Tuesday, July 30, 2024

ប្រតិបត្តិការរុករក ឧទ្ធម្ភាចក្រ

ប្រតិបត្តិការរុករក ឧទ្ធម្ភាចក្រ នៅ វាលវែង ២០២៤

២៩ កក្កដា ២០២៤ BREAKING: ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ (ភ្នំពេញ)៖ ទីបំផុត ! កម្លាំងចម្រុះ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅមុននេះបន្តិច។ ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើ ខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
ផែនទី តំបន់ប្រតិបត្តិការ រុករក និង សង្រ្គោះ ឧទ្ធម្ភាចក្រ Z-9

ផែនទី តំបន់ប្រតិបត្តិការ រុករក និង សង្រ្គោះ ឧទ្ធម្ភាចក្រ Z-9


Sopheak Sorn ទីបំផុត! រកឃើញឧទ្ធម្ភាគចក្រហើយ។ តែអាកាសយានិក មិនទាន់ដឹងនៅឡើយ រង់ចាំកម្លាំងចូលទៅដល់ជាក់ស្តែងសិន។ ទីបំផុត ! កម្លាំងចម្រុះ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។ ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

កម្លាំងចម្រុះថ្មើរជើង ត្រូវបានបញ្ជូនទៅក្បែរ ឧទ្ធម្ភាចក្រ ដែលធ្លាក់ នៅលើភ្នំយ៉ាវយ៉ៃ ..ត្រូវដើរ ឆ្លងកាត់ព្រៃជ្រៅ ប្រហែល ៦០០ ម៉ែត្រ ទើបដល់ .. !!


ផែនទី ភ្នំ នៅប្រទេស កម្ពុជា

កងពលតូចថ្មើរជើងលេខ៥២
រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សកម្មភាពកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥២ ក្នុងប្រតិបត្តិការល្បាតរុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ពីការទាក់ទងក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ បើទោះបីជាស្ថានភាពស្វែងរក ឧទ្ធម្ភាគចក្រដែលបានបាត់នេះ មិនអំណោយផលក្នុងការរុករកយ៉ាងណាក្ដី ក៏កងកម្លាំងយើងទាំងអស់នៅតែបន្តរុករកយ៉ាងសស្រាក់សស្រាំ ហើយសង្ឃឹមថាយើងនឹងរកឃើញក្នុងពេលឆាប់ៗ 🙏🙏🙏

ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ចំណុចថ្មដាមេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង


នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់នោះ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។

សូមជម្រាបថា រហូតដល់ថ្ងៃទី១៨ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន ដែលមកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។


ទោះជាយ៉ាងនេះក្តី ទោះបីជាមានឧបសគ្គបង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករកឱ្យឃើញក្នុងពេលឆាប់ៗខាងមុខនេះ៕

Sopheak Sorn កម្លាំងទាហាន នៃកងពលដឹកជញ្ជូន៩៩ និងកងពតូចលេខ៧០ នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ បានចេញប្រតិបត្តិការទៅស្វែងរក ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ (អាចធ្លាក់) នៅភូមិសាស្រ្តអូរជាំស្លា ឃុំថ្មដា ស្រុកវាលវែល ខេត្តពោធិ៍សាត់។ សម្រាប់ព័ត៌មានលម្អិត ហើយតើមានអ្នកធ្វើដំណើរប៉ុន្មាននាក់នៅក្នុងឧទ្ធម្ភាគចក្រនោះ យើងមិនទាន់ទទួលបាននៅឡើយទេ។

ឧទ្ធម្ភាគចក្រ មួយគ្រឿង បានបាត់ខ្លួនពីប្រព័ន្ធតាមដាននៅជួរភ្នំក្រវាញ កាលពីម្សិលមិញ ពេលហោះហើរ ទៅកាន់ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថ្ងៃទី ១២ ខែកក្តដា ឆ្នាំ២០២៤ ពេលនេះ កម្លាំងយោធារជាច្រើនរួមជាមួយអាជ្ញាធរ ខេត្តពោធិ៍សាត់ កំពុងរុករក ប៉ុន្តែអាកាសធាតុមិនអំណោយផលដល់ការរុករកឡើយ។

ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ (អាចធ្លាក់) នៅភូមិសាស្រ្តអូរជាំស្លា ឃុំថ្មដា ស្រុកវាលវែល ខេត្តពោធិ៍សាត់ មកពីហ្វឹកហាត់ !

