ឯកសារពាក់ព័ន្ធ ខេត្តព្រះវិហាររួមមាន៖
Chan Born៖ បន្ទាប់ពីបានរំដោះទាំងស្រុងនៅ ព្រៃឈើតំបន់ជុំវិញភ្នំតាម៉ៅ (ភ្នំទាំង ៥) ឥលូវកំពុងមានការនិយាយអំពី បញ្ហាដាំកូនឈើឡើងវិញលើផ្នៃដីដែលត្រូវបាន ឈូសឆាយចោលប្រមាណ ៥០០ ហិចតា ? មាន តារា មានឧកញ៉ាប្រកាសចូលរួមដាំដើមឈើឡើងវិញ ចំណែក មន្រ្តិសកម្មជនគាំទ្របក្សប្រឆាំង គេជំទាស់ ព្រោះពួកគេគិតខាតប្រជាប្រិយភាព។ ហេតុអ្វីចាំបាច់អំពាវនាវមហាជនឲ្យមានការចូលរួមដាំដើមឈើ ? សម្រាប់ អង្កការ/បក្សនយោបាយមួយ ដែល បើកសេវាកម្ម ចំការព្រៃដាំ (ព្រៃឯកជន) គេយកកម្រៃប្រមាណ ២,៥០០ ដុល្លា/ឈើ ១ ដើម/ ទំហំដី ១០ ម ការ៉េ / ២០ ឆ្នាំ តម្លៃនេះបួករួម កូនឈើ ១ ដើម ដី ១០ មែត្រការ៉េ ការថែទាំង ការចុះបញ្ជីជាមួយ ក្រសួងកសិកម្ម ដែលទំរាំបានឈើ ១ដើមធំ គេត្រូវការពេល ២០ ឆ្នាំ ដែល ការលក់វិញ គឺបាន តែ ១ ០០០ ដុល្លា/ដើម/២០ ឆ្នាំ។ តើ គេខាតបង់អស់ ប៉ុន្មាន? គឺ អ្នកដាំ ឬ អ្នកវិនិយោគទុន ១ នាក់ ខាតអស់ ២០០០ ដុល្លា/ ២០ ឆ្នាំ ព្រោះ គាត់ទទួលបានលុយតែ ៥០%នៃ ១,០០០ ដុល្លាចំណែក ៤០% ថ្លៃមន្រ្តី អង្គការគេថែទាំង ណែនាំ និង ១០% ជាថ្លៃ អ្នកស្រុកភូមិឬ ម្ចាស់ដី។ បើ ១ ហិចតា ដាំឈើ ១០០០ ដើម ដូច្នេះ គេចំណាយលុយ ២,៥ លានដុល្លា/ហិច ។ បើសិនជាការ ឈួសឆាយអស់ ៥០០ ហិចតា គុណជាមួយ លុយ ២,៥ លានដុល្លា គេសរុប គេត្រូវចំណាយ ដល់ទៅ ១, ២៥០ លានដុល្លា/២០ ឆ្នាំ។ នេះជា មូលហេតុ ដែល រដ្ឋាភិបាល លើកទឹកចិត្តឯកជនឲ្យ ដាំដើមឈើ ឬ អង្គការ ក្រុមហ៊ុន ឲ្យដាំដើមឈើ ព្រោះ ការចំណាយខ្ពស់ពេក។ បក្ស ប្រឆាំងមិនអាច ធ្វើនយោបាយដាំដើមឈើឡើងវិញឡើយ ត្បិតគេនឹងជួបបញ្ហាការចុះបញ្ជី Registration នៅក្រសួងកសិកម្ម រុក្ខាប្រមាណ់ និងនេសាទ នឹងជួបវិបត្តិ កង្ខះថវិការ។
នៅទំព័រនេះ កំណត់ថានឹងវិភាគ មូលហេតុកម្ពុជា បាត់បង់ព្រៃឈើ ដែលខាតបង់ គឺ ការនាំឈើដុល ឬ ឈើហុប ចេញក្រៅប្រទេស ខណៈដែលវៀតណាម តម្លើងរោចក្រកែច្នៃឈើធំជាងគេលើលោកនេះ ចំណែកកម្ពុជា ក្លាយជាប្រទេសលេខផ្គត់ផ្គង់ឈើឲ្យ វៀតណាម។ របៀបគណនាដែលកម្ពុជា ខាតបង់ គឺ ឈើ ១ ម៣ នាំចូលវៀតណាមតម្លៃ ៩០០ ដុល្លា ដែល ១ ម៣ ស្មើរ ៧៨០ គីឡូក្រាម ខណៈតម្លៃនៅទីផ្សារ អន្តរជាតិមាន ៥,០០០ ដុល្លា/តោន ៕ នេះជាមូលហេតុដែល ការទប់ស្កាត់ ការនាំឈើដុល ទៅលក់នៅបទរទេស ហាក់គ្មានប្រសិទ្ធិភាព ៕
