Friday, March 29, 2024

ចលនាទន្រ្ទានដីព្រៃ ខេត្ត មណ្ឌលគីរី

ដែនជម្រកសត្វព្រៃភ្នំណាមលៀរ (អង់គ្លេស: Phnom Namlear (ឬ Nam Lyr) Wildlife Sanctuary) គឺជាតំបន់ការពារដែនជម្រកសត្វព្រៃមួយ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ1993 ស្ថិតនៅក្នុងខេត្តមណ្ឌលគីរី នាភាគខាងត្បូងឆៀងខាងកើតប្រទេសកម្ពុជា នៅជិតភូមិ១ ឃុំប៊ូស៊្រា ជិតស្រុកពេជ្រាដា ជាប់ព្រំដែនវៀតណាម។ ដែនជម្រកសត្វព្រៃនេះ គ្របដណ្តប់លើផ្ទៃក្រឡា 509.57គម2 លាតសន្ធឹងលើរយៈកម្ពស់ 320-1070ម ។ តំបន់នេះ កំពុងរងការគំរាមកំហែងដោយបទល្មើសកាប់ព្រៃឈើខុសច្បាប់ 

RFA Khmer សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ទាមទារ​យុត្តិធម៌​ករណី​អាជ្ញាធរ​ដុត​ផ្ទះ​ពលរដ្ឋ ២ខ្នង និង​វិហារ ១ខ្នង


ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ចំនួន ៧​ភូមិ រស់​នៅ​ខេត្ត​មណ្ឌលគិរី​ ទាមទារ​រក​យុត្តិធម៌ ករណី​អាជ្ញាធរ​ខេត្ត​នេះ បាន​ដុត​បំផ្លាញ​ផ្ទះ​ចាំ​ចម្ការ​របស់​ពលរដ្ឋ​អស់ ២​ខ្នង និង​ដុត​វិហារ​សាសនា​គ្រិស្ត ១​ខ្នង​ទៀត ។ ពួកគាត់​អះអាង​ថា ចំណាត់ការ​របស់​អាជ្ញាធរ​ខ្វះ​តម្លាភាព​ និង​បំពាន​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ប្រើ​ប្រាស់​ដីធ្លី ធនធាន​ធម្មជាតិ​តាម​បែប​ប្រពៃណី។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ទាំង​នោះ រស់​នៅ ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កំពុង​ពិភាក្សា​គ្នា ករណី​អាជ្ញាធរ​ដុត​បំផ្លាញ​ផ្ទះ​ចាំ​ចម្ការ​របស់​ពលរដ្ឋ ២​គ្រួសារ និង ​វិហារ​សាសនា​គ្រឹះ ​១ ខ្នង​ទៀត ដោយ​ចោទ​ពលរដ្ឋ​ថា សាងសង់​លើ​ដី​ព្រៃ​អភិរក្ស​ខុស​ច្បាប់។ ប្រជា​សហគមន៍​ថា អាជ្ញាធរ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​តែ​ពលរដ្ឋ​តូចតាច​ តែ​មិន​ហ៊ាន​ស៊ើប​អង្កេត និង​អនុវត្ត​ច្បាប់ លើ​បុគ្គល​មាន​លុយ​មាន​អំណាច ​រួម​ទាំង​អាជ្ញាធរ​ខិលខូច ដែល​គប់គិត​គ្នា រំលោភ​បំពាន​ដី​ព្រៃ​អភិរក្ស​ ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ​ខុសច្បាប់​នោះ​ទេស។ តំណាង​សហគមន៍​ជាតិ​ដើម​ភាគ​តិច​ព្នង​ឃុំ​ប៊ូស្រា លោក ក្លាង ថូល ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​​ថ្ងៃ​ទី ២៥ មីនា ថា អាជ្ញាធរ​បាន​ទៅ​ដុត​បំផ្លាញ​ផ្ទះ​ចម្ការ​របស់​ពលរដ្ឋ ២​ខ្នង ដោយ​ចោទ​អ្នកភូមិ​ថា សាងសង់​ផ្ទះ ក្នុង​តំបន់​ការពារ​ធម្មជាតិ។



លោក​ថា ជនជាតិ​ដើម​ភាគ​តិច​មាន​ទម្លាប់​ធ្វើ​ចម្ការ​វិល​ជុំ​ និង​សង់​ផ្ទះ​ចាំ​ចម្ការ​ក្នុង​ព្រៃ​តាំង​ពី​ដើម​រៀង​មក អាជ្ញាធរ​គួរតែ​ជូន​ដំណឹង​ប្រាប់​ពលរដ្ឋ​ជា​មុន មិន​គួរ​ទៅ​ដុត​បំផ្លាញ​ដូច្នេះ​ទេ។

លោក ក្លាង ថូល៖ «មាន​លុយ​ណា​ទៀត ទិញ​ចាន​ឆ្នាំង សម្ភារៈ​ហ្នឹង ភួយ អង្ករ​ខោ​អាវ​ហ្នឹង​ មាន​លុយ​ណា​ទៀត ដំឡូង​អស់​ហើយ ស្អីៗ អស់​ដែរ។ អាហ្នឹង​ហើយ យើង​កំពុង​បាក់​ទឹក​ចិត្ត​ ទាមទារ​ឱ្យ​ពួក​គាត់​សង»។

កាល​ពី​ថ្ងៃ​ទី១៩ មីនា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​បង្កើត​ក្រុម​ការងារ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ ឋិត​ក្នុង​ស្រុក​ពេជ្រាដា និង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។

ប្រធាន​ក្រុម​ការងារ​ដឹកនាំ​យុទ្ធនាការ​នេះ គឺ​អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក ងិន សុវិមាន និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ រួម​ទាំង​ស្នងការ​នគរបាល និង​កង​រាជ​អាវុធហត្ថ និង​តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី។

នៅ​ថ្ងៃ​ទី១៩ មីនា ដដែល​នោះ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ដុត​បំផ្លាញ​ផ្ទះ​ចាំ​ចម្ការ​របស់​ពលរដ្ឋ​ និង​ចាប់ខ្លួន​ពលរដ្ឋ​មួយ​ចំនួន​ដាក់​ពន្ធនាគារ ក៏​ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​បង្ហាញ​តួលេខ​ជាក់​លាក់​ពី​លទ្ធផល នៃ​ការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ឡើយ​ទេ គិត​មក​ទល់​ពេល​នេះ។ លើស​ពី​នេះ​ទៀត​អាជ្ញាធរ​បាន​ហាម​​ឃាត់​មិន​ឱ្យ អ្នក​ភូមិ​អាស្រ័យផល និង​ធ្វើ​ចម្ការ​ក្នុង​តំបន់​មួយ​ចំនួន ដោយ​លើក​ហេតុផល​ថា ​ពលរដ្ឋ​បាន​កាប់​រុករាន​ ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់។ លោក ក្លាង ថូល បន្ថែម​ថា ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ០៧ ភូមិ​នឹង​លើក​គ្នា​តវ៉ា​ទ្រង់​ទ្រាយ​ធំ​នៅ​សាលា​ខេត្ត​មណ្ឌលគិរី ប្រសិន​បើ​អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ ករណី​ដុត​បំផ្លាញ​ផ្ទះ​របស់​ពលរដ្ឋ រួម​ទាំង​វិហារ​សាសនា​គ្រិស្ត ១ខ្នង និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ។ លោក​ថា អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពលរដ្ឋ ៦នាក់ ដោយ​ដោះលែង​វិញ​ ៤នាក់ និង ២នាក់​ផ្សេង​ទៀត ត្រូវ​ជាប់​ពន្ធនាគារ​ ដោយ​ចោទ​ពី​បទ​ឈូស​ឆាយ​ទន្ទ្រាន​ធនធាន​ធម្មជាតិ។ លោក ក្លាង ថូល៖ «ពួកគាត់​មាន​បំណង​ដក​ហូត ដី​របស់​ពលរដ្ឋ​ ដើម្បី​ឱ្យ​ក្រុមហ៊ុន និង​ឧកញ៉ា ពួក​យើង​នឹង​តវ៉ា​ម្តង​ទៀត»។ វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន និង​អ្នកនាំពាក្យ​សាលា​ខេត្ត​នេះ លោក ជាក់ ម៉េងហ៊ាង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៥ មីនា។ ថ្មីៗ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​ជូន​ដំណឹង​ស្ដីពី​ការ​ទប់ស្កាត់​ និង​បង្ក្រាប​ការ​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ ក្រសួង​រក​ឃើញ​ថា មាន​សកម្មភាព​កាប់​គាស់ រុករាន និង​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ បំពាន​នឹង​ច្បាប់​ដោយ​កំពុង​ប្រើប្រាស់​ដីធ្លី​ស្ថិត​ក្នុង​ដំណើរការ​នីតិ​វិធី​របស់​តុលាការ។