ផេកក្រសួងការពារជាតិផ្សាយថា មានការបាត់ឧទ្ធម្ភាគចក្រមួយគ្រឿងពេលហ្វឹកហ្វឺន លើដីពោធិ៍សាត់

កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តរុករកឧទ្ធម្ភាគចក្រដែលសង្ស័យធ្លាក់នៅភ្នំខ្មោចខេត្តពោធិ៍សាត់ សំកុស ឬភ្នំខ្មោច (១៧៥១ម)

សូម​វត្ថុ​ស័ក្ដិសិទ្ធិក្នុងលោក និង​ទេវតា​តាមថែរក្សាប្អូន​ប្រុស​ ខេង ឆៃយុទ្ធ🙏🙏🙏អោយរកឃើញ និងមានសុវត្តិភាពផង ក្នុងហេតុការណ៍បើក ឧទ្ធម្ភាគចក្រ បាត់ដាននៅភូមិសាស្រ្ត ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងពេលបំពេញការងារ កាលពីថ្ងៃ12-កក្កដា-2024

Ebook Cambodia
ក្តៅៗ! ធ្លាក់នៅជើងភ្នំខ្មោច នៅក្នុងឧទ្ធម្ភាគចក្រមានមនុស្ស២នាក់ មួយឈ្មោះ ស៊ុន ថ្លា ប្រធានក្រុម មួយទៀតឈ្មោះ ខេង ឆៃយុទ្ធ ពិលុត.! 🚁🚁🙏🥹

ពោធិ៍សាត់៖ តាមព័ត៌មានទទួលបាន គេអាចសន្និដ្ឋានថា ធ្លាក់នៅជើងភ្នំខ្មោច នៅក្នុងឧទ្ធម្ភាគចក្រមានមនុស្ស២នាក់ មួយឈ្មោះ ស៊ុន ថ្លា ប្រធានក្រុម មួយទៀតឈ្មោះ ខេង ឆៃយុទ្ធ ពិលុត ។

កម្លាំងទាហាន នៃកងពលដឹកជញ្ជូន៩៩ និងកងពតូចលេខ៧០ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នំា២០២៤នេះ បានចេញប្រតិបត្តិការទៅស្វែងរកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ (អាចធ្លាក់) នៅភូមិសាស្រ្តអូរជាំស្លា ឃុំថ្មដា ស្រុកវាលវែល ខេត្តពោធិ៍សាត់។

សម្រាប់ព័ត៌មានលម្អិត ហើយតើមានអ្នកធ្វើដំណើរប៉ុន្មាននាក់នៅក្នុងឧទ្ធម្ភាគចក្រនោះ យើងមិនទាន់ទទួលបាននៅឡើយទេ ៕

ប្រភពពី៖ អរិយធម៌
ក្រសួងការពារជាតិ សេចក្តីប្រកាសព័ត៌មាន

ក្រសួងការពារជាតិ សូមប្រកាសជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន។ ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់។

អ្នកនៅលើឧទ្ធម្ភាគចក្រ មិនទាន់បញ្ជាក់ផ្លូវការនៅឡើយទេ សូមកុំអាលចុះផ្សាយលឿនពេក។ តាមផែនការហោះហើរ, ឃើញមានតែ២នាក់ទេ គឺលោក ស៊ុន ផ្លា ប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ អាកាសយានិក។

Cambodia Morning Post
មើលទៅដូចជាគ្មានសង្ឃឹមទេ ឧទ្ធម្ភាគចក្រ​ ដែលបាត់ដានពេល​កំពុង​ហាត់​ហ្វឹកហ្វឺន នៅភូមិសាស្ត្រ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រោះមកដល់ល្ងាចនេះហើយមិនទាន់រកឃើញផង

គិតត្រឹមម៉ោង០៦ល្ងាចថ្ងៃទី១៣នេះ ឧទ្ធម្ភាគចក្រ ដែលបាត់ដាន នៅចំណុចព្រំប្រទល់ខេត្តកោះកុង និងខេត្តពោធិ៍សាត់ រកមិនទាន់ឃើញនៅឡើយទេ!

Bron Sambor
ពួកMMOមួយចំនួន បាបផ្សាយព័ត៌មាន ប្រើរូបភាព និងខ្លឹមសារ ធ្វើអោយមានការ យល់ច្រឡំ
+ដោយសារការពិត
-ឧទ្ធម្ភាគចក្រម៉ាក Z9 MH-912 គឺជាឧទ្ធម្ភាគចក្រ ដែលបានបាត់
-ឧទ្ធម្ភាគចក្រម៉ាក Mi17 MH-806 គឺជា ឧទ្ធម្ភាគចក្រ ចេញរុករក ដោយសហការណ៍ជាមួយ ក្រុមហ៊ុន HELISTAR

សូមកុំមានការ យល់ច្រឡំ ហើយក៏គ្មានអ្នកធំ និងម្ចាស់ធនាគារអីណាជិះដែល គឺមានតែកម្មសិក្សា០២ នាក់តែប៉ុណ្ណោះ។

សូមបួងសួងអោយអ្នកនៅក្នុងឧទ្ធម្ភាគចក្រមានសុវត្ថិភាព និងរកឃើញ ឆាប់ៗនេះ ។

Angrut អង្រុត ព័ត៌មាន
ខាងថៃថា រ៉ាដារបស់ខ្លួនចាប់បាននិងឃើញឧទ្ធម្ភាគចក្រមួយគ្រឿងហោះបុកភ្នំក្បែរព្រំដែនថៃ ។ នៅពេលនេះ កងកម្លាំងខ្មែរជាង២ពាន់នាក់ កំពុងរុករកនៅម្តុំភ្នំខ្មោចក្នុងខេត្តពោធិសាត់ ៕

