Fresh News TOP NEWS: កម្ពុជាកោះហៅឯកអគ្គរដ្ឋទូតវៀតណាម មកប្រាប់រឿងបោះតង់យោធានៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា និងស្នើឲ្យវៀតណាមរុះរើជាបន្ទាន់
ផែនទី បោន BONNE ខេត្តកណ្តាល និង ខេត្ត តាកែវ
ផែនទី បោន សន្លឹកទី២
(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា មកប្រាប់អំពីរឿងយោធាវៀតណាម បោះតង់ នៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា នាព្រំដែនខេត្តកណ្តាល។
(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា មកប្រាប់អំពីរឿងយោធាវៀតណាម បោះតង់ នៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា នាព្រំដែនខេត្តកណ្តាល។
ជាមួយគ្នានេះ កម្ពុជាក៏បានស្នើតាមរយៈអគ្គរដ្ឋទូតវៀតណាម ឲ្យរុះរើតង់យោធាទាំងនោះឲ្យបានឆាប់ជាទីបំផុត។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ។
ក្រសួងការបរទេសបានបញ្ជាក់ថា ការកោះអញ្ជើញអគ្គរដ្ឋទូតវៀតណាមមកជួបនេះ បានធ្វើឡើងដោយលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយកម្ពុជាបានស្នើឲ្យភាគីវៀតណាម រុះរើតង់ចេញទាំងអស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើមមិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ជាស្ថាពរនៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាប្រយោជន៍រួមសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា សម្រាប់វិធានការរឹតបន្តឹងការឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភាគីវៀតណាមក៏បានបោះតង់យោធាចំនួន ៣១ កន្លែង នៅជាប់ព្រំដែន ស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនៅចំណុចនេះភាគីទាំងពីរ មិនទាន់មានការឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយទេ។
សេចក្តីប្រកាសព័ត៌មានបានបន្តថា ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើកំណត់ទូតតវ៉ាអំពីការបោះតង់របស់វៀតណាមចំនួន ៣១ កន្លែង លើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងខេត្តកណ្តាល នៃប្រទេសកម្ពុជា ជាប់នឹងខេត្តអានយ៉ាងនៃប្រទេសវៀតណាម ដោយស្នើឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សាស្ថានភាពដើមមិនកែប្រែ នៅក្នុងតំបន់នេះ ស្របតាមសេចក្តីប្រកាស រួមចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀង ពាក់ព័ន្ធព្រំដែន រវាងប្រទេសទាំងពីរ។
រហូតដល់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេសវៀតណាម បានធ្វើកំណត់ទូតឆ្លើយតបនឹងកំណត់ទូតកម្ពុជា ដោយអះអាងថា ការបោះតង់នៅតាមព្រំដែនដោយខេត្តអានយ៉ាងនេះ គឺជាវិធានបណ្តោះអាសន្នចាំបាច់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ហើយការបោះតង់ទាំងនោះមិនមានផល ប៉ះពាល់ ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែន លើតំបន់ព្រំដែនរវាងប្រទេសទាំងពីរនេះទេ។ អាជ្ញាធរវៀតណាមបានសន្យាថា នឹងធ្វើការរុះរើតង់ដែលបានបោះជាបណ្តោះអាសន្នទាំងអស់ ចេញពីតំបន់នោះ៕
