ដំណាំ ស្វាយចន្ទី cashew ទំព័រនេះ វិភាគលើបញ្ហាមួយចំនួន ដូចជា តម្លៃ ទីផ្សារ ទិន្ធផល ការកែច្នៃ..ដែលមានវិសាលភាពធំជាង ការដាំដុះ ឬ បច្ចេកទេសដាំ ជាពិសេស វេលានេះ នឹងវិភាគ អំពី ជំហាននៃការ ប្រើម៉ាស៊ីន ពីព្រោះ កម្ពុជានាំចេញ គ្រាប់ស្វាយចន្ទីរដោយតម្លៃមហាថោក ទៅប្រទេសវៀតណាម ដែលវៀតណាម មានម៉ាស៊ីន កែច្នៃ វៀតណាម ទំលាក់តម្លៃ ឬ មិនទិញពីកម្ពជា លុះ កម្ពុជាអាចនាំចូលម៉ាស៊ីន កែច្នៃ និង ធ្វើបែប សិប្បកម្មបាន វៀតណាមបែរជា បញ្ជាទិញកម្ពុជា ១ លានតោន/ឆ្នាំទៅវិញ!
- រដូវប្រមូលផល៖ គ្រាប់ ស្វាយចន្ទី ក្នុងអំឡុងដើមរដូវប្រមូលផលទទួលបានតម្លៃប្រសើរ។ ទោះជាយ៉ាងណាក៏ដោយ កសិករនៅតាមខេត្តមួយចំនួនកំពុងប្រឈមនឹងការពន្យាពេលក្នុងការចាប់ផ្តើមប្រមូលផលដោយសារតែអាកាសធាតុមិនអំណោយផល។ រដូវប្រមូលផលនៃគ្រាប់ស្វាយចន្ទីជាទូទៅចាប់ផ្តើមនៅខែ កុម្ភៈ ហើយបន្តរហូតដល់ចុងខែឧសភា។
- តំលៃ៖ លោកក៏បានលើកឡើងពីតម្លៃនៃរដូវប្រមូលផលកាលពីឆ្នាំកន្លងទៅដែលចាប់ផ្តើមពីតម្លៃ ៦០០០ រៀលក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណាក៏ដោយ លោកថាតម្លៃបច្ចុប្បន្ននៅតែល្អប្រសិនបើកសិករអនុវត្តតាមស្តង់ដារក្នុងការថែទាំ។ លោកបន្តថា៖ «បើទោះបីជាមានបញ្ហាប្រឈម ដែលបង្កដោយករណីវីរុសកូវីដ១៩ កសិករនៅតែអាចទទួលបានតម្លៃចន្លោះពី ១៥០០ ទៅ ២០០០ ដុល្លារក្នុងមួយតោន។ តម្លៃអាចធ្លាក់ចុះដល់ ១ ដុល្លារក្នុងមួយគីឡូក្រាម តែកសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល»។
- តម្លៃបានហក់ឡើងវិញនៅចុងរដូវប្រមូលផល ជាពិសេសចាប់ពីខែសីហាដល់ខែតុលា ខណៈដែលតម្លៃឡើងដល់ចន្លោះពី ៦០០០ ទៅ ៧០០០ រៀលក្នុងមួយគីឡូក្រាម។ លោកបន្តថា៖ «សម្រាប់ការប្រមូលផលដើមរដូវក្នុងឆ្នាំនេះ តម្លៃមានភាពប្រសើរដែលទទួលបានពី ៥៧០០ ទៅ ៥៨០០ រៀលក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់បានប្រមូលផលក្នុងចំនួនច្រើននោះទេ ដោយសារតែអាកាសធាតុមិនអំណោយផល»៕
- ដោយ: ហុង ស្រីណា ភ្នំពេញ៖ អ្នកកែច្នៃគ្រាប់ស្វាយចន្ទី អះអាងថា តម្លៃកសិផលរបស់ខ្លួន មានទីផ្សារខ្ពស់ តម្លៃល្អនៅក្នុងឆ្នាំនេះ។ ពួកគាត់អាចលក់គ្រាប់បាន តម្លៃចាប់ពី ៥ពាន់រៀលឡើងទៅដល់ ៧ពាន់រៀល អាស្រ័យទៅលើប្រភេទ និងគុណភាពគ្រាប់ស្វាយចន្ទី។ ទោះយ៉ាងណា ន្នផលហាក់ឆ្នាំ២០២១ ហាក់មានការធ្លាក់ចុះជាងឆ្នាំមុនច្រើន ដោយសារអាកាសធាតុក្តៅខ្លាំង។ ស្វាយចន្ទីឆ្នាំ២០២១នេះ មានតម្លៃល្អគួរសម ដោយកសិករ អាចលក់បានតម្លៃចាប់ពី៥០០០រៀល ដល់៧០០០ពាន់ អាស្រ័យទៅលើប្រភេទ និងគុណភាពគ្រាប់ស្វាយចន្ទី។
