Monday, May 6, 2024

ខេត្ត ព្រែកឬស្សី

ខេត្ត ព្រែកឬស្សី ( ខេត្ត បាសាក់) ខេត្ត​មាត់ជ្រូក ខេត្ត កន្ធោរ ឬ ខេត្ត កំពង់ពោធិ នេះជាភាសាចាម ដែល មកពី នគរ ពោធិយាន្ត ឬ ចាមកាន់ព្រះពុទ្ធសាសនា។ តាមរយៈភាសានេះ គឺ ពួកគេដូរ ខេត្តព្រែកឬស្សី ទៅជា ខេត្ត Can Tho ពេលយើងសិក្សាថា កន្ធោរ មានន័យថាម៉េច? នោះ គេពន្យល់ថា ទីនោះជា កំពង់ពោធិ Phnong Phu គឺជា កំពង់ផែរ Port Trading . ខេត្ត នេះ ពីដើមឡើយ មានជាប់ជាមួយ ឈ្មោះជា ភាសាវៀតណាម​ គឺព្រែកហូរ ឬ ទន្លេរ ហូ Hau River ដែលសំដៅថាជា ស្តេច ហូរ ដែនដីគ្រប់គ្រង់ដោយជនជាតិ ហូរ។ ខេត្ត កន្ធោរ មានជនជាតិខ្មែររស់នៅច្រើន តែគ្មានឈ្មោះខ្មែរក្នុង កំពង់ផែទាំង ៥ ឡើយ ដូចជា Can Tho, O Mon, Binh Thuy, Tra Nieng and Cai Rang. កន្ធោរ, អូរ មន, ប៊ិញហ៊ួយ, ត្រា នាង និង កៃ រ៉ាង ។ ចំណុចនេះដែលជា មូលហេតុ ដែលពួកគេ ដូរឈ្មោះ ពីព្រែកឬស្សី ភាសាខ្មែរទៅជា ខេត្ត កន្ធោរ Can Tho Province. 

ខេត្ត​មាត់ជ្រូក ទិស​ពាយព្យ​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​កម្ពុជា​ប្រវែង​ប្រមាណ ១០៤ Km ទិសនិរតី​ជាប់​នឹង​ខេត្ត​ក្រមួនស (Kiên Giang) ប្រវែង ប្រមាណ ៦៩,៧៨៩ Km ខាងត្បូង​ជាប់​ទីក្រុង ព្រែក​ឬ​ស្សី (Cần Thơ) ប្រវែង​ប្រមាណ ៤៤,៧៣៤ Km ខាងកើត​ជាប់​នឹង​ខេត្ត ផ្សារ​ដែក (Sa Đéc បច្ចុប្បន្ន Đồng Tháp)ប្រវែង​ប្រមាណ ១០៧,២៦៨ Km ។ ពី​ខេត្ត​មាត់ជ្រូក​ទៅ​ទីក្រុង​ព្រៃនគរ មាន​ប្រវែង ប្រមាណ ២៥០ Kmឆ្ពោះទៅ​ទិសនិរតី និង​ត្រូវធ្វើ ដំណើរ​ដោយ​រថយន្តក្រុង​អស់​រយៈពេល ៦ ម៉ោង ។​


ផែនទី ព្រំដែន កូសាំងស៊ីន ឆ្នាំ ១៩១៤

ទីក្រុងព្រែកឬស្សី  ខេត្ត ព្រែកឬស្សី ភាសាខ្មែរ ចំណែក ភាសាវៀតណាម គឺ Cần Thơ ដែលជាភាសាអគ្លេស គឺ Bomboo River . ការធ្វើ​វៀតណាមនីយកម្ម ក្នុង តំបន់នេះ សំដៅ សរសេរសម្លេង ភាសាខ្មែរ គឺ ត្រីកន្ធរ នេះប់ើតាមការវិភាគរបស់អ្នកស្រាវជ្រាវ ចំណែក ភាសា ចិន វិញ សំដៅថា ទីក្រុងទិសខាងកើត។ សព្វថ្ងៃ ឆ្នាំ ២០២៤ នេះ មានប្រជាជន ១,៣ លាននាក់ 

