Friday, July 5, 2024

តំបន់​ទេសចរណ៍​នៅ​ កោះកុង

ឯកសារពាក់ព័ន្ធរួមមាន
ផែនទី ក្រុមជនជាតិ អំបូរភាសាខ្មែរ
ក្រុមជនជាតិនៅកម្ពុជា អំបូរភាសា ខ្មែរ រួមមាន ខ្មែរកណ្ដាល  ខ្មែរក្រោម  ខ្មែរសុរិន្ទ ​ ជងខ្នងភ្នំ និង ជ្វា

ផែនទី កោះកុងក្រៅ និង កោះកុងក្នុង

កោះកុងក្រៅ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាច​ធ្វើដំណើរ​ទៅកាន់​តំបន់​នេះ​បានតាមរយៈ​ផ្លូវទឹក ដោយចំណាយពេលប្រមាណ ៥០​នាទី ទើបដល់កោះដ៏ធំមួយនេះ។ កោះកុង​ក្រៅមានផ្ទៃដី​ប្រមាណ ៨០ គ.ម២ និងកម្ពស់ប្រហែល ៤១០ ម ស្ថិតនៅលើផ្ទៃទឹកសមុទ្រ​ដ៏ធំល្វឹងល្វើយ ដែលមាន​ព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និង​ជីវៈចម្រុះ​បាត​សមុទ្រ មានឆ្នេរខ្សាច់ សម្រាប់កម្សាន្ត០៥​ កន្លែង។ សព្វថ្ងៃតំបន់កោះកុងក្រៅនេះស្ថិតនៅ​ក្រោម​​ការគ្រប់គ្រងរបស់​អង្គភាពយោធា​ជើងទឹក​ផ្នែក​​​លំហសមុទ្រ។

តំបន់​ទេសចរណ៍​នៅ​ កោះកុង

តំបន់​ទេសចរណ៍​នៅ​ កោះកុង

តំបន់​ទេសចរណ៍​នៅ​ កោះកុង

តំបន់​ទេសចរណ៍​នៅ​ កោះកុង

តំបន់​ទេសចរណ៍​នៅ​ កោះកុង

តំបន់​ទេសចរណ៍​នៅ​ កោះកុង

តំបន់​ទេសចរណ៍​នៅ​ កោះកុង
គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក។

គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) មានបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។

នាពេលបច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍ធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប៕

តំបន់​ទេសចរណ៍​នៅ​ កោះកុង ទឹងអារ៉ែង ​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ជួរភ្នំក្រវាញ​ថ្ងៃ អង្គារ, 24 មករា, 2023

ស្ទឹងអារ៉ែង ​ស្ថិត​ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង ស្ទឹងអារ៉ែងលាតសន្ធឹងកាត់ឃុំចំនួន៣ គឺឃុំជំនាប់ ឃុំប្រឡាយ និងឃុំចំណារ ។ ស្ទឺងអារ៉ែងហ៊ុមព័ទ្ធដោយព្រៃត្រូពិច ដ៏ខៀវស្រងាត់ ដែលជាទីជម្រកនៃសត្វព្រៃ និងជីវៈចំរុះ កម្រៗ ជាច្រើនប្រភេទ។ ស្ទឹងអារ៉ែងក៏ផ្នែកមួយដែលបានទាក់ទាញភ្ញៀវទេសចរណ៍ ទៅបោះតង់សម្រាកកម្សាន្តលើឆ្នេរខ្សាច់ នារដូវទឹកស្រក ដើម្បីទស្សនា សត្វកម្រក្រពើភ្នំ និងត្រីនាគ ដែលរស់នៅតាមដងស្ទឹង។ Credit: បងស្នា/Kindness Back

