Thursday, July 18, 2024

ចលនាទន្ទ្រានដីព្រៃ ខេត្ត ពោធិសាត់

ចលនាទន្រ្ទានដីរដ្ឋ គឺជាចលនាប្រឆាំង រដ្ឋាភិបាលកម្ពុជា ប្រឆាំងជាមួយ កងកម្លាំងប្រដាប់អាវុធកម្ពុជា ដោយសារ កងកម្លាំងប្រដាប់អាវុធ ត្រូវបានគេដឹងថា ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់។ ចុះ ចលនាប្រឆាំង ជានណា? នៅលើឆាកអន្តរជាតិ មាន រដ្ឋាភិបាលបរទេស និង មាន អង្គការក្រៅរដ្ឋាភិបាលបរទេស ដោយ បើកយុទ្ធនាការគាំពារសិទ្ធិជនជាតិដើមភាគតិច តាមបណ្តាខេត្តក្រុងនានា ដូចជា ជនជាតិនៅ ខេត្តពោធិសាត់នេះជាដើម។ បរទេសគាំទ្រជនជាតិដើម ក្នុងការការពារដីភូមិ ដីដូនតា ដីស្រែ ចំការ ដីសហគមន៍ ដីព្រៃសហគមន៍ និយាយរួម គឺជាការបង្កើតរដ្ឋក្នុងរដ្ឋ។​ ជនជាតិដើម្បី ប្រឆាំងជាមួយ ក្រុមហ៊ុនសប្បទាន និងក្រុមហ៊ុននានាដែលចូលទៅរកស៊ីនៅលើទឹកដីភូមិករណ៍ពួកគេ។
ផែនទី ក្រុង ថ្មដា ខេត្ត ពោធិសាត់

ផែនទី រដ្ឋបាល ស្រុក ខេត្ត ពោធិសាត់

ផែនទី រដ្ឋបាល ស្រុក ខេត្ត ពោធិសាត់

ក្រសួងបរិស្ថាន៖ ១ មេសា ២០២៤ រយៈពេល២១ថ្ងៃ សមត្ថកិច្ចចម្រុះឃ្លុំដីជិត ១ម៉ឺនហិកតា ឃាត់ខ្លួនមនុស្ស ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបាន ១៦ករណី ក្នុងប្រតិបត្តិការក្តៅទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់

រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះ បានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៨០០.៨២ហិកតា រកឃើញជនសង្ស័យចំនួន ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ជាមួយគ្នានេះក្រុមការងារចម្រុះ បានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសបានចំនួន ៨៥នាក់។

លើសពីនេះក្រុមចម្រុះ បានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៤៧៩ខ្ទម និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាងរួមមាន៖ រណាយន្ត៣១ គ្រឿង ម៉ូតូ១៥គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ១៥គ្រឿង កាំភ្លើងកែច្នៃចំនួន ១១ដើម អង្គប់ចំនួន៧៥ កាំបិតចំនួន ៨៥ បង្គោលរបងចំនួន ៣,៦៥២បង្គោល និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់ផងដែរ។


ជាមួយគ្នានេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានអន្តរាគមន៍ចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់រុនរានដីព្រៃធ្វើជាកម្មសិទ្ធិ បានឃ្លុំដីទុកបានចំនួន ២០៧.១៣ហិកតា និងរឹបអូសបានវត្ថុតាងនៅហ្នឹងកន្លែងមានដូចជា៖ រុះរើខ្ទមចំនួន១៣។

ផែនទី ប្រជុំជន ក្រុងថ្មដា 

សូមបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ មានទ្រង់ទ្រាយធំ និងបានរៀបចំឡើងបន្ទាប់ពីមានបញ្ជារបស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ៕

ង៉ូវ បូរីណា Ngauv Borina សមត្ថកិច្ចចម្រុះ រួមមានចំនួន១០ក្រុម សរុប៧៨៩នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ និងកងម្លាំងនៃបញ្ជាការកងឯកភាពខេត្ត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។


ប្រតិបត្តិការនៃកម្លាំងចម្រុះ សម្រេចបានឃ្លុំដីបានចំនួន ៥១៥ហិកតា និងបានដកហូត ផាល ត្រាក់ទ័រ (ទុកនៅបុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប) ២គ្រឿង, រណារយន្ត៖ ១គ្រឿង, បានរឹបអូសវត្ថុតាងមាន តង់កៅស៊ូ៖ ១០តង់, រោងប្រក់សង្ក័សី៖ ៩ខ្នង, រោងប្រក់ស្លឹក៖១ខ្នង, ដើមដំឡូង៖ ៣៧០បាច់, ដើមចេក៖ ៧០គុម្ភ, បង្គោលរបងថ្ម៖ ២០បង្គោល, បង្គោលរបងឈើ៖ ៧០បង្គោល.

ដោយឡែកនៅក្នុងពេលចុះអន្តរាគមន៍កម្លាំងចម្រុះ បានរុះរើ សំណង់ខុសច្បាប់៖ ៣ខ្នង រោងប្រក់ស្លឹក៖ ២ខ្នង បង្គោលរបង៖ ១២២ដើម និងបានស៊ើបអង្កេតអត្តសញ្ញាណកសាងសំណុំរឿង ២ករណី (នៅចំណុចកូនភ្នំកណ្ដាល) ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់៕

ប្រភពដើមអម្ពិល កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ២៥០នាក់ បានបញ្ជូនមកដល់ស្រុកវាលវែង ហើយនៅព្រឹកនេះ! ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរង នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំនាយនគរបាល នាយនគរបាលរង និងពលនគរបាលចំនួន ២៥០ នាក់​មកដល់ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសព្រៃឈើ ការកាប់បំផ្លាញព្រៃឈើ និង ដុតព្រៃឈើរបស់រដ្ឋរុករានទន្រ្ទាន យកដីរបស់រដ្ឋនៅក្នុងស្រុកវាលវែង និង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក​បានមានប្រសាន៍ថា យុទ្ធនាការនេះត្រូវបែងចែកជា ៤ មុខព្រួញស្មើរ នឹង ១០ គោលដៅធំៗ ក្នងនោះមានភូមិសាស្ត្រ ឃុំក្រពើរពីរ ភូមិសាស្ត្រឃុំប្រម៉ោយ ភូមិសាស្ត្រឃុំថ្មដា និង ភូមិសាស្ត្រឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលយុទ្ធនាការនេះមានរយៈពេល ១ ខែជាលក្ខណៈទ្រង់ទ្រាយធំ ដោយបានប្រើប្រាស់កម្លាំងសរុបជាង ៧០០ នាក់។ជាមួយគ្នានោះដែរលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានចូលរួមឧបត្ថម្ភថវិកាបន្ថែមចំនួន ១ ម៉ឺនរៀល ក្នុងម្នាក់ៗ(ក្នុង ១ ថ្ងៃ) និង ផ្គត់ផ្គង់ស្បៀងអាហារសម្រាប់យុទ្ធនាការរយៈពេល​១ ខែនេះផងដែរ៕

រដ្ឋជ្រើសយកឃុំចំនួន៣ ក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដើម្បីរៀបចំជាក្រុងថ្មីមួយ

ឃុំចំនួន ០៣ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងត្រូវរៀបចំជាទីក្រុង ខណៈកំណើនប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះបានកើនឡើងរហូតដល់ ៥២០.៧៥២នាក់ ស្មើនឹង ១៣២, ៨៥៥គ្រួសារ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តពោធិ៍សាត់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។


ឯកឧត្តមអភិបាល បានឱ្យដឹងថា ស្រុកវាលវែងនឹងត្រូវរៀបចំជា ០៣គោលដៅ ក្នុងនោះតំបន់ថ្មដា ដែលត្រូវរៀបចំជាក្រុង ដើម្បីឱ្យក្លាយជាច្រកអន្តរជាតិថ្មីមួយនៅពេលអនាគត។ (អានបន្ថែម)

ឯកឧត្តមបានបន្ថែមថា យើងត្រូវរៀបចំប្លង់គោល ការអភិវឌ្ឍ ធ្វើយ៉ាងណាឱ្យក្លាយជាក្រុងមួយ ដែលមានសោភ័ណភាព គុណភាព ប្រសិទ្ធភាព និងទាក់ទាញទាំងទេសចរណ៍ ទាំងការវិនិយោគ និងដំណើរការចេញ-ចូលរវាងប្រទេសថៃ និងកម្ពុជា​បាន។