មណ្ឌលគីរី៖ ជនជាតិ ព្នង/ ពូនង/ ភ្នង ១៣០ គ្រួសារ ប្តឹងទៅ មេធំរបស់នៅ បរទេស ថា អាជ្ញាធរខ្មែរ ដុតផ្ទះសម្បែង រំលោភដីភូមិស្រុកពួកគេ ប្រមាណ ២៥៥ ហិចតា ដែលមានជំលោះ ជាពិសេស ប្តឹងរឿង ដុត ព្រះវិហារគ្រឹស្តិ របស់ពួកគេ ១ ខ្នងចោល។ ជនជាតិ ព្នង នៅមណ្ឌលគីរីនេះ ប្រកាសថាមានប្រជាជនជិត ៥០,០០០ នាក់ ដែលជាតួរលេខ មិនធម្មតាផង ក៍ជាតួរលេខដែលបួកបញ្ចូល ជនជាតិផ្សេងៗមកផង ដើម្បី យកឧត្តមភាព។ ភ្នងជារដ្ឋមួយ ដែលចូលរណបជាមួយ ចម្ប៉ា រួចហើយ ចម្ប៉ា យកទាំងទឹកដីចម្ប៉ា ទាំងទឹកដី វៀតណាម និង ភ្នង ទៅដាក់ ក្រោម ប្រទេសសៀម ឆ្នាំ ១៧០០ នេះជាប្រភពជំលោះរហូតដល់សព្វថ្ងៃ ។

លោក អ៊ាង សុផល្លែត បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់ ឱ្យ​បាន​១០០ ភាគរយ​ ដោយ​គ្មាន​ការ​លើក​លែង និង​បញ្ចប់​វប្បធម៌​ធ្វើ​កិច្ច​សន្យា។ បន្ថែម​ពី​នេះ​ទៀត អាជ្ញាធរ​ត្រូវ​មោឃភាព​ចោល​រាល់​លិខិត​ស្នើ​សុំ​កាន់​កាប់​ដីធ្លី លិខិត​ផ្ទេរ​កាន់​កាប់ និង​លិខិត​ទិញ​លក់ ក្នុង​តំបន់​ការពារ​ធម្មជាតិ។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ហាក់​រញ៉េរញ៉ៃ​ និង​គ្មាន​ប្រសិទ្ធភាព​យូរ​អង្វែង​នោះ​ទេ។ រីឯ​បុគ្គល​មាន​លុយ​មាន​អំណាច ដែល​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​ខុស​ច្បាប់​អាជ្ញាធរ​​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា​នោះ​ទេ។

លោក ប៉ែន ប៊ុណ្ណារ៍៖ «អាជ្ញាធរ​ស្ថាប័ន​តុលាការ​ក៏​ដោយ​ ការ​ចាត់​វិធានការ​ធនធាន​ធម្មជាតិ គ្មាន​តម្លាភាព អ្នក​យក​ដី​ភ្នំ គ្មាន​ការ​បង្ក្រាប​ទេ។ បើ​បង្ក្រាប​គឺ​ត្រូវ​បង្ក្រាប​ទូទៅ​ឱ្យ​ស្មើ​ភាព​គ្នា»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា យុទ្ធនាការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​របស់​រដ្ឋាភិបាល មិន​មែន​ជា​រឿង​ថ្មី​ឡើយ​ដែល​អាជ្ញាធរ តែង​តែ​អនុវត្ត​ច្បាប់​តាម​តែ​បទ​បញ្ជា​ម្ដងម្កាល​រួច​ក៏​ស្ងាត់​ទៅ​វិញ។

ច្បាប់ស្ដីពីសិទ្ធិជនជាតិដើមភាគតិចមាត្រា១១ចែងថា ជន​ជាតិ​ដើម​មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​នូវ​ប្រពៃណី ទំនៀម​ទម្លាប់ ជា​វប្បធម៌​របស់​ខ្លួន​រួមមាន ការ​ថែរក្សា​ការពារ​ និង​អភិវឌ្ឍន៍​អ្វី​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​វប្បធម៌​ពី​អតីតកាល បច្ចុប្បន្ន អនាគត ដូចជា​តំបន់​បុរាណ​វិទ្យា និង​កន្លែង​ប្រវត្តិសាស្ត្រ ជាដើម៕


COMFREL
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តព្រះវិហារ ដែល​កំពុង​រត់​ពួន​ក្នុង​ព្រៃ គេច​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ គ្រោង​នាំ​គ្នា​ដើរ​កាត់​ព្រៃ​ឆ្លងដែន​ទៅ​សុំ​រដ្ឋាភិបាល​ថៃ​បោះ​ជុំរុំ​រស់នៅ​ទីនោះ ដើម្បី​ចិញ្ចឹម​ជីវិត និង​កូនៗ បាន​សិក្សា​រៀន​សូត្រ ប្រសិនបើ​អាជ្ញាធរ​ខេត្តព្រះវិហារ​មិន​ព្រម​ដោះ​លែង​ពលរដ្ឋ​ជាប់​ឃុំ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួក​គេ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្តព្រះវិហារ​សិក្សា​ស្រាវជ្រាវ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ។

RFA Khmer
ជនជាតិ​ដើម​ព្នង ៣​ភូមិ ព្រមាន​ធ្វើ​បាតុកម្ម​ដេក​នៅ​សាលា​ខេត្ត​មណ្ឌលគិរី បើ​អាជ្ញាធរ​មិន​ប្រគល់​ដី​សហគមន៍​ជូន​ពួកគាត់​វិញ​ទេ

ជនជាតិ​ដើម​ភាគតិច​ព្នង ៣ ភូមិ​ព្រមាន​ធ្វើ​បាតុកម្ម​ដេក​នៅ​ខាងមុខ សាលាខេត្ត​មណ្ឌលគិរី ប្រសិនបើ​អាជ្ញាធរ​មិន​ប្រគល់​ដី​សមូហភាព​សហគមន៍​ជូន​ពួកគាត់​ធ្វើ​ចម្ការ​វិល​ជុំ​ចិញ្ចឹម​ជីវិត និង​អាស្រ័យ​ផល​បែប​ប្រពៃណី​វិញ​ទេ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ឡាំម៉េះ ភូមិ​ពូចារ និង​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍ ទៅ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដើម្បី​ស្នើសុំ​ដី​ធ្វើ​កសិកម្ម​ប្រពៃណី​ចិញ្ចឹម​ជីវិត ដែល​ឋិត​ក្នុង​ផែនទី​បឋម​សហគមន៍។

សំណើ​នេះ​ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​ក្រសួងបរិស្ថាន​ថ្មីៗ​នេះ បាន​ដកហូត​ដីចម្ការ​វិល​ជុំ និង​ដី​អាស្រ័យ​ផល របស់​ពួកគាត់​អស់​រាប់ពាន់​ហិកតារ និង​បាន​ហាមប្រាម​មិន​ឱ្យ​ប្រជា​សហគមន៍​ធ្វើ​ចម្ការ​វិល​ជុំ តាម​បែប​ប្រពៃណី​តាំងពី​បុរាណកាល​មក។

តំណាង​សហគមន៍​ជាតិ​ដើម​ភាគតិច​ព្នង​ភូមិ​ពូលុ លោក ក្លាង ថូល ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​ជា​ការ​កាត់​ផ្តាច់​ឆ្នាំងបាយ​ពួក​លោក ដែល​មាន​ជីវភាព​ពឹងផ្អែក​ធ្វើ​ចម្ការ​ចិញ្ចឹមជីវិត។

លោក​ថា ប្រជា​សហគមន៍ រស់នៅ​ភូមិ​ពូលុ និង​ភូមិ​ឡាំម៉េះ មាន​ដីចម្ការ​ប្រើប្រាស់​ជាក់ស្តែង​ជិត ៤០០ គ្រួសារ (៣៩៥) ឋិត​ក្នុង​ព្រៃ​សហគមន៍​អាជ្ញាធរ​បែរជា​ហាមឃាត់​មិន​ឱ្យធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​។ រីឯ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិ​ពូចារ ជាច្រើន​គ្រួសារ​ទៀត​ក៏​កំពុង​ប្រឈម​បញ្ហា​ដូចគ្នា​ដែរ។

លោក ក្លាង ថូល៖ «ត្រៀម​តវ៉ា​បើ​ខាង​អាជ្ញាធរ​មិន​ដោះស្រាយ ជូន​ពលរដ្ឋ​ឱ្យ​ពលរដ្ឋ​ធ្វើស្រែ​ចម្ការ​បែប​ប្រពៃណី អាជ្ញាធរ​រក​ហូត​ពួកគាត់​មិន​សប្បាយចិត្ត​ទេ​។ ត្រៀម​តវ៉ា​ដេក​នៅ​សាលាខេត្ត យើង​ប្រជុំ​ព្រឹក​មិញ យើង​លើក​ដែរ»។