- អ្នកស្រី នូ សាវ៉ាន ជាម្ចាស់ចម្ការស្វាយចន្ទីទំហំ ៣ ហិកតា ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មាន Thmeythmey25ថា សម្រាប់ឆ្នាំនេះ ថ្ងៃខ្លះអ្នកស្រី អាចលក់គ្រាប់ស្វាយចន្ទី បានតម្លៃ ៥ពាន់រៀល ហើយថ្ងៃខ្លះឡើងដល់ ៥៥០០រៀល ដោយអ្នកស្រី បានដឹកគ្រាប់ចន្ទីរបស់ខ្លួន លក់ឱ្យឈ្មួញនៅវៀតណាម ដល់ព្រំដែនតែម្តង។ បើទោះបីជាតម្លៃប្រែប្រួលពិតមែន ប៉ុន្តែចំពោះតម្លៃនេះ ជាតម្លៃខ្ពស់ជាងឆ្នាំមុន។ «កាលពីឆ្នាំមុន ខ្ញុំលក់មួយគីឡូបានតម្លៃ ៤ពាន់រៀល ទៅ ៤៥០០រៀលប៉ុណ្ណោះ »។ នេះបើតាម ម្ចាស់ចម្ការស្វាយចន្ទី វ័យ ៤៦ឆ្នាំរូបនេះ។
- អ្នកស្រី អ៊ិន ឡៃហួត ជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ចន្ទីនៅខេត្តកំពង់ធំ ក៏អះអាងដែរថា តម្លៃស្វាយចន្ទីឆ្នាំនេះខ្ពស់ ដែលធ្វើឱ្យកសិករពេញចិត្តជាខ្លាំង។ ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ចន្ទីរូបនេះ អះអាងថា គាត់ប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករក្នុងសហគមន៍ ជាធម្យន ៥ ៧០០រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះ អាចឡើង-ចុះបន្តិច អាស្រ័យលើគុណភាព និងបរិមាណដែលកសិករប្រមូលបាន។
- ទិន្ធផល៖ លោកថាទិន្នផលគ្រាប់ស្វាយចន្ទីជាមធ្យមគឺពី ១ ទៅ ១,៥ តោនក្នុងមួយហិកតាអាស្រ័យលើគុណភាពដី ការដាំដុះ និងការថែរក្សាដំណាំ ខណៈដែលតំបន់ខ្លះអាចផ្តល់ទិន្នផលរហូតដល់ ៣ តោនក្នុងមួយហិកតា។
- លោក ឡឹង គីមស៊ាន ម្ចាស់សិប្បកម្មគ្រាប់ស្វាយចន្ទី ឡឹង ម៉ានុត ចំការលើ ក្នុងខេត្ដកំពង់ចាមបានមានប្រសាសន៍ថាលោកមានផ្ទៃដីដាំដំណាំគ្រាប់ស្វាយចន្ទីទំហំ ១០ ហិកតាដែលផ្តល់ទិន្នផលពី ៣០ ទៅ ៤០ តោនកាលពីឆ្នាំមុន។ ក្នុងអំឡុងដើមរដូវប្រមូលផល លោកថ្លែងថាតម្លៃល្អ ប៉ុន្តែនៅពាក់កណ្តាលរដូវប្រមូល ផលតម្លៃបានធ្លាក់ចុះក្រោម ១ ដុល្លារក្នុងមួយគីឡូក្រាម។
- ដ្បិតស្វាយចន្ទីមានតម្លៃល្អ ប៉ុន្តែទិន្នផលឆ្នាំនេះ បែរជាមិនគាប់ទៅវិញ។ បើតាមអ្នកស្រីស្វាយចន្ទីឆ្នាំនេះ ហុចផលយឺត ឯទិន្នផលក៏បានតិច ដោយសារអាកាសធាតុក្តៅពេក ធ្វើឱ្យផ្កានិងក្តឹបស្វាយចន្ទីជ្រុះច្រើន។ មិនតែប៉ុណ្ណោះ ដើមស្វាយចន្ទីខ្លះ ក៏បានងាប់ ឬរលំ ដោយសារសត្វល្អិតបំផ្លាញផងដែរ។ ចម្ការ ជាធម្មតា ស្វាយចន្ទីរ ៣ហិកតា របស់អ្នកស្រី សាវ៉ាន អាចផ្តល់ផលពី ៨ ទៅ ៩តោន តែឆ្នាំនេះ អ្នកស្រី រំពឹងថា បានត្រឹម ៣តោនប៉ុណ្ណោះ។