ឯកឧត្តមបន្ត ក្រុមការងារចម្រុះរបស់ថ្នាក់ខេត្ត កំពុងរៀបចំ ដោយចុះទៅសិក្សាគូសវាសប្លង់គោលនៅក្នុងភូមិសាស្ត្រឃុំថ្មដា ឃុំប្រមោយ និងឃុំអូរសោម ដែលជាឃុំមានអាទិភាពក្នុងគោលដៅដែលខេត្តគិតគូរចង់បាន។ ឯកឧត្តមអភិបាល បានពន្យល់ថា ឃុំថ្មដា ជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស មានទំនាក់ទំនងអន្តរជាតិ ផ្លាស់ប្តូរទំនិញ ដោយឡែក ឃុំប្រមោយ ជាតំបន់ទីប្រជុំជនរដ្ឋបាល ហើយ ឃុំអូសោម ជាតំបន់ទេសចរណ៍ធម្មជាតិ។ ឯកឧត្តម បានបញ្ជាក់ជាចុងក្រោយថា​ បើយើងមិនរៀបចំគិតគូរពីពេលនេះទេ​ នោះថ្ងៃក្រោយ តំបន់នោះ នឹងក្លាយជាទីក្រុងគ្មានសណ្តាប់ធ្នាប់ បាត់បង់សោភណភាព។

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ថ្មីមួយកន្លែងទៀត នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។

គម្រោងនេះគឺស្របពេលដែលកម្ពុជា អភិវឌ្ឍផ្លូវជាតិលេខ៥១ ពីទីរួមខេត្តពោធិ៍សាត់ទៅតំបន់ព្រំដែនថ្មដា និងផ្លូវជាតិលេខ១០តភ្ជាប់រវាងខេត្តកោះកុង និងសំឡូតបាត់ដំបង។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែកុម្ភៈ ២០២២ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួង ដើម្បីត្រួតពិនិត្យលើគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មីនេះ។

តាមផែនការ គម្រោងនេះនឹងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត នៃប្រទេសប្រទេសថៃ។ ទិសដៅនៃការសងសង់ព្រំដែនថ្មីនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង ២ ។

គម្រោងនេះ នឹងរួមមានការកសាង អគារអន្តោប្រវេសន៍ អគារគយ រដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌ឃ្លាំងទីលានកុងទីន័រ អគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន។


វាជាការពិត អនាគតក្រុងថ្មដា ខេត្តពោធិ៍សាត់អាចប្រហែលនឹងក្លាយជាអញ្ចឹង
ដីល្អខ្លាំង ប្រកបដោយសក្តានុពល អាចបង្កើតនូវ សេរីភាពជោគជ័យ សេរីភាពហិរញ្ញវត្ថុ សេរីភាពពេលវេលា និងសេរីភាពកិត្តិយសកេរ្តិ៍ឈ្មោះជូនលោកអ្នកតជំនាន់
ទិដ្ឋភាពជុំវិញដី
ខាងមុខ និងខាងស្តាំគឺក្រុងថ្មដា, ខាងឆ្វេងគឺសមុទ្រឈើ, រីឯផ្នែកខាងក្រោយគឺមហាសមុទ្រទឹកប្រៃ និងអូទឹកសាប
✧ទំហំ: ក្បាល 100ម៉ែត្រ x បណ្តោយ 300ម៉ែត្រ
តម្លៃ: $2,500 ក្នុង1ម៉ែត្រដើរ ជាតម្លៃធូរថ្លៃនៅឡើយទេ
#ទីតាំងក្នុងក្រុងថ្មដា ច្រកអន្តរជាតិខ្មែរ-ថៃ ក្បែរកាស៊ីណូ ឬ ខាងមុខទីក្រុងចិន ដែលជាតំបន់ ពាណិជ្ជកម្ម សេដ្ឋកិច្ចពិសេស ទេសចរណ៍ធម្មជាតិ និងទេសចរណ៍ទំនើប ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
សូមទំនាក់ទំនងទិញ :
- Smart: 010 777 055
- Metfone: 090 777 055
- បើទូរស័ព្ទមិនចូល សូមលោកអ្នកផ្ញើលេខទូរស័ព្ទលោកអ្នកចូលក្នុងប្រអប់សារ Inbox, ខាងយើងខ្ញុំនឹងទាក់ទងទៅកាន់លោកអ្នកវិញភ្លាម! សូមអរគុណចំពោះការចាប់អារម្មណ៌!

២០២០ (ពោធិ៍សាត់)៖ រាជរដ្ឋាភិបាលកម្ពុជា និងថៃ មានគម្រោងបង្កើតច្រកព្រំដែនជាមួយគ្នាមួយចំនួនទៀតទៅជាច្រកអន្តរជាតិ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការដោះដូរទំនិញរវាងប្រទេសទាំងពីរ។ ក្នុងនោះច្រកព្រំដែនរវាងកម្ពុជា និងថៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ក៏ជាច្រកមួយស្ថិតក្នុងគម្រោងបង្កើតជាច្រកអន្តរជាតិរវាងប្រទេសទាំងពីរផងដែរ។

បច្ចុប្បន្នច្រកព្រំដែនមួយនេះ ជាច្រករបៀងមួយដែលបើកឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរឆ្លងចេញចូលបាន ៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ពុធ និងសៅរ៍។ បើទោះបីបច្ចុប្បន្នច្រកព្រំដែននេះជាច្រករបៀង ហើយបើកតែ៣ថ្ងៃក្នុងមួយសប្តាហ៍ តែគេសង្កេតឃើញថា ប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានការឆ្លងដែនចេញចូលគួរកត់សម្គាល់។ ក្នុងនោះប្រជាពលរដ្ឋខ្មែរភាគច្រើនបានឆ្លងទៅទិញទំនិញផ្សេងៗពីផ្សាររបស់ថៃដែលស្ថិតនៅក្បែរព្រំដែនយកមកលក់ដូរ ឬប្រើប្រាស់ ដ្បិតថា ការធ្វើដំណើរចូលទៅថៃជិតជាងការធ្វើដំណើរទៅកាន់ទីផ្សារនៅទីរួមខេត្តពោធិ៍សាត់។

ក្រៅពីបម្រើដល់ការឆ្លងចេញសម្រាប់ការដោះដូរទំនិញបន្តិចបន្តួចហើយនោះ ប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនក្នុងឃុំថ្មដា ឬក៏មកពីតំបន់ផ្សេងៗទៀតនៅក្នុងខេត្តពោធិ៍សាត់ ក៏បានប្រើច្រកព្រំដែនមួយនេះ សម្រាប់ទៅស្វែងរកសេវាសុខាភិបាលពីខេត្តត្រាតប្រទេសថៃផងដែរ។ មន្ត្រីយោធា ក៏ដូចជាមន្ត្រីនគរបាលការពារព្រំដែនដែលឈរជើងនៅនឹងច្រកព្រំដែននេះ បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋខ្មែរ និងថៃ ដែលចង់ឆ្លងចេញចូលប្រទេសទាំងពីរ ដើម្បីទេសចរណ៍ ឬដោះដូរទំនិញ គឺអនុញ្ញាតឱ្យចេញចូល៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ពុធ និងសៅរ៍។ ប៉ុន្តែបើក្នុងករណីប្រជាពលរដ្ឋមានជំងឺតម្កាត់ផ្សេងៗ ឬជំងឺត្រូវសង្គ្រោះបន្ទាន់ជាដើម ត្រូវបានអនុញ្ញាតឱ្យចេញចូលភ្លាមៗដោយគ្មានថ្ងៃកំណត់នោះឡើយ។

បច្ចុប្បន្នក្រៅពីអនុញ្ញាតឱ្យប្រជាពលរដ្ឋជាប់ព្រំដែនចេញចូលដោះដូរទំនិញ ស្វែងរកសេវាសុខាភិបាល និងការប្រាស្រ័យទាក់ទងផ្សេងៗនោះ ប្រជាពលរដ្ឋខ្មែរដែលទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានថ្មដាជាដើម ក៏បានប្រើច្រកនេះ ដើម្បីបង្ហួសទៅលេងខេត្តត្រាតប្រទេសថៃផងដែរ។

ទោះបីមានការអនុញ្ញាតឱ្យប្រើប្រាស់ច្រកព្រំដែនមួយនេះ ដើម្បីប្រាស្រ័យទាក់ទង ការដោះដូរទំនិញប្រើប្រាស់តិចតួចយ៉ាងណាក្តី តែការប្រើប្រាស់ច្រកមួយនេះនៅមានកម្រិតនៅឡើយនាពេលបច្ចុប្បន្ន ព្រោះថាវាស្ថិតជាច្រករបៀងនៅឡើយ។ ដំណឹងស្តីពីការបង្កើតច្រកព្រំដែនថ្មដាទៅច្រកទ្វារអន្តរជាតិ បាននាំឱ្យប្រជាពលរដ្ឋនៅក្នុងឃុំថ្មដា ស្រុកវាលវែង អ្នកវិនិយោគដែលកំពុងអភិវឌ្ឍន៍នៅជាប់ព្រំដែន រួមទាំងអាជ្ញាធរផងដែរ សម្តែងក្តីរីករាយ និងចង់ឃើញការបង្កើតច្រកនេះទៅជាច្រកអន្តរជាតិឱ្យបានឆាប់៕