កាលពី​ថ្ងៃទី១១ មីនា តំណាង​គណៈកម្មការ​សហគមន៍ ​ភូមិ​ពូលុ និង​ភូមិ​ឡាម៉េះ ២២​នាក់ បាន​ផ្ដិតមេដៃ ដាក់​ញត្តិ​ស្នើ​ឱ្យ​អាជ្ញាធរ​ ស្រុក​ពេជ្រាដា និង​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ប្រគល់​ដី​សម្រាប់​ធ្វើ​ចម្ការ​វិល​ជុំ​ឋិត​ក្នុង​ដី​សមូហភាព​សហគមន៍ ស្របតាម​វិធាន​ប្រពៃណី​គ្រប់គ្រង​សហគមន៍​របស់​ខ្លួន មាន​ចែង​នៅ​មាត្រា ២៣ នៃ​ច្បាប់​ភូមិបាល។

ខ្លឹមសារ​ញត្តិ​បន្ថែម​ថា ភាព​យឺតយ៉ាវ​ចុះបញ្ជី​សមូហភាព ជា​ឱកាស​ឱ្យ​អ្នក​ខាងក្រៅ​ចូល​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ជា​បន្តបន្ទាប់ ស្រប​ពេល​ដែល​ក្រសួង​មហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ឯកភាព​ចុះបញ្ជី​ស្វ័យ​អត្តសញ្ញាណ និង នីតិបុគ្គល​ជូន​ប្រជា​សហគមន៍​រួចរាល់​ហើយ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលាខេត្ត​នេះ លោក ជាក់ ម៉េងហ៊ាង និង​តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី លោក សុង គឹមហេង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៧ មីនា។

ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​ជូនដំណឹង​ស្ដីពី​ការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។

លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់ ឱ្យ​បាន​១០០ ភាគរយ ដោយ​គ្មាន​ការលើកលែង​។ បន្ថែម​ពី​នេះ​ទៀត អាជ្ញាធរ​ត្រូវ​មោឃភាព​ចោល​រាល់​លិខិត​ស្នើសុំ​កាន់កាប់​ដីធ្លី លិខិត​ផ្ទេរ​កាន់កាប់ និង​លិខិត​ទិញ​លក់ ក្នុង​តំបន់​ការពារ​ធម្មជាតិ។

តែ​ទោះជា​យ៉ាងណា​ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរុំ យល់​ថា ទង្វើ​របស់​អាជ្ញាធរ និង​ក្រសួង​បរិស្ថាន មាន​ភាព​មិន​ប្រក្រតី​ច្រើន ក្នុង​ការ​អនុវត្ត​ច្បាប់​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ជួប​រឿង​អយុត្តិធម៌​ជា​ថ្មី​ទៀត។

លោកស្រី​ថា ជនជាតិ​ដើម​ភាគតិច​ធ្វើ​ចម្ការ​វិល​ជុំ​ក្នុង​ព្រៃ​សហគមន៍​តាំងពី​បុរាណកាល​មក ដែល​ឋិត​ក្នុង​ដំណើរការ​ចុះបញ្ជី​ដី​សមូហភាព។

លោកស្រី ភ្លឹក ភីរុំ៖ «គេ​មិន​អនុវត្ត​ច្បាប់​នៅ​កន្លែង​ផ្សេង គេ​អនុវត្ត​តែ​កន្លែង​ជនជាតិ​ដើម​ភាគតិច។ ខ្ញុំ​មិនបាន​ទុកចិត្ត​អាជ្ញាធរ​បរិស្ថាន ក្នុង​ការ​ការពារ​ព្រៃឈើ​ទេ មានតែ​ជនជាតិ​ដើម​ភាគតិច អាហ្នឹង​ហាក់ដូចជា ឱ្យ​យើង​មាន​បញ្ហា»។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក ប៊ី វ៉ាន់នី យល់​ថា ច្បាប់​ភូមិបាល​បាន​អនុញ្ញាត​ឱ្យ​ជនជាតិ​ដើម​ភាគតិច​បន្ត​ប្រើប្រាស់​ដី​របស់​ខ្លួន​ក្នុង​ពេល​រង់ចាំ​ចុះបញ្ជី​សមូហភាព។

លោក​ថា អាជ្ញាធរ​ខេត្ត និង​ក្រសួង​បរិស្ថាន​គួរ​ពិគ្រោះ​យោបល់​គ្នា​ជាមួយ​តំណាង​សហគមន៍ ដើម្បី​រក​ដំណោះស្រាយ​ជូន​ជនជាតិ​ដើម​ភាគតិច។

លោក ប៊ី វ៉ាន់នី៖ «កាលណា​វិធានការ​របស់​យើង ទៅ​ធ្វើ​ពេល​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​សប្បាយចិត្ត ប៉ះពាល់​ប្រពៃណី សហគមន៍​ជនជាតិ​ដើម​ភាគតិច គ្មាន​ទៅ​ដាំ​ស្រូវ និង​ធ្វើ​ចម្ការ​ទេ។ បើសិន​គាត់ ដកហូត​ធ្វើ​ឱ្យ​គាត់​មិនមាន​លទ្ធភាព​ចិញ្ចឹម​គ្រួសារ»។

ប្រជា​សហគមន៍ ​ភូមិ​ពូលុ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ បញ្ជី​ដី​សមូហភាព មាន​ទំហំ​ជាង ៨​ពាន់​ហិកតារ (៨.០០០) កាលពី​ឆ្នាំ ២០១៣ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ដី​ព្រៃ​សមូហភាព​នៅសល់​ជាក់ស្តែង ជិត ១​ពាន់​ហិកតារ (១.០០០) ប៉ុណ្ណោះ​។ រីឯ​ដី​ព្រៃ​សហគមន៍ ភូមិ​ឡាំម៉េះ មាន​ទំហំ​ជាង ៩​ពាន់​ហិកតារ (៩.០០០) មក​ទល់​ពេល​នេះ​នៅ​សល់​ជាង ១​ពាន់​ហិកតារ។

ប្រជា​សហគមន៍​អះអាង​ថា ការ​រួម​តូច​ព្រៃ​អភិរក្ស​ទាំងនេះ​ដោយសារ​ភាព​ធូររលុង​នៃ​ការអនុវត្ត​ច្បាប់ និង​អំពើពុករលួយ បណ្តែតបណ្តោយ​ឱ្យ​មាន​ការ​កាប់​ទន្ទ្រាន​ឈូស​ឆាយ​ព្រៃ​សហគមន៍ ពី​សំណាក់​ក្រុមហ៊ុន​ឯកជន អ្នក​មាន​អំណាច និង​ពលរដ្ឋ​ចំណូលស្រុក​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០១៣។

ព្រៃ​សហគមន៍​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ដែនជម្រកសត្វព្រៃ ​ភ្នំ​ណាមលៀរ គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន៕

SOK SODA មណ្ឌលគិរី៖ អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យបទល្មើសកាប់ព្រៃទន្ទ្រាន យកដីរដ្ឋធ្វើជាកម្មសិទ្ធិដែលបាននឹងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រដែល ជម្រកសត្វព្រៃភ្នំណាំលៀរ ស្ថិតនៅក្នុង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

Chan Born
មណ្ឌលគីរី៖ ជនជាតិ ព្នង/ ពូនង/ ភ្នង ១៣០ គ្រួសារ ប្តឹងទៅ មេធំរបស់នៅ បរទេស ថា អាជ្ញាធរខ្មែរ ដុតផ្ទះសម្បែង រំលោភដីភូមិស្រុកពួកគេ ប្រមាណ ២៥៥ ហិចតា ដែលមានជំលោះ ជាពិសេស ប្តឹងរឿង ដុត ព្រះវិហារគ្រឹស្តិ របស់ពួកគេ ១ ខ្នងចោល។ ជនជាតិ ព្នង នៅមណ្ឌលគីរីនេះ ប្រកាសថាមានប្រជាជនជិត ៥០,០០០ នាក់ ដែលជាតួរលេខ មិនធម្មតាផង ក៍ជាតួរលេខដែលបួកបញ្ចូល ជនជាតិផ្សេងៗមកផង ដើម្បី យកឧត្តមភាព។ ភ្នងជារដ្ឋមួយ ដែលចូលរណបជាមួយ ចម្ប៉ា រួចហើយ ចម្ប៉ា យកទាំងទឹកដីចម្ប៉ា ទាំងទឹកដី វៀតណាម និង ភ្នង ទៅដាក់ ក្រោម ប្រទេសសៀម ឆ្នាំ ១៧០០ នេះជាប្រភពជំលោះរហូតដល់សព្វថ្ងៃ ។

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ នៅជម្រកសត្វព្រៃភ្នំណាំលៀរ ខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ដែលបាននិងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រ ដែលជម្រកសត្វព្រៃភ្នំណាំលៀរ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

គួរជម្រាបថា ទាក់ទិនបទល្មើសទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ កម្លាំងសមត្ថកិច្ចក៏កំពុងបើកប្រតិបត្តិការបោសសម្អាត និងចាត់វិធានការច្បាប់ ចំពោះជនខិលខូចដែលធ្វើសកម្មភាពបែបនេះ នៅខេត្តពោធិ៍សាត់ផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា ធ្លាប់បានអះអាង និងដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធដែលចូលរួមប្រតិបត្តិការនេះ ត្រូវបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងព្រមានដល់អ្នកដែលនៅពីក្រោយខ្នងត្រូវដកខ្លួនចេញពីបន្ទាន់៕