- ទីផ្សារ៖ គួរបញ្ជាក់ឲ្យដឹងផងដែរថា កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាចម្បងទៅកាន់ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈដែលសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា កំពុងព្យាយាមទាក់ទាញអ្នកទិញកាន់តែច្រើនមកកម្ពុជាដើម្បីជាប្រយោជន៍ដល់សមាជិកជាកសិកររបស់ខ្លួន។
- ហេតុអ្វីបានការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ស្រាប់តែស្ទុះឡើងលឿនយ៉ាងដូច្នេះ ? មូលហេតុដើម ចេញគឺមកពីប្រទេសវៀតណាម។ វៀតណាម ជាប្រទេសផលិត និងនាំចូលគ្រាប់ស្វាយចន្ទី លំដាប់ទីមួយកំរិតពិភពលោក។ ប៉ុន្តែវៀតណាមមិនអាចពង្រីកដី ធ្វើចម្ការដាំស្វាយចន្ទី បន្ថែមទៀតទេ នៅក្នុងទឹកដីខ្លួន។ ចំណែកអាហ្វ្រិក ជាពិសេសកូដឌីវ័រ ដែលធ្លាប់ជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីឆៅមកវៀតណាមខ្លាំងជាងគេ ក៏ចាប់ផ្តើមអភិវឌ្ឍ ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីដោយផ្ទាល់ខ្លួនដែរ។ ម្យ៉ាងវិញទៀត វៀតណាម មិនចង់រំពឹងតែលើការនាំចូលគ្រាប់ស្វាយចន្ទីឆៅពីអាហ្វ្រិក។ ដើម្បីកាត់បន្ថយភាពរំពឹងរបស់ខ្លួនលើទ្វីបអាហ្វ្រិក និងដើម្បីឱ្យឧស្សាហកម្មស្វាយចន្ទីវៀតណាម នៅតែអាចដំណើរការ កែច្នៃគ្រាប់ស្វាយចន្ទី (បក លីង) យ៉ាងសកម្មដដែលនោះ អាជ្ញាធរក្រុងហាណូយ ក៏ងាកមកធ្វើវិនិយោគជាមួយប្រទេសជិតខាង ក្បែរខ្លួន ដែលគ្មាននរណាក្រៅពីកម្ពុជានោះទេ។
- សម្រាប់ឆ្នាំ២០២១នេះ អ្នកស្រី គ្រោងប្រមូលទិញគ្រាប់ស្វាយចន្ទី ពីសហគមន៍កសិករ ចន្លោះ ៥០០តោន ទៅ ១០០តោន ដើម្បីកែច្នៃទៅជាផលិតផលសម្រេច ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនជប៉ុនTop planning ។ កាលពីឆ្នាំ២០២០ កន្លងទៅ សិប្បកម្មរបស់អ្នកស្រី អ៊ិន ឡៃហួត បានទិញគ្រាប់ស្វាយចន្ទីចំនួន ១០០តោនឯណោះពីកសិករក្នុងស្រុក៕
- នៅ ឆ្នាំ២០១៨ សមាគមស្វាយចន្ទីវៀតណាម បានចុះហត្ថលេខាលើអនុសាសនៈយោគយល់គ្នា MoU ជាមួយក្រសួងកសិកម្មកម្ពុជា ធ្វើយ៉ាងណាជំរុញការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាឱ្យបានដល់១លានតោននៅឆ្នាំ២០២៨។ តាមរយៈអនុសាសនៈនេះ គេត្រូវមានការវិនិយោគធំ និងពន្លាតផ្ទៃដីដាំដើមស្វាយចន្ទី នៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា នៅពេលចុះហត្ថលេខាលើអនុសាសនៈ កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីចំនួន តែប្រមាណ១០ម៉ឺនហិចតារ ដែលផ្តល់ទិន្នផលជាង១០ម៉ឺនតោនបន្តិច។ ដើម្បីសម្រេចមហិច្ឆតាដូចចែងក្នុងអនុសាសនៈ កម្ពុជាត្រូវពង្រីកផ្ទៃដាំដុះ មួយជាប្រាំ ពោលគឺ ៥០ម៉ឺនហិចតារ នៅឆ្នាំ២០២២ និង ត្រូវស្តាប់តាមការណែនាំរបស់អ្នកជំនាញវៀតណាម ដើម្បីបង្កើនទិន្នផល។ នៅវៀតណាម ស្វាយចន្ទីមួយហិចតារ ផ្តល់ផលប្រមាណពីរតោន ពោលគឺច្រើនជាងកម្ពុជាចំនួនពីរដង។
- វៀតណាមបានជំរុញ លើកទឹកចិត្ត ឱ្យកម្ពុជាបង្កើនការដាំដុះដើមស្វាយចន្ទី ដោយផ្តល់ជាគ្រាប់ពូជ និងបច្ចេកទេសដាំ។ វៀតណាមមិនខ្លាចនឹងធ្វើវិនិយោគនៅកម្ពុជាទេ ព្រោះសម្រាប់វៀតណាម កម្ពុជានឹងក្លាយជាប្រទេសអ្នកផ្គត់ផ្គង់ ដ៏ជាក់លាក់ហើយ នៅកៀកខ្លួនទៀត។ ចំណាយផ្នែកមធ្យោបាយដឹកជញ្ជូនខ្លី លុយក៏អស់តិច មិនបាច់ស្តុកទុកច្រើន ដូច្នេះ គ្រាប់ស្វាយចន្ទី នឹងរក្សាគុណភាពបានខ្ពស់ ប្រសើរជាងគ្រាប់ស្វាយចន្ទីឆៅ នាំចូលមកពីអាហ្វ្រិក។ នេះបើតាមការវិភាគរបស់ភ្នាក់ងារផ្តល់ប្រឹក្សាពាណិជ្ជកម្មកសិឧស្សាហកម្មអាហ្វ្រិក N'Kalo ប្រាប់វិទ្យុបារាំងអន្តរជាតិ ដោយអះអាងទៀតថា វៀតណាមទិញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃពីកម្ពុជាក្នុងតម្លៃខ្ពស់ រហូតដល់១.៥អឺរូក្នុងមួយគីឡូក្រាម ទល់នឹង០,៥-១អឺរ៉ូ មួយគីឡូក្រាម សម្រាប់គ្រាប់ស្វាយចន្ទីអាហ្វ្រិក។ ហេតុដូច្នេះហើយបានជាកសិករខ្មែរប្រឹងដាំស្វាយចន្ទីនោះ។
- ក្រៅពីកម្ពុជា វៀតណាមក៏កំពុងបង្កើនសកម្មភាពដូចគ្នាទីនៅឡាវ និងភូមាទៀត។ មានអ្នកប្រកួតប្រជែងថ្មី តើអាហ្វ្រិកគួរតែព្រួយបារម្ភទេ ? ទោះបីការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាបានស្ទុះឡើងខ្លាំងយ៉ាងណាក៏ដោយ ក៏ទីផ្សារមួយនេះទំនងជាគ្មានថ្ងៃចាល់ដែរ។ ៤៥%នៃគ្រាប់ស្វាយចន្ទីផលិតឬកែច្នៃរួច នៅអាស៊ី (វៀតណាមនិងឥណ្ឌា) មានប្រភពមកពី អាហ្វ្រិក។ តាំងពីពីរឆ្នាំមកនេះ កូដឌីវ័រ បានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ លំដាប់ទីមួយ ពិភពលោក ក្នុងបរិមាណ ៧០ម៉ឺនតោន (និងដល់៩០ម៉ឺនតោន បើគេបូកបញ្ជូលការនាំចេញដោយខុសច្បាប់ទៅប្រទេសហ្កាណា)។ ការនាំចេញរបស់កម្ពុជា បានកើនឡើងខ្លាំងមែន ៨៥% នៅរវាងពីឆ្នាំ២០១៧-២០១៩ ប៉ុន្តែក្នុងបរិមាណនាំចេញបានត្រឹម២០ម៉ឺនតោន ពោលគឺ១២%នៃការនាំចូលរបស់វៀតណាម កម្ពុជានៅជាតួអង្គតូចតាច ទេ។ ប៉ុន្តែបើកម្ពុជា ដែលក្លាយជាប្រទេសអ្នកផ្គត់ផ្គង់ ដ៏សំខាន់ សម្រាប់វៀតណាម អាចដំឡើងផលិតផលដល់ ៥០ម៉ឺនតោនក្នុងពេលឆាប់ៗ នោះទើបអាហ្វ្រិកចាប់បារម្ភនឹងការប្រកួតប្រជែងនៅលើទីផ្សារ។ តែដោយហេតុថា អាហ្វ្រិកក៏ចាប់ផ្តើមកែច្នៃគ្រាប់ស្វាយចន្ទីដោយខ្លួនឯង កាន់តែច្រើនឡើងៗ ជាលំដាប់ដែរនោះ អាហ្វ្រិកនឹងលែងសូវរំពឹងតែលើការនាំចេញ ទៅអាស៊ីទៀតហើយ៕
- ក្រុមហ៊ុន Camcashew ដែលជាក្រុមហ៊ុនក្នុងស្រុក នៅថ្ងៃទី៦ ខែធ្នូ បានចុះអនុស្សរណៈយោគយល់ ជាមួយក្រុមហ៊ុន Naroo Marine Company របស់កូរ៉េខាងត្បូង ដើម្បីផ្គត់ផ្គង់ គ្រាប់ស្វាយចន្ទី ចំនួន ១ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីនាំចេញទៅទីផ្សារកូរ៉េខាងត្បូង។ ក្រុមហ៊ុននេះ នឹងផ្គត់ផ្គង់ចន្ទីដែលបកសម្បកហើយ និងមានទុកបម្រុងប្រមាណ ១០០លានដុល្លារ។
- ក្រុមហ៊ុន Camcashew គឺជាការវិនិយោគរួមរវាងវិនិយោគិនក្នុងស្រុក និងក្រុមហ៊ុនម៉ាឡេស៊ី ។ ក្រុមហ៊ុនបម្រុងទុនវិនិយោគ ១០០ លានដុល្លារ ក្នុងការប្រតិបត្តិការគម្រោងទិញចន្ទីពីកម្ពុជា ក្នុងនោះរួមមានការចំណាយមួយផ្នែកធំក្នុងការទិញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃចំនួន ៤ម៉ឺនតោន សម្រាប់ការកែច្នៃ ដែលតាមការប៉ាន់ប្រមាណត្រូវចំណាយ ៨០ លានដុល្លារ និងផ្នែកដែលនៅសល់នឹងចំណាយលើម៉ាស៊ីនកែច្នៃ និងទិញដីទំហំ ៤០០ ហិកតានៃការដាំដុះស្វាយចន្ទីផ្ទាល់របស់ខ្លួន។ ក្រុមហ៊ុននឹងចាប់ផ្តើមផ្គត់ផ្គង់ទៅកូរ៉េ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨តទៅ។
- សារៈប្រយោជន៍ ៦ បានពីការបរិភោគ គ្រាប់ស្វាយចន្ទី
- ១.ជួយគ្រប់គ្រងទម្ងន់របស់អ្នក គ្រាប់ស្វាយចន្ទី ជាគ្រាប់ធញ្ញជាតិ មានប្រយោជន៍ដល់ការគ្រប់គ្រងទម្ងន់។ ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីអាហារបំប៉នសុខភាពអាមេរិច បានរកឃើញថាស្ត្រី ដែលកម្រទទួលទានគ្រាប់ធញ្ញជាតិ មានអត្រានៃការឡើងទម្ងន់ ជាងស្ត្រីដែលបរិភោគ គ្រាប់ធញ្ញជាតិ ២ ឬ ច្រើនដងក្នុងមួយសប្តាហ៍។ អ្នកស្រាវជ្រាវសន្និដ្ឋានថាការញ៉ាំគ្រាប់ធញ្ញជាតិ មិននាំឱ្យឡើងទម្ងន់ទេ ហើយវាអាចជួយរក្សាទម្ងន់ឱ្យមានសុខភាពល្អទៀតផង។ វាជួយឱ្យអ្នកឆាប់មានអារម្មណ៍ឆ្អែត និង ជួយរក្សាកំដៅនៅរាងកាយ ដែលអាចជួយជំរុញដល់ការរំលាយអាហារផង។
