប៉ា អីចឹងតំបន់នោះ អត់សំបូរអ្នកនិយាយទេ រហូតឆ្នាំ ២០២៤ នេះ វៀតណាមផ្លាស់ប្តូរ ដេញចេញ នាយករដ្ឋមន្រ្តី តែងតាំង ប្រធានាធិបតីថ្មី ជាជនជាតិ គិញ ដូចនេះ ជនជាតិ ចាមនៅ វៀតណាម ឡាវ និង វៀតណាម គេផ្ទុះកំហឹង។ ដោយសារ ពួកគេគ្មានសេរីភាពក្នុងការនិយាយដូចនៅកម្ពុជា ពួកគេប្រើដីកម្ពុជាដើម្បីស្រែក..។
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army
នាយការិយាល័យទី៤ ផ្សព្វផ្សាយការងារអប់ចិត្តសាស្ត្រ និងតំបន៉អភិវឌ្ឍន៍ត្រីកោណ ( កម្ពុជា ឡាវ វៀតណាម ( CLV-DTA )
រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ បានផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិ ការងារអប់ចិត្ត និងការអនុវត្តកម្មវិធីនិងគម្រោងក្នុងក្របខ័ណ្ឌ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម (CLV-DTA) ជូន នាយទាហាន នាយទាហានរង និងទាហាន ការិយាល័យទី៤ កងទ័ពជើងគោក ។
ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយទាហាន នាយទាហានរង និងទាហាន ការិយាល័យទី៤ កងទ័ពជើងគោក សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើ ការអនុវត្តកម្មវិធីនិងគម្រោងក្នុងក្របខ័ណ្ឌ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម (CLV-DTA) ដែលជាគំនិត ផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នាពេលនោះ សំដៅជំរុញការធ្វើសមា ហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ឱ្យក្លាយជាតំបន់ព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ឌ បានលើកឡើងពីសារៈសខាន់លើការងារអប់ចិត្តសាស្ត្រ ដែលកងទ័ពទាំងត្រូវយកចិត្តទុកដាក់ក្នុងការស្វែងយលល់ លើការងារសតិអារម្មណ៍ ស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជាជន ។ រក្សាសន្តិភាព ស្ថឹរភាព ស្មោះត្រង់ដាច់ខាតឥតងាករ៉េ ជាមួយរាជរដ្ឋាភិបាលគ្រប់តំណាក់កាល ។ គោរពវិន័យ ក្រមសីលធម៌កងយោធពលខេមរភូមិ ប្រកានភ្ជាប់នូវតួនាទីភារកិច្ច ពង្រឹងបទវិន័យទូទៅ សណ្តាប់ធ្នាប់, ការអនុវត្តបទបញ្ជា មេបញ្ជាការកងទ័ពជើងគោក ។
សភាពការណ៍តំបន់ មុំ៣ CLV-DTA ៖ ពីម្សិលមិញ រាជរដ្ឋាភិបាលកម្ពុជាសម្រេច ដកខ្លួនចេញពីតំបន់ CVL នេះ ក្រោយពីការអនុវត្តន៍គម្រោងនោះបានរយះពេល ២៥ ឆ្នាំ។ ខាង បក្ស និង ពួក ក្រុមប្រឆាំង ភ្លាមៗគេបានស្រែកអបអរសាទ ខ្លះគេថា រំភើបឡើងស្រក់ទឹកភ្នែក និង ស្នើរឲ្យមានការដោះលែង សមាជិកពួកគេទាំងអស់ភ្លាម ដែលត្រូវបានចាប់ខ្លួនកន្លងមក ព្រោះថា ទង្វើរដែលពួកគេធ្វើគឺស្នេហារជាតិ មិនមែនក្បត់់ជាតិ។ រឿងនេះ រដ្ឋាភិបាលបានបញ្ជាក់ថា ការដកខ្លួននេះ ធ្វើឲ្យ ក្រុមប្រឆាំងគិតថា ពួកគេជោគជ័យ ១ ជំហាន តែ ពួកគេនឹងអស់ អាវុធ សម្រាប់ប្រឆាំងនៅជំហាន ទី ២ ឬ ជំហានបន្ទាប់។ បដិវត្តន៍ពណ៍ គឺជា សង្រ្គាមដែលធ្វើដើម្បីផ្លាស់ប្តូរនយោបាយ នឹងជាសង្រ្គាមគ្មានឈាម the bloodless war ដូចដែល អគ្លេស ដកខ្លួនចេញពី EU , អ៊ុយក្រែន ដកខ្លួនចេញពី សូវៀត, បក្សប្រឆាំងនៅកម្ពុជា ដកខ្លួនចេញពី រដ្ឋាភិបាល ចេញពី រដ្ឋសភា...ដូច្នេះ បក្សប្រឆាំងនៅកម្ពុជា គេបង្ខំ រដ្ឋាភិបាលឲ្យដកខ្លួន ចេញពី CLV ដែលមាន វៀតណាមជា បងធំ ព្រោះ គេចង់ផ្តួលវៀតណាម ដោយសារ វៀតណាមសព្វថ្ងៃ គេដូរនាយករដ្ឋមន្រ្តី ប្រធានាធិបតី ដាក់សុទ្ធតែជនជាតិ គិញ លែងមានជនជាតិ ចម្ប៉ា ដូចមុន ។ ផែនទី តំបន់ព្រំដែន CLV និងជំលោះកន្លងមក ។
2024-09-20 10:19pm
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។
ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារពិសេសដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖
ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ !
តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។
ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។
រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។
ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។
ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។
យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។
ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕
Kim Sok
6h ·
ជយោ ស្មារតីតស៊ូការពារទឹកដីជាតិរបស់ប្រជាពលរដ្ឋខ្មែរ !!!
លោក ហ៊ុន សែន និងលោក សុខ ឥសាន ចាញ់ខ្ញុំហើយ បន្ទាប់ពីលោក សុខ ឥសាន ជេរប្រមាថខ្ញុំសម្បើមណាស់ ក្នុងរឿងCLV។ ខ្ញុំប្រាប់ហើយថា អ្នកចេះយុទ្ធសាស្ត្រ មិនមែនមានតែលោក ហ៊ុន សែន ទេ។ លោក ហ៊ុន សែន អាចដេកមិនលក់ និង នៅតែឆ្ងល់ រកចម្លើយមិនឃើញឡើយថា CLV២៥ឆ្នាំហើយ និងកន្លងមកមានអ្នកនិយាយ ក៏ច្រើនមកហើយដែរ តែបែរជាមិនផ្ទុះ ចុះហេតុអ្វីក៏ផ្ទុះកក្រើកនៅពេលនេះ? ចម្ងល់នេះ ទំនងជាមានតែខ្ញុំម្នាក់ទេ ដែលអាចបំភ្លឺលោក ហ៊ុន សែន ឲ្យច្បាស់បាន។ បើចង់ឲ្យខ្ញុំប្រាប់ឲ្យបាត់ភាពងងឹត សូមប្រកាសស្ដារប្រជាធិបតេយ្យកម្ពុជាមួយទៀត បន្ទាប់ពីបញ្ចប់គម្រោងCLV ជាមួយវៀតណាម៕
Sopheak Sorn
7h ·
BREAKING: ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)
Angrut អង្រុត ព័ត៌មាន
5h ·
រំភើបរហូតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន !
អបអរសាទរ កម្ពុជាសម្រេចចិត្តដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ CLV-DTA ចាប់ពីថ្ងៃនេះហើយ ៕
Mono Tep
សូមចូលរួមអបអរសាទរ លោកហ៊ុនសែនបានសម្រេចចិត្តដ៍ត្រឹមត្រូវ ក្នុងការដកខ្លួនចេញពីគំរោង CLV DTA ។
សូមរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ ដែលត្រូវបានចាប់ដាក់គុកយ៉ាងអយុត្តធម៌ ដោយហេតុផលនយោបាយ ។
ខ្មែររូបរួមគ្នាជាថ្លុងមួយខ្មែរខ្លាំង ជយោកម្លាំងខ្មែរអ្នកស្នេហាជាតិ !
Channdara Sos
បើបានជាលុបចោលគម្រោងអភិវឌ្ឍន៍ CLV-DTA ហើយ សូមលុបចោលការចោទប្រកាន់អ្នកបញ្ចេញមតិរឿង CLV ផង។
Chham Chhany
សូមអរគុណ ចំពោះការតស៊ូរបស់កូនខ្មែរគ្រប់រូប
BREAKING: កម្ពុជា បញ្ចប់ការចូលរួម CLV ~ DTA
RFA Khmer វិទ្យុអាស៊ីសេរី
Liberté Cambodge de Pupolution · 26m ·
ខ្ញុំអបអសាទរចំពោះការសម្រេចចិត្តដកទឹកដីខ្មែរចេញពីCLVវិញ។ ប៉ុន្តែខ្ញុំមិនទាន់ជឿទុកចិត្តឡើយ។ ព្រោះខ្ញុំគិតថា "នេះជាវិធីកាត់បន្ថយកម្លាំងរួបរួមរបស់ពលរដ្ឋភាគច្រើន។
Soprach Yasuaki-Kurata Tong
2 September at 22:28 ·
- CLV ត្រូវបានបង្កេីតឡេីងនៅឆ្នាំ១៩៩៩
- សមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។ 1 Community 1 Destiny!
- បេីតាមសមីការពិជគណិតគឺមិនចាំបាច់មាន CLV នោះទេ ព្រោះស្ថិតនៅក្នុងសំណុំរួម។
សម្ព័ន្ធ ចលនារំដោះ ដេហ្គា ចលនារំដោះចម្ប៉ា និង ចលនារំដោះកម្ពុជាក្រោម ដើម្បីប្រឆាំង CLV-DTA
Heng Sour
ខ្ញុំសូមគាំទ្រ ការសម្រេចចិត្ត របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដកកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ឬហៅកាត់ថា CLV-DTA ដើម្បីដកអាវុធ ឬងងើកភ្លើងចេញពីដៃក្រុមជ្រុលនិយម ដែលប៉ុនប៉ងយកបញ្ហានេះបង្ករជាចលាចលក្នុងសង្គម🙏