Sopheak Sorn
កម្លាំងជួយសង្គ្រោះជាច្រើននាក់ នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ បានបន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រប្រភេទ Z9 មួយគ្រឿង ក្រោយបាត់ដាននៅភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា។

នៅលើឧទ្ធម្ភាគចក្រ មិនទាន់មានមន្រ្តីណា អាចបញ្ជាក់ថាមានប៉ុន្មាននាក់នោះទេ បើទោះបីមានការផ្សាយនៅលើបណ្តាញសង្គមខ្លះក៏ដោយ តែបើបើយោងតាមផែនការហោះហើររបស់ទ័ពអាកាស បានបង្ហាញថា នៅលើឧទ្ធម្ភាគចក្រមួយគ្រឿងនេះមាន២រូប គឺលោក ស៊ុន ផ្លា ប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។

ឧទ្ធម្ភាគចក្រ ហោះចេញនៅវេលាម៉ោង១១ ថ្ងៃទី១២ ខែកក្កដា ហើយហោះត្រឡប់មកវិញនៅវេលាម៉ោង២រសៀលថ្ងៃដដែល ក្រោមរូបភាពហ្វឹកហ្វឺនផ្លូវឆ្ងាយឲ្យអាកាយានិក។

តែយ៉ាងណាក៏ដោយ សូមបន់ស្រន់ និងជូនពរកម្លាំងសង្គ្រោះរបស់យើងទាំងអស់ ទាំងកម្លាំងចូលទៅរុករកក្នុងព្រៃជ្រៅ និងកម្លាំងត្រៀមជួយសង្គ្រោះនៅខាងលើ។

សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ កាលពីម្សិលមិញពេលព្រឹក មានការលំបាកយ៉ាងខ្លាំង ដោយសារមេឃភ្លៀង និងចុះអ័ព្ទយ៉ាងក្រាក់។ សង្ឃឹមថានៅថ្ងៃនេះ ប្រតិបត្តិការនឹងធ្វើឡើង ដោយមិនមានឧបសគ្គច្រើនទៅចុះ។

Sopheak Sorn ·
នៅព្រឹកនេះ មេឃស្រឡះ ជាអំណោយផលស្វែងរកឧទ្ធម្ភាគចក្រ ក្រោយធ្លាក់នៅជួរភ្នំក្រវាញ។ ពេលនេះក្រុមរុករក បាននិងកំពុងបង្ហោះដ្រូនដើម្បីបន្តស្វែងរក។ សង្ឃឹមថារកឃើញឆាប់ៗ។

Koh Santepheap Daily
ក្នុងឧទ្ធម្ភាគចក្រ ដែលបាត់ដាននោះ មានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់ និងអាកាសយាននិកម្នាក់ ត្រឹមម៉ោង២រសៀលថ្ងៃនេះ រកមិនទាន់ឃើញនៅឡើយទេ

Sopheak Sorn·
នាយឧត្តមសេនីយ៍ ឈុំ សុជាត៖ «រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកក្កដានេះ មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ កម្លាំងកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត»។

Sopheak Sorn
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១​៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅតំបន់ប្រតិបត្តិការរុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ពេលកំពុងហ្វឹកហ្វឺន។

នេះជាថ្ងៃទី៥ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្ម ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។

បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ, រយៈពេល៥ថ្ងៃនេះប្រតិបត្តិការរុករកនេះ មិនទាន់មានតម្រុយណាមួយពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបានបាត់ការទាក់ទងនោះនៅឡើយទេ។

សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មានករណីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងឧទ្ធម្ភាគចក្រ ១គ្រឿងនោះ មានមនុស្សតែ២នាក់ប៉ុណ្ណោះ ពោលគឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់៕

Hout Songhak·
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់វិទ្យុបាយ័នថា គិតត្រឹមម៉ោង ៥រសៀល ថ្ងៃទី១៨ ខែកក្កដា នេះថា កម្លាំងចម្រុះ នៃកងយោធពលខេមរភូមិន្ទនៅមិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។