ប្រទេសនាំចូល IMPORT ឈើទៅវៀតណាម VIETNAM ទាំង ១០ លើគេរួមមានៈ
កម្ពុជា Cambodia
- ចិន China
- អាមេរិក USA
- ម៉ាឡេស៊ី Malaysia
- ថៃ Thailand
- ឈីលីChili
- ណែតឌើឡែន Netherlands
- អាឡឺម៉ង់ Germany
- បារាំង France
- ប្រេស៊ីល Brazil
ប្រទេសដែល វៀតណាម VIETNAM នាំឈើចេញទាំង ១០ លើគេរួមមានៈ
- អាមេរិក USA
- ចិន China
- ជប៉ុន Japan
- កូរ៉េ Korea
- អគ្លេស់ UK
- អាលឺ្លម៉ង់ Germany
- កាណាដា Canada
- បារាំង France
- ណែតឌើឡែន Netherlands
- តៃវ៉ាន់់ Taiwan
កត្តាអ្វីដែលវៀតណាម ក្លាយជា មហាជំនាញខាងកែច្នៃឈើ? ហេតុអ្វីប្រទេសធំៗលើសកលោក មិនរកស៊ីកែច្នៃឈើដូចវៀតណាម? ដោយសារមានច្បាប់ ការប្រែប្រួលអាកាសធាតុ? ការការពារបរិស្ថាន? តាមផែនទីខាងលើ ប្រទេស អាមេរិក ចិន ក៍គេនាំឈើចូលមកវៀតណាមដែរ តែនោះគឺជា ឈើដាំ ដែលខុសពី កម្ពុជា គឺជា ប្រវត្តិសាស្រ្តអាយុ រាប់រយឆ្នាំ មានគុណភាពល្អ សម្រាប់កែច្នៃ និងបានចំណេញច្រើន ! តាមការវិភាគនេះ ឃើញថា វៀតណាមមានប្រើម៉ាស៊ីនទំនើបៗគ្រប់ប្រភេទ សម្រាប់លក់ផង និង ប្រើក្នុងប្រទេសផង ដូចជា៖ WOODWORKING MACHINE
- CNC MACHINE 👈 ម៉ាស៊ីនឆ្លាក់
- SAWING MACHINE 👈 ម៉ាស៊ីន អារ ឈើ
- EDGE BANDING MACHINE 👈 ម៉ាស៊ីន ច្រៀកឈើ
- DRILLING MACHINE 👈 ម៉ាស៊ីនស្វានឈើ
- SANDING MACHINE👈 ម៉ាស៊ីន ខាត់ រំលីងឈើ
- PLANER MACHINE 👈 ម៉ាស៊ីន ឈួស ឈើ
- TENONER MACHINE 👈 ម៉ាស៊ីន ដាប់ឈើ
- SHAPING MACHINE 👈 ម៉ាស៊ីន រំលីងឈើ
- LATHE MACHINE 👈 ម៉ាស៊ីនក្រឡឹងឈើ
- ENGRAVING MACHINE 👈 ម៉ាស៊ីនឆ្លាក់ក្បាច់ ឬ អក្សរ
- FINGER JOINT AND CLAMP CARIER 👈 ម៉ាស៊ីនគៀប ភ្ជាប់
- PRESSING MACHINE 👈 ម៉ាស៊ីនគៀប (កំផ្លាកេ )
- VENEER MACHINE 👈 ម៉ាស៊ីនច្រៀក រមូបន្ទះក្តាកំផ្លាកេ
- GRINDING MACHINE 👈 ម៉ាស៊ីន ខាត់
- DOWEL MAKING MACHINE 👈 ម៉ាស៊ីនក្រឡឹង មូល (ធ្វើប៊ិច...)