២០២៤ កងរាជអាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រសួងបរិស្ថាន បានដាក់កម្លាំងប្រមាណ ៥០០នាក់ ក្នុង​យុទ្ធនាការ​ទ្រ​ង់ទ្រាយធំ ដើម្បី​​ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ថា ក្នុងកិច្ច​ប្រជុំ​មួយ កាលពីរសៀល​ថ្ងៃអាទិត្យ​ រវាងថ្នាក់ដឹកនាំក្រសួងបរិស្ថាន លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត និង​នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះ ក្រុមការងារទាំង២ស្ថាប័ន បានសម្រេច​ដាក់ពង្រាយកម្លាំង​រួមគ្នាប្រមាណ ៥០០នាក់ ដើម្បី​ទប់ស្កាត់បទល្មើស​​ និង​ការ​ការ​ពារ​ព្រៃ​ឈើនៅក្នុងភូមិ​សាស្រ្តខេត្តពោធិ៍សាត់ ដែលជាផ្នែកមួយ​នៃ​ការ​​ប្រែក្លាយកម្ពុជាឱ្យ​ក្លាយទៅជាប្រទេស​អព្យាក្រឹត្យ​កាបូន។

លោកមានប្រសាសន៍ថា៖ «នេះជាការប្រតិបត្តិការនៃយុទ្ធនាការបង្រ្កាបបទល្មើសធនធានធម្មជាតិដ៏សំខាន់មួយ បន្ទាប់ពីក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការការពារកន្លងមក […] យើងត្រូវលុបបំបាត់​វប្បធម៌អប់រំ ចុះកិច្ចសន្យា ហើយដោះលែង អ្នកដែលបានចាប់ខ្លួនត្រូវតែបញ្ជូនទៅតុលាការ»។
លោកបន្ថែម​ថា៖ «ដើម្បីធានានូវការទប់ស្កាត់មិនឱ្យ​មានការបំផ្លាញធនធានធម្មជាតិ យើងត្រូវមានវិធាន​ការដោះស្រាយ និងទប់ស្កាត់ជាបន្ទាន់ ដែលនៅក្នុងនោះយើងបានគាំទ្រទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងមធ្យោបាយ ដើម្បីឱ្យ​គណៈបញ្ជាការខេត្តអនុវត្តលើបទល្មើសកាប់ទន្រ្ទានដី និងព្រៃឈើ […] ការរៀបចំកងអន្តរាគមន៍ថ្នាក់ជាតិនេះ គឺដើម្បីជួយដល់កម្លាំងថ្នាក់ខេត្ត ដើម្បីចូលរួមបន្ថែមទៀត ឱ្យ​​ប្រព្រឹត្តិទៅដោយ​រលូន ហើយទទួល​បានសមិទ្ធផលដែលថែរក្សាដល់ធនធានធម្មជាតិសម្រាប់កូនចៅជំនាន់តទៅទៀត»។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ដែរថា​ នេះគឺជាការប្រើប្រាស់កម្លាំងសរុបមួយ ដែលបង្ហាញពីការប្រតិបត្តិការរួមគ្នា និងជាយុទ្ធនាការមួយដែលបំផុសស្មារតី និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើការគ្រប់គ្រងវិស័យបរិស្ថាន។

លោកថា៖ «នៅក្នុងអង្គប្រជុំក៏បានលើកឡើង ហើយក៏បានណែនាំឱ្យ​អ្នកប្រព្រឹត្តបទល្មើសបញ្ឈប់ជាបន្ទាន់ បើសិនជាប្រតិបត្តិការអន្តរាគមន៍រកឃើញ នឹងមានការទទួលទោសទណ្ឌ ហើយបើសិនជាមានមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធឱ្យ​ដកខ្លួន បើមិនដូច្នោះទេនឹងប្រឈមនឹងផ្លូវច្បាប់ […] យើងអន្តរាគមន៍សំខាន់​នៅខេត្តពោធិ៍​សាត់ ដោយសារយើងចង់ទប់ស្កាត់កុំឱ្យមានការទន្រ្ទាន ទប់ស្កាត់ឱ្យទាន់ពេលវេលាកុំមានការបំផ្លាញព្រៃឈើ។ ក្រុមការងារយើងបន្តយកចិត្តទុកដាក់ដូចគ្នា ទប់ស្កាយ់មិនឱ្យបទល្មើស កើតឡើង និងប៉ះពាល់ដល់ធនធានធម្មជាតិ ជីវៈចម្រុះ នៅកន្លែងនានា»។

លោក ខ្វៃ អាទិត្យា ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋដែលកំពុងប្រកបរបរដែលធ្វើឱ្យ​​ប៉ះពាល់ដល់ធន​ធាន​ធម្មជាតិ ត្រូវ​​បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់​ និងបែរមករកមុខរបរផ្សេង ដែលមិនបង្កការរំខានដល់ធនធានធម្មជាតិ ព្រមទាំងចូលរួមទាំងអស់គ្នាក្នុងការ​ដាំដើមឈើ​ឡើង​វិញ​។

អ្នកនាំពាក្យកងរាជអាវុធហត្ថនៅលើផ្ទៃប្រទេស លោក អេង ហ៊ី បានបដិសេធមិនផ្តល់បទសម្ភាសន៍ ដោយ​ថា លោកមិនបាន​ចូលរួម​កិច្ចប្រជុំ ខណៈអភិបាល​ខេត្តពោធិ៍សាត់ លោក ខូយ រីដា ប្រាប់​ថា ជាប់​រវល់។

ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក គង់ ពុទ្ធីរ៉ា បានឱ្យ​ដឹង​ថា ការ​ដាក់​ពង្រាយ​កម្លាំងថ្នាក់​ជាតិ​នៅក្នុងកិច្ចអន្តរាគមន៍នេះ ធ្វើឡើងក្នុងជំហានទីមួយ ដោយដាក់ពង្រាយរយៈពេលមួយខែ ទៅតាម​គោលដៅនៃការលួចទន្ទ្រានព្រៃខុសច្បាប់។ បើសិនជាស្ថានភាពមិនទាន់ប្រសើរឡើងទេ លោក​ថា ​កងកម្លាំងនឹងត្រូវបន្តឈរជើងតទៅទៀត។

លោកបាន​ថ្លែង​ថា៖ «ឥលូវនេះ យើងអនុវត្តនៅស្រុកវាលវែងជាគោលដៅសំខាន ហើយ​មួយផ្នែកនៃការ​អន្តរាគមន៍ទៀតនោះ គឺជាស្រុកភ្នំក្រវាញ​ […] ពេលនេះ តាមការចង្អុលរបស់នាយឧត្តមសេនីយ៍ ឯកភាពគ្នាថាដាក់ពង្រាយមួយខែសិន បើស្ថានភាពមិនទាន់ល្អប្រសើរទេ នឹងបន្តទៀត»។

លោកបានបញ្ជាក់​ថា ករណីបទល្មើសធនធានធម្មជាតិ​មាន​ច្រើន ហើយមិនមែនទើបតែពេលនេះទេ គឺកើត​មាន​តាំង​ពីឆ្នាំ២០១៩មកម្ល៉េះ។ លោកបន្ថែមថា​ អ្នកដែលចូលកាប់ព្រៃខុសច្បាប់ទាំង​នោះ គឺមានទាំងអ្នកនៅខាងក្នុងតំបន់​ និងអ្នកមកពី​ខាងក្រៅ។

លោក​ថា៖ «ករណីនេះ វាមាន មាន​ច្រើន តែមិ​នមែនទើបតែពេលនេះទេ ពីមុនៗមក តាំងពី២០១៩មក តែអ្វីដែលជាការខ្លាំង​គឺ​នៅ​ឆ្នាំ​២០២៣ និង​២០២៤​នេះ​ ដោយសារតែតម្រូវការបងប្អូនយើងមានច្រើន ហើយជនខិលខូចចេះតែចូលទៅរញ៉េរញ៉ៃ ហេតុដូច្នេះហើយ​បានឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង[បរិស្ថាន​] រដ្ឋបាលខេត្ត​មានការជួយយកចិត្តទុកដាក់ពាក់ព័ន្ធ​ទៅនឹង​ធនធានធម្មជាតិនេះ​ ហើយដាក់កម្លាំងថ្នាក់​ជាតិ​ចូល​ដើម្បីជួយគាំទ្រ […] អ្នកខាងក្នុងក៏គាត់នៅតែចូល អ្នកខាងក្រៅក៏គាត់នៅតែមក មកពីខេត្តផ្សេងៗ ពេលខ្លះក៏មកស៊ីឈ្នួលកាប់ឱ្យ​គេ ពួកគេភាគច្រើនមកកាប់តែពេលយប់ទេ អ៊ីចឹងយើងពិបាករកអត្តសញ្ញាណមែនទែន»។