ការបញ្ជាក់នេះ បន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា មានតម្រុយទាក់ទងឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងកាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤៕
ប្រតិបត្តិការរុករក ឧទ្ធម្ភាចក្រ
Sopheak Sornម្សិលមិញ និងរហូតមកដល់ថ្ងៃនេះ មានអ្នកសួរខ្ញុំថា លឺថាព្រះអង្គ ចន្ទ មុនី និមន្តទៅជួយរកឧទ្ធម្ភាគចក្រដែលធ្លាក់។ សំណួរនេះ ខ្ញុំដឹងថា អ្នកអស់គ្នាច្បាស់ជាបានមើលព័ត៌មានបំផុសរបស់ក្រុម MMO ដែលបង្ហោះចង់បានការចូលមើលរបស់ពួកគេ។ ខ្ញុំសូមជម្រាបជូនថា ទោះខ្ញុំជាអ្នកខេត្តកំពង់ឆ្នាំង តែខ្ញុំមិនមែនកូនសិស្សព្រះអង្គ ចន្ទ មុនី ដែលដឹងរឿងនោះទេ។ ដើម្បីឲ្យច្បាស់ព័ត៌មាន, ខ្ញុំបានបញ្ជាក់ទៅកូនសិស្សព្រះអង្គរួចហើយថា ព្រះអង្គមិនបាននិមន្តទៅចូលរួមស្វែងរកឧទ្ធម្ភាគចក្រដោយផ្ទាល់ឡើយ ប៉ុន្តែព្រះអង្គបានចាត់ចែងមនុស្ស១០នាក់ ដែលរស់នៅតំបន់នោះ និងជាអ្នកជំនាញដើរក្នុងព្រៃ ចូលរួមស្វែងរកឧទ្ធម្ភាគចក្រហើយ។ ពួកគេទាំង១០នាក់ បានចេញដំណើរតាំងពីថ្ងៃទី២២ ខែកក្កដា តាមតម្រាយផ្លូវដែលព្រះអង្គ ចន្ទ មុនី បានរៀបចំឲ្យដើរចូល។ ពួកគេដែលស្ពាយស្បៀង និងសម្ភារពីក្រោយខ្នងម្នាក់ៗមិនតិចជាង២០គីឡូក្រាមឡើយ អាចប្រើពេលកន្លះខែ ដើម្បីជួយស្វែងរកជាមួយកងកម្លាំងរបស់យើង ដែលត្រូវពង្រាយជិត២០កន្លែង។ នៅថ្ងៃនេះ ទី២៤ ខែកក្កដា ក្រុមជំនាញដើរព្រៃទាំងនេះ បានចាប់ផ្តើមដើរចូលចំរ៉ាក់ភ្នំ ជ្រលងដងជ្រោះហើយ។ មានតែពាក្យជូនពរបងប្អូនយើងសុខសប្បាយតាមផ្លូវ និងសុវត្ថិភាព។ សូមអរគុណ។

 hmer News ដំណឹងពីរុករកឧទ្ធម្ភាគចក្រ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ៖ តម្រុយថ្មីពីផ្កាយរណបបង្ហាញចំណុចដែលពីឡុតចុចសញ្ញាអាសន្ន មុនពេលឧទ្ធម្ភាគចក្របានធ្លាក់ បច្ចុប្បន្ន ក្រុមរុករកកំពុងបែងចែកគ្នារក នៅតំបន់ភូមិសាស្ត្រនោះ និង ពុំទាន់ទៅដល់នៅឡើយទេ ដោយសារតំបន់នោះមានព្រៃក្រាស់ៗ និង ជ្រុះជ្រៅៗ សូមជូនពរ ឲ្យកងកម្លាំងយោធារុករក ឆាប់រកឃើញឆាប់ៗ ។

 Apsara Net TV News #V ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រZ9 ផ្ទុកមនុស្ស២នាក់ដែលបានបាត់នៅតំបន់ជួរភ្នំក្រវាញ កំពុងពង្រីកដែនស្វែងរកដល់ខេត្តកំពង់ស្ពឺហើយ ។ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បញ្ចេញកម្លាំងមន្ត្រីឧទ្យានុរក្ស៤០នាក់ ជួយរុករកឧទ្ធម្ភាគចក្រ ដែលបាត់ដាននៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្ត ខណៈអាកាសធាតុកំពុងបង្កជាឧប សគ្គ ក្នុងស្វែងរកឧទ្ធម្ភាគចក្រ Z9 ផ្ទុកមនុស្ស២នាក់ដែលបាននិងកំពុងបាត់រយៈ ពេលច្រើនថ្ងៃមក នេះ។ ខេត្តកំពង់ស្ពឺគឺជាខេត្តនៃព្រំប្រទល់ដែនមួយនៃតំបន់ជួរភ្នំក្រវាញដែលមានសេចក្តីរាយ ការណ៍ការបាត់ទំនាក់ទំនងឆ្លងឆ្លើយនៃឧទ្ធម្គាគចក្រ Z9 ។ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ច័ន្ទថេត ថានរៈ បានថ្លែងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ថារយៈពេល៣យប់៤ថ្ងៃកន្លងមកនេះ កម្លាំងនៃមន្ទីរបរិស្ថាន ចំនួន៤០នាក់ បាន ចេញប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានដាច់ទំនាក់ទំនងនៅជួរភ្នំក្រវាញ ក្នុងនោះ កម្លាំងបរិស្ថាន បានចែកចេញជា ២ក្រុម ដោយ១ក្រុម ល្បាតតាមជ្រលងភ្នំ និងខ្នងភ្នំ។ ឯមួយ១ក្រុមទៀតល្បាតនៅតាមព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្តថា កម្លាំងមន្ត្រីឧទ្យានុរក្សទាំងអស់ក្រុមទី១ ដឹកនាំ ដោយលោក សុន សុខលាង ប្រធានការិយាល័យស្តីទី នៃការិយាល័យដែនជម្រកសត្វ ព្រៃភ្នំឱរ៉ាល់ មានភារកិច្ចចុះល្បាតឃ្លាំមើល និងរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង នៅចំណុចដំណាក់យាយរីម, ចំណតសេវា, រង្វង់មូលខ្នងស្រល់ និងចំណុចអន្លង់អង្គញ់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ចំណែកក្រុមទី២ ដឹកនាំដោយលោក ឡុង ស៊ី និងលោក ខន សាខុន ប្រធានការិយា ល័យឧទ្យានជាតិជួរភ្នំក្រវាញ ជាកម្លាំងល្បាតជួរភ្នំខាងលើ និងស្វែងរកក្នុងតំបន់ជ្រៅៗ ។ លោកប្រធានមន្ទីរបរិស្ថាន បានបញ្ជាក់ថា បើទោះបីការស្វែងរកពុំបានជួបឧទ្ធម្ភាគចក្រ ដែលបាត់ក៏ដោយ តែក្រុមការងារស្វែងរកនៅបន្តសកម្មភាពរុករកជាប្រចាំ។ នេះជាថ្ងៃទី៧ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង តាំង ពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្ម ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការ លំបាក យ៉ាងណាក៏ដោយ។សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មានករណីឧទ្ធម្ភាគចក្រយោធា មួយគ្រឿង បានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះ ហើរ។ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន បញ្ជាក់ថា ក្នុងឧទ្ធម្ភាគចក្រ ១គ្រឿងនោះ មានមនុស្សតែ២នាក់ប៉ុណ្ណោះ ពោលគឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់៕