សាលាខេត្តកណ្តាល៖ ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនបានចុះសិក្សាវាស់វែងកំណត់ខ្សែព្រំដែនចាប់ពីបង្គោលលេខ (២៤១ ដល់ ២៤៥) នៅចន្លោះទន្លេមេគង្គ និងទន្លេបាសាក់។ខេត្តអានយ៉ាងកំពុងធ្វើការដ្ឋានរៀបចំជើងទេរទប់ទល់ការបាក់ច្រាំង ដើម្បីការពារបង្គោលព្រំដែនលេខ (២៤៦-១) ។
ជាមួយគ្នានេះដែរកិច្ចសហការលើវិស័យកសិកម្ម ពាណិជ្ជកម្ម វប្បធម៍ អប់រំ សុខាភិបាល ខេត្តទាំង២អនុវត្តបានល្អតាមកម្មវិធី សហប្រតិបត្តិការ ក្នុងនោះមជ្ឍមណ្ឌលចត្តាឡីស័ក សុខាភិបាលអន្តរជាតិ ខេត្តអានយ៉ាងសហការជាមួយអង្គភាពពាក់ព័ន្ឋខេត្តកណ្តាល អនុវត្តល្អការងារត្រួតពិនិត្យជម្ងឺរឆ្លង ត្រួតពិនិត្យរុក្ខជាតិ សត្វឆ្លងដែន ពិសេសជម្ងឺររាគរួស ផ្តាសាយ (A1N1) ផ្តាសាយ (H5N1) ។
ក្នុងកិច្ចប្រជុំក៏បានលើកពីកម្មវិធី សហប្រតិបត្តិការរយះពេល៦ខែចុងឆ្នាំ២០១៤ ជាកិច្ចការ១ចំនួន ដែលខេត្តទាំង២ពុំទាន់អនុវត្តបានសំរេច ដូចជាការបន្តបោះបង្គោលព្រំដែនដោះស្រាយទប់ទល់ការបាក់ច្រាំងព្រែកបិញយី ការស្នើរសុំអនុញាត្តិអោយច្រកវិញសឿង ក្អមសំណ ក្លាយជាច្រកធ្វារអន្តរជាតិ ករណីជីកស្រះចឹញ្ចឹមត្រីនៅឃុំសំពៅពូនស្រុកកោះធំ ជាប់ព្រំដែនជាមួយភូមិវ៉ាតឡាយ ឃុំខាញ់បិញ ស្រុកអានភូ ខេត្តអានយ៉ាង ស្នើសុំអោយខេត្តកណ្តាលមានវិធានការអោយម្ចាស់កសិដ្ឋានត្រូវលុបអោយដូចស្ថានភាពដើម នៅទីតាំងបង្គោលលេខ (៩៤) ចាស់ ដែលជាតំបន់មិនទាន់បោះបង្គោលព្រំដែន ។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ គណប្រតិភូទាំង២ ក៏បានជូនវត្ថុអនុស្សាវរីយ៏គ្នាទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការអោយកាន់តែល្អប្រសើរ ។ ដោយ ទិត តូ មន្ត្រីបច្ចេកទេសគ្រប់គ្រងគេហទំព័ត៌រដ្ឋបាលខេត្តកណ្តាល
ឯកសារព្រំដែន កម្ពុជា វៀតណាម។ ខេត្ត កណ្តាល មិនទាន់មានការបោះបង្គោលព្រំដែនទេ ដោយសារ គណកម្មាធិការព្រំដែនកម្ពុជា កំពុងរង់ចាំ លទ្ធផលនៃការគូសចម្លងផែនទី ពី ផែនទី បោន មកជាផែនទីខ្នាត ១/៥០០ ០០០ វិញ។
- ក្នុងទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នគរបាលខេត្តនេះ បានចុះពិនិត្យតាមបណ្ដោយព្រំដែនស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ ការចុះទៅពិនិត្យនោះ សមត្ថកិច្ចបានរកឃើញតង់ចំនួន ៩កន្លែង ដែលទាហានវៀតណាមសាងសង់នៅតំបន់ភាគីកម្ពុជា-វៀតណាមមិនទាន់ឯកភាពគ្នា។ បន្ទាប់ពីរកឃើញនោះ ស្នងការខេត្តកណ្ដាល និងមេបញ្ជាការវរៈការពារព្រំដែន បានស្នើទៅទានហានវៀតណាម ឱ្យរុះរើតង់ចំនួន ៩កន្លែង ចេញពីតំបន់ដែលភាគីកម្ពុជា-វៀតណាមមិនទាន់ឯកភាពគ្នា ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។
- May 27, 2020 អាជ្ញាធរខេត្តកណ្តាលបានអះអាងថាតង់យោធាវៀតណាម ដែលបានបោះនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តមួយនេះ ទាំង ៣១កន្លែង ត្រូវបានភាគីវៀតណាម រុះរើចេញវិញអស់ហើយ តាំងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។ ការរុះរើនេះ ក្រោយមានសំណើរពីភាគីកម្ពុជា បន្ទាប់ពីពួកគេបានចូលមកបោះតង់នៅតំបន់មិនទាន់ឯកភាពគ្នារយៈពេលជាងពីរខែកន្លះមកហើយនេះ។ សារព័ត៌មានថ្មីៗបានដកស្រង់សម្តីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ចុះផ្សាយនៅថ្ងៃច័ន្ទនេះថា តង់ចំនួន៣១ទីតាំង ដែលយោធាវៀតណាម ចូលមកបោះតង់ និងឈរជើងនេះបានរុះរើចេញវិញអស់ហើយ។ លោកបញ្ជាក់ថា ពួកគេបានចូលមកបោះតង់ និងឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាលនោះដើម្បីទប់ស្កាត់ប្រជាជន កុំឲ្យឆ្លងដែនចេញចូលប្រទេសទាំងពីរ ព្រោះបារម្ភពីការរាលដាលជំងឺកូវីដ១៩។