បើតាម​ប្រធានមន្ទីរបរិស្ថានរូបនេះ កន្លង​មក អាជ្ញាធរមានសមត្ថកិច្ច ក៏​បាន​ចាប់​បាន​បទល្មើស​ជាក់ស្តែងមួយចំនួន ដោយបាន​ឃាត់ខ្លួនជនល្មើស​ សួរនាំទៅតាមនីតិវធី និង​បញ្ជូនសំណុំរឿង​​ទៅតុលាការ។

អភិបាលស្រុកភ្នំក្រវាញ លោក ហេង សុភាណា ក៏បាន​ឱ្យដឹងដែរថា​ ក្រុមកការងារទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ​ បានចុះទៅអន្តរាគមន៍ករណីនេះ ដោយដកហូត​​យកដីជាច្រើន​រយ​ហិកតា​​ដែលជន​ល្មើស​បាន​ទន្ទ្រាន យក​មក​​ធ្វើជាកម្មសិទ្ធរដ្ឋវិញផងដែរ​។

លោកថា​៖ «យើង​បាន​ចាត់វិធានការបានច្រើនហើយ ហើយអ្នកដែល​មិនរាងចាល គឺយើងចាត់វិធានការច្បាប់ ដោយមិនលើកលែងទេ»។

នាយកប្រតិបត្តិអង្គការ​​បណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង យល់ថា​ ការទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះ ត្រូវតែធ្វើឡើងជាប្រចាំ​ និងញឹកញាប់ ដោយមិនមានការលើកលែងទាំង​អ្នក​ប្រព្រឹត្តបទល្មើស​ និង​បុគ្គល ឬ​ក្រុម​ណាដែ​ល​នៅពីខាងក្រោយសកម្មភាព​បំផ្លិចបំផ្លាញធនធានធម្មជាតិនេះ។

លោក​ថា៖ «ខ្ញុំយល់ថា ដល់ពេលហើយដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ត្រូវចាត់វិធានការយ៉ាងមុតមាំ ចំពោះក្រុមអ្នកប្រព្រឹត្តិបទ​ល្មើស​ធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ច្រើនឆ្នាំមកនេះបញ្ហាធនធានធម្មជាតិក្លាយជាប្រធានបទដ៏គួរឱ្យ​ចាប់អារម្មណ៍ ដោយសារតែវាកើតឡើងដដែលៗនៅក្នុងរយៈពេលវែង ហើយព្រៃឈើចេះតែបន្តបាត់បង់បន្តិចម្តងៗជារៀងរាល់ថ្ងៃ»។

លោកក៏​បានជំរុញឱ្យ​​​អាជ្ញាធរមូលដ្ឋានបើកចិត្តទូលាយ នៅក្នុងការទទួលយកការរាយការណ៍ពីសំណាក់​ប្រជាពលរដ្ឋ ក៏ដូចជាប្រភពផ្សេងៗ រួមទាំងការស្វាគមន៍នូវការចូលរួមពីសំណាក់សង្គមស៊ីវិល និងយុវជនស្ម័គ្រចិត្ត ដើម្បីឈានទៅរកការអនុវត្តការការពារមួយដែលមានប្រសិទ្ធិភាព។

លោកបានមានប្រសាសន៍ថា៖ «បើសិនជាការចាត់វិធានការមិនមានប្រសិទ្ធិភាព និងមិនគ្រប់ជ្រុងជ្រោយ វានឹងធ្វើឱ្យ​​មានការរំខានខ្លាំងទៅដល់សកម្មភាពអភិរក្ស ហើយ​បាត់បង់ធនធានធម្មជាតិឥតអំពើ​ […] ជាមួយគ្នានេះដែរ ការលើកទឹកចិត្តឱ្យ​​មានការអភិរក្ស​ ពី​សំណាក់​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​សហគមន៍មូលដ្ឋាន​ក៏ជារឿងមួយសំខាន់ដែរ ហើយការលើកទឹកចិត្តឱ្យ​ប្រជាពលរដ្ឋគាត់ចូលរួមការពារធនធានធម្មជាតិ ក៏ជារឿងសំខាន់ដែរ។ ទន្ទឹមនឹងគ្នាហ្នឹង ដើម្បីឱ្យ​ការអនុវត្តមានប្រសិទ្ធិភាព លុះត្រាតែអាជ្ញាធរ​គាត់​បើក​ចិត្ត​ទូលាយ នៅក្នុងការស្វាគមន៍ប្រភព​ព័ត៌មានដែលបានផ្តល់មក»៕

ពោធិ៍សាត់ : ទោះបីជាក្រុមការងារទាំង ៩ ក្រុម នៃ អនុគណ:កម្មការទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិ នៅស្រុកវាលវែង និង ស្រុកភ្នំក្រវាញ ធ្លាប់បានចុះបង្រ្កាបឃ្លុំទុក និង ដកហូតផ្ទៃដី ដែលជនល្មើសបានលួចកាប់ទន្រ្ទាន បានប្រមាណជិត ២ មុឺនហិចតា កន្លងមកយ៉ាងណាក្តី ក៍សកម្មភាពកាប់រានទន្រ្ទានយកដីព្រៃ របស់រដ្ឋធ្វើជាកម្មសិទ្ធិនៅតែបន្តកើតឡើងដដែល ទាំងនៅលើទីតាំងចាស់ និង នៅលើទីតាំងថ្មី ពិសេសនៅក្នុងរដូវប្រាំងនេះ ។

ជាក់ស្តែងនៅថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២៤នេះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យ ដោយផ្ទាល់ទៅលើទីតាំងមួយចំនួន ដែលជាចំនុចក្តៅក្នុងស្រុកវាលវែង និង បានព្រមានចាត់វិធានការច្បាប់ ចំពោះជនល្មើស និង មន្ត្រីពាក់ព័ន្ធដោយគ្មានការលើកលែង ។
លោកខូយ រីដា ក៍ធ្លាប់បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណ:កម្មាធិការថ្នាក់ខេត្ត និង អនុគណ:កម្មការទាំង ៩ ក្រុមកាលពីថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៤នោះថា លោកនឹងកាត់សាច់ស្អុយចោល ចំពោះមន្ត្រីថ្នាក់ណាក៍ដោយ ដែលបានឃុបឃឹត ជាមួយនឹងជនល្មើសបំផ្លិចបំផ្លាញ ធនធានធម្មជាតិក្នុងដែនសមត្ថកិច្ច ដែលខ្លួនគ្រប់គ្រងដោយលោក នឹង គោរពស្នើរសុំគោលការណ៍ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍អភិក្រមទី ៥ គឺការវះកាត់តែម្តង ។

លោកអភិបាលខេត្ត ក៍បានសង្កត់ធ្ងន់បន្ថែមថា ស្រុកវាលវែង គឺជាស្រុកដែលប្រឈមខ្ពស់ និង ជាចំនុចក្តៅនៃមហន្តរាយ ធនធានធម្មជាតិ តាមរយះការកាប់ទន្រ្ទានដីព្រៃ និង ដុតបំផ្លាញព្រៃឈើដើម្បីរានយកដីព្រៃ របស់រដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនពីសំណាក់ជនល្មើស ជាមួយគ្នានោះក៍មានមន្ត្រី គ្រាប់ល្ពៅមួយចំនួនតូច ដែលកំពុងឃុបឃឹតគ្នា ជាលក្ខណះប្រព័ន្ធផងដែរ ។

លោកអភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក៍សូមស្នើរដល់អនុគណះគណះកម្មការទាំង ៩ ក្រុមត្រូវបន្តចុះត្រួតពិនិត្យ លើទីតាំងចាស់ ដែលបានដកហូតផ្ទៃដី និង ឃ្មុំទុកកន្លងមកព្រមទាំងឡើងផែនទី និង ធ្វើរបាយការណ៍អោយបានជាក់លាក់ ក្នុងការពិនិត្យ ករណី ការកាប់រុករានថ្មី ដោយកំនត់មុខសញ្ញាស្រាវជ្រាវចាប់ខ្លួន ជនប្រព្រឹត្តិ និង អ្នកពាក់ព័ន្ធដើម្បីយកមកផ្តន្ទាទោស អោយខាងតែបាន ។ បន្ថែមពីនោះត្រូវដាក់ទីតាំងឈរជើង និង ត្រៀមកូនឈើគ្រប់ប្រភេទ ដើម្បីដាំដុះឡើងវិញ៕


ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ពោធិ៍សាត់​ចង់​ឲ្យ​មាន​ការ​ឆ្វៀល​ដី​ប៉ះពាល់​ចេញ​ពី​ដី​ក្រុមហ៊ុន​​ទ្រីភាព
ដោយ ជិន ជេដ្ឋា
2017.05.06

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​តវ៉ា​នៅ​ក្នុង​វេទិកា​មួយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដី​ដែល​ពួក​គាត់​ចោទ​ថា ក្រុមហ៊ុន ទ្រី ភាព បាន​រំលោភ​ឈូស​ឆាយ​យក។
RFA/Chin Chetha
ស្ដាប់ ឬ ទាញ​យក​សំឡេង

អ្នក​ភូមិ​នៃ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព អស់​ជំនឿ​លើ​អាជ្ញាធរ​ខេត្ត​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នេះ។ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ អះអាង​ថា កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ ហើយ​អ្នក​ភូមិ​ភាគ​ច្រើន​ទទួល​យក​ដី​ដោះដូរ​កន្លែង​ថ្មី​តាម​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ហើយ។

អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា បាន​អះអាង​ផ្ទុយ​ពី​អាជ្ញាធរ ហើយ​ថា តំណាង​អាជ្ញាធរ​ខេត្ត ស្រុក និង​ឃុំ ព្រម​ទាំង​អ្នក​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន បាន​ជួប​ពលរដ្ឋ​ញឹកញាប់​ដែរ ប៉ុន្តែ​ពុំ​មាន​លទ្ធផល​អ្វី​ក្រៅ​ពី​ជំរុញ​ឲ្យ​ពលរដ្ឋ​ទទួល​យក​ដី​ដោះដូរ​នៅ​កន្លែង​ថ្មី។ ពួកគេ​ងាក​ទៅ​សុំ​អន្តរាគមន៍​ពី​រដ្ឋ​សភា ដោយ​សង្ឃឹម​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ឆ្វៀល​ដី​ប៉ះពាល់​ចេញ​ពី​ដី​ក្រុមហ៊ុន។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​មាន​បញ្ហា​ចំនួន ១៧​គ្រួសារ លោកស្រី ផាន់ ចាន់ណា ឲ្យ​ដឹង​ថា ដី​ជម្លោះ​នៅ​ចំណុច ​អូរ​ដើម​គ និង​ចំណុច​ផ្លូវ​កណ្ដាល នៃ​ភូមិ​សង្គមថ្មី កំពុង​មាន​ហាងឆេង ហើយ​ឋិត​នៅ​ក្បែរ​ក្រុមហ៊ុន ទ្រី ភាព ទើប​ពលរដ្ឋ​មាន​បញ្ហា​ភាគ​ច្រើន​មិន​ព្រម​ទៅ​កន្លែង​ថ្មី។

លោកស្រី​ថា អ្នក​ភូមិ​នៅ​សល់​ក្ដី​សង្ឃឹម​តិចតួច​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ​ថ្នាក់​ជាតិ​ជុំវិញ​រឿង​ដីធ្លី​រ៉ាំរ៉ៃ​នេះ៖ «ស្រុក ខាង​ខេត្ត​ហ្នឹង​ចុះ​មក​ភរ​រហូត​ថា ដោះស្រាយៗ ប៉ុន្តែ​អត់​មាន​ដំណោះ​ដោះស្រាយ​ផង ចេះ​តែ​និយាយ​បំភ្លៃ​ទៅ។ សំណូមពរ​ថា ជួយ​ដោះស្រាយ​ដី​ហ្នឹង​ឲ្យ​បាន​ឲ្យ​គាត់​វិញ​ឆាប់​បាន​ដាំ​ដុះ និង​ធ្វើ​ផ្ទះ​នៅ ព្រោះ​គាត់​អត់​មាន​ទី​កន្លែង​នៅ​ផ្សេង»។

លិខិត​របស់​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ចុះ​ហត្ថលេខា​ដោយ​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ថា រដ្ឋសភា​បាន​ស្នើសុំ​ឲ្យ​ក្រសួង​ជួយ​ពន្លឿន​ដោះស្រាយ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ១៦​គ្រួសារចេញ​ពី​ក្រុមហ៊ុន អឹម.ឌី.អេស ថ្មដា អេស.អ៊ី.ហ្ស៊ិត ដោយ​យោង​លើ​ពាក្យ​សុំ​អន្តរាគមន៍​របស់​តំណាង​ពលរដ្ឋ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ដើម្បី​ឆ្លើយ​តប​នឹង​លិខិត​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ដោយ​លោក​ប្រាប់​ថា កំពុង​រវល់។

ចំណែក​អភិបាល​រង​ខេត្ត​ពោធិ៍សាត់ និង​ជា​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក ចេង ឡៃ ថា​លោក​មិន​ទាន់​ទទួល​បាន​ការ​ណែនាំ ឬ​សហការ​ការងារ​នេះ ជាមួយ​អាជ្ញាធរ​ថ្នាក់​ជាតិ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​កំពុង​រៀបចំ​ដី​ដោះដូរ​នៅ​កន្លែង​ថ្មី​សម្រាប់​ពលរដ្ឋ នៅ​គ្រា​ដែល​ពួកគេ​ភាគ​ច្រើន បាន​យល់​ព្រម​ទទួល​យក​តាម​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ហើយ៖ «ពលរដ្ឋ​ភាគ​ច្រើន​ទទួល​យក​ហើយ​ទៅ​តាម​ដំណោះស្រាយ សល់​តែ​មួយ​ចំនួន​តូច​ទេ​ដែល​មិន​ទទួល​យក​ការ​ដោះស្រាយ។ តំបន់​ហ្នឹង​មិន​ឋិតនៅ​ក្នុង​ចំណុះ​របស់​អាជ្ញាធរ​ទេ ហើយ​រឿង​ឆ្វៀល ឬ​មិន​ឆ្វៀល​រឿង​របស់​ថ្នាក់​លើ ថ្នាក់​ជាតិ​ដែល​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហ្នឹង»។

លោក ចេង ឡៃ បញ្ជាក់​ថា ទីតាំង​ដី​ដែល​កំពុង​មាន​ជម្លោះ គឺ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដូច្នេះ​អាជ្ញាធរ​ពុំ​មាន​សិទ្ធិ​អ្វី​ក្រៅ​ពី​សម្របសម្រួល​ដោះស្រាយ​ដើម្បី​រក​ច្រក​ចេញ​ប៉ុណ្ណោះ។

អ្នក​ភូមិ​កណ្ដាល ភូមិ​ឯកភាព និង​ភូមិ​សង្គមថ្មី នៃ​ ឃុំ​ថ្មដា បាន​ទាមទារ​ដោះស្រាយ​កាត់​ឆ្វៀល​ដី​មាន​ជម្លោះ​ទំហំ​ជាង ១៧១​ហិកតារ (១៧១.៦២១)។ ពួកគេ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន តាំង​ពី​ឆ្នាំ​២០១០ គ្រា​ដែល​ក្រុមហ៊ុន​ចូល​សង់​កាស៊ីណូ និង​ដាំដំណាំ​កសិ-ឧស្សាហកម្ម​នៅ​តំបន់​នោះ។ ក្រុមហ៊ុន​ធ្លាប់​បញ្ជាក់​ថា ការ​កាត់​ឆ្វៀល​ដី ឬ​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច៕

2013.12.16 ដោយ ជិន ជេដ្ឋា RFA/Chin Chetha

ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​ពោធិ៍សាត់​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច
ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជា​មួយ​នឹង​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព មក​ពី​ឃុំ​ថ្មដា និង​ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ប្រមាណ​ជា ១០០​នាក់ បាន​ប៉ះទង្គិច​ជាមួយ​នឹង​កម្លាំង​សមត្ថកិច្ច​មួយ​ប្រាវ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ថ្លោះ​ក​ជើង​ខាង​ឆ្វេង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ។

ទំនាស់​ដី ពោធិ៍សាត់ ៦១០ ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​តវ៉ា​នៅ​ក្នុង​វេទិកា​មួយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដី​ដែល​ពួក​គាត់​ចោទ​ថា ក្រុមហ៊ុន ទ្រី ភាព បាន​រំលោភ​ឈូស​ឆាយ​យក។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​សកម្មភាព​រារាំង​របស់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​មិន​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​ពិត​ប្រាកដ​ចូល​ទៅ​ស្ដាប់ ឬ​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​នៅ​ក្នុង​អង្គ​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នៅ​ពេល​នេះ គឺ​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ ហើយ​អាជ្ញាធរ​មិន​ហ៊ាន​យក​ការ​ពិត​មក​ដោះស្រាយ។