សហគមន៍ការពារព្រៃឈើ បង្រ្កាបបទល្មើសព្រៃឈើ នៅតំបន់ដែនជំរកសត្វព្រៃភ្នំណាំលៀរ ជំនួសសមត្ថកិច្ចជំនាញ
(មណ្ឌលគិរី)៖​ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តមណ្ឌលគិរី បានសម្តែងនូវការកោតសរសើរ ដល់បងប្អូនប្រជាសហគមន៍ នៅស្រុកពេជ្រាដា ដែលពួកគាត់មាន ទឹកចិត្តក្លាហានបាននាំគ្នាស្ទាក់ឃាត់ ចាប់គោយន្ត របស់ជនជាតិវៀតណាម ចូលមកដឹកឈើ នៅក្នុងតំបន់ដែនជំរកសត្វព្រៃភ្នំណាំលៀរ រួមនិងវត្ថុតាងជាច្រើនទៀត បញ្ជូនមកកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់នៅដើមឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថាបងប្អូនសហគមន៍ការពារព្រៃឈើ នៅឃុំប៊ូស្រាក្នុងស្រុកពេជ្រាដា ពួកគាត់លែងមានជំនឿ ទៅលើការគ្រប់គ្រងរបស់មន្រ្តី ដែលការពារព្រៃឈើ ដែនជំរកសត្វព្រៃភ្នំណាំលៀរ ទៀតហើយព្រោះជាញឹកញាប់ពួកគាត់ មិនដែលឃើញមានមន្រ្តីគ្រប់គ្រងដែននេះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើស ដែលបានកើតឡើងក្នុងដែន របស់ខ្លួននោះឡើយ។ នៅពេលដែលពួកគាត់ដើរល្បាតម្តងៗ តែងតែឃើញក្រុមអ្នកកាប់អារ រំលំឈើនៅក្នុងដែនជំរកសត្វព្រៃ ខាងលើនេះ យ៉ាងអនាធិបតេយ្យ ហើយភាគច្រើនគឺសុទ្ធតែជនជាតិវៀតណាម ដឹកជញ្ជូនយ៉ាងគគ្រឹក គគ្រេងគ្មានការទប់ស្កាត់ ពីមន្រ្តីជំនាញឡើយ។

បងប្អូនសហគមន៍ទាំងអស់ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានសំណូមពរដល់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ជួយចាត់ចែងមន្រ្តីជំនាញ មកពីថ្នាក់លើឱ្យពិនិត្យមើល រាល់ការកើតមានបទល្មើស នៅក្នុងដែនព្រៃការពាររបស់រដ្ឋ ដែលមានទំហំផ្ទៃដីលាតសន្ធឹង ប្រមាណជា៥ម៉ឺនហិកតានេះផង បើពុំដូចនេះទេព្រៃឈើនេះអាចរិចរិលហិនហោច អស់មិនខាន ដោយសារលោក រ័ត្ន សុវណ្ណ នាយកគ្រប់គ្រងដែនជំរកសត្វព្រៃភ្នំណាំលៀរ គ្មានសមត្ថភាព ក្នុងការគ្រប់គ្រងរួមទាំងមន្ទីរបរិស្ថានខេត្ត ដែលជាអ្នកគ្រប់គ្រងផ្ទាល់ នៃដែនជំរកដ៍សំខាន់នេះ ផងដែរ។

សហគមន៍បានធ្វើការរិៈគន់ចំៗថាមេៗ មន្ទីរបរិស្ថានក៏អស់សមត្ថភាព ក្នុងការបង្រ្កាបបទល្មើសដែលបានកើតឡើង​ នៅទីនោះ ដែលព្រោះបច្ចុប្បន្ននេះ មន្រ្តីបំរើការនៅមន្ទីរបរិស្ថាន និងមន្រ្តីបំរើការនៅក្នុងដែនជំរកសត្វព្រៃភ្នំណាំលៀរ ភាគច្រើន ត្រូវជាបងប្អូនបក្ខពួកចាត់តាំងឡើង គ្រាន់តែទៅរកផលប្រយោជន៍ យកមកចែកគ្នាតែប៉ុណ្ណោះ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី០៦ ខែ០១ ឆ្នាំ២០១៦ នៅស្រុកអូររាំង ក្នុងដីព្រៃដែនជំរកសត្វព្រៃភ្នំណាំលៀរ សហគមន៍ការពារព្រៃឈើ បានឃាត់ចាប់គោយន្តដឹកឈើ ចំនួន០២គ្រឿង​ រណាយន្តចំនួន០៤គ្រឿង ម៉ូតូ១គ្រឿង រួមទាំងឈើហ៊ុបមូលមួយចំនួនធំ ត្រូវបានសហគមន៍បញ្ជូនមកកាន់ជំនាញ រដ្ឋបាលព្រៃឈើខេត្ត និងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់។

ទាក់ទងករណីនេះលោក រ័ត្ន សុវណ្ណ នាយកដែនដែនជំរកសត្វព្រៃភ្នំណាំលៀរ លោកបានប្រាប់ថាគោយន្ត និងវត្ថុតាង ដែលសហគមន៍ឃាត់ចាប់នោះ គឺនៅក្នុងដីរដ្ឋបាលព្រៃឈើ។ មន្រ្តីរដ្ឋបាលព្រៃឈើ បាននិយាយតបថានេះ គឺជារឿងឆ្លើយដាក់គេដាក់ឯង តែប៉ុណ្ណោះ៕

Saturday, March 23, 2024

ឧទ្យាន​ជាតិ «​ភ្នំ​គូលែន​»​


ការផ្សាយលើកទី ២ ទាក់ទង ចលនាបះបោរ ដណ្តើមដីព្រៃ ឬ ទឹកដីដូនតា កួយ នៅព្រះវិហារ ២០២៤ 
ការផ្សាយលើកទី ១៖ Sep 2, 2022 ទាក់ទងនឹងចលនាបះបោររបស់ ខឹម វាសនា តាំងខ្លួនគ្រួសីល្ប័ភ្នំគូលេន

គូលេន Kulennagara ជាអតីតរាជធានីដ៍បុរាណ មានអាយុ ស្រប៉ាលៗជាមួយ នឹង ​Vijaya ក្រុងពិជ័យ ឬ វិជ័យ របស់ ចម្ប៉ា Champa ។យោងតាមផែនទីប្រវត្តិសាស្រ្ត ចម្ប៉ាគ្រប់គ្រងទាំងស្រុក លើរដ្ឋនៅភ្នំគូលេននេះ របៀបជា សាសនាហិណ្ឌូរបស់ ឥណ្ឌា ដូចចម្ប៉ាដែរ។ គូលេន មកពី ភាសាសំស្រឹ្តក លឹង្គបុរា ដែលត្រូវគ្នាជាមួយ រដ្ឋមួយនៅ ម៉ាឡេ/ ឥណ្ឌូនេស៊ី គឺ លឹង្គតាន់ /កាឡិនតាន់ Kalentan. និងត្រូវជាមួយ មហាអំណាចធំនៅ ឥណ្ឌា ឈ្មោះថា ក្លឹង Galingar គឺ លឹង្គ នេះឯង។ រហូតឆ្នាំ ៨០២ ទើប នគរខ្មែរ ប្រកាសឯករាជ្យ ចេញពី ចាម ជ្វា Champa- and Java គ្រាដែល ចាម គេប្រកាសបង្ក់់ើតរដ្ឋ ឆ្នាំ ១៩២ នៃ គ.ស។


 ផ្លែគូលេន មានលក្ខណៈស្រដៀង ពងស្វាស របស់មនុស្ស !! នៅជ្រោះមាន ឆ្លាក់លឹង្គ ១០០០ !