Hout Songhak
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ប្រតិបត្តិការថ្ងៃទី៧ នៃការរុករក​ឧទ្ធម្ភាគចក្រយោធា ដែលបានបាត់មិនទាន់រកឃើញចំណែក ឬ​តម្រុយណាមួយនៅឡើយទេ ភ្នំពេញៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិបានបញ្ជាក់ប្រាប់វិទ្យុបាយ័ននៅរសៀលថ្ងៃទី១៩ ខែកក្កដានេះថា រហូតដល់ថ្ងៃទី១៩ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៧ ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន ដែលមកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។ ហើយបញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ។

Kheang Huoch Banha is with សេង ធារិន and  កងកម្លាំងចម្រុះជាងមួយពាន់នាក់ បន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ដោយមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ ៖
  1. -នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ 
  2. -នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ
  3. -នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស 
  4. -ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក 
  5. -ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥
  6. -ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស 
  7. បន្តដឹកនាំកម្លាំងជាង១០០០នាក់ រុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ ក្នុងភូមិសាស្រ្តសុ្រកវាលវែង ខេត្តពោធិ៍សាត់ ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ នៅតែបន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ក្នុងតំបន់ព្រៃក្រាស់ គិតមកដល់ថ្ងៃនេះ មានរយះពេល៧ថ្ងៃមកហើយ គិតចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន៖ កងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាសធាតុ មានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងរុករក នៅតែបន្តប្រតិបត្តិការ ប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា។
សូមបញ្ជាក់ថា កងកម្លាំងដែលកំពុងបំពេញប្រតិបត្តិការរុករក បន្តព្យាយាមរុករកនៅតំបន់សង្ស័យ ដោយសង្ឃឹមថានឹងរកឃើញ ឧទ្ធម្ភាគចក្រ រួមទាំងមនុស្សផងដែរ និងសូមបួងសួងដល់វត្ថុសិក្កិសិទ្ធនៅតំបន់នេះជួយឃុំគ្រង បីបាច់ថែរក្សាមនុស្សក្នុងឧទ្ធម្ភាគចក្រ ឲ្យនៅមានជីវិត ជួបជុំជាមួយគ្រួសារពួកគាត់វិញ៕

ការរុករក ឧទ្ធម្ភាចក្រ ប្រើទ័ពអាកាស ទ័ពជើងគោគ ទ័ពពិសេស កម្លាំងក្រសួងបរិស្ថាន...រថយន្តបុកព្រៃ ....មានដ្រូន ឧទ្ធចក្រ នៅតែរកមិនទាន់ឃើញ។ បើអាច សុំខាង ទូរស័ព្ទ គេចាប់សញ្ញា ដែលទូរស័ព្ទ ប្តី និង ប្រពន្ធ ឆ្លងឆ្លើយគ្នា ប្រហែលដឹងទីតាំង ដែល ដាច់ការទាក់ទងចុងក្រោយ ?...នៅ ម៉ាឡេស៊ី គេដឹងកន្លែងធ្លាក់ ដោយសារ គេមាន រាដាចាប់សញ្ញាដូច ផាស់អាប់ ឬ ឡានដឹកទំនិញ ចឹងគេដឹងថា បាត់កន្លែងណា? បើទាហាន ធ្វើអីចឹង ដូចជាគ្មាន វិជ្ជាជីវ Professional ..នៅថៃ ទ័ពគេនៅរស់ គ្រាន់តែរបួស ព្រោះគេដឹងថា មិនស្រួល គេព្យាយាមចុះចត បន្ទាបខ្លួន....