- សារព័ត៌មានវីអូឌីបានរាយការណ៍ កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ដែលថា វៀតណាមបានបោះតង់និងដាក់កម្លាំងយោធាចំនួន ៣១ កន្លែងនៅស្រុកលើកដែក និងស្រុកកោះធំ ក្នុងខេត្តកណ្តាល។
- កំណត់ទូតកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីយោធាវៀតណាម បានបោះតង់ចំនួន ៣១កន្លែង នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម រវាងស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ទល់និងខេត្តអានយ៉ាង ដែលខ្សែបន្ទាត់ព្រំដែនចំណុចនេះ ពុំទាន់បានឯកភាពគ្នាឡើយ ដោយគណៈកម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរ។ ការបោះតង់យោធានេះ បានធ្វើឡើងចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ បន្ទាប់ពីវៀតណាមបានរឹតបន្តឹងចំពោះការឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដែលជាវិធានការទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩។
- លោក វ៉ា គឹមហុង បាននិយាយថា កម្ពុជា ស្នើសុំភាគីវៀតណាម ឲ្យរុះរើតង់ទាំង ៣១ កន្លែង ចេញពីតំបន់ «ព្រំដែនដែលមិនទាន់ឯកភាពគ្នា» ស្របតាមសេចក្តីប្រកាសរួម រវាងកម្ពុជា-វៀតណាម ថ្ងៃទី ១៧ មករា ១៩៩៥ និងគោរពសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥»។ លោក បញ្ជាក់ថា «តំបន់ទាំងនោះ ជាតំបន់ស្មុគស្មាញ និងមានការលំបាកក្នុងដោះស្រាយ ទាំងខាងបច្ចេកទេស និងផ្លូវច្បាប់»។ លោកបន្តថា «យើងស្នើទៅប្រទេសបារាំង ជួយបម្លែងខ្នាតផែនទីបោន (Bonne) ១/១០០.០០០ មកខ្នាត យូធីអឹម (UTM) ១/៥០.០០០ វិញ ដើម្បីដោះស្រាយជាមួយភាគីវៀតណាម»។ លោក បន្ថែមថា «បើតាមប្រវត្តិការគូសខ្សែព្រំដែន គឺត្រូវគូសចែកព្រំដែន នៅពាក់កណ្តាលទន្លេបាសាក់។ ប៉ុន្តែខ្សែបន្ទាត់ព្រំដែនក្នុងផែនទីហ្នឹង វាខុស គឺខុសពីសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង នៅឆ្នាំ ១៩៣៥។ ប៉ុន្តែនៅពេលសម្តេចព្រះ នរោត្តម សីហនុ យកផែនទី ទៅតម្ក់ល់នៅអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងឆ្នាំ ១៩៦៣ ឆ្នាំ ១៩៦៤ ហ្នឹង បានកែប្រែខ្សែបន្ទាត់ព្រំដែន ទៅតាមសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង ឆ្នាំ ១៩៣៥»។
- ឯកសារព្រំដែន៖ អនុក្រឹត្យអគ្គទេសាភិបាលបារាំង នៅឥណ្ឌូចិន ចុះថ្ងៃទី ០៦ ធ្នូ ១៩៣៥ ឧបសម័ន្ធ ១១ ស្តីពីអនុក្រឹត្យរបស់អគ្គទេសាភិបាលបារាំង នៅឥណ្ឌូចិន ចុះថ្ងៃទី ០៦ ខែធ្នូ ១៩៣៥ នៅក្នុងឯកសារព្រំដែនរបស់លោក សារិន ឆាត បានឲ្យដឹងថា អនុក្រឹត្យនោះ បានបញ្ជាក់ពីការកំណត់ព្រំដែន ខេត្តកណ្តាល (កម្ពុជា) និងខេត្តចូវដុក ឬខេត្តមាត់ជ្រូក (កូសាំងស៊ីន)។ អនុក្រឹត្យនោះ មាន ៣ មាត្រា បានកំណត់បង្គោលព្រំដែន ចំនួន ៥ បង្គោល (លេខ ៨៤, ៨៥, ៨៦, ៨៧, ៨៨) និងចំណុចតម្រុយបង្គោលព្រំដែន ៤ ទៀត។