តំបន់​ទេសចរណ៍​នៅ​ កោះកុង សហគមន៍អេកូទេសចរណ៍​ជីផាត

សហគមន៍អេកូទេសចរណ៍​ជីផាត​ ស្ថិតនៅក្នុង​​ឃុំ​ជីផាត​ក្នុង​ស្រុកថ្មបាំង​ខេត្តកោះកុង។ ឃុំនេះ​​មាន​ភូមិ​ ០៤ ចំណុះ មាន​ភូមិ​កំលត ភូមិ​ទឹកល្អក់ ភូមិ​ជាំស្លា និង​ភូមិ​ជីផាត មាន​ចម្ងាយ ១២៤ គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុកថ្មបាំង ដោយ​មាន​ព្រំប្រទល់៖-ខាង​ជើង​ទល់​នឹង​ឃុំ​ថ្ម​ដូនពៅ-ខាង​ត្បូង​ទល់​នឹង​ស្រុក​បូទុមសាគរ-ខាង​លិច​ទល់​នឹង​ឃុំ​ត្រពាំងរូង​ស្រុក​កោះកុង-ខាង​កើត​ទល់​នឹង​ឃុំ​ជខីលើ​ក្នុង​ស្រុក​ស្រែ​អំបិល
ឃុំ​ទេសចរណ៍​នេះ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​សរុប ៥៣០០០ ហិកតា មាន​ប្រជាជន​រស់នៅ​ចំនួន ៦៣៩ គ្រួសារ​ស្មើ ២៦៦១ នាក់។ ប្រជាជន​ភាគច្រើន​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ រក​ផល​អនុផល​ព្រៃឈើ​ដូចជា ជ័រចុង ជ័ររុង ផ្តៅ នេសាទ និង​មាន​មុខ​របរ​បន្ទាប់បន្សំ​ជា​អាជីវករ​លក់ដូរ​និង​ជា​កម្មករ​ជា​ដើម។ សក្តានុពល​ទេសចរណ៍ ជីផាត​ត្រូវបាន​ក្រសួងទេសចរណ៍​វាយ​តម្លៃថា ជាតំបន់អេកូទេសចរណ៍​ដ៏ទាក់ទាញ​បំផុតនៅក្នុង​ប្រទេស​កម្ពុជា​បន្ទាប់​ពី​អារ៉ែង។ បើ​តាម​ប្រធាន​សហគមន៍​ទេសចរណ៍​ជីផាត​បាន​ឲ្យ​ដឹង​ថា តំបន់​អេកូ​ទេសចរណ៍​នេះស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​ទេសចរណ៍​បែប​ផ្សង​ព្រេង Adventure trip ទាំង​ការ​កម្សាន្ត​បែប​ជិះ​ទូក ជិះកង់ ជិះ​ម៉ូតូ ដើរ​ព្រៃ មើល​ទឹកធ្លាក់ ជាពិសេស​ការ​បោះតង់​សម្រាក​ក្នុង​ព្រៃ​។

នៅ​ជីផាត​មាន​ទឹកធ្លាក់​ជា​ច្រើន​​កន្លែងដូចជា ទឹកធ្លាក់​ឆាយ​អូរម្លូ ទឹកធ្លាក់​ឆាយ​ទឹក​វេត ទឹកធ្លាក់​ឆាយ​ខ្ពស់ ទឹកធ្លាក់​ល្អាង​ប្រជៀវ​អូរ​ស្ពាត់ ទឹកធ្លាក់​ឆាយ​ជ្រៃ រួម​ទាំង​តំបន់​ពាង​បុរាណ និង​ម្ឈូ​បុរាណ​នៅ​ភ្នំ​ប៉ែល​ជា​ដើម។ដោយ​ឡែក​កន្លែង​ស្នាក់នៅ​វិញ​មាន​បឹងហ្គាឡូ ផ្ទះសំណាក់ រួម​ទាំង​ផ្ទះ Homestay របស់​ប្រជាជន​ដែល​តម្លៃ​​មាន​ចាប់ពី ៥ ដុល្លារ​ឡើង​ទៅ។ គួរ​បញ្ជាក់​ថា ថ្មីៗ​នេះ​តាម​រយៈ​គម្រោង​រេដបូក​ដែល​គាំទ្រ​ដោយ​ក្រសួង​បរិស្ថាន​និង​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ Wildlife Alliance បាន​សម្ពោធ​អណ្តូង​ទឹក​ខ្នាត​ធំមួយកន្លែង​នៅ​ភូមិ​កំលតដើរ​ដោយ​ថាមពលព្រះអាទិត្យ​ រួម​ទាំង​ផ្លូវ​ចំនួន ០៣ ខ្សែ ដែល​បាន​បម្រើ​ប្រយោជន៍​ដល់​ពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ក្នុង​សហគមន៍តំបន់ទេសចរណ៍ជីផាត៕