- ២.ជួយដល់សុខភាពឆ្អឹង គ្រាប់ស្វាយចន្ទី គឺជាប្រភពអាហារសំបូរសារធាតុទង់ដែង ដែលជួយដល់ឆ្អឹង និងកាត់បន្ថយនៃកើនឡើងហានិភ័យនៃជំងឺពុកឆ្អឹង។ មនុស្សពេញវ័យអាយុពី ១៩ ឆ្នាំឡើងទៅ តម្រូវឱ្យទទួលទានទង់ដែង ៩០០ មីក្រូក្រាមក្នុងមួយថ្ងៃ ហើយ គ្រាប់ស្វាយចន្ទី២៨ក្រាម មានផ្ទុកទង់ដែង ៦២២ មីក្រូក្រាម។ ព្រោះវាជួយក្នុងការបញ្ចូលជាតិកាល់ស្យូមចូលទៅក្នុងឆ្អឹង។ ម៉ង់ហ្គាណែស ដែលជាសារធាតុរ៉ែមួយទៀតនៅក្នុងគ្រាប់ស្វាយចន្ទី រួមផ្សំជាមួយ កាល់ស្យូម និងទង់ដែងក៏អាចការពារជំងឺពុកឆ្អឹងផងដែរ។
- ៣.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ក្រៅពីមានផ្ទុកបរិមាណទង់ដែងខ្ពស់ គ្រាប់ស្វាយចន្ទី ក៏មានផ្ទុកស័ង្កសី ។ រ៉ែនេះមានសារសំខាន់សម្រាប់ការអភិវឌ្ឍកោសិកាប្រព័ន្ធភាពស៊ាំ និង ផលិតអង់ស៊ីមប្រឆាំងអុកស៊ីតកម្ម។ គ្រាប់ចន្ទីប្រមាណ ២៨ ក្រាម ផ្តល់ ស័ង្កសីបាន ១.៦ មីលីក្រាម។ ស្ត្រីត្រូវការ សារធាតុ ស័ង្កសីប្រមាណ ៨មីលីក្រាម ហើយ បុរសត្រូវការ សារធាតុ ស័ង្កសីប្រមាណ ១១ មីលីក្រាមក្នុងមួយថ្ងៃ។
- ៤ ល្អចំពោះសុខភាពបេះដូង គ្រាប់ស្វាយចន្ទីរល្អបំផុតសម្រាប់បេះដូងដោយសារតែវាមិនមានកូឡេស្តេរ៉ុល កាត់បន្ថយសម្ពាធ និងផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយបន្ថយការប្រឈមនឹងបញ្ហាបេះដូង។ វត្តមានម៉ាញ៉េស្យូមជួយបង្កើតអត្រាការរំលាយអាហារ ជួយបញ្ចុះសម្ពាធឈាម និងបង្ការការកើតជំងឺគាំងបេះដូងទៀតផង។ វាក៏សំបូរទៅដោយរ៉ែ វីតាមីន ដែលល្អសម្រាប់សុខភាពបេះដូងផងដែរ។
- ៥. កាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ការទទួលទានគ្រាប់ស្វាយចន្ទីជារៀងរាល់ថ្ងៃ អាចជួយបន្ថយហានិភ័យនៃជំងឺគ្រួសក្នុងថង់ទឹកប្រមាត់។ នៅក្នុងការសិក្សាលើស្ត្រីជាង ៨០.០០០ នាក់ បង្ហាញថា ការបរិភោគគ្រាប់ធញ្ញជាតិដូចជាគ្រាប់ស្វាយចន្ទីជាដើម កាត់បន្ថយហានិភ័យ នៃការវិវត្តទៅរកជំងឺគ្រួសក្នុងថង់ទឹកប្រមាត់បាន ២៥ ភាគរយ។ អ្នកដែលបរិភោគគ្រាប់ធញ្ញជាតិ ពិសេសចន្ទីឲ្យបាន ១៥០ ក្រាម ក្នុង១សប្តាហ៍ មានសុខភាពល្អ ជៀសផុតពី ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ជាងអ្នកបរិភោគតិចជាងនេះ។
- ៦. បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម ហេតុផលមួយផ្សេងទៀតដែលអ្នកគួរតែញ៉ាំគ្រាប់ស្វាយចន្ទី គឺវាជួយបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម។ នេះដោយសារតែវាមិនមានកូឡេស្តេរ៉ុល ហើយក៏មានជាតិស្ករទាបថែមទៀត ដែលអាចក្លាយទៅជាអាហារសម្រន់ដ៏មានសុវត្ថិភាពសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។