- តើបង្គោលព្រំដែនទាំងនោះ ដែលបន្សល់ពីសម័យបារាំង បានបាត់ទៅណាអស់ហើយ? សម្តេចព្រះ នរោត្តម សីហនុ ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (សម័យអ៊ុនតាក់ – UNTAC) កាលពីថ្ងៃទី ១៩ កក្កដា ១៩៩៣ សរសេរព្រះរាជសារ ពីទីក្រុងប៉េកាំង ទៅសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ហ៊ុន សែន ឲ្យប្រាប់ទៅមេដឹកនាំវៀតណាម ថាត្រូវយកបង្គោលព្រំដែន សម័យអាណាបារាំង ទាំង ១២៤ បង្គោល ទៅដាក់ត្រង់កន្លែងដើមវិញ។ បង្គោលព្រំដែន ១២៤ បង្គោលនោះ ធ្វើឡើងតាមអនុសញ្ញាព្រំដែន បារាំង កូសាំងស៊ីន និងកម្ពុជា ឆ្នាំ ១៨៧៣។ បង្គោលព្រំដែន និង ផែនទី របស់អាណានិគមបារាំង ត្រូវបានទទួលស្គាល់ដោយសន្និសីទ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ និងបានរំលឹកឡើងវិញដោយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១
- គួរបញ្ចាក់ថា បង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម សរុបមាន ១២៤ បង្គោលនោះ ជាបង្គោលព្រំដែនរដ្ឋបាល ក្នុងសម័យអាណានិគមបារាំង ដែលត្រួតត្រាកម្ពុជា វៀតណាម និង ឡាវ ប៉ុន្តែវាបានក្លាយជាបង្គោលព្រំដែន រវាងប្រទេសមួយ និងប្រទេសមួយទៀត នៅពេលសន្និសីទអន្តរជាតិ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ក្នុងពេលបារាំង ប្រគល់ឯករាជ្យពេញលេញឲ្យកម្ពុជា។ កម្ពុជា ក៏បានប្រកាសឯករាជ្យ នៅថ្ងៃទី ០៩ វច្ឆិកា ១៩៥៤។ លុះដល់ឆ្នាំ ១៩៦៣ ដល់ឆ្នាំ ១៩៦៩ សម័យសង្គមរាស្រ្តនិយមរបស់សម្តេចព្រះ នរោត្តម សីហនុ យកផែនទីខ្មែរ ខ្នាតបោន (Bonne) ១/១០០.០០០ ទៅតម្កល់នៅអង្គការសហប្រជាជាតិ (អ.ស.ប) ដែលត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ ទៀតផង។
អនុក្រឹត្យស្តីពីការ គូសផែនទី នៅតំបន់ទន្លេមេគង្គ និងទន្លេបាសាក់ របស់អគ្គទេសាភិបាលឥណ្ឌូចិន ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៣៥ នៅរាជ ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស
============================
អគ្គទេសាភិបាលឥណ្ឌូចិន
- .បានឃើញអនុក្រឹត្យចុះថ្ងៃទី២០ ខែតុលា ឆ្នាំ១៩១១ ស្តីពីការកំណត់អំណាច របស់អគ្គទេសាភិបាល និងការចាត់ ចែងហិរញ្ញវត្ថុ និងរដ្ឋបាលឥណ្ឌូចិន។
- .បានឃើញក្រឹត្យចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៣៥។
- បានឃើញក្រឹត្យ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩១៥ ទាក់ទងទៅនឹងការប្តូរទឹកដី រវាងភាគីផ្សេៗ នៃសហភាពឥណ្ឌូ ចិន។
- .បានឃើញអនុក្រឹត្យលេខ១៦១៥ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៣៥ របស់លោករ៉េស៊ីដង់ជាន់ខ្ពស់ នៅប្រទេសកម្ពុជា ស្តីពីការបង្កើត គណៈ កម្មការមួយ ដើម្បីសិក្សាបញ្ហាកំណត់ព្រំដែន កូសាំងស៊ីន កម្ពុជា (ផ្នែកមេកុង នាសាក់)។
- .បានឃើញកំណត់ហេតុរបស់គណៈកម្មការនេះ។
- បានឃើញកិច្ចព្រមព្រៀងផ្តល់ដោយរ៉េស៊ីដង់ ជាន់ខ្ពស់ នៃប្រទេសកម្ពុជា និងទេសាភិបាលកូសាំងស៊ីន។
- .បានឃើញ យោបល់ព្រមផ្សាយ ក្រុមប្រឹក្សាអាណានិគម នៅកូសាំងស៊ីន និងក្រុមប្រឹក្សា អាណាព្យាបាល របស់ប្រទេសកម្ពុជា នៅក្នុង សម័យ ប្រជុំរបស់ខ្លួន រៀងៗខ្លួន ពីថ្ងៃទី០២ និងថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៣៥។
ក្រុមប្រឹក្សា នៃរដ្ឋាភិបាលឥណ្ឌូចិន បានយល់ព្រមរួចហើយ។