ព្រែក​ឫស្សី ជាទី​ក្រុង​មួយ​នៅ​ដែនដី​កម្ពុជា​ក្រោម បច្ចុប្បន្ន​ត្រួវបាន​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្តូរ ឈ្មោះ​ទៅជា​ភាសា​យួន ថា ទីក្រុង​កឹង​ធើ (tp Cần Thơ) ។
ព្រែក​ឫស្សី ជាទី​ក្រុង​មួយ នៅ​ដែនដី​កម្ពុជា​ក្រោម ឋិត​នៅ ក្នុង​តំបន់​វាលទំនាប​នៃ​ដង​ទន្លេមេគង្គ មាន​ទីតាំង​លាតសន្ធឹង ខាងស្តាំ មាត់​ទ​នេ្ល​បាសាក់ (​យួន​:Sông Hậu) ចម្ងាយ ពី​ទីក្រុង​ព្រៃនគរ ប្រមាណ ១៦៩ គីឡូម៉ែត្រ ឆ្ពោះទៅ​ទិស និរតី ។ ទីក្រុង​ព្រែក​ឫស្សី មាន​ផ្ទៃដី ១.៣៨៩,៥៩ គីឡូ ម៉ែត្រការ៉េ ។​

ព្រែក​ឫស្សី មុន​សម័យ​បារាំង​ចូលធ្វើ​អាណា និគម​លើទឹក​ដី​កម្ពុជា​ក្រោម គឺជា​ដី​មួយ​ភាគ​នៃ​ទឹក ដី​ខេត្ត​មាត់ជ្រូក (An Giang) ដែលជា​ខេត្ត​មួយ​ក្នុង​ចំ ណោម​ខេត្ត​ទាំង ៦ នៅ​កម្ពុជា​ក្រោម ។ ពេល​បារាំង ចូលធ្វើ​អាណានិគម​នៅ​កម្ពុជា​ក្រោម​នា​ឆ្នាំ ១៨៦៧ ខេត្ត​មាត់ជ្រូក (An Giang) ត្រូវ​ចែកចេញ​ញ​ជា ៦ ខេត្ត​តូចៗ គឺ​៖ 
  1.  ខេត្ត​មាត់ជ្រូក (Châu Đốc)
  2. ខេត្ត​បា​រាជ (Long Xuyên)
  3. ខេត្ត​ផ្សា​ដែក (Sa Đéc)
  4. ខេត្ត​ព្រែក​ឫស្សី​(Cần Thơ)
  5. ខេត្ត​ឃ្លាំង (Sóc Trăng)
  6. ខេត្ត​ពល​លាវ (Bạc Liêu)
​ឆ្នាំ ១៩៥៧ ក្រោម​របប​សាធារណរដ្ឋ​វៀតណាម ទីក្រុង​ព្រែក​ឫស្សី​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​ភាសា​យួន​ថា​ផុង​យិន​(Phong Dinh)​។​

​ក្រោយពី​ទីក្រុង​ព្រៃនគរ​ត្រួវបាន​ដួលរលំ​នា​ថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ ពួក​យួន​កុ​ម្មុយ​និ​ស្ត បាន​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​ក្រោម ជំនួស​យួន​សេរី​។​ឆ្នាំ​១៩៧៦ រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម វៀតណាម​បាន បូករួម​ខេត្ត​ទាំងបី​គឺ ខេត្ត​ព្រែក​ឫស្សី (Phong Dinh) ខេត្ត​ជឿ​ង​ទៀង (Chương Thiện) និង ខេត្ត​ឃ្លាំង (Ba Xuyên) នៃ​សាធារណរដ្ឋ​វៀតណាម ទៅជា​ខេត្ត​បាសាក់ ដែល​ភាសា យួន​ហៅថា ហូ​វ យ៉ាង (Hậu Giang) ។​


​ចុងឆ្នាំ ១៩៩១ ខេត្ត​បាសាក់ (Hậu Giang) ត្រូវបាន​ចែកចេញជា ២ ខេត្ត គឺ ខេត្ត​ព្រែក​ឫស្សី (Cần Thơ) និង ឃ្លាំង (Sóc Trăng) ។​

​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៤ ខេត្ត​ព្រែក​ឫស្សី បាន​ចែកចេញជា​ពីរ​គឺ ទីក្រុង​ព្រែក​ឫស្សី ដែលមាន​ផ្ទៃដី​ធម្មជាតិ​ចំនួន ១៣៨.៩៥៩,៩៩ha និង​ប្រជាជន ១.១១២. ១២១ នាក់ និង ខេត្ត​បាសាក់ (Hậu Giang) ។​

​រដ្ឋបាល​ភូមិសាស្ត្រ​៖
​ទីក្រុង​ព្រែក​ឫស្សី (Cần Thơ) ចែកចេញជា ៩ ទីចាត់ការ​រដ្ឋបាល​គឺ ៥ សង្កាត់ និង ៤ ខ័​ណ្ឌ ។ សារុប​ទីរួមស្រុក ឃុំ ខ័​ណ្ឌ ទាំងអស់​មាន ៦៨ ក្នុង នោះ​មាន ៤ ទីរួមស្រុក ៣០ ខ័​ណ្ឌ និង ៣៤ ឃុំ ៕​