- POWER FEEDER 👈 ម៉ាស៊ីនធ្វើ ក្បាច់ឈើ
- UV COATING MACHINE 👈 ម៉ាស៊ីនតម្លើង ពណ៍ឈើ
- GLUE SPREADER 👈 ម៉ាស៊ីន បាញ់កាវ
- WOOD PALLET MAKING MACHINE 👈 ម៉ាស៊ីនតម្លើង គ្រោងផ្សេងៗ
- WOOD BARKING MACHINE 👈 ម៉ាស៊ីនរំលឹងសំបកឈើ
- EMBOSSING MACHINE 👈 ម៉ាស៊ីន ឆ្លាក់ក្បាច់ឈើ
- DUST COLLECTOR 👈 ម៉ាស៊ីនបូមធូលីដី កំទេចឈើ
- AIR COMPRESSOR 👈 ម៉ាស៊ីនដកសម្ពាធខ្យល់ចេញពីឈើ
- AUXILIARY MACHINE 👈 ម៉ាស៊ីនផលិតគ្រឿងលំអរ សង្ហារឹម
ភ្នំពេញៈ ក្រសួងបរិស្ថានបានបដិសេធចោលទិន្នន័យស្តីពីការបាត់បង់ព្រៃឈើកម្ពុជាកើនឡើងដល់ប្រមាណជា ២ សែនហិកតាកាលពីឆ្នាំ ២០១៦ ដែលសាកលវិទ្យាល័យ Maryland នៅសហរដ្ឋអាមេរិកបានរកឃើញនាពេលថ្មីៗនេះ ខណៈដែលមន្ត្រីជំនាញរដ្ឋបាលព្រៃឈើប្រាប់ថាការបាត់បង់គម្របព្រៃឈើ ២ សែនហិកតានេះគឺជាចំនួនតិចជាងការបាត់បង់នៅបណ្តាឆ្នាំមុនៗ។
សាជាថ្មីម្តងទៀត ក្រសួងបរិស្ថានបានច្រានចោលទិន្នន័យពីការបាត់បង់ព្រៃឈើ និងការនាំឈើចេញដែលត្រូវបានស្ថាប័ននៅសហរដ្ឋអាមេរិក និង អង់គ្លេសរកឃើញ។
ក្នុងនោះរួមមានរបាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានអន្តរជាតិ (EIA) កាលពីខែឧសភាស្តីពីឈើជាង ៣០ ម៉ឺនម៉ែត្រគុប តម្លៃរាប់លានដុល្លារលួចលក់ទៅវៀតណាម, ទិន្នន័យរបស់គយវៀតណាម ដែលអង្គការ Forest Trends បានចេញផ្សាយកាលពីខែសីហា និងការច្រានចោលចុងក្រោយគឺទិន្នន័យរបស់សាកលវិទ្យាល័យ Maryland ដែលភ្នំពេញប៉ុស្តិ៍បានដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអង្គារកន្លងមក។
ក្រសួងបរិស្ថានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលនៅថ្ងៃដដែលនោះថា៖ «របាយការណ៍របស់សាកលវិទ្យាល័យម៉ារីលេន គឺជារបាយការណ៍បាត់បង់គម្របព្រៃឈើជាសកលដោយប្រើប្រាស់វិធីសាស្ត្រ Gain Loss Approach និងប្រើប្រាស់និយមន័យគម្របព្រៃឈើជាសកល និងមិនមានការចុះផ្ទៀងផ្ទាត់ទិន្នន័យនៅទីវាលជាក់ស្តែងទេ»។
ក្រសួងបានបន្តថា ហេតុនេះធ្វើឲ្យលទ្ធផលនៃរបាយការណ៍មិនមានសុក្រឹតភាពជាមួយលទ្ធផលរបស់ក្រុមការងារបច្ចេកទេសថ្នាក់ជាតិដែលបានធ្វើជាមួយក្រុមការងារបច្ចេកទេសអន្តរជាតិ JICA-CAMREDD FAO (UN-REDD) និងវិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និងផលិតផលព្រៃឈើនៃប្រទេសជប៉ុន (FFPRI) ឡើយ។
ក្រសួងក៏មិនភ្លេចលើកឡើងផងដែរថានៅចន្លោះឆ្នាំ ២០១៤ និង ២០១៦ អត្រាបាត់បង់គម្របព្រៃឈើនៅកម្ពុជាជាមធ្យមប្រចាំឆ្នាំមានចំនួន ០,៦៧ ភាគរយ។