- ការកែច្នៃ៖ ក្នុងអំឡុងពេលពិនិត្យសកម្មភាពកែច្នៃ លោកស្រី អ៊ិន ឡៃហួត បានរៀបរាប់ជូនឯកឧត្តមរដ្ឋមន្រ្តី បានជ្រាបអំពីសវតា បច្ចុប្បន្នភាព ទិសដៅអនាគតរបស់សិប្បកម្ម និងបញ្ហាប្រឈមនាពេលកន្លងមក។ ដោយមានការជួយជ្រោមជ្រែងពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Top Planning Japan (TPJ) បានចុះអនុសារណៈយោគយល់គ្នា (MOU) ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចជាការសាកល្បង។ MOU នេះមានគោល បំណងលើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទីស្រស់ និងផ្តល់តម្លៃខ្ពស់ដល់កសិករក្នុងតំបន់ និងកសិករដែលបានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ធានាគុណភាព និងសុវត្ថិភាពគ្រាប់ស្វាយចន្ទី បង្កើតឱកាសការងារ និងប្រាក់កម្រៃសមរម្យដល់ស្រ្តី និងយុវជននៅក្នុងសហគមន៍ និងលើក កម្ពស់សមត្ថភាពប្រកួតប្រជែងទាំងនៅលើទីផ្សារនៅក្នុងតំបន់ និងទីផ្សារអន្តរជាតិ។
- បច្ចុប្បន្នសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ១០តោន/ខែ។ លទ្ធផលនៃការអនុវត្ត MOU និងដោយមានកិច្ចសហការល្អជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម ធ្វើឲ្យគ្រាប់ស្វាយចន្ទីកែច្នៃរួចបានបង្ហាញខ្លួននៅលើទីផ្សារជប៉ុននាពេលថ្មីៗនេះ។ ជាក់ស្តែង នៅថ្ងៃទី០៧ ខែឧសភា សិប្បកម្មគ្រាប់ស្វាយចន្ទីជ័យសំបូរ បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួន ៧តោនទៅកាន់ប្រទេសជប៉ុនសម្រាប់លើកទី១ ហើយលើកទី២ គឺនៅថ្ងៃនេះតែម្តងមានចំនួន ៩តោន បានដាក់ចូលក្នុងទូកុងទីន័ររួចរាល់ គ្រោងនាំចេញនៅថ្ងៃទី១៧ ខាងមុខ ហើយសង្ឃឹមថាផលិតផលខ្មែរនេះនឹងទៅដល់ទីក្រុង OSAKA នៅថ្ងៃទី១៥ ខែកក្កដា។ លោកស្រីបានបញ្ជាក់ជូនថាសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ គ្រោងនាំចេញក្នុងបរិមាណ ៩តោន ជារៀងរាល់ខែ ហើយបរិមាណនេះនឹងមានការកើនឡើងតាមការបញ្ជាទិញពីទីផ្សារជប៉ុននាពេលអនាគត។ ក្រៅពីទីផ្សារអន្តរជាតិ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានផ្គត់ផ្គងឲ្យទីផ្សារក្នុងស្រុកដូចជាសហករណ៍សរីរាង្គខ្មែរ លក់ដុំ លក់រាយជូនអតិថិជនទៅតាមបណ្តាខេត្ត និងតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក។