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army 
1 m  · 
កងកម្លាំងចម្រុះជាងមួយពាន់នាក់ បន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ដោយមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តាំងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីបាត់ការទាក់ទងជាមួយឧទ្ធម្ភាគចក្រភ្លាមៗ បានចេញប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ ៖
-ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ 

-ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស 
-ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក 
-ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥
-ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស 
-ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១
-ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២
-ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣
-ឧត្តមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់
-វរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១
+កម្លាំងសង្គ្រោះថ្នាក់លើ
- បញ្ជាការដ្ឋានទ័ពពិសេស 
- កងពលតូចអន្តរាគមន៍លេខ១
- កងពលតូចអន្តរាគមន៍លេខ១៤
- កងពលតូចលេខ៧០
+ បញ្ជាការដ្ឋានទ័ពអាកាស
បន្តដឹកនាំកម្លាំងជាង១០០០នាក់ រុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ នៅតែបន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ក្នុងតំបន់ព្រៃក្រាស់ គិតមកដល់ថ្ងៃនេះ មានរយៈពេល៧ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន៖ កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាសធាតុ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងចម្រុះ នៅតែបន្តប្រតិបត្តិការ រុករកប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា។

សូមបញ្ជាក់ថា កងកម្លាំងដែលកំពុងបំពេញប្រតិបត្តិការ បន្តព្យាយាមរុករកនៅតំបន់សង្ស័យមួយចំនួន ដោយសង្ឃឹមថានឹងរកឃើញ ឧទ្ធម្ភាគចក្រ រួមទាំងមនុស្សផងដែរ និងសូមបួងសួងដល់វត្ថុសិក្កិសិទ្ធនៅតំបន់នេះជួយឃុំគ្រង តាមបីបាច់ថែរក្សាមនុស្ស ក្នុងឧទ្ធម្ភាគចក្រ ឲ្យនៅមានជីវិត ដើម្បីជួបជុំជាមួយគ្រួសារពួកគាត់វិញ៕

ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ហៀម ឃួន អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តពោធិ៍សាត់ បានប្រាប់ក្រុមការងារផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដានេះថា គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងអាជ្ញាធរខេត្តពោធិ៍សាត់បានចាប់ផ្ដើមប្រើឧទ្ធម្ភាគចក្រ ដើម្បីរុករកសាកសពឧទ្ធម្ភាគចក្រពីលើអាកាស ខណៈរហូតមកដល់ពេលនេះ នៅមិនទាន់មានតំរុយអំពីទីតាំងធ្លាក់ឧទ្ធម្ភាគចក្រយោធានោះនៅឡើយទេ។



ប្រតិបត្តិការស្វែងរកពីលើអាកាសនេះ បានដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ គន់គីម អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ បើតាមអ្នកនាំពាក្យ នេះជាលើកទី១ហើយដែលប្រតិបត្តិការស្វែងរកពីលើអាកាសនេះបានដំណើរការ ខណៈចាប់តាំងពីកើតមានឧបទ្វវហេតុធ្លាក់ឧទ្ធម្ភាគចក្រនោះមក មេឃភ្លៀងខ្លាំងជាមួយអ័ព្ទ ដែលយើងមិនអាចប្រើឧទ្ធម្ភាគចក្របាន។

ចាប់ទាំងពីថ្ងៃដំបូងដែលឧទ្ធម្ភាគចក្របានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា មកអាជ្ញាធរខេត្តពោធិ៍សាត់បានប្រើប្រាស់កម្លាំងសម្រាប់បំរើអោយប្រតិបត្តិការស្វែងរកទីតាំងធ្លាក់ឧទ្ធម្ភាគចក្រនោះ ដោយមានកម្លាំងដើរល្បាត កម្លាំងជំនាញ និងក្រុមគ្រូពេទ្យសង្រ្គោះ។

អ្នកនាំពាក្យសាលាខេត្តពោធិ៍សាត់បានអោយដឹងទៀតថា បច្ចុប្បន្នប្រតិបត្តិការកំពុងរុករកនៅម្តុំភ្នំខ្មោច នៅក្នុងភូមិសាស្រ្តដែនជំរកភ្នំសំកុក ដែលស្ថិតនៅឃុំថ្មដា ស្រុកវាលវែង។ សូមរំលឹកថាកាលពីថ្ងៃទី១២ ខែកក្កដា ឧទ្ធម្ភាគចក្រមួយគ្រឿង ជាមួយនឹងអ្នកបើកបរ ២នាក់ ដែលពេលកំពុងហ្វឹកហ្វឺនបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ៕