ទំព័រនេះ ខ្ញូំសូមធ្វើការសង្ខបដូចតទៅ៖  ជ័យវរ្ម័នទី ១  បង្រួបបង្រួម ចេនឡាទឹក និង ចេនឡាគោក ។ជ័យវរ្ម័នទី ២ រំដោះជាតិ អាណាចក្រខែ្មរ ចេញពី អាណានិគម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។ ជ័យវរ្ម័នទី ៣  រក្សាសន្តិភាព រក្សាទឹកដីក្នុងនគរ ។


 ជ័យវរ្ម័នទី ៤ រំដោះជាតិចេញពី អាណានិគមចាម (ចម្បារ) ។ ជ័យវរ្ម័នទី ៥  រំដោះជាតិចេញពី អំណាចពួក សៀម ថៃ គឺភៀសខ្លួនពី តំបន់គ្រប់គ្រងពួក សៀម ចូលមក បន្ទាយស្រី កោះកេរ្តិ។ ជ័យវរ្ម័នទី ៦ ភៀសខ្លួន ពីសៀម ដូចស្តេច ជ័យវរ្ម័នទី ៥ ដែរ។ ជ័យវរ្ម័នទី ៧ រំដោះជាតិចេញពី អាណានិគម ចម្បារ និង លើកទ័ពចូលគ្របគ្រងនគរចម្បារ បន្ទាប់ ដកទ័ពជាង ១ លាននាក់ថយមកវិញ ដោយសារ ចម្បារ សហការណ៍ជាមួយទ័ព ម៉ុងហ្គោលី។ ចៅ ពញ្ញាយ៉ាត ដករាជធានី ពី អង្គរវត្តមក ភ្នំពេញ ព្រោះ ទ៏ពសៀម ថៃ​មានកម្លាំងឈ្លានពានកម្ពុជា។

ផែនទី តំបន់ភ្នំ គូលេន


ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា  ការចាកចេញរបស់ប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងចម្ការជាមួយលោក ខឹម វាសនា នាភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកនេះគឺឃើញថា មានច្រើនជាងថ្ងៃមុនៗ បន្ទាប់ពីក្រុមការងារតំណាងឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន ០៦នាក់  បានធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស និងធានាអះអាងថា នឹងឱ្យប្រជាពលរដ្ឋស្នាក់នៅចម្ការនេះ  ចាកចេញទៅផ្ទះវិញឱ្យអស់ត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះរួចមក ប៉ុន្តែអាជ្ញាធរមិនទាន់ប្រាដកថា ចំនួនប្រជាពលរដ្ឋ ដែលកំពុងបន្តស្នាក់នៅក្នុងចម្ការនេះ មានប៉ុន្មានទៀតនោះទេ។ អ្នកដែលបានចេញមកព្រឹកនេះ ភាគច្រើនឃើញមនុស្សចាស់ៗ និងក្មេងតូចៗ ហើយមានសភាពស្លេកស្លាំង និងសុខភាពមិនសូវល្អ ដែលបញ្ហាទាំងនេះ បានធ្វើឱ្យអាជ្ញាធរមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងបន្តស្នាក់នៅក្នុងនោះ ព្រោះពួកគាត់នៅប្រមូលផ្តុំគ្នាច្រើន អាចប្រឈមនឹងឆ្លងជំងឺកូវីដផងដែរ។ រាយការណ៍ដោយ ឃុត សៅ អ្នកឆ្លើយឆ្លងព័ត៌មានAKP ប្រចាំខេត្តសៀមរាប ក្រសួងព័ត៌មាន - Ministry of Information អភិបាលស្រុកបន្ទាយស្រី៖ ប្រជាពលរដ្ឋដែលចេញពីកន្លែងស្នាក់នៅក្នុងចម្ការជាមួយ លោក ខឹម វាសនា មានសុខភាពស្លេកស្លាំង ជាពិសេសចាស់ៗ និងក្មេងតូចៗលោកអភិបាលស្រុកបង្ហាញថា ប្រជាពលរដ្ឋដែលបានចេញពីកន្លែងស្នាក់នៅក្នុងចម្ការជាមួយលោក ខឹម វាសនា នៅព្រឹកថ្ងៃនេះ ភាគច្រើនឃើញមនុស្សចាស់ៗនិងក្មេងតូចៗ ហើយមានជំងឺស្លេកស្លាំង សុខភាពមិនសូវល្អ ដែលបញ្ហាទាំងនេះ បានធ្វើឱ្យអាជ្ញាធរមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងបន្តស្នាក់នៅក្នុងនោះ ព្រោះពួកគាត់នៅប្រមូលផ្តុំគ្នាច្រើន អាចប្រឈមនឹងឆ្លងជំងឺកូវីដផងដែរ។ លោកអភិបាលស្រុកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលនៅក្នុងចម្ការ សូមយល់ថា អ្វីដែលអាជ្ញាធរធ្វើទាំងអស់នេះ  គឺដើម្បីគ្រប់គ្រងឱ្យបាននូវសណ្ឋាប់ធ្នាប់ និងសន្តិសុខសុវត្ថិភាពសាធារណៈទាំងស្រុង យើងមិនបានហាមឃាត់ពាក់ព័ន្ធការមានជំនឿ ឬការប្រមូលផ្តុំផ្នែកគណបក្សនយោបាយនោះទេ ប៉ុន្តែយើងត្រូវការឱ្យមានស្នើសុំច្បាប់ត្រឹមត្រូវ និងមានគោលដៅ និងគោលបំណងឱ្យបានច្បាស់លាល់។លោកអភិបាលស្រុកបានអះអាងថា សម្រាប់ការប្រមូលផ្តុំពួកគាត់នេះ ពុំមានការសុំច្បាប់ ឬការអនុញ្ញាតិពីអាជ្ញាធរជាមុននោះទេ គឺបានធ្វើឱ្យប៉ះពាល់ដល់ការងារ និងការរៀនសូត្ររបស់ក្មេងៗផងដែរ។ យោងតាមកិច្ចសន្យា ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់មនុស្ស៦នាក់ដែលគេស្គាល់ថា ជាមនុស្សជំនិតរបស់ លោក ខឹម វាសនា បានចេញមុខមកទទួលស្គាល់កំហុសអំពីការប្រមូលផ្តុំប្រជាពលរដ្ឋ និងសន្យាឱ្យពលរដ្ឋចាកចេញក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ៕
ភ្នំគូលែនមានឈ្មោះដើមថា មហិន្រ្ទព៌ត​ ដែលត្រូវបានគេចាត់ទុកជាទីតាំងកំណើតនៃអាណាចក្រអង្គរ។ វាជាកន្លែងដែល ព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ​៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រភពខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរាល័យ ដែលឥឡូងនេះហៅថារលួស។
កាលប្រវត្តិនៃស្តេច ជ័យវរន្ម មានដូចតទៅ
  1. ជ័យវរ្ម័នទី (អង់គ្លេស: Jeyvaraman VII) (សំស្ក្រឹត: Jayavarman VII) (ប្រ.ស|គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៥)  អង្គរវត្ត រត់ភៀសខ្លួនចេញពី នគរចម្បារ
  2. ជ័យវរ្ម័នទី (អង់គ្លេស: Jayavarman VI) (Kh-Pronoun: Jeyvaraman VI) (ប្រ.ស|គ.ស ០០០-១១០៧) រជ្ជកាលគ្រងរាជ (គ.ស ១០៨០-១១០៧) អង្គរវត្ត រត់ភៀសខ្លួនចេញពី នគរ សៀម
  3. ជ័យវរ្ម័នទី (អង់គ្លេស: Jeyvaraman V) (សំស្ក្រឹត: Jayavarman V) (ប្រ.ស|គ.ស ០០០-១០០១) រជ្ជកាលគ្រងរាជ (គ.ស ៩៦៨-១០០១) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ៩៦៨ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីជយវម៌្មទេវ" បន្ទាយស្រី ខេត្ត សៀមរាប
  4. ជ័យវរ្ម័នទី (អង់គ្លេស: Jeyvaraman IV) (សំស្ក្រឹត: Jayavarman IV) (ប្រ.ស|គ.ស ០០០-៩៤២) រជ្ជកាលគ្រងរាជ (គ.ស ៩២៨-៩៤២) ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់មានបុត្រា ២អង្គព្រះនាម ហស៌វរ្ម័នទី២ ជាបុត្រច្បង និង រាជេន្ទ្រវរ្ម័នទី២ ។  "រាជធានី​កោះកេរ្តិ៍​" ស្រុក គូលេន ព្រះវិហារ
  5. ជ័យវរ្ម័នទី (អង់គ្លេស: Jeyvaraman III) (សំស្ក្រឹត: Jayavarman III) (ប្រ.ស|គ.ស ៨១២-៨៧៧) រជ្ជកាលគ្រងរាជ (គ.ស ៨៣៥-៨៧៧) មិនមានកំណត់ត្រារៀបអភិសេក និង មិនមានកំណត់ត្រាអំពីបុត្រស្នងរាជ្យឡើយ ។ ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេង វ្រះកម្រតេង អញ ឝ្រីជយវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ព្រះស្រីជ័យវរ្ម័នទេវៈ" ដែលមានរាជធានីឈ្មោះ "ហៈរិហៈរាល័យ" (Kh-pronoun: Hariharealay) & (Foreingners text: Hariharālaya) នៅ តំបន់រលួស ខេត្តសៀមរាប ។ 
  6. ជ័យវរ្ម័នទី (អង់គ្លេស: Jeyvaraman II) (សំស្ក្រឹត: Jayavarman II) (ប្រ.ស|គ.ស ៧៧០-៨៥០) រជ្ជកាលគ្រងរាជ (គ.ស ៨០២-៨៣៥) ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្ស សៃលេន្ត្រៈ ដែលមកពីកោះជ្វា (អង់គ្លេស: Java) នៃប្រទេស ឥណ្ឌូណេស៊ី បច្ចុប្បន្ន ។ ហើយព្រះអង្គបានធ្វើលទ្ធិ ព្រះសិវៈនិយម ដែលតាំងខ្លួនជាស្ដេចចក្រ នៃភាសា សំស្ក្រឹត វ្រះបាទធូលិជេង វ្រះកម្រតេងអញ ឝ្រិ ជយវម៌្មកេរស្វរៈ ប្រែជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ គឺ ជ័យវរ្ម័នទេវរាជ។ ដែលព្រះអង្គបានប្រកាសឯករាជពីពួកជ្វា និង តាំងខ្លួនជាស្ដេចចក្រ នៃ អាណាចក្រកម្ពុជៈទេស ឆ្នាំ៨០២ នៃ គ.ស ។ ភ្នំគូលេន ខេត្ត សៀមរាប
  7. ព្រះបាទ ជ័យវរ្ម័នទី ១  (ឆ្នាំ៦៥៥-ឆ្នាំ៦៨១នៃគ.ស ( តំបន់ ចេនឡាទឹក និង ចេនឡា គោគ )
រាជធានីមហេន្ទ្របព៌ត ភ្នំគូលែន ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។