កាលពីខែសីហា កន្លងមក ក្រសួងក៏បានអះអាងផងដែរថាអត្រានៃការបាត់បង់គម្របព្រៃឈើនៅកម្ពុជាក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហើយលទ្ធផលបឋមនៃការវាយតម្លៃគម្របធនធានព្រៃឈើកម្ពុជាឆ្នាំ ២០១៦ បានបង្ហាញថាផ្ទៃដីគម្របព្រៃឈើសរុបនៅកម្ពុជាមានប្រមាណជា ៤៥,២៦ ភាគរយធៀបនឹងផ្ទៃដីនៅក្នុងប្រទេស។
ក្នុងចំណោមនោះក៏រួមមានឧទ្យានជាតិចំនួន ១២ តំបន់ដែលត្រូវបានបង្កើតឡើង។ ក្នុងនោះឧទ្យានជាតិចំនួន ៧ ត្រូវបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ ១៩៩៣ និងមានទីតាំងចំនួន ៥ តំបន់ទៀតត្រូវបានបង្កើតឡើងដោយអនុក្រឹត្យក្នុងឆ្នាំ ២០១៦ ។
ឧទ្យានជាតិទាំង ១២ តំបន់នេះគ្របដណ្តប់លើផ្ទៃដីសរុប ១ ៧២០ ២៦៩,៣៥ ហិកតាដែលស្មើនឹង ៩,៥ ភាគរយនៃផ្ទៃដីប្រទេស ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ, កោះកុង, កំពត, ពោធិ៍សាត់, សៀមរាប, រតនគិរី ព្រះសីហនុ និងខេត្តស្ទឹងត្រែង។
ដោយឡែកជំនាញរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មវិញបានឲ្យដឹងកាលពីម្សិលមិញថាការបាត់បង់គម្របព្រៃឈើប្រមាណជា ២ សែនហិកតាក្នុងឆ្នាំ ២០១៦ នេះគឺជាចំនួនមួយដែលមានការធ្លាក់ចុះ បើធៀបនឹងបណ្តាឆ្នាំមុនៗ។
លោក កែវ អូម៉ាលីស្ស អនុប្រធាន និងជាអ្នកនាំពាក្យនៃរដ្ឋបាលព្រៃឈើបានប្រាប់ថានៅចន្លោះឆ្នាំ ២០១០-២០១៤ ព្រៃឈើកម្ពុជាបានបាត់ជាង ៣ សែនហិកតាជាមធ្យមប្រចាំឆ្នាំនីមួយៗ។ ប៉ុន្តែក្រោយមកការបាត់បង់បានធ្លាក់ចុះជាបន្តបន្ទាប់វិញដោយសារតែរដ្ឋាភិបាលបានបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច, មានការដាំដើមឈើឡើងវិញ និងដំណាំកសិឧស្សាហកម្មនៅតាមក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចបានចាប់ផ្តើមលូតលាស់ឡើងវិញផងដែរ។
លោក អូម៉ាលីស្ស ថ្លែងថា៖ «ការបាត់បង់ព្រៃឈើមានការថយចុះ។ ការបាត់ ២០ ម៉ឺនហ្នឹងថយហើយ បើធៀបទៅនឹងឆ្នាំ ២០១០-២០១៤ ដែលមធ្យមភាគវាបាត់ច្រើនជាង ២០១៦ ដោយសារគោលនយោបាយបញ្ឈប់ដីសម្បទានសេដ្ឋកិច្ច»។ លោក អូម៉ាលីស្ស សង្ឃឹមថាការបាត់បង់ព្រៃឈើនឹងបន្តធ្លាក់ចុះនៅឆ្នាំក្រោយៗទៀត៕
ក្រុមសកម្មជន និងយុវជនការពារព្រៃឈើជាង៤០នាក់ នៅល្ងាចថ្ងៃទី៣០ ខែសីហាម្សិលមិញនេះ បានចេញអត្ថបទទស្សនៈទានមួយ ចូលរួមសម្ដែងនូវកង្វល់អំពីរឿងព្រៃឈើនៅកម្ពុជា ដោយផ្ដោតលើការចាត់វិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃឈើក្នុងឆ្នាំ២០១៩ ។ នៅក្នុងអត្ថបទទស្សនៈទាននេះ ពួកគេបានសម្តែងនូវការព្រួយបារម្ភពីការបាត់បង់ព្រៃឈើ។ លើសពីនេះទៅទៀត ពួកគេបានបញ្ជាក់ចំៗថា រដ្ឋាភិបាលកម្ពុជាមានឆន្ទៈស្ទាក់ស្ទើរនៅឡើយក្នុងការអភិរក្សព្រៃឈើនៅកម្ពុជា។មូលហេតុដែលក្រុមសកម្មជន