សម្រេច
- មាត្រា១. ព្រំដែនខ័ណ្ឌ ខេត្តចូវដុក (កូសាំងស៊ីន) និងខេត្តកណ្តាល (កម្ពុជា) រវាងទន្លេមេគង្គ និង ទន្លេបាសាក់ រត់តាមខ្សែ ដែលបាន គូសដោយគណៈកម្មការ ដែលត្រូវ បានបង្កើតដោយអនុក្រឹត្យ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៣៥ ដែលបានចង្អុលបង្ហាញខាងលើ នៅលើផែនការបញ្ចូល ជាឧបសម្ព័ន្ធទៅក្នុងច្បាប់ដើម នៃអនុក្រិត្យនេះ។
ព្រំដែននេះ ត្រូវបានបោះតម្រុយដោយ បង្គោលលេខ ៨៤ .៨៥.៨៦.៨៧.និង៨៨ និង ដោយចំណុចA.B.C.D។
បង្គោល និងចំណុចទំាងនេះ ត្រូវបានកំណត់ដូចតទៅៈ
- បង្គោលលេខ៨៤ ត្រូវបានដំានៅចម្ងាយ១០ ម៉ែត្រ នៅខាងត្បូង ទីប្រសព្វមុខ ជាមួយទន្លេមេគង្គ នូវព្រែកជីកមួយ រវាងផ្នែកដីដ៏តូច ដែលជារបស់ De Van Cam នៅទិសខាងជើង និង របស់ Nguyen Cao Bang នៅទិសខាងត្បូង។
- បង្គោល ៨៥ ត្រូវបានដាំនៅលើជាយបឹងឌៀម ខាងកើតនៅទល់មុខផ្នែកខ្នែង ខាងលិច នៃបឹងនេះ។
- ចំណុចA ត្រូវបានកំណត់នៅចម្ងាយប្រហែល១៤០ ម៉ែត្រ នៅខាងកើត បូ កា ត្រា (Bau Ca Tra ) ចំណុចនេះ ត្រូវបានធ្វើឲ្យមានរូបរាង ឡើង ដោយគោលមួយ តាមវិធីត្រីកោណ ដែលបានដាំនៅក្នុងឆ្នាំ១៩៣៣ នៅក្នុងអំឡុងពេល នៃការយកចេញនូវភូមិតាណាន់(Tanan)។
- ចំណុចB ត្រូវបានដាក់នៅជាយខាងលិច នៃផ្នែកមួយ នៃមួយឡុន (Muong Lon) តម្រង់ទៅ ទិសខាងជើង នៅចម្ងាយប្រហែល ១៥០ ម៉ែត្រ នៃទីប្រសព្វ នៃផ្នែកនេះ ជាមួយមួងឡុន ខ្លួនឯង។
- បង្គោល៨៦ ត្រូវបានដាំនៅលើត្រើយខាងលិច នៃរ៉ាច់កូឡាវ (Rach Co Lao)នៅទល់មុខទីប្រសព្វមុខ នៃរ៉ាច់នេះ និងមួងឡុន។
- ចំណុចC ត្រូវបានដាក់នៅភាគខាងត្បូងបំផុតនៃហូ តា មី នៅលើចិញ្ចើម នៃផ្លូវរទេះ ដើរតាម ត្រើយខាងត្បូង នៃវាលទំនាបនេះ និងនៅ ចម្ងាយប្រហែល១គ.ម នៃត្រើយខាងលិច នៃព្រែក បាណាម។
- បង្គោល៨៧ ត្រូវបានដាំ នៅលើជ្រុងខាងត្បូង នៃផ្លូវលំដដែលនេះ ចម្ងាយប្រហែល៣៥០ម៉ែត្រ នៃផ្លូវលំនេះ។
- ចំណុចD ត្រូវបានកំណត់នៅចម្ងាយប្រហែល២៥០ម៉ែត្រ នៃច្រាំងខាងត្បូង នៃព្រែកបាក់ ណាម និងនៅចម្ងាយ៤៣០ម៉ែត្រ នៃអន្លង់ត្រី មួយ ដែលជារបស់ខៀវធីមីយ (Khieu Thi Moi) បង្គោល៨៨ ត្រូវបានដាំនៅលើបាសាក់ នៅចុងបំផុត នៃព្រំដែនខាងត្បូង នៃដីបិតស្រា នៅ បាក់ណាម។
- មាត្រា២. គណៈកម្មការបោះគោលដីមួយ នឹងត្រូវបានចង្អុលបង្ហាញជាខាងក្រោយ ដើម្បីចាត់ ចែងដំណើរការ នៅពេលទឹកនាច នៅពេលដាំបង្គោល ដែលត្រូវដាក់សញ្ញាព្រំដែនថ្មីនេះ។
- មាត្រា៣.ទេសាភិបាលកូសាំងស៊ីន និងលោករ៉េស៊ីដង់ជាន់ខ្ពស់ នៅប្រទេសកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត នូវអនុក្រឹត្យនេះរៀងៗខ្លួន។
ហត្ថលេខា Rene ROBIN
ដើម្បីចម្លងចែក
ប្រធានការិយាល័យឯកសារ
ហត្ថលេខា GUI GVES
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ប្រធានការិយាល័យទី១
(ដកស្រង់ពីសៀវភៅ ព្រំដែន នៃប្រទេសកម្ពុជា)
ឯកសារព្រំដែន កម្ពុជា វៀតណាម។ ខេត្ត កណ្តាល មិនទាន់មានការបោះបង្គោលព្រំដែនទេ ដោយសារ គណកម្មាធិការព្រំដែនកម្ពុជា កំពុងរង់ចាំ លទ្ធផលនៃការគូសចម្លងផែនទី ពី ផែនទី បោន មកជាផែនទីខ្នាត ១/៥០០ ០០០ វិញ។
ផែនទី ខ្នាត ១/៥០០ ០០០ បោះពុម្ពដោយវៀតណាម។
ផែនទី ស្រុកកោះធំ ឃុំព្រែកជ្រៃ ផែនទី ឆ្នាំ ១៩៦០?