អ្នកស្រាវជ្រាវប្រវត្តិសាស្ត្របរទេសម្នាក់ បានអះអាងថា ទីក្រុងហរិហរាល័យបុរី ទឹកដីកំណើតអរិយអង្គរ កាលនោះស្តេចឥន្ទ្រវរ្ម័នទី១ ៨៧៧-៨៨៩ ខួបឆ្នាំ ឯករាជ្យជាតិ ១១៣៧ ជ័យវរ្ម័នទី២ និងខួប៦៣ឆ្នាំ ៩ វិច្ឆិកា ២០១៦ នរោត្តមសីហនុ។

ប្រាសាទបុរាណ
តាមរយៈការសិក្សាស្រាវជ្រាវ និងរុករកនៅលើភ្នំគូលែនចាប់តាំងពីចុងសតវត្សរ៍ទី១៩មក ប្រាសាទបុរាណជាច្រើនត្រូវបានកត់ត្រា និងចុះក្នុងបញ្ចីរសារពើភណ្ឌប្រាសាទបុរាណ។ ប្រាសាទបុរាណទាំងនោះភាគច្រើនត្រូវបានកសាងក្នុងរជ្ជព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សរ៍ទី១៩។ ពិនិត្យជារួមប្រាសាទបុរាណ ដែលត្រូវបានរកឃើញរហូតមកដល់សព្វថ្ងៃ ភាគច្រើនត្រូវបានកសាងឡើងអំពីឥដ្ឋ ជាប្រភេទសំណង់ទោល ដែលមានតួប៉មតែមួយនៅលើខឿនសង់អំពីថ្មបាយក្រៀម និងមានកំពែងសង់អំពីឥដ្ឋ និងប្រាសាទមួយចំនួនទៀតជាប្រភេទសំណង់ ដែលមានតួប៉មច្រើនស្ថិតនៅជាជួរ ព័ន្ធជុំវិញដោយកំពែងថ្មបាយក្រៀម។ ចំណែងប្រាសាទក្រោលរមាសជាប្រភេទសំណង់អំពីថ្មបាយក្រៀមទាំងតួប៉ម ថែវ និងកំពែងព័ន្ធជុំវិញ លើកលែងតែគ្រឿងលម្អស្ថាបត្យកម្ម​ ដែលរចនានៅលើថ្មភក់។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១៣។ នៅអំឡុងដើមសតវត្សរ៍ទី២០ ប្រាសាទមួយចំនួនត្រូវបានរកឃើញនៅលើភ្នំគូលែនមានដូចជា ប្រាសាទដំរីក្រាប ប្រាសាទអូផ្អុង ប្រាសាទអ្នកតា ប្រាសាទក្រហមជាដើម។ លុះរហូតមកដល់ឆ្នាំ១៩៣៦ ប្រាសាទបុរាណមួយចំនួនទៀតត្រូវបានរកឃើញមានដូចជា ប្រាសាទបួសនាគ ប្រាសាទរោងចិន ប្រាសាទរោងអារក្ស ប្រាសាទខ្លាឃ្មុំជាដើម។ តាមរយៈសំណង់ស្ថាបត្យកម្មទាំងនោះ អ្នកសិក្សាស្រាវជ្រាវជនជាតិបារាំងឈ្មោះ ហ្វីលីប ស្ទែន បានកំណត់រចនាបទបន្ថែមមួយទៀត ក្នុងចំណោមរចនាបទសិល្បៈខ្មែរសម័យមុនអង្គរគឺរចនាបទគូលែន

ភ្នំគូលែនស្ថិតនៅក្នុងស្រុកស្វាយលើ (ប៉ែកខាងកើត និងប៉ែកខាងជើង) ស្រុកបន្ទាយស្រី(ប៉ែកខាងត្បូង)និងស្រុកវ៉ារិន (ប៉ែកខាងលិច) ហើយគ្របដណ្តប់លើឃុំចំនួន២ ឃុំខ្នងភ្នំនៃស្រុកស្វាយលើ និងឃុំឃុនរាមនៃស្រុកបន្ទាយស្រី។ ម្យ៉ាងទៀតឧទ្យាននេះព័ន្ធជុំវិញដោយឃុំចំនួន៤គឺឃុំបេងមាលា ឃុំកន្ទួត និងឃុំតាសោមនៃស្រុកស្វាយលើ និងឃុំត្បែងនៃស្រុកបន្ទាយស្រី។ ឧទ្យានមានចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ ភ្នំគូលែនគឺជាជួរភ្នំតូចមួយដែលមានកម្ពស់ខ្ពស់ល្មមហើយស្ថិតនៅភាគខាងត្បូងជួរភ្នំដងរែក។

 ភ្នំគូលែនលាតសន្ធឹងប្រវែងប្រហែល ៤០គម ពីប៉ែកខាងលិចឈាងខាងជើង ទៅខាងកើតឈាងខាងត្បូង ហើយដែលមានចម្ងាយប្រហែល ៤៨គម នៅខាងជើងក្រុងសៀមរាប។ កំពូលភ្នំទាំងអស់មានកម្ពស់ប្រហាក់ប្រហែលគ្នា ដែលមានកម្ពស់ជាមធ្យម ៤០០ម។ កំពូលដែលខ្ពស់បំផុតគឺមានកំពស់ ៤៨៧ម។ តាមភូមិសាស្ត្រ មួយផ្នែកធំនៃភ្នំគូលែនគឺជាថ្មភក់។ហេតុដូច្នេះហើយវាមានសារសំចាន់ជាខ្លាំងក្នុងអាណាចក្រខ្មែរ ដោយបានផ្ដល់នូវវត្ថុធាតុដើមក្នុងការសាងសង់សំណង់ផ្សេងៗ រួមមានទាំងប្រាសាទជាច្រើនគ្នុងតំបន់អង្គរ។ ប្រភពសំខាន់ជាងគេគឺស្ថិតនៅប៉ែកអាគ្នេយ៍នៃភ្នំ។[១] ភ្នំគូលែននិយាយាដោយឡែកជាភ្នំដែលមានទំហំធំជាងគេក្នុងចំណោមភ្នំតូចៗដូចបានបញ្ជាក់ខាងលើ។

 ធម្មជាតិវិទូបារាំងឈ្មោះហង់រី មូហូត ដែលបានទភដល់ភ្នំគូលែងនៅពាក់កណ្តាលសតវត្សរ៍ទី១៩ បានចាប់ទុកភ្នំនេះថាជាខ្ពង់រាប ដោយសារខ្នងភ្នំមានសណ្ឋានជាវាលទំនាប ដែលមានវិសាលភាពធំល្វឹងល្វើយលាតសន្ធឹងតាមបណ្តោយជួរភ្នំ និងគ្របដណ្តប់ទៅដោយព្រៃក្រាស ហើយមានកម្ពស់ប្រែប្រួលពី៣០០ម៉ែត្រទៅ៤០០ម៉ែត្រ និងមានបណ្តោយប្រវែង៣៨គីឡូម៉ែត្រ។ ភ្នំគូលែនជាទីតាំងប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលបានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយ៍បុរាណជាច្រើនកន្លែងរួមទាំងសហគមន៍មនុស្សផងដែរ។ ម្យ៉ាងទៀតភ្នំនេះបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវទាំងឡាយ ចាប់តាំងពីចុងសតវត្សរ៍ទី១៩មករហូតដល់ពេលបច្ចុប្បន្ន ក្នុងនោះយើងឃើងមានការសិក្សាស្រាវជ្រាវ និងវិភាគទៅលើសំណង់បុរាណ វត្ថុសិល្បៈ សិលាចារឹក ព្រៃឈើ និងប្រព័ន្ធផ្លូវទឹកធម្មជាតិនានា។ មានប្រាសាទប្រហែល ២០ ត្រូវបានរកឃើញនៅលើភ្នំនេះ។ ភ្នំគូលែនត្រូវប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែលជាទីពេញនិយមក្នុងធ្វើធម្មយាត្រាក្នុងចន្នោះពេលចុងសប្តាហ៍ពិធីបុណ្យ។ វាជាកន្លែងដែលមានតួនាដ៏សំខាន់ នៅតំបន់ប្រវត្តិសាស្ត្រចក្រភពខ្មែរ។ នៅលើកំពូលភ្នំមានវត្តតូចមួយដែលមានដំកល់បដិមាព្រះពុទ្ធមួយអង្គទំរេតព្រះកាយដែលឆ្លាក់ចេញពីផ្ទាំងថ្មភ្នំតែម្តង។ នៅក្បែរនោះដែរមានទឹកធ្លាក់ដែលជាការទាក់ទាញមួយសំរាប់ទេសចរមុជទឹកកំសាន្ត។ នៅជំរាលភ្នំមានទីសក្ការៈតូចមួយដែលនៅទីនោះគេឱ្យឈ្មោះថាទឹកជប់ គឺជាកន្លែងដែលទឹកផុសចេញពីក្នុងថ្ម ហើយត្រូវចាត់ទុកថាជាទឹកព្រះដោយហេតុនោះផុសចេញពីភ្នំសក្ការបូជា។