ការ​ប៉ះទង្គិច​គ្នា​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត លោក ឆាយ សារ៉េត ជួប​ពិគ្រោះ​យោបល់​ជា​មួយ​នឹង​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក និង​ឃុំ ព្រម​ទាំង​មេ​ភូមិ​ជា​ច្រើន​នាក់ នៅ​ក្នុង​ទីធ្លា​វត្ត​អារាម​មួយ​ក្បែរ​សាលា​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ វេទិកា​នេះ​មិន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​សារព័ត៌មាន​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ ចូល​រួម​ស្ដាប់​និង​ពិគ្រោះ​យោបល់​ឡើយ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​មក​ពី​ឃុំ​ថ្មដា អ្នកស្រី គុយ ស្រីម៉ៅ មាន​ប្រសាសន៍​ថា អធិការរង​ស្រុក​វាលវែង លោក សូ សែម បាន​ច្រាន​អ្នកស្រី​ទាំង​កម្រោល​បណ្ដាល​ឲ្យ​ថ្លោះ​កជើង​ខាង​ឆ្វេង នៅ​ពេល​ដែល​អ្នកស្រី​កំពុងតែ​ឈរ​តវ៉ា និង​ចង់​ចូល​ទៅ​ជួប​គណៈ​អធិបតី​នៃ​វេទិកា។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​មិន​ត្រូវ​ហាមឃាត់​ក្រុម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ស្ដាប់ ឬ​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ឡើយ ពីព្រោះ​ថា ពួក​គាត់​ខំ​ធ្វើ​ដំណើរ​ចម្ងាយ​រាប់​រយ​គីឡូដី ដើម្បី​មក​ជួប​អាជ្ញាធរ​ជួយ​ដោះស្រាយ។

អ្នកស្រី គុយ ស្រីម៉ៅ៖ «សូម​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ភូមិ​សង្គមថ្មី​នៅ​ស្រុក​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ផង។ អា​ប៉ូលិស​ឆ្កួត​អស់​ហ្នឹង​វា​រុញ​ឡើង​ថ្លោះ​កជើង ប៉ូលិស​ពុករលួយ ខ្ញុំ​មក​នេះ​ចង់​ទាមទារ​យក​យុត្តិធម៌​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឃុំ​ថ្មដា​វិញ»។

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ប្រដាប់​ដោយ​បដា​ពាក្យ​ស្លោក និង​ឧបករណ៍​បំពង​សំឡេង បាន​ស្រែក​ព្រមៗ​គ្នា​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ និង​បាន​ស្រែក​ចំអក​ឲ្យ​រាជរដ្ឋាភិបាល​ថា មាន​សិទ្ធិ​អំណាច​តូច​ជាង​ក្រុមហ៊ុន ទើប​ដំណោះ​ស្រាយ​ដីធ្លី​របស់​ពួកគាត់​នៅ​តែ​បន្ត​អូស​បន្លាយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយក​រដ្ឋបាល​សាលា​ស្រុក​វាលវែង លោក អ៊ុំ ស៊ីម មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន អឹម.ឌី.អេស បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ចំនួន ៣​ឃុំ គឺ​ឃុំ​អូរសោម អន្លង់រាប និង​ឃុំ​ថ្មដា ក៏​ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ធ្វើ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ជិត ៩០​ភាគរយ ហើយ​ផ្ទៃ​ដី​ដែល​នៅ​មាន​ទំនាស់​សល់​មិន​លើស​ពី ៥០​ហិកតារ​ឡើយ។ លោក​បន្ត​ថា ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ត្រូវ​តែ​ធ្វើ​ឡើង​តាម​ដំណាក់​កាល គឺ​មិន​អាច​លើក​គ្នា​រាប់​រយ​នាក់​មក​សុំ​ការ​ដោះស្រាយ​ភ្លាមៗ​ដូច្នេះ​បាន​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា វេទិកា​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​ខេត្ត​នេះ គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ចូល​ស្ដាប់ ឬ​លើក​ឡើង​នូវ​បញ្ហា​របស់​ខ្លួន​ទើប​ប្រសើរ៖ «បាទ! វេទិកា​សាធារណៈ​នេះ​យើង​ឃើញ​ថា គ្រាន់​តែ​ជា​ការ​រៀបចំ​មួយ​របស់​ក្រុមប្រឹក្សា​ខេត្ត​ដែល​វា​ពុំ​ទទួល​បាន​ដំណោះ​ស្រាយ​អ្វី​ទាំង​អស់ ព្រោះ​អី​យើង​ឃើញ​ថា សមាជិក​ក្រុមប្រឹក្សា​បាន​ចេញ​ទៅ​ផ្លូវ​ក្រោយ​ទៅ​វិញ​ខណៈ​ដែល​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​តវ៉ា»។

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​បញ្ចប់​ដោយ​តក់​ក្រហល់​នៅ​ម៉ោង​ប្រហែល​ជា ១០​កន្លះ បន្ទាប់​ពី​មាន​ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ឈរ​ស្រែក​តវ៉ា​រឿង​ដីធ្លី​នៅ​ផ្នែក​ខាង​ក្រៅ​នៃ​អង្គ​វេទិកា។ យ៉ាង​ណា​ក្រុម​ប្រជាពលរដ្ឋ បាន​ស្នើសុំ​ឲ្យ​តំណាង​របស់​​ខ្លួន​ចំនួន ៥​នាក់ បាន​ចូល​ទៅ​អង្គុយ​ស្ដាប់ និង​លើក​បញ្ហា​ផ្សេងៗ​ជូន​អង្គ​វេទិកា ក៏​ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​ចូល​ដោយ​បង្វែរ​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​ស្រុក ដើម្បី​ជួប​ដោះស្រាយ​បញ្ហា​ជា​មួយ​នឹង​អភិបាល​ស្រុក​វាលវែង លោក ឆេ ឈីវ។


(ពោធិ៍សាត់)៖ អាជ្ញាធរខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងថា នឹងបោសសម្អាតទីតាំងលំនៅមិនស្របច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំសំកុស ដោយទុករយៈពេល ៧ថ្ងៃ ឲ្យប្រជាពលរដ្ឋដែលតាំងទីលំនៅខុសច្បាប់នៅទីតាំងនោះ រុះរើចេញជាបន្ទាន់។

យោងតាមតាមសេចក្តីជូនដំណឹង របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលទទួលបាននៅយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ២១គ្រួសារ ដែលកំពុងមកតាំងទីលំនៅ និងកាប់រុករានដីព្រៃក្នុងតំបន់ការពារធម្មជាតិ ឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះផ្ទៃដីតំបន់ ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស កំពុងត្រូវបានជនខិលខូចមួយចំនួនមករំលោភកាប់ទន្ទ្រានព្រៃ កាន់កាប់ដីយ៉ាងអាណាធិបតេយ្យ ទោះជាមានការណែនាំទប់ស្កាត់ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រី ជំនាញយ៉ាងណាក៏ដោយ ក៏នៅតែមានការកាប់ទន្ទ្រានព្រៃកើតមានឡើងដដែល។

ដើម្បីថែរក្សាព្រៃ និងដីតំបន់ការពារធម្មជាតិ ដែលជាប្រភពធនធានធម្មជាតិដ៏សំខាន់បំផុតសម្រាប់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តពោធិ៍សាត់ទាំងមូល រដ្ឋបាលសាលាខេត្តពោធិ៍សាត់ នឹងចាត់វិធានការរដ្ឋបាលបោសសម្អាត ទីតាំងរស់នៅនៅមិនស្របច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស ចាប់ពីចំណុចស្ពានអូរ ១៧ រហូតដល់លើភ្នំ១៥០០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយរដ្ឋបាលខេត្ត ទុករយៈពេលមួយសប្តាហ៍ (០៧ថ្ងៃ) គិតចាប់ពីថ្ងៃជូនដំណឹងនេះទៅ សម្រាប់រយៈពេលឱ្យប្រជាពលរដ្ឋ ចំនួន ២១គ្រួសារ ធ្វើការរុះរើផ្ទះ និងខ្ទមទាំង៤៣ ខ្នងដែលបានសាងសង់នៅមិនស្របច្បាប់ ចេញពីចំណុចខាងលើដោយខ្លួនឯង ហើយបញ្ឈប់រាល់សកម្មភាពកាប់រុករានដីព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ។

«ដល់ថ្ងៃផុតកំណត់នៃសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការការរុះរើ ដោយមិនទទួលខុសត្រូវរាល់ ការខូចខាតនោះទេ ក្នុងករណីនេះប្រជាពលរដ្ឋណាដែលរឹងរូស ឬប្រឆាំងតបតដោយហិង្សាត្រូវទទួល ទោសតាមច្បាប់ជាធរមាន»។ នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់បន្ថែម។