និងយុវជនការពារព្រៃឈើទាំងនេះអះអាងថា រដ្ឋាភិបាលកម្ពុជាមានឆន្ទៈស្ទាក់ស្ទើរក្នុងការអភិរក្សព្រៃឈើ គឺដោយសារតែពួកគេមើលឃើញថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានបិទរោងចក្រអារឈើ និង សិប្បកម្មកែច្នៃឈើនៅទូប្រទេស ពីព្រោះកម្ពុជាមិនទាន់មានចំការឈើដាំណាមួយដែលអាចជួយផ្គត់ផ្គង់ឈើជាវត្ថុធាតុដើមជូនរោងចក្រអារឈើ និង សិប្បកម្មកែច្នៃឈើនៅឡើយ។ ដូច្នេះហើយ ចង់ឬមិនចង់រោងចក្រទាំងអស់នេះបានយកឈើដុះដោយធម្មជាតិមកបម្រើតម្រូវការរបស់ពួកគេដោយគេចមិនផុតឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រុមសកម្មជន និងយុវជនការពារព្រៃឈើកម្ពុជា។
ម្យ៉ាងវិញទៀត ពួកគេក៏បានអះអាងដែរថា លិខិតអនុញ្ញាតឱ្យដឹកជញ្ជូនផល អនុផលព្រៃឈើ PC ឬ LP និងអាជ្ញាបណ្ណនាំឈើចេញមិនត្រូវបានបិទទាំងស្រុងទេ តែរដ្ឋាភិបាលនៅតែទទូចផ្តល់ជូនឯកសារដឹកជញ្ជូនទាំងនេះដល់ក្រុមហ៊ុនរកស៊ីឈើ។ សម្រាប់ក្រុមសកម្មជន និងយុវជនការពារព្រៃឈើកម្ពុជានេះ គឺជាការសម្រួលដល់ក្រុមហ៊ុនរកឃើញឈើដែលជាមូលហេតុនាំឱ្យមានការរត់ពន្ធឈើឆ្លងដែននៅតែបន្តកើតមាន។
ក្រៅពីនេះ ពួកគេក៏បានកត់សម្គាល់ផងដែរថា ការបើករោងស្តុកឈើនៅតាមតំបន់ តាមរូបភាពច្រកចេញចូលតែមួយ គឺមិនត្រឹមតែមិនកាត់បន្ថយអាជីវកម្ម និងរត់ពន្ធឈើឆ្លងដែននោះទេ តែថែមទាំងបំផុសជួយសម្រួលមធ្យោបាយដឹកជញ្ជូន និងជួយរត់ការធានាឯកសារផ្លូវច្បាប់ដល់ការដឹកជញ្ជូន និងរត់ពន្ធឈើជូនដល់ក្រុមហ៊ុនរកស៊ីឈើ និង បើកឱកាសឲ្យមានការសមគំនិត ឃុបឃិត និងអំពើពុករលួយជាមួយក្រុមហ៊ុនរកស៊ីឈើទាំងនោះផងដែរ។ បើតាមពួកគេ នេះពីព្រោះគោលបំណងរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចក្តី ឬគំរោងស្តារអភិវឌ្ឍន៍ព្រៃឈើ ភាគច្រើនសំឡឹងមើលឃើញតែទឹកប្រាក់ចំណេញពីព្រៃឈើកម្ពុជាតែប៉ុណ្ណោះ។
ជាការកត់សម្គាល់ ការលើកឡើងរបស់ក្រុមសកម្មជន និងយុវជនការពារព្រៃឈើទាំងនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកំពុងដុតដៃដុតជើងបង្ក្រាបបទល្មើសព្រៃឈើនានានៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង មួយរយៈចុងក្រោយនេះ គណៈកម្មការនេះ បានចាប់ឃាត់ខ្លួនឧកញ៉ាឈ្មួញឈើមួយចំនួន និង ដុតកម្ទេចមធ្យោបាយដឹកជញ្ជូនឈើថែមទៀតផង។
តែទោះជាបែបបនេះក្តី ក្រុមសកម្មជន និងយុវជនការពារព្រៃឈើ បានគូសបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាល កម្ពុជាមានឆន្ទៈចង់ការពារព្រៃឈើពិតប្រាកដមែននោះ គឺត្រូវតែបញ្ឈប់អាជីវកម្មឈើចេញពីព្រៃធម្មជាតិ បញ្ឈប់ការចេញលិខិតដឹកជញ្ជូនឈើ PC និង LP ព្រមទាំងបញ្ឈប់ការចេញអាជ្ញាបណ្ណនាំឈើចេញ ជាពិសេស ត្រូវបិទរោងចក្រអារឈើ និងសិប្បកម្មកែច្នៃឈើទាំងអស់នៅទូទាំងប្រទេសកម្ពុជាតែម្តង៕