ផែនទី ស្រុកកោះធំ ឃុំព្រែកជ្រៃ ផែនទី បោន
ផែនទី បាក់ដៃ និង ថ្ម៣ដុំ
ផែនទី បោន BONNE MAP
ផែនទីខេត្ត អាន យ៉ាង
ផែនទី លេខបង្គោលព្រំដែន ខេត្ត តាកែវ
ផែនទី ខេត្ត អាន យ៉ាង An Giang Province
ខ្ញុំបាទ សូមឡើងធ្វើការប្តេជ្ញាថា នឹងគាំទ្រពេញទំហឹងជម្រុញឲ្យ គម្រោងព្រែកជីក ហ្វូណនតេជោ ប្រព្រឹត្តិទៅតាមផែនការ ២០២៤-២០២៨។ ដើម្បី ពន្លឺក្នុងការរកមូលហេតុនៃការប្រឆាំងរបស់ វៀតណាម ខ្ញុំសូមជូន ប្រវត្តិ ប្រធាធិបតីវៀតណាម ឈ្មោះ Võ Thị Ánh Xuân ដែល កើតឆ្នាំ ១៩៧០ នៅ អតីតខេត្ត មាត់ជ្រូក សព្វថ្ងៃខេត្ត អាន យ៉ាង។ ដោយសារ គាត់ជា ប្រធានផ្នែកស្រាវជ្រាវ ប្រចាំសាខាបក្សខេត្ត អាន យ៉ាង ដូច្នេះ គាត់ដឹងរឿងច្រើនអំពី កម្ពុជា ជាពិសេស ប្រវត្តិសាស្រ្តខ្មែរ និង ដឹងពី វិធី រារាំងផនការអភី. របស់កម្ពជា ។ ហេតុផលនេះ ដែល មជ្ឃិមបក្សសម្រេច យក អ្នកស្រីជា ប្រធានាធិបតី វៀតណាម ។
ផែនទីជនជាតិ ចាម នៅប្រទេស វៀតណាម
ផែនទីជនជាតិ ចាម នៅប្រទេស វៀតណាម
ផែនទីជនជាតិ ចាម នៅប្រទេស វៀតណាម
ផែនទីជនជាតិ ខ្មែរ នៅប្រទេស វៀតណាម
ថ្ម៣ដុំ ភូមិថ្ម ៣ដុំ ស្ថិតនៅឃុំ កំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្ត តាកែវប្រវត្តិថ្មបីដុំ៖ វៀតណាមបានយកអស់ ថ្ម២ដុំ គឺនៅសល់ថ្មតែមួយដុំតែប៉ុណ្ណោះនៅតំបន់ថ្មបីដុំ នៅស្រុកបូរីជលសារ ខេត្តតាកែវ ព្រំដែនកម្ពុជា-វៀតណាម។ កាលនៅមានជីវិត លោកបណ្ឌិត កែម ឡី បាននិយាយថា ថ្ម២ដុំបានបាត់បង់ហើយនៅសល់តែថ្មមួយដុំ។ប្រជាពលរដ្ឋនៅតំបន់នោះបានអះអាងថា វៀតណាមបានរំលោភចូលដីខ្មែរជាង២គីឡូម៉ែត្រនៅតំបន់នោះ ។ ព្រំដែនចាស់នៅចម្ងាយជាង២គីឡូម៉ែត្រពីថ្ម៣ដុំ។ តំបន់ថ្មបីដុំ នេះស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ២៦៦ និង២៦៧។ ទីតាំងប៉ុស្តិ៍វៀតណាមសព្វថ្ងៃជាបន្ទាយយោធាខ្មែរនាទសវត្សទី៨០។
ថ្ម៣ដុំ ភូមិថ្ម ៣ដុំ ស្ថិតនៅឃុំ កំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្ត តាកែវ
ថ្ម៣ដុំ ភូមិថ្ម ៣ដុំ ស្ថិតនៅឃុំ កំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្ត តាកែវ
ថ្ម៣ដុំ ភូមិថ្ម ៣ដុំ ស្ថិតនៅឃុំ កំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្ត តាកែវ
July 21, 2023
បណ្ឌិតមួយរូបដែលត្រូវបានចាត់តាំងឲ្យចុះសិក្សាស្រាវជ្រាវពីព្រំដែនកម្ពុជា-វៀតណាម បានចុះទៅពិនិត្យតំបន់ដែលជាចំណុចនៃភាពតានតឹងផ្នែកនយោបាយថ្មីបំផុត គឺភូមិ “ថ្មបីដុំ” នៅក្នុងខេត្តតាកែវកាលពីម្សិលមិញ ហើយបានកំណត់ថា ថ្មបីដុំនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជានៅឡើយ។