ឯកឧត្តម ម៉ៅ ធនិន ក៏បានបញ្ជាដល់គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីឧទ្យានុរក្ស ត្រូវធ្វើការតាមដានសកម្មភាព ប្រជាពលរដ្ឋតាមសេចក្ដីជូនដំណឹងនេះ ហើយបន្ទាប់ពីដល់ថ្ងៃកំណត់ នៃសេចក្ដីជូនដំណឹងត្រូវចុះរុះរើផ្ទះ ឬខ្ទមដែលនៅមិនទាន់មានការរុះរើទាំងអស់ចេញ ពីតំបន់ការពារធម្មជាតិ។ អាជ្ញាធរមូលដ្ឋានត្រូវតាមដាន និងធ្វើការគ្រប់គ្រងជនចំណូលស្រុក ដោយមិនត្រូវចេញលិខិតបញ្ជាក់ទីលំនៅ ឬលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនៅតំបន់ការពារធម្មជាតិឡើយ៕

ក្រោយ​ពី​ជួប​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​លោក​អភិបាល​ស្រុក​វាលវែង ក្រុម​ប្រជាពលរដ្ឋ​បាន​ដាក់​ឱសានវាទ​រយៈ​ពេល ១០​ថ្ងៃ ប្រសិន​បើ​មិន​ឃើញ​ដំណោះស្រាយ​អ្វី​នោះ​ទេ ពួក​គាត់​នឹង​កៀរគរ​មនុស្ស​​កាន់​តែ​ច្រើន​ឡើង​ដើម្បី​ធ្វើ​ការ​តវ៉ា​បន្ត​ទៀត៕

November 15, 2022 ពោធិសាត់ៈ កំនើនតម្លៃដីធ្លី និងការកើនឡើងតម្លៃដីបានធ្វើឲ្យបាតុភាពទំនាស់ដីធ្លីកើនឡើង នៅក្នុងមូលដ្ឋានជាច្រើនក្នុងស្រុកវាលវែង ខណៈពេលប្រជាពលរដ្ឋស្នើសុំអន្តរាគមន៍ពីអភិបាលខេត្ត និងសម្តចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

ប្រជាពលរដ្ឋប្រមាណ៨០គ្រួសារ រស់នៅភូមិក្រាំងរងៀង ភូមិចំការជ្រៃខាងជើង និងភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនៅព្រឹកថ្ងៃទី១៥ វិច្ឆិកានេះថា មន្រ្តីយោធា មន្រ្តីនគរបា​លមូលដ្ឋាន និងបុគ្គលមួយចំនួនទៀត ដែលបានកំពុងធ្វើការងារឲ្យក្រុមហ៊ុនមួយ បានគំរាមកំហែងប្រជាពលរដ្ឋ និងបានបំពានយកដីរបស់ពួកគាត់ ដែលបានកាន់កាប់ជាង១០ឆ្នាំមកហើយ ដោយពួកមន្រ្តីទាំងនោះ បានយកឈ្មោះថ្នាក់ដឹកនាំជាច្រើន ដើម្បីធ្វើជាខ្នងបង្អែកនិងគំរាមប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើ បាននិយាយដោ​យមិនហ៊ានបញ្ចេញឈ្មោះថា “ពួកគេបានយកថ្នាំបាញ់ និងបោះបង្គោលទៅលើដីរបស់ពួកគាត់ទាំងកំរោល ដោយគំរាមថាបើសិនជាមិនលក់ឬបង្កបញ្ហាអ្វី ក៏ដីរបស់ពួកគាត់នឹងត្រូវរឹបអូសយក ដោយគ្មានសំណងនោះឡើ​យ”។

មន្រ្តីយោធា និងនគរបាលដែលបាន និងកំពុងគំរាមប្រជាពលរដ្ឋ ត្រូវបានតំណាងប្រជាពលរដ្ឋបង្ហាញអន្តសញ្ញាណ ដូចជា លោកហោ គឹមភាព (ហៅណាក់)ជាមន្រ្តីនគរបាលឃុំអន្លង់រាប លោកស៊ិន ឡននិងភរិយាឈ្មោះហៀង សុធីតា និងឈ្មួញដីម្នាក់ទៀតមានឈ្មោះឆេង។

ការទាក់ទងសុំការបំភ្លឺពីមន្រ្តីទាំងនោះ មិនបានជោគជ័យនៅឡើយទេ ប៉ុន្តែយើងនឹងរង់ចាំការឆ្លើយតប ឬបកស្រាយបំភ្លឺទាក់ទងនឹងការចោទប្រកាន់នេះ។តំណាងប្រជាពលរដ្ឋដដែលបានឲ្យដឹងទៀតថា មេភូមិក្រាំងងៀង ដែ​លបានរងគ្រោះដោយសារការរំលោភដី ក៏បានរងគំរាមកំហែងពីថ្នាក់ដឹកនាំស្រុកមួយចំនួនផងដែរ ហើយគេហទំព័រ Propertyarea.aia បានទំនាក់ទំនងទូរស័​ព្ទទៅមេភូមិ និងសាកសួរព៌តមានតាមបណ្តាញតេឡេក្រាម ប៉ុន្តែមេភូមិរូបនោះមិនហ៊ានឆ្លងឆ្លើយ និងលើកទូរស័ព្ទឡើយ ដោយតំណាងប្រជាពលរដ្ឋអះអាងថា គាត់មិនហ៊ានលើកទូរស័ព្ទដោយសារ គាត់ត្រូវរងការគំរាមកំហែង។លោកសោម សារី និងសមាជិកគ្រួសាររបស់គាត់ទាំងអស់ បានរងគ្រោះពីការរំលោភបំពាន ដីពីសំណាក់ក្រុមមន្រ្តីខាងលើ មិនលើកទូរស័ព្ទនោះទេ ទោះបីជាមានការខលចូលជាច្រើនដងក្តី។ជាមួយគ្នានេះ ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរ ជួយការពារទីលានចាក់សំរាមដែលមានទំហំប្រមាណ២០ហិកតានៅក្នុងតំបន់នេះផងដែរ។តំណាងប្រជាពលរដ្ឋបានអះអាងថា ប្រជាពលរដ្ឋនឹងនាំយកពាក្យបណ្តឹងទាក់ទងនឹងទំនាស់នេះ មកកាន់ក្រសួងមហាផ្ទៃនៅសប្តាហ៍ក្រោយនេះ ប្រសិនបើអាជ្ញាធរមូល​ដ្ឋាន និងមន្រ្តីពាក់ព័ន្ឋ មិនគិតគូដោះស្រាយបាតុភាពទំនាស់នេះ​។

លោកទូច ឈុំមេឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃដដែលនេះថា ដីនៅក្នុងមូលដ្ឋា​ននេះ ប្រជាពលរដ្ឋភាគច្រើន បានកាន់កាប់តាំងពីក្រោយសមាហរណកម្មមកម្លេះ ប៉ុន្តែមានប្រជាពលរដ្ឋមួយប្រមាណ៦០ភាគរយប៉ុណ្ណោះ មានប្លង់កាន់កាប់ជាប្រភេទប្លង់ទន់។ លោកបន្តថា ជាមួយនឹងបាតុភាពនេះ អាជ្ញាធរឃុំ បានជួយសម្របសម្រួលការងារមួយចំនួនហើយ ប៉ុន្តែមួយចំនួនទៀតមិនទាន់បានដោះស្រាយនៅឡើយ។លោកសោម សារី និងសមាជិកគ្រួសាររបស់គាត់ទាំងអស់ បានរងគ្រោះពីការរំលោភបំពាន ដីពីសំណាក់ក្រុមមន្រ្តីខាងលើ មិនលើកទូរស័ព្ទនោះទេ ទោះបីជាមានការខលចូលជាច្រើនដងក្តី។ជាមួយគ្នានេះ ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរ ជួយការពារទីលានចាក់សំរាម ដែលមានទំហំប្រមាណ២០ហិកតានៅក្នុងតំបន់នេះផងដែរ។តំណាងប្រជាពលរដ្ឋបានអះអាងថា ប្រជាពលរដ្ឋនឹងនាំយកពាក្យបណ្តឹងទាក់ទងនឹងទំនាស់នេះ មកកាន់ក្រសួងមហាផ្ទៃនៅសប្តាហ៍ក្រោយនេះ ប្រសិនបើអាជ្ញាធរមូល​ដ្ឋាន និងមន្រ្តីពាក់ព័ន្ឋ មិនគិតគូដោះស្រាយបាតុភាពទំនាស់នេះ​។