Sopheak Sorn
ព្រះអង្គវនវាសី ចន្ទ មុនី មានសង្ឃដីកាពាក់ព័ន្ធហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅជួរភ្នំក្រវាញ។ 
ព្រះអង្គមានសង្ឃដីកាថា រឿងនេះជាកិច្ចការសន្ដិសុខជាតិ ដែលគ្រប់គ្រង និងដឹកនាំដោយក្រសួងការពារជាតិ មិនមែនចេះតែមាននរណាចង់ទៅធ្វើ ធ្វើទៅបាននោះទេ។ 

នេះជាសង្ឃដីកាលើកដំបូងរបស់ព្រះអង្គពាក់ព័ន្ធហេតុការណ៍នេះ ក្រោយនៅលើបណ្តាញសង្គមចេះតែមានការលើកឡើងចង់ឲ្យព្រះអង្គវនវាសី ចន្ទ មុនី ជួយបង្ហាញទីតាំងដែលឧទ្ធម្ភាគចក្រធ្លាក់។ 
ត្រង់សំណួរនេះ ព្រះអង្គបានមានសង្ឃដីកាថា លោកទាំងឡាយសាកគិតមើលទៅថា តើមកដល់ពេលនេះ ក្រសួងការពារជាតិបានប្រើឲ្យនរណាលូកដៃហើយនៅ? ជារឿងរបស់យោធា ត្រូវសិក្សារុករកតាមបច្ចេកទេស ក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ។

គេមិនទាន់ហៅគ្រូបង្រៀន គ្រូពេទ្យ ព្រះសង្ឃទៅជួយដោះស្រាយនោះទេ សូម្បីតែអ្នកចង់ទៅជួយ ក៏គេមិនទាន់ហៅទៅដែរ។ ចឹងតើលោកទាំងឡាយ ជាមនុស្សឆ្កួត ឫយ៉ាងមិច បានចេះតែហៅគ្រូនេះគ្រូនោះទៅជួយហ្នឹង? 

បើតាមព្រះចន្ទ មុនី, ឧទ្ធម្ភាគចក្រ មិនមែនធ្លាក់ដោយសារនាគ អារុក្ខអារក្សអ្នកតានោះទេ គឺមកពីខ្យល់បោកបក់ ហើយត្រូវចំណាយពេលយូរបន្តិចទើបបានរកឃើញ។

Sopheak Sorn
នាយឧត្តមសេនីយ៍ ឈុំ សុជាត៖ កងកម្លាំងចម្រុះ បន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស នៅតាមចំណុចដែលសង្ស័យ សង្ឃឹមថានឹងទទួលបានដំណឹងពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លី

Hout Songhak
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្រក្រសួងការពារជាតិ តាមរយៈបណ្តាញទំនាក់ទំនងសង្គម នាថ្ងៃទី២២ ខែកក្កដានេះ បានបញ្ជាក់ថា តាំងពីម្សិលមិញរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម បន្ថែមថា នៅថ្ងៃនេះ កងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ កងកម្លាំងទាំងអស់ ដែលបានខិតខំយ៉ាងសកម្មមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងយោធិន២នាក់ ដែលបានបាត់ដំណឹង ក្នុងរយៈពេល១០ថ្ងៃមកនេះ ទោះបីជាមានបញ្ហាអាកាសធាតុ និងភូមិសាស្ត្រលំបាកក៏ដោយ និងសូមជូនពរបងប្អូនកងកម្លាំងទាំងអស់គ្នាមានសុវត្ថិភាព និងទទួលបានជោគជ័យ។ គួររំលឹកថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក។ តាមរយៈ លិខិត ស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ – ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។ ក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី៥ នៅតែបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករកឱ្យអស់ពីលទ្ធភាពទោះបីជាអាកាសធាតុតំបន់នោះ បាន នឹងកំពុងបង្កការលំបាកយ៉ាងណាក៏ដោយ៕

ឆ្លើយតបជាមួយការចោទសួរថា ព្រះអង្គស្គាល់ភ្នំខ្មោច ហេតុអីមិនទៅជួយរក, ព្រះអង្គឆ្លើយតប និងប្រៀបធៀបថា លោកទាំងឡាយដែលស្គាល់ភ្នំពេញ ហើយមានមនុស្សម្នាក់វង្វេង ដែលគ្មានទូរស័ព្ទទាក់ទង សូមឲ្យលោកទាំងឡាយទៅដើររកចុះ។ 

ព្រះអង្គសូមអំពាវនាវឲ្យលោកទាំងឡាយ នៅឲ្យស្ងៀម ទុកឲ្យកម្លាំងរុករកធ្វើការ ហើយបើទៅថ្ងៃមុខចង់ឲ្យព្រះអង្គជួយ ព្រះអង្គនឹងជួយតាមលទ្ធភាព។