ឧទ្យានជាតិព្រះបាទជ័យវរ្ម័ន នរោត្តម ភ្នំគូលែនត្រូវបានបង្កើតឡើង និងកំណើតដោយព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដោយមានផ្ទៃដីសរុបចំនួន ៣៧៥០០ ហិចតា ដែលមានវិសាលភាពក្របដណ្តប់លើភ្នំចំនួន ៣គឺ ភ្នំគូលែន ភ្នំក្បាលស្ពាន និងភ្នំហប់។ ភ្នំគូលែនធ្លាប់ទទួលបានងារជា ឧទ្យានជាតិតាមរយៈព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៦៩ ហើយបានក្លាយជាឧទ្យានជាតិទី២ បន្ទាប់ពីអង្គរជាឧទ្យានជាតិទី១ ត្រូវបានការពារ និងកំណត់ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ១៩២៥។ ឧទ្យានជាតិមានទីតាំងនៅក្នុងស្រុកចំនួន៣គឺ ស្រុកស្វាយលើ(បែ៉កខាងកើត និងខាងជើង) ស្រុកបន្ទាយស្រី(ប៉ែកខាងត្បូង)និងស្រុកវ៉ារិន(ប៉ែកខាងលិច) ហើយក៏គ្របដណ្តប់លើឃុំចំនួន ២ គឺឃុំខ្នងភ្នំ នៃស្រុកស្វាយលើ និង ឃុំ ឃុនរាម នៃស្រុកបន្ទាយស្រី។

ដោយ៖ ប៉ូ សុភា  ភ្នំពេញ៖ កម្ពុជាមានប្រាង្គប្រាសាទបុរាណដ្ឋានសរុបជាង ៥៣០០ ក្នុងនោះនៅឧទ្យានជាតិព្រះជ័យវរ្ម័ន«ភ្នំគូលែន» មានប្រាង្គប្រាសាទបុរាណដ្ឋានច្រើនជាងគេ គឺ៤២៦ និង៤,៨៧៤ទៀត គឺស្ថិតនៅតំបន់ការពារធម្មជាតិចំនួន ៨៥៧កន្លែង។ នេះបើតាមលោក នេត ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន។ ឧទ្យានជាតិព្រះបាទជ័យវរ្ម័ន ភ្នំគូលែនមានផ្ទៃដីសរុបចំនួនជាង ៣ម៉ឺនហិកតា ដោយគ្រប់ដណ្តប់លើ ភ្នំចំនួន៣គឺ ភ្នំគូលែន ភ្នំក្បាលស្ពាន និងភ្នំហប់។ ដោយសារឧទ្យានជាតិនេះ មានផ្ទៃដីធំ និងស្ថិតក្នុងតំបន់ប្រវត្តិសាស្រ្ត តំបន់ការពារឧទ្យានជាតិព្រះជ័យវរ្ម័ន«ភ្នំគូលែន» ត្រូវបានចាត់ចូលជាតំបន់ដែល​មាន បុរាណដ្ឋានច្រើនជាងគេ ក្នុងចំណោមតំបន់ការពារក្នុងខេត្តចំនួន២១  ដែលមានផ្ទៃដីសរុប ៧៣លានហិកតា ស្មើប្រមាណ ៤១ ភាគរយ នៃផ្ទៃដីប្រទេស។ 

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បុរាណដ្ឋានទាំងនេះកំពុងក្លាយជាតំបន់ទេសចរណ៍យ៉ាងសំខាន់ផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទន្ធឹមនេះក្រសួងបរិស្ថាន បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការការពារ និងអភិរក្សបុរាណដ្ឋានទាំងនេះ។ « ក្រសួងបរិស្ថានមានយុត្តាធិការលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស។ ចំណែកក្រសួងវប្បធម៌និងវិចិត្រ សិល្បៈមានតួនាទីក្នុងការអភិរក្សការពារបុរាណដ្ឋាននិងប្រាង្គប្រាសាទក្នុងតំបន់ការពារធម្មជាតិទាំងនោះដូចជាការជួសជុល តំហែទាំជាដើម»។ នេះបើតាមការបញ្ជាក់របស់ លោកនេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន។ 

ក្រសួងបរិស្ថានក៏បានអំពាវនាវដល់ពលរដ្ឋ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិដែល មានបុរាណដ្ឋាននិងប្រាសាទបុរាណ ឱ្យចូលរួមការពារនិងអភិរក្សឱ្យបានល្អ ដើម្បីថែរក្សាកេរមរតកដូនតាខ្មែរឱ្យនៅគង់វង្ស និងអាចផ្តល់ផលប្រយោជន៍ទាំងការសិក្សាស្រាវជ្រាវផ្នែបុរាណ វិទ្យានិងការសិក្សាស្វែងយល់ពីប្រពៃណីវប្បធម៌ទំនៀមទម្លាប់ប្រជាពលរដ្ឋនៅតំបន់នោះ៕

សម្ដេចពិជ័យសេនា ទៀ បាញ់ ចូលរួមដាំកូនឈើជិត២ម៉ឺនដើមលើខ្នងភ្នំគូលែន ដើម្បីជាសារដល់ប្រជាពលរដ្ឋទូទាំងប្រទេសឈប់កាប់បំផ្លាញព្រៃឈើ ម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ក្នុងឱកាសនោះថា ការចូលរួមដាំកូនឈើនាពេលនេះ គឺជាសារមួយជូនដល់ប្រជាពលរដ្ឋកម្ពុជាទូរទាំងប្រទេស ឲ្យមានស្មារតីភ្ញាក់រលឹក ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។ ប្រសិនបើ យើងមិនបានជួយដាំ ថែរក្សា ការពារនោះទេ សូមកុំមករុករាន មកបំផ្លាញនៅទីនេះ ក៏ដូចជាតំបន់អភិរក្សដទៃទៀតក្នុងប្រទេសកម្ពុជា។

By cheathilika -ថ្ងៃទី 19 ខែ កក្កដា 2017 ដាំកូនឈើជាង៣ម៉ឺនដើម នៅតំបន់ឧទ្យានជាតិភ្នំគូលែន
ខេត្តសៀមរាប៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ នៅឧទ្យានជាតិភ្នំគូលែន ស្រុកស្វាយលើ លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប ជាតំណាងលោកអភិបាលខេត្ត និងលោក យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋប្រមាណ៣០០នាក់ និងបានដាំកូនឈើចម្រុះពូជចំនួន២០.០០០ដើម លើផ្ទៃដីចំនួន៣.៥ហិកតា និងចែកកូនឈើហូបផ្លែចំនួន១៥.០០០ដើម ជូនតំណាងសហគមន៍ទាំង៥ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅឃុំខ្នងភ្នំ។ លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បានបន្តថា ចាប់ពីថ្ងៃទី១៩នេះតទៅ យើងនឹងធ្វើពិធីដាំកូនឈើបន្តទៀត នៅលើខ្នងភ្នំគូលែន ចំនួន៥០.០០០ដើមលើផ្ទៃដីប្រមាណ​៧ហិកតា៕

អ្នកវិទ្យាសាស្រ្ដ៖“មហិន្រ្ទប្រាវ៉ាតា”គឺរាជធានីដើមនៃអាណាចក្រអង្គរលាក់ខ្លួននៅក្នុងព្រៃ
ទីបំផុត អ្នកវិទ្យាសាស្រ្ដបានរកឃើញអតីតរាជធានីបុរាណរបស់អាណាចក្រខ្មែរ លាក់ខ្លួនច្រើនសតវត្សនៅភូមិសាស្រ្ដព្រឹក្សព្រៃនៅកម្ពុជា។ក្រុងបុរាណដែលអ្នកវិទ្យាសាស្រ្ដចាត់ទុកថាជាទីក្រុងដែលបាត់មានឈ្មោះថា មហិន្រ្ទប្រាវ៉ាតាដែលជារាជធានីដំបូងគេនៅក្នុងសម័យកាលដ៏រុងរឿងរបស់ខ្មែរគឺអាណាចក្រអង្គរពីសតវត្សទី៩ដល់ទី១៥។