កោះកុងក្រៅស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ មានសក្តានុពលផ្នែកធនធានធម្មជាតិ ជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់។

កោះកុងក្រៅ​ជាតំបន់កោះ​ ស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ឆ្នេរកោះកុងក្រៅ​ មាន៦ឆ្នេរ​ ដែលឆ្នេរនីមួយៗមានខ្សាច់សស្អាត​ ទឹកសមុទ្រថ្លាអាចមេីលឃេីញដល់បាតសមុទ្រ​ និងព្រមទាំងមានព្រែកខាងក្រោយឆ្នេរ​ ដែលអាចអោយយេីងគយគន់ទេសភាពយ៉ាងស្រស់ស្អាត។ សម្រាប់ឆ្នេរដែលភ្ញៀវទេសចរណ៍និយមទៅលេង​ និងមានទឹកប្រេីប្រាស់គ្រប់គ្រាន់​ គឺឆ្នេរទី៣​ និងទី៤​។ នៅទីនោះយេីងអាចអង្គុយលេងស្ទូចត្រី​ ងូតទឹក​ ជិះទូកលេង​ ទស្សនាទឹកធ្លាក់​ និងគយគយមេីលទិដ្ឋភាពថ្ងៃរៀបលិច។

ការធ្វេីដំណេីរ: ដេីម្បីទៅកាន់ទីនោះ​ គឺយេីងត្រូវធ្វេីដំណេីរ​ ដោយយាន្ត​ ឬម៉ូតូទៅកាន់ខេត្តកោះកុង​ (បេីមកពីភ្នំពេញ​ ហួសផ្លូវបត់តារាសាគរប្រមាណ​ ២០គីឡូ​ នៅខាងឆ្វេង​ យេីងនឹងឃេីញផ្លូវដីក្រហមមួយ​។ បត់តាមផ្លូវក្រហម​ ជិះប្រកាន់ផ្លូវបត់ឆ្វេង​ ប្រមាណជា១០គីឡូ​ យេីងនឹងទៅដល់ភូមិនេសាទមួយ​ ដែលអាចឡេីងទូកនៅទីនោះ) និងបន្ទាប់មកគឺធ្វេីដំណេីរដោយទូក​ប្រមាណ​ ១ម៉ោងកន្លះ-២ម៉ោង​ ពីផែទូក​ ដេីម្បីទៅដល់ឆ្នេរកោះកុងក្រៅ។

ការស្នាក់នៅ: ដោយសារទីនោះជាទីតាំងធម្មជាតិ​ មិនទាន់មានការអភិវឌ្ឍន៍​ ភ្ញៀវទេសចរណ៍​អាចស្នាក់នៅដោយការបោះជំរុំតង់លេីឆ្នេរខ្សាច់ ដោយខ្លួនឯង។

ការរៀបចំម្ហូបអាហារ: យេីងអាចត្រៀម​ អង្ករ​ និងម្ហូបផ្សេងៗ​ ដូចជាត្រី​ សាច់​ ឬគឿងសមុទ្រ​ និងគ្រឿងទេសម្រាប់ធ្វេីម្ហូបញាំនៅទីនោះ​ (ម្ចាស់ទូកអាចជួយដាំបាយ​ និងធ្វេីម្ហូបបាន)។
សូមចូលរួមរក្សាសម្រាមអោយមានសណ្តាប់ធ្នាប់​ ដេីម្បីឆ្នេរស្អាតសម្រាប់ភ្ញៀវទេសចរទាំងអស់គ្នា!​
សូមកុំប្រេីប្រាស់ឧបករណ៍បំពងសម្លេងខ្លាំងៗ​ នាំរំខានដល់អារម្មណ៍ភ្ញៀវទេសចរណ៍ផ្សេងទៀត។
សូមអរគុណ​ និងរីករាយដំណេីរកម្សាន្តមួយនេះ!!!