សកម្មជនព្រៃឈើថា យុទ្ធសាស្ត្រថ្មីនៃការបំផ្លាញព្រៃឈើនៅកម្ពុជាគឺដោយការដឹកតាមរយៈម៉ូតូ សកម្មជនព្រៃឈើបានលើកឡើងថា សកម្មភាពនៃការបំផ្លាញព្រៃឈើនៅក្នុងខេត្តរតនគីរី គឺក្រុមឈ្មួញបានខ្ចីដៃពលរដ្ឋឱ្យដឹកជញ្ជូនឈើឱ្យខ្លួនទាំងនៅក្នុងប្រទេស ក៏ដូចជាដឹកចេញទៅប្រទេស វៀតណាម ដោយប្រើប្រាស់ម៉ូតូ។ សន្ធឹកម៉ូតូលាន់កងរំពងនៅតាមដងផ្លូវ នៅក្នុងឃុំប៉ាក់កាឡាន ឃុំកាចូន ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី ដើម្បីដឹកឈើទៅលក់ឱ្យឈ្មួញនៅក្នុងខេត្តរតនគីរី និងដឹកឈើចេញពីខេត្តតាមម៉ូតូ ទៅលក់ឱ្យឈ្មួញនៅប្រទេសវៀតណាម តាមច្រកព្រំដែនអូរសេដ្ឋី។ សកម្មភាពនៃការដឹកជញ្ជូនឈើនេះចាប់មានសកម្មភាពពីព្រលឹមអុរ ដែលក្រុមអ្នកដឹកឈើតាមម៉ូតូសម្រុកដឹកឈើចេញពីក្នុងព្រៃ ដើម្បីបានមកដល់ក្នុងភូមិនៅរវាងម៉ោង ៨ ទៅ ៩ព្រឹកហើយអ្នកដឹកជញ្ជូនតាមម៉ូតូបានចាប់ផ្តើមចែកផ្លូវគ្នានៅក្នុងផ្លូវបំបែកត្រង់ចំណុចឃុំញ៉ាង ដោយអ្នកខ្លះដឹកឈើតាមម៉ូតូចូលខេត្តរតនគីរី ដើម្បីយកទៅលក់ឱ្យឈ្មួញ និងអ្នកខ្លះទៀតបានដឹកបន្តតាមច្រកព្រំដែនអូរសេដ្ឋី ឆ្លងចូលខេត្តយ៉ាឡាយប្រទេសវៀតណាម។ អង្គុយជាក្រុមសម្រាកយកកម្លាំងបន្ទាប់ពីបានដឹកឈើចេញពីព្រៃតាំងពីម៉ោង ៥ព្រឹក ដែលមានម៉ូតូចំនួន ១០គ្រឿង ចតនៅក្បែរៗ គ្នា ផ្ទុកទៅដោយឈើជាច្រើនដុំនោះ។ លោក ចន្ថា ជាអ្នកដើរប្រមូលទិញឈើពីប្រជាពលរដ្ឋធម្មតានៅក្នុងភូមិ រួចយកទៅលក់បន្ត។ លោកឱ្យដឹងថា លោកបានដើរប្រមូលទិញឈើពីពលរដ្ឋ ដែលរស់នៅក្នុងភូមិ ជាជនជាតិភាគតិច រួចដឹកចេញតាមម៉ូតូរបស់លោកយកទៅលក់បន្តឱ្យឈ្មួញនៅក្នុងខេត្ត។ មានពេលខ្លះ លោកក៏ដឹកយកទៅលក់បន្តនៅប្រទេសវៀតណាមដែរ គឺអាស្រ័យលើខាងណាទិញថ្លៃជាង។
លោកថា អ្នកដែលចាំទទួលទិញឈើពីលោក គឺជាជនជាតិវៀតណាម។ ឈើដែលដែលយកទៅលក់នៅប្រទេសវៀតណាម គឺឈើតូចគេទិញក្នុង ១ម៉ែត្រគូបតម្លៃ ១៨លានដុង ស្មើនឹង ៩០០ដុល្លារ រីឯឈើធំមានតម្លៃពី ២០លាន ឬ ២២លានដុង ស្មើនឹង ១ពាន់ ១រយដុល្លារ ក្នុងមួយម៉ែត្រគូប៖ «ទិញមកលាយចូលគ្នាច្រឡូកច្រឡំមិនដឹងប៉ុន្មានទេ!។ ប៉ុន្តែបើរាប់ទាំងម៉ូតូខ្ញុំហ្មង ខ្ញុំស្មានៗ អ៊ីចឹងប្រហែលជា ២០ម៉ឺនជាង។ ហេម៉ាដុំនេះខ្ញុំទិញ ១០ម៉ឺន អាវែង ប៉ុន្មានដុំនេះអាវែងៗ នេះ ម៉ូតូវ៉ៃទាបបំផុត ៤០ម៉ឺន ទៅ ៥០ម៉ឺន។ លក់វិញបានប្រហែលជា ៣លាន ៤លានដុង។ ៤ លានស្មើនឹង ៨០ម៉ឺនលុយខ្មែរ»។