លោកទូច ឈុំមេឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃដដែលនេះថា ដីនៅក្នុងមូលដ្ឋា​ននេះ ប្រជាពលរដ្ឋភាគច្រើន បានកាន់កាប់តាំងពីក្រោយសមាហរណកម្មមកម្លេះ ប៉ុន្តែមានប្រជាពលរដ្ឋមួយប្រមាណ៦០ភាគរយប៉ុណ្ណោះ មានប្លង់កាន់កាប់ជាប្រភេទប្លង់ទន់។ លោកបន្តថា ជាមួយនឹងបាតុភាពនេះ អាជ្ញាធរឃុំ បានជួយសម្របសម្រួលការងារមួយចំនួនហើយ ប៉ុន្តែមួយចំនួនទៀតមិនទាន់បានដោះស្រាយនៅឡើយ។


Post Khmer
ក្រុ​ម​អង្គ​កា​​រអ​ភិ​រក្សសត្វ​ព្រៃ​ ​​បាន​ឱ្យ​ដឹង​ថា ​​ឆ្កែព្រៃ​បង្ហាញ​​វត្ត​មា​នរ​ស់នៅ​តំ​​បន់​ទេ​សភា​ពជួ​រ​ភ្នំ​ក្រ​វា​ញ​ក​ណ្តា​​​ល​ ​​ខណៈ​ប្រ​ភេ​ទ​ស​​ត្វ​នេះ​ ​ត្រូ​​វ​បា​ន​ចាត់​ថ្នា​ក់​​ជា​សត្វ​ជិត​​ផុតពូ​ជ ​​ហើយប​ច្ចុ​ប្ប​ន្ននេះ​ចំ​នួ​​នឆ្កែ​ព្រៃ​ ​មិ​ន មា​នការប៉ាន់​ប្រ​មាណ​ក្នុង​ប្រទេ​ស​ណា​មួ​យ​នោះ​ទេ ​រួម​ទាំ​ង​ប្រទេ​ស​ក​ម្ពុ​ជា​ផង​ដែ​រ។
ចលនាទន្ទ្រានដីព្រៃ ខេត្ត ពោធិសាត់

ទិដ្ឋភាពទូទៅ ភ្នំ ១៥០០ គឺបង្ហាញសម្រស់នៅលើផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលមានសម្រស់ស្រស់ត្រកាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។

ទីតាំង ភ្នំ១៥០០ ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) ដែលសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង(ក្រុងខេមរភូមិន្ទ) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


Freshnews Cambodia 2024-04-05 12:45pm ដីប្រមាណ ១ម៉ឺនហិកតា ត្រូវបានឃ្លុំទុកជាសម្បត្តិរដ្ឋដើម្បីដាំស្តារព្រៃឡើងវិញ ឃាត់ខ្លួនមនុស្ស ៣២នាក់ ក្នុងប្រតិបត្តិការក្តៅទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះថា រយៈពេល២៥ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៩៤៤.៤៤ហិកតា រកឃើញជនសង្ស័យចំនួន ៣២នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ជាមួយគ្នានេះក្រុមការងារចម្រុះបានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសបានចំនួន ៩០នាក់។

លើសពីនេះក្រុមចម្រុះ បានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៥២០ខ្ទម និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាងរួមមាន៖ រណាយន្ត៣៥ គ្រឿង ម៉ូតូ១៦គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២៣គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ០៩គ្រឿង កាំភ្លើងកែច្នៃចំនួន១១ដើម អង្គប់ចំនួន៧៥ កាំបិតចំនួន២៨ បង្គោលរបងចំនួន ៣,៦៥២បង្គោល និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់ផងដែរ។

ដោយឡែកប្រតិបត្តិការ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានអន្តរាគមន៍ចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់រុនរានដីព្រៃធ្វើជាកម្មសិទ្ធិ បានឃ្លុំដីទុកបានចំនួន ១២,៦២ហិកតា ឃាត់ខ្លួនមនុស្សចំនួន២នាក់ អប់រំប្រជាពលរដ្ឋចំនួន ៥នាក់ និងរឹបអូសបានវត្ថុតាងនៅហ្នឹងកន្លែងមានដូចជា៖ ដកហូតម៉ូតូ ១គ្រឿង និងដើមដំឡូវមីចំនួន ១បាច់។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ មានទ្រង់ទ្រាយធំ និងបានរៀបចំឡើងបន្ទាប់ពីមានបញ្ជារបស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បច្ចុប្បន្នក្រុមកម្លាំងចម្រុះ ដែលរួមមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃបញ្ជាការកងឯកភាពខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងមន្រ្តីឧទ្យានុរក្សចំនួន ៧៨៩នាក់ ចែកគ្នាជា១០ក្រុម បានប្រតិបត្តិការយ៉ាងក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសកាប់គាស់ រុករាន ដុតឆ្ការ ដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាកម្មសិទ្ធិក្នុងភូមិសាស្រ្តស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត និងបានដាក់ចេញវិធានការចំនួន៤ ក្នុងនោះជំរុញការអនុវត្តច្បាប់ ១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ការសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើ ឱ្យបានជាង ៦០% ក្នុងឆ្នាំ២០៥០៕

បញ្ជីឈ្មោះ ភ្នំ ៣០ ដែលមិនស្គាល់ តំបន់រួមមាន
  1. Phnum Chrang Kraham 3,819 ft / 1,164 m elevation • Unknown prominence • 0 summits • Cambodia
  2. Phnum Ta Det 3,654 ft / 1,113 m elevation • Unknown prominence • 0 summits • Cambodia
  3. Phnum Ta Det 3,556 ft / 1,083 m elevation • Unknown prominence • 0 summits • Cambodia
  4. Phnum Ta Tech 3,251 ft / 991 m elevation • Unknown prominence • 0 summits • Cambodia
  5. Phnum Puk 3,159 ft / 962 m elevation • Unknown prominence • 0 summits • Cambodia
  6. Phnom Chivit 2,924 ft / 891 m elevation • Unknown prominence • 0 summits • Cambodia
  7. Phnum Kol 2,820 ft / 859 m elevation • Unknown prominence • 0 summits • Cambodia
  8. Phnum Krapeu 2,495 ft / 760 m elevation • Unknown prominence • 0 summits • Cambodia
  9. Phnum Bantoat 2,438 ft / 743 m elevation • Unknown prominence • 0 summits • Trat, Thailand
  10. Phnum Bantoat 2,415 ft / 736 m elevation • Unknown prominence • 0 summits • Trat, Thailand
  11. Phnum Chivit 2,361 ft / 719 m elevation • Unknown prominence • 0 summits • Cambodia
  12. Phnum Damnak Dambok 2,361 ft / 719 m elevation • Unknown prominence • 0 summits • Cambodia
  13.  Phnum Talieng 2,300 ft / 701 m elevation • Unknown prominence • 0 summits • Cambodia
  14. Phnum Pong Tea 2,184 ft / 665 m elevation • Unknown prominence • 0 summits • Cambodia
  15. Phnum Dei Khsach 2,166 ft / 660 m elevation • Unknown prominence • 0 summits • Cambodia
  16. Phnum San Youk 2,121 ft / 646 m elevation • Unknown prominence • 0 summits • Cambodia
  17. Phnum Don Ao 2,119 ft / 646 m elevation • Unknown prominence • 0 summits • Cambodia
  18. Phnum Bach 2,055 ft / 626 m elevation • Unknown prominence • 0 summits • Cambodia
  19. Phnum Klong Same 1,806 ft / 550 m elevation • Unknown prominence • 0 summits • Cambodia
  20. Phnum Tonsaong 1,695 ft / 516 m elevation • Unknown prominence • 0 summits • Cambodia
  21. Chuor Phnom Dangrek 1,653 ft / 503 m elevation • Unknown prominence • 0 summits • Si Sa Ket, Thailand
  22. Phnum Svay 1,618 ft / 493 m elevation • Unknown prominence • 0 summits • Chanthaburi, Thailand
  23. Phnum Pech Nil 1,568 ft / 477 m elevation • Unknown prominence • 0 summits • Cambodia
  24. Phnum Krachhoem 1,463 ft / 445 m elevation • Unknown prominence • 0 summits • Cambodia
  25. Phnum Thum 1,276 ft / 388 m elevation • Unknown prominence • 0 summits • Cambodia
  26. Phnum Ngot 1,155 ft / 352 m elevation • Unknown prominence • 0 summits • Cambodia
  27. Phnum Dong 1,132 ft / 345 m elevation • Unknown prominence • 0 summits • Cambodia
  28. Phnum Veang 988 ft / 301 m elevation • Unknown prominence • 0 summits • Cambodia
  29. Phnum Choum Poung 978 ft / 298 m elevation • Unknown prominence • 0 summits • Cambodia
  30. Phnum Mai Ruk 917 ft / 279 m elevation • Unknown prominence • 0 summits • Cambodia