តំបន់​ទេសចរណ៍​នៅ​ កោះកុង ឆ្នេរនេសាទ
ទិដ្ឋភាពទូទៅ ឆ្នេរនេសាទ មានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ ជាទីកន្លែងស្រូបយកខ្យល់អាកាស និងមុជទឹកកម្សាន្តរីករាយ។ ឆ្នេរនេសាទ ស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ (គ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិលពីក្រុងខេមរភូមិន្ទប្រហែល ១៦៥ គីឡូម៉ែត្រ ប្រហែល ១៧០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

ឆ្នេរនេសាទក្នុងខេត្តកោះកុងមានទឹកសមុទ្រខៀវស្រងាត់ និងមានឆ្នេរខ្សាច់សក្បុស ដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរ គ្រប់វ័យមុជទឹកលេងកម្សាន្តនៅក្រោមម្លប់ដើមដូងដ៏ត្រជាក់ និង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ។

លោក សាគុណ ភក្តី អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានមានប្រាប់ឱ្យដឹងថា ឆ្នេរនេសាទនេះសម្បូរទៅដោយដើមដូងខ្ពស់ៗដែលរំលេចនូវទេសភាពដ៏ស្រស់ត្រកាល ជាពិសេសនៅពេលព្រះអាទិត្យ រៀបលិច ដែលធ្វើឱ្យសម្រស់ឆ្នេរកាន់តែមានភាពទាក់ទាញខ្លាំងដូចពណ៌មាស ដែលស័ក្ដិសមជាទីកន្លែងដ៏ល្អ សម្រាប់ ភ្ញៀវទេសចរមករំសាយរាល់ទុក្ខកង្វល់ទាំងឡាយនាថ្ងៃឈប់សម្រាក ។ លោកបន្តថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនោះ ភាគច្រើនជាភ្ញៀវមកពីរាជធានីភ្នំពេញ ដោយសារតំបន់ឆ្នេរនេះមានចម្ងាយជិតជាងគេពីរាជធានីភ្នំពេញ ។ ក្រៅពីនេះ ឆ្នេរនេសាទ ក៏មានកន្លែងកុម្មង់ម្ហូបអាហារនិងផ្ទះស្នាក់នៅសម្រាប់ភ្ញៀវ ដែលធានាបាននូវសុខសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ ថែមទៀតផង ។

«ឆ្នេរនេសាទកំពុងតែទាក់ទាញភ្ញៀវទេសចរច្រើនណាស់ ភាគច្រើនគឺភ្ញៀវទេសចរពីភ្នំពេញមក គឺគាត់បុកមកឆ្នេរ ច្រើនមែនទែន ហើយសម្រាប់សក្តានុពលឆ្នេរនេះ បើសិនជាតំបន់ឆ្នេរយើងគិតពីភ្នំពេញមកវិញ សម្រាប់តំបន់ឆ្នេរនេះ គឺជិតជាងគេគឺមកដល់ឆ្នេរមុនគេទើបមកដល់ខេត្ត អញ្ចឹងនៅខេត្តកណ្តាលផ្លូវជាតិពីខេត្តកោះកុង ប្រហែលជាពីភ្នំពេញមក គឺប្រហែល១៧០គីឡូម៉ែត្រ ឬ ១៧៥គីឡូម៉ែត្រតែប៉ុណ្ណោះដល់កន្លែងឆ្នេរនេះតែម្ដង ទីនេះបានមានកន្លែងស្នាក់នៅ មានផ្ទះ សំណាក់ មានអាហារដ្ឋាន ដោយកាលពីមុនគឺមានភ្ញៀវគាត់រអ៊ូច្រើនដែរ ដោយសារអត់មានកន្លែងគេង ប៉ុន្តែក្រោយមកឥឡូវ នេះ គឺសម្បូរកន្លែងញ៉ាំនិងសម្បូរកន្លែងគេង» ។