ក្រៅពីជាកន្លែងថ្មដ៏ធំបីដុំ ដែលនីមួយៗមានកម្ពស់៤ម៉ែត្រ និងទំហំ២០ម៉ែត្រស្ថិតនៅនោះ ថ្មបីដុំនេះក៏ជាតំបន់ទេសចរណ៍សម្រាប់កាស៊ីណូថ្មបីដុំ និងជាកន្លែងសម្រាប់រូបសំណាកអ្នកតាថ្មបីដុំ ដែលជាអ្នកតាដ៏ស័ក្ដិសិទ្ធិ និងជាទីសក្ការបូជាដ៏មានប្រជាប្រិយភាពដែរ។
លោក សុខ ទូច ដែលរដ្ឋាភិបាលចាត់តាំងកាលពីឆ្នាំមុនឲ្យចុះសិក្សាស្រាវជ្រាវដើម្បីព្យាយាមធ្វើឲ្យជម្លោះដ៏ក្ដៅគគុកជុំវិញបញ្ហាព្រំដែនកម្ពុជា-វៀតណាមមិនក្លាយជារឿងនយោបាយនោះ បានចុះទៅតំបន់នេះបន្ទាប់ពីឥស្សរជននយោបាយដ៏លេចធ្លោមួយរូបអះអាងថា តំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ក្រោយពេលចុះទៅតំបន់នេះកាលពីចុងឆ្នាំមុន។
លោកបានមានប្រសាសន៍ថា “យើងបានចុះទៅពិនិត្យតំបន់នោះ ហើយឃើញថា ថ្មពីរ ដុំស្ថិតនៅក្នុងទឹកដីខ្មែរ ប៉ុន្តែថ្មទី៣ នៅលើបន្ទាត់ព្រំដែន”។ លោកបានបន្ថែមថា ភូមិដែលស្ថិតនៅក្នុង ស្រុកបុរីជលសារ នេះហាក់បីដូចជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជានៅឡើយ។
លោកបានលើកឡើងទៀតថា ”ថ្មបីដុំគឺស្ថិតក្នុងទឹកដីខ្មែរ ហើយវាត្រូវបានគ្រប់គ្រងដោយអាជ្ញាធរខ្មែរជាច្រើនជំនាន់មកហើយ ហើយវាស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខ្មែរនៅឡើយ”។ លោកបានបន្ថែមថា កសិករខ្មែរកំពុងតែដាំដុះក្នុងតំបន់នោះនៅឡើយទេ។
លោក កែម ឡី ប្រធានក្រុមតស៊ូមតិនយោបាយ “ ខ្មែរដើម្បីខ្មែរ” បានចុះទៅតំបន់នោះជាមួយសកម្មជនដែលជាយុវជននៅក្នុងខែធ្នូ ហើយលើកឡើងថា អ្នកភូមិនៅទីនោះបានរាយការណ៍ថា បានឃើញកសិករវៀតណាមខិតចូលមកកាន់តែកៀកនឹងថ្មបីដុំនេះ រហូតដល់ទីបំផុតវាត្រូវបានអះអាងសិទ្ធិកាន់កាប់ដោយអាជ្ញាធរវៀតណាមនៅដើមខែនោះ។
មេឃុំកំពង់ក្រសាំងមកពីគណបក្សប្រជាជនកម្ពុជា ជាទីដែលថ្មបីដុំនេះស្ថិតនៅបានបញ្ជាក់អំពីលទ្ធផលនៃការរកឃើញរបស់លោក កែម ឡី អំឡុងកិច្ចសម្ភាសន៍មួយកាលពីខែមុន។ លោក កែម ឡី នៅតែប្រកាន់តាមការលើកឡើងរបស់ខ្លួនកាលពីម្សិលមិញ។
លោកបានមានប្រសាសន៍ថា ”ខ្ញុំគិតថា តំបន់នោះនៅក្នុងទឹកដីវៀតណាម ព្រោះអាជ្ញាធរវៀតណាមកំពុងតែឈរជើងនៅទីនោះ ហើយមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលទៅទីនោះឡើយ”។
លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានលើកឡើងថា លោកនឹងប្រើប្រាស់ដែនសមត្ថកិច្ចរបស់លោកតាមចាប់នរណាដែលហា៊នអះអាងថា ភូមិថ្មបីដុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម។