- ប្រទេសវៀតណាម ៖ ការប្រើបច្ចេកវិទ្យាដ៏ទំនើបក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីដោយចំណាយតិចនោះ គឺជាហេតុផលមួយដែលវៀតណាមបានក្លាយជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីជាប់លំដាប់ថ្នាក់លេខ១ នៅលើពិភពលោក ។ការកែច្នៃគ្រាប់ស្វាយចន្ទី គឺស្ថិតក្នុងចំណោមឧស្សាហកម្មកម្រមួយដែលបានផលិតឡើងដោយម៉ាស៊ីនរបស់វៀតណាម និងមានអំណោយផងដែរ ។ ម៉ាស៊ីននោះអាចកែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយគុណភាពខ្ពស់ និងមានតម្លៃទាបទៀតផង ។
- កាលពីអតីតកាល សហគ្រាសវៀតណាមធ្លាប់ប្រើម៉ាស៊ីនដែលនាំចូលថ្លៃមកពីប្រទេសអីុតាលី ដើម្បីកែច្នៃផលិតផលនេះក្នុងតម្លៃខ្ទង់ប្រមាណជា២៧.០០០អឺរូ ព្រមទាំងទិញសម្ភារបរិក្ខារថ្លៃៗថែមទៀត ហើយត្រូវចំណាយទៅលើថ្លៃផលិតកម្មខ្ពស់ ។ ម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទីមានប្រភពសំខាន់ៗមកពីប្រទេសចិន អីុតាលី និងឥណ្ឌា ។ ទោះជាយ៉ាងណា ការនាំចូលម៉ាស៊ីនទាំងនោះត្រូវបានជំនួសមកវិញដោយផលិតផលដែលផលិតនៅក្នុងស្រុកវិញ ។ បច្ចុប្បន្ន ម្ចាស់សហគ្រាសវៀតណាមបានចំណាយត្រឹមតែ ២៥០លានដុង (១១,០០០ ដុល្លា ) ប៉ុណ្ណោះសម្រាប់ម៉ាស៊ីនដែលផលិតក្នុងស្រុក ។
- ដើម្បីបង្កើនការប្រកួតប្រជែងឱ្យកាន់តែខ្លាំងឡើង អ្នកកែច្នៃគ្រាប់ស្វាយចន្ទី ស្វែងយល់ថា ពួកគេចាំបាច់ត្រូវបន្ធូរបន្ថយក្នុងការពឹងផ្អែកតែលើការនាំចូលម៉ាស៊ីនពីបរទេស ។ អគ្គនាយក្រុមហ៊ុន Khuon May Viet (Viet Prototype) លោក Nguyen Xuan Khoi បានកត់សម្គាល់ថា ៖ « ម៉ាស៊ីនដែលផលិតនៅវៀតណាម ត្រូវប្រើ៨ដំណាក់កាលក្នុងចំណោមដំណាក់កាលកែច្នៃទាំង៩ ។ ចំណុចនេះអនុញ្ញាតឲ្យសហគ្រាសអាចសន្សំសំចៃបានដល់ទៅរាប់ប៊ីលានដុង និងអាចកាត់បន្ថយការចំណាយបានច្រើនទៀតផង ។ តម្លៃផលិតផលដែលផលិតក្នុងស្រុក គឺស្មើនឹង៥០% ទៅ៨០% នៃការនាំចូល » ។
- ម្យ៉ាងទៀត ម៉ាស៊ីនដែលផលិតក្នុងប្រទេសនោះ គឺមិនអន់ជាងផលិតផលដែលយកមកពីបរទេសឡើយ ។ ករណីខ្លះ ម៉ាស៊ីនរបស់វៀតណាមល្អជាងផលិតផលអុីតាលី និងឥណ្ឌាទៅទៀត ។ ជាក់ស្តែង ម៉ាស៊ីនវៀតណាមមានភាគរយនៃការជម្រុះសម្បកគ្រាប់ស្វាយចន្ទី ខ្ពស់ជាងម៉ាស៊ីនរបស់អីុតាលី ។ ឥណ្ឌា គឺជាប្រទេសមួយស្ថិតក្នុងចំណោមបណ្តាប្រទេសដែលប្រើបច្ចេកវិទ្យាកែច្នៃគ្រាប់ស្វាយ ចន្ទីទំនើប ហើយក៏ជាអ្នកផ្គត់ផ្គង់ម៉ាស៊ីនដល់វៀតណាមនោះ ក៏បានទិញម៉ាស៊ីនពីវៀតណាមទៅប្រើវិញដែរ ។ ទោះជាយ៉ាងណា គេព្យាករថា វៀតណាមអាចកែច្នៃគ្រាប់ស្វាយចន្ទីបានចំនួន១,៣លានតោនក្នុងមួយឆ្នាំ ៕