លោក គីម បូណា រស់នៅរាជធានីភ្នំពេញដែលបានទៅកម្សាន្តនៅឆ្នេរនេសាទ បានឱ្យដឹងថា ឆ្នេរនេសាទមានភាពស្រស់ស្អាត មិនចាញ់ឆ្នេរដទៃនោះឡើយ ដែលធ្វើឱ្យលោកទៅលេងកម្សាន្តម្តងហើយចង់ទៅម្តងទៀតមិនចេះជិនណាយ ហើយអ្វីដែល ពិសេសនោះ គឺមានដើមដូងដុះជាជួរយ៉ាងច្រើនដែលបង្កើតបានជាទេសភាពដ៏ស្រស់ស្អាត ។

« ឆ្នេរនេសាទនេះគឺខ្ញុំចូលចិត្តទៅ ហើយខ្ញុំក៏ឧស្សាហ៍ទៅដែរ ដោយសារតែពីធ្លាវាស្អាត ស្រឡះ ខ្សាច់សស្អាត ទេសភាពវានិយាយទៅ ពេលល្ងាចថ្ងៃរៀបលិចនោះគឺល្អមែនទែន ហើយចំពោះអាហារហូបចុកនៅទីនោះគឺស្រួលរកមែនទែន នៅទីនោះគេមានលក់គ្រឿងសមុទ្រស្រស់ៗនៅរស់តែម្ដង ហើយនៅពេលស្មុគពីការងារអីគឺឧស្សាហ៍ទៅលេង ចូលចិត្តទៅលេង យើងចង់បោះតង់លេងក៏បានចង់វិលល្ងាចក៏បាន ណាមួយជិតភ្នំពេញផង យើងអាចទៅមកពេលល្ងាចបាន យ៉ាងងាយស្រួល» ។

សូមបញ្ជាក់ថា ឆ្នេរនេសាទមានទីតាំងស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានចម្ងាយ ប្រហែល ២៥គីឡូម៉ែត្រពីចំណុចផ្លូវបំបែកស្រែអំបិលតាមផ្លូវក្រួសក្រហម និងមានចម្ងាយប្រហែល១៧០គីឡូម៉ែត្រពីរាជធានី ភ្នំពេញ ៕

តំបន់​ទេសចរណ៍​នៅ​ កោះកុង​៖ ឆ្នេរសមុទ្រ​តារា​សាគរ គឺជា​ទីកន្លែង​កម្សាន្ត​ដ៏​មនោ​រម្យ​របស់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចង់​ស្រូបយក​ខ្ស​ល់​អាកាស​បរិសុទ្ធ ងូតទឹក​សមុទ្រ​ខៀវស្រងាត់ គេង​ហាលថ្ងៃ​លើ​ឆ្នេរ​ខ្សាច់​សក្បុស និង​សម្រាកលម្ហែ​បណ្តែតអារម្មណ៍​ជាមួយ​ធម្មជាតិ​។ លើសពីនេះ ទេសភាព​ភ្នំ​ពណ៌​បៃតងខ្ចី​នៅក្បែរ​ឆ្នេរ ក៏បាន​ក្លាយជា​ចំណី​អារម្មណ៍​ប្លែក​បន្ថែមទៀត សម្រាប់អ្នកទេសច​រដែ​ល​បាន​មកដល់​រមណីយដ្ឋាន​មាត់សមុទ្រ​មួយ​នេះ​។

ឆ្នេរសមុទ្រ​តារា​សាគរ គឺជា​ទីកន្លែង​កម្សាន្ត​ដ៏​មនោ​រម្យ​របស់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចង់​ស្រូបយក​ខ្ស​ល់​អាកាស​បរិសុទ្ធ ងូតទឹក​សមុទ្រ​ខៀវស្រងាត់ គេង​ហាលថ្ងៃ​លើ​ឆ្នេរ​ខ្សាច់​សក្បុស និង​សម្រាកលម្ហែ​បណ្តែតអារម្មណ៍​ជាមួយ​ធម្មជាតិ​។ លើសពីនេះ ទេសភាព​ភ្នំ​ពណ៌​បៃតងខ្ចី​នៅក្បែរ​ឆ្នេរ ក៏បាន​ក្លាយជា​ចំណី​អារម្មណ៍​ប្លែក​បន្ថែមទៀត សម្រាប់អ្នកទេសច​រដែ​ល​បាន​មកដល់​រមណីយដ្ឋាន​មាត់សមុទ្រ​មួយ​នេះ​។ 