លោកបានមានប្រសាសន៍ថា ”ខ្ញុំនឹងចាប់វ៉ៃខ្នោះ ប្រសិនបើពួកគេមកតំបន់នេះ ហើយ អះអាងថា ថ្មបីដុំបាត់បង់ទៅទឹកដីវៀតណាម ព្រោះពួកគេប្រើប្រាស់ប្រជាភិថុតិនយោបាយដើម្បីបោកប្រាស់ប្រជាពលរដ្ឋ”៕ ស៊ុយឈាង
ក្រុមការងារ១០០រាត្រី អះអាងថាភូមិថ្មបីដុំ ក្នុងខេត្តតាកែវនឹងបាត់បង់ទៅប្រទេសវៀតណាមដូចកម្ពុជាក្រោម
លោក មួង សូនី តំណាងក្រុមអ្នកស្រាវជ្រាវវ័យក្មេង ក្រុមការងារ១០០រាត្រី បានរាយការពីរបាយការណ៍នៃរាត្រីទី៣៤ ស្តីពីស្ថានភាពភូមិថ្មបីដុំ ឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវ ជាប់ខេត្តអាំងយ៉ាង ប្រទេសវៀតណាម នៅក្នុងចន្លោះបង្គោលព្រំដែន២៦៥-២៧៥។ នេះបើយោងតាមវិដេអូររយៈពេលជា៧នាទីដែលបានបង្ហោះនៅក្នុងគេហទំព័រហ្វេសប៊ុករបស់លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្ររបស់បក្ស CNRP។ ក្រុមការងារ១០០រាត្រី ដែលជាគំនិតផ្តួចផ្តើមរបស់សពលោកបណ្ឌិត កែម ឡី បានរកឃើញ៥ចំណុចដែលបង្ហាញថាភូមិថ្ម៣ដុំនឹងបាត់បង់ទៅប្រទេសវៀតណាមដូចទឹកដីកម្ពុជាក្រោម។
- ចំណុចទី១- នៅភូមិថ្ម៣ដុំ ស្ទើរតែទាំងអស់មានតែពលរដ្ឋវៀតណាម ពួកគេប្រកបរបរជំនួញ លក់ដូរ ទំនិញដែលនាំចូលពីប្រទេសថៃ សិង្ហបុរី ឆ្លងកាត់តាមផ្លូវ១២៩បេ។ ពួកគេមិនចេះនិយាយភាសាខ្មែរ ។
- ២-រចនាបថ នៃការសាងសង់អគារ ផ្ទះសំប៉ែង និងការរស់នៅរបស់ប្រជាជនវៀតណាមានរបៀបរៀបរយបែបវៀតណាម ដូចជាអគារកាស៊ីណូ ដែលសាងសង់នៅចន្លោះឆ្នាំ២០០៥។
- ៣-បើទោះបីជាមានច្រករមៀង ប៉ុន្តែពុំប៉ុស្តិ៍ត្រួតពិនិត្យរបស់ខ្មែរទេ មានតែប៉ុស្តិ៍ត្រួតពិនិត្យរបស់វៀតណាមនៅជាប់បង្គោលព្រំដែនលេខ២៦៥ អ្វីដែលគ្រោះថ្នាក់ជាងនេះទៅទៀត ពលរដ្ឋវៀតណាមច្រើនណាស់រស់នៅជាប់ព្រំដែន ភូមិថ្ម៣ដុំ តែផ្ទុយស្រលះ គ្មានប្រជាពលរដ្ឋខ្មែររស់នៅច្រើននៅភូមិថ្ម៣ដុំនោះទេ។
- ៤-ថ្វិតភូមិថ្ម៣ដុំ ស្ថិតក្នុងទឹកដីខ្មែរ កម្រមានប្រជាជនកម្ពុជាតិចេញចូលទៅលេងទីនោះណាស់ គ្មានផ្លូវ មានតែមធ្យោបាយតាមផ្លូវទឹក ផ្ទុយទៅវិញ វៀតណាមមានទាំងផ្លូវទឹក និងផ្លូវគោកសម្រាប់មកភូមិថ្ម៣ដុំ។ ដោយឡែកចំណុច៥-ភូមិថ្មបីដុំ គ្មានអត្តសញ្ញាណជាខ្មែរទេ ក្នុងវត្តអារាមគ្មានសាលារៀន មានតែថ្ម៣ដុំដែលពលរដ្ឋខ្មែរអះអាងថាជារបស់ខ្មែរ ។
ក្រុមការងារ១០០រាត្រី បានធ្វើការសន្ធិដ្ឋានថាក្រោយការសិក្សាស្រាវជ្រាវ និងការរកឃើញក្នុងកត្តាទាំង៥ខាងលើនេះ អាចសន្និដ្ឋានបានថា ភូមិថ្មបីដុំ ដែលស្ថិតក្នុងឃុំថ្ម៣ដុំ ស្រុកបូរីជលសារ ខេត្តតាកែវនឹងបាត់បងទៅជាទឹកដីវៀតណាមនៅពេលខាងមុខ ពីព្រោះវៀតណាមមានផស្តុតាងដែលអាចបញ្ជាក់ថាភូមិនោះជាទឹកដីរបស់ពួកគេ។