ព្រះសង្ឃច័ន្ទមុន្នីបរិសេធរឿងចូលព្រែស្វែងរកឧទ្ធម្ភាចក្រ- ប៉ុន្មានថ្ងៃនេះ មានមនុស្សច្រើនក្រុម ប្រកួតគ្នារកលុយ និង ផលប្រយោជន៍នយោបាយ។ មនុស្ស១ក្រុមនៅអាមេរិក ផ្សាយតាម យូធូប រិះគន់ឧទ្ធម្ភាចក្រចិន  មនុស្ស ១ ក្រុម ចង់ យាងនិមន្ត ព្រះគ្រូ ខឹមវាសនាចុះពីភ្នំគូលេន មកចូលខេត្តពោធិសាត់ តែមានគេជំទាស់ ព្រោះធ្លាប់ទាយ ខុសរឿងទឹកលិចស្រុកខ្មែរ។ មនុស្ស ១ ក្រុមព្យាយាមដឹកនាំ សង្ឃ ច័ន្នមុន្នី ចូលទៅ អ្នកតាឃ្លាំងមឿង ខេត្តពោធិសាត់ ដើម្បីចូលទៅ តំបន់រុករក ទំនងជា បរាជ័យ គេឃើញ សង្ឃ អង្គនេះ ចូលមក ខេត្ត កំពង់ស្ពឺ ផ្អើលមនុស្សម្នាច្រើន ទំនងជា បរាជ័យទៀត ពេលនេះ សង្ឃ ច័ន្នមុន្នី មានដីកាថា ជារឿង សន្តិសុខជាតិ ជាកិច្ចការរបស់ក្រសួង យើងមិនមែនចេះតែអាចលូកដៃទេ ។

វ៉ាន់ សារាយ Vann Saray តាមព័ត៌មានខ្ញុំទទួល មានមន្ត្រីជាន់ខ្ពស់មួយរូប អញ្ជើញទៅជួបព្រះអង្គធម្មវនវាសី ចន្ទ មុនី ដើម្បីទូលសួររឿងបាត់យន្តហោះ។ លទ្ធផលនៃការអញ្ជើញជួបព្រះអង្គមិនទាន់ដឹងនៅឡើយ។

Chan Born រកឧទ្ធម្ភាចក្រអត់ទាន់ឃើញទេ..អ្នកណាមានជំនឿអី បន់អី បន់ទៅ ម៉េចចាំបាច់បង្ខំឲ្យគេបន់តាមយើង? គៅលបំណងលោកអ្នក គឺដើម្បី រិះគន់ វាយប្រហារ រដ្ឋាភិបាលឌីជីថល !! ស្រុកខ្មែរ មួយណា មិនដុតធូប មួយណាមិន បន់ស្រន់? គេបន់ដូចគ្នា ខុសពី លោកអ្នកខ្លះដែលគិតរឿង លុយជាធំ រឿងរិះគន់ជាធំ....។ កាលណាមានគ្រូទាយ ត្រូវ លោកអ្នកនឹងលក់ ខ្សែយ័ន្តពាក់ដៃ ២០០០០ រៀល ! ទឹកយ័ន្ត ១ ដប ៤០០០០ រៀល...ចឹងៗ បែរជាមក បង្ខំគេ ថា ម៉េចមិនបន់? ម៉េចមិនទៅសុំ សង្ឃច័ន្ទមុន្នី ។

Hun Manet អស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ  ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ 

ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច ។ 

ខ្ញុំសូមយកឱកាសនេះ ធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ, ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមរុករកទាំងអស់ ដែលបានចូលរួមក្នុងបេសកកម្មនេះដ៏សំខាន់មួយនេះ។ 

ខ្ញុំក៏សូមអរគុណចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបានបង្ហាញនូវសមានចិត្តព្រួយបារម្ភ និងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិករបស់យើងក្នុងភូមិសាស្ត្រ និងអាកាសធាតុដ៏លំបាកនេះ ។ 

ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប ។ 
ខ្ញុំសូមជូនពរដល់ក្រុមប្រតិបត្តិការរុករកទាំងអស់ សូមសមប្រកបតែនឹងសេចក្តីសុខ សុវត្ថិភាពក្នុងការបំពេញបេសកកម្មដ៏សំខាន់មួយនេះ ហើយសង្ឃឹមយ៉ាងមុខមាំថា យើងនឹងអាចរកឃើញបងប្អូនអាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះ។ 

វ៉ាន់ សារាយ Vann Saray នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បង្ហាញតំបន់ត្រូវប្រតិបត្តិការរុករកយន្តហោះតាមសញ្ញាបាញ់ចេញពីឧបករណ៍បំពាក់ក្នុងយន្តហោះពេលបាត់ការទាក់ទង។ អាកាសធាតុ និងភូមិសាស្ត្រលំបាក និងស្មុគស្មាញ។ បរិវេណត្រូវរុករកមានផ្ទៃដីរង្វង់៦០គីឡូម៉ែត្រក្រឡា។ លោកបញ្ជាក់ថា ចង់តែរកឃើញឆាប់ ចង់ឱ្យមានអ្នកចូលរួម តែប្រតិបត្តិការប្រយ័ត្នណាស់ មិនត្រូវឱ្យមានអ្នកមានគ្រោះថ្នាក់ក្នុងពេលរុករកនោះទេ។ ដូច្នេះទើបព្យាយាមប្រើកម្លាំងទ័ពឱ្យអស់លទ្ធភាព។