តំបន់ទេសចរណ៏ តារាសាគរ ឬក៏គេច្រើនហៅថា តំបន់វិស្សមកាលទេសចរណ៏ តារាសាគរកម្ពុជា, វិស្សមកាល តារាសាគរ, សមុទ្រ តារាសាគរ, តារាសាគរ មានទីតាំងស្ថិតនៅ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ~154km ពីរង្វង់មូល​ ខេត្តកោះកុង។

តំបន់ទេសចរណ៏ តារាសាគរស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ, កន្លែងញុំអី, កន្លែងស្នាក់នៅ និងឆ្នេរសមុទ្យ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានតំបន់ទេសចរណ៏ តារាសាគរដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ឆ្នេរសមុទ្រ, ជិះទូក, បោះជំរុំឬបោះតង់, ជិះទាទឹក, ស្ទូចត្រី, ខ្យូសញុំអី, លេងទឹកឬហែលទឹក និងចំណុចផ្សេងៗទៀត។

តារា​សាគររីសត ជា​ទីកន្លែង​កម្សាន្ត​ដ៏​មនោ​រម្យ​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចង់​ស្រូបយក​ខ្ស​ល់​អាកាស​បរិសុទ្ធ ងូតទឹក​សមុទ្រ​ខៀវស្រងាត់ គេង​ហាលថ្ងៃ​លើ​ឆ្នេរ​ខ្សាច់​ និង​សម្រាកលម្ហែ​បណ្តែតអារម្មណ៍​ជាមួយ​នឹងធម្មជាតិ​។

លើសពីនេះ ទេសភាព​ភ្នំ​ពណ៌​បៃតងខ្ចី​នៅក្បែរ​ឆ្នេរ ក៏បាន​ក្លាយជា​ចំណី​អារម្មណ៍​ប្លែក​បន្ថែមទៀត សម្រាប់ភ្ញៀវទេសចរ​ដែ​ល​បាន​មកដល់​រមណីយដ្ឋាន​មាត់សមុទ្រ​មួយ​នេះ​។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានតំបន់ទេសចរណ៏ តារាសាគរ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានតំបន់ទេសចរណ៏ តារាសាគរ គឺពុំទាន់មានខ្យូសអង្គុយ រឺក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។ ក្រៅពីនេះ រមណីយដ្ឋានតំបន់ទេសចរណ៏ តារាសាគរមានភោជនីយដ្ឋាន ប៉ុន្តែសម្រាប់កន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ និងអាហារដ្ឋានពុំទាន់មាននៅឡើយទេ។ សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានតំបន់ទេសចរណ៏ តារាសាគរមានសណ្ឋាគារ ប៉ុន្តែសម្រាប់បឹងហ្គាឡូ និងផ្ទះសំណាក់ពុំទាន់មាននៅឡើយទេ៕

ផែនទី តំបន់ ឧទ្យាន្តជាតិ កោះរុង

ផែនទី ដីសម្បទាន និងសញ្ជាតិ ក្រុមហ៊ុន

ផែនទី ការកាប់ព្រៃឈើ និង ផលពី ដីសម្បទាន

ផែនទី ការកាប់ព្រៃឈើ និង ផលពី ដីសម្បទាន
ផែនទី អភិរក្សចម្រុះ
ផែនទី តំបន់ដីសម្បទានសេដ្ឋកិច្ច

ផែនទី បណ្តុំជនជាតិ ៥ នៅប្រទេស ថៃ


ផែនទី អំបូរ ខ្មែរ និង ខ្មែរ មន

តំបន់​ទេសចរណ៍​នៅ​ កោះកុង

តំបន់​ទេសចរណ៍​នៅ​ កោះកុង ( តំបន់ ព្រៃឈើសហគមន៏) 

តំបន់​ទេសចរណ៍​នៅ​ កោះកុង

តំបន់​ទេសចរណ៍​នៅ​ កោះកុង