ព័ត៌មាននេះចេញផ្សាយល្បីខ្ទរខ្ទារពីសំណាក់បណ្ដាញផ្សាយព័ត៌មានបស្ចឹមប្រទេសមានBBC CNN និង ព័ត៌មានអូស្រ្ដាលី ABC NEWS។

ជាការពិត អ្នកបុរាណវិទ្យា និង អ្នកប្រវត្តិសាស្រ្ដបានដឹងពីអត្ថិភាពនៃរាជធានីមហិន្ទ្រប្រាវ៉ាតានៃជាច្រើនទសវត្សមកហើយ។ក៏ប៉ុន្ដែភស្ដុតាងដែលរកបានមិនទាន់សមល្មមនឹងប្រកាសពីភាពច្បាស់លាស់ថាជារាជធានីដើមនៃអាណាចក្រអង្គរឡើយ។រហូតដល់អ្នកវិទ្យាសាស្រ្ដបានពិសោធន៍ដោយប្រព័ន្ធបាញ់ពន្លឺស្កេនបាតដី ដែលគេហៅថា Airborne Laser ឬ Lidar ។បច្ចេកវិទ្យានេះប្រើរយៈពេលស្រាវជ្រាវយូរណាស់នៅលើទឹកដីបុរាណដែលបានកាប់ខ្លួនក្នុងព្រៃស្ដុកទៀតផង។

នៅក្នុងទំនាក់ទំនងនៃការវាស់ស្ទង់បាតដីសម័យអង្គរក្រុមអ្នកស្រាវជ្រាវបានធ្វើផែនទីមើលពីប្រព័ន្ធរៀបចំក្រុងនៃសម័យនោះដែលស្ថិតនៅលើភ្នំគូលែនភាគអាគ្នេយ៍នៃតំបន់អង្គរ។

ជាអ្នកនិពន្ធម្នាក់និងជាអ្នកជំនាញបុរាណវិទ្យាមួយរូបផងលោក Jean-Baptiste Chevanceមកពីវិទ្យាស្ថានបុរាណវិទ្យានិងការអភិវឌ្ឍនៅចក្រភព អង់គ្លេសបានពន្យល់ក្នុងអត្ថបទស្រាវជ្រាវរបស់ក្រុមពួកគាត់ថា តំបន់ភ្នំគូលែនដើមឡើងពុំសូវមានអ្នកបុរាណវិទ្យាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោលវាស្ទើរតែបាត់ចេញពីផែនទីបុរាណវិទ្យាលើកឡើងតែភស្ដុតាងតិចតួចនៃថ្មប្រាសាទបាកបែកជាការបញ្ជាក់ប៉ុណ្ណោះ។

ការរុករករបស់អ្នកវិទ្យាសាស្រ្ដនឹងបច្ចេកវិទ្យាដ៏ទំនើបស្កេននេះចាប់ផ្ដើមតាំងពីឆ្នាំ២០១២ និងបញ្ចប់ក្នុងឆ្នាំ២០១៧ ហើយក្រុមក៏បានធ្វើការចងក្រងនឹងប្រកាស ពីភាពជោគជ័យរបស់ខ្លួនក្នុងការរកឃើញទីក្រុងដែលបាត់នៅក្នុងឆ្នាំ២០១៩នេះ។

រូបភាពនិងវីឌីអូដែលបានមកពីការស្កេននោះរកឃើញថារាជធានីបុរាណនោះមាន វិមាន ព្រះបរមរាជវាំង អាងស្ដុកទឹក ផ្លូវ ប្រាសាទ វាលស្រែវាសស្រូវ ប្រឡាយទឹកខ្វាត់ខ្វែង ផ្ទះប្រជាពលរដ្ឋ ប្រកបដោយរចនាសម្ព័ន្ធប្លង់ស្អាតនៃ នគរូបនីយកម្មគឺជាទីក្រុងដ៏ស្មុគស្មាញតែលក្ខណៈពិសេសនៃទីក្រុងនេះគឺត្រូវបានរចនាឡើងជារាងក្រឡាចត្រង្គនៃអ័ក្សលីនេអ៊ែរនិងមានទំហំរហូតដល់ ៥០ គីឡូម៉ែត្រក្រឡាគិតជាសរុប។ក៏ប៉ុន្ដែតំបន់ដែលមានព្រៃឈើក្រាស់ៗពិតជាពិបាកក្នុងការស្កេនវាខ្លាំងណាស់។តែជាការសោកស្ដាយរាជធានីត្រូវបានបោះបង់ចោលហើយមានការរើមូលដ្ឋានទៅស្ថាបនានៅតំបន់អង្គរទៅវិញ។ការសន្និដ្ឋានតាមបែបវិទ្យាសាស្រ្ដបានបញ្ជាក់ថាការផ្លាស់ប្ដូររាជធានីប្រហែលមកពីកត្តាចាំបាច់នូវការប្រសើរឡើងនូវកសិកម្មដែលត្រូវរើចេញពីតំបន់ភ្នំនិងការទប់ទល់នឹងធម្មជាតិ។ក៏ប៉ុន្ដែអ្នកវិទ្យាសាស្រ្ដទាំងនោះបានអបអរសាទរចំពោះការរើមករាជធានីថ្មីបានជម្រុញឱ្យអាណាចក្រអង្គរក្លាយជាយុគសម័យដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្រ្ដកម្ពុជា ហើយវប្បធម៌អស់ទាំងនោះត្រូវបានផ្សព្វផ្សាយនិងពេញចិត្តទាញយកពីប្រទេសនៅជុំវិញកម្ពុជាមកទល់សព្វថ្ងៃមានថៃ ឡាវ ភូមា ជាដើម។

តាមពង្សាវតាខ្មែរ ភ្នំគូលែននេះមានឈ្មោះដើមថា មហិន្រ្ទព៌ត ជាកន្លែងដែលព្រះបាទ ជ័យវរ្ម័នទី២ ស្ថាបនិកសម័យអង្គរ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពី ប្រទេសជ្វាក្នុងឆ្នាំ​៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្ស មុនពេលប្តូរទៅហិហរាល័យ។ នៅលើភ្នំនេះគេរកឃើញមានប្រាសាទបុរាណចំនួន២០ភាគច្រើនធ្វើពីថ្មភក់ហើយ ត្រូវបានអ្នកវិទ្យាសាស្រ្ដនិងបុរាណវិទ្យាថា ថ្មភក់ជាច្រើនត្រូវបានកាប់រលីងពីភ្នំនេះបណ្ដែតតាមទឹកនិងអូសដោយដំរីទៅធ្វើប្រាសាទនៅតំបន់អង្គរប្រមាណជា៤០គីឡូម៉ែត្រ។ភ្នំគូលែនស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ភ្នំគូលែនលាតសន្ធឹងប្រវែង ៤០គម ពីប៉ែកខាងលិចឈាងខាងជើង ទៅខាងកើតឈាងខាងត្បូង ហើយដែលមានចម្ងាយប្រហែល ៤៨គមនៅខាងជើងក្រុងសៀមរាប។ កំពូលភ្នំទាំងអស់មានកម្ពស់ប្រហាក់ប្រហែលគ្នា ដែលមានកម្ពស់ជាមធ្យម ៤០០ម មានផ្ទៃដីសរុប ៣៧៥០០ហិកតា ។ កំពូលដែលខ្ពស់បំផុតគឺមានកំពស់ ៤៨៧ម។ភ្នំគូលែនបានប្រែក្លាយខ្លួនជាឧទ្យានជាតិភ្នំគូលែននិងមិនត្រឹមតែជាបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបានទេថែមទាំងជាតំបន់ ជាបេតិកភណ្ឌពិភពលោកចុះបញ្ជ ីនៅអង្គការយូនីស្កូក្នុងថ្ងៃទី១ ខែតុលាឆ្នាំ១៩៩២។

ថ្មីៗនេះផងដែរដើម្បីលើកកម្ពស់តម្លៃទេសចរណ៍ជាតិបន្ថែមទៀត ព្រមទាំងដើម្បីទាក់ទាញភ្ញៀវទេសចរទន្ទឹមការមើលឃើញពីសក្តានុពលរបស់ភ្នំគូលែន សម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា និងបុរាណដ្ឋានដ៏ច្រើន មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេសភាពនៅលើគិរីបុព្វតាដ៏ស្រស់ត្រកាល​ លក្ខណៈអំណោយផលនេះ ក្រសួងទេសចរណ៍នឹងជំរុញរៀបចំតំបន់ភ្នំគូលែន ខេត្តសៀមរាប ទៅជា«តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» និង«ទេសចរណ៍បែបផ្សងព្រេង»៕

ដោយ៖ ឆោម ពៅនិកា