លោកឱ្យដឹងថា លោកទើបតែចាប់ផ្ដើមប្រកបរបរថ្មីជាអ្នកជាដឹកឈើតាមម៉ូតូនេះបានពីរទៅបីខែប៉ុណ្ណោះ ព្រោះលោកពុំដឹងថា នឹងត្រូវប្រកបរបរអ្វីក្រៅពីនេះ ហើយលោកក៏មិនដឹងថា នឹងត្រូវធ្វើអ្វីទៀតដែរ ប្រសិនបើអាជ្ញាធរបិទនោះ៖ «ខ្ញុំទើបតែរកប្រហែលជា២ ទៅ៣ខែ ហើយមួយថ្ងៃប្រហែលជា ៥០ម៉ូតូ ខ្លាំងបំផុត ចង់និយាយថា រួមទាំងអស់ បើគេបិទមានអីទេ មានតែអត់ហ្នឹងហើយ។ យើងទៅធ្វើអីបើគេបិទ យើងរកអីអត់បាន»។
វ៉ាស៊ីនតោន៖ រាជរដ្ឋាភិបាលកម្ពុជាហាក់ដូចជា បានចាប់ផ្តើមចាត់វិធានការក្នុងការដោះស្រាយការកាប់ព្រៃឈើខុសច្បាប់ ប៉ុន្តែវិធានការភាគច្រើនទៅលើបញ្ហានេះ គឺមានតែនៅលើក្រដាសតែប៉ុណ្ណោះ។ នេះបើយោងតាមសម្តីរបស់អ្នកធ្វើយុទ្ធនាការនៃអង្គការនាំមុខគេមួយខាងឃ្លាំមើលឧក្រិដ្ឋកម្មបរិស្ថាន និងអំពើពុករលួយ។ អស់រយៈពេលជាងមួយឆ្នាំមកហើយ ចាប់តាំងពីអង្គការ Global Witness ដែលមានទីតាំងនៅចក្រភពអង់គ្លេស បានចេញរបាយការណ៍មួយដែលមានចំណងជើងថា«ថ្លៃប្រណិត» ឬជាភាសាអង់គ្លេស “The Cost of Luxury”។ របាយការណ៍នោះបានសរសេរលម្អិតអំពីការជួញដូរឈើប្រណិតដែលមានទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានបញ្ចេញឈ្មោះលោកឧកញ៉ា ទ្រី ភាព ដ៏ល្បីល្បាញម្នាក់ ថាជាមេក្រុមបណ្តាញឧក្រិដ្ឋកម្ម ដែលផ្អែកលើការឃុបឃិតគ្នាដើម្បីកាប់ និងដឹកឈើខុសច្បាប់ចេញពីក្នុងព្រៃនៅកម្ពុជាយកទៅលក់នៅបរទេស។
ដោយថ្លែងមកកាន់ VOA ពីទីក្រុង ឡុងដ៏ តាមរយៈទូរស័ព្ទ អ្នកនាង Josie Cohen អ្នកធ្វើយុទ្ធនាការខាងដីធ្លីជាន់ខ្ពស់របស់អង្គការ Global Witness បានមានប្រសាសន៍ថា ថ្វីដ្បិតតែមន្ត្រីទាំងនោះបានច្រានចោលលទ្ធផលនៃការស្រាវជ្រាវនោះជាសាធារណៈក៏ដោយ ក៏រាជរដ្ឋាភិបាលហាក់ដូចជាឆ្លើយតបទៅនឹងរបាយការណ៍ដែលបានចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០១៥នោះ។
«ភ្លាមៗបន្ទាប់ពី [របាយការណ៍នោះបានចេញផ្សាយ] គណៈកម្មាធិការសភាមួយត្រូវបានបង្កើតឡើងនៅកម្ពុជា ដើម្បីពិនិត្យមើលទៅលើការចោទប្រកាន់ជុំវិញការកាប់ព្រៃឈើខុសច្បាប់ និងពិចារណាទៅលើភស្តុតាងនៅក្នុងរបាយការណ៍នោះ»។
អ្នកនាង Cohen បាននិយាយថា មិនមានដំណឹងអ្វីច្រើនពីគណៈកម្មាធិការនោះទេ ប៉ុន្តែដំណើរវិវឌ្ឍន៍មួយចំនួនកាលពីដើមឆ្នាំនេះ ផ្តល់ក្តីសង្ឃឹមខ្លះៗដល់បណ្តាអ្នកធ្វើយុទ្ធនាការ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសេចក្តីប្រកាសមួយចំនួនអំពីការកាប់ព្រៃខុសច្បាប់ និងបានបង្កើតកងកម្លាំងប្រតិបត្តិការពិសេសមួយ ដើម្បីកំណត់មុខសញ្ញាសម្បទានដីសេដ្ឋកិច្ច ដែលត្រូវបានប្រើប្រាស់ដើម្បីបិទបាំងការកាប់ព្រៃឈើខុសច្បាប់។
«ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ការការពារនោះមានតែនៅលើក្រដាសតែប៉ុណ្ណោះ ហើយយើងកំពុងតែមើលឃើញតំបន់អភិរក្សនានាក្នុងប្រទេសកម្ពុជា ដូចជា វីរៈជ័យ បានបាត់ស្រមោលទៅហើយ»។ នេះជាសម្តីរបស់អ្នកនាង Cohen ដែលនិយាយសំដៅទៅលើឧទ្យានជាតិដែលស្ថិតក្នុងខេត្តរតនៈគីរី។
ស្របពេលជាមួយគ្នានោះដែរ លោក ទ្រី ភាព បានអះអាងថា ការចោទប្រកាន់នៅក្នុងរបាយការណ៍នោះគឺជារឿងមិនពិតនោះទេ ដោយលោកបានទទូចថា ឈ្មួញជួញដូរព្រៃឈើបានប្រើប្រាស់ឈ្មោះរបស់លោកដោយពុំមានការអនុញ្ញាត។ នាង Cohen បានអះអាងថា៖ «ប៉ុន្តែ [ការចោទប្រកាន់នោះ] គឺជាលទ្ធផលនៃការស៊ើបអង្កេតរយៈពេលមួយឆ្នាំ ហើយយើងដឹងថា [ការបដិសេធនោះ] គឺមិនពិតនោះទេ»។
រាជរដ្ឋាភិបាលបានកាត់បន្ថយរយៈពេលនៃការផ្តល់សម្បទានដីសេដ្ឋកិច្ចពី៩៩ឆ្នាំ មកនៅត្រឹមតែ៥០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអ្នកជំនាញការខាងសិទ្ធិដីធ្លីរូបនេះនិយាយថា ការធ្វើបែបនេះមិនបានជួយដល់ការទប់ស្កាត់ការរំលោភបំពានដីធ្លីនោះទេ។
អ្នកនាង Cohen បានមានប្រសាសន៍យ៉ាងដូច្នេះថា «នេះគឺជាជំហានដ៏ត្រឹមត្រូវមួយ ប៉ុន្តែគ្មានអ្វីដែលអាចបញ្ឈប់រដ្ឋាភិបាលក្នុងរយៈពេល៥០ឆ្នាំ មិនឲ្យពន្យារអាជ្ញាប័ណ្ណ [សម្បទានដីសេដ្ឋកិច្ចទាំងនោះ] បាននោះទេ។ ហើយវាពិបាកនឹងនិយាយណាស់ ដោយសារតែរដ្ឋាភិបាលមិនបញ្ចេញព័ត៌មានអ្វីទាល់តែសោះអំពីការធ្វើសម្បទានដីសេដ្ឋកិច្ច»។
គិតមកត្រឹមចុងឆ្នាំ២០១៣ ៧៣ភាគរយនៃផ្ទៃដីដាំដុះកម្ពុជា ដែលស្មើនឹង២លាន៦សែនហិកតា ត្រូវបានជួលទៅឲ្យក្រុមហ៊ុនឯកជនក្នុងទម្រង់ជាសម្បទានដីសេដ្ឋកិច្ច។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក។ រដ្ឋាភិបាលអះអាងថា សម្បទានដីសេដ្ឋកិច្ច ដែលត្រូវបានផ្តល់ដល់ក្រុមហ៊ុនឯកជនក្នុងតម្លៃដ៏ស្តួចស្តើង ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជា តាមរយៈការបង្កើតការងារ និងជួយដល់ការនាំចេញផលិតផលកសិកម្ម។ ប៉ុន្តែភស្តុតាងជាច្រើនបន្ថែមទៀតបង្ហាញថា គោលនយោបាយនោះបានធ្វើឲ្យមនុស្សជាច្រើននៅក្នុងតំបន់ជនបទធ្លាក់ចូលកាន់តែជ្រៅទៅក្នុងភាពក្រីក្រ។
អ្នកនាង Cohen បានបន្ថែមថា «ក្រៅពីប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏មានផលប៉ះពាល់យ៉ាងច្រើនទៅលើសិទ្ធិមនុស្សផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានផលប៉ះពាល់ទៅលើអត្តសញ្ញាណវប្បធម៌ផងដែរ ជាពិសេសសម្រាប់សហគមន៍ជនជាតិដើមភាគតិចតែម្តង»។
អ្នកនាងក៏បានលើកឡើងថា៖ «រដ្ឋាភិបាលត្រូវបញ្ចប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនការពារបរិស្ថាន ហើយរដ្ឋាភិបាលក៏ត្រូវសហការជាមួយនឹងសហគមន៍ក្នុងតំបន់ផងដែរ៕